Category: សង្គម និងសេដ្ឋកិច្ច

  • កីឡាករឆ្នើម 2រូប វិលមកកាន់ជម្រើសជាតិកម្ពុជាវិញ

    កីឡាករឆ្នើម 2រូប វិលមកកាន់ជម្រើសជាតិកម្ពុជាវិញ

    កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករដែលត្រូវកោះហៅមកហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា ដោយក្នុងនោះមានកីឡាករចំនួន 26រូបមកពីក្លិបចំនួន8 នៅក្នុងលីកកំពូលកម្ពុជា និងមានម្នាក់មកពីក្លិបនៃលីកកំពូលរបស់ម៉ាឡេស៊ី។

    ហើយអ្វីដែលគូរឱ្យចាប់អារម្មណ៍នោះគឺ កីឡាករឆ្នើមរបស់កម្ពុជាចំនួន 2រូបគឺ ប្រាក់ មុន្នីឧត្តម និងធារី ចន្ថាប៊ីន បានជាប់ឈ្មោះសាជាថ្មី ក្រោយពេលជាពីរបួសកាលពីការប្រមូលផ្តុំលើកមុន។ ចំណែកកីឡាករ ចាន់ វឌ្ឍនាកា នៅតែមិនមានឈ្មោះក្នុងបញ្ជីឈ្មោះខាងលើដដែល ទោះបីជាសាមីខ្លួនរកគ្រាប់បាល់បានច្រើនគ្រាប់ក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្តេច ហ៊ុន សែន ក៏ដោយ។

    គួរបញ្ជាក់ផងដែរថា កីឡាករ ប្រាក់ មុន្នីឧត្តម បានអវត្តមានពីក្រុមជម្រើសជាតិកាលពីដើមខែកញ្ញាកន្លងទៅ ដោយសារមានបញ្ហារបួសជង្គង់ ចំណែកឯកីឡាករ ប្រាក់ មុន្នីឧត្តម បានរងរបួសក្នុងការប្រកួតលីកកំពូលកម្ពុជា៕

  • កុំ​ហាម​ក្មេង​មិន​ឱ្យ​លេង​ តែ​ត្រូវ​បញ្ចៀស​កុំឱ្យ​លេង​អ្វី​ផ្សេង​ក្រៅពី​បច្ចេកវិទ្យា​

    កុំ​ហាម​ក្មេង​មិន​ឱ្យ​លេង​ តែ​ត្រូវ​បញ្ចៀស​កុំឱ្យ​លេង​អ្វី​ផ្សេង​ក្រៅពី​បច្ចេកវិទ្យា​

    ក្មេង​តូច​ៗជា​វ័យ​រពឹស​បំផុត​ ព្រោះ​វ័យ​នេះ​ជា​វ័យ​ដែល​កំពុង​មានការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទាំង​ផ្នែក​រាងកាយ​ និង​ប្រាជ្ញា​ស្មារតី​។ ជា​ធម្មតា​ ប្រសិនបើ​យើង​ទម្លាប់​ក្មេង​ឱ្យ​ចូលចិត្ត​អ្វី​ នោះ​ផ្នត់គំនិត​ រួម​ទាំង​ឥរិយាបថ​របស់​ក្មេង​តូច​ៗនឹង​បត់​ទៅតាម​នោះ​ដែរ​។

    កន្លងមក​ បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង​លើ​ពិភពលោក​ ជាពិសេស​អាណាព្យាបាល​នៅ​កម្ពុជា​ គឺ​អាណាព្យាបាល​បាន​បណ្តោយ​ឱ្យ​ក្មេង​តូច​ៗប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ដើម្បី​បញ្ឈប់​ភាព​គួរ​ឱ្យ​រំខាន​របស់​ពួកគេ​នៅក្នុង​ផ្ទះ​ ឬនៅ​កន្លែង​ប្រកប​អាជីវកម្ម​ជាដើម​។ ការ​ធ្វើបែប​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញថា​ បាន​បង្កើត​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ ដែល​មកដល់ពេលនេះ​ វា​បាន​បង្ហាញ​ផល​ប៉ះពាល់​ជា​បណ្តើរ​ៗហើយ​ចំពោះ​គ្រួសារ​មួយចំនួន​ ដូចជា​កូន​មិនសូវ​និយាយ​ស្តី​ ឆាប់​ខឹង​ មួម៉ៅ​ច្រើន​ ឬក្លាយជា​មនុស្ស​ញៀន​ជាមួយនឹង​បច្ចេកវិទ្យា​ជាដើម​។ ក្រៅពី​នេះ​ ផល​ប៉ះពាល់​ចំពោះ​រាងកាយ​ក៏​កើតមាន​ច្រើន​ផង​ដែរ​ ដូចជា​បញ្ហា​ភ្នែក​ និង​បញ្ហា​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ជំងឺ​ក៏​ថយ​ចុះ​ ដោយសារ​ពួកគេ​មិនសូវ​បញ្ចេញ​សកម្មភាព​ច្រើន​ ព្រោះ​ពួកគេ​ចំណាយពេល​ច្រើនពេក​នៅមុខ​អេក្រង់​ទូរស័ព្ទ​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្រ្តា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​បាន​មាន​សង្ឃដីកា​ថា​ កុំ​ឃាត់​ក្មេង​មិន​ឱ្យ​លេង​ ទៅ​មិន​រួច​ទេ​! ព្រោះ​ក្មេង​ជា​វ័យ​ដែល​ត្រូវ​លេង​ តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​បញ្ចៀស​ក្មេង​កុំឱ្យ​លេង​ឧបករណ៍​អេឡិចត្រូនិក​ តាមរយៈ​ការកំណត់​វិន័យ​ រួម​ទាំង​ការ​បង្វែរ​ក្មេង​ឱ្យ​មាន​សកម្មភាព​ជា​វិជ្ជ​មាន​ផ្សេង​ៗទៀត​។ មិនថា​តែ​ក្មេង​ទេ​ដែល​អាច​រង​ផល​ប៉ះពាល់​ តាមពិត​ទៅ​ទូរស័ព្ទ​ ឬឧបករណ៍​អេឡិចត្រូនិក​ក៏​ប៉ះពាល់​ខ្លាំង​ផង​ដែរ​ដល់​មនុស្ស​ធំ​តាមរយៈ​ Notification​ ដែល​តែងតែ​លោត​ និង​ធ្វើ​ឱ្យ​យើង​ចង់​តាមដាន​ជាប់​ជានិច្ច​។ ចំណុច​នេះ​អាច​ធ្វើ​ឱ្យ​យើង​ទាំងអស់គ្នា​មាន​បញ្ហា​ផ្លូវចិត្ត​ ដោយសារតែ​ហត់នឿយ​ និង​ជក់​ខ្លាំងពេក​ជាមួយនឹង​កម្មវិធី​ដែល​កំពុង​ទាក់​-ទាញ​ឱ្យ​យើង​ប្រើប្រាស់​ដោយ​គ្មាន​ពេលទំនេរ​នេះ​។ ព្រះ​តេជគុណ​ គូ​ សុភាព​ បាន​មាន​សង្ឃដីកា​ថា​៖“គ្រួសារ​នី​មួយ​ៗគួរ​មានទម្លាប់​ និង​វិន័យ​មួយចំនួន​ចំពោះ​ការ​រឹតត្បិត​ការ​លេង​ឧបករណ៍​អេឡិចត្រូនិក​ ជាពិសេស​ទូរស័ព្ទ​ នៅក្នុង​ពេលវេលា​សំ​ខាន់​ៗ ដូចជា​នៅ​តុបាយ​ជុំគ្នា​ហាម​ដាច់ខាត​មិន​ឱ្យ​លេង​ទូរស័ព្ទ​”។

