Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន​ ​LG​ ​បញ្ចេញ​ទូរស័ព្ទ​បត់​អេក្រង់​ដែល​ខុសពី​ ​Samsung​ ​និង​ ​Huawei​ ​

    ក្រុមហ៊ុន​ ​LG​ ​បញ្ចេញ​ទូរស័ព្ទ​បត់​អេក្រង់​ដែល​ខុសពី​ ​Samsung​ ​និង​ ​Huawei​ ​

    ​LG​ ​ម៉ូដែល​ ​G8X​ ​ThinQ​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​កាលពីដើម​សប្ដាហ៍​ ​ដែល​រចនា​ជា​ទម្រង់​បត់​អេក្រង់​បាន​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​នេះ​។​

    ​រូបរាង​បត់​បាន​ដែល​អាច​ថា​ ​ខុសពី​ក្រុមហ៊ុន​ ​Samsung​ ​(​Galaxy​ ​Fold​)​ ​និង​ ​Huawei​ ​(​Mate​ ​X​)​ ​នោះ​ ​គឺ​ត្រង់​ចំណុច​បត់​នោះ​ ​LGច្នៃ​អេក្រង់​មួយ​ផ្សេង​ដោយ​ភ្ជាប់​ជាមួយ​សម្បក​ ​(​Case​)​ ​បើ​ដកចេញ​ក្លាយជា​ទូរស័ព្ទ​អេក្រង់​មួយ​វិញ​ ​(​បើ​ដាក់​ ​Case​ ​ចូល​វា​ភ្ជាប់​ទៅជា​អេក្រង់​ភ្លោះ​)​។​ ​

    ​ចំពោះ​គោលបំណង​នៃ​ការ​ឌីហ្សាញ​ដ៏​ថ្មីសន្លាង​បែបនេះ​ ​ខាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ​ចៀសវាង​ការ​ប៉ះទង្គិច​ខ្លាំង​នៅពេល​ប្រើប្រាស់​ ​ព្រម​ជាមួយនឹង​ការ​ផ្តល់​ជម្រើស​ឱ្យ​អតិថិជន​ ​(​ដែល​មិន​ចូលចិត្ត​អេក្រង់2​ ​អាច​ប្រើជា​អេក្រង់1​ ​វិញ​ក៏បាន​)​។​

    ​លក្ខណ​សម្បត្តិ​របស់​ ​G8X​ ​ThinQ​ ​គឺ​អេក្រង់​ទី2​ ​នេះ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​បើក​ ​និង​ប្រើ​កម្ម​វិ​ធី​ផ្សេង​ៗ​បាន​ក្នុង​ពេល​តែមួយ​។​ ​ឧទាហរណ៍​ដូចជា​ ​មើល​ ​YouTube​ ​និង​ឆែ​ក​អ៊ី​ន​ធើ​ណិ​ត​បាន​ក្នុង​ពេល​តែមួយ​។​ ​មិន​តែប៉ុណ្ណោះ​ ​អេក្រង់​ទី2​ ​នេះ​អាច​ដើរតួ​ជា​ ​monitor​ ​ហើយ​អេក្រង់​មួយទៀត​ប្រើជា​ ​keyboard​ ​ដូចគ្នានឹង​ ​laptop​ ​ដែរ​។​

    ​សម្រាប់​ពេល​លេង​ហ្គេម​ ​keyboard​ ​នោះ​នឹង​ក្លាយជា​ដៃ​ហ្គេម​ ​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​លេង​។​ ​សម្បក​ការពារ​នេះ​នឹង​ភ្ជាប់​មក​ជាមួយ​ទូរស័ព្ទ​នេះ​នៅក្នុង​ប្រអប់​ស្រាប់តែ​ម្ដង​។​

    ​LG​ ​G8X​ ​នេះ​ ​មាន​កាមេរ៉ា​ ​2គ្រាប់​ ​-​ ​12MP​ ​f​/​1.8​ ​និង​ ​13MP​ ​Ultra​-​wide​-​angle​ ​136ដឺក្រេ​។​ ​អេក្រង់​ទំហំ​ ​6.4អ៊ីញ​ ​បង្ហាញ​បាន​កម្រិត​ ​1080ភិក​សែល​ ​មាន​បន្ទះ​ឈីប​ ​Snapdragon​ ​855​ ​RAM​ ​6GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​128GB​ ​និង​ថ្ម​ទំហំ​ ​4000mAh​ ​តែ​សម្រាប់​តម្លៃ​វិញ​ ​មិនទាន់​ប្រកាស​ឱ្យ​ដឹង​នៅឡើយ​ទេ​៕​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • ចង់​សន្សំ​ថ្ម​ ​iPhone​ ​ឱ្យ​ប្រើ​បាន​ច្រើន​ម៉ោង​ ​អាច​អនុវត្ត​តាមវិធី​នេះ​បាន​.​.​.​

    ចង់​សន្សំ​ថ្ម​ ​iPhone​ ​ឱ្យ​ប្រើ​បាន​ច្រើន​ម៉ោង​ ​អាច​អនុវត្ត​តាមវិធី​នេះ​បាន​.​.​.​

    ​រឿង​បញ្ហា​ទូរស័ព្ទ​ស៊ី​ថ្ម​ខ្លាំង​ ​ប្រើ​បានតែ​ប៉ុន្មាន​ម៉ោង​ក៏​អស់​ភ្លើង​រលីង​នោះ​ ​គឺជា​រឿង​ដែល​អ្នកប្រើ​ប្រាស់​ជួបប្រទះ​ញឹកញាប់​ជាងគេ​ ​ជាពិសេស​អ្នក​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​ច្រើន​ម៉ោង​។​ ​ខាងក្រោម​នេះ​ ​គឺ​គន្លឹះ​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ ​iPhone​ ​របស់​លោកអ្នក​ជួយ​សន្សំសំចៃ​ថ្ម​ប្រើបានយូរ​ម៉ោង​ ​ទោះជា​មិន​អាច​ជួយ​ឱ្យ​ថ្ម​កាន់​បាន​យូរ​ ​ប្រើ​មិន​ចេះ​អស់​ក៏ដោយ​ ​តែ​ក៏​ល្មម​អាច​ឱ្យ​លោកអ្នក​ប្រើ​វា​បាន​ពេញ1ថ្ងៃ​ដែរ​។

