Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន​ ​Apple​ ​ប្រកាស​ចេញ​ ​iPhone​ ​11​ ​ជា​ផ្លូវការ​ហើយ​ ​ជា​ម៉ូដែល​តម្លៃ​ទាប​បំផុត​ ​699​ ​ដុល្លារ​

    ក្រុមហ៊ុន​ ​Apple​ ​ប្រកាស​ចេញ​ ​iPhone​ ​11​ ​ជា​ផ្លូវការ​ហើយ​ ​ជា​ម៉ូដែល​តម្លៃ​ទាប​បំផុត​ ​699​ ​ដុល្លារ​

    ​Apple​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ ​iPhone​ ​ស៊េរី​ថ្មី​ចំនួន​ ​3ម៉ូដែល​ដែល​ក្នុង​នោះ​ ​iPhone​ ​11​ ​គឺជា​អ្នកស្នង​តំណែង​ ​iPhone​ ​XR​ ​ដោយ​វា​ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មានតម្លៃ​ចាប់ពី​ ​749ដុល្លារ​ឡើង​ ​ប៉ុន្តែ​ស្រាប់តែ​ពេល​ប្រកាស​ចេញ​លក់​ ​តម្លៃ​បែរជា​ធូរ​ថ្លៃជាង​ ​ដល់ទៅ​ ​50ដុល្លារ​ ​គឺ​នៅសល់​ត្រឹមតែ​ ​699ដុល្លារ​ប៉ុណ្ណោះ​។​ ​

    ​លក្ខណ​សម្បត្តិ​ខ្លះ​ៗ​របស់​ ​iPhone​ ​11​ ​៖​
    ​iPhone​ ​11​ ​ប្រើ​អេក្រង់​ ​LCD​ ​ទំហំ​ ​6,1​ ​អ៊ីញ​
    ​ប្រើប្រាស់​បន្ទះ​ឈីប​ ​A13​ ​Bionic​ ​ដំណើរការ​លឿន​ជាង​មុន​ ​និង​សន្សំសំចៃ​ថាមពល​ច្រើនជាង​មុន​
    ​កាមេរ៉ា​ក្រោយ​ ​iPhone​ ​11​ ​មាន​ចំនួន2​ ​កម្រិត​ ​12MP​ ​ប្រភេទ​ ​Wide​ ​និង​ ​12​ ​MP​ ​ប្រភេទ​ ​Ultra​-​Wide​ ​ថតរូប​ទំហំ​ ​120ដឺក្រេ​,​ ​មានមុខ​ងារ​ ​Night​ ​Mode​ ​ជំនួយ​ដល់​ការ​ថតរូប​ក្នុង​ទី​ងងឹត​ ​និង​ថត​វីដេអូ​កម្រិត​ ​4K​
    ​កាមេរ៉ា​មុខ​កម្រិត​ ​12MP​ ​អាច​ថត​វីដេអូ​ ​4K​ ​និង​ថត​វីដេអូ​ ​Slo​-​Mo​ ​បាន​ជាលើកដំបូង​
    ​ថាមពល​ថ្ម​កាន់​បាន​យូរ​ជាង​ ​iPhone​ ​Xr​ ​ចំនួន​ ​1ម៉ោង​
    ​អាច​ធន់​នឹង​ទឹក​កម្រិត​ ​IP68​ ​ធៀប​នឹង​ ​iPhone​ ​Xr​ ​មានកម្រិត​ ​IP67​
    ​មានតម្លៃ​ ​699ដុល្លារ​ ​(​64GB​)​,​ ​749ដុល្លារ​ ​(​128GB​)​ ​និង​ ​849ដុល្លារ​ ​(​256GB​)​
    ​មាន​ជម្រើស​ពណ៌ស្វាយ​ ​បៃតង​ ​ស​ ​លឿង​ ​ខ្មៅ​ ​និង​ក្រហម​
    ​ចេញ​លក់​ថ្ងៃទី២០​ ​ខែកញ្ញា​

    ​ក្រៅពី​ ​iPhone​ ​11​ ​ហើយ​ ​នៅ​មាន​ ​iPhone​ ​11​ ​Pro​/​Pro​ ​Maxទៀត​។​ ​ចំណែក​ម៉ូដែល​ ​Pro​ ​ជា​ស៊េរី​ខ្ពស់​ជាងគេ​បំផុត​ ​ដែល​មាន​បំពាក់​កាមេរ៉ា​រហូតដល់​ ​3គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​។​ ​

    ​លក្ខណ​សម្បត្តិ​ខ្លះ​ៗ​របស់​ ​iPhone​ ​11​ ​Pro​/​Pro​ ​Max​ ​៖​
    ​iPhone​ ​11​ ​Pro​ ​ប្រើ​អេក្រង់​ ​OLED​ ​ទំហំ​ ​5.8​ ​អ៊ីញ​ ​
    ​iPhone​ ​11​ ​Pro​ ​Max​ ​អេក្រង់​ ​6.5​ ​អ៊ីញ​
    ​ប្រើប្រាស់​បន្ទះ​ឈីប​ ​A13​ ​Bionic​ ​ដំណើរការ​លឿន​ជាង​មុន​ ​និង​សន្សំសំចៃ​ថាមពល​ច្រើនជាង​មុន​
    ​កាមេរ៉ា​ក្រោយ​ចំនួន​ ​3កម្រិត​ ​12MP​ ​ប្រភេទ​ ​Wide​,​ ​កម្រិត​ ​12MP​ ​ប្រភេទ​ ​Ultra​-​Wide​ ​ថតរូប​ទំហំ​ ​120​ ​ដឺក្រេ​ ​និង​ ​12​ ​MP​ ​ប្រភេទ​ ​Telephoto​ ​Zoom​ ​បាន​ ​2X​
    ​កាមេរ៉ា​ខាងក្រោយ​មានមុខ​ងារ​ ​Night​ ​Mode​ ​ជំនួយ​ដល់​ការ​ថតរូប​ក្នុង​ទី​ងងឹត​ ​និង​អាច​ថត​វីដេអូ​កម្រិត​ ​4K​
    ​កាមេរ៉ា​មុខ​កម្រិត​ ​12MP​ ​អាច​ថត​វីដេអូ​ ​4K​ ​និង​ថត​វីដេអូ​ ​Slo​-​Mo​ ​បាន​ជាលើកដំបូង​
    ​iPhone​ ​11​ ​Pro​ ​ថ្ម​កាន់​បាន​យូរ​ជាង​ ​iPhone​ ​XS​ ​4​ ​ម៉ោង​ ​ហើយ​ ​Pro​ ​Max​ ​កាន់​យូរ​ជាង​ ​XS​ ​Max​ ​ចំនួន​ ​5​ ​ម៉ោង​
    ​ក្នុង​ប្រអប់​មាន​ឆ្នាំង​សាក​ល្បឿន​លឿន​ ​18​ ​វ៉ាត់​
    ​អាច​ធន់​នឹង​ទឹក​កម្រិត​ ​IP68​
    ​iPhone​ ​11​ ​Pro​ ​មានតម្លៃ​ចាប់ពី​ ​999ដុល្លារ​
    ​iPhone​ ​11​ ​Pro​ ​Max​ ​មានតម្លៃ​ចាប់ពី​ ​1090ដុល្លារ​
    ​ចេញ​លក់​ថ្ងៃទី20​ ​ខែកញ្ញា​

    ​អ្នក​អាច​ទស្សនា​វីដេអូ​ ​iPhone​ ​ជំនាន់​ថ្មី​តា​មលិង​ក៍​ខាងក្រោម​នេះ​៖​

    https://youtu.be/ZA3MV2V–TU

    https://youtu.be/cVEemOmHw9Y





  • ខកបំណង​.​.​.​ឡុង​ ​សំណាង​ ​បាន​ត្រឹម​ស្មើ​ថៃ​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​

    ខកបំណង​.​.​.​ឡុង​ ​សំណាង​ ​បាន​ត្រឹម​ស្មើ​ថៃ​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​

