Category: សង្គម និងសេដ្ឋកិច្ច

  • អានសារ ​G​-​Davith​ ​ហើយមនុស្សមួយចំនួនចត់បាយ…

    អានសារ ​G​-​Davith​ ​ហើយមនុស្សមួយចំនួនចត់បាយ…

    ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​ ​(​Facebook​)​ ​ត្រូវ​បាន​ទទួលស្គាល់​ថា​ ​មាន​តួនាទី​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ជាង​ប្រភព​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​ពី​ទូរទស្សន៍​ ​និង​វិទ្យុ​ដូច​ឆ្នាំ​កន្លងទៅ​។​ ​ដូចដែល​យើង​បានដឹង​ហើយ​ថា​ ​ថ្មី​ៗ​នេះ​បញ្ហា​នៅ​លើ​សង្គម​ហ្វេ​សប៊ុ​ក​មានរឿង​រ៉ាវ​ច្រើន​រាប់មិនអស់​ ​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​ ​និយាយរួម​មានរឿង​ឱ្យ​តាមដាន​រហូត​ ​ដោយ​រឿង​ភាគច្រើន​ដែល​ត្រូវ​គេ​តាមដាន​ ​ជា​រឿង​ ​ហែកកេរ្តិ៍​គ្នា​ ​រឿង​ឈ្លោះប្រកែក​គ្នា​ ​រឿង​ដៀម​រាម​ ​ជេរ​បញ្ចោរ​គ្នា​ ​និង​រឿង​ទើស​នេះ​ទើស​នោះ​ជាដើម​។​

    ​ហាក់​ធុញទ្រាន់​នឹង​រឿង​មិនបានការ​ដែល​ផ្ទុះ​ស្ទើរ​រាល់ថ្ងៃ​ ​តែ​រឿង​ជាតិ​ ​រឿង​សង្គម​ ​រឿង​សិល្បៈ​វប្បធម៌​ខ្មែរ​គ្មាន​អ្នក​អើពើ​ ​លោក​ ​G​-​Davith​ ​ដែល​ជាតា​រា​រ៉េ​ប​ដ៏​ល្បី​មួយ​រូប​ ​ព្រឹក​នេះ​លោក​បាន​ចេញ​សារ​មួយ​យ៉ាង​វែងអន្លាយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​ជា​ខ្លាំង​។​ ​ដោយ​លោក​ ​G​-​Davith​ ​បាន​បង្ហោះ​សារ​លើ​គណនី​ផ្ទាល់ខ្លួន​មានឈ្មោះ​ ​Ngoun​ ​Chan​ ​Davith​ ​ថា​៖​ ​«​ ​កាល​គេ​ចប់​អា​រឿង​អស់ហ្នឹង​ ​?​ ​MV​ ​?​ ​បកស្រាយ​ ​?​ ​ខំ​ទើស​ ​បង្កើត​ទើស​ ​បង្ក្រាប់​ទើស​ ​?​ ​មិន​បើកភ្នែក​មើល​ ​youtube​ ​?​ ​M​/​V​ ​គេ​ចេញ​ ​1ម៉ោង​ ​៥លាន​ ​views​ ​ឯង​វិញ​មិនដឹង​ស្អី​ជា​ស្អី​ ​។​អា​រឿង​មិន​ល្បី​ខំ​ទៅ​ប្រកាស​អត់​ចេះ​ខ្មាស់​ ​យួន​ ​ខ្មាស់​ថៃ​ទេ​ហី​ ​?​ ​ចោទ​យួន​ចោទ​ថៃ​ ​ដៀល​យួន​ដៀល​ថៃ​ ​គេ​បង្កើត​កម្មវិធី​ ​ធំ​ ​ល្ខោន​គេ​រូប​ធម្មតា​ទៅជា​ ​3D​ ​យក្ស​ ​តារា​គេ​ទៅដល់​ណា​ផ្អើល​នៅ​ហ្នុង​ ​តារា​ឯង​ទៅដល់​ណា​មុខ​គេ​មិន​មើល​។​ ​ត្រឹម​ ​យួន​ ​តារា​គេ​ច្រៀង​ជាមួយ​ដល់ទៅ​ ​snoop​ ​dogg​ ​ទៅ​ហើយ​ ​ឯង​វិញ​នៅ​ធ្វើ​ឡូយ​ ​ស្អី​ ​?​ ​អត់ទោស​អា​រឿង​ថត​ ​អីហ្នឹង​វា​លើស​ ​វា​លើស​ទៅ​ហើយ​ ​សំខាន់​គិតថា​ ​M​\​V​ ​ហ្នឹង​វា​ល្បី​ហោះ​ទៅណា​ ​?​ ​សំខាន់​ពេល​ចេញ​មក​ ​បើ​វា​លើស​ចឹង​មែន​ ​ក្រសួង​នឹង​ចាត់ការ​ហើយ​ ​។​

