Category: សង្គម និងសេដ្ឋកិច្ច

  • ផលិតកម្ម​មហាហង្ស​រៀបចំ​ពិធី​ទទួល​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បង្ហាញ​វត្តមាន​កិត្តិយស​ក្នុង​រឿង​ ​«​ ​លោកឪពុក​ ​»​

    ផលិតកម្ម​មហាហង្ស​រៀបចំ​ពិធី​ទទួល​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បង្ហាញ​វត្តមាន​កិត្តិយស​ក្នុង​រឿង​ ​«​ ​លោកឪពុក​ ​»​

    ​កាលពី​ល្ងាច​ថ្ងៃទី២២​ ​តុលា​ ​ក្នុង​ឆ្នាំ២០១៩​ ​ផលិតកម្ម​មហាហង្ស​រៀបចំ​ពិធី​ទទួល​លោក​ ​យស​ ​បូ​វណ្ណៈ​ ​នា​បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន២​ ​ស៊ឹង​តែ​ស្មើនឹង​ពិធី​បើក​សម្ពោធ​រឿង​ជាថ្មី​ហើយ​ ​បើ​ទោះជា​មានការ​ចំណាយ​មិន​តិច​។​ ​យ៉ាងណាមិញ​ ​គេ​មើលឃើញ​ថា​ ​តារា​សម្ដែង​ជើងចាស់​រូប​នេះ​កាន់តែ​រំភើបចិត្ត​ ​នៅពេល​មាន​អ្នកគាំទ្រ​ប្រាប់​ថា​ភាពយន្ត​រឿង​”​លោកឪពុក​”​ ​ដែល​លោក​បាន​ថត​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ ​ហើយ​បើ​ទោះជា​ដាក់​បញ្ចាំង​ច្រើនថ្ងៃ​ ​ក៏​នៅតែ​មាន​អ្នកទស្សនា​ពេញ​សាល​។​

    ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​បាន​មាន​ទស្សនា​ភាពយន្ត​ដែល​លោក​បាន​សម្ដែង​ ​និង​មាន​ទាំង​ការ​ស្វាគមន៍​លើស​ពី​ការស្មាន​ពីសំណាក់​ផលិតករ​មហាហង្ស​ ​ដើម្បី​លើកមុខ​លើក​មាត់​របស់​លោក​ឱ្យ​មហាជន​ចាប់អារម្មណ៍​។​ ​ក្នុង​នោះ​លោក​ក៏​សោកស្ដាយ​ណាស់​ដែរ​ ​ដែល​សុំច្បាប់​បានតែ២សប្ដាហ៍​ ​ហើយ​មិន​អាច​ទទួល​ថត​រឿង​បាន​ ​នៅពេល​មានការទាក់ទង​ពី​ផលិតកម្ម​មហាហង្ស​ ​និង​ផលិតករ​ផ្សេងទៀត​ ​តាំងពី​មុន​លោក​ចុះ​មក​។​ ​លោក​ទទូច​ឱ្យ​ទស្សនា​ភាពយន្ត​នេះ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ដឹងពី​ការ​លះបង់​របស់​ឪពុក​ ​និង​ដូចជា​គាំទ្រ​ស្នាដៃ​របស់​លោក​។​

    ​សូម​បញ្ជាក់​ដែរ​ថា​ ​ពិធី​ដែល​មាន​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បង្ហាញខ្លួន​នោះ​ ​ក្រៅពី​មានការ​រៀបចំ​ជា​ផ្ទាំង​រូបថត​របស់​លោក​ ​អោយ​សាធារណជន​ចាប់អារម្មណ៍​នៅ​ជាន់​រោងកុន​ ​ក៏​មាន​វត្តមាន​តារា​ល្បី​ចូលរួម​ទៅ​ស្វាគមន៍​ ​និង​រាក់ទាក់​ ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​ប្រកបដោយ​ភាព​កក់ក្ដៅ​ផង​ដែរ​។​ ​ក្នុង​ពិធី​ទាំងមូល​ត្រូវ​គេ​រៀបចំ​តុ​ភ្ញៀវ​ ​កន្លែង​ថតរូប​អម​ដោយ​ភ្លើងពណ៌​ ​និង​មាន​អ្នកសារព័ត៌មាន​ច្រូងច្រាង​ ​ធ្វើ​ឱ្យ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​មាន​កិត្តិយស​តែម្ដង​ ​មុន​ពេល​លោក​ ​និង​ភ្ញៀវ​កិត្តិយស​កុះករ​ ​ចូល​ទស្សនា​រឿង​៕​

