Category: សង្គម និងសេដ្ឋកិច្ច

  • ​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ ​ចាប់ផ្តើម​មានការ​កើនឡើង​ ​

    ​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ ​ចាប់ផ្តើម​មានការ​កើនឡើង​ ​

    ការប្រើ​ប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​(​Fintech​)​ ​ថ្វី​ដ្បិតតែ​បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ​ ​ក៏​តួលេខ​នៅ​មាន​អត្រា​ទាប​នៅឡើយ​ ​។​ ​នេះ​បើ​តាម​ ​Mekong​ ​Strategic​ ​Partners​ ​(​MSP​)​។​ ​

    ​ក្រុមហ៊ុន​ ​MSP​ ​បានឱ្យ​ដឹង​ថា​ ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2019​ ​នេះ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មានតម្លៃ​សរុប​ប្រមាណ​ ​2,215លាន​ដុល្លារ​កើនឡើង37​%​ ​បើ​ធៀប​នឹង​ឆ្នាំ2018​។​ ​MSP​ ​បាន​ព្យាករ​ថា​ ​អត្រា​នេះ​នឹង​កើនឡើង​ដល់​ ​3,469លាន​ដុល្លារ​នៅ​ឆ្នាំ2020​។​

    ទោះបីជា​និន្នាការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​មានការ​វិវឌ្ឍ​ទៅមុខ​យ៉ាង​លឿន​ក៏ដោយ​ ​ក៏​អត្រា​នៃ​អ្នកប្រើ​ប្រាស់​នៅ​មានកម្រិត​ទាប​នៅឡើយ​ ​បើ​ធៀប​នឹង​ការ​ទូទាត់​តាមរយៈ​ភ្នាក់ងារ​ដែល​មាន​រហូតដល់​ជាង​ ​90​%​។​
    ​ ​ថ្លែង​ក្នុង​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​Cambodia​ ​Fintech​ ​Day​)​លោកជំទាវ​ ​នាវ​ ​ច័ន្ទ​ថា​ណា​ ​ទេសាភិបាល​រង​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ថា​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​រួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​យ៉ាងច្រើន​ ​ខណៈ​វា​ជួយ​ធ្វើ​ឱ្យ​ការ​ទូទាត់​មាន​ភាព​ឆាប់រហ័ស​ ​និង​មានការ​ចំណាយ​តិច​។​

    ​ ​លោកជំទាវ​មានប្រសាសន៍​ថា​៖​ ​«​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​តួនាទី​យ៉ាង​សំខាន់​ ​ព្រោះ​វា​ជា​នវានុវត្តន៍​ក្នុង​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ ​ហើយ​ធនាគារ​ ​ADB​ ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ធនាគារជាតិ​ក្នុង​ការជំរុញ​ការប្រើ​ប្រាស់​ ​Fintech​ ​នៅ​កម្ពុជា​»​។​

    ​ ​លោកស្រី​ ​អំ​ ​គី​មតុល​ ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​តាម​បណ្តាញ​ទូរស័ព្ទ​ ​BIMA​ ​បាន​លើកឡើង​ថា​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​ដំណើរការ​របស់​ក្រុមហ៊ុន​របស់​លោកស្រី​ ​ព្រោះ​គ្រប់​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​រវាង​អតិថិជន​ជាមួយ​ក្រុមហ៊ុន​ ​គឺ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​100​%​។​
    ​ ​
    ​ ​ ​លោក​ ​គឹម​ ​បូរ៉ា​ ​តំណាង​មក​ពី​ក្រុមហ៊ុន​ ​Mekong​ ​Strategic​ ​Partners​ ​បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ការ​ទូទាត់​តាមរយៈ​ភ្នាក់ងារ​មាន​សកម្មភាព​ខ្លាំង​នៅ​កម្ពុជា​ ​ប៉ុន្តែ​ការប្រើ​ប្រាស់​តាមរយៈ​មធ្យោបាយ​ប្រព័ន្ធ​អេឡិចត្រូនិក​តាមរយៈ​ ​Mobile​ ​App​ ​មាន​អត្រា​មិនដល់​ ​10​%​នោះ​ទេ​។​ ​

    ​ ​លោក​ ​គឹម​ ​បូរ៉ា​ ​បញ្ជាក់​ថា​៖​ ​«​ការប្រើ​ប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​យ៉ាង​រហ័ស​ ​ប៉ុន្តែ​អត្រា​អ្នកប្រើ​ប្រាស់​នៅ​ទាប​នៅឡើយ​។​ ​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ ​និង​ការ​ផ្សព្វផ្សាយ​ក្នុងចំណោម​សាធារណជន​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​ធ្វើ​ឱ្យ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ភាគច្រើន​មានតែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​។​ ​ទោះបី​យ៉ាងណា​ខ្ញុំ​គិតថា​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​នៅពេលអនាគត​»​៕​


  • តើ​សាក​ញឹកញាប់​ពេក​ ​អាច​ធ្វើ​ឱ្យ​ថ្ម​ ​iPhone​ ​ឆាប់​ខូច​ ​និង​ធ្លាក់​គុណភាព​ដែរ​ទេ​?​

    តើ​សាក​ញឹកញាប់​ពេក​ ​អាច​ធ្វើ​ឱ្យ​ថ្ម​ ​iPhone​ ​ឆាប់​ខូច​ ​និង​ធ្លាក់​គុណភាព​ដែរ​ទេ​?​