    ​ហើយ​ឆ្ងល់​ខំ​អា​រឿង​អស់​ហ្នឹង​ម៉េ​ស​ ​ហើយ​ថី​ចង់​បង្ហាញ​ចង់បើ​ក​ទ្រូង​ហ្នឹង​បាន​អី​ ​?​ ​ខំ​ធ្វើ​ចឹង​ដូច​ចង់​បង្ហាញថា​ក្រសួង​មិន​ធ្វើការ​ឬ​មិច​ ​?​ ​គេ​ខំ​ប្រកាស​កា​ពារ​ទឹកដី​សន្តិភាព​ ​គេ​ខំ​ប្រកាស​ឱ្យ​ប្រជាជន​កុំឱ្យ​មាន​ភាព​ភ័យខ្លាច​ ​គេ​ខំ​ប្រកាស​ឱ្យ​ប្រជាជន​ដើរលេងសប្បាយ​ក្នុង​ ​ពិធីបុណ្យ​អ៊ុំ​ទូក​ ​គេ​ខំ​រក្សា​សន្តិសុខ​ជូន​រាស្រ្ត​ ​ឯ​ ​ពួក​អត់ប្រយោជន៍​បំបែក​សាច់រឿង​ឈ្លោះ​គ្នា​អ​ត់ប្រ​យោ​ជ៍​ ​ធ្វើ​អោយ​ព​ត៍​មាន​មិន​ទូលំទូលាយ​ ​។​បើ​ចង់​អោយ​សិល្បៈ​ខ្លាំង​ ​សូម​យកចិត្ត​ទុកដាក់​ ​ជាពិសេស​តម្លៃ​នៃ​សិល្បៈ​គ្រប់​ប្រភេទ​។​ ​និយាយ​ជា​រួម​ស្អី​ក៏ដោយ​បើ​ចង់​អោយ​ខ្លាំង​សូម​ធ្វើ​ដោយ​សតិ​កុំ​គិតតែ​ ​(​ ​អាត្មាអញ​ ​)​ ​។​សរុបទៅ​ខ្ញុំ​នេះ​ក៏​អត់ប្រយោជន៍​មក​ចំណាយពេល​ ​១០​ ​នាទី​លើ​ ​status​ ​នេះ​ ​។​ ​ណ្ហើយ​ចំជា​អត់ប្រយោជន៍​មែន​ខ្ញុំ​»​។​

  • មនុស្ស​គ្រប់គ្នា​គួរ​គិត​ពី​បញ្ហា​ផ្លូវចិត្ត​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​

    មនុស្ស​គ្រប់គ្នា​គួរ​គិត​ពី​បញ្ហា​ផ្លូវចិត្ត​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​

    មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ សុខភាព​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ តែ​នៅពេល​និយាយ​ពី​សុខភាព​ យើង​តែងតែ​នឹកដល់​សុខភាព​ផ្លូវកាយ​ និង​មិនសូវ​ជា​ចាប់អារម្មណ៍​ពី​សុខភាព​ផ្លូវចិត្ត​ប៉ុន្មាន​ឡើយ​។ កត្តា​ទាំងអស់​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​មើល​រំលង​ពី​ធាតុ​ចូល​យ៉ាង​សំខាន់​មួយ​ដែល​ជាផ្នែក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​លើ​ការរស់នៅ​។