  • គ្រឿងអលង្ការដ៏ភ្លឺចែងចាងសម្រាប់ថ្ងៃដ៏វិសេស

    គ្រឿងអលង្ការដ៏ភ្លឺចែងចាងសម្រាប់ថ្ងៃដ៏វិសេស

    នៅក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នក​ គឺ​ចាំបាច់​ត្រូវតែ​មាន​វត្តមាន​នៃ​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ​ និង​មាន​ពន្លឺ​ចែងចាំង​ប្រដេញ​ជាមួយនឹង​ពន្លឺភ្លើង​ពណ៌​នៅក្នុង​ពិធី​ដ៏​អធិកអធម​របស់​អ្នក​ ដើម្បី​ជួយ​លើក​សម្រស់​របស់​កូនក្រមុំ​ និង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ពី​បណ្តាល​ភ្ញៀវ​កិត្តិយស​ទាំងអស់​នៅក្នុង​កម្មវិធី​ទាំងមូល​ ឱ្យ​បាញ់​ក្រសែ​ភ្នែក​មក​មើលតែ​តួអង្គ​សំខាន់​នៅក្នុង​ពិធី​នា​ពេល​រាត្រី​នេះ​ផង​ដែរ​។ នៅក្នុង​លេខ​ថ្មីនេះ​ ជា​លេខ​ផ្តោត​ទៅលើ​ Wedding​ Edition​ ដូច្នេះ​អនាគត​កូនក្រមុំ​ទាំងអស់​ សូម​រីករាយ​ជាមួយនឹង​ម៉ូដ​គ្រឿង​អលង្ការ​ដ៏​ស្រស់​ស្អាត​ និង​ទាន់សម័យ​ដែល​បាន​បង្ហាញ​នៅក្នុង​ទំព័រ​ Fashion​ នេះ​ ហើយ​សូម​ធ្វើការ​ជ្រើសរើស​នូវ​ម៉ូដ​ណាមួយ​ដែល​អ្នក​ពេញចិត្ត​ ដើម្បី​ធ្វើជា​គ្រឿងលម្អ​កាយ​ និង​លម្អ​ឈុត​អាពាហ៍​ពិពាហ៍​របស់​អ្នក​នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​ និង​មាន​អត្ថន័យ​មិន​អាច​កាត់ថ្លៃ​បាន​ដូចតទៅ​៕

  • ហេតុផល 3យ៉ាងដែលបាល់ទាត់កម្ពុជាសង្ឃឹមច្រើន ក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៅស៊ីហ្គេមឆ្នាំនេះ

    ហេតុផល 3យ៉ាងដែលបាល់ទាត់កម្ពុជាសង្ឃឹមច្រើន ក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៅស៊ីហ្គេមឆ្នាំនេះ

    ការចាប់ឆ្នោតជ្រើសរើសពូលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមបានបញ្ចប់ហើយ ដោយជាលទ្ធផលកម្ពុជាបានស្ថិតនៅក្នុងពូល A ដែលមានប្រទេសចំនួន៥ រួមមានម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងកម្ពុជា។ ជាមួយគ្នានេះដែរក្រុមកម្ពុជា អាចនឹងមានសង្ឃឹមច្រើនក្នុងការបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ដោយសារមូលហេតុធំៗចំនួន3 គឺ៖