    សម្រាប់​ក្មេង​តូច​ៗ ព្រះ​តេជគុណ​បាន​បញ្ជាក់​ថា​ ព្រះ​តេជគុណ​មាន​ក្មួយ​តូច​ដែល​ជក់​ខ្លាំង​ជាមួយ​ទូរស័ព្ទ​ ហើយ​មិន​ខ្លាច​អ្នកណា​ទាំងអស់​។ ក្រោយមក​ជីដូន​របស់​គាត់​បាន​ដក​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​មិន​ឱ្យ​លេង​។ ជា​លទ្ធផល​ ដំបូង​ឡើយ​គាត់​មិន​សប្បាយចិត្ត​ខ្លាំង​ តែ​ក្រោយពេល​ស្ងាត់​មួយ​រយៈ​គាត់​ចាប់ផ្តើម​លេង​ និង​សកម្ម​ដូច​ក្មេង​ទូទៅ​ ព្រោះ​ធម្មជាតិ​របស់​ក្មេង​ទាំងអស់​ចូលចិត្ត​លេង​ច្រើន​។ ចំពោះ​អាណាព្យាបាល​ គួរ​ព្យាយាម​ផ្តាច់​កូន​ពី​ឧបករណ៍​អេឡិចត្រូនិក​ ហើយ​ស្វែងរក​វិធី​សាស្រ្ត​ក្នុង​ការបង្កើត​សកម្មភាព​បែប​ណា​ដែល​មាន​ភាព​ទាក់ទាញ​ និង​សប្បាយ​ជាង​ការ​លេង​ទូរស័ព្ទ​ ដើម្បី​ឱ្យ​ក្មេង​រីករាយ​ជាមួយនឹង​អ្វី​ដែល​ជា​រឿង​វិជ្ជមាន​សម្រាប់​ជីវិត​របស់​ពួកគេ​។

    បច្ចុប្បន្ន​នេះ​ ដោយ​មើលឃើញ​ពី​គុណវិបត្តិ​កាន់តែ​ច្រើន​លើ​ឧបករណ៍​អេឡិចត្រូនិក​ អាណាព្យាបាល​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ដែល​គិតថា​ ក្មេង​តូច​ៗចេះ​លេង​ទូរស័ព្ទ​ជា​ក្មេងឆ្លាត​វៃ​ និង​ដឹងរឿង​ច្រើន​ មក​គិត​ថា​ វា​អាច​ជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់​ ប្រសិនបើ​ពួកគាត់​គ្រប់គ្រង​ការ​លេង​របស់​កូន​មិនបាន​ល្អ​។ ហើយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​លេង​ទូរស័ព្ទ​នេះ​ នឹង​ធ្វើ​ឱ្យ​អាណាព្យាបាល​ស្តាយក្រោយ​នៅ​ថ្ងៃខាងមុខ​។ ហេតុ​នេះ​ហើយ​ ទើប​អាណាព្យាបាល​មួយចំនួន​ចាប់ផ្តើម​ភ្ញាក់ខ្លួន​ និង​ព្យាយាម​ចំណាយពេល​កាន់តែ​ច្រើន​ដោយ​ការ​ដកខ្លួន​ពី​ការ​លេង​ឧបករណ៍​អេឡិចត្រូនិក​មក​នៅជា​មួ​យកូនៗ​ដើម្បី​ជា​គំរូ​ និង​ដើម្បី​បង្ហាញ​ពី​ការ​គិតគូរ​ដល់​អនាគត​របស់​កូន​តូច​ៗ៕

  • WHO​ ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ដើម្បី​ផ្តល់​ការងារ​ដល់​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​

    WHO​ ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ដើម្បី​ផ្តល់​ការងារ​ដល់​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​

    ស្រប​ពេល​ដែល​កំណើនប្រជាជន​លើ​ពិភពលោក​មានការ​កើនឡើង​យ៉ាង​លឿន​ តម្រូវការ​ផ្នែក​សុខាភិបាល​ក៏​កាន់តែ​មាន​តម្រូវការ​ច្រើនឡើង​ផង​ដែរ​នៅ​តាម​ប្រទេស​នានា​ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

    ថ្មី​ៗនេះ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ផ្នែក​សេ​-វា​សុខ​ភិបាល​ និង​ការងារ​នៅ​ប្រទេស​កម្ពុជា​ គី​ហ្គី​ស្ថាន​ នេប៉ាល់​ និង​ស្រី​លង្ការ​ អង្គការសុខភាព​ពិភពលោក​ ឬ WHO​ បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​ 3លាន​ដុល្លារ​ ដើម្បី​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា​ «The​ Working​ for​ Health​ Program​» ដែល​មាន​រយៈពេល​ 3ឆ្នាំ​។ គម្រោង​នេះ​បាន​ផ្តើម​ចាប់ពី​ខែមិថុនា​ ឆ្នាំ​2018​ និង​បញ្ចប់​ទៅវិញ​នៅ​ខែឧសភា​ ឆ្នាំ2021​។

    លោក​ John​ Ritchotte​ មន្ត្រី​ទទួលបន្ទុក​ទំនាក់​-ទំនង​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក​នៃ​អង្គការសុខភាព​ពិភពលោក​បាន​លើកឡើង​ថា​ គម្រោង​ «The​ Working​ for​ Health​ Program​» នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​ទៅដល់​ប្រជាជន​ដែល​កំពុង​ត្រូវការ​សេវា​សុខ​ភិបាល​កាន់តែ​ច្រើនឡើង​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​នៅ​កម្ពុជា​។ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​នៃ​គម្រោង​នេះ​ កម្ពុជា​នឹង​ទទួល​បាន​ឱកាស​ការងារ​យ៉ាងច្រើន​សម្រាប់​ធនធានមនុស្ស​ដែល​កំពុង​សិក្សា​ផ្នែក​សុក​ភិបាល​ និង​វេជ្ជសាស្ត្រ​ ព្រោះ​គម្រោង​នឹង​ត្រូវការ​បុគ្គលិក​ជាច្រើន​ដើម្បី​បម្រើការ​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​។ វា​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​វិស័យ​ការងារ​កម្ពុជា​ និង​ក៏ដូចជា​ជួយ​ដល់​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យទៅ​តាម​គោលដៅ​ និង​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំ​-ណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

