Category: សង្គម និងសេដ្ឋកិច្ច

  • មិន​ត្រឹម​តែ​ឃ្យូដ​គួរ​ឱ្យ​ស្រឡាញ់​ទេ​.​.​.​កូនស្រី​ដំបូង​ ​Love​ ​Riya​ ​សូម្បីតែ​សម្ភព​សម្រាល​ក៏​ប្រជែង​គ្នា​ ​

    មិន​ត្រឹម​តែ​ឃ្យូដ​គួរ​ឱ្យ​ស្រឡាញ់​ទេ​.​.​.​កូនស្រី​ដំបូង​ ​Love​ ​Riya​ ​សូម្បីតែ​សម្ភព​សម្រាល​ក៏​ប្រជែង​គ្នា​ ​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​តារា​ហ្វេ​សប៊ុ​ក​ ​Love​ ​Riya​ ​និង​ ​ស្វាមី​ ​បង្ហោះ​រូបភាព​សម្រាលកូន​ស្រី​ដំបូង​ ​បាន​ធ្វើ​ឱ្យ​ហ្វេ​នៗ​របស់​អ្នក​ទាំងពីរ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។​ ​ប្រភព​ផ្លូវការ​បញ្ជាក់​ថា​ ​ព្រោះតែ​កេរ្តិ៍ឈ្មោះ​ ​តារា​ហ្វេ​សប៊ុ​ក​រូប​នេះ​ ​ត្រូវ​បាន​មន្ទីរសម្ភព​ជាច្រើន​ប្រជែង​គ្នា​ផ្ដល់​សេវា​មិន​គិតថ្លៃ​ ​ខណៈ​ដែល​ស្វាមី​អ្នកនាង​បាន​បង្ហោះ​ថា​ ​ភរិយា​ ​និង​កូនស្រី​របស់​លោក​ជោគជ័យ​ដោយ​សុវត្ថិភាព​ហើយ​ ​នៅក្នុង​សម្ភព​អ​រៀន​ដា​។​ ​

    ​យ៉ាងណាមិញ​ ​លោក​ ​ហេន​ ​ឌ្រី​ ​ស្វាមី​អ្នកនាង​ ​Love​ ​Riya​ ​បាន​ឆ្លងឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ភរិយា​របស់​លោក​ ​គ្រាន់តែ​ជិត​គ្រប់ខែ​ភ្លាម​ ​មាន​ខាង​មន្ទីរពេទ្យ​ឯកជន​មួយចំនួន​ទាក់ទង​ឱ្យ​ទទួល​សេវា​កើត​ ​និង​ថែទាំ​ដោយ​ឥតគិតថ្លៃ​តែម្ដង​ ​ប៉ុន្តែ​លោក​ ​និង​ភរិយាស​ម្រេច​ចិត្ត​មក​ធ្វើការ​វះកាត់​នៅ​មន្ទីរ​ពហុ​ព្យាបាល​ ​និង​សម្ភព​ ​អ​រៀន​ដា​ ​មុន​ពេល​សម្រាលកូន​ ​ភរិយា​របស់​លោក​ ​ជោគជ័យ​ ​នៅ​ ​អ​រៀន​ដា​ ​នៅ​ជិត​ស្ថាន​ទូ​ត​ឥណ្ឌូ​នេ​ស៊ី​ ​ខាងក្រោយ​ក្រសួងមហាផ្ទៃ​។​

    ​លោក​ក៏​អះអាង​បន្ត​ថា​ ​ភរិយា​របស់​លោក​ប្រុង​សម្រាល​ដោយ​ធម្មជាតិ​ទេ​ ​តែ​ដោយសារតែ​អ្នកនាង​មាន​ទឹកភ្លោះ​មិន​គ្រប់គ្រាន់​ ​ទើប​សម្រេច​វះកាត់​ ​ដោយ​កូនស្រី​របស់​លោក​សម្រាល​ដោយ​វះកាត់​នៅ​វេលា​ម៉ោង១១​ ​និង១១​ ​នាទី​យប់​ ​ថ្ងៃសៅរ៍​ទី១២​ ​តុលា​ ​ឆ្នាំ២០១៩​។​ ​លោក​ ​និង​ភរិយា​ ​បានសម្រេច​ចិត្ត​ដាក់ឈ្មោះ​កូនស្រី​ថា​ ​សារី​ ​រ៉ូហ្សា​ណា​ ​ដែល​ឈ្មោះ​មួយ​នេះ​ ​ត្រូវ​បាន​អ្នកគាំទ្រ​សរសើរ​ថា​ពីរោះ​ ​ក្រោយពេល​លោក​បង្ហោះ​ជា​សាធារណៈ​៕​

  • កូ​លេ​ស្តេ​រ៉ូល​គឺជា​អ្វី​? តើមាន​គ្រោះថ្នាក់​យ៉ាងណា​ខ្លះ​?

    កូ​លេ​ស្តេ​រ៉ូល​គឺជា​អ្វី​? តើមាន​គ្រោះថ្នាក់​យ៉ាងណា​ខ្លះ​?

    គ្រូពេទ្យ​ប្រាប់​ថា​ អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ ប្រថុយ​នឹង​ការ​កើតជំងឺ​បេះដូង​ និង​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ គួរ​ចៀសវាង​សាច់សត្វ​ជាប់​ខ្លាញ់​ អាហារ​ដែល​មាន​ខ្លាញ់​ និង​អាហារ​ចៀន​បំពង​។ សង្កត់ធ្ងន់​លើ​អាហារ​ដែល​ធ្វើអំពី​បន្លែ​ ឬសាច់សត្វ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ ដូចជា​ ត្រី​ និង​ចម្អិន​អាហារ​បែប​ស្ងោរ​ ចំហុយ​ ឬញ៉ាំ​ជំនួស​ឱ្យ​ការប្រើ​ខ្លាញ់​ច្រើន​ ដើម្បី​សុខភាព​ដែល​ល្អ​ និង​ឃ្លាតឆ្ងាយ​ពី​ជំងឺ​ចង្រៃ​។

    កូ​លេ​ស្តេ​រ៉ូល​ គឺ​អ្វី​?
    លោក​វេជ្ជបណ្ឌិត​ជំនាញ​ខាង​អាហារ​ និង​សុខ​ភាព​បាន​រៀបរាប់​ថា​ កូ​លេ​ស្តេ​រ៉ូល​ គឺ​ខ្លាញ់​មួយ​ប្រ​ភេទ​ដែល​ចាំបាច់​ចំពោះ​រាងកាយ​ ដើម្បី​នាំទៅ​ប្រើ​ប្រាស់​ក្នុង​កម្ម​វី​ធី​ផលិត​កោ​សិកា​ផ្សេង​ៗ តែបើ​សិន​មានកម្រិត​កូ​លេ​ស្តេ​រ៉ូល​ច្រើនជ្រុល​ពេក​ នឹង​មាន​ភាព​ប្រថុយប្រថាន​ ធ្វើ​ឱ្យ​កើតជំងឺ​ ព្រោះ​កូ​លេ​ស្តេ​រ៉ូ​លនឹង​ទៅ​តោង​ជាប់​នៅ​តាម​បរិវេណ​ជញ្ជាំង​សរ​សៃ​ឈាម​ ធ្វើ​ឱ្យ​ឈាម​ហូរ​មិនបាន​ស្រួល​ ហុច​ផល​ឱ្យ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​មិន​គ្រប់គ្រាន់​ ប្រថុយ​នឹង​ការ​កើតជំងឺ​បេះដូង​ និង​ជំងឺ​សរសៃឈាម​ខួរក្បាល​។

    អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់
    ​សម្រាប់​អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ នឹង​ប្រទះឃើញ​នៅក្នុង​សាច់សត្វ​ជាប់​ខ្លាញ់​ របស់​ចៀន​បំពង​ បង្អែម​ដែល​មាន​ចំណែក​ផ្សំ​ពី​ម្សៅ​គ្រី​ម ប៊័រ​ និង​ឈីស​ ជាដើម​ ដូច្នេះ​ទើប​គួរ​ចៀសវាង​ទទួល​ទាន​អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ទាំងនេះ​ ដោយ​សង្កត់​លើ​ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ពី​បន្លែ​ ឬសាច់សត្វ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ ដូចជា​ ត្រី​ និង​ញ៉ាំ​អាហារ​ប្រភេទ​ស្ងោរ​ ចំហុយ​ ញាំ​ ជំនួស​ឱ្យ​ការ​ប្រើ​ខ្លាញ់​ច្រើន​(ចៀន​បំពង​)ដើម្បី​សុខភាព​ដែល​ល្អ​ចៀសឆ្ងាយ​ពី​រោគ​ចង្រៃ​។

    គ្រោះថ្នាក់​បណ្ដាល​ពី​កូ​លេ​ស្តេ​រ៉ូ​លក្នុង​ឈាម​
    ខ្ពស់​វេជ្ជបណ្ឌិត​ជំនាញ​ខាងលើ​បាន​បន្ថែម​ថា​ ការ​ទទួលទាន​អាហារ​ដេល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​មនុស្សយើង​គិតទៅ​ទៀត​។ សភាវ​កូ​លេ​ស្តេ​រ៉ូ​លក្នុង​ឈាម​ខ្ពស់​ អាច​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​បេះដូង​ និង​សរសៃ​ឈាម​ ដូចជា​ ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ ជំងឺ​បេះដូង​ខ្វះឈាម​ និង​ជំងឺ​រឹង​សរសៃឈាមក្រហម​ ​ដែល​ជាប្រក្រតី​ មិន​គួរ​ទទួលទាន​អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ច្រើនជាង​ 300មីល្លី​ក្រាម​ឡើយ​ក្នុង1ថ្ងៃ​។

    វិធី​បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​លក្នុ​ងរាង​កាយ​
    1.បន្ថយ​ការ​ទទួលទាន​សាច់​ជាប់​ខ្លាញ់​ អា​ហារ​អាំង​ អាហារ​សមុទ្រ​ អាហារ​ចៀន​បំពង​ នំបេ​ឃើ​រី​ បង្អែម​ មិន​គួរ​ទទួលទាន​ច្រើនលើស​ភាព​ចាំ​បាច់​ឡើយ​។
    2.គួរ​ហាត់ប្រាណ​ ដូចជា​ រត់​ ហែលទឹក​ ធាក់​កង់​ យ៉ាងតិច30នាទី​ក្នុង1ថ្ងៃ​។3.មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជា​តិ​អាល់​កុល​ច្រើនជ្រុល​ពេក​ ដែល​ក្រៅ​ពី​បំផ្លាញ់​ថ្លើម​ហើយ​ នៅ​ហុច​ផល​ដល់កម្រិត​កូ​លេ​ស្តេ​រ៉ូ​លបាន​ទៀត​ផង​។
    4.តម​ជក់បារី​ ព្រោះ​សារធាតុគីមី​ពី​បារី​ជា​កត្តា​សំខាន់​ដែល​ចូល​ទៅ​រាំងស្ទះ​ការ​ធ្វើការ​របស់​កូ​លេ​ស្តេ​រ៉ូ​លប្រ​ភេទ​ល្អ​ ធ្វើ​ឱ្យ​ចំណែក​កូ​លេ​ស្តេ​រ៉ូល​ដែល​លើស​មិន​អាច​ដឹកជញ្ជូន​ឆ្ពោះទៅ​រក​ថ្លើម​បាន​ ជា​មូលហេតុ​ធ្វើ​ឱ្យ​សរសៃឈាម​ត្បៀត​តូច​ដោយសារតែ​ការ​ប្រមូល​សន្សំ​របស់​កូ​លេ​ស្តេ​រ៉ូ​លនៅ​លើ​ជញ្ជាំង​សរសៃឈាម​ និង​ក្លាយជា​ជំងឺ​រឹង​សរសៃឈាមក្រហម​នៅទីបំផុត​៕

  • មក​កម្ពុជា​លើក​ទី៣​ ​កំពូល​តារា​សម្ដែង​ថៃ​ ​លោក​ ​Boy​ ​Pakorn​ ​នៅតែ​សង្ហា​ ​និង​សម្ញែង​គ្រឿង​ពេជ្រ​ជាង​កន្លះ​លាន​ដុល្លារ​

    មក​កម្ពុជា​លើក​ទី៣​ ​កំពូល​តារា​សម្ដែង​ថៃ​ ​លោក​ ​Boy​ ​Pakorn​ ​នៅតែ​សង្ហា​ ​និង​សម្ញែង​គ្រឿង​ពេជ្រ​ជាង​កន្លះ​លាន​ដុល្លារ​

    ​នៅ​ថ្ងៃទី១៣​ ​តុលា​ ​ឆ្នាំ២០១៩​ ​គេ​ឃើញ​កំពូល​តារា​សម្ដែង​ថៃ​ល្បីល្បាញ​ ​លោក​ ​Boy​ ​Pakorn​ ​បាន​បង្ហាញខ្លួន​នៅក្នុង​ពិ​ព័រ​ណ៌​គ្រឿង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដោយ​លោក​ប្រកាស​ថា​ ​នោះ​ជា​ការ​បង្ហាញមុខ​លើក​ទី៣របស់​ខ្លួន​នៅ​កម្ពុជា​។​ ​លោក​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ ​ក្នុង​ ​និង​ ​ក្រោយពេល​លោក​ដើរ​បង្ហាញ​ម៉ូដ​ ​និង​ ​បកស្រាយ​បទចម្រៀង​។​ ​

    ​កំពូល​តារា​សម្ដែង​ថៃ​ ​លោក​ ​Boy​ ​Pakorn​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ធៀប​នឹង​ដំណើរ​មកកាន់​កម្ពុជា​កាលពី​ពីរ​លើក​មុន​ ​លោក​ថា​លើក​នេះ​មាន​អារម្មណ៍​រំភើប​ជាង​ ​ដោយសារតែ​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ពិ​ព័រ​ណ៌​គ្រឿង​ពេជ្រ​ធំ​នៅ​កម្ពុជា​។​ ​លោក​ថា​ ​គ្រឿង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​នៅក្នុង​ប្រទេស​ថៃ​មានការ​ទទួលស្គាល់​យ៉ាង​ខ្លាំង​ ​ដោយ​លោក​ក៏​ជា​ហ្វេ​នយ៉ាង​ជាប់ចិត្ត​ម្នាក់​ដែរ​។​ ​យ៉ាងណាមិញ​លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ​ ​ដែល​មក​កម្ពុជា​លើក​ណា​ ​ក៏​មិនដែល​បាន​ដើរកម្សាន្ត​ ​ដោយ​មក​ពេលព្រឹក​ទៅវិញ​ពេលល្ងាច​ ​ខណៈ​ដែល​ដំណើ​រម​កម្ពុជា​លើក​នេះ​ ​ក៏​មិន​ខុស​មុន​ ​ព្រោះ​សម្រាក​តែមួយ​យប់​ ​ក៏​ត្រលប់​ទៅ​ថៃ​វិញ​ពេលព្រឹក​។​ ​

