Category: សង្គម និងសេដ្ឋកិច្ច

  • កាលពី10ឆ្នាំមុន​ ​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុជា​ ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​អន្តរជាតិ​មួយ​

    កាលពី10ឆ្នាំមុន​ ​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុជា​ ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​អន្តរជាតិ​មួយ​

    ​កាល​ឆ្នាំ2009​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ​របស់​កម្ពុជា​ ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ ​BIDC​ ​Cup​ ​2009​ ​ដែល​កាលនោះ​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​តែម្តង​។​ ​ការប្រកួត​នេះ​ផង​ដែរ​ ​មាន​ក្រុម​ចូលរួម​ចំនួន4​ ​មក​ពី3ប្រទេស​ ​រួមមាន​៖​ ​U​-​23​ ​កម្ពុជា​ ​U​-​23​ ​ឡាវ​ ​និង​ក្រុម​ឈុត​ធំ​មក​ពី​លី​គ​កំពូល​វៀតណាម​ចំនួន2ក្រុម​។​ ​

    ​ក្នុង​នោះ​ដែរ​ ​ក្រុម​ ​U​-​23​ ​កម្ពុជា​ ​បាន​យកឈ្នះ​ក្រុម​លី​គ​កំពូល​វៀតណាម​ ​ខណៈ​ដែល​ក្រុម​ ​U​-​23​ ​ឡាវ​ ​ចាញ់​ក្រុម​មក​ពី​លី​គ​កំពូល​វៀតណាម​មួយទៀត​។​ ​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​ ​ក្រុម​ ​U​-​23​ ​កម្ពុជា​ ​ទទួល​បាន​ជ័យជម្នះ​ក្រោយ​បំបាក់​ក្រុម​ខ្លាំង​មក​ពី​លី​គ​កំពូល​វៀតណាម​ ​ដោយ​លទ្ធផល​ ​3​ ​ទល់នឹង​ ​2គ្រង​ជើងឯក​ពានរង្វាន់​នេះ​តែម្តង​។​

    ​គ្រានោះ​ដែរ​ក្រុម​ជើងឯក​កម្ពុជា​ ​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ​2ម៉ឺន​ដុល្លា​ ​រួម​ជាមួយនឹង​ ​ម៉ូតូ​ហុងដា​ ​ឆ្នាំ2009​ ​ម្នាក់​មួយ​គ្រឿង​ជូន​ដល់​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុ​ជា​គ្រប់​ៗ​គ្នា​។​ ​កាលនោះ​គឺជា​លើក​ទី1ហើយ​ ​សម្រាប់​ប្រវត្តិសាស្ត្រ​បាល់ទាត់​សម័យថ្មី​របស់​កម្ពុជា​ ​ដែល​បាន​គ្រង​ជើងឯក​ជាលើកដំបូង​៕​

  • ថៃ​ ​និង​ប្រកួត​ជាមួយ​ ​ប្រេស៊ីល​ ​សម​ជើង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​

    ថៃ​ ​និង​ប្រកួត​ជាមួយ​ ​ប្រេស៊ីល​ ​សម​ជើង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​

    ​ក្រុម​គីឡូ​យក្ស​ ​ជើងឯក​ ​World​ ​Cup​ ​5សម័យកាល​ ​ប្រេស៊ីល​ ​បាន​យល់ព្រម​តាម​សំ​ណើរ​សុំ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ហើយ​ ​ដោយ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី11​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​តំបន់​គៃ​ឡាំង​ ​ប្រទេស​សិង្ហ​បូរី​ ​ដែល​នឹង​ប្រើប្រាស់​កីឡដ្ឋាន​ជាតិ​សិង្ហ​បូរី​តែម្តង​៕​

    ​ទោះបីជា​ការប្រកួត​នេះ​ថៃ​ជា​អ្នក​ស្នើរ​សុំ​មែន​ ​ក៏ប៉ុន្តែ​ដើម្បី​ភាព​រីកចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការប្រកួត​មួយ​នេះ​ ​ភាគី​ទាំង2​ ​បាន​មូលមតិគ្នា​ជ្រើសរើស​ទឹកដី​សិង្ហ​បូរី​ ​ដើម្បី​ទទួលការ​ប្រកួត​មួយ​នេះ​ ​ដោយសារតែ​នៅ​ទីនោះ​ ​FAN​ ​របស់​ក្រុម​ប្រេស៊ីល​ទូទាំង​ពិភពលោក​អាច​នឹង​មានសន្ទុះ​ក្នុង​ការទិញ​សំបុត្រ​ច្រើន​ថែមទាំង​បាន​តម្លៃ​ថ្លៃ​ទៀតផង​។​

    ​គួរ​បញ្ញាក់​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈុត​ធំ​ ​ដំរី​សឹក​ ​ថៃ​ ​ប្រកួត​ជាមួយនឹង​ ​ក្រុម​ប្រេស៊ីល​ ​ដើម្បី​សម​ជើង​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​QATAR​ ​2022​ ​ជាមួយនឹង​អារ៉ាប់រួម​ ​ខណៈ​ដែល​ថៃ​ត្រូវ​ទទួល​ក្រុម​អារ៉ាប់រួម​នៅ​ប្រហែល​តែ​ ​2សប្តាហ៍​បន្ទាប់​តែប៉ុណ្ណោះ​៕​

  • ក្រុមជម្រើសជាតិ​ហុងកុង​ ​បារម្ភ​ពី​ស្មៅ​សិប្បនិម្មិត​ពេល​មកលេង​នៅ​កម្ពុជា​

    ក្រុមជម្រើសជាតិ​ហុងកុង​ ​បារម្ភ​ពី​ស្មៅ​សិប្បនិម្មិត​ពេល​មកលេង​នៅ​កម្ពុជា​

    ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​ហុងកុង​ ​បាន​ថ្លែង​ក្នុង​សន្និ​សិត​កាសែត​ ​ក្នុង​ការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​ថា​ ​នៅ​កម្ពុជា​យើង​ត្រូវ​លេង​នៅ​លើ​ទីលាន​ស្មៅ​សិប្បនិម្មិត​ ​ដូចនេះ​វា​ហាក់​លំបាក​សម្រាប់​ក្រុម​លោក​ដើម្បី​យកឈ្នះ​កម្ពុជា​។​

    ​លោក​ថា​ ​កីឡាករ​របស់​លោក​ហ្វឹកហាត់​តែ​នៅ​លើ​ស្មៅ​ធម្មជាតិ​ ​តែ​នៅ​កម្ពុជា​ ​យើង​ត្រូវ​លេង​នៅ​លើ​ស្មៅ​ ​សិប្បនិម្មិត​ ​ដូចនេះ​វា​ប្លែក​សម្រាប់​កីឡាករ​លោក​ ​នៅក្នុង​ការប្រកួត​ដំបូង​នេះ​ ​ទោះជាយ៉ាងណា​ ​លោក​បញ្ជាក់​ថា​ ​ក្រុម​លោក​នឹង​រៀបចំ​ត្រៀមខ្លួន​ចំពោះ​ទីលាន​ស្មៅ​សិប្បនិម្មិត​នេះ​ ​ដើម្បី​ប្រាកដ​ថា​គ្រប់​កីឡាករ​ទាំងអស់​ ​អាច​លេង​បាន​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ហុងកុង​ ​ត្រូវ​ជួប​ជាមួយនឹង​កម្ពុជា​ ​នៅ​ថ្ងៃទី05​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដោយ​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្នុង​ជំនួប​ជើង​ទី1​ ​និង​ ​ដំបូងបង្អស់​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​ជុំ​ទី2​ ​នៃ​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​៕​


