Category: សង្គម និងសេដ្ឋកិច្ច

  • បន្តិចទៀតពហុកីឡដ្ឋានជាតិនឹងមានកៅអីស៊េរីថ្មីសម្រាប់ក្រុមប្រកួត ហើយកៅអីថ្មីសម្រាប់ទស្សនិកជន

    បន្តិចទៀតពហុកីឡដ្ឋានជាតិនឹងមានកៅអីស៊េរីថ្មីសម្រាប់ក្រុមប្រកួត ហើយកៅអីថ្មីសម្រាប់ទស្សនិកជន

    គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកការប្រជុំជុំវិញផែនការសម្រាប់អភិវឌ្ឍន៍សហព័ន្ធ។ ដោយក្នុងនោះមានការលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

    -ការត្រៀមកែលម្អពហុកីឡដ្ឋានជាតិ ដោយសហព័ន្ធនឹងដាក់សំណើទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំកៅអីអង្គុយរបស់ទស្សនិកជន កៅអីបច្ចេកទេសរបស់កីឡាករ អាជ្ញាកណ្ដាល និងកម្រិតពន្លឺនៅទូទាំងពហុកីឡដ្ឋានជាតិ ដើម្បីឱ្យស្របតាមលក្ខណៈស្តង់ដាបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA ) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។

    គួរបញ្ជាក់ថា រាល់ការប្រកួតម្តងៗ កម្ពុជាតែងតែជួបបញ្ហាជាមួយនឹងមន្ត្រីដឹកនាំការប្រកួតមកពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោកជាប់ជានិច្ច៕

  • MV​ ​«​ ​ក្រមុំ​ស្រុកស្រែ​»​ ​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​ផ្ដិត​យក​ទេសភាព​ស្រស់​ត្រកាល​នា​បុណ្យភ្ជុំបិណ្ឌ​ ​

    MV​ ​«​ ​ក្រមុំ​ស្រុកស្រែ​»​ ​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​ផ្ដិត​យក​ទេសភាព​ស្រស់​ត្រកាល​នា​បុណ្យភ្ជុំបិណ្ឌ​ ​

    ​MV​ ​«​ ​ក្រមុំ​ស្រុកស្រែ​»​ ​មួយ​បទ​នេះ​ ​ទាំង​ពិរោះ​ ​ទាំង​មាន​អត្ថន័យ​ ​និង​មានសាច់​រឿង​រស់រវើក​ឆ្លុះបញ្ចាំង​ពី​ទំនៀម​ទំ​លាប់​ខ្មែរ​ដែល​ទម្លាប់​វិច​នំ​ ​ជួបជុំ​បងប្អូន​ឳពុក​ម្ដាយ​ ​និង​ទៅវត្តទៅវ៉ា​ ​ក្នុង​ឱកាស​ខែ​ភ្ជុំ​។​ ​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​បាន​សម្រិតសម្រាំង​ស្នាដៃ​នៃ​ការ​ផ្តិត​យក​រូបភាព​ស្អា​តៗ​ ​និង​ស្រស់​ត្រកាល​តាម​វាលស្រែ​។​ ​ខណៈ​ដែល​អឹម​វី​នេះ​បាន​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អ្នកនាង​លាន់មាត់​សរសើរ​ពី​ការផលិត​បទចម្រៀង​របស់​អ្នកនាង​។​

