Category: សង្គម និងសេដ្ឋកិច្ច

  • ធនាគារពិភពលោក៖ កម្ពុជាបោះជំហានលើផ្លូវត្រូវក្នុងកំណើនសេដ្ឋកិច្ច និងជំរុញការនាំចេញកសិផល

    ធនាគារពិភពលោក៖ កម្ពុជាបោះជំហានលើផ្លូវត្រូវក្នុងកំណើនសេដ្ឋកិច្ច និងជំរុញការនាំចេញកសិផល

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយលោកស្រី វិចតូរៀ ខ្វាខ្វា(Victoria Kwakwa) អនុប្រធានធនាគារពិភពលោក (World Bank) ខណៈដែលលោកស្រី បានត្រឡប់មកវិញ ក្រោយពីខកខានមកកម្ពុជាកាលពី 3ឆ្នាំកន្លងទៅ ដោយលោកស្រិបានសង្កេតឃើញថា កម្ពុជាកំពុងរីកចម្រើនខ្លាំង ក្នុងកំណើនសេដ្ឋកិច្ចជាមធ្យម7-8% ដ៏គួរឱ្យកោតសរសើរ ជាមួយនឹងអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះ។ នេះបញ្ជាក់ថា កម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ ដែលក្នុងនាមធនាគារពិភពលោក លោកស្រីសូមសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យដែលកម្ពុជាទទួលបាន។ទន្ទឹមនឹងនេះ លោកស្រីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលបន្ទាប់ពីការវិលត្រឡប់របស់លោកស្រីមកកម្ពុជាវិញនោះ ធនាគារពិភពលោក និងប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អ មានជំនឿជាក់នឹងគ្នាទៅវិញទៅមក។ ការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរ គឺដើម្បីរួមចំណែកក្នុងការជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។

    លោកស្រី Victoria Kwakwa បានថ្លែងថា កន្លងមកនេះធនាគារពិភពលោកបានធ្វើការយ៉ាងច្រើនជាមួយនឹងសហគមន៍ផ្សេងៗ ដែលប្រជាពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល និងបានទទួលយកធ្វើការដាំដុះ ទទួលបានលទ្ធផលជាទីគាប់ចិត្ត។ លោកស្រីបន្ដទៀតថា ដីសង្គមកិច្ចដែលបានចែកជូនប្រជាពលរដ្ឋនោះ គឺប្រជាពលរដ្ឋបានធ្វើការដាំដុះ លើកស្ទួយវិស័យកសិកម្ម ក៏ដូចជាជីវភាពរស់នៅប្រជាពលរដ្ឋខ្លួនឯងដែរ ហើយនៅក្នុងតំបន់នោះ ក៏មានសាលារៀន និងមណ្ឌលថែទាំសុខភាព សម្រាប់ប្រជាពលរដ្ឋនៅផងដែរ។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអ្វីដែលជាការលើកឡើងរបស់លោកស្រី Victoria Kwakwa ហើយក៏បានជម្រាបជូនទៅលោកស្រីវិញថា នៅកម្ពុជា ការផ្តល់ដី សម្បទានសង្គមកិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ តែក៏បានកាត់យកមកវិញនូវដីសម្បទានសេដ្ឋកិច្ចណា ដែលមិនអនុវត្តតាមគោលការណ៍ និងមិនបានធ្វើការដាំដុះតាមផែនការមេ ឬក៏មិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាលដែរ។ ដីទាំងនោះ ក៏បានបែងចែកទៅដល់ប្រជាជនកម្ពុជាដែលគ្មានដីប្រើប្រាស់សម្រាប់បង្កបង្កើនផល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង ដែលនេះគឺជាការងារសំខាន់ណាស់ ព្រោះដីសម្បទានសង្គមកិច្ចត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ក្នុងន័យនេះសម្តេចតេជោក៏បានលើកទឹកចិត្តឱ្យធនាគារពិភពលោកចូលរួមយ៉ាងសកម្មថែមទៀតជាមួយនឹងប្រជាពលរដ្ឋកម្ពុជាដែលទទួលបានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល ដើម្បីជំរុញធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានការដាំដុះ អនុវត្តកសិកម្មល្អ និងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារពួកគាត់ផង ព្រមទាំងចូលរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។

    សម្ដេចក៏បានលើកឡើងពីសារៈសំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធផងដែរ ដែលកន្លងមកហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបាននិងកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ហើយកន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី និងកូរ៉េបានដើររួមគ្នា ដែលកសាងផ្លូវលំពីផ្លូវដីក្រហមទៅកាន់ផ្លូវកៅស៊ូ 2ជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អសម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជនបទ។

    សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យធនាគារពិភពលោកពិនិត្យមើលលទ្ធភាពចូលរួមក្នុងការដាក់កម្មវិធីការកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូ 2ជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។ លោកស្រី Victoria Kwakwa បានសន្យាពង្រឹងកិច្ចសហការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 ខាងមុខ៕

  • រាម ទីឋានកម្សាន្តដ៏ស្ងប់ស្ងាត់ និងពោរពេញទៅដោយសម្រស់ធម្មជាតិ

    រាម ទីឋានកម្សាន្តដ៏ស្ងប់ស្ងាត់ និងពោរពេញទៅដោយសម្រស់ធម្មជាតិ

    “សមុទ្រ​រាម​” ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​ និង​ទូលំទូលាយ​ថា​ ជាទី​កន្លែង​កម្សាន្ត​ ខណៈ​ដែល​តំបន់​ទេសចរណ៍​នា​ឆ្នេរសមុទ្រ​មួយ​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ចាត់ជា​ឧទ្យានជាតិ​ និង​ជា​តំបន់​អភិរក្ស​ ដោយ​ព្រះរាជ​ក្រឹត្យ​ និង​ចាប់​បើក​ដំណើរការ​កាលពី​ថ្ងៃទី01​ ខែវិច្ឆិកា​ ឆ្នាំ1993​ មក​ម្ល៉េះ​។

    ឧទ្យានជាតិ​ នា​ខេត្ត​ព្រះសីហនុ​ “រាម​” ស្ថិត​នៅ​ទិសនិរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​គ្រប​ដណ្តប់​លើ​ឃុំ​ចំនួន2​ គឺ​ឃុំ​រាម​ និង​ឃុំ​ឧកញ៉ា​ ហេង​ ក្នុង​ស្រុក​ព្រៃនប់​ ដែល​ស្ថិតនៅ​ជាប់​ជួរភ្នំ​ ហើយក៏​ជា​ចំណុច​កណ្តាល​ខណ្ឌ​ចែក​រវាង​ខេត្ត​ព្រះសីហនុ​ និង​តំបន់​កម្សាន្ត​កោះ​ថ្មី​ផង​ដែរ​ ដោយមាន​ចម្ងាយ​ប្រមាណ18គីឡូម៉ែត្រ​ពីទី​ប្រជុំជន​ខេត្ត​ព្រះសីហនុ​ និង​ប្រមាណ​ជា194គីឡូម៉ែត្រ​ពី​ រាជធានី​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ4​។ ឧទ្យានជាតិ​ ដែល​លម្អ​ទៅ​ដោយ​ព្រៃ​ដើមដូង​ និង​បណ្តុំ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នេះ​ មានផ្ទៃ​ដី​សរុប​21,000ហិ​កតា​ ដែល​ក្នុង​នោះ​ 6,000ហិ​កតា​ទៀត​ជា​ផ្ទៃ​ទឹកសមុទ្រ​ ហើយ15,000ហិ​កតា​ ជា​ដីគោក​តាម​មាត់​ឆ្នេរ​ ស្ថិតនៅ​ជាប់​តំបន់​ជួរ​ភ្នំក្រវ៉ាញ​ អម​ដោយ​កូនភ្នំ​តូច​ធំ​រ៉ា​យប៉ាយ​មាន​រយៈកម្ពស់​ចាប់ពី50ម៉ែត្រ​រហូតដល់280ម៉ែត្រ​ ដោយមាន​ទីតាំង​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ4​ ខាងជើង​ជាប់ឃុំ​បត់ត្រង់​ ភូមិ​អុង​ និង​ឈូង​សមុទ្រ​ថៃ​ ដោយឡែក​ខាងលិច​ជាប់ឃុំ​បឹង​តាព្រហ្ម​ និង​ឃុំ​អូរជ្រៅ​ ហើយ​ខាងត្បូង​ជាប់នឹង​ឈូងសមុទ្រ​ថៃ​។