    ក្នុង​ការប្រកួត​ ​Mouy​ ​Thai​ ​Super​ ​Champ​ ​កាលពីយប់មិញ​នេះ​ ​កីឡាករ​គុន​ខ្មែរ​ ​ឡុង​ ​សំណាង​ ​(​កម្ពុជា​)​ ​និងកីឡា​ករ​ ​Starboy​ ​Petchkiatpetch​ ​(​ថៃ​)​ ​បាន​ជួបគ្នា​នៅ​លើ​សង្វៀន​ដោយ​លទ្ធផល​កីឡាករ​គុន​ខ្មែរ​បាន​ត្រឹម​ស្មើ​កី​ឡ​ករ​ថៃ​តែប៉ុណ្ណោះ​។​

    ​ក្ន​ង​ការប្រកួត​នេះ​ ​កីឡាករ​កម្ពុជា​ហាក់​មានប្រៀប​ជាង​កីឡាករ​ថៃ​ ​ដោយ​សា​រឡុង​ ​សំណាង​បាន​វាយកែង​ចំ​ពេញ​ៗ​ផ្ទៃមុខ​ ​កីឡាករ​ថៃ​ ​បណ្ដាល​ឱ្យ​បែក​រយះ​យ៉ាងដំណំ​ ​និង​ទោះជា​អាជ្ញា​កណ្តាល​បាន​ផ្អាក​ការប្រកួត​ជាច្រើនលើក​ដើម្បី​រាប់​ទៅលើ​កីឡាករ​ថៃ​ក្តី​ ​ក៏​ពិន្ទុ​បាន​ត្រឹមតែ​ស្មើ​ប៉ុណ្ណោះ​។​ ​ក្នុង​ការប្រកួត​មួយ​នេះ​ដែរ​ ​ក្រៅ​ពី​ឡុង​ ​សំណាង​ ​ក៏​មាន​កីឡាករ​ខ្មែរ​ ​1រូប​ទៀត​ឡើង​ប្រកួត​ដែរ​ ​គឺ​កីឡាករ​ ​យ៉ន​ ​ដា​រ័ត្ន​ ​ដោយ​ទទួល​បាន​លទ្ធផល​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​៕​


  • បារ៉ែន​មិនសូវ​ជឿជាក់​លើ​ការប្រកួត​ ​ដោយសារ​មូលហេតុ​មួយ​

    បារ៉ែន​មិនសូវ​ជឿជាក់​លើ​ការប្រកួត​ ​ដោយសារ​មូលហេតុ​មួយ​

    ​ការប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​World​ ​Cup​ ​ជុំ​ទី2​ ​កម្ពុជា​បាន​ជួប​ជាមួយនឹង​ក្រុម​ប៉ារែ​នកា​លពី​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ល្ងាច​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​វេលា​ម៉ោង​ ​6​:​30នាទី​ល្ងាច​ ​ដោយ​កម្ពុជា​កំពុង​ស្ថិតនៅ​លើកំពូល​តារាង​នៃ​ពូលC​ ​ក្រោយ​ស្មើ​ហុងកុង​ ​ហើយ​ប៉ារែន​ ​ស្មើ​អ៊ឺ​រ៉ា​ក់​កាលពី​ប្រកួត​ដំបូង​។​

    ​ទាក់ទង​នឹង​រឿងរ៉ាវ​មុន​ការប្រកួត​កាលពី​ម្សិលមិញ​ ​គ្រូបង្វឹក​ជម្រើសជាតិ​បារ៉ែន​ ​លោក​ ​Helio​ ​Sousa​ ​បាន​ថ្លែង​ជុំវិញ​រឿង​ការប្រកួត​ជាមួយនឹង​កម្ពុជា​ថា​ ​កូនក្រុម​របស់​លោក​ ​ប្រហែលជា​មិនសូវ​មាន​ភាព​ជឿជាក់​ឡើយ​ ​ដោយសារតែ​ស្មៅ​នៅ​កម្ពុជា​ជា​ស្មៅ​សិប្បនិម្មិត​ ​ខណៈ​ដែល​កូនក្រុម​របស់​លោក​ស្ទើរតែ​ទាំងអស់​មិនដែល​លេង​នៅ​លើ​ទីលាន​សិប្បនិម្មិត​បែបនេះ​ឡើយ​។​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារ៉ែន​ទើបតែ​យក​ឈ្នះ​អ៊ឺ​រ៉ា​ក់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ ​និង​បាន​លើក​ពានរង្វាន់​អាស៊ី​ខាងលិច​ ​ហើយ​បើ​គិត​ពី​ចំនួន​ ​6ប្រកួត​ចុងក្រោយ​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​រូប​នេះ​ ​ក្រុម​នេះ​មិនដែល​ចាញ់​ឡើយ​ ​ដោយ​ឈ្នះ5​ ​និង​ស្មើ1​៕​


  • រៀន​ក៏​ពូកែ​ ​ទាត់បាល់​ក៏​ពូកែ​!​ ​សៀង​ ​ចន្ធា​ ​ប្រឡងជាប់​បាក់ឌុប​ហើយ​

    រៀន​ក៏​ពូកែ​ ​ទាត់បាល់​ក៏​ពូកែ​!​ ​សៀង​ ​ចន្ធា​ ​ប្រឡងជាប់​បាក់ឌុប​ហើយ​

    ​កាលពី​ព្រឹកមិញ​នេះ​ ​ទំព័រ​ផ្លូវការ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បង្ហោះ​លទ្ធផល​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ដោយ​ក្នុង​នោះ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​ក៏​មានឈ្មោះ​ក្នុង​នោះ​ដែរ​ ​ហើយ​ជា​លទ្ធផល​ ​គឺ​រូបគេ​បាន​ប្រឡងជាប់​ជាស្ថាពរ​។​

    ​គួរ​បញ្ជាក់​ថា​ ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​ ​17ឆ្នាំ​របស់​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ ​សៀង​ ​ចន្ធា​ ​បាន​ប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រចាំឆ្នាំ2019​ ​ហើយ​ ​ដោយ​ទទួល​បាន​លទ្ធផល​ ​និទ្ទេស​ ​E​ ​ដោយ​ក្នុងចំណោម​មុខវិជ្ជា​ចំនួន​ ​7មុខ​ ​ជាប់​ ​3មុខ​ ​ធ្លាក់​ចំនួន​ ​4មុខ​៕​


  • មូស​ចូលចិត្ត​ខាំ​មនុស្ស​ប្រភេទ​ណាខ្លះ​?

    មូស​ចូលចិត្ត​ខាំ​មនុស្ស​ប្រភេទ​ណាខ្លះ​?

    តើ​អ្នក​ធ្លាប់​អង្គុយ​ជាមួយ​មនុស្ស​ច្រើន​នាក់​ តែ​អ្នកខ្លះ​ក៏​រអ៊ូរទាំ​ថា​ មូស​ខាំ​រហូត​? តែ​អ្នកខ្លះ​ទៀត​ក៏​ប្រាប់​វិញ​ថា​ មិនធ្លាប់​ ឬមិន​មាន​មូស​ខាំ​សូម្បី​តែ​បន្ដិច​។ ចំណុច​នេះ​បាន​កើតជា​ចម្ងល់​សម្រាប់​មនុស្ស​មួយចំនួន​ជា​ខ្លាំង​ ថា​ហេតុអ្វីបានជា​មូស​ខាំ​តែ​គេ​ ហើយ​មិន​ខាំ​អ្នក​នោះ​អុីចឹង​? ដូច្នេះនៅ​ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន ចង់​ពន្យល់​ប្រាប់​ប្រិយមិត្ត​អ្នកអាន​ថា​ តើ​មនុស្ស​ប្រភេទ​ណា​ដែល​ចូលចិត្ត​មូស​ខាំ​ ? ចុះ​ហេតុអ្វីបានជា​អ្នកខ្លះ​មូស​មិន​ខាំ​? ពិត​ដែរ​ឬទេ​? មាន​វិធី​អ្វី​ដែល​អាច​ជួយការ​ពារ​មូស​មិន​ឱ្យ​ចូល​មក​កៀក​ខ្លួន​របស់​យើង​បាន​? តោះ​មក​ធ្វើការ​ស្វែងយល់​ទាំងអស់គ្នា​។