  • Apple​ ​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ស្រដៀង​ ​iPhone​

    Apple​ ​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ស្រដៀង​ ​iPhone​

    ​ក្រុមហ៊ុន​ឈ្មោះថា​ ​Corellium​ ​បាន​ផ្ដល់​ជូន​ ​Hacker​ ​នូវ​ ​iPhone​ ​សិប្បនិម្មិត​ ​(​Virtual​ ​iPhone​)​។​ ​Hacker​ ​ដែល​ជាវ​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​អាចប​ង្កើត​នូវ​ ​iPhone​ ​សិប្បនិម្មិត​នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន​ ​អាច​ប្ដូរ​ម៉ូដែល​នៃ​ ​iPhone​ ​ឬ​ប្ដូរ​ ​iOS​ ​តាមរយៈ​ម៉ឺនុយ​សាមញ្ញ​មួយ​ ​ដែល​គេ​ប្រ​ទៈ​ឃើញ​នៅ​វិប​សាយ​ជាង​ ​1ឆ្នាំ​មក​ហើយ​។​ ​ពេលនេះ​ ​Apple​ ​បាន​ប្ដឹង​ ​ដើម្បី​បិទ​ ​iPhone​ ​សិប្បនិម្មិត​នេះ​ចោល​។​

    ​ក្នុង​ពាក្យបណ្ដឹង​ដែល​រាយការណ៍​ដោយ​ ​Bloomberg​ ​បាន​បង្ហាញថា​ ​Apple​ ​បាន​ចោទប្រកាន់​ថា​ ​iPhone​ ​សិប្បនិម្មិត​របស់​ ​Corellium​ ​ថា​បាន​រំលោភ​កម្មសិទ្ធិ​នៃ​ ​iOS​ ​និង​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​។​ ​ត្បិតថា​វា​សឹងតែ​មិន​អាច​ទៅរួច​ក្នុង​ការប្រើ​ប្រព័ន្ធ​របស់​ ​Corellium​ ​ដើម្បី​ជំនួស​ ​iPhone​ ​ប៉ុន្តែ​វា​នៅតែ​បាន​ចម្លង​តាម​ ​iOS​ ​ដោយប្រយោល​ ​ដែល​អាច​ឱ្យ​ ​Apple​ ​ប្ដឹង​បាន​។​ ​

    ​អ្នក​ប្រឹក្សា​យោបល់​របស់​ ​Apple​ ​បាន​លើកឡើង​ក្នុង​ពាក្យបណ្ដឹង​ថា​ ​៖​ ​”​គោលបំណង​នៃ​ពាក្យបណ្ដឹង​នេះ​ ​មិនមែន​ចង់​បង្អាក់ដំណើរ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ដ៏​ល្អ​មួយ​នោះ​ទេ​ ​ប៉ុន្តែ​ចង់​បញ្ចប់​ការ​ធ្វើជំនួញ​ដោយ​ខុសច្បាប់​របស់​ ​Corellium​ ​មក​លើ​កម្មសិទ្ធិ​បញ្ញា​ដ៏​មានតម្លៃ​របស់​ ​Apple​”​។​ ​ការ​ព្រួយបារម្ភ​មួយចំនួន​របស់​ ​Apple​ ​ចំពោះ​ ​Corellium​ ​គឺ​ប្រហែល​មក​ពី​គោលដៅ​ដែល​ផលិតផល​របស់​ ​Corellium​ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ ​នោះ​គឺ​ការស្វែងរក​ចន្លោះប្រហោង​។​

    ​ផ្អែក​តាម​ការ​ចុះផ្សាយ​របស់​ ​Motherboard​ ​និង​ ​Forbes​ ​កាល​ឆ្នាំមុន​ ​iPhone​ ​សិប្បនិម្មិត​របស់​ ​Corellium​ ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នកស្រាវជ្រាវ​ ​ដើម្បី​ស្វែងរក​កំហុសឆ្គង​លើ​ ​iOS​ ​និង​ ​iPhone​ ​ផ្ទាល់​ ​ដែល​កំហុសឆ្គង​នេះ​តែង​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ជន​ទីបី​ ​មានបំណង​មិនល្អ​ ​ជាជាង​រាយការណ៍​ឱ្យ​ ​Apple​។​ ​ខណៈ​ពេលនេះ​មិនទាន់​មានការ​ឆ្លើយតប​ពី​ ​Corellium​ ​នៅឡើយ​ទេ​៕​


  • Gmail​ ​នឹង​បញ្ចេញ​កំណែប្រែ​ថ្មី​ ​ជួយ​កែ​ពាក្យ​ខុស​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​AI​

    Gmail​ ​នឹង​បញ្ចេញ​កំណែប្រែ​ថ្មី​ ​ជួយ​កែ​ពាក្យ​ខុស​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​AI​

    ​Google​ ​បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​កន្លងទៅ​ថា​ ​ក្រុមហ៊ុន​នឹង​បញ្ចេញ​កំណែប្រែ​ថ្មី​លើ​សេវាកម្ម​ ​Gmail​ ​ដើម្បី​ជួយ​កែសម្រួល​ពាក្យពេចន៍​ ​ឬ​វេយ្យាករណ៍​ណា​ដែល​ខុស​ឱ្យ​ត្រឡប់​មក​ត្រឹមត្រូវ​វិញ​ ​ដោយសម្ងាត់​តាមរយៈ​បច្ចេកវិទ្យា​ ​AI​។​ ​

    ​ជំនួស​ដោយ​ការ​ចុច​លើ​ ​Menu​ ​ហើយ​យក​ ​Check​ ​Spelling​ ​ស៊ីពេល​ច្រើន​ ​Google​ ​បាន​នឹង​កំពុងតែ​ធ្វើការ​លើ​ ​AI​ ​ដើម្បី​ឱ្យ​វា​កែ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​មិន​ចំណាយពេល​ច្រើន​។​ ​យ៉ាងណាមិញ​ ​សម្រាប់​ភាសាអង់គ្លេស​ ​គឺ​បាន​ដាក់ចេញ​ជា​ផ្លូវការ​ហើយ​ ​នៅឡើយ​តែ​ភាសា​ផ្សេង​។​

    ​ចំពោះ​កាលបរិច្ឆេទ​ប្រកាស​ចេញមុខ​ងារ​ថ្មីនេះ​សម្រាប់​ភាសា​ដទៃ​ ​តួយ៉ាងដូចជា​ភាសាខ្មែរ​ ​ឬ​ភាសា​ផ្សេង​ដែល​មាន​ព្យាង្គ​តម្រួត​ច្រើន​ ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ ​ប៉ុន្តែ​ក៏​មិនយូរ​ដែរ​ ​សូម​រង់ចាំ​ភាគ​បន្ត​៕​


  • មុខងារ​ ​clear​ ​history​ ​លើ​ ​Facebook​ ​ត្រូវ​គេ​រាយការណ៍​ថា​លុប​មិន​អស់​ទេ​

    មុខងារ​ ​clear​ ​history​ ​លើ​ ​Facebook​ ​ត្រូវ​គេ​រាយការណ៍​ថា​លុប​មិន​អស់​ទេ​

    ​ក្រុមហ៊ុន​ ​Facebook​ ​បានសម្រេច​បើកមុខ​ងារ​មួយ​ឈ្មោះ​ ​clear​ ​history​ ​តាំងពី​ឆ្នាំ​ ​2018​ ​មក​មាន​តួនាទី​ដូច​ទៅ​នឹង​ ​Browser​ ​Chrome​ ​ឬ​ ​Firefox​ ​ដូច្នេះ​ដែរ​ ​ក៏ប៉ុន្តែ​ស្រាប់តែ​ពេល​ថ្មី​ៗ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​មុខងារ​ដ៏​ថ្មីសន្លាង​នេះ​ដំណើ​ការ​មិនល្អ​ ​មិន​អាច​លុប​អស់​។​ ​

    ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ ​clear​ ​history​ ​ជាមុ​ខ​ងារ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ ​targeted​ ​ឬ​គោលដៅ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅវិញ​។​ ​ដំណើ​ការ​មិន​ប្រក្រតី​នៃ​មុខងារ​នេះ​ ​Facebook​ ​server​ ​នៅតែ​អាច​ទុក​ព័ត៌មាន​អ្នកប្រើ​ទាំងអស់​ ​មិន​លុប​បាត់ទៅណា​ទេ​។​ ​

