អម្បាញ់មិញនេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបញ្ចេញបេក្ខភាពគ្រូបង្វឹកល្អផ្តាច់គេលើពិភពលោកចំនួន 3រូបដែលសុទ្ធតែជាគ្រូបង្វឹកនៃក្លិបល្បីៗនៅក្នុងលីកកំពូលអង់គ្លេស (Premier League) ទាំងអស់។
1-គ្រូបង្វឹក Pep Guardiola របស់ក្លិប Manchester City នៅលីកកំពូលអង់គ្លេស Premier League
2-គ្រូបង្វឹក Jurgen Klopp របស់ក្លិប Liverpool នៅលីកកំពូលអង់គ្លេស Premier League
3-គ្រូបង្វឹក Mauricio Pochettino របស់ក្លិប Tottenham Hotspur នៅលីកកំពូលអង់គ្លេស Premier League ដូចគ្នា៕

Category: សង្គម និងសេដ្ឋកិច្ច

គ្រូបង្វឹក 3រូបកំពុងប្រជែងគ្នាដណ្តើមពានគ្រូបង្វឹកល្អផ្តាច់គេលើពិភពលោក

តោះ មកស្គាល់កីឡាការិនីថៃកំពូលសម្រស់ ដែលស្រីពៅរបស់កម្ពុជាធ្លាប់ផ្តួល
កាលពីប៉ុន្មានខែមុន កីឡាការិនីប្រដាល់ជើងខ្លាំងរបស់កម្ពុជា នូ ស្រីពៅ បានប្រកួតឈ្នះពិន្ទុកីឡាការិនីល្បីឈ្មោះរបស់ថៃ Rika Ishige នៅទីក្រុងបាងកក ប្រទេសថៃក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា ONE: CLASH OF LEGENDS។
កីឡាការិនីថៃនាង Rika គឺជាអ្នកប្រដាល់វ័យ 29ឆ្នាំ ទម្ងន់ 53គីឡូ ដែលមានរហស្សនាមថា “The Land Of Smiles” បានចាប់ផ្តើមប្រកួតក្នុងស្ថាប័ន ONE Championship តាំងពីឆ្នាំ2017 ហើយមកដល់សព្វថ្ងៃនេះ នាងមានប្រវត្តិឈ្នះ 4ដង ចាញ់ 3ដង ហើយការឈ្នះ 4ដងនោះសុទ្ធតែផ្តួលដៃគូឱ្យសន្លប់ទាំងអស់។
ក្រៅពីការវាយលើសង្វៀនហើយ កីឡាការិនីរូបនេះត្រូវបានគេស្គាល់ថា ជាកីឡាការិនីកំពូលសម្រស់របស់ប្រទេសថៃ ដែលមានរូបរាង និងសម្រស់មិនចាញ់តារាភាពយន្តប៉ុន្មានឡើយ ហើយអ្វីដែលពិសេសនោះ គឺសង្សាររបស់នាង ក៏ជាកំពូលអ្នកប្រដាល់ក្នុងទ្រុងរបស់ថៃម្នាក់ដែរ ដែលមានឈ្មោះថា Shannon Wiratchai ជាម្ចាស់ខ្សែក្រវាត់នៅស្ថាប័ន ONE នេះដែរ ដោយអ្នកទាំង2 បានស្គាល់គ្នាកាលពី 5ឆ្នាំមុននៅក្នុងក្លិបប្រដាល់ BANGKOK FIGHT LAB ដែលជាក្លិបបច្ចុប្បន្នរបស់ពួកគេទាំង 2នាក់៕


សហព័ន្ធបង្ហើបឱ្យដឹងពីទម្រង់លេងបែប 4-4-2 ត្រៀមប្រកួតជាមួយហុងកុង
កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញឃ្លីបវីដេអូមួយដែលមានរយៈពេលប្រមាណជាកន្លះនាទី បង្ហាញអំពីជម្រើសកីឡាករចំនួន 11នាក់ដែលត្រូវបានគេប៉ាន់ស្មានថា អាចនឹងមានក្នុងបញ្ជីឈ្មោះកីឡាករចំនួន 23រូបចុងក្រោយដែលត្រៀមនឹងបង្ហាញមុខជាផ្លូវការក្នុងពេលឆាប់ៗនេះ។
តាមរយៈវីដេអូនេះ គេបានឃើញសមាសភាពកីឡាករចំនួន 11នាក់នៃក្រុមជម្រើសជាតិកម្ពុជា តែមិនបានបង្ហាញឱ្យបានច្បាស់ពីឈ្មោះរបស់កីឡាករម្នាក់ៗឡើយ ដោយគ្រាន់តែមើលឃើញថា កម្ពុជាប្រហែលជានឹងប្រើប្រាស់ទម្រង់លេងបែប 4-4-2 ដែលមានខ្សែការពារ 4នាក់ ខ្សែបម្រើ 4នាក់ និងខ្សែប្រយុទ្ធ 2នាក់៕


លេង Facebook ឬ Instagram ច្រើនម៉ោង អ្នកស្រាវជ្រាវរកឃើញថា ឆាប់កើតជំងឺបាក់ទឹកចិត្ត
របាយការណ៍ចុងក្រោយចេញពីការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រនៃសាកលវិទ្យាល័យ Pennsylvania បានបង្ហាញពីទំនាក់ទំនងរវាងការប្រើប្រាស់បណ្ដាញសង្គម និងបញ្ហានៃជំងឺបាក់ទឹកចិត្ត ការធុញថប់អារម្មណ៍ និងភាពឯកាដែលកំពុងជជែកវែកញែកជាសាធារណៈ។
