Category: សង្គម និងសេដ្ឋកិច្ច

  • ប្រកួត​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​យ៉ាង​យ៉ាប់យ៉ឺន​

    ប្រកួត​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​យ៉ាង​យ៉ាប់យ៉ឺន​

    ​កាលពី​ល្ងាច​ថ្ងៃទី18​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅក្នុង​កីឡដ្ឋាន​ ​KM16​ ​នៃ​ទីក្រុង​វៀងចន្ទន៍​ ​ប្រទេស​ឡាវ​ ​ក្រុមបាល់ទាត់​គោព្រៃ​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ត្រូវ​បាន​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​ ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ ​7ទល់នឹង0​។​

    ​សូម​រំឭក​ថា​ ​កាលពី​ការប្រកួត​ដណ្ដើម​ពានរង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម​ ​16ឆ្នាំ​នៅ​ប្រទេស​ថៃ​ ​កាលពី​ប្រមាណ​ជាង​ ​2ខែមុន​ ​ក្រុម​ម៉ាឡេស៊ី​មួយ​នេះ​ក៏​ធ្លាប់​បាន​បំបាក់​កម្ពុជា​ម្តង​រួចមក​ហើយ​ដែរ​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​ហើយ​កាលនោះ​ ​ម៉ាឡេស៊ី​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន​។​

    ​គួរ​បញ្ជាក់​ថា​ ​នៅ​ថ្ងៃទី20​ ​ខែកញ្ញា​ខាងមុខនេះ​ ​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​16ឆ្នាំ​នឹង​បន្ត​ជួប​ក្រុម​ខ្លាំង​ជប៉ុន​ ​មុននឹង​ទៅ​ជួប​ម្ចាស់ផ្ទះ​ឡាវ​ជា​ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី22​ ​ខែកញ្ញា​ខាងមុខ​៕​


  • សុទ្ធតែ​តារា​សិល្បៈ​ល្បី​បង្ហាញមុខ​ក្នុង​ថ្ងៃខួប១៣ឆ្នាំ​ហាង​វី​ហ្វ្រេន​

    សុទ្ធតែ​តារា​សិល្បៈ​ល្បី​បង្ហាញមុខ​ក្នុង​ថ្ងៃខួប១៣ឆ្នាំ​ហាង​វី​ហ្វ្រេន​

    ​នៅ​យប់​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​គេ​ឃើញ​មាន​វត្តមាន​តា​រា​ល្បី៑​ៗ​ដែល​បង្ហាញខ្លួន​យ៉ាងច្រើន​កុះករ​ដូចជា​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​,​ ​កញ្ញា​ ​ណា​តា​ហ្សា​ ​តួឯកស្រី​ក្នុង​រឿង​”​កំណត់ហេតុ​នាងនាថ​”​,​ ​កញ្ញា​ ​យ៉េ​យ៉េ​,​ ​កញ្ញា​ ​ផេន​ខេ​ក​,​ ​លោក​ ​ឃុន​ ​វុត្​ថា​ ​តារាចម្រៀង​ហង្ស​មាស​,​ ​លោក​ ​សម​ ​សុ​ណ្ណា​រ៉ា​ក់​ ​បេក្ខភាព​ ​Xfactor​ ​Cambodia​,​ ​ ​កញ្ញា​ ​ហ៊ិ​ន​ ​លីដា​ ​អតីត​បេក្ខភាព​ ​Cambodian​ ​Idol​,​ ​ម្ចាស់​បទ​”​បើ​បង​បាត់​ការ​ចងចាំ​”​ ​លោក​ ​បូ​ ​តាំង​ហៀង​,​ ​លោក​ណា​រ៉ា​ ​ពិធីករMy​ ​TV​ ​ច្រៀងរាំ​សប្បាយ​និ​ ​ឈរ​ចាប់ឆ្នោត​ប្រគល់​ជូន​អ្នកមាន​សំណាង​នៅក្នុង​ខួប១៣ឆ្នាំ​របស់​វី​ហ្វ្​រេន​។​

    ​លោក​ ​ចេង​ ​វណ្ណា​ ​ម្ចាស់ហាង​វី​ហ្វ្​រេន​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​មិន​ខុសពី​ឆ្នាំ​កន្លងទៅ​ ​នៅក្នុង​ឆ្នាំនេះ​ ​លោក​នៅតែ​រៀបចំ​ពិធី​ខួប​ប្រចាំ​ហាង​ ​ដោយមាន​វត្តមាន​តា​រា​ល្បី​ៗ​ចូលរួម​អបអរ​ដដែល​។​ ​វត្តមាន​តារា​ទាំងអស់​លោក​ថា​ ​មានការ​បែងចែក​ជា២ក្រុម​ ​គឺ​ក្រុម​អ្នក​សម្ដែង​ ​ដែល​រួមមាន​ពិធី​ការិនី​ ​តារាចម្រៀង​ ​តន្ត្រីករ​ ​តារា​កំប្លែង​ ​និង​មួយ​ក្រុម​ទៀត​ ​គឺ​តារា​ដែល​មក​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​។​ ​លោក​ថា​តារា​សិល្បៈ​ដែល​បង្ហាញខ្លួន​ក្នុង​ពិធី​ខួប​ហាង១៣ឆ្នាំ​នោះ​ ​មាន​ចំនួន​កុះករ​ ​ខណៈ​ដែល​ភ្ញៀវ​ដែល​មិនមែន​ជាតា​រា​សិល្បៈ​ក៍​ច្រើន​រហូតដល់​ថ្នាក់​រក​កន្លែង​ឱ្យ​អង្គុយ​មិន​មាន​។​ ​ពិធី​ជួបជុំ​ដែល​បាន​ធ្វើឡើង​នោះ​ ​គឺ​ដើម្បី​ឱ្យ​អ្នក​សិល្បៈ​បាន​សប្បាយ​ ​និង​ដើម្បី​ផ្ដល់​រង្វាន់​ជូន​ដល់​អ្នកចូលរួម​ ​ឱ្យ​បាន​រង្វាន់​មុខ​ភ្ជុំ​ ​គ្រាន់​បាន​សប្បាយចិត្ត​។​ ​លោក​ថា​ ​បើកុំតែ​ខួប​ហាង​ឆ្នាំនេះ​ ​ទើបនឹង​ខួបកំណើត​លោក​ផង​ ​កុំអី​តារា​សិល្បៈ​ពិតជា​ត្រូវ​បាន​អញ្ជើញ​ក្នុង​ចំនួន​ច្រើនជាង​នេះ​ឆ្ងាយណាស់​៕​