    ​លោកស្រី​ ​ម៉ៅ​ ​ពោរពេញ​ ​អគ្គ​នាយិកា​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​បាន​អះអាង​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​ពិធី​បញ្ចប់​ពិ​ព័រ​ណ៌​លើក​ទី៦របស់​ហាង​ ​Chateau​ ​Des​ ​Gems​ ​នៅ​រាជធានី​ភ្នំពេញ​ ​អ្នកស្រី​បានសម្រេច​ចិត្ត​អញ្ជើញ​តារា​ថៃ​លោក​ ​Boy​ ​Pakorn​ ​អម​ដោយ​វត្តមាន​តា​រា​ល្បី​ៗ​កម្ពុជា​ ​ដូចជា​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​និង​តារា​ម៉ូដែល​ល្បី​ៗ​ជាច្រើន​រូប​ ​ដូចជា​កញ្ញា​ ​ម៉ាក់​សែន​ ​សូ​នី​តា​ ​អោយ​បង្ហាញខ្លួន​។​ ​អ្នកស្រី​អញ្ជើញលោក​ ​Boy​ ​Pakorn​ ​មក​កម្មវិធី​នេះ​ក៏ដោយសារតែ​នៅក្នុង​ប្រទេស​ថៃ​ ​ក្រុមហ៊ុន​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដែល​មាន​ទីតាំងនៅ​ផ្សារ​ ​Icon​ ​Siam​ ​តារា​ថៃ​រូប​នេះ​ ​ក៏​ជា​អ្នកតំណាង​មួយ​រូប​ផង​ដែរ​។​ ​អ្នកស្រី​ថា​ ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​វត្តមាន​តារា​ថៃ​ ​លោក​ ​Boy​ ​Pakorn​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​បណ្ដា​ភ្ញៀវ​កិ​ត្ត​យស​នៅក្នុង​កម្មវិធី​។​ ​ ​លោកស្រី​ថា​ ​ពិធី​តាំង​ពិ​ព័រ​ណ៌​របស់​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដែល​ដំណើរការ​យ៉ាង​ជោគជ័យ​ទាំង២ថ្ងៃ​នៅ​ភ្នំពេញ​នេះ​ ​មិន​ខុសពី​បង្ហាញ​ពី​សន្ទុះ​រីក​ចំរើន​នៃ​ទីផ្សារ​ពេជ្រ​នៅ​កម្ពុជា​នោះ​ទេ​ ​ដោយសារតែ​ក្នុង​ពិ​ព័រ​ណ៌​ទាំងមូល​ ​Chateau​ ​Des​ ​Gems​ ​បាន​ច្នៃ​ឈុត​ដែល​ជា​ម៉ូដ​តែ​មួយ​ៗ​លើ​លោក​ជាច្រើន​ឈុត​ ​ដោយមាន​ទាំង​ឈុត​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ ​និង​តម្លៃ​កប់​ពពក​ជាច្រើន​ទៀត​មិន​អន់​ជាង​ទីផ្សារ​ពេជ្រ​នៅ​ក្រៅប្រទេស​៕​

  • កក្រើក​!​!​ ​កំពូល​តារា​ភាពយន្ដ​ថៃ​ ​Mint​ ​Chilida​ ​បង្ហាញ​ឈុត​គ្រឿង​ពេជ្រ​និង​ត្បូង​កម្រ​ ​Paraiba​

    កក្រើក​!​!​ ​កំពូល​តារា​ភាពយន្ដ​ថៃ​ ​Mint​ ​Chilida​ ​បង្ហាញ​ឈុត​គ្រឿង​ពេជ្រ​និង​ត្បូង​កម្រ​ ​Paraiba​

    ​នៅ​ថ្ងៃទី​ ​១៤​ ​ខែតុលា​នេះ​ ​គេ​បានឃើញ​វត្តមាន​កំពូល​តារា​ភាពយន្ដ​ថៃ​ ​កញ្ញា​ ​Mint​ ​Chilida​ ​មកកាន់​កម្ពុជា​ ​និង​ចូលរួម​បង្ហាញ​ឈុត​គ្រឿង​ពេជ្រ​ ​ដែល​មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដែល​ដឹង​ថា​ ​គ្រឿងអលង្ការ​ពេជ្រ​មួយ​ឈុត​នោះ​ ​រចនា​ម៉ូដ​ដោយ​ហាង​ ​Chateau​ ​Des​ ​Gems​ ​និង​មាន​លក្ខណៈ​ពិសេស​គឺ​ចិញ្ចៀន​មួយ​វង់​ជា​ត្បូង​ ​Paraiba​ ​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​មក​ហើយ​ ​និង​ជា​ត្បូង​លាក់បាំង​ក្នុង​ផែនដី​ដ៏​កម្រ​។​

    ​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ ​កំពូល​តារា​សម្ដែង​ថៃ​ ​កញ្ញា​ ​Mint​ ​Chilida​ ​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​បាន​គ្រង​ឈុត​គ្រឿង​ពេជ្រ​ដែល​ជា​ម៉ូត​មានតែ​មួយ​លើ​លោក​ ​ប្រចាំ​ហាង​ ​Chateau​ ​Des​ ​Gems​។​ ​កញ្ញា​ជាប់ចិត្ត​ជាងគេ​គឺ​ចិញ្ចៀន​ដែល​នាង​បាន​ពាក់​ ​ដោយសារតែ​ចិញ្ចៀន​មួយ​វង់​នោះ​ ​ជា​ត្បូង​ ​Paraiba​ ​ដែល​ជា​ត្បូងពេជ្រ​ដ៏​មានតម្លៃ​លាក់​ក្នុង​ស្រទាប់ផែនដី​ ​ដែល​ទើបត្រូវ​បាន​គេ​រក​ឃើញ​ប្រមាណ​ជា៤០ឆ្នាំ​ចុងក្រោយ​។​



    ​ទន្ទឹមគ្នា​នោះ​ដែរ​ ​លោកស្រី​ ​ម៉ៅ​ ​ពោរពេញ​ ​អគ្គ​នាយិកា​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​បាន​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​នេះ​ជា​លើក​ទី៦ហើយ​ ​ដែល​ហាង​ពេជ្រ​របស់​អ្នកស្រី​តាំង​ពិ​ព័រ​ណ៌​គ្រឿង​ពេជ្រ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​ទាំង​ច្នៃ​ឈុត​ពេជ្រ​ដ៏​អស្ចារ្យ​ក្នុង​ពិភព​ពេជ្រ​ ​ដើម្បី​បង្ហាញថា​ប្រទេស​កម្ពុជា​ ​ក៏​មាន​គ្រឿង​ពេជ្រ​ដ៏​អស្ចារ្យ​ ​មិន​ខុសពី​បណ្ដា​ប្រទេស​ធំៗ​។​ ​អ្នកស្រី​ថា​ ​មួយ​ឈុត​ពី​ ​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​ដែលតា​រា​ថៃ​ ​កញ្ញា​ ​Mint​ ​Chilida​ ​ពាក់​ក្នុង​ពិធី​បង្ហាញខ្លួន​នោះ​ ​មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ ​ដោយ​ប្រភេទ​ពេជ្រ​ ​ដែល​យក​មក​ច្នៃ​សម្រាប់​មួយ​ឈុត​នេះ​ ​ក៏​ច្នៃ​ពី​ត្បូងពេជ្រ​ដ៏​កម្រ​ក្នុង​លោក​ ​នៅក្នុង​វិស័យ​គ្រឿង​ពេជ្រ​។​

