Category: សង្គម និងសេដ្ឋកិច្ច

  • Van​ ​Dijk​ ​ឈ្នះ​ ​Men’s​ ​Player​ ​of​ ​the​ ​Year​ ​ខណៈ​ ​Messi​ ​បាន​ត្រឹម​ពាន​ខ្សែប្រយុទ្ធ​ឆ្នើម​

    Van​ ​Dijk​ ​ឈ្នះ​ ​Men’s​ ​Player​ ​of​ ​the​ ​Year​ ​ខណៈ​ ​Messi​ ​បាន​ត្រឹម​ពាន​ខ្សែប្រយុទ្ធ​ឆ្នើម​

    ​តាមរយៈ​ការ​បូកសរុប​លទ្ធផល​បោះឆ្នោត​ពីសំណាក់​អ្នកសារព័ត៌មាន​ ​គ្រូបង្វឹក​ ​និងកីឡា​ករ​ ​UEFAបាន​ប្រកាស​ជយលាភី​ ​UEFA​ ​Men’s​ ​Player​ ​of​ ​the​ ​Year​ ​ដោយ​ផ្តល់​ពាន​ជូន​ខ្សែការពារ​របស់​ក្លិប​ ​Liverpool​ ​គឺ​កីឡាករ​ ​Virgil​ ​van​ ​Dijk​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​សំឡេងឆ្នោត​របស់​កីឡាករ​រូប​នេះ​មានដល់​ទៅ​ ​305សំឡេង​ ​ចំណែង​ឯ​ ​Messi​ ​ស្ថិតនៅ​លំដាប់​លេខ2​ ​មាន​សំឡេងឆ្នោត​ ​207សំឡេង​ ​ខណៈ​ដែល​កីឡាករ​ ​Ronaldo​ ​វិញ​ ​មិន​ស្ថិត​ក្នុងចំណោម​ ​Top​ ​ឡើយ​ ​ដោយ​ទទួល​បាន​ត្រឹមតែ​ ​74សំឡេង​ប៉ុណ្ណោះ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ពានរង្វាន់​មួយ​នេះ​ ​កាលពី​ឆ្នាំមុន​បាន​ទៅលើ​កីឡាករ​ ​Luka​ ​Modric​ ​ខ្សែបម្រើ​សញ្ជាតិ​ក្រូអាត​ ​ដែល​ធ្វើ​បាន​យ៉ាង​ល្អ​កាលពី​ ​World​ ​Cup​ ​ខណៈ​ដែល​ភាគច្រើន​ពាន​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​កីឡាករ​ ​Messi​ ​និង​ ​Ronaldo​៕​


  • អីយ៉ា​ ​ប្រុង​លេង​មែនទែន​!​?​!​ ​ហុងកុង​ដក​កីឡាករ​នីហ្សេរីយ៉ា​ចេញ​ ​ថែម​កីឡាករ​ប្រេស៊ីល​ចូល​ក្រុមជម្រើសជាតិ​ ​មុន​មក​ប៉ះ​កម្ពុជា​

    អីយ៉ា​ ​ប្រុង​លេង​មែនទែន​!​?​!​ ​ហុងកុង​ដក​កីឡាករ​នីហ្សេរីយ៉ា​ចេញ​ ​ថែម​កីឡាករ​ប្រេស៊ីល​ចូល​ក្រុមជម្រើសជាតិ​ ​មុន​មក​ប៉ះ​កម្ពុជា​

    ​សហព័ន្ធ​កីឡាបាល់ទាត់​ហុងកុង​បានសម្រេច​ផ្លាស់ប្ដូរ​សមាសភាព​កីឡាករ​ ​2រូប​ជា​កីឡាករ​ចូលសញ្ជាតិ​ហុងកុង​-​នីហ្សេរីយ៉ា​ ​និង​ម្នាក់ទៀត​សញ្ជាតិ​ដើម​ហុងកុង​ផ្ទាល់​ចេញពី​ក្រុម​ ​មុន​ឡើង​មក​ប្រកួត​ជាមួយ​ជម្រើសជាតិ​កម្ពុជា​។​

    ​ក្នុង​នោះ​ដែរ​ ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​សុទ្ធសាធ​ដែល​ចូលសញ្ជាតិ​ចិន​(​ហុងកុង​)​ ​ត្រូវ​បាន​ដាក់បញ្ចូល​បន្ថែម​ម្នាក់ទៀត​ ​ជំនួស​កីឡាករ​ហុងកុង​ម្នាក់​ដែល​បាន​រង​របួស​ក្នុងអំឡុងពេល​ហ្វឹកហាត់​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមជម្រើសជាតិ​ហុងកុង​ ​គឺជា​ក្រុមជម្រើសជាតិ​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​មួយ​ដែរ​ ​ដោយសារតែ​ក្រុម​មួយ​នេះ​ ​បាន​ដាក់បញ្ចូល​កីឡា​ក​រល្អៗ​ដែល​មាន​សញ្ជាតិ​ផ្សេង​ៗ​ទៅ​ក្នុង​ក្រុម​ ​ដែល​មាន​ដូចជា​ ​ប្រេស៊ីល​ ​អាហ្សង់ទីន​ ​នីហ្សេរីយ៉ា​ ​ព័រទុយហ្គាល់​ ​និង​បារាំង​ជាដើម​៕​


  • ផលិត​កម្ម​ថោ​ន​សម្រុក​ថត​បទចម្រៀង​ត្រៀម​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

    ផលិត​កម្ម​ថោ​ន​សម្រុក​ថត​បទចម្រៀង​ត្រៀម​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

    ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​គេ​ឃើញ​ផលិត​កម្ម​ថោន​ ​បាន​បង្ហាញ​តារា​សម្តែង​ ​តារាចម្រៀង​ក្នុង​ផលិតកម្ម​ជាច្រើន​ដួង​ ​ដើម្បី​មក​ជួបជុំគ្នា​ថត​ទុក​នូវ​បណ្តា​បទចម្រៀង​មួយចំនួន​ ​រួម​ទាំង​ការ​បញ្ចូល​មនោសញ្ចេតនា​ទៅតាម​សាច់រឿង​។​ ​បទ​ថ្មី​ៗ​ទាំងនោះ​នឹង​បង្ហាញ​ភាព​អប់រំ​ជាច្រើន​ទាក់ទង​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ​ដែល​ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​របស់​សង្គម​កម្ពុជា​។​ ​ដើម្បី​ទទួល​បាន​រសជាតិ​ថ្មី​ ​សម្រាប់​រ​ដូ​លកា​លបុ​ណ្យ​ភ្ជុំ​ថ្មីនេះ​ ​ផលិតកម្ម​ថោ​នបា​នប្រ​មូល​តា​រា​ល្បី​ៗ​ចូលរួម​សម្ដែង​ ​គេ​រំពឹង​ថា​ ​ថោន​ ​ពិតជា​ចេញ​បទចម្រៀង​ពី​រោះ​ៗ​ ​ត្រូវ​អារម្មណ៍​មហាជន​សម​តាម​អត្ថន័យ​នៅក្នុង​បទចម្រៀង​។​

    ​វត្តមាន​តារា​ចូលរួម​គេ​ឃើញ​មាន​ ​ខេម​ ​សុន​ ​ស្រីពេជ្រ​ ​រ៉ូ​លីន​ ​កា​តុ​ ​លោក​ ​គន់​ ​រៀម​រតនៈ​ហៅ​ចែ​រ៉ូហ្សា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​ព្រមទាំង​តារា​ថ្មី​មួយចំនួន​ទៀត​។​ ​លោក​ ​គន់​ ​រៀម​រតនៈ​ ​បាន​ឲ្យដឹង​ថា​ ​លោក​សប្បាយចិត្ត​ ​ដែល​ថោន​ផ្តល់​ឱកាស​ថ្មី​ម្តង​ទៀត​ឲ្យ​លោក​បាន​សម្តែង​នូវ​បណ្តា​បទចម្រៀង​មួយចំនួន​ ​ដើម្បី​ទុក​ចាក់​ផ្សាយ​ពេល​បុណ្យ​ភ្ជុំ​ខែក្រោយ​នេះ​។​ ​សំខាន់​លោក​បាន​ថត​សម្តែង​ជាមួយ​តួ​ចម្រៀង​ល្បី​ៗ​នៅ​ទីនោះ​ ​ពិសេស​បទចម្រៀង​ខេម​ ​ដែល​និយាយ​ពី​ការ​នឹកស្រុក​ពលករ​កូរ៉េ​ពេល​ភ្ជុំ​។​ ​លោក​រំពឹង​ថា​ ​បទចម្រៀង​ទាំងអស់​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពីសំណាក់​អ្នកគាំទ្រ​ក្រោយពេល​ចេញ​រូបរាង​ពិតប្រាកដ​ហើយ​កុំ​ភ្លេច​ទៅ​ចូលរួម​រាប់​បាត​ដាក់បិណ្ឌ​ទាំងអស់គ្នា​៕​



