Category: សង្គម និងសេដ្ឋកិច្ច

  • តារា​ថៃ​ ​កញ្ញា​ ​Pancake​ ​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើលក្នុងថ្ងៃ​បើក​ ​BE​ ​EMPIRE​

    តារា​ថៃ​ ​កញ្ញា​ ​Pancake​ ​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើលក្នុងថ្ងៃ​បើក​ ​BE​ ​EMPIRE​

    ​តារា​សម្តែង​ថៃ​ល្បីឈ្មោះ​កញ្ញា​ ​Pancake​ ​Khemanit​ ​ជា​ញឹកញាប់​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​យើង​ ​ដើម្បី​បំពេញការងារ​ផ្ទាល់ខ្លួន​ ​ដូចជា​ការចូលរួម​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​បណ្តា​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន​ជាដើម​។​

    ​នៅ​ថ្ងៃទី​ ​6​ ​ខែតុលា​ ​ម្សិលមិញ​នេះ​ ​គេ​បានឃើញ​តារា​ស្រី​ថៃ​រូប​នេះ​បាន​ត្រលប់​មក​កម្ពុជា​ជាថ្មី​ម្តង​ទៀ​យ៉ាង​ស្ងាត់​ៗ​ ​ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​ ​និង​ក្រុម​អ្នកតំណាង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​ ​ផេន​ស៊ី​ ​ដែលគេ​ដឹង​ថា​ ​ជា​ម្សៅ​ផាត់​មុ​ខ​ប៊្រេ​នរ​បស់​តារា​ស្រី​នេះ​ផ្ទាល់​តែម្ដង​ ​។​ ​កញ្ញា​ ​Pancake​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ឱ្យ​ដឹង​ថា​ ​ដំណើរ​មក​កម្ពុជា​ម្ដងនេះ​ ​គឺ​នាង​ចង់ឱ្យ​អ្នកគាំទ្រ​របស់​នាង​ ​ដែល​ជា​អ្នកតំណាង​ចែកចាយ​ម្សៅផាត់មុខ​ ​ផេន​ស៊ី​ ​បាន​ជួប​ ​និង​ធ្វើការ​ថតរូប​ដោយ​ផ្ទាល់​ជាមួយ​នាង​។​ ​ជំនួប​ម្ដងនេះ​ ​នាង​ចាត់ទុកថា​ ​ជា​ការ​លើកទឹកចិត្តនិងផ្ដល់ក្ដីស្រឡាញ់ត​ដល់​គ្រួ​សារ​ផេន​ស៊ី​ប្រចាំ​កម្ពុជា​តែម្ដង​។​

    ​យ៉ាងណាមិញ​ ​អតីត​តារា​សម្ដែង​ស្រី​ ​និង​ពិធី​ការិនី​កញ្ញា​ ​យៀក​ ​លី​ ​ក៏បាន​អះអាង​ប្រាប់​ឡា​រ៉ែ​នដែ​រថា​ ​នាង​និង​គូ​ដណ្ដឹង​ ​បាន​បង្កើត​ក្រុមហ៊ុន​លក់​អន​ឡាន​ញ៍​មួយ​ដែល​មានឈ្មោះ​ថា​ ​BE​ ​EMPIRE​ ​​មាន​អាយុ​ជាង​មួយឆ្នាំ​តែ​ប៉ុន​ណោះ​ ​ក៏ប៉ុន្ដែបាន​នាំ​ផលិតផល​របស់​តារា​ស្រី​ ​Pancake​ ​គឺ​ម្សៅ​ផា​ត់​ផេន​ស៊ី​ ​មក​ចែកចាយ​និង​លក់​យ៉ាង​ស្របច្បាប់​ ​និង​ឥតមាន​របស់​ក្លែងបន្លំ​ ​ដោយមាន​បា​កូដ​ជា​សញ្ញាសម្គាល់​។​ ​កញ្ញា​ ​យៀក​ ​លី​ ​បាន​បន្ដ​ថា​ ​ក្រៅពីនោះ​ក៏​មាន​ផលិតផល​ដែល​ដាក់​លក់​នៅក្នុង​ ​BE​ ​EMPIRE​ ​នេះ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​សុទ្ធតែ​ផលិត​ផ​លល្អៗ​ ​និង​ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ ​ដែល​អាច​ផ្ដល់​ទំនុកចិត្ត​យ៉ាង​មុតមាំ​ដល់​អតិថិជន​។​ ​រហូត​មកទល់​ពេលនេះ​ ​BE​ ​EMPIRE​ ​បាន​កើប​ប្រាប់​ចំណូល​ច្រើនសម​ល្មម​ ក៏​ដោយសារតែ​មាន​អ្នកតំណាង​ចែកចាយ​លក់​គ្រប់​ ​ខេត្ត​ ​ក្រុង​ ​និង​រាជធានី​ ​ចំនួន​ពាន់ៗ​នាក់ដុតដៃដុតជើងក្នុងការលក់​។​ ​កញ្ញា​ ​យៀក​ ​លី​ ​បាន​ប្រកាស​ថា​ ​ដោយសារតែ​មានការ​សហការ​ធ្វើការងារ​យ៉ាង​ហ្មត់ចត់​ជាមួយ​ ​តារា​ស្រី​ថៃ​ ​Pancake​ ​ទើប​ថ្ងៃ​បើក​ ​BE​ ​EMPIRE​ ​នេះ​ ​ក៏ក្លាយជា​ពិធី​បើក​ប្រាស់​លក់​ ​ម្សៅ​ផា​ត់​ផេន​ស៊ី​ ​ដ៏ធំអធឹកអធមតែម្ដង​៕​