    1-ជាពូលដែលល្មមៗមិនសូវខ្លាំង៖ បើគិតពីកម្រិតបច្ចេកទេសវិញ ក្រុមដែលស្ថិតនៅក្នុងពូលរួមជាមួយកម្ពុជា គឺមានកម្រិតប្រហាក់ប្រហែល ឬទាបជាងកម្ពុជា ហើយមានប្រទេសតែ 5ប៉ុណ្ណោះក្នុងពូលនេះ ហើយសុទ្ធតែជាក្រុមដែលកម្ពុជាធ្លាប់យកឈ្នះបានយ៉ាងងាយទៀតផង។

    2-ក្រុមលេខ4 ជើងឯកយុវជន៖ គ្រប់គ្នាប្រហែលជាមិនទាន់ភ្លេចនៅឡើយទេ សម្រាប់ការប្រកួតពានយុវជនអាយុក្រោម22ឆ្នាំតំបន់អាស៊ាន ដែលកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ4 នៅពេលនោះ។ មិនចាំបាច់គិតអ្វីច្រើនឡើយ ក្រុមចំណាត់ថ្នាក់លេខ1 ដល់លេខ3 សុទ្ធតែស្ថិតនៅក្នុងពូល B ទាំងអស់ក្នុងស៊ីហ្គេមលើកនេះ។

    3-កីឡាករយុវជនល្អៗ៖ បើគិតពីកីឡាករក្នុងឈុតអាយុក្រោម 22ឆ្នាំនេះវិញ ឆ្នាំនេះពួកគេស្ទើរតែទាំងអស់សុទ្ធតែជាយុវជនរបស់ក្លិបធំៗនៅក្នុងលីកកំពូលកម្ពុជាដែលធ្លាប់បានលេងទល់ជាមួយនឹងកីឡាករបរទេស ហើយភាគច្រើននៃពួកគេសុទ្ធតែជាប់ជម្រើសជាតិឈុតធំទៀតផង៕

  • ស៊ីហ្គេមឆ្នាំនេះ បាល់ទាត់កម្ពុជាស្ថិតក្នុងពូលធូរស្រាលជាងលើកមុនៗ

    ស៊ីហ្គេមឆ្នាំនេះ បាល់ទាត់កម្ពុជាស្ថិតក្នុងពូលធូរស្រាលជាងលើកមុនៗ

    ការចាប់ឆ្នោតបែងចែកពូលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមបានបញ្ចប់ហើយ ដោយជាលទ្ធផលក្នុងពូល A មានប្រទេសចំនួន 5ប្រទេស ចំណែកឯពូលB មានចំនួន 6ប្រទេសចូលរួមប្រកួតប្រជែង។

    តាមលទ្ធផល កម្ពុជាបាននៅក្នុងពូលA ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។ ស្របពេលពូល B វិញ គឺមានថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

    គួរបញ្ជាក់ផងដែរថា ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី26 ខែវិច្ឆិកា រហូតដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ ដែលនេះជាលើកទី1 ហើយដែលកម្ពុជាចាប់ពូលបានស្ថិតនៅក្នុងពូលជាមួយនឹងក្រុមដែលមានកម្រិតមធ្យម ព្រោះអីកាលពីលើកមុនៗ កម្ពុជាចាប់បានសុទ្ធតែនៅក្នុងពូលជាមួយនឹងក្រុមខ្លាំងដូចជា ថៃ វៀតណាម និងឥណ្ឌូនេស៊ី ជាដើម៕