    ​យោង​តាម​ការ​បកស្រាយ​ពី​វិស្វករ​កម្មវិធី​របស់​ ​Facebook​ ​លើកឡើង​ថា​ ​ប្រការ​ដែល​ធ្វើ​ឱ្យ​មុខងារ​នេះ​ ​”​disconnect​”​ ​ហើយ​ឱ្យ​នៅ​លើ​ ​Facebook​ ​Serverគឺ​ដើម្បី​ជួយ​អ្នកប្រើ​ប្រាស់​ទៅវិញ​ទេ​ ​ព្រោះតែ​ការ​លុប​ទិន្នន័យ​នោះ​ចំណាយពេល​យូរ​ ​(​ដោយសារ​លើ​ ​Facebook​ ​មាន​ច្រើនជាង​ពាន់​លាន​គណនី​)​ ​ហើយក៏​អាច​នឹង​មិន​មានប្រសិទ្ធភាព​ផង​ដែរ​៕​

  • នី​ឡា​ ​និង​គូស្នេហ៍​បង្ហាញ​រូបភាព​ ​Pre​ ​Wedding​ ​ត្រៀម​ចូល​រោង​ដើមឆ្នាំ​ក្រោយនេះ​ហើយ​

    នី​ឡា​ ​និង​គូស្នេហ៍​បង្ហាញ​រូបភាព​ ​Pre​ ​Wedding​ ​ត្រៀម​ចូល​រោង​ដើមឆ្នាំ​ក្រោយនេះ​ហើយ​

    ​ថ្មី​ៗ​នេះ​ដែរ​កញ្ញា​ ​នី​ឡា​ ​ជាមួយនឹង​អនាគត​ស្វាមី​កំពូល​ដួងចិត្ត​តែមួយ​បាន​ថត​ ​Pre​ ​Wedding​ ​យ៉ាង​ស្រស់​ស្អាត​និង​មាន​ភាព​លេចធ្លោ​ខ្លាំង​មែនទែន​ ​ដោយ​តារា​ស្រី​រូប​នេះ​បាន​គ្រង​ឈុត​កូន​ក្រ​មុំ​ព័​ណ​ស​ដែល​មើលទៅ​ពិតជា​ស្រស់​សោភា​ដូច​ព្រះនាង​ម្ចាស់​នៅក្នុង​រឿងព្រេង​ទិ​ទាន​ចំណែក​គូស្នេហ៍​ស្រស់​សង្ហា​ដូច​ទេវបុត្រ​ជិះ​សេះស​អ៊ីចឹង​ ​ដែល​រូបភាព​ ​Pre​ ​Wedding​ ​ទាំងនេះ​អ្នក​ទាំងពីរ​ត្រៀម​ចូល​ជ័យ​នៅ​ឆ្នាំក្រោយ​ ​២០២០​ ​ខាងមុខនេះ​ហើយ​។​

    ​ការ​លើកពេល​ចូល​រោងការ​របស់​តារា​កំប្លែង​រូប​សម្រស់​ស្អាត​ ​នី​ឡា​ ​នេះ​ ​គឺ​អាច​បណ្ដាលមកពី​នាង​ខ្លាច​ចំណងស្នេហា​មានការ​ប្រែប្រួល​ដូចមុន​ ​ទើប​នាង​ប្ដូរ​ចិត្ត​ពី​ធ្លាប់​និយាយ​ថា​ ​នឹង​រៀបការ​នៅ​ឆ្នាំ​ ​២០២១​ ​ដោយធ្វើ​នៅដើម​ឆ្នាំ២០២០វិញ​។​ ​លោកតា​វ៉ិចទ័រ​ ​ឪពុក​តារា​កំ​ប្លែង​វ៉ាន់​ ​នី​ឡា​ ​បាន​ទទួលស្គាល់​ថា​ ​ដំណឹង​នេះ​ជា​ការពិត​ ​ប៉ុន្តែ​លោក​មិនទាន់​ប្រាប់​ពី​ថ្ងៃ​ជាក់លាក់​នៃ​មង្គលការ​របស់​កូនស្រី​លោក​ឡើយ​។​ ​លោកតា​វ៉ិចទ័រ​ ​ឪពុក​តារា​កំ​ប្លែង​វ៉ាន់​ ​នី​ឡា​ ​បាន​ទទួលស្គាល់​ថា​ ​ដំណឹង​នេះ​ជា​ការពិត​ ​ប៉ុន្តែ​លោក​មិនទាន់​ប្រាប់​ពី​ថ្ងៃ​ជាក់លាក់​នៃ​មង្គលការ​របស់​កូន​ ​ស្រី​លោក​ឡើយ​។​ ​លោក​វ៉ិចទ័រ​ ​ថ្លែង​ថា​ ​”​កូនស្រី​ខ្ញុំ​រៀបការ​នៅ​ឆ្នាំក្រោយ​ ​(​២០២០​)​ ​ហ្នឹង​មែន​ ​គឺ​ធ្វើ​នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​”​។​

    ​ដោយ​ ​ឡែក​ ​តារា​ចម្រៀង​វ៉ាន់​ ​នី​ឡា​ ​វិញ​ ​បាន​និយាយ​បន្ថែម​ថា​ ​នាង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ទៅ​ហើយ​សម្រាប់​មង្គលការ​នៅ​ឆ្នាំក្រោយ​នេះ​ ​ព្រោះ​ចាស់ទុំ​ទាំងសងខាង​បាន​ឯកភាព​គ្នា​អស់ហើយ​។​ ​នាង​បន្ត​ថា​ ​ត្រូវតែ​រៀបការ​នៅ​ឆ្នាំ២០២០​ ​គឺ​មិន​អាច​បង្អង់​តទៅទៀត​បានទេ​ ​ព្រោះថា​ពេលនេះ​នាង​ឃើញ​តារា​សិល្បៈ​រួម​អាជីព​រៀបការ​ ​ក៏​ចង់​រៀបការ​ដូច​គេ​ដែរ​។​ ​តារា​កំប្លែង​ ​CTN​ ​និង​ជា​អ្នកចម្រៀង​របស់​សាន់​ដេ​ ​អះអាង​ថា​ ​”​ខ្ញុំ​ការ​ឆ្នាំក្រោយ​ហ្នឹងហើយ​។​ ​ឥឡូវ​អត់​ទាន់​ដឹង​ថ្ងៃ​ច្បាស់​ទេ​ ​ប៉ុន្តែ​ដឹង​តែ​ឆ្នាំ២០២០ហ្នឹង​”​។​ ​បើ​ទោះ​ជា​វ៉ាន់​ ​នី​ឡា​ ​ថា​ចំណងស្នេហា​របស់​នាង​និង​សង្សារ​ថ្មី​ ​គឺ​ពេលនេះ​ចិត្ត​មួយ​ថ្លើម​មួយ​មែន​ ​ប៉ុន្ដែ​នៅ​ថ្ងៃ​ដែល​នាង​ទៅ​ចូលរួម​មង្គលការ​អ្នកនាង​ខ្ញុង​និង​នា​យកៃដ​ ​កាលពី​ថ្ងៃទី៨​ ​ខែសីហា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

  • មក​ស្គាល់​អតីត​ ​Frshie​ ​Boy​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ចេញទៅ​ប្រកួត​ឈុត​ដំណាង​ជាតិ​កម្ពុជា​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​

    មក​ស្គាល់​អតីត​ ​Frshie​ ​Boy​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ចេញទៅ​ប្រកួត​ឈុត​ដំណាង​ជាតិ​កម្ពុជា​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​

    ​អតីត​ ​Frshie​ ​Boy​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ ​Mister​ ​Tourism​ ​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ ​ចេញទៅ​ប្រកួត​ឈុត​តំណាង​ជាតិ​នៅ​លើ​ឆាក​អន្ដរ​ជាតិ​។​

