Category: សង្គម និងសេដ្ឋកិច្ច

  • ភ្ញាក់ផ្អើល​!​!​ ​អ្នកចម្រៀង​រ៉េ​បក្នុង​បទ​ល្បី​ ​«​ ​ក្រមុំ​បី​ស្ដាយ​»​ ​មរណភាព​ហើយ​ ​

    ភ្ញាក់ផ្អើល​!​!​ ​អ្នកចម្រៀង​រ៉េ​បក្នុង​បទ​ល្បី​ ​«​ ​ក្រមុំ​បី​ស្ដាយ​»​ ​មរណភាព​ហើយ​ ​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នៅ​ព្រឹក​ថ្ងៃទី២១​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​មុន​នេះ​បន្តិច​តា​រា​រ៉េ​ប​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ ​រ៉េ​បក្នុង​បទ​ក្រមុំ៣ស្ដាយ​ដែល​ជា​បទចំរៀង​ទទួល​បានការ​ចាប់អារម្មណ៍​ ​ហើយ​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ១៩លាន​ដង​ក្នុង​បណ្ដាញ​សង្គម​ ​YouTube​ ​លោក​បាន​មរណភាព​ហើយ​ ​ធ្វើឲ្យ​សាច់ញាតិ​ ​មិត្តភក្តិ​ ​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើន​របស់​លោក​មានការ​រន្ធត់ចិត្ត​ ​ហើយ​សោកស្ដាយ​លោក​ជា​ខ្លាំង​។​

    ​អ្ន​កម​ច្រៀង​រ៉េ​បរូ​បនេះ​ ​មានឈ្មោះ​ថា​ ​លោក​ ​MC​ ​JR​ ​ដែល​មាន​គណនី​ហ្វេ​សប៊ុ​កថា​ ​Mc​ ​Junior​ ​Piseth​ ​បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង៤​៖​០០នាទី​ព្រឹក​ថ្ងៃទី២១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដោយសារ​ជំងឺឈាមសស៊ីឈាមក្រហម​ ​និង​ជំងឺ​ក្រពះ​ ​នេះ​បើ​តាម​ប្រភព​ ​ពី​គណនី​ហ្វេ​សប៊ុ​ក​មួយ​មានឈ្មោះ​ ​Pov​ ​Ma​ ​Chi​ ​។​ ​តាមរយៈ​គណនី​នោះ​ដែរ​​បាន​សរសេរ​រៀបរាប់​ស្នើសុំ​ជំនួយ​ជូន​លោក​ ​MC​ ​JR​ ​ដែល​កាលពី​ថ្ងៃទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ​តែ​វា​ហាក់ដូចជា​លឿន​ពេក​ហើយ​ ​លោក​មិនទាន់​ទាំង​ស្វែងរក​ជំនួយ​ជូន​លោក​ផង​លោក​ក៏​ស្រាប់តែ​ទទួលមរណភាព​ទៅ​ទាំង​សោកស្ដាយ​បែបនេះ​៕​

  • “ជំងឺគ្រុនឈាម” និង 4រោគសញ្ញា​លេចធ្លោ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ដែល​គួរ​សង្កេតមើល

    “ជំងឺគ្រុនឈាម” និង 4រោគសញ្ញា​លេចធ្លោ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ដែល​គួរ​សង្កេតមើល

    គ្រុនឈាម​ គឺជា​ជំងឺឆ្លង​ដោយសារ​មេរោគ​វីរុស​ Dengue​ Haemorrhagic​ Virus​ ដែល​មាន​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​។ ជំងឺ​នេះ​ ជួបប្រទះ​ច្រើន​នៅក្នុង​រដូវភ្លៀង​ អំឡុង​ខែឧសភា​ ដល់​ខែកញ្ញា​។ កើត​នៅ​លើ​កុមារ​អាយុ​ 5-9ឆ្នាំ​ច្រើន​បំផុត​ ចុះ​មក​គឺ​កុមារ​អាយុ​ 10​-14ឆ្នាំ​ ដោយមាន​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​។ មូស​ខ្លា​មាន​ 2ប្រភេទ​ គឺ​មូស​ខ្លា​ព្រៃ​ និង​មូស​ខ្លា​ស្រុក​ តែ​ដែលគេ​ជួបប្រទះ​ញឹកញាប់​បំផុត​នោះ​គឺ​ មូស​ខ្លា​ស្រុក​ ដោយ​ប្រទះឃើញ​នៅក្នុង​ផ្ទះ​ និង​បរិវេណ​ជុំវិញ​ផ្ទះ​។ មាន​ច្រើន​ពូជ​ ជាពិសេស​ពូជ​ Aedes​ Aegypti​ ហើយ​មូស​ខ្លា​ភេទ​ញី​ច្រើន​រកស៊ី​នៅពេល​ថ្ងៃ​ ចូលចិត្ត​ទម្លាក់​ស៊ុត​នៅក្នុង​ទឹកនឹង​ដែល​ស្អាត​ ហើយ​មេរោគ​វីរុស​នឹង​ស្ថិតនៅ​ក្នុង​ខ្លួន​មូស​បាន​រហូត​មួយ​ជីវិត​របស់​សត្វ​មូស​មួយ​ក្បាល​នោះ​ប្រមាណ​ជា​ 1-2ខែ​។