    នៅ​ទីនេះ​មាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ និង​ស្រស់​ស្អា​តប្លែក​ៗពីគ្នា​ ដូចជា​ តំបន់ឆ្នេរ​ខ្សាច់​ដ៏​ម៉ដ្ឋខៃ​ ឆ្នេរ​ចំការ​ដូង​ ឆ្នេរ​ព្រែក​ចាក​ និង​តំបន់​ថ្ម​ដុះ​ ដែល​ភាគច្រើន​គេ​តែង​ហៅថា​ “ថ្ម​ញី​-ឈ្មោល​” ក្រោម​កា​រប​ណ្តុំ​ថ្ម​ដុះ​តូច​ធំ​រដិបរដុប​ ដែល​អាច​ អនុញ្ញាត​ឱ្យ​បណ្តា​ភ្ញៀវ​ទេសចរ​នានា​អង្គុយ​កម្សាន្ត​លេង​យ៉ាង​រីករាយ​ ស្រូប​យក​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ​ពី​ជំនោរ​នៃ​មាត់សមុទ្រ​ ជា​ពិសេស​អាច​គយគន់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ជុំវិញ​ខ្លួន​រហូត​ធ្លាយ​ទៅដល់​កោះ​តា​គៀវ​ និង​កោះ​ស្រមោច​ រួម​ជាមួយនឹង​កោះ​តូច​ៗផ្សេង​ទៀត​ ដែល​ហាក់បីដូចជា​កំពុង​ងើបឈរ​នៅ​កណ្តាល​សាគរ​យ៉ាង​ត្រជាក់​ភ្នែក​។ ដោយឡែក​ ប្រសិនបើ​អង្គុយ​លំហែ​ ឬឈរ​នៅ​លើ​ឆ្នេរ​ចំការ​ដូង​វិញ​ នោះ​គេ​នឹង​មើលឃើញ​កូន​កោះ​ដ៏​ស្រស់​ស្អាត​ និង​តូច​ច្រឡឹង​គួរ​ឱ្យ​ទាក់ទាញ​មួយចំនួន​ទៀត​ដូចជា​ កោះក្របី​ កោះ​ឫស្សី​ និង​កោះ​ចន្លុះ​ជាដើម​ ហើយ​អ្វី​ដែល​រឹតតែ​ស្រស់​ស្អាត​បំផុត​នោះ​ គឺ​ការ​រង់ចាំ​មើល​ពន្លឺ​ពណ៌​មាស​ចាំង​លើ​ផ្ទៃ​ទឹកសមុទ្រ​នា​ពេល​សូ​រិយា​អស្តង្គត​។

    ងាក​មក​ចាប់អារម្មណ៍​ជាមួយ​ចំណីអាហារ​វិញ​គឺ​កាន់តែ​សម្បូរ​បែប​ និង​ពោរពេញ​ទៅ​ដោយ​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ ដែល​ភាគច្រើន​ច្នៃ​ចេញពី​ជីវចម្រុះ​ក្នុង​សមុទ្រ​ ដូចជា​ ត្រី​ ក្តាម​ បង្គា​រ បង្គង​ ខ្យង​ជំ​ពុះ​ទា​ ងាវ​ ហើយ​ជាពិសេស​ សា​រ៉ា​យ-សមុទ្រ​ដែល​មានប្រយោជន៍​ចំពោះ​សម្រស់​ និង​សុខភាព​ ក្រោម​គំនិត​ច្នៃប្រឌិត​របស់​ចុងភៅ​ជំនាញ​ប្រចាំ​អាហារដ្ឋាន​នានា​ ដែល​ស្ថិតនៅ​ជាប់មាត់​ឆ្នេរ​ ក៏ដូចជា​នៅ​ភោជនីយដ្ឋាន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ឧទ្យានជាតិ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​មួយ​នេះ​។

    ចង់​ដឹង​ថា​ ឧទ្យានជាតិ​ រាម​ មាន​ទិដ្ឋភាព​ និង​សម្រស់​ស្រស់​ស្អាត​ដល់កម្រិត​ណា​នោះ​ លោក​អ្នក​អាច​ចំណាយពេល​ប្រមាណ​ជាង3ម៉ោង​កន្លះ​ ដើម្បី​ធ្វើដំណើរ​ចា​ក់​ចេញេ​ពី​រាជធានី​ភ្នំ​ពេញ​ឆ្ពោះទៅ​កាន់​ទីនោះ​បាន​ តាមរយៈ​រថយន្ត​នៅ​លើ​ផ្លូវជាតិ​លេខ4​ ក្រាល​កៅស៊ូ​រាបស្មើ​ ដោយ​ឆ្លងកាត់​តំបន់​ស័ក្តិសិទ្ធិ​ជ្រោះ​ពិ​ជ្រ​និល​ ឬជ្រោះ​យាយ​ម៉ៅ​ ដែល​ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ នៃ​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ​៕

  • មូលហេតុ​សំ​ខាន់​ៗដែល​នាំ​ឱ្យ​ប្រទេស​ល្បីល្បាញ​ផ្នែក​អប់រំ​សម្រេច​បាន​ជោគជ័យ​

    មូលហេតុ​សំ​ខាន់​ៗដែល​នាំ​ឱ្យ​ប្រទេស​ល្បីល្បាញ​ផ្នែក​អប់រំ​សម្រេច​បាន​ជោគជ័យ​

    វិស័យ​អប់រំ​ ជាផ្នែក​ដ៏​សំខាន់​ដែល​សម្រេច​ពី​ជោគវាសនា​របស់​ប្រទេស​ ព្រោះ​បរិមាណ​នៃ​ប្រជាជន​មិន​អាច​ធ្វើ​ឱ្យ​សង្គម​អភិវឌ្ឍ​បាន​លឿន​នោះ​ទេ​ ប្រសិនបើ​ប្រជាជន​នៃ​ប្រទេស​នោះ​គ្មាន​ចំណេះដឹង​ដើម្បី​ធ្វើការងារ​ប្រកបដោយ​ភាព​ឆ្លាតវៃ​។

    យោង​តាម​ការស្រាវជ្រាវ​ពី​អង្គការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ (OECD​-Organization​ for​ Economic​ Co​-operation​ and​ Development​) បាន​បង្ហាញថា​ ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​បញ្ចប់​ការសិក្សា​ ខ្ពស់​ជាងគេ​បំផុត​។ តាម​ទិន្នន័យ​បាន​បង្ហាញថា​ នៅ​កូរ៉េ​ខាងត្បូង​ មនុស្ស​វ័យ​ចន្លោះ​ពី​ 25ឆ្នាំ​ ដល់​ 34ឆ្នាំ​ បាន​បញ្ចប់​ការសិក្សា​កម្រិត​សាកល​វិទ្យាល័យ​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​។

    មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​អប់រំ​នេះ​ ដោយ​សារ​តែ​គេ​បាន​វិនិយោគ​យ៉ាង​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​អប់រំ​ចាប់តាំងពី​កម្រិត​មត្តេយ្យ​ដល់​ថ្នាក់​ឧត្តម​សិក្សា​។ ការ​វិនិយោគ​ដែល​រដ្ឋ​ផ្តល់​ជូន​សម្រាប់​ប្រជាជន​ គឺ​រួម​ទាំង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អប់រំ​សិស្ស​តូច​ៗមុន​ពេល​ចូល​សាលារៀន​ (Pre​-School​) ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​គ្រប់គ្នា​មាន​សមត្ថភាព​បញ្ចូន​កូន​ទៅរៀន​ បើ​ទោះបីជា​គ្រួសារ​ពួកគេ​មិន​មាន​ចំណូល​ខ្ពស់​ក៏ដោយ​។

    តាម​ទិន្នន័យ​របស់​ OECD​ នេះ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ប្រទេស​ដែល​ឈរ​នៅ​លំដាប់​លេខ2​ ដែល​មានការ​អប់រំ​ខ្ពស់​បំផុត​នោះ​ គឺ​ប្រទេស​កាណាដា​។ នៅ​ប្រទេស​កាណាដា​ មនុស្ស​មាន​អាយុ​ចាប់ពី​ 25​ឆ្នាំ​ ដល់34ឆ្នាំ​ ប្រមាណ​ 61​% មានកម្រិត​ចំណេះដឹង​ខ្ពស់​។ ក្រៅពី​នេះ​ បើ​មើល​ជា​រួម​ កម្រិត​អក្ខរ​ភាព​នៅ​ក្នុង​សង្គម​មានកម្រិត​ខ្ពស់​ ដោយសារតែ​គ្រប់​សាលារៀន​ និង​សាកល​វិទ្យាល័យ​សុទ្ធតែ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​ជាប់​ជាប្រចាំ​ និង​ជំរុញ​ឱ្យ​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន​ក្នុង​វិស័យ​អប់រំ​សម្រាប់​ពង្រឹង​សមត្ថភាព​វិស័យ​អប់រំ​នៅ​គ្រប់​កម្រិត​។

