Category: សង្គម និងសេដ្ឋកិច្ច

  • ប៉ែន​ ​ចំរុ៉ង​ ​ត្រូវ​បាន​គេ​ឆ្កឹះឆ្កៀល​រឿងអាស្រូវ​ចាស់​ ​ក្រោយ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​

    ប៉ែន​ ​ចំរុ៉ង​ ​ត្រូវ​បាន​គេ​ឆ្កឹះឆ្កៀល​រឿងអាស្រូវ​ចាស់​ ​ក្រោយ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​ថា​ ​គណនី​ឈ្មោះ​ ​ប៊ុ​នហឿន​ ​សាញ​ ​បាន​វាយប្រហារ​តារា​សម្ដែង​ ​និង​ជាពិធី​ករ​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ក្រោយពី​លោក​បញ្ចេញមតិ​រិះគន់​ ​ក្នុងចំណោម​អ្នក​ប្រតិកម្ម​ជាច្រើន​ដែល​ត្រូវ​ក្រុម​នោះ​វាយបក​ថា​«​ ​នេះ​ហើយ​តា​រាៗ​ស្រុក​រំដួល_អសីលធម៌​លែងនិយាយ​ ​ហើយ​ជា​អ្នក​សម្តែង​រឿង​សិល្បៈ​អោ​យក្មេងៗ​មើល​ ​តើ​ក្មេង​ៗ​វាទ​ទួល​រឿង​អស​ធម៌​ខ្វះ​ភាពជា​គំរូ​ពី​ពួកវា​ប៉ុណ្ណា​ទៅ​?​ ​ជាតា​រា​នៅ​ស្រុក​គេ​សំខាន់ណាស់​រឿង​ភាពជា​គំរូ​ ​ព្រោះ​អ្នកឯង​ឡើង​ឆាក​អោយ​គេ​មើល​រាប់​ម៉ឺន​ ​លាន​នាក់​ ​បើ​អ្នកឯង​ថោកទាប​ដូច​អា​សោយ​សា​រ៉ុ​ងនេះ​ទេ​ ​តើ​សង្គម​នឹង​ទៅជា​យ៉ាងណា​?​ ​ហើយ​ភាព​គ្មាន​សីលធម៌​ ​ស៊ីចុក​គេ​បានកូន​មួយ​ ​ហើយ​អាច​ដោះដៃ​បាន​គេ​ដឹង​ពេញ​សាធារណៈ​នេះ​ ​តើ​គេ​មើលងាយ​ដល់​ពូជ​សម​ទេ​?​ ​ដែល​វា​ថោ​ក​ទាប​ចឹង​ហើយ​ ​នៅ​មាន​អ្នកគាំទ្រ​?​»​។​ ​

    ​បើមើលលើការវាយប្រហារ​របស់​អ្នកកាន់ជើង​ផ្កាប់មុខ​ទៅលើ​ក្រុម​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នកនាង​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​នេះ​ ​មិនមែន​វាយប្រហារ​តែ​លើ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​នេះ​ ​ក៏បាន​ឆ្កឹះ​រឿង​រសើប​របស់​តារា​ជាច្រើន​ទៀត​ ​ដែល​ពួកគេ​យល់ថា​បាន​លូក​មាត់​បញ្ចេញមតិ​ផង​ដែរ​ ​ដូចជា​បាន​ឆ្កឹះ​រឿងអាស្រូវ​ដែល​កប់​បាត់​យូរ​របស់​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​និង​ ​របស់​ ​លោក​ ​តាន់​ ​គី​ម​សួរ​ ​ជាដើម​ ​ដោយ​គ្រាន់តែ​ក្នុងចំណោម​ការ​គាស់កកាយ​ទាំងអស់​ ​រឿងអាស្រូវ​របស់​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ហាក់​រសើប​ជាងគេ​ ​ដោយសារតែ​រឿងរ៉ាវ​នោះ​ ​ធ្លាប់ធ្វើ​ឱ្យ​លោក​ ​បិះ​នឹង​បាត់បង់​អាជីព​ ​ហើយ​ទើប​តែ​រើប​ៗ​ខ្លះមក​វិញ​។​

    ​អ្នក​ធ្លាប់​ខឹង​លោក​ ​ស្អប់​លោក​ ​រឿង​លោក​បោះបង់​ភរិយា​អេតាស៊ីវិល​ ​អ្នកនាង​ភិន​ ​សុ​ដា​លីស​ ​ហាក់​នឹកឃើញ​រឿង​ចាស់​មកវិញ​។​ ​អ្នកគាំទ្រ​លោក​មួយចំនួន​បាន​ផ្ដល់​មតិ​ថា​ ​តា​រា​ល្បី​ៗ​ដែល​ធ្លាប់​មានរឿង​អាស្រូវ​កក្រើក​នគរ​ ​មិន​គួរ​ចេញមុខ​ប្រតិកម្ម​ក្នុង​ជម្លោះ​រសើប​នេះ​ទេ​ ​ដោយសារតែ​ការ​វាយបក​ត្រលប់​មកវិញ​ ​គឺ​ងាយ​នឹង​ធ្វើឲ្យ​តារា​រូប​នោះ​រង​ការ​អាម៉ាស់​ម្ដងទៀត​ ​ក្នុង​ពេល​ដែល​រឿង​មួយ​នោះ​ ​ទម្រាំ​កប់​បាត់​ ​គឺ​ប្រឹង​ផ្ដើម​ពី​សូន្យ​យ៉ាង​លំបាក​។​ ​គេ​ជឿជាក់​ថា​ ​លោក​ប៉ែន​ ​ចំ​រ៉ុង​ ​នឹង​ចងចាំ​រឿងរ៉ាវ​នេះ​ ​ទុកជា​បទពិសោធន៍​ ​ដើម្បី​រក្សា​តម្លៃ​របស់​លោក​ឱ្យ​នៅតែ​មាន​កេរ្តិ៍ឈ្មោះ​ ​ដូច​មួយ​រយៈ​ចុងក្រោយ​៕​

  • ស្រី​ស្អាត​ ​ស៊ីង​ស៊ីង​ ​តារា​ស្រី​កូនកាត់​លេចមុខ​មាត់​ក្នុង​សិល្បៈ​ខ្លាំ​ក្លា​

    ស្រី​ស្អាត​ ​ស៊ីង​ស៊ីង​ ​តារា​ស្រី​កូនកាត់​លេចមុខ​មាត់​ក្នុង​សិល្បៈ​ខ្លាំ​ក្លា​

    ​តារា​សម្ដែង​វ័យក្មេង​ ​កញ្ញា​ ​ឡេ​ ​ឆៃ​លីម​ ​ហៅ​ ​ស៊ីង​ស៊ីង​ ​ទើបតែ​ចូល​មក​ប្រឡូក​ក្នុង​សិល្បៈ​មិនបាន​ប៉ុន្មាន​ ​ស្រាប់តែ​គេ​ឃើញថា​ ​នាង​មានសន្ទុះ​ទីផ្សារ​និង​ទទួល​បានការ​ងារ​កាន់កាប់​ក្នុង​ដៃ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​។​ ​នោះ​ក៏ដោយសារតែ​តារា​ស្រី​ស្អាត​វ័យ​ ​២០​ ​ឆ្នាំ​រូប​នេះ​ជា​កូនកាត់​ខ្មែរ​ ​ភូមា​ ​ទើបបាន​ជា​ទម្រង់​មុខ​របស់​នាង​ស្អាត​ប្លែក​ទាក់ចិត្ត​មែនទែន​។​ ​ស៊ីង​ស៊ីង​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​នាង​មានបំណង​លូកដៃ​ចូល​សិល្បៈ​ឱ្យ​ខ្លាំងក្លា​ ​ព្រោះ​ទេពកោសល្យ​ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាពជា​តារា​ល្បី​មួយ​រូប​។​