លោកស្រី Melissa G.Hunt នាយិកាផ្នែកបណ្ដុះបណ្ដាលនៃ Clinical Training និងមិត្តរួមការងារនៅ Upenn បានសាកល្បងធ្វើតេស្តដោយឱ្យមនុស្សប្រើប្រាស់បណ្តាញសង្គមបែបធម្មតា ធៀបនឹងការកំណត់ពេលវេលាត្រឹម 10នាទីក្នុង 1ថ្ងៃ។ ការសាកល្បងធ្វើឡើងលើបណ្តាញសង្គមពេញនិយមធំៗចំនួន៣ រួមមាន Instagram, Facebook និង Snapchat ដោយចំណាយពេលធ្វើតេស្តសរុប 3សប្តាហ៍លើនិស្សិត ចំនួន 143នាក់។
ជាលទ្ធផល ក្រោយសាកល្បងនេះបានបញ្ចប់ អ្នកជំនាញបានណែនាំឱ្យអ្នកប្រើប្រាស់គួរដាក់កំហិតពេលវេលាប្រើបណ្ដាញសង្គមត្រឹម 30នាទីបានហើយក្នុង 1ថ្ងៃ ដើម្បីពង្រឹងអារម្មណ៍ និងសុខភាពផ្លូវចិត្តឱ្យបានល្អ៕


Google ប្រើ AI អាចរកឃើញជំងឺតម្រងនោម 48ម៉ោងមុនវេជ្ជបណ្ឌិត
DeepMind ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា AI របស់ Google បានប្រកាសថា កម្មវិធី AI របស់ពួកគេអាចកំណត់អត្តសញ្ញាណនៃជំងឺតម្រងនោមក្នុងអ្នកជំងឺ ដែលត្រូវការលាងឈាមដោយបន្ទាន់។ កម្មវិធីនេះអាចសម្គាល់ជំងឺមុនការចេញរោគសញ្ញា 48ម៉ោង ដោយមានកម្រិតភាពច្បាស់លាស់ 90%។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគម្រោងមួយរបស់ក្រុមហ៊ុន DeepMind និងដេប៉ាតឺម៉ង់កិច្ចការអតីតយុទ្ធជនសហរដ្ឋអាមេរិក (U.S. Department of Veterans Affair ឬ VA) សម្រាប់ធ្វើជាជំនួយការរបស់វេជ្ជបណ្ឌិត ក្នុងការកំណត់អត្តសញ្ញាណជំងឺ។ កម្មវិធី A.I. នេះអាចធ្វើរោគវិនិច្ឆ័យបានច្បាស់ ដោយសារការសិក្សារបស់ VA និង Royal Free Hospital in London។ DeepMind បានធ្វើការវិភាគទិន្នន័យអំពីអ្នកជំងឺរាប់សែននាក់ដែលបានយកមកពីមន្ទីរពេទ្យជាង 100កន្លែង។
នៅជុំវិញពិភពលោក មនុស្សប្រមាណជាង 2លាននាក់បានស្លាប់ក្នុង 1ឆ្នាំ ដោយសារជំងឺតម្រងនោម។ ជំងឺទាំងនេះអាចធ្វើឱ្យតម្រងនោមឈប់ដំណើរការ ធ្វើឱ្យមានការខូចខាតតម្រងនោម។ វេជ្ជបណ្ឌិតមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទាំងនេះ ដោយសារតែជំងឺមានភាពមិនច្បាស់លាស់ និងបង្ហាញរោគសញ្ញាក៏នៅពេលដែលតម្រងនោមបានចាប់ផ្ដើមខូចខាតបាត់ទៅហើយ។
គួរបញ្ជាក់ដែរថា Google បានទិញក្រុមហ៊ុន DeepMind កាលពីឆ្នាំ2014 ក្នុងតម្លៃ 500លានដុល្លា ដើម្បីឈានចូលទីផ្សារបច្ចេកវិទ្យា AI និងយកចូលអ្នកបច្ចេកទេសសម្រាប់បញ្ហា Machine Learning របស់ Google។ គំរូសុខាភិបាលរបស់ DeepMind ទាំងអស់ នឹងផ្ទេរចូលគម្រោង Google Health ដែលសិក្សាក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក និងការព្យាករពីការជាសះស្បើយអ្នកជំងឺ៕


មានចំណេះ មានជំនាញ និងមានអត្តចរិតល្អ មិនប្រាកដថាជោគជ័យនោះទេ បើគ្មានគំនិតល្អ
ដើម្បីទទួលបាននូវភាពរីកចម្រើន ឬលទ្ធផលជាវិជ្ជមានសម្រាប់ជីវិត ទាំងជីវិតការងារ ជីវិតគ្រួសារ និងជីវិតអាជីវកម្មជាដើម មនុស្សម្នាក់ៗត្រូវការធាតុផ្សំជាច្រើនបញ្ចូលគ្នាដើម្បីអនុវត្តសកម្មភាពប្រកបដោយសក្តានុពលឆ្ពោះទៅរកចំណុចអភិវឌ្ឍន៍ជាលំដាប់។
លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ជាទូទៅយើងម្នាក់ៗតែងតែគិតថា ធាតុផ្សំដែលអាចធ្វើឱ្យមនុស្សម្នាក់ៗក្លាយជាមនុស្សមានសក្តានុពលខ្ពស់ក្នុងផ្នែកការងារ និងផ្នែកអាជីវកម្ម គឺចំណេះ ជំនាញ និងអត្តចរិតល្អ។ ជាការពិតណាស់ វាជាផ្នែកដែលអាចរុញច្រានឱ្យមនុស្សគ្រប់គ្នាទទួលបានលទ្ធផលល្អ តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចំណុចសំខាន់មួយផ្សេងទៀតដែលមិនអាចខ្វះបាន និងក្តោបលើគុណសម្បត្តិទាំងប៉ុន្មានខាងលើនេះគឺ គំនិត។ គំនិត ជាចំណុចចាប់ផ្តើមដ៏សំខាន់ដែលកំណត់វាសនារបស់មនុស្ស ព្រោះប្រសិនបើមនុស្សម្នាក់ៗរៀបចំគំនិតមិនបានល្អ ទោះខំរៀនប៉ុនណាក៏មិនអាចឆ្លើយតបជាមួយនឹងការអភិវឌ្ឍជាក់ស្តែងបានដែរ ហើយប្រសិនបើមានតែជំនាញ ឬមានចរិតល្អប៉ុនណាក៏ដោយ បើគ្មានការគិតដែលត្រឹមត្រូវទេនោះ ប្រាកដជាមិនអាចទាញយកប្រយោជន៍ជាវិជ្ជមានពីការងារ ឬអាជីវកម្មបានដែរ។
លោក ប៉ិច បូឡែន បាននិយាយថា៖ «គំនិតដែលអាចរុញច្រានមនុស្សឱ្យទទួលបានការអភិវឌ្ឍជាប់ជាប្រចាំគឺការគិតបែបយុទ្ធសាស្រ្ត។ ការគិតបែបយុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើចំណុចសំខាន់ៗ3។ ទី1 គឺការគិតបែបវិភាគស៊ីជម្រៅ (critical thinking)។ ទី2 គឺការគិតបែបច្នៃប្រឌិត (creative thinking) និងទី3 គឺការគិតបែបជាប្រព័ន្ធ (ecosystem thinking)»។

អ្នកជំនាញអប់រំខាងលើបានលើកឡើងថា មនុស្សមួយចំនួនមានជំនាញពូកែដូចគ្នា មានចរិតល្អដូចគ្នា តែទទួលបានលទ្ធផលខុសគ្នា គឺដោយសារពួកគេមានគំនិតខុសគ្នា មានការមើលឃើញខុសគ្នាលើរឿងរ៉ាវតែមួយដែលកំពុងកើតឡើង។ មានមនុស្សខ្លះមានឱកាសច្រើននៅជុំវិញខ្លួន តែមើលមិនឃើញថានោះជាឱកាសឡើយ ខណៈមនុស្សខ្លះទៀតចាប់ឱកាសទាំងអស់នោះសឹងតែមិនទាន់។ ហេតុនេះ ការបណ្តុះគំនិត ឬរបៀបគិត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍដំណើរជីវិតម្នាក់ៗឱ្យក្លាយជាបុគ្គលប្រកបដោយគុណតម្លៃជាវិជ្ជមានសម្រាប់គ្រប់ស្ថានការណ៍ទាំងអស់។ ដោយមើលឃើញពីសារៈសំខាន់នៃវិធីសាស្រ្តក្នុងការរៀបចំគំនិតនេះហើយ ទើបយើងនាំយកកម្មវិធីថ្មីមួយដែលមានឈ្មោះថា PRiTS ដែលជាកម្មវិធីសិក្សាផ្តោតលើការបង្កើតគំនិតច្នៃប្រឌិត វិភាគស្ថានការណ៍ អភិវឌ្ឈភាពឆ្លាតវៃ និងចំណេះដឹងជំនាញថ្មីៗតាមបំណិនជីវិតនាសតវត្សរ៍ទី21 មកដាក់បន្ថែមសម្រាប់ជាជម្រើសដល់អាណាព្យាបាលក្នុងការជំរុញការបណ្តុះបណ្តាលដល់កូនៗរបស់ពួកគាត់។ គួរបញ្ជាក់ផងដែរថា PRiTS ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Genius Brain ដែលបង្កើតឡើងតាំងពីឆ្នាំ2004 ហើយចែកចាយទៅតាមប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី អូមែន បារ៉ែន ចក្រភពអង់គ្លេស ប្រ៊ុយណេ អាហ្វ្រិក និងប្រទេសកម្ពុជា។ កម្មវីធីនេះត្រូវបានទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ និងចែកចាយបន្តនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់ពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 មកម្ល៉េះ។ វាជាកម្មវិធីដែលអាចរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងបន្ថែម លើជំនាញសហគ្រិនភាព គន្លឹះក្នុងការដោះស្រាយបញ្ហា ការគ្រប់គ្រង ការកសាងទំនុកចិត្តលើខ្លួនឯង ការអភិវឌ្ឍសមត្ថភាពទំនាក់ទំនង និងបង្កើនភាពក្លាហាន រួមទាំងបណ្តុះភាពច្នៃប្រឌិតជាដើម៕


