Category: សង្គម និងសេដ្ឋកិច្ច

  • ជម្រើសជាតិ​កម្ពុជា​ ​U15​ ​ស្ថិត​ក្នុង​ពូល​ ​B​ ​ក្នុង​ពាន​ ​Jinshan​ ​Cup​

    ជម្រើសជាតិ​កម្ពុជា​ ​U15​ ​ស្ថិត​ក្នុង​ពូល​ ​B​ ​ក្នុង​ពាន​ ​Jinshan​ ​Cup​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​នៃ​កម្មវិធី​បាល់ទាត់​មិត្តភាព​បែប​អន្តរជាតិ​ក្រៅផ្លូវការ​ ​ដែល​មានឈ្មោះ​ថា​ ​«​Jinshan​ ​Cup​»​ ​International​ ​Youth​ ​Football​ ​Championship​ ​2019​ ​ធ្វើឡើង​នៅ​ទី​ក្រុង​ស៊ាង​ហៃ​ ​ប្រទេស​ចិន​។​

    ​ចំពោះ​លទ្ធផល​ចាប់​ពូល​ ​ក្រុមជម្រើសជាតិ​គោព្រៃ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ចិន​ ​ថៃ​ ​និង​អូស្ត្រាលី​ខាងលិច​ ​ដែល​ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី21​ ​ដល់​ថ្ងៃទី26​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក្រុម​ ​សរុប​ចំនួន​ ​12ក្រុម​ចូលរួម​ ​ស្មើនឹង​ ​8ប្រទេស​ ​រួមមាន​ ​Haubei​ ​FA​ ​U15​ ​(​ចិន​)​,​ ​Standard​ ​de​ ​Liege​ ​U15​ ​(​បែលហ្ស៊ិក​ ​)​,​ ​SK​ ​Slavia​ ​Praha​ ​U15​ ​(​ឆែក​ ​)​,​ ​AJ​ ​Auxerre​ ​U15​ ​(​បារាំង​ ​)​,​ ​SH​ ​Jinshan​ ​U14​ ​(​ចិន​)​,​ ​ជម្រើស​កោះ​ហុងកុង​អាយុ​ក្រោម​ ​14ឆ្នាំ​,​ ​Shonan​ ​Bellmare​ ​U14​ ​(​ជប៉ុន​)​ ​និង​អូស្ត្រាលី​ ​អាយុ​ក្រោម​ ​14ឆ្នាំ​៕​


  • មិនថា​ត្រូវ​ប្រឡង​ក្នុង​ឡានពេទ្យ​ ​ឬ​របួស​ពេញ​ខ្លួន​ ​បេក្ខជន​ឆ្នាំនេះ​នៅតែ​តស៊ូ​មិន​បោះបង់​

    មិនថា​ត្រូវ​ប្រឡង​ក្នុង​ឡានពេទ្យ​ ​ឬ​របួស​ពេញ​ខ្លួន​ ​បេក្ខជន​ឆ្នាំនេះ​នៅតែ​តស៊ូ​មិន​បោះបង់​

    ​តាម​ការ​បង្ហាញ​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​នៅមុន​នេះ​បន្តិច​ ​បានឱ្យ​ដឹង​ថា​ ​បេក្ខជន​មួយចំនួន​នៅ​តាម​មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស​មាន​បញ្ហា​សុខភាព​ ​ដោយសារ​អាការៈ​វិលមុខ​ ​ខ្យល់គរ​ ​និង​ក្អួត​ជាដើម​។​ ​

    ​បើ​ទោះជា​យ៉ាងនេះ​ក្តី​ ​ប្រភព​ពី​មន្ត្រី​អប់រំ​ ​បាន​បញ្ចាក់​ថា​បេក្ខជន​ខ្លះ​បាន​បន្ត​ការ​ប្រឡង​ឡើងវិញ​ហើយ​បន្ទាប់ពី​មាន​អាការៈ​ធូរស្រាល​ ​ដោយ​ការ​ទទួល​បាន​ជំនួយ​សង្គ្រោះ​បឋម​ពី​ក្រុម​គ្រូពេទ្យប្រចាំ​ការ​នៅ​តាម​មណ្ឌល​ ​និង​បេក្ខ​ជន​ម្នា់​បាន​បញ្ចូន​មក​មន្ទីរពេទ្យ​ ​និង​បាន​ត្រឡប់ទៅ​មណ្ឌល​ប្រឡង​វិញ​ដើម្បី​បន្តដំណើរ​សំណេរ​ក្រោយ​ទទួល​បានការ​ព្យាបាល​។​ ​

    ​ខាងក្រោម​នេះ​ជា​រូបភាព​មួយចំនួន​នៃ​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃទី​ ​19​ ​ខែសីហា​ ​ឆ្នាំ2019​ ​ដែល​បាន​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ ​ប្រឡង​ក្នុង​មណ្ឌល​ដោយមាន​គ្រូពេទ្យ​នៅចាំ​ជួយ​ជាប្រចាំ​ ​និង​ប្រឡង​ក្នុង​ឡានពេទ្យ​ជាដើម​៖​ ​

  • ធ្វើដំណើរ​លើកដំបូង​ ទីក្រុង​តូក្យូ​ និង​ អូ​សា​កា​មួយ​ណា​ទាក់ទាញ​ជាង​?

    ធ្វើដំណើរ​លើកដំបូង​ ទីក្រុង​តូក្យូ​ និង​ អូ​សា​កា​មួយ​ណា​ទាក់ទាញ​ជាង​?