  • ពណ៌ក្រចកដ៏ស្រស់ស្អាត ម៉ូដក្រចក បែបទាន់សម័យសម្រាប់នារីៗទាន់សម័យ

    ពណ៌ក្រចកដ៏ស្រស់ស្អាត ម៉ូដក្រចក បែបទាន់សម័យសម្រាប់នារីៗទាន់សម័យ

    សម្រាប់​ខែ​ថ្មីនេះ​ នា​រីៗ​យើង​អាច​លេង​ម៉ូដ​ក្រចក​ និង​តុបតែង​ពណ៌​ក្រចក​ឱ្យ​ពេញចិត្ត​សម្រាប់​លម្អ​កាយ​សប្បាយចិត្ត​ និង​អាច​លេង​ម៉ូដ​ក្រចក​បង្អួត​អ្នក​នៅ​ជុំវិញ​ខ្លួន​ថែមទៀត​ផង​។ ម៉ូដ​ក្រចក​ទាំងអស់​នេះ​ក៏អាច​តុបតែង​សម្រាប់​ចូលរួម​នៅក្នុង​កម្មវិធី​តូច​ធំ​ជាច្រើន​ទៀតផង​ដែរ​ គឺ​ស្អា​តៗ​ ត្រូវចិត្ត​គ្រប់គ្នា​។ តោះ​នា​រីៗ​ទាំងអស់​ កុំ​ភ្លេច​ផ្លាស់​ប្តូរ​ពណ៌​ក្រចក​ និង​ម៉ូដ​ក្រចក​ឱ្យ​ស្រស់​ស្អាត​សមចិត្ត​បន្តិច​ណា៎​!!

  • ខេមរៈ​ ​សិរីមន្ត​ ​បង្ហោះ​រូប​សំណាក់​ប្អូនស្រី​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្ដុកក្ដួល​ក្នុងចិត្ត​

    ខេមរៈ​ ​សិរីមន្ត​ ​បង្ហោះ​រូប​សំណាក់​ប្អូនស្រី​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្ដុកក្ដួល​ក្នុងចិត្ត​

    ​ជា​ការពិត​ណាស់​ ​តារាចម្រៀង​ស្រី​ ​ខេមរៈ​ ​ស្រីពៅ​ ​ប្អូនស្រី​បង្កើត​របស់​លោក​ខេមរៈ​ ​សេរី​មន្ត​ ​កាល​មិនទាន់​ចាក​ឆ្ងាយ​ពី​អ្នកគាំទ្រ​ទាំង​ស្ងប់ស្ងាត់​ ​នាង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​មែនទែន​ ​នៅក្នុង​ដួងចិត្ត​ស្រទាប់​យុវវ័យ​ទាំង​ក្រុង​ ​និង​ទី​ជនបទ​។​ ​តារា​ស្រី​សម្បុរ​ស្រអែម​រូប​ស្រស់​នេះ​ ​បាន​ធ្វើ​ឱ្យ​គាំទ្រ​អាល័យ​នឹក​ស្ដាយស្រណោះ​រូប​នាង​ជា​ខ្លាំង​ ​ខណៈ​ដែល​បាន​ទទួល​ដំណឹង​ថា​ ​បាត់បង់​រូប​នាង​ជា​រៀង​រហូត​ហើយ​ ​តែ​ស្ថិត​ក្នុ​ការ​ចងចាំ​របស់​អ្នកគាំទ្រ​ ​នាង​នៅតែ​ជាតា​រា​ស្រី​ក្នុង​ដួងចិត្ត​មិន​រលត់​សូន្យ​។​

    ​លោក​ខេមរៈ​ ​សេរី​មន្ត​ ​បាន​បង្ហោះ​នៅ​លើ​ហ្វេ​សបុ​ក​ផេ​ក​របស់​លោក​ឲ្យដឹង​ថា​៖​ ​“​រូប​សំណាក់​ខេមរៈ​ស្រីពៅ​ ​ប្អូនស្រី​សំណប់​ចិត្ត​ខ្ញុំ​ ​និង​ប៉ា​ម៉ែ​ ​រួម​ទាំង​បងប្អូន​ទាំងអស់គ្នា​ពេលនេះ​រួចរាល់​ហើយ​ ​ថ្វីត្បិត​ប្អូនស្រី​ខ្ញុំ​មិន​នៅតែ​កេរ្តិ៍ឈ្មោះ​ ​កិត្តិយស​ ​ក្តី​ស្រលាញ់​ ​ពី​បង​និង​ប៉ា​ម៉ែ​បងប្អូន​យើង​រួម​ទាំង​បងប្អូន​ពូ​មីង​ដែល​គាត់​ស្រលាញ់​គាំទ្រ​ប្អូនស្រី​គឺ​នៅ​ឋិតថេរ​ជា​រៀង​រហូត​ ​សូម​ប្អូន​បាន​ទៅដល់​ឋានសួគ៌​។​”​

    ​គួរ​បញ្ជាក់​ថា​កញ្ញា​ ​ខេមរៈ​ ​ស្រីពៅ​ ​ប្អូនស្រី​បង្កើត​របស់​តារាចម្រៀង​លោក​ខេមរៈ​ ​សិរីមន្ត​ ​បាន​មរណភាព​នៅ​ឯ​ប្រទេស​ឥណ្ឌា​ ​នៅ​រសៀល​ថ្ងៃទី២៥​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​។​ ​ហើយ​នៅពេល​នោះ​ ​គេ​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​សិល្បៈ​ករ​ ​សិល្បៈ​ការិនី​ជាច្រើន​បាន​នាំគ្នា​បង្ហោះ​សារ​រំលែក​ទុ​ក្ខ​ព្រោង​ព្រៀ​ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ផង​ដែរ​៕​