    ​កញ្ញា​ ​ស៊ីង​ស៊ីង​ ​បញ្ជាក់​ថា​ ​កញ្ញា​ត្រូវ​បាន​ផលិតករ​ហៅ​សម្ដែង​ ​បន្ទាប់ពី​ឃើញ​រូប​សម្រស់​ ​នុង​កាន់តែ​បន្ត​ផ្ដល់​ឱកាស​ឲ្យ​សម្ដែង​បន្តបន្ទាប់​ទៀត​ ​ក្រោយពី​នាង​ទើប​ចូល​សិល្បៈ​ក៏​ពិតមែន​ ​ប៉ុន្តែ​ចង់​ឲ្យ​សម្ដែង​តួ​អ្វី​ក៏​នាង​លេង​បាន​។​ ​មិនថា​ ​តួ​ស្លូត​ ​តួ​កាច​ ​ឬ​ ​នារី​សិច​ស៊ី​ ​នាង​អាច​សម្ដែង​បាន​ដោយ​មិន​លំបាក​នោះ​ទេ​ ​ដោយសារតែ​នាង​តាមមើល​ការសម្ដែង​របស់​តារា​រៀមច្បង​គ្រប់រូប​ ​ហើយ​តែង​ត្រាប់តាម​។​ ​នាង​ថា​ខ្លួន​យក​ទូរទស្សន៍​ ​និង​ការសម្ដែង​របស់​តួ​គ្រប់​ប្រភេទ​ធ្វើ​គ្រូ​ជាធំ​ ​ទើប​ក្នុង​ពេល​ផលិតករ​អោយ​នាង​ថ​ត​ស្ព​ត​ ​ឬ​ ​សម្ដែង​អ្វីមួយ​ ​គ្រាន់តែ​ប្រាប់​ក៏អាច​ទៅរួច​។​ ​យ៉ាងណាមិញ​ ​នាង​ក៏​នៅ​ត្រូវការ​បទពិសោធន៍​ ​និង​ការ​ហ្វឹកហាត់​ជាច្រើន​ផ្សេងទៀត​ផង​ដែរ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​។​ ​

    ​កញ្ញា​ ​ស៊ីង​ស៊ីង​ ​បញ្ជាក់​ថា​ ​ជំហាន​ហក់​ចូល​សិល្បៈ​នៅក្នុង​ពេលនេះ​ ​តម្រូវឲ្យ​នាង​ត្រូវតែ​ប្រឹង​ពុះពារ​ ​ដោយសារតែ​នាង​មិន​ចង់​បរាជ័យ​។​ ​ប៉ុន្តែ​បើ​ឱ្យ​នាង​ល្បី​ដោយ​រឿងអាស្រូវ​ ​ក៏​នាង​មិន​ធ្វើ​ដែរ​។​ ​សម្អាង​លើ​រូប​សម្រស់​ ​និង​មុខមាត់​ជាតា​រា​កូនកាត់​ភូមា​ ​នាង​អះអាង​ថា​ខ្លួន​មិនសូវ​អត់​ការសម្ដែង​នោះ​ទេ​ ​ចាប់តាំងពី​បាន​ចូល​ប្រឡូក​។​ ​ក្នុង​នោះ​ក៏​មាន​ផលិត​ក​រទាំង​ស្ព​ត​ ​សម្អាងការ​ ​ភា​ពយ​ន្តច​ខ្នាត​ធំ​ ​និង​ភាពយន្ត​ភាគ​ទូរទស្សន៍​ ​ផ្ដល់​ឱកាស​ឲ្យ​នាង​បាន​ថត​ជា​ហូរហែរ​ផង​ដែរ​។​ ​នាង​រំពឹង​ថា​ប្រជាប្រិយ​ភាព​នឹង​ឈានឡើង​ ​ខណៈ​ដែល​នាង​ក៏​ត្រៀមខ្លួន​សម្ដែង​ឲ្យបាន​ល្អ​គ្រប់​ទម្រង់​ ​មិនថា​កាច​ឆ្នាស់​ ​ស្លូត​ ​ក្រមិច​ក្រ​ម៉ើម​ ​ដើម្បីឲ្យ​មហាជន​ឆាប់​ស្គាល់​៕​


  • តារាចម្រៀង​ផលិតកម្ម​ក្លា​ស៊ិ​ក​ ​ឡុង​ ​សុខ​ហៀង​ ​​បញ្ចេញ​វីដេអូ​ចម្រៀង​បុណ្យ​ភ្ជុំ​ទាក់ចិត្តខ្លាំង

    តារាចម្រៀង​ផលិតកម្ម​ក្លា​ស៊ិ​ក​ ​ឡុង​ ​សុខ​ហៀង​ ​​បញ្ចេញ​វីដេអូ​ចម្រៀង​បុណ្យ​ភ្ជុំ​ទាក់ចិត្តខ្លាំង

    បន្ទាប់ពី​បង្ហោះ​ចម្រៀង​ ​«​ ​ជូន​អូន​ទៅ​ភ្ជុំ​ ​»​ ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​ ​ខណៈនេះ​ ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ ​ក្លា​ស៊ិ​ក​ ​គឺ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​បាន​បញ្ចប់​ការ​ថ​ត​អឹម​វី​បទ​នេះ​រួចជាស្រេច​ហើយ​ ​ក៏​បាន​បញ្ចេញ​វីដេអូ​អឹមវីទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប​។​

    ​ប្រធាន​ក្លិប​សិល្បៈ​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែលMV​ ​បទចម្រៀង​ ​ទាក់ទង​នឹង​រដូវ​បុណ្យ​ភ្ជុំ​របស់​លោក​ចេញ​ទាន់ពេល​វេលា​។​ ​លោក​ក៏​ប្រកាស​ពី​ការ​ឈោង​ចាប់​វិស័យ​ចម្រៀង​ឲ្យ​ខ្លាំង​ផង​ដែរ​ ​ប៉ុន្តែ​បែរជា​មិន​ចោល​សកម្មភាព​មួយទៀត​ ​ដែល​ធ្លាប់​ឲ្យ​លោក​ទទួល​បានការ​ចាប់អារម្មណ៍​ ​មុន​ចូល​ ​ក្លា​ស៊ីក​ដដែល​។​ ​ពាក់ព័ន្ធ​នឹង​ការប្រកាស​ចាប់ត្រី​ដៃ២ក្នុង​ពេល​តែមួយ​នេះ​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​និយាយ​ថា​លោក​បាន​ត្រៀមខ្លួន​ហើយ​ ​ក្នុង​ការផលិត​បទ​ចម្រៀង​ថ្មី​ៗ​ ​និង​ឡើង​ឆាក​ទូរទស្សន៍​ក្នុង​ពេល​បន្តបន្ទាប់​ ​ដើម្បីឲ្យ​វិស័យ​ចម្រៀង​ដែល​ជា​ក្ដី​ស្រមៃ​កម្រើក​ឡើង​។​ ​លោក​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​បទចម្រៀង​របស់​លោក​”​ជូន​អូន​ទៅ​ភ្ជុំ​”​ត្រូវ​បាន​ដាក់​បង្ហោះ​លើ​យូ​ធូប​ទាន់​មុន​ឱកាស​ភ្ជុំ​ ​ស្របគ្នា​ដែល​បទចម្រៀង​នោះ​ ​ក៏​ជា​ចំណូលចិត្ត​របស់​លោក​ ​ដែល​ចង់​ពញា​ក់​អា​រម្ម​ណ៏​មហាជន​ឲ្យ​ងាក​ទៅ​ធ្វើបុណ្យ​ធ្វើទាន​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​។​ ​

    ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​បន្ដ​ថា​ ​ខ្លួន​ជា​អតីត​អ្នកបួស​ ​អ៊ីចឹង​ហើយ​ទើប​លោក​ចូលចិត្ត​ធ្វើបុណ្យ​ធ្វើទាន​ ​ហើយ​បើ​ទោះជា​ចេញ​បទចម្រៀង​ ​ក៏​ផ្ដោត​លើ​បទ​បែប​អប់រំ​ច្រើនជាង​។​ ​លោក​បង្ហាញ​ពី​ការ​ប្លែក​អារម្មណ៍​ ​ដែល​សព្វដង​រាល់​ឆ្នាំ​ ​លោក​ចេញ​តែ​បទ​ស្មូត​ចែកចាយ​តាម​វត្ត​ ​ប៉ុន្តែ​ឆ្នាំនេះ​ ​គឺ​ចេញ​ជា​បទចម្រៀង​វិញ​ ​ខណៈ​ដែល​លោក​នឹង​បន្ត​បញ្ចេញ​បទចម្រៀង​ឲ្យបាន​ច្រើន​ ​ដើម្បី​ងាយស្រួល​ឡើង​ឆាក​ទូរទស្សន៍​។​ ​ជាក់ស្ដែង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ​ ​លោក​ក៏​នឹង​ច្រើន​ប៉ុស្តិ៍​ដើម្បី​ប្រូ​ម៉ូត​បទ​”​ជូន​អូន​ទៅ​ភ្ជុំ​”​ ​តាម​ឆាក​នានា​ជាមួយ​ផលិតកម្ម​ក្លា​ស៊ិ​ក​ផង​ដែរ​។​ ​ដ្បិតតែ​លោក​សកម្ម​ក្នុង​វិស័យ​ចម្រៀង​ក៏​ពិតមែន​ ​ប៉ុន្តែ​សម្រាប់​ការងារ​សប្បុរសធម៌​ ​គឺ​នៅតែ​ធ្វើ​មិន​ដកដៃ​នោះ​ទេ​ ​ដោយ​នៅតែ​ឆ្លៀត​ប្រមែប្រមូល​លុយ​ ​និង​យក​ទៅ​ជូន​អ្នក​ខ្វះខាត​គ្រប់ពេល​ដែល​លោក​ឆ្លៀត​បាន​៕​

  • រដូវភ្លៀង​គួរ​ថែទាំ​សុខភាព​បែប​ណា​កុំឱ្យ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​?

    រដូវភ្លៀង​គួរ​ថែទាំ​សុខភាព​បែប​ណា​កុំឱ្យ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​?

    ក្នុង​រដូវភ្លៀង​ ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់​ និង​មាន​សំណើម​ខ្លាំង​ ធ្វើ​ឱ្យ​មេរោគ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស​ បើសិន​ជា​មាន​មេរោគ​រីក​រាលដាល​នៅក្នុង​ធាតុអាកាស​ ហើយ​យើង​ដកដង្ហើម​ស្រូប​ចូល​ទៅ​ក្នុង​សួត​ អាច​នឹង​បង្ក​ឱ្យ​កើតជំងឺ​ខាង​ផ្លូវដង្ហើម​បាន​ជាច្រើន​ ដូចជា​ ជំងឺ​រលាក​ច្រមុះ​ ជំងឺ​ផ្តាសាយ​ គ្រុន​ផ្តាសសាយ​ធំ​ និង​ជំងឺ​រលាក​បំពង់​ដង្ហើម​ (រលាក​បំពង់ក​) ជាដើម​។ តើ​អ្នក​គួរ​ថែរក្សា​សុខភាព​បែប​ណា​នៅក្នុង​អំឡុង​ពេល​នៃ​រដូវភ្លៀង​?

    ការ​ប្រុងប្រយ័ត្ន​ និង​អនាម័យ​
    ចៀសវាង​ការ​ស្ថិតនៅ​ក្នុង​កន្លែង​ដែល​ចង្អៀត​ហប់​ ខ្យល់អាកាស​ពិបាក​ចេញចូល​ និង​ចៀសវាង​ការ​នៅ​ជិត​អ្នក​ដែល​កើតជំងឺ​ទាំងអស់​នោះ​ ព្រោះ​មេរោគ​អាច​ឆ្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​បាន​តាមរយៈ​ការដកដង្ហើម​ ទឹកមាត់​ សំបោរ​ ឬកំហាក​ស្លេស្ម​របស់​អ្នកជំងឺ​ ដោយ​មេរោគ​នឹង​ឆ្លង​ចូល​តាម​ភ្នែក​ ច្រមុះ​ និង​មាត់​ ឬតាមរយៈ​ការដែល​មនុស្ស​បាន​ប៉ះពាល់​វត្ថុ​ដែល​លាយឡំ​ជាមួយ​មេរោគ​ ដូចជា​ កន្សែងជូតមុខ​ ស្លាបព្រា​ កែវ​ទឹក​ ការ​ថើប​ ឬការដែល​ដៃ​ទៅ​ប៉ះ​មេរោគ​ ហើយ​យក​ទៅ​ញីភ្នែក​ ឬយក​ទៅកាន់​អ្វី​ញ៉ាំ​ជាដើម​។

    រក្សា​សីតុណ្ហភាព​រាងកាយ​
    ប្រសិនបើ​មាន​អាការ​តឹងច្រមុះ​ ឬហៀរសំបោរ​ អ្នក​គួរ​ចៀសវាង​នៅកន្លែង​ដែល​មាន​អាកាសធាតុ​ត្រជាក់​ ជាពិសេស​ម៉ាស៊ីន​ត្រជាក់​ កង្ហារ​ កុំ​ញ៉ាំ​ទឹក​ត្រជាក់​ ឬងូតទឹក​ត្រជាក់​ ហើយ​ប្រសិនបើ​ចង់​បើក​ម៉ាស៊ីន​ត្រជាក់​ ត្រូវ​កម្រិត​សីតុណ្ហភាព​ឱ្យ​ខ្ពស់​ជាង25អង្សា​រ ដើម្បី​កុំឱ្យ​ខ្យល់​ត្រជាក់​ពេក​។ ករណី​ប្រើ​កង្ហារ​ កុំ​បើក​លេខ​ខ្លាំងពេក​ គួរ​គេង​ឆ្ងាយ​ពី​ម៉ាស៊ីន​សម្រូប​ខ្យល់អាកាស​ ឬកង្ហារ​ ព្រោះ​ខ្យល់​ត្រជាក់​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​ទន់ខ្សោយ​ ប្រព័ន្ធ​ការពារ​រាងកាយ​ក៏​ចុះ​ខ្សោយ​ អាច​នាំ​ឱ្យ​អ្នក​កើត​មាន​អាការ​រលាក​ច្រមុះ​ រមាស់​ច្រមុះ​ តឹងច្រមុះ​ កណ្តាស់​ ហៀរសំបោរ​ បំពង់ខ្យល់​រួម​ ឬក្អក​មាន​ស្លេ​សជាដើម​។ គួរ​ឱ្យ​រាងកាយ​បាន​កក់ក្តៅ​ ដោយ​គេង​ដណ្តប់ភួយ​ ពាក់​ស្រោមជើង​ ពាក់​អា​វក្រា​ស់ៗ​ ឬពាក់អាវ2ជាន់​ និង​ខោ​វែង​ផង​។ ករណី​សំបោរ​នៅក្នុង​រន្ធច្រមុះ​ច្រើន​ ឬតឹងច្រមុះ​ គ្រូពេទ្យ​អាច​ណែនាំ​ឱ្យ​ឆ្ពុង​ច្រមុះ​ ដោយ​ចំហាយទឹក​ពុះ​ ដើម្បី​ជួយ​ឱ្យ​អាការ​ធូរស្រាល​បាន​។