    ​ការចេញដំណើរ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ចេញទៅ​ប្រកួត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ ​ថា​ខ្លួន​នឹង​ឈ្នះ​ពាន​មួយ​ត្រលប់​មកវិញ​ ​ជាពិសេស​គឺ​ពាន​អ្នក​គ្រង​ឈុត​តំណាង​ជាតិ​លេចធ្លោ​។​ ​យ៉ាងណាមិញ​លោក​ក៏បាន​ត្រៀម​ចិត្ត​ផង​ដែរ​ ​ប្រសិនបើ​ការប្រកួត​របស់​លោក​ ​មិន​ទទួល​ពាន​ណាមួយ​ត្រលប់​មកវិញ​។​ ​

    ​Mister​ ​Tourism​ ​លំដាប់​ពិភពលោក​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២២ខែសីហា​ ​នេះ​ ​ដោយ​លោក​បាន​យក​ឈុត​រាជបុត្រ​នាគរាជ​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​អស់​ទឹកប្រាក់​ប្រមាណ​ ​៦ពាន់​ដុល្លារ​ ​យក​ទៅ​ប្រកួត​។​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​នៅពេល​លោក​មានសំណាង​បាន​គ្រង​ឈុត​នេះ​ ​ដោយ​លោក​បញ្ជាក់​ថា​មាន​សង្ឃឹម​មិន​ក្រោម៨០ភាគរយ​ ​សម្រាប់​ការ​ទទួល​ពាន​នោះ​ផង​។​ ​ការប្រកួត​នេះ​ ​មាន​ទាំង​បេក្ខជន​ ​និង​បេក្ខនារី​ ​មក​ពី​ប្រទេស​ផ្សេង​ៗ​រហូតដល់​ជាង៣០​ ​នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួតប្រជែង​។​ ​

    ​ហេតុផល​ដែល​លោក​ជឿជាក់​ ​គឺ​ដោយសារ​ឈុត​នាគរាជ​ដែល​បាន​ច្នៃ​ឡើង​ ​ជា​ឈុត​ដែល​រចនាបថ​បែប​ខ្មែរ​ ​ហើយ​មាន​ម៉ូដ​ម៉ាយ​ស្រស់​ស្អាត​ ​ដែល​ស័ក្​ត​សមនឹង​ដងខ្លួន​របស់​លោក​ផង​។​ ​លោក​រំពឹង​បែបនេះ​ ​គឺ​បន្ទាប់ពី​បេក្ខជន​ដែល​ធ្លាប់​ចេញទៅ​ប្រកួត​កាលពី​ឆ្នាំ​មុន​ៗ​ ​ក៏​ធ្លាប់​ឈ្នះ​ពាន​ឈុត​តំណាង​ជាតិ​ស្អាត​ធ្វើអោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​។​ ​លោក​ថា​ឈុត​តំណាង​ជាតិ​ឆ្នាំនេះ​ ​ស្រស់​ស្អាត​ជាង​មុន​ ​រចនាបថ​ល្អ​ជាង​មុន​ ​ទើប​លោក​ហ៊ាន​រំពឹង​។​ ​អតីត​ ​Frshie​ ​រូប​នេះ​បន្ត​ថា​ ​ក្រៅតែ​ពី​បង្ហាញ​ឈុត​សំលៀកបំពាក់​នាគរាជ​ច្នៃ​ដោយ​កូនខ្មែរ​ ​ក៏​ត្រៀម​បង្ហាញ​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ទៅ​បង្ហាញ​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ​បន្ទាប់ពី​បាន​ចំណាយពេល១ខែ​កន្លះ​ហ្វឹកហាត់​។​ ​លោក​ស្នើ​ឱ្យ​ទស្សនិកជន​ជួយ​ចូលរួម​បោះឆ្នោត​ឱ្យ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ​ដើម្បី​ឱ្យ​លោក​មាន​សង្ឃឹម​ដណ្ដើម​ពាន​ប្រជាប្រិយ​ភាព​មួយទៀត​។​

  • ចំណុច​ល្អ 10យ៉ាង​ នៃ​ការចិញ្ចឹម​កូន​ដោយ​ ទឹកដោះ​ម្ដាយ ដែល​ស្ត្រី​មានគភ៌​ដំបូង​គួរតែ​ដឹង

    ចំណុច​ល្អ 10យ៉ាង​ នៃ​ការចិញ្ចឹម​កូន​ដោយ​ ទឹកដោះ​ម្ដាយ ដែល​ស្ត្រី​មានគភ៌​ដំបូង​គួរតែ​ដឹង

    ទឹកដោះ​ម្ដាយ​ គឺជា​អាហារ​ដែល​មានគុណ​ប្រយោជន៍​ខ្ពស់​បំផុត​សម្រាប់​កូន​របស់​យើង​។ ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​នឹង​ជួយ​បំពេញបន្ថែម​តម្រូវការ​របស់​កូន​បាន​ មិនថា​តែ​រឿង​សារ​ធាតុ​អាហារ​ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ ចំណង​សម្ពន្ធភាព​រវាង​ម្ដាយ​ និង​កូន​ប៉ុណ្ណោះទេ​ តែ​ចំណុច​ល្អ​របស់​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​នៅ​មាន​ច្រើន​ចំណុច​ទៀត​ ដែល​ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​លើកយក​ចំណុច​ល្អ​ 10យ៉ាង​មក​ជម្រាប​អ្នកម្ដាយ​ដែល​កំពុង​ចិញ្ចឹម​កូនតូច​ទាំងអស់​ដូច​ខាងក្រោម​នេះ​។

    ចំណុច​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​

    1. ទឹកដោះ​ម្ដាយ​ជា​សារធាតុ​អាហារ​ដែល​មក​ពី​ធម្មជាតិ​
    មាន​សុវត្ថិភាព​ចំពោះ​កូន​របស់​យើង​ខ្លាំង​បំផុត​ ចង់​ញ៉ាំ​អ្វី​ដែល​មាន​សុវត្ថិភាព​ និង​បាន​ទទួល​សារធាតុ​អាហារ​ដែល​រាងកាយ​ត្រូវការ​ស្មើនឹង​ទឹកដោះ​ម្ដាយ​ គ្មាន​ទៀត​ឡើយ​ តឱ្យ​តិច​ណូ​ឡូ​ជី​របស់​មនុស្ស​ចង់​ឈានទៅមុខ​ឆ្ងាយ​ប៉ុនណា​ ដែល​អាច​ផលិត​ទឹកដោះ​ច្នៃប្រឌិត​ល្អ​ប៉ុនណា​ ក៏​មិន​អាច​ប្រៀបប្រដូច​ស្មើនឹង​ទឹកដោះ​ម្ដាយ​បាន​ដែរ​នៅក្នុង​ពិភពលោក​នេះ​។

    2. កុមារ​ដែល​ធំធាត់​ឡើង​ពី​ការ​បៅ​ទឹកដោះ​ម្ដាយ​ នឹង​រឹងមាំ​ជាង​កុមារ​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​
    ព្រោះ​នៅក្នុង​ទឹកដោះ​ម្ដាយ​គ្រប់​ដំណក់​ ត្រូវ​បាន​ចម្រាញ់​មក​ពី​ខាងក្នុង​រាងកាយ​របស់​ម្ដាយ​ខ្លួនឯង​។ ប្រព័ន្ធ​ប្រឆាំង​ជំ​ងឺ​ផ្សេង​ៗក្នុង​ខ្លួន​របស់​ម្ដាយ​ នឹង​ត្រូវ​បញ្ជូន​បន្ត​តាមរយៈ​ទឹកដោះ​ ពេល​កូន​បាន​បៅ​ទឹកដោះ​ម្ដាយ​ ក៏​នឹង​បាន​ទទួ​លប្រ​ព័ន្ធ​ប្រឆាំង​ជំងឺ​ផ្សេង​ទាំងនោះ​ដែរ​ ដែល​ទឹកដោះ​គោ​ម្សៅ​ ឬទឹកដោះ​ច្នៃប្រឌិត​ដទៃទៀត​គ្មាន​ដូច​។

