Category: សង្គម និងសេដ្ឋកិច្ច

  • តិចនិក​រួមភេទ​ដ៏​រ៉ូមែ​នទិ​កក្នុង​រាត្រី​ផ្សំដំណេក​

    តិចនិក​រួមភេទ​ដ៏​រ៉ូមែ​នទិ​កក្នុង​រាត្រី​ផ្សំដំណេក​

    មនុស្សយើង​ម្នា​ក់ៗ​ធ្វើអ្វី​គ្រប់យ៉ាង​សុទ្ធតែ​មាន​ “លើកដំបូង​” គ្រប់​គា្ន​។ ប៉ុន្តែ​រឿងរ៉ាវ​ទាំងអស់​គ្មានអ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ និង​មាន​អត្ថន័យ​មិន​អាច​កាត់ថ្លៃ​បាន​ស្មើនឹង​ការ​មាន​សិច​ជាលើកដំបូង​ក្នុង​ជីវិត​នោះ​ទេ​។ កាលពី​សម័យ​ឪពុកម្ដាយ​ ឬតាយាយ​ជំ​នាន់​មុន​ៗ ការបាត់បង់​ “ព្រហ្មចារី​” ម្នា​ក់ៗ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​អាពាហ៍​ពិពាហ៍​សិន​ ហើយ​មនុស្ស​សម័យ​នោះ​សុទ្ធតែ​បាន​ចាត់ទុក​របស់​នេះ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​ និង​ពុំសូវ​មានចំណេះ​ដឹង​ទូលំទូលាយ​ផ្នែកការ​រួមដំណេក​ឡើយ​ ពោល​គឺ​ធ្វើអ្វី​ទៅតាម​ចំណេះដឹង​បន្តិចបន្តួច​ពី​ធម្ម​ជា​តិ​រៀង​ៗខ្លួន​។ ដោយឡែក​សម្រាប់​មនុស្ស​យុគសម័យ​ថ្មី​ចាប់ពី​សតវត្សរ៍​ទី21នេះ​ គេ​មិន​ល្ងិ​តល្ងង់​រឿង​ទាំងអស់​នេះ​ទេ​។ ការ​បង្ហាត់បង្ហាញ​ថ្ងៃ​ដំបូង​ ដែល​ជា​ពេល​ត្រូវ​ចូលបន្ទប់​ផ្សំដំណេក​រវាង​កូនកំលោះ​កូនក្រមុំ​ត្រូវ​ធ្វើអ្វី​ខ្លះ​នោះ​ មនុស្សជា​ច្រើន​ហាក់បីដូចជា​មិនសូវ​មាន​បញ្ហា​ឡើយ​ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​ ក៏អាច​នៅ​មានការ​អល់​ឯក​ខណៈ​ដែល​ថ្ងៃ​ចូលបន្ទប់​ផ្សំដំណេក​លើកដំបូង​នៃ​ជីវិត​មកដល់​ពិតប្រាកដ​។

    មនុស្សយើង​ម្នា​ក់ៗ​ធ្វើអ្វី​គ្រប់យ៉ាង​សុទ្ធតែ​មាន​ “លើកដំបូង​” គ្រប់​គា្ន​។ ប៉ុន្តែ​រឿងរ៉ាវ​ទាំងអស់​គ្មានអ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ និង​មាន​អត្ថន័យ​មិន​អាច​កាត់ថ្លៃ​បាន​ស្មើនឹង​ការ​មាន​សិច​ជាលើកដំបូង​ក្នុង​ជីវិត​នោះ​ទេ​។ កាលពី​សម័យ​ឪពុកម្ដាយ​ ឬតាយាយ​ជំ​នាន់​មុន​ៗ ការបាត់បង់​ “ព្រហ្មចារី​” ម្នា​ក់ៗ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​អាពាហ៍​ពិពាហ៍​សិន​ ហើយ​មនុស្ស​សម័យ​នោះ​សុទ្ធតែ​បាន​ចាត់ទុក​របស់​នេះ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​ និង​ពុំសូវ​មានចំណេះ​ដឹង​ទូលំទូលាយ​ផ្នែកការ​រួមដំណេក​ឡើយ​ ពោល​គឺ​ធ្វើអ្វី​ទៅតាម​ចំណេះដឹង​បន្តិចបន្តួច​ពី​ធម្ម​ជា​តិ​រៀង​ៗខ្លួន​។ ដោយឡែក​សម្រាប់​មនុស្ស​យុគសម័យ​ថ្មី​ចាប់ពី​សតវត្សរ៍​ទី21នេះ​ គេ​មិន​ល្ងិ​តល្ងង់​រឿង​ទាំងអស់​នេះ​ទេ​។ ការ​បង្ហាត់បង្ហាញ​ថ្ងៃ​ដំបូង​ ដែល​ជា​ពេល​ត្រូវ​ចូលបន្ទប់​ផ្សំដំណេក​រវាង​កូនកំលោះ​កូនក្រមុំ​ត្រូវ​ធ្វើអ្វី​ខ្លះ​នោះ​ មនុស្សជា​ច្រើន​ហាក់បីដូចជា​មិនសូវ​មាន​បញ្ហា​ឡើយ​ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​ ក៏អាច​នៅ​មានការ​អល់​ឯក​ខណៈ​ដែល​ថ្ងៃ​ចូលបន្ទប់​ផ្សំដំណេក​លើកដំបូង​នៃ​ជីវិត​មកដល់​ពិតប្រាកដ​។ ទោះបី​អ្នក​មិន​ចង់​ជួប​ជាមួយ​ស្ថានការណ៍​បែបនេះ​ក្ដី​ ក៏​មុន​ និង​ក្រោយ​គ្រប់គ្នា​ត្រូវតែ​មាន​ “លើកដំបូង​” ដូចគ្នា​ទាំងអស់​។ មុន​ពេល​ដែល​អ្នក​ក្លាយជា​កូនកំលោះ​កូនក្រមុំ​ ហើយ​អាច​ដើរសំដៅទៅ​កាន់​ទីលាន​ប្រយុទ្ធ​ល្បែង​ស្នេហា​ដ៏​ជ្រាលជ្រៅ​មួយ​នេះ​បាន​ប្រកបដោយ​ជោគជ័យ​ អ្នក​ត្រូវតែ​យល់​ឱ្យ​បាន​ច្បាស់​ចាប់ពី​ពេលនេះ​តទៅ​ និង​ប្រាកដ​ក្នុងចិត្ត​ថា​អាច​ធ្វើ​វា​បាន​ល្អឥតខ្ចោះ​ ហើយ​ប្រការ​សំខាន់​បំផុត​ គឺ​ពេល​ដែល​ត្រូវ​មក​ប្រឈមមុខ​អាក្រាត​កាយ​នៅចំពោះមុខ​គ្នា​ជាលើកដំបូង​។ បរិយាកាស​បែបនេះ​បង្ក​ការរំជើបរំជួល​លាយឡំ​ដោយ​ការ​ខ្មាសអៀន​រហូត​ដល់​អ្នកខ្លះ​អាច​ធ្វើអ្វី​មិន​ត្រូវ​។ មានកូន​ក្រមុំ​ខ្លះ​បាត់​ម្ចាស់ការ​ខ្លួនឯង​ បណ្ដោយ​ឱ្យ​កូនកំលោះ​របស់​ខ្លួន​ចាត់ចែង​តាំងពី​ដើម​រហូតដល់​ចប់​ចុង​ចប់​ដើម​។ ជាង​នេះ​ទៅទៀត​ បើ​បុរស​នារី​ទាំង​ពីរ​នាក់​បាន​ព្រមព្រៀង​គ្នា​មាន​ “សិច​” មុន​ពេល​ដែល​រួមរស់​ជាមួយគ្នា​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ​ផង​នោះ​ អាការ​លើកដំបូង​របស់​អ្នក​ទាំងពីរ​ប្រៀប​ដូចជា​ក្មេង​លួច​ស៊ី​នំ​ ហើយ​ខ្លាច​មនុស្សចាស់​ដឹង​ ឬទាន់​ ពោល​គឺ​មាន​ទាំង​ការភ័យខ្លាច​ និង​ក្ដុកក្ដួល​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​ត្រូវ​។