  • តារា​កម្ពុជា​ច្រើន​ដួង​ចូលរួម​គាំទ្រ​ការប្រកួត​បាល់ទាត់​មិត្តភាព​តារា​កម្ពុជា​-​ថៃ​ ​ទាំង​ភ្លៀង​ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា​

    តារា​កម្ពុជា​ច្រើន​ដួង​ចូលរួម​គាំទ្រ​ការប្រកួត​បាល់ទាត់​មិត្តភាព​តារា​កម្ពុជា​-​ថៃ​ ​ទាំង​ភ្លៀង​ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា​

    ​ការប្រកួត​បាល់ទាត់​មិត្តភាព​តារា​កម្ពុជា​-​ថៃ​ ​នៅ​ថ្ងៃទី២៩​ ​សីហា​ ​ឆ្នាំ២០១៩​ ​ក្នុង​ស្ដា​ត​អូឡាំពិក​ដែល​ពោរពេញ​ដោយ​តំណក់ទឹកភ្លៀង​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​នោះ​ ​គេ​មិនសូវ​ឃើញ​អ្នកទិញ​សំបុត្រ​ចូល​ទស្សនា​ដូច​ការ​រំពឹង​ទុក​ប៉ុន្មាន​ទេ​ ​ដោយសារតែ​ភ្លៀង​វាយលុក​ទីលាន​ប្រកួត​នៅ​ស្ដា​ត​អូឡាំពិក​ ​តាំងពី​មុន​ដំណើរការ​។​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ទាំងមូល​ឃើញ​តែ​វត្តមាន​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​បរិច្ចាគ​ ​និង​ក្រុម​សិល្បករ​សិល្ប​ការិនី​ដែល​ស្ម័គ្រចិត្ត​ជួយ​កម្មវិធី​ប៉ុណ្ណោះ​។​ ​ក្នុង​វេទិកា​ក្រោម​ដំបូល​ដែល​មានតែ​កៅអី​ប៉ុន្មាន​ជួរ​ ​គឺ​សម្រាប់​តែ​ភ្ញៀវ​ ​និង​អ្នកឧបត្ថម្ភ​កម្មវិធី​ប៉ុណ្ណោះ​ ​ដោយក្រុម​សិល្បករ​សិល្ប​ការិនី​ ​បើ​ទោះជា​មិន​ទទួលភ្ញៀវ​ ​ហើយ​ត្រូវ​អង្គុយ​ក៏​អង្គុយ​ក្រោម​ដំណក់ទឹក​ភ្លៀង​។​ ​

    ​សិល្បករ​សិល្ប​ការិនី​ ​ដែល​បាន​បង្ហាញខ្លួន​ជា​ក្រុមការងារ​នៅក្នុង​ថ្ងៃ​នោះ​ ​មាន២ក្រុម​ ​គឺ​ក្រុម​ធ្លាប់​បាន​សម្ដែង​ជាមួយ​ផលិតកម្ម​មហាហង្ស​ ​ដែល​ជា​ក្រុមការងារ​ ​និង​ក្រុម​សិល្បៈ​ស្ម័គ្រចិត្ត​របស់​គ្រួសារ​តារា​កម្ពុជា​។​ ​សិល្ប​ករែល​ចូលរួម​ដង្ហែ​រក្បួ​ននៅ​ក្នុង​ថ្ងៃ​នោះ​រួមមាន​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​តារាចម្រៀង​ ​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​ ​តារា​សម្ដែង​​ ​លោក​ ​រុន​ ​ណា​កូ​ ​តារា​សម្ដែង​ ​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​តារា​សម្ដែង​​ ​លោក​ ​ឆា​លី​ ​តារា​សម្ដែង​​ ​លោក​ ​វង​ ​សច្ចៈ​វិជ្ជា​ ​តារា​សម្ដែង​ ​លោក​ ​រ៉ា​ ​យ៉ា​ឌីន​ ​តារាចម្រៀង​, ​លោក​ ​ឆេង​ ​វង្ស​ ​តារា​ក្បាច់​គុណ​​ ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​បេក្ខភាព​ ​Miss​ ​Global​ ​Cambodia​ ​2019​​ ​កញ្ញា​ ​កែវ​ ​រតនា​ ​តារា​ម៉ូដែល​,​ ​លោក​ ​ឃីម​ ​រតនៈ​ ​តារា​សម្ដែង​​ ​លោក​ ​ហាក់​ ​ធៀ​មុ​ន្នី​ ​ពិធីករ​​ ​អ្នកនាង​ ​សាង​ ​សុរិយា​ ​តារា​សម្ដែង​ ​កញ្ញា​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​តារាចម្រៀង​​ ​កញ្ញា​ ​មុត​ ​សុ​វណ្ណា​រិទ្ធ​ ​តារា​សម្ដែង​​ ​អ្នកនាង​ ​យីវ​ ​ម៉ូ​នី​កា​ ​តារា​សម្ដែង​​ ​លោក​ ​វណ្ណា​ឌី​ ​តារា​សម្ដែង​ ​កញ្ញា​ ​សេង​ ​រ៉ា​នី​ ​តារា​សម្ដែង​​ ​លោក​ ​មាស​ ​សៀវ​ប៉ាយ​ ​តារា​សម្ដែង​​ ​និង​តារា​ចាស់​ក្មេង​ជាច្រើន​រូប​ទៀត​។​

    ​អ្វី​ដែលគេ​គួរ​សរសើរ​ ​គឺ​តារា​សិល្បៈ​ហែរ​ក្បែន​ ​ដែលគេ​តម្រូវ​ឱ្យ​ហាត់​សម​មុន​ពិធី​ ​និង​ដង្ហែ​រក្បួ​នប្រ​ណាំង​នឹង​ភ្លៀង​ ​ខណៈ​ដែល​ពួកគេ​ម្នា​ក់ៗ​គឺ​សុទ្ធតែ​ជាតា​រា​អាជីព​ ​ហើយ​តស៊ូ​ទទឹក​ខ្លួន​ជោគ​តាំងពី​ថ្ងៃ​ម៉ោង២​ ​នៅ​បន្ត​ជាមួយ​កម្មវិធី​រហូតដល់​ចប់​ ​ទាំង​សំលៀកបំពាក់​សើម​ជោគ​គ្មាន​សល់​។​ ​សិល្បករ​ភាគច្រើន​ត្រូវ​គេ​ឃើញ​ឈរ​ចាត់ចែង​ការងារ​លែង​គិត​ពី​ភ្លៀង​ ​ប៉ុន្តែ​ម្នា​ក់ៗ​ ​បែរជា​សប្បាយរីករាយ​ ​និង​បង្ហាញ​ស្នាមញញឹម​លើកទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា​ ​រហូតដល់​ចប់​ពិធីជប់លៀង​អបអរ​កីឡាករ​ម៉ោង​ប្រមាណ​ជា១២យប់​ ​បើ​ទោះជា​ការ​បង្ហាញខ្លួន​របស់​ពួកគេ​ ​ក្រៅពី​មិនបាន​ប្រាក់កម្រៃ​ ​គឺ​ត្រូវ​ចំណាយ​ការ​រ៉ាប់រ៉ង​ផ្ទាល់ខ្លួន​មួយចំនួន​។​ ​ការ​លះបង់​របស់​សិល្បករ​សិល្ប​ការិនី​ខ្មែរ​ទាំងនេះ​ ​គឺជា​គំ​រួមួ​យ​ ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ជាពិសេស​សម្រាប់​វត្តមាន​សិល្បករ​ដែល​មិនមែន​ជា​ក្រុមការងារ​របស់​មហាហង្ស​ ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នោះ​៕​