    គួរ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​ឆ្លង​រោគ​ផ្លូវដង្ហើម​
    ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ល្អ​ នោះ​នឹង​មិន​ងាយ​ឈឺ​នោះ​ទេ​។ មូល​ហេ​តុ​ផ្សេង​ៗដែល​នាំ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​ មាន​ដូចជា​ តប់ប្រមល់​ គេង​មិន​គ្រប់គ្រាន់​ ឬប៉ះ​ជាមួយនឹង​ខ្យល់​ត្រជាក់​ពេក​។

    ការ​ទទួលទាន​អាហារ​មិន​បណ្ដាល​ឱ្យ​រលាក​បំពង់ក​
    ប្រសិនបើ​មាន​អាការ​ឈឺ​-ក ឬក្រហាយ​ផ្សា​ អ្នក​គួរ​ទទួលទាន​អា​ហារ​ទន់​ៗ ដូចជា​ បបរសាមចូក​ បបរ​ក្តៅ​ៗ ចៀសវាង​អាហារ​ហឹរ​ពេក​ ប្រៃ​ពេក​ កុំ​ជក់បារី​ ឬសេព​គ្រឿងស្រវឹង​ ចៀសវាង​ការប្រើ​ប្រាស់​សំឡេង​មួយ​រយៈ​ សម្អាត​មាត់​ឱ្យ​បាន​ញឹកញាប់​ ជាពិសេស​ក្រោយពេល​ទទួលទាន​អាហារ​ ដោយធ្វើ​ការ​ដុះធ្មេញ​ ខ្ពុ​លមា​ត់​ជាមួយ​ទឹកអំបិល​ក្តៅ​ឧណ្ណ​ៗ ឬទឹក​សុទ្ធ​ព្រោះ​ការដែល​មិន​សម្អាត​មាត់​ធ្មេញ​ និង​បំពង់​ ក កាន់តែ​ធ្វើ​ឱ្យ​រលាក​ខ្លាំង​ថែមទៀត​។

    ចៀសវាង​អាហារ​ ឬទឹក​ត្រជាក់​
    បើ​មាន​អាការ​ក្អួត​ គួរ​ចៀសវាង​ភាពត្រជាក់​ ដូចជា​ ខ្យល់​អាការ​ត្រជាក់​ ការ​ទទួលទានទឹក​កក​ ឬងូតទឹក​ត្រជាក់​ ការ​ញ៉ាំ​ការ៉េម​ជាដើម​។ អ្នក​គួរ​ទទួល​ទាន​ ឬងូតទឹក​ក្តៅ​ឧណ្ហ​ៗ គួរ​បិទមាត់​ច្រមុះ​ ពេល​ក្អក​ ឬកណ្តាស់​ដោយ​ក្រណាត់​ស្អាត​។

    ផ្អាក​សកម្មភាព​មួយចំនួន​ដែល​ងាយ​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​តាមផ្លូវ​ដង្ហើម​
    បើ​មាន​អាការ​ស្ងួត​បំពង់​-ក អ្នក​គួរ​កាត់បន្ថយ​ការប្រើ​សំឡេង​ជា​បណ្តោះអាសន្ន​ ហើយ​អ្នក​មិន​គួរ​ស្រែ​កខ្លាំង​ៗនោះ​ទេ​។ អ្នក​គួរ​ឈប់​ជក់បារី​ ឬចៀសវាង​ឱ្យ​ឆ្ងាយ​ពី​ផ្សេង​បារី​ ផ្អាក​ហែលទឹក​ ឬលេង​ជ្រមុជទឹក​ ព្រោះ​អាច​ឆ្លង​រោគ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​បាន​។ អ្នក​ងាក​មក​ថែទាំ​សុខភាព​ឱ្យ​បាន​មាំមួន​ ដោយ​ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​គ្រប់5ប្រភេទ​ក្រុម​ ទាំង​បន្លែ​ផ្លែឈើ​ និង​ចៀសវាង​ស្ថិតនៅ​ក្នុង​បរិយាកាស​កុះករ​ពេក​ មាន​ធូលី​ដី​ហុយ​ ផ្សែង​សារធាតុគីមី​ ជាតិពុល​កខ្វក់​ ឬមានការ​ប្រែប្រួល​សីតុណ្ហភាព​ឆាប់រហ័ស​ពេក​ជាដើម​។ អ្នក​គួរ​នៅកន្លែង​ដែល​មាន​ខ្យល់អាកាស​ចេញចូល​បាន​ល្អ​ ហាត់ប្រាណ​រាល់ថ្ងៃ​ កុំ​អត់​ងងុយ​ ទទួលទានទឹក​ក្តៅ​ឱ្យ​បាន​ញឹកញាប់​ មិនថា​នៅពេល​ណា​ ឬទីកន្លែង​ណាក៏ដោយ​ អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​ផ្លួវ​ដង្ហើម​ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​មេរោគ​ ហើយ​ពេល​បាន​ធូរស្បើយ​ហើយ​ អ្នក​ក៏​គួ​រប្រ​ត្តិ​បត្តិ​តាម​ការណែនាំ​ទាំងនេះ​ យ៉ាងតិច​1សប្តាហ៍​បន្ថែម​ទៀតផង​ ដើម្បី​ឱ្យ​ជំងឺ​របស់​អ្នក​បាន​ជាសះស្បើយ100​%៕

  • ផ្លែ​ឪឡឹក​ក្នុង​ស្រុក​ងាយស្រួល​ដាំ​ ឆាប់​ហុច​ផល​ និង​កំពុង​រក​វិធី​ទប់ស្កាត់​ឪឡឹក​នាំចូល​

    ផ្លែ​ឪឡឹក​ក្នុង​ស្រុក​ងាយស្រួល​ដាំ​ ឆាប់​ហុច​ផល​ និង​កំពុង​រក​វិធី​ទប់ស្កាត់​ឪឡឹក​នាំចូល​

    ឪឡឹក​ជា​ផ្លែឈើ​ដ៏​ពេញនិយម​មួយ​ប្រភេទ​របស់​ប្រជាជន​ខ្មែរ​ ដោយសារតែ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​អាច​កាត់បន្ថយ​ការ​ស្រេកទឹក​បាន​យ៉ាង​ល្អ​ និង​ក្រៅពី​រសជាតិ​ឆ្ងាញ់​ពិសា​ហើយ​ ឪឡឹក​នៅ​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ និង​សម្រស់​ជាច្រើន​ហួសពី​ការស្មាន​ទៅទៀត​។កាលពីមុន​កសិករ​ខ្មែរ​ដាំ​ឪឡឹក​ពិបាក​រក​ទីផ្សារ​លក់​ណាស់​ ព្រោះ​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​ ប៉ុន្តែ​បច្ចុប្បន្ន​ទោះបី​ដាំ​នៅ​ទីណា​ក៏ដោយ​ ក៏​មាន​ឈ្មួញ​ទៅ​ប្រមូល​ទិញ​ដល់​ចម្ការ​ដែរ​ មិន​តែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​មួយចំនួន​ថែមទាំង​ចូលចិត្ត​ដាំដំណាំ​ឪឡឹក​ទៀតផង​ ព្រោះ​ដំណាំ​នេះ​ប្រើ​រយៈពេល​តែ​ 65ថ្ងៃ​ប៉ុណ្ណោះ​ អាច​ប្រមូល​ផល​បាន​ហើយ​។