    លោក​ អៀង​ សុធា​រ៉ា​ ប្រធាន​សមាគមពាណិជ្ជ​កម្ម​ និង​វិនិយោគ​កម្ពុជា​-ជប៉ុន​ បាន​លើកឡើង​ថា​ បញ្ហា​ផ្លូវចិត្ត​ជាផ្នែក​យ៉ាង​សំខាន់​សម្រាប់​ជីវិត​របស់​យើង​ម្នា​ក់ៗ​ ព្រោះ​ប្រសិនបើ​យើង​មិនបាន​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ល្អ​ទេ​នោះ​ យើង​នឹងអាច​មាន​បញ្ហា​ក្នុង​ការរស់នៅ​។ បញ្ហា​ជំងឺផ្លូវចិត្ត​អាច​ធ្វើ​ឱ្យ​យើង​ម្នា​ក់ៗ​ក្លាយជា​មនុស្ស​ឯកោ​ មាន​វិបត្តិ​ជាប់​ជាប្រចាំ​ មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ ឬរហូតដល់​មាន​អ្នកខ្លះ​សម្រេចចិត្ត​ធ្វើ​អត្ថ​ឃាត​ទៀតផង​។ លើស​ពីនេះ​ទៀត​ បញ្ហា​ផ្លូវចិត្ត​នេះ​ក៏អាច​ប៉ះពាល់​ផង​ដែរ​ដល់​អាជីវកម្ម​ ក៏ដូចជា​សេវាកម្ម​របស់​ម្ចាស់​អាជីវកម្ម​នានា​។ ប្រសិនបើ​នៅក្នុង​ស្ថាប័ន​មួយ​មាន​បុគ្គលិក​ដែល​ស្តែង​ចេញពី​បញ្ហា​ផ្លូវចិត្ត​ច្រើន​ ដូចជា​ទឹកមុខ​ក្រញូវ​ ខឹង​ច្រើន​ អារម្មណ៍​មិន​ស្ងប់​ ភ្លេចភ្លាំង​ច្រើន​ជាដើម​ ស្ថាប័ន​នោះ​នឹង​ប្រឈម​ទៅ​នឹង​ការបាត់បង់​អតិថិជន​ជាក់ជា​មិនខាន​។

    លើស​ពីនេះ​ទៅទៀត​ ប្រសិនបើ​យើង​ជា​អ្នកដឹកនាំ​វិញ​ កាន់តែ​ត្រូវការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ទៅទៀត​ ព្រោះ​កាលណា​អ្នកដឹកនាំ​មាន​វិបត្តិ​ផ្លូវចិត្ត​ ហើយ​សម្រេចចិត្ត​ខុស​ នោះ​អ្នក​នៅ​ក្រោម​បង្គាប់​ និង​ស្ថាប័ន​ទាំងមូល​ក៏​នឹង​មាន​បញ្ហា​ដែរ​។

    លោក​ អៀង​ សុធា​រ៉ា​ បាន​មានប្រសាសន៍​ថា​៖ “យើង​គ្រប់គ្នា​តែងតែ​ពិនិត្យ​សុខភាព​ផ្លូវកាយ​ជា​រៀងរាល់​ឆ្នាំ​ តែ​មិនដែល​បាន​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​នោះ​ទេ​។ ហើយ​ជាក់ស្ដែង​ចំពោះ​កុមារ​វិញ​ យើង​ឃើញ​ថា​ គ្រាន់តែ​ពួកគេ​កើតមក​ភ្លាម​ អាណាព្យាបាល​បាន​យក​គេ​ទៅ​ចាក់​វ៉ាក់សាំង​ភ្លាម​ ដើម្បី​ការពារ​ជំងឺ​ផ្លូវកាយ​ តែ​យើង​មិនដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវចិត្ត​ទេ​។ ហេតុនេះ​ហើយ​ទើប​យើង​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត​ជាច្រើន​”។

    សហគ្រិន​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​ផ្លូវចិត្ត​ អាច​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ ព្រោះ​វា​អាច​ជួយ​ឱ្យ​យើង​បានការ​ពារ​ និង​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​ការរស់នៅ​ ឬធ្វើ​ឱ្យ​យើង​ក្លាយជា​មនុស្សម្នាក់​ដែល​មនុស្ស​គ្រប់គ្នា​ចង់​រាប់រក​ និង​នាំ​មក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​។ កាលណា​ យើង​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ ការ​និយាយ​ស្តី​ ឬសកម្មភាព​របស់​យើង​នឹង​នាំមក​នូវ​ភាព​វិជ្ជមាន​ ដែល​ជា​ឥទ្ធិពល​វិជ្ជមាន​នាំមក​នូវ​សេចក្តី​សុខ​សម្រាប់​ខ្លួនឯង​ មនុស្ស​ជុំវិញ​ខ្លួន​ និង​សង្គម​របស់​យើង​ទាំងអស់គ្នា​។