  • ប្លែក​មួយ​ទំហឹង​ ​ខួប​កូនស្រី​ ​ភិន​ ​សុ​ដា​លីស​ ​លេង​ឱ្យ​ភ្ញៀវ​កិត្តិយស​ស្លៀក​របៀប​ ​Super​ ​Hero​ ​ក្នុង​ហ្គេម​ទាំងអស់​

    ប្លែក​មួយ​ទំហឹង​ ​ខួប​កូនស្រី​ ​ភិន​ ​សុ​ដា​លីស​ ​លេង​ឱ្យ​ភ្ញៀវ​កិត្តិយស​ស្លៀក​របៀប​ ​Super​ ​Hero​ ​ក្នុង​ហ្គេម​ទាំងអស់​

    ​កាលពី​ល្ងាច​ម្សិលមិញ​ ​ក្រុម​តារា​ជាច្រើន​បាន​នាំគ្នា​ចូលរួម​កម្មវិធី​ខួបកំណើត​កូនស្រី​របស់​តារា​ស្រី​ ​ភិន​ ​សុ​ដា​លីស​។​ ​អ្វី​ដែលគេ​ចាប់អារម្មណ៍​ ​គឺ​គេ​ឃើញ​មិត្ត​ភ័ក្ត្រ​ ​និង​តារា​សិល្បៈ​មួយចំនួន​ ​តែងខ្លួន​តាម​លំនាំ​តួអង្គ​ក្នុង​ហ្គេម​អន​ឡាញ​ ​ដោយ​ក្នុង​ពិធី​នោះ​ ​ក៏​មានការ​ប្រកួត​រក​អ្នក​ត្រាប់តាម​ ​Hero​ ​ក្នុង​ហ្គេម​ ​ដែល​ដូច​ជាងគេ​ទាំង​សំលៀកបំពាក់​ ​និង​កាយវិការ​នោះ​ផង​។​ ​

    ​លោក​ ​អុិន​ ​សុ​ភិន​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារតែ​ ​ដំណក់​ឈាម​របស់​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​គឺជា​ចៅ​ដំបូង​ប្រចាំ​ត្រកូល​ ​ទើប​នាង​តូច​រូប​នេះ​ ​ស្ទើរតែ​ក្លាយជា​គ្រាប់ពេជ្រ​ក្នុង​គ្រួសារ​ ​ដែល​តម្រូវ​ឱ្យ​លោក​ ​សម្រេច​ថាត្រូវ​តែ​ចំណាយ​ធ្វើ​ខួប​ធំ​ឱ្យ​មួយឆ្នាំ​ម្ដង​ ​ដើម្បី​បាន​ជួបជុំ​មិត្ត​ភ័ក្ត្រ​ ​និង​អ្នក​សិល្បៈ​ផង​។​ ​ដើម្បី​ឱ្យ​កាន់តែ​សប្បាយ​ថែមទៀត​ ​កូនស្រី​របស់​លោក​ ​ក៏​បបួល​មិត្ត​ភ័ក្ត្រ​តែងខ្លួន​តាម​តួអង្គ​ហ្គេម​ ​ហើយ​លេង​ហ្គេម​ប្លែក​ៗ​ ​ដើម្បី​ទុកជា​ការ​ជួបជុំ​ប្រចាំឆ្នាំ​។​ ​លោក​បាន​ទាំង​ចាត់ទុកថា​ ​អោយ​តែ​ដល់​ថ្ងៃខួប​ចៅស្រី​ ​ខេ​ត​ធឺ​រី​ណា​ ​(​Katherina​)​ ​ដែលគេ​ស្គាល់​ថា​ជា​កូនស្រី​របស់​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​និង​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​គឺជា​ថ្ងៃ​ជួបជុំ​ប្រចាំឆ្នាំ​ដែល​ទោះជា​ត្រូវ​ចំណាយ​ប៉ុន្មាន​ក៏​ត្រូវតែ​រៀប​ពិធី​ជួបជុំ​ធំដុំ​នោះ​ផង​។​ ​អុីចឹង​ហើយ​ទើប​ក្នុង​ពិធី​នោះ​ ​ក្រៅពី​តារា​សិល្បៈ​ ​ក៏​មាន​ភ្ញៀវ​អ្នកមុខអ្នកការ​ចូលរួម​កុះករ​។​

    ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​បាន​អះអាង​ថា​ ​ដ្បិតតែ​រាល់ថ្ងៃ៦​ ​តុលា​ ​គឺជា​ខួប​របស់​កូនស្រី​ ​ប៉ុន្តែ​នាង​ក៏​ចាត់ទុកថា​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន​ ​និង​របស់​គ្រួសារ​ទាំងមូល​ផង​ដែរ​ ​ទើប​អ្នកនាង​នៅក្នុង​ឆ្នាំនេះ​ ​បាន​ប្រមូល​មិត្ត​ភ័ក្ត្រ​ ​និង​តារា​សិល្បៈ​ ​អោយ​កាត់​ឈុត​ត្រាប់តាម​តួអង្គ​ក្នុង​ហ្គេម​ ​ហើយ​មាន​ហ្គេម​ប្រកួត​ត្រាប់​រក​អ្នក​ដូច​តួអង្គ​ក្នុង​ហ្គេម​ជាងគេ​។​ ​ក្នុង​នោះ​តារាចម្រៀង​ ​កញ្ញា​ ​អេ​ដា​ ​ក៏​ក្លាយជា​អ្នកឈ្នះ​នៅក្នុង​យប់​នោះ​ដែរ​។​

    ​ ​សូម​ទស្សនា​ ​នួវ​រូបភាព​ខាងក្រោម​ ​ទាំងអស់គ្នា​៖​



  • ​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​បំផុស​ឱ្យ​មហាជន​ចូលរួមបរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ពិធី​ប្រគល់​50លាន​រៀល​