    សូម​ធ្វើការ​ដាស់តឿន​ថា​ គួរ​សម្រួល​ផ្លូវ​អារម្មណ៍​ឱ្យ​នឹងនរ​ ព្រោះ​នៅពេល​រាងកាយ​មាន​សេចក្ដី​ត្រូវការ​កើតឡើង​ គួរ​បណ្ដែតបណ្ដោយ​ឱ្យ​វា​កើត​ទៅតាម​ធម្មជាតិ​ គ្រប់យ៉ាង​វា​នឹង​ឆ្លងកាត់​ទៅ​យ៉ាង​ប្រសើរ​ និង​ពិសេស​ជាង​នេះ​កុំ​ភ្លេច​មានការ​បបោសអង្អែល​លួងលោម​ជាមួយគ្នា​សិន​មុននឹង​ចាប់ផ្ដើម​។ កុំ​តក់ក្រហល់​ធ្វើ​មើលតែ​មិនបាន​ “ក្រេប​” ដាច់ពោះ​ស្លាប់​នោះ​។ ត្រូវ​បង្កើត​បរិយាកាស​នេះ​ឱ្យ​មាន​អនុស្សាវរីយ៍​វែងឆ្ងាយ​ ហើយ​មិន​អាច​បំភ្លេច​គ្រាដំបូង​នេះ​ជា​រៀង​រហូត​។ ប្រការ​គួរ​ចងចាំ​សំខាន់​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​មួយទៀត​ គឺ​មុន​ពេល​ដែល​មាន​សិច​ជាលើកដំបូង​ អ្នក​ត្រូវ​ប្រាកដ​ថា​ អ្នក​ទាំងពីរ​គ្មាន​រោគ​ ពិសេស​រោគ​អេដស៍​ ដែលគេ​ចាត់ទុកថា​ ជា​មេរោគ​ “បិសាច​” ដ៏​អាក្រក់​។ អ្វី​ដែល​មិន​ត្រូវ​ភ្លេច​គឺ​ស្រោមអនាម័យ​ ឬថ្នាំ​ពន្យារកំណើត​ បើសិន​មិនទាន់​ចង់បាន​កូន​មុន​ពេល​ដែល​អ្នក​ទាំងពីរ​ចង់បាន​។ បើ​និយាយ​អំពី​រាងកាយ​ត្រូវតែ​ស្អាតបាត​ ប្រាសចាក​ក្លិនអាក្រក់​ ព្រោះ​វា​ជា​អនុស្សាវរីយ៍​មិនល្អ​។ ចំណែក​ការ​រួមភេទ​កុំ​ចង់​ធ្វើ​ឱ្យ​តែ​បាន​ៗដូចជា​ឆក់ឱកាស​ ឬធ្វើ​ឱ្យ​តែ​បាន​តាម​ការ​នឹកចង់​ ព្រោះ​ការបោះបង់​ព្រហ្មចារី​លើកដំបូង​បែបនេះ​ពិតជា​គ្មានន័យ​នោះ​ទេ​។

    អ្នក​ចិត្តសាស្ត្រ​ជាច្រើន​តែង​ផ្ដល់​ដំបូន្មាន​ថា​ ការ​លះបង់​លើកដំបូង​ក្នុង​ជីវិត​នេះ​ត្រូវ​ចំណាយពេល​ និង​ការ​ថ្នាក់ថ្នម​គ្នា​យូរ​ ឬរហូតដល់​បី​ថ្ងៃ​ នៅតែ​ក្នុង​បន្ទប់​ផ្សំដំណេក​វា​ជាការល្អ​បំផុត​ក្នុង​ឱកាស​នោះ​អ្នក​នឹង​បាន​ថ្នាក់ថ្នម​គា្ន​យ៉ាង​ពេញទំហឹង​។ ទោះបីជា​យ៉ាងណាក្ដី​ រាត្រី​ទឹកឃ្មុំ​ទាំងនេះ​មិន​ត្រូវ​ងប់ងុល​តែ​ពី​បញ្ហា​ផ្លូវភេទ​ពេក​ឡើយ​ ព្រោះ​ការ​ទទួលទាន​អាហារ​ថ្មីថ្មោង​រហូត​បរិភោគ​ច្រើនដង​ពេក​នាំ​ឱ្យ​ឆាប់​ទ្រលាន់​។ គួរ​អនុ​វត្ត​មួយ​ៗបាន​ហើយ​ ដើម្បី​ឱ្យ​មុខម្ហូប​នេះ​ឆ្ងាញ់​បាន​យូរថ្ងៃ​។ ត្រូវការ​ថ្នាក់ថ្នម​ និង​ការបង្កើត​ការយល់​ចិត្ត​គ្នា​ក្នុងអំឡុងពេល​នេះ​ជា​ការសំខាន់​បំផុត​។ បុរស​នារី​ កុំ​ខ្លាច​ថ្ងៃ​លើកដំបូង​នេះ​ ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​ក្លាហាន​ឡើង​។ បើ​មិន​ប្រាកដ​ក្នុង​ចិត្ត​អ្នក​គួរ​បែរមក​ជជែក​ពិភាក្សា​គ្នា​យ៉ាង​បើក​ចំហ​ចិ​ត្ត​រៀង​ៗខ្លួន​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗដែល​កើតឡើង​។ អារម្មណ៍​ និង​សេចក្ដី​ត្រូវការ​ទាំងនេះ​នឹង​ជួយ​បង្ហាត់បង្ហាញ​ឱ្យ​អ្នក​ទាំងពីរ​ដឹកដៃ​គ្នា​ឆ្ពោះទៅ​កាន់​ទ្វារ​ឋានសួគ៌​ជាន់ទី7បាន​យ៉ាង​ជោគជ័យ​។បញ្ហា​មួយ​ដែល​ត្រូវ​ដាស់តឿន​បុរស​បន្តិច​ គឺ​ការ​រួម​សិច​ជាលើកដំបូង​កុំ​ប្រញាប់​ប្រញាល់​ខ្លាំងពេក​ ព្រោះ​បើសិន​សភាព​រាងកាយ​របស់​នារី​មិនទាន់​ដំណើរការ​អាច​បង្ក​ការឈឺចាប់​ ឬដោយសារ​មូលហេតុ​នេះ​ធ្វើ​ឱ្យ​នាង​ខ្លាចរអា​ក្នុង​ការ​រួមភេទ​លើ​កក្រោយ​ៗបន្ត​ទៀត​។ កុំ​ភ្លេច​ថា​ ការប្រើ​ប្រាស់​ពេលវេលា​ បបោសអង្អែល​នឹង​ជួយ​ឱ្យ​អ្នក​ទាំងពីរ​ធូរស្បើយ​ពី​ការភ័យខ្លាច​ និង​ទុក្ខ​កង្វល់​ចេញពី​ខ្លួន​បាន​។ ព្រម​ជាមួយគ្នា​វា​ក៏​ជួយ​ដុត​បញ្ឆេះ​ឱ្យ​រាងកាយ​ដំណើរការ​យ៉ាង​ល្អ​នៃ​ភ្លើង​ចំណង់តណ្ហា​រហូត​ធ្វើ​ឱ្យ​ការ​រួមដំណេក​គ្រា​ដំបូង​ប្រព្រឹត្តទៅ​ដល់​កោះ​ត្រើយ​។ គួរ​ចងចាំ​ទុក​ថា​ ក្នុង​ថ្ងៃ​សំខាន់​បែបនេះ​ គួរ​បរិភោគ​អាហារ​បន្តិចបន្តួច​បាន​ហើយ​គ្រាន់​សម្រន់​ក្រពះ​ ព្រោះ​បើ​បរិភោគ​ឆ្អែ​កពេក​ ឈាម​នឹង​រត់​ទៅត្រង់​ក្រពះ​ច្រើន​ ដើម្បី​ជួយ​ក្នុង​ការ​កិន​រលាយ​អាហារ​ ដែល​វា​អាច​ធ្វើ​ឱ្យ​កម្សួល​អារម្មណ៍​ផ្លូវភេទ​ថយ​ចុះ​។ សម្រាប់​បញ្ហា​មួយទៀត​ គឺ​ហាម​ផឹកស្រា​ច្រើន​ខ្លាំងពេក​ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​អារម្មណ៍​ថា​ ខ្លួន​កំពុង​ស្ថិតនៅ​ក្នុងអំឡុងពេល​រាត្រី​ទឹកឃ្មុំ​ ជាពិសេស​អាច​ធ្វើ​ឱ្យ​មិន​ចងចាំ​ថ្ងៃ​ដ៏​សំខាន់​ក្នុង​ឆាកជីវិត​នេះ​បាន​៕