  • ខ្លឹម​ ​ស្រី​គា​ ​និង​ ​ចាន់​ ​គង្កា​ ​បញ្ចេញ​រាង​សិច​ស៊ីញាក់សាចសម្ដែងក្នុងMV«​ ​ត្រគាក​ធំ​ ​»

    ខ្លឹម​ ​ស្រី​គា​ ​និង​ ​ចាន់​ ​គង្កា​ ​បញ្ចេញ​រាង​សិច​ស៊ីញាក់សាចសម្ដែងក្នុងMV«​ ​ត្រគាក​ធំ​ ​»

    ​គេ​មើលឃើញ​ថា​ ​កញ្ញាឯកMiss​ ​Grand​ ​Cambodia​ ​2017​ ​កញ្ញា​ ​ខ្លឹម​ ​ស្រី​គា​ ​និង​ ​ម្ចាស់​ជ័យលាភីKhmer​ ​top​ ​model​ ​កញ្ញា​ ​ចាន់​ ​គង្កា​ ​និង​តារា​សម្តែង​ ​កញ្ញា​ ​សូ​ម៉ា​ ​ឡា​ឡែន​ ​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​សិច​ស៊ី​រោលរាល​ថត​បទចម្រៀង​ថ្មី​មាន​ចំណងជើង​ថា​ ​​ ​។​ ​ពិតជា​ទាក់ចិត្ត​ទស្សនិកជន​ជាក់ជា​មិនខាន​ ​សម្រាប់​បទចម្រៀង​ថ្មី​របស់​ ​លោក​ ​ពេជ្រ​ ​យ៉ា​ណូ​ ​។​ ​

    ​បទចម្រៀង​ថ្មី​ ​ខាងលើ​ចាប់ផ្តើម​ផលិត​ហើយ​បន្ទាប់ពី​សម្រិតសម្រាំង​បទភ្លេង​ ​និង​ទំនុកច្រៀង​យ៉ាង​ផ្ចិតផ្ចង់​។​ ​អ្វី​ដែល​ពិសេស​លើស​ពី​ក្បាច់​រាំ​នោះ​ ​នៅ​មានការ​ចូលរួម​រាំ​ ​និង​សម្តែង​ពីសំណាក់​តារា​ស្រី​ល្បីឈ្មោះ​ ​អម​ដោយ​ឈុត​សិច​ស៊ី​។​ ​ខ្លឹម​ ​ស្រី​គា​ ​បញ្ជាក់​ថា​ ​នាង​ពិតជា​ទើបនឹង​បញ្ចប់​ការ​ថត​បទចម្រៀង​មួយ​នេះ​មែន​ ​នាង​ទទួលស្គាល់​ថា​មាន​ឈុត​សិច​ស៊ី​មួយចំនួន​ប៉ុន្តែ​មិន​ជ្រុល​ហួសហេតុ​ដែល​នាំឲ្យមាន​ការរិះគន់​ទេ​។​ ​នាង​ថា​ ​ពិតជា​សប្បាយចិត្ត​ដែល​បាន​រួមការ​ងារ​ជាមួយ​សិល្បករ​ផលិតករ​ប្រុសស្រី​ល្បីឈ្មោះ​ ​ដែល​នាង​រំពឹង​ថា​បទ​មួយ​នេះ​នឹង​ពេញចិត្ត​ ​និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ ​នៅពេល​ដែល​ចេញ​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​

    ​តារា​ស្រី​រូប​នេះ​លើកឡើង​ថា​ឈុត​វាល​ពេក​ក៏​ពិបាក​នឹង​ស្លៀក​ដែរ​ព្រោះ​ពេលនេះ​នាង​កំពុងតែ​ឡើង​គីឡូ​ខ្លាំង​រហូតដល់​គេ​ភ្លាត់មាត់​គ្រប់គ្នា​ ​ប៉ុន្តែ​នាង​នឹង​មិន​បណ្តោយ​ខ្លួន​ឲ្យ​ធាត់​ជា​នេះ​បានទេ​។​ ​តារា​ស្រី​រូប​នេះ​លើកឡើង​ដែរ​ថា​ក្រៅពី​ការ​សម្តែង​ក្នុង​បទចម្រៀង​មួយ​នេះ​នាង​ក៏​គ្រោង​នឹង​បញ្ចេញស្នាដៃ​សិល្បៈ​ថ្មី​ៗ​បន្ត​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​៕​ ​


  • ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ កំពុង​ល្បី​ និង​លក់ដាច់​ខ្លាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក​ ដល់​ថ្នាក់​ធ្វើមិនទាន់​

    ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ កំពុង​ល្បី​ និង​លក់ដាច់​ខ្លាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក​ ដល់​ថ្នាក់​ធ្វើមិនទាន់​

    ក្នុងចំណោម​ឈ្មួញ​ត្រី​ងៀត​ធំៗ​នៅ​ខេត្ត​កំពង់ចាម​លោក​ សុខ​ ឃីម​ ម្ចាស់​“សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​” ជា​អ្នក​កែច្នៃ​ផលិតផល​ត្រី​ធ្វើជា​ត្រីងៀត​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​។ លោក​ សុខ​ឃីម​ រស់នៅ​ភូមិ​កំ​ប៉ាល​ ឃុំ​សណ្តែក​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ដែល​ធ្លាប់​បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ ផលិតផល​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​របស់​លោក​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពីអ​តិថិ​ជន​ក្នុង​ស្រុក​ ក៏ដូចជា​ក្រៅ​ស្រុក​ដែរ​ ដោយមាន​ការ​ជាវ​និង​បញ្ជាទិញ​ជាហូរហែ​មក​នោះ​ ឥឡូវនេះ​ លោក​ក៏​មាន​ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ ជា​ផលិតផល​ថ្មី​ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​រួចហើយ​។