    លោក​ John​ Richotte​ បាន​និយាយ​ថា​៖ “សម្រាប់​កម្ពុជា​ ដៃគូ​សំខាន់​ក្នុង​ការអនុវត្ត​គម្រោង​ The​ Working​ for​ Health​ Program​ នេះ​ គឺ​អង្គការសុខភាព​ពិភពលោក​ ក្រសួងសុខាភិបាល​ និង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បន្ថែម​ពីលើ​នេះ​ ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) និង​អង្គការ​ OECD​ រួម​ទាំង​ដៃគូ​និយោជក​ និង​សហជីព​មួយចំនួន​ទៀត​ដែរ​”។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​កំពុង​ត្រូវ​ការ​ធនធានមនុស្ស​ជាច្រើន​ផ្នែក​សុខាភិបាល​ ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យ​សុខាភិបាល​អភិវឌ្ឍ​ទៅ​បាន​កាន់តែ​ទូលំទូលាយ​នៅ​គ្រប់តំបន់​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​តំបន់ជនបទ​៕

  • អនុវត្ត​តាមវិធី​ទាំងនេះ​អាចម៍​រុយ​ថ្មី​ៗនឹង​កម្ចាត់​បាន​យ៉ាង​ងាយ​

    អនុវត្ត​តាមវិធី​ទាំងនេះ​អាចម៍​រុយ​ថ្មី​ៗនឹង​កម្ចាត់​បាន​យ៉ាង​ងាយ​

    ប្រទាល​កន្ទុយក្រពើ​ : អាចម៍​រុយ​ថ្មី​ៗអាច​ព្យាបាល​បាន​យ៉ាង​ងាយ​ ព្រមទាំង​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​ការប្រើ​ប្រាស់​ជា​តិ​ជែល​ដែល​មាននៅ​ក្នុង​ប្រទាល​កន្ទុយក្រពើ​។ លោកអ្នក​ក៏អាច​ប្រើ​ក្រែម​ ឬជែល​ដែល​ផលិត​ពី​ប្រទាល​កន្ទុយក្រពើ​បាន​ដែរ​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​វា​ជា​ក្រែម​ ឬជែល​ដែល​មាន​ជា​តិ​ជែ​លពី​ប្រទាល​កន្ទុយក្រពើ​យ៉ាងតិច50​%។

    ដំឡូងបារាំង​ឆៅ​ : ទឹកដែល​មាននៅ​ក្នុង​ដំឡូងបារាំង​ឆៅ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​កម្ចាត់​ចោល​រាល់​អាចម៍រុយ​ទាំង​ឡាយ​ដែល​មាន​វត្តមាន​នៅ​លើ​ស្បែក​។ ទឹក​ដំឡូងបារាំង​ឆៅ​នឹង​ដើរតួ​ជា​ភ្នាក់ងារ​កម្ចាត់​ជាតិ​ពណ៌ត្នោត​ ឬក្រម៉ៅ​ដែល​មាននៅ​លើ​ស្បែក​ចេញ​។ លទ្ធផល​អាច​មើលឃើញ​ក្នុងរយៈពេល​ប្រហែលជា​មួយ​សប្តាហ៍​ក្រោយមក​ (សម្រាប់​អាចម៍រុយ​ដែល​កើត​ថ្មី​)។ទឹកខ្មេះ​ : អាច​រាប់​ទុក​ថា​ជា​ឱសថ​កំពូល​មួយ​ប្រភេទ​ដែរ​ ដែល​ត្រូវ​បាន​រើស​យក​មក​ប្រើប្រាស់​ ដើម្បី​កម្ចាត់​ភាព​មិន​ស្មើគ្នា​នៃ​ពណ៌​នៅ​លើ​ស្បែក​។

    ទឹកខ្មេះ​ : មាន​ជាតិ​អាស៊ីត​អា​សេ​ទិច​ ដែល​ដើរតួ​ជា​ភ្នាក់ងារ​ជួយ​កម្ចាត់​ជាតិពណ៌​ខ្មៅ​បន្ថែម​ភា​ពស​ដល់​ស្បែក​។ ភាគច្រើន​ទឹកខ្មេះ​ទឹកត្នោត​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ (លាយ​ទឹកខ្មេះ​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា​ រួច​សឹម​យក​ល្បាយ​នោះ​ទៅ​លាង​សម្អាត​ផ្ទៃមុខ​)។

    ការពារ​ស្បែក​រាល់ថ្ងៃ​ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ​ : ដោយសារតែ​មួយ​ផ្នែក​នៃ​ការ​កើត​អាចម៍រុយ​បាន​មក​ពី​ការ​ទទួលរង​ឥទ្ធិពល​ពី​ពន្លឺ​ព្រះអាទិត្យ​នោះ​ អ្នកមាន​បទពិសោធ​ភាគច្រើន​ណែនាំ​ឱ្យ​អ្នកការពារ​ស្បែក​ជា​រៀងរាល់ថ្ងៃ​ ដោយ​ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​។ ពួកគេ​បាន​រៀបរាប់​ថា​ បើ​ទោះជា​វា​មិន​អាច​ការពារ​ស្បែក​បាន100​%ក្តី​ តែ​យ៉ាងហោចណាស់​ក៏​វា​អាច​ជួយ​បាន​ខ្លះ​ដែរ​។

    ការ​ព្យាបាល​ដោយ​ឡាស៊ែរ​ : នេះ​គឺជា​វិធី​ព្យាបាល​ថ្មី​មួយ​តាម​បច្ចេកទេស​ទំនើប​ ឆាប់​ទទួល​បាន​ប្រសិទ្ធភាព​ ទាំង​ចំពោះ​អាចម៍រុយ​ថ្មី​ និង​អាចម៍រុយ​ចាស់​។បន្ទាត់​ខាងលើ​បាន​ជម្រាប​មិត្ត​អ្នកអាន​រួច​ហើយ​ថា​ អាចម៍រុយ​កាន់តែ​នៅ​ថ្មី​ កាន់តែ​ងាយ​ក្នុង​ការ​ព្យាបាល​ ដូច្នេះ​សូម​រួសរាន់​ឡើង​ ចាប់ផ្តើម​ព្យាបាល​បញ្ហា​អាចម៍រុយ​នេះ​ភ្លាម​ទៅ​៕