    3. គ្មាន​បញ្ហា​រឿង​ទល់លាមក​
    ព្រោះ​ទឹកដោះ​ម្ដាយ​ហ្នឹង​ងាយ​រំលាយ​ ធ្វើ​ឱ្យ​កូន​មិនបាច់​លំបាក​ទ្រាំទ្រ​នឹង​អាការ​ទល់លាមក​ តែបើ​កូន​របស់​យើង​បៅ​ទឹក​ដោះ​គោ​ ឬទឹកដោះ​ប្រភេទ​ផ្សេងទៀត​ អាច​នឹង​ជួប​បញ្ហា​ទល់លាមក​ច្រើនជាង​។

    4. គ្មាន​បញ្ហា​រឿង​កូន​ធាត់​ជ្រុល​
    ធ្លាប់​ឃើញ​ទារក​ធា​ត់​ម៉ា​ប់ៗ​គួរ​ឱ្យ​ស្រ​ឡាញ់​ណាស់​មែនទេ​? តែ​ញឹកញាប់​ណាស់​ដែល​ទារក​ទើប​កើត​ដំបូង​ដែល​យើង​ឃើញ​ធា​ត់​ម៉ា​ប់ៗ​គួរ​ឱ្យ​ស្រឡាញ់​នោះ​ក៏​មាន​ទម្ងន់​ខ្លួន​លើសកម្រិត​ដែរ​។ មូលហេតុ​ គឺ​បណ្ដាល​មក​ពី​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ ឬទឹកដោះ​ច្នៃប្រឌិត​ប្រភេទ​ផ្សេង​ៗ ក្នុង​ខណៈ​ដែល​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​វិញ​ កូន​របស់​យើង​នឹង​គ្មាន​បញ្ហា​រឿង​ទម្ងន់​ខ្លួន​កើនឡើង​ជ្រុល​ឡើយ​។ ទម្ងន់​ខ្លួន​របស់​កូន​នឹង​កើន​ទៅតាម​កម្រិ​តស្ដ​ង់​ដារ​របស់​ទារក​ក្នុង​វ័យ​នី​មួយ​ៗបែប​ធម្មជាតិ​។

    5. ឱកាស​កើត​កន្ទួល​រមាស់​លើ​ក្រណាត់​កន្ទប​មាន​តិច​ជាង​
    ក្រណាត់​កន្ទប​កើតមាន​ភាព​សើម​អាប់​ និង​កើត​ប្រតិកម្ម​របស់​មេរោគ​បាក់តេរី​ ក្នុងករណី​ដែល​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ លាមក​របស់​កូន​នឹង​មាន​មេរោគ​បាក់តេរី​ច្រើនជាង​ ពេល​មក​រួម​ជាមួយ​ភាព​សើម​អាប់​(តាមរយៈ​ការ​ស្លៀក​ក្រណាត់​កន្ទប​) ស្បែក​របស់​កូន​នឹង​កើត​មាន​អាការ​កន្ទួល​ក្រ​ហមៗ​ តែបើ​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ លាមក​របស់​កូន​នឹង​មាន​មេរោគ​បាក់តេរី​តិច​ជាង​ខ្លាំង​ណាស់​។ ឱកាស​ដែល​កូន​នឹង​ត្រូវ​លំបាក​ជាមួយ​អាការ​កន្ទួល​រមាស់​នោះ​ ក៏​នឹង​ថយ​ចុះ​ដែរ​។

    6. ភ្ជាប់​ចំណង​សម្ពន្ធ​រវាង​ម្ដាយ​ និង​កូន​
    ការ​ឱ្យ​កូន​បាន​បៅ​ទឹកដោះ​ពី​ទ្រូង​ម្ដាយ​ ជា​អារម្មណ៍​ដែល​ពិបាក​នឹង​បរិយាយ​ណាស់​ មានតែ​ម្ដាយ​ដែល​ធ្លាប់​ឱ្យ​កូន​បៅ​ទឹក​ដោះ​ពី​ទ្រូង​ខ្លួនឯង​ប៉ុណ្ណោះ​ទើប​អធិប្បាយ​ពី​អារម្មណ៍​ និង​សេចក្ដីសុខ​ក្នុងចិត្ត​ដែល​កើតឡើង​ក្នុង​ខ្លួន​របស់​ម្ដាយ​ម្នាក់​នោះ​បាន​ដោយខ្លួនឯង​។ ក្រៅពីនោះ​ គ្រប់ពេល​ដែល​កូន​បៅ​ទឹកដោះ​ម្ដាយ​ពី​ទ្រូង​ម្ដាយ​ កូន​នឹង​សម្លឹង​មើល​មុខ​ម្ដាយ​របស់​ខ្លួន​ ដែល​អំឡុង​ពេល​បំបៅ​ដោះ​កូន​នោះ​ គឺជា​អំឡុង​ពេល​ដ៏​មានគុណ​តម្លៃ​បំផុត​ ព្រោះ​ម្ដាយ​កូន​នឹង​បាន​មើល​មុខ​គ្នា​ បាន​និយាយ​គ្នា​ បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ ធ្វើ​ឱ្យ​កូនតូច​អាច​ដឹង​បាន​ថា​ ម្ដាយ​របស់​គេ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុនណា​។ ក្រៅពីនោះ​ ការដែល​កូន​បៅ​ទឹកដោះ​ចេញពី​ទ្រូង​របស់​ម្ដាយ​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​កូន​ចងចាំ​ក្លិន​ សំឡេង​ មុខមាត់​ និង​ការ​ប៉ះពាល់​ផ្សេង​ៗរបស់​ម្ដាយ​បាន​លឿន​ជាង​ក្មេង​ដែល​បៅ​ទឹកដោះ​ពី​ដប​ទឹកដោះ​។

    7. រាងកាយ​របស់​ម្ដាយ​នឹង​ឆាប់​ស្គម​ឡើងវិញ​
    ក្រោយពី​ឆ្លងទន្លេ​រួច​ រាងកាយ​របស់​អ្នកម្ដាយ​ ទោះជា​ទម្ងន់​ខ្លួន​ស្រក​ចុះ​ខ្លះ​មែន​ តែ​ប្រព័ន្ធ​ខាងក្នុង​ រួម​ទាំង​ស្បូន​ផង​អាច​នឹង​មិនទាន់​ស្រួលបួល​ឡើងវិញ​នៅឡើយ​ ការ​ចិញ្ចឹម​កូន​ដោយ​ឱ្យ​កូន​បៅ​ទឹកដោះ​ចេញពី​ទ្រូង​ម្ដាយ​ នឹង​ជួយ​ជំរុញ​រាងកាយ​របស់​ម្ដាយ​ឱ្យ​បញ្ចេញ​អ័រម៉ូន1ប្រភេទ​ (ដែល​នឹង​ចេញ​មក​ចំពោះតែ​ពេល​ដែល​ឱ្យ​កូន​បៅដោះ​ប៉ុណ្ណោះ​) ដោយ​អ័ម៉ូ​នប្រភេទ​នេះ​ នឹង​ជួយ​ឱ្យ​ស្បូន​បង្រួញ​ខ្លួន​ស្រួលបួល​វិញ​បាន​យ៉ាង​ឆាប់រហ័ស​។ ក្រៅពីនោះ​ ការដែល​រាងកាយ​អ្នកម្ដាយ​ត្រូវ​ផលិត​ទឹកដោះ​ វា​នឹង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ផ្សេង​ៗនៅ​តាម​ក្បាលពោះ​ចេញ​អស់​ផង​ដែរ​ ធ្វើ​ឱ្យ​រូបរាង​របស់​អ្នកម្ដាយ​ទើប​ប្រសូត​បុត្រ​រួច​ ត្រឡប់​មក​ស្គម​ស្វែ​លបាន​ឆាប់រហ័ស​ជាង​អ្នកម្ដាយ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​។ ជាមធ្យម​ទៅ​ ការដែល​ចិញ្ចឹម​កូន​ដោយខ្លួនឯង​ ឱ្យ​កូន​បៅ​ទឹកដោះ​ពី​ទ្រូង​ម្ដាយ​ ទម្ងន់​ខ្លួន​របស់​ម្ដាយ​នឹង​ថយ​ចុះ​ជាមធ្យម​ 1ខែ​ពី​ 1-2គីឡូក្រាម​ ដូច្នេះ​បើ​យើង​ឱ្យ​កូន​បៅ​ទឹក​ដោះ​ម្ដាយ​ពេញ​មួយរយៈពេល​ 6ខែ​ដំបូង​ក្រោយ​ពេល​ប្រសូត​ ទម្ងន់​ខ្លួន​ និង​រូបរាង​របស់​អ្នកម្ដាយ​ នឹង​ល្អ​ឡើងវិញ​ និង​សឹងតែ​ជិត​ដូច​ប្រក្រតី​វិញ​។