    ​ ​MV​ ​បទចម្រៀង​របស់​អ្នកនាង​ ​ត្រូវ​បាន​ចេញ​បង្ហោះ​ ​កាលពី​រសៀល​ថ្ងៃទី១៨​ ខែ​កញ្ញា​ ​មុន​នេះ​ ​ដោយមាន​អ្នក​ចូល​ទស្សនា​កើនឡើង​ជាបន្តបន្ទាប់​ ​ដោយសារតែ​ត្រូវ​នឹង​បរិបទ​ក្នុង​អំឡុង​កាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​។​ ​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​និយាយ​ថា​ ​ដើម្បី​អបអរ​បុណ្យ​ភ្ជុំ​ ​អ្នកនាង​មានតែ​បទ​”​ក្រមុំ​ស្រុកស្រែ​”​ទុកជា​ចំណងដៃ​ប៉ុណ្ណោះ​ ​ដោយបទ​ចម្រៀង​នេះ​ ​អ្នកនាង​គឺជា​អ្នក​ចំណាយ​ផលិត​ទាំងស្រុង​ ​ព្រោះតែ​ស្រលាញ់​តែម្ដង​។​ ​អ្នកនាង​ថា​ខ្លួន​នៅតែ​មិន​អាច​ដាច់​ឆ្ងាយ​ពី​សិល្បៈ​ដែល​ធ្លាប់​ជ្រោមជ្រែង​អោយ​អ្នកនាង​មាន​ថ្ងៃនេះ​នោះ​ទេ​ ​ទើប​អ្នកនាង​នៅតែ​ក្រ​វែលៗ​នឹង​សិល្បៈ​ ​បើ​ទោះជា​អ្នកនាង​មានមុខ​របរ​ ​និង​មាន​ជីវភាព​មួយ​ល្អ​ប្រសើរ​ទៅ​ហើយ​។​ ​អ្នកនាង​បាន​ទាំង​រំពឹង​ថា​បទចម្រៀង​”​ក្រមុំ​ស្រុកស្រែ​”​ ​នឹង​ជួយ​អំពេ​រអា​រម្ម​ណ៍​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ស្រុក​ ​ជាពិសេស​អ្នក​រស់នៅ​ក្រៅប្រទេស​ ​អោយ​បាត់​នឹកស្រុក​នោះ​ផង​។​

    ​ ​ខាងក្រោម​នេះ​ ​ជា​ ​MV​ ​ក្ដៅ​ៗ​របស់​អ្នកនាង​ ​ឈួន​ ​សុ​វណ្ណ​ឆៃ​ ​«​ ​ក្រមុំ​ស្រុកស្រែ​»​៖​

  • គូប្រជែង PCX ចេញថ្មី មានប្រព័ន្ធហ្វ្រាំង ABS តម្លៃល្មមគិតគូរបាន

    គូប្រជែង PCX ចេញថ្មី មានប្រព័ន្ធហ្វ្រាំង ABS តម្លៃល្មមគិតគូរបាន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yamaha បានប្រកាសចេញម៉ូដែល Nmax ABS ឆ្នាំ2019 ដែលមានជម្រើស 2ពណ៌ថ្មីឱ្យជ្រើសរើស(ប្រផេះលាយខ្មៅ និងសលាយខ្មៅ) ព្រមទាំងប្រកាសឱ្យដឹងពីតម្លៃច្បាស់ៗទៀតផង។

    ចំពោះ Yamaha NMax ស៊េរីថ្មីនេះ មិនមានមានការកែប្រែរូបរាងខាងក្រៅប៉ុម្មានទេ នៅតែមានប្រើកុងទ័រឌីជីថល គួបផ្សំនឹងការបន្ថែមជម្រើសពណ៌ថ្មីតែប៉ុណ្ណោះ។រីឯលក្ខណសម្បត្តិផ្សេងៗលើម៉ូតូនេះ ក៏មិនសូវខុសពីជំនាន់ប៉ុន្មានដែរ មានដូចជា ដំណើរការដោយម៉ាស៊ីនចំណុះ 155CC ជាមួយបច្ចេកវិទ្យាសន្សំសំចៃសាំង Blue Core អាចផលិតកម្លាំងបាន 15សេះ។ ហ្វ្រាំងម៉ូតូជាប្រភេទហ្វ្រាំងថាស ហើយម៉ូដែលនេះក៏មានជម្រើសជាហ្វ្រាំង ABS ផងដែរ។ ប្រើសម្បកកង់គ្មានពោះវៀន និងមានបំពាក់ដោយអំពូលភ្លើង LED ទៀតផង។ វាអាចផ្ទុកប្រេងឥន្ធនៈបាន 6.6លីត្រ និងមានទម្ងន់ 127គីឡូក្រាម។

