Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួង​ពាណិជ្ជកម្ម​ផ្តើម​រៀបចំ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

    ក្រសួង​ពាណិជ្ជកម្ម​ផ្តើម​រៀបចំ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

    រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការ​ផ្តល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ គឺជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ថា​៖ “ការ​វិវឌ្ឍ​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​ឌីជីថល​បាន​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​ឱ្យ​ច្បាស់លាស់​លើ​ការប្រព្រឹត្ត​ទៅ​នៃ​ការងារ​នានា​ ការពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ ហើយ​ការងារ​ទាំងនេះ​ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់​លាស់​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី6​ ត្រង់​មុំ​ទី3​ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ និង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​”។

    លោកជំទាវ​បន្ត​ទៀត​ថា​ ជា​កិច្ច​ឆ្លើយតប​ និង​ចូលរួម​វិភាគទាន​ទៅលើ​ការសម្រេច​បាន​នូវ​ គោលដៅ​អាទិភាព​ទាំងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចិត្ត​ធ្វើការ​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដែរ​ ក៏​ជា​តម្រូវការ​ដ៏​សំខាន់​ និង​ឆ្លើយតបទៅនឹង​អនុសាសន៍​មួយ​ ចំនួន​ទៀត​នៅក្នុង​ឯកសារ​ និង​យុទ្ធ​សា​ស្ត្រផ្សេង​ៗ ដូចជា​ឯកសារ​ Cambodia​ eTrade​ Readiness​ Assess​ment​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​ UNCTAD​ នៅ​ឆ្នាំ2017​ និង​ថ្មី​ៗនេះ​នៅក្នុង​សមា​ ហរ​ណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ 2019​-2023​ ជាពិសេស​ជំពូក​ទី11​ ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ជំពូក​ទី12​ ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ តាមរយៈ​ការកាត់បន្ថយ​នីតិវិធី​រដ្ឋបាល​ ជួយ​សន្សំ​ថវិកា​ និង​ពេលវេលា​នាំចេញ​-នាំចូល​ ព្រមទាំង​ធានា​បាន​នូវ​តម្លាភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​គោលការណ៍​នៃ​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    នៅក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ប្រទេស​ជាច្រើន​រួម​ទាំង​កម្ពុជា​បាន​កំពុង​ធ្វើ​កំណែទម្រង់​នីតិវិធី​រដ្ឋបាល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដើម្បី​បង្កើន​ល្បឿន​ និង​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ទំនិញ​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​។ដូច្នេះ​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​សេវា​សាធារណៈ​ តាមរយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​សំ​ខាន់​ៗជាមួយ​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក​ និង​តភ្ជាប់​ទៅ​កាន់​បញ្ជរ​ជាតិ​តែមួយ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ​បច្ចេកវិទ្យា​ (ITC​ Master​ Plan​) ការ​ដាក់​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ Cloud​ និង​ការ​ដាក់បញ្ចូល​ផែនការ​សកម្ម​ភាព​ថ្មី​ៗស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ឆ្នាំ2019​-2023​ ជាដើម​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖“លើស​ពីនោះ​ទៀត​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ដែល​ត្រូវការ​ឯកសារ​មួយ​សម្រាប់​បញ្ជាក់​ជូន​អំពី​ចក្ខុវិស័យ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ដែល​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការ​សំដៅ​ជំរុញ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​”។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ បាន​បញ្ជាក់​ថា​៖“ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​វេលា​នេះ​ ជា​ការ​មួយ​ដ៏​ត្រឹមត្រូវ​ គាប់​ជួន​ជាមួយនឹង​ការ​ជិត​សម្រេច​បាន​នូវ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ហើយ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន​ឆ្លងផុត​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួចហើយ​ បន្ទាប់​ទៀត​នឹង​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​ស្នើសុំ​ការ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​”៕

  • កម្ពុជា​-ជប៉ុន​រំពឹង​ជំរុញ​ពាណិជ្ជកម្ម​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​

    កម្ពុជា​-ជប៉ុន​រំពឹង​ជំរុញ​ពាណិជ្ជកម្ម​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​

    ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ហៅ​កាត់​ថា​ JETRO​ (ជេត្រូ​) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU​) ដោយ​រំពឹង​ថា​ នឹងអាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ និង​វិស័យ​សំណង់​ ខណៈ​ដែល​ប្រទេស​ជប៉ុន​ក៏​ជា​អ្នក​វិនិយោគ​ធំ​មួយ​ដែរ​នៅ​កម្ពុជា​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​ អនុស្សរណៈ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ក្នុង​គោលបំណង​បង្កើត​នូវ​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​ក្រសួង​ពាណិជ្ជកម្ម​ និង​ JETRO​ ។

    ជាមួយគ្នា​នោះ​ផង​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​នូវ​សកម្មភាព​មួយចំនួន​ដែល​ JETRO​បាន​អនុវត្ត​នៅ​កម្ពុជា​ ដែល​រួមមាន​ការផ្គូផ្គង​ធុរកិច្ច​ ការសិក្សា​វិភាគ​ ការចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ ការសម្រប​សម្រួល​បញ្ហា​ជូន​ក្រុមហ៊ុន​ជប៉ុន​ ការ​បណ្ដុះបណ្ដាល​មន្ត្រី​ និង​វិស័យ​ឯកជន​ និង​ការ​ជួយ​ដល់​ក្រុមហ៊ុន​កម្ពុជា​ចូលរួម​ក្នុង​ពិព័រណ៍​ជប៉ុន​។

    ឯកឧត្តម​បាន​បន្ត​ថា​ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ពីទី​ផ្សារ​កម្ពុជា​របស់​ JETRO​ បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុនAeon​ មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជាបន្តបន្ទាប់​ ហើយ​ការបង្កើត​ផ្សារ​ទំនើបAeon​ ជាបន្តបន្ទាប់​នេះ​គឺជា​តម្លៃបន្ថែម​មួយ​នៃ​ការ​វិនិយោគ​ ដោយក្រុម​ហ៊ុន​ជប៉ុន​បាន​នាំ​យក​មក​ជាមួយ​នូវ​ស្ដ​ង់​ដា​ល្អ​ៗជាច្រើន​ ដូច​ជា​ស្ដ​ង់​ដា​អនាម័យ​មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​។

    លោកស្រី​បណ្ឌិត​ យូ​រី​ សា​តូ​ នាយិកា​រង​នៃ​អង្គការ​ JETRO​ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សម្របសម្រួល​របស់ក្រ​សួង​ពាណិជ្ជកម្ម​ចំពោះ​ធុរកិច្ច​ជប៉ុន​។ លោកស្រី​បាន​កត់សម្គាល់​នូវ​កំណែទម្រង់​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ និង​អនុវត្ត​ក្នុង​ការសម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។