    មាន​កន្លែង​ទេ​ចរណ៍​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​ពិបាក​សម្រេចចិត្ត​ថាត្រូវ​ទៅ​កម្សាន្ត​នៅ​តំបន់​ណាមួយ​ណាស់​ ជាពិសេស​សម្រាប់​អ្នក​ដែល​មានបំណង​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ជាលើកដំបូង​។ មិនដឹង​ថា​ ត្រូវ​ទៅ​កន្លែងណា​មុនគេ​នោះ​ទេ​ រវាង​ទីក្រុង​តូក្យូ​ និង​ទីក្រុង​អូ​សា​កា​ ក៏ប៉ុន្ដែ​អ្នក​អាច​ធ្វើដំណើរ​រួមគ្នា​នៅក្នុង​ទីក្រុង​ទាំងពីរ​ក៏បាន​ដែរ​។ ទីក្រុង​ទាំងពីរ​មាន​ចំណុច​ទាក់​ទាញ​ខុស​ៗគ្នា​ ហើយ​ប្លែកភ្នែក​មែនទែន​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន នឹង​នាំ​អារម្មណ៍​លោកអ្នក​មក​ធ្វើការ​ប្រៀបធៀប​ពី​ភាព​ខុសគ្នា​នៃ​ទីក្រុង​ទាំងពីរ​ ដើម្បី​ឱ្យ​បានដឹង​កាន់តែ​ច្បាស់​ និង​ងាយស្រួល​សម្រេចចិត្ត​។

    1. ដំ​ណើរ​កម្សាន្ដ​ក្នុង​ទីក្រុង​ទីក្រុង​តូក្យូ​គឺជា​រាជធានី​ធំ​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន​។ ទីក្រុង​តូក្យូ​ គឺជា​ទីក្រុង​មួយ​ដែល​មាន​តំបន់​ទេសចរណ៍​លំដាប់​ពិភពលោក​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ មិនថា​តែ​ Shinjuku​, Ueno​, Shibuya​, Harajuku​, Ginza​, Roppongi​ និង​មាន​ជាច្រើន​កន្លែង​ទៀត​។ ម្យាង​វិញទៀត​ តូក្យូ​ក៏​មាន​ទីកន្លែង​អស្ចារ្យ​ប្រៀប​ដូចជា​និមិត្តរូប​តំណាង​ឱ្យ​ប្រទេស​ជប៉ុន​ដូចជា​ Tokyo​ Tower​, Tokyo​Skytree​, Asakusa​ Temple​, Tokyo​ Disneyland​ដែល​សុទ្ធសឹងតែ​ជាទី​កន្លែង​ដ៏​ពេញនិយម​ ហើយ​គ្រាន់តែ​ធ្វើ​ដំ​ណើរ​កម្សាន្ដ​ទៅកាន់​តំបន់​សំ​ខាន់​ៗទាំងអស់​នោះ​ត្រឹមតែ​រយៈពេល​យ៉ាង​យូរ​ 4-5ថ្ងៃ​ គឺ​គ្រប់គ្រាន់​តែម្ដង​។
    ទីក្រុង​អូ​សា​កា​
    ទោះបីជា​ទីក្រុង​អូ​សា​កា​ គឺ​ជាទី​ក្រុង​ធំ​លំដាប់​ទីបី​នៅក្នុង​ប្រទេស​ជប៉ុន​ក៏​ពិត​មែន​ (ទីក្រុង​ទីពីរ​គឺ​ ទីក្រុង​ Yokohama​ ដែល​នៅ​ជិត​ទីក្រុង​តូក្យូ​) ប៉ុន្តែ​ទីក្រុង​នេះ​មាន​លក្ខណៈ​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ជា​ខ្លាំង​ ដែលគេ​អាច​ចាត់ទុកថា​ ជាទី​ក្រុង​លេចធ្លោ​តិច​ជាង​ទីក្រុង​តូក្យូ​តែ​បន្តិច​ប៉ុណ្ណោះ​។ ជាមួយនឹង​តំបន់​ទេស​ចរណ៍​ដែល​អំណោយផល​ក្នុង​រដូវ​ក្តៅ​ ភ្ញៀវ​ទេសចរ​តែងតែ​និយម​ទៅកាន់​ទីកន្លែង​រមណីដ្ឋាន​ដូចជា​ Umeda​, Namba​, Shinsaibashi​ និង​តំបន់​ជាច្រើន​ផ្សេងទៀត​ដូចជា​ Tennoji​, Nippon​, Bashi​ ដែល​ភាគច្រើន​បានឮ​ល្បី​យូរ​មក​ហើយ​ តែ​មិនទាន់​បាន​ទៅ​ទស្សនា​កម្សាន្ដ​នៅឡើយ​ទេ​។ ចំណុច​សំខាន់​មួយទៀត​គឺ​ប្រាសាទ​អូ​សា​កា​សួន​អនុ​សា​វរីយ៍​ Dotonbori​ និង​ឧទ្យាន​កម្សាន្ត​ស្ទូឌីយោ​សកល​។ ប្រសិនបើ​ធ្វើដំណើរ​ត្រឹមតែ​តំបន់​ខាងលើ​ដែល​បាន​រៀបរាប់​នេះ​ គឺ​ត្រូវ​ចំ​ណាយ​ពេល​ 2-3ថ្ងៃ​យ៉ាងតិច​ ហើយ​ចាយ​ពេល​តិច​ជាង​ការ​ដើរ​នៅ​ទីក្រុង​តូក្យូ​។