    ចំពោះតម្លៃចាប់ផ្តើមគឺ 3,200ដុល្លារ៕

  • គួរ​ឱ្យ​ស្ញប់ស្ញែង​!​!​ ​តារា​ស្រី​ ​រតនៈ​ ​ពិសី​ ​តំណាង​ជាតិខ្មែរ​ទៅ​សម្ដែង​លើ​ឆាក​អាស៊ាន​ចិន​ ​ ​

    គួរ​ឱ្យ​ស្ញប់ស្ញែង​!​!​ ​តារា​ស្រី​ ​រតនៈ​ ​ពិសី​ ​តំណាង​ជាតិខ្មែរ​ទៅ​សម្ដែង​លើ​ឆាក​អាស៊ាន​ចិន​ ​ ​

    ​ព្រឹត្តិ​ការណ៍​នៅ​ទីក្រុង​ណា​ននីង​ ​ខេ​ត្ត​គ័ង​ស៊ី​ ​ប្រទេស​ចិន​ ​កម្មវិធី​«​ASEAN​-​China​ ​TV​ ​Drama​ ​Week​»​ ​គេ​បានឃើញ​កញ្ញា​ ​រតនៈ​ ​ពិសី​ ​លេចមុខលេចមាត់​យ៉ាង​ខ្លាំង​ ​ដោយ​គេ​ឃើញ​មាន​ការ​ឌីហ្សា​ញរូ​បថ​ត​របស់​នាង​នៅ​ចំកណ្ដាល​ប៉ាណូ​ ​ដែល​មិនមែន​គ្រាន់តែ​ចូលរួម​បង្គ្រប់​កម្មវិធី​នោះ​ឡើយ​។​ ​

    ក្នុង​វីដេអូ​ហាត់​សម​ដែល​បាន​បង្ហោះ​ឡើង​ ​គឺ​នាង​ច្រៀង​ផង​ ​ធ្វើពិធី​ការិនី​ផង​ ​ដោយ​នាង​ចេញមុខ​ជាមួយ​តារា​បរទេស​យ៉ាង​កា​លី​ប​លើ​ឆាក​ដែល​ចម្រុះ​ដោយ​ភ្លើងពណ៌​យ៉ាង​ប្រណិត​។​ ​នេះ​ជា​ការ​ចេញ​សម្ដែង​ជា​លក្ខណៈ​ជាតិ​របស់​នាង​ ​មុន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ ​ខណៈ​ដែល​វត្តមាន​របស់​នាង​ ​នៅក្នុង​ផលិត​កម្ម​ថោន​ ​ក៏​នឹង​ធ្វើ​ឱ្យ​នាង​ឈានឡើង​។​ ​

    ​រតនៈ​ ​ពិសី​ ​និយាយ​ថា​ ​នាង​ពិតជា​មាន​អារម្មណ៍​រំភើប​ ​និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​បាន​ក្ដោបក្ដាប់​ឱកាស​ ​ចេញទៅ​សម្ដែង​នៅ​ក្រៅប្រទេស​ ​ជា​ញឹកញាប់​ ​ដោយ​បាន​ទាំង​ត្រូវ​គេ​ជ្រើស​ឱ្យ​ក្លាយជា​តំណាង​របស់​កម្ពុជា​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​«​Asean_China​ ​Concert​»​ ​នៅ​ឯ​ទីក្រុង​ណា​ននីង​គ័ង​ស៊ី​ ​ប្រទេស​ចិន​ ​ដោយ​នាង​ទៅ​ហាត់​សម​តាំងពី​ថ្ងៃទី​ ​១៥ខែកញ្ញា​។​ ​ថ្លែង​ពី​ប្រទេស​ចិន​តារា​ស្រី​សិច​ស៊ី​ ​រូប​នេះ​បញ្ជាក់​ថា​ ​ក្រោយ​បញ្ចប់​ការសម្ដែង​យ៉ាង​ជោគជ័យ​ ​នាង​នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី១៩ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​។​ ​នាង​បន្ត​ថា​ ​នាង​ពិតជា​រីករាយ​នឹង​ឱកាស​មួយ​នេះ​ ​ហើយ​នាង​ក៏​មោទនភាព​ណាស់​ដែរ​ ​ខណៈ​ត្រូវ​បាន​កម្មវិធី​ទាំងមូល​លើកមុខ​ដល់​ម្លឹង​។​

