លោក Mixu Paatelainen គ្រូបង្វឹកជម្រើសកោះហុងកុង មុនពេលឡើងយន្តហោះមកប្រទេសកម្ពុជា បាននិយាយថា លោកប្រហែលជានឹងមានសម្ពាធច្រើនពេលប្រកួតជាមួយនឹងកម្ពុជា ដោយសារតែលោកមិនធ្លាប់មកកម្ពុជាពិមុនមកឡើយ។
គ្រូបង្វឹករូបនេះបានបញ្ជាក់ថា លោកដឹងថា កម្ពុជាមានអាកាសធាតុក្តៅ មានទីលានសិប្បនិម្មិត ហើយមានអ្នកគាំទ្រច្រើនលើសលប់ ដូចនេះច្បាស់ណាស់ ក្រុមលោកនឹងលេងមិនសូវបានល្អប៉ុន្មានឡើយ។
លោកក៏បានបង្ហើបឱ្យដឹងអំពីទម្រង់លេងរបស់ក្រុមរបស់លោកដែលនឹងលេងជាមួយកម្ពុជាដែរថា លោកនឹងឱ្យកីឡាករម្នាក់ៗលេងតាមតំបន់ដែលខ្លួនត្រូវលេង ដោយមិនឱ្យរត់ឡើង ឫចុះច្រើនឡើយ ដោយសារអាកាសធាតុក្តៅបែបនេះអាចនឹងធ្វើឱ្យកីឡាកររបស់លោកឆាប់អស់កម្លាំង៕

Category: សង្គម និងសេដ្ឋកិច្ច

គ្រូបង្វឹកក្រុមជម្រើសកោះហុងកុងនិយាយថា កីឡាកររបស់លោកនឹងមិនសូវរត់ឡើយពេលប្រកួតជាមួយកម្ពុជា

បញ្ជីឈ្មោះកីឡាករបាល់ទាត់ជម្រើសជាតិ 25នាក់ចុងក្រោយ ភាគច្រើនជាយុវជន
កាលពីរាត្រីថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 ម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករជាប់ជម្រើស 25នាក់ចុងក្រោយក្នុងក្រុមជម្រើសជាតិកម្ពុជាក្រោយពីបានជម្រុះចេញចំនួន 10នាក់រួច។
ក្នុងបញ្ជីឈ្មោះកីឡាករទាំង 25រូបចុងក្រោយនេះ មានកីឡាករចំនួន 15នាក់ជាកីឡាករដែលមានអាយុក្រោម 22ឆ្នាំ ដែលជាឈុតU22 របស់កម្ពុជា ដែលបានចំណាត់ថ្នាក់លេខ2 ក្នុងពានរង្វាន់ AFF U22 CUP នៅកម្ពុជាកាលពីដើមឆ្នាំ2019 កន្លងទៅ។
បញ្ជីឈ្មោះទាំង 25នាក់នេះ ក្រុមកម្ពុជានៅមានគម្រោងកាត់កីឡាករចេញចំនួន 2រូបបន្ថែមទៀត ដោយសារតែសហព័ន្ធបាល់ទាត់ពិភពលោកអនុញ្ញាតឱ្យក្រុមជម្រើសជាតិនីមួយៗមានកីឡាករត្រឹមតែ 23នាក់ប៉ុណ្ណោះក្នុងបញ្ជីឈ្មោះចុងក្រោយ៕


តោះ! មកមើលប្រវត្តិប្រកួតរបស់កីឡាការិនីគុនខ្មែរ នូ ស្រីពៅ លើឆាកអន្តរជាតិ
នូ ស្រីពៅ ជាកីឡាការិនីគុនខ្មែរដំបូងគេដែលបានសាងកេរ្តិ៍ឈ្មោះឱ្យកម្ពុជាលើកឆាកអន្តរជាតិ ដោយបានឈ្នះពានរង្វាន់ និងមេដាយជាច្រើនពីការប្រកួតគុនខ្មែរ មិនថាក្នុងស្រុក ឫតំណាងឱ្យកម្ពុជានៅក្រៅស្រុកឡើយ។