វេសឡាញ ជំរុញផ្នែកវិទ្យាសាស្ត្រដើម្បីអភិវឌ្ឍយុវជនកម្ពុជាឱ្យមានសមត្ថភាពប្រកួតក្នុងទីផ្សារការងារអនាគត
បច្ចុប្បន្ននេះ សមិទ្ធផលដែលមានការអភិវឌ្ឍខ្លាំង និងលឿនជាងគេលើពិភពលោក គឺវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រោះជារៀងរាល់ថ្ងៃអ្នកវិទ្យាសាស្ត្រលើពិភពលោកកំពុងប្រកួតប្រជែងគ្នាខ្លាំងលើសមិទ្ធផលវិទ្យាសាស្ត្រថ្មីៗដើម្បីទាញយកប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងដោះស្រាយបញ្ហានៃការរស់នៅរបស់មនុស្ស។
លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា កម្ពុជាកំពុងស្ថិតក្នុងបដិវត្តន៍ឧស្សហកម្ម 4.0 ដែលអ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្របពេលដែលសមិទ្ធផលវិទ្យាសាស្ត្រថ្មីៗជាច្រើនបានកើតឡើងដែលធ្វើឱ្យការធ្វើអាជីវកម្ម និងការធ្វើការងារកាន់តែមានលក្ខណៈងាយស្រួល។ ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងភាពងាយស្រួលនេះ ប្រភេទការងារសំខាន់ៗ រួមទាំងចង្វាក់ផលិតកម្មនានានឹងត្រូវជំនួសដោយម៉ាស៊ីន ហើយឱកាសការងារមួយចំនួនធំនឹងត្រូវបាត់បង់។ ការងារដែលនឹងមានច្រើននាពេលអនាគត គឺការងារដែលម៉ាស៊ីនជំនួសមិនបាន ឬជាការងារសម្រាប់អ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលទៅគ្រប់គ្រងម៉ាស៊ីនទាំងអស់នោះ។ ចំណែកឯអ្នកដែលមានជំនាញតិច ឬអ្នកបត់បែនមិនទាន់គេ នឹងប្រឈមជាមួយបញ្ហាខ្វះការងារធ្វើ ឬធ្វើត្រឹមតែការងារតូចៗប៉ុណ្ណោះ។
លោក ប៉ិច បូឡែន បាននិយាយថា៖ “ដោយមើលឃើញថាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាជំនាញសំខាន់ សម្រាប់ការងារនៅថ្ងៃអនាគត ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាល យើងបានខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកម្មវិធីជាច្រើនដើម្បីអភិវឌ្ឍសមត្ថភាពសិស្សរបស់យើងឱ្យមានគុណភាពកាន់តែប្រសើរលើផ្នែកដ៏សំខាន់នេះ”។
ស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីអភិវឌ្ឍសមត្ថភាពសិស្សរបស់យើងឱ្យកាន់តែមានសក្តានុពលផ្នែកវិទ្យាសាស្ត្រ យើងបានបណ្តុះបណ្តាលសិស្សដោយយកចិត្តទុកដាក់តាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ ដោយបញ្ចូលនូវការពិសោធជាក់ស្តែងដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីគោលបំណងនៃមេរៀន។ ក្រៅពីនេះ យើងបញ្ចូលបន្ថែមនូវកម្មវិធី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីផ្តល់ឱ្យពួកគេនូវជំនាញជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍចំណេះដឹងលើផ្នែកដែលពិភពលោកកំពុងត្រូវការនៅពេលបច្ចុប្បន្ន និងអនាគត។ បន្ថែមពីលើនេះ ថ្មីៗនេះ វេសឡាញ ក៏បានសហការជាមួយក្រុមហ៊ុន KOOMPI បង្កើតជាក្លិបអ្នកវិទ្យសាស្ត្រវ័យក្មេង ដោយអភិវឌ្ឍជាមជ្ឈមណ្ឌលសហសិក្សា សម្រាប់សិស្សសិក្សាផ្នែកបច្ចេកវិទ្យាតាមចំណង់ចំណូលចិត្ត ជាមួយនឹងអ្នកណែនាំផ្ទាល់ដើម្បីបង្ហាញផ្លូវឱ្យពួកគេកាន់តែខ្លាំង។ យើងរំពឹងថា ក្មេងៗជំនាន់ថ្មីរបស់កម្ពុជា នឹងមានសមត្ថភាពបង្កើតផលិតផលវិទ្យាសាស្ត្រថ្មីៗ ដែលមានតម្លៃសម្រាប់សង្គម និងពាណិជ្ជកម្មដូចក្មេងៗនៅបណ្តាប្រទេសអភិវឌ្ឍន៍ធំៗក្នុងពេលឆាប់ៗនេះ។ ហើយវេសឡាញ ក៏ត្រៀមខ្លួនផងដែរដើម្បីជំរុញឱ្យពួកគេមានការអភិវឌ្ឍកាន់តែខ្លាំងទាំងការលើកទឹកចិត្តជាស្មារតី និងថវិកាសម្រាប់ការវិនិយោគជាដើម។