    ចំពោះ​ប្រទេស​ដែល​ឈរ​លំដាប់​លេខ3​ គឺ​ប្រទេស​ជប៉ុន​ ដែល​ប្រទេស​នេះ​មាន​បុគ្គលិក​អប់រំ​ ក៏​ដូចជា​គ្រូបង្រៀន​ធ្វើការងារ​ច្រើន​ម៉ោងជាង​គេ​នៅ​លើ​ពិភពលោក​។ អ្វី​ដែល​ជប៉ុន​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​អប់រំ​ គឺ​ការ​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​សិស្ស​ដើម្បី​ផ្តល់​នូវ​ប្រភព​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​ ក៏​ដូចជា​ផ្តល់​នូវ​ដំណោះស្រាយ​សំ​ខាន់​ៗដែល​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​។ ក្រៅពី​នេះ​ ជប៉ុន​ក៏​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ផង​ដែរ​លើស​កម្ម​ភាព​សិក្សា​ និង​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព​ខ្ពស់​ក្នុង​ប្រព័ន្ធ​អប់រំ​។ នៅក្នុង​ការស្ទង់មតិ​របស់​ OECD​ ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ប្រទេស​ដែល​ស្ថិតនៅ​លំដាប់ថ្នាក់​លេខ4​ គឺ​ប្រទេស​ Lithuania​។ ភាព​ជោគជ័យ​ក្នុង​ប្រព័ន្ធ​អប់រំ​នៃ​ប្រទេស​ Lithuania​ នា​ពេល​បច្ចុប្បន្ន​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​បង្កើន​ចំណាយ​លើ​វិស័យ​អប់រំ​យ៉ាង​ខ្ពស់​ដើម្បី​ស្តារ​បញ្ហា​អក្ខរកម្ម​កាលពី​ជាង​ 15ឆ្នាំមុន​។ កុមារ​នៅក្នុង​ប្រទេស​នេះ​ ចាប់ផ្តើម​ចូល​សាលា​តាំងពី​តូច​ ដែល​តាម​ទិន្នន័យ​បង្ហាញថា​ ក្នុង​ឆ្នាំ​ 2017​ កុមារ​ច្រើនជាង​ពាក់កណ្តាល​ប្រទេស​បាន​ចូល​សាលារៀន​នៅ​វ័យ​ 2ឆ្នាំ​៕

  • ម្ចាស់​ផលិតកម្ម​ ​កាឡាក់ស៊ី​ ​ចេញ​សារ​បកស្រាយ​រឿង​បញ្ហា​ចម្រោង​ចម្រាស់​នៅ​ព្រលា​នយន្​ដ​ហោះ​ម៉ាឡេស៊ី​

    ម្ចាស់​ផលិតកម្ម​ ​កាឡាក់ស៊ី​ ​ចេញ​សារ​បកស្រាយ​រឿង​បញ្ហា​ចម្រោង​ចម្រាស់​នៅ​ព្រលា​នយន្​ដ​ហោះ​ម៉ាឡេស៊ី​

    នៅ​ព្រឹក​ថ្ងៃទី​ ​១៧​ ​ខែកញ្ញា​ ​នេះ​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ដែល​ជា​ម្ចាស់​ផលិតកម្ម​ ​កាឡាក់ស៊ី​ ​បាន​បង្ហោះ​សារ​បកស្រាយ​ ​ស្របគ្នា​ដែល​ការ​ប្រគំតន្ត្រី​បញ្ចប់​យ៉ាង​ជោគជ័យ​នៅ​កូរ៉េ​។​

    ​តាំងពី​កើតរឿង​ចម្រូង​ចម្រាស់​កក្រើក​ហ្វេ​សប៊ុ​ក​ជុំវិញ​បុរស​មួយ​ក្រុម​ថត​បង្ហោះ​ពី​សកម្មភាព​សិល្បករ​ ​អម​ដោយ​ការ​ជេរប្រមាថ​ពូជខ្មែរ​ ​និង​ដៀល​អ្នក​សិល្បៈ​ ​ធ្វើ​ឱ្យ​ផ្ទុះ​ប្រតិកម្ម​ពេញ​ស្រទាប់​មហាជន​នោះ​ ​គេ​មិនទាន់​ឃើញ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ដែល​ត្រូវ​ភាគី​ម្ខាងទៀត​កាត់ត​វីដេអូ​ ​ហើយ​ចោទ​ថា​មានបំណង​ចង់​ប្រើ​អំពើ​ហិង្សា​នៅ​ព្រលា​ន​អ៊ី​ន​ឆន​ ​ប្រទេស​កូរ៉េ​ ​ចេញ​ប្រតិកម្ម​ ​ឬ​ ​បកស្រាយ​នោះ​ទេ​។​ ​លោក​បាន​សរសេរជា​សាធារណៈ​ថា​ ​៖​«​ ​រឿង​ពិត​កើតឡើង​នៅ​កូរ៉េ​ ​ ​ ​នៅ​ប្រលាន​អ៊ី​ន​ឆន​ ​ប្រទេស​កូរ៉េ​ទេ​ ​ដែល​ជា​ការ​ព្យាយាម​ថត​លើក​ទី2របស់​បងប្អូន​ ​បន្ទាប់ពី​ថ​ត​ជេប្​រមា​ថ​នៅ​ម៉ាឡេស៊ី​ហើយ​ ​ម៉្យាងទៀត​ដោយសារ​ទីនោះ​យើង​កំពុង​ឈរ​នៅកន្លែង​អន្តោ​ប្រវេ​ស​ ​គឺ​កន្លែង​ដែល​ហាមឃាត់​ការ​ថត​គ្រប់រូប​ភាព​ ​។​ ​បើ​និយាយ​ពី​ច្បាប់​នៅ​កូរ៉េ​ ​ថត​គេ​គ្មាន​ការ​អនុ​ញាតិ​អាច​មានទោស​ដល់​ជាប់គុក​ ​ហើយ​ជាប់blak​ ​list​ ​ជាពិសេស​កន្លែង​អន្តោ​ប្រវេ​សទៀ​ត​ ​ក្រុម​សិល្បៈ​ព្យា​យាម​សម្រម​សម្រួល​ ​ឱ្យ​បញ្ចប់​តែ​ក្រុម​បងប្អូន​កាន់តែ​ទាញ​កា​មេ​រា​ថត​ច្រើនឡើង​ ​ព្រោះ​កា​ថត​នេះ​មិនមែន​ថត​រិះគន់​ធម្មតា​ទេ​ ​ជា​កា​ថត​តិះដៀល​ប្រមាថ​»​។​

    ​បន្ថែម​ពី​ការ​បង្ហោះ​ ​ក្នុង​កិច្ច​សម្ភាសន៍​បន្ថែម​ពីលើ​ការ​បង្ហោះ​ ​លោក​ហេង​ ​ឡុង​ ​ស្វាមី​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ ​បញ្ជាក់​បន្ថែម​ថា​ ​ក្នុង​រូបភាព​ដែល​ក្រុម​ឆ្មក់​ថត​វីដេអូ​បាន​បង្ហោះ​កាត់ត​នោះ​ ​មិនមែន​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ចង់​ហក់​ទៅ​វ៉ៃតប់​ជាមួយ​អ្នក​ថត​ ​ដូច​ការចោទប្រកាន់​នោះ​ទេ​ ​គឺ​លោក​ឧកញ៉ា​ ​គ្រាន់តែ​ខឹង​រឿង​បុរស​នោះ​ ​គ្រាន់តែ​និ​យាយ​ច​ចារ​គ្នា​សោះ​ ​ក៏​ថត​វីដេអូ​ ​ទើប​លោក​ឧកញ៉ា​ ​ស្ទុះ​ទៅ​បម្រុង​ចាប់​ឃាត់​កាមេរ៉ា​ទូរស័ព្ទ​កុំឱ្យ​បន្ត​ថត​ ​តែ​ដោយ​តែ​លោក​ខ្លាច​មានរឿង​ ​ហើយ​ចាប់ដៃ​កុំឱ្យ​លូក​ទៅ​ ​ទើប​មើលទៅ​ដូច​ចង់​ហក់​វ៉ៃ​ ​ក្រោយពេល​អ្នក​បង្ហោះ​ ​ក៏​ព្យាយាម​កាត់ត​ប្លង់​នោះ​ដដែល​ៗ​ ​ដើម្បី​ចោទប្រកាន់​។​ ​