    ​អ្នកស្រី​បន្ដ​ថា​ ​មួយ​ឈុត​នេះ​ ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ម៉ូត​ដែល​មានតែ​មួយ​លើ​លោក​ ​ដោយ​សូម្បីតែ​ការរចនា​ម៉ូត​ ​ក៏អាច​និយាយ​បាន​ថា​គ្មាន​ពីរ​ ​ប្រចាំ​ហាង​ ​Chateau​ ​Des​ ​Gems​ ​ផង​ដែរ​។​ ​ក្រៅពី​ឈុត​គ្មាន​ពីរ​របស់​តារា​ថៃ​ ​Mint​ ​Chilida​ ​បណ្ដា​ឈុត​ដែល​លក់​បញ្ចុះតម្លៃ​នៅក្នុង​ពិ​ព័រ​ណ៌​នោះ​ ​ក៏​ត្រូវ​បាន​អ្នកស្រី​ ​បញ្ជា​ក់​សុទ្ធ​ស៉ឹង​តែ​ជា​ឈុត​ប្រចាំ​ហាង​ ​Chateau​ ​Des​ ​Gems​ ​ដ៏​ល្អឥតខ្ចោះ​។​ ​លោកស្រី​ថា​ ​តាំង​ពិ​ព័រ​ណ៌​របស់​ហាង​ពេជ្រ​ ​Chateau​ ​Des​ ​Gems​ ​មិន​ត្រឹមតែ​បង្ហាញ​ពី​សន្ទុះ​រីក​ចំរើន​នៃ​ទីផ្សារ​ពេជ្រ​នៅ​កម្ពុជា​ ​តែ​ក៏​ជា​ជំនួប​របស់​អតិថិជន​ ​ដើម្បី​បង្ហាញថា​កម្ពុជា​ ​មានការ​រីក​ចំរើន​ក្នុង​វិស័យ​គ្រឿង​ពេជ្រ​។​ ​ពិធី​នេះ​ធ្វើឡើង២ថ្ងៃ​នៅ​ភោជនីយដ្ឋាន​ ​Topaz​ ​ដោយ​នៅ​ថ្ងៃទី៦​ ​តុលា​ ​ក៏​មាន​វត្តមាន​កំពូល​តារា​ថៃ​ល្បីល្បាញ​គឺ​លោក​ ​Boy​ ​Pakorn​ ​បង្ហាញខ្លួន​៕​



  • ម៉ូដក្រចកកូនក្រមុំ បែបស្អាតៗដូចព្រះនាងម្ចាស់

    ម៉ូដក្រចកកូនក្រមុំ បែបស្អាតៗដូចព្រះនាងម្ចាស់

    នៅក្នុង​ខែតុលា​ ដែល​ជា​ខែ​នៃ​រដូវ​កាល​រៀប​-អាពាហ៍​ពិពាហ៍​បាន​ចូល​មកដល់​ហើយ​ ដូច្នេះ​នា​រីៗ​ ដែល​ត្រៀមខ្លួន​នឹង​ក្លាយជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​នា​ពេល​ខាងមុខនេះ​ សូម​ក្រឡេកមក​មើល​ម៉ូដ​ក្រចក​ដ៏​ស្រស់​ស្អាត​ គួរ​ឱ្យ​ស្រឡាញ់​ លាយឡំ​ដោយ​ម៉ូដ​ត្បូង​ គុជ​ និង​គ្រាប់អង្កាំ​ ដែល​មាន​ពន្លឺ​ភ្លឺ​ស្រស់ថ្លា​ ចែងចាំង​ និង​គួរ​ជាទី​ទាក់ទាញ​ក្រៃលែង​ ដែល​មាននៅ​ក្នុង​ទំព័រ​មួយ​នេះ​ ទុ​កកុ​ម៉្មង់​ជាងជំនាញ​ខាង​ម៉ូដ​ក្រចក​ សម្រាប់​លេង​ម៉ូដ​យ៉ាង​ស្រស់​ស្អាត​ដូច​ព្រះនាង​ម្ចាស់​នៅក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នកផង​ណា៎​។ កុំឱ្យ​រំលង​ ហើយ​នា​រីៗ​ ដែល​និយម​លេង​ម៉ូដ​ក្រចក​បែប​ស្អា​តៗ​ សម្រាប់​កម្មវិធី​ផ្សេង​ៗក៏អាច​លេង​ម៉ូដ​តាម​ម៉ូដ​ក្រចក​ទាំងនេះ​បាន​ដែរ​៕

  • ចារ​ ​ឬ​ទ្ធី​ ​បង្ហាញ​អារម្មណ៍​សោកស្ដាយ​មិនបាន​ទៅ​ទទួល​សញ្ញាប័ត្រ​ជាមួយ​កូនប្រុស​នៅ​អូ​ស្ដ្រាលី​ដោយ​ផ្ទាល់​

    ចារ​ ​ឬ​ទ្ធី​ ​បង្ហាញ​អារម្មណ៍​សោកស្ដាយ​មិនបាន​ទៅ​ទទួល​សញ្ញាប័ត្រ​ជាមួយ​កូនប្រុស​នៅ​អូ​ស្ដ្រាលី​ដោយ​ផ្ទាល់​

    ​យោង​តាម​ការ​បង្ហោះ​របស់​លោក​ ​ចារ​ ​ឬ​ទ្ធី​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​បាន​រៀបរាប់​អារម្មណ៍​សោកស្ដាយ​ថា​ ​«​ ​កូនប្រុស​ជាទី​ស្រលាញ់​របស់​ប៉ា​ ​ថ្ងៃ​នេះ​ប៉ា​រំភើបចិត្ត​ណាស់​ដែល​បានឃើញ​កូន​ទទួល​សញ្ញាប័ត្រ​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សកលវិទ្យាល័យDEAKIN​ ​UNIVERSITY​ ​ក្នុង​ទីក្រុង​មេ​លប៊​ននៃ​ប្រទេស​អូស្ត្រាលី​ ​ប៉ា​សុំទោស​ផង​ណា​ដែល​មិនបាន​ចូលរួម​អបអរ​សារ​ទរ​ផ្ទាល់​ជាមួយនឹង​កូន​ ​តែ​ប៉ាច​ង់​ប្រាប់​កូន​ពី​ចម្ងាយ​ថា​ប៉ា​សប្បាយចិត្ត​ខ្លាំង​ណាស់​ ​ហើយ​ស្រលាញ់​កូន​ខ្លាំង​បំផុត​ ​ព្រោះ​តាំងពី​តូច​ដល់​ធំ​ ​កូន​មិនដែល​ធ្វើ​ឲ្យ​ប៉ានិ​ង​ម៉ាក់​ពិបាកចិត្ត​ម្ដងណា​ទេ​ ​កូន​លះបង់​ភាព​យុវវ័យ​របស់​កូ​នដេីម្បី​តែ​ការសិក្សា​ ​បួន​ឆ្នាំមុន​កូន​រៀនចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​លី​មកុ​ក​វីង​ ​ពេលនេះ​កូន​រៀនចប់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ទៀត​ ​កូន​ប្រុស​ប៉ា​ពិតជា​ធ្វើ​ឲ្យ​ប៉ា​មិន​សរសើរ​កូន​មិនបាន​ ​កូន​ពិតជា​អស្ចារ្យ​សម្រាប់​ប៉ា​ ​ប៉ា​សូមជូនពរ​កូន​ឱ្យ​ជួប​តែ​សុខភាព​ល្អ​ ​សំណាងល្អ​ ​ហើយ​យកចំណេះ​ដឹង​មក​បម្រើ​ប្រទេសជាតិ​យើង​វិញ​ ​»​។​