    ​1​)​ ​ចូល​ទៅ​មើល​គុណភាព​ថ្ម​ថា​ ​តើ​នៅ​ល្អ​ប្រើ​ឬ​អត់​?​
    ​មុខងារ​ ​Battery​ ​Health​ ​នេះ​ ​សម្រាប់​តាមដាន​គុណភាព​ភាគរយ​ដែល​ប្រើ​ថាមពល​ថ្ម​ ​នៃ​កម្មវិធី​ទាំងអស់​ ​បើ​អ្នក​សង្កេតឃើញ​ថា​ ​វា​អស់​លឿន​ខុសប្រក្រតី​នោះ​ ​បញ្ហា​គឺ​អាចម​ក​ពី​ថ្ម​ហ្នឹងហើយ​ ​អ៊ីចឹង​!​ ​បើ​អាច​ដូរ​ថ្ម​ថ្មី​បាន​ ​ក៏​ដូរ​ទៅ​។​

    ​2​/​ ​ប្រើ​មុខងារ​ ​Screen​ ​lock​ ​ខ្លី​បំផុត​
    ពេល​បិទ​សោ​អេក្រង់​ ​គួរ​កំណត់​ឱ្យ​តិច​នាទី​ ​ឬ30វិនាទី​ ​តិច​បំផុត​។​

    ​3​)​ ​បិទមុខ​ងារ​ ​Raise​ ​to​ ​wake​ ​នៅ​លើ​អេក្រង់​
    ​មុខងារ​នេះ​ក៏​មិនសូវ​ចាំបាច់​ដែរ​ ​បើ​បិទ​បាន​ក៏​ល្អ​ដែរ​ ​វា​នឹងអាច​ជួយ​សន្សំសំចៃ​ថ្ម​បាន​ច្រើន​គួរសម​។​

    4​)​កំណត់​ពន្លឺ​អេក្រង់​ ​កុំឱ្យ​ភ្លឺ​ខ្លាំងពេក​
    ​មុខងារ​ ​Auto​ ​Brightness​ ​គួរ​កុំ​បើ​ក​អស់​ៗ​ពេក​ ​អ្នក​គួរ​បន្ថយ​វា​ឱ្យ​ភ្លឺ​តិច​ៗ​តាមដែល​អាច​ធ្វើ​បាន​។​

    ​5​)​ ​បើកមុខ​ងារ​ជំនួយ​ពេល​អាន​អក្សរ​ ​White​ ​Point​
    ​មុខងារ​ ​Reduce​ ​White​ ​Point​ ​ដែល​មាន​តាំងពី​ជំនាន់​ ​iOS​ ​7​ ​រហូត​បន្ត​ដល់​ ​iOS​ ​12​ ​ត្រូវ​បាន​អ្នកប្រើ​ ​iPhone​ ​ឬ​ ​iPad​ ​មើល​រំលង​។​ ​តាមរយៈ​ការស្រាវជ្រាវ​ ​មុខងារ​នេះ​មានប្រយោជន៍​ខ្លាំង​ ​ព្រោះ​វា​ធ្វើ​ឱ្យ​ផ្ទៃ​អេក្រង់​ទាំងមូល​ប្រែជា​ពណ៌​ស្រទន់​ ​ជា​ជំនួយ​ដល់​ភ្នែក​ ​មិន​ឱ្យ​កុង​ពន្លឺ​ខ្លាំង​ពេល​អាន​អក្សរ​។​

    ​6​)​ ​ដាក់​ ​Dark​ ​Wallpaper​
    ​នៅ​លើ​ ​iOS​ ​11​ ​និង​ ​iOS​ ​12​ ​មាន​ ​Wallpaper​ ​ខ្មៅ​មក​ស្រាប់​។​ ​អ្នកជំនាញ​បាន​ផ្តល់​ដំបូន្មាន​ថា​ ​វា​ក៏អាច​ជួយ​សន្សំសំចៃ​ថ្ម​បាន​ច្រើន​គួរសម​ដែរ​។​

    ​7​)​ ​បិទមុខ​ងារ​ ​Background​ ​Usage​
    ​អ្នក​ត្រូវ​ប្រាកដ​ថា​ ​មុខងារ​នេះ​បាន​បិទ​ទាំងអស់​ហើយ​ ​ព្រោះ​ហេតុផល​វា​ស៊ី​ថ្ម​ច្រើន​ ​ពេល​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែមួយ​។​ ​អ្នក​គ្រាន់តែ​ចូល​ទៅ​ ​Settings​-​>​Background​ ​App​ ​refresh​ ​រួច​យក​ ​OFF​។​ ​ជាពិសេស​ ​កុំ​បើក​កម្មវិធី​ទុក​ច្រើនពេក​ ​អត់​អូស​លុបចេញ​ ​ដែលគេ​ហៅថា​ ​(​Background​ ​App​)​។​

    ​8​)​ ​បើកមុខ​ងារ​ ​Low​ ​power​ ​mode​
    ​មុខងារ​នេះ​ជួយ​ច្រើន​ដល់​អេក្រង់​ ​និង​ថ្ម​ ​ដូច្នេះ​កុំ​ភ្លេច​ចុច​ចូល​ទៅ​កន្លែង​ ​Battery​ ​ហើយ​បើក​វា​។​

    ​9​)​ ​បិទ​ ​Bluetooth​ ​ចោល​
    ​បើ​អ្នក​មិន​ភ្ជាប់​កាស​ ​AirPods​ ​ទេ​ ​អ្នក​គួរ​បិទ​ ​Bluetooth​ ​ចោល​ ​ហើយ​កុំ​ភ្លេច​ចុច​បិទ​កន្លែង​ ​AirPods​ ​ផង​។​ ​ធ្វើ​ដូចនេះ​ ​ក៏​អ្នក​អាច​សន្សំសំចៃ​ថ្ម​ទុក​ប្រើ​បាន​ច្រើន​ម៉ោង​ដែរ​។​