  • ឧស្សាហ៍​នាំ​កូន​ញ៉ាំបាយ​ល្ងាច​ជុំគ្នា​ ក៏អាច​ធ្វើ​ឱ្យ​កូន​ក្លាយជា​ក្មេង​ពូកែ​បាន​ដែរ​

    ឧស្សាហ៍​នាំ​កូន​ញ៉ាំបាយ​ល្ងាច​ជុំគ្នា​ ក៏អាច​ធ្វើ​ឱ្យ​កូន​ក្លាយជា​ក្មេង​ពូកែ​បាន​ដែរ​

    មិន​គួរ​ឱ្យ​ជឿ​សោះ​! កូន​នឹង​ក្លាយជា​ក្មេង​រៀន​ពូកែ​ ប្រើប្រាស់​ភាសា​ និង​មានសម្ដី​សំដៅ​ល្អឥតខ្ចោះ​ ជា​អ្នកអាន​ដ៏​ប៉ិនប្រសប់​ ថែមទាំង​ចេះ​សម្រប​ខ្លួន​បាន​គ្រប់​ស្ថានការណ៍​ទៀតផង​…សមត្ថភាព​ទាំងអស់​នេះ​អាច​កើតឡើង​បាន​យ៉ាង​ងាយ​ ដោយ​គ្រាន់តែ​អាណាព្យាបាល​ឧស្សាហ៍​នាំ​កូន​ញ៉ាំបាយ​ពេលល្ងាច​នៅក្នុង​ផ្ទះ​ជុំគ្នា​ជាមួយ​លោកឪពុក​អ្នកម្តាយ​តែប៉ុណ្ណោះ​… តើ​អ្វី​ដែល​រៀបរាប់​មកនេះ​ ជា​រឿង​ពិតមែន​ឬ? ចាស​ គឺជា​រឿង​ពិត​… ព្រោះ​លទ្ធផល​នៃ​ការសិក្សា​វិភាគ​ 5យ៉ាង​នៅក្នុង​សហរដ្ឋអាមេរិក​ បាន​រក​ឃើញថា​ ៖

    1. កុមារ​ដែល​ចេញ​មក​ពី​ក្រុម​គ្រួសារ​ដែល​តែងតែ​ទទួលទានបាយ​ជុំគ្នា​ជា​ញឹកញាប់​នោះ​ នៅពេល​ធំឡើង​ ច្រើនតែ​មិនសូវ​មាន​បញ្ហា​រឿង​ជក់បារី​ ផឹកស្រា​សេព​គ្រឿងញៀន​មាន​សម្ពន្ធភាព​ផ្លូវភេទ​មុន​វ័យ​សមគួរ​ ឬកើតរោគ​ស្រ​ពាប់​ស្រពោន​ គិត​ខ្លី​រហូតដល់​ចង់​ធ្វើ​អត្តឃាត​ដូច​កុមារ​ដែល​មិនដែល​ញ៉ាំបាយ​ជុំគ្នា​ជាមួយ​ឪពុក​ម្តាយ​នោះ​ឡើយ​។

    2. កុមារ​ដែល​បាន​ញ៉ាំបាយ​ជួបជុំគ្នា​ ដោយ​មាន​លោកប៉ា​ជា​អ្នក​អង្គុយ​នៅ​ក្បាល​តុ​ នឹង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាន​ភាព​កក់ក្តៅ​កាន់តែ​ខ្លាំង​ឡើង​ មានការ​និយាយ​ពិគ្រោះគ្នា​ ផ្តល់​នូវ​ការណែនាំ​ពី​ទង្វើ​នៃ​ការ​ហូបចុក​ដែល​ល្អ​ត្រឹម​ត្រូវ​ ធ្វើ​ឱ្យ​មាន​សុជីវធម៌​ក្នុង​ការ​បរិភោគ​។ ពេល​ធំ​ឡើង​កុមារ​ថែមទាំង​មាន​សញ្ញា​ថា​អាច​នឹង​ក្លាយ​ជា​អ្នកអាន​សៀវភៅ​ដ៏​ពូកែ​ម្នាក់ទៀត​ផង​។

    3. កុមារ​ដែល​លោកឪពុក​អ្នកម្តាយ​បាន​ចូលរួម​ទទួលទានបាយ​ជាមួយ​ នឹង​មាន​លទ្ធផល​ការរៀនសូត្រ​ និង​មាន​ជំនាញ​ក្នុង​ការប្រើ​ភាសា​ទំនាក់ទំនង​ ល្អ​ជាង​កុមារ​ដែល​មិនបាន​ញ៉ាំបាយ​រួម​ជាមួយ​ឪពុក​ម្តាយ​ និង​ថែមទាំង​មិនសូវ​មាន​បញ្ហា​រឿង​កើតរោគ​ធាត់​ ដែល​បណ្តាល​ឱ្យ​មានផល​ប៉ះពាល់​ដល់​ការ​វិវឌ្ឍ​ទៀតផង​។

    4. ពេល​ឈាន​ចូល​ទៅ​រក​វ័យ​ត្រៀម​ជំទង់​(ជិត​ស្ទាវ​) កុមារ​នឹង​មិនសូវ​មាន​បញ្ហា​រឿង​សុខភាព​ ឬប្រថុយប្រថាន​នឹង​ទង្វើ​ខុសប្រក្រតី​ខាង​ការ​ហូបចុក​ ដូចជា​ មិន​ញ៉ាំ​អាហារ​ញ៉ាំ​កាន់តែ​តិច​ទៅ​ ឬព្យាយាម​សម្រក​ទម្ងន់​ដោយ​ប្រើ​ថ្នាំ​(ចំពោះ​កូនស្រី​) ពឹង​លើ​បារី​ដើម្បី​បញ្ចុះទម្ងន់​ឬក្អួត​ក្រោយពេល​ញ៉ាំបាយ​រួច​ជាដើម​ ព្រោះ​ការ​បាន​ទទួលទាន​អាហារ​ជុំគ្នា​នឹង​ធ្វើ​ឱ្យ​កើតមាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​រឿង​បរិភោគ​ អាច​សង្កេតឃើញ​បាន​ឆាប់រហ័ស​ បើ​កូន​មាន​អាការ​ខុសប្រក្រតី​ណា​មួយ​ លោកឪពុក​អ្នកម្តាយ​នឹងអាច​កែ​បញ្ហា​បាន​ទាន់ពេល​វេលា​។

    5. កុមារ​នឹង​ចេះ​សម្រប​ខ្លួន​តាម​ស្ថាន​ភាព​ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ​ បានឃើញ​ភាព​ជា​ធ្លុងមួយ​ បាន​នៅជា​ក្រុម​ជុំគ្នា​ កុមារ​នឹង​គិត​បែបនេះ​រហូតដល់​ធំ​ក្លាយជា​មនុស្សចាស់​។ ដូច្នេះហើយ​ទើប​បងប្អូន​ដែល​ធ្លាប់​អង្គុយ​ញ៉ាំបាយ​រួម​តុ​ជាមួយគ្នា​នៅតែ​មាន​ទំនាក់ទំនង​នឹងគ្នា​ និង​មាន​ភាព​ជិតដិត​ ស្និទ្ធស្នាល​នឹងគ្នា​រហូតដល់​ពេល​ធំឡើង​ហ្នឹងឯង​។

