Category: សង្គម និងសេដ្ឋកិច្ច

  • ស្ងាត់​ៗ​!​ ​កាស​ឥត​ខ្សែ​ ​1ទៀត​ ​Apple​ ​តម្លៃ​ ​250ដុល្លារ​កាត់បន្ថយ​សំឡេង​រំខាន​ ​ស្ដាប់​ចម្រៀង​បាន​ ​24ម៉ោង​ ​

    ស្ងាត់​ៗ​!​ ​កាស​ឥត​ខ្សែ​ ​1ទៀត​ ​Apple​ ​តម្លៃ​ ​250ដុល្លារ​កាត់បន្ថយ​សំឡេង​រំខាន​ ​ស្ដាប់​ចម្រៀង​បាន​ ​24ម៉ោង​ ​

    ​រំលង​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ប្រកាស​ចេញ​កាស​ ​AirPods​ ​Pro​ ​ដែល​ជា​កាស​ឥត​ខ្សែ​ ​1ប្រភេទ​ទៀត​ក្នុង​ស្រឡាយ​ ​AirPods​ ​ដែល​មានតម្លៃ​ផ្លូវការ​ ​250ដុល្លារ​។​ ​មុខងារ​សំខាន់​លើ​ ​AirPods​ ​Pro​ ​គឺ​មុខងារ​ទប់​សំឡេង​រំខាន​ ​ការ​ឌីហ្សាញ​ធន់​នឹង​ទឹក​កម្រិត​ ​IPX4​ ​និង​មុខងារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​។​

    ​ថាមពល​ថ្ម​របស់​ ​AirPods​ ​Pro​ ​គឺ​ស្រដៀងនឹង​ ​AirPods​ ​ដែរ​។​ ​ពេល​បើកមុខ​ងារ​ទប់​សំឡេង​រំខាន​ ​លោកអ្នក​អាច​ស្ដាប់​ចម្រៀង​បាន​ ​4ម៉ោង​ ​និង​បាន​ ​5ម៉ោង​ពេល​បិទមុខ​ងារ​នេះ​។​ ​បើ​និយាយ​ទូរស័ព្ទ​ ​គឺ​ទប់ទល់​បាន​ ​3.5ម៉ោង​។​ ​ប្រអប់​កាស​ ​អាច​ផ្ដល់​ថាមពល​ថ្ម​បន្ថែម​បាន​ ​ដែល​អាច​ដំឡើង​រយៈពេល​ស្ដាប់​ចម្រៀង​ដល់​ ​24ម៉ោង​ ​និង​ការ​និយាយ​ទូរស័ព្ទ​បាន​ ​18ម៉ោង​។​ ​ប្រអប់​កាស​នេះ​ដែរ​ ​គឺ​អាច​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ​បាន​។​

    ​កាស​ ​AirPods​ ​Pro​ ​នេះ​ក៏​មាន​ ​Pressure​ ​Sensitive​ ​ដែល​លោកអ្នក​អាច​ច្របាច់​វា​ដើម្បី​ដំណើរការ​មុខងារ​មួយចំនួន​បាន​។​ ​លោកអ្នក​អាច​ចុច​ឱ្យ​ជាប់​ដើម្បី​ប្ដូរ​ពីមុខ​ងារ​ទប់​សំឡេង​ទៅ​ ​Transparency​ ​Mode​ ​និង​អាច​ចុច​ ​1ដង​ដើម្បី​ចាក់​ចម្រៀង​ ​ឬ​ផ្អាក​។​ ​ចុច​ ​2ដង​ដើម្បី​ប្ដូរ​បទចម្រៀង​ទៅមុខ​ ​និង​ចុច​ ​3ដង​ដើម្បី​ប្ដូរ​ថយក្រោយ​វិញ​៕​





  • ធារី​ ​ចន្ថា​ប៊ី​ន​ ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​រដូវ​កាល​ក្រោយ​?​

    ធារី​ ​ចន្ថា​ប៊ី​ន​ ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​រដូវ​កាល​ក្រោយ​?​

    ក្រោយពី​បាត់មុខ​មួយ​រយៈ​ដោយ​បញ្ហា​របួស​ ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​កណ្តាល​របស់​ក្លិប​ ​Terrenganu​ ​ហាក់​មិនសូវ​បាន​បង្ហាញខ្លួន​ឡើយ​នៅក្នុង​ការប្រកួត​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​បើ​ទោះបីជា​ខ្លួន​បាន​ជាសះស្បើយ​ពីរ​បួស​ ​100​%​ ​ហើយក៏​ដោយ​។​

    ​ហើយ​បើ​ក្រឡេកមក​មើល​នៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​មួយ​នេះ​វិញ​ ​ក្នុង​ពានរង្វាន់​មួយ​ក្រោយពី​បញ្ចប់​លី​ក​កំពូល​ ​គឺ​មិនឃើញ​មានឈ្មោះ​របស់​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង​មួយ​នេះ​ឡើយ​ ​ហើយ​លេខ8​ ​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​ពាក់​ ​ត្រូវ​បាន​ពាក់​ដោយ​កីឡាករ​មិត្ត​រួម​ក្រុម​ម្នាក់​ជំនួស​ទៅវិញ​។​

    ​ទាំងអស់​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ ​ធារី​ ​ក៏ដូចជា​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហាក់​មានការ​ព្រួយបារម្ភ​ពីអ​នាគ​ត​របស់​កីឡាករ​កម្ពុជា​តែម្នាក់​គត់​ដែល​ប្រកប​អាជីព​នៅ​ក្រៅប្រទេស​រូប​នេះ​ ​ខណៈ​ដែល​កុងត្រា​របស់​កីឡាករ​អាស៊ាន​នៅក្នុង​ក្លិប​លី​ក​កំពូល​ម៉ាឡេស៊ី​មួយ​នេះ​ ​នៅសល់​ប្រមាណ​តែ​ជាង​ ​2ខែ​ទៀត​តែប៉ុណ្ណោះ​៕​


  • លោក​ ​Lee​ ​ទទូច​ឱ្យ​ក្លិប​ប្រគល់​ ​Nguyeng​ ​Con​ ​Phuong​ ​មកវិញ​

    លោក​ ​Lee​ ​ទទូច​ឱ្យ​ក្លិប​ប្រគល់​ ​Nguyeng​ ​Con​ ​Phuong​ ​មកវិញ​

    ​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​របស់​វៀតណាម​ ​Nguyeng​ ​Con​ ​Phuong​ ​ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ ​Sin​-​Truiden​ ​VV​ ​នៃ​លី​ក​កំពូល​បែលហ្ស៊ិក​ ​ស្ទើរតែ​មិនទាន់​បាន​បង្ហាញខ្លួន​នៅ​លើ​ទីលាន​នៅឡើយ​ទេ​ ​ខណៈ​ដែល​ការប្រកួត​របស់​លី​ក​មួយ​នេះ​ដំណើរការ​ស្ទើរតែ​បាន​ពាក់កណ្តាល​រដូវ​កាល​ទៅ​ហើយ​។​

    ​ក្នុង​នោះ​ដែរ​លោក​ ​Lee​ ​Teahoon​ ​អតីត​គ្រូបង្វឹក​ដែល​ដឹកនាំ​កម្ពុជា​បាន​ជោគជ័យ​បំផុត​នោះ​បាន​ថ្លែង​ថា​ ​លោក​ចង់ឱ្យ​កីឡាករ​ ​Nguyeng​ ​Con​ ​Phuong​ ​ត្រលប់​មកលេង​នៅ​ក្លិប​របស់​លោក​ ​Houng​ ​Anh​ ​Gia​ ​Lai​ ​នៅក្នុង​ប្រទេស​វៀតណាម​វិញ​ ​ដោយ​ក្នុង​នោះ​លោក​ក៏បាន​និយាយ​ដែរ​ថា​ ​លោក​បាន​ទាក់ទង​ទៅកាន់​ប្រធាន​ក្លិប​រួចហើយ​ដើម្បី​ស្នើសុំ​ចរចា​យក​កីឡាករ​រូប​នេះ​មកវិញ​។​