    ​ខណៈ​ដែល​មហាជន​បាន​ចាប់អារម្មណ៍​ថា​ ​តារា​សិល្បៈ​ភាគច្រើន​មិនសូវ​មានឱកាស​បណ្ដុះបណ្ដាល​កូន​របស់​ខ្លួន​ឱ្យ​សិក្សា​បាន​ខ្ពស់​ ​គេ​ឃើញថា​ ​សម្រាប់​សិល្បករ​ជើងចាស់​ ​លោក​ ​ចារ​ ​ឫទ្ធី​ ​មិន​ត្រឹមតែ​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​ ​និង​ជំនួញ​ប៉ុណ្ណោះទេ​ ​ក្រឡែ​ក​ទៅ​មើលកូន​ប្រុស​រូប​សង្ហា​របស់​លោក​ ​ទើបតែ​មានដំណឹង​ថា​ ​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​អូ​ស្ដ្​រា​លី​ដ៏​គួរ​ឱ្យ​សរសើរ​ផង​ដែរ​។​ ​

    ​ទន្ទឹម​នឹង​ការ​អបអរ​សារ​ទរ​មួយ​នេះ​ ​លោក​ក៏បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​មួយចំនួន​ ​ខណៈ​ដែល​លោក​មិនបាន​ទៅ​ទទួល​សញ្ញាប័ត្រ​ដោយ​ផ្ទាល់​ជាមួយ​កូនប្រុស​ ​នៅ​ប្រទេស​អូ​ស្ដា្​រលី​។​ ​យោង​តាម​ការ​បង្ហោះ​របស់​លោក​ ​ចារ​ ​ឫទ្ធី​ ​កូនប្រុស​របស់​លោក​មានឈ្មោះ​ថា​ ​ចារ​ ​សិរី​វុឌ្ឍ​ ​មាន​វ័យ​ ​២៣​ ​ឆ្នាំ​ ​ដោយ​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សកលវិទ្យាល័យDEAKIN​ ​UNIVERSITY​ ​ក្នុង​ទីក្រុង​មេ​លប៊​ននៃ​ប្រទេស​អូស្ត្រាលី​ ​បន្ទាប់ពី​កូនប្រុស​លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សាលា​ ​លី​មកុ​ក​វីង​ ​ដែល​ជា​សាលា​ប្រើប្រាស់​ភាសាបរទេស​ជា​យាន​។​ ​ប្រភព​បន្ដ​បាន​បញ្ជាក់​ថា​ ​លោក​ ​ចារ​ ​ឬ​ទ្ធី​ ​មានកូន​ចំនួន​ពីរ​នាក់​ ​ដែល​កូនប្រុស​ច្បង​ទើបតែ​បញ្ចប់​ថ្នាក់អនុបណ្ឌិត​នេះ​ ​និង​កូនស្រី​ពៅ​ ​ដែល​មាន​សម្រស់​ស្អាត​សោភា​មិនចាញ់​តារា​សម្ដែង​ផង​ដែរ​៕​

  • ម៉ូដរ៉ូបកូនក្រមុំ សម្រាប់រដូវកាលអាពាហ៍ពិពាហ៍

    ម៉ូដរ៉ូបកូនក្រមុំ សម្រាប់រដូវកាលអាពាហ៍ពិពាហ៍

    ភ្លេចខ្លួន​តែ​បន្តិច​ រដូវ​កាល​រៀប​អាពាហ៍​ពិពាហ៍​ក៏​ចូល​មកដល់​ទៀតហើយ​ ដូច្នេះ​សូម​មក​ត្រៀមខ្លួន​ជាមួយនឹង​ទំព័រ​ម៉ូដ​សម្លៀកបំពាក់​ ឡា​រ៉ែ​ន នៅក្នុង​ខែតុលា​ ដែល​ផ្តោត​ទៅលើ​អាពាហ៍​ពិពាហ៍​ដូចតទៅ​។ កំលោះក្រមុំ​ទាំងអស់​បាន​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​របស់​ខ្លួន​ហើយ​ឬនៅ​? ក្នុង​ឆ្នាំនេះ​អាច​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ដល់​គូព្រេង​ផង​ក៏​មិនដឹង​ ហើយ​បើ​មិន​ដូច្នេះ​ទេ​ ក៏​គង់តែ​គេច​មិន​ផុត​ពី​ការ​ក្លាយ​ខ្លួន​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គលការ​មិត្តភក្តិ​ ឬសាច់ញាតិ​មិនខាន​។ ដូច្នេះ​ ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​ គឺជា​ថ្ងៃ​ដ៏​ពិសេស​មួយ​ ដែល​កូនក្រមុំ​ទាំងឡាយ​ត្រូវតែ​ស្រស់​ស្អាត​បំផុត​។ ម៉ូដ​សម្លៀកបំពាក់​ក៏​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​លើក​សម្រស់​ដល់​កូនក្រមុំ​គ្រប់រូប​ដែរ​ ដូច្នេះ​មានន័យថា​ ការ​ជ្រើសរើស​សម្លៀក​បំពាក់​ ដើម្បី​យក​មក​គ្រង​នៅ​លើ​រាងកាយ​ក៏​ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​រើស​យ៉ាង​យកចិត្ត​ទុកដាក់​ដែរ​។ កុំ​បារម្ភ​អី​! សូម​សាកល្បង​មើល​ម៉ូដ​រ៉ូប​កូនក្រមុំ​ទាំងនេះ​ទៅ​មើល៍​ វា​ប្រហែលជា​អាច​ជួយ​អ្នក​បាន​ក្នុង​ការ​ជ្រើសរើស​ម៉ូដ​រ៉ូប​កូនក្រមុំ​សម្រាប់​ថ្ងៃ​ដ៏​វិសេស​របស់​អ្នក​ ឬញាតិមិត្ត​របស់​អ្នក​បាន​ជាមិនខាន​៕

  • ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ កើនឡើង​ក្នុង​ទំហំ​ 2ប៊ី​លាន​ដុល្លារ​អាមេរិក​

    ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ កើនឡើង​ក្នុង​ទំហំ​ 2ប៊ី​លាន​ដុល្លារ​អាមេរិក​

    រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ជប៉ុន​ ក្រោយពី​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការ​ផ្លាស់​ប្តូរ​ ទំនាក់ទំនង​ប្រជាជន​នឹង​ប្រជាជន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ចូលរួម​ចំណែក​ដល់​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផង​ដែរ​។ នេះ​បើ​តាម​ព័ត៌មាន​ក្រោយពី​ជំនួប​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាមួយ​ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។