ចំពោះស្ថិតិការប្រកួតរបស់កីឡាការិនីរូបនេះវិញ គឺនាងធ្លាប់ប្រកួត 4ដង ឈ្នះទាំង 4ដង ដោយធ្លាប់ឈ្នះនៅប្រទេសមីយ៉ាន់ម៉ា 2ដង និងនៅថៃ 2ដង ដែលទាំងអស់នោះសុទ្ធតែជាការប្រកួតលើសង្វៀនធំៗលំដាប់អន្តរជាតិទាំងអស់ ដោយការប្រកួតលើកដំបូងរបស់នាង គឺនៅលើសង្វៀន ASEAN Fight នៅប្រទេសថៃ។ ចំណែកឯស្នាដៃក្នុងស្រុកវិញ នាងគឺជាកីឡាការិនីមេដាយមាសផ្នែកប្រដាល់សកលក្នុងការប្រកួតកីឡាជាតិឆ្នាំ2018 ហើយក៏ជាម្ចាស់មេដាយមាស Kun Khmer World Championship ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ2018 សង្វៀនប្រដាល់ World Lethwei Championship របស់មីយ៉ាន់ម៉ា បានជ្រើសរើសកីឡាការិនីប្រដាល់ នូ ស្រីពៅ របស់កម្ពុជាឱ្យគ្រងតំណែងជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ2018 ដោយសារ ស្រីពៅ បានទៅវាយនៅសង្វៀននេះ 2ដង ហើយទទួលបានជ័យជម្នះទាំង 2ដង និងរក្សាបានកំណត់ត្រាឈ្នះ 100%៕


សហគមន៍កសិកម្មខេត្តកោះកុង កំពុងប្រមូលផលផ្លែទៀបបារាំងបំពេញតម្រូវការទីផ្សារក្នុងស្រុក
ផ្លែទៀបបារាំង ឬឈ្មោះវិទ្យាសាស្ត្រហៅថា Annona muricataL គឺជាផ្លែឈើម្យ៉ាងដែលសម្បូរជាតិកាកសរសៃ និងវីតាមីន C។ ផ្លែទៀបបារាំង ជារុក្ខជាតិមានត្រកូលជាមួយនឹងទៀបខ្មែរយើងដែរ ដោយផ្លែមានសម្បកពណ៌បៃតងស្រាលមានសណ្ឋានដូចបន្លាស្រួចទន់ៗ ហើយមានសាច់ខាងក្នុងស្រដៀងនឹងសាច់ផ្លែទៀបខ្មែរយើងដែរ និងមានរសជាតិជូរអែម។ ប្រជាជនខ្មែរយើងនិយមបរិភោគផ្លែទៀបបារាំងទុំដើម និងចូលចិត្តដាំនៅក្បែរផ្ទះ ខណៈដែលប្រទេសមួយចំនួនបានដាំធ្វើជាដំណាំឧស្សាហកម្មយកផ្លែ។
លោក ឡាក់ ហាក់ សមាជិកសហគមន៍កសិកម្មខេត្តកោះកុង បានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា សហគមន៍របស់លោក ក្រៅពីដំណាំទៀបបារាំងដែលជាដំណាំហូបផ្លែចម្បងដែលសហគមន៍បានដាំនៅលើផ្ទៃដីប្រមាណជា 10ហិកតាហើយនោះយើងនៅមានដាំបន្លែបន្ទាប់បន្សំទៀតជាច្រើន ។
លោក ឡាក់ ហាក់ បានឱ្យដឹងថា៖“ដើម្បីឱ្យដើមទៀបបារាំងផ្តល់ទិន្នផលខ្ពស់ គេអាចដាំដោយការជ្រើសរើសពូជល្អៗ គឺត្រូវរកពូជណាដែលមានផ្លែច្រើន ធំ ទម្ងន់ពី 1 ទៅ 2គីឡូក្រាមក្នុង 1ផ្លែ និងមានគ្រាប់តិច ផ្លែមានរាងមូលទ្រវែងល្អ ហើយមានរសជាតិជូរអែមឆ្ងាញ់ ដែលអាចធន់ទ្រាំ នឹងជំងឺ និងសត្វល្អិតចង្រៃបាន”។ការដាំដើមទៀបបារាំង គឺត្រូវធ្វើឡើងដោយការបណ្តុះពីគ្រាប់របស់ផ្លែទៀបបារាំងដែលគេទុកពូជ គឺក្រោយពេលយកចេញពីផ្លែ គ្រាប់ត្រូវលាងទឹកឱ្យស្អាត រួចហាលថ្ងៃទុក។ នៅពេលដាំ គេត្រូវដាក់បណ្តុះក្នុងរន្ធនីមួយៗដែលមានគ្រាប់ពូជ 1គ្រាប់ក្នុងចម្ងាយពីគ្នាប្រហែលពី 3ទៅ5សង់ទីម៉ែត្រ និងជម្រៅ 1សង់ទីម៉ែត្រ និងត្រូវស្រោចទឹកឱ្យបានជាប់ជាប្រចាំ។