    ​គួរ​រំឭក​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​ជា​កីឡាករ​ដ៏​ល្បី​មួយ​រូប​របស់​វៀតណាម​ ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​បរ​ទេស​ធំៗ​ជាច្រើន​ដូចជា​ ​កូរ៉េ​ខាងត្បូង​ ​បែលហ្ស៊ិក​ ​និង​ធ្លាប់​ហ្វឹកហាត់​នៅ​ក្លិប​ល្បី​ៗ​ជាច្រើន​នៅ​អឺរ៉ុប​ទៀតផង​៕​


  • ខ្លាំង​ផស់​គេ​មែន​!​ ​លី​ក​កំពូល​ថៃ​ ​គ្រាន់តែ​ ​Top​ ​Scorer​ ​ទទួល​បាន​ ​1ម៉ឺន​ដុល្លា​

    ខ្លាំង​ផស់​គេ​មែន​!​ ​លី​ក​កំពូល​ថៃ​ ​គ្រាន់តែ​ ​Top​ ​Scorer​ ​ទទួល​បាន​ ​1ម៉ឺន​ដុល្លា​

    ​កីឡាករ​ខ្សែប្រយុទ្ធ​ ​Ekanit​ ​Panya​ ​របស់​ក្លិប​បាល់ទាត់​ ​Chaingrai​ ​United​ ​ដែល​ជា​ជើងឯក​លី​ក​កំពូល​ថៃ​បាន​ឈ្នះ​ពាន​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​ក្នុង​លី​ក​កំពូល​ថៃ​ ​រដូវ​កាល2019​ ​នេះ​។​

    ​រកបាន​ត្រឹមតែ​ ​10គ្រាប់​ក្នុង​ការប្រកួត​សរុប​ចំនួន​ ​30ប្រកួត​ឱ្យ​ក្រុម​ ​Chaingrai​ ​United​ ​កីឡាករ​វ័យ20ឆ្នាំ​រូប​នេះ​ ​បាន​ទទួល​ប្រាក់​រង្វាន់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ថៃ​ ​ចំនួន​ ​30ម៉ឺន​បាត​ ​(​ប្រហែលជា​ ​1ម៉ឺន​ដុល្លា​។​

    ​ឯ​ក្នុង​ក្រុមជម្រើសជាតិ​ថៃ​វិញ​ ​Ekanit​ ​Panya​ ​បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ពូល​ ​G​ ​ក្នុង​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​ដោយ​បាន​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​អារ៉ាប់រួម​ ​ទាំង​ដែល​ក្រុមដំរី​សឹក​ថៃ​ ​មិនដែល​មាន​ប្រវត្តិ​ធ្លាប់ស្គាល់​រសជាតិ​ឈ្នះ​លើ​ក្រុម​ខ្លាំង​មួយ​នេះ​ឡើយ​៕​


  • មក​ដឹងពី​អាហារ​មួយចំនួន​ ដែល​មិន​គួរ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​

    មក​ដឹងពី​អាហារ​មួយចំនួន​ ដែល​មិន​គួរ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​

    តាមពិត​យើង​មិន​ចង់​ណែនាំ​ឱ្យ​លោកអ្នក​ទទួលទាន​ជាតិ​គ្រឿងស្រវឹង​ច្រើនពេក​នោះ​ទេ​ ព្រោះ​គ្រឿងស្រវឹង​ងាយ​នឹង​ធ្វើ​ឱ្យ​ខូចសុខភាព​ និង​ប្រព័ន្ធ​ការ​ចងចាំ​ខ្លាំង​ណាស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​យកចិត្ត​ទុកដាក់​ពី​ការថែទាំ​សុខភាព​ ហើយ​ត្រូវ​ទទួលទាន​គ្រឿងស្រវឹង​ខណៈ​មាន​ពិធីជប់លៀង​ ពិធី​មង្គលការ​នានា​នោះ​ អ្នក​គួរតែ​ដឹងពី​អាហារ​ និង​បរិមាណ​ជាតិ​ស្រវឹង​ដែល​ត្រូវ​ទទួលទាន​ ដែល​មិន​បំផ្លាញ​ដល់​សុខភាព​។ មាន​អាហារ​មួយចំនួន​ដែល​ត្រូវ​បាន​អ្នកជំនាញ​សុខភាព​អះអាង​ថា​ ទទួលទាន​លាយ​ជាមួយ​គ្រឿងស្រវឹង​ នឹង​បណ្ដាល​ឱ្យ​អ្នក​ខូច​ថ្លើម​ ហើយ​ចុះ​ខ្សោយ​អង់​ទី​ករ​ការពារ​ជំងឺ​។ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន​អំពី​អាហារ​គួរ​ចៀសវាង​ខណៈ​ពេល​ទទួលទាន​គ្រឿងស្រវឹង​។

    1. អាហារ​មាន​រសជាតិ​ប្រៃ​
    អាហារ​មាន​រសជាតិ​ប្រៃ​ដូចជា​ គ្រឿងក្លែម​ ​;ប្រភេទ​បុក​ គឺ​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកទទួល​នូវ​សូដ្យូម​ច្រើន​។ ធាតុ​សូដ្យូម​ធ្វើ​ឱ្យ​អ្នក​ស្រេកទឹក​ ​;នោះ​វា​អាច​ធ្វើ​ឱ្យ​អ្នកទទួល​ទាន​គ្រឿងស្រវឹង​ក្នុង​បរិមាណ​ច្រើនឡើង​ដោយ​អចេតនា​។ ដើម្បី​កែ​ប្រែ​បញ្ហា​នេះ​ អ្នក​គួរតែ​កុំ​ប្រើ​អំបិល​ជាមួយ​គ្រឿង​ក្លែម​ ហើយ​គួរតែ​ប្រើ​បន្លែ​លាយ​ជាមួយ​ឱ្យ​បាន​ច្រើនជាង​សាច់​ទើប​ល្អ​។

    2. អាហារ​មាន​រសជាតិ​ជូរ​
    គ្រឿងក្លែម​ដែល​ប្រើ​ផ្លែក្រូច​ដូចជា​ ភ្លា​ ទឹកត្រី​បុក​ និង​ជ្រក់​ជាដើម​នោះ​ បើ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​ ឬជាតិ​អាកុល​ អាច​បណ្ដាល​ឱ្យ​កើត​ជំ​ងឺ​សន្លាក់​ហ្កោ​ត។ ជំងឺ​នេះ​មិន​ត្រឹមតែ​វាយ​ប្រហារ​ចំពោះ​សន្លាក់​នោះ​ទេ​ វា​ក៏​ធ្វើ​ឱ្យ​ឆ្អឹង​របស់​មនុស្សយើង​ងាយ​ពុក​ថែមទៀត​ផង​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ អ្នក​គួរតែ​ចៀសវាង​ពី​ការ​ទទួលទាន​បែបនេះ​ ព្រោះថា​ មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព​ខ្លាំង​ណាស់​។