    លោកស្រី​បាន​បញ្ជាក់​ថា​ JETRO​ មានការ​ងារ​ថ្មី​មួយ​ដែល​នឹង​អនុវត្ត​ នោះ​គឺ​ការជំរុញ​នវានុវត្តន៍​ និង​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​ (Innovation​ and​ Digital​ Technology​ Startup​) ជាមួយ​នឹង​ការផ្គូផ្គង​ធុរកិច្ច​។

    សូម​បញ្ជាក់​ថា​ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះ​នា​ពេលនេះ​ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ និង​អង្គការ​J ETRO​ បាន​ចុះ​កាលពី​ថ្ងៃទី14​ ខែធ្នូ​ ឆ្នាំ2009​។ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំង2​ បាន​រួមចំណែក​ដល់​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​ដែល​ក្នុង​ឆ្នាំ2009​ មាន​ចំនួន​តិចតួច​ ហើយ​ក្នុង​ឆ្នាំ2018​ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ​ 1.6​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

    ដោយឡែក​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​ចំនួន​14រូប​ ក៏បាន​ជួបពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិនិយោគ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ធនាគារ​ មី​ហ៊្សូហូ​ កាលពី​ថ្ងៃទី27​ ខែកុម្ភៈ​ ឆ្នាំ2017កន្លងទៅ​។

    ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​៖“នៅក្នុង​ជំនួប​នេះ​ សំដៅ​ជំរុញ​ដល់​ការ​វិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា​ និង​លើកកម្ពស់​ភាពជា​ដៃគូ​សហគ្រិន​កម្ពុជា​-ជប៉ុន​ដែល​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​កំពុង​មាន​ប្រតិបត្តិ​ការ​នៅក្នុង​តំបន់​ និង​នៅក្នុង​ប្រទេស​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ប្រធាន​ផ្នែក​តំបន់​អាស៊ី​ និង​អូ​សេ​អា​នី​នៃ​ធនាគារ​ មី​ហ្ស៊ូហូ​ ដែល​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ធំជាង​គេ​ទាំង3​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ទាក់ទិនទៅនឹង​វិស័យ​កសិ​-ឧស្សាហកម្ម​”។

    បច្ចុប្បន្ន​នេះ​ វិស័យ​អាទិភាព​ទាំង5​ ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​ ជាពិសេស​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ និង​កែច្នៃ​ចំណីអាហារ​ សមស្រប​ទៅ​នឹង​បណ្តា​ក្រុមហ៊ុន​របស់​ជប៉ុន​ដែល​មាន​បច្ចេកវិទ្យា​ និង​ជំនាញ​ខ្ពស់​ និង​ច្បាស់លាស់​ ខណៈ​ដែល​កម្ពុជា​មាន​កសិផល​ប្រកបដោយ​គុណភាព​ខ្ពស់​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ការ​ចុះ​ MoU​ នេះ​ មិន​ត្រឹមតែ​ខាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ប៉ុណ្ណោះទេ​ សូម្បីតែ​ខាង​ពន្ធដារ​ក៏​មានការ​ចុះ​ MoU​ លើកលែង​ពន្ធ​ត្រួតស៊ីគ្នា​ដែល​ជា​ការ​លើកទឹកចិត្ត​ និង​បើកផ្លូវ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ដែល​មិនទាន់​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​ចូល​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ផង​ដែរ​។លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ជប៉ុន​ មុន​ពេល​ចូល​វិនិយោគ​នៅ​ប្រទេស​ណាមួយ​ គឺ​ពួកគេ​បាន​សិក្សា​លម្អិត​ពី​ភាព​ប្រឈម​ និង​ឱកាស​រីកចម្រើន​នៃ​មុខ​ជំនួញ​របស់​ពួកគេ​ ដូច្នេះ​ប្រទេស​ណាមួយ​ដែល​ជប៉ុន​ចូល​វិនិយោគ​ហើយ​ គឺ​បាន​បញ្ជាក់​ច្បាស់​ពី​ភាពរឹងមាំ​នៃ​កត្តា​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​ដែល​អំណោយផល​ដល់​ការ​វិនិយោគ​”។

    លោក​ឧកញ៉ា​បន្ត​ទៀត​ថា​៖“ដូច្នេះ​ជាមួយនឹង​ការ​ចូល​មក​សិក្សា​ និង​ស្វែងយល់​ពី​ឱកាស​ទាំងនេះ​ គឺ​មានការ​បង្ហាញផ្លូវ​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​កាន់តែ​បង្កើន​ទំនុកចិត្ត​ខ្លាំង​ឡើង​សម្រាប់​ពួកគេ​បន្ថែម​ទៀត​”។

    បច្ចុប្បន្ន​នេះ​ ក្រៅពី​មាន​ភាព​ស្អិតល្មួត​លើ​វិស័យ​ការទូត​ហើយ​ ប្រទេស​ជប៉ុន​បាន​ឈរ​នៅ​លំដាប់​ទី2​ ក្នុងនាម​ជា​ប្រទេស​ដែល​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ជំនួយ​ស្ដារ​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ជាពិសេស​នៅក្នុង​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​។ ដោយឡែក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​ ប្រទេស​ជប៉ុន​កំពុង​ឈរ​នៅ​លំដាប់​ទី4​ ខណៈ​ដែល​ប្រទេស​វិនិយោគ​ច្រើនជាង​គេ​ទី1​ នៅ​កម្ពុជា​ គឺ​ប្រទេស​ចិន​ដែល​ឈរ​នៅ​លំដាប់​កំពូល​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ឈរ​នៅ​លំដាប់​ទី2​ ហើយ​សិង្ហបុរី​ ឈរ​នៅ​លំដាប់​ទី3​៕

  • ចង់សម្រកទម្ងន់បានជោគជ័យត្រូវតែតស៊ូ

    ចង់សម្រកទម្ងន់បានជោគជ័យត្រូវតែតស៊ូ

    ធុញទ្រាន់​នឹង​រូបរាង​ដ៏​ទ្រលុកទ្រលន់​មើល​មិនឃើញ​រាង​ស្វែ​លនេះ​ណាស់​មែនទេ​? ប្រាកដ​ណាស់​សម្រាប់​អ្នក​ដែល​តែងតែ​នឹក​គិតដល់​ភាព​ស្រឡូន​ស្អាត​ជាប់​ជានិច្ច​នោះ​ គឺ​ពិតជា​ខិតខំ​ស្វែង​រក​ និង​សាកល្បង​វិ​ធី​ថ្មី​ៗដែល​អ្នក​បានដឹង​។ តាមរយៈ​វិធី​សាស្រ្ត​ទាំង6យ៉ាងដែល​ ឡា​រ៉ែ​ន បាន​ផ្តល់​ឱ្យ​នេះ​ ប្រហែលជា​មានការ​ពិបាក​បន្តិច​ក្នុង​ការអនុវត្ត​តាម​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ស្រក​ទម្ងន់​ឱ្យ​បាន​ជោគជ័យ​អ្នក​ត្រូវតែ​តស៊ូ​​ ហើយ​បើ​អ្នក​អាច​ធ្វើ​បាន​នោះ​ អ្នក​ពិតជា​ទទួល​បានផល​វិជ្ជមាន​ជាក់ជា​មិនខាន​ឡើយ​។