    រោគសញ្ញា​លេចធ្លោ​ក្រោយ​ឆ្លង​មេរោគ​វីរុស​ Dengue​ ចូល​មក​ក្នុង​រាងកាយ​បាន​ 5-8ថ្ងៃ​។ អា​ការ​របស់​អ្នកជំងឺ​នឹង​បង្ហាញ​ឡើង​មាន​ 4កម្រិត​ ៖
    1. ក្ដៅខ្លួន​ខ្លាំង​ពី​ 2-7ថ្ងៃ​។
    2. មាន​អាការ​ចេញឈាម​ញឹកញាប់​ ដោយ​ឃើញ​មាន​ស្នាម​អុច​ៗពណ៌​ឈាម​ចេញ​នៅ​លើ​ស្បែក​។
    3. កើត​សភាវ​ថ្លើម​រីក​ធំ​ អាច​ស្ទាប​ប៉ះ​នៅ​បរិ​វេ​ណក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​ និង​ពេល​ចុច​សង្កត់​ទៅ​ នឹង​ឈឺចាប់​។
    4. សភាវ​នៃ​ប្រព័ន្ធ​ឈាម​រត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ និង​អាច​កើត​សភាវ​គាំង​ប្រកាច់​។

    អាការៈ​របស់​អ្នកជំងឺ​គ្រុនឈាម​
    កុមារ​កើតជំងឺ​គ្រុនឈាម​ នឹង​កើត​អាការ​គ្រុន​ក្ដៅ​ខ្លួ​នភ្លាមៗ​ មុខឡើងក្រហម​ ឈឺក្បាល​ ចុក​រួយ​រាងកាយ​ តមក​នឹង​ប្រទះឃើញ​មាន​ស្នាម​អុច​ៗដូច​ឈាម​ចេញ​នៅ​លើ​ដងខ្លួន​ ដៃ​ ជើង​ និង​មាន​អា​ការ​ធុញទ្រាន់​ចំណីអាហារ​ ក្អួតចង្អោរ​ ឈឺពោះ​ មិន​ញ៉ាំទឹក​ គេង​នៅ​ស្ងៀម​ មិន​និយាយ​ស្ដី​។ ក្មេង​ខ្លះ​មាន​ឈាម​ហូរចេញ​មក​តាម​ច្រមុះ​ លាមក​មាន​ពណ៌ខ្មៅ​ កម្អួត​មាន​លាយ​ឈាម​ និង​ច្រើនតែ​មិន​បង្ហាញ​អាការ​គ្រុនផ្ដាសាយ​ មិន​ក្អក​ឡើយ​។ អំឡុង​ពេល​គ្រោះថ្នាក់​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​អា​ការ​គ្រុនក្ដៅ​ចាប់ផ្ដើម​ថយ​ចុះ​ 2-7ថ្ងៃ​ តែ​ទាំងអស់​នេះ​ ជំងឺគ្រុនឈាម​អាច​ព្យាបាល​បាន​លទ្ធផល​ល្អ​ ​បើសិន​បាន​ទទួលការ​វិនិច្ឆ័យ​រោគ​ និង​ព្យាបាល​តាំងពី​ផ្ដើមដំបូង​។

  • ស្មា​ត​ហ្វូ​ន​ ​OnePlus​ ​6​ ​និង​ ​6T​ ​បើក​ឱ្យ​ ​Update​ ​Software​ ​សម្រាប់​អ្នកចូលចិត្ត​លេង​ហ្គេម​

    ស្មា​ត​ហ្វូ​ន​ ​OnePlus​ ​6​ ​និង​ ​6T​ ​បើក​ឱ្យ​ ​Update​ ​Software​ ​សម្រាប់​អ្នកចូលចិត្ត​លេង​ហ្គេម​

    ​ថ្មី​ៗ​នេះ​ប្រព័ន្ធ​ដំណើ​ការ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ​OnePlus​ ​6​ ​និង​ ​6T​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​OnePlus​ ​ប្រកាស​បើក​ឱ្យ​ ​Update​ ​Software​ ​ឡើង​ទៅ​ជំនាន់​ចុងក្រោយ​ ​ដែល​ផ្ដោត​លើ​មុខងារ​ ​Game​ ​mode​ ​ផ្តល់​ភាព​រលូន​ដល់​អ្នក​និយម​ចូលចិត្ត​លេង​ហ្គេម​លើ​ទូរសព្ទ​ល្បឿន​លឿន​ទាំងពីរ​នេះ​។​