    បញ្ហា​ជំងឺផ្លូវចិត្ត​ ឬភាព​តានតឹង​ផ្នែក​អារម្មណ៍​នេះ​ជា​បញ្ហា​សកល​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ព្រោះ​វា​ធ្វើ​ឱ្យ​មនុស្ស​សម្លាប់​ខ្លួន​ជាច្រើន​ជា​រៀងរាល់​ឆ្នាំ​។ មាន​ប្រទេស​ខ្លះ​បាន​ចាប់ផ្តើម​បង្កើត​ស្ថាប័នជាតិ​ដើម្បី​គាំពារ​ និង​ទប់ស្កាត់​នូវ​បញ្ហា​ផ្លូវចិត្ត​នេះ​ ខណៈ​ប្រទេស​មួយចំនួន​ផ្សេងទៀត​បាន​បញ្ចូល​ការអប់រំ​ចិត្តសាស្ត្រ​នានា​ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ ដូចជា​ការ​ដាក់បញ្ចូល​កម្មវិធី​ធ្វើស​មា​ធិ​ និង​កម្មវិធី​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​ជាដើម​នៅក្នុង​សាលារៀន​។

    លោក​វេជ្ជបណ្ឌិត​ យឹម​ សុ​បុត្រា​ ឯកទេស​ខាង​វិកល​វិទ្យា​ នាយក​ផ្នែក​ជំងឺផ្លូវចិត្ត​ និង​ការបំពាន​គ្រឿងញៀន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ​;បាន​លើក​ឡើង​ថា​ បញ្ហា​ផ្លូវចិត្ត​ជា​បញ្ហា​ដ៏​លំបាក​មួយ​សម្រាប់​ប្រជាជនទូទៅ​ ព្រោះ​ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ដែល​ងាយ​មើល​ ឬព្យាបាល​ប៉ុន្មាន​នោះ​ទេ​។ ជាក់ស្តែង​ប្រសិនបើ​យើង​មាន​ជំងឺ​ផ្នែក​ផ្លូវកាយ​ យើង​អាច​អេកូ​មើលឃើញ​ ហើយ​ដោះស្រាយ​វា​បាន​ភ្លាម​។ ប្រសិន​យើង​មាន​ជំងឺរាក​រូស​ យើង​អាច​ព្យាបាល​វា​បាន​ភ្លាម​ ប្រសិនបើ​យើង​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ ក៏​ពេទ្យ​អាច​វះកាត់​យកចេញ​បា​នភ្លាមៗ​ដែរ​ តែ​ប្រសិនបើ​យើង​មាន​ជំងឺផ្លូវចិត្ត​វិញ​ មកទល់​បច្ចុប្បន្ន​នេះ​ គ្មាន​ម៉ាស៊ីន​ណា​អាច​អេកូ​ ឬពិនិត្យមើល​ឃើញ​នោះ​ទេ​។

    ហេតុនេះ​វា​ទាមទារ​ឱ្យ​មានការ​សង្កេត​ តាមដាន​ និង​វាយតម្លៃ​ដោយ​យកចិត្ត​ទុកដាក់​ ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ល្អ​ ព្រោះ​វា​កើតឡើង​ពីក​ត្តា​សង្គម​ និង​កត្តា​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។

    លោក​វេជ្ជបណ្ឌិត​ យឹម​ សុ​បុត្រា​ បាន​និយាយ​ថា​៖ “បញ្ហា​ផ្លូវចិត្ត​នេះ​អាច​កើតមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ ព្រោះ​វា​កើតឡើង​ដោយសារ​សម្ពាធ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ព្យាបាល​ដើម្បី​កុំឱ្យ​វា​រាលដាល​ទៅជា​បញ្ហា​ផ្សេង​ៗទៀត​”។