    2. ដំ​ណើរ​កម្សាន្ដ​ជុំវិញ​ជាយ​ទីក្រុង​ទីក្រុង​តូក្យូ​
    ភ្នំ​ហ្វូ​ជី​ គឺជា​គោលដៅ​លេខមួយ​នៅក្នុង​តំបន់​ជុំវិញ​ទីក្រុង​តូក្យូ​។ គោលដៅ​ទីពីរ​ដែល​ពេញនិយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ គឺ​បឹង​ Kawaguchiko​ និង​ Hakone​ ដែល​ភាគ​ច្រើន​សម្រាប់​ភ្ញៀវ​ដែល​ចូលចិត្ត​ទទួលយក​បទ​ពិសោធន៍​ធម្មជាតិ​ និង​ទស្សនា​ប្រាសាទបុរាណ​។គោលដៅ​ទីបី​ គឺ​តំបន់​ប្រាសាទ​បេតិកភណ្ឌ​ពិភព​លោក​ដ៏​ចំណាស់​នៅ​ទីក្រុង​ Kamakura​ ឬ Nikko​ដែល​ជាទី​ក្រុង​ដែល​មាន​ប្រជាប្រិយ​ភាព​ ទាក់​ទាញ​អ្នកទេសចរ​ជាច្រើន​ឱ្យមក​ទស្សនា​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ទីក្រុង​អូ​សា​កា​
    ដូចដែល​បាន​រៀបរាប់​ហើយ​នៅ​ទីក្រុង​អូ​សា​កា​មិន​មាន​កន្លែង​ច្រើន​សម្រាប់​កា​រកម្សាន្ដដូច​ទីក្រុង​ដទៃ​នោះ​ទេ​។ ពិត​ណាស់​យើង​អាច​ចំណាយ​តិច​ជាង​ទីក្រុង​តូក្យូ​ ហើយ​ភ្ញៀវ​ទេសចរ​ភាគច្រើន​តែងតែ​ទៅលេង​ទីក្រុង​ផ្សេង​ៗបន្ថែម​ទៀត​ ជាពិសេស​គេ​នឹង​ឈៀង​ទៅកាន់​តំបន់​ Kansai​ ផង​ដែរ​ ដែល​ជាទី​ក្រុង​ដ៏​ពេញនិយម​បំផុត​ទីពីរ​នៅ​ក្បែរ​ទីក្រុង​អូ​សា​កា​។ បើ​ចាកចេញ​ពីទី​ក្រុង​អូ​សា​កា​ គេ​នឹង​ទៅកាន់​ទីក្រុង​មួយទៀត​គឺ​ ទីក្រុង​ណា​រ៉ា​ នៅ​ទីនោះ​មាន​ហ្វូង​សត្វ​ក្តាន់​ជាច្រើន​ក្បាល​ ងាយស្រួល​ប្រមាញ់​រូបភាព​ ហើយ​ពួកវា​តែងតែ​មក​ធ្វើការ​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរ​ផង​ដែរ​។ មួយវិញទៀត​ នៅ​ទីនោះ​ភ្ញៀវ​ទេសចរ​គ្រាន់តែ​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​ព្រឹក​ វិល​ល្ងាច​ក៏បាន​ដែរ​។

    3. បរិយាកាស​ទូទៅ​ទីក្រុង​តូក្យូ
    ​ត្រូវ​បាន​គេ​ហៅថា​ជា​ ទីក្រុង​បំពាក់​ដោយ​បច្ចេកវិទ្យា​យ៉ាង​ពេញលេញ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ថ្វីបើ​វា​ជាទី​ក្រុង​ធំ​ ហើយ​ទំនើប​ក៏ដោយ​ ក៏​វា​នៅ​មាន​ផ្កាឈើ​រី​ជាច្រើន​ដែរ​ គេ​ឃើញ​មាន​ដាំ​ជាច្រើន​កន្លែង​ណាស់​។ ហើយ​សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ក្នុង​រដូវរងា​ គេ​នៅតែ​មានឱកាស​បានឃើញ​ព្រិល​ធ្លាក់​នៅក្នុង​ទីក្រុង​ ហើយ​អាច​ជិះ​ស្គី​បាន​យ៉ាង​សប្បាយ​ថែមទៀត​ផង​។ ដើម្បី​ចំណេញ​ថវិកា​ យើង​ត្រូវ​ដើរ​ដោយ​ថ្មើ​ជើង​ និង​ជិះ​រថភ្លើង​នៅ​ស្ថានីយ​ Shinkansen​។ វា​ពិត​ងាយស្រួល​ និង​សន្សំសំចៃ​ពេលវេលា​បាន​ច្រើន​។
    ទីក្រុង​អូ​សា​កា​មនុស្សជា​ច្រើន​ប្រហែលជា​បានឮ​ហើយ​ថា​ ប្រជាជន​នៅក្នុង​ទីក្រុង​អូ​សា​កា​មាន​ទំនៀមទម្លាប់​តឹង​រឹង​ខ្លះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ដែល​ខុសពី​ប្រជាជន​នៅ​ទី​ក្រុង​ផ្សេង​ៗក្នុង​ប្រទេស​ជប៉ុន​ ដូចជា​ ការ​ឈរ​នៅ​លើ​ជណ្តើរ​យន្ត​ដោយមាន​របៀបរៀបរយ​។ ប៉ុន្តែ​ប្រជាជន​អូ​សា​កា​ គឺ​ប្រកាន់យក​នូវ​ភាព​ត្រឹមត្រូវ​ ចិត្តទូលាយ​រុះ​រាយ​រាក់ទាក់​ ចូលចិត្ត​រីករាយ​ និង​អរ​សប្បាយ​ជាង​ប្រជាជន​ជប៉ុន​នៅក្នុង​ទីក្រុង​ដទៃទៀត​។ ទីក្រុង​នេះ​ គឺ​មាន​បរិយាកាស​ស្ងប់ស្ងាត់​ សូម្បីតែ​ការ​ធ្វើដំណើរ​ក៏​ស្ងប់ស្ងាត់​ដែរ​។ នៅ​រដូវក្ដៅ​នេះ​ ទីក្រុង​អូ​សា​កា​មាន​កន្លែង​ឱ្យ​មើល​ស្លឹកឈើ​ច្រើនពណ៌​ ចម្រុះ​ពណ៌​គ្នា​ដុះ​នៅក្នុង​ទីក្រុង​។ ប៉ុន្តែ​នៅក្នុង​រដូវរងា​វិញ​មិន​មាន​ធ្លាក់ព្រិល​នោះ​ទេ​ នៅ​ទីក្រុង​អូ​សា​កា​។