    លោក​ ឆេង​ ថុង​ ប្រធាន​សហគមន៍​កសិករ​សំបូរ​មានជ័យ​បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“របៀប​ដាំ​ឪឡឹក​មិន​ពិបាក​ទេ​ ពោល​គឺ​ដី​ដាំ​ឪឡឹក​ត្រូវ​បាន​ភ្ជួរ​រាស់​ដី​ឱ្យ​ម៉ដ្ឋ​ រួច​បាច​កំបោរ​មុន​ពេល​លើក​ជា​រង​។  គេ​អាច​ដាំ​ឪឡឹក​លើ​រង​ទោល​ឬរង​ភ្លាះ​ក៏បាន​ក្នុង​រណ្តៅ​នី​មួយ​ៗ  និង​ដាំ​ឃ្លាតពី​គ្នា​រវាង​រណ្តៅ​នី​មួយ​ៗប្រមាណ​ជា​ 40​ ទៅ​ 50សង់ទីម៉ែត្រ​ និង​ដាំ​ជាជួរ​ដូចគ្នា​។  ក្នុង​ដី​ 1,000ម៉ែត្រការ៉េ​  គេ​តម្រូវ​ឱ្យ​ប្រើ​គ្រាប់ពូជ​ពី​ 40​ ទៅ​ 50ក្រាម​។ ពេល​ដើម​ចេញ​ស្លឹក​ពី​ 4 ទៅ​ 5សន្លឹក​ (ពី​ 8 ទៅ​ 10ថ្ងៃ​បនា្ទប់​ពី​ដាំ​)  គឺ​ត្រូវ​ដក​ដើម​ដែល​មិនល្អ​រណ្តៅ​នី​មួយ​ៗចេញ​ ដោយ​ទុក​តែ​ 1ដើម​ណា​ដែល​មាំមួន​ លូតលាស់​ល្អ​គ្មាន​ដង្កូវ​ ឬជំងឺ​”។

    ការប្រើ​ប្រាស់​ជី​សម្រាប់​ដំណាំ​ឪឡឹក​ គេ​ត្រូវ​លាយ​បរិមាណ​ជី​ឱ្យ​បាន​សមស្រប​។ ចំពោះ​ដី​ដាំ​ឪឡឹក​ 1ហិ​កតា​ ត្រូវ​ប្រើ​ជីលា​មក​សត្វ​ពី​ 20​ ទៅ​  30​តោន​ ជីអ៊ុយរ៉េ​ពី​ 230​ ទៅ​ 250គីឡូក្រាម​ ជី​ប៉ូតាស្យូម​-ក្លរួ​ (kcl​)ប្រមាណ​ 170​ គីឡូក្រាម​ ជី​ស៊ុប​ពែ​រហ្វូ​ស្វាត​ 400​ គីឡូក្រាម​ ជី​ Dap​ 50គីឡូក្រាម​ ជីលា​មក​ប្រចៀវ​ ឬជី​បងា្គ​-ត្រី​ 300គីឡូក្រាម​។

    លោក​បានឱ្យ​ដឹង​ថា​៖ចំពោះ​ពេល​ប្រមូល​ផល​ឪឡឹក​ បនា្ទប់​ពី​ដាំ​បាន​គ្រប់​ចំនួន​ថ្ងៃហើយ​ ពេលនោះ​យើង​នឹង​ឃើញ​សំបក​ផ្លែ​ឪឡឹក​ឡើង​រលោង​ សរសៃ​លេចឡើង​ច្បាស់​កន្លែង​ប៉ះ​នឹង​ដី​នឹង​មាន​សម្បុរ​លឿង​ 80​%  ដើម​នឹង​រាង​ស្វិត​ស្រពោន​ស្លឹក​ ពេល​នោះ​គឺ​អាច​ប្រមូល​ផល​បាន​ហើយ​ ដោយ​គេ​ត្រូវ​កាត់​ទង​ផ្លែ​ឱ្យ​នៅសល់​ប្រវែង​ 2សង់ទីម៉ែត្រ​ រួច​ទុក​ដាក់​ឪឡឹក​នៅកន្លែង​ស្រឡះ​ និង​ក្នុង​ម្លប់​ពី​ 10ទៅ​15ថ្ងៃ​ដើម្បី​ជួយ​ឱ្យ​ផ្លែ​ឪឡឹក​ផ្អែម​ជាង​មុន​ រួច​សឹម​យក​ទៅ​លក់​។

    ដោយសារ​ឪឡឹក​ជាដំណាំ​ងាយ​ហុច​ផល​ឆាប់រហ័ស​ ដូច្នេះហើយ​ទើប​ការ​ដាំ​ឪឡឹក​នេះ​មាន​ 2វិធី​ដាំ​ទៅតាម​តំបន់​ដែលគេ​និយម​ដាំ​។ តំបន់​ខ្លះ​មុននឹង​ដាំ​គេ​ត្រូវ​កាច់​ស្លឹកចេក​ធ្វើជា​កន្ទោង​ ដាក់​ដី​ចូល​ដើម្បី​បណ្តុះ​គ្រាប់​។ លុះ​ដុះ​ចេញ​ស្លឹក​ហើយ​ ទើប​គេ​យក​វា​ទៅ​ដាំ​ ចំណែក​តំបន់​របស់​លោក​នៅ​ខេត្តកំពង់ធំ​វិញ​ គេ​ឆូត​ដី​ជា​រង​ដោយមាន​ទទឹង​ 1.5ម៉ែត្រ​ និង​ទុក​គម្លាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយទៀត​ប្រមាណ​ជា​ 5តឹក​ ហើយ​ក្នុង​មួយ​គុម្ព​ដាក់ដាំ​ 2គ្រាប់​។ របៀប​នៃ​ការ​ដាំ​ គេ​កប់​គ្រាប់​រួច​ស្រោចទឹក​ដើម្បី​ឱ្យ​វា​ដុះ​ស្មើ​ឡើង​គ្នា​ បើ​កន្លែងណា​ដីសើម​ខ្លាំង​ វា​នឹង​ដុះឡើង​មុនគេ​ ដូច្នេះ​កាលណា​ឪឡឹក​ទុំ​ ក៏​ទុំ​មុនក្រោយ​គ្នា​ដែរ​ មិន​ដូច​ការ​ដាំ​ដាក់​កន្ទោង​ទេ​ ពេល​ទុំ​ គឺ​វា​នឹង​ទុំ​ស្មើគ្នា​ទាំងអស់​ គ្រាន់តែ​ការ​ដាំ​បណ្តុះ​កូន​ បើ​ក្នុងករណី​យើង​ដាំ​ 1ម៉ឺន​គុម្ព​ គេ​ត្រូវ​បណ្តុះ​កូន​រហូតដល់​ 1ម៉ឺន​ 2ពាន់​គុម្ព​ ព្រោះថា​ ត្រូវ​ទុក2ពាន់​គុម្ព​សម្រាប់​ជួស​កូន​ដែល​ងាប់​ ឬរលួយ​ ប៉ុន្តែ​រយៈពេល​នៃ​ការ​ដាំ​គឺ​ 65ថ្ងៃ​ដូចគ្នា​ រាប់​ចាប់តាំងពី​ការ​បណ្តុះ​មក​។ នេះ​បើ​តាម​លោ​កថុង​បាន​បញ្ជាក់​។

    ចំណែក​ការ​ដាំ​ឪឡឹក​របស់​អ្នក​ខេត្តព្រៃវែង​វិញ​ រាង​ខុសប្លែក​ពី​គេ​បន្តិច​ គឺ​កសិករ​នឹង​ចាប់ផ្តើម​ដាំ​បន្ទាប់ពី​ច្រូតស្រូវ​ហើយ​ភ្លាម​ គឺ​ដាំ​ក្នុង​ជ្រាំង​ដើម​ស្រូវ​ ដោយ​ដាក់​ខ្សែ​ទាញ​កាប់​ជា​រណ្តៅ​ដាំ​ជាជួរ​តែម្តង​ ហើយ​ដាក់ជី​អាចម៍គោ​ និង​ជីសរីរាង្គ​។ ពេល​ដើម​ឪឡឹក​ដុះ​ វា​នឹង​វារ​លើ​ជ្រាំង​គល់​ស្រូវ​ ដល់ពេល​ចេញ​ផ្លែ​ ផ្លែ​វា​នឹង​ទើរ​លើ​ជ្រាំង​ស្រូវ​មិន​មាន​ប្រឡាក់​ដី​ទេ​។

    ប្រធាន​សហគមន៍​កសិករ​នៅ​ស្រុកចំការ​លើ​បាន​បញ្ជាក់​ដែរ​ថា​ ឪឡឹក​ក្នុង​ 1ឆ្នាំ​គេ​អាច​ដាំ​បាន2ដង​ ប៉ុន្តែ​បើ​ដល់​ខែ​ដែល​ត្រូវ​ដាំ​ហើយ​ កសិករ​ត្រូវ​ដាំ​ឱ្យ​ទាន់​ពេល​ បើ​ដាំ​ក្រោយ​កន្លះ​ខែ​ ឬ 1ខែ​នឹង​មិន​ទទួល​បាន​ល្អ​ទេ​។

    លោក​បានឱ្យ​ដឹង​ដែរ​ថា​៖“ហេតុនេះ​ហើយ​បាន​ជា​ការ​ដាំ​ឪឡឹក​របស់​កសិករ​យើង​ច្រើនតែ​ដាំ​ខុស​ខែ​គ្នា​ ហើយក៏​មិន​ដាំ​តែ​ឪឡឹក​មួយ​មុខ​ដែរ​ ដូចជា​នៅ​កំពង់ចាម​គេ​ដាំ​ឪឡឹក​ ដោយ​នឹង​ទទួល​បានផល​នៅ​ខែ7​-8 នៅ​ខេត្តកំពង់ធំ​ប្រមូល​ផល​នៅ​ខែ8​-9 ឯនៅ​ខេត្តបាត់ដំបង​គេ​ប្រមូល​ផល​ខែ9​-10​ ធ្វើ​ឱ្យ​ខ្ញុំ​អាច​ប្រមូល​ផល​បាន​ជា​បន្ត​ ឆ្លាស់គ្នា​ពុំ​ដាច់​ទេ​”។

    លោក​ ឆេង​ ថុង​ ដែល​ប្រមូល​ផ្លែ​ឪឡឹក​មក​ដាក់​លក់​នៅ​តាម​ផ្សារ​ទំនើប​ បានឱ្យ​ដឹង​ថា​ ភាគច្រើន​ ឪឡឹក​ដែល​លោក​ប្រមូល​ទិញ​ពី​កសិករ​ គឺ​ចល័ត​ជាច្រើន​កន្លែង​ តែ​ឪឡឹក​ដែល​បម្រើ​ទីផ្សារ​បាន​ច្រើន​ជាងគេ​ ភាគច្រើន​នាំមក​ពី​ខេត្ត​កំពង់ចាម​ មាន​ស្រុក​ចំការលើ​ ស្រុក​មេមត់​ ឯខេត្តកំពង់ធំ​មាន​ស្រុក​ស្ទោង​ ស្រុក​កំពង់ស្វាយ​ ស្រុក​បារាយណ៍​ ហើយ​ខេត្តព្រៃវែង​ មាន​ស្រុក​កញ្ច្រៀច​ ស្រុក​ព្រៃវែង​ និង​ខេត្តកណ្តាល​ មាន​ស្រុក​ស្អាង​ ស្រុក​កោះធំ​ និង​ស្រុកលើ​កដែក​។ លោក​ត្រូវ​ដើរ​ប្រមូល​ទិញ​ឪឡឹក​ពី​ចម្ការ​តាម​បណ្តា​ខេត្ត​ដែល​មាន​ដាំ​ឪឡឹក​ ហើយ​ក្នុង​ការទិញ​នោះ​ ជួនកាល​ទិញម៉ៅ​មួយ​ចម្ការ​តែម្ដង​(ប្រសិនបើ​ផ្លែ​រាង​តូច​) និង​ទិញ​ថ្លឹង​ជា​គីឡូ​(ប្រសិនបើ​ផ្លែ​រាង​ធំ​) ឬទិញ​ជា​តោន​ៗតែម្តង​។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​ លោក​ ឆេង​ថុង​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖ “ឪឡឹក​ គឺជា​ផ្លែឈើ​ដែល​មានតម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​យើង​អាច​លក់​បាន​ក្នុង​តម្លៃ​តែ800​ ទៅ​ 1,000​រៀល​ប៉ុណ្ណោះ​ក្នុង​ផ្លែ​ឪឡឹក​ 1គីឡូក្រាម​ តែ​នៅ​ឆ្នាំ​នេះ​យើង​អាច​លក់​បាន​ថ្លៃជាង​មុន​បន្តិច​គឺ​ 1,000​ ទៅ1,200រៀល​ក្នុង​ 1គីឡូក្រាម​”។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“នៅ​លើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំដុះ​សព្វថ្ងៃ​នេះ​អាច​ប្រមូល​ផល​បាន​តែ​ជាង​ 100ហិ​កតា​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​ប្រមូល​ទិញ​ពី​សហគមន៍​ដទៃទៀត​ ដោយ​បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ​ជាមធ្យម​ 30,000,000លាន​រៀល​(30លាន​រៀល​ថ្លៃដើម​) ស្មើនឹង​ប្រមាណ​ជា​ 2,500តោន​ ដើម្បី​យក​មក​លក់​ឱ្យ​ផ្សារ​ទំនើប​ជា​បន្ត​”។

    លោក​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ កសិករ​បច្ចុប្បន្ន​ចូលចិត្ត​ចែករំលែក​បទ​ពិសោធ​ឱ្យ​គ្នា​ទៅវិញទៅមក​ដោយ​មិន​មានការ​លាក់លៀម​ទេ​។ ទោះបីជា​បែប​នេះ​ក្ដី​ ក៏​ឪឡឹក​នៅតែ​មាន​នាំចូល​មក​ពី​ប្រទេស​វៀតណាម​ខ្លះ​ដែរ​ ខណៈ​រដូវ​ដែល​ភ្លៀង​ធ្លាក់​ជោគជាំ​កសិករ​យើង​ដាំ​មិនបាន​ ក្នុង​នោះ​មាន​ខេត្ត​កំពង់ចាម​ដែល​ជា​ដីក្រហម​អាច​ដាំ​បាន​ខ្លះ​ៗដែរ​ តែ​មិន​អាច​បំពេញ​គ្រប់​តម្រូវការ​បានទេ​។ ហេតុនេះ​បើ​គេ​មាន​ម៉ូយ​នៅ​វៀតណាម​ គេ​នឹង​នាំចូល​មក​ តែ​យ៉ាងណា​ក៏​រសជាតិ​មិន​អាច​ប្រៀប​នឹង​ឪឡឹក​របស់​ខ្មែរយើង​បាន​ដែរ​ ព្រោះ​ការ​ដឹក​មក​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​។

