Category: សង្គម និងសេដ្ឋកិច្ច

  • លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ​រាជធានីភ្នំពេញទទួលបាននិទ្ទេស A ច្រើនជាងគេ

    លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ​រាជធានីភ្នំពេញទទួលបាននិទ្ទេស A ច្រើនជាងគេ

    លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ រាជធានីភ្នំពេញទទួលបានអ្នកជាប់និទ្ទេស A ច្រើនជាងគេ​ ដែលមានបេក្ខជនចំនួន 141នាក់ទទួលបាននិទ្ទេស A។ នេះបើតាមការបញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា នាពេលមុននេះបន្តិច។ 

    ខេត្តដែលឈរនៅលំដាប់ថ្នាក់លេខ2 គឺខេត្តសៀមរាប ដែលមានបេក្ខជន​ប្រឡងជាប់និទ្ទេស A ចំនួន 38នាក់ និងតាមពីក្រោយដោយ​ខេត្តបាត់ដំបងដែលមាន​បេក្ខជន 32នាក់ជាប់និទ្ទេស A។ 

    បើតាមការបញ្ជាក់ពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹ​ងថា ​ដោយសារតែ​ការបូកស្រង់ពិន្ទុ​ធ្វើទៅបានដោយរលូន និងលឿនជាងផែនការ ទើបក្រសួងអាច​ប្រកាសលទ្ធផលមុនពេលកំណត់បាន។ នៅក្នុងនោះ​បេក្ខជនដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំ2019 នេះមានសរុបចំនួន 68.62% ដោយ​សិស្សនិទ្ទេសA មានចំនួន 443នាក់ សិស្សនិទ្ទេស B មានចំនួន 2,430នាក់ សិស្សនិទ្ទេស C មានចំនួន 5,847នាក់ សិស្សនិទ្ទេស D មានចំនួន 14,100នាក់ និងសិស្សនិទ្ទេស E មានចំនួន 56,232នាក់៕ 

  • ដង្កៀបកៀបសក់ ក៏ជួយឱ្យនារីៗស្រស់ស្អាតដូចបំណងដែរ

    ដង្កៀបកៀបសក់ ក៏ជួយឱ្យនារីៗស្រស់ស្អាតដូចបំណងដែរ

    ចំពោះ​ការ​លេង​ម៉ូដ​សក់​ក៏អាច​លម្អ​បន្ថែម​ដោយ​ម៉ូដ​ដង្កៀប​ស្អា​តៗ​បាន​ដែរ​ ហើយ​ថែមទាំង​មើលទៅ​សុភាពរាបសារ​ថែមទៀត​ផង​។ មើលចុះ​ស្អាត​ប្លែកភ្នែក​តែម្តង​ ម៉ូដ​ដង្កៀប​ក៏​ស្អាត​ និង​មាន​ម៉ូដ​ច្រើន​ឱ្យ​ជ្រើសរើស​ទៀតផង​។ ទោះ​ជា​លេង​ម៉ូដ​សក់​ទម្លាក់​រំសាយ​ ម៉ូដ​សក់​ពាក់​កណ្តាល​ទម្លាក់​ និង​ម៉ូដ​សក់​លើកឡើង​ក៏អាច​បន្ថែម​ជាមួយនឹង​ម៉ូដ​ដង្កៀប​បែប​ Cute​ Cute​ មាន​តូច​ មាន​ធំ​ និង​មាន​ពណ៌​ជាច្រើន​ឱ្យ​ផ្លាស់ប្តូរ​ថែមទៀត​ផង​ ពិតជា​ពេញចិត្ត​នា​រីៗ​យើង​មិន​តិច​ទេ​។ តោះ​ចឹង​ជ្រើសរើស​ម៉ូដ​ដង្កៀប​ស្អា​តៗ​តាមបំណង​ចិត្ត​របស់​អ្នក​នៅក្នុង​ទំព័រ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន ទាំងអស់គ្នា​ណា៎​៕

  • អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រមទម្លាយ​រឿង​មានផ្ទៃពោះ៦ខែ​ក្នុង​កម្មវិធីNutriMum​

    អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រមទម្លាយ​រឿង​មានផ្ទៃពោះ៦ខែ​ក្នុង​កម្មវិធីNutriMum​

    ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ​ខណៈ​ដែល​កំពូល​តារាចម្រៀង​ស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រម​ទម្លាយ​រឿង​មានផ្ទៃពោះ៦​ ​ខែ​មក​ហើយ​ ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​ធ្វើ​អ្នកតំណាង​ឱ្យ​ផលិតផល​ទឹកដោះគោ​ ​NutriMum​ ​។​

    ​ពិធី​ចុះហត្ថលេខា​ព្រមព្រៀង​ធ្វើជា​ទូត​សុឆន្ទៈ​ឱ្យ​ផលិតផល​ទឹក​គោម​ក​ពី​ប្រទេស​សិង្ហបុរី​មួយ​នេះ​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បញ្ជាក់​ថា​ ​សារ​ទឹកដោះគោ​នេះ​ ​បាន​ជួយ​ឱ្យអ្នកនាង​មាន​សុខភាព​ ​តាំងពី​ប្រើ​ក្នុង​ពេល​ពរ​ពោះ​មកដល់ពេលនេះ​ ​ហើយ​ធ្វើ​ឱ្យ​អ្នកនាង​រឹងមាំ​ ​ដោយ​មិនសូវ​ចាញ់​ ​ដែល​មិន​នាំ​ប៉ះពាល់​ដល់​ការងារ​។​ ​អ្នកនាង​ក៏បាន​ប្រាប់​ថា​ ​ហេតុផល​ទៅដល់​រោងចក្រ​ផលិត​ ​ដោយ​ផ្ទាល់​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ពី​ស្តង់​ដា​ ​និង​ ​ដោយសារតែ​រសជាតិ​របស់​ទឹកដោះគោ​នេះ​ ​គឺ​ចង់​ឱ្យ​អ្នកនាង​ទទួលទាន​ បន្ទាប់ពី​ធ្លាប់​សាក​យីហោ​ផ្សេង​មិន​ចូលចិត្ត​។​

    អ្នកនាង ​ឱក​ ​សុគន្ធ​កញ្ញា​ ​បន្ដ​ទៀត​ថា​ ​កូនប្រុស​របស់​អ្នកនាង​ ​ត្រូវ​បាន​អ្នកនាង​ ​និង​ស្វាមី​ ​សម្រេចចិត្ត​ដាក់ឈ្មោះ​ហៅក្រៅ​រួចហើយ​ ​តែ​សម្រាប់​ឈ្មោះ​ ​ពិត​នៅ​មិនទាន់​ឯកភាព​នោះ​ទេ​ ​ទើប​អ្នកនាង​មិនទាន់​បង្ហើប​។​ ​អ្នកនាង​ថា​ ​ខ្លួន​នឹង​ហៅ​កូនប្រុស​ក្រោយ​ពេល​ប្រសូត្​រថា​ ​ឆលី​ ​តែ​អ្នកនាង​ ​មិនបាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ថា​ ​អ្វី​ដែល​ធ្វើឲ្យ​អ្នកនាង​ ​និង​ ​ស្វាមី​ ​ឯកភាព​គ្នា​ដាក់ឈ្មោះ​ ​កូន​ថា​ ​ឆលី​ ​ដែល​មាន​ពាក្យ​លី​ ​ដូច​ឈ្មោះ​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ជា​ស្វាមី​នោះ​ទេ​ ​ក្រៅ​តែ​ប​ពី​ប្រាប់​ថា​ ​ចង់បាន​ឈ្មោះ​នឹង​។​