    ​ធ្លាប់​មានការ​លើកឡើង​ថា​ ​ប្រសិន​ម្ចាស់​ ​iPhone​ ​ឧស្សាហ៍​ដោត​ទូរស័ព្ទ​សាក​ថ្ម​ញឹកញាប់​ ​ទាំង​ទូរស័ព្ទ​ក៏​នៅសល់​ថ្ម​ខ្លះ​ដែរ​នោះ​ ​នឹង​ធ្វើ​ឱ្យ​ឆាប់​បង្ក​ជា​បញ្ហា​ឆាប់​ខូច​ថ្ម​ខ្លាំង​បំផុត​។​ ​តើ​ការ​លើកឡើង​នេះ​ជា​ការពិត​ដែរ​ឬ​យ៉ាងណា​?​

    ​ចម្លើយ​គឺ​ ​អាច​ថា​ ​ជា​ការពិត​បាន​ ​ប្រសិនបើ​ទូរស័ព្ទ​របស់​លោកអ្នក​ជា​ទូរ​ស័ព្ទ​សេរ៊ី​ចាស់​ៗ​ដែល​បំពាក់​ថ្ម​ ​nickel​-​cadmium​ ​តែ​ផ្ទុយទៅវិញ​ ​ចូល​មកដល់​យុគសម័យ​ទំនើប​គ្រប់​ ​iPhone​ ​ធុន​ខ្ពស់​-​ទាប​ទាំងអស់​ ​សុទ្ធសឹងតែ​ប្រើប្រាស់​ថ្ម​ប្រភេទ​ ​Lithium​ ​ion​ ​ដែល​វា​ពុំ​ទាមទារ​ឱ្យ​លោកអ្នក​មើលថែ​ទាំ​ខ្លាំង​ដូច​ថ្ម​សេរ៊ី​ចាស់​ឡើយ​ ​ដូច្នេះ​ជា​រួម​ ​ការ​ដក​ទូរស័ព្ទ​ដែល​សាក​មិនទាន់​ពេញ​ ​100​%​ ​មក​ប្រើប្រាស់​ ​ហើយ​សាក​ថ្ម​ថែម​ ​ទាំង​ទូរស័ព្ទ​មាន​ថ្ម​ខ្លះ​ហើយ​នោះ​ ​វា​មិន​បង្ក​បញ្ហា​ដល់​ថ្ម​ឡើយ​។​

    ​ជុំវិញ​ហេតុផល​នេះ​ ​គឺ​ដោយសារតែ​ថ្ម​ ​Lithium​ ​ion​ ​មាន​អាយុកាល​របស់​វា​ ​ដែល​គិតជា​វដ្ដ​នៃ​ការ​សាក​។​ ​រាល់ពេល​ដែល​ថ្ម​ឡើង​ពេញ​ ​100​%​ ​ម្តង​ ​រាប់​ថា​ ​1វដ្ដ​(​ឬ​ ​1ជុំ​)​ ​ដោយ​មិន​គិតថា​ ​ក្នុង​ ​1ថ្ងៃ​លោកអ្នក​ដោត​សាក​ថ្ម​ ​2​ ​ឬ​ ​3ដងនោះ​ទេ​ ​សំខាន់​ឱ្យ​តែ​ថ្ម​ពេញ​ ​100​%​ ​នោះ​ទើប​រាប់​ចូល​ថា​ ​1វដ្ដ​។​

    ​អាយុកាល​របស់​ថ្ម​តាមរយៈ​ការ​លើកឡើង​របស់​ ​Apple​ ​ជាមធ្យម​អាច​ធន់​បាន​ដល់​ ​400វដ្ដ​នៃ​ការ​សាក​ ​ក្រោយពី​នោះ​ ​គឺ​គុណភាព​របស់​វា​នឹង​ចុះ​ថមថយ​ ​ហើយ​ទាមទារ​ឱ្យ​លោកអ្នក​ផ្លាស់​ថ្ម​ថ្មី​ក្នុងករណី​ចាំបាច់​។​ ​សម្រាប់​ឯ​បញ្ហា​ដែល​ថា​ ​ការ​សាក​ញឹកញាប់​អាច​នឹង​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ខូច​នោះ​ ​គឺ​វា​ទាក់ទិន​នឹង​សីតុណ្ហភាព​ក្នុងអំឡុងពេល​សាក​ទៅវិញ​ទេ​។​

    ​Apple​ ​បាន​ណែនាំ​ថា​ ​អតិថិជន​ចាំបាច់​គួរ​រក្សាទុក​ ​iPhone​ ​របស់​ខ្លួន​តែ​ក្នុង​បរិវេណ​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ ​0ទៅ​ ​35អង្សា​សេ​ ​និង​បញ្ចៀស​ការ​ខ្ពស់​ជាង​ ​45អង្សា​សេ​។​ ​អំឡុង​ពេល​សាក​អ្នក​ក៏​គួរតែ​ដោះ​ស្រោម​ចេញ​ ​ប្រសិនបើ​មាន​ ​ធ្វើបែប​នេះ​ក៏​ជួយ​មិន​ឱ្យ​ម៉ាស៊ីន​ឆាប់ឡើង​កម្តៅ​បាន​ដែរ​៕​


  • iPhone​ ​11​ ​និង​ ​11​ ​Pro​ ​ពណ៌​ថ្មី​ ​ត្រូវ​អ្នកជំនាញ​បង្ហើប​ឱ្យ​ដឹង​ថា​ ​លក់ដាច់​ជាង​ការ​រំពឹង​ទុក​.​.​.​ ​

    iPhone​ ​11​ ​និង​ ​11​ ​Pro​ ​ពណ៌​ថ្មី​ ​ត្រូវ​អ្នកជំនាញ​បង្ហើប​ឱ្យ​ដឹង​ថា​ ​លក់ដាច់​ជាង​ការ​រំពឹង​ទុក​.​.​.​ ​