    ដោយសារ​ថា​ អ្នក​រស់នៅ​ជាប់​ទន្លេមេគង្គ​មាន​ជំនាញ​ខាង​ការកែច្នៃ​ត្រី​ស្រស់​ទៅជា​អាហារ​បម្រុង​ដែល​អាច​រក្សាទុក​បរិភោគ​បាន​យូរ​ មាន​ដូចជា​ ប្រហុក​ ផ្អក​ ត្រីឆ្អើរ​ ត្រីងៀត​ ត្រីប្រឡាក់​ជាដើម​នោះ​ សាច់ងៀត​គោ​ឆ្ងាញ់​កំពង់ចាម​ ក៏​ជា​អាហារ​បម្រុង​ដ៏​ពេញនិយម​មួយ​ដែរ​ ដែល​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ត្រូវ​បាន​អតិថិជន​ចាប់ផ្តើម​បញ្ជាទិញ​ និង​កំពុង​ចាប់អារម្មណ៍​ជាវ​ផលិតផល​របស់​លោក​ក្នុង​ចំនួន​ច្រើនឡើង​ជាលំដាប់​។

    អ្នកស្រី​ ម៉ៃ​យ៉ា​ ជា​ប្រពន្ធ​ លោក​សុខ​ ឃីម​ បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖“ប្រមាណ​ជា​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​ ក្រៅពី​អាជីវកម្ម​ត្រីងៀត​លក្ខណៈ​គ្រួសារ​របស់ខ្ញុំ​ហើយ​ ខ្ញុំ​បាន​ពង្រីក​ខ្លួន​ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុ​ក និងYouTube​ ដោយ​គ្រួសារ​ខ្ញុំ​បាន​ធ្វើសាច់​ងៀត​គោ​ដំណាលគ្នា​នឹង​ការ​ធ្វើត្រី​ងៀត​ផង​ដែរ​ ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ច្រើនឡើង​ ហើយ​ទីផ្សារ​ក៏​មានការ​រីកចម្រើន​ធំជាង​មុន​ដែរ​”។

    អ្នកស្រី​ ម៉ៃ​យ៉ា​ វ័យ​ 26ឆ្នាំ​ ម្ចាស់​សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​ ក៏បាន​រំឭក​ឱ្យ​ដឹងផង​ដែរ​ថា​ យើង​ទើបតែ​ចាប់ផ្តើម​ធ្វើ​ងៀត​សាច់គោ​ក្នុង​ឆ្នាំនេះ​ទេ​។ ការ​ធ្វើសាច់​គោ​ងៀត​ដំបូង​នេះ​ គឺ​មានតែ​ប្រមាណ​ជា​ 20​ – 30គីឡូក្រាម​ប៉ុណ្ណោះ​ ពោល​គឺ​ ធ្វើ​ក្នុង1ថ្ងៃ​តែ​ 3 ទៅ​ 4គីឡូ​ប៉ុណ្ណោះ​។ តែម​កដល់ពេល​បច្ចុប្បន្ន​ ថ្ងៃ​ខ្លះ​យើង​ធ្វើ​លក់​បាន​ក្នុង​ 1ថ្ងៃ​រហូតដល់​ 10គីឡូ​ក៏​មាន​ ហើយ​ 2ខែ​ចុងក្រោយ​នេះ​ យើង​លក់​បាន​ដល់​ជាង​ 50គីឡូ​ឯណោះ​ក្នុង​ 1ខែ​។ ឯសាច់គោ​ដែល​យក​មក​ផលិត​ជា​សាច់ងៀត​វិញ​នោះ​ គឺ​យើង​បាន​នាំ​យក​មក​ពី​បងប្អូន​គាត់​ជា​អ្នក​កាប់​គោ​នៅក្នុង​ខេត្ត​ ហើយ​សាច់ងៀត​ដែល​ត្រូវ​ធ្វើ​នោះ​ គឺ​ធ្វើឡើង​ពី​សាច់​គោ​ស្រស់​ៗ ថ្មី​ៗ និង​សាច់​ល្អ​ៗ។

    អ្នកស្រី​ ម៉ៃ​យ៉ា​ បានឱ្យ​ដឹង​ទៀត​ថា​៖“ការកែច្នៃ​សាច់គោ​ធ្វើជា​សាច់ងៀត​ គឺ​មិន​ចាំបាច់​មាន​រដូវ​កាល​ទេ​ គឺ​អាច​ធ្វើ​បាន​រាល់ថ្ងៃ​ ឱ្យ​តែ​មានសាច់​ល្អ​ ប៉ុន្តែ​ឥឡូវ​ឱ្យ​តែ​មាន​អ្នកបញ្ជា​ទិញ​ គឺ​យើង​ត្រូវ​រៀបចំ​ធ្វើ​ឱ្យ​ម៉ូយ​ជា​បន្ត​បន្ទប់​ ដោយ​សាច់ងៀត​មួយចំនួន​ធំ​ត្រូវលក់​ទៅ​ម៉ូយ​នៅ​ភ្នំពេញ​ ហើយក៏​មាន​មួយចំនួន​ទៀត​ នាំទៅ​ខេ​ត្ត​ផ្សេង​ៗផង​ដែរ​ គឺ​មាន​នាំចេញ​ទៅ​ស្ទើរគ្រប់​ខេត្ត​ក្រុង​ក្នុង​ស្រុកខ្មែរ​យើង​”។

    អ្នកស្រី​បាន​បញ្ជាក់​ថា​៖“នៅ​ឆ្នាំនេះ​ ខ្ញុំ​ធ្វើសាច់​គោ​ងៀត​បាន​ច្រើនជាង​ការ​រំពឹង​ទុក​ ព្រោះថា​ការ​បញ្ជាទិញ​សាច់គោ​ងៀត​របស់ខ្ញុំ​មិនមែន​មានតែ​អ្នក​នៅក្នុង​ស្រុក​ទេ​ តែ​នៅ​មាន​អ្នក​នៅ​ក្រៅ​ស្រុក​ក៏បាន​បញ្ជាទិញ​ច្រើន​គួរសម​ដែរ​ ដោយ​គាត់​បាន​មក​ផ្ទាល់ខ្លួន​ឯង​ ហើយ​យើង​រៀបចំ​វេច​ខ្ចប់​ជូន​គាត់​។ សម្រាប់​ការ​បញ្ជាទិញ​ពី​អ្នក​នៅ​ក្រៅ​ស្រុក​ គឺ​មាន​អ្នក​-អាណិកជន​ពី​ប្រទេស​អាមេរិក​ កាណាដា​ អូស្ត្រាលី​ អុី​តា​លី​ ជប៉ុន​ និង​កូរ៉េ​ទៀតផង​ ហើយ​វា​ក៏​ជាទី​ផ្សារ​ដែល​អាច​រីកចម្រើន​នៅពេល​ខាងមុខ​បាន​”។