    ​តារា​ស្រី​សាច់​សខ្ចី​រូប​នេះ​ ​បាន​បន្ត​ថា​កម្មវិធី​នេះ​ប្រមូល​ផ្តុំ​ដោយ​ដោយ​សិល្បករ​ល្បីឈ្មោះ​ពិសេស​អ្នកមាន​បទចម្រៀង​នៅក្នុង​ភាពយន្ត​ភា​គ​ល្បី​ៗ​លើ​កញ្ចក់​ទូរទស្សន៍​។​ ​ក្រោយ​ត្រលប់​មកវិញ​ ​នាង​នឹង​បន្ត​ទៅ​សម្ដែង​ ​និង​ច្រៀង​ក្នុង​ប្រទេស​អូស្ត្រាលី​ ​រយៈពេល៣ខែ​ ​ដោយ​កុងត្រា​រយៈពេល៥ឆ្នាំ​របស់​នាង​នៅ​ថោន​ ​គឺ​សម្រុក​ផលិត​បទ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ក្រៅប្រទេស​៕​

  • កាត់បន្ថយកម្រិតជំងឺធ្លាក់ទឹកចិត្តដោយការប្រើបណ្ដាញសង្គមត្រឹមកន្លះម៉ោងក្នុង 1ថ្ងៃ

    កាត់បន្ថយកម្រិតជំងឺធ្លាក់ទឹកចិត្តដោយការប្រើបណ្ដាញសង្គមត្រឹមកន្លះម៉ោងក្នុង 1ថ្ងៃ

    ការសិក្សាថ្មីមួយដោយក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Pennsylvania បានរកឃើញថា ការកំណត់រយៈពេលប្រើប្រាស់បណ្ដាញសង្គមត្រឹម 30នាទីក្នុង 1ថ្ងៃ អាចធ្វើឱ្យមានអារម្មណ៍ធូរស្រាល។ ជាពិសេស ការកាត់បន្ថយពេលវេលាអូសមើលរូបភាពមិត្តភក្ដិនានា អាចកាត់បន្ថយហានិភ័យពីជំងឺធ្លាក់ទឹកចិត្ត និងភាពឯកោបាន។

    ក្នុងការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រចំនួន 143នាក់ បានសាកល្បង ដោយបែងចែកជាក្រុមៗ ហើយកំណត់រយៈពេលប្រើ Facebook, Instagram និង Snapchat ត្រឹម 30នាទីក្នុង 1ថ្ងៃ ដោយបណ្ដាញសង្គមមួយៗប្រើពេលត្រឹម 10នាទី ខណៈក្រុមមួយទៀតអាចប្រើបណ្ដាញសង្គមតាមទម្លាប់ធម្មតា។

    ក្រោយពេល 3សប្តាហ៍ និស្សិតត្រូវបានសួរ និងវាយតម្លៃពីអាការផ្លូវចិត្ត 8ចំណុចខុសៗគ្នា រួមមាន ការពឹងផ្អែក ភ័យខ្លាចការបាត់បង់ ភាពឯកោ សេរីភាព ការទទួលស្គាល់ខ្លួនឯង ភាពតានតឹងក្នុងអារម្មណ៍ ការបាក់ទឹកចិត្ត និងការគោរពខ្លួនឯង។