  • ក្រុមហ៊ុន Oppo នៅចិន ចេញស្មាតហ្វូនថ្មីមួយទៀត តម្លៃសមរម្យតែកម្លាំងខ្លាំង

    ក្រុមហ៊ុន Oppo នៅចិន ចេញស្មាតហ្វូនថ្មីមួយទៀត តម្លៃសមរម្យតែកម្លាំងខ្លាំង

    ស្មាតហ្វូន Oppo K5 ត្រូវបានបង្ហាញមុខព្រមជាមួយ Reno Ace របស់ក្រុមហ៊ុន Oppo នៅថ្ងៃប្រកាសបង្ហាញទី10 ខែតុលា កន្លងទៅ ដែលមានរចនាប័ទ្មបែបដំណក់ទឹកអេក្រង់ 6.4អ៊ិញ។
    ឯម៉ូដែល K5 ដែលជាស្មាតហ្វូនធុនមធ្យមឯណោះវិញ ក៏មិនធម្មតាដែរ (ស្រដៀងនឹង Xioami Realme X2) បង្កប់ដោយថាមពលថ្ម 3920មីល្លីអំពែរម៉ោង មានដុំសាក 30វ៉ាត់(VOOC 2.0) ដែលមានសមត្ថភាពអាចបញ្ចូលថ្មឱ្យពេញបាន 100%ត្រឹមតែ 67នាទី ជាមួយនឹងបន្ទះឈីប Snapdragon 730G មានជម្រើស RAM 8GB មេម៉ូរី 256GB។
    សមត្ថភាពកាមេរ៉ា 4គ្រាប់ខាងក្រោយ(64+8+2+2 MP) មានតួនាទីផ្សេងគ្នាដែលមានទាំងលេនស៍ Ultrawide-angle(119ដឺក្រេ FoV ជាសេនស័រ 8MP) ចំណែកកាមេរ៉ាមុខទំហំ 32MP មានបង្កប់បច្ចេកវិទ្យាកាមេរ៉ា AI ផងដែរ។ សម្រាប់តម្លៃលក់ គឺប្រមាណជា 268ដុល្លារ(នៅចិន) ហើយវានឹងមានវត្តមាននៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ៕

  • ទាំងអស់គ្នាប្រយ័ត្ន! Cyber Sex Extortion បច្ចេកទេសបោកឱ្យស្រាត រួចគំរាមទារប្រាក់នៅកម្ពុជា

    ទាំងអស់គ្នាប្រយ័ត្ន! Cyber Sex Extortion បច្ចេកទេសបោកឱ្យស្រាត រួចគំរាមទារប្រាក់នៅកម្ពុជា

    បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក អ៊ូ ផាន់ណារិទ្ធ ជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាពកុំព្យូទ័រ បានឱ្យដឹងថា Cyber Sex Extortion គឺជាបច្ចេកទេសនៃការបោកយកប្រាក់ម្យ៉ាងដែលពាក់ព័ន្ធជាមួយនឹងស្ត្រីភេទ (ភាគច្រើននៅក្រៅប្រទេស) ជាមួយនឹងបុគ្គលជាបុរសនៅក្នុងស្រុក។
    លោកបានឱ្យដឹងទៀតថា នារីៗទាំងនោះភាគច្រើន គឺចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយបុរសណាម្នាក់ក្នុងរយៈពេលវែង ឬក៏ខ្លី ហើយបន្ទាប់មកបានព្យាយាមឱ្យបុរសម្នាក់នោះ ស្រាតសម្លៀកបំពាក់ទាំងអស់នៅពីមុខ WebCam។ នៅក្នុងដំណើរការនេះ ខាងនារីបានធ្វើការថត (record) រាល់សកម្មភាពទាំងអស់របស់ជនរងគ្រោះដេលជាបុរស ហើយនឹងប្រើប្រាស់វាដើម្បីគំរាមទារប្រាក់។
    តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីចៀសវាងការចាញ់បោកទាំងនោះ?
    1. សូមធ្វើការពិនិត្យឱ្យបានច្បាស់លាស់ជាមួយអ្នកដែលមិនដែលស្គាល់តាមប្រព័ន្ធអ៊ីនធើណិត។
    2. មិនត្រូវយល់ព្រមតាមសំណើណាមួយឡើយ ដូចជាការឱ្យដោះសម្លៀកបំពាក់នៅពីមុខ WebCam។
    3. សូមរាយការណ៍ទៅប៉ូលិសជាបន្ទាន់ បើសិនជាអ្នកទទួលបាននូវសារ ឬការទូរស័ព្ទពីនរណាម្នាក់ ដែលព្យាយាមគំរាមទារប្រាក់ពីអ្នក៕

  • ពលកម្ម​ជំនាញ​ជាផ្នែក​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​សម្រាប់​អនាគត​