    ​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​បំផុស​ឱ្យ​មហាជន​ចូលរួមបរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ពិធី​ប្រគល់​50លាន​រៀល​

    ​តារាចម្រៀង​ល្បីល្បាញ​សម្រស់​ផូរផង់​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បង្ហាញខ្លួន​យ៉ាង​កា​លីប​ ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌​គ្រឿង​ពេញ​ ​Chateau​ ​Des​ ​Gems​ ​យ៉ាង​កក្រើក​នៅ​ខេត្តសៀមរាប​ ​ក្នុង​បរិវេណ​សណ្ឋាគារ​ ​Memoire​ ​Palace​ ​Resort​ ​and​ ​Spa​។​ ​ជាមួយនឹង​ការ​ប្រគល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ ​ចំនួន50លាន​រៀល​ ​ពី​ពិព័រណ៍​មួយ​នេះ​ ​កញ្ញា​បាន​ប្រកាស​អំពាវនាវ​។​

    ​ជាមួយនឹង​ការ​បកស្រាយ​បទចម្រៀង​ច្រើន​បទ​ ​អម​ដោយ​ឈុត​គ្រឿង​ពេជ្រ​លើ​ដងខ្លួន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ ​ដែល​កញ្ញា​ត្រូវ​បាន​ជ្រើស​ជាតា​រា​កិត្តិយស​ក្នុង​ពិ​ព័រ​ណ៌​ដ៏​ធំ​នេះ​ ​ក្រោម​អធិបតីភាព​លោកជំទាវ​ ​ទៀង​ ​អេង​ ​ទៀ​ ​សីហា​ ​ភរិយា​អភិបាលខេត្ត​សៀមរាប​។​ ​កញ្ញា​ថា​ ​ជា​លើកទីមួយ​ហើយ​ ​ដែល​នាង​បាន​ច្រៀង​ក្នុង​គម្រោង​បំផុស​ឱ្យ​មហាជន​បានដឹង​ពី​ការចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ខណៈ​ដែល​ការងារ​សប្បុរសធម៌​កន្លងមក​ ​កញ្ញា​បាន​ចូលរួម​ច្រើន​មក​ហើយ​ ​លើកលែងតែ​សកម្មភាព​បំផុស​ឱ្យ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​។​

    ​តារា​ស្រី​រូប​នេះ​ទទូច​ឱ្យ​មានការ​ចូលរួម​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​បន្ទាប់ពី​បានដឹង​ថា​ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ប្រឈម​នឹង​ខ្វះខាត​ច្រើន​មិន​ខុសពី​មន្ទីរពេទ្យ​គន្ធបុប្ផា​។​ ​នាង​ថា​ពិតជា​សប្បាយចិត្ត​ណាស់​ ​ដែល​បាន​រួមចំណែក​ជួយ​បំផុស​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ ​កញ្ញា​ ​ក៏​នឹង​ត្រៀមខ្លួន​បន្តបន្ទាប់​ដើម្បី​ជួយ​បំផុស​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ផង​ដែរ​។​

    ​សូមជម្រាប​បញ្ជាក់​ថា​ ​លោកស្រី​ ​ម៉ៅ​ ​ពោរពេញ​ ​អគ្គ​នាយិកា​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​បាន​ប្រគល់​អំណោយ​ចំនួន50លាន​រៀល​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ ​បន្ទាប់ពី​កត់សម្គាល់​ថា​មន្ទីរពេទ្យ​នេះ​ ​ប្រឈម​នឹង​ការ​ខ្វះខាត​។​ ​នៅក្នុង​ពិធី​នោះ​ ​លោកស្រី​ក៏​ទទូច​ឱ្យ​សប្បុរសជន​បន្ត​ធ្វើ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀតផង​ដែរ​។​ ​លោកស្រី​បន្ដ​ថា​ ​កម្មវិធី​នេះ​ធ្វើឡើង2ថ្ងៃ​នៅ​ខេត្តសៀមរាប​ ​ដោយ​នៅ​ថ្ងៃទី5​ ​តុលា​ ​ដែល​មានការ​គ្រង​ឈុត​ពេជ្រ​ដោយ​តារាចម្រៀង​ស្រស់​ស្អាត​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​តារាចម្រៀង​របស់​ហង្ស​មាស​ ​និង​នៅ​ថ្ងៃទី6​ ​តុលា​ ​ដោយមាន​វត្តមាន​តារា​ថៃ​ល្បីល្បាញ​គឺ​លោក​ ​Dome​ ​Pakorn​ ​Lam​។​ ​នៅ​ថ្ងៃទី12​ ​និង​ទី13​ ​តុលា​ ​ខាងមុខ​ ​Chateau​ ​Des​ ​Gems​ ​ក៏​នឹង​មានការ​រៀបចំ​ពិ​ព័រ​ណ៌​ ​និង​ការ​ជួបជុំ​អតិថិជន​ទ្រង់ទ្រាយ​ធំ​បែបនេះ​ ​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​ភោជនីយដ្ឋាន​ ​Topaz​ ​ផង​ដែរ​៕​


  • រឿង​ភាគ​ទូរទស្សន៍​ ​«​ ​កំណត់ត្រា​ស្នេហ៍​ ​»​ ​កំពុង​វាយលុក​ដួងចិត្ត​អ្នក​ទស្សនា