លោកបានឱ្យដឹងថា ការរៀបចំដីសម្រាប់ដាំទៀបបារាំង គឺត្រូវភ្ជួរ និងរាស់ដីឱ្យបានជ្រៅ រាស់ដីឱ្យបានម៉ដ្ឋល្អ រួចហើយកាប់ជារណ្តៅដែលមានទំហំ និងជម្រៅដូចគ្នា គឺ 50សង់ទីម៉ែត្រ។ ចម្ងាយ ពីណ្តៅ1 ទៅរណ្តៅ 1ទៀតពី 4ទៅ 7ម៉ែត្រ។ ការដាំដុះអាចធ្វើឡើងនៅពេលណាក៏បាន តែពេលវេលាដែលល្អ គឺក្នុងរដូវវស្សា ដើម្បីបន្ថយការស្រោចស្រពទឹកហ្នឹងឯង។លោកបានឱ្យដឹងទៀតថា ដើមទៀបបារាំង ទាមទារឱ្យមានការដាក់ជី ទើបទទួលបានទិន្នផលខ្ពស់។
កម្រិតជី(អាមុយញូ៉មសុ៊លផាត)ដែលត្រូវប្រើគឺ ពី100 ទៅ 150ក្រាម ត្រូវដាក់ក្រោយពេលដាំបានរយៈពេល 1ខែ និងត្រូវដាក់ម្តងទៀតរយៈពេល 6ខែបន្ទាប់មក។ កម្រិតជីត្រូវកើនឡើងពី250 ទៅ 300ក្រាមរៀងរាល់ឆ្នាំ រហូតដល់ដំណាំនេះចាប់ផ្តើមចេញផ្លែ។
ចំពោះការស្រោចទឹកវិញ គឺមានសារៈសំខាន់ណាស់ចំពោះដើមទៀបបារាំងនេះ។ ការស្រោចទឹកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យទៀបបារាំងផ្តល់ផ្លែតិច និងផ្លែមានទំហំតូច រីឯការប្រមូលផលវិញ ដំណាំទៀបបារាំងនឹងផ្តល់ផលក្នុងរយៈពេល 3ឆ្នាំក្រោយពេលដាំ។ ដើមទៀបបារាំងចេញផ្កាស្ទើរតែរាល់ខែ ប៉ុន្តែសំខាន់ ផ្កាដែលនឹងមានក្ដិបផ្លែ គឺនឹងចេញនៅខែឧសភា និងខែមិថុនា ហើយនឹងទុំនៅខែវិច្ឆិកា និងខែធ្នូជាបន្តបន្ទាប់។
ទៀបបារាំង គេនឹងបេះវានៅពេលដែលវាចាស់ល្អ គឺសម្បកក្រៅរបស់វានឹងរីកក្រឡា សម្បុរឡើងពណ៌បៃតងស្រាល ហើយវានឹងទុំ រយៈពេល3 ទៅ 5ថ្ងៃក្រោយការបេះ។ ការប្រមូលផល ឬការបេះនេះគឺគេត្រូវធ្វើដោយដៃផ្ទាល់ និងចៀសវាងការធ្វើឱ្យធ្លាក់ឬធ្វើឱ្យផ្លែទ្រុឌជាំដែលបណ្តាលឱ្យរលួយនៅពេលដែលវាទុំ។ នេះបើតាមលោកហាក់បានបញ្ជាក់។
ដោយឡែករឿងតម្លៃនៅលើទីផ្សារវិញ លោក ឡាក់ ហាក់ បានប្រាប់កាសែត ឡារ៉ែនពាណិជ្ជថា“ទៀបបារាំង គឺជាផ្លែឈើ ដែលមានតម្លៃ មិនសូវជាថ្លៃប៉ុន្មានទេ ដោយតម្លៃនៅលើទីផ្សារយើងអាចលក់បានត្រឹមតែ2,500 ទៅ3,000រៀលប៉ុណ្ណោះក្នុង 1គីឡូក្រាម តែនៅឆ្នាំនេះតម្លៃល្អជាឆ្នាំមុនៗ គឺយើងអាចលក់បានដល់ទៅ 3,500 ទៅ 4,000រៀលក្នុង 1គីឡូក្រាម”។