    ​10​)​ ​ប្រើ​អ៊ី​ន​ធើ​ណិ​ត​ស៊ី​មតិ​ចតួ​ចតាម​ដែល​អាច​ធ្វើ​បាន​
    ​ចំណុច​នេះ​ ​អ្នកជំនាញ​ចង់​ណែនាំ​ឱ្យ​អ្នកប្រើ​ ​Wi​-​Fi​ ​ជំនួស​វិញ​ ​ករណី​មាន​ភ្ជាប់​។​ ​បើ​អត់ទេ​ ​គួរ​ប្រើ​អ៊ិ​ន​ធើ​ណី​ត​តាម​ស៊ី​មតិ​ចតួ​ចបា​ន​ហើយ​។​ ​កុំ​បើក​ចោល​រហូត​ ​អូស​លេង​ច្រើន​ម៉ោង​ ​ហើយ​តាំង​រអ៊ូ​ថា​ ​ម៉េច​បាន​ទូរស័ព្ទ​ឆាប់​អស់​ថ្ម​ម៉្លេះ​?​

    11​)​ ​ដាក់មុខ​ងារ​ ​Dark​ ​mode​ ​ឬ​ ​Smart​ ​Invert​
    ​ចំណុច​នេះ​សំដៅ​ដល់​ផ្ទៃ​អេក្រង់​ ​អ្នក​គួរ​កំណត់​យក​ពណ៌ខ្មៅ​ ​ឬ​កុំ​ដាក់​ ​Wallpaper​ ​មាន​ ​Effect​ ​ព្រោះ​វា​ក៏​ស៊ី​ថ្ម​ដែរ​។​

    ​12​)​ ​បិទ​កន្លែង​ ​Auto​ ​App​ ​Update​
    ​អ្នក​គួរ​ចូល​ទៅ​ ​Settings​-​>​ ​iTune​ ​&​ ​App​ ​Store​ ​ហើយ​ចុច​បិទ​ ​Auto​ ​App​ ​Update​ ​ដែល​មានស្រាប់​លើ​ម៉ាស៊ីន​ដូចជា​ ​កម្មវិធី​ ​Music​,​ ​Apps​,​ ​Book​ ​ជាដើម​។​

    ​13​)​ ​បិទមុខ​ងារ​ ​Tracking​ ​Finess​
    ​មុខងារ​មិន​ចាំបាច់​ ​អ្នក​គួរតែ​បិទ​វា​ចោល​ទៅ​ ​កុំឱ្យ​វា​ដំណើរការ​ ​នាំ​តែ​ស៊ី​ថាមពល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ទេ​។​ ​ចូល​ទៅ​ ​Settings​-​>​Privacy​-​>​ ​Motions​-​>​ ​Tracking​ ​Fitness​។​

    ​14​)​ ​បិទមុខ​ងារ​ ​Call​ ​on​ ​other​ ​device​
    ​កន្លែង​នេះ​ ​ភាគច្រើន​អ្នកប្រើ​មិនសូវ​ចាប់អារម្មណ៍​ទេ​ ​តែ​វា​ស៊ី​ថ្ម​ទូរស័ព្ទ​អ្នក​គ្រប់​នាទី​។​ ​ចូល​ទៅ​ ​Settings​-​>​ ​Phone​-​>​Call​ ​on​ ​other​ ​device​ ​រួច​ចុច​បិទ​។​

    ​15​)​ ​ចុច​បិទ​កន្លែង​ ​iCloud​ ​Photos​
    ​iCloud​ ​Photos​ ​ពេល​បើក​វា​ ​ត្រូវ​កា​រអ៊ី​ន​ធើ​ណិ​ត​ ​អ៊ីចឹង​បើ​បិទ​វា​កុំឱ្យ​ចម្លង​រូបថត​អ្នក​ ​ក៏​វា​ចំណេញ​ថ្ម​បាន​ច្រើន​ដែរ​។​
    ​ចំពោះ​តិចនិក​បន្ទាប់​សូម​រីករាយ​ជាមួយ​វីដេអូ​ខាងក្រោម​។​




  • Messi​ ​និង​ ​Ronaldo​ ​ប្រហែល​មិនមែន​ជា​មិត្តភក្តិ​នឹងគ្នា​ទេ​មើលទៅ​.​.​.​

    Messi​ ​និង​ ​Ronaldo​ ​ប្រហែល​មិនមែន​ជា​មិត្តភក្តិ​នឹងគ្នា​ទេ​មើលទៅ​.​.​.​

    ​Lionel​ ​Messi​ ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ ​បាន​ប្រាប់​ឱ្យ​ដឹង​នៅក្នុង​ការ​សម្ភាស​មួយ​ជា​មួយ​បុស្​ថិ៍​ព័ត៏​មាន​ល្បីល្បាញ​មួយ​នៃ​ប្រទេស​អេស្ប៉ាញ​ ​ដោយ​បាន​ឆ្លើយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា​ ​ខ្លួន​មិនដែល​គិតថា​ ​Ronaldo​ ​ជា​មិត្តភក្តិ​របស់​ខ្លួន​ឡើយ​។​

    ​កីឡាករ​រូប​នេះ​បន្ត​ថា​៖​ ​”​ខ្ញុំ​តែងតែ​និយាយ​ថា​ ​ខ្ញុំ​មិនដែល​មាន​ទំនាស់​ជាមួយ​គេ​ទេ​ ​តែ​ពួក​យើង​ប្រហែល​មិនមែន​ជា​មិត្តភក្ដិ​នឹងគ្នា​ទេ​ ​ដោយសារតែ​មិនធ្លាប់​ចែករំលែក​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជាមួយគ្នា​ ​ប៉ុន្តែ​ខ្ញុំ​តែងតែ​ឃើញ​គេ​នៅក្នុង​កម្មវិធី​ទទួល​ពានរង្វាន់​នានា​”​។​