    “មូស​” ចូលចិត្ត​ខាំ​មនុស្ស​ប្រភេទ​ណា​ ?
    1. មនុស្ស​ដែល​បែកញើស​ចេញ​មក​ច្រើន​ ក្រៅពី​ក្លិន​ញើស​ហើយ​ នៅ​មាន​បញ្ហា​របស់​សីតុណ្ហភាព​ស្បែក​បញ្ចេញកម្ដៅ​មក​ខាងក្រៅ​ ព្រម​ជាមួយនឹង​ទឹក​ញើស​ផង​ដែរ​។
    2. មនុស្ស​ដែល​មាន​សីតុណ្ហភាព​ស្បែក​ក្ដៅ​ជាង​មនុស្ស​ធម្មតា​។ ពោល​គឺ​មិន​សំដៅ​ទៅដល់​អ្នកជំងឺ​គ្រុនក្ដៅ​នោះ​ទេ​។
    3. ក្រុម​មនុស្ស​ចូលចិត្ត​ហាត់ប្រាណ​។ ក្រៅ​ពី​បាន​បញ្ចេញ​ញើស​ និង​សារធាតុ​ខ្លាញ់​ដែល​ដុត​កម្ដៅ​ក្នុង​រាងកាយ​ឱ្យ​ចេញ​មក​ខាងក្រៅ​ហើយ​នោះ​ នៅ​មាន​សារធាតុ​កាបូន​ដែល​បាន​បញ្ចេញ​មក​ និង​ភាយ​ក្លិន​ជាប់​ខ្លួន​ថែមទៀត​ផង​។
    ប្រសិនបើ​អ្នក​ហាត់ប្រាណ​នៅពេល​រសៀល​ នៅក្នុង​តំបន់​សួន​សាធារណៈ​ត្រ​ជា​ក់ៗ​ នោះ​ស្បែក​របស់​អ្នក​នឹង​ប្រឈម​ជាមួយ​ការ​ទាក់​ទាញ​ឱ្យ​មូស​ខាំ​បាន​យ៉ាង​ងាយ​។
    4. ស្បែក​ក្មេង​តូច​ ដែល​មាន​លក្ខណៈ​ និង​ក្លិន​ ដែល​មូស​ហោះ​កាត់​ហើយ​ឈ្ងុយ​គួរ​ឱ្យ​ចង់​ខាំ​ជាង​ស្បែក​របស់​មនុស្ស​ធំ​។
    5. ស្ត្រី​ងាយ​ត្រូវ​មូស​ខាំ​ជាង​បុរស​ ក៏​ព្រោះថា​ អ័​រមូ៉​នដែ​លមា​នប្រ​ភេទ​ខុសគ្នា​។
    6. អ្នក​ដែល​ស្លៀកពាក់​ខោអាវ​ពណ៌​ងងឹត​ៗ ឬស្រ​អាប់​ៗ ឬប្រភេទ​ខោអាវ​វាល​ចេញ​សាច់​ ដែល​ជាហេតុ​បណ្ដាល​ឱ្យ​មូស​ចូលចិត្ត​ខាំ​ និង​ងាយ​ខាំ​បាន​ជាង​អ្នក​ដែល​ស្លៀកពាក់​ជិ​តៗ​ខ្លួន​។
    7. មនុស្ស​ដែល​បែកញើស​បាតជើង​ ឬមិន​បាន​សម្អាត​នា​ម័យ​ជើង​បាន​ស្អាត​ ព្រោះថា​ ភាគច្រើន​សត្វ​មូស​ចូលចិត្ត​ខាំ​ និង​ប៊ឺ​តឈាម​តែ​ស្បែក​ដែល​មាន​ក្លិន​ខ្លាំង​ ហើយ​វា​ដេញ​តាម​ក្លិន​ញើស​ដែល​ជាប់នឹង​បាតជើង​។

    វិធីការ​ពារ​មិន​ឱ្យ​មូស​ខាំ​
    1. ប្រើប្រាស់​ថ្នាំ​ការពារ​មិន​ឱ្យ​មូស​ខាំ​ មិន​ថា​តែ​ប្រភេទ​ថ្នាំ​បាញ់​ លាប​ ម្សៅ​ គ្រី​ម ឬផ្សែង​បាញ់​នៅ​បរិវេណ​ផ្ទះ​ គឺ​អ្នក​ត្រូវតែ​ការពារ​ជាប់​ជានិច្ច​។
    2. ជ្រើសរើស​ខោអាវ​ដែល​មាន​ពណ៌​ចែង​ចាំង​ភ្លឺ​ៗ។
    3. ងូតទឹក​ជាប្រចាំ​ឱ្យ​រាងកាយ​បាន​ស្អាតបាត​ ប្រាសចាក​ក្លិន​ញើស​ និង​កាត់បន្ថយ​កម្ដៅ​ពី​ស្បែក​បាន​ល្អ​ប្រសើរ​។
    4. ចៀសវាង​ពី​កន្លែង​ដែល​មាន​មូស​រស់នៅ​ដូចជា​ កន្លែង​ងងឹត​ មាត់ទឹក​ ក្នុង​ព្រៃ​ ឬនៅ​តាម​គុម្ព​ស្មៅ​។ បើ​ចាំបាច់​ណាស់​ អ្នក​គួរតែ​មាន​សម្លៀក​បំពាក់​ភ្លឺ​ៗ ហើយរុំ​ជិត​ដូចជា​ ខោជើងវែង​ និង​អាវដៃវែង​ជាដើម​។ មិន​ត្រូវ​ប្រើ​សម្លៀកបំពាក់​ដែល​មាន​សាច់​ស្ដើង​ៗ ឬក្រណាត់​ស្ដើង​មក​រុំ​ខ្លួន​នោះ​ទេ​។
    5. ដាក់​មុង​ សំណាញ់​ រណាំ​ង ដែល​មូស​មិន​អាច​ចូលក្នុង​ផ្ទះ​បាន​ និង​មិន​ត្រូវ​បើក​បង្អួច​ចោល​នៅពេល​រសៀល​ និង​យប់​ឡើយ​ ព្រោះ​វា​ជា​ឱកាស​ដែល​មូស​អាច​ហើរ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​បាន​។
    6. បំផ្លាញ​សំបុក​ និង​កន្លែង​ដែល​មូស​អាច​ពង​ និង​បង្ក​កំណើត​បាន​នៅក្នុង​បរិវេណ​ផ្ទះ​ ដូចជា​ ផើងផ្កា​ ថូផ្កា​ ធុងទឹក​ អាងទឹក​ដែល​មិន​មាន​គម្រប​ និង​កន្លែង​ចិញ្ចឹមសត្វ​ជាដើម​។
    ក្រៅពី​មូស​ខាំ​ធ្វើ​ឱ្យ​យើង​រមាស់​ឈីបៗ​ហើយ​ រយៈពេល​ច្រើនថ្ងៃ​កន្លងទៅ​ បើ​នៅតែ​មាន​មូស​ខាំ​ទៀត​ នោះ​ស្បែក​របស់​អ្នក​អាច​នឹង​ឆ្លង​រោគ​វី​រ៉ុស​ ដែល​ធ្វើ​ឱ្យ​មាន​ជំងឺគ្រុនឈាម​ គ្រុន​រលាក​ស្រោមខួរ​ ម៉ា​ឡា​រៀ​ ឬគ្រុន​ស៊ី​កា​ជាដើម​។ ដូច្នេះ​ហើយ​បញ្ហា​មូស​ខាំ​ មិនមែន​ជា​បញ្ហា​ថ្មី​នោះ​ទេ​សម្រាប់​អ្នក​ ក៏ប៉ុន្ដែ​ការ​ប្រយ័ត្ន​ប្រយែង​ គឺជា​រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​។