លោកបានបន្ថែមទៀតថា ក្រៅពីការដាក់បញ្ចូលនូវកម្មវិធីសិក្សាវេសឡាញ ក៏បានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុតដល់សិស្សានុសិស្សដើម្បីឱ្យពួកគេទទួលបានបទពិសោធថ្មីៗផ្នែកបច្ចេកវិទ្យា ដូចជាបច្ចេកវិទ្យា Argument Reality (AR) និងកម្មវិធី Virtual Reality (VR) ជាដើម។
សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕

ក្រោយពីពន្យារពេលបញ្ចាំងរឿង « សង្សារ១៤ថ្ងៃ » អ្នកនិពន្ធល្បី សុខ ចាន់ផល ទម្លាយសារបាក់ទឹកចិត្ត
មហាជនជាច្រើនបានទន្ទឹងចាំស្នាដៃផលិតភាពយន្ដរបស់អ្នកនិពន្ធល្បី សុខ ចាន់ផល គឺរឿង « សង្សារ១៤ថ្ងៃ » ដែលកន្លងមកមានគម្រោងបញ្ចាំងនៅអំឡុងឆ្នាំ 2018 តែក្រោយត្រូវពន្យារពេលបញ្ចាំងវិញ។
មូលហេតុដែលភាពយន្ដរបស់ផលិតកម្ម ឥន្ទ្រីហ្វីមល៍ មួយនេះត្រូវបានផ្អាកការបញ្ចាំងនោះ ប្រភពពីចង្កោមអ្នកសិល្បៈបានប្រាប់ដំណឹងថា ភាពយន្ដមួយនេះត្រូវបានសើរើកាត់តសារជាថ្មីឡើងវិញ បន្ទាប់ពីមានការត្រួតពិនិត្យពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ប្រភពដដែរក៏បានបញ្ជាក់ដែរថា រឿង « សង្សារ១៤ថ្ងៃ » អាចនឹងបញ្ចាំងនៅចុងឆ្នាំ 2019 នេះហើយនៅចន្លោះពីខែ វិច្ឆិកា ឬ ធ្នូ តែមិនទាន់សម្រេចច្បាស់ការណ៍នោះទេ។ បើងាកទៅមើលរឿងថ្មីៗផលិតក្រោយៗរបស់ផលិតកម្មផ្សេងៗទៀតនោះ ត្រូវបានដាក់បញ្ចាំងក្នុងរោងកុនជាហូរហែ។
ទន្ទឹមនិងមានការពន្យារពេលបញ្ចាំងរឿងស្នេហាបែបយុវវ័យនេះអស់ជិត 2 ឆ្នាំមកនោះ ស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកគេបានឃើញសារបាក់ទឹកចិត្តរបស់លោក សុខ ចាន់ផល ជាអ្នកនិពន្ធរឿងនេះផ្ទាល់ រៀបរាប់ថា «នៅពេលមើលស្នាដៃចាស់ៗឡើងវិញ ខ្ញុំក៏ទទួលអារម្មណ៍ថា «ស្កប់ស្កល់» បើទោះជា វាមិនល្បីល្បាញខ្ទរខ្ទារ តែទាំងនេះគឺជាអ្វីដែលខ្ញុំតែងតែចង់ចូលរួមនៅក្នុងវិស័យសិល្បៈរបស់ប្រទេសនេះ។ ខ្ញុំចង់បង្ហាញពីរបៀបតម្លើងសាច់រឿង របៀបនិទានរឿង របៀបបង្ហាញអារម្មណ៍ របៀបសន្ទនា ឬក៏របៀបផ្សព្វផ្សាយស្នាដៃ ។ល។ ខ្ញុំមិនមែនគ្រាន់តែចង់ផ្សព្វផ្សាយស្នាដៃខ្លួនឱ្យល្បីនោះទេ តែខ្ញុំចង់ឱ្យអ្នកផ្សេងមើល និងអាចរៀនសូត្រអ្វីម្យ៉ាង ពីកិច្ចការរបស់ខ្ញុំ។ ខ្ញុំបានគ្រោងផលិតជាវីដេអូខ្លីចំនួនបីវគ្គ ជាធ្នាក់ទៅកាន់ការផ្សព្វផ្សាយ Offical Trailer បញ្ចាំងនៅក្នុងរោងភាពយន្ត ដោយមានការចេញផ្សាយសៀវភៅប្រលោមលោក ក្នុងគោលបំណងប្រាប់ថា ស្នាដៃភាពយន្តដ៏ល្អមួយ មិនអាចផ្ដាច់ចេញបានឡើយ ពីការនិពន្ធសៀវភៅ»។