    ​កំណែប្រែ​ថ្មី​ ​OxygenOS​ ​ជំនាន់​ ​9.0.16​ ​OTA​ ​នៅ​លើ​ ​6T​ ​និង​ ​OxygenOS​ ​ជំនាន់​ ​9.0.8​ ​OTA​ ​នៅ​លើ​ ​OnePlus​ ​6​ ​បាន​កែកុន​លើ​កន្លែង​ខ្វះខាត​ច្រើន​ ​ដោយ​ជំនួស​មកវិញ​នូវ​មុខងារ​ដែល​ជំនួយ​ដល់​ការ​ចាប់​សេវា​ ​VoLTE​ ​ឬVoWiFi​ ​ឱ្យ​កាន់តែ​ឆ្លាតវៃ​ ​បាន​ប្រសើរ​ជាង​មុន​។​ ​

    ​សូម្បីតែ​បញ្ហា​ដែល​ចុច​ចូល​ទៅ​កម្មវិធី​មិនសូវ​ស្គាល់​(​Failing​ ​to​ ​respond​)​ ​ក៏​ស្ថិត​ក្នុង​កំណែប្រែ​ថ្មីនេះ​ដែរ​។​ ​វា​ក៏​ជួយ​ដោះស្រាយ​បញ្ហា​ពេល​ស្កេន​ដៃ​ដោះ​សោរ​ ​ឱ្យ​ដំណើ​ការ​ថត​អេក្រង់​ជា​វីដេអូ​(​Screen​ ​recorder​)​ ​បើក​ដដែល​មិន​ដាច់​។​ ​OxygenO​ ​ជំនាន់​ ​9​ ​ក៏បាន​បន្ថែម​មុខងារ​ ​Quick​ ​reply​ ​ដែល​អ្នក​នឹង​ឃើញ​មាននៅ​ ​Setting​-​>​ ​Utlities​-​ ​Quick​ ​reply​ ​in​ ​landscpae​ ​mode​។​

    ​អ្នក​អភិវឌ្ឍន៍​របស់​ ​OnePlus​ ​ក៏បាន​បន្ថែម​កូដ​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​ជំនាន់​នេះ​ផង​ដែរ​ ​(​Android​ ​Security​ ​Patch​ ​Updated​)​ ​និង​បង្កើន​ដំណើ​ការ​លើ​កម្មវិធី​ឱ្យ​កាន់តែ​រលូន​ជាង​មុន​ទៀតផង​។​


    ​ទស្សនា​វីដេអូ​អាប់​ដែ​ត​មុខងារ​ថ្មី​ខាងក្រោម​នេះ​៖​

  • ប្រឹង​តស៊ូ​ច្រើន​ឆ្នាំ​ហើយ​ ​ពេលនេះ​ ​រុន​ ​ណា​កូ​ ​ក្ដោប​តំណែង​តួឯក​ក្នុង​រឿង​«​ទឹកភ្នែក​មួយ​លាន​ដំណក់​»​ ​

    ប្រឹង​តស៊ូ​ច្រើន​ឆ្នាំ​ហើយ​ ​ពេលនេះ​ ​រុន​ ​ណា​កូ​ ​ក្ដោប​តំណែង​តួឯក​ក្នុង​រឿង​«​ទឹកភ្នែក​មួយ​លាន​ដំណក់​»​ ​

    ​មួយ​រយ:ចុងក្រោយ​នេះ​ ​គេ​សង្កេតឃើញ​ថា​តារា​សម្តែង​វ័យក្មេង​ ​លោក​ ​រុន​ ​ណា​កូ​ដែល​ទើប​ជាប់​តំណែង​ជា​ទូត​សុឆន្ទៈ​ ​និង​ជា​ម្ចាស់​ពាន​ប្រជាប្រិយ​ឆ្នាំ២០១៩​ ​មានសន្ទុះ​ទីផ្សារ​មានសន្ទុះ​ហក់​ឡើង​ ​ដោយ​គេ​ឃើញ​ម្ចាស់​ពាន​ត្រូវ​ទម្រង់​ ​និង​លេចធ្លោ​កាលពី​ឆ្នាំ២០១៨រូប​នេះ​ ​ទទួល​បាន​ឱកាស​ថ​ត​ស្ព​ត​ពានិ​ជ្ជ​កម្ម​ ​និង​សំអាង​កា​ធំៗ​ ​ក្រៅពី​ការសម្ដែង​ ​ដែល​ចាប់ផ្ដើម​ដកឃ្លា​មិនចង់រួច​។​ ​ថ្មី​ៗ​នេះ​ ​លោក​ក៏​ត្រូវ​គេ​ឃើញ​លេខ​មុខ​ថ​ត​ស្ព​ត​ឱ្យ​ហាង​ផ្កា​ ​និង​ថត​សម្អាងការ​ជាមួយ​ដៃគូ​ចាស់​ ​គឺ​ស្រី​ស្អាត​ ​កញ្ញា​ ​ទេព​មុ​ន្នី​រក្សា​ ​ក្រៅពី​លេខ​មុខ​បង្ហាញ​ឈុត​បុរាណ​ជាមួយ​តារា​រៀមច្បង​ ​លើ​កញ្ចក់​ទូរទស្សន៍​។​ ​