    1. បោះបង់ចោល​ចំ​ណែ​កខ្លះ​ៗ : បើ​អ្នក​ធ្លាប់តែ​ កុ​ម៉្មង់​អាហារ​ស្ទើរគ្រប់​ប្រភេទ​ដែល​អ្នក​ចូល​ចិត្ត​នោះ​ អ្នក​គួរតែ​ប្តូរ​ទម្លាប់​នេះ​ចោល​។ មិន​ចាំ​បាច់​កុ​ម៉្មង់​ Hamburger​ ទៀត​ទេ​ ប្រសិនបើ​អ្នក​បាន​ហៅ​ Pizza​ រួច​ទៅ​ហើយ​នោះ​។2. យក​ទៅ​កន្លែង​ធ្វើការ​ : យក​ផ្លែឈើ​មួយ​មុខ​ បន្តិច​ៗ ដាក់​ក្នុង​ថង់​ ឬក្នុង​ប្រអប់​មួយ​ ហើយ​យក​វា​ទៅ​កន្លែង​ធ្វើការ​ជាមួយ​ផង​ ដើម្បី​ទុកជា​អា​ហារ​កំដរ​មាត់​នៅពេល​អ្នកមាន​អារម្មណ៍​ថា​ ហេវ​ក្នុងអំឡុងពេល​ដែល​អ្នក​កំពុងធ្វើការ​ងារ​។ ទទួល​ទាន​ផ្លែឈើ​ជំនួស​អាហារ​កញ្ចប់​ផ្សេង​ៗ គឺ​មា​នប្រ​យោជន៍​ច្រើន​សម្រាប់​សុខភាព​ និង​សម្រស់​ ជា​ពិ​សេស​គឺ​ការ​ថែរក្សា​រាង​ឱ្យ​ស្រស់​ស្អាត​នេះ​តែម្តង​។
    3. សូកូឡា​មួយ​កែវ​ : នៅពេល​ដែល​អ្នក​កំពុង​ តែ​ព្យាយាម​កាត់បន្ថយ​គីឡូ​ អ្នក​គួរតែ​មាន​ម្សៅ​សូកូឡា​ សម្រាប់​ឆុង​ញ៉ាំ​ជាមួយ​ទឹក​។ បន្ទាប់ពី​ញ៉ាំ​រួច​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត​ ដូច្នេះ​អ្នក​នឹង​មិន​ចាំបាច់​រក​អាហារ​ណា​ ដែល​មាន​កាឡូ​រី​ខ្ពស់​មក​ទទួលទាន​ទៀត​ឡើយ​។4. ដាក់កំណត់​ចំពោះ​អាហារ​ : អ្នក​គួរតែ​មាន​ ប្រអប់​មួយ​សម្រាប់​ដាក់​របស់​ដែល​អ្នក​ត្រូវ​ញ៉ាំ​ ហើយ​ធ្វើការ​កំណត់​ថា​ អ្នក​នឹង​ទទួលទាន​វា​ត្រឹមតែ​ចំនួន​ដែល​អ្នក​បាន​រៀបចំ​ទុក​នេះ​តែ​ប៉ុណ្ណោះ​។
    5. ឆាប់​ដុសធ្មេញ​នៅពេល​ល្ងាច​ : អ្នក​ប្រហែល​ជា​ទម្លាប់​ដុសធ្មេញ​ដំណាលគ្នា​នឹង​ពេល​ងូត​ទឹក​មុន​ពេល​ចូលគេង​ ព្រោះ​អ្នកដឹង​ច្បាស់​ថា​ អ្នក​នឹង​មិន​ទទួលទាន​អ្វី​ទៀត​ទេ​បន្ទាប់ពី​ដុស​សម្អាត​ធ្មេញ​រួច​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឆាប់​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ជាង​មុន​នោះ​ ឱកាស​នៃ​ការ​ចង់​ញ៉ាំ​អាហារ​ក៏​ត្រូវ​បាន​កាត់បន្ថយ​កាន់តែ​ច្រើន​តាម​នោះ​ដែរ​។6. ចៀសវាង​ភេសជ្ជៈ​សម្បូរ​កាឡូរី​ : ភេសជ្ជៈ​ ដែល​ផ្ទុក​ទៅ​ដោយ​កាឡូរី​ខ្ពស់​ដូចជា​ ប្រ​ភេទ​ទឹក​ផ្លែឈើ​ ទឹកក្រូច​ឆ្មារ​លាយ​ស្ករ​ ឬភេសជ្ជៈ​ដែល​មាន​រសជាតិ​ផ្អែម​ និង​ស្រាក្រហម​ជាដើម​ ជា​ប្រភេទ​ភេសជ្ជៈ​ដែល​អ្នក​គួរ​កាត់បន្ថយ​ ប្រសិន​បើ​អ្នក​ប្រាថ្នា​ចង់​ឃើញ​រូបរាង​ស្រឡូន​ស្អាត​របស់​អ្នក​លេចចេញ​មក​៕

  • រយៈពេល១០ឆ្នាំ​ ​CFC​ ​បាន​លើកកម្ពស់​ទេសចរណ៍​កម្ពុជា​តាមរយៈការទទួលថត​ភា​យន្ដ​

    រយៈពេល១០ឆ្នាំ​ ​CFC​ ​បាន​លើកកម្ពស់​ទេសចរណ៍​កម្ពុជា​តាមរយៈការទទួលថត​ភា​យន្ដ​

    ​ចាប់តាំងពី​ឆ្នាំ​ ​2009​ ​មក​ម្លេះ​ ​មជ្ឈ​មណ្ឌុ​លប​ណ្ដុះ​បណ្ដាល​ជំនាញ​ ​និង​ទទួលការ​ថត​ភាពយន្ដ​នៅ​កម្ពុជា​ ​ឬ​ ​CFC​ ​បាន​ទទួល​គម្រោង​ភាពយន្ដ​ជាង​ ​620​ ​រឿង​ ​និង​ដើម្បី​លើកកម្ពស់​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​ដែនដី​ស្វាគមន៍​ក្រុម​ថត​ភាពយន្ដ​បេ​ទេស​ ​ដោយ​បាន​ជួយ​សម្រួល​ដល់​ការ​ថត​ក្នុង​ប្រទេស​កម្ពុជា​ ​ឱ្យ​បាន​ស្របច្បាប់​ ​និង​ផ្ដល់​ក្រុម​បញ្ចេ​ច​ទេស​ដល់​ផលិតកម្ម​បរទេស​។​