    យ៉ាងណាមិញ​អ្នកស្រី​ ​Khon​ ​Keokesey​ ​តំណាង​ក្រុមហ៊ុន​ប្រចាំ​ ​នៅ​កម្ពុជា​ ​បាន​អះអាង​ថា​ ​ដោយសារតែ​ក្រុ​មហ៑ុន​តាមដាន​ ​និង​សង្កេតឃើញ​ថា​ ​តារាចម្រៀង​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​តារា​ល្បីល្បាញ​ ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ ​ទើប​ក្រុ​មហ៑ុន​ ​សម្រេច​ជ្រើស​យក​អ្នកនាង​ ​ឲ្យ​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ផ្ដាច់មុខ​។​ ​អ្នកស្រី​ក៏​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ផង​ដែរ​ ​ដែលតា​រា​ស្រី​រូប​នេះ​ ​យល់ព្រម​មក​រួមការ​ងារ​ ​ជាមួយគ្នា​ជា​ផ្លូវការ​៕​





  • Honda​ ​ថា​ ​កម្ពុជា​នឹង​ឈ្នះ​ ​ប្រសិនបើ​ធ្វើ​រឿង​ទាំងអស់​នេះ​

    Honda​ ​ថា​ ​កម្ពុជា​នឹង​ឈ្នះ​ ​ប្រសិនបើ​ធ្វើ​រឿង​ទាំងអស់​នេះ​

    ​លោក​ ​Keisuke​ ​Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​ប្រាប់​ទៅកាន់​កីឡាករ​របស់​ខ្លួន​ដោយ​ទំនុកចិត្ត​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នៅតែ​អាចយ​ក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ជម្រើសជាតិ​បារ៉ែន​បាន​ ​ប្រសិនបើ​កីឡាករ​ទាំងអស់​លេង​ដូច​ក្បួន​ដែល​លោក​បាន​រៀប​ ​និង​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ក្នុង​ការ​លេង​។​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​បារ៉ែន​នៅ​ថ្ងៃស្អែក​នេះ​ ​វេលា​ម៉ោង​ ​6​:​30នាទី​ល្ងាច​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​2022​។​

    ​គួរ​បញ្ជាក់​ថា​ ​សម្រាប់​លោក​ ​Honda​ ​បន្ទាប់ពី​បាន​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​តាំងពី​ឆ្នាំ2018​ ​មក​ ​រហូត​មកទល់​ពេលនេះ​លោក​ដឹកនាំ​បាន​ចំនួន​ ​10ប្រកួត​ហើយ​ ​ដោយ​លទ្ធផល​គឺ​ ​ឈ្នះ3​ ​ស្មើ2​ ​និង​ចាញ់​ ​5លើក​៕​


  • ក្រុម​កំពូល​តារាង​ ​“​កម្ពុជា​”​ ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ2​ ​“​បារ៉ែន​”​ ​នៅ​ថ្ងៃស្អែក​នេះ​

    ក្រុម​កំពូល​តារាង​ ​“​កម្ពុជា​”​ ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ2​ ​“​បារ៉ែន​”​ ​នៅ​ថ្ងៃស្អែក​នេះ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​ប្រទេស​បារ៉ែន​នៅ​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ស្អែកនេះ​នៅ​ម៉ោង6​ ​និង30នាទី​ល្ងាច​ ​ដែល​ការប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ស្មើ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ហុងកុង​ក្នុង​ការប្រកួត​ដំបូង​ជាមួយនឹង​លទ្ធផល​ ​1ទល់នឹង1​ ​ដោយ​ ​1គ្រាប់​របស់​កម្ពុជា​នេះ​រកបាន​ដោយ​កីឡាករ​ ​កែវ​ ​សុខ​ផេង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុម​បារ៉ែន​ ​និង​អ៊ឺ​រ៉ា​ក់​ក៏បាន​ប្រកួតស្មើគ្នា​ដោយ​លទ្ធផល​ ​1ទល់នឹង1​ ​ដូចគ្នា​។​

    ​ទោះបីជា​ក្នុង​ពូល​ ​C​ ​ក្រុម​ចំនួន៤​ ​មាន​ ​1ពិន្ទុ​ស្មើគ្នា​ក្តី​ ​ក៏ប៉ុន្តែ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ឈរ​នៅ​លេខរៀង​ទី1​ ​ដោយសារ​ក្រុម​កម្ពុជា​ ​ជា​ក្រុម​ដែល​បាន​ ​Fair​ ​Play​ ​ល្អ​ជាងគេ​ ​ដោយ​ទទួល​បាន​កាត​លឿង​ត្រឹមតែ2​ ​ប៉ុណ្ណោះ​ ​ខណៈ​ក្រុម​ដទៃទៀត​បាន​កាត​លឿង​ច្រើនជាង3​៕​


