Category: សង្គម និងសេដ្ឋកិច្ច

  • កុំ​បារម្ភ​ថា​អត់​ការងារ​ធ្វើ​ តែ​អ្វី​ដែល​សិស្ស​ត្រូវ​គិត​ គឺ​ចាប់​ឱកាស​ការងារ​ដោយ​វិធី​ណា​?

    កុំ​បារម្ភ​ថា​អត់​ការងារ​ធ្វើ​ តែ​អ្វី​ដែល​សិស្ស​ត្រូវ​គិត​ គឺ​ចាប់​ឱកាស​ការងារ​ដោយ​វិធី​ណា​?

    សិស្សានុសិស្ស​ជាច្រើន​ ជាពិសេស​អ្នក​រស់នៅ​តាម​បណ្តា​ខេត្ត​តែងតែ​បារម្ភ​ពី​បញ្ហា​គ្មាន​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា​។ ដោយ​មូលហេតុ​នេះ​ ធ្វើ​ឱ្យ​សិស្ស​មួយចំនួន​មិន​ហ៊ាន​សម្រេចចិត្ត​បន្ត​ការសិក្សា​នៅ​ឧត្តម​សិក្សា​ ហើយ​ចាប់​អាជីព​ការងារ​នៅ​ក្បែរ​ផ្ទះ​ដែល​ងាយស្រួល​ និង​ចំណាយ​តិច​ទៅវិញ​។

    តាមពិត​ទៅ​ ជីវិត​ការងារ​ជាក់ស្តែង​ មិន​គួរ​ឱ្យ​បារម្ភ​ដូច​អ្វី​ដែល​យុវជន​គិត​នោះ​ទេ​ ព្រោះ​កន្លងមក​មាន​ម្ចាស់​អាជីវកម្ម​ច្រើនណាស់​ដែល​រអ៊ូរទាំ​ពី​កង្វះ​បុគ្គលិក​សម្រាប់​ធ្វើការងារ​ ស្រប​ពេល​ដែល​សិស្ស​ជា​ច្រើន​បែរជា​បារម្ភ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​ទៅវិញ​។ តាម​ពិត​ទៅ​ ប្រសិនបើ​សិស្ស​ និស្សិត​មាន​ចំណុច​ទាំងប៉ុន្មាន​ខាងក្រោម​នេះ​ នោះ​ពួកគេ​នឹង​មិនបាច់​បារម្ភ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​ក្រោយពេល​បញ្ចប់​ការសិក្សា​នោះ​ទេ​។

    1. ចំណេះដឹង​វិជ្ជាជីវៈ​
    ការសិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ​ គឺជា​ការសិក្សា​ដែល​ផ្តោត​សំខាន់​លើ​ចំណេះដឹង​សម្រាប់​ធ្វើការងារ​ តែ​នៅក្នុង​ជំនាញ​គោល​រយៈពេល4ឆ្នាំនេះ​ មានមុខ​វិជ្ជា​ជាច្រើន​ផ្សេងគ្នា​ដែល​អាច​បំបែក​បាន​ជា​អាជីព​ការងារ​ជាច្រើន​ផង​ដែរ​។ ហេតុនេះ​និស្សិត​ត្រូវតែ​ដឹង​ថា​ អាជីព​ជាក់លាក់​ណាមួយ​លើ​វិស័យ​ដែល​ខ្លួន​កំពុង​សិក្សា​ជា​អាជីព​ដែល​ខ្លួន​ពេញចិត្ត​ពិតប្រាកដ​។

    ឧទាហរណ៍​ ប្រសិនបើ​គាត់​កំពុង​សិក្សា​លើ​មុខវិជ្ជា​នីតិសាស្ត្រ​ និស្សិត​គួរ​កំណត់​ឱ្យ​ច្បាស់​ថា​អនាគត​ទៅ​ចង់​ក្លាយជា​មេធាវី​ឯកទេស​រដ្ឋប្បវេណី​ មេធាវី​ខ្លាំង​ខាង​ព្រហ្មទណ្ឌ​ អ្នកធ្វើការ​ងារ​ក្នុង​ក្រសួង​-ស្ថាប័នរដ្ឋ​ មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ក្នុង​ក្រុមហ៊ុន​ឯកជន​ ឬចង់​ធ្វើការងារ​នៅក្នុង​តុលាការ​ជាដើម​។ ក្រោយពេល​កំណត់​ច្បាស់​ហើយ​ និស្សិត​អាច​ចាប់​យកមុខ​វិជ្ជា​ពាក់ព័ន្ធ​ទាំងអស់​នោះ​ដើម្បី​ធ្វើការ​សម្រួច​ឱ្យ​ខ្លាំង​ដើម្បី​ធានា​ថា​យើង​អាច​ចេះចាំ​ច្បាស់​ និង​អាច​ធ្វើការងារ​បាន​។

    2. បទ​ពិសោធ​
    នៅក្នុង​ការ​ដាក់ពាក្យ​ធ្វើការងារ​ ជាពិសេស​អ្នកធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន​ ភាគច្រើន​ជ្រើសរើស​បុគ្គលិក​ដែល​មានបទពិសោធន៍​ការងារ​ស្រាប់​។ មាន​និស្សិត​ជាច្រើន​មិន​ហ៊ាន​ដាក់ពាក្យ​ធ្វើការងារ​ដោយសារ​មិន​មាន​បទ​ពិសោធ​គ្រប់គ្រាន់​តាម​ការកំណត់​របស់​ស្ថាប័ន​ នៅពេល​ដែល​ពួកគេ​ទើបនឹង​ចេញពី​សាកល​វិទ្យាល័យ​។ត្រង់​ចំណុច​នេះ​ និស្សិត​គួរ​ចាប់ផ្តើម​ស្វែងរក​ការងារ​ស្ម័គ្រចិត្ត​ ឬធ្វើការងារ​ហាត់​ការ​នៅក្នុង​ស្ថាប័ន​ណា​ដែល​ត្រូវ​នឹង​អាជីព​របស់​ខ្លួន​។ បើ​ទោះ​បី​ជា​ការងារ​នោះ​មិនធំ​ដុំ​ ឬមិន​សូវ​សំខាន់​ក្នុង​ស្ថាប័ន​ តែ​វា​ក៏​ត្រូវ​បាន​គេ​រាប់បញ្ចូល​ទៅ​ក្នុងរយៈពេល​ដែល​យើង​ធ្វើការងារ​ក្នុង​វិស័យ​ដែល​យើង​កំពុង​សិក្សា​នោះ​ដែរ​។ ប្រសិនបើ​និស្សិត​បាន​ប្រឡូក​ជាមួយ​ការងារ​ជាក់ស្តែង​នៅ​ឆ្នាំទី2​ នោះ​មានន័យថា​ គ្រាន់តែ​ចប់​សាកល​វិទ្យាល័យ​ភ្លាម​ គាត់​មាន​បទ​ពិសោធ​ជាង​ 2ឆ្នាំ​រួច​បាត់​ទៅ​ហើយ​។