    អ្នកជំនាញ​ផ្នែក​ជំងឺផ្លូវចិត្ត​ខាងលើ​បាន​លើក​ឡើង​ផង​ដែរ​ថា​ បញ្ហា​ផ្លូវចិត្ត​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្មារតី​របស់​យើង​មាន​បញ្ហា​ប៉ុណ្ណោះទេ​ តែ​វា​ថែមទាំង​បង្កើត​បញ្ហា​ដល់​ផ្នែក​ផ្លូវកាយ​ទៀតផង​។ មាន​អ្នកជំងឺ​ខ្លះ​គាត់​មាន​បញ្ហា​ឈឺក្រពះ​មិន​បាត់​ ឬមាន​បញ្ហា​នានា​ផ្សេង​ៗទៀត​ ហើយ​ព្យាបាល​មិនជា​ ដែល​កត្តា​នេះ​អាច​បណ្តាល​មក​ពី​បញ្ហា​ផ្លូវចិត្ត​។ ជំងឺ​ដែល​កើតឡើង​ដោយ​បញ្ហា​ផ្លូវចិត្ត​ ត្រូវការ​ដោះស្រាយ​ដោយ​វិធី​សាស្រ្ត​ផ្លូវចិត្ត​ បើមិនដូច្នោះទេ​ ទោះ​ដាក់ថ្នាំ​យ៉ាងណា​ក៏​មិន​បាត់​ដែរ​។ ហេតុនេះ​ប្រជាជន​គ្រប់គ្នា​គួរ​យកចិត្ត​ទុកដាក់​ និង​ព្យាយាម​រក្សា​ឱ្យ​បាន​នូវ​សុខភាព​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​ ដើម្បី​ចៀសវាង​បញ្ហា​នានា​ដែល​កើតឡើង​ ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​៕

  • ​នី​ ​មុ​ល្លី​កា​ ​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​រឿង​ ​«​កុមារី​ ​២៥​ ​ឆ្នាំ​»​ ​វគ្គ៣​

    ​នី​ ​មុ​ល្លី​កា​ ​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​រឿង​ ​«​កុមារី​ ​២៥​ ​ឆ្នាំ​»​ ​វគ្គ៣​

    ​អតីត​តារា​សម្ដែង​ ​អ្នកនាង​ ​នី​ ​មុ​ល្លី​កា​ ​ជា​តួឯកស្រី​ក្នុង​រឿង​ ​«​កុមារី​ ​២៥​ ​ឆ្នាំ​»​ ​ដែល​ទទួល​បា​នកេរិ៍​ត​ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ ​តែ​នាង​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈកាល​ធំ​ ​បន្ទាប់ពី​នាងស​ម្រេច​ចិត្ត​ ​រៀប​អាពាហ៍​ពិពាហ៍​ ​សាង​សុភមង្គល​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​រួចមក​។​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​តែ​សង្កេតឃើញ​ថា​ ​ជា​រឿយ​ៗ​ ​នាង​តែងតែ​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ ​និង​ផ្អែមល្ហែម​ ​ជាមួយ​ស្វាមីនិងកូនប្រុស​គ្រប់​ទីកន្លែង​។​

    ​នៅពេល​ថ្មីៗនេះ​ ​យើង​ទទួល​ដំណឹង​ថា​ ​តារា​ស្រី​រូប​នេះ​ ​បាន​វិលត្រឡប់​មក​សិល្បៈ​ជាថ្មី​ម្ដងទៀត​វិញ​ ​ជាមួយ​ស្នាដៃ​លោកស្រី​ ​ពាន់​ ​ភួង​បុប្ផា​ ​ដែល​នាង​នឹង​សម្ដែងរឿង​ ​កុមារី២៥ឆ្នាំ​ ​វគ្គ៣​ ​ហើយ​ពិសេស​បំផុត​នោះ​គឺ​យើង​នឹង​បាន​ស្វាគមន៍​ការ​វិលត្រឡប់​មកកាន់​សិល្បៈ​ខ្មែរ​វិញ​ ​របស់​តួ​ស្រី​ដ៏​ពូកែ​នៅក្នុង​រឿង​នេះ​។​ ​ជា​ការពិត​ណាស់​តាមរយៈ​រឿង​ ​កុមារី២៥ឆ្នាំ​ ​វគ្គ៣​ ​ដែល​ទើបតែ​បាន​ធ្វើពិធី​ក្រុងពាលី​ចាប់ផ្ដើម​ថត​ ​និង​ត្រៀម​ចាក់​បញ្ចាំង​នៅពេល​ខាងមុខ​។​