  • សម្លឹង​សេចក្តីស្នេហា​ដោយ​ក្តី​យល់ចិត្ត អ្វីៗក៏​ស្រស់ស្អាត និង​មាន​សុភមង្គល​ដែរ

    សម្លឹង​សេចក្តីស្នេហា​ដោយ​ក្តី​យល់ចិត្ត អ្វីៗក៏​ស្រស់ស្អាត និង​មាន​សុភមង្គល​ដែរ

    ដោយសារតែ​មូលដ្ឋាន​គ្រឹះ​របស់​ក្រុម​គ្រួសារ​ ចិត្តគំនិត​ និស្ស័យ​ រួម​ទាំង​ការរស់នៅ​ដែល​អាច​មាន​ភាព​ខុសប្លែក​ពីគ្នា​មក​តាំងពី​ដើមទី​នោះ​ ទើប​យើង​(គូ​ស្វាមីភរិយា​)ត្រូវ​អាស្រ័យ​លើ​ “ការយល់​ចិត្ត​គ្នា​” ធ្វើជា​ឫសគល់​សំខាន់​ក្នុង​រឿង​ “ស្នេហា​” ហើយ​ “ការយល់​ចិត្ត​” នៅក្នុង​ទីនេះ​ ត្រូវតែ​ធ្វើ​រួមគ្នា​ទាំង2នាក់​ បើ​មានតែ​នរណា​ម្នាក់​ខំប្រឹង​ព្យាយាម​ធ្វើ​តែម្នាក់ឯង​ ក៏​គ្មាន​ថ្ងៃ​បាន​យល់ចិត្ត​គ្នា​ ដែល​នឹង​នាំ​ឱ្យ​មាន​សុភមង្គល​បាន​ដែរ​។

    ម្នា​ក់ៗ​ត្រូវ​ខំព្យាយាម​សិក្សា​ និង​យល់ចិត្ត​គ្នា​ទៅវិញទៅមក​ ដូចជា​ ម្នាក់​ចង់ទៅ​ដើរលេង​ទិញ​អី​វ៉ាន់​តែម្នាក់ឯង​ ខណ:ដែល​ម្នាក់ទៀត​ចង់តែ​ទៅ​ជាមួយ​ដែរ​ជាប់​រហូត​ ឬក៏​ម្នាក់​ចង់ទៅ​រួម​កម្សាន្ត​សប្បាយ​ជាមួយ​ពួកម៉ាក​មិត្តភក្តិ​ម្តងម្កាល​តាម​តែ​មានឱកាស​ តែម្នាក់​ទៀត​បែរជា​មិនសូវ​ចូលចិត្ត​ ព្រោះ​គិតថា​ ខ្លួន​នឹង​ត្រូវ​គេ​ទុកចោល​ឱ្យ​នៅផ្ទះ​ម្នាក់​ឯង​ជាដើម​។ អឹុម​! គ្រាន់តែ​ប៉ុណ្ណឹង​ បញ្ហា​ដែល​មិន​គួរ​នឹង​កើតឡើង​ វា​នឹង​កើតឡើង​មិនខាន​។ ការពិត​ទៅ​ រឿង​បែបនេះ​ គ្រាន់តែ​យើង​បែរមុខ​មក​និយាយ​គ្នា​ ប្រាប់​គ្នា​ឱ្យ​ដឹង​ និង​យល់​ពី​តម្រូវការ​របស់​ម្នា​ក់ៗ​ និង​យល់ព្រម​បើក​ចិត្ត​ទទួលយក​រវាង​គ្នា​ទៅវិញ​ទៅមក​ តែ​ប៉ុណ្ណឹង​ សូម​ជឿ​ចុះ​ថា​ បញ្ហា​រទាស់​ចិត្ត​គ្នា​ផ្សេង​ៗទាំងនោះ​ នឹង​ធូរស្រាល​អស់​ជា​មិន​ខាន​។