    3. អត្តចរិត​ និង​អាកប្ប​ករិយា​
    ចំណុច​នេះ​ ជា​ចំណុច​សំខាន់​ដែល​និយោជក​ភាគច្រើន​ត្រូវការ​ ព្រោះ​ចំណេះ​ជំនាញ​អាច​បណ្តុះបណ្តាល​បាន​ តែ​អត្តចរិត​លំបាក​ណាស់​ក្នុង​ការ​តម្រង់​។ ការ​បណ្តុះ​អត្តចរិត​ល្អ​ដែល​ស្ថាប័ន​នានា​ចង់​បាន​ គឺ​សមត្ថភាព​ធ្វើការងារ​ជា​ក្រុម​ ភាពជា​អ្នកដឹកនាំ​ ភាព​បត់បែន​ និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។ អត្តចរិត​ និង​អាកប្ប​កិរិយា​ល្អ​នេះ​ ជា​មេរៀន​ដែល​ត្រូវ​រៀន​នៅ​ក្រៅ​សាលា​ ហើយ​វា​កើតឡើង​ពី​ការ​សន្សំ​។ ហេតុនេះ​ការ​ធ្វើ​សូមកុំ​មើល​រំលង​ពីអ​ត្ថ​ន័យ​នៃ​ការ​ងា​រតូចៗ​ដែល​យើង​កំពុង​ធ្វើ​។ ការងារ​ជា​ក្រុម​ដែល​សាស្ត្រា​ចារ្យ​ដាក់​ឱ្យ​ រួម​ទាំង​ការងារ​ដែល​ប្រធាន​ស្ថាប័ន​ដាក់​ឱ្យ​យើង​ធ្វើ​សុទ្ធតែ​បង្កប់​នូវ​មេរៀន​សំខាន់​ក្នុង​ការ​ហ្វឹកហាត់​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​ដែលគេ​ចង់​បាន​។ ការ​ធ្វើការងារ​សាលា​សូម​យកចិត្ត​ទុកដាក់​ ហើយ​គិតថា​វា​ជា​ការងារ​សំខាន់​សម្រាប់​អាជីព​ ហើយ​ការ​ធ្វើការងារ​ហាត់​ការ​ក៏​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ល្អ​ និង​ពេលខ្លះ​បើ​អាច​ខិតខំ​ធ្វើ​រហូត​មាន​សមត្ថភាព​ល្អ​ជាង​បុគ្គ​លិ​កពេញ​សិ​ទិ្ធ​ក៏​កាន់តែ​ប្រសើរ​។ នៅពេល​នោះ​ កុំថាឡើយ​ចេញពី​សាលា​មិន​លំបាក​ដាក់ពាក្យ​ធ្វើការងារ​ សូម្បីតែ​ប្រធាន​ស្ថាប័ន​ដែល​យើង​កំពុង​ហាត់​ការ​នេះ​ ក៏អាច​នឹង​ទាញ​យើង​ឱ្យ​ចូល​ធ្វើការងារ​ទាំង​មិនទាន់​រៀនចប់​ផង​ក៏​មាន​៕

  • តារា​សម្ដែង​ ​Will​ ​Smith​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​ស្លុង​អារម្មណ៍​ជាមួយ​តួអង្គ​ក្លូន​ ​និង​បាញ់ប្រហារ​ក្នុង​រឿង​ ​«​Gemini​ ​Man​ ​»​ ​

    តារា​សម្ដែង​ ​Will​ ​Smith​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​ស្លុង​អារម្មណ៍​ជាមួយ​តួអង្គ​ក្លូន​ ​និង​បាញ់ប្រហារ​ក្នុង​រឿង​ ​«​Gemini​ ​Man​ ​»​ ​

    «​Gemini​ ​Man​ ​»​ ​គឺជា​ភាពយន្ដ​វាយតប់​បាញ់ប្រហារ​ដែល​សម្តែង​កំពូល​តារា​សម្ដែង​ហូលី​វូ​ត​ ​ដោយ​ ​វី​ល​ស្មី​ត​ ​(​ ​Will​ ​Smith​ ​)​ជា​តួអង្គ​ ​Henry​ ​Brogan​ ​ឃាតករ​ដ៏​ប៉ិនប្រសប់​។​ ​លោក​បាន​ក្លាយជា​គោលដៅ​ដ៏​ធំ​ក្នុង​ការ​ចាប់ខ្លួន​ពី​មន្រ្តី​ប្រតិបត្តិ​ការសម្ងាត់​។​ ​អ្នកដឹកនាំ​រឿង​បាន​ធ្វើការ​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការផលិត​ ​ដែល​តម្រូវ​ឱ្យ​មួយ​រឿង​នេះ​ ​វី​ល​ស្មី​ត​ ​សម្ដែង​ជា​តួអង្គ​មនុស្ស​ក្លូន​ ​ដែល​មើលទៅ​ហាក់បីដូចជា​មនុស្ស​ភ្លោះ​ ​តែ​វ័យ​ខុសគ្នា​ ​30​ ​ឆ្នាំ​។​

    ​ភាពយន្ដ​នេះ​ត្រូវ​បាន​ដឹកនាំ​សម្ដែង​ដោយ​ម្ចាស់​ពានរង្វាន់​អូ​ស្ការ​ជាច្រើន​រឿង​គឺ​លោក​ ​Ang​ ​Lee​ ​សហការ​ផលិត​ជាមួយ​ផលិតករ​ភាពយន្ដ​ធំ​ទៀត​ដូចជា​ ​Gerry​ ​Bruckheimer​,​ ​David​ ​Ellison​,​ ​Dana​ ​Goldberg​ ​and​ ​Don​ ​Granger​។​ ​បើ​យោង​តាម​សារព័ត៌​មា​នក​ម្សាន្ដ​បរទេស​ ​លោក​ ​Ang​ ​Lee​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ភាពយន្ដ​មួយ​ប្រភេទ​គឺ​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ក្នុង​ការផលិត​ជា​ភាពយន្ដ​នោះ​ទេ​។​ ​យ៉ាងណាក៏ដោយ​ ​យើង​ត្រូវ​អរគុណ​ចំពោះ​បច្ចេកវិទ្យា​សម័យថ្មី​ ​ដែល​អាច​ធ្វើ​ឱ្យ​យើង​អាចប​ង្កើត​ ​ឬ​ក្លូន​តួអង្គ​ ​Will​ ​Smith​ ​បាន​ជាច្រើន​នាក់​ ​ដោយមាន​ភាព​ស្រដៀងគ្នា​ ​ក៏ប៉ុន្ដែ​មិន​ដូចគ្នា​ទេ​។​ ​នេះ​យើង​ចាត់ទុកថា​ ​មិនមែន​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ក្លូន​ ​Will​ ​Smith​ ​ឱ្យ​ក្លាយជា​មនុស្ស​ពីរ​ផ្សេងគ្នា​ ​ហើយ​សម្ដែង​ក្នុង​ឈុត​ឆាក​វាយតប់​ក្នុង​ប្លង់​តែមួយ​។​ ​