    8. ជា​អាហារ​ដែល​ងាយស្រួល​បំផុត​សម្រាប់​កូន​ពេញ​ 24ម៉ោង​
    ទឹកដោះ​ម្ដាយ​ ជា​ប្រភព​បង្កើន​ថាមពល​របស់​កូនតូច​របស់​យើង​ដែល​អាច​ឱ្យ​កូន​បៅ​បាន​ពេញ​ 24ម៉ោង​។ ពេលណា​កូន​ឃ្លាន​ យើង​ក៏អាច​ឱ្យ​កូន​បៅ​ទឹកដោះ​ពីដើម​ទ្រូង​របស់​យើង​បាន​ភ្លាម​តែម្ដង​ មិន​ចាំបាច់​ដាក់​ដប​ទឹកដោះគោ​តាម​ខ្លួន​ មិនបាច់​មាន​ទឹក​ក្ដៅ​ ឬម្សៅ​ទឹកដោះគោ​-ល-នាំ​ឱ្យ​ពិបាក​ឡើយ​ ងាយស្រួល​ និង​ឆាប់រហ័ស​ទាន់ចិត្ត​កូន​ជាទីបំផុត​។

    9. ជា​ទឹកដោះ​ក្ដៅ​ឧណ្ហ​ៗ អាច​បៅ​បាន​ភ្លាម​ជាប់​ជានិច្ច​ពី​ទ្រូង​ម្ដាយ​
    គុណសម្បត្តិ​ពិសេស​ដែល​រក​ទឹកដោះ​ណា​ផ្សេងទៀត​ក្នុង​ពិភពលោក​នេះ​មក​ធៀប​មិនបាន​នោះ​គឺ​ ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ហ្នឹងឯង​។ ម្ដាយ​មិន​ចាំបាច់​កង្វល់​ថា​ ទឹក​ដោះខ្លួន​ឯង​ហ្នឹង​នឹង​ក្ដៅ​ខ្លាំងពេក​ ឬត្រជាក់​ជ្រុល​ពេក​សម្រាប់​កូន​ឡើយ​ ព្រោះ​ទឹកដោះ​ម្ដាយ​ដែល​ចេញ​មក​ពីដើម​ទ្រូង​ម្ដាយ​នេះ​ នឹង​មាន​សីតុណ្ហ​ភាព​ដែល​ល្មម​សមរម្យ​ចំពោះ​កូន​របស់​យើង​ភ្លាម​តែម្ដង​ តែបើ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះគោ​ យើង​ត្រូវ​ពិនិត្យមើល​ជាមុន​សិន​ជានិច្ច​ថា​ ទឹក​ដោះ​ដែល​លាយ​ហើយ​នោះ​ វា​នឹង​ក្ដៅ​ ឬត្រជាក់​ជ្រុល​ពេក​ទេ​ដឹង​?

    10. មិន​ចាំបាច់​អស់​លុយ​ថ្លៃ​ទឹក​ដោះ​ថ្លៃ​ៗ រួម​ទាំង​ឧបករណ៍​ផ្សេង​ៗទៀត​
    តម្លៃ​ទឹកដោះ​ម្សៅ​ប្រភេទ​ផ្សេង​ៗនោះ​ បច្ចុប្បន្ន​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ណាស់​ ណា​ថ្លៃ​ដប​ទឹកដោះគោ​ ណា​ថ្លៃ​ទឹកសាប៊ូ​លាង​ដប​ទឹកដោះគោ​ថ្លៃ​ឧបករណ៍​ដុស​សម្អាត​ដប​ទឹកដោះគោ​ -ល- ថ្លៃ​ចាយវាយ​ទាំងអស់​នេះ​ នឹង​មិនកើត​មាន​ឡើយ​ បើ​យើង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯង​។ទឹកដោះ​ម្ដាយ​នឹង​មាន​ច្រើន​ ឬតិច​ នឹង​មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ច្រើន​ ឬតិច​ អាស្រ័យ​លើ​ចំណី​អាហារ​ ការ​គេង​សម្រាក​ និង​អារម្មណ៍​របស់​ម្ដាយ​ជាចម្បង​។ បើ​អ្នកម្ដាយ​មើលថែ​ទាំ​រាងកាយ​យ៉ាង​ល្អ​ ញ៉ាំ​អាហារ​ដែល​មានប្រយោជន៍​ គេងលក់​បាន​គ្រប់គ្រាន់​ និង​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​យ៉ាង​ល្អ​ជាប់​ជានិច្ច​នោះ​ ក៏​នឹង​មាន​ទឹកដោះ​ច្រើន​គ្រប់គ្រាន់​ឱ្យ​កូន​របស់​យើង​បាន​បៅ​យ៉ាង​ពិត​ប្រាកដ​ ដែល​បច្ចុប្បន្ន​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​កូន​បាន​បៅ​ទឹកដោះ​ម្ដាយ​យ៉ាងតិច​បំផុត​រយៈ​ពេល​ 1ឆ្នាំ​ដំបូង​៕

  • ម្ហូប​អាម៉ុក​ខ្មែរ​ ត្រូវ​បាន​អ្នកជំនាញ​ច្នៃ​ដាក់​ក្នុង​កំប៉ុង​ ទុក​បាន​យូរ​ មានគុណ​ភាព​ខ្ពស់​ និង​រសជាតិ​ឆ្ងាញ់​

    ម្ហូប​អាម៉ុក​ខ្មែរ​ ត្រូវ​បាន​អ្នកជំនាញ​ច្នៃ​ដាក់​ក្នុង​កំប៉ុង​ ទុក​បាន​យូរ​ មានគុណ​ភាព​ខ្ពស់​ និង​រសជាតិ​ឆ្ងាញ់​

    អាម៉ុក​ ជា​ម្ហូប​ខ្មែរ​ដ៏​ល្បីល្បាញ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​បាន​កោតសរសើរ​ថា​ ជា​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ តែ​ប្រជាជន​ខ្មែរ​ ជាពិសេស​យុវវ័យ​មួយចំនួន​បែរជា​មិនសូវ​ស្គាល់​ទៅវិញ​។ ចំណុច​ដែល​ធ្វើ​ឱ្យ​អាម៉ុក​ខ្មែរ​ ក្លាយជា​ម្ហូបអាហារ​ដែល​គ្រប់គ្នា​អត់​មិន​សរសើរ​មិនបាន​នោះ​ គឺ​វា​ត្រូវ​ចម្អិន​ឡើង​ដោយ​គ្រឿងផ្សំ​ស្រស់​ល្អ​ ថ្មី​ៗ និង​ត្រូវការ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​យ៉ាង​យកចិត្ត​ទុកដាក់​ដើម្បី​ឱ្យ​រសជាតិ​ ក្លិន​ រួម​ទាំង​រូបរាង​អាច​ទាក់ទាញ​បាន​ព្រមគ្នា​នៅក្នុង​ចាន​តែមួយ​។