  • CVEA​ នឹង​ចុះ MOU​ ជាមួយ​សមាគម​អចលនទ្រព្យ​អាមេរិក​ចំនួន3​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​

    CVEA​ នឹង​ចុះ MOU​ ជាមួយ​សមាគម​អចលនទ្រព្យ​អាមេរិក​ចំនួន3​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​

    សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬCVEA​ គ្រោង​នឹង​ចុះ​កិច្ច​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​អចលនទ្រព្យ​ចំនួន​ 3ស្ថាប័ន​ផ្សេងគ្នា​នៅក្នុង​ឱកាស​នៃ​ការចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​សន្និសីទ​ និង​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​រយៈពេល​ 4ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​បន្ថែម​ទៀត​។នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​។

    នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ដឹកនាំ​សមាជិក​ចំនួន​23នាក់​ដើម្បី​ទៅ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​( THE​ REALTOR​® CONFERENCE​ &​; EXPO​ – 2019​ ) ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​៖“ព្រឹត្តិ​ការណ៍​សន្និសីទ​ និង​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​របស់​សមាគម​ជាតិ​អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាមេរិក​ ឬហៅ​កាត់​ (NAR​) មាន​រយៈពេល​ 4ថ្ងៃ​ ដោយធ្វើ​ឡើង​កាលពី​ថ្ងៃទី8​-11​ ខែ​វិច្ឆិកា​ ឆ្នាំ2019​ នៅ​ទីក្រុង​សាន​ហ្វ្រាន​ស៊ី​ស្កូ​ (San​Francisco​) រដ្ឋ​កា​លី​ហ្វ័​រនី​ញ៉ា​ (California​) សហរដ្ឋអាមេរិក​”។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​៖“យើង​មាន​ផែនការ​ចុះ​ MOU​ ចំនួន3​ ក្នុង​នោះ​មាន​សមាគម​នៅ​សហរដ្ឋអាមេរិក​ចំនួន2​ និង​សមាគម​នៅ​អឺរ៉ុប​ចំនួន1​ ដែល​យើង​កំពុងធ្វើការ​ងារ​ហ្នឹង​ ដោយ​យើង​ផ្ដោត​លើ​ការ​សហការ​គ្នា​។ ភ្ជាប់​ទៅ​នឹង​គម្រោង​នៃ​ការ​ចុះ​កិច្ច​អនុស្សរណៈ​យោគយល់​រវាង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ជាមួយនឹង​សមាគម​អចលនទ្រព្យ​ចំនួន3​ ផ្សេងគ្នា​នោះ​ កម្ពុជា​យើង​អត់​ទាន់​បើកចំហ​ជើងមេឃ​ទៅ​ខាង​អឺរ៉ុប​ទេ​ តែ​ឥឡូវ​យើង​កំពុង​ពង្រីក​ទីផ្សារ​ទៅ​ផ្នែក​អឺរ៉ុប​ អ៊ីចឹង​យើង​អាច​នាំ​ភ្ញៀវ​របស់​យើង​ មិន​ត្រឹមតែ​អាច​ទៅ​សហរដ្ឋអាមេរិក​ទេ​ គឺ​អាច​ទៅ​អឺរ៉ុប​ថែមទៀត​ នេះ​គឺជា​ទិសដៅ​ធំ​របស់​យើង​ ដែល​ចង់​ពង្រីក​សក្ដានុពល​លើ​ពិភពលោក​”។

    លោក​បាន​បន្ត​ទៀត​ថា​៖ “នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​នោះ​ មាន​បណ្តា​សមាគម​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ចូលរួម​ជាច្រើន​ ដើម្បី​ធ្វើការ​ស្វែងយល់​ពី​បរិ​កាស​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ជាពិសេស​ គឺ​ការផ្លាស់ប្ដូរ​នូវ​បទ​ពិសោធ​ក្នុង​វិស័យ​អចលនទ្រព្យ​ ភាព​ជំនាញ​ទៅលើ​ការវាយតម្លៃ​ និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ​ក្នុងនាម​ជាស​មា​ជិ​ករបស់​សមាគម​ជាតិ​ អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាមេរិក​(NAR​)”។

    លោក​ប្រធាន​សមាគម​ក៏បាន​បញ្ជាក់​ដែរ​ថា​ការចូលរួម​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ សមាគម​ផ្ដោត​លើ​គោលបំណង​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ការសិក្សា​បន្ថែម​លើ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​វិស័យ​អចលនទ្រព្យ​ ផ្នែក​វាយតម្លៃ​ និង​ការ​ពង្រឹង​ទំនាក់ទំនង​អន្ដរ​ជាតិ​ក្នុងនាម​សមាជិក​របស់​ NAR​ ក៏ដូចជា​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​ប្រទេស​ជាដើម​។ លើស​ពីនេះ​ CVEA​ ក៏​ត្រៀម​បើក​ជើងមេឃ​ថ្មី​ តាមរយៈ​ការ​ចុះ​ MOU​ ជាមួយ​សមាគម​អចលនទ្រព្យ​អឺរ៉ុប​មួយ​ នា​ឱកាស​នោះ​ផង​ដែរ​។

    គួរ​បញ្ជាក់​ថា​ កម្មវិធី​សន្និសីទ​ និង​ពិព័រណ៍​ប្រចាំ​ឆ្នាំ​របស់​ NAR​ តែង​រៀបចំ​ជា​រៀងរាល់​ចុងឆ្នាំ​ ដោយ​មាន​បណ្ដា​ប្រទេស​ជាស​មា​ជិ​កលើ​ពិភពលោក​ជាច្រើន​ចូលរួម​ ក្នុង​នោះ​ក៏​មាន​តំណាង​សមាគម​CVEA​ របស់​កម្ពុជា​ចូលរួម​ផង​ដែរ​ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិ​សោ​ធថ្មី​ៗ ពិសេស​ការ​បង្ហាញ​នូវ​វឌ្ឍនភាព​ និង​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទៅកាន់​ពិភពលោក​ ក៏ដូចជា​ការ​កៀងគរ​វិនិយោគិន​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​លើកឡើង​ថា​៖“តាមរយៈ​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ រួម​ជាមួយ​នឹង​ការ​បង្ហាញ​ពី​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ យើង​នឹងអាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគិន​ពី​បណ្តា​ប្រទេស​ដទៃទៀត​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ជាមិនខាន​”៕

  • កីឡាករ​រត់ប្រណាំង​កម្ពុជា​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

    កីឡាករ​រត់ប្រណាំង​កម្ពុជា​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

    ​កីឡាករ​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ ​ង៉ែត​ ​ភា​រ័ត្ន​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ចងក​ធ្វើ​អត្តឃាត​នៅក្នុង​បន្ទប់​ជួល​មួយ​ ​ដែល​ជា​របស់​មិត្ត​ស្រី​ខ្លួន​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​លាភ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​នា​វេលា​ម៉ោង10​ ​និង​ ​30នាទី​យប់​ ​ថ្ងៃទី30​ ​ខែតុលា​ ​ឆ្នាំ2019​ ​ម្សិលមិញ​ ​ឯ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ​ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​។​

    ​តាម​ប្រភព​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​ធ្វើ​អត្តឃាត​ ​ជនរងគ្រោះ​ឈ្មោះ​ ​ង៉ែត​ ​ភា​រ័ត្ន​ ​ភេទប្រុស​ ​អាយុ​ ​26ឆ្នាំ​ ​ដែល​មានមុខ​របរ​ជា​គ្រូបង្រៀន​ហ្វឹកហាត់​ជំនាញ​ផ្នែក​កីឡា​រត់ប្រណាំង​ ​និង​ជា​កីឡា​ក​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ ​បាន​ផឹក​គ្រឿងស្រវឹង​អស់​ជាច្រើន​កំប៉ុង​ ​មុននឹង​ឈាន​ដល់​ការ​ចងក​សម្លាប់​ខ្លួននេះ​។​ ​ចំពោះ​មូលហេតុ​ពិតប្រាកដ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ដោយពេល​នេះ​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស៊ីប​អង្កេត​ជា​បន្ត​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​គឺជា​កីឡាករ​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ដ៏​ល្បី​មួយ​រូប​ ​ដោយ​រូបគេ​ធ្លាប់​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​ចំនួន​ ​2លើក​ ​ដោយ​ក្នុង​នោះ​រូបគេ​ក៏​ធ្លាប់​រត់ប្រណាំង​ជាមួយនឹង​ស្តេច​ល្បឿន​ពិភពលោក​សញ្ជាតិ​ចាម៉ៃកា​ ​Usain​ ​Bolt​ ​ទៀតផង​៕​