    ​យ៉ាងណាមិញ​ ​កំពូល​តារា​សម្ដែង​អន្ដរ​ជាតិ​ ​Will​ ​Smith​ ​ក៏បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​បរទេស​ដែរ​ថា​ ​«​ធ្វើការងារ​នៅក្នុង​ខ្សែភាពយន្ត​នេះ​ ​គឺជា​បញ្ហា​ប្រឈម​ទាំង​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត​។​ ​ព្រោះថា​ ​នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​បំផុត​នៅក្នុង​អាជីព​ជាតា​រា​សម្ដែង​របស់ខ្ញុំ​។​ ​អ្នកដឹកនាំ​រឿង​ ​Ang​ ​Lee​ ​បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ដក​នូវ​បទពិសោធន៍​ថ្មីសន្លាង​នៅក្នុង​រោងកុន​ ​ដែល​ខុសប្លែក​ពី​ភាពយន្ដ​ដ៏​ទៃ​។​ ​ខ្សែភាពយន្ត​នេះ​មិនមែន​គ្រាន់តែ​ជា​ខ្សែភាពយន្ត​វាយតប់​បាញ់ប្រហារ​ធម្មតា​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ក៏​ជា​ការស្វែងរក​ឯក​លក្ខណៈ​ថ្មី​នៃ​ភាពយន្ដ​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​ខ្ញុំ​ត្រូវ​អ្នកដឹកនាំ​តម្រូវ​ឱ្យ​សម្ដែង​ជា​ ​មនុស្ស​វ័យ​ ​៥០​ ​ឆ្នាំ​ផង​ ​និង​ជា​កំឡោះ​អាយុ​ ​២៣​ ​ឆ្នាំ​ផង​។​ ​បច្ចេកទេស​ទាំង​ការ​ ​Make​ ​Up​ ​បិទបាំង​ ​និង​បច្ចេកវិទ្យា​កាត់​ទំនើប​ផង​ ​បាន​ក្លូន​តួអង្គ​ខ្ញុំ​ជា​មនុស្ស​ពីរ​ផ្សេងគ្នា​ ​ដែល​មើលទៅ​ហាក់បីដូចជា​ ​មនុស្ស​ពីរ​នាក់​មក​សម្ដែង​ពិ​តៗ​»​។​ ​

    ​កាន់តែ​ជាក់ច្បាស់​ពី​សាច់រឿង​ល្អមើល​ ​«​Gemini​ ​Man​ ​»​ ​ប្រហោងពោះ​ដល់កម្រិត​ណា​នោះ​ ​សូមកុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​By​ ​Smart​ ​គ្រប់​សាខា​ពី​ថ្ងៃទី​ ​10​ ​ខែតុលា​ ​ឆ្នាំ​ ​2019​ ​នេះ​តទៅ​ហើយ​!​!​៕​

    https://youtu.be/zwJa__aWkWI


  • ម៉ូដសក់ស្អាតៗ សម្រាប់អនាគតកូនក្រមុំទាន់សម័យ

    ម៉ូដសក់ស្អាតៗ សម្រាប់អនាគតកូនក្រមុំទាន់សម័យ

    សម្រាប់​ម៉ូដ​សក់​កូនក្រមុំ​នា​សម័យថ្មី​នេះ​ គឺ​មិន​ត្រូវការ​ភាពស៊ាំ​ញ៉ាំ​ដូចជា​សម័យមុន​នោះ​ទេ​ ម៉ូដ​សក់​ទាំងនេះ​មិន​ត្រឹមតែ​ស្អាត​ ទាន់សម័យ​នោះ​ទេ​ ថែមទាំង​ងាយស្រួល​ប្តូរ​ម៉ូដ​សក់​ថ្មី​ មិន​ឈឺក្បាល​ ហើយ​មិន​ខូច​សក់​ថែមទៀត​ផង​។ មើល​ចុះ​ម៉ូដ​សក់​ទាំងនេះ​ពិតជា​ស្រស់​ស្អាត​ និង​ពេញ​ចិត្ត​អនាគត​កូនក្រមុំ​សម័យថ្មី​នេះ​មិន​តិច​ទេ​ ដូច្នេះ​តោះ​ចឹង​សូម​ជ្រើសរើស​ម៉ូដ​សក់​ស្អា​តៗ​ ងាយ​ៗសម្រាប់​ថ្ងៃ​ដ៏​សំខាន់​របស់​អ្នក​ដូចតទៅ​៕

  • កីឡាការិនី​បាល់ទះ​ ​ជាប់​ជា​កីឡាការិនី​ស្រស់​ស្អាត​ជាងគេ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​

    កីឡាការិនី​បាល់ទះ​ ​ជាប់​ជា​កីឡាការិនី​ស្រស់​ស្អាត​ជាងគេ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កូរ៉េ​ខាងត្បូង​បាន​បញ្ចេញ​ឈ្មោះ​កីឡាការិនី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ជាងគេ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ ​គឺ​កីឡាការិនី​បាល់ទះ​ ​Lee​ ​Da​ ​Yeoung​ ​ដោយ​នាង​បាន​ឈ្នះ​ដាច់គេ​តាមរយៈ​ការបោះឆ្នោត​គាំទ្រ​ ​ក៏ដូចជា​ការ​ដាក់​ពិន្ទុ​ ​និង​សម្រេច​ពី​គណៈកម្មការ​ផង​ដែរ​។​