    អ្នកវិភាគ​ល្បីឈ្មោះ​ ​លោក​ ​Ming​-​Chi​ ​Kuo​ ​បាន​បង្ហាញ​ការ​ព្យាករ​ថា​ ​iPhone​ ​11​ ​និង​ ​iPhone​ ​11​ ​Pro​ ​នឹង​មាន​តួលេខ​លក់​ចេញ​កាន់តែ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​។​ ​

    ​ប្រភព​ខាងលើ​សង្កត់ធ្ងន់​ថា​ ​ចំណុចរសើប​នៃ​កំណើន​ការ​លក់​ ​iPhone​ ​ក្នុង​ឆ្នាំនេះ​ ​ក៏​ទាញ​ចេញពី​កត្តា​នៃ​ជម្រើស​ពណ៌​ថ្មី​ចំនួន2​ ​ដែរ​ ​ក្នុង​នោះ​មាន​ពណ៌​ ​Midnight​ ​Green​ ​លើ​ ​iPhone​ ​11​ ​Pro​ ​និង​ពណ៌បៃតង​ស្វាយ​មាន​លើ​ ​iPhone​ ​11​ ​ដែល​សុទ្ធសឹង​ជា​ជម្រើស​ពណ៌​ថ្មី​ទាំងអស់​។​

    ​ជាង​នេះ​សម្រាប់​ ​iPhone​ ​11​ ​Pro​ ​ទំនងជា​នឹង​លក់ដាច់​ខ្លាំង​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ ​ស្រប​ពេល​ ​iPhone​ ​11​ ​ប្រភេទ​ធូរ​ថ្លៃ​ ​រំពឹង​ត្រូវប៉ាន់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។​ ​ចំពោះ​ទំហំ​នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ​ ​2019​ ​អាច​នឹង​កើន​ដល់​ ​70លាន​គ្រឿង​៕​





  • បើ​ ​iPhone​ ​6s​/​ ​6s​ ​Plus​ ​មិន​ដំណើរការ​ ​Apple​ ​នឹង​ជួសជុល​ឱ្យ​ដោយ​មិន​គិតថ្លៃ​

    បើ​ ​iPhone​ ​6s​/​ ​6s​ ​Plus​ ​មិន​ដំណើរការ​ ​Apple​ ​នឹង​ជួសជុល​ឱ្យ​ដោយ​មិន​គិតថ្លៃ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិកាំង​ ​Apple​ ​បាន​ចេញ​សេចក្ដីប្រកាស​ពី​ដំណឹងល្អ​មួយ​ ​ដែល​សំដៅ​ដល់​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់​របស់​ខ្លួន​ ​(​serial​ ​number​ ​ចេញ​ចាប់ពី​ខែតុលា​ ​2018​ ​ដល់​សីហា​ ​2019​)​ ​ជាពិសេស​ ​ករណី​ ​iPhone​ ​6s​/​6S​ ​Plus​ ​អាប់​ឌែ​ត​ជំនាន់​ ​iOS​ ​13​ ​ឬ​ខ្ពស់​ជាង​នេះ​ឡើង​ទៅ​ ​បើ​ម៉ាស៊ីន​មិន​ដំណើរការ​ ​ក្រុមហ៊ុន​នឹង​ជួសជុល​ជូន​ដោយ​មិន​យក​ប្រាក់​ឡើយ​។​

    ​ប្រសិនបើ​អ្នក​កំពុង​ជួប​បញ្ហា​ដូច​ខាងលើ​ ​សូម​ចូល​ទៅ​កាន់​វេ​ប​សាយ​ ​Support.apple​ ​រួច​វាយ​លេខ​ ​serial​ ​number​ ​ទូរស័ព្ទ​ចូល​(​សម្រាប់​តែ​ម៉ូដែល​ខាងលើ​ប៉ុណ្ណោះ​)​។​ ​ចំពោះ​របៀប​ចុច​រក​ ​serial​ ​number​ ​គឺ​ ​Settings​ ​>​ ​General​ ​>​ ​About​.​(​Phone​,​ ​iPad​,​ ​iPod​ ​touch​,​ ​iPod​,​ ​និង​ ​Apple​ ​Watch​)​។​ ​

    ​Apple​ ​មិនបាន​បញ្ជាក់​លម្អិត​ថា​ ​តើ​ដំណោះស្រាយ​បែប​ណាយ​ក​លុយ​ ​ឬមិន​យក​លុយ​នោះ​ទេ​ ​គ្រាន់តែ​មាន​គោលបំណង​ដើម្បី​ដោះស្រាយ​ជូន​អ្នក​ដែល​កំពុង​ប្រើ​ ​iPhone​ ​ជំនាន់​ដែល​មិន​គាំទ្រ​ដោយ​ ​iOS​ ​13ប៉ុណ្ណោះ​៕​







  • មិនធម្មតា​ទេ​ ​ស្ងាត់​ៗ​ ​វៀតណាម​ចេញ​លក់​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ ​8ម៉ូដែល​!​

    មិនធម្មតា​ទេ​ ​ស្ងាត់​ៗ​ ​វៀតណាម​ចេញ​លក់​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ ​8ម៉ូដែល​!​

    ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ៗ​ពី​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Vinsmart​ ​ដែល​កំពុង​រៀបចំ​សាងសង់​រោងចក្រ​ផលិត​ទូរស័ព្ទ​ ​ដែល​មាន​សមត្ថភាព​អាច​ផលិត​បាន​ ​100លាន​គ្រឿងក្នុង​ ​1ឆ្នាំ​ ​ហើយ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ ​Vinsmart​ ​នឹង​សាកល្បង​ផលិត​ត្រឹម​ ​30លាន​គ្រឿង​សិន​ក្នុង​ ​1ឆ្នាំ​។​

    ​មកទល់​ពេលនេះ​ ​បាន​លេច​ជារូបរាង​ពិតប្រាកដ​ហើយ​ ​Vinsmart​ ​ម៉ូដែល​ចុងក្រោយ​ថ្មី​មួយទៀត​នៃ​ខ្សែស្រឡាយ​ ​Vsmart​ ​គឺ​ ​Joy​ ​2​+​ ​ដោយ​គួរ​រំឭក​ដែរ​ថា​ ​Vinsmart​ ​ផលិត​បាន​ស្មា​ត​ហ្វូ​ន​ ​8ម៉ូដែល​ហើយ​ ​មាន​ដូចជា​ ​Vsmart​ ​Live​,​ ​Vsmart​ ​Bee​,​ ​Vsmart​ ​Star​,​ ​Vsmart​ ​(​ជំនាន់2​)​ ​និង​ ​Vsmart​ ​Joy​ ​2​+​ ​។​

    ​លក្ខណៈ​ពិសេស​នៅ​លើ​ម៉ូដែល​ចុងក្រោយ​ ​Joy​ ​2​+​ ​នេះ​ដែរ​ ​រចនា​រាង​ខាងមុខ​បែប​តំណក់​ទឹកទំ​ហំ​អេក្រង់​ ​6.2អ៊ិ​ញ​ ​ផលិត​ដោយក្រុម​ហ៊ុន​ ​Sharp​ ​បង្ហាញ​រូបភាព​បាន​ ​HD​+​ ​មាន​ថាមពល​ថ្ម​ធំ​ ​4500មីល្​លី​អំ​ពែ​រម៉ោង​(​អាច​រស់​បាន​ ​1ថ្ងៃ​ពេញ​)​ ​បង្កប់​រន្ធ​ដោត​ ​USB​ ​Type​-​C​ ​សាក​ភ្លើង​លឿន​ ​(​ក្នុង​ប្រអប់​មាន​ឆ្នាំង​សាក​លឿន​កម្លាំង​បញ្ជូន​ ​18វ៉ាត់​ ​ប៉ុន្តែ​សាក​ភ្លើង​ឡើង​ដល់​ ​50​%​ ​ចំណាយពេល​ ​40នាទី​)​ ​និង​សមត្ថភាព​កាមេរ៉ា​ឡើង​ដល់​ ​AI​ ​Camera​។​ ​

    ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ ​13​+​5​ ​មេ​ហ្គា​ភិក​សែល​ ​អាច​ផលិត​រូប​បាន​ស្អាត​គួរសម​ ​និង​មាន​ ​Effect​ ​ដូចជា​ ​Beauty​,​ ​AR​ ​Sticker​ ​និង​មុខងារ​ជំនួយការ​កម្សាន្ត​ផ្សេងទៀត​ផ្តោត​សំខាន់​លើ​យុវវ័យ​។​

    ​ទោះជា​ម៉ូដែល​កូនពៅ​មែន​ ​(​កូនបង​ ​Vsmart​ ​Joy​ ​1​+​)​ ​ប៉ុន្តែ​វា​ចេញ​មក​ជាមួយ​ ​Snapdragon​ ​450​ ​និង​មាន​ពណ៌​ស្រស់​ៗ​ទាំងអស់3​ ​គឺខៀវ​ចាស់​ ​ក្រហម​ ​និង​ខៀវ​ធម្មតា​ ​និង​មាន​ជម្រើស​ ​RAM​ ​2GB​ ​មេ​ម៉ូ​រី​ ​32GB​ ​តម្លៃ​ប្រមាណ​ជា​ ​128ដុល្លារ​(​2,990,000ដុង​)​ ​និង​ជម្រើស​ ​RAM​ ​3GB​ ​មេ​ម៉ូ​រី​ ​32GB​ ​តម្លៃ​ប្រមាណ​ជា​ ​158​ ​ដុល្លារ​(​ ​3,690,000ដុង​)​។​

    ​Vsmart​ ​Joy​ ​2​+​ ​នឹង​បើក​ឱ្យ​កុម្ម៉ង់​ទិញ​ឆាប់​ៗ​នេះ​ ​ជាមួយនឹង​ជម្រើស​ ​RAM​ ​2GB​ ​(​មាន​កាដូ​ឱ្យ​ថែមទៀត​ ​បើ​ទិញ​តាម​បណ្ដា​ហាង​ច្រើនជាង​ ​3,000ហាង​នៅ​ទីក្រុង​ហាណូយ​ដូចជា​ ​VinPro​,​ ​TSA​ ​Mobile​,​ ​FPT​ ​shops​,​ ​Viettle​ ​Store​ ​និង​ហាង​ ​Nguyen​ ​Kim​ ​ជាដើម​៕​







  • កាស​ ​Bluetooth​ ​ដំបូង​របស់​ក្រុមហ៊ុន​ ​Microsoft​ ​មាន​សមត្ថភាព​ពិសេស​តម្លៃ​ ​250​ ​ដុល្លារ​