    3. នំប៉័ង​
    ក្នុងករណី​ដែល​ទទួលទាន​ស្រា​បៀរ​ជាមួយ​នំប៉័ង​ នោះ​អ្នក​ត្រូវ​ដឹង​ថា​ នំបុ័ង​ និង​ស្រា​បៀរ​ត្រូវ​បាន​ផលិត​ចេញពី​ដំបែ​ទាំងពីរ​។ អាហារ​ដែល​ធ្វើ​អំពី​ដំបែ​អាច​បណ្តាល​ឱ្យ​ហើមពោះ​ ឬរំលាយ​អា​ហារ​មិនបាន​ល្អ​។ អ្នក​អាច​នឹង​កើត​អាការ​ ចុក​ឆ្អល់​ រាក​មួល​ តឹងណែន​ក្នុង​ពោះ​ និង​មាន​ខ្យល់​ក្នុង​ពោះវៀនធំ​ជាដើម​។

    4. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​
    ភេសជ្ជៈ​គ្មាន​រូបមន្ត​ជាតិ​ស្ករ​ដែល​មនុស្សជា​ច្រើន​ប្រើជា​គ្រឿង​លាយ​ជាមួយ​ស្រា​ក្រឡុក​ ក៏​មាន​គ្រោះថ្នាក់​ដែល​ ខណៈ​ដែល​អ្នកទទួល​ទាន​ស្រា​លើសកម្រិត​កំណត់​។ គ្រឿង​ទាំងពីរ​នេះ​ផ្សំ​ចូលគ្នា​បង្កើត​បាន​ជា​ កាបូន​នៅក្នុង​ឈាម​ ដែល​ធ្វើ​ឱ្យ​សរសៃឈាម​រួម​ត្បៀត​ ហើយ​ប្រព័ន្ធ​លំ​ហូរឈាម​ទៅកាន់​បេះដូង​ក៏​កាន់តែ​យឺត​ផង​ដែរ​។ ហានិភ័យ​នោះ​គឺ​ អ្នក​នឹង​ប្រឈមមុខ​ជា​មួយ​ជំងឺលើសឈាម​ និង​ជំងឺបេះដូង​ជាដើម​។

    5. អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
    ជា​ការពិត​ណាស់​ ប្រសិនបើ​អ្នកទទួល​ទាន​ស្រា​ក្លែម​ជាមួយ​អាហារ​បំពង​ស្រួយ​ៗ ឬអាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ វា​អាច​បណ្ដាល​ឱ្យ​រាងកាយ​របស់​អ្នក​ផលិត​អង់ស៊ីម​ដែល​លើកកម្ពស់​ដល់​ការ​ស្រូប​យកជាតិ​ខ្លាញ់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿងស្រវឹង​ យកល្អ​កុំ​ទទួល​អាហារ​មួយ​ប្រភេទ​នេះ​ឱ្យ​សោះ​ វា​នឹងអាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ ហើយ​ធ្វើ​ឱ្យ​ខូច​ថ្លើម​ថែមទៀត​។

    6. ការ៉ុត​
    មាន​មនុស្សជា​ច្រើន​ជឿជាក់​ថា​ ការ​ទទួល​ទាន​ទឹក​ការ៉ុត​ធ្វើ​ឱ្យ​ត្រជាក់​ដល់​ថ្លើម​ សួត​ និង​ល្អ​សម្រាប់​ក្រពះ​។ តែ​ទោះជាយ៉ាងណា​តាម​ការ​សិក្សា​ជាច្រើន​បង្ហាញថា​ ជាតិ​ Carotene​ នៅ​ក្នុង​ការ៉ុត​ពេល​ដែល​បញ្ចូលជាមួយ​នឹង​គ្រឿង​ស្រវឹង​នឹង​ផលិត​ទៅជា​ជាតិពុល​ ដែល​បង្ក​គ្រោះ​ថ្នាក់​ ហើយ​ជាតិពុល​នឹង​កើនឡើង​ទ្វេដង​ប្រសិន​បើ​វាទ​ទួល​រង​នូវ​សម្ពាធ​គ្រឿងស្រវឹង​ច្រើន​។

    7. ប៉េងប៉ោះ​
    ប៉េងប៉ោះ​មាន​ផ្ទុក​អាស៊ីត​ Tannic​ អាចប​ង្កើត​នៅក្នុង​ក្រ​ពះ​បណ្តោល​ឱ្យ​ស្ទះ​ពោះវៀន​ ពិបាក​រំ​លាយ​នៅ​អំឡុង​ពេល​ទទួលទាន​ស្រា​បៀរ​ និង​ស្រា​ចូល​ទៅជាមួយ​គ្នា​។ ហេតុនេះ​ហើយ​ពេល​ដែល​អ្នកទទួល​ទាន​គ្រឿងស្រវឹង​ អ្នក​គួរតែ​ទទួល​ទាន​អាហារ​នេះ​ឱ្យ​មាន​ដែន​កំណត់​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រព័ន្ធ​រំលាយអាហារ​។

    8. សាច់គោ​
    សាច់គោ​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​កម្រិតខ្ពស់​សម្រាប់​រាងកាយ​ ខណៈ​ដែល​ស្រា​មាន​សារធាតុ​ក្តៅ​ នៅពេល​ដែល​របស់​ទាំងពីរ​មុខ​នេះ​ បញ្ចូល​គ្នា​នាំ​ឱ្យ​មាន​បញ្ហា​ទល់លាមក​ ភ្នែក​ក្រហម​… ព្រមទាំង​មានផល​ប៉ះពាល់​មួយចំនួន​ទៀត​ដល់​សុខភាព​ផង​ដែរ​។

    9. បារី​
    បុរស​ជាច្រើន​ បាន​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​បណ្តើរ​ ជក់បារី​បណ្តើរ​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ ការ​សេព​គ្រឿងស្រវឹង​រួមផ្សំ​ជា​មួយ​នឹង​ការ​ជក់បារី​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ថ្លើម​ប៉ុណ្ណោះទេ​ ថែមទាំង​ធ្វើ​ឱ្យ​កើតជំងឺ​មហារីក​បំពង់​កថែមទៀត​។ អាស្រ័យហេតុ​នេះ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ដល់​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​ អ្នក​គួរតែ​ចៀស​វាង​ឱ្យ​បាន​៕

  • Miss​ ​Planet​ ​International ​ជនជាតិ​ថៃ​ ​កញ្ញា​ ​ម៉ា​រី​សា​ ​ផុន​ធី​រ៉ាត់​ ​គាំទ្រ​បំពង់បឺត​ខ្មែរ​ធ្វើ​ពីដើម​ស្លឹកគ្រៃ​

    Miss​ ​Planet​ ​International ​ជនជាតិ​ថៃ​ ​កញ្ញា​ ​ម៉ា​រី​សា​ ​ផុន​ធី​រ៉ាត់​ ​គាំទ្រ​បំពង់បឺត​ខ្មែរ​ធ្វើ​ពីដើម​ស្លឹកគ្រៃ​

    ​បវរកញ្ញា​ ​ភពផែន​ដី​លេខ២អន្តរជាតិ​ ​Miss​ ​Planet​ ​International ​ជនជាតិ​ថៃ​ ​កញ្ញា​ ​ម៉ា​រី​សា​ ​ផុន​ធី​រ៉ាត់​ ​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ការចូលរួម​លើកស្ទួយ​ការកាត់បន្ថយ​ប្លា​ស្ទីក​ ​និង​ថែ​ទាំង​បរិស្ថាន​បៃតង​។​ ​បវរកញ្ញា​រូប​នេះ​បាន​ចូលរួម​ដាំ​ដើម​កូន​ក្រញូង​ប្រមាណ២០០ដើម​ ​នៅ​តំបន់​ប្រាសាទបន្ទាយ​ ​តែ​ក៏បាន​ស្វែងយល់​ពី​របៀប​បង្កើត​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ ​និង​ពី​ការផលិត​សំណល់​មិន​រលាយ​ ​ដើម្បី​បរិស្ថាន​ពី​អ្នកជំនាញ​ខ្មែរ​ផង​ដែរ​។​ ​កញ្ញា​បាន​អះអាង​ថា​ ​នឹង​យក​បទពិសោធន៍​ ​ដែល​ទទួល​បាន​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ ​ម៉េ​ម័រ​ ​រី​សត​ ​&​ ​ស្ប៉ា​ ​នៅ​សៀមរាប​នោះ​ ​យក​ទៅ​ចែកចាយ​នៅ​ពិភពលោក​ ​ជាពិសេស​គឺ​នៅ​ប្រទេស​ថៃ​របស់​នាង​តែម្ដង​។​ ​