    ឯកឧត្តម​ កេត​ សោ​ផាន់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បានឱ្យ​ដឹង​ថា​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​ស្វាគមន៍​ និង​អបអរសាទរ​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​កម្ពុជា​របស់​ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​ និង​ជប៉ុន​តាមរយៈ​បទ​ពិសោធ​ការងារ​របស់​ ឯកឧត្តម​ MIKAMI​ Masahiro​ នៅ​កម្ពុជា​។

    ក្នុង​ជំនួប​នេះ​ដែរ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​រំឭក​ថា​ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិន​ហ្សូ​ អាបេ​ បាន​ជម្រាប​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ ប្រទេស​ជប៉ុន​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ និង​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ​។

    ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន​ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពី​ការស្វែងរក​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​ សេដ្ឋកិច្ច​ និង​នយោបាយ​របស់​កម្ពុជា​។ ឯកឧត្ដម​មាន​ប្រសាសន៍​ថា​៖ “មានតែ​ប្រជាជន​ជប៉ុន​ទេ​ ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ដូចគ្នា​ ទើបបាន​ដឹងពី​ការ​លំបាក​របស់​កម្ពុជា​”។

    ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​ថា​ ពេលនេះ​ប្រជាជន​កម្ពុជា​ទទួល​បាន​សន្តិភាព​យ៉ាង​ពិតប្រាកដ​តាមរយៈ​ការ​បោះឆ្នោត​កាលពី​ឆ្នាំមុន​ ដោយមាន​ប្រជាពលរដ្ឋ​83.02​%បាន​ចេញទៅ​បោះឆ្នោត​ ហើយ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ 77​%បាន​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដឹកនាំ​អំណាច​។

    ឯកឧត្តម​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កំណើន​សេដ្ឋកិច្ច​ទ្វេដង​រវាង​ប្រទេស​ទាំង2ដែល​មាន​ចំនួន​ជាង​ 2ប៊ី​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ2019​ នេះ​។

    កំណើន​នេះ​បាន​មក​ពី​ការ​តភ្ជាប់​ជើង​ ហោះ​ ហើរ​ត្រង់​ពីជ​ប៉ុន​មក​កម្ពុជា​ ហើយ​វា​មិន​ត្រឹមតែ​កំណើន​ទេសចរ​ប៉ុណ្ណោះទេ​ តែ​នៅ​មាន​កំណើន​ពាណិជ្ជកម្ម​ផង​ដែរ​ ។

    ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​មានប្រសាសន៍​ថា​ ឯកឧត្តម​បាន​មើលឃើញ​ថា​ កាលពី​ 7ឆ្នាំមុន​ និង​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់​ រហ័ស​។ ឯកឧត្តម​បន្ត​ទៀត​ថា​ “ខ្ញុំ​សូម​កោត​សរសើ​ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ដែល​បាន​ឆ្លងកាត់​ការ​លំបាក​ ដោយ​បាន​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​នយោបាយ​យ៉ាង​ឆាប់រហ័ស​”។ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​បាន​បញ្ជាក់​ថា​ ជប៉ុន​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​។

    ឯកឧត្តម​បន្ត​ថា​៖ “សម្រាប់​វិស័យ​សេដ្ឋកិច្ច​វិញ​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា​ មាន​ការ​កើនឡើង​ជាបន្តបន្ទាប់​។ យើងខ្ញុំ​នឹង​បន្ត​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​កាន់តែ​ច្រើន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​ និង​កម្ពុជា​។

    ទន្ទឹម​នឹង​នេះ​ខ្ញុំ​យល់ឃើញ​ថា​ ការយល់​ដឹង​របស់​ក្រុមហ៊ុន​ជប៉ុន​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ​ ដូច្នេះហើយ​ ការរៀបចំ​បទ​បង្ហាញ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ អំពី​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ដល់​វិនិយោគិន​ជប៉ុន​ដោយ​ផ្ទាល់​ អំឡុង​ពេល​ទស្សនកិច្ច​នៅ​ជប៉ុន​កាលពី​ខែឧសភា​កន្លងទៅ​ គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ ហើយ​ក៏​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ចូលរួម​ស្តាប់​”។

    ឯកឧត្តម​បន្ថែម​ថា​៖“ខ្ញុំ​ផ្ទាល់​ក៏​នឹង​ព្យាយាម​ធ្វើការ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ និង​ប្រជាជន​ជប៉ុន​ ស្គាល់​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ ខ្ញុំ​សង្ឃឹមថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ការ​លើកស្ទួយ​ជីវភាព​រស់​-នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ​ ពិពិធ​កម្ម​ និង​ការ​លើកកម្ពស់​ផ្នែក​ឧស្សាហកម្ម​ ព្រមទាំង​ការ​បង្កើន​ការងារ​ដល់​ប្រជាជន​កម្ពុជា​”។

    ឯកឧត្តម​ឱ្យ​ដឹង​ទៀត​ថា​ ចំនួន​ក្រុមហ៊ុន​ជប៉ុន​ដែល​ជាស​មា​ជិ​ករបស់​សមាគមពាណិជ្ជ​កម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ កើនឡើង​ដល់​ 269ក្រុមហ៊ុន​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ដូចជា​ ផ្សារ​ទំនើប​ អុី​អន​ បាន​នាំ​ឱ្យ​មានការ​ប្រែប្រួល​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​ អាច​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ កម្ពុជា​ គឺ​មិន​ត្រឹមតែ​ការបង្កើត​ការងារ​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​សង្គម​ ព្រមទាំង​ការគោរព​ច្បាប់​ផ្សេង​ៗទៀតផង​។

    សូម​បញ្ជាក់​ថា​ ឯកឧត្តម​ MIKAMI​ Masahiro​ កាលពី​ 17ឆ្នាំមុន​ធ្លាប់​បាន​មក​កម្ពុជា​ម្ដង​ ហើយ​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​កាលពី​ឆ្នាំ2002​ ហើយ​ឯកឧត្តម​ធ្លាប់​បាន​បម្រើការ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ​។ ពេលនេះ​ឯកឧត្តម​ បាន​មក​ធ្វើជា​ឯកអគ្គ​រាជទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​។

    ឯកឧត្តម​ថ្លែង​ថា​៖ “ពេលនេះ​ ទីក្រុង​ភ្នំពេញ​ប្រែក្លាយ​ជាទី​ក្រុង​មួយ​ដ៏​មមាញឹក​ ដែល​មាន​អគារ​ខ្ពស់​ស្កឹមស្កៃ​ និង​ចរាចរណ៍​មមាញឹក​ខ្លាំង​។ ​; ខ្ញុំ​សប្បាយ​រីករាយ​ ដែល​បាន​ជួប​ប្រជាជន​កម្ពុជា​ម្តង​ទៀត​ និង​បានឃើញ​ទឹកមុខ​ញញឹម​របស់​ប្រជាជន​កម្ពុជា​មិន​ប្រែប្រួល​ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ ចំពោះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ Free​ and​ Open​ Indo​-pacific​ របស់​ជប៉ុន​ និង​ការ​គាំទ្រ​របស់​កម្ពុជា​នៅក្នុង​វេទិកា​អន្តរ​ជា​តិ​ផ្សេង​ៗទៀតផង​ដែរ​”៕