  • ពិនិត្យ​សុខភាព​រាងកាយ​ភាព​រឹងប៉ឹង​

    ពិនិត្យ​សុខភាព​រាងកាយ​ភាព​រឹងប៉ឹង​

    សុខភាព​គឺជា​រឿង​សំខាន់​ ដូច្នេះ​យើង​គួរ​ឧស្សាហ៍​មើលថែ​ទាំ​ ពិនិត្យ​សុខភាព​ ពិនិត្យ​រាងកាយ​ និង​ពិនិត្យ​ភាព​រឹងប៉ឹង​ជាប្រចាំ​រៀងរាល់​ឆ្នាំ​ថា​ តើ​រាងកាយ​របស់​យើង​នៅតែ​មាំមួន​ និង​មាន​សុខភាព​ល្អ​ដូចមុន​ដែរ​ឬទេ​? ដូច្នេះ​យើង​មិន​គួរ​បង្អែរបង្អង់​យូរ​ឡើយ​…។

    ពិនិត្យមើល​សុខភាព​ និង​រាងកាយ​ដូច​ 7ចំណុច​ខាងក្រោម​នេះ​ យើង​នឹង​បានដឹង​ថា​ តើ​អវយវ​: និង​ប្រព័ន្ធ​ការ​ធ្វើការងារ​ខាងក្នុង​រាង​កាយ​ជា​អ្វី​ និង​ប្រក្រតី​យ៉ាងណា​ខ្លះ​?

    1. ការ​គិត​ – ការ​ចងចាំ​
    អវយវ:ដែល​ហៅថា​ ខួរក្បាល​របស់​មនុស្សយើង​មាន​កោសិកា​ប្រសាទ​ដែល​មាន​មែក​ខ្នែង​បែកសា​ខា​កើតឡើង​ថ្មី​គ្រប់​វិនាទី​ ដោយ​កោសិកា​នី​មួយ​ៗនឹង​តភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​កោសិកា​ប្រសាទ​ផ្សេងទៀត​ និង​ថ្ពក់​យក​ដំណឹង​ព័ត៌មាន​ដែល​ចូល​មក​ក្នុង​ខួរក្បាល​ជា​ខ្សែ​បណ្តាញ​។

    2. ដើមទ្រូង​
    គឺជា​ផ្នែក​ដែល​ផ្គុំ​ឡើង​មក​ដោយ​សាច់ដុំ​ ខ្លាញ់​ និង​ក្រ​ពេញ​ផ្សេង​ៗ។ ដើមទ្រូង​ដែល​តូច​ ឬធំ​ ការពិត​ទៅ​អាស្រ័យ​លើ​ការ​ប្រមូល​ផ្តុំ​របស់​កោសិកា​ខ្លាញ់​។

    3. បេះដូង​
    អវយវ:ដែល​ជា​ចំណុច​កណ្តាល​របស់​ប្រព័ន្ធ​ឈាម​រត់​ ដែល​មាន​ខ្នាត​មិនធំ​ជាង​កណ្តាប់​ដៃ​របស់​ម្ចាស់​វា​ឡើយ​ ហើយ​បើ​យក​ទៅ​ថ្លឹង​វិញ​ ​;យើង​នឹង​ដឹង​ថា​ វា​មាន​ទម្ងន់​ប្រមាណ​ជា​ 300ក្រាម​(3ខាំ​) តែ​មិន​គួរ​ឱ្យ​ជឿ​ឡើយ​ថា​ អវយវ:មួយដុំ​តូច​នេះ​អាច​លោត​បាន​ដោយ​គ្មាន​ការ​ឈប់សម្រាក​បាន​ដល់ទៅ​ 90,000ដង​ក្នុង​ 1ថ្ងៃ​។

    4. ទឹកនោមផ្អែម​
    ភាព​ខុសប្រក្រតី​របស់​ប្រព័ន្ធ​ដុត​បំផ្លាញ​ជាតិ​ស្ករ​ដែល​នឹង​នាំទៅរក​ការ​ឈឺថ្កាត់​ដោយ​ជំងឺ​ទឹកនោមផ្អែម​ ​; ច្រើនតែ​កើតឡើង​ដោយសារ​អ័រម៉ូន​ អុីន​ស៊ូ​លី​នខា​ងក្នុង​រាងកាយ​មិន​អាច​គ្រប់គ្រង​ជាតិ​ស្ករ​នៅក្នុង​ឈាម​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ប្រក្រតី​បាន​។

    5. តុល្យភាព​របស់​អាស៊ីត​-ក្បុង​
    ស្ទើរតែ​គ្រប់​កម្មវិធី​របស់​ប្រព័ន្ធ​ជីវិត​សុទ្ធតែ​ស្ថិតនៅ​លើ​តុល្យភាព​នៃ​ភាពជា​អាស៊ីត​-ក្បុង​ខាងក្នុង​រាងកាយ​ តែ​តុល្យភាព​នេះ​ច្រើនតែ​ប្រែប្រួល​ និង​ត្រូវ​បំផ្លាញ​ដោយសារតែ​ភាព​តានតឹង​ធុញថប់​ និង​ភោជ​នា​ហារ​ដែល​គ្មាន​កំណត់​ ដែល​វា​នឹង​ហុច​ផល​ឱ្យ​ជាតិ​អាស៊ីត​នៅក្នុង​រាងកាយ​កើនឡើង​ខ្ពស់​ និង​ធ្វើ​ឱ្យ​កើត​ផល​អាក្រក់​ដល់​សុខភាព​ដែល​យើង​អាច​មើលឃើញ​ច្បាស់​នោះ​គឺ​ ការ​ឈឺចុក​ចាប់​តាម​សាច់ដុំ​ និង​ហើម​តាម​សន្លាក់ដៃ​-ជើង​ជាដើម​។

    6. ប្រព័ន្ធ​ការពារ​ជំងឺ
    ​ខ្សែ​បណ្តាញ​របស់​កោសិកា​ និង​អវយវ:ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារ​ជំងឺ​នេះ​មាន​ទម្ងន់​ប្រមាណ​ជា​ 2គីឡូក្រាម​ គឺជា​ផ្នែក​មួយ​ដែល​ត្រៀមខ្លួន​ជាស្រេច​ និង​ឆាប់រហ័ស​ជានិច្ច​ក្នុង​ការវាយប្រហារ​នូវ​អ្វី​ចម្លែក​ដែល​ចូល​មក​ក្នុង​ខ្លួនប្រាណ​របស់​យើង​។

    7. លំហូរ​វិល​របស់​លោហិត​
    បើ​សរសៃឈាម​រឹតតែ​មាន​ភាព​យឹត​យារ​ខ្លាំង​ប៉ុនណា​ នឹង​រឹតតែ​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​មក​តោង​ និង​ញ៉ុក​ណែន​នៅ​ខាងក្នុង​សរសៃឈាម​ នឹង​កាន់តែ​ពិបាក​ប៉ុន​នោះ​ដែរ​ ហើយ​នៅពេល​សរសៃឈាម​គ្មាន​ជាតិ​ខ្លាញ់​មក​តោង​ជាប់​ញ៉ុក​ណែន​រាំងស្ទះ​ការ​ហូរ​របស់​ឈាម​នោះ​ ឈាម​នឹងអាច​ហូរ​ទៅដល់​គ្រប់​ទីកន្លែង​របស់​រាងកាយ​បាន​ ហុច​ផល​ឱ្យ​រាងកាយ​មាន​សុខភាព​ល្អ​ សាច់​ស្បែក​ស្អាត​ស្រស់ថ្លា​ជានិច្ច​៕