    ដូច្នេះ​ លោកអ្នក​អាច​ពិចារណា​បាន​ថា​ គួរ​សម្រេចចិត្ត​ទៅ​កម្សាន្ដ​នៅ​ទីក្រុង​ណាមួយ​ដែរ​?សូម​ឱ្យ​ដំ​ណើរ​កម្សាន្ដ​របស់​លោកអ្នក​ប្រកប​ដោយ​ភាព​សប្បាយរីករាយ​ និង​មាន​សេចក្តី​សុខ​សុវត្ថិភាព​គ្រប់គ្នា​៕

  • ខែ​ថ្មីនេះ​ ប្តូរ​ស្តាយ​ល៍​មកលេង​ម៉ូដ​ពណ៌​ក្រចក​បែបភ្លឺចែងចាំងវិញម្តង

    ខែ​ថ្មីនេះ​ ប្តូរ​ស្តាយ​ល៍​មកលេង​ម៉ូដ​ពណ៌​ក្រចក​បែបភ្លឺចែងចាំងវិញម្តង

    សម្រាប់​ខែ​ថ្មី​ ខែសីហា​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​នា​រីៗ​ទាំងអស់​ឱ្យ​ប្តូរ​ស្តាយ​ល៍​មកលេង​ម៉ូដ​ពណ៌​ក្រចក​បែប​ពណ៌​ភ្លឺផ្លេក​ ចាំងភ្នែក​អ្នក​នៅ​ជុំវិញ​ម្តង​មើល៎​! សូម​ក្រឡេក​មើល​ពណ៌​ក្រចកដៃ​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ ពិតជា​ស្អាត​ និង​ប្លែក​មិន​អន់​នោះ​ទេ​ ​មើលទៅ​គួរ​ឱ្យ​ចង់​សាក​ខ្លាំង​ណាស់​ មាន​លាយ​ពណ៌​ចម្រុះ​ មាន​ពន្លឺ​ភ្លឺផ្លេក​ប្រដេញ​ពណ៌​តែម្តង​ ហើយ​ជាពិសេស​នោះ​ គឺ​ពណ៌​ក្រចក​បែប​ភ្លឺ​ៗទាំងនេះ​ ថែមទាំង​អាច​ជួយ​លើក​សម្រស់​ក្រចកដៃ​របស់​អ្នក​ឱ្យ​ស្រស់​ស្អាត​ និង​មើលទៅ​រលោង​ស្អាត​បែប​មាន​សម្រស់​ខ្លាំង​ថែមទៀត​ផង​។ តោះ​ចឹង​ចាំ​អង្កាល​ទៀត​ ប្តូរ​ស្តាយ​ល៍​ពណ៌​ក្រចក​របស់​អ្នកជា​មួយ​នឹង​ពណ៌​ក្រចក​បែប​ភ្លឺ​ចែងចាំង​ម្តង​មើល៍​ខែ​ថ្មីនេះ​ ម៉េច​ដែរ​!!

  • វេស​ឡាញ​ យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​សមត្ថភាព​គ្រូ​ ដើម្បី​ធានា​គុណភាព​អប់រំ​កាន់តែ​ប្រសើរ​

    វេស​ឡាញ​ យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​សមត្ថភាព​គ្រូ​ ដើម្បី​ធានា​គុណភាព​អប់រំ​កាន់តែ​ប្រសើរ​

    គិត​ពី​ការអប់រំ​ ត្រូវ​គិត​ពី​គ្រូបង្រៀន​ ព្រោះ​គ្រូបង្រៀន​ គឺជា​ផ្នែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការជំរុញ​ឱ្យ​ការសិក្សា​របស់​សិស្ស​ទទួល​បាន​ជោគជ័យ​ ក្លាយជា​មនុស្ស​ដែល​មានចំណេះ​ដឹង​ និង​មាន​ផ្នត់គំនិត​ប្រកបដោយ​ភាព​វិជ្ជមាន​។

    ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​របស់​គ្រូបង្រៀន​ ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​តាម​គ្រប់រូប​ភាព​ ដើម្បី​គ្រូ​បាន​បន្ត​ចែករំលែក​ដល់​សិស្ស​នូវ​គុណភាព​អប់រំ​ប្រកបដោយ​ភាព​ច្បាស់លាស់​ និង​ទាន់​តម្រូវការ​ក្នុង​ទីផ្សារ​ការងារ​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។