    លោក​ ឆេង​ ថុង​ បាន​បញ្ជាក់​ជាចុងក្រោយ​ថា​៖“ក្នុង​ការដែល​កសិករ​ក្នុង​ស្រុក​គាត់​នាំគ្នា​ដាំ​ឪឡឹក​នេះ​ គឺ​គាត់​មិនទាន់​មាន​បណ្តាញ​ទីផ្សារ​ច្រើន​ និង​មិន​ទាន់​ពេញលេញ​នៅឡើយ​ទេ​ ដោយសារតែ​កសិករ​មួយចំនួន​គាត់​មិនទាន់​មាន​បច្ចេកទេស​ដាំដុះ​ក្នុង​រដូវ​ដែល​កម្រ​ ទើប​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម​គេ​អាច​ជ្រៀតចូល​មក​លក់​បាន​ ហេតុនេះ​ហើយ​ទើប​កសិករ​យើង​ខិតខំ​ជំរុញ​ការ​ដាំដុះ​ឪឡឹក​តាម​បច្ចេកទេស​ថ្មី​ក្នុង​រដូវ​ដែល​កម្រ​ ដើម្បី​ទប់ស្កាត់​ការនាំចូល​ឪឡឹក​ពី​ប្រទេសជិតខាង​ ​;និង​បំពេញ​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​”៕

  • ម៉ាស្សាប្រេងក្តៅមានអត្ថប្រយោជន៍ចំពោះសក់រួញ

    ម៉ាស្សាប្រេងក្តៅមានអត្ថប្រយោជន៍ចំពោះសក់រួញ

    អ្នក​ប្រហែលជា​ធ្លាប់​បាន​ឮខ្លះ​ៗហើយពី​ការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​អំពី​សក់​ និង​ប្រេង​។ ប្រេង​គឺជា​សារធាតុ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ជួយ​សម្រួល​សក់​ដែល​មាន​បញ្ហា​ឱ្យមក​ជា​សក់​ដែល​មាន​ភាព​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ពិ​តៗ​។ ជាទូទៅ​សក់រួញ​ឆាប់​មាន​សភាព​ស្ងួត​ជាង​សក់ត្រង់​ ដែល​ជាដើម​ហេតុ​នៃ​បញ្ហា​ ហេតុនេះ​ហើយ​បាន​ជា​គេ​ថា​ការ​ម៉ាស្សា​ប្រេង​ក្តៅ​នៅ​លើ​សក់​ និង​ស្បែក​ក្បាល​គឺជា​រឿង​ល្អ​ដែល​អ្នកមាន​សក់រួញ​គួរតែ​អនុវត្ត​ឱ្យ​បាន​ជាប្រចាំ​។

    ការ​ម៉ាស្សា​ប្រេង​ក្តៅ​មានប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​មាន​សក់រួញ​ ព្រោះថា​អាច​ជួយ​ចិញ្ចឹម​ថែបំប៉ន​សក់​ ជួយ​ឱ្យ​សក់​ភ្លឺរលោង​ លូត​លាស់​បាន​ល្អ​ គ្មាន​អង្កែ​ រឹងមាំ​ បន្ថយ​ការ​ជ្រុះសក់​ និង​បន្ថែម​ភាព​ក្រាស់​ដល់​សក់​។ បន្ថែម​ពីនេះ​ការ​ម៉ាស្សា​ប្រេង​ក្តៅ​នេះ​គឺជា​ការ​បន្ថែម​សំណើម​ និង​ជួយ​គេច​ចេញពី​បញ្ហា​សក់សំពោង​បែក​ចុង​ផង​ដែរ​។ សម្រាប់​ការ​បន្ថែម​ភាព​ស្រស់​ស្អាត​ទៅ​ឱ្យ​សក់​ដោយ​ប្រេង​ក្តៅ​ អ្នក​អាច​ជ្រើសរើស​ប្រេង3ប្រភេទ​គឺ​ ប្រេង​អូ​លីវ​ ប្រេងដូង​ ឬប្រេង​អាល់​ម៉ុ​នក៏​បាន​។ វិធី​នៃ​ការ​ម៉ាស្សា​សក់​ជាមួយ​ប្រេង​ក្តៅ​អាច​ប្រព្រឹត្តទៅ​បាន​តាម​ដំណាក់កាល​ដូចតទៅ​៖
    – ដាក់​កម្តៅ​ប្រេង​(ប្រេង​មួយ​ណា​ក៏បាន​ក្នុង​ចំណោម​ប្រេង​ទាំង3ខាងលើ​)ឱ្យ​ក្តៅ​រយៈពេល​2-4នាទី​។
    – ទុក​ឱ្យ​ប្រេង​នោះ​ត្រជាក់​តាម​សម្រួល​ (ត្រ​ជាក់​ប្រហាក់​ប្រហែល​នឹង​កម្តៅ​នៅក្នុង​បន្ទប់​)។
    – យក​ប្រេង​នោះ​ទៅ​ម៉ាស្សា​ថ្នម​ៗលើ​ស្បែក​ក្បាល​ និង​សក់​ពី​គល់​ដល់​ចុង​សក់​។
    – យក​កន្សែងពោះគោ​ ជ្រលក់​ជាមួយ​ទឹក​ក្តៅ​(ក្តៅ​ល្មម​) រួច​យក​កន្សែង​នោះ​មក​គ្រប់​លើ​សក់​ ទុកចោល​ ប្រហែល45នាទី​ទៅ​មួយ​ម៉ោង​។
    – កក់សក់​ ហើយ​បន្ទន់​សក់​តាមធម្មតា​។សូម​អនុវត្ត​តាមវិធី​នេះ​ឱ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​សក់រួញ​ដ៏​ស្រស់​ស្អាត​ និង​មាន​សំណើម​គួរ​ជាទី​ពេញចិត្ត​មិនខាន​៕

  • គ្រូបង្វឹក​ជម្រើសជាតិ​នារី​ ​U​-​19កម្ពុជា​ ​និយាយ​ថា​ ​ខ្លួន​ស្រឡាញ់​បាល់ទាត់​តាំងពី​បាន​ប៉ះ​បាល់​លើកដំបូង​

    គ្រូបង្វឹក​ជម្រើសជាតិ​នារី​ ​U​-​19កម្ពុជា​ ​និយាយ​ថា​ ​ខ្លួន​ស្រឡាញ់​បាល់ទាត់​តាំងពី​បាន​ប៉ះ​បាល់​លើកដំបូង​

    ​ឈឺន​ ​នី​ផា​ ​បាន​ចាប់ផ្តើម​លេង​បាល់ទាត់​នៅ​អាយុ​ ​13ឆ្នាំ​(​2008​)​ ​គឺ​អំឡុង​ពេល​ដែល​រស់នៅ​ខេត្តបាត់ដំបង​។​ ​ក្រោយមក​នៅ​ឆ្នាំ2011​ ​នាង​ក៏បាន​ផ្តើម​រៀន​ធ្វើជា​គ្រូបង្វឹក​ ​និង​រហូតដល់​ឆ្នាំ2015​ ​នាង​ក៏បាន​ដាក់ពាក្យ​ចូល​ធ្វើការ​នៅ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​។​