    ចូរ​កុំ​ភ្លេច​ថា​ “សេចក្តី​ស្នេហា​” គឺជា​រឿង​ដ៏​ល្អ​ស្រស់បំព្រង​មួយ​ដែល​ត្រូវ​អាស្រ័យ​លើ​ការ​រៀន​យល់ដឹង​ ការសម្រប​ខ្លួន​ ការ​ស្វែងយល់​ និង​ព្រម​ទទួលយក​ពីគ្នា​ទៅវិញទៅមក​។ យើង​ក៏​ជា​យើង​ គេ​ក៏​ជា​គេ​ បើសិនជា​ត្រូវ​បង្ខំចិត្ត​ផ្លាស់​ប្តូរ​ និង​សម្រប​ខ្លួន​ដើម្បី​ឱ្យ​មនុស្សម្នាក់​ស្រឡាញ់​នោះ​ ប្រហែល​មិនមែន​ជា​រឿង​ល្អ​ឡើយ​ ហើយ​អ្នក​ដែល​បង្ខំចិត្ត​ធ្វើ​នោះ​ ក៏​ប្រហែលជា​គ្មាន​សេចក្តី​សុខ​ដែរ​ មែន​ទេ​? ដូច្នេះ​ តើ​ហេតុ​អី​មិន​សាកល្បង​ងាក​មក​ “យល់ចិត្ត​គ្នា​” និង​ “ទទួលយក​” ពីគ្នា​ទៅវិញ​ទៅ​មក​? យល់ថា​ គាត់​ ឬនាង​ គឺជា​មនុស្ស​បែបហ្នឹង​ និង​ព្រម​ទទួលយក​នូវ​អ្វី​ដែល​ជា​ខ្លួន​គាត់​ ឬនាង​វិញ​ វា​មិន​ប្រសើរ​ជាង​ឬ?​

    សាកល្បង​គិ​តលេង​ៗទៅ​មើល​ថា​ នៅពេល​ណាក៏ដោយ​ ដែល​សេចក្តី​ស្នេហា​របស់​អ្នក​ខ្វះ​ភាព​យល់ចិត្ត​គ្នា​ តើ​វា​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​ខ្លះ​?… ការ​ឈ្លោះ​ទាស់ទែងគ្នា​ ការ​ប្រកែក​តវ៉ា​គ្នា​ ការ​ខឹងសម្បា​ ការ​ងង៉ក់​ ប្រចែប្រចណ្ឌ​-ល-អូយ​! គ្រាន់តែ​គិត​ ក៏​ហត់​បាត់​ទៅ​ហើយ​ មែនទេ​? ដូច្នេះ​ហើយ​ អ្នកគ្រូ​ ឆវី​ ចង់​ប្រាប់​ថា​ ចូរ​ព្យាយាម​សិក្សា​ស្វែងយល់​អំពី​គ្នា​ទៅវិញទៅមក​ឱ្យ​បាន​ច្រើ​នបំ​ផុត​ ហើយ​នៅទីបំផុត​ សម្រាប់​ “សេចក្តី​ស្នេហា​” ដែល​មិន​អាច​អធិប្បាយ​បាន​ដោយ​ពាក្យ​សម្តី​នោះ​ ក៏អាច​ “យល់​បាន​” ដោយ​បេះដូង​ និង​រស់​នៅជា​មួយ​គ្នា​ប្រកបដោយ​សុភមង្គល​មិនខាន​៕

  • Samsung​ ​រំពឹង​ថា​ ​នឹង​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​ឱ្យ​បាន​ ​4លាន​គ្រឿង​ដល់​ចុងឆ្នាំ2019​

    Samsung​ ​រំពឹង​ថា​ ​នឹង​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​ឱ្យ​បាន​ ​4លាន​គ្រឿង​ដល់​ចុងឆ្នាំ2019​