    ប្រធានក្រុមស្រាវជ្រាវសម្រាប់ការសិក្សានេះ លោក Melissa Hunt បានប្រាប់វេបសាយ Science Daily ថា៖ “ការប្រើបណ្ដាញសង្គមតិចជាងធម្មតា អាចកាត់បន្ថយបានទាំងជំងឺធ្លាក់ទឹកចិត្ត និងអារម្មណ៍ឯកោ បានយ៉ាងមានប្រសិទ្ធភាព”៕

  • ធ្លាយ​ដំណឹង​!​ ​តារា​ស្រី​ ​យ៉ែម​ ​ស្រីពេជ្រ​ ​ប្រកាស​ចង់​បួស​ជា​ដូនជី​ ​និង​មាន​ចំណូលចិត្ត​ផ្លូវធម៌​ ​ក្នុង​ពិធី​ធម្មយាត្រា​ទាំង៥ប្រទេស​

    ធ្លាយ​ដំណឹង​!​ ​តារា​ស្រី​ ​យ៉ែម​ ​ស្រីពេជ្រ​ ​ប្រកាស​ចង់​បួស​ជា​ដូនជី​ ​និង​មាន​ចំណូលចិត្ត​ផ្លូវធម៌​ ​ក្នុង​ពិធី​ធម្មយាត្រា​ទាំង៥ប្រទេស​

    ​តារា​សម្ដែង​ ​កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ធម្មយាត្រា​ទាំង៥ប្រទេស​ ​គឺ​កម្ពុជា​ ​ថៃ​ ​ឡាវ​ ​វៀតណាម​ ​និង​ ​មីយ៉ាន់ម៉ា​ ​ជាច្រើន​ជុំវិញ​ផ្លូវធម៌​ ​ដែល​មិន​នឹកស្មាន​ថា​ ​នាង​ជា​យុវវ័យ​ដែល​ជោគជាំ​ដោយ​សាសនា​ដល់​ម្លឹង​។​ ​នាង​បាន​ប្រកាស​ថា​ ​នាង​មានបំណង​ចង់​បួស​ជា​ដូនជី​យ៉ាង​យូរ​រយៈពេល១ខែ​ ​តែ​ឱកាស​មិនទាន់​ហុច​ឱ្យ​នៅឡើយ​។​ ​