  • គន្លឹះ​នៃ​ការ​ចម្អិន​អាហារ “បន្លែ” ឱ្យ​រក្សា បាន​សារធាតុ​អាហារ​បាន​ច្រើន​បំផុត

    គន្លឹះ​នៃ​ការ​ចម្អិន​អាហារ “បន្លែ” ឱ្យ​រក្សា បាន​សារធាតុ​អាហារ​បាន​ច្រើន​បំផុត

    ការ​ចម្អិន​បន្លែ​ជា​អាហារ​នេះ​ រឿង​សំខាន់​បំផុត​គឺ​ គួរ​ប្រើ​ភ្លើង​ខ្លាំង​ និង​ចម្អិន​យ៉ាង​ឆាប់រហ័ស​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មិន​បាត់បង់​គុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ច្រើន​។ ការ​បន្ថែម​ “ទឹកខ្មេះ​” ចូល​ទៅ​បន្តិចបន្តួច​មិន​ត្រឹមតែ​ជា​ការ​បង្កើន​រសជាតិ​របស់​ម្ហូបអាហារ​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ជា​ការ​ថែរក្សា​វីតាមីន​ C បាន​ទៀតផង​ ហើយ​ការប្រើ​ប្រាស់​ឧបករណ៍​ផ្ទះបាយ​សម្រាប់​ឆា​ ឬស្ងោរ​បន្លែ​វិញ​ ក៏​គួរ​ប្រើ​ឧបករណ៍​ពពួក​ដែក​ ដូចជា​ខ្ទះ​ដែក​ជាដើម​ ដែល​វា​នឹង​ជួយ​ឱ្យ​បាត់បង់​វីតាមីន​អស់​តិច​បំផុត​។

    ការ​ស្ងោរ​
    1. ព្យាយាម​ប្រើ​ទឹក​ឱ្យ​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការ​ស្ងោរ​បន្លែ​។
    2. រង់ចាំ​ឱ្យ​ទឹកពុះ​ខ្លាំង​ សឹម​ដាក់​បន្លែ​ចូល​ទៅ​ និង​មិន​គួរ​ទុក​ឱ្យ​ទឹកពុះ​ ឬរម្ងាស់​យូរ​ឡើយ​។
    3. បិទ​គម្របឆ្នាំង​គ្រប់ពេល​ ដើម្បី​ឱ្យ​ទឹក​ឆាប់​ពុះ​ និង​បន្លែ​ឆាប់​ឆ្អិន​។
    4. បន្លែ​ពណ៌បៃតង​ ចូរ​ស្រុស​ ឬដាក់​ចូល​នៅ​ពេល​ទឹកពុះ​ រួច​រង់ចាំ​ឱ្យ​ទឹកពុះ​ម្ដងទៀត​ ទើប​ដួស​ឡើង​តែម្ដង​។
    5. បើជា​បន្លែ​មើម​វិញ​ គួរ​ដាំទឹក​ឱ្យ​ពុះ​ រួច​បន្ថយ​ភ្លើង​បន្តិច​ ហើយ​យក​បន្លែ​ដែល​ត្រៀម​រួចជាស្រេច​ដាក់​ចូល​ទៅ​ទាំងមូល​ ឬហាន់​ជា​ដុំ​ៗក៏បាន​។
    6. បើ​បន្លែ​ដែល​យើង​ត្រូវការ​ស្ងោរ​ ឬស្រុស​មាន​បរិមាណ​ច្រើន​ ចូរ​បែង​ជា​ចំ​ណែ​កៗ​ មិន​គួរ​យក​ទៅ​ដាក់​ស្ងោរ​ ឬស្រុស​ដំណាល​គ្នា​ច្រើន​ៗទេ​ ព្រោះ​បើ​មាន​បរិមាណ​ច្រើនជ្រុល​ពេក​ នឹង​ត្រូវ​ប្រើ​ពេលវេលា​យូរ​ ហើយនឹង​ធ្វើ​ឱ្យ​បាត់បង់​គុណ​តម្លៃ​នៃ​សារធាតុ​អាហារ​អស់​ច្រើន​ទៀតផង​។

    ការ​ឆា​
    1. ត្រៀម​គ្រឿងផ្សំ​គ្រប់យ៉ាង​ឱ្យ​រួចជាស្រេច​ ដោយសារតែ​បន្លែ​ដែល​ដាក់​ឆា​នៅក្នុង​ខ្ទះ​រឹតតែ​យូរ​ រឹតតែ​បាត់បង់​គុណ​តម្លៃ​នៃ​សារធាតុ​អាហារ​ និង​ភាព​ស្រួយ​ឆ្ងាញ់​ប៉ុន​នោះ​ដែរ​។
    2. ធ្វើ​ឱ្យ​បន្លែ​ស្ងួត​ ឬស្រស់ទឹក​ឱ្យ​បាន​ច្រើ​នបំ​ផុត​ ព្រោះ​បើ​នៅ​មាន​ទឹក​នៅ​ជាប់​លើ​បន្លែ​ច្រើន​(ជាពិសេស​បន្លែ​ស្លឹក​)រឹតតែ​ធ្វើ​ឱ្យ​ប្រើ​រយៈពេល​នៃ​ការ​ឆា​យូរ​ឡើង​ ថែមទាំង​បាត់បង់​គុណ​តម្លៃ​នៃ​សារធាតុ​អាហារ​ និង​ភាព​ឆ្ងាញ់​អស់​ទៀតផង​។
    3. មុន​ចាប់ផ្ដើម​ឆា​ គួរ​ដាក់​ខ្ទះ​នៅ​លើ​ភ្លើង​ឱ្យ​ក្ដៅ​សព្វ​ជាមុន​សិន​។
    4. ធ្វើការ​ញែក​បំបែក​ ឬដាក់​ផ្នែក​ណា​របស់​បន្លែ​ដែល​ក្រ​ឆ្អិន​ចូល​ឆា​មុនគេ​ ដូចជា​ មែក​បន្លែ​ និង​ដើម​ រួច​សឹម​ដាក់​ស្លឹក​ចូល​ទៅ​ ដាក់គ្រឿង​ឆាប់​ៗ និង​ឆ្អិន​ហើយ​ប្រញាប់​ដួស​ឡើង​ពី​ខ្ទះ​ ហើយ​ប្រញាប់​ទទួលទាន​ភ្លាម​។