    ដោយ​មើលឃើញ​ថា​ អាម៉ុក​ជា​ម្ហូបអាហារ​បែប​វប្បធម៌​ដ៏​ពិសេស​ដែល​មាន​ប្រវត្តិ​ជា​យូរលង់​មក​ហើយ​ និង​ជា​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ដែល​អាច​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ស្រុក​ និង​ភ្ញៀវ​ទេសចរ​បរទេស​គាំទ្រ​ខ្លាំង​ថែមទៀត​នោះ​ អ្នកជំនាញ​ចំណីអាហារ​មួយ​ក្រុម​ បានសម្រេច​ចិត្ត​បង្កើត​អាម៉ុក​ដាក់​កំប៉ុង​ក្នុង​គោលបំណង​ផ្តល់​ជម្រើស​កាន់តែ​ប្រសើរ​ឡើង​ដល់​អ្នកទទួល​ទាន​ និង​នាំចេញ​ទៅក្រៅ​ប្រទេស​ដើម្បី​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ម្ហូបអាហារ​ខ្មែរ​ថែមទៀត​ផង​។

    លោក​ តាន់​ បូរី​វត្ថិ​ សហ​ស្ថាបនិក​ក្រុម​ ខេម​-ឃ្វី​ស៊ីន​ បាន​លើកឡើង​ថា​ មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ក្រុម​របស់​លោក​ដែល​សុទ្ធតែ​ជា​អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​ផលិត​ម្ហូប​អាម៉ុក​នេះ​ឡើង​ គឺ​ដោយសារតែ​លោក​មើលឃើញ​ថា​ អាម៉ុក​ ជាមុ​ខម្ហូប​ល្បី​មួយ​របស់​ប្រទេសខ្មែរ​យើង​ ហើយក៏​ជា​ម្ហូប​ដែល​មាន​សក្តា​នុ​ពល​ផង​ដែរ​សម្រាប់​ការ​បង្ហាញ​ទៅ​ខាងក្រៅ​(បរទេស​)។ ក្រៅពី​នេះ​ វា​ក៏​ជា​ការចូលរួម​ចំណែក​ដើម្បី​ជួយ​ដល់​វប្បធម៌​ប្រពៃណី​របស់​យើង​ផង​ដែរ​ ព្រោះ​អាម៉ុក​ ជា​ម្ហូប​បុរាណ​ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ប្រជាជន​ខ្មែរ​។ តែ​គួរ​ឱ្យ​ស្ដាយ​ដែរ​ព្រោះ​តាម​ការស្ទង់មតិ​ យើង​បានដឹង​ថា​ យុវជន​អាយុ​ក្រោម​ 22ឆ្នាំ​ ប្រមាណ​ 28​% មិនដែល​ស្គាល់​ម្ហូប​ឈ្មោះ​អាម៉ុក​នេះ​ទេ​។ ហេតុនេះ​ហើយ​ទើប​លោក​ចង់​បង្កើត​អាម៉ុក​ ដែល​អាច​ដាក់​ក្នុង​កំប៉ុង​ និង​រក្សាទុក​បាន​យូរ​ ដើម្បី​ចែកចាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាជន​ខ្មែរ​ និង​ភ្ញៀវ​ទេសចរ​បរទេស​បាន​ពិសា​។

    លោក តាន់ បូរី​វត្ថិ សហ​ស្ថាបនិក​ក្រុម ខេ​ម-ឃ្វី​ស៊ីន

    លោក​ តាន់​ បូរី​វត្ថិ​ បាន​និយាយ​ថា​៖ “យើង​ចង់​ឱ្យ​អាម៉ុក​កំប៉ុង​ របស់​យើង​ត្រូវ​បាន​គេ​និយម​ចូលចិត្ត​ និង​ចែកចាយ​ឱ្យ​បាន​ច្រើនជាង​ត្រីខ​ ឬប្រភេទ​អាហារ​កំប៉ុង​ដែល​នាំចូល​ផ្សេងទៀត​។ ការបង្កើត​ផលិតផល​មួយ​នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផលិត​ម្ហូបអាហារ​ក្នុង​ស្រុក​ដោយខ្លួនឯង​”។

    លោក ថេ​ង ប៉ុន​លៀង សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង​

    បន្ថែម​ពីលើ​នេះ​ លោក​ ថេង​ ប៉ុន​លៀង​ សហ​ស្ថាបនិក​អាម៉ុក​កំប៉ុង​ម្នាក់ទៀត​ បាន​លើកឡើង​ផង​ដែរ​ថា​ អាម៉ុក​កំប៉ុង​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរយើង​មួយចំនួន​ដែល​ជា​អតិថិជន​គោលដៅ​របស់​យើង​ គឺ​ប្រជាជន​ដែល​មាន​វ័យ​ចន្លោះ​ពី​ 20​ឆ្នាំ​ ដល់​ 54ឆ្នាំ​។ បុគ្គល​សំ​ខាន់​ៗដែល​យើង​ចង់​សម្រួល​ឱ្យ​កាន់តែ​ល្អ​ទៀត​នោះ​ គឺ​ស្ត្រី​មេផ្ទះ​ ដែល​ពេលខ្លះ​គាត់​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ក្នុង​ការ​ធ្វើម្ហូប​ ឬទិញ​គ្រឿងផ្សំ​ច្រើនមុខ​ ព្រមទាំង​ចំណាយពេល​យូរ​ដើម្បី​ចម្អិនម្ហូប​អាហារ​។ ប្រសិនបើ​យើង​ផ្តល់​ឱ្យ​គាត់​នូវ​ជម្រើស​អាហារ​បែប​ងាយស្រួល​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង​នោះ​ គាត់​នឹងអាច​មាន​ភាព​ធូរស្រាល​ខ្លះ​ពី​ភាព​មមាញឹក​ក្នុង​ការ​មើល​ថែទាំ​ក្រុម​គ្រូ​សារ​របស់​គាត់​។ ក្រៅពី​នេះ​ គឺ​អ្នកធ្វើការ​ងារ​ ដែល​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា​ ការរស់នៅ​របស់​ប្រជាជន​យើង​កាន់តែ​មមាញឹក​ខ្លាំង​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ចម្អិនម្ហូប​អាហារ​ដោយខ្លួនឯង​ឡើយ​។ ការ​ផ្តល់​នូវ​ម្ហូបអាហារ​ខ្មែរ​សម្រេច​បែបនេះ​ នឹង​ធ្វើ​ឱ្យ​គាត់​មាន​ជម្រើស​ថ្មី​មួយទៀត​ ហើយ​មាន​អារម្មណ៍ល្អ​ដូច​បាន​ទទួលទាន​ម្ហូបអាហារ​ដែល​ម្តាយ​របស់​គាត់​ធ្វើ​ឱ្យ​ ឬអាហារ​ដែល​គាត់​ធ្លាប់​ទទួលទាន​ពី​ក្មេង​ៗជាដើម​។

    លោក​ ថេង​ ប៉ុន​លៀង​ បាន​និយាយ​ថា​៖ “អតិថិជន​គោលដៅ​របស់​យើង​សំខាន់​មួយ​ប្រភេទ​ផ្សេងទៀត​ គឺ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​គាត់​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ពេល​ពួកគាត់​មក​ប្រទេសខ្មែរ​ គាត់​ប្រាកដជា​ចង់​ភ្លក្ស​ ឬសាកល្បង​អាហារ​ខ្មែរយើង​មិនខាន​ តែ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ គឺ​មិន​អាច​ទុក​បាន​យូរ​ទេ​ ប្រសិនបើ​គាត់​ចង់​ទិញទុក​ទទួលទាន​បន្ថែម​ទៀត​ ប្រាកដជា​រក​មិនបានទេ​។ ហេតុនេះ​ហើយ​ ទើប​យើង​បង្កើត​អាម៉ុក​កំប៉ុង​នេះ​ឡើង​ ដើម្បី​អាច​ធ្វើ​ឱ្យ​គាត់​មាន​ភាព​រីករាយ​ក្នុង​ការទិញ​បន្ថែម​ ទុក​ញ៉ាំ​ទៀត​ ប្រសិន​គាត់​គិតថា​ឆ្ងាញ់​ ហើយ​ថែមទាំង​អាច​ចែករំលែក​ទៅ​មនុស្ស​ដែល​គាត់​បាន​ស្គាល់​ទៀតផង​”។

