Category: សង្គម និងសេដ្ឋកិច្ច

  • វគ្គ​បណ្តុះបណ្តាល​ CIPS​ គឺ​ដើម្បី​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ និង​ជំរុញ​ទីផ្សារ​ក្នុង​តំបន់​

    វគ្គ​បណ្តុះបណ្តាល​ CIPS​ គឺ​ដើម្បី​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ និង​ជំរុញ​ទីផ្សារ​ក្នុង​តំបន់​

    វគ្គ​បណ្តុះបណ្តាល​ជំ​ណាញ​អចលនទ្រព្យ​ស្ដីពី​ Certified​ International​ Property​ Specialist​ (CIPS​) ដែល​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ ឬ CVEA​ បាន​សហការ​ជាមួយ​ National​ Association​ of​ Realtors​ (NAR​) របស់​សហរដ្ឋអាមេរិក​ ដើម្បី​ចែករំលែក​ចំណេះដឹង​នៃ​ជំនាញ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​នោះ​ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​បន្ទាប់ពី​បាន​ចំណាយពេល​លើ​ការសិក្សា​អស់​រយៈពេល​ 5ថ្ងៃ​កន្លងមក​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ក្នុង​ពិធី​បិទ​កម្មវិធី​ថា​៖“វគ្គសិក្សា​(CIPS​)នេះ​មាន​រយៈពេល​ 5ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃទី14​ ដល់​ថ្ងៃទី18​ ខែតុលា​ ឆ្នាំ2019​ ក្រោម​ការ​បណ្តុះបណ្តាល​ពី​លោក​ Furhad​ Waquad​ដែល​ជា​អ្នកមាន​ជំនាញ​ និង​ចំណេះដឹង​ខ្ពស់​ផ្នែក​ទីផ្សារ​អចលនទ្រព្យ​អន្តរជាតិ​មក​ពី​ (NAR​) របស់​សហរដ្ឋអាមេរិក​”។

    លោក​បន្ត​ទៀត​ថា​៖ “ការ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ឱ្យ​កូនខ្មែរ​ទទួល​បាន​ចំណេះដឹង​បន្ថែម​ ពីមុខ​ជំនួញ​នៃ​ទីផ្សារ​អចលនទ្រព្យ​ជា​លក្ខណៈ​អន្តរជាតិ​ដែល​គ្រូ​បាន​បង្ហាត់បង្ហាញ​ពីរ​បៀ​បរ​បបនៃ​ការ​ធ្វើជំនួញ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​អាស៊ី​ប៉ាស៊ីហ្វិក​ ទីផ្សារ​នៅក្នុង​តំបន់​អឺរ៉ុប​ សហរដ្ឋអាមេរិក​ ក៏ដូចជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​តំបន់​ផ្សេង​ៗលើ​ពិភពលោក​ដែរ​”។

    លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​៖ “CIPS​ គឺជា​និមិត្តសញ្ញា​មួយ​ និង​ជាផ្នែក​មួយ​របស់​ NAR​ ដែលគេ​ជឿជាក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ហើយ​នៅ​ពេល​ដែល​យើង​មាន​សញ្ញាសម្គាល់​នេះ​ គេ​នឹង​ជឿជាក់​ក្នុង​ការ​ធ្វើការងារ​ជាមួយគ្នា​ដែល​នេះ​ជាគោល​ការណ៍​សំខាន់​ ហើយ​សម្រាប់​ការ​ឆ្លងកាត់​វគ្គ​ CIPS​ នេះ​ ត្រូវការ​ប្រើ​រយៈពេល​ 5ថ្ងៃ​ជាប់​ៗគ្នា​ ស្មើនឹង​ 40​ម៉ោង​ ដើម្បី​យើង​អាច​ក្លាយទៅជា​បណ្តាញ​សមាជិក​របស់​ CIPS​”។

    លោក​ប្រធាន​បន្ត​ទៀត​ថា​៖“ជាទូទៅ​ អ្នក​ដែល​ត្រូវ​បញ្ចប់​ការសិក្សា​ក្នុង​វគ្គ​នេះ​ គឺ​យើង​មាន​សិក្ខាកាម​ចំនួន​ 68នាក់​ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ពិសេស​មួយ​នេះ​ ភាគច្រើន​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ ពាណិជ្ជករ​ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ ដែល​ទី1​-ពួកគាត់​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​យ៉ាង​ពិតប្រាកដ​ក្រោយពេល​បញ្ចប់​ការសិក្សា​”។

    លោក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ផង​ដែរ​បន្ថែម​ថា​៖“ទី2​-គឺ​យើង​ជួយ​កសាង​សមត្ថភាព​គាត់​ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​មាន​ក្រមសីលធម៌​ខ្ពស់​ ព្រោះ​នៅក្នុង​វគ្គ​នេះ​ គឺ​មាន​បង្រៀន​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ការ​ធ្វើមុខ​ជំនួញ​ និង​បែបផែន​នៃ​ការ​ធ្វើ​អចលនទ្រព្យ​ផង​ដែរ​។ ព្រោះថា​ ការ​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ មិនមែន​យើង​អាច​ធ្វើការ​បាន​នៅ​លើ​បណ្តា​ប្រទេស​លើ​ពិភពលោក​នោះ​ទេ​”។

    លោក​បាន​បញ្ជាក់​ទៀត​ថា​ ជា​អ្នក​ពូកែ​រកស៊ី​ជួញដូរ​នៅ​ស្រុកខ្មែរ​ក៏​មិន​ប្រាកដ​ថា​ យើង​អាច​ពូកែ​រកស៊ី​នៅ​សហរដ្ឋអាមេរិក​ដែរ​ តែ​វគ្គ​ CIPS​ នេះ​ គឺ​បង្រៀន​ថា​ បើ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​អាមេរិក​ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​? មានច្បាប់​អ្វីខ្លះ​ដើម្បី​អាច​ធ្វើជា​ភ្នាក់ងារ​អចលន​ទព្យ​បាន​? មាន​បទដ្ឋាន​អ្វីខ្លះ​ដើម្បី​ទិញ​ និង​លក់​អចលនទ្រព្យ​បាន​នៅ​សហរដ្ឋអាមេរិក​។

    នេះ​ជា​ចំណេះដឹង​មូលដ្ឋាន​ក្នុង​វគ្គសិក្សា​នេះ​ ហើយ​នៅ​អឺរ៉ុប​វិញ​ ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ទិញ​-លក់​អចលនទ្រព្យ​នៅ​អឺរ៉ុប​បាន​? ដូចនេះ​មានតែ​អ្នក​ឆ្លងកាត់​វគ្គ​ CIPS នេះ​ទេ​ ដែល​អាច​ដឹងរឿង​ និង​របៀបរបប​នៃ​ការ​ធ្វើការងារ​ និង​ការទិញ​-លក់​ និង​ការ​ជួញដូរ​អចលនទ្រព្យ​ជា​លក្ខណៈ​សកល​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​បន្ត​ថា​៖“នេះ​ជាការល្អ​សម្រាប់​ប្រជាជន​ខ្មែរ​ ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មាន​ជំនាញ​បែបហ្នឹង​ ដូច្នេះ​គាត់​អាច​ធ្វើការងារ​ជា​លក្ខណៈ​សកល​បាន​។ ការ​ទទួល​បាន​ចំណេះដឹង​បែបនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​យើង​មានឈ្មោះ​បោះ​សំឡេង​លើឆាកអន្តរជាតិ​ និង​បង្កើន​អ្នកធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ជាស​កល​បាន​ចំនួន​ច្រើន​នាក់​ ហើយ​វា​ក៏​ជួយ​លើក​តម្លៃ​ភ្នាក់ងារ​អចលន​ទព្យ​របស់​យើង​លើឆាកអន្តរជាតិ​ផង​ដែរ​”។

    លោក​ ឈួន​ ស៊ុន​ហួត​ មក​ពី​ក្រុមហ៊ុន​ Reliance​ Property​ ដែល​ជា​សិក្ខាកាម​មួយ​រូប​នៅក្នុង​វគ្គ​នេះ​បាន​សម្តែង​មតិ​ថា​៖ “ជាក់ស្តែង​ វា​ជា​វិជ្ជាជីវៈ​សម្រាប់​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក​ព្រោះ​ការ​បង្រៀន​វា​ទាក់ទង​ទៅ​នឹង​ប្រទេស​ផ្សេង​ៗ ជាមួយនឹង​បទ​ពិសោធ​នៃ​ការ​ ទិញ​-លក់​ការ​ជួញដូរ​ ច្បាប់​ និង​ព័ត៌មាន​ដែល​ជា​ចំណេះដឹង​ទូទៅ​នៃ​ប្រទេស​ផ្សេង​ៗថា​ តើ​ខាងគេ​ការទិញ​-លក់​អចលនទ្រព្យ​វា​យ៉ាងម៉េច​? វា​ធ្វើ​ឱ្យ​យើង​ស្វែងយល់​បាន​ខ្លះ​ៗ ព្រោះ​រយៈពេល​នៃ​ការសិក្សា​មាន​ពេល​ខ្លី​។ ដូច្នេះ​ខ្ញុំ​យល់ថា​ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​ ការ​ជួញដូរ​អចលនទ្រព្យ​នៅ​ប្រទេសក្រៅ​ នៅ​អឺរ៉ុប​ សហរដ្ឋអាមេរិក​ ឬប្រទេស​ផ្សង​ៗទៀត​នោះ​ តើ​យើង​ត្រូវ​ចេះដឹង​ពី​បច្ចេកទេស​ ឬវប្បធម៌​ និង​ការអនុវត្ត​របស់​គេ​យ៉ាងម៉េច​?”។