    ​បន្ទាប់ពី​ទទួល​បានការ​ណែនាំ​ ​ពី​របៀប​ធ្វើ​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ ​ជំនួស​អោយ​ការប្រើ​បំពង់បឺត​ទុយោ​ជ័រ​ ​និង​ទទួល​បានការ​ណែនាំ​ពី​របៀប​ផលិត​ភេសជ្ជៈ​ពី​បន្លែ​ ​និង​ផ្លែឈើ​ធម្មជាតិ​ ​នៅ​ក្នុង​ម៉េ​ម័រ​ ​រី​សត​ ​&​ ​ស្ប៉ា​ ​កញ្ញា​ ​ម៉ា​រី​សា​ ​បវរកញ្ញា​ថៃ​អន្តរជាតិ​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា​ ​គឺជា​លើក​ទី១​ ​ដែល​កញ្ញា​ ​ទទួល​បាន​ឱកាស​ស្វែងយល់​ដូច្នេះ​ ​ជាពិសេស​គឺ​ការបង្កើត​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ ​ដែល​ជា​ការ​ជំនួស​ឱ្យ​ការកាត់បន្ថយ​បំពង់បឺត​ប្លា​ស្ទីក​។​ ​នាង​កាន់តែ​សប្បាយចិត្ត​នៅពេល​អ្នកជំនាញ​ពី​ការផលិត​ភេសជ្ជៈ​សុខភាព​ ​និង​បំពង់បឺត​ពីដើម​ស្លឹកគ្រៃ​ដោយ​ធម្មជាតិ​របស់​ខ្មែរ​ ​បង្ហាត់បង្រៀន​អោយ​នាង​ចេះ​នៅក្នុង​ថ្ងៃ​នោះ​។​ ​

    ​លោក​ ​សេង​ ​សេរី​វុឌ្ឍ​ ​ប្រធាន​ទីផ្សារ​ ​ម៉េ​ម័រ​ ​រី​សត​ ​&​ ​ស្ប៉ា​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារ​សណ្ឋាគារ​ ​និង​ភោជនីយ​ដ្ឋាន​ម៉េ​ម័រ​ ​មាន​អ្នកឯកទេស​ពី​ការផលិត​អាហារ​ ​និង​ភេសជ្ជៈ​ ​ដែល​មានគុណ​ប្រយោជន៍​ពី​ធម្មជាតិ​ ​ទើប​អ្នកជំនាញ​ប្រចាំ​ម៉េ​ម័រ​ ​រៀបចំ​បទ​បង្ហាញ​ដើម្បី​ភ្ញៀវ​ ​និង​កញ្ញាឯក​ថៃ​ ​យល់ដឹង​ពី​ចំណេះ​ទាំងនោះ​។​ ​ម៉េ​ម័​រទាំង​មូល​ក៏​មាន​គោលការណ៍​មិន​ប្រើ​បំពង់បឺត​ប្លា​ស្ទីក​ផង​ដែរ​ ​ទើប​ផ្ដល់​ជូន​អ្នកជំនាញ​ឱ្យ​បង្ហាត់​កញ្ញាឯក​ថៃ​។​ ​លោក​ថា​ ​ម៉េ​ម័រ​ ​ជាទី​តាំង​មួយ​ដែល​តែង​គិតគូរ​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​គ្រប់​ជំហាន​ ​ទាំង​ការប្រើ​ប្រាស់​បន្លែ​បៃតង​ ​ការពិនិត្យ​ទឹក​ទទួលទាន​របស់​ភ្ញៀវ​ប្រចាំ​ហាង​រាល់២ខែ​ម្ដង​ ​និង​ការកែច្នៃ​សំណល់​កែង​ ​និង​ដប​ជា​ខ្សាច់​ជាដើម​ ​ដោយមាន​ដៃគូ​ពី​អង្គការ​មួយ​ជួយ​ផ្នែក​បច្ចេកទេស​។​ ​​គួរ​បញ្ជាក់​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​នោះ​ ​មានការ​ដឹកនាំ​ដោយ​ ​លោកស្រី​ ​ហាយ​ ​តារា​ ​និង​ ​អ្នកស្រី​ ​ហា​លី​អាមីន​ ​សហ​អគ្គ​នាយិកា​ ​Miss​ ​Planet​ ​International​ ​លោកជំទាវ​ ​ម៉ម​ ​ចាន់​ចំប៉ា​ ​អនុ​ការិយាល័យ​និ​តិ​វិធី​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ក្រសួងមហាផ្ទៃ​ ​និង​ដៃគូ​សហការ​មួយចំនួន​ទៀត​៕​

  • មិន​សរសើរ​មិនបាន​!​!​ ​គូស្នេហ៍​ភេទ​ដូចគ្នា​កក្រើក​ពិភព​សិល្បៈ​ ​តារា​សម្ដែង​ ​ចៅ​ខ្មែរ​ ​បាន​តស៊ូ​ក្នុង​ជីវិត​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡា​ញន៍​ ​

    មិន​សរសើរ​មិនបាន​!​!​ ​គូស្នេហ៍​ភេទ​ដូចគ្នា​កក្រើក​ពិភព​សិល្បៈ​ ​តារា​សម្ដែង​ ​ចៅ​ខ្មែរ​ ​បាន​តស៊ូ​ក្នុង​ជីវិត​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡា​ញន៍​ ​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មិនថា​ស្រទាប់​មហាជន​ ​និង​ ​អ្នកលេង​ហ្វេ​សប៊ុ​ក​នោះ​ទេ​ ​ស្ទើរតែ​យល់ឃើញ​បែបនេះ​ ​បន្ទាប់ពី​តារា​សម្ដែង​ ​ចៅ​ខ្មែរ​ ​កែប្រែ​ការរិះគន់​ឱ្យ​ក្លាយជា​ការ​កោតសរសើរ​ ​ជាមួយនឹង​ភាពរឹងមាំ​នៃ​ចំណង​ស្នេហ៍​ ​ហើយ​អាច​ផ្លាស់ប្ដូរ​ជីវភាព​ឱ្យ​ក្លាយជា​មនុស្សម្នាក់​ថ្មី​ ​ដែល​មាន​ជីវភាព​ល្អ​តែមួយ​រយៈ​ខ្លី​។​ ​ខុសពី​ការយល់ឃើញ​ថា​ ​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ ​គឺ​គ្មាន​អនាគត​ ​ប៉ុន្តែ​ចៅ​ខ្មែរ​ ​បែរជា​ចាប់ដៃ​ជាមួយ​ ​លោក​ ​ខុន​ ​ខេ​មរិន្ទ​ ​ជា​ស្វាមី​រកស៊ី​អន​ឡាញ​ ​តាំងពី​បាតដៃ​ទទេ​ ​ហើយ​ក្លាយជា​អ្នកជំនួញ​ធំ​ម្នាក់​ ​ក្នុងចំណោម​អ្នករក​ស៊ី​តាម​ប្រព័ន្ធ​មួយ​នេះ​។​