    លោក​ ប៉ិច​ ប៉​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ គ្រូបង្រៀន​ជា​ផ្នែក​សំខាន់​បំផុត​មួយ​ដែល​បណ្តាញ​សាលារៀន​របស់​លោក​យកចិត្ត​ទុកដាក់​ខ្លាំង​ ព្រោះ​ដើម្បី​ឱ្យ​សិស្ស​ក្លាយជា​មនុស្ស​មាន​សក្តា​នុ​ពល​ និង​ពូកែ​បាន​ លុះត្រា​តែ​គ្រូ​ដែល​ជា​អ្នក​ចែករំលែក​ចំណេះដឹង​នេះ​ មានគុណ​ភាព​ខ្ពស់​លើ​គ្រប់​ផ្នែក​ទាំងអស់​។ គ្រូបង្រៀន​ចាំបាច់​ត្រូវតែ​ជា​អ្នក​ដែល​មានការ​យល់ដឹង​ទូលំទូលាយ​ទាំង​សម្រាប់​មុខវិជ្ជា​បង្រៀន​ ចំណេះដឹង​ទូទៅ​ ភាពជា​អ្នកដឹកនាំ​ ភាពជា​គំរូ​ និង​បច្ចេកទេស​ក្នុង​ការជំរុញ​ឱ្យ​សិស្ស​ក្លាយជា​មនុស្ស​ពូកែ​ទាំង​ចំណេះដឹង​គោល​ និង​ឥរិយាបថ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​មានប្រសាសន៍​ថា​៖ “គ្រូបង្រៀន​នៅក្នុង​សម័យថ្មី​នេះ​ ចាំបាច់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​បាន​សកម្ម​ខ្លាំង​ ព្រោះ​ពិភពលោក​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ពី​ 1ថ្ងៃ​ ទៅ​ 1ថ្ងៃ​ ដែល​តម្រូវ​ឱ្យ​អ្នកអប់រំ​ ក៏​ចាំបាច់​ត្រូវ​មាន​ភាព​បត់បែន​ និង​ព្យាយាម​ស្វែងយល់​ជាប់​ជាប្រចាំ​ ដើម្បី​ធានា​ថា​ ការ​បង្រៀន​របស់​យើង​អាច​ដើរ​ទាន់​ការ​វិវឌ្ឍ​របស់​ពិភពលោក​ ហើយ​ធ្វើ​ឱ្យ​សិស្សរបស់​យើង​រក្សា​បាន​នូវ​ភាព​សំខាន់​ បើ​ទោះបីជា​ពិភពលោក​មានការ​ប្រែប្រួល​ក៏ដោយ​”។

    ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​ការ​បណ្តុះបណ្តាល​ គ្រូ​ក៏​ចាំបាច់​ត្រូវ​មាន​ភាពជា​គំរូ​ល្អ​ផង​ដែរ​ ដើម្បី​ណែនាំ​ផ្លូវ​របស់​សិស្ស​ឱ្យ​ដើរទៅ​ក្នុង​គន្លង​វិជ្ជមាន​មួយ​សម្រាប់​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​នៅ​ថ្ងៃ​អនាគត​។ ហេតុនេះ​ហើយ​ទើប​ ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បណ្តុះបណ្តាល​ និង​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​របស់​យើង​នៅ​គ្រប់​បណ្តាញ​សាលារៀន​របស់​យើង​ទាំងអស់​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​។

    ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ យើង​បាន​រៀបចំ​កម្មវិធី​ជាច្រើន​ ជា​ពិសេស​វេទិកា​គ្រូបង្រៀន​ដែល​យើង​បាន​ធ្វើជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​លោកគ្រូ​-អ្នកគ្រូ​ សាស្ត្រា​ចារ្យ​របស់​យើង​ទាំង​ខ្មែរ​ និង​បរទេស​ ចែករំលែក​ចំណេះដឹង​ពី​ការសិក្សា​ស្រាវជ្រាវ​ និង​ការចូលរួម​ក្នុង​កម្ម​វិ​ធី​ធំៗ​ជុំវិញ​ពិភពលោក​ដល់​គ្រូបង្រៀន​ទាំងអស់​របស់​យើង​។ បន្ថែម​ពីលើ​នេះ​ យើង​ក៏បាន​ធ្វើការ​ជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល​ដោយ​អញ្ជើញ​អ្នកជំនាញ​សំ​ខាន់​ៗទាំង​ខ្មែរ​ និង​បរទេស​ដើម្បី​ធ្វើ​បទ​បង្ហាញ​ ដើម្បី​ផ្តល់​ឱ្យ​អ្នកអប់រំ​របស់​យើង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗបំផុត​ សម្រាប់​ពង្រីក​ការយល់ឃើញ​ ឬធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ប្រភព​ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​។ ប្រភព​ព័ត៌មាន​ទាំងអស់​នោះ​ នឹង​ក្លាយជា​ប្រភព​ចំណេះដឹង​ជា​មូលដ្ឋាន​ដើម្បី​បន្ត​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​សមត្ថភាព​ទាំង​ចំណេះដឹង​ជំនាញ​ និង​ចំណេះដឹង​ទូទៅ​ឱ្យ​កាន់តែ​ខ្លាំង​ ដែល​វា​ជា​កត្តា​សំខាន់​ក្នុង​ការ​រុញច្រាន​ការ​បណ្តុះបណ្តាល​ដល់​សិស្ស​ឱ្យ​កាន់តែ​មាន​បញ្ញា​មុត​ស្រួច​ដើម្បី​សម្រេច​គោលដៅ​អនាគត​របស់​ពួកគេ​គ្រប់​ៗគ្នា​។

    បន្ថែម​ពីលើ​នេះ​ ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ក៏​មាន​បន្ថែម​នូវ​វគ្គសិក្សា​សំ​ខាន់​ៗដែល​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ទូទាំង​ពិភពលោក​ ដូចជា​កម្មវិធី​ទម្លាប់​ល្អ​ទាំង​ 7យ៉ាង​សម្រាប់​បុគ្គល​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ដល់​គ្រូបង្រៀន​ ដើម្បី​ឱ្យ​គាត់​ប្រើប្រាស់​ចំណេះដឹង​ទាំងអស់​នេះ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ផង​ អភិវឌ្ឍ​អាជីព​ផង​ និង​សម្រាប់​បន្ត​ណែនាំ​ដល់​សិស្ស​ឱ្យ​មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់​ផង​។