    លោក​ ឈួន​ ស៊ុន​ហួត​ បាន​បញ្ជាក់​ថា​៖“ការ​ឆ្លងកាត់​វគ្គសិក្សា​នេះ​ យើង​ឃើញថា​ ប្រទេសក្រៅ​ជា​ប្រទេស​ជឿនលឿន​ ហើយ​ការទិញ​-លក់​អចលនទ្រព្យ​វា​ក៏​ផ្សេង​ៗពីគ្នា​ដែរ​ អ៊ីចឹង​ខ្ញុំ​គិតថា​ យក​តាម​បទ​ពិសោធ​របស់​គេ​ខ្លះ​ដើម្បី​យក​មក​សិក្សា​ ហើយ​អនុវត្ត​នៅ​ស្រុក​យើង​ដែល​យើង​អាច​ចែករំលែក​ជូន​ដល់​ភ្ញៀវ​នៅក្នុង​ស្រុក​ និង​អ្នក​វិនិយោគិន​មក​ពី​ប្រទេសក្រៅ​បាន​ មានន័យថា​យើង​ទាក់ទាញ​វិនិយោគិន​ពី​ស្រុកក្រៅ​មក​វិនិយោគ​ក្នុង​ស្រុក​ ហើយពី​ក្នុង​ស្រុក​ទៅ​វិនិយោគ​នៅ​ក្រៅ​ស្រុក​បាន​ដូចគ្នា​ ព្រោះ​ជា​ចំណេះដឹង​បែប​សកល​”។

    លោក​ មឹក​ ចិន្តា​ ស្ថាបនិក​នៃ​គេហទំព័រ​ Real​estate.Com.Kh​ មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ជា​ការពិត​ទៅ​ វគ្គ​សិក្ខាសាលា​នេះ​ផ្តល់​ផលប្រយោជន៍​សំខាន់ណាស់​ទៅដល់​ ភ្នាក់ងារ​អចលនទ្រព្យ​ដែល​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​ជា​ជំនាញ​ពិតប្រាកដ​នៅក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ថ្នាក់​តំបន់​ និង​អន្តរជាតិ​ ដោយ​គាត់​មានឱកាស​ក្នុង​ការ​ជួញដូរ​ជាមួយនឹង​វិនិយោគិន​ក្រៅ​ស្រុក​ដូចជា​ចិន​ ជប៉ុន​ អឺរ៉ុប​ និង​អាមេរិក​ជាដើម​ ព្រោះ​វគ្គ​នេះ​បាន​ផ្តល់​នូវ​ចំណេះដឹង​ពី​ការទិញ​-លក់​គ្រប់​លក្ខណៈ​នៃ​អចលនទ្រព្យ​របស់​ប្រទេស​នី​មួយ​ៗ និង​យល់ដឹង​ពី​វប្បធម៌​ទំនៀមទម្លាប់​របស់​ប្រទេស​ទាំងនោះ​ ដែល​នេះ​ជា​រឿង​ចាំបាច់​”។

    លោក​ ចិន្តា​ បាន​បញ្ជាក់​បន្ថែម​ថា​៖“សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ ប្រសិនបើ​គាត់​មិនបាន​ឆ្លង​កាត់​វគ្គសិក្សា​ហ្នឹង​ គាត់​នឹង​បាត់បង់​ឱកាស​ ព្រោះ​វា​ជា​ឱកាស​មួយ​ដែល​យើង​ត្រូវតែ​ចាប់​យក​នូវ​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​នេះ​ បើ​វា​កន្លង​ហួស​ គឺ​វា​ពិត​ជា​គួរ​ឱ្យ​សោក​ស្តាយ​ ព្រោះ​វា​នឹង​ជួយ​បំពេញ​នូវ​បទ​ពិសោធ​សម្រាប់​យើង​ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ទាំងមូល​ជា​លក្ខណៈ​អន្តរជាតិ​តាមរយៈ​ការងារ​នៃ​វិស័យ​អចលនទ្រព្យ​របស់​យើង​”៕

  • ថ្ងៃ​រៀបការ​កូនក្រមុំ​ត្រូវតែ​ស្អាត​ឥត​ខ្ចោះ​

    ថ្ងៃ​រៀបការ​កូនក្រមុំ​ត្រូវតែ​ស្អាត​ឥត​ខ្ចោះ​

    នេះ​គឺជា​ថ្ងៃ​ពិសេស​របស់​អ្នក​ហើយ​ ដូច្នេះ​ធ្វើ​លេង​ៗមិនបានទេ​ ត្រូវតែ​ចាំជាប់​ក្នុងចិត្ត​ជានិច្ច​ថា​ ត្រូវតែ​ស្អាត​ឱ្យ​អស់ដៃ​គ្រប់​ចំណុច​ តាំងពី​ក្បាល​ដល់​ចុងជើង​។ ប៉ុន្តែ​សូម​រំឭក​ឱ្យ​ច្បាស់​បន្តិច​សិន​ មិនមែន​ថា​ចង់​ស្អាត​ក៏​ស្អាត​បាន​ដូច​មាត់​នោះ​ទេ​ គឺ​ត្រូវតែ​មានការ​អនុវត្ត​ផង​ដែរ​ ហើយ​ការដែល​អនុវត្ត​នោះ​គឺ​ត្រូវ​ធ្វើឡើង​មុន​ថ្ងៃ​រៀបការ​រហូតដល់​ថ្ងៃ​រៀបការ​ចូល​មកដល់​ (ចាប់ផ្តើម​ធ្វើ​មុន​បាន​កាន់តែ​យូរ​កាន់តែ​ល្អ​)។ មើល​បន្តិច​មើល៍​ ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះទៅ​?

    ​សក់​ : សក់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​តុបតែង​នៅក្នុង​ថ្ងៃ​រៀបការ​ ហើយ​វា​ក៏អាច​ទទួលរង​នូវ​ការបំផ្លាញ​ខ្លាំង​ផង​ដែរ​ ព្រោះ​អ្នក​ត្រូវ​ធ្វើ​ម៉ូដ​សក់​ជាច្រើន​ម៉ូដ​ ដូច្នេះ​ការ​មើលថែ​សុខភាព​សក់​ឱ្យ​បាន​ល្អ​មុន​ថ្ងៃ​សំខាន់​របស់​អ្នក​ចូល​មកដល់​គឺជា​រឿង​ចាំបាច់​មួយ​សម្រាប់​កូនក្រមុំ​គ្រប់រូប​។ អ្នកជំនាញ​បាន​និយាយ​ថា​ ដើម្បី​ថែរក្សា​សក់​ឱ្យ​មាន​សុខភាព​ល្អ​ និង​ស្រស់​ស្អាត​ គឺ​មិន​មាន​អ្វី​ល្អ​ជាង​ការ​ទទួល​ទាន​អាហារ​ដែល​សម្បូរទៅដោយ​វីតាមីន​ B នោះ​ទេ​ ពីព្រោះ​ថា​វីតាមីន​ប្រភេទ​នេះ​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​ពី​ខាង​ក្នុង​មក​។ ប្រេង​ពី​ធម្មជាតិ​ក៏​ជា​ជំនួយការ​ដ៏​ល្អ​សម្រាប់​ការ​ថែរក្សា​សក់​របស់​អ្នក​ដូចគ្នា​ដែរ​។

    ផ្ទៃមុខ​ : មាន​វិធីសាស្ត្រ​ថែរក្សា​ និង​កែខៃ​សម្រស់​ផ្ទៃមុខ​ជាច្រើន​ ដែល​អ្នក​អាចយ​កម​កអនុវត្ត​ សូម​ជ្រើសរើស​វិធីសាស្ត្រ​មួយ​ដែល​មានប្រសិទ្ធភាព​ខ្ពស់​ចំពោះ​សភាព​ស្បែក​របស់​អ្នក​ដូចជា​ ការ​បិទ​ម៉ាស​តាម​បែប​ធម្មជាតិ​ ការ​ចំហុយ​ផ្ទៃមុខ​ កា​រស្ប៉ា​មុខ​ ឬការ​ប្រើប្រាស់​គ្រឿងសម្អាង​ជាដើម​។

    ភ្នែក​ : លាប​ក្រែម​ជំនួយ​ បិទ​ដំឡូងបារាំង​ ឬត្រសក់​ជាដើម​ ដើម្បី​ការពារ​ និង​ជំនួយ​ទៅដល់​រង្វង់ភ្នែក​ខ្មៅ​របស់​អ្នក​។ ម្យ៉ាង​វិញទៀត​ អ្នក​គួរ​ចៀសវាង​ការ​ទទួលទាន​ប្រៃ​ពេក​ ពីព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ភ្នែក​របស់​អ្នក​ឡើង​ហើម​បាន​។