    ការ​រម្ងាស់​ឱ្យ​ផុយ​
    1. ហាន់​បន្លែ​ទំហំ​ធំល្មម​ មិនធំ​ជ្រុល​ពេក​ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​ក្រ​ឆ្អិន​។
    2. ដាក់​បន្លែ​ស្លឹក​ចូល​ទៅ​ក្រោយគេ​ ព្រោះ​វា​ឆាប់​ផុយ​។
    3. បិទ​គម្របឆ្នាំង​ឱ្យ​ជិត​។

    ការ​ចំហុយ​
    1. ត្រូវ​ដាំទឹក​ឱ្យ​ពុះ​ជាមុន​សិន​ រួច​សឹម​ដាក់​បន្លែ​ដែល​ត្រូវការ​ចំហុយ​ចូល​ទៅ​ ដើម្បី​កុំឱ្យ​បន្លែ​ប៉ះ​នឹង​កម្ដៅ​យូរ​ជ្រុល​ពេក​។
    2. បិទ​គម្របឆ្នាំង​ឱ្យ​ជិត​ ការពារ​កុំឱ្យ​ចំហាយ​ទឹក​ភាយ​ចេញ​មក​ក្រៅ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​កម្ដៅ​នៅ​ខាងក្នុង​ និង​ធ្វើ​ឱ្យ​អាហារ​ក្រ​ឆ្អិន​៕

  • ប្រយោជន៍​របស់​បន្លែ​តាម​ពណ៌​នី​មួយ​ៗ

    ប្រយោជន៍​របស់​បន្លែ​តាម​ពណ៌​នី​មួយ​ៗ

    តើ​បន្លែ​ទាំ​ 4ពណ៌​ខាងក្រោម​នេះ​មានគុណ​ប្រយោជន៍អ្វី​ខ្លះ​? បន្លែ​ជា​អាហារ​ប្រកបដោយ​គុណប្រយោជន៍​ និង​សម្បូរ​ ទៅ​ដោយសារ​ធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ច្រើន​ប្រភេទ​ ជួយការ​ពារ​យើង​ពី​ជំងឺ​ដង្កា​ត់​ផ្សេង​ៗ ។ បន្លែ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​នេះ​ចែកចេញជា​ 4ក្រុម​ធំៗ​ទៅតាម​ពណ៌​ ដែល​ផ្តល់​នូវ​គុណប្រយោជន៍​ខុសប្លែក​ពីគ្នាដូច្នេះ​យើង​គួរ​ញ៉ាំ​បន្លែ​ឱ្យ​បាន​ច្រើនពណ៌​ក្នុង1ថ្ងៃ​ៗ ដើម្បី​ឱ្យ​រាងកាយ​បាន​ទទួលគុណ​ប្រយោជន៍​ និង​សារធាតុ​អាហារ​យ៉ាង​បរិបូរណ៍​​ និង​ពេញលេញ​។

    1. បន្លែ​ពណ៌ក្រហម​ មាន​ដូចជា​ ម្ទេស​ក្រហម​ ប៉េងប៉ោះ​ទុំ​-ល- កើត​ចេញពី​គ្រាប់​ពណ៌​ក្នុង​ក្រុម​ ឡៃ​ខូ​ហ្វ៊ី​ន ជួយ​ពន្យារ​ភាព​ចុះ​ខ្សោយ​របស់​កោសិកា​ក្នុង​រាងកាយកាត់បន្ថយ​ភា​ពប្រ​ថុយប្រ​ថាន​នឹង​ការ​កើតរោគ​បេះដូង​ និង​សរសៃឈាម​កកស្ទះ​ក្នុង​ខួរក្បាល​។

    2. បន្លែ​ពណ៌លឿងទុំ​ + ពណ៌លឿង​ មក​ពី​គ្រាប់​ពណ៌​ក្រុ​មឃែ​រ៉ូ​ធី​ណយដ៍​ វីតាមីន​ A​ វីតាមីន​ C ជួយ​ថែបំប៉ន​កែវភ្នែក​ ធ្វើ​ឱ្យ​អាច​មើលឃើញ​បាន​ច្បាស់​ ទោះជា​ក្នុង​ពេលយប់​ក៏ដោយ​។ ការ​ពារ​ជំងឺ​ឡើងបាយ​ភ្នែក​ បំប៉ន​បេះដូង​ និង​សរសៃ​ឈាម​។ បន្លែ​ពណ៌​នេះ​មាន​ដូចជា​ ល្ពៅ​ និង​មើម​ការ៉ុត​ ជាដើម​។ល ។

    3. បន្លែ​ពណ៌បៃតង​ មាន​ដូចជា​ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃ​តង​ផ្សេង​ៗ មក​ពី​ក្រុម​គ្រាប់​ពណ៌​ដែល​មានឈ្មោះ​ថា​ ខ្លូ​រ៉ូ​ហ្វៀ​ល និង​សារធាតុ​ប្រភេទ​ផ្សេងទៀត​ ដែល​ជួយការ​ពារ​ DNA​ មិន​ឱ្យ​ត្រូវ​បំផ្លាញ​រហូត​ក្លាយទៅជា​ដុំ​សាច់​អាក្រក់​។ ព្យាបាល​សរសៃឈាម​ឱ្យ​រឹងមាំ​ ជួយ​បង្កើន​សមត្ថ​ភាព​ការ​ធ្វើការងារ​របស់​រាងកាយ​ និង​ជួយ​កម្ទេច​មេរោគ​អតិសុខុម​ប្រាណ​ ដែល​បង្ក​ផល​អាក្រក់​ដល់​សុខភាព​ បំប៉ន​ខួរក្បាល​ និង​ការ​ចងចាំ​ ហើយ​និង​បំប៉ន​សុខភាព​មនុស្ស​ដែល​មាន​អាយុ​ច្រើន​(មនុស្សចាស់​)។

    4. បន្លែ​ពណ៌ស​ ពណ៌​ស្ករ​ខ្ចី​ មក​ពី​គ្រាប់​ពណ៌​ក្រុម​ អ៊ែន​ថូ​ស៊ែ​នធីន​ បន្លែ​ក្នុង​ក្រុម​នេះ​មាន​ដូចជា​ មើម​ខ្ទឹមស​ មើម​ខ្ទឹម​ បារាំង​ ផ្សឹ​ត សេ​លើ​រី​ មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ បញ្ចុះ​កូ​លេ​ស្តេ​រ៉ូល​ ប្រឆាំង​នឹង​ការ​កើត​សាច់​ដុះ ការពារ​មហារីក​ រោគ​បេះដូង​ ប្រឆាំង​ការ​ឆ្លង​ចូល​នៃ​មេរោគ​ ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ និង​បង្កើន​ភាព​ស៊ាំ​នឹង​ជំងឺ​៕

  • កើតមាន​អាការផ្សេងៗនៅលើ​បាតដៃ តើ​ប្រាប់​ពី​សញ្ញា​សុខភាព​អ្វីខ្លះ?