    សាលារៀន​ វេស​ឡាញ​ និង​ណត្ស​ឡា​ញន៍​ ចាប់​ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ និង​ភាសា​ចិន​ នៅ​ថ្ងៃ​ទី1​ ខែសីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ចូល​រៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕

  • Huawei​ ​កំពុង​សម្ងំ​បង្កើត​ ​Maps​ ​ផ្ទាល់ខ្លួន​ ​ប្រជែង​ជាមួយ​ ​Google​ ​Maps​

    Huawei​ ​កំពុង​សម្ងំ​បង្កើត​ ​Maps​ ​ផ្ទាល់ខ្លួន​ ​ប្រជែង​ជាមួយ​ ​Google​ ​Maps​

    ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​Huawei​ ​ដ៏​ធំជាង​គេ​របស់​ចិន​ ​បាន​និង​កំពុង​សម្ងំ​អភិវឌ្ឍ​បង្កើត​សេវាកម្ម​ផែនទី​ផ្ទាល់ខ្លួន​ ​ដោយ​ប្រកាស​ជំហរ​ប្រជែង​ជាមួយ​សេវាកម្ម​ដ៏​ពេញនិយម​បំផុត​ក្នុង​ពិភពលោក​របស់​អាមេរិក​ ​គឺ​ ​Google​ ​Maps​។​ ​

    ​ចំពោះមុខ​ងារ​ដែល​គ្រោង​នឹង​បំពាក់​លើ​ផែនទី​ថ្មី​នោះ​គឺ​ ​ប្រព័ន្ធ​បង្ហាញផ្លូវ​ស្ទះ​ ​ឬក៏​មិន​ស្ទះ​ដ៏​ជាក់លាក់​ដូច​ទិដ្ឋភាព​ជាក់ស្ដែង​លើ​ដងផ្លូវ​ ​ព្រម​ជាមួយនឹង​ការ​បន្ថែម​មុខងារ​ផែនទី​ ​AR​ ​ដែល​ជាមុ​ខ​ងារ​ស្រដៀងនឹង​ ​AR​ ​walking​ ​direction​ ​របស់​ ​Google​ ​ដូច្នោះ​ដែរ​។​

    ​Map​ ​Kit​ ​នឹង​ផ្តល់​ជូន​អ្នកប្រើ​ប្រាស់​នូវ​មុខងារ​សំ​ខាន់​ៗ​មិន​ខុសពី​ ​Maps​ ​របស់​ក្រុមហ៊ុន​ ​Google​ ​នោះ​ឡើយ​ ​ពោល​គឺ​ប្រព័ន្ធ​បង្ហាញ​ទិសលើ​ដងផ្លូវ​ ​ក៏​ដូច​ការ​បង្ហាញ​នូវ​ស្ថានភាព​ចរាចរណ៍​លើ​ដង​វិថី​ ​គួបផ្សំ​ការ​គាំទ្រ​ផែនទី​ ​AR​ ​ដែល​អាច​បង្ហាញ​ដល់ទៅ​ ​40ភាសា​ដែល​គ្រោង​ចេញផ្សាយ​នៅ​ខែតុលា​ខាងមុខ​។​ ​នេះ​បើ​យោង​តាម​ការ​បង្ហើប​ប្រាប់​ពី​នាយក​ជាន់ខ្ពស់​ ​Huawei​ ​ជាមួយ​សារព័ត៌មាន​ ​TheVerge​។​

    ​យ៉ាងណាមិញ​ ​សេវាកម្ម​នេះ​ទើបនឹង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​នៅឡើយ​ ​ដោយ​ប្រើប្រាស់​ ​Huawei​ ​Mapping​ ​technology​ ​ដើម្បី​បង្កើត​ឱ្យ​ចេញ​ជារូបរាង​។​ ​

    ​សូម​បញ្ជាក់​ថា​ ​កាលពី​សប្តាហ៍​មុន​ ​Huawei​ ​ក៏​ទើបតែ​ប្រកាស​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Harmony​ ​OS​ ​ដែល​ជា​ ​OS​ ​ផ្ទាល់ខ្លួន​ ​ឈរ​លើ​គោលដៅ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​សេវាកម្ម​របស់​ ​Google​ ​ដូចជា​ការប្រើ​ប្រាស់​ ​Android​ ​OS​។​ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នេះ​អាច​គាំទ្រ​គ្រប់​ឧបករណ៍​សំ​ខាន់​ៗ​ដូចជា​រថយន្ត​ ​កុំព្យូទ័រ​ ​ស្មា​ត​ហ្វូ​ន​ ​នាឡិកា​ឆ្លាតវៃ​ ​និង​ឧបករណ៍​ឥត​ខ្សែ​មួយចំនួន​ទៀតផង​។​


    ​ដូចនេះ​ ​សូម​រង់ចាំ​មើល​ទាំងអស់គ្នា​ថា​ ​តើ​សេវាកម្ម​ថ្មីសន្លាង​នេះ​ ​អាច​ប្រកាស​ផ្លូវការ​ ​និង​អាច​ជាគូ​ប្រជែង​ជាមួយ​ ​Google​ ​Maps​ ​ដែរ​ឬ​យ៉ាងណា​?​ ​

  • រថយន្ត​របស់​ចិន​ ​2ម៉ាក​ ​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​អូស្រ្តាលី​

    រថយន្ត​របស់​ចិន​ ​2ម៉ាក​ ​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​អូស្រ្តាលី​