    ​តួសម្ដែង​ប្រុស​ក្នុង​រឿង​ ​«​ ​ម៉ាដាម​អាប​ ​»​ ​រូប​នេះ​បាន​ប្រែខ្លួន​ពី​អ្នកលក់​ផលិតផល​ធម្មតា​ ​ក្លាយជា​អ្នកនាំ​ចូល​ផ្ដាច់មុខ​ផលិត​ផល​ឡេ​ ​និង​ ​ផលិតផល​ថែរក្សា​សម្រស់​ម្នាក់​យ៉ាង​ល្បីឈ្មោះ​នា​ពេល​បច្ចុប្បន្ន​ ​ខណៈ​ដែល​ផេ​ក​ចៅ​ខ្មែរ​ផ្សារ​របស់​លោក​ ​ស្ទើរ​មិន​មាន​អ្នកជំនួញ​អន​ឡាញ​ ​និង​អ្នក​និយម​ហ្វេ​សប៊ុ​កណា​ម្នាក់​ ​មិន​ស្គាល់​នោះ​ឡើយ​។​ ​លោក​ត្រូវ​គេ​ឃើញ​ជោគជ័យ​លើ​ជំនួញ​នេះ​ ​បន្ទាប់ពី​លោក​មិនគ្រាន់​តែ​ជា​អ្នកនាំ​ចូល​ផ្ដាច់មុខ​ផលិតផល​ម៉ាក​ ​CK​ ​Magic​ ​មក​លក់​នោះ​ទេ​ ​ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​អ្នកឯកទេស​ថៃ​ ​បណ្ដុះបណ្ដាល​ឱ្យ​ក្លាយជា​អ្នក​ផ្សំ​រូបមន្ត​លាយ​ឡេ​ ​និង​យល់ដឹង​ច្បាស់លាស់​ពី​គុណប្រយោជន៍​នៃ​ផលិតផល​សម្រស់​ដែល​លោក​ធ្វើអាជីវកម្ម​នោះ​ ​ខុសពី​អ្នកជំនួញ​អន​ឡាញ​ភាគច្រើន​។​ ​

    ​មកទល់​ពេលនេះ​ ​ចៅ​ខ្មែរ​ ​បាន​ធ្វើ​ឱ្យ​ផលិតផល​ ​CK​ ​Magic​ ​ក្លាយជា​ផលិតផល​វ៉ា​ដាច់​លើ​ទីផ្សារ​អន​ឡាញន៍​ ​ដោយ​ក្នុង​មួយ​ខែៗ​ ​ត្រូវ​គេ​ប៉ាន់ស្មាន​អាច​រកបាន​ចំណូល​មិន​ក្រោម​ម៉ឺន​ដុល្លារ​នោះ​ទេ​ ​ចាប់តាំងពី​ផលិតផល​គ្រប់​ម៉ាក​របស់​លោក​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ​ក្រសួងសុខាភិបាល​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ហើយ​លោក​បាន​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​អោយ​មានការ​ពេញនិយម​ក្នុង​ស្រទាប់​មហាជន​។​ ​ចៅ​ខ្មែរ​ ​ទទួលស្គាល់​ថា​ ​មុខ​ជំនួញ​អន​ឡា​ញន៍​ ​និង​ ​ជីវិត​ស្នេហា​ភេទ​ដូចគ្នា​ ​កាន់តែ​មានជោគ​ជ័យ​ ​បើ​ទោះជា​មានទាស់​មាត់​គ្នា​ខ្លះ​ ​មិន​ខុសពី​ប្ដី​ប្រពន្ធ​ប្រុសស្រី​មួយចំនួន​។​ ​លោក​ថាម​កទល់​ពេលនេះ​ ​ប្ដី​ប្រពន្ធ​របស់​លោក​ ​អាច​ចាប់ដៃ​គ្នា​កសាង​ជីវភាព​គេច​ផុត​ពី​ការ​ទិ​ទាន​ ​បន្ទាប់ពី​មានលទ្ធភាព​រស់នៅ​ក្នុង​បុរី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ​មានកូន​ចិញ្ចឹម​ម្នាក់​គួរ​ឱ្យ​ស្រលាញ់​ ​ប្រើ​រថយន្ត​ស៊េរី​ទំនើប​ ​និង​ជោគជ័យ​ខ្លាំង​លើ​ផលិតផល​អន​ឡា​ញន៍​ ​ជាពិសេស​គឺ​អាជីវក​មក​ចែកចាយ​ ​ផលិតផល​ ​CK​ ​Magic​ ​បំបាត់​មុន​ ​បំបាត់​ជាំ​ ​និង​ ​ធ្វើ​ឱ្យ​ស្បែក​មុខ​ ​និង​ដងខ្លួន​សម៉​ត់​ ​ដោយ​គ្មានផល​ប៉ះពាល់​នោះ​៕​

  • ចូលរួម​សោក​ស្តាយ​ជាមួយ​ប្រជាជន​ជប៉ុន​ចំពោះ​ការបាត់បង់​នូវ​ប្រាសាទShuri​ ​មាន​អាយុ៦០០ឆ្នាំ​ ​និង​ជា​សម្បត្តិ​បិ​តិក​ភណ្ឌ​ពិភពលោក​

    ចូលរួម​សោក​ស្តាយ​ជាមួយ​ប្រជាជន​ជប៉ុន​ចំពោះ​ការបាត់បង់​នូវ​ប្រាសាទShuri​ ​មាន​អាយុ៦០០ឆ្នាំ​ ​និង​ជា​សម្បត្តិ​បិ​តិក​ភណ្ឌ​ពិភពលោក​

    ​តាមរយៈ​សារព័ត៌មាន​ ​Teenee​ ​បាន​ចេញផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា​ ​ប្រាសាទ​ ​Shuri​ ​ដែល​មាន​អាយុ៦០០ឆ្នាំ​ ​របស់​ប្រទេស​ជប៉ុន​និង​ជា​សម្បត្តិ​បិ​តិក​ភណ្ឌ​ពិភពលោក​ផង​ដែរ​នោះ​ ​ត្រូវ​បាន​អ​គ្គី​ភ៏យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង​ ​កាលពី​វេលា​ម៉ោង12យប់មិញ​នេះ​ ​ត្រូវ​នឹង​ម៉ោង​ជិត2ទាប​ភ្លឹ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ ​។​

    ​សូមជម្រាប​ផង​ដែរ​ថា​ ​«​Shuri​»​ជា​ប្រាសាទ​មាន​ប្រវត្តិ​ដ៏​យូរលង់​ ​បាន​សាងសង់​តាំងពី​សតវត្ស​ទី១៤​ ​ក្នុង​យុគសម័យ​«​King​ ​Satto​»​ដោយ​តួ​ប្រាសាទ​ស្ថិតនៅ​លើកំពូល​ភ្នំ​ ​។​ ​តំបន់​សរុប​នៃ​ទឹកដី​ទាំងមូល​នៃ​តំបន់​ស្កូ​រី​មាន​ទំហំ​ ​46.167​ ​គីឡូម៉ែត្រ​ក្រឡា​។​ ​តាម​ផែនទី​នាំ​ប្រាសាទ​មាន​លក្ខណៈ​ស្រដៀងនឹង​រាងពងក្រពើ​ដែល​មាន​ទំហំ​ ​270​ ​ម​ពី​ភាគ​ខាងជើង​ទៅ​ខាងត្បូង​និង​ ​400​ ​ម៉ែត្រ​ពី​ខាងលិច​ទៅ​ខាងកើត​។​ ​នៅ​ជុំវិញ​ព្រំប្រទល់​ខាងក្រៅ​ប្រាសាទ​ត្រូវ​បានការ​ពារ​ដោយ​ជញ្ជាំង​ថ្ម​ធំ​មួយ​ដែល​ធ្វើ​ពី​ថ្មកំបោរ​ដែល​មាន​ជញ្ជាំង​ខាងក្រៅ​និង​ទីធ្លា​ខាងក្រៅ​របង​មាន​ច្រក​ទ្វារ​ទាំង​ ​4​ ​និង​ទ្វារ​ខាងក្នុង​។​ ​កម្ពស់​ជញ្ជាំង​ការពារ​មាន​ភាព​ខុសគ្នា​ពី​ ​6​ ​ទៅ​ ​11​ ​ម៉ែត្រ​នៅកន្លែង​ដែល​ប្រវែង​ជញ្ជាំង​សរុប​គឺ​ ​1080​ ​ម៉ែត្រ​។​ ​