    អ្នកស្រី​បាន​បញ្ជាក់​ថា​៖“សិប្បកម្ម​ខ្ញុំ​មិនមែន​មានតែ​ផលិតផល​ត្រីងៀត​តែមួយមុខ​ទេ​ តែ​ខ្ញុំ​មាន​ផលិតផល​កែច្នៃ​ច្រើនមុខ​ទៀត​ ដូចជា​ងៀត​ត្រីរ៉ស់​ ងៀត​ត្រីឆ្តោ​ ងៀត​ត្រី​កន្ធរ​ ត្រីប្រឡាក់​ ប្រហុក​ ផ្អក​ ត្រីផាត់​ និង​ងៀត​សាច់គោ​នេះ​ ជាដើម​ ហើយ​ងៀត​សាច់គោ​នេះ​ និង​ផលិតផល​កែច្នៃ​ពី​ត្រី​ជាច្រើន​មុខ​ទៀត​ ក៏​ត្រូវ​បាន​គេ​ចាប់ផ្តើម​បញ្ជាទិញ​ច្រើនឡើង​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​យើង​ធ្វើមិនទាន់​ ដោយ​ក្នុង​ ខែ​កក្កដា​ និង​សីហា​ជា​ខែ​ដែល​មាន​គេ​បញ្ជាទិញ​គ្រប់មុខ​ ហើយ​ច្រើន​ៗទៀត​”។

    ពាក់ព័ន្ធ​នឹង​តម្លៃ​លើ​ទីផ្សារ​វិញ​ អ្នកស្រី​ ម៉ៃ​យ៉ា​បាន​និយាយ​បន្ត​ថា​ បន្ទាប់ពី​ច្នៃ​រួច​ សាច់គោ​ងៀត​នឹង​លក់​ចេញ​ក្នុង​តម្លៃ​ 1គីឡូក្រាម​ថ្លៃ​ 11ម៉ឺន​រៀល​(ឬ27​$) សម្រាប់​សាច់​បន្ទះ​សំប៉ែត​ រី​ឯសាច់ងៀត​មូល​តម្លៃ​ 1គីឡូក្រាម​ 10ម៉ឺន​រៀល​(ឬ25​$)។ តម្លៃ​នេះ​បើ​គិត​នៅ​លើ​ទីផ្សារ​ វា​មិនជា​ថ្លៃជាង​សិប្បកម្ម​កែច្នៃ​ដទៃទៀត​ទេ​ ដោយសារតែ​ផលិតផល​របស់​យើង​មាន​អនាម័យ​ និង​មានការ​ទទួលស្គាល់​ពីអ​តិថិ​ជន​ ដែល​ពួកគាត់​អាច​ទទួលយក​បាន​។

    អ្នកស្រី​ ម៉ៃ​យ៉ា​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​ការ​-បញ្ជាទិញ​ បើ​គិតជា​មធ្យម​ គឺ​ប្រមាណ​ជា​ 30គីឡូក្រាម​ដែរ​ក្នុង​ 1ខែ​សម្រាប់​សាច់ងៀត​មូល​ ដូច្នេះ​បើ​គិតជា​ប្រាក់​ ក៏​ប្រមាណ​ជា​ 3,000,000រៀល​ដែរ​(30គីឡូ​ x 100.000រៀល​)។

    ចំពោះ​ការ​បញ្ជាទិញ​ទៅក្រៅ​ប្រទេស​វិញ​ អ្នកស្រី​ ម៉ៃ​យ៉ា​ បានឱ្យ​ដឹង​ថា​៖“សម្រាប់​ងៀត​សាច់គោ​នេះ​ ខ្ញុំ​ទទួល​បានការ​បញ្ជាទិញ​ទៅក្រៅ​ប្រទេស​ច្រើន​គួរសម​ដែរ​ ហើយ​ម្ចាស់​អ្នកទិញ​ គេ​មក​បញ្ជាទិញ​ផ្ទាល់​ ដោយ​យើង​នឹង​លក់​ក្នុង​តម្លៃ​ដូច​អ្នក​មក​ទិញ​ក្នុង​ស្រុក​ដែរ​(25​-27​$)។ យើង​មិន​អាច​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃសណីយ៍​ទៅក្រៅ​ប្រទេស​បានទេ​(សម្រាប់​សាច់គោ​ងៀត​)ទាល់តែ​អ្នកទិញ​មក​ទិញ​យក​ទៅ​ដោយខ្លួនឯង​ផ្ទាល់​ មិន​ដូច​ផលិតផល​ត្រី​-ងៀត​ដែល​យើង​អាច​ផ្ញើ​តាម​ប៉ុស្តិ៍​បាន​”។

    អ្នកស្រី​ ម៉ៃ​យ៉ា​ បាន​បញ្ជាក់​ពី​គោលបំណង​អាជីវកម្ម​ទៅ​ថ្ងៃមុខ​របស់​អ្នកស្រី​ថា​៖“ខ្ញុំ​មាន​គម្រោង​ពង្រីក​សិប្បកម្ម​ធ្វើត្រី​ងៀត​ និង​សាច់ងៀត​របស់ខ្ញុំ​ឱ្យ​ធំជាង​នេះ​ តែ​នៅ​ពុំ​ទាន់បាន​សម្រេច​ចេញ​ជារូបរាង​នៅឡើយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា​ វា​នឹង​ចេញ​ជារូបរាង​នា​ពេល​ឆាប់​ៗនេះ​ ដោយ​យើង​ចង់​ស្វែងរក​ទីតាំង​ណាមួយ​ឱ្យ​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​ ក៏ដូចជា​ទីផ្សារ​ក្រៅ​ស្រុក​ដែរ​ និង​ដើម្បី​សម្រួល​ដល់​ការ​បញ្ជាទិញ​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ៗជាលំដាប់​”៕

  • អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​រៀបរាប់​ពី​តថភាព​សង្គម​ ​

    អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​រៀបរាប់​ពី​តថភាព​សង្គម​ ​

    ​គេ​មើលឃើញ​ថា​ ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​ ​និង​ហ្វេ​សប៊ុ​ក​របស់​ ​អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​«​ ​កែខ្លួន​ជាថ្មី​ ​»​ ​ច្រៀង​រៀបរាប់​អំពី​តថភាព​សង្គម​ ​និង​ផ្ដល់​សារ​អប់រំ​ទៅកាន់​យុវវ័យ​។​ ​អ្នកគាំទ្រ​សំឡេង​របស់​លោក​បាន​ពោល​ពាក្យ​ពេញចិត្ត​ខ្លាំង​ ​ខណៈ​ដែល​លោក​មិនបាន​ចេញ​បទចម្រៀង​រៀបរាប់​ពី​សេ្នហា​ជួប​ព្រាត់​ឈឺចាប់​អ្វី​នោះ​។​

    ​ជា​ការពិត​ណាស់​មានការ​សរសើរ​មិន​តិច​ទេ​ ​បន្ទាប់ពី​អតីត​បេក្ខភាព​ ​Xfactor​ ​រូបនេះ​បញ្ចេញ​បទ​ដំបូង​របស់​ខ្លួន មិន​ត្រឹមតែ​ពិរោះ​ទេ​ ​ប៉ុន្តែ​ក៏​ឆ្លុះបញ្ចាំង​ពីសង្គម​ដែល​បង្វក់​ដោយ​គ្រឿងញៀន​ ​ដែល​មាន​អត្ថន័យ​ដាស់សតិ​ឱ្យ​យុវវ័យ​កុំ​ប្រឡូក​នឹង​ការ​បង្វក់​នេះ​ដើម្បីកុំឲ្យ​សង្គម​ ​និង​ឳពុក​ម្ដាយ​អាប់​ឱន​ង​ដែរ​។​ ​បទចម្រៀង​នេះ​កំពុង​ចាក់ដោត​ស្រទាប់​យុវវ័យ​ ​ខណៈ​ដែល​នៅ​លើ​ឆា​ណែ​លយូ​ធូប​គឺ​ទើបតែ​បង្ហោះ​សោះ​ ​តែ​មាន​អ្នក​ចូល​ស្ដាប់​រាប់​ពាន​ដង​ភ្លាម​ៗ​។​

    ​បទចម្រៀង​មួយ​បទ​នេះ​ ​ជា​ការ​កែសម្រួល​ ​និង​ផលិត​ដោយ​លោក​ ​នូ​ ​សុ​ផេន​ ​ដែលគេ​ស្គាល់​ថា​ជា​អ្នក​ផលិតកម្ម​វិធី​មួយ​រូប​ ​និង​មាន​ស្នាដៃ​ផលិត​ឈុត​បុរាណ​ផង​ដែរ​។​ ​លោក​បានសម្រេច​ផលិត​បទ​«​ ​កែខ្លួន​ជាថ្មី​ ​»​ ​ឱ្យ​អតីត​បេក្ខជន​ ​Xfactor​ ​លោក​ ​វ៉ាន​ ​ដា​ណេ​ ​បន្ទាប់ពី​អតីត​បេក្ខជន​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក​រូប​នេះ​ ​បាត់បង់​ឱកាស​ពី​ការ​ប្រលង​ហើយ​កត់សម្គាល់​ថា​មាន​ទឹកដម​សំលេង​ល្អ​។​ ​នេះ​ជា​បទ​ផ្ទាល់ខ្លួន​លើកដំបូង​ ​របស់​លោក​ ​វ៉ាន​ ​ដា​ណេ​ ​ប៉ុន្តែ​អ្វី​ដែល​មហាជន​គិ​ត​ថ​ស​ជោគជ័យ​ ​គឺ​បទចម្រៀង​នោះ​មាន​ទឹកដម​សំលេង​លូ​យកប់​ ​ហើយ​សម្រាប់​អត្ថន័យ​វិញ​ ​គឺ​លើកឡើង​ពី​អ្នក​ញៀន​ញ៉ាម​គ្រឿងញៀន​ ​ហើយ​ធ្លាក់​ដើរខុស​ផ្លូវ​។​

    ​លោក​ ​នូ​ ​សុ​ផេន​ ​រំពឹង​ថា​មួយ​បទ​នឹង​កាន់តែ​ធ្វើ​ឱ្យ​តារាចម្រៀង​ ​លោក​ ​វ៉ា​ ​ដា​ណេ​ ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ ​បន្ទាប់ពី​លោក​ ​វ៉ាន​ ​ដា​ណេ​ ​ក៏​ធ្វើ​ឱ្យ​មានការ​ស្គាល់​រួចមក​ហើយ​ ​តាមរយៈ​ការ​ប្រលង​ ​Xfactor​។​ ​តារាចម្រៀង​រូប​នេះ​ ​ក៏​ត្រូវ​បាន​គេ​ប្រកាស​ថា​នឹង​ផលិត​បទចម្រៀង​អោយ​ថ្មី​បន្ត​ទៀត​ ​ដោយ​ឆា​ណែល​ ​The​ ​World​ ​Cambodia​ ​និង​ក្លាយជា​ឆា​ណែល​ដែល​នឹង​បង្ហោះ​វីដេអូ​បទចម្រៀង​របស់​លោក​ ​វ៉ាន់​ ​ដា​ណេ​ ​នោះ​ផង​។​

    ​ចង់​ដឹង​ថា​ចម្រៀង​មួយ​បទ​នេះ​ ​ទាំង​ពិរោះ​ ​និង​មាន​អត្ថន័យ​យ៉ាងណា​ ​សូម​រីករាយ​ទស្សនា​៖​

  • គម្រោង​វិនិយោគ​សាធារណៈ​ឆ្លើយតបទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​