    តាមការបង្ហោះនៅលើហ្វេសប៊ុកក៏បានរៀបរាប់ថា «ថ្ងៃជយ័ វេលាល្អ ៥.១១.២០១៩ ពិធីក្រុងពាលីរៀបចំដំណើរការចេញថតខ្សែភាពយន្តខ្នាតធំគឺជាស្នាដៃ ដែរទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនរួចមកហើយគឺរឿង «កុមារី ២៥ឆ្នាំ»ទាំងវគ្គ១ និង វគ្គ២ ឥឡូវនេះខ្សែភាពយន្តរឿង «កុមារី២៥ឆ្នាំ» វគ្គ៣និងត្រៀមបង្ហាញនូវអ្វីដែលប្លែក លើសវគ្គមុនៗទៀត😘🎬🎥📹🎞📽 # អ្នកណាខ្លះហ្វេន “កណ្តួប “🦗🦗ឥឡូវនេះគាត់ត្រលប់មកវិញហើយ😘 @ នី ម៉ូនីកា រហស្សនាម កូនប្រសារស្រី # Bong Vik 💚💄💋
    # កុមារី២៥ វគ្គ៣ 📷🎞📹🎥📽 »។

    ក្រោយពីសាច់រឿងនេះក្នុងវគ្គមុនៗ បានបញ្ចប់ទៅអស់រយៈពេលជាយូរឆ្នាំ តើ កុមារី២៥ឆ្នាំ វគ្គបន្តនេះនឹងមានអ្វីប្លែកទៀត​សម្រាប់​ទស្សនិកជន​អ្នកគាំទ្រ? តើតាមរយៈការវិលមកវិញរបស់តារាជើងចាស់ នី មុល្លីកា នឹងធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងណា ចំពោះ​សមត្ថភាព​សម្ដែង​របស់​អ្នកនាង​នៅក្នុងរឿងចាស់ តែជាសាច់រឿង​វគ្គថ្មីនេះ? រង់ចាំតាមដាន​ទស្សនា​ទាំងអស់គ្នាណា៎៕

  • ច្បាស់​ហើយ​ ​តួលេខ​ប្រាក់​រង្វាន់​ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​ ​

    ច្បាស់​ហើយ​ ​តួលេខ​ប្រាក់​រង្វាន់​ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​ ​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មានការ​បង្ហើប​ចេញ​នូវ​របាយការណ៍​ស្ដីពី​ប្រាក់​រង្វាន់​នៃ​ពាន​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ឆ្នាំ2019​ ​(​ថ្នាក់​ជាតិ​)​ ​ថា​ ​នឹង​មាន​ចំនួន​ ​80រៀល​ ​ដែល​ប្រហាក់​ប្រហែល​នឹង​ ​2ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

    ​នេះ​ជា​លើក​ទី1​ ​ហើយដែល​ក្រុម​បឹង​កេត​បាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ ​ចាប់តាំងពី​ពានរង្វាន់​មួយ​នេះ​បង្កើត​ឡើង​ ​ខណៈ​ដែល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​គឺជា​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​មួយ​នេះ​បាន​ច្រើនជាង​គេ​បំផុត​ ​ពោល​គឺ​ ​ចំនួន​ ​4ដង​រួចមក​ហើយ​៕​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពានរង្វាន់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ឬ​ ​HUN​ ​SEN​ ​CUP​ ​2019​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃពុធ​ ​ទី6​ ​ខែវិច្ឆិកា​(​ថ្ងៃនេះ​)​ ​ដោយក្រុម​បឹង​កេត​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​នៅ​វេលា​ម៉ោង​ ​6ល្ងាច​នៅ​ឯ​កីឡដ្ឋាន​ស្មា​ត​ ​អ.អេស.អិន​៕​



  • ថ្ងៃនេះ​គ្មាន​គូ​កម្ពុជា​ប្រកួត​ទេ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​

    ថ្ងៃនេះ​គ្មាន​គូ​កម្ពុជា​ប្រកួត​ទេ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​ត្រូវ​សម្រាក​យកកម្លាំង​ដើម្បី​ប្រកួត​ជាមួយនឹង​ក្រុម​ថៃ​ ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដោយសារ​កម្ពុជា​បាន​ឆ្លងកាត់២ប្រកួត​មុនគេ​រួចហើយ​។​