    ​ក្រោយមក​ ​កញ្ញា​ ​ឈឺន​ ​នី​ផា​ ​ក៏បាន​ចូលខ្លួន​មក​បង្វឹក​ក្រុមបាល់ទាត់​ ​U13​ ​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​ននៅ​ឆ្នាំ2015​ ​ដោយ​កញ្ញា​ធ្លាប់ធ្វើ​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ ​U14​ ​មួយ​នៅ​ខេត្តបាត់ដំបង​អស់​រយៈពេល​ ​6ឆ្នាំ​។​ ​នាង​បាន​រៀបរាប់​ថា​ ​«​ខ្ញុំ​ស្គាល់​បាល់ទាត់​តាមរយៈ​មិត្តភក្តិ​របស់ខ្ញុំ​ ​ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​ចូលចិត្ត​បាល់ទាត់​នៅ​ថ្ងៃ​ដំបូង​ដែល​បាន​ចូល​ប៉ះ​បាល់​ទៅ​ហើយ​ ​វា​ពិបាក​ប្រាប់​បាន​ណាស់​ថា​ ​តើ​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​បែប​ណា​?​ ​ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិនដែល​ចូលរួម​សកម្មភាព​បែប​នោះ​តាំងពី​តូច​មក​ ​ទើប​វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​»​។​ ​កញ្ញា​ ​ឈឺន​ ​នី​ផា​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ក្រោយពី​ការ​សម្ភាសន៍​ ​និង​ធ្វើតេស្ត​ចំណេះ​ដឹង​ផ្សេង​ៗ​រួចហើយ​ ​គេ​ក៏បាន​ជ្រើសរើស​យក​ខ្ញុំ​ ​ពេលនោះ​គឺជា​ជំហាន​ដំបូង​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ ​និង​ទទួល​បាន​ឱកាស​ដ៏​ល្អ​ពី​ភ្នំ​ពេញ​ក្រោ​នដែ​លបាន​ទទួលយក​ខ្ញុំ​ធ្វើជា​បុគ្គលិក​ ​ហើយ​បាន​ផ្តល់​ឱកាស​ឱ្យ​បាន​រៀន​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួន​បន្ថែម​រហូតដល់​ពេលនេះ​»​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កញ្ញា​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផ្តល់​ការ​ទុកចិត្ត​ ​និង​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ ​U19​ ​នារី​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដើម្បី​ដឹកនាំ​ក្រុមជម្រើសជាតិ​នារី​កម្ពុជា​ ​U19ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ ​JENESYS​ ​2018​ ​Japan​-​ASEAN​ ​Youth​ ​Sports​ ​Exchange​ ​(​Women’s​ ​Football​ ​U19​)​ ​នៅ​ប្រទេស​ជប៉ុន​៕​


  • ក្នុង​ពូលC​ ​កម្ពុជា​ឈរ​លេខ4​ ​នៅ​ពីលើ​ក្រុម​បាត​តារាង​ហុងកុង​

    ក្នុង​ពូលC​ ​កម្ពុជា​ឈរ​លេខ4​ ​នៅ​ពីលើ​ក្រុម​បាត​តារាង​ហុងកុង​

    ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​2022​ ​ជើង​ទី2​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​និង​ហុងកុង​បាន​ប្រកួត​ចាញ់​ដូចគ្នា​ ​ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារ៉ែន​ក្នុង​លទ្ធផល​ ​0ទល់នឹង​ ​1​។​ ​ខណៈ​ដែល​ហុងកុង​បាន​ចាញ់​អ៊ីរ៉ង់​ក្នុង​លទ្ធផល​ ​០ទល់នឹង2​។​

    ​ចំពោះ​ចំណាត់ថ្នាក់​ប្រចាំ​ពូលC​ ​នេះ​វិញ​ ​1គ្រាប់​ដែល​បាន​ដោយ​ពិបាក​ពី​ក្រុម​កម្ពុជា​ ​បាន​នាំ​បារ៉ែន​ឱ្យ​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ ​ខណៈ​ដែល​អ៊ឺ​រ៉ង់​ស្ថិតនៅ​លេខ2​ ​តាម​ពីក្រោយ​ដោយ​អ៊ឺ​រ៉ង់​ ​កម្ពុជា​ ​និង​ហុងកុង​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី5​ ​ក្រោម​គេ​បង្អស់​៕​

  • កម្ពុជា​ចាញ់​បារ៉ែន​ ​1គ្រាប់​ ​ខណៈ​ដែល​ហុងកុង​ចាញ់​ ​អ៊ីរ៉ង់​ ​2គ្រាប់​

    កម្ពុជា​ចាញ់​បារ៉ែន​ ​1គ្រាប់​ ​ខណៈ​ដែល​ហុងកុង​ចាញ់​ ​អ៊ីរ៉ង់​ ​2គ្រាប់​

    ​កាលពី​ថ្ងៃ​អង្គារ៍​កន្លងទៅ​នេះ​ ​ក្រុមបាល់ទាត់​ជម្រើស​កោះ​ហុងកុង​ ​ត្រូវ​បាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​បំបាក់​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​នៅ​ពហុ​កីឡដ្ឋាន​នៃ​ទីក្រុង​ហុងកុង​។​ ​

    ​ចំណែក​ឯ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារ៉ែន​ក្នុង​លទ្ធផល​ ​០ទល់នឹង1​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ដូចគ្នា​។​ ​ការប្រកួត​ក្នុង​ថ្ងៃ​នោះ​ ​គឺជា​ការប្រកួត​មួយ​ដ៏​ជក់ចិត្ត​បំផុត​ ​ដោយសារតែ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ ​បើ​ទោះបីជា​លេង​ជាមួយ​ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​ខ្លាំង​ក៏ដោយ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​សប្តាហ៍​មុន​នៅ​លើទឹក​ដី​កម្ពុជា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួតស្មើគ្នា​ជាមួយនឹង​ ​ក្រុមបាល់ទាត់​ជម្រើស​កោះ​ហុងកុង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​កម្ពុជា​ ​ដែល​កាលនោះ​ក្រុម​កម្ពុជា​បាន​គ្រប់​ដណ្តប់​លើ​ការប្រកួត​បាន​ច្រើនជាង​ក្រុម​ហុងកុង​ទៅទៀត​៕​


  • ​សៀង​ ​ចន្ធា​ ​ប្តូរ​ចេញ​នៅ​តង់​ទី2​ ​ការពិត​ ​គឺ​ដោយសារ​ប្រញាប់​ហោះ​ទៅ​ជប៉ុន​

    ​សៀង​ ​ចន្ធា​ ​ប្តូរ​ចេញ​នៅ​តង់​ទី2​ ​ការពិត​ ​គឺ​ដោយសារ​ប្រញាប់​ហោះ​ទៅ​ជប៉ុន​

    ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​សៀង​ ​ចន្ធា​ ​បាន​បន្ត​ភារកិច្ច​ជួយ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​សម្រាប់​ការប្រកួត​ជើង​ទី2​ ​តទល់​នឹង​ក្រុមជម្រើសជាតិ​បារ៉ែន​ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី2​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​កាលពី​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កី​ទ្ប​ដ្ឋាន​ជាតិ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​ជា​លទ្ធផល​ ​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​និង​វគ្គ​ជម្រុះ​ ​Preliminary​ ​Qualification​ ​Round​ ​2​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃទី10​ ​នោះ​ ​គឺ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​បារ៉ែន​ ​០ទល់នឹង1​។​

    ​ក្រោយពី​បាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​តង់​ទី2​ ​ដែល​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​ ​ហួស​ ​ផល្លី​ន​ ​យុវជន​នៃ​មជ្ឈមណ្ឌល​ ​និង​សាលា​បាល់ទាត់​ជាតិ​បាទី​វិញ​នោះ​ ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បាន​ធ្វើ​ដំ​ណើរ​ភ្លាម​ៗ​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ទៅ​ធ្វើការ​ហ្វឹកហាត់​ផ្លាស់ប្ដូរ​បទ​ពិសោធ​នៅ​ក្លិប​ ​Vegalta​ ​Sendai​ ​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ក្លិប​នៅ​លី​គ​កំពូល​ទី1​ ​របស់​ជប៉ុន​ ​ដែល​កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ចាប់តាំងពី​ថ្ងៃទី9​ ​រហូតដល់​ថ្ងៃទី25​ ​ខែកញ្ញា​ ​ឆ្នាំ2019​៕​