បើតាមប្រសាសន៍របស់លោក ឡាក់ ហាក់ បានឱ្យដឹងថា៖ “នៅលើផ្ទៃដីដែលសមាគមបានដាំដុះសព្វថ្ងៃនេះ យើងអាចប្រមូលផលផ្លែទៀបបារាំងបានប្រមាណជាជាង 1តោនដែរក្នុង 1ថ្ងៃលើផ្ទៃដីដាំដុះ1ហិកតា បើសរុបទាំង 10ហិកតាដែលយើងដាំនោះ យើងទទួលបានចំណូលសរុបប្រមាណជា 40លានរៀលដែរនិង អាចប្រមូលផលបានជាបន្តបន្ទាប់”។
លោក ឡាក់ ហាក់ បានឱ្យដឹងទៀតថា៖“បច្ចុប្បន្ន ផ្លែទៀបបារាំងរបស់សហគមន៍យើងត្រូវបានយកទៅផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក នៅភ្នំពេញតាមរយៈឈ្មួញកណ្តាល និងផ្សារទំនើបនៅខេត្តកោះកុងដែលទទួលយកផលិតផលកសិកម្មរបស់សហគមន៍យើងទៅលក់”។ លោកបានប្រាប់កាសែតឡារ៉ែនពាណិជ្ជទៀតថា នាថ្មីៗនេះមានការសម្ពោធផ្សារទំនើបថ្មីៗបន្ថែមទៀតជាច្រើននៅក្នុងខេត្ត ដូច្នេះធ្វើឱ្យសហគមន៍លោកមានគោលបំណងពង្រីកការដាំដុះផ្លែទៀបបារាំងនេះឱ្យកាន់តែធំឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការនេះ។
លោក ឡាក់ ហាក់ បានប្រាប់អំពីគោលបំណងក្នុងការពង្រីកសហគមន៍របស់លោកថា សហគមន៍នឹងបង្កើនការដាំដុះដំណាំផ្លែទៀបបារាំងធម្មជាតិ ឬផ្លែឈើសរីរាង្គឱ្យបានសម្បូរបែប និងច្រើនឡើង ដើម្បីបំពេញតម្រូវការរបស់ផ្សារទំនើបទាំងនោះ ក៏ដូចជាតម្រូវការហូបចុករបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ លោកបានបន្ថែមថា ប្រសិនបើមានការបញ្ជាទិញពីក្រុមហ៊ុន ឬសហគ្រាសផលិតភេស្ជជៈណាមួយជាក់លាក់នោះ លោកក៏មានមហិច្ឆតាក្នុងការពង្រីកផលិតកម្មដំណាំផ្លែទៀបបារាំងនាពេលខាងមុខបន្ថែមទៀតដែរ៕

ពិតជាអស្ចារ្យមែន! ម្ចាស់មេដាយមាសតេក្វាន់ដូពិភពលោក វិលត្រឡប់មកដល់កម្ពុជាវិញហើយ
កាលពីព្រឹកម្សិលមិញនេះ ក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាបានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញហើយ ក្រោយពីបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៏ដណ្ដើមជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី ដោយជាលទ្ធផល កម្ពុជាទទួលបានមេដាយចំនួន 5គ្រឿង មាស1 ប្រាក់2 (1គ្រឿងឯកត្តជន 1គ្រឿងទៀតជាក្រុម) និងសំរឹទ្ធ2 (1គ្រឿងឯកត្តជន 1គ្រឿងទៀតជាក្រុម)។
ការប្រកួតដណ្ដើមជើងឯកតេក្វាន់ដូ ITF ពិភពលោកលើកទី21 ឆ្នាំ2019 នៅទីក្រុង Plovdiv ក្នុងប្រទេសប៊ុលហ្គារី (TAEKWON-DO WORLD CHAMPIONSHIP 2019) ប្រទេសដែលបានមេដាយច្រើនជាងគេ គឺកូរ៉េខាងជើង លេខ2បានទៅរុស្ស៊ី និងលេខ3ប្រទេសឆែក៕