    កើតមាន​អាការផ្សេងៗនៅលើ​បាតដៃ តើ​ប្រាប់​ពី​សញ្ញា​សុខភាព​អ្វីខ្លះ?

    រោគសញ្ញា​ និង​ប្រតិកម្ម​លើ​រាងកាយ​ ក៏អាច​ជា​សញ្ញា​បញ្ជាក់​ឱ្យ​ដឹង​អំពី​បញ្ហា​សុខភាព​របស់​មនុស្សយើង​បាន​ផង​ដែរ​។ រោគសញ្ញា​ទាំងនោះ​អាច​លេចចេញ​ឡើង​បាន​គ្រប់ពេលវេលា​ ប្រសិនបើ​មាន​អ្វី​ខុសប្រក្រតី​ចំពោះ​សុខភាព​រាងកាយ​របស់​អ្នក​។ ដូច្នេះ​ការ​ឧស្សាហ៍​សង្កេតមើល​ប្រតិកម្ម​លើ​ស្បែក​ អាច​ជួយ​យើង​ឱ្យ​ដឹងមុន​ពី​ជំងឺ​ និង​រក​វិធី​ព្យាបាល​បាន​ទាន់ពេល​វេលា​។ តាមពិត​ទៅ​រាល់​ជំ​ងឺ​ផ្សេង​ៗដែល​កើតមានឡើង​នៅ​លើ​រាងកាយ​ សុទ្ធតែ​បង្ហាញ​រោគសញ្ញា​ មុននឹង​វា​វិវត្ត​ទៅដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ គ្រាន់តែ​អ្នក​មិនបាន​ចាប់អារម្មណ៍​តែប៉ុណ្ណោះ​។ សូម្បីតែ​សញ្ញា​មួយចំនួន​នៅ​លើ​ស្បែក​ បាតដៃ​ ក៏អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​អ្នក​ដែរ​ ហេតុនេះ​អ្នក​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំង​បំផុត​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន ចង់ឱ្យ​ប្រិយមិត្ត​អ្នកអាន​បាន​យកចិត្ត​ទុកដាក់​ចំពោះ​រោគសញ្ញា​ទាំងប៉ុន្មាន​ដែល​កំពុង​ប្រាប់​អ្នក​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​។

    បាតដៃ​ក្រហម​
    គ្រូពេទ្យ​បាន​ពន្យល់​ថា​ បាតដៃ​មាន​ពណ៌​ក្រ​ហម​ គឺជា​សញ្ញា​នៃ​បញ្ហា​ថ្លើម​។ ជា​ធម្មតា​ពណ៌​ក្រ​ហម​នេះ​ លេចឡើង​នៅ​តាម​គែម​ៗនៃ​បាតដៃដោយសារតែ​កើតមាន​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​។ ចំណែក​ឯជំងឺ​រលាក​ទងសួត​ រលាក​សន្លាក់​រ៉ាំរ៉ៃ​ ក៏អាច​បណ្តាល​ឱ្យ​បាតដៃ​ឡើងពណ៌​ក្រហម​ផង​ដែរ​។ ដូច្នេះ​ការកំណត់​រោគសញ្ញា​ត្រូវ​បាន​ពិនិត្យ​បន្ថែម​ទៀត​ទៅតាម​អាការ​របស់​អ្នក​ជំងឺ​។

    បាតដៃ​ស្ពឹក​ស្រពន់​ ឬឈឺចាប់​
    តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ថា​ តែងតែមាន​ការ​ឈឺចាប់​ ឬស្ពឹក​ស្រពន់​នៅ​លើ​បាតដៃ​ ពេល​ភ្ញាក់​ពី​គេង​មែនទេ​? ក្នុងករណី​មួយចំនួន​រោគសញ្ញា​នេះ​ អាច​បណ្តាល​មក​ពី​បញ្ហា​សរសៃ​ឈាម​វែន​ ឆ្អឹង​ប្រអប់ដៃ​មានរបួស​ កើតជំងឺ​ខ្វះឈាម​ ឬជំងឺ​ទឹក​នោម​ផ្អែម​។

    បាតដៃ​ស្ងួត​របកស្បែក​
    មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្តាល​ឱ្យ​ស្បែក​ស្ងួត​ គឺ​ខ្វះ​ជាតិទឹក​ ជា​ធម្មតា​ចំពោះ​ស្ត្រី​កើតឡើង​ក្នុងអំឡុងពេល​រាំងរដូវ​។ ដើម្បី​ចៀសវាង​ការ​បាត់​បង់​ជាតិទឹក​ អ្នក​គួរតែ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន និង​ប្រើ​ឡេ​លាប​ផ្តល់​សំណើម​ដល់​បាតដៃ​របស់​អ្នកផង​ដែរ​។ ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ជំងឺ​ Exfoliative​ Keratolysis​ ក៏​អ្នក​អាច​សម្គាល់​ដឹង​ថា​ មាន​អាការ​របកស្បែក​លើ​បាតដៃ​ និង​ពេលខ្លះ​កើតឡើង​នៅ​បាតជើង​ទៀតផង​។

    ក្រចក​របក​
    ក្រចកដៃ​របក​ គឺជា​សញ្ញា​នៃ​បញ្ហា​ខ្វះ​ជាតិ​ស័ង្កសី​ក្នុង​រាងកាយ​។ សារធាតុ​ស័ង្កសី​ ពិតជា​មាន​សារ:សំខាន់​ខ្លាំង​ណាស់​ចំពោះ​សុខភាព​ វា​ជួយ​ព្យាបាល​មុខរបួស​ ជួសជុល​កោសិកា​ខូចខាត​ និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​រាងកាយ​។

    ហើមសន្លាក់​តាម​ម្រាមដៃ​ និង​ម្រាមដៃ​មិន​មាន​កម្លាំង​
    នេះ​គឺជា​សញ្ញា​មួយទៀត​ ដែល​បង្ហាញ​ពី​ជំ​ងឺ​ធ្ងន់ធ្ងរ​ ដូចជា​ មហារីក​សួត​ ឬជំងឺបេះដូង​។ ដូច្នេះ​អ្នក​គួរតែ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត​ប្រសិនបើ​អ្នក​សង្កេតឃើញ​រោ​គស​ញ្ហា​ព្រមាន​នៅ​លើ​បាតដៃ​បែបនេះ​៕