    ​លោ​ក​ជាប​ ​សុវិជ្ជា​ ​នាយក​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ ​និង​ទទួល​ថត​ភាពយន្ត​កម្ពុជា​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​អះអាង​នៅក្នុង​ថ្ងៃខួប10ឆ្នាំ​ថា​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​មជ្ឈ​មណ្ឌុ​លបា​នប​ណ្ដុះ​បណ្ដាល​អ្នកជំនាញ​ថត​ភាពយន្ដ​ជាច្រើន​នាក់​ ​និង​បាន​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​ចូលរួម​ការងារ​ជាមួយ​ផលិតករ​បរទេស​ថែមទៀត​ផង​។​ ​ជាក់ស្ដែង​ ​CFC​ ​បាន​ទទួល​គម្រោង​ភាពយន្ដ​ជាច្រើន​រឿង​ដូចជា​ ​រឿង​ ​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​ ​ដោយ​អ្នកស្រី​ ​អេន​ ​ជី​លី​ណា​ជូ​លា​ ​,​ ​រឿង​ ​Transformers3​ ​,​ ​រឿង​ ​Act​ ​og​ ​Valor​ ​,​ ​រឿង​ ​ទ្វាររបង​ ​,​ ​រឿង​ ​កោះ​ពេជ្រ​ ​,​ ​រឿង​ ​រសាត់អណ្ដែត​ ​,​ ​រឿង​ ​Onoda​ ​ដោយ​អ្នកដឹកនាំ​រឿង​ជប៉ុន​ ​បារាំង​ ​ខ្មែរ​ ​និង​រឿង​ច្រើន​ទៀត​ដែល​ជាស​ទ្ធិ​ផលការ​ងារ​ ​10​ ​ឆ្នាំ​របស់​មជ្ឈ​មណ្ឌុ​លយើង​។​

    ​ក្រៅពីនោះ​ ​CFC​ ​ក៏បាន​សហការ​រៀបចំ​មហោស្រព​ភាពយន្ដ​អន្ដរ​ជាតិ​នៅក្នុង​កម្ពុជា​លើក​ទី​ ​9​ ​ជាមួយ​មជ្ឈ​មណ្ឌុ​លបុប្ផា​ណា​ ​ដែល​ជា​ព្រឹត្ត​ការណ៍​ភាពយន្ដ​ធំ​បំផុត​នៅក្នុង​កម្ពុជា​ ​ដោយ​ប្រមូលផ្ដុំ​អ្នកទស្សនា​ ​និង​ផលិតករ​រួមគ្នា​ជាង​ ​20000​ ​នាក់​ឱ្យ​បាន​មក​ជួបគ្នា​ ​ដែល​ជា​កត្តា​ជំ​រុញ​ឧស្ស​ហក​ម្ម​ភាពយន្ដ​មួយ​នៅ​កម្ពុជា​។​ ​មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ជំនាញ​ថត​ភាពយន្ដ​ដល់​ផលិតករ​វ័យក្មេង​នោះ​ទេ​ ​CFC​ ​ក៏​មានការ​ជួយ​ផ្ដល់​សម្ភារៈ​ថត​ ​និង​បច្ចេកទេស​ថត​សម្រាប់​ភាពយន្ដ​ខ្លី​ដល់​ផលិតករ​វ័យក្មេង​ ​ដោយ​មិន​គិត​កម្រៃ​ផង​ដែរ​។​ ​នៅ​ថ្មី​ៗ​នេះ​ ​CFC​ ​ក៏បាន​បង្កើត​គេហទំព័រ​ថ្មី​ដែល​ប្រមូលផ្ដុំ​ព័ត៌មាន​សំ​ខាន់​ៗ​សម្រាប់​ផលិតករ​បរ​ទេ​ ​ឱ្យ​កាន់តែ​ស្គាល់​អំពី​កម្ពុជា​៕​


  • វណ្ណា​ ​វត្តី​ ​ដកឃ្លា​ពី​សិល្បៈ​ល្បី​ថា​ ​ជា​បរ​វល់​ជា​មួយ​ថៅកែ​ៗ​

    វណ្ណា​ ​វត្តី​ ​ដកឃ្លា​ពី​សិល្បៈ​ល្បី​ថា​ ​ជា​បរ​វល់​ជា​មួយ​ថៅកែ​ៗ​

    ​ប្រភព​ជិ​ត​ស្និទ្ធិ​ទម្លាយ​ថា​ ​វណ្ណា​ ​វត្តី​ ​កំពុង​រយាល​ឆ្ងាយ​ពី​សិល្បៈ​នៅក្នុង​ពេលនេះ​ ​ដោយសារតែ​នាង​វក់​ជាមួយ​នឹង​ថៅកែ​ៗ​ ​ដោយ​ចំណាយពេល​ច្រើនតែ​នៅ​តាម​ខេត្ត​ ​អម​ដោយ​វត្ត​មាន​ថៅកែ​ៗ​ ​និង​បុរស​សេដ្ឋី​។​ ​ប្រភព​ដដែល​បន្ត​ទម្លាយ​ថា​ ​នាង​មិន​ត្រឹមតែ​មិន​ខ្វល់​នឹង​ការងារ​សប្បុរសធម៌​ ​ឬ​ ​ការងារ​សង្គម​នោះ​ទេ​ ​សូម្បីតែ​ការងារ​សិល្បៈ​នានា​ក៏​នាង​ស្ទើរតែ​លែង​ចង់​រវល់​ផង​ដែរ​ ​ចាប់តាំងពី​នាង​បាន​ស្គាល់​ថៅកែ​ធំៗ​ ​ហើយ​ជាប់សូរ​ទៅណាមកណា​តែ​ជាមួយ​បុ​រសៗ​ទ្រព្យ​ស្ដុក​ទាំងនោះ​។​