    ការ​កម្ចាត់​មូស​នៅក្នុង​ផ្ទះ​របស់​អ្នក​ ដោយ​វិ​ធី​ងាយ​ៗ
    1. ខ្ទឹមស​ : អាហារ​ប្រើ​ប្រចាំថ្ងៃ​មួយ​នេះ​កុំ​មើលងាយ​ឱ្យ​សោះ​ ពីព្រោះ​ថា​វា​មាន​ក្លិន​អាច​បណ្តេញ​សត្វ​មូស​ឱ្យ​ចេញ​ឆ្ងាយ​បាន​។ វិធី​អនុវត្ត​គឺ​ ដំ​ខ្ទឹមស​ឱ្យ​បែក​រហូត​ចេញ​ទឹក​របស់​វា​មក​។ បន្ទាប់ពី​នោះ​ យក​ទៅ​ដាក់​ក្នុង​កូនចាន​ រួចហើយ​យក​ទៅ​ទុកចោល​នៅកន្លែង​ ដែល​សម្បូរ​សត្វ​មូស​ ព្រោះថា​ក្លិន​របស់​វា​អាច​បណ្តេញ​សត្វ​មូស​ឱ្យ​រត់ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​បាន​។2. ស្លឹក​ ឬដើម​ម្រះព្រៅ​ : ស្លឹក​ ឬដើម​ម្រះព្រៅ​ក៏អាច​ប្រើ​កម្ចាត់​សត្វ​មូស​បាន​ដូចគ្នា​ដែរ​ ប៉ុន្តែ​គ្រាន់តែ​ក្លិន​របស់​ម្រះព្រៅ​ងាយ​ហើរ​អស់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។ ហេតុនេះ​ឃើញថា​បើ​ចង់​ប្រើ​ស្លឹក​ ឬដើម​ម្រះព្រៅ​កម្ចាត់​សត្វ​មូស​ គប្បី​ធ្វើការ​ផ្លាស់​ប្តូរ​ឱ្យ​បាន​ញឹកញាប់​បន្តិច​។3. សម្បក​ក្រូចសើច​ : ប្រេង​នៅត្រង់​សម្បក​របស់​ក្រូចសើច​គេ​អាច​ប្រើ​ក្នុង​ការ​កម្ចាត់​សត្វ​មូស​បាន​ផង​ដែរ​។ ហេតុនេះ​អ្នក​ត្រូវ​ហាន់​សម្បក​ក្រូចសើច​ជា​ចំ​ណិ​តតូច​ៗ រួចហើយ​យក​ទៅ​ដាក់​នៅកន្លែង​ណាមួយ​សម្រាប់​ប្រើ​បណ្តេញ​មូស​។4. ជី​អង្កាម​ : ជា​បន្លែ​មួយ​ប្រភេទ​ទៀត​ដែល​គេ​អាច​ប្រើ​កម្ចាត់​សត្វ​មូស​បាន​ ដោយ​ទទួល​បាន​ផល​ល្អ​ផង​ដែរ​។ វិធី​ប្រើ​គឺ​ ត្រូវ​ញី​ស្លឹក​ស្រស់​ៗរបស់​វា​ រួច​យក​ទៅ​ដាក់​ត្រង់​ទីកន្លែង​ណាមួយ​នៅក្នុង​ផ្ទះ​ ដើម្បី​ប្រើ​កម្ចាត់​សត្វ​មូស​ទាំងនេះ​ឱ្យ​អស់​ទៅវិញ​។5. ជី​នាងវង​ : បន្លែ​មួយ​ប្រភេទ​នេះ​យើង​ក៏អាច​ប្រើ​តាមវិធី​ខាងលើ​ក្នុង​ការ​កម្ចាត់​សត្វ​មូស​បាន​ផង​ដែរ​។6. ស្លឹកគ្រៃ​ : ជា​រុក្ខជាតិ​ដែល​មាន​ភាព​ល្បី​ឈ្មោះ​ខាង​កម្ចាត់​សត្វ​មូស​ស្រាប់​ទៅ​ហើយ​។ ហេតុនេះ​យើង​អាច​រក​ស្លឹកគ្រៃ​មក​ដាំ​ក្បែរ​ផ្ទះ​ឱ្យ​បាន​ច្រើន​ ព្រោះថា​វា​អាច​បណ្តេញ​សត្វ​មូស​ឱ្យ​ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​ ដើម្បី​កុំឱ្យ​វា​មក​រំខាន​អ្នក​ និង​សមាជិក​ក្នុង​គ្រួសារ​បន្ត​ទៀត​៕

  • ពិតជា​កក្រើក​ខ្លាំង​!​!​ ​គ្រាន់តែ​បញ្ចាំង​លើ​កញ្ចក់​ទូរ​ទស្សន៍​ថោន​ ​រឿង​«​រ៉ៃ​មាស​»​ ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ ​

    ពិតជា​កក្រើក​ខ្លាំង​!​!​ ​គ្រាន់តែ​បញ្ចាំង​លើ​កញ្ចក់​ទូរ​ទស្សន៍​ថោន​ ​រឿង​«​រ៉ៃ​មាស​»​ ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ ​

    ​រឿង​ភាគ​ទូរ​ទស្សន៍​ថោន​ ​«​រ៉ៃ​មាស​»​ ​ដែល​មានការ​តារា​សម្តែង​ពីសំណាក់​តារា​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​ដូចជា​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​អ្នកនាង​ ​នៅ​ ​សូ​នី​តា​ ​លោក​ ​អ៊ុន​ ​សុធា​ ​កញ្ញា​ ​ឌុច​ ​លីដា​ ​និង​តារា​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​រូប​ទៀត​នេះ​ ​កំពុងតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ ​ដោយ​ល្បី​ថា​ ​រឿង​ភាគ​នេះ​ ​អ្នកដឹកនាំ​សម្ដែង​ពូកែ​រើស​តួ​ ​សម្ដែង​ត្រូវ​ម៉ាច់​ត្រូវ​ម៉ក់​តែម្ដង​។​

    ​ក្នុង​រឿង​ ​«​រៃ​មាស​»​ ​ប្រជុំ​ទៅ​ដោយ​តារា​សម្តែង​ល្បី​ៗ​ជាច្រើន​ ​ជាក់ស្តែង​គ្រាន់តែ​រឿង​នេះ​ដាក់​បញ្ចាំង​ក្នុង​ថ្ងៃ​ដំបូង​ ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​រហូត​ធ្វើ​ឱ្យ​តារា​សម្តែង​នៅក្នុង​រឿង​នេះ​ម្នា​ក់ៗ​មាន​ក្តី​រំពឹង​ថា​ភាពយន្ត​មួយ​នេះ​នឹង​ផ្ទុះ​ខ្លាំង​ប្រចាំឆ្នាំ​ ​។​ ​រឿង​ ​«​រៃ​មាស​»​ ​ទើបតែ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថោ​នកា​លពី​យប់មិញ​នេះ​ ​បន្ទាប់ពី​បាន​ផលិត​អស់​ពេល​យ៉ាង​យូរ​ ​គ្រាន់តែ​រឿង​នេះ​ចាក់​បញ្ចាំង​ភ្លាម​ ​មាន​អ្នកគាំទ្រ​ច្រើន​មិនធម្មតា​ ​ជាពិសេស​អ្នកទស្សនា​បាន​លាន់មាត់​សរសើរ​ដល់​តារា​សម្តែង​នៅក្នុង​រឿង​នេះ​គ្រប់​ៗ​គ្នា​ ​។​ ​ជាមួយនឹង​ការ​ចាក់​បញ្ចាំង​រឿង​ ​«​រៃ​មាស​ ​»​ ​បាន​ធ្វើ​ឱ្យ​តារា​សម្តែង​ជាច្រើន​រូប​នៅក្នុង​រឿង​នេះ​ ​ម្នា​ក់ៗ​មាន​ទឹកចិត្ត​ ​និង​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ ​នៅពេល​ឃើញ​សន្ទុះ​ការ​គាំទ្រ​ច្រើន​ ​រហូត​ធ្វើ​ឱ្យ​តារា​នៅ​ ​ក្នុង​រឿង​ ​នេះ​ម្នា​ក់ៗ​បាន​ពោល​ពាក្យ​ថា​ ​ពួកគេ​សង្ឃឹមថា​ ​រឿង​ ​«​រៃ​មាស​»​ ​នឹង​ផ្ទុះ​ខ្លាំង​មាន​អ្នកគាំទ្រ​ច្រើន​ ​។​