លោកបន្ដថា «ប៉ុន្តែស្មានមិនដល់ថា ការបញ្ចាំងស្នាដៃនៅក្នុងរោងភាពយន្តចេះតែពន្យាពេល ដែលផ្ដល់សម្ពាធឱ្យខ្ញុំ និងធ្វើឱ្យខ្ញុំគិតថា តើខ្ញុំពិតជាមិនសក្តិសមនឹងកិច្ចការក្នុងសង្គមមួយនេះមែនទេ? ទោះជាយ៉ាងណា ក្រោយមកខ្ញុំក៏បានគិតយល់ថា រាល់បញ្ហាពិតជាកំពុងតែចង់ប្រាប់អ្វីម្យ៉ាងដល់ខ្ញុំ។ ធម្មជាតិអាចនឹងកំពុងតែសាកនូវភាពអំណត់របស់ខ្ញុំ។ ខ្ញុំក៏សួរខ្លួនឯងថា ចុះបើស្នាដៃមួយនេះនៅតែមិនអាចចាក់ផ្សាយនៅរោងភាពយន្តបាន? មិនអីទេ! ខ្ញុំនឹងទទួលយកការពិតនេះ ហើយខ្ញុំនៅតែអរគុណ ដែលធម្មជាតិអនុញ្ញាតឱ្យខ្ញុំបានធ្វើនូវរឿងជាច្រើនកន្លងមកនេះ។ ខ្ញុំយល់ថា ខ្លួនឯងសំណាងពេកហើយ ពិសេសនៅពេលដែលខ្ញុំមើលត្រឡប់ក្រោយនូវអ្វីដែលខ្ញុំធ្លាប់បានធ្វើ។ ចាប់ពីថ្ងៃនេះទៅ មនុស្សសំណាងម្នាក់នេះត្រូវតែរៀនលះបង់ រៀនផ្ដល់កម្លាំងចិត្តដល់មនុស្សទាំងឡាយ និងត្រូវចំណាយពេលបដិបត្តិ ឬប្រឹក្សាធម៌ ជាជាងនៅបន្តក្ដីស្រមៃដែលគ្មានទីបំផុតសោះនោះ»៕


ពិធីករ អឿង សុខស៊ីណារ៉ា ប្រាប់មហិច្ឆិតាក្នុងពិភពសិល្បៈ
ពិធីករស្រស់សង្ហាររបស់ស្ថានីយទូរទស្សន៍ ភីអ៊ីនអ៊ិន លោក អឿង សុខស៊ីណារ៉ា បាននិយាយថាលោកចង់ពង្រឹងអាជីពជាពិធីកររបស់ខ្លួនកាន់តែខ្លាំងថែមទៀតបន្ទាប់ពីទទួលការងារថ្មីជាពិធីករនៅ ភីអ៊ីនអ៊ិន។ ក្នុងនោះលោកក៏ត្រៀមចូលរួមសកម្មភាពសង្គមនានា ប្រសិនបើមានតម្រូវការពីពីស្ថាប័នផ្សេងៗ។

ការបញ្ជាក់ដូច្នេះដោយសារតែលោកយល់ឃើញថា ក្នុងនាមជាសិល្បករមួយរូបការចូលរួមការងារសង្គមគឺជារឿងចាំបាច់ទោះជាការងារនោះស្ថិតក្នុងកម្រិតណាក៏ដោយ។ ពិធីករក្នុងកម្មវិធីសិល្បៈ កម្សាន្តរបស់ភីអ៊ីនអ៊ិន បានបញ្ជាក់ថា៖”ខ្ញុំសប្បាយរីករាយនៅពេលក្លាយជា MC ម្នាក់ក្នុងកម្មវិធីព័ត៌មានសិល្បៈ កម្សាន្ត និងកម្មវិធីសិល្បៈកម្សាន្តរបស់ភីអ៊ីនអ៊ិន។ វាជារឿងមួយដែលយើងត្រូវតែយកចិត្តទុកដាក់បំផុតរឿងការងារសង្គមនេះ ប្រសិនបើយើងជាតារាម្នាក់ ទោះជាល្បី ឬមិនល្បីក៏ដោយ តែជាការងារមួយដែលតារាៗរីករាយនឹងចូលរួម”។ បើទោះជាមិនទាន់មានឈ្មោះបោះសំឡេងក្នុងសង្គមសិល្បៈដូចជាតារាមួយចំនួនក្ដី ក៏ប៉ុន្តែពិធីករស្រស់សង្ហាររូបនេះ ហាក់មិនអាក់អន់ស្រពន់ចិត្តនោះទេ។ លោកមានតែបង្ហាញក្ដីសប្បាយរីករាយនៅពេលក្លាយជាពិធីករម្នាក់ក្នុងកម្មវិធី ព័ត៌មាន ជីវិតកម្សាន្ត និងកម្មវិធី សិល្បៈ កម្សាន្តរបស់ស្ថានីយទូរទស្សន៍ភីអ៊ីនអ៊ិន ។
ពិធីករបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក Business នៅ CAMIU បន្ថែមថាលោកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតដើម្បីក្លាយជាពិធីករអាជីពម្នាក់នាពេលដ៏ខ្លីខាងមុខ។ ក្នុងនោះតារាវ័យ ២៦ឆ្នាំរូបនេះក៏ប្រកាសទទួលការថតស្ប៉ត និងភាពយន្តផងដែរប្រសិនបើមានបណ្ដាផលិតកម្មចង់ទាក់ទង។ បច្ចុប្បន្នលោក រឿង សុខស៊ីណារ៉ា កំពុងកាន់កម្មវិធី២នៅ PNN គឺកម្មវិធីព័ត៌មានជីវិតកម្សាន្តរបស់ភីអ៊ីនអ៊ិន ផ្សាយរៀងរាល់ថ្ងៃពីចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៧ដល់ម៉ោង ៧និង៥០នាទីយប់ និងទី២កម្មវិធីសិល្បៈ កម្សាន្តផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១ ដល់ម៉ោង ១១ និង៣០នាទីថ្ងៃត្រង់។
តារារូបនេះក៏កំពុងសិក្សាបន្ថែមភាសា អង់គ្លេស និងភាសា ថៃ ដើម្បីជួយបង្កើតចំណេះដឹង និងតម្រូវការទីផ្សារផ្នែកពិធីករ។ លោកធ្លាប់ជា ធ្លាប់ជាបុគ្គលិកជំនួយការអ្នកផលិតកម្មវិធី និង creative កម្មវិធីកម្សាន្ត ២០១៥-២០១៧ និងធ្វើជាពិធីករក្នុងកម្មវិធី PNN Hi-Light និង Funny Clip និង outdoor reporter ឆ្នាំ២០១៦៕


ក្នុងពេលរង់ចាំលទ្ធផលប្រឡង តើសិស្សទើបប្រឡងបាក់ឌុបរួច គួរធ្វើអ្វីខ្លះ?