    ​នាង​ចំណាយពេល​ស្ទើរតែ៣០ថ្ងៃ​ក្នុង​មួយ​ខែ​ ​ជាមួយ​តែ​ថៅកែ​ៗ​ ​ក្នុង​គម្រោង​ដើរមើល​ដីធ្លី​តាម​ខេត្ត​គ្មាន​ពេលសម្រាក​។​ ​យ៉ាងណាមិញ​ ​សកម្មភាព​ដែល​នាង​កំពុង​ធ្វើ​នៅក្នុង​ពេល​ពេលនេះ​ ​មានការ​អះអាង​ថា​ទទួល​បាន​ចំណូល​ច្រើន​មិនធម្មតា​នោះ​ឡើយ​ ​ទើប​នាង​សប្បាយ​នឹង​មុខ​ជំនួញ​ថ្មីនេះ​ ​រហូត​លែង​ខ្វល់​នឹង​ការងារ​សិល្បៈ​។​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​សារភាព​ថា​ ​នាង​ពិតជា​មិនសូវ​បាន​គិត​ពី​ការងារ​សិល្បៈ​ប្រមាណ​ជាង២ខែ​ចុងក្រោយ​ ​បន្ទាប់ពី​នាង​បាន​ស្គាល់​ដៃគូ​ ​ហើយ​ចាប់ដៃ​គ្នា​រកស៊ី​ខាង​នាំ​ថៅកែ​ខ្មែរ​ ​ចិន​ ​និង​ជន​ជា​តិ​ផ្សេង​ៗ​ដើរមើល​ដី​។​

    ​សូមជម្រាប​ថា​ ​មុខរបរ​ថ្មី​ ​ដ្បិតតែ​ធ្វើ​ឱ្យ​នាង​នៅ​ខេត្ត​ច្រើនជាង​នៅ​ភ្នំពេញ​ ​ហើយ​ត្រូវ​ធ្វើដំណើរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ​ប៉ុន្តែ​សម្រាប់​ចំណូល​គឺ​ក្រែល​ ​ជាពិសេស​ក្នុង​ពេល​ណែនាំ​ភ្ញៀវ​ចិន​ ​ឬ​ ​ថៅកែ​ៗ​ ​អោយ​ទិញ​ដី​បាន​មួយ​ប្លង់​ៗ​ ​ដែល​មាន​ទំហំ​ច្រើន​ហិកតារ​។​ ​កញ្ញា​ថា​បណ្ដា​ផលិតករ​ ​និង​អ្នក​រៀបចំ​កម្មវិធី​ ​ហៅ​នាង​អោយ​សម្ដែង​ ​និង​ ​ឡើង​ច្រៀង​ច្រើនណាស់​ ​ដោយ​សូម្បីតែ​ក្រុមការងារ​ក៏​ស្នើ​ផលិត​ចម្រៀង​ក្នុង​ពេល​រវល់​នេះ​មិន​តិច​ដែរ​ ​ប៉ុន្តែ​នាង​មិន​អាច​ទទួល​ព្រោះតែ​រវល់​នៅតែ​ខេត្ត​។​ ​យ៉ាងណាមិញ​នាង​ថា​មិន​ចោល​សិល្បៈ​នោះ​ទេ​ ​គឺ​នៅតែ​នឹង​រក​ពេល​ផលិត​បទ​ថ្មី​ ​និង​ទទួលការ​ងារ​សម្ដែង​ ​ដោយ​នឹង​សកម្ម​ក្នុង​ការចូលរួម​កម្មវិធី​សប្បុរសធម៌​ ​អោយ​បាន​ញឹក​ជាថ្មី​ ​អោយ​តែ​នាង​ដកឃ្លា​ពី​ការងារ​មើល​ដី​បាន​បន្តិច​៕​

  • ពន្លក​សិល្បៈ​ថ្មី​ល្បី​ពេញ​បណ្ដាញ​សង្គម​យូ​ធូប​បងប្អូនស្រី​ភ្លោះ​ទាំង​បី​វ័យ១១ឆ្នាំ​

    ពន្លក​សិល្បៈ​ថ្មី​ល្បី​ពេញ​បណ្ដាញ​សង្គម​យូ​ធូប​បងប្អូនស្រី​ភ្លោះ​ទាំង​បី​វ័យ១១ឆ្នាំ​

    ​កុមារី​ដែល​កំពុង​ធ្វើ​ឱ្យ​កញ្ជ្រោល​លើ​សង្គម​យូ​ធូប​ទាំង៣នោះ​រួមមាន​ ​កុមារី​ឡម​ ​កែវ​ពេជ្រ​ចិន្តា​ ​បងស្រី​ភ្លោះ​អាយុ១១ឆ្នាំ​ ​រៀន​ថ្នាក់​ទី​បួន​,​ ​កុមារី​ ​ឡម​ ​កែវ​ពេជ្រចរណៃ​ ​ប្អូនស្រី​ភ្លោះ​អាយុ១១ឆ្នាំ​ ​រៀន​ថ្នាក់​ទី​បួន​ ​និង​កុមារី​ ​ឡម​ ​កែវ​ពេជ្រ​ស្រី​នាថ​ ​អាយុ១០ឆ្នាំ​ ​ជា​ប្អូនស្រី​ពៅ​ ​រៀន​ថ្នាក់​ទីបី​។​ ​កុមារី​ទាំង៣​ ​ត្រូវ​គេ​ឃើញ​ ​Cover​ ​បទ​ចាស់​ៗ​ ​ដោយ​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​ ​និង​មានការ​បកស្រាយ​បទចម្រៀង​ជា​ក្រុម​យ៉ាង​ពីរោះ​ជាប់ចិត្ត​ ​ធ្វើអោយ​អ្នកទស្សនា​វីដេអូ​របស់​ពួក​នាង​ ​មិន​សរសើរ​មិនបាន​។​ ​

    ​អ្នក​ទាំង៣ត្រូវ​បាន​គេ​ស្គាល់​លើកដំបូង​តាមរយៈ​ការ​ចូល​ប្រលង​ក្នុង​កម្មវិធី​ ​The​ ​Voice​ ​Kids​ ​កាលពី​ឆ្នាំ២០១៧​ ​និង​ក្នុង​ការ​ប្រលង​ក្នុង​កម្មវិធី​ ​Cambodia​ ​got’s​ ​talent​។​ ​ទោះជា​ក្រុម​បង​ប្អូន​តូច​ៗ​ទាំង៣​ ​មិន​ទទួល​បាន​ជោគជ័យ​ ​ប៉ុន្តែ​សមត្ថភាព​ប្រលង​នៅក្នុង​ពេលនោះ​ ​ត្រូវ​បាន​មហាជន​កត់សម្គាល់​។​ ​មួយ​ក្រុម​នេះ​កាន់តែ​មានការ​ទទួលស្គាល់​ខ្លាំង​ឡើង​ ​បន្ទាប់ពី​ដណ្ដើម​បាន​ពាន​ក្នុង​មហោស្រព​តន្ត្រី​ ​និង​ចម្រៀង​កុមារ​ ​ប្រចាំឆ្នាំ២០១៩ថ្មី​ ​នៅ​ទូរទស្សន៍​ជាតិ​។​ ​អ៊ីចឹង​ហើយ​ទើប​វីដេអូ​ ​បទចម្រៀង​របស់​កុមារី​ទាំង៣​ ​មានការ​គាំទ្រ​លើសលប់​ ​នៅពេល​ផលិត​ជា​វីដេអូ​បទចម្រៀង​ ​និង​ ​វីដេអូ​បញ្ចេញ​ក្បាច់​រាំ​នៅ​លើ​ឆា​ណែ​លយូ​ធូប​ ​Merl​ ​Media​។​ ​ក្រុម​អ្នក​ទាំង៣​ ​មិនទាន់​ត្រូវ​បាន​កំណត់​ឈ្មោះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​យោង​តាម​ការ​បង្ហើប​ ​ក្រុម​អ្នក​ទាំង៣​ ​នឹង​ត្រូវ​កំណត់​ឈ្មោះថា​ ​”​G​ ​Power​”​ ​បន្ទាប់ពី​មានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ទាំង​វ័យក្មេង​នេះ​៕​