    ​ច្រក​ទ្វារ​ទីពីរ​នៃ​ជញ្ជាំង​ខាងក្រៅ​នៃ​កំពែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​នៅ​ប្រទេស​ជប៉ុន​ជា​ច្រក​ទ្វារ​ចូល​។​ ​សព្វថ្ងៃ​នេះ​វា​គឺជា​និមិត្តសញ្ញា​ទេសចរណ៍​របស់​អូ​គី​ណា​វ៉ា​។​ ​នៅ​រដូវក្ដៅ​ ​ថ្ងៃបុណ្យ​ជាតិ​និង​ពិធីបុណ្យ​ប្រពៃណី​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីនេះ​។​ ​ច្រក​ទ្វារ​ពិធី​ ​នៅ​ជុំវិញ​ប្រាសាទ​នៃ​ ​Shuri​ ​បាន​បង្កើត​ទីក្រុង​មួយ​ដែល​ក្នុងអំឡុងពេល​ដ៏​រុងរឿង​របស់​ខ្លួន​គឺជា​មជ្ឈមណ្ឌល​វប្បធម៌​និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​។​ ​នៅ​ពីក្រោយ​ជញ្ជាំង​ខាងក្រៅ​គឺជា​សួនច្បារ​ដ៏​ស្រស់​ស្អាត​ដែល​មានផ្លូវ​ដើរ​សម្រាប់​កន្លែង​ដែល​ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​និង​ទី​សក្ការៈ​បូជា​តា​ម៉ា​ម​ឌុន​ជា​កន្លែង​ដែល​សមាជិក​នៃ​គ្រួសារ​រាជវង្ស​ត្រូវ​បាន​បញ្ចុះ​អស់​ជាច្រើន​សតវត្ស​។​






  • ក្រសួងសេដ្ឋកិច្ច​ ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​”

    ក្រសួងសេដ្ឋកិច្ច​ ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​”

    ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ប្រកប​ដោយ​គុណភាព​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ធ្វើពិធី​ផ្សព្វផ្សាយ​ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​អធិបតី​នៅ​ក្នុង​ពិធី​នោះ​បាន​មានប្រសាសន៍​ថា​ ក្នុងរយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាមធ្យម​ប្រមាណ​ 7.7​%ក្នុង​ 1ឆ្នាំ​ និង​ធានា​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ​ សម្រ​ចបា​ននូ​វកា​រកា​ត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ឆាប់រហ័ស​។

    សូចនាករ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិតទាប​នៅ​ក្នុង​ឆ្នាំ2015កន្លងមក​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ហើយ​កំពុង​ខិតខំ​បន្ត​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​ គឺជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។ នេះ​បើ​តាម​ឯកឧត្តម​បាន​បញ្ជាក់​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បន្ត​ថា​៖“ រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​វិស័យ​ជំនាញ​ គឺជា​អាទិភាព​ដ៏​ចម្បង​មួយ​ ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ និង​គោល​ នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ដែល​មាន​គោលដៅ​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​ ដែល​ពឹងផ្អែក​លើ​ អតិពលកម្ម​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ​ ក៏ដូចជា​នយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​”។

    ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ជា​ទិសដៅ​យុទ្ធសាស្ត្រ​ទៅ​ថ្ងៃមុខ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ គឺ​ត្រូវការ​ជំនាញ​ជាចាំបាច់​។ ម្យ៉ាងវិញទៀត​ បើ​និយាយ​អំពី​កត្តា​នៃ​កំណើន​ (Factor​ of​ Growth​) វិញ​គឺ​អ្វី​ដែល​យើង​ទទួល​បាន​កន្លងមក​ ភាគច្រើន​បាន​មក​តែ​ពីក​ត្តា​ការចូលរួម​កម្លាំង​ពលកម្ម​ (Labor​ participation​) ហើយ​ចំណែក​ពីក​ត្តា​ផលិតភាព​ការងារ​ (Labor​ productivity​) មានតែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​។

    ដូច្នេះ​កម្ពុជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដើម្បី​អាច​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ រយៈពេល​វែង​។ ព្រោះថា​ ប្រសិនបើ​ពុំ​មាន​កំណើន​ទេ​ យើង​ក៏​នឹង​មិន​មាន​អ្វី​សម្រាប់​ធ្វើការ​បែងចែក​ទៅ​ក្នុង​សង្គមជាតិ​វិញ​ដែរ​ ពិសេស​ការកាត់បន្ថយ​ភាព​ក្រីក្រ​។

    បច្ចុប្បន្ន​ ការចូលរួម​របស់​កម្លាំង​ពលកម្ម​ គឺ​អស់​លម្ហ​ទៅ​ហើយ​ ដូចនេះ​ការ​រុញ​កំណើន​ទៅ​ថ្ងៃ​ មុខ​ គឺ​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​កត្តា​ផលិតភាព​ការងារ​ និង​ការ​បង្កើន​ការ​វិនិយោគ​ជំនាញ​ និង​ បច្ចេកវិទ្យា​ (Capital​ Accumulation​) ព្រមទាំង​ការបង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ធ្វើ​ទំនើបកម្ម​ក្បាល​ ម៉ាស៊ីន​ចាស់​ដែល​មានស្រាប់​នោះ​ទេ​។

    ឯកឧត្តម​បញ្ជាក់​ថា​៖ “ប៉ុន្តែ​ការ​បង្កើន​ផលិតភាព​ការងារ​ ទាមទារ​នូវ​ការ​អភិវឌ្ឍ​ជំនាញ​ ហើយ​យើង​ក៏​មិន​អាចប​ង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ដែរ​ ប្រសិនបើ​មិន​មាន​ជំនាញ​។ ដូចនេះ​ជំនាញ​ដើរតួ​នាទី​ធំ​ណាស់​ក្នុង​ការ​កសាង​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ ក៏ដូចជា​ការ​ទាក់ទាញ​ឧស្សាហ​កម្ម​ថ្មី​ៗតាមរយៈ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​”។

    ឯកឧត្តម​ក៏​មានប្រសាសន៍​ផង​ដែរ​ថា​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ តាមរយៈ​យន្តការ​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ ដែល​មាន​ការបង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​ និង​តាមរយៈ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​មាន​អគារ​បំពាក់​ដោយ​ សម្ភារ​បរិក្ខារ​ពិសោធន៍​ និង​ការដំឡើង​ប្រាក់បៀវត្សរ៍​ជូន​គ្រូ​បណ្តុះបណ្តាល​ រួម​ទាំង​ការ​បង្កើន​ថ្លៃ​ឯកតា​បណ្តុះបណ្តាល​ ព្រមទាំង​អាហារូបករណ៍​ដើម្បី​ទាក់ទាញ​ការ​ចូល​រៀន​របស់​សិស្ស​លើ​ផ្នែក​ជំនាញ​ទៀតផង​។