    បបូរមាត់​ : សូម​ព្យាបាល​បញ្ហា​ដែល​តែងតែ​កើតមាន​ចំពោះ​បបូរមាត់​របស់​អ្នក​ ប្រសិនបើ​អ្នកមាន​បញ្ហា​បបូរមាត់​ខ្មៅ​ បបូរ​មាត់​ប្រេះ​ ឬបបូរមាត់​ក្រៀម​។ សូមកុំ​បណ្ដោយ​ឱ្យ​បញ្ហា​បបូរមាត់​នេះ​ក្លាយជា​ឧបសគ្គ​មក​បំផ្លាញ​ភាព​ស្រស់​ស្អាត​របស់​អ្នក​នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​របស់​អ្នក​ឱ្យ​សោះ​។

    ស្បែក​-ក : ត្រូវ​ចៀស​ឱ្យ​បាន​នូវ​ពាក្យ​ថា​ “កូនក្រមុំ​មុ​ខស​ កខ្មៅ​”។ អ្នក​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​ ទាំង​ស្បែក​-ក ទាំង​ស្បែក​មុខ​ និង​ទាំង​ស្បែក​ដងខ្លួន​របស់​អ្នក​ គឺ​មាន​ពណ៌​ប្រហាក់​ប្រហែលគ្នា​ ទើប​អាច​ជួយ​ឱ្យ​អ្នកទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត​ពិតប្រាកដ​នៅក្នុង​ថ្ងៃ​រៀបការ​របស់​អ្នក​។

    រាងកាយ​ : បន្ថែម​សារធាតុ​អាហារ​ឱ្យ​បាន​ច្រើនជាង​មុន​ ប្រសិន​បើ​អ្នកមាន​រូបរាង​ស្គម​ តែ​ក៏​ត្រូវ​សម្រក​រាង​បន្តិច​ដែរ​ បើ​អ្នក​ធាត់​ពេក​នោះ​។

    ស្បែក​ដៃ​ និង​ជើង​ : ទោះជា​ស្បែក​អ្នក​មិន​សខ្ចី​ដូច​នា​រី​ផ្សេង​ៗក៏ដោយ​ ប៉​ន្ដែ​ក៏​មិន​ត្រូវ​បណ្តែត​បណ្ដោយ​ឱ្យ​ស្បែក​របស់​អ្នកមើល​ទៅ​ខ្មៅ​ស្រ​អប់​ គ្រើម​ ស្ងួត​ ឬប្រេះ​បែកស្រកា​នោះ​ដែរ​។ សូម​ខាត់ស្បែក​របស់​អ្នក​តាម​បែប​ធម្មជាតិ​ ពីព្រោះ​វិធី​នេះ​គឺជា​វិធី​ដ៏​ល្អ​បំផុត​ ដែល​កូនក្រមុំ​គ្រប់រូប​គួរ​ធ្វើ​ និង​ត្រូវ​ធ្វើ​ដោ​យស​ន្សឹមៗ​ ដើម្បី​ទទួល​បាន​នូវ​ស្បែក​ភ្លឺរលោង​ស្រស់​ស្អាត​។

    ក្រចក​ : ក្រៅពី​ស្បែក​សូមអ្នក​កុំ​ភ្លេច​ពិនិត្យមើល​ក្រចកដៃ​ ក្រចកជើង​របស់​អ្នកផង​ណា​។ សូម​ថែរក្សា​ក្រចកដៃ​ ក្រចកជើង​របស់​អ្នក​ឱ្យ​បាន​វែង​ និង​មាន​សុខភាព​ល្អ​ ដើម្បី​ឱ្យ​អ្នក​អាច​លេង​ម៉ូដ​ និង​ពណ៌​ក្រចក​ទៅតាម​បំណងប្រាថ្នា​របស់​អ្នក​នៅក្នុង​ថ្ងៃ​សិរីសួស្ដី​របស់​អ្នក​នា​ពេល​ខាងមុខនេះ​៕

  • បន្ទាប់ពី​រៀបការ​រួច​ តើ​គួរ​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅឯណា​?

    បន្ទាប់ពី​រៀបការ​រួច​ តើ​គួរ​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅឯណា​?

    ពិធី​រៀប​អាពាហ៍​ពិពាហ៍​ដ៏​មានន័យ​ត្រូវ​បាន​បញ្ចប់​ ពេលវេលា​ដែល​ត្រូវ​គិតដល់​ទីតាំង​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូមែ​នទិក​ ក៏​ត្រូវ​ចូល​មកដល់​ដែរ​។ សម័យ​បច្ចុប្បន្ន​នេះ​ ការ​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​អាច​ចាត់ទុកថា​ ជា​រឿង​ដែល​មាន​ភាព​សំខាន់​មួយ​ដែរ​ ព្រោះថា​សម្រាប់​គូ​ស្នេហ៍​ដែល​ទើបតែ​រៀបការ​រួច​ថ្មោងថ្មី​ដូចជា​អ្នក​ទាំងពីរ​ ការ​ធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ គឺ​ប្រៀប​ដូចជា​ ការ​ជួយ​បង្កើន​នូវ​ការ​ចងចាំ​អនុស្សាវរីយ៍​ដ៏​រីករាយ​ បន្ថែម​ជាមួយនឹង​ភាព​ផ្អែមល្ហែម​ដ៏​សែន​មានន័យ​មិន​អាច​បំភ្លេច​បាន​ដល់​ជីវិត​គូ​។ “គិត​ចេះតែ​គិត​ហើយ​ ប៉ុន្តែ​ដូច​មិនទាន់​ច្បាស់​ក្នុងចិត្ត​សោះ​ថា​ នឹង​ទៅ​ក្រេប​ទឹកឃ្មុំ​នៅឯណា​ល្អ​?” នេះ​គឺជា​ប្រយោគ​មួយ​ដែល​ស្ថិតនៅ​ក្នុងចិត្ត​គូ​ស្វាមីភរិយា​មួយចំនួន​មែនដែរ​ទេ​? បើដូច្នេះ​ចូរ​សាក​មក​ទទួលយក​ទីតាំង​មួយចំនួន​ដែល​ ឡា​រ៉ែ​ន ចង់​ណែនាំ​ជូន​ដូច​ខាងក្រោម​នេះ​៖

    តំបន់​កម្សាន្ត​លើ​កោះ​ : អាច​និយាយ​បាន​ថា​ ជាទី​តាំង​ល្អ​លេខមួយ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ទីតាំង​ក្រេប​ចន្ទ​ទឹកឃ្មុំ​លំដាប់​ល្អ​ដាច់គេ​នោះ​។ ជា​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំង​ជាងគេ​បំផុត​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ធ្វើដំណើរ​កម្សាន្ត​នៅ​ទី​តាំង​ផ្សេង​ៗទៀត​ តែ​ក៏អាច​នឹង​ត្រូវ​ចំណាយ​អស់​ច្រើនជាង​គេ​ដែរ​ ប៉ុន្តែ​អ្វី​ដែល​អ្នកទទួល​បាន​ពី​តំបន់​កម្សាន្ត​នៅ​លើ​កោះ​នោះ​ ក៏​ស្ទើរតែ​រក​មិនឃើញ​ភាព​ខ្វះចន្លោះ​ទាល់តែសោះ​ដែរ​។ សម្រាប់​ទីតាំង​ពិសេស​បែបនេះ​អ្នក​អាច​នឹកគិត​ដល់​តំបន់​មួយចំនួន​ដូចជា​ កោះ​ម៉ាល់ឌីវ​ កោះ​ឡាំង​កា​វី​ កោះ​តា​ហី​ទី​ កោះ​បាលី​ និង​កោះ​សា​មុយ​ជាដើម​ តែបើ​អ្នក​គិតថា​មិន​ចង់ទៅ​ដល់​បរទេស​ទេ​នោះ​ អ្នក​អាច​គិតដល់​កោះ​មួយចំនួន​នៅក្នុង​ប្រទេស​យើង​ក៏បាន​ គឺ​អាច​ផ្តល់​នូវ​ភាព​រ៉ូមែ​នទិ​កដែល​មិន​អាច​បំភ្លេច​បាន​សម្រាប់​រាត្រី​ចន្ទ​ទឹកឃ្មុំ​របស់​អ្នក​ដូចគ្នា​។

    តំបន់​មាត់សមុទ្រ​ : ខ្យល់​ត្រជាក់​បក់​ផាត់​នាំ​យក​ក្លិន​ដ៏​ប្រហើរ​នៃ​ទឹកសមុទ្រ​ រួម​ជាមួយនឹង​សំឡេង​រលក​បោក​ច្រាំង​ទាំងថ្ងៃទាំងយប់​ឥត​ឈប់ឈរ​ រួម​ជាមួយនឹង​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​សមុទ្រ​នឹង​ជួយ​ធ្វើ​ឱ្យ​ភាព​ផ្អែមល្ហែម​នៃ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​កាន់តែ​មាន​ភាព​ស៊ី​ជម្រៅ​ឡើង​មួយ​កម្រិត​ទៀត​។