    ​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​Samsung​ ​បាន​បញ្ចេញ​របាយការណ៍​នៅ​ត្រីមាស2​ ​ឆ្នាំ2019​ ​របស់​ខ្លួន​ថា​ ​2ត្រីមាស​ដើមឆ្នាំ2019នេះ​ ​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​បាន​ចំនួន​ ​2លាន​គ្រឿង​ ​ហើយ​ជាមួយនឹង​ការ​បញ្ចេញ​លក់​ ​Galaxy​ ​Fold​ ​5G​ ​និង​ ​Galaxy​ ​A90​ ​5G​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​តួលេខ​នឹង​កើនឡើង​ដល់​ ​4លាន​គ្រឿង​នៅ​ដំណាច់ឆ្នាំ​នេះ​។​

    ​ក្រោយពី​ឱ្យ​ដឹងពី​មហិច្ឆតា​ដ៏​ធំ​បែបនេះ​ ​លោក​ ​JuneHee​ ​Lee​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ ​Samsung​ ​បាន​បង្ហាញ​ពី​សញ្ញា​ល្អ​មួយ​អំពី​ ​Galaxy​ ​Fold​ ​ដែល​ជា​ស្មា​ត​ហ្វូ​នប​ត់​អេក្រង់​ជំនាន់​ដំបូង​គេ​ ​ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ដោយ​គ្រាន់តែ​បើក​ឱ្យ​កុម្ម៉ង់​ទិញ​នៅ​លើ​អន​ឡា​ញបាន​ត្រឹមតែ​ ​15នាទី​ ​ក៏​លក់​អស់​ ​1,000គ្រឿង​បាត់​ទៅ​ហើយ​។​ ​សម្រាប់​ម៉ូដែល​មាន​ ​5G​ ​ក្រុមហ៊ុន​ក៏​នឹង​បញ្ចេញ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ផង​ដែរ​។

    ​ ​នេះ​បើ​តាម​លោក​ ​JuneHee​ ​Lee​ ​បញ្ជាក់​៖​ ​លោក​ ​JuneHee​ ​Lee​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ ​Samsung​ ​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ​Galaxy​ ​A90​ ​5G​ ​ដែល​ទើប​ប្រកាស​ចេញ​លក់​ថ្មី​ៗ​នេះ​ ​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ដែល​មានតម្លៃ​ធូរ​ថ្លៃជាង​គេ​បំផុត​របស់​ ​Samsung​ ​ដែល​នឹង​មានតម្លៃ​លក់​ ​749អឺ​រ៉ូ​ ​(​ប្រមាណ​ ​825ដុល្លារ​)​។​ ​ចំពោះ​ម៉ូដែល​ ​Galaxy​ ​Note​ ​10​ ​5G​ ​ក៏បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ដែរ​ ​ដែល​ធ្វើ​ឱ្យ​តួលេខ​ចំនួន​លក់​បាន​នេះ​ហក់​ឡើង​ដល់​ ​2លាន​គ្រឿង​ ​នៅពេល​បញ្ចេញ​ទៅលើ​ទីផ្សារ​។​ ​រីឯGalaxy​ ​Fold​ ​5G​ ​គឺជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ថ្លៃ​បំផុត​របស់​ក្រុមហ៊ុន​ ​ដោយ​នឹង​មានតម្លៃ​ខ្ទង់​ ​2ពាន់​ដុល្លារ​។​ ​ទិន្នន័យ​ទាំងនេះ​ ​ចាត់ទុកថា​ជា​តួលេខ​ល្អ​មួយ​ ​ព្រោះថា​ ​Samsung​ ​មិនទាន់​មាន​ស្មា​ត​ហ្វូ​ន​ ​5G​ ​ច្រើន​នៅឡើយ​ទេ​៕​






  • Samsung​ ​ចិត្តល្អ​!​ ​ជូនលុយ​អតិថិជន​ ​250ដុល្លារ​វិញ​ ​បើ​ធ្លាប់​កក់​ ​Galaxy​ ​Fold​ ​កាលពីដើម​ឆ្នាំ​.​.​.​

    Samsung​ ​ចិត្តល្អ​!​ ​ជូនលុយ​អតិថិជន​ ​250ដុល្លារ​វិញ​ ​បើ​ធ្លាប់​កក់​ ​Galaxy​ ​Fold​ ​កាលពីដើម​ឆ្នាំ​.​.​.​