    https://youtu.be/ovbO0Rz8g4M

  • ក្រសួង​កសិកម្ម​ និង​ក្រុមហ៊ុន​ចិន​ គ្រោង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ពូជ​ឈើ​មានតម្លៃ​នៅ​កម្ពុជា

    ក្រសួង​កសិកម្ម​ និង​ក្រុមហ៊ុន​ចិន​ គ្រោង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ពូជ​ឈើ​មានតម្លៃ​នៅ​កម្ពុជា

    រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការ​ផ្តល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ គឺជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ថា​៖ “ការ​វិវឌ្ឍ​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​ឌីជីថល​បាន​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​ឱ្យ​ច្បាស់លាស់​លើ​ការប្រព្រឹត្ត​ទៅ​នៃ​ការងារ​នានា​ ការពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ ហើយ​ការងារ​ទាំងនេះ​ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់លាស់​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី6​ ត្រង់​មុំ​ទី3​ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ និង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​”។

    លោកជំទាវ​បន្ត​ទៀត​ថា​ ជា​កិច្ច​ឆ្លើយតប​ និង​ចូលរួម​វិភាគទាន​ទៅលើ​ការសម្រេច​បាន​នូវ​ គោលដៅ​អាទិភាព​ទាំងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចិត្ត​ធ្វើការ​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដែរ​ ក៏​ជា​តម្រូវការ​ដ៏​សំខាន់​ និង​ឆ្លើយតបទៅនឹង​អនុសាសន៍​មួយ​ ចំនួន​ទៀត​នៅក្នុង​ឯកសារ​ និង​យុទ្ធ​សា​ស្ត្រផ្សេង​ៗ ដូចជា​ឯកសារ​ Cambodia​ eTrade​ Readiness​ Assessment​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​ UNCTAD​ នៅ​ឆ្នាំ2017​ និង​ថ្មី​ៗនេះ​នៅក្នុង​សមា​ ហរ​ណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ 2019​-2023​ ជាពិសេស​ជំពូក​ទី11​ ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ជំពូក​ទី12​ ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ តាមរយៈ​ការកាត់បន្ថយ​នីតិវិធី​រដ្ឋបាល​ ជួយ​សន្សំ​ថវិកា​ និង​ពេលវេលា​នាំចេញ​-នាំចូល​ ព្រមទាំង​ធានា​បាន​នូវ​តម្លាភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​គោលការណ៍​នៃ​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    នៅក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ប្រទេស​ជាច្រើន​រួម​ទាំង​កម្ពុជា​បាន​កំពុង​ធ្វើ​កំណែទម្រង់​នីតិវិធី​រដ្ឋបាល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដើម្បី​បង្កើន​ល្បឿន​ និង​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ទំនិញ​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​។

    ដូច្នេះ​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​សេវា​សាធារណៈ​ តាមរយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​សំ​ខាន់​ៗជាមួយ​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក​ និង​តភ្ជាប់​ទៅ​កាន់​បញ្ជរ​ជាតិ​តែមួយ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ​បច្ចេកវិទ្យា​ (ITC​ Master​ Plan​) ការ​ដាក់​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ Cloud​ និង​ការ​ដាក់បញ្ចូល​ផែនការ​សកម្ម​ភាព​ថ្មី​ៗស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ឆ្នាំ2019​-2023​ ជាដើម​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖“លើស​ពីនោះ​ទៀត​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ដែល​ត្រូវការ​ឯកសារ​មួយ​សម្រាប់​បញ្ជាក់​ជូន​អំពី​ចក្ខុវិស័យ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ដែល​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការ​សំដៅ​ជំរុញ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​”។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ បាន​បញ្ជាក់​ថា​៖“ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​វេលា​នេះ​ ជា​ការ​មួយ​ដ៏​ត្រឹមត្រូវ​ គាប់​ជួន​ជាមួយនឹង​ការ​ជិត​សម្រេច​បាន​នូវ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ហើយ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន​ឆ្លងផុត​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួចហើយ​ បន្ទាប់​ទៀត​នឹង​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​ស្នើសុំ​ការ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​”៕

  • លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​ដោយ​ជំរុញ​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​ តាមរយៈ​ ពិព័រណ៍​ អន្តរជាតិ​

    លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​ដោយ​ជំរុញ​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​ តាមរយៈ​ ពិព័រណ៍​ អន្តរជាតិ​

    តំណាង​គណៈប្រតិភូ​មក​ពី​ក្រសួងទេសចរណ៍​បាន​លើកកម្ពស់​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ក្នុង​អំឡុង​ពិធី​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​លើក​ទី15​ នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី4​ ដល់​ទី7​ ខែកញ្ញា​ ឆ្នាំ2019​ កន្លងទៅ​។ ក្រសួងទេសចរណ៍​កម្ពុជា​ដែល​បាន​ចូលរួម​ដែរ​នោះ​ ក៏បាន​រៀបចំ​ពិធីជប់លៀង​មួយ​ដែល​មានឈ្មោះ​ថា​ “រាត្រី​កម្ពុជា​ឆ្នាំ2019​” យ៉ាង​អធិកអធម​នៅ​កណ្ដាល​ក្រុង​ហូជីមិញ​ ដើម្បី​បង្កើន​នូវ​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ និង​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ និង​ភ្ញៀវ​ទេសចរ​វៀតណាម​ ក៏ដូចជា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

    ថ្លែង​នៅក្នុង​កម្មវិធី​“រាត្រី​កម្ពុជា​ឆ្នាំ2019​”ដែល​ធ្វើឡើង​នៅ​ខាងក្រៅ​ពិព័រណ៍​នេះ​ ឯកឧត្តម​ ថោង​ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​ “ក្រសួង​បាន​ព្យាយាម​បង្កើន​ប្រជាប្រិយ​ភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​បរទេស​តាមរយៈ​ការចូលរួម​ពិព័រណ៍​ទេសចរណ៍​ជុំវិញ​ពិភពលោក​។