    ពលកម្ម​ជំនាញ​ជាផ្នែក​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​សម្រាប់​អនាគត​

    ពលកម្ម​ជំនាញ​ ជាផ្នែក​យ៉ាង​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ នា​ពេល​អនាគត​ ព្រោះ​គ្រប់​ផ្នែក​ទាំងអស់​ ទាំង​រដ្ឋ​ និង​ឯកជន​ សុទ្ធតែ​ត្រូវការ​អ្នកជំនាញ​ដើម្បី​បំពេញការងារ​ និង​អភិវឌ្ឍ​ឱ្យ​មាន​ភាព​រីកចម្រើន​។

    ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ នូវ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា​ កម្ពុជា​មាន​ភាព​ចាំបាច់ក្នុង​ការ​ពង្រឹង​ការប្រកួត​ប្រជែង​ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ដើម្បី​អាច​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ រយៈពេល​វែង​ ព្រោះ​ប្រសិនបើ​មិន​មាន​កំណើន​សេដ្ឋកិច្ច​ទេ​។ ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ គឺ​កម្ពុជា​ត្រូវការ​អភិវឌ្ឍ​កម្លាំង​ជំនាញ​ជាចាំបាច់​។ បច្ចុប្បន្ន​ ការចូលរួម​របស់​កម្លាំង​ពលកម្ម​ គឺ​អស់​លម្ហ​ទៅ​ហើយ​ ដូចនេះ​ការ​រុញ​កំណើន​ទៅ​ថ្ងៃមុខ​ គឺ​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​កត្តា​ផលិតភាព​ការងារ​ និង​ការ​បង្កើន​ការ​វិនិយោគ​ ជំនាញ​ និង​បច្ចេកវិទ្យា​ ព្រមទាំង​ការបង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ធ្វើ​ទំនើបកម្ម​ក្បាលម៉ាស៊ីន​ចាស់​ដែល​មានស្រាប់​នោះ​ទេ​។ ដើម្បី​បង្កើន​ផលិតភាព​ការងារ​ទាមទារ​នូវ​ការ​អភិវឌ្ឍ​ជំនាញ​ ហើយ​យើង​មិន​អាចប​ង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ បាន​នោះ​ទេ​ប្រសិនបើ​គ្មាន​ជំនាញ​។ ដូចនេះ​ ជំនាញ​ដើរតួ​នាទី​ធំធេង​ណាស់​ក្នុង​ការ​កសាង​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ ដូចជា​ការ​ទាក់ទាញ​ឧស្សាហកម្ម​ថ្មី​តាមរយៈ​ការ​វិនិយោគ​ក្រៅប្រទេស​ជាដើម​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​មានប្រសាសន៍​ថា​៖ “រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​តាមរយៈ​យន្តការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដែល​មាន​ការបង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​ជំនាញ​បច្ចេកទេស​ និង​តាមរយៈ​ក្រសួងការងារ​វិជ្ជាជីវៈ​ដែល​មាន​អគារ​បំពាក់​ដោយ​សម្ភារ​បរិក្ខារ​ពិសោធន៍​ និង​ការដំឡើង​ប្រាក់បៀវត្សរ៍​គ្រូ​បណ្តុះបណ្តាល​ រួម​ទាំង​ការ​បង្កើន​ថ្លៃ​ឯកតា​បណ្តុះបណ្តាល​ និង​ការ​ផ្តល់​អាហារូបករណ៍​ជាដើម​ ដើម្បី​ទាក់ទាញ​សិស្ស​ឱ្យ​ចូល​សិក្សា​ជំនាញ​”។

    ឯកឧត្តម​ បាន​បន្ថែម​ថា​ ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ប៉ុនណា​ក៏ដោយ​ក៏​យើង​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​។ បញ្ហា​ដែល​កើតមានឡើង​ច្រើន​គឺ​ភាព​មិន​ស៊ី​គ្នា​នៃ​ជំនាញ​ក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​គុណភាព​នៃ​ជំនាញ​នៅ​មិនទាន់​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​នៅឡើយ​