    ​បន្ទាប់ពីSamsung​ ​សម្រេច​លុបចោល​ការ​ទទួល​ ​pre​-​order​ ​កាលពីដើម​ឆ្នាំនេះ​នៅ​សហរដ្ឋអាមេរិក​ចោល​ទាំងអស់​ ​មូលហេតុ​ដោយសារតែ​ខ្លួន​ចង់​ចំណាយពេល​កែ​លម្អ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឱ្យ​ស្អាត​ជាមុន​សិន​ ​និង​ចៀសវាង​មាន​បញ្ហា​នៅពេល​ក្រោយ​ ​ក៏ដូចជា​ដើម្បី​ឱ្យ​អតិថិជន​ទទួល​បាន​បទ​ពិសោធ​ប្រើប្រាស់​ដែល​ល្អ​បំផុត​ពេល​ទិញ​ទូរស័ព្ទ​ស៊េរី​នេះ​ទៅ​ហើយ​។​

    ​រឿង​ដែល​ល្អ​បំផុត​ដែល​យើង​ចង់និយាយ​នោះ​គឺ​ ​ដើម្បី​ជា​ការ​សូមទោស​ ​Samsung​ ​បាន​ផ្ដល់​ប្រាក់​ចំនួន​ ​250ដុល្លារ​ទៅ​អ្នក​ធ្លាប់​កក់​ ​Galaxy​ ​Fold​ ​វិញ​ ​ដោយ​លុយ​នេះ​អាចយ​ក​ទៅ​ទិញ​អ្វី​ៗ​បាន​គ្រប់យ៉ាង​នៅក្នុង​គេហទំព័រ​របស់​ ​Samsung​ ​។​ ​

    ​សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃនេះ​ ​Samsung​ ​បាន​បញ្ចេញ​លក់​ ​Galaxy​ ​Fold​ ​ម្ដងទៀត​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​បាន​កែ​លម្អ​ចំណុច​ខ្វះខាត​រួចរាល់​។​ ​​Galaxy​ ​Fold​ ​បាន​ដាក់​លក់​មុនគេ​នៅ​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃ6​ ​ខែកញ្ញា​កន្លងទៅ​៕​

  • កីឡាករ​ម្នាក់​ដួល​ស្លាប់​នៅ​លើ​ទីលាន​ ​ក្រោយ​ប្រកួត​បានតែ​ជាង​ ​20នាទី​

    កីឡាករ​ម្នាក់​ដួល​ស្លាប់​នៅ​លើ​ទីលាន​ ​ក្រោយ​ប្រកួត​បានតែ​ជាង​ ​20នាទី​

    ​កីឡាករ​ ​Herman​ ​Tsinga​ ​ដែល​លេង​ឱ្យ​ក្រុម​ ​Akanda​ ​FC​ ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ ​Division​ ​1​ ​របស់​ប្រទេស​ហ្គាបុង​ ​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល​បាន​ស្លាប់​បាត់បង់ជីវិត​ប្រមាណ​តែ​ជាង​ ​10នាទី​ប៉ុណ្ណោះ​ ​បន្ទាប់ពី​កីឡាករ​រូប​នេះ​ដួល​ក្នុង​ការប្រកួត​មួយ​នៃ​លី​ក​កំពូល​ប្រទេស​មួយ​នេះ​។​

    ​ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​កីឡាករ​រូប​នេះ​លោត​ប្រជែង​តែ​ត​បាល់​នៅ​នាទី​ទី23​ ​នៅក្នុង​ការប្រកួត​មួយ​ ​និង​ក្រោយមក​កីឡាករ​រូប​នេះ​បាន​ដួល​ទៅលើ​ដី​ទីលាន​ ​ហើយ​សន្លប់បាត់មាត់​បាត់​ក​តែម្ដង​។​ ​ទោះជា​ក្នុង​ការប្រកួត​នេះ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ក្តី​ ​តែ​ក៏​នៅតែ​មិន​អាច​ជួយសង្គ្រោះ​កីឡាករ​រូប​នេះ​ឱ្យ​ដឹងខ្លួន​ឡើងវិញ​បាន​ឡើយ​ ​បន្ទាប់មក​កីឡាករ​ ​Herman​ ​Tsinga​ ​ក៏បាន​ស្លាប់​បាត់បង់ជីវិត​ពេល​ស្ថិតនៅ​ក្នុង​រថយន្ត​សង្គ្រោះ​ដែល​កំពុង​ធ្វើដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​។​