    ​កីឡាការិនី​ ​Lee​ ​Da​ ​Yeoung​ ​មិន​ត្រឹមតែ​មាន​រូប​សម្រស់​ដ៏​ស្រស់​សោភា​នោះ​ទេ​ ​នាង​ក៏​ជា​កីឡាការិនី​អាជីព​ផង​ដែរ​ ​ដោយ​នាង​ជា​កីឡាការិនី​របស់​ក្លិប​ ​Suwon​ ​Hyundai​ ​Engineering​ ​&​ ​Construction​ ​Hillstate​ ​ដែល​ជា​ក្លិប​លី​ក​បាល់ទះ​កំពូល​របស់​កូរ៉េ​ ​ហើយ​នាង​ថែមទាំង​ជាប់​ឈ្មោះ​ក្នុង​ជម្រើសជាតិ​ទៀតផង​។​

    ​បើ​ក្រឡេកមក​មើល​អាយុ​វិញ​ ​នាង​ទើបតែ​មាន​វ័យ​ ​22ឆ្នាំ​តែប៉ុណ្ណោះ​ ​ដោយមាន​កម្ពស់​ ​180សង់ទីម៉ែត្រ​ ​និង​មាន​ទម្ងន់62គីឡូក្រាម​ ​ដែល​ពេលនេះ​នាង​កំពុងតែ​ធ្វើ​ឱ្យ​កក្រើក​ពិភព​កីឡា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​៕​




  • ត្រៀម​ៗ​.​.​.​ខែក្រោយ​នេះ​ ​សង្វៀន​ ​ONE​ ​មាន​គូ​កម្ពុជា​ទៀតហើយ​!​

    ត្រៀម​ៗ​.​.​.​ខែក្រោយ​នេះ​ ​សង្វៀន​ ​ONE​ ​មាន​គូ​កម្ពុជា​ទៀតហើយ​!​

    ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ក្នុង​កម្មវិធី​ ​ONE​:​ ​MASTERS​ ​OF​ ​FATE​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ម៉ានីល​ ​នៃ​ប្រទេស​ហ្វីលីពីន​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​កីឡាករ​កម្ពុជា​ម្នាក់​ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​នៅ​ទីនោះ​។​

    ​ខុន​ ​ស៊ី​ចាន់​ ​កីឡាករ​មាន​បទ​ពិសោធ​នៅ​សង្វៀន​គុន​ចម្រុះ​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ONE​ ​Championship​ ​ត្រូវ​បាន​សង្វៀន​ ​ONE​ ​ចាប់គូ​ឱ្យ​ឡើង​ប្រកួត​សាជាថ្មី​តំណាង​ឱ្យ​កម្ពុជា​ម្តង​ទៀត​ ​ដោយ​កីឡាករ​រូប​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​លើ​សង្វៀន​តទល់​ជាមួយនឹង​កីឡាករ​ជើងឯក​ចំបាប់​ឥណ្ឌា​ ​Roshan​ ​Mainam​។​

    ​នេះ​គឺជា​លើក​ទី1​ ​ហើយ​ក្នុងរយៈពេល​ប្រហែលជា​កន្លះ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​ ​ONE​ ​CHAMPIONSHIP​ ​ដាក់បញ្ចូល​កីឡាករ​កម្ពុជា​ទៅ​ក្នុង​សង្វៀន​មួយ​នេះ​ ​និង​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​កម្ពុជា​ខាងលើ​នេះ​ធ្លាប់​ប្រកួត​ ​MMA​ ​6លើក​ ​លើ​សង្វៀន​ ​ONE​ ​ចំនួន​ ​3លើក​ ​ឈ្នះ1​ ​និង​ចាញ់​ ​2ប្រកួត​៕​



  • ជម្រើស​ជា​តិ​ហ្វ៊ូ​ត​សាល​កម្ពុជា​ ​ឆ្នាំនេះ​មានការ​រៀបចំ​ខ្លាំង​ជាង​មុន​

    ជម្រើស​ជា​តិ​ហ្វ៊ូ​ត​សាល​កម្ពុជា​ ​ឆ្នាំនេះ​មានការ​រៀបចំ​ខ្លាំង​ជាង​មុន​

    ​ពានរង្វាន់​ ​AFF​ ​FUTSAL​ ​CHAMPIONSHIP​ ​2019​ ​គ្រោង​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី21​ ​ដល់​ថ្ងៃទី27​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​ឯ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ដោយ​បែងចែក​ចេញ​ជា​ ​2ពូល​ ​ក្នុង​នោះ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយ​ ​ទី​ម័រ​ ​មីយ៉ាន់ម៉ា​ ​និង​ថៃ​ ​ខណៈ​ដែល​ពូល​ ​B​ ​វិញ​ ​មាន​ប្រជុំ​ទៅ​ដោយក្រុម​ខ្លាំង​ច្រើន​ដែល​មាន​ដូចជា​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​និង​អូស្ត្រាលី​។​

    ​ចំពោះ​ក្រុមជម្រើសជាតិ​បាល់ទាត់​ក្នុង​សាល​កម្ពុជា​បាន​ចាប់ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ពានរង្វាន់​មួយ​នេះ​ហើយ​ ​ដោយ​ការ​ហ្វឹកហាត់​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី4​ ​ខែតុលា​ ​រហូតដល់​ថ្ងៃ​ការប្រកួត​តែម្តង​។​ ​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ធ្វើការ​ប្រកួត​មិត្តភាព​ច្រើន​ប្រកួត​ទៀត​ជាមួយនឹង​ក្រុមក្នុង​ស្រុក​ ​ដើម្បី​ចម្រាញ់​យក​កីឡាករ​ចំនួន​ ​14នាក់​ចុងក្រោយ​ពី​បញ្ជី​ឈ្មោះ​ ​25នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ហើយនឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ថៃ​ ​មុននឹង​ហោះ​ទៅ​ប្រទេស​វៀតណាម​ធ្វើការ​ប្រកួត​ជា​ផ្លូវការ​តែម្ដង​។​

    ​គួរ​រំឭក​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​កម្ពុជា​ក៏បាន​ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ​ដែរ​ ​ដោយ​ប្រកួត​មិនដែល​ឈ្នះ​ឡើយ​ ​ក្នុង​នោះ​ ​3ប្រកួត​ចាញ់​ទាំង​ ​3ប្រកួត​ ​និង​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គូប្រកួត​ទាល់តែសោះ​៕​


  • គួរ​ឱ្យ​សរសើរ​!​!​ ​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​និង​ភរិយា​ ​កម្សត់​រាប់​ឆ្នាំ​តស៊ូ​ឡើង​ក្លាយជា​ថៅកែ​

    គួរ​ឱ្យ​សរសើរ​!​!​ ​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​និង​ភរិយា​ ​កម្សត់​រាប់​ឆ្នាំ​តស៊ូ​ឡើង​ក្លាយជា​ថៅកែ​