ឡូយផស់គេមែន! លីកកំពូលហូឡង់ចុះកុងត្រាយកខ្សែប្រយុទ្ធវៀតណាម Đoàn Văn Hậu
កីឡាករ Đoàn Văn Hậu ជម្រើសជាតិឈុតធំរបស់វៀតណាម វ័យ 19ឆ្នាំ បានបង្កភាពភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់វៀតណាមក្រោយពីកីឡាកររូបនេះត្រូវបានក្លិប SC Heerenveen របស់លីកកំពូលរបស់ប្រទេសហូឡង់ចុះកុងត្រាខ្ចីជើង 1រដូវកាលដោយប្រគល់ប្រាក់ខែឱ្យដល់ទៅ 22,000ដុល្លារក្នុង 1ខែ។
គួរបញ្ជាក់ដែរថា ក្លិប SC Heerenveen នេះកំពុងឈរនៅលើលេខរៀងទី10 នៃលីកកំពូលរបស់ហូឡង់ ក្នុងចំណោមក្រុមក្នុងលីកខ្លាំងៗចំនួន 19ក្រុម ហើយគោលបំណងធំនៃការយកខ្សែប្រយុទ្ធវៀតណាមរូបនេះទៅចូលរួម គឺដោយសារតែកីឡាកររូបនេះមានសមត្ថភាពខ្ពស់ ហើយមិនអស់តម្លៃខ្លួនច្រើនក្នុងការផ្ទេរទៀតផង៕


ច្បាស់ការហើយ! Neymar នឹងនៅបន្តជាមួយ PSG ក្នុងរដូវកាលថ្មីនេះ
ទីផ្សារដោះដូរកីឡាកររបស់ទ្វីបអឺរ៉ុបនឹងត្រូវបញ្ចប់នារាត្រីនេះហើយ ជុំវិញរឿងការផ្ទេរកីឡាករជម្រើសជាតិប្រេស៊ីល Neymar ចេញពីក្លិប PSG ពេលនេះក៏ឈានមកដល់ទីបញ្ចប់ដែរ។
ដោយយោងតាមប្រភពពីទស្សនាវដ្តីបាល់ទាត់របស់បារាំង L’Equipe បានឱ្យដឹងថា Neymar បានប្រាប់ក្រុមគ្រួសាររួចហើយថា រូបគេនឹងបន្តនៅក្នុងប្រទេសបារាំងតទៅទៀត ហើយក្លិបទាំង2 ដែលពាក់ព័ន្ធ(PSG និង Barcelona)ក៏បានដឹងពីការសម្រេចចិត្តចុងក្រោយនេះដែរ។
ជុំវិញរឿងផ្ទេរកីឡាកររូបនេះត្រូវបានគេដឹងថា សាមីខ្លួនពិតជាចង់ចាកចេញពីក្លិប PSG ឱ្យបាននៅក្នុងរដូវកាលនេះ ដោយមានក្លិប2 ធំៗ គឺ Bacelona និង Real Madrid ហ៊ានចូលខ្លួនចរចា ក៏ប៉ុន្តែក្លិបយក្សបារាំង PSG បានដាក់លក្ខខណ្ឌពិសេសជាច្រើន រួមជាមួយនឹងតម្លៃខ្លួនដ៏ខ្ពស់កប់ពពកដែលធ្វើឱ្យកីឡាកររូបនេះនៅតែមិនអាចចាកចេញពីក្លិបនេះបាននៅរដូវកាលនេះ៕


ពីរោះណាស់!! ឡុង សុខហៀង និងស្រីស្អាត សម្រេច សន្យា ចេញបទសម្រាប់ភ្ជុំបិណ្ឌ
នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាផលិតកម្មក្លាស៊ិកពីរដួងគឺ ឡុង សុខហៀង និងស្រីស្អាត សម្រេច សន្យា បានចេញបទចម្រៀងឆ្លងឆ្លើយរួមគ្នាសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុនេះ។