    ​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​មិនមែន​ជា​លើក​ទី1ឡើយ​ក្នុង​ពិភព​បាល់ទាត់​ដែល​មាន​កីឡាករ​ស្លាប់​នៅ​លើ​ទីលាន​បែបនេះ​ ​ដោយ​មូលហេតុ​ភាគច្រើន​ ​គឺ​បណ្ដាលមកពី​ការ​គាំងបេះដូង​ ​ដោយសារ​ការ​ហ្វឹកហាត់​មិន​ត្រឹមត្រូវ​ ​និង​ការសម្រាក​មិនបាន​គ្រប់គ្រាន់​ ​ហើយនិង​អាច​ជា​ការប្រើ​ប្រាស់​សារធាតុ​ជំនួយ​កម្លាំង​ទៀតផង​៕​

  • ម្ចាស់​មេដាយមាស​ពិភពលោក​ ​ផ្នែក​ប៉េតង់​ ​ទាំង៣រូប​របស់​កម្ពុជា​ ​នឹង​ចូលរួម​ប្រកួត​ជើងឯក​ប៉េតង់​ពិភពលោក​ ​នៅ​ប្រទេស​អេស្ប៉ាញ​

    ម្ចាស់​មេដាយមាស​ពិភពលោក​ ​ផ្នែក​ប៉េតង់​ ​ទាំង៣រូប​របស់​កម្ពុជា​ ​នឹង​ចូលរួម​ប្រកួត​ជើងឯក​ប៉េតង់​ពិភពលោក​ ​នៅ​ប្រទេស​អេស្ប៉ាញ​

    ​កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​ ​កីឡា​ការ​នី​ចំនួន៤រូប​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ ​ប្រកួត​កីឡា​ប៉េ​ត់ង​ពិភពលោក​នៅ​ប្រទេស​អេស្ប៉ាញ​នៅ​ចុងឆ្នាំ២០១៩​ ​នេះ​ ​ដោយ​ក្នុង​នោះ​ដែរ​មាន​កីឡា​ការ​នី​មេដាយមាស​ ​ប៉េតង់​ ​របស់​កម្ពុជា​ ​ចំនួន៣រូប​ផង​ដែរ​ ​ដែល​ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី៣០​ ​ខែកញ្ញា​ ​រហូតដល់​ថ្ងៃទី៦​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

    ​កីឡាការិនី​ដែល​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​មាន​ដូចជា​ ​កីឡាការិនី​ម្ចាស់​មេដាយមាស​ពិភពលោក​ ​៣សម័យកាល​ ​កែ​ ​ឡេង​,​កីឡាការិនី​ម្ចាស់​មេដាយ​ពិភពលោក​ ​១សម័យកាល​ ​អ៊ុ​ក​ ​ស្រីមុំ​ ​និងកីឡា​ករ​ម្ចាស់​មេដាយ​ពិភពលោក​ ​១សម័យកាល​ ​សុខ​ ​ច័ន្ទ​មាន​ ​ព្រមទាំង​កីឡាករ​ជើងខ្លាំង​ ​សៅ​ ​សុ​ភា​រ៉ា​ន់​។​ ​

    ​ចំពោះ​ការប្រកួត​វិញ​ ​កម្ពុជា​ ​បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​ក្នុង​ ​៥វិញ្ញាសា​គឺ​ ​វិញ្ញាសា​វាយ២ទល់២បុរស​,​ ​វិញ្ញាសា​វាយ២ទល់២នារី​,​ ​វិញ្ញាសា​វាយ១ទល់១បុរស​,​ ​វិញ្ញាសា​វាយ១ទល់១នារី​ ​និង​វិញ្ញាសា​វាយ​ចម្រុះ២ទល់២បុរស​នារី​៕​