    តំបន់​ភ្នំ​ : នៅ​តាម​តំបន់​ភ្នំ​ជា​កន្លែង​ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ​ មាន​ភាពត្រជាក់​ស្រួល​ ស្ងប់​ស្អា​ត់​ មាន​ទេសភាព​ពណ៌បៃតង​ស្រស់​ មាន​សំឡេង​សត្វ​រ៉ៃ​ និង​សំឡេង​ទឹកជ្រោះ​ជាត​ន្ត្រី​កំដរ​គូស្នេហ៍​ដែល​ស្រឡាញ់​ចូលចិត្ត​ធម្មជាតិ​ និង​សម្រាប់​គូស្នេហ៍​ដែល​ភាព​ស្ងប់ស្ងាត់​ឱ្យ​កាន់​តែ​រ៉ូមែ​នទិ​ក មាន​សេចក្តី​សុខ​ និង​មាន​ភាព​រីករាយ​កាន់តែ​ច្រើនឡើង​។ ប្រសិនបើ​អ្នក​មិន​ចង់ទៅ​ណា​ឆ្ងាយ​រហូត​ដល់​ឆ្លង​ប្រទេស​ទេ​នោះ​ ចូរ​ស្វែងរក​ទីតាំង​ពិ​សេស​ៗនៅក្នុង​ប្រទេស​យើង​ក៏បាន​ដែរ​ ហើយ​ទីតាំង​ក្នុង​ប្រទេស​ដែល​និយាយ​នោះ​ វា​គ្មានអ្វី​ក្រៅពី​តំបន់​សមុទ្រ​ (ដូចជា​ ក្រុង​ព្រះសីហនុ​ និង​ក្រុងកែប​) ឬតំបន់​កោះ​ (ដូចជា​ កោះ​សង្សារ​ កោះ​ឫស្សី​ និង​កោះ​រ៉ុង​សន្លឹម​ជាដើម​) និង​តំបន់​ភ្នំ​ (ដូចជា​ ភ្នំបូកគោ​ និង​ឧទ្យានជាតិ​គីរី​រម្យ​ជាដើម​)៕

  • ជប៉ុន​សន្យា​បន្ត​បង្កើន​កូតា​ទទួលយក​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​ពី​កម្ពុជា​

    ជប៉ុន​សន្យា​បន្ត​បង្កើន​កូតា​ទទួលយក​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​ពី​កម្ពុជា​

    មួយរយៈពេល​ចុងក្រោយ​នេះ​ ការ​បង្កើន​កិច្ចសហការ​ផ្នែក​ពលកម្ម​រវាង​កម្ពុជា​-ជប៉ុន​ ហាក់​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។ ក្រៅពី​ការ​ទទួលយក​កម្មសិក្សា​ការី​កម្ពុជា​ទៅ​សិក្សា​ និង​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​ហើយ​ ភាគី​ជប៉ុន​បានសម្រេច​បន្ថែម​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​ភាគី​កម្ពុជា​បាន​បញ្ចូន​ពលករ​ជំនាញ​តែម្តង​ ទៅកាន់​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​មានការ​រីកចម្រើន​ខ្លាំង​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​ឧស្សាហកម្ម​។

    ការ​បញ្ចូន​ពលករ​ និង​កម្មសិក្សា​ការី​របស់​កម្ពុជា​ ទៅកាន់​ប្រទេស​ជប៉ុន​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ផ្តល់​ផល​ចំណេញ​យ៉ាងច្រើន​ដល់​ប្រទេស​ទាំង​2។ សម្រាប់​ជប៉ុន​ ពួកគេ​ទទួល​បាន​កម្លាំង​ពលកម្ម​បន្ថែម​ដើម្បី​បំពេញ​ក្នុង​ទីផ្សារ​ការងារ​ ជាពិសេស​ក្នុង​រោងចក្រ​សហគ្រាស​ ឬក្នុង​កសិដ្ឋាន​ធំៗ​របស់​ខ្លួន​ ខណៈ​កម្ពុជា​អាច​បង្កើន​ចំណូល​របស់​ប្រជាជន​ ក៏​ដូចជា​ផ្តល់​ឱកាស​ដល់​ប្រជាជន​ ឬពលករ​ជំនាញ​អាច​មានលទ្ធភាព​សិក្សា​បច្ចេកទេស​ពី​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ដើម្បី​ត្រឡប់​មក​ជួយ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ខ្លួន​ឯង​វិញ​។

    ដោយ​មើលឃើញ​ពី​ផល​វិជ្ជមាន​ទាំងអស់​នេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​ភាគី​ពាក់ព័ន្ធ​នានា​បន្តិច​ម្តង​ៗតែងតែ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យ​ស្ថានភាព​នៃ​ការ​បញ្ចូន​កម្មសិក្សា​ការី​ និង​ពលករ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។ លើស​ពីនេះ​ទៅទៀត​ ប្រទេស​ទាំង2​ ក៏​មាន​ឆន្ទៈ​ក្នុង​ការជំរុញ​ឱ្យ​ចំនួន​កម្មសិក្សា​ការី​ និង​ពលករ​កម្ពុជា​បាន​ទៅកាន់​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ផង​ដែរ​។

    ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​នៃ​ព្រះរាជាណាចក្រ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា​ ក្នុង​អាណត្តិ​ថ្មី​របស់​ឯកឧត្តម​នៅ​កម្ពុជា​ ឯកឧត្តម​នឹង​ប្តេជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ឱ្យ​មានការ​បើកចំហ​ទីផ្សារ​ការងារ​នៅក្នុង​ប្រទេស​ជប៉ុន​កាន់តែ​ទូលំទូលាយ​សម្រាប់​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​របស់​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់​ផង​ដែរ​ថា​ ឯកឧត្តម​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​របស់​ជប៉ុន​នៅ​កម្ពុជា​ ដូចជា​ក្រុម​ហ៊ុន​អុី​អន​ ជាដើម​ ដែល​កំពុង​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​យ៉ាងសកម្ម​ រួម​ទាំង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​ពិភាក្សា​ និង​ទទួលយក​មតិ​នានា​ពី​ក្រុមហ៊ុន​ទាំងអស់​នោះ​។ ជា​លទ្ធផល​ក្រុម​ហ៊ុន​ធំៗ​ទាំងអស់​នោះ​បាន​រាយការណ៍​ និង​បាន​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិក​ជនជាតិ​ខ្មែរ​ ដែល​បាន​បង្ក​ឱ្យ​មាន​បរិយាកាស​ការងារ​ល្អ​ ជាពិសេស​មាន​ភាព​អត់ធ្មត់​ ឧស្សាហ៍​ព្យាយាម​ និង​ស្មោះ​ត្រង់​ចំពោះ​ការងារ​។

    ឯកឧត្តម​ MIKAMI​ Masahiro​ បាន​និយាយ​ថា​៖ “ការ​លើកឡើង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​នេះ​ មិន​ខុសពី​ការ​លើកឡើង​របស់​និយោជក​ និង​តំណាង​ក្រុម​ហ៊ុន​នៅ​ឯប្រទេស​ជប៉ុន​ប៉ុន្មាន​ឡើយ​។ ក្រុមហ៊ុន​ដែល​ទទួលយក​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​នៅក្នុង​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា​ ពួកគេ​ពេញចិត្ត​ចំពោះ​អត្តចរិត​ការងារ​របស់​កម្មសិក្សា​ការី​កម្ពុជា​”។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ កម្មសិក្សា​ការី​ដែល​បាន​ទៅ​ធ្វើ​កម្មសិក្សា​ និង​បម្រើការ​ងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ បច្ចុប្បន្ន​នេះ​មាន​ចំនួន​ប្រមាណ​ 12,000នាក់​។ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ2019​ នេះ​កម្ពុជា​បាន​បញ្ជូន​ពលករ​ជំនាញ​លើកដំបូង​ទៅ​បម្រើការ​ងារ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ 11នាក់​ ក្រោយ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា​-ជប៉ុន​ លើ​ការ​បញ្ជូន​ពលករ​ជំនាញ​ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “ឯកឧត្តម​ ឯកអគ្គ​រាជទូត​ជប៉ុន​នៅ​កម្ពុជា​ បាន​សន្យា​ថា​ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ មិនថា​នៅក្នុង​ប្រទេស​ជប៉ុន​ ឬនៅ​ប្រទេស​កម្ពុជា​នោះ​ទេ​”។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បញ្ជូន​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​ទៅ​ប្រទេស​ជប៉ុន​ បាន​នាំមក​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​គ្រួសារ​របស់​ពួកគេ​ និង​ជា​ផ្នែក​សំខាន់​មួយ​ផង​ដែរ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ ចំណូល​ទាំងអស់​នោះ​ នឹង​ត្រូវ​ចាយវាយ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ តាមរយៈ​ការ​ផ្ញើ​មក​គ្រួសារ​ ស្រប​ពេល​ដែល​ពលករ​ជំនាញ​ទាំងអស់​នោះ​បាន​សិក្សា​បន្ថែម​ពីរ​បៀ​បរ​បបនៃ​ការរស់នៅ​ និង​ការ​ធ្វើការងារ​នៅក្នុង​ប្រទេស​ជប៉ុន​។ ក្រោយ​ចប់​អាណត្តិ​ ពួកគេ​អាច​នឹង​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ឬក្នុង​ទីផ្សារ​ក្នុង​តំបន់​ដទៃទៀត​ ព្រោះ​ពួកគេ​បាន​ទទួល​ចំណេះដឹង​ និង​មាន​ជំនាញ​ច្បាស់លាស់​ពី​ការ​ធ្វើការងារ​ជាក់ស្តែង​នៅក្នុង​ប្រទេស​ជប៉ុន​៕