    ​លោក​ហេង​ ​ឡុង​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​មិនមែន​ត្រឹមតែ​លោក​ឧកញ៉ា​នោះ​ទេ​ ​សូម្បីតែ​លោក​ក៏​ទទួលយក​មិនបាន​នោះ​ដែរ​ ​នៅពេល​ឮ​អ្នកថតរូប​របស់​ក្រុម​ខ្លួន​យក​ទៅ​បង្ហោះ​ ​បំប៉ោង​ស្ថានការណ៍​ហើយ​ស្រាប់តែ​ពេល​ចរ​ចារ​ឱ្យ​លុប​វីដេអូ​នោះ​ចោល​ ​ប្រកាស​មិនព្រម​លុប​ ​និង​បន្ត​ថត​វីដេអូ​បន្ថែម​ទៀត​ ​ដើម្បី​បំប៉ោង​ហេតុការណ៍​ឱ្យ​កាន់តែ​មើលទៅ​ធ្ងន់ធ្ងរ​។​ ​លោក​ទទួលស្គាល់​ចំពោះ​កំហុស​របស់​ក្រុម​អ្នក​រួម​ដំណើរ​ដែល​សាង​កំហុសឆ្គង​នៅ​ព្រលា​នយន្​ត​ហោះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​ប៉ុន្តែ​អ្វី​ដែល​លោក​ទទួលយក​មិនបាន​ ​គឺ​ក្រុម​អ្នករិះគន់​ថត​បង្ហោះ​ ​ដោយ​មិនបាន​មក​ស្នើ​ឱ្យ​ក្រុម​របស់​លោក​ដែល​មាន​កំហុស​ដោយ​អចេតនា​បញ្ឈប់​សកម្មភាព​ជាមុន​សូម្បី​បន្តិច​ ​ហើយ​ស្រាប់តែ​ថត​វីដេអូ​យក​ទៅ​បង្ហោះ​ ​ដោយ​ប្រើពាក្យ​ដៀល​ប្រមាថ​ជាតិខ្មែរ​ ​និង​អ្នក​សិល្បៈ​មួយ​ប្រទេស​ ​ដែល​លោក​យល់ថា​ ​នោះ​គឺជា​ការ​បំប៉ោង​ស្ថានការណ៍​ ​និង​ធ្វើអោយ​គេ​មើលងាយ​ជាតិខ្មែរ​ពេញ​ពិភពលោក​ ​ខណៈ​ដែល​ហេតុការណ៍​នោះ​ ​បើ​ក្រុម​អ្ម​ក​ទើស​មក​ប្រាប់​តែ​បន្តិច​ ​គឺ​នឹង​មិន​មាន​អ្វី​កើតឡើង​។​

    ​ម្យ៉ា​សំឡេង​ភ្លេង​ ​និង​ការ​រាំ​លេង​នៅក្នុង​ពេលនោះ​ ​ក៏​នៅ​ឆ្ងាយ​ពី​កន្លែង​គេ​អង្គុយ​ ​និង​មិនបាន​បើក​សំ​លេង​ឮៗ​ ​បង្ក​ការ​ប៉ះពាល់​ ​នៅកន្លែង​រង់ចាំ​នោះ​ដែរ​។​ ​លោក​បន្ត​ថា​ ​បើ​មាន​អ្នកដំណើរ​ ​ឬ​ ​អ្នកបម្រើ​ការ​នៅ​ក្នុង​ព្រលា​ននៅ​ម៉ាឡេស៊ី​ណា​ម្នាក់​ ​មក​ប្រាប់​ ​ឬ​មក​ហាម​ ​ហើយ​ពួក​លោក​មិនឈប់​ ​លោក​ថា​វា​សម​ខ្លាំង​ណាស់​ក្នុង​ការ​បង្ហោះ​ ​ប៉ុន្តែ​បរិយាកាស​គឺ​មិន​មានតែ​ម្ដង​ ​ទើប​ក្រុម​លោក​ពិបាក​ទទួលយក​នៅពេល​ឃើញ​វីដេអូ​បង្ហោះ​ឡើង​ ​អម​ដោយ​ការប្រមាថ​។​ ​លោក​ថា​គ្រប់យ៉ាង​បើជា​ខ្មែរ​ដូចគ្នា​ ​គឺ​គ្រាន់តែ​មក​ប្រាប់​ ​ឬ​ ​គ្រាន់តែ​សម្រួល​គ្នា​ ​ដោយ​លុប​វីដេអូ​ ​ហើយ​ក្រុម​លោក​ទទួលកំហុស​រឿង​រាំ​លេង​នោះ​ ​វា​ចប់​បាត់​ហើយ​ ​ប៉ុន្តែ​មក​ពី​ក្រុម​នោះ​ចង់​បង្ក​ ​និង​ចង់​បំប៉ោង​ស្ថានការណ៍​អោយ​ធ្ងន់​ ​ទើប​មើលទៅ​កាន់តែ​អាក្រក់​។​ ​លោក​នៅតែ​អះអាង​ថា​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​មិនមែន​ចង់​ប្រើ​ហិង្សា​ដូច​ការ​កាត់ត​ ​និង​បង្ខូចឈ្មោះ​ក្នុង​វីដេអូ​ទេ​ ​ប៉ុន្តែ​មក​ពី​លោក​ចាប់ដៃ​ស្រប​ពេល​លោក​ឧកញ៉ា​ហក់​ទៅ​ចាប់​កាមេរ៉ា​ ​ហើយ​ក្រុម​នោះ​កាត់​ត​ដដែល​ៗ​ ​ទើប​មើលទៅដូចជា​សកម្មភាព​ចង់​ប្រើ​ហិង្សា​ ​ការពិត​មិនមែនទេ​។​ ​យ៉ាងណាមិញ​លោក​ថា​ ​សម្រាប់​លទ្ធផល​ពាក្យបណ្ដឹង​ដែល​បាន​ដាក់​បណ្ដឹង​ ​លោក​សុំ​មិនទាន់​បកស្រាយ​ទេ​ ​ដោយ​ទុក​ឱ្យ​មេធាវី​បន្ត​និ​តិ​វិធី​៕​

  • កាន់តែ​ប្លែក​អារម្មណ៍​ ​!​!​ ​ស្តាយ៍ថ្មីបទ​ ​«​មាន​នឹក​បង​ទេ​អូន​»​ ​ចេញ​អឹម​វី​ថ្មី​ក្នុង​ផលិត​កម្ម​ថោន​ ​

    កាន់តែ​ប្លែក​អារម្មណ៍​ ​!​!​ ​ស្តាយ៍ថ្មីបទ​ ​«​មាន​នឹក​បង​ទេ​អូន​»​ ​ចេញ​អឹម​វី​ថ្មី​ក្នុង​ផលិត​កម្ម​ថោន​ ​

    ​ថ្មី​ៗ​នេះ​តារាចម្រៀង​ ​Rith​ ​Pros​ ​Pov​ ​ដែលគេ​តែងតែ​ហៅថា​ ​តារាចម្រៀង​ ​Original​ ​Song​ ​បាន​ក្លាយជា​សមាជិក​គ្រួសារ​របស់​ផលិត​កម្ម​ថោន​។​ ​ជាមួយនឹង​វត្តមាន​ ​MV​ ​ថ្មី​ ​នៃ​ចម្រៀង​ចាស់​ ​ជា​ប្រភេទ​បទ​បែប​មនោសញ្ចេតនា​ចាក់ដោត​ចិត្ត​យុវវ័យ​នោះ​ ​បាន​ចេញ​ផ្លូវការ​ ​កាលពី​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​នេះ​។​

    ​គ្មាន​អ្នកណា​មិនដឹង​សោះ​នោះ​ទេ​ ​ថា​បទ​«​មាន​នឹក​បង​ទេ​អូន​»​ ​គឺជា​បទ​ល្បីល្បាញ​ក្នុង​ស្រទាប់​មហាជន​ ​តាំងពី​ចេញ​បង្ហោះ​។​ ​អ្នកគាំទ្រ​ច្រើនឡើង​ ​កាន់តែ​ផ្ដោត​ការចាប់អារម្មណ៍​ ​បន្ទាប់ពី​ផលិតកម្ម​ថោ​នដា​ក់​បង្ហោះMV​ ​បទ​ល្បី​«​មាន​នឹក​បង​ទេ​អូន​»​សំនៀង​របស់​ ​រិទ្ធ​ ​ប្រុសពៅ​ ​ដែលគេ​ធ្លាប់​ស្តាប់​យ៉ាង​ពេញនិយម​ ​ក្នុង​ស្រទាប់​មហាជន​។​