លោក ឡុង សុខហៀង និយាយថាជារៀងរាល់ឆ្នាំឱ្យតែជិតដល់រដូវភ្ជុំ លោកចេញតែបទស្មូតៗ ហើយដើរចែកជូនដល់លោកតាលោកយាយនៅតាមទីអារ៉ាមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែលោកបានក្លាយជាតារាចម្រៀងរបស់ផលិតកម្មក្លាស៊ិក ទើបលោកបញ្ចេញបទចម្រៀងជាលក្ខណៈទាក់ទងនឹងរដូវបុណ្យភ្ជុំវិញម្ដង។ លោកថានេះគឺជាចំណងដៃលើកដំបូងដែលខាងផលិតកម្មរៀបចំឲ្យលោក បានច្រៀងជាមួយកញ្ញា សម្រេច សន្យា ហើយជាបទនិយាយពីបុណ្យភ្ជុំ។ យ៉ាងណាមិញនេះមិនមែនជាបទចុងក្រោយរបស់លោក និង កញ្ញា សម្រេច សន្យា នោះទេ ដោយគ្រោងនឹងច្រៀងរួមគ្នានូវបទចម្រៀងក្រោយៗរួមគ្នាបែបនេះទៀត ជាពិសេសបទឆ្លងឆ្លើយៗ ដោយសារតែមានទឹកដមសំលេងស៊ីគ្នា។
លោក ឡុង សុខហៀង ទទួលស្គាល់ថាក្នុងមួយរយៈចុងក្រោយខ្លួនជោគជ័យខ្លាំងមិនថាអាជីពលក់ផលិតផលអនឡាញ អាជីពលក់ដីធ្លី និងអាជីពរៀបចំតារាឲ្យសម្ដែងតាមផលិតកម្មនោះទេ ប៉ុន្តែលោកក៏មិនភ្លេចសកម្មភាពសប្បុរសធម៌នោះដែរ គឺនៅឆ្លៀតពេលរ៉ៃអង្គាស បើទោះជារវល់ដកឃ្លាមិនចង់រួច។ ក្នុងនោះលោកក៏មិនសម្រុកចេញបទចម្រៀងច្រើនៗនោះដែរ នៅក្នុងផលិតកម្មក្លាស៊ិក គឺលោកនឹងច្រៀងតែបទមួយចំនួនកុំឱ្យអ្នកគាំទ្រថាស្ងាត់ប៉ុណ្ណោះ ដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ៕


ប្រឡូកសិល្បៈថ្មីៗ...ទេព ស្រីពៅ តួស្រីនៅក្នុងរឿង ដើម្បីកូន បង្ហាញភាពហ៊ឺហាជាមួយរថយន្ដប្រណីតឡិចស៊ីស200T
តារាសម្ដែងសិចស៊ី កញ្ញា ទេព ស្រីពៅ ត្រូវបានគេដឹងថា ទើបតែប្រឡូកការសម្ដែងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយទើបបានសម្ដែងក្នុងរឿង”ព្រលឹងល្បុកក្កតោ” និងរឿង”ដើម្បីកូន”របស់លោក ហ៊ុយ យ៉ាឡេង។
តារាស្រីដើមទ្រូងមូលក្លំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា កញ្ញាជាកូនច្បងដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង និងជាកូនកំព្រាឳពុករស់នៅជាមួយម្ដាយនៅក្រុងតាខ្មៅរូបនេះព្រលយថា ខ្លួនមិនមែនចូលប្រឡូកសិល្បៈ ដើម្បីស្វែងរកឱកាសមានបាននោះទេ អ៊ីចឹងហើយទើបនាងមិនចូលប្រឡូកជាយូរមកហើយ ដោយរង់ចាំទាល់តែនាងមានលទ្ធភាពបានសមរម្យបន្តិចទើបហក់ចូល។ នៅខាងក្រៅសិល្បៈ នាងថា ខ្លួនគឺជាបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៑ុនអចនទ្រព្យ និងមានការងារមួយចំនួនទៀត ទើបមានមានលទ្ធភាពប្រើឡានទំនើប។ នាងថាខ្លួនជិះរថយន្តឡិចស៊ីស200T ឆ្នាំ២០១៦ ប្រមាណមួយឆ្នាំមកហើយ ដោយក្នុងពេលខាងមុខ ក៏គ្រោងនឹងប្ដូររថយន្តឡិចស៊ីសដែលមានរាងធំជាងនេះ អោយកាលីបផងដែរ ដោយគ្រាន់តែនាងមិនទាន់ដឹងថាទៅរួចសេរីណាណា។