    គម្រោង​វិនិយោគ​សាធារណៈ​ឆ្លើយតបទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​

    គណៈរដ្ឋ​មន្ត្រី​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​កម្មវិធី​វិនិយោគ​សាធារណៈ​ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ចំណាយ​ទុន​ 14.4ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ជាង​ 600គម្រោង​ក្នុងរយៈពេល​ 3ឆ្នាំ​ខាង​មុខ​។ ចំនួន​នេះ​ គឺ​ខ្ពស់​ជាង​កម្មវិធី​វិនិយោគ​សាធារណៈ​ចុងក្រោយ​ចំនួន​ 9ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋ​មន្ត្រី​។

    កម្មវិធី​វិនិយោគ​សាធារណៈ​ឆ្នាំ2017​-2019​ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ2016​ មាន​ទឹកប្រាក់​ចំនួន​ 5.23ពាន់​លាន​ដុល្លារ​សម្រាប់​វិនិយោគ​លើ​ 519គម្រោង​។ កម្មវិធី​វិនិយោគ​សាធារណៈ​សម្រាប់​ឆ្នាំ2020​-2022​ ត្រូវ​បាន​អនុម័ត​កាលពី​សប្តាហ៍​មុន​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​ស្ថិត​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​។ឯកឧត្តម​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​មានប្រសាសន៍​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​លោក​ថា​ កម្មវិធី​នេះ​នឹង​ធានា​បាន​នូវ​ការ​បន្ត​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ កម្ពុជា​ គឺជា​ប្រទេស​ មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​។

    ឯកឧត្តម​មានប្រសាសន៍​ថា​៖“គោលបំណង​របស់​កម្មវិធី​ គឺ​ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​7% ក្នុង​ 1ឆ្នាំ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​បន្ថែម​ទៀត​តាមរយៈ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​។ ថវិកា​ចំនួន​ 53.8​%នឹង​ត្រូវ​ទៅដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​ថវិកា​ដែល​នៅសល់​នឹង​ប្រើ​សម្រាប់​គម្រោង​ផ្នែក​ហិរញ្ញវត្ថុ​សង្គម​ និង​សេវាកម្ម​”។

    ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ត្រូវ​ចំណាយ​ចំនួន​ 14.4ពាន់​លាន​ដុល្លារ​ ដែល​ជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​នេះ​នឹង​មក​ដល់​ដោយ​ត្រូវ​បាន​បែងចែក​នៅ​ឆ្នាំ2020​ ជាមួយនឹង​ទឹកប្រាក់​ចំនួន​ 4.5ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2021​ ចំនួន​ 5.1ពាន់​លាន​ដុល្លារ​ និង​ 4.8ពាន់​លាន​ដុល្លារ​ត្រូវ​បាន​រក្សាទុក​ដោយឡែក​សម្រាប់​ឆ្នាំ2022​។ ដោយ​មូលនិធិ​នេះ​នឹង​ទៅដល់​ការអនុវត្ត​គម្រោង​វិនិយោគ​ចំនួន​608គម្រោង​ដែល​ក្នុង​នោះ​មាន​ 171គម្រោង​កំពុង​ដំណើរការ​ ហើយ​ត្រូវការ​ថវិកា​បន្ថែម​។នេះ​បើ​តាម​តួលេខ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

    គម្រោង​ទាំងនេះ​រួមមាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ដូចជា​ផ្លូវអាកាស​យានដ្ឋាន​ ទំនប់ទឹក​ កំពង់ផែ​ ស្ពាន​ និង​គំនិត​ផ្តួចផ្តើម​ដើម្បី​អភិវឌ្ឍ​វិស័យ​ជលផល​ កសិកម្ម​ សុខភាព​ និង​ថាមពល​របស់​ប្រទេស​កម្ពុជា​។រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​បាន​ប្តេជ្ញា​រួមគ្នា​សម្រាប់​ទឹកប្រាក់​ចំនួន​ 8.4​ពាន់​លាន​ដុល្លារ​ ដោយ​រដ្ឋាភិបាល​កំពុង​ស្វែងរក​ថវិកា​ចំនួន​ 6ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ ចំណាយ​ទៅលើ​កម្មវិធី​ទាំងមូល​ ហើយ​គេ​យល់ថា​ ដៃគូ​អភិវឌ្ឍន៍​ទាំងនេះ​រួមមាន​ប្រទេស​ចិន​ ជប៉ុន​កូរ៉េ​ខាងត្បូង​ និង​សហគមន៍​អឺរ៉ុប​ដែល​ស្ថិត​ក្នុងចំណោម​ប្រភព​វិនិយោគ​ និង​ជំនួយ​អភិវឌ្ឍន៍​ធំជាង​គេ​។

    ទាក់ទង​នឹង​តុល្យភាព​ 6ពាន់​លាន​ដុល្លារ​ រដ្ឋាភិបាល​រំពឹង​ថា​ នឹង​ទាញ​យក​ជំនួយ​មិន​ត្រឹមតែ​ ពី​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​ ឬរដ្ឋាភិបាល​បរទេស​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​វិស័យ​ឯកជន​ទៀតផង​។

    នៅក្នុង​ការ​ថ្លែង​កាលពី​ខែមុន​ លោក​ ចូន​ ចាន់​នាយក​ប្រតិបត្តិ​ក្រុ​មហ៊ុនហ្គោល​វូល​ ខូ​អិល​ធី​ឌី​ ដែល​ជា​អ្នកគ្រប់គ្រង​ការ​វិនិយោគ​ក្នុង​ស្រុក​ បាន​មានប្រសាសន៍​ថា​ ពួកគេ​បាន​ត្រៀមខ្លួន​ជា​ដៃគូ​ ជាមួយ​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​គម្រោង​ធំៗ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ថាមពល​។

    សូម​បញ្ជាក់​ថា​ កម្មវិធី​វិនិយោគ​សាធារណៈ​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងផែនការ​ដោយ​ផ្អែកលើ​ធាតុ​ចូល​ពី​ក្រសួង​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេង​។ ជា​សរុប​ បរិមាណ​ទុន​តាម​ឆ្នាំ​ របស់​កម្មវិធី​វិនិយោគ​សាធារណៈ​ 3ឆ្នាំ​រំកិល​ 2020​-202​ រួមមាន​៖ ឆ្នាំ2020​ ចំនួន4,556លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​2021ចំនួន​ 5,104ដុល្លារ​អាមេរិក​ និង​ឆ្នាំ2022​ ចំនួន​ 4,827លាន​ដុល្លារ​អាមេរិក​។