    ចុះបើ​មិនបាន​ទទួលទានបាយ​ជុំគ្នា​វិញ​នោះ​..?
    កុមារ​អាច​នឹង​មាន​បញ្ហា​ក្នុង​ការរស់នៅ​ទាំង​នៅផ្ទះ​ និង​នៅ​សាលារៀន​ អាច​ចេះ​ផឹកស្រា​មុន​អា​យុ​ សេព​គ្រឿងញៀន​ ឬអាច​មាន​ទង្វើ​ខាង​កា​របរិ​ភោគ​ដែល​ខុសពី​ប្រក្រតី​ ។ អ្នកស្រី​ បារ៍​បារ៉ា​ ហ្វ៊ី​សអ្នកវិភាគ​ និង​ជា​សាស្ត្រា​ចារ្យ​នៅ​មហាវិទ្យាល័យ​អុី​លលី​ណយស៍​ បាន​ចង្អុលបង្ហាញ​ថា​ ទោះជា​មិន​មាន​ពេលវេលា​ទទួលទាន​អាហារ​ជុំគ្នា​បាន​រាល់​ថ្ងៃ​ក៏ដោយ​ តែ​យ៉ាងហោចណាស់​គួរ​រៀបចំ​ឱ្យ​បាន​3ដង​ក្នុង​ 1សប្តាហ៍​ដែរ​ សុខភាព​ដ៏​ល្អ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​របស់​កុមារ​ក៏អាច​កើតមានឡើង​បាន​ដែរ​៕

  • ភ្នំ​ពេញ​ក្រោ​ន​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បឹង​កេត​ ​និង​វិសាខា​ ​ត្រូវ​តតាំងគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​

    ភ្នំ​ពេញ​ក្រោ​ន​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បឹង​កេត​ ​និង​វិសាខា​ ​ត្រូវ​តតាំងគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​

    ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​ហ៊ុន​ ​សែន​ ​ឬ​ ​Hun​ ​Sen​ ​Cup​ ​ឆ្នាំ2019​ ​បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផ្លូវការ​ហើយដោយ​មានការ​ប្រកួត​ចំនួន​ ​4គូ​នៅ​លើ​ទីលាន​ចំនួន​ ​4ផ្សេងគ្នា​ដែរ​។​

    ​ក្នុង​នោះ​ ​ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​មាន​ដូចជា​ ​ភ្នំ​ពេញ​ក្រោ​ន​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បឹង​កេត​ ​និង​វិសាខា​។​ ​ក្រុម​ទាំង4នេះ​នឹង​ត្រូវ​ចាប់ឆ្នោត​រើស​គូប្រកួត​ក្នុង​វគ្គ​ ​4ក្រុម​ចុងក្រោយ​នៅពេល​ខាងមុខ​ ​ឯ​ការប្រកួត​នឹង​ធ្វើឡើង​ចំនួន​ ​2ជើង​តាម​រូបមន្ត​ប្ដូរ​ទឹកដី​ ​ដូច​វគ្គ​ ​8ក្រុម​ចុងក្រោយ​ដែរ​៕​


  • ​ឥឡូវនេះ​ ​យើង​នាំគ្នា​មក​ស្គាល់​សង្សារ​ចាស់​របស់​ ​Floyd​ ​Mayweather​ ​ម្ដង​.​.​.​សុទ្ធតែ​ស្រី​ស្អាត​លំដាប់​តា​រាៗ​តែម្ដង​

    ​ឥឡូវនេះ​ ​យើង​នាំគ្នា​មក​ស្គាល់​សង្សារ​ចាស់​របស់​ ​Floyd​ ​Mayweather​ ​ម្ដង​.​.​.​សុទ្ធតែ​ស្រី​ស្អាត​លំដាប់​តា​រាៗ​តែម្ដង​

    ​ងាក​មក​មើល​ពី​ជីវិត​ឯកជន​របស់​កីឡាករ​សម្បូរ​ប្រាក់​ ​Floyd​ ​Mayweather​ ​ដែល​មានទ្រព្យ​សម្បត្តិ​ជាង​ ​600លាន​ដុល្លា​វិញ​ម្ដង​ ​គឺថា​ ​ពិតជា​សម្បូរ​បែប​គ្រប់យ៉ាង​ផស់​គេ​មែន​ ​កុំថាឡើយ​តែ​លុយ​ ​សូម្បីតែ​សង្សារ​ក៏​សម្បូរ​ដែរ​ ​ទោះជា​មិនដែល​បាន​រៀបការ​មែន​ក៏ដោយ​។​ ​

    ​កីឡាករ​ប្រដាល់​រូប​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​នា​រីៗ​ស្រស់​ស្អាត​ ​មិន​តិច​ជាង៣០នាក់​ឡើយ​។​ ​ថ្ងៃនេះ​ឡា​រ៉ែ​ននឹង​បង្វែរ​អារម្មណ៍​មិត្ត​អ្នកអាន​មក​ស្គាល់​នា​រីៗ​ស្អា​តៗ​ជាង​ ​10នាក់​ ​ដែល​ត្រូវ​បាន​ ​Floyd​ ​Mayweather​ ​ទទួលស្គាល់​ថា​ ​ខ្លួន​ពិតជា​ធ្លាប់​បាន​ទាក់ទង​(​អ៊ឹ​ប​)​ជាមួយ​ជា​សាធារណៈ​ពិតប្រាកដ​មែន​។​

    ​មិត្ត​ស្រី​រៀន​វិទ្យាល័យ​ ​Josie​ ​Harris​ ​(​1993​-​2007​ ​មានកូន​ប្រុស2​ ​ស្រី1​)​

    ​Melissa​ ​Brim​ ​(​1998​-​2012​ ​កូនស្រី1​)​

    ​Shantel​ ​Jackson​ ​(​2006​)​

    ​Doralie​ ​Medina​ ​(​2007​)​

    ​តារា​ម៉ូដែល​ ​Liza​ ​Hernandez​ ​(​2008​)​

    ​តារា​ម៉ូដែល​ ​Jessica​ ​Burciaga​ ​(​2009​ ​វ័យ​ ​19ឆ្នាំ​)​

    ​ពិធី​ការិនី​ទូរទស្សន៍​ ​Abi​ ​Clarke​ ​(​2016​ ​វ័យ​ ​26ឆ្នាំ​)​

    LAS VEGAS – MAY 05: Floyd Mayweather Jr. (M) celebrates his split decision victory against Oscar De La Hoya with two members of his camp after their WBC super welterweight championship fight at the MGM Grand Garden Arena May 5, 2007 in Las Vegas, Nevada. (Photo by Al Bello/Getty Images) *** Local Caption *** Floyd Mayweather Jr.
  • បញ្ជី​ឈ្មោះ​កោះហៅ​ជម្រើសជាតិ​កម្ពុជា​ ​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ចេញ​ជា​ផ្លូវការ​ហើយ​

    បញ្ជី​ឈ្មោះ​កោះហៅ​ជម្រើសជាតិ​កម្ពុជា​ ​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ចេញ​ជា​ផ្លូវការ​ហើយ​

    ក្ន​ង​បញ្ជី​កោះហៅ​ឈ្មោះ​កីឡាករ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​ចេញ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​នេះ​ ​មាន​កីឡាករ​ចំនួន​ ​35រូប​ ​ដោយ​ក្នុង​នោះ​នឹង​ត្រូវ​ជម្រុះ​ចេញ​ចំនួន​ ​12រូប​ ​ព្រោះ​បញ្ជី​ឈ្មោះ​ចុងក្រោយ​នឹង​តម្រូវ​ឱ្យ​មាន​កីឡាករ​ត្រឹមតែ​ ​23រូប​តែប៉ុណ្ណោះ​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​បាត់ឈ្មោះ​កីឡាករ​សំ​ខាន់​ៗ​ចំនួន​ ​3រូប​ដែល​តែងតែ​ជា​កម្លាំង​ស្នូល​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ​គឺ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ប្រាក់​ ​មុ​ន្នី​ឧត្តម​ ​និង​ចាន់​ ​វឌ្ឍនា​កា​។​

    ​ជុំវិញ​រឿងរ៉ាវ​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​កីឡាករ​ ​ប្រាក់​ ​មុ​ន្នី​ឧត្តម​ ​មាន​បញ្ហា​របួស​ក្នុង​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ ​ចំណែង​ឯ​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​វិញ​ ​ដោយសារ​មិនសូវ​បាន​បង្ហាញខ្លួន​ជា​ជម្រើស​ដំបូង​នៅក្នុង​ក្រុម​។​ ​