    ​ ​បទចម្រៀង​របស់​លោក​ត្រូវ​បាន​ផលិត​កម្ម​ថោន​ ​យក​មក​សម្រិតសម្រាំង​ជា​សាច់រឿង​ ​មើល​ហើយ​ជក់ភ្នែក​ ​ដោយ​ទើបតែ​បង្ហោះ​ប៉ុណ្ណោះ​ ​ក៏​មាន​អ្នក​ចូល​ ​View​ ​របស់​ដល់​ច្រើន​ខេ​ភ្លាម​ៗ​។​ ​វត្តមាន​បទ​នេះ​ ​នៅក្នុង​ផលិតកម្ម​ធំ​ ​ធ្វើ​ឱ្យ​ម្ចាស់​បទ​ ​ដែល​ពោរពេញ​ដោយ​ភាព​រីករាយ​រហូត​ ​ស្ទើរគ្រប់​សកម្មភាព​ជាមួយ​មិត្ត​រួម​ក្រុម​រូប​នេះ​ ​កាន់តែ​មាន​មោទនភាព​ ​និង​ឈាន​ដល់​គោលដៅ​។​ ​ក្រោយពេល​ចេញ​ ​MV​ ​ផ្លូវការ​ ​បទ​នេះ​មាន​អ្នកទស្សនា​ច្រើន​ជាបន្តបន្ទាប់​ធ្វើ​ឱ្យ​ ​ដែល​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ភ្លាម​ៗ​ ​ថា​បទ​នេះ​មាន​សន្ទុៈ​ខ្លាំង​ម្ដងទៀត​ ​បន្ទាប់ពី​បទ​នេះ​កញ្ជ្រោល​ស្រទាប់​មហាជន​យ៉ាង​ខ្លាំង​មក​ហើយ​។​ ​

    ​ចង់​ដឹង​ថា​ ​MV​ ​បទ​«​មាន​នឹក​បង​ទេ​អូន​»​ ​មានសាច់​រឿង​បែប​ណា​ ​សូម​ទស្សនា​ដូចតទៅ​៖​


  • «​ឱ​ ​ទឹកជំនន់​ ​»​ ​ជុំ​ ​លី​ណូ​ ​បកស្រាយ​ទុក្ខសោក​យ៉ាង​ពីរោះ​រណ្ដំ​

    «​ឱ​ ​ទឹកជំនន់​ ​»​ ​ជុំ​ ​លី​ណូ​ ​បកស្រាយ​ទុក្ខសោក​យ៉ាង​ពីរោះ​រណ្ដំ​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​បានឃើញ​ថា​ ​តារាចម្រៀង​ ​ជុំ​ ​លី​ណូ​ ​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​មួយ​ដែល​មាន​អត្ថន័យ​ទាក់ទង​ទៅ​នឹង​ទឹកជំនន់​។​ ​ស្រប​ពេល​ដែល​ស្ថានភាព​ទឹកជំនន់​កំពុង​វាយលុក​តំបន់​មួយចំនួន​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​បទ​ថ្មី​យ៉ាង​ចាក់ដោត​មួយ​នេះ​មាន​ចំណងជើង​ថា​ ​”​ឱ​ ​ទឹកជំនន់​”​ទាំង​ខ្លឹមសារ​ ​និង​អត្ថន័យ​ ​គឺ​ចាក់ដោត​ខ្លាំង​។​ ​

    ​លោក​ ​ជុំ​ ​លី​ណូ​ ​បញ្ជាក់​ថា​ ​ដោយសារតែ​អារម្មណ៍​របស់​លោក​ ​ឌិ​ត​ដាម​ដោយ​ទិដ្ឋភាព​ដ៏​សង្វេគ​នៃ​គ្រោះ​ទឹកជំនន់​កំពុង​កើតឡើង​ ​ទើប​លោក​សម្រេចចិត្ត​ផលិត​បទចម្រៀង​នេះ​ឡើង​ ​ដើម្បី​រៀបរាប់​ពី​ទុក្ខសោក​ ​និង​ពី​មហន្តរាយ​ដែល​បាន​កើតឡើង​ពី​គ្រោះ​ទឹកជំនន់​។​ ​បទចម្រៀង​នេះ​ ​លោក​សម្រេច​ផលិត​ឡើង​ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ​និង​បួងសួង​ចំពោះ​បងប្អូន​ខ្មែរ​ ​ដែល​ជួបប្រទះ​នូវ​គ្រោះ​ទឹកជំនន់​កុំ​អោយ​មាន​គ្រោះថ្នាក់​ ​ក៏ដូចជា​ចង់​អោយ​ពួកគាត់​មានការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​។​ ​អ្វី​ដែល​លោក​ក្ដុកក្ដួល​ ​គឺ​បទចម្រៀង​មួយ​បទ​នេះ​ ​ធ្វើអោយ​លោក​បង្ហូរទឹក​ភ្នែក​ក្នុង​ពេល​ថត​ច្រៀង​ ​ដោយសារតែ​អត្ថន័យ​នៃ​បទចម្រៀង​ ​ធ្វើអោយ​លោក​ស្រ​ម៉ៃ​ឃើញ​ពី​ទិដ្ឋភាព​ដ៏​សោកសង្រេង​របស់​បងប្អូន​ខ្មែរ​ ​ដែល​ជួបនឹង​គ្រោះ​ទឹកជំនន់​។​ ​

    ​ចង់​ដឹង​ថា​បទចម្រៀង​របស់​លោក​ ​ស្ដាប់​ហើយ​ចាក់ដោត​ប៉ុណ្ណា​ ​សូម​រីករាយ​ទស្សនា​៖​

  • តើ​អ្នក​ឆ្លងទន្លេ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? តើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ?

    តើ​អ្នក​ឆ្លងទន្លេ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? តើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ?

    នៅតែ​ជា​ចំណុច​មួយ​ដែល​មានការ​ជជែក​តវ៉ា​គ្នា​បាន​ជានិច្ច​ សម្រាប់​ករណី​ “តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​” ដូច្នេះ​នៅ​ថ្ងៃនេះ​ ឡា​រ៉ែ​ន នឹង​មក​បកស្រាយ​ចម្ងល់​ដែល​ថា​ ការពិត​ទៅ​ តើ​ស្រ្តី​មានផ្ទៃពោះ​ដែល​ត្រូវ​ប្រសូត​បុត្រ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? និង​តើ​បែប​ណា​អាច​ធ្វើ​បាន​ ដោយ​មិនទៅ​ទើសទែង​ ឬរំខាន​ការប្រតិបត្តិ​ភារកិច្ច​របស់​គ្រូពេទ្យ​រហូត​មាន​គ្រោះថ្នាក់​ដល់​កូន​ ជូន​ស្រ្តី​មានផ្ទៃពោះ​ដែល​កំពុង​ត្រៀមខ្លួន​ប្រសូត​បុត្រ​ទាំងអស់​ឱ្យ​បាត់​ងឿងឆ្ងល់​ដូច​ខាងក្រោម​…។

    ការ​តុបតែង​មុខមាត់​ចូលបន្ទប់​ប្រសូត​នេះ​ ជា​រឿង​មួយ​ដែល​ស្រ្តី​មានគភ៌​ជាច្រើន​ប្រហែលជា​ធ្លាប់​នឹក​ឆ្ងល់​ខ្លះមក​ហើយ​មិនខាន​ថា​ តើ​ការពិត​ទៅ​ “អាច​បានទេ​?” ​“ហេតុ​អី​ត្រូវ​ហាម​?” និង​“ហេតុ​អី​អ្នកខ្លះ​ធ្វើ​បាន​ ហើយ​អ្នកខ្លះ​ទៀត​ធ្វើ​មិនបាន​?” ព្រោះ​អំឡុង​ពេល​ដែល​បានឃើញ​មុខ​កូន​ជាលើកដំបូង​ គឺជា​អំឡុង​ពេល​សំខាន់​បំផុត​ក្នុង​ជីវិត​ដែល​នរ​ណាៗ​ក៏​ចង់​រក្សា​រូបភាព​នោះ​ទុកជា​អនុស្សាវរីយ៍​ ដែល​មនុស្សជា​ម្ដាយ​ខ្លួនឯង​ក៏​ចង់​ថតរូប​លើកដំបូង​ជាមួយ​កូន​ក្នុង​បែបនេះ​ដែល​ “មើលទៅ​មិន​ស្លេកស្លាំង​ ឬទ្រុឌ​ទ្រោម​” ដែរ​។ ដូច្នេះ​ ការបាន​ដឹងពី​ការកំណត់​ និង​ច្បាប់​ទម្លាប់​ផ្សេង​ៗ នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​អាច​ប្រតិបត្តិ​ខ្លួន​បាន​យ៉ាង​ត្រឹមត្រូវ​ និង​សមរម្យ​ឡើង​ផង​ដែរ​។