    រឿង​ភាគ​ទូរទស្សន៍​ ​«​ ​កំណត់ត្រា​ស្នេហ៍​ ​»​ ​កំពុង​វាយលុក​ដួងចិត្ត​អ្នក​ទស្សនា

    “​កំណត់ត្រា​ស្នេហ៍​”​ ​ជាវ​ណ្ណ​កម្ម​ភាពយន្ត​ភាគ​បែប​ថ្មី​មួយ​ដែល​បង្ហាញ​អំពី​ ​ជិ​វិត​ស្នេហា​នឹង​គ្រួសារ​ ​ទំនាស់​រវាង​ ​ផ្នត់គំនិត​សម័យមុន​ ​និង​ ​សម័យ​បច្ចុប្បន្ន​ ​ការ​ស្រឡាញ់​ដ៏​ជ្រាវ​ជ្រៅ​ ​និង​ ​គំនាប់​របស់​ម្តាយ​ចំពោះ​ស្នេហា​របស់​កូន​ ​តាម​រយៈ​តំណើ​រ​ដើមទង​រឿង​រាវ​ស្នេហា​របស់​យុវវ័យ​បួន​នាក់​ដែល​ជំពាក់​វាក់វិន​ជាមួយគ្នា​។​ ​ដើម្បី​រំលេច​នូវ​សាច់រឿង​នេះ​ ​លោក​ ​ជំុ​ ​សុភា​ ​ដែល​ជា​ផលិតករ​ ​និង​ ​អ្នកដឹង​នាំ​រឿង​ ​បាន​ប្រាប់​អោយ​ដឹង​ថា​ ​ផលិតករ​ក៏ដូចជា​ក្រុម​អ្នកនិពន្ធ​ ​បាន​សំរេច​យក​ផ្នត់គំនិត​សាច់រឿង​ប្រលោមលោក​អ​ក្ស​សិល្បិ៏​ ​“​ផ្កា​ស្រពោន​”​ ​មក​ធ្វើការ​ប្រៀបធៀប​ ​នឹង​ផ្តត់​គំនិត​សម័យ​បច្ចុប្បន្ន​ ​ដើម្បី​បង្ហាញ​ពី​ផ្ទៃរឿង​ទាំងមូល​ ​។​

    ​លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​ ​«​សម្រាប់​រឿង​ភាគ​ ​“​កំណត់ត្រា​ស្នេហ៍​”​ ​នេះ​ ​ពិតជា​ ​ពិសេស​ដោយសារ​ ​សាច់រឿង​ប្រទាក់ក្រឡា​គ្នា​ ​គួរឲ្យ​ចាប់អារម្មណ៍​ ​រវាង​ជិ​វិត​បែប​យុវវ័យ​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​ ​អតីតកាល​ ​។​ ​តួអង្គ​និ​មួយ​ៗ​ ​មាន​បុគ្គលិក​លក្ខណៈ​ ​ទំនើបនិយម​ ​ចូលចិត្ត​សេរីភាព​ ​មាន​គំ​និ​តម្តាស់​ការ​ព្រមទាំង​មាន​សេចក្តី​ត​ស៊ូរ​ព្យាយាម​ស្វាស​ស្វែង​យក​អ្វី​ដែល​ខ្លូន​ចង់បាន​ ​ខុសពី​រឿង​ផ្កា​ស្រពោន​ ​ដែល​មាន​ ​គ​នំិ​ត​អភិរក្ខ​និយម​ ​សុខចិត្ត​ធ្វើ​អ្វី​ៗ​តាម​ចាស់​ទំុ​ទំនៀម​ទំ​លាប់​ ​មិនសូវ​ហ៊ាន​ពុះពារ​ដើម្បីអ្វី​ដែល​ខ្លួន​ចង់បាន​ឡើយ​ ​»​។​

    ​រឿង​ភាគ​“​កំណត់ត្រា​ស្នេហ៍​”​នេះ​មាន​ចំ​នូន​ ​៦០ភាគ​ ​ដែល​ត្រូវ​បាន​ ​រៀបចំ​ផលិត​អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ​ ​មានការ​ចូលរួម​និពន្ធ​អត្ថបទ​ភាពយន្ត​ពី​អ្នកនិពន្ធ​ចំនួន​ ​បី​នាក់​ ​និង​ការចូលរួម​ពិភាក្សា​ ​ពីសំណាក់​ ​ផលិតករ​ ​និង​ ​អ្នកដឹកនាំ​រឿង​ ​យ៉ាង​ស្វិតស្វាញ​ ​ក្នុង​ដំណាក់កាល​និពន្ធ​ ​នី​មួយ​ៗ​ផង​ដែរ​ ​ដើម្បី​ធានា​ពី​ភាព​រលូន​នៃ​សាច់រឿង​ ​។​

    ​សូម​បញ្ចាក់​ថា​ ​រឿង​ភាគ​“​កំណត់ត្រា​ស្នេហ៍​”​នេះ​ ​ត្រូវ​បាន​ដាក់​បញ្ចាំង​ ​នៅ​ម៉ោង​មាស​ ​លើ​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​នៅអំឡុងខែ​ ​តុលា​ ​២០១៩​ ​នេះ​ ​ដែល​ការចូលរួម​សម្តែង​ពី​តា​រា​ល្បី​ៗ​មួយចំនួន​ដូចជា​ ​លោក​ ​ប៉ែន​ ​ភ​ក្រ័​សុ​ធារិ​ទ្ធ​ ​កញ្ញា​ ​សិុន​ ​សក្ត​ដា​ ​លោក​ ​សុខ​ ​សាន់​នី​ ​កញ្ញា​ ​យ៉ា​និច​ ​កញ្ញា​ ​ជិន​ ​ជិន​ ​កញ្ញា​ ​ម៉េ​ប៊ី​ ​អ្នកស្រី​ចាន់​ ​តារា​ទី​ ​លោក​ ​ជា​ ​សំណាង​ ​កញ្ញា​ ​ជាតិ​ ​សច្ច​កា​ ​ព្រមទាំង​តា​រា​ល្បី​ៗ​ជាច្រើន​រូប​ទៀត​ ​!​។​ ​សូម​ទស្សនិកជន​រង​ចាំ​តាមដាន​ទាំងអស់គ្នា​ ​ថា​តើមាន​ភាពល្អ​មើល​ឬ​យ៉ាងណា​ ​!​៕​