    ​គួរ​បញ្ជាក់​ថា​ ​កម្ពុជា​ត្រូវ​តតាំង​ជាមួយនឹង​ក្រុម​ហុងកុង​ ​នៅ​ថ្ងៃទី5​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​វេលា​ម៉ោង​ ​6​ ​និង30នាទី​ល្ងាច​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​ទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផង​ដែរ​៕​

  • នៅ​ស្ថាប័ន​យើង​ មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​

    នៅ​ស្ថាប័ន​យើង​ មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​

    អ្វី​ៗទាំងឡាយ​បង្កើត​ឡើង​ដោយ​មនុស្ស​ វា​មិនកើត​ឡើង​ដោយខ្លួនឯង​ទេ​ គឺ​ត្រូវ​មាន​អ្នកបង្កើត​។ ប្រសិនបើ​យើង​ខ្សោយ​ យើង​បង្កើត​វា​ឡើង​ដោយ​លំបាក​ បង្កើត​មិនបាន​ ឬអាច​នឹង​ស្លាប់​ដោយសារតែ​ការបង្កើត​ទៀតផង​។ តួយ៉ាងដូចជា​ ម្ដាយ​ដែល​ខ្សោយ​ ពេល​បង្កើតកូន​ អាច​គ្រោះថ្នាក់​អ៊ីចឹង​ដែរ​ តែ​ប្រសិនបើ​ម្ដាយ​នោះ​មាន​សុខភាព​ខ្លាំង​ គឺ​បង្កើតកូន​បាន​ដោយ​ស្រួល​។ មនុស្ស​អាចប​ង្កើត​មនុស្ស​បាន​ហេតុអ្វីបានជា​យើង​មិន​អាច​ ធ្វើ​ឱ្យ​មនុស្ស​ទាំងអស់​ក្លាយទៅជា​អ្នកដឹកនាំ​? ហេតុអ្វីបានជា​យើង​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​ដឹកនាំ​ជីវិត​ខ្លួនឯង​ ដោយ​ទុក​ឱ្យ​ពួកគេ​បង្កើត​ភាព​ស្មោកគ្រោក​ ឬបង្កើត​រឿង​លំបាកទៅ​ដល់​អ្នកដទៃ​? ហេតុអ្វីបានជា​យើង​ទុក​ឱ្យ​កូនក្មេង​ដែល​កើតមក​ខុស​ផ្ទៃ​មាតា​មានវាសនា​ខុសគ្នា​ បើ​ពួកគាត់​មិន​មាន​សិទ្ធិ​នៅក្នុង​ការ​ចាប់កំណើត​ផង​?

    តើ​យើង​ធ្វើ​ម៉េច​ អាច​ជួយ​មនុស្ស​ឱ្យ​ក្លាយទៅជា​អ្នកដឹកនាំ​បាន​? ដើម្បី​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ល្អ​ មនុស្ស​អស្ចារ្យ​ និង​មាន​សមត្ថភាព​ដឹកនាំ​ខ្លួនឯង​និង​អ្នកដទៃ​ទៅ​រក​ភាព​ឧត្តុង្គ​ឧត្តម​ខ្ពង់ខ្ពស់​។ មនុស្ស​យើង​មាន​ជម្រើស​តែ2ទេ​ គឺ​នាំ​ខ្លួនឯង​ឡើងឋានសួគ៌​ឬចុះ​ឋាននរក​ តែ​មនុស្ស​ភាគច្រើន​ដឹកនាំ​ខ្លួនឯង​ចុះទៅ​ឋាននរក​វិញ​។ ជាទូទៅ​ ផ្លូវ​ចុះទៅ​ឋាននរក​ មនុស្ស100នាក់​អាច​ចុះ​បាន​ទាំង100នាក់​ តែបើ​ចង់​ឡើងឋានសួគ៌​វិញ​ មនុស្ស100នាក់​គឺ​អាច​ឡើង​បាន​ប្រហែល​តែ1នាក់​ប៉ុណ្ណោះ​។ ផ្លូវ​ដែល​នាំ​មនុស្ស​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ គឺ​ដូចគ្នានឹង​ផ្លូវ​ដែល​នាំ​មនុស្ស​ឱ្យ​ឡើងឋានសួគ៌​ដែរ​។ ដូច្នេះ​ វា​ទាមទារ​ឱ្យ​យើង​មានការ​តាំងចិត្ត​ និង​ប្តេជ្ញា​ខ្ពស់​ណាស់​ ដើម្បី​កសាង​សង្គមភាព​ជា​អ្នកដឹកនាំ​ នៅ​ជំនាន់​ពួក​យើង​។ ដើម្បី​សម្រេចបេសកកម្ម​នេះ​ យើង​មិន​អាច​រស់​ដើម្បី​តែ​ខ្លួនឯង​ទៀត​ទេ​ ហើយ​ យើង​ក៏​មិន​អាច​ធ្វើអ្វី​តែម្នាក់​ឯង​ទៀត​ដែរ​។ យើង​ត្រូវ​ចាប់ផ្តើម​ ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ស្ថាប័ន​យើង​ មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​? ខ្ញុំ​យល់ថា​ មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​ បើ​ពួកគេ​មាន3​ចំណុច​៖ ដឹង​ ខ្លួន​ ធ្វើ​។

    ចំណុច​ទី1​ – ដឹង3​៖ យើង​ចង់​អភិវឌ្ឍ​ស្ថាប័ន​របស់​យើង​ឱ្យ​មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​ មិនថា​ពួកគាត់​ជា​អ្នកដឹកនាំ​ ឬជា​បុគ្គលិក​ គឺ​ត្រូវតែ​ដឹង3​៖ ដឹង​ទី1​ – ដឹង​ថា​ពួកគាត់​មក​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ និង​បង្កើត​ភាព​រុងរឿង​ មាន​-ន័យ​ថាវ​ត្ត​មាន​របស់​ពួកគាត់​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ និង​បង្កើត​ភាព​រុងរឿង​។ ពួកគាត់​មិន​គួរ​មក​ធ្វើការ​ដើម្បី​យក​តែ​ប្រាក់ខែ​ ឬគ្រាន់តែ​មក​រៀន​យក​បទ​ពិសោធ​ប៉ុណ្ណោះទេ​ តែ​ពួកគាត់​មក​ដោះស្រាយ​បញ្ហា​ និង​បង្កើត​ភាព​រុងរឿង​។ យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​ម្នា​ក់ៗ​ មក​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​តិច​ជាង10​% និង​បង្កើត​ភាព​រុងរឿង​ឱ្យ​ធំជាង90​%។