  • ហេតុផល​ដែល​អ្នក​គួរ​រៀបការ​

    ហេតុផល​ដែល​អ្នក​គួរ​រៀបការ​

    រៀបការ​ ជា​ការ​ធ្វើ​ឱ្យ​ការរស់នៅ​ជាមួយគ្នា​រវាង​មនុស្ស​ពីរ​នាក់​មាន​ភាព​ត្រឹមត្រូវ​ទៅតាម​បែបបទ​ប្រពៃណី​ ឯការ​ចុះសំបុត្រ​អាពាហ៍​ពិពាហ៍​គឺជា​ការ​ធ្វើ​ឱ្យ​ការរស់នៅ​ជាមួយគ្នា​រវាង​មនុស្ស​ពីរ​នាក់​មាន​ភាព​ត្រឹមត្រូវ​ទៅតាមច្បាប់​ ដូច្នេះ​មានន័យថា​ ទាំងពីរ​ចំណុច​នេះ​សុទ្ធតែ​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវតែ​ធ្វើ​ស្របគ្នា​។ ជា​ការពិត​ការរស់នៅ​ជាមួយគ្នា​ក្នុងនាម​ជា​ប្តី​ប្រពន្ធ​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​។ វា​ជា​ការប្រកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​បានដឹង​ថា​ ពេលនេះ​អ្នកជា​មនុស្សម្នាក់​ដែល​មាន​ម្ចាស់​រួចហើយ​ ហើយ​ម្យ៉ាងទៀត​ក៏​ជា​ការ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​រវាង​គ្នានឹងគ្នា​ផង​ដែរ​។ ក្រៅពី​បាន​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​ ការ​ឱ្យ​តម្លៃ​ និង​ការប្រកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​បានដឹង​ពី​ភាពជា​ប្តី​ប្រពន្ធ​របស់​អ្នក​ហើយ​នោះ​ ការ​រៀប​អាពាហ៍​ពិពាហ៍​ក៏បាន​ផ្តល់​ឱ្យ​អ្នក​នូវ​គុណ​សម្បត្តិ​ផ្សេង​ៗមួយចំនួន​ដូចជា​៖

    1. មានទំនុក​ចិត្ត​ថា​នឹង​មិន​មានការ​បោះបង់​ដោ​យងាយៗ​ : បើស​ម្រេច​ចិត្ត​ថា​រៀប​ការ​នឹងគ្នា​ហើយ​ ប្រាកដជា​មិន​ងាយ​បោះបង់​គ្នា​ចោល​ដោ​យងាយៗ​ទេ​ ដូច្នេះ​ឱកាស​នៃ​ការលែងលះ​ក៏​មិន​ងាយ​នឹង​កើតឡើង​ដែរ​។2. រស់នៅ​ជាមួយគ្នា​ដោយមាន​កិត្តិយស​ : ជា​ការពិត​ណាស់​អ្នក​បាន​រៀបការ​ត្រឹមត្រូវ​ទាំង​តាមផ្លូវ​ច្បាប់​ និង​តាម​ប្រពៃណី​ ហេតុនេះ​ គ្មាន​អ្នកណា​ហ៊ាន​មក​និយាយ​អ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកនោះ​ទេ​។3. លប់​បំបាត់​អតីតកាល​ : ការ​រៀប​ការ​មិនមែន​ធ្វើឡើង​ដើម្បី​បំបាត់​ការ​ឈឺចាប់​ពីអ​តី​តកាលនោះ​ទេ​ ប៉ុន្តែ​ការ​រៀបការ​រស់នៅ​ជាមួយ​មនុស្ស​ថ្មី​ដែល​អ្នក​ស្រឡាញ់​ ក្តី​ស្រឡាញ់​នេះ​នឹងអាច​លប់​ចោល​នូវ​រឿង​ពីអ​តី​តកាលដែល​ធ្លាប់ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​បាន​ដោយឯកឯង​។4. លែង​មាន​អារម្មណ៍​ឯកោ​ទៀតហើយ​ : កាលពី​មិនទាន់​រៀបការ​ អ្នក​ពិតជា​មាន​អារម្មណ៍​ថា​ ឯកោ​ជាមួយនឹង​ការរស់នៅ​ក្នុង​ភាពជា​អ្នក​នៅ​លីវ​អស់​រយៈពេល​ជាយូរមកហើយ​ ប៉ុន្តែ​បន្ទាប់ពី​បាន​រៀបការ​រួច​ ធានា​ថា​ អារម្មណ៍​បែបនេះ​នឹង​លែងកើត​មានត​ទៅទៀត​ហើយ​ គឺ​មានតែ​ភាព​រីករាយ​ជាមួយនឹង​ការរស់នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជា​រៀងរាល់ថ្ងៃ​។5. សុខភាព​រាងកាយ​រឹងមាំ​ល្អ​ : រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សេចក្តី​សុខ​ ​;មាន​អារម្មណ៍ល្អ​ ធ្វើ​ឱ្យ​សុខភាព​ល្អ​ទៅតាម​នោះ​ដែរ​ ហើយរឿង​មួយ​ទៀត​ដែល​អ្នក​អាច​ដឹង​នោះ​គឺ​ អត្ថ​ប្រយោជន៍​ផ្សេង​ៗដែល​បាន​មក​ពី​ការ​រួមភេទ​ ដូចជា​ ធ្វើ​ឱ្យ​ក្មេង​ជាង​វ័យ​ គេច​ផុត​ពី​ជំងឺ​មួយចំនួន​ រួម​ទាំង​កម្ចាត់​អារម្មណ៍​តានតឹង​ជាដើម​៕

  • សហគ្រាស​ធុន​តូច​ និង​មធ្យម​ ស្វែងរក​ការ​គាំទ្រ​ដើម្បី​ជំរុញ​ការប្រកួត​ប្រជែង​ទីផ្សារ​

    សហគ្រាស​ធុន​តូច​ និង​មធ្យម​ ស្វែងរក​ការ​គាំទ្រ​ដើម្បី​ជំរុញ​ការប្រកួត​ប្រជែង​ទីផ្សារ​

    សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (The​ Federation​ of​ Association​ of​ Small​ and​ Medium​ Enterprises​ of​ Cambodia​ ឬ Fasmec​) កំពុង​អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ការ​លើកទឹកចិត្ត​លើ​ពន្ធ​ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ និង​បង្កើន​ការប្រកួត​ប្រជែង​ទីផ្សារ​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​)។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ប្រធាន​ FASMAC​ នៅក្នុង​សិក្ខាសាលា​នៅ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​។

    លោក​ឧកញ៉ា​ តែ​ តាំង​ប៉រ​ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (Fasmec​)បាន​ថ្លែង​ថា​ សមាគម​នៅតែ​បន្ត​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម​ក្នុង​ស្រុក​ រួម​ទាំង​បង្កើន​សមត្ថភាព​របស់​ពួកគេ​។