    ​គួរ​រំឭក​ដែរ​ថា​ ​កាលពីឆ្នាំទៅ​មិញ​ ​កីឡាករ​ ​2រូប​នេះ​ ​គឺជា​គូប្រជែង​គ្នា​នៅក្នុង​លី​ក​កំពូល​របស់​ប្រទេស​អេស្ប៉ាញ​ ​ហើយក៏​ជា​ចំណែក​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​លី​ក​កំពូល​របស់​អេស្ប៉ាញ​កាន់តែ​ល្បីល្បាញ​ខ្លាំងក្លា​ឡើង​ផង​ដែរ​៕​


  • ខ្សោយ​បញ្ញា​មែន​ ​ប៉ុន្តែ​ខ្លាំង​កីឡា​!​ ​អត្តពលិក​ខ្សោយ​បញ្ញា​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស2​ ​ប្រាក់3​ ​និង​សំរឹទ្ធ3​ ​ពី​កីឡា​អូឡាំពិក​

    ខ្សោយ​បញ្ញា​មែន​ ​ប៉ុន្តែ​ខ្លាំង​កីឡា​!​ ​អត្តពលិក​ខ្សោយ​បញ្ញា​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស2​ ​ប្រាក់3​ ​និង​សំរឹទ្ធ3​ ​ពី​កីឡា​អូឡាំពិក​

    គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​ ​10រូប​ដែល​ក្នុង​នោះ​មាន​កីឡាការិនី​ចំនួន​ ​4រូប​ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​ ​World​ ​Special​ ​Olympic​ ​នៅ​ទីក្រុង​ ​ABU​ ​DHABI​ ​ប្រទេស​អារ៉ាប់រួម​ដោយ​កីឡាករ​កម្ពុជា​ទាំងនោះ​បាន​ចូលរួម​ប្រកួត​ក្នុង​ ​2ប្រភេទ​កីឡា​ ​គឺ​អត្តពលកម្ម​ ​និង​ប៊ូល​ប៉េតង់​។​

    ​ជា​លទ្ធផល​ ​គិត​មកទល់​ថ្ងៃនេះ​ក្រុមកីឡា​ករ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ចំនួន​ ​8គ្រឿង​ហើយ​ ​មាន​មាស​ ​2គ្រឿង​ ​ប្រាក់​ ​3គ្រឿង​ ​និង​សំរឹទ្ធ​ ​3គ្រឿង​ ​រួមមាន​ ​៖​ ​

    ​-​កីឡាការិនី​ ​រឿង​ ​លក្ខិ​ណា​ ​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​រត់ប្រណាំង​ ​200ម៉ែត្រ​នារី​
    ​-​កីឡាការិនី​ ​យឿន​ ​សុខ​ចាន់​ ​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​កីឡា​ប៊ូល​ប៉េតង់​ឯកត្តជន​នារី​
    ​-​កីឡាករ​ ​ផុន​ ​សុវណ្ណ​ ​ដណ្ដើម​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​រត់ប្រណាំង​ ​400ម៉ែត្រ​បុរស​ ​
    ​-​កីឡាករ​ ​អ៊ូ​ ​ស្រី​ប៉ុច​ ​ដណ្ដើម​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​រត់ប្រណាំង​ ​200ម៉ែត្រ​បុរស​ ​
    ​-​កីឡាការិនី​ ​វង្ស​ ​សីហា​ ​ដណ្ដើម​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​រត់ប្រណាំង​ ​50ម៉ែត្រ​នារី​
    ​-​កីឡាការិនី​ ​រ័ត្ន​ ​ស្រី​ទាវ​ ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​រត់ប្រណាំង​ ​50ម៉ែត្រ​នារី​
    ​-​កីឡាករ​ ​ផុន​ ​សុវណ្ណ​ ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​រត់ប្រណាំង​ ​200ម៉ែត្រ​បុរស​ ​
    ​និងកីឡា​ករ​ ​ស៊ឹ​មយា​ន​ ​នវី​ព្វ​ ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​កីឡា​ប៊ូល​ប៉េតង់​៕​


  • កម្ពុជា​ត្រៀម​ ​200លាន​ដុល្លារ​ ​សម្រាប់​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023​

    កម្ពុជា​ត្រៀម​ ​200លាន​ដុល្លារ​ ​សម្រាប់​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រោយពេល​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី32​ ​នៅ​ឆ្នាំ2023​
    ​ ​(​CAMSOC​)​ ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បញ្ចប់​ ​គណៈកម្មាធិការ​បាន​បង្ហាញ​នូវ​ចំនួន​ទឺក​ប្រាក់​ដែល​កម្ពុជា​ ​គ្រោង​ចំណាយ​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023​ ​គឺ​មាន​ចំនួន​ជាង​ ​200លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

    ​ប្រធាន​ ​CAMSOC​ ​លោក​ ​Sheik​ ​Kok​ ​Chi​ ​បាន​បង្ហាញ​ ​និង​ប៉ាន់ស្មាន​ក្រៅផ្លូវការ​ថា​ ​សម្រាប់​កម្ពុជា​ដែល​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ2023នេះ​ ​អាច​នឹង​ចំណាយ​អស់​ប្រហែល​ ​200លាន​ដុល្លារ​អាមេរិក​។​ ​ដោយ​លោក​បាន​បញ្ជាក់​ថា​ ​100លាន​ដុល្លារ​ ​គឺ​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង100លាន​ដុល្លារ​ទៀត​ ​សម្រាប់​រៀបចំ​ការប្រកួត​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ស៊ី​ហ្គេម​ឆ្នាំ2011​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ពេលនោះ​ជា​ម្ចាស់ផ្ទះ​ ​បាន​ចំណាយ​អស់​ ​340លាន​ដុល្លារ​។​ ​ឯ​ស៊ី​ហ្គេម​ឆ្នាំ2013​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​ចំណាយ​អស់​ ​353លាន​ដុល្លារ​ ​ឯ​ស៊ី​ហ្គេម​ឆ្នាំ2015​ ​ប្រទេស​សិង្ហបុរី​ ​ចំណាយ​អស់​ ​233លាន​ដុល្លារ​ ​និង​ស៊ី​ហ្គេម2017​ ​ប្រទេស​ម៉ាឡេស៊ី​ ​ចំណាយ​អស់​ ​105លាន​ដុល្លារ​៕​