    ​ ​រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ​ជា​ស្នាដៃ​ផ្ទាល់​របស់​ ​អ្នកស្រី​ពាន់​ ​ភួង​បុប្ផា​ ​ដែល​ជា​អ្នកនិពន្ធ​ ​និង​ដឹកនាំ​រឿង​ជើងចាស់​មួយ​រូប​មានបទពិសោធន៍​ច្រើន​ឆ្នាំ​។​ ​អ្នកស្រី​ក៏បាន​លើកឡើង​ថា​ ​ភាពយន្ត​ថ្មី​របស់​ខ្លួន​មួយ​នេះ​ ​អាច​នឹង​ទាក់ចិត្ត​អ្នកទស្សនា​បាន​ច្រើន​ស្រប​ពេល​ដែល​ភាពយន្ត​ថ្មី​ ​ឆ្លុះបញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​ ​បង្ហាញ​ពី​រឿងរ៉ាវ​គ្រួសារ​ ​និង​ស្នេហា​ដ៏​ស្មុគស្មាញ​ ​និង​បាន​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ ​ដែល​គ្រួសារ​មួយចំនួន​ក្នុង​សង្គម​បច្ចុប្បន្ន​ ​កំពុង​ជួបប្រទះ​។​ ​

    ​សម្រាប់​បងប្អូន​អ្នកគាំទ្រ​ទាំងអស់​ចង់​ទស្សនា​ ​រឿង​ ​«​រៃ​ ​មាស​»​ ​នឹង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ថោន​ ​ហ្វូ​ល​ ​អេ​ជ​ឌី​ធី​វី​ ​#​TOWN​ ​FULL​ ​HDTV​ ​ដែល​ធ្វើការ​ផ្សាយ​ចាប់ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃពុធ​ ​នៅ​វេលា​ម៉ោង08​:​00​-​09​:​00យប់។ តែបើខកខានមិនបានទស្សនានៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកអាចចូលទៅទស្សនាលើបណ្ដាញសង្គហ្វេសប៊ុករបស់ ​TOWN​ ​FULL​ ​HDTV ៕​




  • ចាងហ្វាង​ផលិតកម្ម​ ​មហាហង្ស​ ​ទៅ​គាំទ្រ​ជម្រើសជាតិ​កម្ពុជា​ដល់​កីឡដ្ឋាន​ ​

    ចាងហ្វាង​ផលិតកម្ម​ ​មហាហង្ស​ ​ទៅ​គាំទ្រ​ជម្រើសជាតិ​កម្ពុជា​ដល់​កីឡដ្ឋាន​ ​

    ​ដូច​បានដឹង​ស្រាប់ហើយ​ថា​ ​ម្ចាស់​ផលិតកម្ម​មហាហង្ស​គឺ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​មាន​បេះដូង​មួយ​ស្រឡាញ់​ប្រភេទ​កីឡាបាល់ទាត់​ ​ដោយ​លោក​តែ​តែង​បង្កើត​កម្មវិធី​ប្រកួត​ឱ្យ​តារា​សិល្បៈ​ ​និង​បាន​ទៅ​គាំទ្រ​ការប្រកួត​របស់​ក្រុមជម្រើសជាតិ​ផង​ដែរ​។​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ម្ចាស់​ផលិតកម្ម​មហាហង្ស​បានឱ្យ​ឃើញថា​ ​ទោះ​រវល់ការ​ងារ​ខ្លាំង​ប៉ុនណា​ក៏ដោយ​ ​ក៏​លោក​នៅតែ​ចំណាយពេល​ទៅ​គាំទ្រ​ការប្រកួត​បាល់ទាត់​រវាង​ក្រុម​កម្ពុជា​ ​និង​ប្រទេស​បារ៉ែន​ ​ដែល​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​ ​នៅ​កីឡដ្ឋាន​អូឡាំពិក​កាលពី​យប់​ថ្ងៃទី10​ ​កញ្ញា​ ​មុន​នេះ​។​ ​

    ​ក្រោយ​បញ្ចប់​ការប្រកួត​បាល់ទាត់​ ​ម្ចាស់​ផលិតកម្ម​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​សប៊ុ​ក​ខ្លួន​ថា​«​ ​55,000នាក់​សំរាប់​ថ្ងៃនេះ​ ​(​10​/​09​/​2019​)​ ​កម្ពុជា​គាំទ្រ​បាល់ទាត់​ណាស់​ ​ទោះ​ចាញ់1​-​0​ ​ក៏​នៅតែ​គាំទ្រ​កីឡាករ​ជម្រើសជាតិ​យើង​ដែរ​ ​ស៊ូ​ៗ​បន្ត​ទៀត​ខ្ញុំ​គាំទ្រ​អ្នកជា​និច្ច​»​។​ ​ការ​បង្ហោះ​សារ​ ​អម​ដោយ​រូបភាព​ទៅ​អង្គុយ​ទស្សនា​របស់​លោក​ ​បាន​ធ្វើឲ្យ​មានការ​សរសើរ​យ៉ាង​ខ្លាំង​ ​ថា​លោក​ពិតជា​ផលិតករ​ ​ដែល​មាន​បេះដូង​កីឡា​យ៉ាង​ពិតប្រាកដ​ ​ដោយ​ក្រី​ពី​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​បង្កើត​ក្រុមបាល់ទាត់​មហាហង្ស​ ​ដោយ​ប្រមែប្រមូល​តា​រាៗ​ឱ្យ​ក្លាយជា​អ្នក​បាល់ទាត់​អាជីព​ ​ដើម្បី​បំផុស​ឱ្យ​មានការ​គាំទ្រ​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា​ ​ក៍​បាន​ចំណាយពេល​ដ៏​មមាញឹក​ទៅ​ទស្សនា​បាល់ទាត់​ដោយ​ផ្ទាល់​ដល់​ស្តាត​អូឡាំពិក​ទៀត​។​ ​លោក​ធ្លាប់​ប្រកាស​ថា​ ​បើ​ទោះ​លោក​ជា​អ្នក​សិល្បៈ​ ​ប៉ុន្តែ​លោក​ក៏​មាន​ទឹកចិត្ត​ស្រលាញ់​ ​និង​ចង់​បំផុស​ពី​វិស័យ​កីឡាករ​ផង​ដែរ​ ​ទើប​លោក​តែង​ចំណាយពេល​វេលា​ ​និង​ធនធាន​ផ្ទាល់ខ្លួន​ ​គាំទ្រ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។​ ​ក្នុង​នោះ​លោក​ក៏បាន​បន្ត​គៀ​គរ​តារា​ល្បី​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ផលិតកម្ម​ ​ឱ្យ​ស្ម័គ្រចិត្ត​ចូលលេង​បាល់ទាត់​កាន់តែ​ច្រើន​ ​ដើម្បី​ឱ្យ​វិស័យ​មួយ​នេះ​ ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ ​ការប្រកួត​ជម្រុះ​វគ្គ​ ​World​ ​Cup​ ​រវាង​ក្រុម​កម្ពុជា​ ​និង​ក្រុម​បារ៉ែន​ ​នៅ​ស្ដា​ត​អូឡាំពិក​កាលពី​ថ្ងៃទី10​ ​កញ្ញា​ ​ក្រុម​កម្ពុជា​បាន​ចាញ់​បារ៉ែន1ទល់នឹង​សូន្យ​ ​ប៉ុន្តែ​គេ​នៅ​មើលឃើញ​ថា​ ​អ្នកគាំទ្រ​របស់​កម្ពុជា​ ​ពេញចិត្ត​ចំពោះ​លទ្ធផល​នៅក្នុង​ថ្ងៃ​នោះ​។​ ​លោ​ក​អ៊ិ​ន​ ​សុ​ភិន​ ​ក៏​ជា​អ្នកគាំទ្រ​ជម្រើសជាតិ​កម្ពុជា​ ​យ៉ាង​ងប់​ងល់​ផង​ដែរ​ ​ដោយ​ថែមទាំង​ទទូច​ឲ្យ​បន្ត​លើកទឹកចិត្ត​ជូន​ដល់​កីឡាករ​កម្ពុជា​ផង​ ​ដែល​នេះ​គឺជា​សារ​ដ៏​មានតម្លៃ​មួយ​ ​ក្នុង​ការ​បំផុស​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​វិស័យ​បាល់ទាត់​៕​

  • ទីផ្សារ​ វិស័យ​អចលនទ្រព្យ​កំពុង​ពង្រីក​ខ្លួន​ជាមួយនឹង​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​

    ទីផ្សារ​ វិស័យ​អចលនទ្រព្យ​កំពុង​ពង្រីក​ខ្លួន​ជាមួយនឹង​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​