    លោក​បាន​កត់សម្គាល់​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការប្រកួត​ប្រជែង​នៃ​ផលិតផល​ក្នុង​ស្រុក​ ជាពិសេស​នៅពេល​ប្រៀបធៀប​នឹង​ផលិតផល​នាំចូល​។ ដោយ​សមាគម​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ អំពី​បញ្ហា​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​ និង​ស្នើសុំ​ជំនួយ​ ដើម្បី​កែ​លម្អ​អាជីវកម្ម​ដែល​ធ្វើការ​ជាមួយ​វត្ថុធាតុដើម​កសិកម្ម​។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖“យើង​ចង់​ជំរុញ​អាជីវកម្ម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម​ ដើម្បី​ផលិត​ផលិតផល​អាហារ​ ដូច្នេះ​យើង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រក​វិធី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ ពេលវេលា​ និង​ការ​ចំណាយ​ដើម្បី​ជំរុញ​ផលិតផល​ក្នុង​ស្រុក​”។

    លោក​បាន​បន្ថែម​ថា​៖“បច្ចុប្បន្ន​ផលិតផល​ក្នុង​ស្រុក​ ពាក់ព័ន្ធ​នឹង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ផលិតផល​សម្រេច​នាំចូល​ ដូច្នេះ​យើង​ព្យាយាម​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​របស់​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រកួត​ប្រជែង​”។

    លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ធនាគារ​ SME​ នឹង​អនុញ្ញាត​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​។ ធនាគារ​សម្រាប់​សគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​មូលនិធិ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ស្រុក​ដែល​នឹងអាច​រកបាន​នៅ​ចុងឆ្នាំ​នេះ​។

    ក្រៅពី​គយ​ និង​រដ្ឋាករ​ បញ្ហា​ផ្សេងទៀត​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​នោះ​ រួមមាន​ថ្លៃ​អគ្គិសនី​ និង​កម្លាំង​ពលកម្ម​នឹង​ត្រូវលើ​កឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ – ឯកជន​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែក្រោយ​។

    យោង​តាម​ FASMAC​ ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ជាង​ 500,000​ សហគ្រាស​ ក្នុង​នោះ​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ 150,000សហគ្រាស​កំពុង​កែច្នៃ​វត្ថុ​ ធាតុ​ដើម​កសិកម្ម​ទៅជា​ផលិតផល​ម្ហូបអាហារ​។ សមាគម​បាន​ឱ្យ​ដឹង​ថា​ តាម​ការ​ប៉ាន់ស្មាន​ មាន​ 10​% នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ 150,000កន្លែង​នោះ​បាន​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ទីផ្សារ​បរទេស​។

    ថ្លែង​នៅក្នុង​សិក្ខាសាលា​ដែល​បាន​ធ្វើឡើង​ ឯកឧត្តម​ គុណ​ ញឹម​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​ពិភាក្សា​អំពី​ការ​លើកទឹកចិត្ត​លើ​ពន្ធគយ​ និង​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺជា​ឆ្អឹងខ្នង​ស្នូល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ ហើយ​កំពុង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​បង្កើត​ការងារ​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​ប្រការ​សំខាន់ណាស់​ក្នុង​ការជំរុញ​ និង​លើកស្ទួយ​វិស័យSME​។ រដ្ឋាភិបាល​គួរ​ផ្តល់​ការ​លើកទឹកចិត្ត​លើ​ពន្ធ​ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ និង​បង្កើន​ការប្រកួត​ប្រជែង​ទីផ្សារ​របស់​ពួកគេ​។ ជា​ការ​ឆ្លុះបញ្ចាំង​លើ​ការងារ​នេះ​ តំបន់SMEពិសេស​ គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែរ​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖“បញ្ហា​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​ រួមមាន​ថ្លៃ​អគ្គិសនី​ និង​កម្លាំង​ពលកម្ម​ នឹង​ត្រូវលើ​កឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ – ឯកជន​ស្តី​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​គ្រោង​ធ្វើ​នា​ពេល​ខាងមុខ​ យើង​សង្ឃឹមថានឹង​ទទួល​បានការ​សម្របសម្រួល​នូវ​ការ​ដោះស្រាយ​បញ្ហា​សំ​ខាន់​ៗពាក់ព័ន្ធ​នឹង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​ ជាដើម​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ក៏បាន​បញ្ជាក់​បន្ថែម​ទៀតផង​ដែរ​ថា​៖“ប្រសិនបើ​មានការ​គាំពារ​ពីរ​ដ្ឋ​ច្រើន​ សភា​ពាណិជ្ជកម្ម​ក៏​នឹង​ជំរុញ​បញ្ហា​នេះ​ឱ្យ​ដំណើរការ​ ព្រោះ​វា​ដូចជា​ការ​ធ្វើ​ទំនើបកម្ម​ដែរ​ ដោយ​យើង​យក​បច្ចេកវិទ្យា​មក​ផលិត​ ដើម្បី​ឱ្យ​ថ្លៃដើម​ទាប​ ព្រោះ​ការប្រើ​មនុស្ស​ បច្ចុប្បន្ន​ប្រាក់ខែ​គោល​ឡើង​ដល់​ 190​$ហើយ​ ដូច្នេះ​ថ្លៃដើម​ការផលិត​ក៏​ឡើង​តាម​ហ្នឹង​ដែរ​ តែ​នៅ​ថ្ងៃ​អនាគត​សហព័ន្ធ​មួយ​សម្រាប់​ SME​ ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ការ​រីកចម្រើន​របស់​វិស័យ​នេះ​ដែរ​”។

    ក្នុង​សិក្ខាសាលា​ ស្តី​ពី​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ កាលពី​ខែសីហា​កន្លងទៅ​ ឯកឧត្តម​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​បញ្ជាក់​ដែរ​ថា​៖“តាម​វេទិកា​រាជរដ្ឋាភិបាល​ វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ជា​វិស័យ​អាទិភាព​ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​ជួយ​វិស័យ​នេះ​ អាច​ធ្វើ​ទំនើបកម្ម​ នឹង​ដើរ​ឱ្យ​ទាន់​ចង្វាក់​ផលិតកម្ម​ពិភពលោក​ ព្រោះ​វិស័យ​ SME​ គឺ​ជាផ្នែក​មួយ​ជួយ​ដល់​ផលិតផល​សរុប​ ក្នុង​ស្រុក​មាន​កំណើន​ល្អ​ ជាពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង32.8​% នៅ​ឆ្នាំ2018​ ពោល​គឺ​លឿន​ជាង​ផែនការ​រហូតដល់​ទៅ​ 5ឆ្នាំ​។

    ដូច្នេះ​រាជរដ្ឋាភិបាល​បាន​រៀបចំ​វិធាន​ និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្ត​ តាមដាន​វឌ្ឍនភាព​ និង​វាយតម្លៃ​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត​ និង​រៀបចំ​ស្នើ​នូវ​វិធានការ​បន្ថែម​ក្នុងករណី​ចាំបាច់​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​”។

    ឯកឧត្តម​ ហេង​ សុខ​គង់​ បញ្ជាក់​ថា​៖“ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ ក៏ដូចជា​វិស័យ​ឌីជីថល​ ស្រប​ទៅ​នឹង​ការ​រីកចម្រើន​របស់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ កម្ពុជា​ក៏​គ្រោង​ប្រើប្រាស់​ផ្កាយរណប​ដោយខ្លួនឯង​នៅក្នុង​អំឡុង​ឆ្នាំ2022​ ហើយក៏​គ្រោង​នឹង​ប្រើប្រាស់​ឌីជីថល​ ខេម​បូ​ឌា​ នៅក្នុង​អំឡុង​ឆ្នាំ2023​ ខាងមុខនេះ​ផង​ដែរ​”៕