    ​ចំនួន​លក់​រថយន្ត​សរុប​នៅ​ប្រទេស​អូស្ត្រាលី​ប្រចាំខែ​កក្កដា​ ​ឆ្នាំ2019​ ​មានការ​ធ្លាក់ចុះ​ ​2.8​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន​។​ ​យ៉ាងណាក្ដី​ ​ម៉ាក​រថយន្ត​របស់​ចិន​ ​Haval​ ​និង​ ​MG​ ​មានការ​កើនឡើង​នូវ​ចំនួន​លក់​រហូតដល់​ជាង​ ​100​%​ ​ឯណោះ​។​

    ​ ​Haval​ ​ដែល​ជំនាញ​ខាង​ផលិត​រថយន្ត​ ​SUV​ ​មានការ​កើនឡើង​នូវ​ចំនួន​លក់​ ​164.2​%​ ​ធៀប​នឹង​ខែកក្កដា​ ​ឆ្នាំ2018​ ​ដែល​លក់​រថយន្ត​បាន​ ​140គ្រឿង​។​ ​សរុប​ ​7ខែ​ដំបូង​ ​Haval​ ​លក់​រថយន្ត​បាន​ ​783គ្រឿង​ ​កើនឡើង​ ​155​%​ ​ធៀប​នឹង​ឆ្នាំមុន​។​

    ​ចំណែក​រថយន្ត​ម៉ាក​ ​MG​ ​វិញ​ ​បាន​កើនឡើង​ចំនួន​លក់​ដល់​ ​149.8​%​ ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ ​ហើយ​មានការ​កើនឡើង​ដល់​ ​253​%​ ​នៅ​រយៈពេល​ ​7ខែ​ចុងក្រោយ​ដូចគ្នា​។​ ​ម៉ូដែល​រថយន្ត​ពេញនិយម​ជាងគេ​ ​គឺ​ម៉ូដែល​ ​ZS​ ​(​លក់​បាន​ ​284គ្រឿង​)​ ​និង​ ​MG3​ ​លក់​បាន​ ​392គ្រឿង​។​

    ​Great​ ​Wall​ ​ដែល​ជា​ក្រុមហ៊ុនមេ​របស់​ ​Haval​ ​ក៏​កើនឡើង​នូវ​ចំនួន​លក់​ដែរ​ ​ដោយ​នៅក្នុង​ខែកក្កដា​ ​លក់​បាន​ ​120គ្រឿង​ ​កើនឡើង​ ​118.2​%​។​ ​ចុងក្រោយ​គេ​ ​គឺ​ក្រុមហ៊ុន​ ​LDV​ ​ដែល​លក់​រថយន្ត​បាន​ ​590គ្រឿង​ ​កើនឡើង​ ​15.5​%​៕​


  • មិនធម្មតា​មែន​!​ ​Huawei​ ​ចេញ​ ​Nova​ ​5​ ​ភ្លាម​ ​លក់​បាន​ ​2លាន​គ្រឿង​ភ្លែត​!​

    មិនធម្មតា​មែន​!​ ​Huawei​ ​ចេញ​ ​Nova​ ​5​ ​ភ្លាម​ ​លក់​បាន​ ​2លាន​គ្រឿង​ភ្លែត​!​

    ​កាលពី​ខែមិថុនា​កន្លងទៅ​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាស​បង្ហាញ​សេរ៊ី​ ​nova​ ​5​ ​ចំនួន​ ​3ម៉ូដែល​ ​ជាមួយនឹង​ការ​បំពាក់​បន្ទះ​ឈីប​ជំនាន់​ថ្មី​ ​Kirin​ ​810​ ​ដែល​រំពឹង​បន្តម​កជា​ហូរហែ​លើ​ស្មា​ត​ហ្វូ​ន​ធុន​ក​ណ្តា​លក្រោយៗ​ទៀត​។​

    ​ត្រឹមតែ​រយៈពេល​ ​5សប្តាហ៍​នៃ​ការប្រកាស​បង្ហាញខ្លួន​ប៉ុ​ណ្នោះ​ ​ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ចិន​ ​Huawei​ ​ក៏​បង្ហើប​ឱ្យ​ដឹងពី​តួលេខ​នាំចេញ​ស្មា​ត​ហ្វូ​ន​ ​nova​ ​5​ ​ដែល​បាន​កើនឡើង​ដល់​ ​2លាន​គ្រឿង​ហើយ​។​ ​នេះ​រាប់បញ្ចូល​ទាំង​ការ​លក់​ ​nova​ ​5i​,​ ​nova​ ​5​ ​និង​ ​nova​ ​5​ ​Pro​ ​ផង​ដែរ​ ​ខណៈ​ម៉ូដែល​បំពាក់​កាមេរ៉ា​ក្រោយ​ ​៤​ ​គ្រាប់​ ​nova​ ​5i​ ​Pro​ ​ទើប​លេចមុខ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​។​

    ​ជោគជ័យ​ដ៏​ធំ​សម្បើម​នេះ​ ​បាន​ឆ្លងកាត់​ការ​លក់​នៅ​ព្រឹត្តិ​ការណ៍​ ​Flash​ ​Sale​ ​ចំនួន​ ​4​ ​លើក​រួចមក​ហើយ​ ​និង​ជា​តួលេខ​រាប់​តែ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​មួយ​គត់​។​ ​ការ​លក់​បន្ទាប់​នឹង​បូក​ចូល​ជាមួយ​ម៉ូដែល​ទី4​ ​គឺ​ ​nova​ ​5i​ ​Pro​ ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី2​ ​សីហា​ ​ទាំង​ការ​ដាក់​លក់​ធម្មតា​ ​និង​លក់​លើ​គេហទំព័រ​យក្ស​ ​JD.com​ ​និង​ ​Vmall.com​៕​