  • ក្រុមជម្រើសជាតិ​ថៃ​ទទួល​បាន​រង្វាន់​ ​30ម៉ឺន​ដុល្លា​ ​ក្រោយ​ឈ្នះ​ឥណ្ឌូ​នេ​ស៊ីក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​

    ក្រុមជម្រើសជាតិ​ថៃ​ទទួល​បាន​រង្វាន់​ ​30ម៉ឺន​ដុល្លា​ ​ក្រោយ​ឈ្នះ​ឥណ្ឌូ​នេ​ស៊ីក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​ប្រទេស​ថៃ​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​ ​30ម៉ឺន​ដុល្លា​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​ក្រោយពេល​ដែល​ក្រុម​មួយ​នេះ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជា​តិ​ឥណ្ឌូ​នេ​ស៊ី​ដោយ​លទ្ធផល​ ​3ទល់នឹង0​ ​នៅ​លើទឹក​ដី​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​។​

    ​ប្រាក់​រង្វាន់​ទាំងអស់​នេះ​ ​គឺ​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​ថៃ​ ​និង​ក្រុមហ៊ុន​ឧបត្ថម្ភ​ ​បាន​សន្យា​ប្រគល់​ឱ្យ​ដោយ​រាប់​តាម​ចំនួន​គ្រាប់​ដែល​បាន​ស៊ុត​ចូល​ទី​ ​គឺ​ក្នុង​ ​1គ្រាប់​ ​10ម៉ឺន​ដុល្លា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ស្ថិតនៅ​ក្នុង​ពូល​ ​G​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ​វៀតណាម​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​អារ៉ាប់រួម​៕​


  • តើ​និមិត្តសញ្ញា​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​របស់​ប្រទេស​កាតារ​មាន​អត្ថន័យ​យ៉ាងម៉េច​ខ្លះ​?​

    តើ​និមិត្តសញ្ញា​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​របស់​ប្រទេស​កាតារ​មាន​អត្ថន័យ​យ៉ាងម៉េច​ខ្លះ​?​

    ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ប្រទេស​កាតារ​ ​ដែល​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី21​ ​ខែកញ្ញា​ ​រហូតដល់​ថ្ងៃទី18​ ​ខែធ្នូ​ ​ឆ្នាំ2022​ ​ដោយ​យក​ទីក្រុង​ចំនួន5​ ​នៃ​ប្រទេស​នេះ​ដើម្បី​ទទួល​ក្រុមបាល់ទាត់​ចំនួន​ ​32 ប្រទេស​មក​ពី​ជុំវិញ​ពិភពលោក​។​

    ​ចំពោះ​និមិត្តសញ្ញា​នៃ​ព្រឹត្តិ​ការណ៍​នេះ​ ​ប្រទេស​កាតារ​បាន​ប្រើប្រាស់​ជា​ឡូហ្គោ​លេខ8​ ​ដែល​មាន​រូបរាង​ស្រ​ដៀ​ននឹង​ពានរង្វាន់​ ​World​ ​Cup​ ​ពណ៌ស​ ​ដែល​តំណាង​ឱ្យ​កីឡដ្ឋាន​ទាំង8​ ​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ​ ​អម​ដោយ​ក្បាច់​ផ្កា​តំណាង​ឱ្យ​វប្បធម៌​ដ៏​ល្អ​ស្អាត​របស់​ប្រទេស​មួយ​នេះ​។​ ​ក្រៅពី​នេះ​ ​នៅ​គែម​ផ្នែក​ខាងលើ​ ​មាន​រំលេច​រូប​បាល់ទាត់​អម​ជាមួយនឹង​តួអក្សរ​អារ៉ាប់​ដែល​តំណាង​ឱ្យ​បាល់ទាត់​ ​និង​តំបន់​អារ៉ាប់​ទាំងមូល​ផង​ដែរ​៕​


  • ប្រធាន​ CVEA​ ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​ចង់​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ ជាពិសេស​ជប៉ុន​

    ប្រធាន​ CVEA​ ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​ចង់​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ ជាពិសេស​ជប៉ុន​

    យើង​ឃើញ​ហើយ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ Digital​ ត្រូវ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​រួមចំណែក​យ៉ាងសកម្ម​ផង​ដែរ​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការទិញ​-លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ឡើង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ​ និង​ជា​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ថ្មី​ក្នុង​សម័យ​បច្ចេកវិទ្យា​ និង​ជំរុញ​ឱ្យ​មាន​លំហូរ​ចូល​នៃ​ការ​វិនិយោគ​បរទេស​មក​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

    សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ក្រុម​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​វិនិយោគិន​ជនជាតិ​ចិន​បាន​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​។ ជាពិសេស​គម្រោង​សំណង់​អគារ​ខ្ពស់​ៗនៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ដែល​មាន​សក្ដានុពល​ធំៗ​មួយចំនួន​ សុទ្ធតែ​ជា​គម្រោង​អភិវឌ្ឍន៍​របស់​វិនិយោគិន​ចិន​ច្រើនជាង​គេ​ទាំងអស់​។ តែ​យ៉ាងណា​ក្តី​ បើ​និយាយ​ពី​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ធំ​ទី2​ បន្ទាប់ពី​ចិន​ ដូច្នេះ​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ គឺជា​រឿង​ល្អ​ប្រសើរ​ និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬ CVEA​ បាន​មានប្រសាសន៍​ឱ្យ​ដឹងមុន​ពេល​ទៅ​ចូលរួម​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​ថា​៖ “វិនិយោគិន​ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ដ៏​ហ្មត់ចត់​ ហើយ​មុននឹង​គេដាក់​ទុន​វិនិយោគ​លើ​អ្វីមួយ​គេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​ពីទី​ផ្សារ​ និង​សក្ដានុពល​នៃ​វិស័យ​ដែលគេ​បម្រុង​នឹង​វិនិយោគ​នោះ​។ កត្តា​ទាំងនេះ​ហើយដែល​ជំរុញ​ឱ្យ​ពួក​យើង​ត្រូវ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ឱ្យ​បាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្ដល់​នូវ​ប្រាក់ចំណូល​ដល់​ជាតិ​របស់​យើង​ ក៏ដូចជា​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​”។