  • វិធី​បំបាត់​មុន​ និង​ស្នាម​លើ​ផ្ទៃមុខ​

    វិធី​បំបាត់​មុន​ និង​ស្នាម​លើ​ផ្ទៃមុខ​

    មុន​ និង​ស្នាម​ ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ គឺជា​ក្តី​កង្វល់​របស់​ស្ត្រី​មួយភាគធំ​ ប៉ុន្តែ​យើង​ចង់​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ពី​កង្វល់​របស់​មនុស្ស​ភាគច្រើន​ឱ្យ​នៅ​ត្រឹម​មនុស្ស​មួយចំនួន​តូច​ ពី​មនុស្ស​មួយចំនួន​តូច​ ឱ្យមក​ជា​លែង​មានការ​បារម្ភ​ចំពោះ​បញ្ហា​នេះ​វិញ​ម្តង​។ ដូច្នេះ​ទស្សនាវដ្តី​យើង​ចង់​សុំ​ឱ្យ​លោកអ្នក​សាកល្បង​វិធីសាស្ត្រ​នៃ​ការ​បំបាត់ស្នាម​មួយចំនួន​ដូច​ខាងក្រោម​៖

    ប៉េងប៉ោះ​ : សម្បូរទៅដោយ​វីតាមីន​ A និង​ C ដែល​អាច​ជួយ​ចិញ្ចឹម​ និង​កម្ចាត់​មុន​ ព្រមទាំង​ស្លាក​ស្នាម​ចោល​យ៉ាង​មានប្រសិទ្ធភាព​។ ដោយ​គ្រាន់​តែ​យក​ចំណិត​ប៉េងប៉ោះ​មក​បិទ​ពីលើ​ទីតាំង​ដែល​មាន​មុន​ ឬស្នាម​រយៈពេល20​-30នាទី​ រួច​សឹម​សម្អាត​ចេញ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។

    ពោត​ : វា​ហាក់​ខុសប្លែក​ពី​វិ​ធី​មុន​ៗ ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ពោត​សម្បូរទៅដោយ​វីតាមីនA​ ដែល​ស្បែក​ត្រូវការ​ ដើម្បី​រក្សា​សំណើម​ ការពារ​ភាព​យារ​ធ្លាក់​ និង​ការ​កើតមុន​។ ដំបូង​អ្នក​ត្រូវ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត​ រួច​ជ្រើសរើស​យក​ផ្លែ​ពោត​ ខ្ចី​ណា​ដែល​នៅ​ស្រស់​ យក​មក​ត្រដុស​លើ​ផ្ទៃមុខ​ រយៈពេល​15​-20នាទី​ ទើប​ជម្រះ​ចេញ​ឱ្យ​ស្អាត​ដោយ​ទឹក​ស្អាត​។

    ផ្នែក​សនៃ​ស៊ុត​ : វា​ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ថែរក្សា​ និង​បន្ថែម​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែក​មុខ​។ ផ្នែក​សនៃ​ស៊ុត​ក៏អាច​កម្ចាត់​មុន​ និង​ស្លាកស្នាម​ចេញពី​ផ្ទៃមុខ​ផង​ដែរ​។ ម៉ាស​បិទមុខ​ផលិត​ពី​ផ្នែក​ពណ៌ស​នៃ​ស៊ុត​គឺជា​ម៉ាស​ប្រភេ​ទងាយៗ​ តែ​អាច​សម្រួល​ដល់​បញ្ហា​ផ្ទៃមុខ​យ៉ាង​មានប្រសិទ្ធភាព​។

    តែ​ : ប្រសិនបើ​អ្នកចូលចិត្ត​ទទួលទានទឹក​តែ​ (តែ​ខ្មៅ​) សូមកុំ​បោះចោល​កាក​តែ​ឱ្យ​សោះ​ ព្រោះ​ថា​កាក​តែ​នៅ​អាច​ផ្តល់​នូវ​គុណសម្បត្តិ​មួយទៀត​គឺ​ជួយ​ថែរក្សា​សម្រស់​ស្បែក​មុខ​របស់​អ្នក​។ដោយ​គ្រាន់តែ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត​ រួច​យក​កាក​តែម​កបំពោក​លើ​ផ្ទៃមុខ​ ឬកន្លែង​ដែល​មាន​មុន​ ឬស្នាម​មុន​ ទុកចោល​ប្រហែលជា15នា​ទី​ រួច​សម្អាត​ចេញ​ឱ្យ​ស្អាត​ជាការស្រេច​។

    អនុវត្ត​តាមវិធី​ណាមួយ​ខាងលើ​ឱ្យ​បាន2​-3ដង​ក្នុង​មួយ​សប្តាហ៍​ ហើយ​មិនយូរ​នោះ​ទេ អ្នក​ពិត​ជា​បានឃើញ​ពី​លទ្ធផល​ជាមិនខាន​។ សូម​ចាំ​ថា​ ការ​ព្យាបាល​ដោយ​វិធី​នេះ​គឺ​ត្រូវ​ចំណាយពេល​វេ​លា​យូរ​បន្តិច​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ប្រញាប់​ទទួល​បាន​លទ្ធផល​នោះ​ លោកអ្នក​ក៏អាច​ជ្រើស​ប្រើ​ផលិតផល​ជំនួយ​ក៏បាន​ ដូចជា​ប្រភេទ​ថ្នាំ​បំបាត់​ស្លាកស្នាម​ជាដើម​៕

  • សោកស្ដាយ​ផង​!​ ​Facebook​ ​នឹង​បិទ​ដំណើរការ​មុខងារ​ ​Group​ ​Stories​

    សោកស្ដាយ​ផង​!​ ​Facebook​ ​នឹង​បិទ​ដំណើរការ​មុខងារ​ ​Group​ ​Stories​

    ​ក្រុមហ៊ុន​ហ្វេ​សប៊ុ​ក​ ​(​Facebook​)​ ​នឹង​បិទ​ដំណើរការ​មុខងារ​ ​Group​ ​Stories​ ​យោង​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ ​Engadget​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ហ្វេ​សប៊ុ​ក​ ​នឹង​បញ្ចប់​ការប្រើ​ប្រាស់​មុខងារ​ ​Group​ ​Stories​ ​នៅ​ថ្ងៃទី26​ ​ខែកញ្ញា​ស្អែកនេះ​។​ ​

    ​មុខងារ​ ​Group​ ​Stories​ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក​ ​កាលពី​ខែធ្នូ​ ​ឆ្នាំ​កន្លងទៅ​ ​ដែល​អាច​ឱ្យ​លោកអ្នក​ចែកចាយ​រូបភាព​ ​និង​វីដេអូ​ជា​ក្រុម​បាន​ ​ក្នុងរយៈពេល​ ​24ម៉ោង​ ​(​ទិន្នន័យ​នឹង​ត្រូវ​បាន​លុបចោល​បន្ទាប់ពី​ ​24ម៉ោង​)​។​ ​
    ​នា​វេលា​ម៉ោង​ ​11យប់​ ​ថ្ងៃទី26​ ​ខែកញ្ញា​ ​(​ម៉ោង​នៅ​កម្ពុជា​)​ ​Group​ ​Stories​ ​ទាំងអស់​នឹង​ត្រូវ​បាន​លុបចោល​ ​ហើយ​លោកអ្នក​ក៏​លែង​អាច​ប្រើប្រាស់​បាន​ទៀត​ដែរ​៕​