    ​លោក​ ​រុន​ ​ណា​កូ​ ​និយាយ​ថា​លោក​ក្នុង​មួយរយៈពេល​ចុងក្រោយ​លោក​ទទួល​បានការ​ងារ​ជាច្រើន​ទាំង​ការសម្ដែង​រឿង​ ​ដើរ​ម៉ូដ​ ​និង​ថ​ត​ស្ព​ត​។​ ​លោក​កាន់តែ​សប្បាយចិត្ត​បន្ទាប់ពី​បាន​ទទួល​តំណែង​ជា​ទូត​សុឆន្ទៈ​ប្រចាំ​គ្រួសារ​តារា​កម្ពុជា​ ​ហើយ​មានឱកាស​ធ្វើសកម្មភាព​សង្គម​ធំៗ​ ​ក្នុង​ការចូលរួម​លើកស្ទួយ​វប្បធម៌​ ​និង​កិច្ចការ​សង្គម​ធំៗ​នា​ពេល​ចុងក្រោយ​។​ ​លោក​ថា​ ​នេះ​ជា​អ្វី​ដែល​បាន​ពី​ការ​ឈ្នះ​ពាន​ ​ខណៈ​ដែល​លោក​បញ្ជាក់​ថា​ក្នុង​មួយ​រយៈ​ចុងក្រោយ​ ​ក៏​មាន​មហាជន​ ​និង​អ្នកគាំទ្រ​ស្គាល់​លោក​កាន់តែ​ច្បាស់​ជាង​មុន​ ​បើ​ទោះជា​លោក​ទើបតែ​បាន​ហក់​ចូល​វិថី​សិល្បៈ​បាន​រយៈពេល​មិនដល់២ឆ្នាំ​ស្រួលបួល​។​

    ​តារា​ប្រុស​រូប​នេះ​ក៏​ទើប​ទទួល​បាន​តំណែង​ជា​តួឯក​ក្នុង​រឿង​”​ទឹកភ្នែក​មួយ​លាន​ដំណក់​”​ ​របស់​ផលិតកម្ម​ក្លា​ស៊ិ​ក​ដែល​នឹង​ត្រៀម​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​។​ ​លោក​រំពឹង​យ៉ាង​ខ្លាំង​ថា​ ​ការងារ​សិល្បៈ​នា​ពេល​ចុងក្រោយ​ ​នឹង​កាន់តែ​ជួយ​អោយ​លោក​មានសន្ទុះ​ ​ខណៈ​ដែល​លោក​ប្រកាស​ថា​ ​ថ្វី​តែ​ទទួល​បាន​ឱកាស​ឈានឡើង​ ​ប៉ុន្តែ​លោក​មិន​កាន់​ចរឹ​តតួ​ឯក​នោះ​ទេ​ ​គឺ​នៅតែ​ទទួល​ថត​ជា​តួរាយរង​ក្នុង​រឿង​ ​និង​សកម្ម​ក្នុង​ការងារ​សង្គម​សប្បុរសធម៌​ដដែល​ ​ដោយសារតែ​នោះ​គឺ​ផ្នែក​សំខាន់​ជួយ​អោយ​លោក​លេចធ្លោ​។​ ​លោក​ក៏​នឹង​ត្រៀម​បង្ហាញ​ស្នា​ដៃ​ថ្មី​ៗ​ ​នៅក្នុង​វិថី​សិល្បៈ​ ​ដើម្បី​កុំ​អោយ​អ្នកគាំទ្រ​សាំ​ភ្នែក​ផង​ដែរ​។​

  • Apple​ ​ប្រកាស​ចេញ​កាស​ ​Bluetooth​ ​ពណ៌​ថ្មី​ ​ថ្ម​កាន់​ ​៩​ ​ម៉ោង​ចូល​ទឹក​ក៏​មិន​មាន​បញ្ហា​