    លោក​បាន​មានប្រសាសន៍​បន្ត​ថា​៖ “នៅក្នុង​កិច្ចប្រជុំ​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​លើក​នេះ​ ខ្ញុំ​រំពឹង​ថា​នឹង​ហុច​ផល​ល្អ​មក​កម្ពុជា​ច្រើន​ ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ ហើយ​សមាជិក​របស់​សមាគម​ដែល​នឹង​ចូលរួម​ប្រជុំ​ក្នុង​សន្និសីទ​នេះ​ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​បង្ហាញ​ពី​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ដល់​វិនិយោគិន​ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ​ ក្នុង​នោះ​ជប៉ុន​ គឺជា​គោលដៅ​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ពួក​យើង​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ចក​ម្ម​កម្ពុជា​ បាន​មានប្រសាសន៍​អំពី​សក្ដានុពល​របស់​វិស័យ​នេះ​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​បរទេស​ គឺ​នៅ​មានការ​ចាប់អារម្មណ៍​ និង​មាន​សម្ទុះ​ខ្លាំង​ឥត​ស្រកស្រុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ គឺ​មិនមែន​មានតែ​អ្នក​វិនិយោគ​ខ្មែរ​ក្នុង​ស្រុក​តែម្នាក់ឯង​ទេ​ គឺ​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​វិនិយោគិន​បរទេស​ ដែល​ក្នុង​នោះ​យើង​ឃើញ​មាន​ចិន​ ជប៉ុន​ កូរ៉េ​ ថៃ​ ម៉ាឡេស៊ី​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ តែ​ដោយឡែក​នៅ​ប៉ែក​ខាង​អឺរ៉ុប​នៅ​មាន​ចំនួន​តិច​នៅឡើយ​។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “អ្វី​ដែល​ជំរុញ​ឱ្យ​មាន​វិនិយោគិន​បរទេស​មក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ គឺទី1​-កត្តា​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​។ ទី2​-ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់​ គឺ​ច្បាប់​វិនិយោគ​របស់​យើង​បាន​បើកចំហ​ឱ្យ​គេ​មក​វិនិយោគ​ បើក​ក្រុមហ៊ុន​ និង​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន100​% និង​ការ​លើកទឹកចិត្ត​ចំពោះ​ពន្ធ​លើ​ប្រាក់ចំណេញ​(មិន​បង់​ពី​ 3ទៅ​ 9ឆ្នាំ​)សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ដែល​នេះ​ជា​កត្តា​ទាក់ទាញ​។ ទី3​-ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ យើង​ជាស​មា​ជិ​ក សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ដែរ​ ហើយក៏​ជាស​មា​ជិ​ករបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO​) មួយ​ដែរ​។ ទី4​-ចំពោះ​តម្លៃ​ដី​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​ ដូចជា​ថៃ​ វៀតណាម​ ជាដើម​ គឺ​យើង​នៅ​មានតម្លៃ​ទាប​ជាងគេ​ ដែល​អាច​ឱ្យ​វិនិយោគិន​បរទេស​គេ​មក​វិនិយោគ​វិស័យ​នេះ​បាន​ប្រាក់ចំណេញ​។ កត្តា​ទាំងនេះ​ហើយដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សក្ដានុពល​ និង​នៅតែ​អាច​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​បាន​”។

    លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា​ “យើង​នឹង​លើកយក​ប្រធានបទ​ថា​ “ហេតុអ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា​” មក​ពិភាក្សា​នៅពេល​នោះ​ ដោយ​ក្នុង​នោះ​យើង​បាន​ត្រៀម​ក្នុង​ការ​ពន្យល់​ពួកគេ​ឱ្យ​បាន​យល់​ពី​កម្ពុជា​រួចរាល់​ហើយ​។ បច្ចុប្បន្ន​ កម្ពុជា​មាន​លំហូរ​សាច់ប្រាក់​ល្អ​ ហើយ​ការ​ផ្ដល់​អាទិភាព​ឱ្យ​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ក៏​មាន​លក្ខណៈ​ខុស​ពី​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ហើយ​ចំណុច​សំខាន់​ដែល​វិនិយោគិន​បរទេស​គួរតែ​ចូល​មករ​កស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​ជនបរទេស​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ និង​កាន់កាប់​ភាគហ៊ុន100​%។ ទាំងនេះ​ហើយដែល​វិនិយោគិន​បរទេស​គួរតែ​មក​វិនិយោគ​នៅ​កម្ពុជា​”។

    គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​គម្រោង​របស់​ជប៉ុន​ធំៗ​មួយចំនួន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ដូចជា​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ ភ្នំពេញ​ ដែល​រហូតមកដល់​ពេលនេះ​មាន​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ សែនសុខ​ ក៏បាន​បើក​ដំណើរការ​ហើយ​ដែរ​ និង​កំពុង​រៀបចំ​ដំណើរការ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉​លទី3​ ទៀតផង​ដែល​នឹង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ និង​នៅ​មាន​គម្រោង​វិនិយោគ​ជាច្រើន​ទៀត​ដែល​ជប៉ុន​បាន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយក៏​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​៕

  • RDB​ ជំរុញ​ការសាងសង់​រោងម៉ាស៊ីន​កិន​ និង​ឃ្លាំង​ស្តុក​ស្រូវ​ ដើម្បី​នាំចេញ​អង្ករ​ឱ្យ​បាន​ 1លាន​តោន​