    ប្រព័ន្ធ​បច្ចេកវិទ្យា​ Digital​ នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការប្រើ​ប្រាស់​ដើម្បី​ជា​ប្រយោជន៍​ ជាពិសេស​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​ផ្សេង​ៗ ដែល​ក្នុង​នោះ​បច្ចេកវិទ្យា​ Digitalនេះ​ មាន​ភាព​ចាំបាច់ក្នុង​ការប្រើ​ប្រាស់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហើយDigital​ Marketing​ ក៏​មានការ​រួមចំណែក​យ៉ាងសកម្ម​ផង​ដែរ​ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

    ដោយឡែក​ នៅក្នុង​ការចូលរួម​របស់​ប្រតិភូ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬ CVEA​ ទៅកាន់​កិច្ចប្រជុំ​សមាគម​អចលនទ្រព្យ​អាស៊ាន​(ARENA​) នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក៏បាន​លើកឡើង​ពី​ប្រធានបទ​ “និយាយ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​” ផង​ដែរ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“ការ​លើកឡើង​អំពី​ការពង្រីក​ខ្លួន​នៃ​វិស័យ​អចលនទ្រព្យ​ទៅ​ក្នុង​តំបន់​ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នេះ​គឺ​៖ ទី1​-យើង​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​សមាជិក​ទាំងអស់​ទៅ​ក្នុង​តំបន់​អាស៊ាន​ដែល​អាច​ធ្វើការងារ​ Business​ រួមគ្នា​បាន​ក្នុង​តំបន់​រវាង​សមាជិក​ និង​សមាជិក​ជា​បណ្តា​ប្រទេស​អាស៊ាន​ គឺ​យើង​បើកផ្លូវ​តាមរយៈ​ Platform​ សមាគម​អចលនទ្រព្យ​អាស៊ាន​ (ARENA​) ឬសមាគម​អចលនទ្រព្យ​ម៉ា​យ៉ូ​នាMayonia​របស់​ប្រទេស​មីយ៉ាន់ម៉ា​”។

    លោក​ប្រធាន​សមាគម​បាន​បន្ត​ថា​៖“ទី2​-តួនាទី​ពី​ប្រទេស​មួយ​ ទៅកាន់​ប្រទេស​មួយទៀត​នៅក្នុង​តំបន់​អាស៊ាន​ យើង​មាន​លក្ខខណ្ឌ​ដើម្បី​ Invesment​ គឺ​យើង​អាច​វិនិយោគ​ពី​ប្រទេស​យើង​ទៅ​ស្រុក​គេ​ និង​ពី​ប្រទេស​គេ​មក​វិនិយោគ​ក្នុង​ស្រុក​យើង​។ អ៊ីចឹង​យើង​អាច​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​ និង​អាច​បង្ហាញ​អំពី​ឱកាស​វិនិយោគ​ របស់​ក្រុមហ៊ុន​នី​មួយ​ៗនៃ​ប្រទេស​គេ​អាច​វិនិយោគ​នៅក្នុង​ប្រទេស​យើង​ផង​ដែរ​”។

    លោក​បាន​បញ្ជាក់​ថា​៖“ ខ្ញុំ​បាន​ដឹកនាំ​ប្រតិភូ​ចំនួន​ 34នាក់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​ថ្មី​ៗនេះ​ គឺ​ដើម្បី​ឱ្យ​សមាជិកសមាគម​គាត់​បាន​ស្វែងយល់​ពី​ឱកាស​វិនិយោគ​អំពី​ប្រទេស​មីយ៉ាន់ម៉ា​ ព្រោះ​ប្រទេស​នេះ​ប្រៀប​ដូច​ប្រទេស​កម្ពុជា​យើង​កាល​10ឆ្នាំមុន​ដែរ​ ដែល​យើង​អាច​មានឱកាស​ធ្វើការ​វិនិយោគ​បាន​។ ទន្ទឹម​នឹង​ដែរ​ ក៏​មាន​អ្នក​វិនិយោគ​របស់​មីយ៉ាន់ម៉ា​ គាត់​ចាប់អារម្មណ៍​មក​វិនិយោគ​ក្នុង​ស្រុក​យើង​ផង​ដែរ​។លោក​ សុ​ខនីម​ ក៏បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​៖“ពាក់ព័ន្ធ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ គេ​និយាយ​អំពី​តិ​ចណូ​ឡូ​ហ្ស៊ី​ Technology​។ គេ​និយាយ​ថា​ តើ​តិ​ចណូ​ឡូ​ហ្ស៊ី​សម័យ​ឥឡូវ​ វា​ដើរ​យ៉ាងម៉េច​? និង​បាន​ជួយ​អ្វីខ្លះ​ដល់​វិស័យ​អចលនទ្រព្យ​ដែរ​ឬទេ​? និង​វា​អាច​ជាគូ​ប្រកួតប្រជែង​ទេ​? ដូច្នេះ​តិ​ចណូ​ឡូ​ហ្ស៊ី​គេ​ពិភាក្សា​ទៅ​ គេ​ឃើញថា​ វា​បាន​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​ច្រើន​”។

    ជាមួយគ្នា​នេះ​ដែរ​ ព័ត៌មាន​មួយចំនួន​ តិ​ចណូ​ឡូ​ហ្ស៊ី​ជា​អ្នក​ផ្តល់​ ជា​អ្នក​គ្រប​ដណ្តប់​លើ​ការងារ​និង​ជា​អ្នក​រៀបចំ​ធ្វើ​ ហើយTechnology ជា​អ្នកចាប់​ផ្តើម​ជួយ​សន្សំ​ពេលវេលា​ជា​ ហ្គោ​លម៉ាប​ Goal​ Map​ ជា ​Google​ ជា​ប្រព័ន្ធ​ Booking​ Online​ គឺ​សុទ្ធតែ​ជាផ្នែក​មួយ​ជួយ​សន្សំ​ពេលវេលា​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ប្រទេស​នៅក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុ​ខនីម​។លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“តែ​ទន្ទឹម​នឹង​នេះ​ ក៏​មាន​អ្នកខ្លះ​បារម្ភ​ផង​ដែរ​ថា​ តិ​ចណូ​ឡូហ្ស៊ីកា​ន់​តែ​រីកចម្រើន​ នឹង​ធ្វើ​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​បាត់បង់​ឱកាស​ ឬបាត់បង់​ការ​ងារ​ខ្លះ​ៗ ប៉ុន្តែ​ជា​ការ​សន្និដ្ឋាន​ចុងក្រោយ​ទៅ​ គឺថា​ ជាទូទៅ​ផ្នែក​នី​មួយ​ៗធ្វើការ​កំណត់​ឱ្យ​ System​ តែ​ចំពោះ​ទឹក​លុយ​ធំៗ​ ការទិញ​-លក់​ទាមទារ​ឱ្យ​មាន​ភ្នាក់ងារ​អចលនទ្រព្យ​ដើម្បី​ចូលរួម​ជាមួយគ្នា​ ព្រោះ​ភ្នាក់ងារ​ជា​មនុស្ស​ដែល​ជា​អ្នកធ្វើការ​ចរចា​នៅក្នុង​ចំណុច​កណ្តាល​រវាង​អ្នកលក់​ និង​អ្នកទិញ​ហើយ​យើង​ជា​មនុស្ស​ដែល​អាច​សកម្ម​ រ៉ាប់រង​កិច្ចការ​ងារ​ តែ​ Technology​ ពិបាក​នឹង​ចាប់​យក​ការងារ​ហ្នឹង​បាន​”។

    សូម​បញ្ជាក់​ដែរ​ថា​ ថ្មី​ៗនេះ​គេ​បានឃើញ​នូវ​ការបង្កើត​ឡើង​នៃ​សាលា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate​ School​ of​ Cambodia​) ជា​ការ​បណ្តុះ​ជំនាញ​ខ្លី​ក្រោម​ប្រធានបទ​ “ជំនាញ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​សតវត្សរ៍​ទី21​” ដើម្បី​ចូលរួម​លើ​កម្ពស់​ និង​ជំរុញ​ការ​លក់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