    កាស​ ​Bluetooth​ ​ដំបូង​របស់​ក្រុមហ៊ុន​ ​Microsoft​ ​មាន​សមត្ថភាព​ពិសេស​តម្លៃ​ ​250​ ​ដុល្លារ​

    កាលពីដើម​សប្ដាហ៍​កន្លងទៅ​ ​ក្រុមហ៊ុន​ ​Microsoft​ ​បាន​បង្ហាញ​ចេញ​នូវ​កាស​ ​Bluetooth​ ​(​ឥត​ខ្សែ​ដំបូង​ ​)​ ​ម៉ូដែល​ ​Surface​ ​Earbuds​ ​។​

    ​កាស​នេះ​មាន​រន្ធ​ស្រូប​សំឡេង​សរុប​ចំនួន​ ​4​ ​(​1ចំហៀង​មាន2​)​ ​ដែល​វា​អាច​ជំនួយ​ដល់​មុខងារ​ពិសេស​ទាំង2​ ​ខាងលើ​ ​ហើយ​ជួយ​បង្កើន​គុណភាព​ការ​ហៅ​ចេញ​ផង​ដែរ​។​ ​

    ​Microsoft​ ​ក៏​បញ្ចូល​នូវ​មុខងារ​ដំណើរការ​ ​Spotify​ ​ដោយ​ថា​ ​អ្នកប្រើ​ ​Android​ ​អាច​ដំណើរការ​កម្មវិធី​នេះ​ ​និង​ចាក់​ចម្រៀង​ដោយ​បញ្ជា​លើ​កាស​ផ្ទាល់​ ​មិនបាច់​ប្រើ​ទូរស័ព្ទ​ឡើយ​។​ ​សមត្ថភាព​ទាក់ទាញ​ ​គឺ​មាន​ភ្ជាប់​ជាមួយនឹង​ ​Microsoft​ ​Office​ ​365​ ​ដែល​អាច​ស្ដាប់​ពាក្យសម្ដី​ហើយ​វាយ​ជា​អក្សរ​នៅ​លើ​កម្មវិធី​ ​PowerPoint​ ​បា​នភ្លាមៗ​។​ ​វា​អាចប​ក​ប្រែពាក្យ​សម្ដី​ពី​ភាសា​មួយ​ទៅកាន់​ភាសា​ដទៃទៀត​ប្រមាណ​ ​60ភាសា​ឯណោះ​។​

    ​Surface​ ​Earbuds​ ​មាន​ថាមពល​ថ្ម​ដែល​ប្រើ​បាន​ ​8ម៉ោង​ពេល​សាក​ពេញ​។​ ​ក្រុមហ៊ុន​ក៏បាន​បន្ថែម​សម្បក​សម្រាប់​សាក​ថ្ម​ដែល​បន្ថែម​អាយុកាល​សរុប​ដល់​ ​24ម៉ោង​ដែល​សាក​តាម​រន្ធ​ ​USB​-​C​។​ ​កាស​នេះ​មានតម្លៃ​ ​250ដុលា្​លរ​ ​ដែល​នឹង​ចេញ​លក់​អំឡុង​ចុងឆ្នាំ​នេះ​៕​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​

    https://youtu.be/EwxyD_dkGVA

     

  • សណ្តែកបណ្តុះ​ បន្លែស្រស់​ដែល​មានគុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​

    សណ្តែកបណ្តុះ​ បន្លែស្រស់​ដែល​មានគុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​

    សណ្តែកបណ្តុះ​ ជា​បន្លែស្រស់​ដែល​យើង​ធ្លាប់ស្គាល់​ និង​ធ្លាប់​បាន​បរិភោគ​មក​ជា​យូរហើយ​តែ​… អ្នកដឹង​ទេ​ថា​ តើ​សណ្តែកបណ្តុះ​មាន​គុណ​ប្រយោជន៌​យ៉ាងណា​ខ្លះ​ចំពោះ​សុខភាព​មនុស្សយើង​?

    ជនជាតិ​ចិន​បុរាណ​ចូលចិត្ត​បរិភោគ​សណ្តែក​បណ្តុះ​ដែល​បណ្ដុះ​ពី​គ្រាប់សណ្ដែក​សៀង​ ជា​ប្រ​ភព​នៃ​វីតាមីនC​ នៅក្នុង​រដូវរងា​ ដែល​នៅពេល​នោះ​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗពិបាក​នឹង​រកបាន​ ជា​ពិ​សេស​ពួក​អ្នកដើរ​ទូក​នេសាទ​តែង​បណ្តុះ​សណ្តែក​ទុក​បរិភោគ​នៅ​លើ​ទូក​ដើម្បី​ការពារ​ និង​ព្យាបាល​រោគ​ខ្វះ​វីតាមីនC​​ ដោយសា​តែ​ពួកគេ​បានដឹង​ច្បាស់​ថា​ សណ្តែកសៀង​បណ្តុះ​មាន​វីតាមីនC​ ចំ​ណែ​កឯគ្រាប់​សណ្តែកសៀង​ឆៅ​ និង​តៅហ៊ូ​ដែល​ផលិត​ពី​សណ្តែកសៀង​ក៏​មិនមែន​គ្មាន​វីតាមីន​C ដែរ​។