    តើ​ស្រ្តី​មានផ្ទៃពោះ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បានទេ​?
    ភាគច្រើន​ “បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​” តែង​មានច្បាប់​វិន័យ​ក្នុង​ការប្រតិបត្តិ​យ៉ាង​តឹង​រឹង​ដើម្បី​ភាព​ស្អាត​មាន​អនាម័យ​ និង​សុវត្ថិភាព​របស់​អ្នកជំងឺ​ ដូច្នេះហើយ​ទើប​មន្ទីរពេទ្យ​ភាគ​ច្រើន​មិន​អនុញ្ញាត​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​តុបតែង​មុខមាត់​ លាប​ក្រចកដៃ​ ជើង​ចូលបន្ទប់​ប្រសូត​ក្នុង​គ្រប់​ករណី​ទាំងអស់​ លើកលែងតែ​គ្រូពេទ្យ​អនុញ្ញាត​។ តែ​មន្ទីរពេទ្យ​ឯកជន​ខ្លះ​អាច​អនុលោម​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​អាច​តុបតែង​មុខមាត់​ពេល​ប្រសូត​បុត្រ​បាន​ តែ​ទាំងអស់​នេះ​ ស្រ្តី​មានផ្ទៃ​ពោះ​គួរតែ​សួរនាំ​គ្រូពេទ្យ​ជាមុន​ថា​ តើ​អាច​តុប​តែង​មុខមាត់​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? ព្រោះ​មិន​ដូច្នោះ​ទេ​ ស្ត្រី​មានគភ៌​អាច​នឹង​ត្រូវ​គ្រូពេទ្យ​បញ្ជា​ឱ្យទៅ​លាងមុខ​ចេញ​មិនខាន​។

    ហេតុផល​ក្នុង​ការ​ហាម​តុបតែង​មុខមាត់​ លាប​ក្រចក​របស់​អ្នកមាន​ផ្ទៃពោះ​ខណៈ​ចូលបន្ទប់​ប្រសូត​
    – ហាម​តុបតែង​មុខមាត់​ : ព្រោះ​ខណៈ​ពេល​ធ្វើការ​ប្រសូត​ រាងកាយ​របស់​ស្ត្រី​មានគភ៌​នឹង​មានការ​ប្រែប្រួល​ស្ថិត​ក្នុង​សភាវ​ផ្សេង​ៗ ដូច្នេះ​ការ​មិន​តុបតែង​លាបមុខ​លាប​មាត់​ គឺ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ ឬអ្នកជំនួយ​ការ​គ្រូពេទ្យ​អាច​សង្កេត​មើល​ទឹកមុខ​ ពណ៌​បបូរមាត់​របស់​ស្រ្តី​មានគភ៌​ថា​ តើមាន​ពណ៌បៃតង​ ស្វាយ​ ស្លេកស្លាំង​ពី​ការ​បាត់​បង់​ឈាម​ ខ្វះ​ខ្យល់​អុក​ស៊ី​ហែ្ស៊ន​ ឬកើត​សភាវ​ពិបាក​ដកដង្ហើម​ ឬអត់​ហ្នឹងឯង​។
    – ហាម​លាប​ក្រចកដៃ​ : ព្រោះ​ពេលខ្លះ​គ្រូពេទ្យ​នឹង​សង្កេតមើល​លើ​ក្រចកដៃ​របស់​ស្រ្តី​មានគភ៌​ថា​ តើមាន​ការបាត់បង់​ឈាម​ បាត់បង់​ជាតិទឹក​អស់​ច្រើន​ដែរ​ឬទេ​? មើល​ Capillary​ refill​ (ចុច​លើ​ក្រចក​ ដើម្បី​សង្កេតមើល​ភាព​ខុសប្រក្រតី​ មើល​ថា​ តើ​ពេល​ចុច​ហើយ​ ក្រចក​នឹង​ត្រឡប់​មក​ជា​ពណ៌​ផ្កាឈូក​វិញ​ឬទេ​?)។

    – បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​ គឺជា​ទីកន្លែង​គ្មាន​មេរោគ​ : ការ​នាំ​យក​វត្ថុ​ប្លែក​ចម្លែក​ពី​ខាងក្រៅ​ចូល​ទៅ​ ភាព​ប្រថុយ​ក្នុង​ការ​ឆ្លង​មេរោគ​ក៏​នឹង​មាន​ច្រើនឡើង​ដែរ​ ព្រោះ​សូម្បីតែ​គ្រូពេទ្យ​ ឬឆ្មប​ក៏​នៅ​ប្ដូរ​សម្លៀកបំពាក់​ថ្មី​ ប្ដូរ​ស្បែកជើង​ថ្មី​គ្រប់ពេល​ដែល​ចូល​ធ្វើការ​ក្នុង​បន្ទប់​នេះ​។ ការ​ដែល​បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​មានច្បាប់​វិន័យ​ក្នុង​ការប្រតិបត្តិ​ដែល​តឹង​រឹង​ច្រើនបែប​នេះ​ គឺ​ដើម្បី​ភាព​ស្អាត​ មាន​អនាម័យ​ និង​សុវត្ថិភាព​របស់​អ្នកជំងឺ​ទាំងអស់​។

    ចង់​ស្រស់​ស្អាត​ពេល​ចូលបន្ទប់​ប្រសូត​បែប​មិន​ខុស​របៀប​វិន័យ​ ត្រូវ​ធ្វើ​យ៉ាងណា​?
    ក្នុងករណី​ដែល​គ្រូពេទ្យ​អនុញ្ញាត​ ស្ត្រី​មានគភ៌​អាច​តុបតែង​មុខមាត់​ចូលបន្ទប់​ប្រសូត​បាន​ តែ​គួរ​ជា​ការ​តុបតែង​មុខមាត់​បែប​ស្រាល​ៗ ថ្លា​ៗ មិន​តុបតែង​បែប​ពោរពេញ​ហូរហៀរ​ ដិត​ខ្លាំង​ លាបម្សៅ​ទ្រនាប់​បែប​ក្រាស់ឃ្មឹក​នោះ​ទេ​ ព្រោះ​ដូចដែល​បាន​រៀបរាប់​ប្រាប់​ពី​ខាងដើម​រួចមក​ហើយ​ថា​ អាច​នឹង​ធ្វើ​ឱ្យ​ពិបាក​ដល់​ការសង្កេត​មើល​អា​ការ​ផ្សេង​ៗ តែបើ​សិន​ជា​គ្រូពេទ្យ​មិន​អនុញ្ញាត​ទេ​ ស្រ្តី​មានគភ៌​អាច​នឹង​គូស​ចិញ្ចើម​ តរោមភ្នែក​តាំងពី​មុន​ដល់​ថ្ងៃ​ប្រសូត​ និង​ប្រើ​ Application​ តុបតែង​រូបភាព​ ជួយ​ឱ្យ​រូបភាព​ចេញ​មក​ស្រស់​ស្អាត​ជាង​ស្ថានភាព​ពិត​នៅពេល​នោះ​បាន​… អាហ្នឹង​មិនបាន​ខុស​នឹង​បម្រាម​ទេ​៕

  • កម្ពុជា​ប្រកាស​បើក​ការប្រកួត​ ​«​MISS​ ​GRAND​ ​CAMBODIA​ ​2019​»​ ​ជា​ផ្លូវការ​

    កម្ពុជា​ប្រកាស​បើក​ការប្រកួត​ ​«​MISS​ ​GRAND​ ​CAMBODIA​ ​2019​»​ ​ជា​ផ្លូវការ​

    គណៈកម្មការ​រៀបចំ​ប្រកួត​ ​លោក​ ​ប៊ុ​នកើដ​ ​រាំ​ងរាំនួ​យសិរ​ ​បាន​ប្រកាស​រៀបចំ​កម្មវិធី​ប្រកួត​ ​ស្រស់​សោភា​ពោរពេញ​ដោយ​ឧត្តមភាព​ ​«​MISS​ ​GRAND​ ​CAMBODIA​ ​2019​»​ ​រដូវ​កាល​ទី៥ជា​ផ្លូវការ​នៅ​ ​សណ្ឋាគារ​ជូ​លី​ណា​នៅ​រាជធានី​ភ្នំពេញ​ ​នា​រសៀល​ថ្ងៃទី១៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នេះ​។​ ​ក្នុង​ឆ្នាំនេះ​លោក​ ​ប៊ុ​នកើដ​ ​បាន​ខ្លះ​ខ្នែង​ក្នុង​ការរៀបចំ​ឯកសារ​ដាក់​ជូន​ ​កម្មវិធី​កម្រិត​អន្តរជាតិ​មួយទៀត​ ​ព្រមទាំង​ទទួល​នូវ​ការ​ផ្តល់​អាជ្ញា​ ​ប័ណ្ណ​ជា​ក្រុមហ៊ុន​ ​ទទួល​សិទ្ធិ​រៀបចំ​កម្មវិធី​ប្រកួត​ ​MISS​ ​WORLD​ ​CAMBODIA​ ​2019​ ​ជា​ឆ្នាំ​ដំបូង​ផង​ដែរ​។​