  • អាណាព្យាបាល​សូមកុំ​ជឿ​ ​ឬ​ចាញ់បោក​មេខ្យល់​រឿង​បែក​វិញ្ញា​សា ​ព្រោះ​ឆ្នាំនេះ​មានការ​រៀបចំ​ហ្មត់ចត់​ ​និង​សុវត្ថិភាព​ខ្ពស់​

    អាណាព្យាបាល​សូមកុំ​ជឿ​ ​ឬ​ចាញ់បោក​មេខ្យល់​រឿង​បែក​វិញ្ញា​សា ​ព្រោះ​ឆ្នាំនេះ​មានការ​រៀបចំ​ហ្មត់ចត់​ ​និង​សុវត្ថិភាព​ខ្ពស់​

    ​ជា​រៀងរាល់​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​នៅ​ខាងក្រៅ​មណ្ឌល​ប្រឡង​គេ​តែងតែ​គេ​មនុស្សជា​ច្រើន​ចម្រុះគ្នា​ឈរ​ ​និង​អង្គុយ​ត្រៀបត្រា​ ​ដែល​ខ្លះ​ជា​អាណាព្យាបាល​ ​អ្នកខ្លះ​ជា​បងប្អូន​ ​និង​អ្នកខ្លះ​ទៀត​ជា​មិត្តិ​ភក្តិ​បេក្ខជន​ជាដើម​។​ ​នៅក្នុងចំណោម​នោះ​ ​ក៏អាច​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​ដែល​ដើរ​បំផុសបំផុល​ព័ត៌មាន​ក្នុង​គោលបំណង​កេង​ចំណេញ​យក​ប្រយោជន៍​ពី​អាណាព្យាបាល​ ​ឬ​សាច់ញាតិ​ទាំងអស់​នោះ​។​ ​

    ​បញ្ហា​មួយ​ ​ក្នុងចំណោម​បញ្ហា​ដែល​អាច​កើតមានឡើង​ ​គឺ​ការ​បំផុស​ព័ត៌មាន​ថា​មាន​បែកធ្លាយ​វិញ្ញា​សា។​ ​កន្លងមក​មាន​ក្រុម​ឆ្លៀតឱកាស​មួយចំនួន​បាន​បំផុសបំផុល​ ​ផ្សព្វផ្សាយ​ដល់​អាណាព្យាបាល​ ​ឬ​សាច់ញាតិ​បេក្ខជន​ប្រឡង​ថា​ពួកគេ​មាន​ឯកសារ​ប្រឡង​ដែល​បាន​បែកធ្លាយ​។​ ​ប្រសិនបើ​អាណាព្យាបាល​ចង់បាន​ ​គេ​អាច​លក់​ឱ្យ​ក្នុង​តម្លៃ​ថ្លៃ​ ​ខណៈ​ប្រភព​ឯកសារ​ទាំងអស់​នោះ​មិនមែន​ជាឯក​សារ​ប្រឡង​ពិតប្រាកដ​នោះ​ទេ​។​ ​វា​គ្រាន់តែ​ជា​ក្រដាស​ឯកសារ​ក្លែងក្លាយ​ ​ហើយ​ត្រូវ​បាន​គេ​ចម្លង​តៗ​គ្នា​តែប៉ុណ្ណោះ​។​ ​

    ​នៅ​ឆ្នាំនេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅក្នុង​ទំព័រ​បណ្តាញ​សង្គម​របស់ក្រ​សួង​ពី​នីតិវិធី​នៃ​ការ​វិច​ខ្ចប់​សន្លឹក​កិច្ចការ​ ​ការ​ដឹកជញ្ជូន​ ​និង​ការ​បើក​ហិប​វិញ្​ញ​សារ​ ​គឺ​ធ្វើឡើង​ដោយ​ហ្មត់ចត់​ ​ត្រឹមត្រូវ​ ​និង​ច្បាស់លាស់​ ​គ្មាន​ការ​បែកធ្លាយ​សន្លឹក​វិញ្ញា​សារ​នោះ​ទេ​៕​ ​

  • WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នក​

    WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នក​

    ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​បាន​រក​ឃើញ​កំហុស​បច្ចេកទេស​នៅក្នុង​កម្មវិធី​ ​WhatsApp​ ​ដែល​អាច​ឱ្យ​ជនអនាមិក​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​បាន​។​

    ​ជនអនាមិក​ ​នឹង​ប្រើ​វិធី​ហៅ​ទូរស័ព្ទ​ចូល​តាមកម្ម​វិធី​ ​WhatsApp​ ​របស់​អ្នកប្រើ​ប្រាស់​ទូទៅ​ ​រួច​ក៏​បញ្ចូល​កម្មវិធី​សម្រាប់​លួច​យក​ទិន្នន័យ​នោះ​ ​ដែលគេ​ជឿ​ថា​ ​ជា​កម្មវិធី​មក​ពី​ក្រុមហ៊ុន​ ​NSO​ ​Group​។​

    ​ដូចនេះ​ ​ដើម្បី​ទប់ស្កាត់​ពី​ការ​លួច​យក​ទិន្នន័យ​នេះ​ ​លោកអ្នក​ត្រូវតែ​ធ្វើការ​ ​update​ ​កម្មវិធី​ ​WhatsApp​ ​ទៅ​ ​version​ ​ចុងក្រោយ​បង្អស់​ ​(​v2.19.51​ ​សម្រាប់​ ​iPhone​ ​និង​ ​v2.19.134​ ​សម្រាប់​ ​Android​)​ ​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​សប្តាហ៍​មុន​នេះ​៕​