ងាកមកការសម្ដែងវិញ កញ្ញាថា មិនសូវសង្វាតណាស់ណាទេ គឺលុះត្រាអាចទទួលបានទើបនាងទទួល ដោយសារតែនាងក៏ត្រូវគិតគូរជំនួញផ្នែកអចលនទ្រព្យដែលជាប្រភពចំណូលធំរបស់ខ្លួនផងដែរ។ នាងនៅតែប្រកាសមិនថតឈុតស្នេហារោលរាល ឬ សិចស៊ីខ្លាំងនោះទេ បើទោះជានាងទទួលស្គាល់ថាត្រេមុខរបស់ខ្លួនស័ក្តសមនឹងតួអង្គកាចឆ្នាស់ លូយឆាយ និងសិចស៊ីជាងសម្ដែងជាតួអង្គសុរាបរាបសារ។


ទង្វើដែលគួរប្រយ័ត្ន ក្នុងពេលបើកប្រតិបត្ដិការរួមរ័ក
ជីវិតផ្លូវភេទ មិនត្រឹមតែផ្ដល់នូវសេចក្ដីស្រណុកស្រួលសម្រាប់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចមានផលប៉ះពាល់ផងដែរ ប្រសិនបើអ្នកបើកប្រតិបត្ដិការគ្មានការប្រុងប្រយ័ត្ននោះ។ ជាទូទៅគ្រោះដោយអកុសលទាំងនេះ គឺច្រើនកើតឡើងក្នុងខណៈពេលកំពុងរួមភេទដែលមានទីតាំងមិនប្រក្រតី ឬក៏សាហាវខ្លាំងពេក។ ដូច្នេះ យើងគួរតែស្វែងយល់គ្រោះថ្នាក់ដែលមានដូចខាងក្រោមនេះ៖
1. បញ្ហារមួលសាច់ដុំ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទរបួសនៅក្នុងអំឡុងពេលរួមភេទដែលកើតឡើង ជាទូទៅដោយសារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម។ លោកអ្នកកុំព្យាយាមប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែអ្នកមានភាពប្រាកដច្បាស់ថា អ្នកទាំង2អាចប្រព្រឹត្ដទៅបានដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ។ បើសិនអ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងត្រជាក់មកស្អំវាអាចបំបាត់ភាពឈឺចាប់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ។

2. ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់នៅត្រង់ប្រដាប់ភេទក្រោយពីប្រតិបត្ដិការរួច។ ការឈឺចាប់នេះអាចបណ្ដាលមកពីត្រដុសខ្លាំងៗពេក ដោយសារតែមានជាតិរំអិលមិនគ្រប់គ្រាន់ ដែលច្រើនកើតមានញឹកញាប់នៅពេលពួកគេឈានដល់វ័យអស់រដូវ។ លោកអ្នកគួរផ្ដល់ពេលវេលាបបោសអង្អែលឱ្យបានយូរបន្ដិច