    Apple​ ​ប្រកាស​ចេញ​កាស​ ​Bluetooth​ ​ពណ៌​ថ្មី​ ​ថ្ម​កាន់​ ​៩​ ​ម៉ោង​ចូល​ទឹក​ក៏​មិន​មាន​បញ្ហា​

    ​កាស​ភ្ជាប់​ ​Bluetooth​ ​ម៉ាក​ល្បី​របស់​ ​Beat​ ​ឈ្មោះ​ ​Powerbeats​ ​Pro​ ​ទើបត្រូវ​បាន​បង្ហាញ​មុ​ខ​ថ្មី​ៗ​នេះ​ ​ដោយ​បន្ថែម​មុខងារ​ការពារ​ជម្រាប​ទឹក​(​Water​ ​Resisitance​)​ ​ព្រម​ជាមួយ​សមត្ថភាព​ថ្ម​កាន់​បាន​ ​9ម៉ោង​ ​ងាយស្រួល​ពាក់​លើ​ត្រចៀក​ ​ស្តាប់​ចម្រៀង​ ​ព្រោះតែ​ការរចនា​រូបរាង​ថ្មី​តូច​ច្រឡឹង​ក្ដោប​ពេញ​រន្ធត្រចៀក​តែម្ដង​។​ ​

    ​ចំណែក​គុណភាព​សំឡេង​វិញ​ ​អ្នកណា​ក៏​ដឹង​ដែរ​ថា​ ​Beats​ ​មិនដែល​ឱ្យ​អតិថិជន​ខកចិត្ត​នោះ​ទេ​ ​ព្រោះ​វា​បញ្ញ​ចេញ​សំឡេង​រងំ​មិនចាញ់​ ​AirPods​ ​របស់​ ​Apple​ ​នោះ​ទេ​។​ ​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ​គឺ​វា​ជា​ប្រភព​កាស​ដែល​មានមុខ​ងារ​សាក​ភ្លើង​ឥត​ខ្សែ​។​ ​

    ​សម្រាប់​តម្លៃ​ម៉ូ​ឌែល​ ​Pro​ ​នេះ​ចាប់ពី​ ​249ដុល្លារ​ ​(​លក់​នៅ​លើ​វិប​សាយ​ ​Apple.com​)​។​ ​ប្រសិនបើ​មាន​ចំណាប់​អារម្មណ៍​អាច​ធ្វើ​កា​រប​ញ្ជារ​ទិញ​បាន​ចាប់ពី​ថ្ងៃទី​ ​22ខែសីហា​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​៕​

  • ក្រសួង​កសិកម្ម​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​ “រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”

    ក្រសួង​កសិកម្ម​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​ “រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”

    ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ​ ទិសដៅ​ និង​ការអនុវត្ត​របស់​ខ្លួន​ ពោល​គឺ​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​ថា​៖“វា​ជា​កិច្ចការ​ដ៏​សំខាន់​ក្នុង​ការ​ជជែក​ដោយ​បើកចំហ​ រវាង​ការងារ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ជាមួយនឹង​អ្នកធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ធ្វើ​ធុរកិច្ច​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ក៏ដូចជា​ធានា​ដល់​ការប្រកួត​ប្រជែង​ទំនិញ​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​គូសបញ្ជាក់​អំពី​ការ​វិវឌ្ឍ​រីកចម្រើន​ ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង​ មក​ជា​ប្រទេស​ដែល​មាន​អតិរេក​ស្បៀង​ និង​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​ពិភពលោក​។ ជាស​មិទ្ធ​ផល​ដ៏​ធំធេង​ដែល​សម្រេច​បាន​ តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ចីរភាព​ ធ្វើ​យ៉ាងណា​ជួយ​ប្រជាកសិករ​យើង​ដើរ​ឱ្យ​ទាន់​បរិបទ​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ជាតិ​ ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នា​ឆ្នាំ2030​ និង​ចំណូល​កម្រិតខ្ពស់​នា​ឆ្នាំ2050​។

    ក្នុង​ន័យ​នេះ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ​ ទិសដៅ​ និង​ការអនុវត្ត​របស់​ខ្លួន​ ពោល​គឺ​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​និង​លើកកម្ពស់​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​សហគមន៍​”ដោយ​ផ្តោត​ជា​សំខាន់​លើ​យន្តការ​ពាណិជ្ជកម្ម​-កសិកម្ម​ ការកែច្នៃ​ផលិតផល​កសិកម្ម​ ការ​បំពេញ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​ ការផលិត​ពូជសុទ្ធ​ និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ដើម្បី​បង្កើន​ការប្រកួត​ប្រជែង​ដល់​ប្រជាកសិករ​។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ វេង​ សា​ខុន​។