    ដឹង​ទី2​ – ដឹង​ថា​ Everything​ is​ because​ of​ me​and​ I am​ the​ source​ of​ everything​ មានន័យថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​ខ្ញុំ​ ហើយ​ខ្ញុំ​គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​។ យើង​ត្រូវ​ធ្វើ​ឱ្យ​ពួកគាត់​ដឹង​ថា​ពេល​ដែល​ពួកគាត់​មក​ធ្វើការ​ គឺ​កុំ​គិតថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​អ្នកដទៃ​ទៀត​។ ប្រសិនបើ​កន្លែង​ធ្វើការ​មាន​បញ្ហា​ គឺ​មក​ពី​ខ្ញុំ​មិន​ចេះ​ដោះស្រាយ​ មិន​ចេះ​ខ្វល់​ មិន​ចេះ​គិត​ និង​មិន​ចេះ​ធ្វើ​ម៉េច​ដើម្បី​ធ្វើ​ឱ្យ​វា​មាន​ភាពល្អ​ប្រសើរ​។ ប្រសិនបើ​មក​ធ្វើការ​ជួប​មេ​ល្អ​ឬថៅកែ​ល្អ​ គឺ​រៀនសូត្រ​ពី​គាត់​ តែ​ប្រសិនបើ​មក​ធ្វើការ​ជួប​មេ​ឬថៅកែ​មិនល្អ​ គឺ​ត្រូវ​ដឹកនាំ​ជំនួស​គាត់​។ជាទូទៅ​ខ្ញុំ​សង្កេតឃើញ​ថា​ បុគ្គលិក​ភាគច្រើន​ខុស​ធ្ងន់​កន្លែង​ហ្នឹង​។ ពេល​ពួកគាត់​មក​ធ្វើការ​ជួប​មេ​ឬថៅកែ​ល្អ​ គាត់​ថា​វា​ជា​សំណាង​ គាត់​មានឱកាស​ដែល​បាន​ជួប​មេ​ឬថៅកែ​ល្អ​ ប៉ុន្តែ​នៅពេល​ដែល​មក​ជួប​មេ​ឬថៅកែ​មិនល្អ​ ពួកគាត់​នឹង​និយាយដើម​ ត្អូញត្អែរ​ ឬរត់​ចោល​តែម្តង​។ តាមពិត​ឱកាស​ដឹកនាំ​ គឺ​នៅកន្លែង​មេ​ឬថៅកែ​មិនល្អ​ ពីព្រោះ​ប្រសិនបើ​មេ​ឬថៅកែ​ល្អ​ តើ​ងាយ​ឯណា​នឹង​មានឱកាស​ទៅ​ដឹកនាំ​ជំនួស​គាត់​? ប៉ុន្តែ​ប្រសិនបើ​មេ​ឬថៅកែ​មិនល្អ​ មានន័យថា​ មេឬ​ថៅកែ​ឯណា​ចង់​យ៉ាប់​ឬចង់​មាន​បញ្ហា​? មេ​ឬថៅកែ​ណា​ក៏​ចង់​រុងរឿង​ និង​ចង់​មាន​សុភមង្គល​ដែរ​។ អ៊ីចឹង​កាលណា​មេ​ឬថៅកែ​មាន​បញ្ហា​ គឺ​គាត់​កំពុងតែ​ដង្ហោយ​ហៅរក​អ្នកជួយ​គាត់​ ហើយ​ប្រសិនបើ​យើង​អាច​ជួយ​ដោះស្រាយ​បញ្ហា​គាត់​បាន​ យើង​នឹង​ក្លាយទៅជា​អ្នកមានគុណ​របស់​គាត់​។ កាលណា​យើង​ក្លាយ​ទៅ​ជា​អ្នកមានគុណ​របស់​មេ​ គឺ​យើង​មានតម្លៃ​ឬឱកាស​ក្លាយ​មេ​ ឬដឹកនាំ​ជំនួស​មេ​។ ឱកាស​នេះ​ គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​បុគ្គលិក​គ្រប់គ្នា​។ បុគ្គលិក​គ្រប់គ្នា​ គឺ​អាច​ជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ មិនថា​នៅក្នុង​ស្ថាប័ន​ណា​ទេ​ អ្នក​អាច​ចាប់ផ្តើម​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ប្រាថ្នា​ ដោយ​គ្រាន់តែ​អ្នកជា​អ្នក​ចាប់ផ្តើម​មុន​ ពោល​គឺ​កុំ​ចេះតែ​ចង់​ ហើយ​មិន​ធ្វើ​។

    ដឹង​ទី3​ – ដឹង​ថា​ធ្វើអ្វី​ក៏ដោយ​ គឺ​ធ្វើខ្លួន​ជា​គ្រូ​កន្លែង​នោះ​។ បើ​ធ្វើអ្វី1ត្រូវ​ចេះ​ឱ្យ​ច្បាស់​ និង​អាច​បង្រៀន​គេ​បាន​ឬអាច​ក្លាយជា​គ្រូបង្រៀន​ផ្នែក​ហ្នឹង​បាន​។ ខ្ញុំ​សិក្សា​ឃើញ​មនុស្ស​ភាគច្រើន​ តែងតែ​បាត់​ឱកាស​ដោយសារតែ​ចេះ​អ្វី1មិន​ច្បាស់​ ឬចេះ​អ្វី1មិន​ប្រាកដ​។ប្រសិនបើ​យើង​ចេះ​ធ្វើអ្វី1ឱ្យ​ពិតប្រាកដ​ ចេះច្បាស់​អាច​បង្រៀន​គេ​បាន​ ឬក្លាយជា​គ្រូ​ជំនាញ​ឯកទេស​ខាង​ហ្នឹង​ គឺ​ខ្ញុំ​ជឿ​ថា​ យើង​នឹងអាច​មានឱកាស​ក្លាយ​ទៅជា​អ្នកដឹកនាំ​។ គ្រប់​ស្ថាប័ន​ទាំងអស់​ ប្រសិនបើ​យើង​អាច​កសាង​បុគ្គលិក​ឱ្យ​ក្លាយទៅជា​គ្រូ​បាន​ ស្ថាប័ន​នោះ​នឹង​ក្លាយទៅជា​ស្ថាប័ន​អ្នកដឹកនាំ​។ នៅ​លើ​លោក​នេះ​ទោះបី​យើង​មិន​ចេះ​អ្វីក៏ដោយ​ ឱ្យ​តែ​មាន​គ្រូបង្រៀន​គឺ​ចេះ​បាន​ទាំងអស់​។ នៅ​ប្រទេស​ជប៉ុន​គេ​ចាត់ទុក​គ្រូ​ គឺជា​អ្នកដឹកនាំ​។

    ចំណុច​ទី2​ – ខ្លួន3​៖ មិនថា​យើង​ជា​នរណា​ យើង​ត្រូវតែ​ធ្វើខ្លួន​៖ ទី1​ – ជា​មនុស្ស​ស្មោះត្រង់​ ទី2​ – ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ និង​ទី3​ – ជា​មនុស្ស​ទទួលខុសត្រូវ​។សព្វថ្ងៃ​នេះ​ មនុស្ស​ដែល​មាន​លក្ខណៈ​ទាំង3នេះ​មិន​ងាយ​រក​ទេ​។ ឧទាហរណ៍​ដូចជា​អ្នកទទួល​ខុស​ត្រូវ​ យើង​សម្បូរ​អ្នកទទួល​ត្រូវ​ ប៉ុន្តែ​អ្នកទទួល​ទាំង​ខុស​ទទួល​ទាំង​ត្រូវ​ គឺ​មិនសូវ​មាន​ទេ​។ ពាក្យ​ទទួល​ខុសត្រូវ​នេះ​ គឺ​មានន័យ​សំខាន់2គឺ​ 1 – ប្រសិនបើ​ចង់ឱ្យ​អ្វី1កើតឡើង​ គឺ​ត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​ក្នុង​ការ​បង្កើត​ហើយ​បើ​គ្មាន​អ្នកទទួល​ខុសត្រូវ​ទេ​ រឿង​នោះ​មិន​អាច​កើតឡើង​បាន​ឡើយ​។ 2- ប្រសិនបើ​មាន​បញ្ហា​អ្វី1​ គឺ​ត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​ ហើយ​បើ​គ្មាន​អ្នកទទួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​ទេ​ បញ្ហា​នោះ​មិន​អាច​បាត់​ទៅវិញ​ឡើយ​។មាន​បញ្ហា​អ្វីក៏ដោយ​ គេ​តែង​សួររក​អ្នកទទួល​ខុសត្រូវ​។ ជា​រួមមាន​ន័យ​ថា​ ទាំង​ការបង្កើត​ និង​ទាំង​ការ​ដោះស្រាយ​បញ្ហា​ គឺ​ត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​។