    ​ថ្ងៃនេះ​ឡា​រ៉ែ​ន​ ​សូម​បង្វែរ​អារម្មណ៍​របស់​មិត្ត​អ្នកអាន​មក​ស្គាល់​ពី​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​ដែល​ជា​ដៃ​អក​កេស​រាប់​ឆ្នាំ​ ​និង​មានបទពិសោធន៍​ក្នុង​ការ​ប្រគំ​ត​ន្ដ្រី​តូច​ធំ​។​ ​

    ​លោក​ ​គឹម​ ​ចាន់​រតនា​ ​បាន​ស្ថិតនៅ​ក្នុងរង្វង់​សិល្បៈ​ជាង១០ឆ្នាំ​ ​លោក​គ្រាន់តែ​ជា​អ្នកលេង​ឧបករណ៍​សូ​ឡូ​ ​និង​ព្យា​ណូ​ ​ហើយ​ភរិយា​របស់​លោក​ ​គឺ​អ្នកស្រី​ ​ជិន​ ​វណ្ណា​រី​ ​ជា​អ្នកចម្រៀង​ក្នុង​វង់​អក​កេស​មួយ​ប្រចាំ​ខេត្ត​កំពង់ចាម​ប៉ុណ្ណោះ​ ​ដោយ​ក្នុង​ពេលនោះ​ ​ដ្បិតថា​លោក​ជា​អ្នក​កំពង់ចាម​មែន​ ​ដែល​ក្នុង​ពេលនោះ​គឺជា​អ្នកចម្រៀង​ ​តែ​សូម្បីតែ​ផ្ទះនៅ​ស្រុកកំណើត​ក៏​គ្មាន​រស់នៅ​សមរម្យ​នឹងគេ​នោះ​ដែរ​។​ ​លោក​ត្រូវ​ប្រើ​ជីវិត​ជា​អ្នកដើរ​លេងភ្លេង​តាំងពី​ឆ្នាំ២០០៨​ ​ខណៈ​ភរិយា​ត្រូវ​ដើរ​ច្រៀង​កាត់ទឹក​កាត់​ព្រៃ​ដេក​ផ្លូវ​ជាមួយ​លោក​ ​ប្រកបដោយ​កា​រតស៑ូ​ ​ដើម្បី​រកលុយ​មក​បង់​ឈ្នួល​ផ្ទះនៅ​ខេត្ត​កំពង់ចាម​។​ ​

    ​នៅក្នុង​ពេលនោះ​ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​ ​មិន​ខុសពី​សិល្បករ​មិន​ល្បី​ភាគច្រើន​ដែល​ល្អ​តែ​មើល​នោះ​ទេ​ ​ដោយ​ត្រូវ​ឌុប​ប្ដី​ឌុប​ប្រពន្ធ​ចេញ​តាម​វង់ភ្លេង​ ​ហើយ​បើ​និយាយ​ពី​ការ​ឆ្លងកាត់​ពាក្យសម្ដី​ប្រមាថ​មាក់ងាយ​ ​គឺ​អាច​និយាយ​បាន​ថា​រាប់មិនអស់​។​ ​សមនឹង​ប្ដី​ប្រពន្ធ​លោក​មិន​ហ៊ាន​ចំណាយ​លើ​សម្ភារៈនិយម​ ​និង​ម្នា​ក់ៗ​មើល​ថា​មិន​សុី​វិល័​យស​មនឹង​អ្នក​សិល្បៈ​ដែល​ឡូយឆាយ​ផ្សេង​ផង​ ​គឺ​រឹតតែ​មានការ​មើលស្រាល​។​ ​យ៉ាងណាមិញ​ ​លោក​ថា​នៅក្នុង​ពេលនោះ​ ​ពីរ​នាក់​ប្ដី​ប្រពន្ធ​លោក​ ​មិនមែន​រិះថាំ​និង​ជំពាក់គេ​ខ្លះ​ ​អត់មាន​មូលហេតុ​នោះ​ទេ​ ​ដោយ​លោក​ ​និង​ភរិយា​ ​សន្សំសំចៃ​លុយកាក់​ដែល​រកបាន​ពី​វង់តន្ត្រី​ដ៏​លំបាកទៅ​ទិញ​បាន​ដីស្រែ​តាម​ការណែនាំ​របស់​មិត្ត​ភ័ក្ត្រ​ ​និង​អ្នក​ស្គាល់គ្នា​បាន​ជា​ហូរហែរ​ ​នៅ​ម្ដុំ​ជម្ពូ​រ​វ័ន្ត​ ​និង​នៅ​ម្ដុំ​វត្ត​ព្រះធាតុ​ផ្លូវ​គួរស្រូវ​ ​ច្រក​ទៅ​តាកែវ​សព្វថ្ងៃ​ ​ក្នុង​ពេល​តំបន់​ទាំងនោះ​ ​មិនទាន់​អភិវឌ្ឍន៍​ហើយ​តម្លៃ​ដី​នៅ​ថោក​ ​។​ ​លោក​ថា​តម្លៃ​ដី​ផ្លាស់ប្ដូរ​ ​នៅក្នុង​តំបន់​នោះ​ ​បាន​ជួយ​ឱ្យ​លោក​លក់​បាន​តម្លៃ​ខ្ពស់​ ​ហើយ​ជួយ​ឱ្យ​លោក​ ​និង​ភរិយា​ ​ទិញ​បាន​ដី​ស្រែ​ធំៗ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣​ ​ម្ដុំ​ស្រុក​គងពិសី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​និង​នៅ​តំបន់​មួយចំនួន​ទៀត​ ​ដែល​ធ្វើអោយ​លោក​មានលទ្ធភាព​ក្លាយជា​ថៅកែ​ពុះ​ដី​ឡូ​តិ៍​នឹកស្មាន​មិនដល់​ក្នុងរង្វង់​បី​បួន​ឆ្នាំ​ចុងក្រោយ​។​ ​