    យើង​រំពឹង​ថា​ កម្ពុជា​នឹង​ស្វាគមន៍​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​ជាពិសេស​ យើង​អាច​រំពឹង​ថា​ នឹង​មាន​ប្រជាជន​មក​ពី​ប្រទេស​វៀតណាម​កាន់តែ​ច្រើន​ ព្រោះ​យើង​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗកំពុង​រង់ចាំ​ពួកគេ​”។

    នៅក្នុង​ពិធី​តាំងពិព័រណ៍​នៅ​ទីក្រុង​ហូជីមិញ​នេះ​ អ្នកចូលរួម​ក្នុង​វិស័យ​ទេសចរណ៍​មក​ពី​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ពិភាក្សា​ និង​ធ្វើការ​ជាមួយគ្នា​ដើម្បី​លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​របស់​ប្រទេស​ទាំង2​។ ពួកគេ​បាន​ពិភាក្សា​លើកស្ទួយ​ប្រទេស​ដែល​ជា​ទិសដៅ​តែមួយ​ក្រោម​ពាក្យស្លោក​“ស្រុក2​ គោលដៅ​តែ1​” នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់ក្រ​សួង​ទេសចរណ៍​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​៖ “ក្រៅ​ពី​សក្តា​នុ​ពល​នៃ​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​ដ៏​សម្បូរ​បែប​ហើយ​ កម្ពុជា​មាន​ឆ្នេរសមុទ្រ​ប្រវែង​ 420គីឡូម៉ែត្រ​ និង​មាន​មោទនភាព​ដែល​បាន​ក្លាយជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក​ដូច​វៀតណាម​ដែរ​ ដែល​ស័ក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​ថា​“កម្ពុជា​ ព្រះរាជាណាចក្រ​អច្ឆ​រិយៈ​ផ្តល់​ភាព​កក់ក្តៅ​” ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពី​អេកូ​ទេសចរណ៍​ដើម្បី​ជំរុញ​វិស័យ​អេកូ​ទេសចរណ៍​ និង​ទេសចរណ៍​សហគមន៍​សំដៅ​ទាក់ទាញ​ទេសចរ​ក្នុង​តំបន់​”។នា​ដើមឆ្នាំ2019​ នេះ​ ចំពោះ​ការ​ធ្វើដំណើរ​ដោយ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន​ (self​-driving​ tour​)ពី​វៀតណាម​មក​កម្ពុជា​ គឺ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​កក់​ ឬធានារ៉ាប់រង​ទេ​ និង​អាច​វិល​ចូល​ទៅ​វៀតណាម​វិញ​តាម​ច្រក​អន្តរជាតិ​របស់​កម្ពុជា​ណាមួយ​ក៏បាន​។

    យោង​តាម​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ច្រករបៀង​ខាងត្បូង​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ កម្ពុជា​មាន​គោលបំណង​ក្នុង​ការបង្កើត​ផ្លូវ​សមុទ្រ​ជាមួយ​វៀតណាម​។ ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​បាន​ព្រមព្រៀង​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​សមុទ្រ​នៅពេល​ដែល​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ2021​ ដែល​ជា​ការ​រួមចំណែក​ដ៏​សំខាន់​មួយ​ដល់​ការអនុវត្ត​សេចក្តី​ប្រកាស​អាស៊ាន​ស្តី​ពី​វិស័យ​ទេសចរណ៍​តាម​នាវា​។

    ទន្ទឹម​នឹង​ការ​ខិតខំ​ជំរុញ​ការ​ផ្សព្វផ្សាយ​ ការ​ពង្រឹង​ និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ ការ​ សម្រួល​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ កម្ពុជា​ក៏​យកចិត្ត​ទុកដាក់​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ស្តង់​ដា​បៃតង​ផង​ដែរ​។ តាមរយៈ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​ សេវាកម្ម​ល្អ​ បដិសណ្ឋារ​កិច្ច​ល្អ​និង​ការ​បណ្តុះបណ្តាល​អប់រំ​វិជ្ជាជីវៈ​“បុគ្គលិក​ម្នាក់​ជំនាញ​មួយ​” និង​“សេវា1​ ស្តង់​ដា1​” ឱ្យ​ស្របតាម​ស្តង់​ដា​អាស៊ាន​។ នេះ​បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​បាន​បញ្ជាក់​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍​ ជាពិសេស​ជនជាតិ​វៀតណាម​ទៅ​វិនិយោគ​ និង​ទស្សនា​នៅ​កម្ពុជា​ ដោយ​ឯកឧត្តម​បាន​អះអាង​ថា​ “កម្ពុជា​នឹង​ទទួល​បាន​វិនិយោគិន​ និង​ទេសចរ​ពីគ្រប់ទិស​ទី​ ពិសេស​ទេសចរ​វៀតណាម​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរ​។ ក្រសួង​ក៏​កំពុង​ខិតខំ​ជំរុញ​ប្រទេស​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​តាមរយៈ​ការចូលរួម​ពិព័រណ៍​អន្តរជាតិ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​”។

    កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង2​ មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​តាមរយៈ​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ស្តី​ពី​កិច្ចសហការ​ផ្សព្វផ្សាយ​រួមគ្នា​ “ប្រទេស2​ គោលដៅ​តែ1​” ដែល​ជាផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​សម្រេច​បាន​នូវ​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ឱ្យ​បាន​ចំនួន​ 1លាន​នាក់​មក​កម្ពុជា​ និង​ភ្ញៀវ​ទេសចរ​កម្ពុជា​ 50ម៉ឺន​នាក់​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ2020​។កាលពី​ឆ្នាំ2018​ ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 6.2លាន​នាក់​ កើនឡើង​ 10.7​% ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។ ក្នុងចំណោម​នោះ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ​ 800,000នាក់​ជា​ជនជាតិ​វៀតណាម​។

    ទន្ទឹមគ្នា​នឹង​ការ​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ​ដែរ​ វេទិកា​ស្តី​ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាតវៃ​ (Startup​ Tourism​ Forum​) ក្នុង​ចក្ខុវិស័យ​ពិភពលោក​ក៏​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី4​ ដល់ទី6​ ខែកញ្ញា​ ឆ្នាំ2019​ នាទី​ក្រុង​ហូជីមិញ​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផង​ដែរ​។