  • តារា​សម្ដែង​ ​ស្រេង​ ​ឈាង​ឡេង​ ​បង្ហាញ​ភាពយន្ដ​ជីវិត​ចំណង​«​ ​មើលងាយ​ ​»​

    តារា​សម្ដែង​ ​ស្រេង​ ​ឈាង​ឡេង​ ​បង្ហាញ​ភាពយន្ដ​ជីវិត​ចំណង​«​ ​មើលងាយ​ ​»​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​មើលឃើញ​ថា​ ​ភាពយន្ត​ខ្លី​រឿង​អប់រំ​ជីវិត​មាន​ចំណងជើង​ ​«​ ​មើលងាយ​ ​»​ ​ត្រូវ​បាន​សម្ដែង​ដោយ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​ជា​តួឯក​ ​ ​ដែល​រឿង​នេះ​មានសាច់​រឿង​ឆ្លុះបញ្ចាំង​ពីអ​តី​ត​កាលដែល​តារា​រូប​នេះ​ធ្លាប់​ឆ្លងកាត់​។​ ​

    ​ក្នុង​ភាពយន្ត​នេះ​ ​ខណៈ​ដែល​ការសម្ដែង​ជា​តួឯក​លើកដំបូង​របស់​លោក​ ​ក្រៅពី​ត្រូវ​សាច់រឿង​អប់រំ​ជីវិត​ហើយ​នោះ​ ​ក៏​ត្រូវ​គេ​មើលឃើញ​ពី​ទេពកោសល្យ​មិនចាញ់​អ្នកមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​នោះ​ទេ​។​ ​នេះ​ជា​ស្នាដៃ​ថ្មី​ដែល​អ្នកជំនួញ​ដីធ្លី​វ័យក្មេង​ ​និង​ជា​និស្សិតពេទ្យ​រូប​នេះ​ ​រំលេច​ឡើង​ ​នៅក្នុង​វិស័យ​សម្ដែង​។​ ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​បញ្ជាក់​ថា​ ​ប្រភព​ដែល​នាំ​អោយ​មាន​ភាពយន្ត​រឿង​«​មើលងាយ​»​ ​ហើយ​លោក​បាន​សម្ដែង​តួឯក​ ​គឺ​ដោយសារ​ក្រុម​ផលិតករ​មក​សិក្សា​ជីវិត​ជោគជ័យ​របស់​លោក​ ​ហើយដោយ​ចាប់អារម្មណ៍​ពី​ការ​តស៊ូ​ ​ផលិតករ​ក៏​ស្នើសុំ​ចងក្រង​ជា​សាច់រឿង​ ​ដោយ​ជ្រើស​ឱ្យ​លោក​សម្ដែង​ជា​តួឯក​ដោយ​ផ្ទាល់​។​ ​

    ​ក្នុង​សាច់រឿង​នេះ​ ​លោក​ថា​ខ្លួន​សម្ដែង​ចូល​តួ​ ​ដោយសារតែ​នោះ​ជា​អតីតកាល​របស់​ខ្លួន​ ​ជាពិសេស​នៅពេល​រំលឹក​ដល់​ការ​មាក់ងាយ​របស់​មនុស្ស​មួយចំនួន​។​ ​ភាពយន្ត​នេះ​ ​ជា​រឿង​ពិត​របស់​ខ្លួន​ ​ប៉ុន្តែ​សាច់រឿង​ក៏​ឆ្លុះបញ្ចាំង​ពីសង្គម​ទាំងមូល​ដែល​ធ្លាប់​រង​ការ​មាក់ងាយ​ផង​ដែរ​ ​ទើប​លោក​យល់ថា​សាច់រឿង​ដែល​ខ្លួន​សម្ដែង​ ​ជា​ការ​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នក​មិនទាន់​ជោគជ័យ​។​ ​ភាពយន្ត​ខ្លី​នេះ​ ​នឹង​ដាក់​បង្ហោះ​ឆាប់​ៗ​។​

    https://youtu.be/RCVfBF-CyOg

  • វ័យ 24 ឆ្នាំ!! តារាសម្ដែង សាណាផាត់ ប្រកាសលូកដៃក្នុងសិល្បៈឱ្យកាន់តែខ្លាំង

    វ័យ 24 ឆ្នាំ!! តារាសម្ដែង សាណាផាត់ ប្រកាសលូកដៃក្នុងសិល្បៈឱ្យកាន់តែខ្លាំង

    ចូលវ័យ 24 ឆ្នាំ តារាសម្ដែងលោក សាណាផាត់ ដែលអះអាងថា ខ្លួនមានគម្រោងនឹងប្ដូរការងារដែលមានពេលវេលាជាងនេះ ឬអាចឈប់ការងារដែលប៉ះពាល់តែម្ដង ដើម្បីអាចប្រឡូកសិល្បៈ ឱ្យបានស៊ប់ជាង ព្រោះថា អស់រយៈពល ៣ ឆ្នាំមកហើយដែលបានចូលសិល្បៈ លោកមានស្នាដៃច្រើន តែមិនសូវទទួលបានប្រជាប្រិយភាពដូចក្ដីរំពឹងទុកសោះ។