    ​តារា​សម្ដែង​ស្រី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​និយាយ​ថា​ ​ដ្បិតតែ​កញ្ញា​រវល់​ ​និង​មាន​វ័យ​មិនទាន់​ចាស់​មែន​ ​ប៉ុន្តែ​កញ្ញា​មាន​ចំណូលចិត្ត​ស្ដាប់​ព្រះធម៌​ ​និង​គោរព​ព្រះពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ ​អ៊ីចឹង​ហើយ​ទើប​កញ្ញា​ ​សម្រេចចិត្ត​ចូលរួម​ក្នុង​សន្និសីទ​ស្ដីពី​ធម្មយាត្រា​ ​ដែល​ជាពិធី​ដង្ហែ​រក្បួន​ផ្សព្វផ្សាយ​សាសនា​ប្រចាំឆ្នាំ​របស់​ប្រទេស​ទាំង៥​ ​នៅ​ជុំវិញ​ដងទន្លេ​មេគង្គ​នោះ​។​ ​កញ្ញា​ថា​ ​ខ្លួន​មានបំណង​ចង់​ផ្សារភ្ជាប់​ជាមួយ​ព្រះពុទ្ធ​សាសនា​ប្រមាណ២ឆ្នាំ​ចុងក្រោយ​ ​ដោយ​ប៉ង​ទៅ​ស្ដាប់ធម៌​ ​និង​សមាធិ​នៅក្នុង​វត្ត​អារ៉ាម​ ​ដើម្បី​ឱ្យ​បាន​យល់ដឹង​ពី​ព្រះពុទ្ធ​សាសនា​។​ ​កញ្ញា​និយាយ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ព្រះសង្ឃ​ ​និង​ដូនជី​ ​តែង​ធ្វើពិធី​សមាធិ​ស្ដាប់ធម៌​ម្ដង១០ថ្ងៃ​ ​ដោយ​តម្រូវ​ឱ្យ​រៀន​ធម៌​ ​និង​តាំងសម្មាធិ​ ​ដែល​កញ្ញា​ស្ងប់​ផ្លូវចិត្ត​កុំ​ឱ្យ​ស្ត្​រេស​។​ ​កញ្ញា​បង្ហាញ​អារម្មណ៍​ខកចិត្ត​ ​ដែល​មិនបាន​ចូលរួម​ក្នុង​វគ្គសិក្សា​ព្រះធម៌​បែបនេះ២ឆ្នាំ​មក​ហើយ​ ​ដោយសារ​ឱ្យ​តែ​ដល់​វគ្គ​បណ្ដុះបណ្ដាល​ព្រះធម៌​នេះ​ ​គឺ​នាង​អត់​បានដឹង​ពី​ចម្ងាយ​ ​ហើយ​សុំច្បាប់​ការងារ​ថត​មិនបាន​។​ ​យ៉ាងណាមិញ​ ​កញ្ញា​ ​ថា​នឹង​ប៉ង​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឱ្យ​ខាន​តែ​បាន​ ​ដោយ​បាន​ទូល​សុំ​ព្រះសង្ឃ​ដែល​ជា​អ្នក​រៀបចំ​ដើម្បីអោយ​ប្រាប់​ឱ្យ​ដឹងមុន​។​ ​ក្នុង​នោះ​កញ្ញា​ក៏​ប្រកាស​គាំទ្រ​ក្បួន​ធម្មយាត្រា​ដែល​ប្រកាស​ធ្វើឡើង​ផង​ដែរ​។​ ​

    ​លោក​ ​ស៊ុ​ផា​ឆៃ​ ​វិរៈ​ភូ​ជុង​ ​អគ្គលេខាធិការ​វិទ្យាស្ថាន​ពោធិ​ខា​យ៉ា​វិ​ឆា​ឡា៩៨០​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ធ្វើពិធី​ដង្ហែ​រក្បួ​នក្នុង​ប្រទេស​ទាំង៥​ ​ដោយ​បន្ទាប់ពី​ប្រកាស​អោយ​ដឹង​នៅ​ប្រទេស​កម្ពុជា​ ​ក្បួន​រថយន្ត​ ​និង​ក្បួន​ថ្មើ​ជើង​ ​នឹង​ចាប់​ធ្វើដំណើរ​នាំ​ព្រះធម៌​បង្កើត​មិត្តភាព​ពី​ខេ​ត្ត​ឈៀ​ងរ៉ៃ​ប្រទេស​ថៃ​ ​នៅ​ថ្ងៃទី១៤​ ​តុលា​ ​ឆ្ពោះទៅ​មីយ៉ាន់ម៉ា​ ​ឡាវ​ ​វៀតណាម​ ​និង​ត្រលប់​មក​បញ្ចប់​នៅ​សៀមរាប​នៅ​ថ្ងៃទី៣១​ ​តុលា​ ​ឆ្នាំ២០១៩​។​ ​ព្រឹត្តិ​ការណ៍​នេះ​រំពឹង​ថា​នឹង​មាន​មនុស្ស​ច្រើន​ចូលរួម​ ​ខណៈ​ដែល​ប្រទេស​ទាំង៥​ ​ក៏បាន​យោគយល់​គ្នា​ ​ដោយ​អនុញ្ញាតិ​ក្បួន​ដង្ហែ​រ​ចេញចូល​ដោយ​មិនបាច់​ប្រើ​លិខិតឆ្លងដែន​ ​ដើម្បី​រួមគ្នា​ផ្សព្វផ្សាយ​សាសនា​៕​

  • តារាសម្ដែង ម៉ូកតា ម៉ាតថាណា បង្ហាញសម្រស់ដូចបវរកញ្ញាពិភពលោកក្នុងថ្ងៃកំណើត

    តារាសម្ដែង ម៉ូកតា ម៉ាតថាណា បង្ហាញសម្រស់ដូចបវរកញ្ញាពិភពលោកក្នុងថ្ងៃកំណើត

    ស្រីស្អាត ម៉ូកតា ម៉ាតថាណា ជាកូនកាត់ឥណ្ឌា នាង មានឪពុកជាកូនកាត់ឥណ្ឌា ចូលប្រឡូកសិល្បៈមុនដំបូងតាមរយៈការប្រឡងស្រីស្រស់ប្រុសស្អាតនៅទូរទស្សន៍ My Tv ក្នុងឆ្នាំ ២០១៦ ។ នាងទទួលបានឱកាសសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតទទួលបានការគាំត្រច្រើនពីទស្សនិកជន និងផលិតករ។

    តារាស្រីវ័យក្មេងស្រស់សោភារូបនេះបានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកទី១ក្នុងជីវិតគម្រប់វ័យ២១ឆ្នាំ និងបានបង្ហាញសម្រស់ដូចបវរកញ្ញានៅរាត្រីថ្ងៃទី១៧ ខែកញ្ញាក្រោមវត្តមានសិល្បករជាច្រើនចូលរួម។ នាងគ្រោងបើកដំណើរការហាងអ៊ុតសក់ទ្រង់ទ្រាយធំគួរសមមួយដើម្បីបំពេញក្តីស្រម៉ៃបន្ថែមលើការងារសិល្បៈ។

    តារាស្រីកូនកាត់ឥណ្ឌារូបនេះលើកឡើងថានាងចូលសិល្បៈច្រើនឆ្នាំហើយដែរទើបសម្រេចចិត្តធ្វើខួបកំណើតលើកនេះ ដែលមានភ្ញៀវប្រមាណជាង២រយនាក់ដែលភាគច្រើនជាអ្នកសិល្បៈដែលបានរាប់អានគ្នាជាយូរមកហើយដែរ។ តារាស្រីល្បីឈ្មោះក្នុងរឿង”មុខកាំបិទមុខស្នេហ៍” រូបនេះបញ្ជាក់ថា ថ្មីៗនេះនាងបន្ថយការងារសិល្បៈខ្លះដើម្បីទុកពេលមើលថែគ្រួសារពិសេសឪពុកនាងដែលមានឈឺ ហើយក៏ត្រូវរកពេលបន្ថែមការងារក្រៅពីរង្វង់សិល្បៈដែរ។ នាងថានាងថាបានបើកហាងអ៊ុតសក់មួយនៅតំបន់ផ្សារច្បារអំពៅ ហើយហាងនេះកំពុងតែទទួលបានការគាំទ្រច្រើន។ នាងថារឿងស្នេហានាងនៅមិនទាន់បង្ហើបទេ គឺត្រូវចាំពេលវេលាបន្តិចសិន។ នាងបន្តថាថ្ងៃខួបកំណើតឆ្នាំនេះអ្វីដែលនាងចង់បានបំផុតគឺការងារមុខរបររីកចម្រើន ពិសេសសូមឲ្យឪពុកនាងឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អ៕

  • ក្រុមយុវជនកម្ពុជាចេញទៅប្រកួតវគ្គជម្រុះពូល J ពាន AFF U16 នាល្ងាចនេះហើយ

    ក្រុមយុវជនកម្ពុជាចេញទៅប្រកួតវគ្គជម្រុះពូល J ពាន AFF U16 នាល្ងាចនេះហើយ

    អម្បាញ់មិញនេះបន្តិច សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម 15ឆ្នាំត្រៀមចូលរួមការប្រកួត AFC U16 Championship 2020 Qualifiers ប្រចាំពូល J ដោយក្នុងនោះមានកីឡាករយុវជនចំនួន 23រូប ដែលភាគច្រើនជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី។

    ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 15ឆ្នាំនៃប្រទេសកម្ពុជានឹងចេញដំណើរទៅកាន់ប្រទេសឡាវនាពេលល្ងាចថ្ងៃនេះ ដើម្បីទៅចូលរួមការប្រកួតក្នុងពានរង្វាន់ខាងលើ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2019 ខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា កម្ពុជាស្ថិតនៅក្នុងពូល J ជាមួយនឹងប្រទេសចំនួន3 គឺជប៉ុន ម្ចាស់ផ្ទះឡាវ និងម៉ាឡេស៊ី ដោយការប្រកួតបើកឆាកដំបូង កម្ពុជានឹងប៉ះម៉ាឡេស៊ីនៅថ្ងៃទី18 ខែកញ្ញា ស្អែកនេះ មុននឹងបន្តជួបជប៉ុន និងឡាវជាបន្តបន្ទាប់នៅថ្ងៃទី20 និង22 ខែកញ្ញា ឆ្នាំ2019៕

  • កម្ពុជានឹងត្រូវប្រកួតបើកឆាកដំបូងក្នុងវគ្គជម្រុះ AFC U16 នៅថ្ងៃស្អែកនេះ

    កម្ពុជានឹងត្រូវប្រកួតបើកឆាកដំបូងក្នុងវគ្គជម្រុះ AFC U16 នៅថ្ងៃស្អែកនេះ

    ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 16ឆ្នាំរបស់កម្ពុជាដែលស្ថិតនៅក្នុងពូល J រួមជាមួយនឹងជប៉ុន ម៉ាឡេស៊ី និង ឡាវបានធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្នន៍ ប្រទេសឡាវហើយកាលពីម្សិលមិញនេះ ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម 16ឆ្នាំប្រចាំតំបន់អាស៊ី។ នៅថ្ងៃនេះ ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជានឹងត្រូវបើកឆាកការប្រកួតលើកដំបូងរបស់ខ្លួនជាមួយនឹងក្រុមម៉ាឡេស៊ី វេលាម៉ោង 6:30ល្ងាច ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2019៕

  • ពេលនេះ Neymar កំពុងក្លាយជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រ PSG

    ពេលនេះ Neymar កំពុងក្លាយជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រ PSG

    ក្នុងការប្រកួតដំបូងរបស់កីឡាករ Neymar JR ក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសបារាំង កីឡាកររូបនេះបានស៊ុតចូល 1គ្រាប់ ជួយឱ្យក្រុមរបស់ខ្លួនយកឈ្នះទៅលើគូបដិបក្ខដោយលទ្ធផល 1ទល់នឹង0។

    ទោះជាកីឡាករប្រេស៊ីលរូបនេះជាអ្នកជួយក្រុមឱ្យរកបាន 3ពិន្ទុមែន ក៏ប៉ុន្តែរូបគេត្រូវបានអ្នកគាំទ្រ PSG ក្នុងកីឡដ្ឋានផ្ទាល់មើលងាយមិនស្ទើរឡើយ ព្រោះរូបគេត្រូវបានអ្នកគាំទ្រក្រុមយក្សបារាំង Paris Saint Germaint លើកផ្ទាំងបដាដែលមានអក្សរជាទំនងតិះដៀល មាក់ងាយថា ជាស្រីលក់ខ្លួន ធ្វើអ្វីៗរាល់ថ្ងៃដើម្បីតែលុយ។

    គួររំឭកថា កីឡាកររូបនេះមានគម្រោងចង់ចាកចេញពីក្លិបមួយនេះក្នុងរដូវកាលនេះ តែអ្វីៗមិនបានដូចបំណងឡើយ ដោយសារតែគ្មានក្លិបណាទិញយក ទីបំផុតរូបគេក៏សម្រេចចិត្តលេងនៅក្លិបចាស់នេះដដែល៕