    RDB​ ជំរុញ​ការសាងសង់​រោងម៉ាស៊ីន​កិន​ និង​ឃ្លាំង​ស្តុក​ស្រូវ​ ដើម្បី​នាំចេញ​អង្ករ​ឱ្យ​បាន​ 1លាន​តោន​

    រោងម៉ាស៊ីន​កិនស្រូវ​ ដែល​ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​ខេត្ត​ចំនួន3​ រួមមាន​ខេត្តបាត់ដំបង​ ខេត្ត​កំពង់ធំ​ និង​ខេត្តព្រៃវែង​ ត្រូវ​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន​ 10លាន​ដុល្លារ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (the​ Asian​ Development​ Bank​ ​;ឬ ADB​) ដើម្បី​សាងសង់​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​។

    គម្រោង​រោងម៉ាស៊ីន​កិនស្រូវ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​(Rural​ Development​ Bank​ ឬ RDB​) និង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ធន់​នឹង​អាកាសធាតុ​ (ស្រូវ​ – អេ​សឌី​ភី​) របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ក្រោម​កិច្ច​ព្រមព្រៀង​នេះ​រោងម៉ាស៊ីន​កិន​ស្រូវ​នឹង​សាងសង់​កន្លែង​ស្តុក​ និង​ឡសម្ងួត​ ដោយ​ប្រើ​ប្រាក់កម្ចី​របស់​ ADB​ និង​ជា​កិច្ច​ព្រមព្រៀង​មាន​សារៈសំខាន់​ក្នុង​ការសម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​ដើម្បី​ឈាន​ដល់​ការនាំចេញ​អង្ករ​ឱ្យ​បាន​1លាន​តោន​ក្នុង​ 1ឆ្នាំ​។

    ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​ ធ្លាប់​ត្រូវ​បាន​សាងសង់​នៅ​ខេត្តបាត់ដំបង​ កំពង់ធំ​ ព្រៃវែង​ និង​តាកែវ​ ដែល​ជាផ្នែក​មួយ​នៃ​មូលនិធិ​បន្ទាន់​របស់​ RDB​ ដែល​ជា​គម្រោង​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​វិស័យ​នេះ​។ មូលនិធិ​បន្ទាន់​របស់​ RDB​ មាន​ទឹកប្រាក់​ចំនួន​ 30លាន​ដុល្លារ​។ ប្រាក់កម្ចី​ក្នុង​គម្រោង​នេះ​ត្រូវតែ​សង​ក្នុងរយៈពេល​ 10ឆ្នាំ​ ជាមួយនឹង​អត្រា​ការប្រាក់5​%។ គំនិត​ផ្តួចផ្តើម​ នេះ​មាន​គោលបំណង​ដើម្បី​បង្កើន​សមត្ថភាព​ផ្ទុក​របស់​រោងម៉ាស៊ីន​កិនស្រូវ​នៅ​រដូវ​ប្រមូល​ផល​ និង​បង្កើន​តម្លៃ​ស្រូវ​សម្រាប់​កសិករ​ផង​។

    អ្នកផ្គត់ផ្គង់​សំ​ខាន់​ៗបាន​លើកឡើង​ថា​ បច្ចុប្បន្ន​ តម្រូវការ​អង្ករ​សរីរាង្គ​នៅ​សហភាព​អឺរ៉ុប​ និង​ទីផ្សារ​សំ​ខាន់​ៗដទៃទៀត​ ដូចជា​សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និង​ចិន​កំពុងតែ​កើនឡើង​ នៅពេល​អ្នកប្រើ​ប្រាស់​មានការ​ផ្តោត​លើ​បរិស្ថាន​ និង​សុខភាព​។

    លោក​ កាន់​ គន្ធី​ អនុប្រធាន​ក្រុមហ៊ុន​ Amru​ Rice​បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​ចុះ​ កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ប្រមាណ​ជា​ 5,000នាក់​(5,000គ្រួសារ​)ហើយ​នៅ​ឆ្នាំនេះ​ ក្រុមហ៊ុន​មាន​បំណង​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 2ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​បរទេស​ដែល​ 80​ ទៅ​ 90​%នឹង​ត្រូវ​បញ្ជូន​ទៅ​សហគមន៍​អឺរ៉ុប​។ យើង​កំពុង​ផ្តល់​អាទិភាព​ដល់​ផលិតកម្មស្រូវ​សរីរាង្គ​ និង​ស្រូវ​ដែល​ផលិត​ ក្រោម​កម្មវិធី​ស្រូវ​និរន្តរភាព​។ ពូជស្រូវ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​អាច​ប្រកួតប្រជែង​បាន​ជាមួយ​បណ្តា​ប្រទេស​ដែល​ផលិត​ស្រូវ​ខ្លាំង​ៗ ដូចជា​ថៃ​ វៀតណាម​ និង​ឥណ្ឌា​ ជាដើម​។

    លោក​ គន្ធី​ បាន​ពន្យល់​ថា​ ការ​កើនឡើង​នៃ​តម្រូវការ​ស្រូវ​សរីរាង្គ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ព្រួយបារម្ភ​លើ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​ការ​ដាំដុះ​ស្រូវ​ និង​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​សុខភាព​អ្នកប្រើ​ប្រាស់​ដែល​មិន​ចង់​ប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ និង​សារធាតុគីមី​ផ្សេងទៀត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​វិស័យ​កសិកម្ម​។

    ប្រទេស​កម្ពុជា​ ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​លំដាប់​ទី5​ ទៅកាន់​សហភាព​អឺរ៉ុប​ កាលពី​ឆ្នាំមុន​ ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​ជឿជាក់​ថា​ ការ​នាំ​ចេញ​នឹង​បន្ត​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។យោង​តាម​តួលេខ​ពី​សហគមន៍​អឺរ៉ុប​ ដែល​បាន​ចែករំលែក​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 8,467តោន​ទៅ​ប្លុក​អឺរ៉ុប​កាលពី​ឆ្នាំមុន​ ដែល​តំណាង​ឱ្យ​ 3,9​%នៃ​ការនាំចូល​អង្ករ​សរីរាង្គ​របស់​សហភាព​អឺរ៉ុប​។ សហរដ្ឋអាមេរិក​ ក៏​ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​ទៅកាន់​សហភាព​អឺរ៉ុប​ផង​ដែរ​ ដែល​មាន​ចំនួន​ជិត​ 70​%នៃ​ទីផ្សារ​អង្ករ​សរីរាង្គ​។