  • Samsung​ ​ប៉ះប៉ូវ​ទឹកចិត្ត​អ្នកគាំទ្រ​វិញ​ ​ក្រោយ​ទូរស័ព្ទ​របស់​ខ្លួន​ជួប​បញ្ហា​ស្គែ​នក្រ​យៅ​ដៃ​លើ​អេក្រង់​កាលពី​ថ្ងៃមុន​

    Samsung​ ​ប៉ះប៉ូវ​ទឹកចិត្ត​អ្នកគាំទ្រ​វិញ​ ​ក្រោយ​ទូរស័ព្ទ​របស់​ខ្លួន​ជួប​បញ្ហា​ស្គែ​នក្រ​យៅ​ដៃ​លើ​អេក្រង់​កាលពី​ថ្ងៃមុន​

    ​លក្ខណៈ​ពិសេស​មួយ​របស់​ទូរស័ព្ទ​ ​Galaxy​ ​S10​ ​និង​ ​Note​ ​10​ ​គឺ​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ ​ដោះ​សោ​ដើម្បី​ចូល​ប្រើ​ទូរស័ព្ទ​តាមរយៈ​កា​រស្គែ​នក្រ​យៅ​ដៃ​នៅ​លើ​កញ្ចក់​ទូរសព្ទ​តែម្ដង​ ​ប៉ុន្តែ​មុខងារ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​រក​ឃើញថា​ ​ពុំ​មាន​សុវត្ថិភាព​ខ្ពស់​ទេ​ ​ព្រោះ​គេ​អាច​ដោះ​សោបាន​ដោយ​ប្រើ​រូបភាព​ពី​ឧបករណ៍​ផ្ដិតរូប​ ​3D​ ​បាន​យ៉ាង​ងាយស្រួល​។​ ​

    ​កាលពី​សប្តាហ៍​មុន​ ​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​S10​ ​និង​ ​Note​ ​10​ ​ត្រូវ​បាន​អ្នកប្រើ​ប្រាស់​រាយការណ៍​ថា​ ​មាន​ជួប​បញ្ហា​ស្គែន​ខ្ចៅដៃ​លើ​អេក្រង់​ ​ដែល​វា​អាច​អនុញ្ញាត​ឱ្យ​ខ្ចៅដៃ​របស់​អ្នក​ដទៃ​អាច​ស្គែ​នដោះ​សោបាន​យ៉ាង​ងាយ​ ​ទោះ​ពុំ​បាន​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​នោះ​ក៏ដោយ​។​
    ​លុះ​ថ្មី​ៗ​នេះ​តាម​ប្រភព​ ​Android​ ​Central​ ​បាន​រាយការណ៍​ថា​ ​ក្រុមហ៊ុន​ ​Samsungបាន​ជួសជុល​ចន្លោះប្រហោង​ដ៏​ធំ​មួយ​នោះ​រួចរាល់​ហើយ​ ​ដោយឡែក​មួយទៀត​ ​សាំ​ស៊ុង​ក៏បាន​បញ្ចេញ​កំណែ​អាប់​ឌែ​ត​ថ្មី​សម្រាប់​ម្ចាស់​ ​S10​ ​និង​ ​Note​ ​10​ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ​ ​ខណៈ​ការ​អាប់​ឌែ​ត​សកល​នឹង​ចេញផ្សាយ​នៅពេល​ដ៏​ខ្លី​ខាងមុខ​។​

    ​ដើម្បី​ការពារ​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​ ​ជាពិសេស​ដើម្បី​សុវត្ថិភាព​ក្នុង​ការប្រើ​ប្រាស់​គណនី​ធនាគារ​អន​ឡាញ​ ​(​online​ ​banking​)​ ​សូម​លោកអ្នក​ផ្អាក​ការប្រើ​ប្រាស់​មុខងារ​ដោះ​សោ​តាមរយៈ​កា​រស្គែ​នក្រ​យៅ​ដៃ​នេះ​ ​រហូតដល់​មានការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​ពី​ក្រុមហ៊ុន​ ​Samsung​ ​ជាថ្មី​។​

    ​យ៉ាងណាក្ដី​ ​សាំ​ស៊ុង​ក៏​មាន​ដំណោះស្រាយ​បណ្តោះអាសន្ន​ដែរ​ ​ប្រសិនបើ​អ្នកប្រើ​មិន​ចង់​ជួប​បញ្ហា​ ​គេ​អាច​ធ្វើការ​ប្រើប្រាស់​មុខងារ​សុវត្ថិភាព​តាមរយៈ​ការ​ដាក់​កូដ​សម្ងាត់​ ​ឬ​មុខ​ងា​រស្គែន​ផ្ទៃមុខ​សិន​ ​រហូត​រង់ចាំ​ដល់​កំណែ​អាប់​ឌែ​ត​ថ្មី​ចេញផ្សាយ​ជា​ផ្លូវការ​៕​


  • កម្ពុជា​បង្ហាញ​ពី​សក្តា​នុ​ពល​នៅ​វេទិកា​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឆ្នាំ2019​

    កម្ពុជា​បង្ហាញ​ពី​សក្តា​នុ​ពល​នៅ​វេទិកា​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឆ្នាំ2019​

    ឯកឧត្តម​ វង្សី​ វិស្សុត​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​កម្រិត​ថ្នាក់ដឹកនាំ​ស្តី​ពី​ “ការ​ពង្រឹង​ភាពជា​ដៃគូ​ ដើម្បី​សម្រេច​ចក្ខុវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រចាំ​តំបន់​អាស៊ី​” នៅក្នុង​ “វេទិកា​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឆ្នាំ2019​” (Asia​ Infrastructure​ Forum​ 2019​) A I F ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហបុរី​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ និង​ជារ​ដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​វាគ្មិន​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នោះ​បាន​លើកឡើង​ថា​៖“ គោលបំណង​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​អស់​រយៈពេល​ជាង​ 20​ ឆ្នាំ​មកនេះ​ គឺ​ដើម្បី​ជំរុញ​ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​សេដ្ឋកិច្ច​សង្គម​ លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការប្រែប្រួល​អាកាសធាតុ​”។

    ឯកឧត្តម​ក៏បាន​បង្ហាញ​អំ​ពី​សក្តា​នុ​ពល​ និង​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ដែល​សម្រេច​បាន​កំណើន​ប្រចាំឆ្នាំ​ជាមធ្យម​ប្រមាណ​ 7.6​% នៅ​ក្នុងរយៈពេល​ 20ឆ្នាំ​ចុងក្រោយ​នេះ​។ អត្រា​នៃ​ភាព​ក្រីក្រ​ មាន​ប្រមាណ​ 53.5​% ក្នុង​ឆ្នាំ2004​ បាន​ធ្លាក់ចុះ​មក​នៅ​ក្រោម​ 10​%នៅក្នុង​ឆ្នាំ2018​ ។

    ចំណែក​ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​កើនឡើង​ពី​ 16,279លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2013​ ដល់​ 25,070​ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ2017​ និង​ឡើង​ដល់​ប្រមាណ​ 30,000លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2018​។

    សូម​បញ្ជាក់​ថា​ វេទិកា​ឆ្នាំនេះ​ត្រូវ​បាន​រៀបចំឡើង​ក្រោម​ប្រធានបទ​“ភាពជា​ដៃគូ​សម្រាប់​អនាគត​៖ការ​បង្កើន​គុណភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​” ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​ វិស័យ​ឯកជន​ ព្រមទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដើម្បី​ពិភាក្សា​លើ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ ការចែក​រំលែក​បទ​ពិសោធ​នៃ​ការអនុវត្ត​កន្លងមក​ និង​ការ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកបដោយ​ចីរភាព​។

    ជាមួយគ្នា​នេះ​ដែរ​ នៅក្នុង​វេទិកា​កិច្ចពិភាក្សា​កម្រិត​ថ្នាក់ដឹកនាំ​នេះ​ ក៏បាន​ផ្តល់​ឱកាស​ឱ្យ​វិស័យ​ឯកជន​បង្ហាញ​ និង​ផ្សព្វផ្សាយ​ពី​បច្ចេកវិទ្យា​ទំនើប​របស់​ខ្លួន​ និង​រចនាសម្ព័ន្ធ​ ហិរញ្ញ​ប្ប​ទាន​ថ្មី​ៗ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។

    រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និង​កំពុង​រៀបចំផែនការ​មេ​តាម​វិស័យ​ ដូចជា​ការ​តភ្ជាប់​ផ្នែក​គមនាគមន៍​ ថាមពល​ ឌីជីថល​ និង​ផែនការ​នគរូបនីយកម្ម​សម្រាប់​ទីក្រុង​សំ​ខាន់​ៗ ក៏ដូចជា​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ និង​យន្តការ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ឱ្យ​កាន់តែ​មាំទាំ​ ដែល​ជា​បច្ច័យ​នឹង​នាំមក​នូវ​កាលានុវត្ត​ភាព​ដ៏​ច្រើន​សម្រាប់​ការចូលរួម​វិនិយោគ​ពីសំណាក់​វិស័យ​ឯកជន​ក្នុង​ការ​ជួយ​រៀបចំ​ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ឱ្យ​ឆ្លើយតបទៅនឹង​ការ​អភិវឌ្ឍ​ក្នុង​យុគសម័យ​ថ្មី​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ ក្នុងនាម​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Xie​ Duo​ ប្រធាន​មូលនិធិ​ផ្លូវ​សូត្រ​ (Silk​ Road​ Fund​ – SRF​) តំណាង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ (Asian​ Infrastructure​ Investment​ Bank​ – AIIB​) តំណាង​សហគ្រាស​សិង្ហបុរី​ (Enterprise​ Singapore​) ដែល​ជា​ស្ថាប័ន​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​សិង្ហបុរី​ និង​តំណាង​ក្រុមហ៊ុន​ InfraCo​ Asia​ ដែល​ជា​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លើ​គម្រោង​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការ​អភិវឌ្ឍ​គម្រោង​ចាប់តាំងពី​ដំណាក់កាល​បឋម​នៃ​ការរៀបចំ​សំណើ​គម្រោង​។

    ជាមួយគ្នា​នោះ​ ឯកឧត្តម​ វង្សី​ វិស្សុត​ ក៏បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ស្ថាប័ន​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (Infrastructure​ Asia​ – IA​)ដើម្បី​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​ជា​ផ្លូវការ​រវាង​ស្ថាប័ន​ទាំង2​ ក្នុង​ការរៀបចំ​ និង​អភិវឌ្ឍន៍​លើ​គម្រោង​ស្តារ​ប្រព័ន្ធ​លូ​ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។ កិច្ចសហការ​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ជំរុញ​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀ​តៗ​ នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ បង្កើន​ភាព​ទាក់ទាញ​ពី​វិស័យ​ឯកជន​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​ក្នុង​តំបន់​ និង​អន្តរជាតិ​៕

  • ក្រុមហ៊ុន​ ​Huawei​ ​ចេញ​លក់​ទូរស័ព្ទ​បត់​អេក្រង់​ ​Mate​ ​X​ ​ជា​ផ្លូវការ​ហើយ​ ​តម្លៃ​$​ ​2,400​ ​

    ក្រុមហ៊ុន​ ​Huawei​ ​ចេញ​លក់​ទូរស័ព្ទ​បត់​អេក្រង់​ ​Mate​ ​X​ ​ជា​ផ្លូវការ​ហើយ​ ​តម្លៃ​$​ ​2,400​ ​

    ​បន្ទាប់ពី​ពន្យារពេល​អស់​ជាច្រើន​ខែ​រួចមក​ ​ពេលនេះ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដំបូង​គេ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។​ ​

    ​លក្ខណ​សម្បត្តិ​ពិសេស​របស់​ទូរ​សព្ទ័​អេក្រង់​បត់​ ​Mate​ ​X​ ​នេះ​មាន​ដូចជា​៖​ ​មាន​អេក្រង់​ទំហំ​ ​8អ៊ីញ​នៅពេល​លា​ចេញ​។​ ​នៅពេល​ដែល​បត់​ ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់2​ ​ដែល​អេក្រង់​មុខ​មាន​ទំហំ​ ​6.6អ៊ីញ​ ​និង​អេក្រង់​ក្រោយ​មាន​ទំហំ​ ​6.38អ៊ីញ​។​

    ​Mate​ ​X​ ​ប្រើប្រាស់​បន្ទះ​ឈីប​ ​Kirin​ ​980​ ​មាន​ ​Modem​ ​Balong​ ​5000​ ​សម្រាប់​សេវា​ ​5G​ ​ថ្ម​ទំហំ​ ​4500mAh​ ​ប្រើ​កាមេរ៉ា​ ​Leica​ ​និង​មាន​សមត្ថភាព​សាក​ថ្ម​លឿន​ដល់ទៅ​ ​55W​ ​ឯណោះ​។​ ​ប្រភេទ​ដែល​លក់​នៅ​ចិន​ ​គឺ​មិន​មាន​សេវាកម្ម​ ​Google​ ​នោះ​ទេ​ ​ដែល​នេះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ប្រទេស​ចិន​។​

    គេ​នៅ​រង់ចាំ​មើល​ថា​ ​តើ​ ​Mate​ ​X​ ​ដែល​លក់​លើ​ទីផ្សារ​សកលលោក​ ​នឹង​មាន​ ​ឬ​គ្មាន​សេវាកម្ម​ ​Google​?​
    ​Mate​ ​X​ ​មានតម្លៃ​ចាប់ផ្តើម​ដល់ទៅ​ ​¥​16,999​ ​យន់​ ​ឬ​ប្រមាណ​ជា​ ​2,400ដុល្លារ​ឯណោះ​៕​






  • ​ ​កុយ​ ​ស៊ី​ឌឿន​ ​នៅតែ​បោះ​ជំ​ហ៊ាន​ខ្លាំង​ជាមួយ​ ​«​DPប៊ី​យូ​ធី​»​ ​

    ​ ​កុយ​ ​ស៊ី​ឌឿន​ ​នៅតែ​បោះ​ជំ​ហ៊ាន​ខ្លាំង​ជាមួយ​ ​«​DPប៊ី​យូ​ធី​»​ ​

    ​បើ​និយាយ​ពី​ឈ្មោះ​ហាង​ថែរក្សា​សម្រស់​បុរស​នារី​ ​«​DPប៊ី​យូ​ធី​»​ ​អ្នក​ចង្កោម​សិល្បៈ​ជាច្រើន​ស្គាល់​ពេញទំហឹង​ថា​ ​ជាមុ​ខ​ជំនួញ​ដ៏​ធំ​របស់​តារា​ជើងចាស់​ ​កុយ​ ​ស៊ី​ឌឿន​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​យូរ​មក​ហើយ​ ​ពិសេស​អ្នក​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​។​ ​

    ​ដោយសារតែ​លោក​ជា​អ្នកចូលចិត្ត​ចែករំលែក​ការ​ជួយគ្នា​ក្នុង​សិល្បៈ​ទៅលើ​សិល្បករ​មានទុក្ខ​ ​និង​ចាស់ជរា​ ​ទើប​លោក​បាន​បង្កើត​ក្លឹប​សិល្បៈ​ ​DP​ ​ឡើយ​។​ ​ក្រៅពីនោះ​ ​លោក​ ​ក៏​បង្ហាញ​សកម្មភាព​មនុស្សធម៌​មួយចំនួន​ក្នុង​សង្គម​មិនថា​ ​កុមារ​កំព្រា​ ​ឬ​ចាស់ជរា​នោះ​ឡើយ​។​ ​ទ្រព្យធន​បរិច្ចាគ​នេះ​បាន​ដោយសារ​លោក​ខិតខំ​ប្រឹងប្រែង​ ​បើកមុខ​របរ​លក់​ផលិត​ផ​លម្ស៉ៅ​លាបមុខ​យ៉ាង​យូរឆ្នាំ​ ​ទោះជា​មានការ​កកើត​ឡើង​របរ​នេះ​ ​ពេញទី​ផ្សារ​ក៏ដោយ​។​ ​ស្រប​ពេល​ទីផ្សារ​ផលិតផល​ជាច្រើន​បុក​ច្រើន​មួយ​រយៈ​នេះ​ ​ពិសេស​អាជីព​លក់​នៅ​លើ​អន​ឡា​ញក៏​ហូរហែរ​ ​ក៏​ហាង​របស់​ឌី​ភី​នៅតែ​បន្ត​ឈរ​នៅ​លើ​អាជីព​នេះ​បាន​យ៉ាង​រលូន​ ​បើ​ទោះជា​មានការ​ប្រជែង​គ្នា​ក្តី​។​ ​មូលហេតុ​បែបនេះ​ ​ទើប​អតិថិជន​ទាំងឡាយ​ ​នៅតែ​ជឿជាក់​ផលិតផល​លាប​មុ​ខ​ឌី​ភី​ប៊ី​យូ​ធី​ ​ដោយ​ចាត់ទុកថា​ ​ជា​របស់​លើ​បន្ត​ប្រើ​ទាំង​អ្នកថ្មី​ ​និង​ចាស់​។​