    ទោះបី​យ៉ាងណាក៏ដោយ​ ក៏​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​នៅតែ​ចោទ​ជា​បញ្ហា​ច្រើន​នៅឡើយ​ ដូចជា​ភាព​មិនស៊ីគ្នា​នៃ​ជំនាញ​ក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ (Skill​ mismatch​) ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​គុណភាព​នៃ​ជំនាញ​នៅ​មិនទាន់​ អាច​ឆ្លើយតប​បាន​ទៅ​នឹង​តម្រូវការ​នៃ​ការងារ​នៅឡើយ​ (Quality​ mismatch​)។

    ទន្ទឹម​នឹង​នេះ​ដែរ​ ដោយសារ​ការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​តម្លៃ​នៃ​ជំនាញ​មួយចំនួន​ អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ក្នុងរយៈពេល​តែ4​ ឬក៏​ 5ឆ្នាំ​ប៉ុណ្ណោះ​ ទន្ទឹម​នឹង​មានការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​កាន់តែ​ច្រើន​ដែល​អាច​គំរាមកំហែង​ដល់ទី​ផ្សារ​ការងារ​។ នេះ​បើ​តាម​ឯកឧត្តម​ វង្សី​ វិស្សុត​បញ្ជាក់​។

    ម្យ៉ាងវិញទៀត​ កម្ពុជា​ក៏​មាន​ពលករ​ចំណាកស្រុក​ច្រើន​ ហើយ​ភាគច្រើន​នៃ​ពលករ​ចំណាក​ ស្រុក​គឺ​ពុំ​មានការ​ប្រើប្រាស់​ជំនាញ​ទេ​ ពោល​គឺ​ប្រើ​តែ​កម្លាំង​ពលកម្ម​សុទ្ធសាធ​។ ទន្ទឹម​នឹង​នេះ​ ទីផ្សារ​ការងារ​ និង​ប្រាក់ខែ​រវាង​អ្នក​គ្មាន​ជំនាញ​ អ្នកមាន​ជំនាញ​ទាប​និង​អ្នកមាន​ជំនាញ​ខ្ពស់​ នៅ​មិនទាន់​មាន​ភាព​ខុស​គ្នា​ខ្លាំង​ និង​មិនទាន់​អាច​លើកទឹកចិត្ត​ដល់​អ្នក​គ្មាន​ជំនាញ​ និង​អ្នកមាន​ជំនាញ​ទាប​ ឱ្យ​កាន់តែ​ខិតខំ​បង្កើន​ជំនាញ​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្ពស់​បាន​នៅឡើយ​។

    កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​នូវ​ក្របខ័ណ្ឌ​ និង​គោលនយោបាយ​ដ៏​សមស្រប​មួយ​ដើម្បី​លើក​ទឹក​ ចិត្ត​ដល់​ការ​បង្កើន​ជំនាញ​ ដែល​អាច​ជួយ​រួមចំណែក​ដល់​ការ​-បង្កើន​តម្លៃបន្ថែម​ឱ្យ​កាន់តែ​ខ្ពស់​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ក៏ដូចជា​ការបង្កើត​នូវ​ឱកាស​ជូន​ដល់​ពលករ​ចំណាកស្រុក​ឱ្យ​អាច​ចូលរួម​ការ​បណ្តុះបណ្តាល​ដើម្បី​បង្កើន​ជំនាញ​ និង​អាច​ទទួល​បាន​នូវ​ការងារ​ និង​ប្រាក់ខែ​សមរម្យ​នៅ​ក្នុង​ប្រទេស​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បញ្ជាក់​ថា​ គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ មិន​ធ្វើ​តួនាទី​ជាន់គ្នា​ ឬធ្វើការ​ជំនួស​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬវិស័យ​ឯកជន​មួយចំនួន​ដែល​កំពុងតែ​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ជំនាញ​នោះ​ទេ​ ប៉ុន្តែ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ជា​ការ​បើកឱកាស​ និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។

    តាមរយៈ​ការ​ផ្តល់​នូវ​ហិរញ្ញប្បទាន​តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​ និង​ជា​ថ្នាល​មួយ​សម្រាប់​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​បង្កើត​នូវ​ក្របខ័ណ្ឌ​រួម​មួយ​ និង​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​ និង​គំនិត​យោបល់​ ដើម្បី​បង្កើន​គុណភាព​នៃ​ជំនាញ​នៅ​កម្ពុជា​ ក្នុង​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ ក៏ដូចជា​ក្នុង​គោលដៅ​បង្កើត​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ដើម្បី​បង្កើន​គុណភាព​ការងារ​ និង​គុណភាព​នៃ​ជីវិត​។

    ឯកឧត្តម​បន្ត​ថា​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ត្រូវតែ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ​ និង​មាន​ប្រតិបត្តិ​ការ​ប្រកបដោយ​មាន​តម្លាភាព​ ហើយ​ផ្តោត​តែ​ទៅលើ​វិស័យ​អាទិភាព​មួយចំនួន​ ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​ ដូចជា​កម្មន្តសាល​ ទេសចរណ៍​ និង​ឌីជីថល​ជាដើម​ ព្រមទាំង​ ត្រូវ​រក្សា​ឱ្យ​បាន​នូវ​តុល្យភាព​រវាង​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​ចរិត​ជា​យុទ្ធសាស្ត្រ​ដល់​ភាព​ប្រកួតប្រជែង​ របស់​កម្ពុជា​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

    ក្រៅពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ហើយ​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​អំពី​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​ឱ្យ​ទាន់ពេល​វេលា​ សមស្រប​តម្រូវការ​ទីផ្សារ​ និង​បរិការណ៍​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។ ឯកឧត្តម​ក៏បាន​ស្នើសុំ​ដល់​អ្នក​ពាក់ព័ន្ធ​ ជាពិសេស​ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ សូម​ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​នេះ​ផង​។ គួរ​បញ្ជាក់​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តួចផ្តើម​អនុវត្តន៍​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF​) នេះ​ ដោយ​បាន​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​ចំនួន​5លាន​ដុល្លារ​អាមេរិក​ និង​បាន​ទទួលការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ពីសំណាក់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ក្នុងទឹក​ប្រាក់​ប្រមាណ​ 10លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​កំពុងតែ​សហការ​ជាមួយ​ដៃគូ​ មួយចំនួន​ទៀត​ ដូចជា​ IFAD​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​មក​ពី​ប្រទេស​ស្វ៊ី​ស។

    រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ លទ្ធភាព​ក្នុង​ការ​បង្កើន​ធនធាន​ថវិកា​សម្រាប់​គាំទ្រ​ដល់​មូលនិធិ​បន្ថែម​ទៀត​ ប្រសិនបើ​ការអនុវត្ត​ គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ និង​មានការ​ទាក់ទាញ​ច្រើន​ ដែល​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕

  • រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋាភិបាល​ជំរុញ​ការ​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ និង​ការនាំចេញ​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​

    រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋាភិបាល​ជំរុញ​ការ​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ និង​ការនាំចេញ​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​

    រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ ការនាំចេញ​អង្ករ​ កសិផល​កែច្នៃ​ឱ្យ​បាន12​% នៅ​ត្រឹម​ឆ្នាំ2025​ ក្នុង​នោះ​មាន​ផលិតផល​សត្វ​ និង​វារីវប្បកម្ម​ ព្រមទាំង​ការ​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ដែល​មាន​អាទិភាព​ចម្បង​ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​នៅក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​៖“ វិស័យ​កសិកម្ម​បាន​និង​កំពុង​អភិវឌ្ឍ​គួរ​ជា​ទី​មោទ​នៈ​ បច្ចុប្បន្ន​ក្រសួង​កំពុង​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍​នានា​ឱ្យ​ចូលរួម​វិនិយោគ​លើ​ការកែច្នៃ​ផលិ​ផលកសិ​-ឧស្សាហកម្ម​ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ ស្ថិរភាព​ទីផ្សារ​ តម្លៃបន្ថែម​ គុណភាព​ ស្តង់​ដា​អនាម័យ​ និង​សុវត្ថិភាព​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ និង​កំពុង​ជំរុញ​បន្ថែម​ទៀត​លើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។