ក្រោយពេលប្រឡងមធ្យមសិក្សាទុតិយភូមិ បេក្ខជនហាក់បីដូចជាស្ថិតក្នុងដំណាក់កាលមួយដែលរីករាយផង និងព្រួយបារម្ភផង។ ពួកគេរីករាយព្រោះ ពួកគេបានឆ្លងផុតដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ និងនឿយហត់ អស់រយៈពេល12ឆ្នាំរួចមកហើយ តែពួកគេនៅមានចំណុចព្រួយបារម្ភជាច្រើនទៀត ដូចជាព្រួយបារម្ភពីលទ្ធផលនៃការប្រឡងរបស់ខ្លួន និងព្រួយបារម្ភពីជម្រើសសម្រាប់ពេលអនាគតជាដើម។
ជារៀងរាល់ឆ្នាំ មានសិស្សមួយចំនួនចេះប្រើប្រាស់ពេលវេលាដែលគ្រប់គ្នាគ្មានអារម្មណ៍ចង់ធ្វើអ្វីសោះនេះ ដើម្បីចាប់យកឱកាសសំខាន់ៗដែលនឹងធ្វើឱ្យពួកគេទទួលបានជោគជ័យជាបន្តបន្ទាប់ក្រោយពេលដឹងលទ្ធផលថា គេបានប្រឡងជាប់ជាស្ថាពរ។
ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia លោក គីម ដារ៉ា បានលើកឡើងថា ក្រោយប្រឡងចប់ និងមិនទាន់ចេញលទ្ធផល សិស្សមិនគួរគ្រាន់តែអង្គុយរង់ចាំដោយគ្មានប្រយោជន៍ ឬមិនបានធ្វើអ្វីសោះនោះទេ តែពួកគេគួរប្រើប្រាស់ពេលវេលារង់ចាំជាង 20ថ្ងៃនេះដើម្បីប្រើប្រាស់វាឱ្យមានប្រយោជន៍។ សិស្សដែលទើបតែប្រឡងចប់គួរចំណាយពេលនេះដើម្បីស្វែងយល់ពីជម្រើស ឬស្វែងយល់ពីជំនាញដែលខ្លួនចង់រៀន ព្រោះទោះបីជាលទ្ធផលចេញមក ជាប់ ឬធ្លាក់ក៏ដោយ បេក្ខជនម្នាក់ៗសុទ្ធតែត្រូវជ្រើសរើសផ្លូវមួយរៀងៗខ្លួន។ ហេតុនេះការស្វែងយល់ពីជំនាញដែលខ្លួនចង់រៀនបន្ត ជាវិធីល្អមួយដើម្បីធ្វើឱ្យយើងមានពេលកាន់តែច្រើនក្នុងការពិចារណា ក៏ដូចជាសម្រួចគោលដៅឱ្យកាន់តែល្អមុនពេលចូលដល់មហាវិទ្យាល័យ។
ក្រៅពីពិចារណាពីជម្រើសដែលខ្លួនចង់រៀនហើយ អ្វីដែលត្រូវគិតបន្ត គឺសាលាដែលស័ក្តិសមនឹងខ្លួន ព្រោះគ្រឹះស្ថានអប់រំនីមួយៗមានមុខជំនាញខ្លាំងរៀងៗខ្លួន។ ប្រសិនបើពួកគេចង់សិក្សាផ្នែកបច្ចេកវិទ្យា ឬវិស្វករគេអាចស្វែងរកសាលាណាដែលពូកែ ឬល្បីឈ្មោះដើម្បីប្រឡងចូល ហើយប្រសិនបើពួកគេចង់សិក្សាផ្នែកវិទ្យាសាស្ត្រសង្គមវិញ ក៏គួរតែស្វែងយល់ពីសាលារៀនណាដែលមានចំណុចខ្លាំងលើជំនាញដែលយើងចង់សិក្សាហ្នឹងដូចគ្នាដែរ។ សម្រាប់សិស្សនៅតាមបណ្ដាខេត្តវិញ ក៏គួរពិចារណាដែរពីជម្រើសក្នុងការសិក្សានៅខេត្ត ឬនៅរាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនចូលរៀន។ ដើម្បីដឹងពីព័ត៌មានលម្អិត សិស្សអាចសាកល្បងស្វែងរកប្រភពព័ត៌មាននានាជុំវិញគ្រឹះស្ថាននីមួយៗ ឬអាចទៅមើលដោយផ្ទាល់ដល់គ្រឹះស្ថានសិក្សានោះតែម្តង ដើម្បីឱ្យប្រាកដក្នុងចិត្តថា វាជាជម្រើសល្អ ឬយ៉ាងណា?។ លោក គីម ដារ៉ា បាននិយាយថា៖ “សម្រាប់អ្នកចង់បានអាហារូបករណ៍ ពួកគេក៏អាចចំណាយពេលវេលាប៉ុន្មានថ្ងៃនេះ ដើម្បីស្វែងយល់ពីអាហារូបករណ៍នានា ពិសេសអាហាររូបករណ៍ទៅសិក្សានៅបរទេសជាដើម”។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ដោយសារតែបច្ចេកវិទ្យាបច្ចុប្បន្ននេះមានភាពទូលំទូលាយ សិស្សានុសិស្សអាចស្វែងរកព័ត៌មានបានយ៉ាងងាយ ដើម្បីដឹងពីតម្រូវការដែលគេចង់បាន និងលក្ខខណ្ឌនានាដែលត្រូវត្រៀមខ្លួន ឬបំពេញសម្រាប់ការប្រកួតប្រជែងយកអាហារូបករណ៍។ ក្រៅពីនេះ យើងអាចសាកសួរព័ត៌មានពីបងៗដែលគាត់ធ្លាប់ប្រឡងជាប់អាហារូបករណ៍ទាំងថ្នាក់ជាតិ និងទៅក្រៅប្រទេសដើម្បីដឹងពីចំណុចគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការត្រៀមខ្លួនប្រឡងឱ្យទទួលបានលទ្ធផលវិជ្ជមាន។ លោកថា ក្រៅពីនេះ សម្រាប់អ្នកដែលមានបំណងចង់ចូលសិក្សាមហាវិទ្យាល័យមួយចំនួនដែលទាមទារឱ្យមានការប្រឡងចូល ដូចជាសាកលវិទ្យាល័យពេទ្យ ឬវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាដើម គួរចំណាយពេលវេលានេះដើម្បីមករៀនត្រៀមឱ្យបានយូរដើម្បីហ្វឹកហាត់សមត្ថភាពសម្រាប់ប្រកួតប្រជែងជាមួយសិស្សដទៃទៀតដែលមានបំណងចង់ចូលសិក្សាសាលាទាំងអស់នោះដូចគ្នាដែរ។
បន្ថែមពីលើនេះ លោកដារ៉ា បានបញ្ជាក់ផងដែរថា សម្រាប់សិស្សមួយចំនួនដែលមានបំណងចង់អភិវឌ្ឍទាំងសមត្ថភាពការងារ និងការសិក្សានោះ អាចចំណាយពេលវេលានេះដើម្បីស្វែងរកការងារដែលល្អ និងអាចអភិវឌ្ឍសមត្ថភាពបានច្រើនទៀត។
ត្រង់នេះមានន័យថា យើងគួរស្វែងរកការងារណាដែលត្រូវនឹងជំនាញរបស់យើង ហើយអាចឱ្យយើងអភិវឌ្ឍខ្លួនស្របគ្នាជាមួយនឹងជំនាញដែលយើងរៀន បើទោះបីជាការងារនោះមិនស្ថិតក្នុងតំណែងសំខាន់ភ្លាមៗក៏ដោយ តែវាអាចជាច្រកយ៉ាងសំខាន់ដើម្បីធ្វើឱ្យយើងឈានជើងទៅចាប់អារម្មណ៍អ្វីដែលយើងស្រឡាញ់ពេញចិត្តនៅថ្ងៃអនាគត។
លោក សោម ច័ន្ទសុធា សហគ្រូបង្វឹកនៃកម្មវិធី The Perspectives Cambodia បានលើកឡើងថា ដំណាក់កាលដែលមិនទាន់ចេញលទ្ធផលនេះ គឺជារយៈពេលមួយដែលបេក្ខជនមានចិត្តរារែកមិនចង់ស្វែងរកប្រភពព័ត៌មានបន្តសម្រាប់សិក្សានៅមហាវិទ្យាល័យទេ ព្រោះខ្លាចក្រែងដឹងលទ្ធផលធ្លាក់ទៅ នាំតែខកចិត្ត។ ទោះជាយ៉ាងនេះក្តី បេក្ខជនក៏គួរតែពិចារណាដោយស្វែងយល់ពីផ្លូវដែលអាចដើរបាននៅគ្រប់ស្ថានភាព ដូចជាការពិចារណាថា តើក្រោយពេលប្រឡងជាប់ យើងអាចមានផ្លូវណាខ្លះ? ហើយប្រសិនបើមិនជាប់ តើយើងអាចមានវិធីអ្វីខ្លះដើម្បីឱ្យជីវិតយើងនៅតែអាចអភិវឌ្ឍបាន?។
លោក សោម ច័ន្ទសុធា និយាយថា៖ “ក្រៅពីការពិចារណាពីជម្រើស និងផ្លូវដើរហើយ បេក្ខជនគួរពិចារណាផងដែរពីលទ្ធភាពសម្រាប់ការបន្តការសិក្សា ឬសម្រាប់ដើរទៅមុខទៀត ថាតើយើងគួរសិក្សានៅខេត្ត ប្រឡងយកវិជ្ជាជីវៈ ឬត្រូវមកសិក្សានៅភ្នំពេញ”។
លោកសុធា បានបញ្ជាក់ផងដែរថា បន្ទាប់ពីបានស្វែងរកប្រភពព័ត៌មានច្បាស់លាស់ហើយ សិស្សគួរកុំអាលទាន់សម្រេចចិត្តភ្លាមៗពេក ពួកគេគួរយកបញ្ហាដែលជាឧបសគ្គទាំងអស់នោះមកពិចារណាសិនថា តើមានវិធីណាខ្លះដើម្បីដោះស្រាយ ហើយខិតខំដោះស្រាយដើម្បីសម្រេចគោលដៅឱ្យអស់ពីសមត្ថភាព?។ ជាក់ស្តែង ប្រសិនបើពួកគេមានបងប្អូន ឬអាចមានលទ្ធភាពត្រឹមស្នាក់នៅ តែមិនមានលទ្ធភាពបង់ថ្លៃសាលា ពួកគេអាចស្វែងរកអាហារូបករណ៍ឱ្យអស់ពីលទ្ធភាពដើម្បីសិក្សាបន្ត តែប្រសិនបើមានលទ្ធភាពត្រឹមបង់ថ្លៃសាលា ហើយមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ការស្នាក់នៅរបស់ខ្លួន ជាដើម ពួកគេអាចសាកល្បងស្វែងរកការងារធ្វើបណ្តើរ និងរៀនបណ្តើរក៏ជាការល្អប្រសើរមួយដែរ។ ចុងក្រោយ ប្រសិនបើយើងមិនអាចសម្រេចបានតាមវិធីសាស្ត្រ ឬគោលដៅដែលយើងបានត្រៀមខ្លួនដោះស្រាយទេនោះ សឹមយើងបន្ធូរបន្ថយវាបន្តិចម្តងៗឆ្ពោះទៅរកគោលដៅបន្តបន្ទាប់ទៀត៕