    តារាសម្ដែងប្រុសរូបនេះ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែននៅថ្ងៃទី 4 ខែតុលា ឆ្នាំ 2019 នេះថា លោកទើបតែហ៑ានចំណាយធនធានធ្វើខួបលើកដំបូង ក្រោយប្រឡូកសិល្បៈ ហើយរយៈពេល៣ឆ្នាំជាងដែលលោកចូលសម្ដែង លោកទទួលបានឱកាសថតបានរឿងខ្លី និង MV ជាច្រើន ខណៈដែលភាពយន្តខ្នាតធំ និង ភាពយន្តភាគទូរទស្សន៍ក៏មានគេហៅថតច្រើន។

    យ៉ាងណាមិញលោកថា ខ្លួនមិនដែលបានទទួលថតភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះ ដោយសារតែលោកមានការងារពេញម៉ោងមួយ ដែលពិបាកសុំច្បាប់ច្រើនថ្ងៃ។ លោកទទួលថតតែការសម្ដែងណា ដែលប្រើពេលមួយថ្ងៃ ឬ តិចថ្ងៃប៉ុណ្ណោះ ខណៈដែលការងារត្រូវថតខេត្តឆ្ងាយ ក៏លោកមិនសូវបានទទួល។ លោកថានេះជាហេតុផលប្រឡូកសិល្បៈមិនសូវល្បី ប៉ុន្តែក៏មានស្នាដៃសម្ដែងច្រើននាពេលចុងក្រោយផងដែរ ទើបមានទំនាក់ទំនងច្រើនជាមួយតារាសិល្បៈ ជាពិសេសតារាៗរៀមច្បង។

    លោក សា ណាផាត់ បន្តថា បើលោកកុំចូលសិល្បៈលេងៗ និងលិបល គឺសន្ទុះទីផ្សារនឹងមានច្រើនណាស់ ស្របគ្នាដែលលោកក៏ស្គាល់ផលិតករ ហើយត្រូវបានផលិតករទាក់ទងអោយថតរឿងជាហូរហែរ តែទទួលមិនបានដោយសារជាប់ការងារ៕

  • WHO​ ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ដើម្បី​ផ្តល់​ការងារ​ដល់​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​

    WHO​ ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ដើម្បី​ផ្តល់​ការងារ​ដល់​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​

    ស្រប​ពេល​ដែល​កំណើនប្រជាជន​លើ​ពិភពលោក​មានការ​កើនឡើង​យ៉ាង​លឿន​ តម្រូវការ​ផ្នែក​សុខាភិបាល​ក៏​កាន់តែ​មាន​តម្រូវការ​ច្រើនឡើង​ផង​ដែរ​នៅ​តាម​ប្រទេស​នានា​ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

    ថ្មី​ៗនេះ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ផ្នែក​សេវា​សុខ​ភិបាល​ និង​ការងារ​នៅ​ប្រទេស​កម្ពុជា​ គី​ហ្គី​ស្ថាន​ នេប៉ាល់​ និង​ស្រី​លង្ការ​ អង្គការសុខភាព​ពិភពលោក​ ឬ WHO​ បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​ 3លាន​ដុល្លារ​ ដើម្បី​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា​ «The​ Working​ for​ Health​ Program​» ដែល​មាន​រយៈពេល​ 3ឆ្នាំ​។ គម្រោង​នេះ​បាន​ផ្តើម​ចាប់ពី​ខែមិថុនា​ ឆ្នាំ​2018​ និង​បញ្ចប់​ទៅវិញ​នៅ​ខែឧសភា​ ឆ្នាំ2021​។

    លោក​ John​ Ritchotte​ មន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក​នៃ​អង្គការសុខភាព​ពិភពលោក​បាន​លើកឡើង​ថា​ គម្រោង​ «The​ Working​ for​ Health​ Program​» នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​ទៅដល់​ប្រជាជន​ដែល​កំពុង​ត្រូវការ​សេវា​សុខ​ភិបាល​កាន់តែ​ច្រើនឡើង​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​នៅ​កម្ពុជា​។ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​នៃ​គម្រោង​នេះ​ កម្ពុជា​នឹង​ទទួល​បាន​ឱកាស​ការងារ​យ៉ាងច្រើន​សម្រាប់​ធនធានមនុស្ស​ដែល​កំពុង​សិក្សា​ផ្នែក​សុក​ភិបាល​ និង​វេជ្ជសាស្ត្រ​ ព្រោះ​គម្រោង​នឹង​ត្រូវការ​បុគ្គលិក​ជាច្រើន​ដើម្បី​បម្រើការ​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​។ វា​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​វិស័យ​ការងារ​កម្ពុជា​ និង​ក៏ដូចជា​ជួយ​ដល់​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យទៅ​តាម​គោលដៅ​ និង​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

    លោក​ John​ Richotte​ បាន​និយាយ​ថា​៖ “សម្រាប់​កម្ពុជា​ ដៃគូ​សំខាន់​ក្នុង​ការអនុវត្ត​គម្រោង​ The​ Working​ for​ Health​ Program​ នេះ​ គឺ​អង្គការសុខភាព​ពិភពលោក​ ក្រសួងសុខាភិបាល​ និង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បន្ថែម​ពីលើ​នេះ​ ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) និង​អង្គការ​ OECD​ រួម​ទាំង​ដៃគូ​និយោជក​ និង​សហជីព​មួយចំនួន​ទៀត​ដែរ​”។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​កំពុង​ត្រូវ​ការ​ធនធានមនុស្ស​ជាច្រើន​ផ្នែក​សុខាភិបាល​ ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យ​សុខាភិបាល​អភិវឌ្ឍ​ទៅ​បាន​កាន់តែ​ទូលំទូលាយ​នៅ​គ្រប់តំបន់​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​តំបន់ជនបទ​៕