    ចំណុច​ទី3​ – ធ្វើ3​៖ 1 – សុ​បិន្ត – Dream​ ៖ ភាព​អស្ចារ្យ​នៃ​មនុស្សជាតិ​ គឺ​កើត​ពី​សុបិន​ មិនមែន​ចំណេះដឹង​ទេ​។ ក្ដី​សុបិន​ឬការ​ស្រមៃ​ ដើរលឿន​ជាង​ចំណេះដឹង​។ បើ​គ្មាន​ក្តី​ស្រមៃ​ គឺ​គ្មានអ្វី​កើតឡើង​ឡើយ​ ហើយ​បើ​គ្មាន​ក្តី​ស្រមៃ​ ចំណេះដឹង​គឺ​ឥតន័យ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ភាព​ខុសគ្នា​នៃ​មនុស្ស​យើង​ គឺ​មិន​ត្រឹមតែ​សុបិន​ទេ​ ទាល់តែ​មាន​កម្លាំង​ទី2​ – ធ្វើសកម្មភាព​ – Drive​ ៖ មានន័យថា​ យើង​ត្រូវតែ​ធ្វើសកម្មភាព​ឆ្ពោះទៅ​រកក្ដី​សុបិន​របស់​យើង​។ ឧទាហរណ៍​យើង​មាន​ក្ដី​សុបិន​ចង់ទៅ​ខេត្ត​ព្រះសីហនុ​ មនុស្ស​ភាគច្រើន​បាន​ត្រឹមតែ​សុបិន​ តែ​មិន​ធ្វើ​សកម្មភាព​ឬធ្វើដំណើរ​ឆ្ពោះទៅ​រក​ក្តី​សុបិន​នោះ​ឡើយ​។ មនុស្ស​ដែល​ខ្លាំង​ គឺ​តែងតែមាន​ក្ដី​សុបិន​ បូក​នឹង​ធ្វើសកម្មភាព​។ បើ​មានតែ​ក្ដី​សុបិន​ ហើយ​គ្មាន​សកម្មភាព​ គឺ​ស្មើនឹង​ទទេ​ (Dream​ without​ drive​ is​ nothing​) តែបើ​មានតែ​សកម្មភាព​ គ្មាន​ក្តី​សុបិន​ គឺ​ស្មើនឹង​ឥតបានការ​។ ដូច្នេះ​បើ​មាន​ទាំង​សុបិន​ និង​មាន​ទាំង​សកម្មភាព​ គឺ​ស្មើ​នឹង​អ្វី​ៗគ្រប់​យ៉ាង​។ មាន​សុបិន​ និង​មាន​សកម្មភាព​ គឺជា​រឿង​ល្អ​ តែ​វា​មិនទាន់​គ្រប់គ្រាន់​ទេ​។ កម្លាំង​ទាំង២នេះ​អាច​នឹង​មិន​សម្រេចជោគជ័យ​ បើ​គ្មានកម្លាំង​ទី3​ – វិន័យ​ – Discipline​ ៖ នៅពេល​ដែល​យើង​បើកឡាន​ បើ​យើង​ស្រវឹង​ គ្មាន​វិន័យ​នៅក្នុង​ការ​បើកបរ​ នោះ​អាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​។ មនុស្ស​ដែល​មិន​អាច​សម្រេច​ក្តី​សុបិន​ភាគច្រើន​ មិនមែន​ពួកគេ​មិន​ធ្វើសកម្មភាព​ទេ​ តែ​ពួកគេ​ខ្វះ​វិន័យ​។ មនុស្ស​ភាគច្រើន​មាន​សុបិន​ដែរ​ តែ​សុបិន​នោះ​មិន​មានតម្លៃ​គ្រប់គ្រាន់​ ដែល​នាំ​ឱ្យ​ពួកគេ​ធ្វើសកម្មភាព​ពិតប្រាកដ​។ ពួកគាត់​ភាគច្រើន​ធ្វើស​កម្ម​ភា​ពលេងៗ​ ហើយ​ចង់បាន​លទ្ធផល​មែនទែន​។ បើ​យើង​មាន​ក្ដី​សុបិន​ខ្សោយ​ សកម្មភាព​មិន​ខ្លាំង​ វិន័យ​មិន​ខ្ពស់​ ទោះបីជា​យើង​ប្រាថ្នា​អ្វីក៏ដោយ​ គឺ​មិន​អាច​សម្រេច​បាន​ឡើយ​៕

  • គម្រោង​ដី​ឡូត៍​ពុះ​លក់​នៅតែ​ពង្រីក​ខ្លួន​ និង​មាន​សក្ដានុពល​ឥត​ឈប់ឈរ​

    គម្រោង​ដី​ឡូត៍​ពុះ​លក់​នៅតែ​ពង្រីក​ខ្លួន​ និង​មាន​សក្ដានុពល​ឥត​ឈប់ឈរ​

    បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ​កំពុង​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​លក់​ និង​ទិញ​ដី​ឡូ​ត៍​តូច​ៗសម្រាប់​សង់​លំនៅឋាន​យ៉ាងសកម្ម​ឥត​ឈប់ឈរ​ ទោះជា​ស្ថិតនៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​ក៏ដោយ​ ក៏​សកម្មភាព​នៃ​ការ​លក់​-ទិញ​នៅតែ​មាន​សកម្មភាព​នៅ​តាម​គម្រោង​របស់​ក្រុមហ៊ុន​មួយចំនួន​ ខណៈ​ដែល​អ្នកទិញ​ភាគ​ច្រើន​យល់ឃើញ​ថា​ ការទិញ​ដី​ឡូត៍​ទុក​លក់​ នៅតែ​អាច​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ក្រោយពី​ការ​វិនិយោគ​រួច​។

    ប្រធាន​ផ្នែក​ទីផ្សារ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​ Sanny​ Group​ លោក​ វិន​ ឈុន​ហ៊ា​ត ដែល​បាន​និង​កំពុង​ទទួល​គម្រោង​លក់​ដី​ឡូត៍​នៅ​តាម​តំបន់​ផ្លូវជាតិ​មួយចំនួន​ ជាពិសេស​នៅ​តាមផ្លូវ​ជាតិ​លេខ4​ បានឱ្យ​ដឹង​ថា​៖ “ការ​ពុះ​ដី​ឡូត៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ4​ ពិតជា​មាន​សកម្មភាព​ខ្លាំង​ឡើង​ៗក្នុង​មួយ​រយៈ​កន្លងមក​នេះ​ប្រាកដ​មែន​ ខណៈ​ដែល​រដ្ឋាភិបាល​ទទួល​បាន​ជំនួយ​ 110លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ4ឡើងវិញ​”។

    លោក​បាន​បន្ត​ថា​៖“ខណៈ​សកម្មភាព​ពុះ​ដី​ឡូត៍​ កំពុង​មាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង​នោះ​ គេ​ឃើញ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន​និង​កំពុង​សម្រុក​ទិញ​ដី​ឡូត៍​កាន់តែ​ច្រើន​ឡើង​ៗដែរ​។ ទន្ទឹមគ្នា​នោះ​ អ្នក​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ និង​កម្មករ​-កម្មការិនី​រោងចក្រ​ភាគច្រើន​ក៏បាន​នាំគ្នា​ទិញទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ជា​របស់​ខ្លួនឯង​ផ្ទាល់​ជាជាង​ជួលផ្ទះ​គេ​នៅ​តទៅទៀត​”។

    លោក​បាន​បញ្ជាក់​ថា​៖ “សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​មក​ទិញ​ដី​ឡូត៍​ ភាគច្រើន​គឺ​ទិញទុក​លក់​បន្ត​ ឬទុក​សង់​ជា​ផ្ទះ​សម្រាប់​រស់នៅ​ខ្លួនឯង​ ដោយ​អ្នកខ្លះ​ទិញ1​ ទៅ​ 2ឡូត៍​ ខ្លះទៀត​នាំ​បងប្អូន​មក​ទិញ​ 2 ទៅ​ 6ឡូត៍​ក្នុង​ម្នា​ក់ៗ​ និង​ខ្លះទៀត​ទិញ​រហូត​ដល់​ 12ឡូត៍​ម្នាក់ឯង​ក៏​មាន​ ហើយ​ក្រុមហ៊ុន​របស់ខ្ញុំ​បាន​លក់​អស់​ នៅសល់​ប្រមាណ​មិនដល់​ 10​%ទេ​ ដោយ​ដី​ឡូត៍​ទាំងនោះ​មាន​ទំហំ​ 5 X 20m​ ក្នុង​តម្លៃ​ប្រមាណ​ជា​ 6,000​-7,000​ ដុល្លារ​ ក្នុង1ឡូត៍​”។