    កញ្ញា ផ សុថាវី សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង

    ទន្ទឹម​នឹងគ្នា​នេះ​ដែរ​ កញ្ញា​ ផ សុ​ថា​វី​ សមាជិក​ម្នាក់​ទៀត​ក្នុង​ការបង្កើត​អាម៉ុក​កំប៉ុង​ខ្មែរ​នេះ​ដែរ​ បាន​បញ្ជាក់​ថា​ ថ្វី​ដ្បិតតែ​អាម៉ុក​កំប៉ុង​នេះ​ជា​ប្រភេទ​អាហារ​កំប៉ុង​ក៏​ពិតមែន​ តែ​វា​មិនមែន​ជា​ប្រភេទ​អាហារ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​ ព្រោះ​យើង​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ មិន​ប្រើប្រាស់​សារធាតុគីមី​ទេ​ និង​អាច​រក្សាទុក​បាន​រហូតដល់​ទៅ​ជិត​កន្លះ​ឆ្នាំ​ឯណោះ​។

    ចំពោះ​វិធីសាស្ត្រ​ចម្អិន​ គឺ​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​ ដោយ​គាត់​គ្រាន់តែ​យកចេញ​ពី​ទូទឹកកក​មក​ ហើយ​កម្តៅ​ គឺជា​ការ​ស្រេច​ ចំណែក​ឯរសជាតិ​ គឺ​នៅ​រក្សា​ភាព​ដើម​ស្រស់​ៗដដែល​។ ចំណែក​បរិមាណ​វិញ​ គឺ​ក្នុង​កំប៉ុង​នី​មួយ​ៗមាន​ទម្ងន់​ 200ក្រាម​ ដោយ​យើង​នឹង​លក់​ក្នុង​តម្លៃ​ប្រហែលជា​ 1ម៉ឺន​រៀល​ ឬចន្លោះ​ពី​ 2ដុល្លារ​ ទៅ2.5ដុល្លារ​។

    កញ្ញា​ ផ សុ​ថា​វី​ បាន​និយាយ​ថា​៖ “អាម៉ុក​ដែល​យើង​ផលិត​នេះ​ គឺ​ដាក់​ក្នុង​កំប៉ុង​កែវ​ និង​មានការ​វេច​ខ្ចប់​ដោយ​រចនា​ឱ្យ​មាន​សោភណភាព​លក្ខណៈ​បែប​ខ្មែរ​ ដើម្បី​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​របស់​ខ្មែរ​។ យើង​ចង់ឱ្យ​អាហារ​របស់​យើង​មាន​ស្តង់​ដា​ និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ ដែល​វា​ក៏​ជា​ការចូលរួម​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​”។

    កញ្ញា ងួន គីមលាង សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង

    សហ​ស្ថាបនិក​មួយ​រូប​ទៀត​ គឺ​កញ្ញា​ ងួន​ គី​មលាង​បាន​លើកឡើង​ថា​ ទន្ទឹម​នឹង​យើង​មើលឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​ការចូលរួម​បង្កើនផលិតផល​ក្នុង​ស្រុក​ និង​ផ្សព្វផ្សាយ​ពី​ម្ហូប​ខ្មែរ​ហើយ​ ក្រុម​របស់​យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ នោះ​គឺ​ប្រភព​នៃ​គ្រឿងផ្សំ​។ ត្រី​ដែល​អាចយ​កម​កធ្វើ​អាម៉ុក​បាន​ល្អ​ គឺ​ត្រីរ៉ស់​ ព្រោះ​វា​មានសាច់​ស្វិត​ល្អ​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ ត្រូវជា​មួយ​រសជាតិ​បែប​ខ្មែរ​ តែ​ត្រីរ៉ស់​ជា​ប្រភេទ​ត្រី​ដែល​ក្រ​ធំ​ និង​មិនសូវ​សម្បូរ​។ ចំណែក​ឯត្រី​មួយ​ប្រភេទ​ទៀត​ដែល​ងាយ​ចិញ្ចឹម​ ហើយ​អាច​ធ្វើ​បាន​ដែរ​នោះ​ គឺ​ត្រី​ឆ្ដោ​ តែ​ការ​ចិញ្ចឹម​ត្រីឆ្តោ​ ត្រូវ​បាន​ហាមឃាត់​ ព្រោះ​វា​ជា​ប្រភេទ​ត្រី​ដែល​ស៊ី​កូន​ត្រី​ជា​អាហារ​ ហេតុនេះ​យើង​ក៏​មិន​ចង់​ប្រើប្រាស់​ប្រភេទ​ត្រី​នេះ​ដែរ​។ ជា​ដំណោះស្រាយ​ យើង​ព្យាយាម​ស្វែងរក​ប្រភព​ឱ្យ​បាន​ច្រើន​ទីតាំង​ ដើម្បី​ធានា​ថា​ យើង​អាច​មាន​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​ត្រី​។

    កញ្ញា​ ងួន​ គី​មលាង​ បាន​និយាយ​ថា​៖ “ទោះជា​យើង​ជួប​ការ​លំបាក​បែបនេះ​ក្តី​ តែ​វា​ក៏អាច​ជាស​ញ្ញាណ​ល្អ​មួយ​ផង​ដែរ​នៅក្នុង​បញ្ហា​នេះ​ នោះ​គឺ​យើង​អាច​ជួយ​ប្រជាជន​យើង​ដែល​ចិញ្ចឹម​ត្រីរ៉ស់​ឱ្យ​មាន​ទីផ្សារ​ល្អ​។ កន្លងមក​ឈ្មួញ​ចេះតែ​ទម្លាក់​តម្លៃ​ផលិតផល​របស់​គាត់​ នៅពេល​ពួកគាត់​ប្រមូល​ផល​បាន​ ហេតុនេះ​ការដែល​យើង​ទិញ​ពី​គាត់​ផ្ទាល់​ គឺ​យើង​នឹង​ទទួល​ទិញ​ក្នុង​តម្លៃ​ស្តង់​ដា​មួយ​ដែល​មាន​និរន្តរភាព​”។

    លោក​ ប៉ក់​ ចាន់​ចិន​ អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​ និង​ជាស​មា​ជិ​កក្រុម​ផលិត​អាម៉ុក​កំប៉ុង​ផង​ដែរ​នោះ​ បាន​លើកឡើង​ថា​ យើង​សង្ឃឹមថា​ យើង​នឹងអាច​អភិវឌ្ឍ​គុណភាព​ និង​ច្នៃ​រស​ជា​តិ​ល្អ​ៗជាច្រើន​ទៀត​ចេញពី​រសជាតិ​ដើម​នៃ​អាម៉ុក​ខ្មែរ​ដែល​ប្រជាជន​យើង​ធ្លាប់​ទទួលទាន​។ ក្រៅពី​នេះ​ យើង​ក៏​នឹង​ព្យាយាម​ផង​ដែរ​ ក្នុង​ការរចនា​ការ​វេច​ខ្ចប់​ឱ្យ​កាន់តែ​ល្អ​ឡើង​ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​ ដូចជា​ត្រីខកំប៉ុង​ ឬផលិតផល​អាហារ​សម្រេច​មួយចំនួន​ទៀត​។ យើង​សង្ឃឹមថា​ក្រោយ​ពេល​យើង​អភិវឌ្ឍ​បាន​កាន់តែ​ប្រសើរ​ឡើង​ហើយ​ ម្ហូប​អាម៉ុក​ដាក់​កំប៉ុង​នេះ​នឹង​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ និង​ក្រៅប្រទេស​ជាមួយ​តម្លៃ​កាន់តែ​សមរម្យ​ជាង​នេះ​៕