    បរិមាណ​ទុន​សរុប​ចំនួន​ 14,487លាន​ដុល្លារ​អាមេរិក​ រួមបញ្ចូល​នូវ​បរិមាណ​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍន៍​រួចហើយ​មាន​ចំនួន​ 8,597លាន​ដុល្លារ​អាមេរិក​)ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ 529.8លាន​ដុល្លារ​អាមេរិក​ និង​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ 8,067.5​លាន​ដុល្លារ​អាមេរិក​) ដោយ​ត្រូវការ​ទុន​បន្ថែមចំនួន​ 5,889.7លា​នដុ​លា្ល​រអា​មេ​រិក​)។

    យោង​តាម​វិស័យ​ដូច​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​ រួមមាន​៖- 6.5​%នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សង្គមកិច្ច​។

    – 32.7​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេដ្ឋកិច្ច​។

    – 53.8​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​។

    – 7.0​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេវា​ និង​កម្មវិធី​អន្តរ​វិស័យ​។

    ដោយ​ឈរ​លើ​ក្របខ័ណ្ឌ​ទស្សនៈ​រួម​ដែល​កំណត់​ពី​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៃ​ការ​វិនិយោគ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ យើង​អាច​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​រួម​បាន​ថា​ ការធានា​ឱ្យ​មាន​នូវ​កម្មវិធី​វិនិយោគ​សាធារណៈ​មួយ​ ដែល​នឹង​ត្រូវ​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ ក៏ដូចជា​ធ្វើជា​ឧបករណ៍​ផ្នែក​គោលនយោបាយ​សម្រាប់​ប្រែក្លាយ​គោលនយោបាយ​អាទិភាព​ជាតិ​ឱ្យទៅ​ជា​ការពិត​ជា​ក់​សែ្តង​ គឺជា​ប្រការ​ចាំបាច់​នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​។ ក្នុង​នេះ​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​គោលដៅ​នៃ​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​ជា​រួម​ និង​តាម​វិស័យ​នៅក្នុង​ដំណាក់​ការ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​៕

  • ធារី ចន្ថាប៊ីន កាន់តែSweetខ្លាំងជាមួយប្រពន្ធ និងកូន

    ធារី ចន្ថាប៊ីន កាន់តែSweetខ្លាំងជាមួយប្រពន្ធ និងកូន

    បើតាមការបញ្ជាក់ពីកីឡាករ ធារី ចន្ថាប៊ីន បានបង្ហើបប្រាប់ថា រូបគេបានជាសះស្បើយពីរបួសហើយ ដូច្នេះរូបគេអាចនឹងមានវត្តមានឡើងវិញនៅក្នុងទីលានបាល់ទាត់ក្នុងក្រុមអាជីពរបស់គេ និងក្រុមជម្រើសជាតិផងដែរ ប្រសិនបើមានការកោះហៅ៕

    ទោះបីជាមិនអាចលេងបាននៅលើទីលានមែន តែឆ្លៀតក្នុងពេលវេលាសម្រាកថែមុខរបួសរបស់ខ្លួន កីឡាកររូបនេះតែងតែបានផ្តល់នូវសេចក្តីស្រឡាញ់ដ៏ពេញលេញក្នុងនាមជាឪពុក និងប្តីដ៏ល្អជូនទៅមនុស្សសំខាន់ទាំង2 របស់គេ គឺកូន និង ប្រពន្ធ ក្នុងនោះដែរគេក៏បានបង្ហាញរូបភាពក្នុងដំណើរកម្សាន្តជាមួយនឹងក្រុមគ្រួសារដ៏គួរឱ្យច្រណែនទៀតផង។

    គួរបញ្ជាក់ដែរថា កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបាត់មុខពីទីលានបាល់ទាត់អស់រយៈពេលប្រមាណជា 2ខែមកហើយ ទាំងក្នុងក្រុម Terenganu របស់លីកកំពូលរបស់ម៉ាឡេស៊ី និងក្រុមជម្រើសជាតិកម្ពុជា ដោយសារមានរបួសជង្គង់ចាប់តាំងពីខែកក្កដា ឆ្នាំ2019 មក៕

  • មានហើយ Link ទស្សនាការប្រកួតរបស់ក្រុមកម្ពុជាក្នុងពានរង្វាន់ AFC U16

    មានហើយ Link ទស្សនាការប្រកួតរបស់ក្រុមកម្ពុជាក្នុងពានរង្វាន់ AFC U16

    ក្នុងវគ្គជម្រុះពានរង្វាន់ AFC U16 Championship 2020 ដែលនឹងចាប់ផ្តើមពីថ្ងៃទី18 ដល់ទី22 ខែកញ្ញា ឆ្នាំ2019 នេះនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម 16ឆ្នាំកម្ពុជាបានស្ថិតនៅក្នុងពូល J រួមជាមួយនឹងប្រទេសចំនួន3 ផ្សេងទៀត មាន ម៉ាឡេស៊ី ឡាវ និងជប៉ុន។

    ចំពោះការប្រកួត AFC U16 Championship 2020 វគ្គជម្រុះ Group J រវាង ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម 16ឆ្នាំនឹងក្រុមយុវជនគោព្រៃកម្ពុជាអាយុក្រោម 16ឆ្នាំដែរនោះ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី18 ខែកញ្ញា ឆ្នាំ2019 នេះ វេលាម៉ោង 6:30ល្ងាចនៅពហុកីឡដ្ឋានជាតិ KM16។

    លិងក៍សម្រាប់ទស្សនាការប្រកួតគឺ៖ https://mycujoo.tv/video/lao-football-federation?id=73613&fbclid=IwAR3sU4qjVv67BuDPJEHezFs2oZ0tCMn9To4Uk18gcoLI9ow837wv0KZaGf4