  • ក្រុមហ៊ុន Google ប្រកាសចេញស្មាតហ្វូនថ្មី Pixel 4 និង Pixel 4XL ខ្លាំងខាងកាមេរ៉ា

    ក្រុមហ៊ុន Google ប្រកាសចេញស្មាតហ្វូនថ្មី Pixel 4 និង Pixel 4XL ខ្លាំងខាងកាមេរ៉ា

    ក្រុមហ៊ុន Google ទើបតែចេញផ្សាយនូវស្មាតហ្វូនជំនាន់ក្រោយ Pixel 4 និង Pixel 4 XL ត្រូវបានគេស្គាល់ថា ជាកំពូលស្មាតហ្វូនខ្លាំងខាងផ្នែកកាមេរ៉ាមួយផងដែរ កាលពីថ្ងៃទី15 ខែតុលា ឆ្នាំ2019។
    សម្រាប់ផ្នែកអេក្រង់ទូរស័ព្ទមួយនេះវិញ គឺទទួលបានពិន្ទុ A+ ដែលប្រភពព័ត៌មានបានឱ្យឈ្មោះថា ជាស្មាតហ្វូនដែលមានអេក្រង់ល្អបំផុតប្រចាំឆ្នាំ2019 គឺ Best Smartphone Display Award។
    Google Pixel 4 និងម៉ូដែល Pixel 4 XL នឹងប្រើប្រាស់ប្រព័ន្ធស្គែនផ្ទៃមុខជំនាន់ថ្មី និងប្រព័ន្ធបញ្ជាដោយកាយវិការ Soli Motion។ ដោយឡែកដំណើរការអេក្រង់មានល្បឿន Refresh rate 90Hz។ ស្មាតហ្វូនដដែលនេះ មានទំហំធំជាងមុន និងស្ថិតក្នុងតួខ្លួនពណ៌ស ដំណើរការលើផ្ទៃកម្មវិធី Android 10 ហើយកាមេរ៉ាក្រោយឡើងដល់ទៅ 3គ្រាប់។ផ្នែកកាមេរ៉ាលើ Pixel 4 មានកាមេរ៉ាមុខ 8MP (F/2.0) មកជាមួយ ToF 3D Sensor និងកាមេរ៉ាក្រោយភ្លោះ 12MP (F/1.7)+16MP (F/2.4) ជាពិសេសនៅមានមុខងារពិសេសៗសម្រាប់កាមេរ៉ានោះមាន 4ចំណុចដែលលេចធ្លោ៖
    1) Live HDR+: មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញដោយផ្ទាល់នូវរូបភាពដែលនឹងថតចេញពេលប្រើប្រាស់មុខងារ HDR+។ នៅលើ Pixel ចាស់ៗ ពេលយើងប្រើប្រាស់មុខងារ HDR+ រូបភាពដែលថតចេញមកអាចខុសពីអ្វី ដែលយើងឃើញពេលកំពុងថត។
    2)Adjust Exposure & Shadow: កាមេរ៉ារបស់ Pixel អាចឱ្យលោកអ្នកថែមថយ Exposure ឬ Shadow នៅលើ viewfinder មុនពេលថតរូបបាន។
    3)Better Portrait Mode: មុខងារព្រាលក្រោយ ឬ Portrait មានសមត្ថភាពខ្លាំងជាងមុន បន្ទាប់ពី Google បានបន្ថែម telephoto ។ នៅលើ Pixel 3 មានការប្រើប្រាស់ AI ដើម្បីកាត់មនុស្សចេញពី background ប៉ុន្តែវាពុំទាន់អាចកាត់វត្ថុ ឬ សត្វបានល្អនៅឡើយទេ។ សម្រាប់ Pixel 4 ការកាត់រូបមនុស្ស សត្វ និងវត្ថុ មានដំណើរការល្អជាងមុន ដោយវាប្រើប្រាស់កាមេរ៉ាទាំង2 ដើម្បីវាស់ចម្ងាយរវាង subject និង background ។
    4)Night Mode & Astrophotography : មុខងារថតពេលយប់ដែលមាននៅលើ Pixel 3 ក៏មានវត្តមានដែរ ហើយមានការកែសម្រួលច្រើន ធ្វើឱ្យរូបភាពភ្លឺច្បាស់ជាងជំនាន់ចាស់។ មិនតែប៉ុណ្ណោះ កាមេរ៉ានេះមានសមត្ថភាពអាចចាប់រូបភាពផ្កាយបានទៀតផង។Google បានបំពាក់នូវបច្ចេកវិទ្យារ៉ាដា Soli ដើម្បីដំណើរការមុខងារបញ្ជាដោយកាយវិការពីចម្ងាយ Motion Sense ហើយវាមានកម្រិតហ្វ្រេកង់ដល់ទៅ 60GHz នៅលើម៉ូដែលទាំង2។ បច្ចេកវិទ្យា Soli ក៏ជាអ្នកផ្គត់ផ្គង់ឱ្យមានដំណើរការប្រព័ន្ធ Face Unlock ផងដែរ ហើយស្របពេល Pixel ឆ្នាំនេះគ្មានប្រព័ន្ធស្គែនខ្ចៅដៃផងនោះ បែបនេះប្រព័ន្ធសុវត្ថិភាពតែមួយគត់ គឺការដោះសោដោយដាក់លេខកូដសម្ងាត់។
    សម្រាប់តម្លៃដែលប្រកាសចេញ Google Pixel 4 និងម៉ូដែល Pixel 4 XL ចាប់ពី 749ដុល្លារ(Google និងបើកឱ្យបញ្ជាទិញនៅថ្ងៃទី24 តុលា 2019)៕