  • Honda​ ​បង្ហើប​ពីអ​នាគ​ត​របស់​ខ្លួន​នៅ​ក្លិប​លី​ក​កំ​ពូល​ហូ​ឡង់​

    Honda​ ​បង្ហើប​ពីអ​នាគ​ត​របស់​ខ្លួន​នៅ​ក្លិប​លី​ក​កំ​ពូល​ហូ​ឡង់​

    ​កាលពី​ថ្ងៃពុធ​ ​ទី30​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​គណនី​ ​twitter​ ​របស់​ ​Keisuke​ ​Honda​ ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​ជប៉ុន​ ​បាន​បង្ហោះ​សារ​មួយ​ថា​ ​លោក​នឹង​ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​លី​ក​កំ​ពូល​ហូ​ឡង់​ជាមួយនឹង​ក្លិប​ ​Vitesse​។​

    ​ក្រោយ​ចាកចេញ​ពី​ក្លិប​ ​AC​ ​Milan​ ​ប្រជាប្រិយ​ភាព​កីឡាករ​រូប​នេះ​ហាក់​ថមថយ​ចុះ​ជាលំដាប់​ ​ដោយ​បាន​ទៅលេង​នៅ​ក្លិប​មួយ​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អាមេរិក​ ​មុននឹង​ផ្លាស់មក​លេង​នៅ​អូស្ត្រាលី​នារ​ដូវ​កាល2019​ ​តែ​បាន​ត្រឹម​កន្លះ​រដូវ​កាល​ប៉ុណ្ណោះ​ ​លោក​ក៏បាន​ចាកចេញ​ពី​ក្លិប​នោះ​ក្នុង​បំណង​ស្វែងរក​ក្លិប​ល្អ​មួយទៀត​សម្រាប់​ខ្លួន​។​

    ​គិត​មកទល់​នឹង​ពេលនេះ​មាន​រយៈពេល​ ​5ខែ​ហើយដែល​កីឡាករ​រូប​នេះ​ទំនេរ​មិនទាន់​មាន​ក្លិប​លេង​ ​ដោយ​កំពុងតែ​ឈរ​ក្នុង​តំណែង​ជា​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​៕​


  • យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​ ​ក្នុង​ថ្ងៃ​បើកឆាក​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​

    យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​ ​ក្នុង​ថ្ងៃ​បើកឆាក​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​

    ​ការប្រកួត​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រចាំ​ពូល​ ​G​ ​នេះ​ ​មាន​ប្រទេស​មក​ចូលរួម​ចំនួន5​ ​រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​។​



    ​គួរ​រំឭក​ផង​ដែរ​ថា​ ​ក្រុម​ជើងខ្លាំង​កម្ពុជា​ទើបតែ​បំបាក់​ក្រុម​វៀតណាម​ ​និង​ថៃ​ ​នៅ​លើទឹក​ដី​វៀតណាម​ក្នុង​ពាន​ ​AFF​ ​U18​ ​Championship​ ​កាលពី​ពេល​ប៉ុន្មាន​ខែមុន​ ​ដោយ​ពួកគេ​ស្ថិតនៅ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​លោក​ ​Gyotoku​ ​Koji​។​

    ​ការប្រកួត​រវាង​ក្រុម​កម្ពុជា​ ​និង​ម៉ាឡេស៊ី​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី2​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​វេលា​ម៉ាង6​ ​និង​ ​30នាទី​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ដោយ​សំបុត្រ​ចូល​ទស្សនា​បាន​ចាប់ផ្តើម​ដាក់​លក់​ហើយ​កាលពី​ម្សិលមិញ​នេះ​។​ ​មុននឹង​ឈាន​ដល់​ការប្រកួត​របស់​ក្រុម​គោព្រៃ​កម្ពុជា​ ​នៅ​វេលា​ម៉ោង3​ ​និង​ ​30នាទី​ ​ក៏​នឹង​មានការ​ប្រកួត​មួយគូ​ទៀតផង​ដែរ​ក្នុង​ពានរង្វាន់​នេះ​ដូចគ្នា​ ​គឺ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ប្រ៊ុយណេ​៕​

  • ក្រោយលែងប្ដី!! ឆ័យលី ដាឡែន សម្ញែងភាពស្និទ្ធស្នាលជាមួយ រុន ណាកូ

    ក្រោយលែងប្ដី!! ឆ័យលី ដាឡែន សម្ញែងភាពស្និទ្ធស្នាលជាមួយ រុន ណាកូ

    មិនខ្វល់ពីពាក្យថា មេម៉ាយចំណាយមាត់ញាតិ អ្នកនាង ឆ័យលី ដាលែន មិនត្រឹមតែ បញ្ចេញរូបថតស៊ិចស៊ី ចេញភ្លៅ ក្នុងឈុតប៊ីកានីនៅអាងហែលទឹកប៉ុណ្ណោះទេ តែក៏បានបញ្ចេញរូបថតស្និទ្ធស្នាលជាមួយប្រុសក្មេងលោក រុន ណាកូ ដោយមិនខ្វល់ពីការលើកឡើងបែបអវិជ្ជមានណាមួយផងដែរ។ រូបថតជាច្រើនសន្លឹក ធ្វើឱ្យគេយល់ច្រលំថា ជារូប Pre-Wedding នោះផង។

    ក្នុងដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសថៃ និងទៅផ្សព្វផ្សាយវប្បធម៌នៅខេត្តសុរិន្ទ អ្នកនាង បានរំលេចរូបថតកៀកកើយ ជាមួយតារាសម្ដែងវ័យក្មេង លោក រុន ណាកូ ដែលរូបថតរបស់អ្នកទាំងពីរគ្រាន់តែត្រូវបានបង្ហោះឡើង ក៏មានការលើកឡើងមិនល្អមួយចំនួន លើតារាស្រីរូបនេះ។ អ្នកខ្លះនិយាយថា អ្នកនាង កំពុងឱ្យដៃប្រុសក្មេង និងខ្លះថាមកពីអ្នកនាងជានារីពង្រាយមន្តស្បេហ៍ជាដើមទើបបណ្ដាលអោយបែកបាក់ប្ដី។ បើទោះជាមានការលើកឡើងមិនល្អជាច្រើន គ្រប់សកម្មភាពក្រោយលែងប្ដីរបស់អ្នកនាង បូករួមទាំងរូបភាពក្ដៅៗដែលទើបបង្ហោះឡើងនោះផង ប៉ុន្តែសម្រាប់អ្នកនាង ឆ័យលី ដាឡែន បានលើកឡើងយ៉ាងខ្លីថា មិនខ្វល់ ហើយ អ្នកនាង ក៏ឈប់បិទសេរីភាពរបស់ខ្លួន ដោយសារពាក្យថាមេម៉ាយចំណាយមាតើញាតិទាំងអស់នោះដែរ។

    អ្នកនាងពោលថា ទោះជាសកម្មភាពរបស់អ្នកនាងមើលទៅមិនសមភ្នែកជាមួយបុរសវ័យក្មេងណាមួយ ក៏សកម្មភាពទាំងនោះ គឺជារឿងផ្ទាល់ខ្លួន។ អ្នកនាងអះអាងយ៉ាងខ្លីថា សំខាន់កុំអោយតែអ្នកនាងទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ នោះទើបអ្នកនាងនឹងភ័យបារម្ភ។ យ៉ាងណាមិញអ្នកនាងបញ្ជាក់ថា រូបភាពស្វីតៗជាមួយតារារះថ្មី លោក រុន ណាកូ គ្រាន់តែជារូបភាពសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា ក្នុងពេលដែលនាង និងលោក មានឱកាសចេញទៅប្រទេសថៃរួមគ្នាប៉ុណ្ណោះ មិនមែនមានន័យថា អោយតែអ្នកនាងមានរូបកៀកកើយជាមួយបុរសណាសុទ្ធតែស្រលាញ់ប្រុសនោះ នោះឡើយ។