    ​មកទល់​ពេលនេះ​ ​អតីត​តន្ត្រីករ​ ​និង​អ្នកចម្រៀង​កម្សត់​លោក​ ​គឹម​ ​ចាន់​រន​តា​ ​និង​ភរិយា​ ​មិន​ត្រឹមតែ​ជា​ម្ចាស់​ក្រុមហ៊ុន​ ​LYK​ ​គឹ​ម​ចាន់​រតនា​ ​ហ្សា​ណា​ ​ដែល​ជា​ក្រុ​មហ៑ុ​នពុះ​លក់​ដី​ឡូ​តិ៍​ធំ​មួយ​នៅ​ស្រុក​គងពិសី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ប៉ុណ្ណោះទេ​ ​អ្នក​ទាំងពីរ​ក៏​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្ដុក​ស្តម្ភ​ ​និង​មាន​គម្រោង​ដី​ឡូ​តិ៍​បណ្ដាក់គ្នា​ ​ដោយ​ក្រុ​មហ៑ុ​នរ​បស់​លោក​ ​ក៏​ត្រូវ​គេ​ដឹង​ថា​មានការ​ចាប់ដៃ​ជាមួយ​អតីត​ពិធីករ​ល្បីឈ្មោះ​នៅ​ទូរទស្សន៍​ ​My​ ​TV​ ​ ​គឺ​លោក​ ​វី​ជេ​ ​រតនា​ ​និង​មានការ​ចូលរួម​ពី​សិល្បករ​មួយចំនួន​ ​ផង​ដែរ​។​ ​មកទល់​ពេលនេះ​ ​បើ​ទោះ​លោក​បាន​ក្លាយជា​ថៅកែ​ប្រើ​សុទ្ធតែ​រថយន្ត​ឡិច​សុីស៥៧០​ ​ស៑េ​រី២០១៩​ ​តម្លៃ​ជាង២៤មុឺ​នដុល្លារ​ ​ប៉ុន្តែ​លោក​ ​និង​ភរិយា​ ​នៅតែ​មើលទៅ​សាមញ្ញ​ ​ខណៈ​ដែល​លោក​ប្រាប់​ថា​អតីតកាល​ធ្លាប់​ជាត​ន្ត្រី​ករ​នៅតែ​ធ្វើអោយ​លោក​ដក់អារម្មណ៍​ក្នុងចិត្ត​ ​ដែល​នឹង​ធ្វើអោយ​លោក​ត្រៀម​រៀបចំ​ក្រុមការងារ​ផលិត​បទចម្រៀង​ក្នុង​ពេល​ឆាប់​ៗ​ ​ឱ្យ​តា​រា​ក្មេង​ៗ​ជំនាន់​ក្រោយ​ ​បា​នប​ញ្ខេញ​សមត្ថភាព​ច្រៀង​។​ ​ដោយ​ឆ្លង​កា​ត់ប្រ​វិត្ត​កម្សត់​ជូរចត់​ ​អ៊ីចឹង​ហើយ​ទើប​លោក​ ​និង​ភរិយា​ ​រមែង​ធ្វើសកម្មភាព​សប្បុរសធម៌​ ​ចែករំលែក​ធនធាន​ដល់​អ្នកក្រ​ខ្សត់​ក្រោយពេល​ជោគជ័យ​។​ ​ជាមួយនឹង​ការ​លាតត្រដាង​ពីអ​តី​ត​កាល​របស់​លោក​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ក្លាយជា​បទពិសោធន៍​មួយ​ដ៏​ប្រសើរ​ ​សម្រាប់​មនុស្ស​ទូទៅ​ដែល​មិនទាន់​ជោគជ័យ​ ​មាន​កម្លាំង​តស៑ូ​៕​

  • ញាក់សាច់​!​!​ ​មក​ស្គាល់​ពី​កូនខ្មែរ​ផលិត​វីដេអូ​លំដាប់​អន្ដរ​ជាតិ​ ​

    ញាក់សាច់​!​!​ ​មក​ស្គាល់​ពី​កូនខ្មែរ​ផលិត​វីដេអូ​លំដាប់​អន្ដរ​ជាតិ​ ​

    ​មហាជន​ជាច្រើន​នាក់​ធ្លាប់​បាន​ទស្សនា​វីដេអូ​ស្ព​ត​ពាណិជ្ជកម្ម​ ​វី​អូ​ចម្រៀង​ ​ភាព​យន្ដ​ខ្លី​ៗ​ ​និង​វីដេអូ​ឯក​សារ​ខ្លី​ៗ​ល្អ​ៗ​ ​ដែល​បាន​កោតសរសើរ​ពី​ស្នាដៃ​អ្នក​ផលិត​វីដេអូ​។​ ​ជាក់ស្ដែង​តា​មរ​យៈស្ព​ត​ ​និង​ភាព​យន្ត​ខ្លី​ៗ​ ​និយាយ​ជា​ភាសាអង់គ្លេស​ ​និង​សម្ដែង​ដោយ​ជនបរទេស​ ​ដូចជា​ក្នុង​រឿង​”​Boy​”​ ​រឿង​”​Evoking​ ​ឬ​ ​ដាស់​វិញ្ញាណ​”​ ​និង​រឿង​ជាច្រើន​ទៀត​ ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​ផ​លិ​ករ​ឈ្មោះ​ ​Tim​ ​Pek​ ​(​ធីម​ ​បុិ​ក​)​ ​ម្ចាស់​ពានរង្វាន់​ ​ពី​ការផលិត​ភាពយន្ត​រឿង​”​វិញ្ញាណ​ក្រហម​ ​ឬ​ ​The​ ​Red​ ​Sense​”​ ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ២០០៦​ ​គេ​ស្មាន​តែ​ផលិតករ​រូប​នេះ​គឺជា​ជនបរទេស​។​ ​