    សូមទស្សនា​វីដេអូខាងក្រោម៖

  • Samsung ទទួលស្គាល់បញ្ហាការស្គែនក្រយៅដៃដែលមកជាមួយទូរស័ព្ទ Galaxy S10

    Samsung ទទួលស្គាល់បញ្ហាការស្គែនក្រយៅដៃដែលមកជាមួយទូរស័ព្ទ Galaxy S10

    ថ្មីៗនេះអ្នកប្រើប្រាស់បានរកឃើញថែមទៀតថា នៅពេលគេប្រើកញ្ចក់ការពារមួយចំនួន (Screen protector) គេអាចដោះសោជាមួយក្រយៅដៃណាមួយក៏បានដែរ ទោះជាក្រយៅដៃនោះពុំដែលបានបញ្ចូល (Authenticate) ទៅក្នុងប្រព័ន្ធទូរស័ព្ទក៏ដោយ។លក្ខណៈពិសេសមួយរបស់ទូរស័ព្ទ Galaxy S10 គឺអាចឱ្យអ្នកប្រើប្រាស់ដោះសោដើម្បីចូលប្រើទូរសព្ទតាមរយៈការស្គែនក្រយៅដៃនៅលើកញ្ចក់ទូរស័ព្ទតែម្ដង ប៉ុន្តែមុខងារនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ពុំមានសុវត្ថិភាពខ្ពស់ទេ ព្រោះគេអាចដោះសោដោយប្រើរូបភាពពីឧបករណ៍ផ្ដិតរូប 3D បានយ៉ាងងាយស្រួល។
    ដើម្បីការពារទិន្នន័យក្នុងទូរស័ព្ទ ជាពិសេសដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីធនាគារអនឡាញ (online banking) សូមលោកអ្នកផ្អាកការប្រើប្រាស់មុខងារដោះសោតាមរយៈការស្គែនក្រយៅដៃនេះ រហូតដល់មានការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះពីក្រុមហ៊ុន Samsung។
    ដូចនេះសូមអ្នកប្រើលេខកូដដើម្បីដោះសោ ព្រោះថា សូម្បីតែការដោះសោតាមរយៈការស្គែនមុខរបស់ក្រុមហ៊ុន Samsung ក៏ពុំមានសុវត្ថិភាព 100% ដែរលើស្រឡាយ Galaxy S៕