    ខាងក្រោមនេះជាកម្រងរូបភាព ដែលធ្វើអោយគេយល់ច្រលំរវាង អ្នកនាង ឆ័យលី ដាឡែន និងតារាសម្ដែងថ្មី លោក រុន ណាកូ៖

  • អនាគត​កូនក្រមុំ​ តោះ​ចាប់ផ្តើម​សម្រក​ទម្ងន់​

    អនាគត​កូនក្រមុំ​ តោះ​ចាប់ផ្តើម​សម្រក​ទម្ងន់​

    មិន​អាចប​ដិ​សេ​ធបាន​ឡើយ​ថា​ នៅក្នុង​អំឡុង​ខែតុលា​ទៅ​នេះ​ តែងតែមាន​ការរៀបចំ​ពិធី​ជប់​លៀង​ផ្សេង​ៗ ជាពិសេស​ពិធី​រៀប​អាពាហ៍​ពិពាហ៍​គ្រប់​ទីកន្លែង​តែម្តង​ ចុះ​អ្នក​វិញ​បាន​ត្រៀម​រៀប​អា​ពហ៍​ពិពាហ៍​ជាមួយនឹង​គូស្នេហ៍​របស់​អ្នក​នា​ចុងឆ្នាំ​នេះ​ហើយ​ឬនៅ​? ឬក៏​កំពុងតែ​ត្រៀម​រៀបការ​នៅក្នុង​ផ្នែក​ផ្សេង​ៗយ៉ាង​មមាញឹក​ មិនថា​តែ​ការ​ជ្រើសរើស​វត្ថុ​អនុស្សាវរីយ៍​ ឈុត​អាពាហ៍​ពិពាហ៍​ ថតរូប​ រួម​ទាំង​អ្វី​ដែល​អនាគត​កូនក្រមុំ​ត្រូវការ​ផង​ដែរ​ នោះ​គឺ​ការ​មាន​រូបរាង​ដ៏​ល្អឥតខ្ចោះ​ ដើម្បី​ស្លៀក​ឈុត​អាពាហ៍​ពិពាហ៍​ឱ្យ​បាន​ស្រស់​ស្អាត​ហ្នឹងឯង​។

    តែ​នឹង​ទៅ​សម្រក​ទម្ងន់​មុន​ពេល​រៀបការ2​-3សប្តាហ៍​ឱ្យ​បេះដូង​វា​ភ័យ​អរៗ​ធ្វើ​អី​ ព្រោះថា​បើ​អនាគត​កូនក្រមុំ​ទាំងឡាយ​ចាប់ផ្តើម​មាន​ផែនការ​សម្រក​ទម្ងន់​នោះ​ គួរតែ​ចាប់ផ្តើម​ពី​ពេលនេះ​តែម្តង​ ក្រៅពី​អ្នក​អាច​ធ្វើ​ឱ្យ​ក្តី​ស្រមៃ​ក្លាយជា​ការពិត​យ៉ាង​មិន​ពិបាក​ និង​មិនបាច់​បង្ខំចិត្ត​ហើយ​នោះ​ នៅ​មាន​ពេលវេលា​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​សម្រក​ទម្ងន់​បាន​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ទៀតផង​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​តិច​និ​កល្អ​ៗពី​អ្នកស្រី​ Helen​ Bond​ អ្នកជំនាញ​ការ​ផ្នែក​ភោជនាហារ​ពី​ប្រទេស​អង់គ្លេស​មក​ជម្រាប​ជូន​ តើមាន​អ្វីខ្លះ​នោះ​សូម​តាមដាន​ដូចតទៅ​។

    1. កំណត់​គោលដៅ​ដែល​អាច​ធ្វើ​ទៅរួច​ : សម្រាប់​កូនក្រមុំ​គ្រប់រូប​ ការ​សម្រក​ទម្ងន់​គួរ​ឱ្យ​ចង់​សាកល្បង​ និង​គួរ​ឱ្យ​រីករាយ​ ការកំណត់​គោលដៅ​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​គឺជា​រឿង​ចាំបាច់​ណាស់​ ផ្ទុយទៅវិញ​បើ​អ្នក​កំណត់​គោលដៅ​ដែល​មិន​ងាយ​នឹង​ធ្វើ​បានសម្រេច​នោះ​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​អស់​ទឹកចិត្ត​ អស់សង្ឃឹម​ និង​បញ្ឈប់​ការ​តាំងចិត្ត​យ៉ាង​ងាយ​។ ឧទាហរណ៍​ គោលដៅ​ដែល​អាច​ទៅរួច​ ដូចជា​ ខ្ញុំ​នឹង​ព្យាយាម​សម្រក​ទម្ងន់​ឱ្យ​បាន​ពី​ 10ភាគរយ​នៃ​ទម្ងន់​ខ្លួន​ឱ្យ​បាន​ក្នុងរយៈពេល3​-6ខែ​ជាដើម​។

    2. ត្រៀម​ចិត្ត​ចាំ​ទទួល​ថ្ងៃ​ដែល​អាក្រក់​ឱ្យ​បាន​ : ក្រៅពី​ការងារ​ប្រចាំ​ហើយ​ នា​រីៗ​ជាច្រើន​អាច​នឹង​ត្រូវ​រៀប​ផែនការ​ពី​ពិធី​មង្គលការ​ជាមួយនឹង​គូ​ដណ្តឹង​ ដែល​អាច​មាន​ថ្ងៃ​ខ្លះ​ដែល​អ្វី​ៗគ្រប់យ៉ាង​មិន​ដំណើរការ​ទៅតាម​ផែនការ​ ឬគួរ​ឱ្យ​ខកបំណង​ ក៏​សុំ​ឱ្យ​ត្រៀម​ចិត្ត​ត្រៀម​ថ្លើម​ចាំ​ទទួល​ថ្ងៃ​នោះ​ឱ្យ​ហើយ​ផង​ កុំ​អស់សង្ឃឹម​ ឬបញ្ឈប់​កណ្តាល​ទី​ឱ្យ​សោះ​។

    3. កត់​កំណត់ត្រា​រាយ​មុខ​ចំណីអាហារ​ និង​អារម្មណ៍​ក្នុង​មួយ​ថ្ងៃ​ៗ : ព្រោះ​ការ​សម្រក​ទម្ងន់​នឹង​មាន​លទ្ធផល​បើ​អ្នកដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ៗអ្នក​បាន​ទទួលទាន​អ្វីខ្លះ​នោះ​ ដែល​ភាគច្រើន​មនុស្សជា​ច្រើន​មិនសូវ​ជា​កត់​កំណត់​ហេតុ​នោះ​ទេ​ តែបើ​អ្នកមាន​កំណត់ហេតុ​វិញ​ នឹង​ធ្វើ​ឱ្យ​មនុស្សយើង​មាន​ភាព​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ទទួលទាន​អាហារ​កាន់តែ​ខ្លាំង​ឡើង​ហ្នឹងឯង​។

    4. រក្សា​កម្រិត​ជោគជ័យ​ : ទោះជា​អ្នក​បាន​តាំង​គោលដៅ​ជោគជ័យ​ធំ​ទុកជាមុន​ហើយ​មែន​ តែ​ក៏​គួរ​តាំង​គោល​ដៅ​តូច​ៗទុក​ដែរ​ ដូចជា​ សុំ​ឱ្យ​ទម្ងន់​ស្រក​ចុះ​ក្នុង​មួយ​ខែ2​ភាគរយ​នៃ​ទម្ងន់​ខ្លួន​ទាំងមូល​ និង​ឈាន​សន្សឹម​ៗទៅមុខ​ទៀត​ នោះ​នឹង​ធ្វើ​ឱ្យ​គោលដៅ​ធំ​បាន​ទទួលជោគជ័យ​យ៉ាង​ងាយ​។