    ​យ៉ាងណាមិញ​ ​ម្នា​ក់ៗ​មិនបាន​ចាប់អារម្មណ៍​ថា​ ​អ្នក​ផលិត​វីដេអូ​នោះ​ជា​កូនខ្មែរ​នោះ​តេ​ ​នៅពេល​ដឹង​ថា​ ​លោក​ ​គឺជា​ជនជាតិ​ខ្មែរ​ ​ហើយ​លោក​មាន​ស្នាដៃ​រាប់មិនអស់​ក្នុង​ការផលិត​ភាព​យន្ត​ខ្លី​ៗ​ ​ស្ព​ត​ ​និង​ជំនាញ​កាត់ត​ជាដើម​ ​ដែល​អាច​និយាយ​បាន​ស្នាដៃ​ដែល​លោក​រំលេច​ឡើង​គឺ​មិនចាញ់​ផលិតករ​បរទេស​។​ ​ក្នុង​កិច្ច​សម្ភាស​ន៏​តាម​សារ​អេ​ឡិច​ត្រូ​និច​ពី​ប្រទេស​អូស្ត្រាលី​ ​លោក​ ​ធីម​ ​បុិ​ក​ ​ផលិតករ​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារតែ​លោក​បាន​ទទួលការ​បណ្ដុះបណ្ដាល​ក្នុង​ជំនាញ​ផលិតភាព​យន្ត​ទាំង​ការ​ផ​លិ​ត​ស្ព​ត​ ​វីដេអូ​ឯកសារ​ ​ជា​អ្នក​កាត់ត​ ​និង​ ​ចាក់​ពណ៌​វីដេអូ​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​ទើប​លោក​រមែង​ផលិតភាព​យន្ត​ខ្លី​ៗ​ ​ជាពិសេស​រឿង​ខ្លី​រន្ធ​ត់ៗ​ ​និង​ព្រឺព្រួច​ ​ហើយ​ដាក់​បង្ហោះ​នៅ​លើ​យូ​ធូប​។​ ​មកទល់​ពេលនេះ​លោក​ផលិត​បាន​ច្រើន​រឿង​ហើយ​ ​ដោយ​ភាពយន្ត​ខ្លី​នី​មួយ​ៗ​ ​លោក​ក៏​នឹង​មានគំនិត​បន្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ​ ​ប្រសិនបើ​មានដៃ​គូ​សហការ​បោះទុន​ ​ចង់ឱ្យ​លោក​ផលិត​។​ ​កាលពី​ខែ៩កន្លងទៅ​ ​ក្នុង​ពេល​លោក​មកលេង​នៅ​កម្ពុជា​ ​លោក​ក៏បាន​ផ​លិ​ត​ស្ព​ត​ខ្លី​ក្រោម​ចំណងជើង​ថា​«​Cambodia’s​ ​Wonderland​» ​ដែល​ឆ្លុះបញ្ចាំង​ពីអ​ច្ឆ​រិយៈ​នៃ​កម្ពុជា​។​ ​ពេល​កន្លងមក​លោ​ក​ក៍​ចុះ​មក​ផ​លិ​ត​ស្ព​ត​ ​និង​រឿង​ខ្លី​ៗ​ជាច្រើន​លើទឹក​ដីខ្មែរ​រាប់មិនអស់​ផង​ដែរ​។​ ​

    ​ផលិតករ​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ ​ខ្លួន​ទទួល​បានការ​ទទួលស្គាល់​លើ​ជំនាញ​ផលិត​ប្លង់​រឿង​ ​សំឡេង​ ​និង​បច្ចេកទេស​ថត​ ​ជាយូរមកហើយ​ ​ទើប​នៅក្នុង​ប្រទេស​អូស្ត្រាលី​លោក​ទទួលជោគជ័យ​ក្នុង​ការ​បើក​ក្រុ​មហ៑ុន​ផ​លិ​ត​ស្ព​ត​ ​ផលិត​វីដេអូ​ឯកសារ​ ​ជំនាញ​កាត់ត​ ​ចាក់​ពណ៌​កុន​ ​និង​ ​Sound​ ​ជាដើម​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​ដោយ​ក្នុង​ពេល​ដ៏​ខ្លី​ ​លោក​ក៏​នឹង​គ្រោង​ចុះ​មក​ផលិតភាព​យន្ត​ដោយ​ជ្រើស​យក​ជនជាតិ​ខ្មែរ​នៅ​លើទឹក​ដី​កម្ពុជា​ ​អោយ​សម្ដែង​ផង​ដែរ​។​ ​លោក​ថា​ ​ភាព​យន្ត​ខ្លី​ៗ​ដែល​លោក​ផលិត​ឡើង​កន្លងមក​ ​បើ​ទោះជា​និយាយ​ភាសាបរទេស​ ​និង​មើល​រសជាតិ​ដូចជា​ភាពយន្ត​បរទេស​ ​ប៉ុន្តែ​មិន​មាន​ស្នាដៃ​ណាមួយ​ ​ដែល​គ្មាន​ការចូលរួម​សម្ដែង​ពី​ជនជាតិ​ខ្មែរ​ ​នោះ​ទេ​។​ ​ជាក់ស្ដែង​ក្នុង​រឿង​ ​”​Boy​”​ ​ដែល​មានការ​ចាប់អារម្មណ៍​ក្រោយ​ការ​បង្ហោះ​នោះ​ ​តួអង្គ​ក្មេងប្រុស​គឺជា​ជនជាតិ​កម្ពុជា​ ​ខណៈ​ដែល​តួអង្គ​ស្រី​ជា​ជនជាតិ​ហ្វីលីពីន​ ​និង​មាន​ជនជាតិ​អូស្ត្រាលី​ចូលរួម​សម្ដែង​ដែរ​។​ ​លោក​ប្រកាស​ថា​ចង់ឱ្យ​អន្តរជាតិ​ដឹង​ថា​ ​ជនជាតិ​កម្ពុជា​ក៏​មានលទ្ធភាព​ផលិតភាព​យន្ត​កម្រិត​បរទេស​មិនចាញ់​គ្នា​ ​ទើប​លោក​តែង​ផលិត​រឿង​ខ្លី​ថ្មី​ៗ​ ​ដាក់​បង្ហោះ​ជា​រឿយ​ៗ​។​

    ​ខាងក្រោម​នេះ​ជា​ស្នា​ដៃ​ខ្លះ​ៗ​ ​របស់​លោក​ ​ដែល​ស្ទើរតែ​មើល​មិនដឹង​ថា​ជា​ការផលិត​ដោយ​ជនជាតិ​កម្ពុជា​៖​

  • រាជរដ្ឋាភិបាល​-​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ប្រកាស​ពី​ក្រដាសប្រាក់​គំរូ​ថ្មី​ ​15,000រៀល​

    រាជរដ្ឋាភិបាល​-​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ប្រកាស​ពី​ក្រដាសប្រាក់​គំរូ​ថ្មី​ ​15,000រៀល​

    រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ ​អនុញ្ញាត​ឱ្យ​ចេញផ្សាយ​ ​ធ្វើ​ចរាចរណ៍​ ​និង​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា​នូវ​ក្រដាសប្រាក់​រៀល​ប្រភេទ​ ​15,000រៀល​ ​ដែល​ទើប​ចេញ​ថ្មី​ ​កាលពី​ថ្ងៃទី7​ ​ខែតុលា​ឆ្នាំ2019​ ​នេះ​។​

    រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បោះពុម្ព​ចេញផ្សាយ​នូវ​ក្រដាសប្រាក់​រៀល​គំរូ​ថ្មីនេះ​ ​ក្នុង​គោលបំណង​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ ​នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​ ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី29​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រួតជ្រាប​កាន់តែ​ច្បាស់​ ​អំពី​ក្រដាសប្រាក់​គំរូ​ថ្មី15,000រៀល​នេះ​ ​ធនាគារជាតិ​ ​នៃ​កម្ពុជា​ក៏បាន​ចេញប្រកាស​ពន្យល់​ពី​លក្ខណ​សម្គាល់​នៃ​ក្រដាសប្រាក់​ថ្មីនេះ​។​