  • អស្ចារ្យ!! ការបង្ហាញ​ពាន​ឈុត​តំណាង​តំណាង​ជាតិ​ ​ប្រចាំ​ខេត្ត​ក្រុង​ ​កញ្ញា​ភពផែន​ដី​កម្ពុជា​

    អស្ចារ្យ!! ការបង្ហាញ​ពាន​ឈុត​តំណាង​តំណាង​ជាតិ​ ​ប្រចាំ​ខេត្ត​ក្រុង​ ​កញ្ញា​ភពផែន​ដី​កម្ពុជា​

    ​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ ​ឬ​ ​Miss​ ​Planet​ ​Cambodia​ ​2020​ ​ដែល​រៀបចំឡើង​ដោយ​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​បាន​ឈាន​មកដល់​ការប្រកួត​ឈុត​តំណាង​ជាតិ​ហើយ​ ​ដែល​មាន៣ដំណាក់កាល​ ​ដោយ​វគ្គទី១​ ​បង្ហាញ​ឈុត​តំណាង​ជាតិ​ ​ប្រចាំ​ខេត្ត​ក្រុង​វគ្គទី២​ ​បង្ហាញ​សមត្ថភាព​ពិសេស​ ​និង​វគ្គទី៣​ ​គឺជា​ការប្រកួត​ឈុត​រាត្រីសមោសរ​។​ ​

    យ៉ាងណាមិញ​ការប្រកួត​ឈុត​តំណាង​ជាតិ​ ​គឺជា​អ្វី​ដែល​លេចធ្លោ​ខ្លាំង​។​ ​ក្រៅពី​រក​ឃើញ​អ្នក​ឡើង​ទៅកាន់​វគ្គផ្ដាច់ព្រ័ត្រ១៥រូប​ ​ការប្រកួត​ក៏​ប្រកាស​ ​បេក្ខនារី​ញញឹម​ស្អាត​ ​បេក្ខនារី​តំណាង​ផ​លិ​ត​ផល​ស្ពុនស័រ​ ​បេក្ខនារី​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​ ​បេក្ខនារី​គ្រង​ឈុត​រាត្រីសមោសរ​លេចធ្លោ​ ​និង​បេក្ខនារី​បញ្ចេញ​សមត្ថភាព​បាន​លេចធ្លោ​ជាងគេ​ផង​ដែរ​។​ ​នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ​រំដួល​លិចទឹក​។​ ​

    ​ថ្ងៃ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ ​គេ​ឃើញ​មាន​វត្តមាន​ចូលរួម​ជា​កិត្តិយស​ដោយ​លោក​ ​ហ្វៃ​ ​សំអាង​ ​ក្រុមព្រះ​ញាតិវង្ស​ ​និង​តំណាង​ក្រុមហ៊ុន​មួយចំនួន​។​ ​សម្រាប់​គណ​កម្មការ​ផ្ដល់​ពិន្ទុ​ក៏​មាន​វត្តមាន​ ​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​ម្ចាស់​ផលិតកម្ម​កេសា​រា​ភាពយន្ត​,​ ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​,​ ​បវរកញ្ញា​ភពផែន​ដី​ឆ្នាំមុន​,​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​និង​បុគ្គល​ដែល​មាន​ស្នាដៃ​ផ្សេងទៀត​សរុប៦រូប​។​ ​ពិធី​នោះ​ក៏​អម​ដោយ​តារាចម្រៀង​ ​កិត្តិយស​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​,​ ​កញ្ញា​ ​អ៊ុង​ ​នី​និច​,​ ​ពិធី​ការិនី​កិត្តិយស​ ​កញ្ញា​ ​ដាវ​ណ្ណ​,​ ​និង​ ​ពិធីករ​កិត្តិយស​ ​លោក​ ​ព្រហ្ម​ ​ប្រសិទ្ធី​ ​ដែល​សុទ្ធតែ​ជាស​មា​ជិ​ក​របស់​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​ ​ទើប​កាន់តែ​ញាំង​កម្មវិធី​អោយ​គគ្រឹកគគ្រេង​៕​