    5. សម្លឹង​ពិភពលោក​ក្នុង​ន័យ​វិជ្ជមាន​ : សម្រាប់​កូនក្រមុំ​ ការ​សម្លឹង​ពិភពលោក​ក្នុង​ន័យ​ល្អ​ ជួយ​ឱ្យ​ការ​ត្រៀមខ្លួន​សម្រក​ទម្ងន់​ក្លាយជា​រឿង​ដែល​គួរ​ឱ្យ​រីករាយ​ ហើយនឹង​ធ្វើ​ឱ្យ​អ្នកមាន​សេចក្តី​សុខ​ជាមួយនឹង​អាហារ​សម្រក​ទម្ងន់​ដែល​ត្រូវ​ទទួលទាន​ទៀតផង​។ ទាំងអស់​ខាងលើ​នេះ​ គឺ​ដើម្បី​ឱ្យ​នា​រីៗ​យើង​ទាំងអស់​មាន​អំឡុង​ពេល​នៃ​សេចក្តី​សុខ​ឱ្យ​បាន​ច្រើន​ មិន​ចាំបាច់​មាន​អារម្មណ៍​តានតឹង​ធុញថប់​រហូតដល់​លែង​ស្អាត​អស់​នៅ​ថ្ងៃ​រៀបមង្គលការ​៕

  • ជួបស៊យ!! ពេជ្រ សូលីកា ទើបស្ងាត់រឿងស្នងការ ជំពប់រឿងអាស្រូវស្នេហាមួយទៀតហើយ

    ជួបស៊យ!! ពេជ្រ សូលីកា ទើបស្ងាត់រឿងស្នងការ ជំពប់រឿងអាស្រូវស្នេហាមួយទៀតហើយ

    ចំណងស្នេហ៍ ពេជ្រ សូលីកា និងបុរសជាអ្នករចនាម៉ូត បានក្លាយជាប្រធានបទ​ដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សម្រាប់អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក។ រហូតមកទល់ពេលនេះម៉ោងនេះ នៅតែមានអ្នកបន្តអះអាងជាបន្តបន្ទាប់ មិនខុសពី បេននី យ៉ាំង ដែលលើកឡើងថា ពេជ្រ សូលីកា ធ្លាប់ចង់យកដប ស្រាវៃ នាង​ និងមានខ្លះទៀតបន្ដជីកកើយរឿងរ៉ាវអាស្រូវនាងមកជាហូរហែ។

    ថ្វីបើ​ចំណងស្នេហ៍ កញ្ញា ថៃ នារីសុជាតា ត្រូវជាកូនស្រីលោក ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបែកបាក់ ជាមួយ បុរស​ជាគូស្នេហ៍ខាងលើ ត្រូវជា​គូដណ្តឹង​របស់ពេជ្រ សូលីកា ក្តី ប៉ុន្តែរឿងនេះមិនស្ងប់នោះទេ ដោយបន្តហែកហួរគ្នា ដូចរឿងកុនចិន ថៃ ដែលដាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍អ៊ីចឹង ។ ប្រិយមិត្តបានលើកឡើងថា ធ្លាប់តែឃើញក្នុងរឿងកុន គេលេងបែបនេះ ប៉ុន្តែ​កុនជីវិតពិត បានធ្វើឱ្យផ្អៀងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏គួរ​ឱ្យភ្ញាក់ផ្អើលបំផុត ។​

    ទោះជាការលើកឡើងរបស់អ្នកលេងហ្វេសប៊ុកខាងលើ ពិតឬ មិនពិត ប៉ុន្តែគេសុទ្ធតែយល់ស្របថា ពេជ្រ សូលីកា យីអ៊ុនដាក់ក្នុងរឿងស្នេហា ដោយសារតែរឿងអាស្រូវកន្លងមករបស់នាង គេស្ទើរភ្លេចទៅហើយ ស្រាប់តែធ្វើឱ្យរឿងទាំងនោះអណ្ដែតឡើងម្ដងទៀត ព្រោះជារឿងអាស្រូវស្នេហាច្រំដែលៗ។ ជាក់ស្ដែងអ្នកលេងហ្វេសប៊ុកម្នាក់ ត្រូវគេឃើញសរសេរ Comment ក្រោយពេលជម្លោះ ពេជ្រ សូលីកា ផ្ទះជាមួយ ប្អូន ថៃ នរៈសត្យា ថា “កូនធំប៉ុណ្ណាហើយកា? គ្នានឹកឯងណាស់ យ៉ាងណាយើងធ្លាប់ធ្វើការជាមួយគ្នា! ហែងលើកនេះ សំណាងណាស់ ដែលបានការប្ដីត្រឹមត្រូវ មិនដូចកាលទាក់ទងអាប្ដីគេនោះ ក្រំចិត្តឥតអំពើរ បានកូន១ ហើយដោះដៃ។ តែមិនអីទេ ព្រះយើងបានពីគេគួរសមដែរ ព្រោះយើងប៉ុនទាក់ យាយចឹង? ឈប់ទៅរកគ្រូប្រសិទ្ធីសារិកាលីនថោងនៅ?”។ សំណេរខម្មិន្ដខាងលើដែលហាក់មានន័យទម្លាយពីរឿងអាថ៌កំបាំង ក៏អមដោយរូបថតនាង និងក្មេងស្រីម្នាក់ឈ្មោះ ម៉ីជីង ដែលមានមុខមាត់ស្រដៀងនាង ដែលខ្លះថាជាកូនលាក់ប្រវត្តិរបស់នាង និងខ្លះថាជាកូនរបស់ម្ដាយនាង ជាមួយស្វាមីក្រោយ។ ចំពោះរឿងអាស្រូវនាងក្នុងពេលបាត់មុខកន្លងទៅ អ្នកខ្លះសង្ស័យថានាងពាក់ព័ន្ធជាមួយមន្ត្រីនេះខ្លះថាមន្ត្រីនោះ ស្របពេលដែលមានប្រភពខ្លះ ថែមទាំងការសង្ស័យថានាងសម្ងំពរពោះក្នុងពេលផ្ទុះរឿងស្នេហាបិទមុខនោះថែមទៀតផង។ អ្នកសិល្បៈមួយចំនួន បានហៅជីវិតឯកជនរបស់នាងថា ជានារីអភ័ព្វស្នេហ៍ ព្រោះក្រៅពីជំពប់រឿងពាក់ព័ន្ធប្ដីគេ ក៏បន្តជំពប់រឿងមានគូដណ្ដឹងជាអតីតសង្សាររបស់មិត្តសម្លាញ់រាប់គ្នាជាង១៣ឆ្នាំ រហូតក្លាយជាជម្លោះទៀត។