    នៅពេល​យក​គ្រាប់​សណ្តែកសៀង​មក​បណ្តុះ​ធ្វើជា​សណ្តែកបណ្តុះ​នឹង​មាន​វីតាមីនC​ ខ្ពស់​ (សណ្តែកបណ្តុះ​ 100ក្រាម​មាន​វីតាមីនC​ 5មីល្លី​ក្រាម​) ចំណែក​ប្រូ​តេ​អុី​ននៅ​ក្នុង​សណ្តែកបណ្តុះ​វិញ​មាន​ច្រើនជាង​សណ្តែក​ធម្មតា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្រៅពីនោះ​ការ​បណ្តុះ​ឱ្យ​វា​លាស់​ឡើង​នៅ​បាន​ធ្វើ​ឱ្យ​កើតមាន​វីតាមីនB12​ ដែល​ចាំបាច់​សម្រាប់​ការ​រីក​ធំធាត់​ និង​ជួសជុល​ប៉ះ​ប៉ូវ​កោសិ​កា​ទៀតផង​។

    សណ្តែកបណ្តុះ​មាន​សារធាតុ​ដែក​ដែល​រាង​កាយ​អាច​រំលាយ​បាន​ងាយ​ជាង​បន្លែ​ដទៃទៀត​ មាន​វីតាមីនB17​ និង​សារធាតុ​លេ​ស៊ី​ធីន​(Leci​thin​) ជួយ​បំប៉ន​ប្រព័ន្ធ​ប្រសាទ​ និង​ការ​ធ្វើការ​ងារ​របស់​ខួរក្បាល​ ហើយ​អ្វី​ដែល​សំខាន់​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​មនុស្ស​វ័យ​កំ​លោះ​ ក្រមុំ​ដែល​មិន​ចង់​ឆាប់​ចាស់​នោះ​ គឺ​សណ្តែក​បណ្តុះ​ស្រស់​ៗមាន​ថាមពល​ជីវិត​ដែល​នឹង​ធ្វើ​ឱ្យ​រាងកាយ​នៅ​ស្រស់ថ្លា​ មិន​ងាយ​ចាស់​ ព្រោះ​នៅ​ក្នុង​សណ្តែកបណ្តុះ​មាន​សារធាតុ​ប្រឆាំង​ភាព​ចាស់ជរា​មួយ​ឈ្មោះថា​ អុក​ស៊ី​ណុន​(Auxinon​)មានគុណ​សម្បត្តិ​ជួយ​ឱ្យ​រាងកាយ​នៅ​កំលោះ​ក្រមុំ​បាន​យូរ​ និង​មិន​ចាស់​មុន​អាយុ​។

    សណ្តែកបណ្តុះ​ជា​ប្រភព​នៃ​វីតាមីន​ដ៏​ច្រើន​ផ្នែក​វេជ្ជសាស្ត្រ​របស់​ចិន​បាន​ណែនាំ​ឱ្យ​យក​សណ្តែកបណ្តុះ​ក្បាល​ធំ​(បណ្ដុះ​ពី​គ្រាប់សណ្ដែក​សៀង​)ទៅ​ស្ងោរ​បរិភោគ​ វា​នឹង​ជួយ​បណ្តេញ​ស្លេស្ម៍​ ធ្វើ​ឱ្យ​សួត​ធូរ​ស្រឡះ​ និង​ជួយ​បណ្តេញ​កាក​សំណល់​មិនល្អ​តាម​ទឹកនោម​ ទាំងអស់​នេះ​ គឺ​ដោយសារតែ​ម៉ូលេគុល​របស់​សារធាតុ​អាហារ​នៅក្នុង​គ្រាប់​របស់​សណ្តែក​ដែល​បណ្តុះ​បាន​នោះ​ វា​ប្រែប្រួល​នៅក្នុង​រូប​លក្ខណៈ​មួយ​ដែល​រាងកាយ​អាច​រំលាយ​បាន​យ៉ាង​ងាយ​ហ្នឹងឯង​។ ប្រូ​តេ​អុីន​ត្រូវ​បាន​រំលាយ​ទៅជា​អាស៊ីត​អា​មី​ណូ​ ម្សៅ​ទៅជា​ខា​បូ​ហាយ​ដ្រេ​តធម្មតា​ ឬគ្លុយ​ខូស​ និង​ជាតិ​ខ្លាញ់​ក្លាយទៅជា​អាស៊ីត​ខ្លាញ់​ ដូច្នេះហើយ​ទើប​សណ្តែកបណ្តុះ​ក្លាយជា​អាហារ​មួយ​ដែល​ងាយ​រំលាយ​ជា​ខ្លាំង​ ពេល​យើង​បាន​បរិភោគ​ហើយ​វា​ ស្មើនឹង​ជួយ​សន្សំសំចៃ​ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​រំលាយអាហារ​ និង​ជួយ​កាត់បន្ថយ​កាកសំណល់​ទៀតផង​៕

  • ហេតុផល4យ៉ាង ដែល​អ្នក​គួរ​ដឹង​មុននឹង​ខាត់​ស្បែក

    ហេតុផល4យ៉ាង ដែល​អ្នក​គួរ​ដឹង​មុននឹង​ខាត់​ស្បែក

    មនុស្ស​ស្រី​យើង​ រឿង​ស្បែក​ស្អាត​គឺជា​រឿង​ធំ​សម្បើម​ណាស់​ បើ​អ្នក​មានផ្ទៃ​មុខ​ស្រអាប់​ខ្មៅ​ផង​នោះ​ រឹតតែ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ភាព​ជឿជាក់​លើ​ខ្លួនឯង​ទៅទៀត​ ការ​ខាត់ស្បែក​គឺជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្ន​កឡើង​សភ្លឺ​ថ្លា​បាន​។ ការ​មើលថែ​ទាំ​ស្បែក​របស់​នារី​ដោយ​ការ​ខាត់​ស្បែក​ (Scrub​) គឺជា​ការ​មើលថែ​ស្បែក​ដ៏​ល្អ​មួយ​ ហើយ​នា​រីៗ​ទាំង​ឡាយ​ច្រើនតែ​និយម​វិធី​នេះ​ទៀតផង​ ដូច្នេះ​ទំព័រ​សុខភាព​សម្រស់​លេខ​នេះ​ យើង​មានរឿង​រ៉ាវ​ដែល​នា​រីៗ​គួរ​យល់ដឹង​មុននឹង​ធ្វើការ​ខាត់ស្បែក​មក​ជម្រាប​ជូន​ដូច​ខាងក្រោម​ ៖