    នា​ពេល​ថ្មី​ៗកន្លងទៅ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ ក្នុង​វិស័យ​នេះ​ ក្រសួង​បាន​ឆ្លើយតប​នឹង​សំណូមពរ​ពី​វិស័យ​ឯកជន​ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ឱ្យ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​បន្ត​ដែល​មាន​ជាអាទិ៍​៖ ទី1​-ដាក់​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ការ​ផ្គត់ផ្គង់​ទំនិញ​ ឬសេវា​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រ​កៅស៊ូ​ ជា​បន្ទុក​របស់​រដ្ឋ​រហូតដល់​ដំណាច់ឆ្នាំ2023​។ ទី2​-អនុគ្រោះ​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រកៅស៊ូ​ ឱ្យ​រួចផុត​ពី​កាតព្វកិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការ​ទូទាត់​ ចំពោះ​ការ​ផ្គត់ផ្គង់​សេវា​ដោយ​បុគ្គល​មិន​ស្ថិត​ក្នុង​របប​ស្វ័យ​ប្រកាស​ រហូតដល់​ដំណាច់ឆ្នាំ2030​។ ទី3​- អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចេញ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ ជា​បន្ទុក​របស់​រដ្ឋ​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រកៅស៊ូ​ដែល​មាន​សុពលភាព​ 1ឆ្នាំ​ម្តង​ ក្នុងករណី​ដែល​សហគ្រាស​នោះ​កាន់​បញ្ជិកា​គណនេយ្យ​ស្របតាម​បទប្បញ្ញត្តិ​ច្បាប់​ជាធរមាន​។

    ជាមួយនឹង​សមិទ្ធផល​ជា​វិជ្ជមាន​ដែល​ក្រសួង​សម្រេច​បាន​ ក៏​នៅ​មាន​បញ្ហា​ប្រឈម​សំ​ខាន់​ៗមួយ​ចំនួន​ទៀត​ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​គិតគូរ​ដោះស្រាយ​កែសម្រួល​ និង​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ និង​រលូន​ ហើយដែល​យន្តការ​ទាំងអស់​នេះ​ វេទិកា​សាធារណ​: រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ បាន​អនុវត្ត​រួចមក​ហើយ​ ដោយមាន​ការ​ទទួលស្គាល់​ថា​ មានប្រសិទ្ធភាព​ខ្ពស់​ និង​មាន​ការ​ពេញចិត្ត​ពី​អ្នក​វិនិយោគ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ផ្តល់​ចំណុច​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការពិចារណា​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​សម្រាប់​ជំរុញ​ការ​វិនិយោគ​ ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្នឱ្យ​ទទួល​បាន​ជោគជ័យ​ ក្នុង​នោះ​រួមមាន​៖ ទី1​- បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ឧស្សា​ហក​ម្ម​ ឆ្នាំ2015​-2025​ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​សម្រេច​បាន​នូវ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យ​បាន​ 12​% នៃ​ទំហំ​ការនាំចេញ​សរុប​នៅ​ឆ្នាំ2025​។ ទី2​-ជំរុញ​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ SME​ តាមរយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​ Bank​) និង​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​។ ទី3​-បន្ត​អនុវត្ត​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​គាំទ្រ​ គោលនយោបាយ​ពន្ធ​ជំរុញ​កំណើន​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​បង់ពន្ធ​ ការសម្រួល​ពាណិជ្ជកម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​ ឡូ​ជី​ស្ទីក​ ការ​កាត់​-បន្ថយថ្លៃ​អគ្គិសនី​។ ទី4​- គាំទ្រ​ការ​ផ្សារភ្ជាប់​វិស័យ​កសិកម្ម​ទៅ​នឹង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ សម្រាប់​កែច្នៃ​កសិផល​នាំចេញ​ តាម​ទម្រង់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ផ្នែកឯកជន​។

    ជាមួយគ្នា​នេះ​ដែរ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ធនាគារពិភពលោក​ Worl​ Bank​ (WB​ )បាន​ចាប់ដៃ​គូ​សហប្រតិបត្តិ​ការ​ និង​ចាប់ផ្ដើម​អនុវត្ដ​ន៍​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ ដែល​ជា​គម្រោង​ថ្មី​មួយ​ មាន​ទឹកប្រាក់​ជាង​ 100លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន​ 10លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ការ​វិនិយោគ​ធុរកិច្ច​កសិកម្ម​ និង​លើកទឹកចិត្ត​ការ​វិនិយោគ​កសិដ្ឋាន​ និង​សម្ភារ​កសិកម្ម​នៅ​កម្ពុជា​។

    ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ (Cambodia​ Agriculture​ Sector​ Diversification​ Project​ ឬCASDP​) កាលពី​ថ្ងៃទី10​ ខែតុលា​ ឆ្នាំ2019​ នៅ​ទី​ស្តី​ការ​ក្រសួង​កសិកម្ម​ លោកស្រី​ Inguna​ Dobraja​ តំណាង​WB​ បាន​លើកឡើង​ថា​ វិស័យ​កសិកម្ម​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​ បង្កើត​ការងារ​ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

    លោកស្រី​បាន​បញ្ជាក់​ថា​៖“ គម្រោង​ CASDP​ វា​នឹង​បំពេញ​តួនាទី​សំ​ខាន់​ៗ ក្នុង​ការ​ជួយ​សម្របសម្រួល​ ការ​វិនិយោគ​ធុរកិច្ច​កសិកម្ម​ ជំរុញ​ និង​លើក​ទឹកចិត្ត​ការ​វិនិយោគ​កសិដ្ឋាន​ និង​សម្ភារ​កសិកម្ម​ ពង្រឹង​ និង​ផ្សារភ្ជាប់​ខ្សែ​ចង្វាក់​តម្លៃ​ និង​ទីផ្សារ​ ជា​-ពិសេស​លើកទឹកចិត្ត​ឱ្យ​មាន​កាលានុវត្ត​ភាព​ធុរកិច្ច​កសិកម្ម​។ គម្រោង​នេះ​បាន​កំណត់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំ​ខាន់​ៗ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដើម្បី​គាំទ្រ​ និង​អភិវឌ្ឍន៍​ធុរកិច្ច​កសិកម្ម​”។ លោកស្រី​បាន​អះអាង​ថា​ ធនាគារពិភពលោក​នឹង​នៅ​បន្ត​ធ្វើការ​គាំទ្រ​ និង​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

    សូម​បញ្ជាក់​ថា​ គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ (CASDP​) បាន​អនុម័ត​ដោយ​ធនាគារពិភពលោក​កាលពី​ខែមករា​ ឆ្នាំ2019​ កន្លងមក​ ដែល​មាន​ថវិកា​សរុប​ 101.67លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នេះ​មាន​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន​ 10លាន​ដុល្លារ​ និង​មាន​រយ:ពេល​ 6ឆ្នាំ​ (2019​-2025​)។

    គម្រោង​នេះ​បាន​អនុវត្ដ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ 12​ រួមមាន​៖ ខេត្ត​កំពង់ឆ្នាំង​ បាត់ដំបង​ ក្រចេះ​ ព្រះវិហារ​សៀមរាប​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ត្បូងឃ្មុំ​ កំពង់ចាម​ កណ្តាល​កំពង់ស្ពឺ​ និង​រាជធានី​ភ្នំពេញ​៕