    គួររំឭកដែរថា យោងតាមបណ្ដាញសារព័ត៌មាន កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥ សរសេរពីនាងថា នាងបានបាត់មុខដោយសារតែជាប់ពាក់ព័ន្ធនឹង លោក ឧត្តមសេនីយ៍ទោ ​​សៀ ​សម្បត្តិ​ ស្នង​ការ​ស្នង​ការ​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​ បង្ក្រាប​បទ​ល្មើស​កង​រាជអាវុធហត្ថលើផ្ទៃប្រទេស។ រឿងរ៉ាវស្នេហាដ៏រសើបនោះ គឺបន្ទាប់ពី ហ្វេសប៊ុក និង Instagram របស់នាង នៅក្នុងពេលនោះ បានបង្ហោះរូបនាងភ្ជាប់ជាមួយរូប លោក សៀ សម្បត្តិ ហើយសរសេរថា«រស់នៅជាមួយគ្នា ២ឆ្នាំ បានត្រឹម​តែ​ការ​ឈឺចាប់​ រង​ការមាក់ងាយ​ ប្រចណ្ឌ​ឥត​ស្រាកស្រាន្ត​ តាម​ដាន​ឥតឈប់​ឈរសូម្បី​តែ​ឡានមួយ​គ្រឿង​ក៏​ដកហូត​វិញ​ទៀត​»។ ក្នុងនោះ ពេជ្រ សូលីកា ក៏ធ្លាយដំណឹងជាហូរហែរថាបានពាក់ព័ន្ធអ្នកនេះ និងអ្នកនោះ មិនសូវជាទទួលបានការសរសើរ នៅពេលបែកធ្លាយពីស្ថានភាពស្នេហានោះផង។ ក្រោយផ្ទុះជម្លោះជាមួយមិត្តភ័ក្ត្រ ពេជ្រ សូលីកា បានLive ហ្វេសប៊ុកថា ហ្វីយ៉ាតា ឬ ថៃ នារីសុជាតា អតីត Freshies Girl ជាពួកម៉ាក និងជាប្អូនស្រីលោក ថៃ នរៈសត្យា ក្នុងពេលត្រូវរ៉ូវជាមួយនាង មិនថាឈ្លោះគ្នាជាមួុយសង្សារ ឬ ចង់ធ្វើម្ហូបអ្វីឱ្យសង្សាញ៉ាំ សុទ្ធតែឆាត ឬ ខលមកសួរនាង និង ពិភាក្សាជាមួយនាងទាំងអស់ ដែលការលើកឡើងរបស់នាង ធ្វើអោយគេកាត់ស្មានភ្លាមៗថា ពេជ្រ សូលីកា ដឹងរឿងរ៉ាវក្នុងក្រៅ រវាង ហ្វីយ៉ាតា និងអតីតសង្សារគ្មានសល់ចន្លោះ ទើបម្នាក់ៗយល់ថា ការដែលហ្វីយ៉ាតា គ្រាន់តែបែកសង្សារ កាលពីពាក់កណ្ដាលខែ៦ ឆ្នាំ២០១៩ ហើយនៅខែតុលា ក្នុងឆ្នាំដដែល ពេជ្រ សូលីកា ក្លាយជាគូដណ្ដឹងរបស់បុរសនោះ ជារឿងដែលហ្វីយ៉ាដា ឆេះដុំមិនខុស ព្រោះគេជឿថា សូលីកា អាចជាអ្នកទី៣ តាំងពីមុនហ្វីយ៉ាតា បែកសង្សារ។ ក្រោយរងការរិះគន់ ហ្វីយ៉ាតា បានប្រកាសក្នុងវីដេអូ Live ថា នាងមិនមែនឈ្លោះគ្នា ជាមួយ ពេជ្រ សូលីកា ដោយសារតែហេតុផលដណ្ដើមប្រុសនោះទេ ប៉ុន្តែហេតុផលដែលនាងទទួលយកមិនបាន គឺពេជ្រ សូលីកា ទាក់ទងជាមួយបុរសដែលខ្លួនធ្លាប់ស្រលាញ់ ដោយមិនប្រាប់អោយនាងដឹង បើទោះជានាងព្យាយាមដេញដោល លុះដល់បែកធ្លាយក៏បែកទាំងជម្លោះបែកបាក់មិត្តភាពតែម្ដង។

    ជាការពិតណាស់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញថាអ្នកចូលខម្មិន្ដម្នាក់ៗលើកឡើងថា តារាមុខមាត់ស្រស់ និងខ្យូតមិនធម្មតា ពេជ្រ សូលីកា ពិតជាជំពប់រឿងស៊យមិនអស់មិនហើយ ដោយក្នុងពេលបិទបាំងស្នេហា ក៏ធំក្លិនមិនល្អ ខណៈដែលតារាដែលបង្ហាញមុខគូស្នេហ៍ភាគច្រើននាពេលបច្ចុប្បន្ន ទទួលបានការសរសើរពីមហាជន ។ ក៏ប៉ុន្ដែ ពេជ្រ សូលីកា បែរជារងការអាម៉ាស់ ដោយគ្រាន់តែបង្ហាញមុខគូដណ្ដឹងក្ដៅៗ ក៏ផ្ទុះរឿងរញ្ជួយធរណីតែម្ដង៕

  • អា​ការឈឺ​ខ្នង 5យ៉ាងអាច​ប្រាប់​យើង​ពី​ជំងឺ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗបាន​

    អា​ការឈឺ​ខ្នង 5យ៉ាងអាច​ប្រាប់​យើង​ពី​ជំងឺ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗបាន​

    មនុស្ស​វ័យ​កំលោះ​ ក្រមុំ​ជាច្រើន​នាក់​មាន​អាការ​ឈឺខ្នង​ ដែល​អ្នកខ្លះ​គិតថា​ អាច​បណ្ដាលមកពី​មូលហេតុ​ដែល​អង្គុយ​យូរ​ជ្រុល​ពេក​ ឬក៏​ទៅ​ធ្វើអ្វី​មួយ​ខុស​ឥរិយាបថ​ជាដើម​ តែ​ទាំងអស់គ្នា​មិនបាន​ដឹង​ឡើយ​ថា​ អាការ​ឈឺខ្នង​មិនមែន​មានន័យ​ត្រឹមតែ​អាការ​ខុសប្រក្រតី​របស់​ឆ្អឹង​ប៉ុណ្ណោះទេ​។អាការ​ឈឺខ្នង​ ជាទូទៅ​អាច​ជា​អាការ​ឈឺខ្នង​ដែល​បណ្តាល​មក​ពី​ការ​អង្គុយ​ច្រើនពេក​ លើក​របស់របរ​ធ្ងន់​ពេក​ ឬហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក​ ដោយ​អាការ​ដែល​យើង​អាច​ដឹង​បាន​នោះ​គឺ​ ការ​ឈឺចុក​រួយ​ ឬសាច់ដុំ​ឡើង​តឹង​ជាដើម​-ល- តែ​ជួនកាល​អាការ​ឈឺ​ដែល​យើង​គិតថា​ ឈឺខ្នង​នោះ​ វា​អាច​មិនមែន​បណ្តាល​មក​ពី​សាច់ដុំ​ ឬឆ្អឹង​រហូត​នោះ​ទេ​។ មាន​លក្ខណៈ​របស់​អាការ​ឈឺខ្នង​ខ្លះ​ជា​សញ្ញា​ប្រកាស​អាសន្ន​ពី​ជំងឺ​ដែល​កើត​នៅ​លើ​អវយវៈ​ខាងក្នុង​ និង​ចាំបាច់​ត្រូវតែ​ប្រញាប់​ទៅ​ទទួលការ​ព្យាបាល​ពី​គ្រូពេទ្យ​ជាបន្ទាន់​ទៀតផង​។

    1. អាការ​ឈឺខ្នង​ រួម​ជាមួយ​អាការ​ដៃជើង​ ស្ពឹក​គ្មានកម្លាំង​
    ទ្រាំទប់​បត់ជើងតូច​ និង​ទ្រាំទប់​លាមក​មិន​បាន​… លក្ខណៈ​របស់​អាការ​ទាំងនោះ​អាច​បណ្តាល​មក​ពី​ខួរឆ្អឹងខ្នង​ទទួលរង​របួស​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​ធ្វើការ​ថត​អេ​កស៍​រេយ៍​(X-RAY​)ពិនិត្យមើល​ឆ្អឹងកង​ខ្នង​ និង​រកមើល​ចំណុច​ដែល​រង​របួស​។ អ្នកខ្លះ​ត្រឹមតែ​គេង​សម្រាក​ព្យាបាល​ខ្លួន​ក៏អាច​ជាសះស្បើយ​ពី​អាការ​នេះ​ដែរ​ តែ​សម្រាប់​អ្នកខ្លះ​ទៀត​អាច​ចាំបាច់​ត្រូវតែ​ចូល​ទទួលការ​វះកាត់​។

    2. ឈឺខ្នង​ត្រង់​ម្តុំ​ចង្កេះ​ និង​មាន​គ្រុនក្តៅ​រងា
    ​មូលហេតុ​របស់​អាការ​នេះ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​នៅក្នុង​ក្រលៀន​ ឬអាច​ជា​ជំងឺរលាកតម្រងនោម​ ដោយ​មូលហេតុ​ទាំង​នេះ​កើតឡើង​បាន​ដោយសារតែ​ការ​ទទួលទាន​ទឹក​ក្នុង1ថ្ងៃ​ៗតិច​ពេក​ និង​ការ​ទ្រាំទប់​នោម​។ ការ​ព្យាបាល​ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ និង​ថ្នាំ​ផ្សេង​ៗទៀត​អាស្រ័យ​លើ​ការវិនិច្ឆ័យ​រោគ​ រួម​ទាំង​ណែនាំ​ឱ្យ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ផ្លាស់​ប្តូរ​ទង្វើ​ទ្រាំទប់​នោម​ ហើយ​នៅពេល​ព្យាបាល​ក្រ​លៀន​ជាប្រក្រតី​ឡើងវិញ​ហើយ​ អាការ​ឈឺខ្នង​ក៏​បាត់​ទៅវិញ​ដែរ​។