    ឯកឧត្តម​ ក៏បាន​កោតសរសើរ​វិស័យ​នេះ​ ចំពោះ​សមិទ្ធផល​របស់​ខ្លួន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដែរ​ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ខ្លាំង​ឡើង​ ក្នុងចំណោម​តួអង្គ​ទាំងអស់​ដើម្បី​បន្ត​អភិវឌ្ឍន៍​ឧស្សាហកម្ម​នេះ​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ទៀត​ថា​៖“ក្រសួង​កសិកម្ម​បាន​និង​កំពុងធ្វើការ​កែទម្រង់​គោលនយោបាយ​ ធ្វើ​ទំនើបកម្ម​វិស័យ​នេះ​ និង​លើកកម្ពស់​ភាពជា​ដៃគូ​ផលិតករ​សាធារណៈ​-ឯកជន​ដែល​ផ្តោត​លើ​ការ​បង្កើន​គុណ​ ភាព​ និង​ការប្រកួត​ប្រជែង​ តាមរយៈ​គម្រោង​កសិកម្ម​តាម​កិច្ចសន្យា​”។

    ទាក់ទិន​នឹង​ភាពជា​ដៃគូ​ឯកជន​ លោក​ សុង​ សា​រ៉ន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amru​ Rice​ និង​បច្ចុប្បន្ន​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF​) បាន​មានប្រសាសន៍​ថា​ លោក​មានបំណង​ប្រែក្លាយ​វិស័យ​ស្រូវ​-អង្ករ​ឱ្យទៅ​ជា​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​ និង​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការរស់នៅ​របស់​អ្នកចូលរួម​ទាំងអស់​។

    លោក​ សា​រ៉ន​ បាន​មានប្រសាសន៍​ថា​៖“ សហព័ន្ធ​គួរតែ​ដំណើរការ​ក្នុង​ភាពជា​ដៃគូ​ផលិត​សាធារណៈ​ និង​ឯកជន​ ហើយ​ការ​ធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម​នេះ​ ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ និង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​។ ក្នុង​ទសវត្សរ៍​ខាងមុខ​ ខ្ញុំ​ជឿជាក់​ថា​ បញ្ហា​ប្រឈម​សំខាន់​បំផុត​សម្រាប់​វិស័យ​នេះ​ គឺ​ការ​ធ្វើ​សាកល​ភាវូបនីយកម្ម​ឌីជីថល​ប្រជានិយម​ និង​ការ​គាំពារ​និយម​។ ទាំងនេះ​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ផលិត​ និង​កសិករ​ដែល​មាន​ប្រាក់ចំណូល​ទាប​ ក៏ដូចជា​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ​ផង​ដែរ​”។

    លោក​ប្រធាន​ CRF​ បាន​បន្ថែម​ថា​ ៖“ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ​ យើង​ត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ រួម​ទាំង​ភ្នាក់ងារ​រដ្ឋាភិបាល​ ទីភ្នាក់ងារ​មិនមែន​រដ្ឋាភិបាល​ ស្ថាប័ន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ សហករណ៍​កសិកម្ម​ និង​វិស័យ​ឯកជន​ ជាពិសេស​រោងម៉ាស៊ីន​កិនស្រូវ​ ដើម្បី​លើក​-កម្ពស់​ការប្រកួត​ប្រជែង​នៃ​ខ្សែ​ចង្វាក់​តម្លៃ​។ ពី​កសិដ្ឋាន​រហូតដល់​ទីផ្សារ​ និង​បង្កើត​ការ​ច្នៃប្រឌិត​តម្លៃបន្ថែម​ និង​ផលិតផល​ថ្មី​”។

    លោក​ សុង​ សា​រ៉ន​ បាន​បញ្ជាក់​ថា​ សហព័ន្ធ​ត្រូវ​ខិតខំ​លុបបំបាត់​ប្រព័ន្ធ​ដែល​ធ្វើអាជីវកម្ម​កសិករ​ និង​ផលិត​ទំនិញ​មាន​ជាតិគីមី​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើ​ប្រាស់​។ យើង​នឹង​លើកកម្ពស់​ភាពជា​ដៃគូ​ រវាង​តួអង្គ​ឯកជន​ និង​អ្នក​ផលិត​ដែល​មាន​ប្រាក់ចំណូល​ទាប​ ដែល​ដោះស្រាយ​នូវ​ប្រសិទ្ធភាព​នៃ​ផលិតកម្ម​ស្រូវ​ និង​ពាណិជ្ជកម្ម​ និង​ការបង្កើត​ថ្មី​ ការបង្កើត​និរន្តរភាព​ពាណិជ្ជកម្ម​យុត្តិធម៌​ និង​ការប្រកួត​ប្រជែង​។ គំនិត​ផ្តួចផ្តើម​នៃ​អាជីវកម្ម​ទាំងនេះ​ ជា​ការ​លើកកម្ពស់​ ការ​ដាក់បញ្ចូល​ ក៏​ដូចជា​ការបង្កើត​ថ្មី​ និង​កំណើន​ទីផ្សារ​ផង​ដែរ​៕