  • អ្នក​ជំនា​ញៈ​ តម្លៃ​ដីធ្លី​ ផ្ទះសំបែង​ វីឡា​ ខុន​ដូ​ នៅតែ​មាន​ទីផ្សារ​ខ្ពស់​

    អ្នក​ជំនា​ញៈ​ តម្លៃ​ដីធ្លី​ ផ្ទះសំបែង​ វីឡា​ ខុន​ដូ​ នៅតែ​មាន​ទីផ្សារ​ខ្ពស់​

    ក្នុង​វេទិកា​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​ស្តី​ពី​ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អនាគត​ កាលពី​ថ្ងៃទី19​ ខែកញ្ញា​ ឆ្នាំ2019​ អ្នកជំនាញ​ខាង​អចលនទ្រព្យ​បាន​ព្យាករ​ថា​ តម្លៃ​ដីធ្លី​ផ្ទះសំបែង​ វីឡា​ ខុន​ដូ​ នៅតែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​រយៈពេល​ 3ទៅ​ 5ឆ្នាំខាងមុខ​ទៀត​ ទោះបី​មាន​ភាព​រអាក់រអួល​ និង​ការ​រំខាន​មួយចំនួន​តូច​ក៏ដោយ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​អះអាង​ថា​“ដោយ​ឈរ​លើក​ត្តា​ជាច្រើន​ ក្នុង​នោះ​មាន​ដូចជា​ប្រទេស​មាន​សន្តិភាព​ ហើយ​តម្រូវការ​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន​ និន្នាការ​នៃ​ការរស់នៅ​បែក​គ្រួសារ​មាន​សមាជិក​ច្រើន​នៃ​មនុស្ស​សម័យថ្មី​ ការ​កើនឡើង​នៃ​ចំណូល​ក្នុង​ស្រុក​សរុប​ ឥទ្ធិពល​នៃ​ការចូលរួម​វិនិយោគ​របស់​ក្រុម​ហ៊ុន​ធំៗ​មក​ពីក្រៅ​ប្រទេស​នោះ​ បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​ភាពរឹងមាំ​”។

    លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​នៅក្នុង​ខេត្ត​ចំនួន5​ មាន​ខេត្ត​ព្រះសីហនុ​ ខេត្តសៀមរាប​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ និង​ខេត្តកំពត​ បាន​ចូលរួម​យ៉ាងសកម្ម​ជា​ទិសដៅ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ លោក​ក៏បាន​បង្ហាញ​គោលការណ៍​ 2ចំណុច​ដើម្បី​វិនិយោគ​ដី​ឡូត៍​ឱ្យ​បាន​ជោគជ័យ​ដោយ​ ទី1​-ត្រូវ​មើល​ពី​ចំនួន​ប្រជាជន​តិច​ ឬច្រើន​នៅ​តំបន់​ដែល​ត្រូវ​វិនិយោគ​។ ទី2​-មើល​តំបន់​នោះ​ តើមាន​ការ​អភិវឌ្ឍ​ ដូចជា​មាន​ផ្សារ​ រោងចក្រ​សហគ្រាស​ និង​អគារ​ពាណិជ្ជ​កម្ម​ផ្សេង​ៗឬទេ​?។

    លោក​បាន​បន្ដ​ថា​ កាលពី​ជំនាន់​មុន​ឱ្យ​តែ​ពេល​បោះ​ឆ្នោត​ម្ដង​ៗ ប្រជាជន​ចាប់ផ្ដើម​លក់​ដីធ្លី​របស់​ខ្លួន​ ដោយសារ​ពួកគាត់​មានការ​ភ័យ​បារម្ភ​ច្រើន​ នេះ​បើជា​ទស្សនៈ​របស់​ប្រជាជន​កាលពី​ 15ឆ្នាំមុន​។ ប៉ុន្ដែ​ឥឡូវ​កម្រិតយល់ដឹង​របស់​ប្រជាជន​ នៅពេល​បច្ចុប្បន្ន​នេះ​ មានការ​ចេះដឹង​ច្រើន​ ដូច្នេះ​ពួកគាត់​មានការ​គិតពិចារណា​ច្រើន​ដោយ​មិនសូវ​ជា​ជឿ​លើ​ពាក្យឃោសនា​ប៉ុន្មាន​ឡើយ​។ បើ​តាម​លោក​ច្រឹក​ សុ​ខនីម​ សម្រាប់​ជំហាន​ទី2​ នៅ​ថ្ងៃ​អនាគត​ អចលនទ្រព្យ​នឹង​មាន​ទីផ្សារ​ខ្ពស់​សម្រាប់​ខេត្ត​ជុំវិញ​បឹងទន្លេសាប​។បន្ទាប់ពី​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​រយៈពេល5ឆ្នាំខាងមុខ​ហើយ​ លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បង្ហាញ​ពី​វិស័យ​ដី​ឡូត៍​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​មាន​សម្ទុះ​ខ្លាំង​ ដោយមាន​ការ​ពុះ​ដី​លក់​យ៉ាង​សស្រោកសស្រាំ​ផង​ដែរ​។