    ជាមួយគ្នា​នេះ​ លោក​ប្រធាន​ផ្នែក​ទីផ្សារ​លក់​ដី​ឡូត៍​ក៏បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា​ សកម្មភាព​សាងសង់​សំណង់ផ្ទះ​ល្វែង​លក់​ និង​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ ចាប់ពី​រង្វង់​មូល​ចោមចៅ​ រហូតដល់​គីឡូម៉ែត្រ​ទី13​ ឬហួសពី​ហ្នឹង​ទៅមុខ​ប្រហែលជា​ 5គីឡូម៉ែត្រ​ទៀត​ កំពុងតែ​មាន​សកម្មភាព​សស្រោកសស្រាំ​ខ្លាំង​ឡើង​ៗ ទន្ទឹម​នឹង​ការ​ជួសជុល​ និង​ស្ថាបនា​ផ្លូវជាតិ​លេខ3​ ឆ្ពោះទៅ​កំពង់ផែ​ទឹកជ្រៅ​ខេត្តកំពត​ដែរ​ ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា​ ក៏​កំពុង​រំ​កឹល​ខ្លួន​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទៅ​រក​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ និង​លេខ4​ នេះ​ដែរ​។

    លោក​ វិន​ ឈុន​ហ៊ា​ត បាន​ទទួលស្គាល់​ថា​៖“បច្ចុប្បន្ន​នេះ​ដោយសារតែ​រដូវភ្លៀង​ ការទិញ​-លក់​ដី​ឡូត៍​មានការ​រយាល​បន្តិច​ តែ​វា​មិន​ថមថយ​ចុះ​ទេ​និង​អាច​បន្ត​ទៅ​បាន​ 2-3ឆ្នាំទៅ​មុខ​ទៀត​ដោយ​មិន​មាន​បញ្ហា​ ដោយ​សកម្មភាព​នេះ​នឹង​មាន​បន្ត​នៅ​តាម​តំបន់​ជាយក្រុង​ តំបន់​ផ្លូវ41​ ផ្លូវ51​ (ផ្លូវថ្នល់​ទទឹង​)នៅ​តែ​មាន​តម្រូវការ​ ដោយសារ​រដ្ឋាភិបាល​មាន​គម្រោង​រើ​ឃ្លាំង​ស្តុក​ទំ​និញ​ធំៗ​ ក្រុមហ៊ុន​ និង​រោងចក្រ​មួយ​ចំនួន​ទៅ​នៅ​ជាយក្រុង​វិញ​។ ដូច្នេះ​ការ​ពុះ​ដី​ឡូត៍​វា​កំពុងតែ​មាន​វិសាលភាព​ និង​បាន​ពង្រីក​ខ្លួន​នៅ​តាម​តំបន់​អភិវឌ្ឍន៍​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​”។

    លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Amatak​ Property​ Service​ បាន​ទទួលស្គាល់​ថា​៖“ការ​ពុះ​ដី​ឡូត៍​លក់​នៅ​តំបន់​ជាយ​-ក្រុង​ ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​មាន​អចលន​-ទ្រព្យ​នៅក្នុង​ដៃ​នឹងគេ​ ដែល​នឹង​អំណោយផល​ដល់​ពួកគាត់​ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​ សម្រាប់​បំពេញ​ការ​ងារ​ផ្សេង​ៗ មិន​លំបាក​ជួល​គេ​រស់នៅ​តទៅទៀត​”។

    លោកស្រី​បន្ត​ថា​៖“សម្រាប់​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​ អ្នកធ្វើការ​ក្រុមហ៊ុន​ សហគ្រាស​ ឬនៅ​តាម​រោងចក្រ​ ក៏អាច​មានឱកាស​ទិញ​ដី​ឡូត៍​ទុក​សម្រាប់​សាងសង់​ផ្ទះនៅ​ដោយខ្លួនឯង​បាន​ដែរ​។ បើ​យើង​មាន​លុយ​មិន​គ្រប់​សង់ផ្ទះ​ក្ដី​ ឱ្យ​តែ​មាន​លុយ​ទិញ​ដី​ គឺ​អាចយ​កប្លង់ដី​ទៅ​ដាក់​ធនាគារ​ រួច​យក​លុយ​មក​សង់ផ្ទះ​រស់នៅ​ខ្លួនឯង​បាន​ ទោះជា​អស់​ការប្រាក់​បន្តិច​ក្ដី​ ប៉ុន្តែ​ប្រសើរ​ជាង​ជួលផ្ទះ​គេ​នៅ​ដែរ​ និង​ដោយសារ​បច្ចុប្បន្ន​ការ​ផ្តល់​កម្ចី​ទិញ​ដី​ ឬសង់ផ្ទះ​មាន​ភាព​ងាយស្រួល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ឬធ​នា​គារ​ផង​”។

    លោកស្រី​ តាំង​ ហួរ​ បាន​បញ្ជាក់​ថា​៖“ ដោយសារ​មាន​បញ្ហា​ខ្លះ​ ដែល​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​លក់​មួយ​ចំនួន​បាន​ធ្វើកន្លង​មក​ បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ និង​ការ​មិន​អាច​ទទួល​បាន​ប្លង់​រឹង​ភា្លមៗ​ ធ្វើ​ឱ្យ​ការ​ជួញដូរ​ដី​ឡូត៍​ពុះ​លក់​នេះ​ធ្លាក់ចុះ​បន្តិច​ ហើយ​ម្យ៉ាងទៀត​នោះ​ ការ​ពុះ​ដី​ឡូត៍​លក់​កន្លងមក​ ក៏​មាន​ទំ​ហំ​តូច​ៗ គឺ​5 X 20m​ ដូច្នេះ​ក្រុមហ៊ុន​ដែល​មាន​ដី​ធំៗ​ និង​កំពុង​ពុះបំបែក​ជា​ឡូត៍​លក់​នោះ​ គួរតែ​ពុះ​ក្នុង​ទំហំ​ 10​ X 20m​ ឬទំហំ​ 20​ X 30m​ ក្រែង​វា​អាច​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​លំនៅឋាន​ និង​ដី​ឡូត៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ទាំង​អ្នកទិញ​ និង​អ្នកលក់​”។

    តែ​ទោះជាយ៉ាងណា​ លោកស្រី​ តាំង​ ហួរ​ ក៏​មើល​ឃើញ​ដែរ​ថា​ គម្រោង​លក់​ដី​ឡូ​ត៍​តូច​ៗសម្រាប់​សាងសង់​លំនៅឋាន​នៅតែ​មាន​សក្តា​នុ​ពល​នៅក្នុង​តំបន់​អភិវឌ្ឍ​ន៍​ថ្មី​ៗ និង​បាន​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​អ្នកមាន​ចំណូល​ទាប​ និង​ចំណូល​មធ្យម​ដែល​អាច​សន្សំ​បាន​នូវ​ទុន​របស់​ខ្លួន​នា​ពេល​អនាគត​ ដោយសារ​ទីតាំងនៅ​ក្នុង​គម្រោង​ទាំងអស់​នោះ​ សុទ្ធតែ​ជាទី​តាំង​ដែល​កំពុង​មានការ​រីកចម្រើន​និង​កាន់តែ​រីកចម្រើន​ខ្ពស់​ឡើង​នា​ពេល​អនាគត​។

    ជាមួយនឹង​ទីតាំង​ដែល​មានការ​រីកចម្រើន​ទាំងអស់​នោះ​ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​អ្នកទិញ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែរ​ ព្រោះ​នៅពេល​មាន​ទីប្រជុំ​ជន​ធំៗ​ មាន​មនុស្ស​រស់នៅ​ច្រើន​ វា​នឹង​មាន​ផ្សារ​ មាន​សាលារៀន​ មន្ទីរពេទ្យ​ និង​វត្តអារាម​ ពិសេស​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ ប្រព័ន្ធ​អគ្គិសនី​ ប្រព័ន្ធ​លូ​ ប្រកបដោយ​ស្តង់​ដា​យ៉ាង​ពិតប្រាកដ​៕