  • ថ្ងៃនេះ​បេក្ខជន​អវ​ត្ត​កើនឡើង​ប្រមាណ​ ​100នាក់​ ​ខណៈ​បេក្ខជន​ជិត60​ ​នាក់​មាន​បញ្ហា​សុខភាព​

    ថ្ងៃនេះ​បេក្ខជន​អវ​ត្ត​កើនឡើង​ប្រមាណ​ ​100នាក់​ ​ខណៈ​បេក្ខជន​ជិត60​ ​នាក់​មាន​បញ្ហា​សុខភាព​

    ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ​ហង់​ ​ជួន​ណា​រ៉ុន​ ​បាន​ថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ​នៅ​ថ្ងៃនេះ​មាន​បេក្ខជន​អវត្តមាន​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ ​1,800នាក់​ ​ខណៈ​ម្សិល​ម៉ិញ​មាន​បេក្ខជន​អវត្តមាន​ប្រមាណ​ ​1,700នាក់​។​ ​

    ​ទោះជា​យ៉ាងនេះ​ក្តី​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ចាក់​ថា​ ​ដំណើរការ​នៃ​ការ​ប្រឡង​ទាំងមូល​ធ្វើ​ទៅ​បាន​ដោយ​រលូន​ ​ដោយមាន​កិច្ចសហការ​ល្អ​រវាង​មន្ត្រី​អប់រំ​ ​ភាគី​ពាក់ព័ន្ធ​នានា​ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​និង​អាជ្ញាធរ​ដែនដី​ ​ដែល​អាច​ធ្វើ​ឱ្យ​ការ​ប្រឡង​មាន​ភាព​យុត្តិធម៌​ ​តម្លាភាព​ ​និង​អាច​ទទួលយក​បាន​។​ ​ជា​រួម​ ​ដំណើរការ​នៃ​ការ​ប្រឡង​នៅ​ឆ្នាំនេះ​ ​ដំណើរការ​ល្អ​ខ្លាំង​បើ​ទោះបីជា​បេក្ខជន​ប្រមាណ​ ​59នាក់​មាន​បញ្ហា​សុខភាព​ ​តែ​ក្រោយពេល​ព្យាបាល​គាត់​អាចម​ក​ប្រឡង​ធម្មតា​បាន​ ​លើកលែងតែ​បេក្ខជន​បី​រូប​ប៉ុណ្ណោះ​មិន​អាចម​ក​ប្រឡង​វិញ​បាន​៕​ ​

  • ទៀង​មិន​ឈ្នះ​ទាល់​!​ ​ទោះ​ដឹង​ថា​ប្រឈម​នឹង​ធ្លាក់​ ​ក៏​មាន​សិស្ស​​លួច​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ដែរ​

    ទៀង​មិន​ឈ្នះ​ទាល់​!​ ​ទោះ​ដឹង​ថា​ប្រឈម​នឹង​ធ្លាក់​ ​ក៏​មាន​សិស្ស​​លួច​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ដែរ​

    ​ក្រោយ​កំ​ណែ​រ​ទម្រង់​ប្រព័ន្ធ​អប់រំ​ ​បើ​ទោះបីជា​មានការ​រឹត​បន្តឹង​ ​និង​កំណត់​ឱ្យ​ធ្លាក់​ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​យក​សំណៅ​ឯកសារ​ ​ឬ​ឧបករណ៍​អេឡិចត្រូនិក​យ៉ាងណា​ក្តី​ ​ក៏​គេ​សង្កេតឃើញ​មាន​បេក្ខជន​មួយចំនួន​នៅតែ​ឆ្លៀត​លួយ​យក​សំណៅ​ឯកសារ​ចូល​ដដែល​។​ ​

    ​ទោះជា​យ៉ាងនេះ​ក្តី​ ​នៅ​ឆ្នាំនេះ​យើង​ឃើញថា​បេក្ខជន​មានការ​យល់ដឹង​ច្រើនជាង​មុន​ ​ព្រោះ​បើ​ក្រលេកមើល​ឆ្នាំ​មុន​ៗ​យើង​ឃើញថា​មាន​អ្នកខ្លះ​បន្លំ​ខ្លួន​ចូល​ប្រឡង​ជំនួស​ ​និង​មាន​ភាព​មិន​ប្រក្រតី​មួយចំនួន​ដែល​ត្រូវ​បាន​មន្ត្រី​អប់រំ​ឃាត់ខ្លួន​បាន​ ​ហើយ​បញ្ចូន​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមច្បាប់​។​ ​សម្រាប់​ឆ្នាំនេះ​ ​មិនសូវ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ​ ​តែ​នៅ​មាន​បេក្ខជន​ខ្លះ​នៅ​លួច​សរសេរ​មេរៀន​នៅ​បាតដៃ​ ​និង​លួច​យក​សំណៅ​ឯក​សារ​ខ្លះ​ៗ​ចូលក្នុង​មណ្ឌល​ប្រឡង​ ​ហើយ​ត្រូវ​បាន​មន្ត្រី​អប់រំ​ចាប់បាន​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ទំព័រ​បណ្តាញ​សង្គម​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​ ​2019នេះ​៕​ ​