    លោក​ ម៉ាន់​ ច័ន្ទ​ឌី​ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​បង្ហាញ​ពី​ប្រធានបទ​ “ស្ថានភាព​វិស័យ​ដី​ឡូត៍​” ដោយ​លោក​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជា​មាន​ថា​ វិស័យ​ដី​ឡូត៍​នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែល​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​អាច​វិនិយោគ​ទៅលើ​ដី​ឡូ​ត៍​តូច​ៗនេះ​បាន​។ ជាមួយគ្នា​នេះ​ លោក​បាន​បញ្ជាក់​ថា​ សន្សំ​លុយ​នៅក្នុង​ដី​ឡូត៍​ ប្រសើរ​ជាង​សន្សំ​លុយ​នៅក្នុង​ធនាគារ​។ ការទិញ​ដីធ្លី​ត្រឹមត្រូវ​ដោយមាន​ការ​ដឹងឮ​ពិតប្រាកដ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ថា​ ជា​ដី​ស្របច្បាប់​សម្រាប់​ទុក​លក់​បន្ត​ នៅតែ​មាន​សក្តា​នុ​ពល​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ​។លោក​ច័ន្ទ​ឌី​ ក៏បាន​ក្រើន​រំឭក​ដល់​អ្នក​ចង់​រកស៊ី​វិស័យ​ដីធ្លី​នេះ​ថា​“មុន​វិនិយោគ​ត្រូវ​ពិនិត្យមើល​ការិយាល័យ​របស់​គេ​ឱ្យ​បាន​ច្បាស់លាស់​ ប្លង់ដី​ឱ្យ​បាន​ច្បាស់លាស់​ កិច្ចសន្យា​គួរ​ឱ្យ​ជឿជាក់​បាន​កម្រិត​ណា​? មិនមែន​កិច្ចសន្យា​គ្រាន់តែ​ក្រដាស​បន្តិច​ក៏​ជឿជាក់​ដែរ​នោះ​ទេ​”។

    លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ VTRUST​ APPRAISAL​ បានឱ្យ​ដឹង​ថា​ តម្រូវការ​ផ្ទះសំបែង​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​នេះ​ គឺ​ស្ថិត​ក្នុង​កម្រិតខ្ពស់​ ដោយ​ក្នុង​ 1ឆ្នាំ​មាន​ចំនួន​ 2ម៉ឺន​ខ្នង​(ផ្ទះ​ផ្ទាល់​ដី​ និង​ផ្ទះ​ក្នុង​បុរី​ជាដើម​)។ ដោយឡែក​ខុន​ដូ​មាន​ចំនួន​ 1ម៉ឺន​ខ្នង​ ចំពោះ​ចំនួន​អគារ​ដែល​បាន​សាងសង់​ចប់​ និង​កំពុង​សាងសង់​មាន​ចំនួន​ 6ម៉ឺន​ខ្នង​ ហើយ​ចំនួន​នេះ​មានការ​កើនឡើង​ជាបន្តបន្ទាប់​ បើ​បូកសរុប​នឹង​អគារ​គ្រប់​ប្រភេទ​ទាំងអស់​ផង​ អាច​ឈាន​ដល់​ 5សែន​ខ្នង​ក្នុង​ឆ្នាំ2030​ ប៉ុន្តែ​តម្រូវការ​នៅពេល​នោះ​អាច​ឈាន​ដល់​ 81ម៉ឺន​ខ្នង​។នាយក​ផ្នែក​ស្រាវជ្រាវ​រូប​នេះ​បាន​បញ្ជាក់​ថា​៖“ការ​ផ្គត់ផ្គង​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ​ យើង​ផ្គត់ផ្គង់​បានតែ​ជាង​ 5សែន​ខ្នង​ទេ​នៅ​ឆ្នាំ2030​ មានន័យថា​ កម្លាំង​នៃ​ការ​ស្រូប​ទាញ​ខ្លាំង​មែនទែន​ នេះ​ផ្នែក​មួយ​នៃ​ការ​ទស្សន៍ទាយ​របស់​យើង​”។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ វេទិកា​ស្តី​ពីអ​ចលនវត្ថុ​នៅ​កម្ពុជា​ ក្នុង​ពេល​បច្ចុប្បន្ន​ និង​នៅ​ថ្ងៃ​អនាគត​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​ និង​មាន​ការចូលរួម​ពី​លោក​ ពុយ​គា​ អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​ VTRUST​ លោក​ ពឹង​ សេរី​ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​លោក​ ម៉ាន់​ ច័ន្ទ​ឌី​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​៕

  • សៀង ចន្ធា ត្រូវបានសហព័ន្ធបញ្ចូលជាបេក្ខភាពប្រជែងពាន AFC Annual Award 2019

    សៀង ចន្ធា ត្រូវបានសហព័ន្ធបញ្ចូលជាបេក្ខភាពប្រជែងពាន AFC Annual Award 2019

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា កីឡាករ សៀង ចន្ធា ដែលតំណាងឱ្យកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពមួយរូបដើម្បីប្រកួតប្រជែងយកពានរង្វាន់កីឡាករយុវជនល្អបំផុតប្រចាំទ្វីបអាស៊ីប្រចាំឆ្នាំ2019 ក្នុងកម្មវិធី AFC Annual Award 2019។

    គួរបញ្ជាក់ដែរថា ពានរង្វាន់មួយនេះបានចម្រាញ់យកយុវជនល្អៗបំផុតប្រចាំប្រទេសនីមួយៗមកជ្រើសរើស ដោយក្នុង 1ឆ្នាំៗមានកីឡាករមិនដល់ 10រូបឡើយត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីដាក់ចូលក្នុងបញ្ចីឈ្មោះសម្រាប់ប្រជែងចុងក្រោយ ហើយនេះគឺជាលើកទី1 ហើយដែលកម្ពុជាបានជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយនៃការប្រកួតប្រជែងពានរង្វាន់មួយនេះ។

    កម្មវិធី AFC Annual Award 2019 នេះ មានពានរង្វាន់ជាច្រើនដូចជា កីឡាករល្អ កីឡាការិនីល្អ កីឡាករយុវជនល្អ ក្រុមជម្រើសជាតិល្អ ក្លិបល្អ គ្រូបង្វឹកល្អ និងសហព័ន្ធល្អជាដើម ដើម្បីលើកទឹកចិត្ដ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីឱ្យកាន់តែរីកចម្រើន៕