    ខាងក្រោម​នេះ​ ​ជា​ប្រកាស​របស់​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ស្តី​ពី​ប្រាក់​គំរូ​ថ្មី​ ​ប្រភេទ​ ​15,000រៀល​ ​ ​ ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​


  • ដំណើរទស្សនៈកិច្ចបវរកញ្ញាភពផែនដី កញ្ញា​ ​រំដួល​លិចទឹក​ ​លើកឡើងថា ៖​ ​«​ ​ជាបវរកញ្ញា​មិនមែន​ស្អាត​តែ​រូបសម្បត្តិ​នោះ​ទេ​ ​កិរិយា​មា​យា​ទក៏​ត្រូវតែ​ស្អាត​ព្រមគ្នា​ដែរ​ ​!​»​ ​

    ដំណើរទស្សនៈកិច្ចបវរកញ្ញាភពផែនដី កញ្ញា​ ​រំដួល​លិចទឹក​ ​លើកឡើងថា ៖​ ​«​ ​ជាបវរកញ្ញា​មិនមែន​ស្អាត​តែ​រូបសម្បត្តិ​នោះ​ទេ​ ​កិរិយា​មា​យា​ទក៏​ត្រូវតែ​ស្អាត​ព្រមគ្នា​ដែរ​ ​!​»​ ​

    បេក្ខភាព​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ឆ្នាំ២០១៩​ ​ទាំង​ ​25​ ​រូប​ ​បាន​ធ្វើដំណើរ​ទស្សនា​កិច្ច​ ​និង​ស្វែងយល់​បន្ថែម​ពី​គ្រឿងសម្អាង​ ​និង​ការ​ថែរក្សា​ស្បែក​មុខ​ ​នៅ​ក្រុមហ៊ុន​ហ្វា​ម៉ា​ស៊ី​ ​នៅ​ថ្ងៃទី​ ​7​ ​ខែតុលា​ ​ម្សិលមិញ​នេះ​ ​។​ ​នៅក្នុង​នោះ​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ក្នុង​វគ្គ​ប្រកួត​នេះ​ ​តម្រូវ​ឱ្យ​បេក្ខនារី​ទាំងអស់​ប្រកួត​ពី​ការ​ផាត់មុខ​ ​តែ​មិន​មានការ​ជម្រុះ​ទេ​ ​និង​គ្រាន់តែ​ឱ្យ​ស្វែងយល់​ពីរ​បៀ​បរ​បបរ​បស់​ស្ត្រី​ ​ដែល​បាន​ថែរក្សា​ខ្លួនឯង​ឱ្យ​ស្រស់​ស្អាត​តាំងពី​ចុង​ក្បាល​ ​ដល់​ចុងជើង​។​ ​កញ្ញា​បាន​សង្កត់ធ្ងន់​លើ​ពាក្យ​មួយ​ឃ្លា​ថា​ ​«​ ​បវរកញ្ញា​មិនមែន​ស្អាត​តែ​រូបសម្បត្តិ​នោះ​ទេ​ ​កិរិយា​មា​យា​ទក៏​ត្រូវតែ​ស្អាត​ព្រមគ្នា​ដែរ​ ​!​»​។​

    ​កញ្ញា​ ​រំដួល​លិចទឹក​ ​អគ្គ​នាយិកា​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ឆ្នាំ២០១៩​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដើម្បី​ឱ្យ​បេក្ខនារី​កាន់តែ​យល់ដឹង​ពី​ការប្រើ​ប្រាស់​គ្រឿងសម្អាង​ ​និង​ដើម្បី​ឱ្យ​ស្អាត​ជាប្រចាំ​ ​ទើប​កម្មវិធី​តម្រូវ​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​ផាត់មុខ​ ​ដើម្បី​ស្វែងរក​បេក្ខនារី​ឆ្នើម​ម្នាក់​ ​ដែល​យល់ដឹង​ពី​របៀប​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ជាងគេ​។​ ​កញ្ញា​និយាយ​ថា​«​ដោយសារ​ការប្រកួត​បវរកញ្ញា​ ​កម្មវិធី​ត​ម្រូ​ឱ្យ​ស្អាត​គ្រប់ពេល​ ​ដូច្នេះ​សំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​បេក្ខនារី​មួយ​រូប​ ​ដែល​ចេះ​ពី​របៀប​ផាត់មុខ​ជួយ​ខ្លួនឯង​»​។​ ​យ៉ាងណាមិញ​កញ្ញា​ថា​ ​ដំណើរ​ទស្សនកិច្ច​ ​និង​ ​ប្រកួត​ផាត់មុខ​នៅក្នុង​ក្រុម​ហ៊ុន​អុឹម​អុឹ​មហ្វា​ម៉ា​នោះ​ ​មិន​មានការ​ជម្រុះ​បេក្ខនារី​នោះ​ទេ​ ​គឺ​គ្រាន់តែ​ចង់​ស្វែងរក​បេក្ខនារី​ដែល​ពូកែ​ផាត់មុខ​ដែល​ល្អ​ជាងគេ​ ​ដើម្បី​កត់សម្គាល់​ប៉ុណ្ណោះ​។​

    ​ទន្ទឹម​នឹង​នោះ​ ​លោក​ ​សុឹម​ ​មាស​ ​អគ្គនាយក​ក្រុ​មហ៑ុន​ ​អុឹម​អុឹ​មហ្វា​ម៉ា​ ​បាន​អះអាង​ថា​ ​ដោយសារ​ការប្រកួត​បវរកញ្ញា​ ​ជា​ការរៀបចំ​ដោយ​ជនជាតិ​កម្ពុជា​ ​ទើប​លោក​សម្រេច​ជ្រោមជ្រែង​ ​ដោយ​បាន​ទាំង​ត្រៀម​គ្រឿងសម្អាង​ជាច្រើន​ ​ដើម្បី​ចូលរួម​ឧបត្ថម្ភ​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ​គេ​ឃើញ​បេក្ខនារី​ទាំង25រូប​ ​បាន​បញ្ចេញ​អស់​សមត្ថភាព​ក្នុង​ការ​ ​Make​ ​Up​ ​ខ្លួនឯង​អោយ​មើលទៅ​ឃើញស្រស់​ស្អាត​ ​ខណៈ​ដែល​បេក្ខនារី​មួយ​រូប​ ​ក៏​ត្រូវ​បាន​វាយតម្លៃ​ថា​ ​ផាត់មុខ​បាន​ល្អ​ក្រោយ​បញ្ចប់​ប្រកួតប្រជែង​៕​