    ​កម្មវិធី​ប្រកួត​ផ្នែក​សម្រស់​ ​(​Beauty​ ​Pageart​)​ ​ទាំង២​ ​ជា​វេទិកា​កិត្តិយស​ក្នុង​ការលើកតម្កើង​នូវ​សម្រស់​ ​ដ៏​ស្រស់​សោភា​ ​តម្លៃ​នៃ​នារី​ខ្មែរ​ ​នៅ​លើ​ឆាក​ជាតិ​ ​និង​អន្តរជាតិ​ ​ក៏​ដូច​ការ​នាំ​យក​នូវ​វប្បធម៌​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​ជាពិសេស​គឺ​បាន​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៃ​កម្ពុជា​ទៅកាន់​ពិភពលោក​ផង​ដែរ​។​ ​កាលពីឆ្នាំទៅ​ ​មិញ​យើង​ទទួល​បាន​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ ​និង​ការ​គាំទ្រ​ពីសំណាក់​បងប្អូន​ប្រជាជន​ខ្មែរ​ ​ចំពោះ​បេក្ខភាព​ ​ជ័យលាភី​ឯក​ ​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​វេ​ទិ​ការ​ ​MISS​ ​GRAND​ ​INTERNATIONAL​ ​2018​ ​ក្នុង​នោះ​យើង​បាន​ ​លើកយក​នូវ​សម្លៀក​ពាក់ស​ម័យ​ចេនឡា​ក្នុងនាម​សម្លៀកបំពាក់​តំណាង​ជាតិ​ ​ទៅ​បង្ហាញ​លើ​ ​វេ​ទិ​ការអន្តរជាតិ​។​នេះ​ជា​មោទនភាព​នៃ​កម្មវិធី​ប្រកួត​ ​ជា​មោទនភាព​នៃ​នារី​ខ្មែរ​ដែល​អន្តរជាតិ​កាន់តែ​យល់​ច្បាស់​ពី​សម្រស់​ ​ដ៏​ត្រកាល​នៃ​នារី​ខ្មែរ​។​

    ​សម្រាប់​កម្មវិធី​ប្រកួត​ឆ្នាំ​ ​២០១៩​ ​នេះ​ ​មាន​សុភាពនារី​ខ្មែរ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ ​មាន​ចំនួន​លើស​ពីឆ្នាំ​ទៅ​គួរ​ ​ឲ្យ​កត់សម្គាល់​ ​គឺ​ចំនួន​ប្រមាណ​ជិត​ ​៥០០នាក់​។​ ​ឆ្លងកាត់​នូវ​កម្មវិធី​សម្ភាស​ជម្រុះ​ចម្រាញ់​ ​មាន​បេក្ខនារី​ចំនួន​ ​២៩រូប​ ​មាន​វត្តមាន​ដែល​នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃនេះ​។​ ​នា​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ខាងមុខ​ ​មាន​ព្រឹត្តិ​ការណ៍​នៃ​កម្មវិធី​ប្រកួត​ចំនួន​ពីរ​ ​ដែល​នឹង​ប្រារព្ធ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​នោះ​គឺ​ ​កម្មវិធី​ប្រកួត​ ​KHMER​ ​SUPERMODEL​ ​Cycle​ ​១០ជា​កម្មវិធី​ផ្សាយ​ផ្ទាល់​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នៅ​វេលា​ម៉ោង​ ​៧យប់​ ​និង​កម្មវិធី​ប្រកួត​ ​MISS​ ​GRAND​ ​CAMBODIA​ ​2019​ ​កម្មវិធី​ផ្សាយ​ផ្ទាល់​ ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នៅ​វេលា​ម៉ោង​ ​៨យប់​។​

    ​ជាង​នេះ​ទៅទៀត​ ​នា​ថ្ងៃទី​ ​៣១​ ​ខែតុលា​ ​ខាងមុខ​ ​មាន​ព្រឹត្តិ​ការណ៍​នៃ​កម្មវិធី​ប្រកួត​ចំនួន​ពីរ​ ​ដែល​នឹង​ប្រារព្ធ​ ​កម្មវិធី​ប្រកួត​ ​ផ្តាច់ព្រ័ត្រ​ ​ផង​ដែរ​នោះ​គឺ​ ​កម្មវិធី​ប្រកួត​ ​MISTER​ ​CAMBODIA​ ​Season​ ​3​ ​ជា​កម្មវិធី​ផ្សាយ​ផ្ទាល់​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​MISS​ ​WORLD​ ​CAMBODIA​ ​2019​ ​វិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​ជា​កម្មវិធី​ ​ផ្សាយ​ផ្ទាល់​ ​នៅ​ស្ទូ​ឌី​យ៉ូ​ធំ​ ​ស្ថានីយ​ទូរទស្សន៍​ ​CTNនៅ​វេលា​ម៉ោង​ ​៨យប់​។​ ​សូម​គោរព​អញ្ជើញ​ប្រិយមិត្ត​ទស្សនិកជន​ ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ ​និង​សេរី​ ​ក៏ដូចជា​តាមដាន​ ​ទស្សនា​ ​ដើម្បី​ជា​កម្លាំងចិត្ត​ដល់​កម្មវិធី​ប្រកួត​។​

    ​ជយលាភី​ឯក​ដែល​គ្រង​មកុដ​ ​Miss​ ​Grand​ ​Cambodia​ ​2019​ ​នឹង​ចូលរួម​ប្រកួត​ ​Miss​ ​Grand​ ​International​ ​2019​ ​នៅ​ប្រទេស​ ​Venezuela​ ​ចំណែក​ ​Miss​ ​World​ ​Cambodia​ ​2019​ ​នឹង​ចូលរួម​ប្រកួត​ ​MISS​ ​WORLD​ ​2019​ ​នៅ​ចក្រភព​ ​អង់​គ្លេ​សុំ​។​ ​ចំណែក​បេក្ខជន​ជ័យលាភី​ឯក​ ​MISTER​ ​CAMBODIA​ ​នឹង​ចូលរួម​ប្រកួត​ ​MR​ ​WORLD​ ​2020​ ​ផង​ដែរ​។​ ​កម្មវិធី​ដ៏​មាន​អត្ថន័យ​នៃ​វេទិកា​ ​ប្រកួត​ពោរពេញ​ដោយ​កិត្តិយស​នេះ​ ​បាន​ផ្តល់​នូវ​កា​រប​ត្ថ​ម្ភ​ ​ពី​បណ្តា​ក្រុមហ៊ុន​ដែល​ក្នុង​នោះ​មាន​ដូចជា​ ​ក្រុមហ៊ុន​ទឹកដោះគោ​ ​DUTCH​ ​MILL​,​PTT​ ​Cambodia​,​ ​Tuus​ ​Café​ ​Amazon​ ​Cambodia​,​ ​ស្ករគ្រាប់​ ​PARRYក្រុមហ៊ុន​ ​អង្ករ​ ​រ៉ូ​យាល់​ម្កុដ​ ​,​ ​ហាងទំនិញ​ ​Jiffy​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ ​សហ​ការណ៍​ចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយចំនួន​ទៀត​ ​ដែល​មាន​ដូចជា​ ​សំលៀកបំពាក់​ម៉ាក​ ​RANSITA​ ​ហាង​កាត់​សំលៀកបំពាក់​ ​ធិ​រី​កា​ដើម​,​ ​The​ ​Olympia​ ​Mall​ ​និង​ ​The​ ​Olympia​ ​City​ ​។​

    ​កម្មវិធី​ប្រកួត​ ​MISS​ ​GRAND​ ​CAMBODIA​ ​2019​ ​ពិតជា​មាន​មោទនភាព​ ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ ​បណ្តុះបណ្តាល​ ​ដល់​កុល​ធិ​តា​កម្ពុជា​នៅ​លើ​ប្រធានបទ​ជាច្រើន​ ​ក្នុង​នោះ​ដូចជា​ ​បុគ្គលិក​លក្ខណៈ​ ​សុជីវធម៌​ ​ចរិយាមាយាទ​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​ទស្សនៈ​នៃ​ចែ​ក​រម្លែ​ក​ ​មនុស្សធម៌​ជាដើម​ ​ដែល​ក្នុង​នោះ​បេក្ខនារី​ទាំងអស់​ ​នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​សាក​ ​សួរ​សុខ​ទុ​ក្ខ​ប្អូន​ៗ​កុមារ​ក្នុង​អង្គការ​ក្តី​សង្ឃឹម​ថ្មី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ជាដើម​។​ល​។​ ​កម្មវិធី​ប្រកួត​នានា​ដូច​បាន​រៀបរាប់​ខាងលើ​ ​កម្មវិធី​ប្រកួត​ ​FRESHIE​ ​ក៏​នឹង​វិល​មក​ជាថ្មី​ម្តង​ទៀត​ ​ដើម្បី​ជា​វេទិកា​ ​បញ្ចេញ​ ​និង​បង្ហាញ​សមត្ថភាព​ ​និង​ទេព​កោសល​នៃ​ប្អូន​យុវជន​ ​យុវតី​ខ្មែរ​។​ ​ការ​គាំទ្រ​របស់​លោកអ្នក​ ​ជា​មាគ៌ា​សម្រាប់​ទំពាំងស្នងឫស្សី​ខ្មែរ​គ្រប់រូប​៕​