ដែលវិធីនេះអាចជួយឱ្យស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់សម្រាប់ទទួលយកអាវុធដ៏រឹងរបស់អ្នកបានដោយគ្មានបញ្ហា ឬក៏អ្នកអាចប្រើទឹករំអិលជាជំនួយក៏បានដែរ។ ម្យ៉ាងទៀតអ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ ប្រសិនបើអ្នកតែងតែឈឺចាប់ក្នុងអំឡុងពេលរួមភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច។ ជួនកាលការឈឺចាប់ទាំងនេះ អាចបណ្ដាលមកពីជំងឺឆ្លងតាមប្រដាប់ភេទ ឬក៏រន្ធនោម។ ជំងឺឆ្លងអាចបង្កឱ្យរលាកប្រដាប់ភេទដែលរមែងតែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ។ ប្រសិនបើជួបបញ្ហានេះសូមទៅរកសេវាកម្មថែទាំសុខភាពឱ្យបានម៉ត់ចត់ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា។

3. ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើងចំពោះនារីគ្រប់រូបមិនអាចចៀសផុតនោះទេ។ ការដាច់រលាត់លើប្រដាប់ភេទបន្ដិចបន្ដួចអាចកើតឡើងនៅពេលការរួមរ័កដែលប្រព្រឹត្ដទៅក្នុងរូបភាពកម្រោលពេក ខណៈពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់។ ប៉ុន្ដែស្ដ្រីអាចគ្មានអារម្មណ៍ឈឺចាប់នៅពេលទទួលបានអារម្មណ៍ស្រណុកស្រួលដល់កំពូល។ ការដាច់រលាត់បន្ដិចបន្ដួចវាអាចជាសះស្បើយឡើងវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវាមានលក្ខណៈធ្ងន់ធ្ងរ និងចេញឈាមនោះ វាអាចបង្កគ្រោះថ្នាក់បាន។ ដូច្នេះភាគីស្ដ្រីគួរតែស្វែងរកការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាចជួយកាត់បន្ថយការដាច់រលាត់បានច្រើនបំផុត។
4. បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវាគ្រាន់តែរហែកកោសិកាលិង្គប៉ុណ្ណោះ។ ប្រការនេះ វាកើតឡើងនៅពេលដែលអាវុធសម្ងាត់វាកំពុងសម្ដែងឫទ្ធិឡើងរឹងដូចជាថ្ម ហើយត្រូវបានប្រើប្រាស់វាទាំងបង្ខំ តែស្ថានភាពបែបនេះកម្រកើតមានណាស់។ ប៉ុន្ដែវាក៏អាចកើតមានដែរ ពិសេសអំឡុងពេលប្រើក្បាច់វាយប្រហារទាំងកម្រោល និងជិតដល់ទីជម្រៅ។ ប្រសិនបើវាកើតឡើងចំពោះរូបអ្នក សូមទៅកាន់មន្ទីរពេទ្យជាបន្ទាន់មុនពេលដែលវាកាន់តែធ្ងន់ធ្ងរកែលែងឡើង។ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួលក្នុងអំឡុងពេលរួមភេទ អ្នកគួរតែប្រើក្បាច់ធម្មតាៗបានហើយ ព្រោះយើងម្នាក់ៗចង់បានតែសេចក្ដីសុខស្រួលតែប៉ុណ្ណោះ ដូច្នេះមិនគួរប្រើក្បាច់ជ្រុលហួសហេតុពេកនោះទេ៕