    ​បើ​ទោះជា​បាន​ក្លាយជា​អ្នកជំនួញ​ ​និង​មាន​តំណែង​ជាទី​ប្រឹក្សា​ប្រចាំ​ក្រសួង​មួយ​ ​ប៉ុន្តែ​តារាចម្រៀង​ចាស់វស្សា​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជាពិធី​ករ​វិទ្យុជាតិ​ផង​ ​បាន​អះអាង​ថា​លោក​មិន​បោះបង់​ការងារ​សិល្បៈ​នោះ​ទេ​។​ ​លោក​ ​កុយ​ ​ស៊ី​ឌឿន​ ​ថា​ ​ខ្លួន​ទើបនឹង​ធ្វើឲ្យ​អ្នក​សិល្បៈ​ភាគច្រើន​បាន​ចាប់អារម្មណ៍​ ​ចំពោះ​ការផលិត​ ​កម្មវិធី​កម្សាន្ត​បន្ត​ផ្ទាល់​មួយ​ ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​ហ្វេ​សប៊ុ​ក​។​ ​ក្រៅពី​ធ្វើឲ្យ​កម្មវិធី​កម្សាន្ត​មួយ​នេះ​ ​លេច​រូបរាង​កាន់តែ​ខ្លាំង​ ​លោក​បាន​ប្រកាស​ថា​នឹង​បញ្ចេញស្នាដៃ​ឲ្យ​សកម្ម​ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​សិល្បៈ​។​ ​សូមជម្រាប​ថា​ឌី​ភី​ប៊ី​យូ​ធី​ ​មាន​ទីតាំង២កន្លែង​ ​នៅ​ភ្នំពេញ​ខាងត្បូង​ផ្សារ​ទួលទំពូង​ ​និង​តាម​បណ្តោយ​ផ្លូវ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ខាងស្តាំ​ដៃ​ ​និង​មាន​តាម​ខេត្ត​មួយចំនួន​ដូចជា​ ​បាត់ដំបង​ ​កំពង់ចាម​ ​សៀមរាប​ ​និង​ខេ​ត្ត​ផ្សេង​ៗ​ទៀត​ ​ត្រៀម​បង្កើត​ឡើង​។​ ​លោកអ្នក​អាច​ទាក់ទង​តាម​ទូរស័ព្ទ​ ​០១០​ ​៥៥​ ​៥៥​ ​៥០​ ​/​ ​០៩៣​ ​៥៥​ ​៥៥​ ​៥០​៕​

  • តារា​ស្រី​ ​Angelina​ ​Jolie​ ​បាន​ទិញ​ដី​ ​60,000​ ​ហិ​ក​តា​នៅ​ខេត្តបាត់ដំបង​ ​ដើម្បី​អភិរក្ស​សត្វព្រៃ​

    តារា​ស្រី​ ​Angelina​ ​Jolie​ ​បាន​ទិញ​ដី​ ​60,000​ ​ហិ​ក​តា​នៅ​ខេត្តបាត់ដំបង​ ​ដើម្បី​អភិរក្ស​សត្វព្រៃ​

    ក្រៅពី​យកកូន​ខ្មែរ​ទៅ​ចិញ្ចឹម​មើលថែ​បីបាច់​បាន​យ៉ាង​ល្អ​អ្នកស្រី​ ​Angelina​ ​Jolie​ ​បាន​សុំ​សិទ្ធ​ទិញ​ភ្នំ​មួយ​នៅ​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ដើម្បី​យក​ទៅ​អភិរក្ស​ជាមួយ​សន្តិសុខ​យាមល្បាត​យ៉ាង​តឹង​រឹង​បំផុត​។​

    ​តាមរយៈ​សារព័ត៌មាន​បរទេស​មួយក៏​បាន​ចេញផ្សាយ​ថា​ ​អ្នកនាង​ ​Angelina​ ​Jolie​ ​បាន​ទិញ​ដី​កម្ពុជា​ ​នៅក្នុង​ខេត្តបាត់ដំបង​ ​60,000​ ​ហិ​ក​តា​ ​ដែល​ជា​ដី​ត្រូវ​បាន​ជ្រៀតចូល​ដោយ​អ្នកប្រមាញ់​សត្វព្រៃ​ ​ហើយ​បាន​កែប្រែ​ឱ្យ​ក្លាយជា​តំបន់​អភិរក្ស​សត្វព្រៃ​ ​និង​មាន​អតីត​អ្នកប្រមាញ់​ខ្លះ​ត្រូវ​បាន​គេ​ជួល​ឱ្យធ្វើ​ជា​អនុរក្ស​សត្វ​ទៅវិញ​។​ ​ខណៈនោះ​ដែរ​ ​អ្នកនាង​ ​Angelina​ ​Jolie​ ​មានបំណង​យក​កូន​ចិញ្ចឹម​ប្រុស​របស់​នាង​ ​Maddox​ ​មក​បីបាច់​តាំងពី​ឆ្នាំ​ ​2003​ ​នឹង​បាន​ទិញ​ផ្ទះ​បុរាណ​បែប​ប្រពៃណី​ក្នុង​ខេត្តបាត់ដំបង​ ​ទិស​ពាយព្យ​។​

    ​ផ្ទះ​នេះ​នៅ​ជាប់​ឧទ្យានជាតិ​មួយ​ដែល​ត្រូវ​បាន​រំលោភបំពាន​លើ​ការឈ្លានពាន​ពី​ក្រុម​អ្នកប្រមាញ់​សត្វ​ដែល​គំរាមកំហែង​ដល់​ប្រជាជន​ ​ខ្លាឃ្មុំ​ខ្មៅ​នៅ​អាស៊ី​ ​ដំរី​និង​សត្វ​ខ្លា​ឥណ្ឌូចិន​។​ ​ដូច្នេះ​លោកស្រី​បាន​ទិញ​ផ្ទៃដី​ប្រមាណ​ ​60,000​ ​ហិ​ក​តា​ហើយ​ប្តូរ​ទៅជា​តំបន់​អភិរក្ស​សត្វព្រៃដោយ​ដាក់ឈ្មោះ​តាម​គម្រោង​ ​Maddox​ ​Jolie​ ​ដែល​ជា​ឈ្មោះ​កូនប្រុស​របស់​អ្នកនាង​ ​ដើម្បី​ឱ្យ​កូនប្រុស​បាន​ដឹង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​អ្នកនាង​។​ ​យ៉ាងណាមិញ​ ​តារា​ស្រី​រូប​នេះ​បត្រូ​វ​បាន​ព្រះបាទ​នរោត្តម​សីហ​មុនី​ប្រោះ​ប្រទាន​ផ្តល់​សញ្ជាតិ​ខ្មែរ​នៅ​ថ្ងៃទី​ ​៣១​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០០៥​៕​

  • ទម្លាប់​ និង​និស្ស័យ​ល្អ​ៗ 6​យ៉ាងដែល​ធ្វើ​ឱ្យ​មនុស្ស​អាយុវែង​…តើ​អ្នកមាន​គ្រប់​ចំណុច​ដែរ​ឬទេ​?

    ទម្លាប់​ និង​និស្ស័យ​ល្អ​ៗ 6​យ៉ាងដែល​ធ្វើ​ឱ្យ​មនុស្ស​អាយុវែង​…តើ​អ្នកមាន​គ្រប់​ចំណុច​ដែរ​ឬទេ​?

    ពេលណា​បានឮ​ថា​ មាន​លោកតា​ លោកយាយ​ណា​ម្នាក់​មាន​អាយុវែង​ជាង​ 100ឆ្នាំ​ ​; សារព័ត៌មាន​នានា​បាន​នាំគ្នា​ទៅ​សម្ភាស​ និង​សួរនាំ​អំពី​វិធីការ​មើលថែ​ទាំ​ខ្លួន​របស់​គាត់​ នេះ​គឺ​ដោយសារតែ​មនុស្សយើង​គ្រប់គ្នា​សុទ្ធតែ​ចង់​មានជីវិត​រស់នៅ​លើ​ពិភពលោក​នេះ​ឱ្យ​បាន​យូរ​បំផុត​តាមដែល​អាច​យូរ​បាន​ហ្នឹងឯង​ តែ​ក្រៅពី​ការ​មើលថែ​ទាំ​សុខភាព​រាងកាយ​របស់​ខ្លួនឯង​ឱ្យ​នៅ​ល្អ​ហើយ​នោះ​ លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​មួយ​បាន​បញ្ជាក់​ប្រាប់​ថា​ ​; ទម្លាប់​ និង​ទង្វើ​របស់​ខ្លួន​យើង​ផ្ទាល់​ក៏​មាន​ចំណែក​ធ្វើ​ឱ្យ​យើង​មាន​អាយុវែង​បាន​ដែរ​ និង​ថែមទាំង​ជួយ​ឱ្យ​យើង​មានជីវិត​រស់នៅ​សុខសប្បាយ​នៅពេល​ចាស់​ទៀតផង​។

    ចំណែក​ឯសំណួរ​ដែល​ថា​ តើ​ទម្លាប់​ ទង្វើ​ និង​លក្ខណៈ​និស្ស័យ​ដែល​ធ្វើ​ឱ្យ​មនុស្សយើង​មាន​អាយុវែង​នោះ​ មាន​អ្វីខ្លះ​? សូម​តាមដាន​ដូចតទៅ​៖