  • អស់​ឳ​កាស​ទៅ​វគ្គ​បន្ត​មែន​ ​តែ​ក្រុមបាល់ទាត់​នារី​ត្រូវ​យក​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី​ឱ្យ​បាន​នៅ​ល្ងាច​នេះ​

    អស់​ឳ​កាស​ទៅ​វគ្គ​បន្ត​មែន​ ​តែ​ក្រុមបាល់ទាត់​នារី​ត្រូវ​យក​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី​ឱ្យ​បាន​នៅ​ល្ងាច​នេះ​

    ​នៅ​ល្ងាច​ថ្ងៃនេះ​ ​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​ ​ឥណ្ឌូ​នេ​ស៊ីក្នុង​កីឡដ្ឋាន​ ​IPE1​ ​របស់​ប្រទេស​ថៃ​ ​វេលា​ម៉ោង​ ​១៨​:​00​ ​ដោយ​ការប្រកួត​នេះ​ ​ជា​ឱកាស​សម្រាប់​កម្ពុជា​ស្វែងរក​ពិន្ទុ​ខ្លះ​ក្នុង​ពាន​មួយ​នេះ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ក្នុង​ការប្រកួត​ ​AFF​ ​Women’s​ ​Championship​ ​2019​ ​ជាមួយ​វៀតណាម​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​មីយ៉ាន់ម៉ា​។​ ​គិត​មកទល់​ពេលនេះ​ ​ក្រុម​កម្ពុជា​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​មួយ​នេះ​ហើយ​ ​ដោយ​ឆ្លងកាត់​ ​2ប្រកួត​ ​ចាញ់​ទាំង​ ​2ប្រកួត​ ​ដោយ​ចាញ់​វៀតណាម​ ​10​ ​ទល់នឹង០​ ​កាលពី​ការប្រកួត​មុន​ ​និង​នៅសល់​ ​1ប្រកួត​នេះ​ទៀត​ជាមួយនឹង​ក្រុម​ឥណ្ឌូ​នេ​ស៊ី​៕​

  • យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​បាល់ទាត់​កម្ពុជា​ ​ទទួល​បាន​ ​3ម៉ឺន​ ​1ពាន់​ដុល្លា​ពី​នាយក​រដ្ឋ​មន្ដ្​រី​កម្ពុជា​

    យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​បាល់ទាត់​កម្ពុជា​ ​ទទួល​បាន​ ​3ម៉ឺន​ ​1ពាន់​ដុល្លា​ពី​នាយក​រដ្ឋ​មន្ដ្​រី​កម្ពុជា​

    កាលពី​ល្ងាច​ថ្ងៃទី16​ ​ខែសីហា​ ​ឆ្នាំ2019​ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមជម្រើសជាតិ​ ​U​-​18​ ​កម្ពុ​ជា​ភ្លាម​ៗ​ ​ក្រោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ធ្វើដំណើរ​មកដល់​មាតុភូមិ​ ​ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិ​ការណ៍​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​។​

    ​ក្នុង​នោះ​ដែរ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​ដែល​ទើបបាន​ទទួលការ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ចំនួន​ ​31,០០០ដុល្លារ​ពីសំណាក់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ដ្​រី​នៃ​កម្ពុជា​ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ដោយ​សមាជិក​ ​និង​ក្រុមការងារ​ជម្រើសជាតិ​ដែល​បំពេញភារកិច្ច​ក្នុង​យុទ្ធនាការ​ខាងលើ​នឹង​ទទួល​បាន​ក្នុង​ម្នាក់​ចំនួន​ ​1ពាន់​ដុល្លា​សហ​រដ្ខ​អាមេរិក​។​

    ​រំឭក​ផង​ដែរ​ថា​ ​ថ្វី​ដ្បិតតែ​កម្ពុជា​មិនបាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មែន​ ​តែ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់​ដល់ទៅ​ ​2ក្រុម​ ​គឺ​ថៃ​ ​និង​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​ពូល​ ​B​ ​នៃ​ការប្រកួត​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​2019​ ​នៅក្នុង​ប្រទេស​វៀតណាម​៕​