    អ្នកនាំ​ចេញ​អង្ករ​ក្នុង​ស្រុក​បានឱ្យ​ដឹង​ថា​ បរិមាណ​អង្ករ​សរីរាង្គ​របស់​កម្ពុជា​ដែល​បាន​ដឹកជញ្ជូន​ទៅកាន់​ប្លុក​អឺរ៉ុប​ បាន​កើនឡើង​ក្នុង​ឆ្នាំនេះ​។ មាន​ប្រហែល​ 90​%នៃ​ការនាំចេញ​អង្ករ​សរីរាង្គ​របស់​កម្ពុជា​ទៅកាន់​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំមុន​។ ដោយ​តម្រូវការ​អង្ករ​សរីរាង្គ​នៅ​សហភាព​អឺរ៉ុប​កើនឡើង​ប្រហែល15​% ជា​រៀងរាល់​ឆ្នាំ​នោះ​ អង្ករ​សរីរាង្គ​របស់​កម្ពុជា​ត្រូវ​បាន​ងាយ​ស្វែងរក​នៅក្នុង​សហគមន៍​អឺរ៉ុប​ ព្រោះ​វា​មាន​គុណភាព​ល្អ​ និង​អាច​តាមដាន​បាន​។ ចំពោះ​អង្ករ​ផ្កាម្លិះ​សរីរាង្គ​ 1តោន​ មានតម្លៃ​ 1,500ដុល្លារ​ ខណៈ​អង្ករ​សស​រី​រាង្គ និង​សរីរាង្គ​វែង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​ 950ដុល្លារ​ក្នុង​ 1តោន​។

    ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​នាំចេញ​អង្ករ​ជាចម្បង​ 3ប្រភេទ​ គឺ​អង្ករ​ក្រអូប​ (493,597តោន​ត្រូវ​បាន​នាំចេញ​ ឬស្មើនឹង​ 78.8​%នៃ​ការនាំចេញ​អង្ករ​សរុប​) អង្ករ​ពណ៌ស​គ្រាប់​វែង​ (105,990តោន​ ឬ16.9​%) និង​ស្រូវ​រដូវ​វែង​ (26,638តោន​ ឬ 4.2​%)។ ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​ គឺ​សហភាព​អឺរ៉ុប​ដែល​បាន​នាំចូល​ជិត​ 270,000តោន​ ស្មើនឹង​ 42.9​%នៃ​ការនាំចេញ​សរុប​។

    យោង​តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ 3.7​%ក្នុងរយៈពេល​ 7ខែ​នៃ​ឆ្នាំនេះ​ ដែល​ឈាន​ដល់​ 308,013តោន​។ ក្រសួង​កសិកម្ម​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ពន្ធគយ​បាន​ដាក់​សម្ពាធ​លើ​តម្លៃ​អង្ករ​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ ដែល​ជា​ការរារាំង​យ៉ាង​ខ្លាំង​ដល់​ការប្រកួត​ប្រជែង​របស់​ខ្លួន​។ ក្រសួង​ក៏​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែរ​ថា​ ជាមួយនឹង​ពន្ធគយ​ទាំងនេះ​ វិស័យ​ស្រូវ​អង្ករ​ត្រូវតែ​ផ្តោត​លើ​ការកាត់បន្ថយ​ថ្លៃដើម​ ដើម្បី​ប្រកួតប្រជែង​នៅ​អឺរ៉ុប​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅតែ​បន្ត​ជួយ​លើ​អាជីវកម្ម​ស្រូវ​អង្ករ​ ជាពិសេស​ជួយ​ដល់​ក្រុមហ៊ុន​ទាំងអស់​ក្នុង​ការកាត់បន្ថយ​តម្លៃ​ផលិតកម្ម​កែច្នៃ​ និង​ដឹកជញ្ជូន​ ដើម្បី​ធ្វើ​ឱ្យ​អង្ករ​ក្នុង​ស្រុក​មានតម្លៃ​អាច​ប្រកួតប្រជែង​បាន​៕

  • តុបតែង​មុខ​បែប​នារី​បស្ចិមប្រទេស​វិញ​ម្តង​ខែកញ្ញា​នេះ​

    តុបតែង​មុខ​បែប​នារី​បស្ចិមប្រទេស​វិញ​ម្តង​ខែកញ្ញា​នេះ​

    ខែ​នេះ​តុបតែង​បែប​នារី​ទាន់សម័យ​នៃ​បស្ចិម​ប្រទេស​វិញ​ម្តង​ ដើម្បី​សាកល្បង​មើល​ថា​ មុខ​មាត់​របស់​អ្នក​ត្រូវជា​មួយ​នឹង​ការ​តុបតែង​បែប​ណាមួយ​ដែរ​? តោះ​ចឹង​សាក​តុបតែង​ភ្នែក​បែប​ពណ៌​ក្រ​មៅៗ​ បបូរមាត់​បែប​ពណ៌​ដិ​តៗ​ និង​ពណ៌​ថ្ពាល់​បែប​ស្លេក​ៗម្តង​មើល៎​ ដើម្បី​ឱ្យ​ដឹង​ថា​ នារី​នៅ​ប៉ែក​បស្ចិមប្រទេស​គេ​តុបតែង​មុខមាត់​ដូ​ចមេ្ត៉ច​ដែរ​។ ដូច្នេះ​សូម​សាក​ម្តង​តុបតែង​តាម​នារី​សម័យថ្មី​ទាំងអស់គ្នា​ណា៎​…!