  • តួ​ស្រី​នៅក្នុង​បទ​ ​«​ ​អ្នកណា​កែចិត្ត​បង​ ​»​ ​ទី​ទី​ ​ក្ដោបតំ​ណែង​ធំៗ​ផ្ទួន​ៗ​

    តួ​ស្រី​នៅក្នុង​បទ​ ​«​ ​អ្នកណា​កែចិត្ត​បង​ ​»​ ​ទី​ទី​ ​ក្ដោបតំ​ណែង​ធំៗ​ផ្ទួន​ៗ​

    ​ពិតជា​យីអ៊ុន​ឡើង​ពិតមែន​ ​តារា​ស្រី​សម្ដែង​ក្នុង​ ​MV​ ​បទចម្រៀង​ ​“​អ្នកណា​កែចិត្ត​បង​”​ ​ដែល​និពន្ធដោយ​លោក​ ​សូរ​ ​រៈ​បូរី​ ​បាន​ទទួល​តំណែង​ធំៗ​នៅក្នុង​ពិភព​សិល្បៈ​ដែល​គួរ​ឱ្យ​កត់សម្គាល់​។​ ​

    ​ទើបតែ​ចូល​ប្រឡូក​សិល្បៈ​ត្រឹម​រយៈពេល​ខ្លី​តែ​តារា​សម្ដែង​ពន្លឹក​ថ្មី​ ​ទី​ទី​ ​ត្រូវ​បាន​ក្រុមហ៊ុន​តូច​ធំ​មួយចំនួន​ទាក់ទង​នាង​ ​ឱ្យ​ថត​ស្ប៉ត​ជាបន្តបន្ទាប់​មិនចាញ់​រៀមច្បង​សិល្បៈ​មួយចំនួន​ឡើយ​។​ ​ថ្មី​ៗ​នេះ​នាង​ក៏​ទទួល​បាន​តំណែង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ ​Zone​ ​កាលពី​ប៉ុន្មាន​ខែមុន​បន្ត​ពី​លោក​ ​អ៊ុច​ ​រ៉ា​វុឌ្ឍ​។​ ​ជាក់ស្ដែង​មុន​នេះ​បន្ដិច​ស្រី​ស្អាត​ ​ទី​ទី​ ​បានឱ្យ​ដឹង​ថា​ ​មួយ​រយៈ​ក្រោយនេះ​ខ្លួន​ពិតជា​រវល់​មែន​ក្រៅពី​ការងារ​សម្ដែង​ ​MV​ ​បទចម្រៀង​ ​ភាពយន្ត​នាង​ ​ត្រូវ​បាន​ស្រី​នី​ន​សម្អាងការ​ទាក់ទង​ឲ្យ​ធ្វើជា​ ​ទូត​សុច្ឆន្ទៈ​ ​ភ្លែត​តែម្ដង​ដោយ​ឱ្យ​ថត​ផ្សព្វផ្សាយ​សម្លៀកបំពាក់​រៀបមង្គលការ​របស់​កូនក្រមុំ​។​

    ​ទី​ទី​ ​បន្ថែម​ថា​ ​នេះ​គឺជា​លើក​ទី១ហើយ​សម្រាប់​នាង​ ​ដែល​ខាង​សម្អាងការ​ជ្រើសរើស​ឱ្យធ្វើ​ជា​ទូត​សុ​ច្ឆ​នៈ​ស្រី​នីន​ ​សម្អាងការ​ ​ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​តារា​ស្រី​សាង​កេរ្តិ៍​ៗ​ឈ្មោះ​ល្បីល្បាញ​ត្រឹម​មួយ​ប៉ប្រិចភ្នែក​តាមរយៈ​បទ​ ​“​អ្នកណា​កែចិត្ត​”​រូប​នេះ​ប្រឹងប្រែង​ធ្វើការ​ឱ្យ​ពី​សមត្ថភាព​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​ដែល​ជឿ​ទុកចិត្ត​លើ​ខ្លួន​ព្រួយបារម្ភ​ឡើយ​។​ ​នាង​ ​ថា​ ​“​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយរីករាយ​ណាស់​បង​ ​ដែល​មានឱកាស​ជួយ​ផ្សព្វផ្សាយ​សម្លៀកបំពាក់​រៀបមង្គលការ​ប្រពៃណី​ខ្មែរ​បែបនេះ​”​។​

  • Apple​ ​នឹង​ចេញ​លក់​ផលិតផល​ពេញនិយម​ ​3មុខ​នេះ​ដំណាលគ្នា​នឹង​ ​iPhone​ ​11​ ​

    Apple​ ​នឹង​ចេញ​លក់​ផលិតផល​ពេញនិយម​ ​3មុខ​នេះ​ដំណាលគ្នា​នឹង​ ​iPhone​ ​11​ ​

    ​ក្រៅពី​បើក​ឱ្យ​កុម្ម៉ង់​ទិញ​ ​iPhone​ ​11​ ​ទាំង​ ​3ស៊េរី​នៅ​ថ្ងៃទី20​ ​កញ្ញា​ ​2019​ ​ខាងមុខនេះ​ហើយ​ ​ក្រុមហ៊ុន​ ​Apple​ ​ក៏បាន​ចេញ​លក់​ផលិតផល​ពេញនិយម​ ​3មុខ​ទៀត​ដំណាលគ្នា​ដែរ​ ​ដែល​មាន​ដូចជា​៖​ ​

    ​នាឡិកា​ឆ្លាតវៃ​ ​Apple​ ​Watch​ ​Series​ ​5​ ​​នាឡិកា​ឆ្លាតវៃ​ ​Apple​ ​Watch​ ​ឆ្នាំ2109​ ​ជំនាន់​ទី5​ ​នេះ​មានមុខ​ងារ​ថ្មី​សំខាន់2​ ​គឺ​ ​Always​-​on​ ​display​ ​និង​ ​International​ ​Emergency​ ​Calls​ ​។​ ​

    ​Always​-​On​ ​display​ ​អាច​ឱ្យ​មុខ​នាឡិកា​មិន​រលត់​ ​ហើយ​បង្ហាញ​ម៉ោង​ដូច​នាឡិកា​ធម្មតា​ ​ចំណែក​ ​International​ ​Emergency​ ​Calls​ ​អាច​ឱ្យ​អ្នកប្រើ​ទាក់ទង​ទៅ​លេខ​សង្គ្រោះ​បន្ទាន់​បាន​ច្រើនជាង​ ​150ប្រទេស​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ ​iPhone​ ​ឡើយ​។​ ​ ​Apple​ ​Watch​ ​Series​ ​5​ ​មានមុខ​ងារ​ ​GPS​ ​និង​មានតម្លៃ​ ​399ដុល្លារ​ ​ឯ​ស៊េរី​ ​GPS​+​LTE​ ​មានតម្លៃ​ ​499ដុល្លារ​។​

    ​2​)​ ​Apple​ ​TV​+​​Apple​ ​បាន​ប្រកាស​ចេញ​លក់​កម្មវិធី​ ​streaming​ ​movies​ ​នៅ​លើ​ ​Apple​ ​TV​+​។​ ​ជាង​នេះ​ទៀត​ ​Apple​ ​នឹង​ឱ្យ​ប្រើ​សាកល្បង​រហូតដល់​ ​1ឆ្នាំ​ ​(​មិន​គិតលុយ​)​ ​ដើម្បី​លើកទឹកចិត្ត​អ្នក​ដែល​ទើបនឹង​ទិញ​ផលិត​ផល​ថ្មី​ៗ​របស់​ ​Apple​ ​ដូចជា​ ​iPhone​,​ ​iPad​,​ ​Laptops​ ​ឬ​ ​Desktops​ ​ជាដើម​។​ ​សេវាកម្ម​នេះ​មានតម្លៃ​ ​5ដុល្លារ​/​ខែ​។​ ​iPad​ ​ជំនាន់7​ ​​IPad​ ​ជំនាន់​ទី7​ ​នេះ​ប្រើ​បន្ទះ​ឈីប​ ​A10​ ​ដែល​មាននៅ​លើ​ ​iPhone​ ​7​ ​ហើយ​មានតម្លៃ​ចាប់ផ្ដើម​ពី​ ​329ដុល្លារ​ ​(​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​)​។​ ​iPad​ ​ជំនាន់​ថ្មីនេះ​ ​មាន​អេក្រង់​ទំហំ​ធំជាង​មុន​ពី​ ​9.7អ៊ិ​ញ​ ​ទៅ​ ​10.2អ៊ិ​ញ​ ​ហើយ​វា​អាច​ប្រើប្រាស់​ជាមួយ​ក្ដារចុច​ឆ្លាតវៃ​(​Smart​ ​keyboard​)​ ​បាន​ទៀតផង​៕​