    ​នៅ​ល្ងាច​ថ្ងៃទី6​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ចាប់ពី​ម៉ោង3​ ​និង30នាទី​ ​មានការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ខាងលើ​ចំនួន​ ​2ប្រកួត​ ​ដោយគូ​ទី1​ ​គឺ​ក្រុម​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​ក្រុមដំរី​សឹក​ថៃ​ ​ជួប​ជាមួយនឹង​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ខណៈ​ដែល​គូ​ទី2​ ​គឺ​ក្រុម​ម៉ាឡេស៊ី​ ​ត្រូវ​ជួប​ជាមួយនឹង​ប្រ៊ុយណេ​ ​នៅ​វេលា​ម៉ោង6​ ​និង30នាទី​ល្ងាច​។​

    ​គួរ​បញ្ជាក់​ផង​ដែ​ថា​ ​សម្រាប់​ការប្រកួត​ជាមួយ​កម្ពុជា​នៅ​ថ្ងៃទី8​ ​ខាងមុខនេះ​ ​កីឡាករ​ ​Suphanat​ ​Mueanta​ ​របស់​ក្រុម​ថៃ​ដែល​រកបាន​ ​4គ្រាប់​ក្នុង​ ​1ប្រកួត​ដំបូង​នោះ​ ​នឹង​អវត្តមាន​ក្នុង​ជំនួប​នោះ​ ​ដោយសារតែ​ជាប់​ភារកិច្ច​ហ្វឹកហាត់​ក្នុង​ក្រុមបាល់ទាត់​ឈុត​ធំ​ជម្រើសជាតិ​ថៃ​ ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយនឹង​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ដែរ​៕​


  • ឈ្នះ​ច្រើន​គ្រាប់​មែន​ ​តែ​គ្រូ​កម្ពុជា​ថា​ ​កីឡាករ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ច្រើន​

    ឈ្នះ​ច្រើន​គ្រាប់​មែន​ ​តែ​គ្រូ​កម្ពុជា​ថា​ ​កីឡាករ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ច្រើន​

    ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​យុវជន​កម្ពុជា​ ​លោក​ ​Koji​ ​Gyotoku​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​កាលពី​រាត្រី​ថ្ងៃទី4​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​ចំពោះ​ជ័យជម្នះ​នេះ​មែន​ ​តែបើ​តាម​ការសង្កេត​មើល​ពី​ទម្រង់​លេង​របស់​យើង​វិញ​ ​គឺ​ហាក់​មិនបាន​ល្អ​ដូច​លោក​បាន​រំពឹង​ទុក​ឡើយ​ ​ដោយសារ​បច្ចេកទេស​កីឡាករ​របស់​យើង​មិនសូវ​ល្អ​។​

    ​លោក​បាន​បញ្ជាក់​ថា​ ​បើ​ប្រៀប​ជាមួយនឹង​ក្រុម​ថៃ​ ​លោក​មើលឃើញ​ថា​ ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ជាងគេ​ច្រើន​គួរសម​ ​ដូចនេះ​លោក​មិនទាន់​ហ៊ាន​និយាយ​ថា​ ​ជំនួប​ជាមួយនឹង​ថៃ​ក្នុង​ការប្រកួត​បន្ទាប់​យើង​អាច​ទទួល​ជ័យជម្នះ​បាន​ ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

    ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​វគ្គ​ជម្រុះ​ប្រចាំ​ពូល​ ​G​ ​កាលពី​យប់​ថ្ងៃទី4​ ​ក្រុម​កម្ពុជា​អាយុ​ក្រោម​ ​19ឆ្នាំ​ ​បាន​យកឈ្នះ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ដោយ​លទ្ធផល​ ​9ទល់នឹង0​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕​



  • ​«Young Love ឬ ស្នេហាក្មេងៗ» ​ប្រកាស​បើក​បញ្ចាំង​ជា​ផ្លូវការ​គ្រប់​រោង​ភាពយន្ដ​ ​

    ​«Young Love ឬ ស្នេហាក្មេងៗ» ​ប្រកាស​បើក​បញ្ចាំង​ជា​ផ្លូវការ​គ្រប់​រោង​ភាពយន្ដ​ ​