    – ខាត់ស្បែក​ 1សប្តាហ៍​ 1ដង​
    ភាព​ញឹកញាប់​ក្នុង​ការ​ខាត់ស្បែក​ដែល​សម​ល្មម​បំផុត​នោះ​ គឺ​ 2 សប្តាហ៍​ 1ដង​នៅពេល​ល្ងាច​ សម្រាប់​ស្បែក​ធម្មតា​ ចំណែក​ស្បែក​មាន​ជាតិ​ខ្លាញ់​វិញ​អាច​ធ្វើ​បាន​ញឹកញាប់​ជាង​គឺ​ 1សប្តាហ៍​ 1ដង​ និង​សម្រាប់​ស្បែក​ស្ងួត​ អាច​ធ្វើ​បាន​ 2-3 សប្តាហ៍1ដង​។មនុស្សយើង​តែង​ជម្រុះ​កោសិកា​ស្បែក​ដែល​ងាប់​ហើយ​រៀងរាល់​ 28ថ្ងៃ​ ដូច្នេះ​ការ​ខាត់ស្បែក​ដែល​សម​ល្មម​ នឹង​ជួយ​បើក​ស្បែក​ថ្មី​ដែល​ស្អាត​គួរ​ឱ្យ​គយគន់​បាន​។

    – ជ្រើសរើស​ប្រើ​សាច់​ឡេ​ខាត់ស្បែក​បែប​ធម្មជាតិ​
    សាច់​ឡេ​ខាត់ស្បែក​បែប​គ្រើម​អាច​ធ្វើ​ឱ្យ​ស្បែក​របក​បាន​ ដូច្នេះ​វិធី​ដែល​ល្អ​នោះ​គឺ​ គួរ​ជ្រើសរើស​សាច់​ឡេ​បែប​ម៉ដ្ឋ​ដែល​ផលិត​ពី​ធម្មជាតិ​ដូចជា​ កន្ទក់​ សារ​ធាតុ​ចម្រាញ់​ពី​គ្រាប់អម្ពិល​ ស្ករ​ សម្បក​ផ្លែក្រូច​សើច​អម្ពិលទុំ​ ស្លឹកគ្រៃ​ -ល- ដែល​អាច​ជួយ​កម្ចាត់​កោសិ​កា​ស្បែក​ដែល​ងាប់​ចេញ​បាន​យ៉ាង​ទន់ភ្លន់​ និង​ជួយ​បង្កើន​គុណភាព​ស្បែក​ទៀតផង​។

    – ជ្រើសរើស​ឱសថ​បុរាណ​ឱ្យ​ស័ក្តិសម​នឹង​ស្បែក​
    ព្រោះ​សារធាតុ​ចម្រាញ់​ដែល​ផ្សំ​នៅក្នុង​សាច់​ឡេមា​នភា​ពខុសប្លែក​ពីគ្នា​ ឱសថ​បុរាណ​ប្រភេទ​ខ្លះ​ល្អ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ ដូចជា​ ទឹកឃ្មុំ​ផ្លែ​ត្រសក់​ ប្រទាល​កន្ទុយក្រពើ​ ចំណែក​ស្បែក​មាន​ជាតិ​ខ្លាញ់​ និង​ស្បែក​មាន​មុន​វិញ​ គួរ​ជ្រើសរើស​ប្រើ​សាច់​ឡេ​ដែល​ផ្សំ​ពី​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរ​ ដូចជា​ ផ្លែ​កន្ទួត​ ផ្លែ​ស្ពឺ​ ក្រូចសើច​ និង​ផ្លែ​អម្ពិល​ជា​ដើម​ ដើម្បី​ឱ្យ​ឱសថ​បុរាណ​បាន​សម្អាត​ និង​ថែទាំ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ត្រឹមត្រូវ​។

    – នៅពេល​ប្រុង​ចេញទៅ​ខាងក្រៅ​
    ពេល​ត្រៀម​ចេញទៅ​ដើរលេង​នៅ​សមុទ្រ​ គួរ​ផ្អាក​ការ​ខាត់ស្បែក​មុននឹង​ចេញទៅ​ប៉ះ​ពន្លឺ​ថ្ងៃ​ប្រ​មា​ណជា​ 2 ថ្ងៃ​ ដើម្បី​ការពារ​កុំឱ្យ​ស្បែក​ត្រូវ​ពន្លឺថ្ងៃ​បំផ្លាញ​ខ្លាំងពេក​ និង​ជ្រើសរើស​ប្រើ​ផលិតផល​ការ​ពារ​កម្តៅថ្ងៃ​រៀងរាល់​ 4ម៉ោង​ម្តង​ រួម​ទាំង​ការ​បាញ់​ស្បៃ​យ៍​ស្បែក​ឱ្យ​មាន​សំណើម​ជាប់​ជានិច្ច​ផង​។ខាត់ស្បែក​លើកក្រោយ​ កញ្ញា​ៗទាំងអស់​សាក​ល្បង​ធ្វើតាម​ចំណុច​ខាងលើ​-លមើល៍​ ដើម្បី​ឱ្យ​ស្បែ​កស​ស្អាត​រៀងរាល់ថ្ងៃ​៕