    3. ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​
    បើសិនជា​មាន​អាការ​ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​ រួច​នៅពេល​ទៅ​ជួប​គ្រូពេទ្យ​ គ្រូពេទ្យ​អាច​នឹង​ស្ទាប​ប៉ះ​ដុំ​សាច់​នៅ​លើ​ខ្នង​ត្រង់​កន្លែង​ម្តុំ​ៗក្រលៀន​ រួម​ទាំង​មាន​ឈាម​លាយឡំ​នៅក្នុង​ទឹកមូត្រ​ មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​មាន​សភាវ​លោហិត​ស្លេក​រួម​ជាមួយ​ផង​នោះ​ ក្នុង​ករណីនេះ​ គឺជា​សញ្ញា​បញ្ជាក់​ពី​រោគ​កើត​ថង់​ទឹក​នៅក្នុង​ក្រលៀន​ ជា​ជំងឺ​ដែល​អាច​ចម្លង​តំណពូជ​បាន​។ នៅពេល​មាន​ថង់​ទឹក​នៅក្នុង​ក្រលៀន​ នឹង​ធ្វើ​ឱ្យ​ក្រលៀន​ធ្វើការ​បាន​តិច​ នៅពេល​ក្រលៀន​ធ្វើការ​ថយ​ចុះ​ ហុច​ផល​អាក្រក់​ដល់​រាងកាយ​។ កើតជំងឺ​ឡើងឈាម​ ក្រលៀន​អាច​នឹង​ងាយ​ឆ្លង​មេរោគ​ និង​លែង​ធ្វើការ​រ៉ាំរ៉ៃ​ រហូតដល់​គាំង​លែង​ធ្វើការ​តែម្តង​ និង​ក្រៅពី​បញ្ហា​នៅ​លើ​ក្រលៀន​ហើយ​ នៅ​អាច​ធ្វើ​ឱ្យ​កើត​ថង់​ទឹក​នៅក្នុង​អវយវៈ​ផ្សេងទៀត​បាន​ ដូចជា​ថ្លើម​ ដៃស្បូន​ ពងស្វាស​ និង​កើត​សរសៃឈាម​ ជំងឺ​រីក​ប៉ោង​ទៀតផង​។

    4. អាការ​ឈឺខ្នង​ដែល​កើត​នៅ​លើ​ស្ត្រី​មានគភ៌​
    អាច​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​បច្ច័យ​ច្រើនយ៉ាង​ ដូចជា​អ័រម៉ូន​ក្នុង​រាងកាយ​កើត​ការប្រែប្រួល​ធ្វើ​ឱ្យ​សរសៃពួរ​ និង​សាច់ដុំ​ដែល​យឹត​តោង​ឆ្អឹង​យារ​ធូរ​។ សម្រាប់​ស្ត្រី​មានគភ៌​មាន​ការ​ទ្រ​ទម្ងន់​ដែល​ចេះតែ​កើនឡើង​របស់​ទារក​ ឬស្បូន​ដែល​រីកធំឡើង​ទៅ​សង្កត់ពីលើ​សរ​សៃ​ប្រ​សា​ទធ្វើ​ឱ្យ​ឈឺខ្នង​រហូត​ឈឺ​រាល​ចុះទៅ​រក​ជើង​បាន​។

    5. ឈឺខ្នង​រ៉ាំរ៉ៃ​យូរ​រាប់​ខែ​ និង​កាន់តែ​ឈឺខ្លាំង​ឡើង​ជា​រឿយ​ៗ
    បើសិន​កើត​នៅ​លើ​មនុស្ស​ធាត់​ ឬមនុស្ស​ដែល​មាន​អាយុ​ច្រើនជាង​ 45ឆ្នាំ​នោះ​ អាច​កើត​ឡើង​ដោយសារ​រោគ​រលាក​ខួរ​សន្លាក់​ ឬឆ្អឹងកង​ខ្នង​សឹក​រេចរឹល​។ ការ​ព្យាបាល​ក្នុងករណី​នេះ​ គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​បំបាត់​ការឈឺចាប់​មក​ញ៉ាំ​ និង​ធ្វើការ​ព្យាបាល​ដោយ​ការ​ធ្វើ​ចលនា​ ហើយ​គ្រូ​ពេទ្យ​នឹង​ណែនាំ​ឱ្យ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​។ បើ​កើត​នៅ​លើ​មនុស្ស​ដែល​ធាត់​ខ្លាំង​ ត្រូវ​ឱ្យធ្វើ​ការ​បញ្ចុះទម្ងន់​។បើ​អ្នកណា​ដែល​កំពុង​មាន​អាការ​ឈឺខ្នង​ ចូរ​ប្រញាប់​ពិនិត្យមើល​ខ្លួនឯង​ជាបន្ទាន់​ ឬបើ​មិន​ប្រាកដ​ក្នុងចិត្ត​ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​វិនិច្ឆ័យ​រោគ​ ព្រោះ​ជួនកាល​បើ​បណ្តោយ​ឱ្យ​ឈឺរ៉ាំរ៉ៃ​យូរ​ទៅ​ អាច​នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ​ ធ្វើ​ឱ្យ​សុខភាព​ចុះ​ទ្រុឌទ្រោម​ក៏អាច​ថា​បាន​ដែរ​៕

  • Apple​ ​ចេញ​មក​បញ្ជាក់​ថា​ ​កម្មវិធី​ចំនួន18​ ​មាន​បង្កប់​មេរោគ​ ​បើសិន​អាច​ ​គួរ​លុបចេញ​ភ្លាម​

    Apple​ ​ចេញ​មក​បញ្ជាក់​ថា​ ​កម្មវិធី​ចំនួន18​ ​មាន​បង្កប់​មេរោគ​ ​បើសិន​អាច​ ​គួរ​លុបចេញ​ភ្លាម​

    ​ក្រុម​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ ​Mobile​ ​security​ ​មួយ​ឈ្មោះថា​ ​Wandera​ ​បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​កម្មវិធី​នៅ​លើ​ ​App​ ​Store​ ​យ៉ាងតិច18​ ​កំពុង​រង​ការវាយប្រហារ​ពី​មេរោគ​យ៉ាងធ្ងន់ធ្ងរ​ ​ដែល​អ្នកប្រើ​ប្រាស់​ត្រូវតែ​បង្ខំចិត្ត​លុបចេញ​ជាបន្ទាន់​។​

    ​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ ​កម្មវិធី​ទាំងនោះ​ត្រូវ​បាន​រក​ឃើញថា​ ​មាន​បង្កប់​ ​clicker​ ​Trojan​ ​malware​ ​ជា​ប្រភេទ​មេរោគ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកប្រើ​ជួប​ហានិភ័យ​នៅ​ថ្ងៃណាមួយ​។​ ​លើស​ពីនេះ​ទៀត​ ​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​របស់​ ​Apple​ ​ក៏បាន​ចេញមុខ​មក​បញ្ជាក់​អំពី​រឿង​នេះ​ផង​ដែរ​។​ ​កម្មវិធី​ទាំងនោះ​មាន​ដូច​ខាងក្រោម​៖​ ​

    ​-​RTO​ ​Vehicle​ ​Information​ ​
    ​-​EMI​ ​Calculator​ ​&​ ​Loan​ ​Planner​
    ​-​File​ ​Manager​ ​–​ ​Documents​ ​
    ​-​Smart​ ​GPS​ ​Speedometer​ ​
    ​-​CrickOne​ ​
    ​–​Live​ ​Cricket​ ​Scores​ ​
    ​-​Daily​ ​Fitness​ ​
    ​–​Yoga​ ​Poses​ ​
    ​-​FM​ ​Radio​ ​
    ​–​Internet​ ​Radio​ ​
    ​-​My​ ​Train​ ​Info​
    ​–​IRCTC​ ​&​ ​PNR​
    ​-​Around​ ​Me​ ​Place​ ​Finder​
    ​-​Easy​ ​Contacts​ ​Backup​ ​Manager​
    ​-​Ramadan​ ​Times​ ​2019​
    ​-​Restaurant​ ​Finder​
    ​–​Find​ ​Food​
    ​-​BMI​ ​Calculator​
    ​–​BMR​ ​Calc​
    ​-​Dual​ ​Accountsឮ​
    ​-​Video​ ​Editor​
    ​–​Mute​ ​Video​
    ​-​Islamic​ ​World​
    ​–​Qibla​ ​-​Smart​ ​Video​ ​Compressor​