    ឯកឧត្តម​ សូ​ វិ​សុទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​វេទិកា​ស្តី​ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាតវៃ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ (SmartTourism​ Startup​) គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​មួយ​ដែល​ថ្នាក់ដឹកនាំ​ និង​ប្រតិភូ​មក​ពី​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ និង​វៀតណាម​(CLMTV​) ជួបគ្នា​ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធ​ និង​ព័ត៌មាន​ជាមួយនឹង​អ្នកជំនាញ​ ធុរជន​ និង​វិនិយោគិន​ អំពី​កា​វិវឌ្ឍ​ថ្មី​ៗដ៏​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ដែល​ពិភពលោក​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ “ប្រទេស5​ គោលដៅ​ទេសចរណ៍​តែ1​” សំដៅ​ប្រើប្រាស់​អត្ថ​ប្រយោជន៍​ និង​នវានុវត្តន៍​ថ្មី​នៃ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​រលូន​ប្រកបដោយ​ភាព​ឆ្នា​តវៃ​ និង​ចីរភាព​ដល់​វិស័យ​ទេសចរណ៍​ និង​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​យុគសម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​បាន​បង្ហាញថា​ សម្រាប់​រយៈពេល​ 7ខែ​នៃ​ឆ្នាំ2019​ នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 3.8​លាន​នាក់​ កើនឡើង​ 11.1​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ដោយតាម​ការ​ព្យាករ​នៅ​ឆ្នាំ2020​កម្ពុជា​នឹងអាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ 7លាន​នាក់​ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជិត​ 1លាន​នាក់​។ ទន្ទឹម​នេះ​ តម្រូវ​ការ​ផ្សេង​ៗក្នុង​ឧស្សាហកម្ម​មួយ​នេះ​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​ ដោយ​ក្នុង​នោះ​តម្រូវការ​បន្ទប់​ស្នាក់នៅ​លំ​ដាប់​ស្ដ​ង់​ដា​អាច​នឹង​កើនឡើង​ក្នុងរង្វង់​ប្រមាណ​7,000​ ទៅ​ 16,000បន្ទប់​នៅ​ឆ្នាំ2020​ ខាងមុខនេះ​៕

  • តោះ​!​ ​មក​មើល​សម្រស់​កីឡាការិនី​គុន​ខ្មែរ​ ​2រូប​ដែល​ស្អាត​មិនធម្មតា​ឡើយ​.​.​.​

    តោះ​!​ ​មក​មើល​សម្រស់​កីឡាការិនី​គុន​ខ្មែរ​ ​2រូប​ដែល​ស្អាត​មិនធម្មតា​ឡើយ​.​.​.​

    ​ចំពោះ​កីឡាការិនី​ប្រដាល់​ ​មិនថា​គុន​ខ្មែរ​ ​ឬ​ប្រដាល់សេរី​ឡើយ​ ​ផ្នែក​រូបរាងកាយ​មិនសូវ​ជា​សម្បូរ​អ្នក​ស្អាត​ប៉ុន្មាន​ទេ​ ​ព្រោះ​ត្រូវ​ហ្វឹកហាត់​ខ្លាំង​ ​ដូចជា​រត់​ក្រោម​កម្ដៅថ្ងៃ​ ​ហាត់​សម​វ៉ៃ​ជាមួយ​ដៃគូ​ ​ឬ​ពេល​ប្រកួត​អាច​នឹង​ត្រូវ​បែកមុខបែកមាត់​ ​និង​មានរបួស​ទៀតផង​។​ ​តែ​សម្រាប់​កីឡាការិនី​របស់​កម្ពុជា​ ​3រូប​ខាងក្រោម​នេះ​វិញ​ ​វា​ផ្ទុយ​ទៅ​នឹង​ការ​រៀបរាប់​ខាងលើ​ ​ដោយសារ​ពួកគេ​មាន​សម្រស់​ស្រស់​ស្អាត​ ​ហើយ​បើ​ប្រៀបធៀប​ទៅ​ ​ប្រហែលជា​មិនចាញ់​តារា​សិល្បៈ​មួយចំនួន​ឡើយ​។​

    ​1​-​កីឡាការិនី​ ​Samontha​ ​អាយុ​ ​15ឆ្នាំ​ ​ទម្ងន់​ ​47គីឡូក្រាម​ ​កម្ពស់​ ​1ម៉ែត្រ​ ​55សង់ទីម៉ែត្រ​ ​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​ ​និង​កំពុង​រស់នៅ​ទីនោះ​ ​ហើយ​ជំនាញ​ខាង​ប្រដាល់​ក្បាច់គុន​ខ្មែរ​។​

    ​2​-​កីឡាការិនី​ ​អេ​ ​យ៉ានុ​ត​ ​អាយុ​ ​19ឆ្នាំ​ ​ទម្ងន់​ ​54គីឡូក្រាម​ ​កម្ពស់​ ​1ម៉ែត្រ​ ​65សង់ទីម៉ែត្រ​កំពុង​សិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក​ ​ទីលំនៅ​បច្ចុប្បន្ន​ ​រាជធានី​ភ្នំពេញ​ ​ជំនាញ​ប្រដាល់​គុន​ខ្មែរ​ ​និង​សកល​៕​


  • ទីបំផុត​បឹង​កេត​ទម្លាក់​វិសាខា​ ​ឡើង​ទៅ​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​មុនគេ​ ​

    ទីបំផុត​បឹង​កេត​ទម្លាក់​វិសាខា​ ​ឡើង​ទៅ​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​មុនគេ​ ​

    ​កាលពី​យប់ម្សិល​មិញ​នេះ​ ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ​ក្រុមបាល់ទាត់​បឹង​កេត​បាន​យកឈ្នះ​លើ​ក្រុម​វិសាខា​ក្នុង​លទ្ធផល​ ​4ទល់នឹង0​ ​ក្នុង​ការប្រកួត​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

    ​ក្នុង​ការប្រកួត​នេះ​ផង​ដែរ​ ​ចាន់​ ​វឌ្ឍនា​កា​ ​ដែល​បាត់មុខ​ពី​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហាក់​លេង​បាន​យ៉ាង​ល្អ​ ​ដោយ​អាច​រក​គ្រាប់​បាល់​ម្នាក់ឯង​បាន​រហូតដល់​ទៅ​ ​3គ្រាប់​ ​ខណៈ​ដែល​ ​សេត​ ​រ៉ូ​ហ្ស៊ីប​ ​ដែល​ជា​កីឡាករ​ម្នាក់​ក្នុង​ក្រុមជម្រើសជាតិ​ដែរ​នោះ​ ​បាន​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ការប្រកួត​មួយ​នេះ​ផង​ដែរ​។​

    ​ដូច្នេះ​មានន័យថា​ ​បឹង​កេត​ត្រូវ​បាន​កក់​កៅអី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​មុនគេ​រួចរាល់​ហើយ​ ​ដោយ​ត្រូវ​ចាំ​អ៊ុត​មើល​នៅ​ថ្ងៃស្អែក​ថា​ ​តើ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ឬក៏​ភ្នំ​ពេញ​ក្រោ​ន​ជា​អ្នក​ឡើង​មក​ជួប​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕​