លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងនូវការអប អរសាទរ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដែលកម្ពុជា សម្រេចបាន និងគោលដៅ ប្រកបដោយ មហិច្ឆតា ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ2030និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ2050។នេះបើតាមសេចក្តីប្រកាសព័ត៌មានក្នុងជំនួបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ជាមួយអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតថ្មី ក៏បានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយកម្ពុជា ដោយពង្រីកវិសាភាពគ្របដណ្តប់ លើវិស័យយុទ្ធសាស្រ្តផ្សេងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបនៅថ្ងៃទី28 ខែ តុលា ឆ្នាំ2018នេះ លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលសំខាន់ៗជាច្រើន ទាំងនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកអគ្គលេខាធិការបន្ដថា រាជរដ្ឋាភិបាល បន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពជាង7% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង2ទស្ស វត្សរ៍ចុងក្រោយ ទន្ទឹមនឹងចំណូលរបស់ប្រជាជនម្នាក់ បានកើនដល់ជាង1,450ដុល្លារ ក្នុងឆ្នាំ2017។
ដោយឡែក ក្នុងឆ្នាំ2018កំណើនសេដ្ឋកិច្ចសម្រេចបាន 7.5% ដែលជាកំណើនខ្ពស់ជាងគេ ក្នុង យៈពេល10ឆ្នាំចុងក្រោយ និងប្រមាណ 7.1% ក្នុងឆ្នាំ2019 ដោយសារភាពកាន់តែរឹងមាំ នៃវិស័យឯក ជន ទេសចរណ៍ និងសំណង់ ក៏ដូចជាកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរ កិច្ច។
លោកបន្ថែមថា ចំណូលរបស់ប្រជាជនម្នាក់ បានកើនឡើងដល់ 1,568 ដុល្លារ ក្នុងឆ្នាំ2018 និងបន្តកើនដល់ប្រមាណ 1,679 ដុល្លារ ក្នុងឆ្នាំ2019។ រីឯអត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមក នៅត្រឹម ក្រោម10% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជន តាមរយៈការបែងចែកផ្លែផ្កា នៃកំណើន ដល់ប្រជាជនគ្រប់ស្រទាប់។
សូមបញ្ជាក់ថា រហូតដល់ឆ្នាំ2019សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណជាង640លានដុល្លារ ស្មើនឹងប្រមាណ3% នៃទំហំហិរញ្ញប្បទានទាំងអស់។
ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ បានផ្តល់ឱ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញ អង្គការសហប្រ ជាជាតិ និងសហគមន៍អឺរ៉ុប។ ដោយឡែក ក្នុងឆ្នាំ2018-2019 ហិរញ្ញប្បទានឥតសំណង ទ្វេភាគីរបស់ អាល្លឺម៉ង់ មានប្រមាណ30លានដុល្លារក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់កញ្ចប់ហិរញ្ញប្បទាន ចំនួន48,60លានអឺរ៉ូ(សម មូល នឹង 54,40លានដុល្លារ) សម្រាប់ឆ្នាំ2019-2020 ក្នុងនោះឥណទានសម្បទាន30លានអឺរ៉ូ សម្រាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងហិរញ្ញប្បទានឥតសំណងចំនួន 18,60លានអឺរ៉ូ ។ បូកបញ្ចូល ឥណទានសម្បទាន ដែលបានប្រកាសផ្តល់នាចុងឆ្នាំ2018 ចំនួន30 លានអឺរ៉ូ សម្រាប់ប្រព័ន្ធចែកចាយ ថាមពលអគ្គិសនី ទំហំហិរញ្ញប្បទានសរុបបានកើនដល់ 78,60លានអឺរ៉ូ៕
Category: សង្គម និងសេដ្ឋកិច្ច

ទូតអាល្លឺម៉ង់ថ្មី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា

Chiang Rai គ្រងតំណែងជើងឯកលីកកំពូលរបស់ថៃជាលើកដំបូងទាំងមិនគួរឱ្យជឿ
ការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានបញ្ចប់ជាផ្លូវការហើយកាលពីម្សិលមិញនេះ ដោយក្រុមកំពូលតារាង2 គឺ Burriram United និង Chiang Rai United មានពិន្ទុប្រដេញគ្នាក្នុងការប្រកួតចុងក្រោយនេះ។

ក្នុងនោះដែរក្រុមបាល់ទាត់ Chiang Rai United បានឈ្នះពានរង្វាន់លីកកំពូលថៃក្នុងការប្រកួតកាត់សេចក្តី សប្តាហ៍ចុងក្រោយនៃលីកកំពូលថៃ ក្រោយយកឈ្នះក្រុម Suphanburi ក្នុងលទ្ធផល 2 ទល់នឹង 5។ ចំណែកឯក្រុមត្រៀមការពារតំណែងជើងឯកលីកកំពូលថៃ 2រដូវកាល Burriram United វិញ បែរជាបានត្រឹមស្មើក្រុមបាតតារាង Chiangmai FC ក្នុងលទ្ធផល 1ទល់នឹង1 ទៅវិញ ដែលជាហេតុនាំឱ្យរបូតពាននេះក្នុងរដូវកាល2019នេះ។
ដូច្នេះក្រុមជើងឯកមួយនេះនឹងទទួលបានកៅអីនៅវគ្គចែកពូល AFC Champions League ឆ្នាំ2020 ចំណែកឯ Burriram United បានកៅអីវគ្គជម្រុះប្រចាំពាននេះដូចគ្នា។ ហើយក្រុមដែលត្រូវកាត់ចេញពីលីកកំពូលថៃគឺ Suphanburi FC, Chainat និង Chiangmai FC៕
ដោយសារក្រុមថ្នាលយុវជនរបស់ Hanoi FC គ្មានសកម្មភាពអ្វីសោះ ត្រូវ AFC ពិន័យយ៉ាងធ្ងន់ក
ការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានបញ្ចប់ជាផ្លូវការហើយកាលពីម្សិលមិញនេះ ដោយក្រុមកំពូលតារាង2 គឺ Burriram United និង Chiang Rai United មានពិន្ទុប្រដេញគ្នាក្នុងការប្រកួតចុងក្រោយនេះ។
ក្នុងនោះដែរក្រុមបាល់ទាត់ Chiang Rai United បានឈ្នះពានរង្វាន់លីកកំពូលថៃក្នុងការប្រកួតកាត់សេចក្តី សប្តាហ៍ចុងក្រោយនៃលីកកំពូលថៃ ក្រោយយកឈ្នះក្រុម Suphanburi ក្នុងលទ្ធផល 2 ទល់នឹង 5។ ចំណែកឯក្រុមត្រៀមការពារតំណែងជើងឯកលីកកំពូលថៃ 2រដូវកាល Burriram United វិញ បែរជាបានត្រឹមស្មើក្រុមបាតតារាង Chiangmai FC ក្នុងលទ្ធផល 1ទល់នឹង1 ទៅវិញ ដែលជាហេតុនាំឱ្យរបូតពាននេះក្នុងរដូវកាល2019នេះ។
ដូច្នេះក្រុមជើងឯកមួយនេះនឹងទទួលបានកៅអីនៅវគ្គចែកពូល AFC Champions League ឆ្នាំ2020 ចំណែកឯ Burriram United បានកៅអីវគ្គជម្រុះប្រចាំពាននេះដូចគ្នា។ ហើយក្រុមដែលត្រូវកាត់ចេញពីលីកកំពូលថៃគឺ Suphanburi FC, Chainat និង Chiangmai FC៕

អាមេរិក-កម្ពុជាផ្គូផ្គងធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្មឱ្យរីកចម្រើន
បច្ចុប្បន្នការយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាការជំរុញទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិកត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិកលើកទី7 ដោយបានជំរុញ ភាពជាដៃគូ ជាមួយដៃគូសន្ទនា តាមវិស័យ ដៃគូអភិវឌ្ឍន៍ និងភាគីខាងក្រៅដទៃទៀត តាមរយ:ក្របខ័ណ្ឌនីមួយៗ និងការអនុវត្តផែន ការសកម្មភាពទាំងឡាយ នៃកិច្ចសហប្រតិបត្តិការនានា។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន និងតំណាងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម រ៉ូប៊ែរ អូប្រៀនបេសកជនពិសេស នៃប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានធ្វើការពិភាក្សាគ្នា ឱ្យកាន់តែរឹងមាំ រីកចម្រើនទ្វេឡើងថែមទៀត ដែលក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក នូវសារ:សំខាន់និងចាំបាច់មួយចំនួន។
មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិក ឱ្យបន្តគាំទ្រការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំណាក់កាលទី3 ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ2025។
មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាននិងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នក្នុងតំបន់អាស៊ាន តាមរយ:នវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ2019-2023ដែលនឹងបន្តជួយលើកកម្ពស់ការកសាងសហគមន៍អាស៊ាន។
ដោយឡែកក្នុងទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី7(7th ASEAN-USSummit) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និសីទ IMPACT Muang Thong Thani ប្រទេសថៃ។
ក្នុងជំនួបនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឯកអគ្គរដ្ឋទូតអាមេរិកជំរុញឱ្យវិស័យធុរកិច្ច អាមេរិកមក វិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ក៏ដូចជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន។ជាមួយនឹងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងបានប្តេជ្ញាបន្តជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត W. Patrick Murphy បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហកិច្ចសហប្រតិបត្តិការ រវាងភាគីទាំង2 និងប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ 3,438 លានដុល្លារអាមេរិក ក្នុងឆ្នាំ2018ដែលក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានចំនួន 3051 លានដុល្លារ ខណៈកម្ពុជាចូលមកវិញមានចំនួន 387លាន ដុល្លារ អាមេរិក។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា៖“ក្នុងទំនាក់ទំនងកម្ពុជាអាមេរិកនៅតែល្អប្រសើរការនាំចេញ វាយនភណ្ឌគ្រឿងអគ្គិសនីស្បែកជើងសម្ភារសម្រាប់ការធ្វើដំណើរ និងផលិតផលកសិកម្មជាដើម ពោលគឺការនាំចេញទៅអាមេរិកនោះ មានតែកំណើន អត់មានការធ្លាក់ចុះទេ។
លោកឧកញ៉ាបានមានប្រសាសន៍ថា៖“ពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិកកំពុងមានកំណើនល្អ។ ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបន្តកើនឡើងសម្រាប់មុខទំនិញទាំងអស់ ដែលបាននាំចេញ ប៉ុន្តែលោកបានកត់សម្គាល់ថាសម្ភារសម្រាប់ការធ្វើដំណើរ ទទួលបានកំណើនខ្ពស់ជាងគេ ពីព្រោះទំនិញនេះ មានលទ្ធភាពចូល ដោយមិនគិតពន្ធលើទីផ្សារសហរដ្ឋអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP)។ លោក ពន្យល់ថាសម្លៀកបំពាក់ និងស្បែកជើងមានការលូតលាស់តិចតួច ដោយសារការប្រកួតប្រជែងខ្លាំងពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។
លោកឧកញ៉ា ក៏បានបន្តថាដូចជាកិច្ចប្រជុំអាស៊ាននៅថៃយើងឃើញក្រុមអាមេរិក និងជប៉ុនបានបង្កើតតំបន់បើកទូលាយផ្នែកសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកក្នុងនោះឯកអគ្គរដ្ឋទូតអាមេរិកបាននាំពាណិជ្ជករខ្មែរក្នុងចំណោម ជិត200ក្រុមហ៊ុនមកចូលរួមដែរដើម្បីឱ្យមកស្វែងយល់ និងទាក់ទាញការវិនិយោគមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងចាប់យកឱកាសពាណិជ្ជកម្ម។
លោកឧកញ៉ា លឹម ហេងក៏បានបញ្ជាក់ថា៖“កន្លងមកយើងមានការពឹងពាក់ទៅលើអ្វីមួយដូចជាEBA។តែប្រទេសវៀតណាម និងថៃដែលជាប្រទេសជិតខាងយើងគេមិនមាន EBA ទេ។ដូច្នេះជាមួយគំរូនេះ យើងប្រឹងដើរដោយខ្លួនឯង រដ្ឋាភិបាលក៏បានជួយដោះស្រាយ ដោយបានធ្វើការកាត់បន្ថយការចំណាយផ្សេងៗដើម្បីកាត់បន្ថយថ្លៃដើមឱ្យនៅទាប ហើយក៏បានកែទម្រង់ផ្ទៃក្នុងផងដែរ ព្រោះដើម្បីប្រការ ក្រែងបើគេយកពន្ធ បើថ្លៃដើមយើងទាប នឹងមិនមានផលប៉ះពាល់នោះទេ”។
ទិន្នន័យចុងក្រោយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញថាពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង សហរដ្ឋអាមេរិកបានឈានដល់ 4,3 ពាន់លានដុល្លារក្នុងរយៈពេល9 ខែដំបូងនៃឆ្នាំ2019 គឺកើនឡើង 37%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ចាប់ពីខែមករាដល់ខែកញ្ញាការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកបានកើនឡើង 38% ដល់ 3,9 ពាន់លានដុល្លារ ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានតម្លៃ400 លានដុល្លារកើនឡើង 24%។
ចាប់ពីខែកក្កដា ឆ្នាំ2016 ប្រទេសកម្ពុជាត្រូវបានផ្តល់អត្ថប្រយោជន៍ ដោយមិនគិតពន្ធសម្រាប់ការនាំចេញ សម្ភារសម្រាប់ការធ្វើដំណើរ ដូចជាវ៉ាលីស្ពាយ កាបូបស្ពាយ និងកាបូបធ្វើដំណើរទៅសហរដ្ឋអាមេរិកក្រោម GSP។ បច្ចុប្បន្ននេះប្រទេសកម្ពុជាមានរោងចក្រសម្ភារសម្រាប់ការធ្វើដំណើរប្រមាណ70៕

ដោយសារក្រុមថ្នាលយុវជនរបស់ Hanoi FC គ្មានសកម្មភាពអ្វីសោះ ត្រូវ AFC ពិន័យយ៉ាងធ្ងន់ក
សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានពិន័យ និងដកសិទ្ធិក្រុមបាល់ទាត់ដែលជាជើងឯកលីកកំពូលរបស់វៀតណាមរដូវកាល2019 នេះ មិនឱ្យចូលរួមលេងក្នុងពានរង្វាន់ធំៗចំនួន2 របស់ទ្វីបនេះគឺ AFC CUP និង AFC Champions League ដោយសារក្លិបនេះមិនបានបំពេញគ្រប់លក្ខខណ្ឌនិងបានបន្លំលេងក្នុងពានរង្វាន់នេះកាលពីឆ្នាំមុន។

ចំពោះមូលហេតុនៃការបាត់បង់កៅអីពានរង្វាន់ធំៗប្រចាំទ្វីបទាំងនេះ គឺដោយសារតែក្រុមយុវជនអាយុក្រោម 15ឆ្នាំរបស់ក្លិប មិនបានចូលរួមប្រកួតក្នុងពានយុវជនអាយុក្រោម 15ឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដោយក្លិបមួយនេះបានបញ្ជូនកីឡាកររបស់គេទៅហ្វឹកហាត់នៅអឺរ៉ុបជំនួសវិញ។

ការបាត់បង់ឱកាសមាសរបស់ក្លិប Hanoi FC បានធ្វើឱ្យក្រុមលេខ2 គឺ TP Ho Chi Minh ទទួលបានកៅអីមួយនេះជំនួសវិញ ដោយត្រូវលេងក្នុងវគ្គជម្រុះពាន AFC Champions League ប្រសិនបើធ្លាក់ ក្រុមនេះនឹងចូលរួមពាន AFC CUP 2020។

ច្បាស់ការហើយ Felix និង Honda គឺជាអ្នកដឹកនាំកម្ពុជាក្នុងព្រឹត្តិការណ៍ SEA GAMES
ការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនាចុងឆ្នាំ2019 នេះ នៅប្រទេសហ្វីលីពីនក្នុងវិញ្ញាសាបាល់ទាត់ គ្រូបង្វឹកគឺជាលោក Félix Dalmas ចំណែកឯអ្នកចាត់ការក្រុម គឺលោក Keisuke Honda នេះបើតាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ម្នាក់។

មិនខុសពីរាល់ដងទេ ដែលគ្រូបង្វឹកជម្រើសជាតិកម្ពុជាតែងតែដឹកនាំក្រុមយុវជនឈុតស៊ីហ្គេម តែអ្វីដែលសំអាងមួយទៀតនោះគឺ កាលពីពាន AFF U22 Championship 2018 ដែលគ្រានោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលនោះ គឺស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសទាំង 2រូបនេះដូចគ្នា ដោយក្រុមយុវជនគោព្រៃកម្ពុជាធ្វើបានយ៉ាងល្អ និងបានទទួលចំណាត់ថ្នាក់លេខ4 ទៀតផង។

គួរបញ្ជាក់ផងដែរថា ស៊ីហ្គេមចុងឆ្នាំនេះនៅហ្វីលីពីន ត្រូវបានអនុញ្ញាតឱ្យមានកីឡាករលើសអាយុក្នុងក្រុមចំនួន 2រូប និង តម្រូវឱ្យមានសមាសភាពកីឡាករសរុបទាំងអស់តែ 20រូបប៉ុណ្ណោះ៕

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្លាស់ប្តូរកាលបរិច្ឆេទលក់សំបុត្រការប្រកួត AFC U-19 Championship
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសអំពីការផ្លាស់ប្តូរកាលបរិច្ឆេទលក់សំបុត្រ សម្រាប់ទស្សនាការប្រកួត AFC U-19 Championship 2020 Qualifiers, East Zone, ពូល G ដែលកាលពីពេលកន្លងទៅសហព័ន្ធបានប្រកាសថា នឹងចាប់ផ្តើមលក់នៅថ្ងៃទី28 ខែវិច្ឆិកា។

ចំពោះកាលបរិច្ឆេទលក់សំបុត្រថ្មីនេះ នឹងលើកពេលពីថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2019 ទៅថ្ងៃទី31 ខែវិច្ឆិកា ឆ្នាំ2019 វិញ ដោយសារមានការកែសម្រួលរចនាប័ទ្មឌីហ្សាញសំបុត្រតាមការស្នើសុំពីគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដើម្បីឱ្យត្រូវតាមស្តង់ដាអន្តរជាតិ។

គួររំឭកដែរថា ការប្រកួតវគ្គជម្រុះ AFC U-19 Championship 2020 ប្រចាំពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសមកចូលរួមចំនួន5 រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង៕

ចេញហើយ! បញ្ជីឈ្មោះចុងក្រោយ សម្រាប់វគ្គជម្រុះ U19
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ AFC U-19 Championship 2020 ប្រចាំពូល G ដែលមានប្រទេសមកចូលរួមចំនួន5 រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង ដែលនឹងចាប់ផ្ដើមពីថ្ងៃទី2 ដល់ទី10 ខែវិច្ឆិកា ឆ្នាំ2019 នៅពហុកីឡដ្ឋានជាតិនៃប្រទេសកម្ពុជា។
ចំពោះក្រុមខ្លាំងប្រចាំពូលតែ 1គត់នឹងបានឡើងទៅប្រកួតពានរង្វាន់យុវជនអាយុក្រោម 19ឆ្នាំអាស៊ី ប្រចាំឆ្នាំ2019 នៅប្រទេសអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី14 ដល់ 31 ខែតុលា ឆ្នាំ2019។
ក្នុងពានរង្វាន់នេះដែរ កាលពីលើកមុនកម្ពុជាស្ថិតនៅក្នុងពូលជាមួយចិន មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយនៅពេលនោះ កម្ពុជាស្ទើរតែបានឡើងទៅប្រកួតវគ្គចាប់ពូលប្រចាំទ្វីបអាស៊ីទៅហើយ ដោយកាលនោះម៉ាឡេស៊ីបានឡើងទៅវគ្គបន្តទោះបីជាមានពិន្ទុស្មើកម្ពុជាក៏ដោយ តែមានគ្រាប់បាល់លើសកម្ពុជាតែ 1គ្រាប់ប៉ុណ្ណោះ៕
តំបន់ទេសចរណ៍សំខាន់ៗក្នុងតំបន់អាស៊ានសម្រាប់គូស្វាមីថ្មោងថ្មីទៅកម្សាន្តក្រោយរៀបអាពាហ៍ពិពាហ៍
1. កម្ពុជា : ព្រះរាជាណាចក្រកម្ពុជាត្រូវបានសាកលលោកទទួលស្គាល់ថា ជាប្រទេសដែលមានវប្បធម៌ អរិយធម៌ដ៏ផូរផង់ និងមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អាស៊ី។ ដោយឡែកសម្រាប់តំបន់កម្សាន្ត ឬតំបន់ទេសចរណ៍វិញ ក៏មានច្រើនអណេករាប់មិនអស់ ដែលក្នុងនោះមានទាំងតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃ។ ហើយសម្រាប់តំបន់ដែលស័ក្ដិសមបំផុតសម្រាប់គូស្វាមីភរិយាថ្មោងថ្មីកម្សាន្តអារម្មណ៍នៅក្នុងដំណើរក្រេបចន្ទទឹកឃ្មុំនាពេលនេះ គឺរួមមានដូចជា តំបន់ដែលស្ថិតនៅភាគឦសាន (ខេត្តមណ្ឌលគីរី និងរតនៈគិរី), តំបន់សមុទ្រនាក្រុងកំពង់សោម កំពត ជាពិសេស នៅលើកំពូលភ្នំឋានសួគ៌បូកគោដែលមានអាកាសធាតុត្រជាក់គ្រប់រដូវកាល។

2. ម៉ាឡេស៊ី : ថ្វីដ្បិតតែម៉ាឡេស៊ីជាប្រទេសដែលនៅជិតព្រះរាជាណាចក្រកម្ពុជាក៏ពិតមែន ប៉ុន្តែប្រទេសនេះក៏ជាតំបន់ដែលមានការពេញនិយមយ៉ាងសម្បើមពីសំណាក់ភ្ញៀវទេសចរមិនចាញ់បណ្តាប្រទេសជិតខាងខ្លួនមួយចំនួនទៀតនោះឡើយ។ នៅម៉ាឡេស៊ី មានទីកម្សាន្តដ៏អស្ចារ្យជាច្រើនដូចជា៖អគារភ្លោះខ្ពស់កប់ពពក ដែលជានិមិត្តសញ្ញានៃប្រទេសមួយនេះ រួមជាមួយនឹងក្លោងទ្វារព្រះរាជវាំង វិមានវីរជន និងដងទង់ជាតិឯករាជ្យ។ បន្ថែមពីនេះនៅមានកំពូលភ្នំហ្គេនធីង ដែលទីនេះលោកអ្នកអាចរីករាយជាមួយការជិះកន្ត្រកខ្សែកាប ដែលមានប្រវែងវែងជាងគេនៅអាស៊ីអាគ្នេយ៍ ក៏ដូចជារមណីយដ្ឋាន និងកាស៊ីណូដ៏ធំនៅលើកំពូលភ្នំ ជាមួយនឹងអាកាសធាតុដ៏សែនត្រជាក់នារដូវចុងឆ្នាំផងដែរ។ ក្រៅពីនេះ នៅមានសួនឧទ្យានឌែមផាក, រូងភ្នំខ្យល់ខ្មៅ, ហាងលក់ផលិតផលក្នុងស្រុក និងហាងលក់ត្បូងពេជ្រដ៏សម្បូរបែបប្រចាំនៅទីក្រុងម៉ាឡាកា នៃប្រទេសម៉ាឡេស៊ី។

3. ហុងកុង : ហុងកុង គឺជាកោះដ៏តូចមួយ តែមានសក្តានុពលផ្នែកវិស័យពាណិជ្ជកម្មយ៉ាងខ្លាំងក្លា និងជាទីក្រុងស្វយ័តរបស់ប្រទេសចិន។ ដោយសារតែភាពលេចធ្លោផ្នែកសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍក្នុងតំបន់មានកំណើនឥតឈប់ឈរ ជាពិសេសវិស័យហេដ្ឋារចនាសម្ពន្ធរួមមានដូចជា អគារខ្ពស់ៗជាច្រើន ផ្លូវថ្នល់ ផ្លូវក្រោមដី លើអាកាស និងស្ពានខ្វាត់ខ្វែងស្អេកស្កះ ក៏ដូចជាការអភិវឌ្ឍកែច្នៃតំបន់កម្សាន្តមួយចំនួនផងនោះបានធ្វើឱ្យទីក្រុងមួយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចររហូតត្រូវបានគេដាក់រហស្សនាមឱ្យថា ជាទីក្រុងគជ់ ដ្បិតនៅហុងកុងមានភាពស្រស់ស្អាតគួរជាទីទាក់ទាញបំផុតនាពេលរាត្រី។ ក្រៅពីនេះហុងកុង ក៏មានតំបន់កម្សាន្តជាច្រើនទៀតរាប់ទាំងរមណីយដ្ឋានបែបធម្មជាតិ, វប្បធម៌ និងបែបកែច្នៃផ្សេងទៀត ដែលសុទ្ធតែកំពុងមានការពេញនិយមជាខ្លាំង ដូចជា សួនឧទ្យានឌីសនីឡែន, ទស្សនាពិភពបាតសមុទ្រជាមួយនឹងសម្រស់ផ្កាថ្ម និងហ្វូងត្រីតូចធំចម្រុះ, ការជិះរទេះភ្លើងក្នុងល្បឿនលឿនជិះកន្ត្រកខ្សែកាបទស្សនាសម្រស់ធម្មជាតិនៃជ្រលងភ្នំ ក៏ដូចជាទៅកម្សាន្តនៅសួនសត្វខ្លាឃ្មុំដ៏គួរឱ្យស្រឡាញ់ជាដើម។

4. កូរ៉េ : នៅក្នុងប្រទេសកូរ៉េសម្រាប់អាកាសធាតុនាអំឡុងចុងឆ្នាំ វាហាក់ដូចជាមានអាកាសធាតុត្រជាក់ខ្លាំងបន្តិចបើប្រៀបធៀបនឹងអាកាសធាតុនារដូវធ្លាក់ខ្យល់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើនិយាយពីទិដ្ឋភាព និងភាពទាក់ទាញចំពោះប្រទេសកូរ៉េនៅក្នុងរដូវនេះគឺបានអូសទាញនិងស្រូបយកបណ្តាភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើននៅទូទាំងសាកលលោកឱ្យមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។ ដោយឡែកនៅក្នុងឱកាសចុងឆ្នាំ និងមានពិធីបុណ្យជិះស្គីលេងនៅលើព្រិលទឹកកកដែលគេប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅទីលានដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុងរមណីដ្ឋានភ្នំព្រិល (Yong Pyong Ski Resort) ស្ថិតនៅក្បែរឧទ្យានជាតិភ្នំសូរ៉ាក់សាន ឬហៅថាកំពូលភ្នំព្រិលនៅលើជួរភ្នំថាយប៉ាយ ហើយភ្ញៀវទេសចរទាំងអស់អាចទៅកម្សាន្តជាលក្ខណៈគ្រួសារ ឬលក្ខណៈគូស្វាមីភរិយាយ៉ាងសប្បាយរីករាយក្រៃលែង។ បន្ថែមពីនេះក៏អាចបន្តដំណើរទៅទីក្រុងសេអ៊ូលដែលជាមណ្ឌលសេដ្ឋកិច្ចនៃប្រទេសកូរ៉េខាងត្បូង, ទស្សនាព្រះបរមរាជវាំងបុរាណក្យុងបុក, កោះណាមីុ, ព្រះវិហារបុរាណស៊ីញហេង, វិហារណាក់សានសា, ផ្សារទំនើបយេជូ, មជ្ឈមណ្ឌលគីមឈី ដែលជាម្អូបដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េ, ផ្សាររាត្រីម៉ីងតុង, ទៅទស្សនាពិភពបាតសមុទ្រ, រមណីយដ្ឋាន ឡតតេ វើលដ៍ រួមទាំងកន្លែងកម្សាន្តដ៏គួរឱ្យទាក់ទាញជាច្រើនទៀតរាប់មិនអស់។

5. ឥណ្ឌូណេស៊ី : ឥណ្ឌូណេស៊ី គឺជាប្រទេសសមាជិកមួយក្នុងអាស៊ាន ដែលមានអរិយធម៌ចំណាស់ និងជាប្រទេសដែលមានប្រជាជនកាន់សាសនាអីុស្លាមច្រើនជាងគេបំផុតនៅទូទាំងសាកលលោក។ បើនិយាយពីវិស័យទេសចរណ៍វិញ សម្រាប់ប្រទេសឥណ្ឌូណេស៊ី ហាក់មិនសូវខុសពីបណ្តាប្រទេសមួយចំនួនដែលស្ថិតនៅជិតខាងរបស់ខ្លួនឡើយ ពោលគឺអាចមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីឱ្យមកចាប់អារម្មណ៍ទស្សនាតំបន់អច្ឆរិយៈដែលមានប្រាសាទបុរាណអាយុកាលរាប់រយឆ្នាំ រួមជាមួយនឹងតំបន់កម្សាន្តបែបធម្មជាតិ និងបែបកែច្នៃជាច្រើនកន្លែងផងដែរដូចជា ៖ ឧទ្យានជាតិ ប៊ូគីត បារីសាន សេឡាតាន (Bukit Barisan Selatan) កោះស៊ូម៉ាត្រា ឧទ្យានជាតិ ប៊ូគីត បារីសាន សេឡាតានឧទ្យានហ្គូនុង ឡេសឺរ កេរីនស៊ី សេប្លាត (Gunung Leuser Kerinci Seblat) ជាពិសេសតំបន់ព្រៃត្រូពិចដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ទទួលស្គាល់ថាជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ2004។

6. មីយ៉ាន់ម៉ា : សម្រាប់មីយ៉ាន់ម៉ាក៏មានតំបន់អច្ឆរិយៈប្រចាំប្រទេសរបស់ខ្លួនដែរ ដែលក្នុងនោះរួមមានដូចជា ទន្លេអាយើវ៉ាឌីមានប្រវែងជាង2,000 គីឡូម៉ែត្រ, ប្រាសាទឈ្មោះ អាណានដា (Ananda) ដែលមានដំបូលរៀបចំជាជាន់ៗយ៉ាងច្រើន ព្រមជាមួយនឹងរូបសំណាកព្រះពុទ្ធរូបធ្វើពីមាសសុទ្ធ កម្ពស់9ម៉ែត្រចំនួន4អង្គ រួមជាមួយនឹងផ្ទាំងគំនូររាប់រយទៀត ដែលនិយាយពីដំណើរជីវិតរបស់ព្រះអង្គ។ ជាមួយគ្នានេះ ប្រាសាទដែលគួរឱ្យចាប់អារម្មណ៍ដូចគ្នានេះដែរគឺមានប្រាសាទ ស្វេស៊ីហ្គុន (Shwezigon) មានចេតិយមាស ដែលគេនិយាយតគ្នាថាមានផ្ទុកនូវធាតុដងកាំបិត និងព្រះទន្ដ(ធ្មេញ)របស់ព្រះពុទ្ធ។ បន្ថែមពីនេះនៅមានទីក្រុងបុរាណបាហ្គាន ទីក្រុងម៉ានដាឡៃ (Mandalay) ជាពិសេសគឺភូមិសម្បូររុក្ខជាតិមួយហៅថា កាថា (Katha) ដែលអាចដើររុករកដោយថ្មើរជើងយ៉ាងងាយស្រួលនៅពេលលោកអ្នកបានទៅដល់ទីនោះ និងមានប្រជាជនចម្រុះជាតិសាសន៍ ភូមា កាឈីន និងចិន។ ភូមិនេះក៏ជាទីតាំងដ៏ល្បីផងដែរសម្រាប់រឿងប្រលោមលោក Bur-mese Days របស់លោក George Orwell។

7. វៀតណាម : នៅក្នុងប្រទេសជិតខាង ដែលនៅទិសខាងកើតនៃព្រះរាជាណាចក្រកម្ពុជាមួយនេះក៏មានតំបន់កម្សាន្តច្រើនស្អេកស្កះមិនចាញ់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ីដែរ។ ប៉ុន្តែសម្រាប់តំបន់ទេសចរណ៍ដែលល្បីឈ្មោះជាងគេ និងតែងទទួលបានភ្ញៀវយ៉ាងក្រាសក្រែលនាឱកាសចុងឆ្នាំនេះ គឺក្រុងដាឡាត់។ ដាឡាត់ គឺជាទីក្រុងដ៏ល្បីឈ្មោះមួយកន្លែងដែលត្រូវបានគេរកឃើញកាលពីអំឡុងសតវត្សរ៍ទី19 ស្ថិតនៅក្នុងទឹកដីនៃខេត្តឡាំដុង និងជាតំបន់ភ្នំមានរយៈកម្ពស់ប្រមាណ1,500ម៉ែត្រពីនេវ៉ូទឹកសមុទ្រ ដោយមានមនុស្សរស់នៅប្រមាណជាង20ម៉ឺននាក់ ប៉ុន្តែអាចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តច្រើនជាងប្រជាជនក្នុងស្រុករហូតដល់ប្រមាណជាង10%។ លោកអ្នកអាចចំណាយពេលធ្វើដំណើរប្រមាណជាង4ម៉ោង ដើម្បីទៅដល់គោលដៅខាងលើដោយផ្ដើមចេញពីទីក្រុងហូជីម៉ិញនៃប្រទសវៀតណាម ឆ្លងកាត់តំបន់កម្សាន្តញ៉ាត្រាង។ នៅទីនេះក្រៅពីមានអាកាសធាតុត្រជាក់ល្អបែបធម្មជាតិ និងលម្អសោភ័ណ្ឌភាពទូទាំងតំបន់ទៅដោយសម្រស់នៃចំការផ្កាដែលត្រូវបានគេរៀបចំកែច្នៃយ៉ាងស្រស់ស្អាតពេញមួយឆ្នាំ ថែមទាំងមានធនធានធម្មជាតិយ៉ាងសម្បូរបែបមិនចាញ់តំបន់កម្សាន្តនៅតាមប្រទេសមួយចំនួនទៀតលើសាកលលោកនោះឡើយ ដែលក្នុងនោះរួមមានដូចជារុក្ខជាតិតូចធំដុះព្រោងព្រាតពណ៌ខៀវស្រងាត់ មានបឹងធម្មជាតិ តំបន់ទឹកជ្រោះ ជ្រលងភ្នំ និងសំណង់ទួអេហ្វហ្វែលជាដើម៕


ពិរោះមិនធម្មតា! «សុំទោសកំពង់ចាម» បទថ្មីពី ហាស់ សំអាត
ពិតជានឹកស្មានមិនដល់ដែលលោក ហាស់ សំអាត ដែលក្លាយជាតារាម្នាក់នៅផលិតកម្មថ្មីមានឈ្មោះថាអាណាចក្រពលករស្រាប់តែពេលចេញ MVបទចម្រៀង «សុំទោសកំពង់ចាម» មានការចូលទៅស្តាប់និងទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គមយូធូប។ នេះជាការបើកឆាករបស់ផលិតកម្មប្រកបដោយការសង្ឃឹមព្រោះផលិតកម្មទាំងមូលជ្រោមជ្រែងពីពលករកូរ៉េដែលចូលចិត្តសិល្បៈ។
បទចម្រៀង «សុំទោសកំពង់ចាម» មួយនេះបានឆក់យកមនោរម្មណ៍អ្នកស្តាប់ច្រើនព្រោះនិយាយពីស្នេហាបែបយុវវ័យ ដែលមិនសមប្រកប ព្រោះតែមានការ រារាំងពីឱពុកម្តាយខាងប្រុស បានធ្វើអោយនារីជាដៃគូ គិតខ្លី ចង់សម្លាប់ខ្លួន។ ម្ល៉ោះហើយបានធ្វើឲ្យបទក្លាយជាប្រធានបទថ្មីមួយទៀតជុំវិញស្នេហាយុវវ័យ។ ដោយសារតែការខិតខំខ្លាំងពីក្រុមការងារផលិតកម្មត្រូវបាននាំគ្នាគិតគូរកអ្វីដែលថ្មីល្អជូនអ្នកគាំទ្រ។
លោក ហាស់ សំអាត បានឲ្យដឹងថាបទខាងលើទាំងបច្ចេកទេសនិងសំឡេងមានភាពរំលេចឡើង។ ផលិតកម្មនឹងពួតដៃគ្នាកសាងសមិទ្ឋិផលឲ្យល្អដោយព្យាយាមតាក់តែងនិពន្ឋបទថ្មីៗទំនុកភ្លេងល្អៗជាស្នាដៃកូនខ្មែរមិនចម្លងពីគេឡើយនេះជាគោលដៅរបស់ផលិតកម្មអាណាចក្រពលករ។ យើងរំពឹងថាពុកម៉ែបងប្អូជួយគាំទ្រជាបន្តទៀតដើម្បីជាកម្លាំងចិត្ត។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://www.youtube.com/watch?v=Vg-57Hf2ibk&feature=share