    អ្នកជំនាញ​ នៃ​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កម្មវិធី​បណ្តុះបណ្តាល​នេះ​ គឺ​មាន​សារៈសំខាន់​ និង​ផ្តល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​អចលនទ្រព្យ​ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ ឬបណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook​ គឺ​មាន​សារៈសំខាន់​ណាស់​ ដែល​វា​អាច​ជួយ​យើង​បាន​ច្រើន​ និង​អាច​ទទួល​បាន​ភាព​ជោគជ័យ​ ប្រសិនបើ​យើង​ចេះ​ប្រើប្រាស់​ដោយ​សមស្រប​។

    អ្នកជំនាញ​ដដែល​បាន​បន្ត​ទៀត​ថា​៖“បច្ចុប្បន្ន​នេះ​ មាន​មនុស្សជា​ច្រើន​ដែល​កំពុងតែ​យក​បណ្តាញ​មួយ​នេះ​ធ្វើជា​ប្រយោជន៍​ ប៉ុន្តែ​លទ្ធផល​ដែល​ជោគជ័យ​ គឺ​មាន​មនុស្ស​តិចណាស់​ ដោយសារតែ​ការប្រើ​ប្រាស់​មិន​ត្រូវ​បច្ចេកទេស​។ ដូច្នេះ​ការយល់​ដឹង​ស៊ីជម្រៅ​ពី​បណ្តាញ​ផ្សព្វផ្សាយ​ឌីជីថល​ ជាពិសេស​បាន​យល់​ច្បាស់​ពី​របៀប​ប្រើ​ ដើម្បី​ណែនាំ​ពី​ផលិតផល​ ជាពិសេស​គឺ​ការជំរុញ​ផលិតផល​អចលនទ្រព្យ​របស់​ខ្លួន​ទៅដល់​ដៃ​អតិថិជន​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ យើង​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ក្នុង​ពេល​ដ៏​ខ្លី​។ តាមរយៈ​សាលា​អចលនទ្រព្យ​កម្ពុជា​ ដែល​តែងតែ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​បណ្តុះបណ្តាល​ជំនាញ​ និង​ផ្តល់​នូវ​ចំណេះដឹង​បន្ថែម​ថ្មី​ទៅដល់​អ្នក​ដែល​កំពុងតែ​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​”៕

  • តារា​ហ្វេ​សប៊ុ​ក​អ្នកនាង​ ​Love​ ​Riya​ ​និង​ស្វាមី​ ​ប្រកាស​ទទួល​សម្ដែង​ភាពយន្ដ​ ​និង​ស្ព​ត​ពាណិជ្ជកម្ម​ ​

    តារា​ហ្វេ​សប៊ុ​ក​អ្នកនាង​ ​Love​ ​Riya​ ​និង​ស្វាមី​ ​ប្រកាស​ទទួល​សម្ដែង​ភាពយន្ដ​ ​និង​ស្ព​ត​ពាណិជ្ជកម្ម​ ​

    ​ខណៈ​ពេល​ដែល​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បង្ហាញ​វត្តមាននៅក្នុងកម្មវិធីផលិតផលទឹកគោសម្រាប់ម្ដាយនិងទារក​ ​មុន​នេះ​តារា​ស្រី​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គឺ​ ​អ្នកនាង​ ​Love​ ​Riya​ ​មាន​សម្រស់​ដូច​កូនកាត់​ម៉ាឡេស៊ី​ ​បាន​បង្ហាញខ្លួន​ក្នុង​ឈុត​រ៉ូប​ប្លែកភ្នែក​ ​រហូត​ម្នា​ក់ៗ​​ត្របាញ់​ភ្នែក​សរសើរ​អ្នកនាង​និង​ស្វាមី​ ​ស្អាត​ខ្លាំង​ ​ស្អាត​ដូច​កូនកាត់​ទាំងគូ​តែម្ដង​។​

    ​ក្រោយ​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ​លក់​ផលិតផល​គ្រឿងសំអាង​តាម​ប្រព័ន្ធ​អន​ឡា​ញយ៉ាង​គគ្រឹក​គ​គ្រែង​ ​អ្នកនាង​ ​រី​យ៉ា​ ​និង​ស្វាមី​ទទួល​បាន​ភាព​កក់ក្តៅ​ជា​បន្ត​ទៀត​ ​ក្រោយពេល​ពពោះ​ជិ​ត​ប្រសូត្​របុ​ត្រ​ ​ដែល​ជា​ចំណងដៃ​។​ ​បើ​តាម​ការ​បង្ហើប​ពីសា​មី​ខ្លួន​ចង់​បន្ត​ឱកាស​វាយលុក​ក្នុង​សិល្បៈ​ប្រសិនបើ​ពិចារណា​ត្រូវរ៉ូវ​គ្នា​។​ ​អ្នកនាង​ ​Love​ ​Riya​ ​បាន​នឹង​ពពោះ៨ខែ​ទៅ​ហើយ​ ​ដោយ​ទទួល​បានកូន​ស្រី​ជាទីស្រឡាញ់​ ​និង​ត្រៀម​ធ្វើជា​មាតាបិតា​ដ៏​ល្អ​ឲ្យ​កូន​មាន​អនាគត​នា​ពេល​ខាងមុខ​។​ ​ស្រប​ពេល​ពពោះ​អ្នកនាង​បាន​ធ្វើជា​អ្នកតំណាង​ផលិតផល​ទឹក​ដោះ​គោ​នូ​ទ្រី​ម៉ា​ម់​របស់​ក្រុ​មហ៊ុ​ននូ​ទ្រី​លេ​ត​ ​ព្រោះ​អ្នកនាង​មានការ​ទទួលទាន​ទៅ​ល្អ​ ​ជំនួយ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន​។​ ​ការ​បោះជំហាន​បែបនេះ​ ​ពិតជា​រុញ​ឲ្យ​អ្នកនាង​កាន់តែ​លេចធ្លោ​ថែមទៀត​។​

    ​អ្នកនាង​ ​រី​យ៉ា​ ​ដែល​តែង​កាយ​ហាយ​ហ្សូ​ ​បាន​ឲ្យដឹង​ថា​ ​អ្នកនាង​នឹង​បន្តការងារ​ជាមួយ​ខាង​ក្រុ​មហ៊ុនម្ស៉ៅ​ទឹកដោះគោ​ជាច្រើន​ខែ​ទៀត​។​ ​ជាពិសេស​ប្រសិនបើ​ខាង​ផលិតករ​ណា​ចង់​យក​នាង​ទៅ​សម្តែង​អាច​គិតពិចារណា​ ​ប្រសិនបើ​ពិភាក្សា​គ្នា​ត្រូវចិត្ត​។​ ​អ្នកនាង​ថា​ ​ស្នេហា​រវាង​នាង​និង​ស្វាមី​នៅតែ​ទទួល​បាន​សញ្ញា​ល្អ​គ្មាន​ការ​ខ្វែងគំនិត​គ្នា​ដូចដែល​មាន​ពាក្យ​ចចាមអារ៉ាម​លើកឡើង​នោះ​ទេ​។​ ​ចំណែក​ស្វាមី​ដ៏​សង្ហា​របស់​អ្នកនាង​ ​រី​យ៉ា​ ​ក៏បាន​បើកដៃ​ឲ្យ​ប្រពន្ធ​ថត​ភាពយន្ត​ឲ្យតែ​ពេញចិត្ត​ ​និង​ធ្វើតាម​បំណង​ជានិច្ច​៕​

  • រកឃើញម្ចាស់ជ័យលាភីភាពយន្ដខ្លីប្រចាំ2019

    រកឃើញម្ចាស់ជ័យលាភីភាពយន្ដខ្លីប្រចាំ2019

    ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​(​CSFF​)​ ​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​ដើម្បី​អបអរ​ដល់​ភាពយន្ត​ខ្លី​ ​មក​ពី​ជុំវិញ​ពិភពលោក​។​ ​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី​ ​CSFF​ ​បាន​បើក​ប្រកាស​ទទួល​រឿង​ប្រកួត​ដល់​ ​សមិទ្ធិករ​រឿង​ខ្លី​ ​ចាប់តាំងពី​ ​ដើមខែ​មីនា​ ​រហូតដល់​ពាក់កណ្តាល​ខែកក្កដា​។​ ​មហោស្រព​នៅតែ​រាប់បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ ​យុវ​សមិទ្ធិករ​ ​យើង​ ​ឱ្យ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​។​ ​CSFF​ ​ឆ្នាំទី៨នេះ​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​ ​ក្រុម​«​ភាពយន្ត​ឈូករ័ត្ន​»​ ​(​Sunflower​ ​Film​ ​Alliance​ ​-​ ​SFA​)​។​