    1.  មានសតិ​ស្មារតី​ ភាព​ម៉ឺងម៉ាត់​ហ្មត់ចត់​ និង​ភាព​ប្រយ័ត្ន​ប្រយែង​
    នៅ​ឆ្នាំ2012​ សៀវភៅ​ The​ Longevity​ Project​ បាន​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ 80ឆ្នាំ​ ហើយ​បាន​រក​ឃើញថា​ អ្នក​ដែល​មាន​លក្ខណៈ​និស្ស័យ​ម៉ឺងម៉ាត់​ហ្មត់ចត់​ល្អិតល្អន់​ រស់នៅ​ប្រកបដោយ​សតិបញ្ញា​នឹង​មាន​អាយុ​កាន់តែ​វែង​ឡើង​។ អ្នកស្រាវជ្រាវ​បាន​ចង្អុល​បង្ហាញ​តទៀត​ថា​ បុគ្គលភាព​ និង​លក្ខណៈ​និស្ស័យ​កាលពី​វ័យ​កុមារ​អាច​ប្រាប់​ពី​អំឡុង​ពេល​នៃ​ជីវិត​របស់​មនុស្សយើង​បាន​។ មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​វ័យ​កំលោះ​ ក្រមុំ​ម្នាក់​ណា​ដែល​រស់នៅ​យ៉ាង​មានសតិ​ស្មារតី​ មាន​ភាព​ម៉ឺងម៉ាត់​ហ្មត់ចត់​ និង​មាន​ភាព​ទទួលខុសត្រូវ​លើ​ខ្លួនឯង​ ច្រើនតែ​មាន​អាយុវែង​ជាងគេ​បំផុត​ នេះ​គឺ​ដោយសារតែ​មនុស្ស​ដែល​មាន​ចរិតលក្ខណៈ​និស្ស័យ​បែបនេះ​ចេះ​មើលថែ​ទាំ​ជីវិត​ខ្លួនឯង​បាន​យ៉ាង​ល្អ​ និង​ចេះ​ចៀស​គេច​ពី​ភាព​ប្រថុយប្រថាន​ក្នុង​ជីវិត​ទៀតផង​។

    2. អារម្មណ៍ល្អ​ និង​ងាយ​សើច​សប្បាយ
    អ្នកស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​ យេ​ស៊ី​វ៉ា​ បាន​ធ្វើការ​ពិសោធ​លើ​រឿង​ការ​មាន​អាយុវែង​នេះ​ ដោយ​បាន​តាមដាន​សង្កេតមើល​ទង្វើ​ និង​ទម្លាប់​របស់​ក្រុម​មនុស្ស​ចាស់​ៗ ហើយ​បាន​រក​ឃើញថា​ មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​ ច្រើនតែ​មាន​អារម្មណ៍ល្អ​ និង​ជា​មនុស្ស​ដែល​ងាយ​អស់សំណើច​ ហើយ​អ្នក​ដែល​មាន​អាយុ​លើស100ឆ្នាំ​ ជាង230នាក់​ក៏​មាននិស្ស័យ​ឆាប់​អស់សំណើច​បែបនេះ​ដូចគ្នា​ដែរ​ ដែល​រឿង​នេះ​ធ្វើ​ឱ្យ​គេ​ល្មម​អាច​វាយតម្លៃ​បាន​ថា​ អាការ​ងាយ​ញញឹម​ និង​ងាយ​សើច​នេះ​ គឺជា​គុណសម្បត្តិ​លេចធ្លោ​មួយ​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ទស្សន​គតិ​ដ៏​ល្អ​របស់​បុគ្គល​ម្នាក់​នោះ​ ហើយ​ការរស់នៅ​ប្រកបដោយ​ទស្សន​គតិ​ដែល​ល្អ​នេះ​ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​និង​ផ្លូវចិត្ត​ភ្លឺ​ថ្លា​ស្រឡះ​ ដែល​វា​នឹង​ទៅ​ពាក់ព័ន្ធ​ជាមួយនឹង​សុខភាព​ក្នុង​ចំ​ណុ​ចល្អៗ​ជាច្រើន​ទៀតផង​។

    3. មាន​ទំនាក់ទំនង​ និង​អំណោយទាន​ល្អ​
    លទ្ធផល​នៃ​ការវិភាគ​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ PloS​ Medicine​ កាលពី​ឆ្នាំ2010​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ ក្រុម​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អ​ និង​មាន​អំណោយទាន​ល្អ​ អាច​មាន​អាយុវែង​ឡើង​រហូតដល់​ 50​% ដោយ​អត្ថបទ​នោះ​បាន​អធិប្បាយ​ទៀត​ថា​ ការ​ចង​សម្ពន្ធភាព​រវាង​បុគ្គល​ មិនមែន​មានផល​ប្រយោជន៍​តែ​ខាង​ផ្នែក​ផ្លូវចិត្ត​របស់​យើង​ប៉ុណ្ណោះទេ​ តែ​នៅ​មានផល​ប្រយោជន៍​ល្អ​ៗខាង​ផ្នែក​សុខភាព​រាងកាយ​ទៀតផង​ ព្រោះ​ការបាន​ចេញទៅ​នៅក្នុង​សង្គម​ដែល​សម្បូរ​បែប​ នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ទស្សនៈ​ថ្មី​ៗ បានដឹង​ពី​ព័ត៌មាន​ និង​សារៈ​សំ​ខាន់​ផ្សេង​ៗ និង​ថែមទាំង​បាន​រួម​ផ្លាស់​ប្តូរ​អារម្មណ៍​រវាង​គ្នា​ទៅវិញទៅមក​ទៀតផង​។

    4. សម្លឹង​មើល​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​វិជ្ជមាន​
    មនុស្ស​ដែល​មាន​លក្ខណៈ​និស្ស័យ​សម្លឹង​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​ ក៏​មាន​សញ្ញា​ថា​នឹង​មាន​អាយុវែង​ដូចគ្នា​ដែរ​ ដោយ​អ្នកវិភាគ​ទាំងនោះ​បាន​ធ្វើការ​អធិប្បាយ​គាំទ្រ​លទ្ធផល​នៃ​ការវិភាគ​របស់​ខ្លួន​ថា​ បុគ្គលភាព​ និង​លក្ខណៈ​និស្ស័យ​សម្លឹង​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​នេះ​ នឹង​ធ្វើ​ឱ្យ​យើង​មាន​ទស្សន​គតិ​បែប​វិជ្ជមាន​ ហុច​ផល​ឱ្យ​ផ្លូវចិត្ត​ និង​សុខភាព​រាងកាយ​បាន​ទទួល​ប្រយោជន៍​ល្អ​ផង​ដែរ​។

    5. មាន​សេចក្តី​សុខ​ជាប់​ជានិច្ច
    ​គេ​និយាយ​ថា​ មនុស្ស​ដែល​មាន​សេចក្តី​សុខ​ជាប់​ជានិច្ច​ ផ្លូវចិត្ត​ក៏​នឹង​ភ្លឺ​ថ្លា​ដែរ​ នោះ​គឺជា​រឿង​ពិត​… មនុស្ស​អាយុ​ច្រើន​ដែល​មាន​សេចក្តី​សុខ​ជាប់​ជានិច្ច​ មាន​អត្រា​នៃ​ការ​ស្លាប់​ថយ​ចុះ​ 35​% ឬមាន​អាយុវែង​ថែម​ឡើង​ទៀត5ឆ្នាំ​។ អ្នកវិភាគ​ស្រាវជ្រាវ​បាន​វាយតម្លៃ​លើ​មនុស្ស​អាយុ​ច្រើន​ជាង3,000នាក់​ ដោយ​បាន​ធ្វើការ​សង្កេត​អត្រា​សេចក្តី​សុខ​របស់​ពួកគេ​រហូត​ពេញ1ថ្ងៃ​ និង​ទន្ទឹងរង់ចាំ​ និង​សង្កេតមើល​លទ្ធផល​នៃ​ការវិភាគ​ 5ឆ្នាំ​តមកទៀត​ ទីបំផុត​លទ្ធផល​នៃ​ការវិភាគ​នោះ​បាន​ធ្វើ​ឱ្យ​ពួកគេ​នឹក​ស្ងើច​ក្នុងចិត្ត​យ៉ាង​ខ្លាំង​ ដោយសារតែ​សេចក្តី​សុខ​អាច​ធ្វើ​ឱ្យ​មនុស្សចាស់​កាន់តែ​មាន​អាយុវែង​ឡើង​បាន​ពិតប្រាកដ​មែន​ សូម្បីតែ​អ្នក​ដែល​កំពុង​មាន​ជំងឺរ៉ាំរ៉ៃ​ ក៏​នៅ​អាច​ប្រគង​ជីវិត​ខ្លួន​ឱ្យ​រស់​បាន5ឆ្នាំ​ទៀត​ដែរ​។

    6. ចូលចិត្ត​ចូលរួម​ក្នុង​សង្គម​
    នៅ​ឆ្នាំ2009​ លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​ទស្សនាវដ្តី​មនុស្សចាស់​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​រាយការណ៍​ថា​ អ្នក​ដែល​មាន​អាយុវែង​លើស100ឆ្នាំ​ ដែល​ភាគច្រើន​ ច្រើនតែ​មាន​ទង្វើ​ចូលចិត្ត​ចូលរួម​ក្នុង​សង្គម​ មាន​អត្រា​ប្រថុយ​នឹង​ការ​កើតរោគ​សរសៃ​ប្រសាទ​តិច​បំផុត​ និង​មាន​ភាព​ស្ថិតស្ថេរ​រឹងមាំ​ខាង​អារម្មណ៍​ខ្ពស់​ ធ្វើ​ឱ្យ​ចេះ​ចាត់ការ​នឹង​សភាវ​ធុញថប់​តានតឹង​បាន​ល្អ​ជាង​អ្នក​ដែល​ចូលចិត្ត​តែ​សម្ងំ​ខ្លួន​មិន​ចូលចិត្ត​ចេញទៅ​ក្រៅ​៕