  • Hanoi​ ​FC​ ​ដែល​លត់​ណា​ហ្គាវើលដ៍​ ​10គ្រាប់​នោះ​ ​ឥឡូវ​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​ ​AFC​ ​CUP​

    Hanoi​ ​FC​ ​ដែល​លត់​ណា​ហ្គាវើលដ៍​ ​10គ្រាប់​នោះ​ ​ឥឡូវ​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​ ​AFC​ ​CUP​

    ​កាលពី​ជំនួប​ក្នុង​ពូល​នៃ​ពានរង្វាន់​ ​AFC​ ​CUP​ ​2019​ ​ក្រុម​ខ្លាំង​វៀតណាម​ ​Hanoi​ ​FC​ ​បាន​លត់​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ក្នុង​លទ្ធផល​ច្រើន​បំផុត​ប្រចាំ​ពាន​នេះ​ជា​ប្រវត្តិសាស្ត្រ​ ​ក្នុង​លទ្ធផល​ ​10ទល់នឹង0​ ​និង​ ​ឈរ​លើកំពូល​តារាង​ពូល​ទៀតផង​។​

    ​ក្រុម​មួយ​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់​រហូត​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​មកដល់​វគ្គ​នេះ​ ​ក្រុម​តំណាង​ឱ្យ​តំបន់​អាស៊ាន​តែមួយគត់​នេះ​បាន​ទាត់​ស្មើ​ជាមួយនឹង​ក្រុម​ ​4.25​ ​SC​ ​ក្នុង​ជើង​ទី1​ ​នៅ​លើទឹក​ដី​វៀតណាម​ ​តែម​ក​ដល់​ជើង​ទី2​ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​កូរ៉េខាងជើង​មួយ​នេះ​ម្ដងទៀត​ក្នុង​លទ្ធផល​ ​0ស្មើ​។​

    ​ដោយសារ​មិន​មាន​គ្រាប់​ស៊ុត​ចូល​ក្រៅ​ដី​ដូច​ក្រុម​ ​4.25​ ​SC​ ​ក្រុម​ ​Hanoi​ ​FC​ ​ត្រូវ​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​មួយ​នេះ​យ៉ាង​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​ ​ទោះបីជា​ស្មើគ្នា​ទាំង​ ​2ជើង​ក៏ដោយ​៕​

  • ជិតដល់​ថ្ងៃ​ប្រកួត​ហើយ​ ​តែ​អ៊ីរ៉ង់​ហាក់​មិនសូវ​ខ្វល់​ក្នុង​ជំនួប​ជាមួយ​កម្ពុជា​ ​អី​បន្តិច​សោះ​

    ជិតដល់​ថ្ងៃ​ប្រកួត​ហើយ​ ​តែ​អ៊ីរ៉ង់​ហាក់​មិនសូវ​ខ្វល់​ក្នុង​ជំនួប​ជាមួយ​កម្ពុជា​ ​អី​បន្តិច​សោះ​

    ​ការប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​ជំនួប​ទី3​ ​កាន់តែ​កៀក​មកដល់​ហើយ​ ​ដោយ​ការប្រកួត​នេះ​ ​អ៊ីរ៉ង់​ត្រូវ​ជួប​ជាមួយនឹង​កម្ពុជា​លើទឹក​ដី​អ៊ីរ៉ង់​ ​តែបើ​គិត​មកទល់​នឹង​ពេលនេះ​ ​អ៊ីរ៉ង់​មិនទាន់​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​នៅឡើយ​ទេ​។​

    ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​ ​ក្រុម​ខ្លា​ព្រៃ​មួយ​នេះ​គ្រោង​បញ្ចេញ​បញ្ជី​ឈ្មោះ​កាលពី​ថ្ងៃទី6​ ​ខែតុលា​ ​ឆ្នាំ2019​ ​កន្លងមក​នេះ​ ​ពោល​គឺ​តែ​ ​4ថ្ងៃមុន​ការប្រកួត​ជាមួយ​កម្ពុជា​ប៉ុណ្ណោះ​។​ ​ចំពោះ​មូលហេតុ​ ​គឺ​ដោយសារតែ​ក្រុម​មួយ​នេះ​មិនបាន​ផ្អាក​លី​ក​កំពូល​របស់​ខ្លួន​ឡើយ​ ​ដោយមាន​ការប្រកួត​លី​ក​កំពូល​ក្នុង​ប្រទេស​នេះ​ ​សប្តាហ៍​ទី6​ ​ជា​ធម្មតា​។​

    ​គួរ​រំឭក​ដែរ​ថា​ ​កម្ពុជា​បាន​ផ្អាក​លី​ក​កំពូល​តាំងពី​ថ្ងៃទី23​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​រហូតដល់​ថ្ងៃទី19​ ​ខែតុលា​ ​ឆ្នាំ2019​ ​ពោល​គឺ​ ​សម្រាក​ជិត​ ​1ខែ​សម្រាប់​ឱ្យ​កីឡាករ​ជម្រើសជាតិ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ដើម្បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUPនេះ​៕​