    ​CSFF​ ​បាន​រៀបចំ​កម្មវិធី​បិទ​មហោស្រព​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​ទី០៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នៅ​ ​សាលសន្និសីទ​ចតុម្មុខ​ ​ក្រោម​អធិបតី​របស់​ ​ឯកឧត្តម​ ​ហ៊ឹម​ ​សុ​ទិ​ត្យា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងព័ត៌មាន​ ​គណៈមេប្រយោគ​ ​អ្នកឧបត្ថម្ភ​ ​ដៃគូ​សហ​ការ​ផ្សេង​ៗ​ ​និង​សមិទ្ធិករ​ភាពយន្ត​ ​ក៏ដូចជា​សមាជិក​ក្រុម​គ្រួសារ​តារា​កម្ពុជា​ ​ជាច្រើន​រូប​ផង​ដែរ​។​
    ​លោក​ ​ស៊ុំ​ ​ស៊ី​ថែន​ ​ប្រធាន​មហោស្រព​ឆ្នាំនេះ​បាន​ធ្វើការ​បូកសរុប​ចំនួន​ទស្សនិកជន​ដែល​បាន​ចូលរួម​ ​មក​មើល​ ​ភាព​យន្ត​ខ្លី​ៗ​នៅ​សាលចតុម្មុខ​ដែល​មហោស្រព​បាន​ធ្វើការ​ជ្រើសរើស​ទាំង៥៣រឿង​ ​ចំនួន៤ថ្ងៃ​ដែល​មាន​ចំនួន​ ​២០០០​ ​នាក់​ ​និង​ ​ការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ដែល​ទទួល​បានការ​ចូលចិត្ត​(​likes​)​ ​បន្ថែម៧​ ​៧២៩នាក់​,​ ​អ្នកចាប់​ ​អារម្មណ៍​ ​(​reaches​)​ ​១៣៦​ ​៦៥៥​ ​គិត​ពី​ ​ថ្ងៃទី២០​ ​ខែសីហា​ ​រហូតដល់​ថ្ងៃទី៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

    ​មហោស្រព​ឆ្នាំនេះ​បាន​ធ្វើការ​ប្រគល់​នូវ​រង្វាន់​ជា​សាច់ប្រាក់​ ​និង​លិខិត​សសើរ​ទៅតាម​ប្រភេទ​នៃ​ចំណាត់ថ្នាក់​ជាច្រើន​ ​ដែល​រួមមាន​៖​

    ​ជ័យលាភី​រឿង​ខ្លី​ឆ្នើម​ប្រចាំឆ្នាំ​ ​បាន​ទៅលើ​រឿង​ ​«​មុន​មេឃ​ភ្លៀង​»​ ​ទទួល​បាន​ទឹកប្រាក់​ ​៤លាន​រៀល​ ​ពី​គម្រោង​ ​អភិវឌ្ឍ​«​សម្បួរមាស​ ​6A​-​261​»​ ​និង​ការ​កែសម្រួល​ក្រោយពេល​ថត​ពី​ផលិតកម្ម​ ​«​កង​ច្រក​»​។

    ​ជ័យលាភី​រឿង​ខ្លី​ឆ្នើម​បន្ទាប់​ប្រចាំឆ្នាំ​ ​បាន​ទៅលើ​រឿង​ ​«​នារី​របាំ​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​ ​និង​ការ​កែ​ ​សម្រួល​ក្រោយពេល​ថត​ ​ពី​ផលិតកម្ម​«​កង​ច្រក​»​។

    ​ជ័យលាភី​ទស្សនិកជន​ក្នុង​ស្រុក​ ​បាន​ទៅលើ​រឿង​ ​«​មុន​មេឃ​ភ្លៀង​»​ ​ទទួល​បាន​ទឹកប្រាក់​ ​១,២លាន​រៀល​។

    ​ជ័យ​លា​ភី​ទស្សិ​ក​ជន​អន្តរជាតិ​ ​បាន​ទៅលើ​រឿង​«​ ​អា​វ៉ា​រ៉្យា​»​ ​(​AVARYA​)​ ​ទទួល​បាន​ទឹកប្រាក់​ ​១,២លាន​រៀល។

    ​ជ័យលាភី​ភាពយន្តឯកសារ​ខ្លី​ពី​«​ជំរំ​ភាពយន្តឯកសារ​»​ ​ក្រោម​កម្មវិធី​ ​«​តោះ​ថត​ឯកសារ​នៅ​កម្ពុជា​»​ ​បាន​ទៅលើ​ ​រឿង​ ​«​ផល​ប៉ះពាល់​ពី​សារ​ព័ត៍​មាន​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​។

    ​ជ័យលាភី​ភាពយន្តឯកសារ​ខ្លី​ពី​«​សិក្ខាសាលា​ភាពយន្តឯកសារ​តាម​ខេត្ត​»​ ​ក្រោម​កម្មវិធី​ ​«​តោះ​ថត​ឯកសារ​ ​នៅ​កម្ពុជា​»​ ​បាន​ទៅលើ​រឿង​ ​«​ស្នេហ៍​ឆ្លង​សម័យកាល​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​។​

    ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ​ក្រោម​ការចូលរួម​ពី​បណ្តាសា​ធារ​ណ​ជន​ ​គ្រប់​ ​មជ្ឈដ្ឋាន​ ​ជាមួយ​នឹង​ទស្សនិ​យ​ភាព​ដ៏​អស្ចារ្យ​ ​គឺ​ការ​បញ្ចាំង​នូវ​ភាពយន្ត​ខ្លី​ពី​ ​ម្ចាស់​ជ័យលាភី​កាលពី​ឆ្នាំ២០១៨​ ​រឿង​ ​ ​«​ផ្កា​លី​លី​»​ ​ដោយ​លោក​ ​មុ​ន្នី​ ​ក​ណ្ណ​ដា​រង្គ​ ​និង​ភាពយន្ត​ខ្លី​ដែល​ទទួល​បាន​ ​ជ័យលាភី​ពី​ ​មហោស្រព​ឆ្នាំនេះ​គឺ​ ​រឿង​ ​«​មុន​មេឃ​ភ្លៀង​ ​»​ ​ដោយ​លោក​ ​នេត​ ​ឥន្ទ​នរា​សុទ្ធី​ដ្ឋេ​ព​។​

    ​តាំង​នាម​ជា​អ្ន​រៀបចំ​កម្មវិធី​មហាស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ ​លើក​ទី៨​ ​ឆ្នាំ២០១៩​ ​នេះ​ ​ពួក​យើង​សូម​ថ្លែងអំណរគុណ​ ​យ៉ាង​ជ្រាលជ្រៅ​ ​ទៅដល់​បណ្តា​ដៃគូ​ទាំងអស់​ ​និង​សាធារណជន​ ​ដែល​បាន​គាំទ្រ​ពួក​យើង​ ​ហើយ​ធ្វើ​ឱ្យ​ ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ​ក្លាយជា​វេទិកា​មួយ​ដែល​ជួយ​លើកទឹកចិត្ត​ដល់​ផលិតករ​ ​សមិទ្ធិករ​ជំនាន់​ក្រោយ​ ​និង​ជួយ​ ​ជ​ម្រុ​ញ​ឱ្យ​ភាពយន្ត​ខ្មែរ​មានសន្ទុះ​កើនឡើង​ ​និង​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​មហាជន​។​

    ​សម្រាប់​បច្ចុប្បន្នភាព​បន្ថែម​ ​សូម​ចូល​មើល​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ឬ​គេហទំព័រ​របស់​យើងខ្ញុំ​៖​
    ​http​:​/​/​csff.co​ ​ឬ​ ​https​:​/​/​www.facebook.com​/​CSFF.co​/​
    ​ចូលរួម​គាំទ្រ​ភាពយន្ត​ខ្លី​ ​ទាំងអស់គ្នា​!​