    ​មួយ​ឃ្លា​ដែល​មហាជន​អ្នកគាំទ្រ​ជាច្រើនចាក់ដោតអារម្មណ៍ខណៈទស្សនារឿង​ «​Young​ ​Love​ ​ឬ​ ​ស្នេហា​ក្មេង​ៗ​»​ ​​គឺ​ ​“​ ​សេចក្តី​ស្រលាញ់​មិនមែន​មានន័យថា​ ​ត្រូវ​រង់ចាំ​នោះ​ទេ​ ​សំខាន់​ត្រូវ​ចងចាំ​ពេញ​វេលា​ទាំងនោះ​”​ ​។​ ​ផលិតកម្ម​កងចក្រ​ភាពយន្ត​ ​បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ ​យ៉ាង​ក​ក្រើនៅ​បរិ​វេន​រោងកុន​ទំនើប​ ​Major​ ​Cineplex​ ​អ៊ី​អន១​ ​។​ ​និយាយទៅ​គឺ​សាច់រឿង​ទាំងមូល​មាន​គ្រប់​រស់​ជាតិ​តែម្តង​ ​ទាំង​បញ្ហា​ជីវិត​ ​មិត្តភាព​ ​គ្រួសារ​ ​ស្នេហា​យុវវ័យ​ ​និង​សម្បូរទៅដោយ​ឈុត​កំប្លែង​ថែមទៀត​ ​ដែល​ធ្វើ​អ្នកទស្សនា​ពោរពេញ​ដោយ​អារម្មណ៍​សប្បាយ​ម៉ង​!​.​.​។​ ​

    ​សម្រាប់​សាច់រឿង​ត្រូវ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​នៅ​ទីក្រុង​ភ្នំពេញ​សម័យ​ទំនើប​ ​កេសរ​គឺជា​ក្មេងស្រី​ម្នាក់​ដែល​ទើបតែ​ពេញវ័យ16​ ​ឆ្នាំ​។​ ​នាងរស់​ ​នៅជា​មួយ​ជីដូន​ដោយ​ទន្ទឹងរង់ចាំ​សំបុត្រ​ពី​ម្តាយ​របស់​នាង​ជា​រៀងរាល់ថ្ងៃ​។​ ​នាង​មាន​មិត្ត​ភ័ក្រ្ត​ជិត​ ​ស្និទ្ធ​ចំនួន3នាក់​គឺ​ ​រិទ្ធ​ ​សុ​ភ័ក្រ្ត​ ​និង​បេ​ទ្បា​ ​ដែល​បាន​រួម​ដំណើរ​ជាមួយ​នាង​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ ​ក្នុង​វ័យ​ជំទង់​នេះ​។​ ​អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​បន្ទាប់ពី​នាង​បាន​ជួបនឹង​វេហា​ដែល​ជា​សិស្ស​ច្បង​ដ៏​ស្រស់​សង្ហា​ ​មួយ​រូប​។​ ​អ្នក​ទាំងពីរ​ចាប់ផ្តើម​រៀន​ស្គាល់ចិត្ត​គ្នា​ ​ហើយ​បើក​ទំព័រ​ស្នេហា​ដំបូង​របស់​ខ្លួន​។​ ​កេសរ​ ​ចាប់ផ្តើម​ស្គាល់​ពី​ការ​ថែរក្សា​ ​ស្នេហា​ ​មិត្តភាព​ ​និង​គ្រួសារ​ក្នុង​ពេល​តែមួយ​។​ ​ហើយរឿង​រ៉ាវ​ទាំងអស់​ ​នេះ​ក៏បាន​ធ្វើ​ឱ្យ​កេសរ​ដឹងរឿង​មួយ​ដែល​នាង​មិនធ្លាប់​ចាប់អារម្មណ៍​ពីមុន​មក​។​ ​តើ​មិត្តភាព​របស់​ ​នាង​នឹង​នៅតែ​បន្ត​ឬក៏​នាង​ត្រូវតែ​ជ្រើសរើស​រវាង​ស្នេហា​និង​មិត្តភក្តិ​?​ ​ភាពយន្ត​នេះ​ ​ប្រកាស​លក់​សំបុត្រ​ផ្លូវការ​ចាប់ពី​ថ្ងៃទី7​ ​ខែ​ ​វិច្ឆិកា2019​ ​តទៅ​ ​ដោយ​រំពឹង​ថា​នឹង​ទាក់ទាញ​យុវវ័យ​ ​ឱ្យ​ចាប់អារម្មណ៍​ច្រើន​ ​ព្រោះ​ជា​ភាពយន្ត​ស្ដែង​ពី​យុវវ័យ​ទាំងស្រុង​។​

    ​សូមជម្រាប​បញ្ជាក់​ដែរ​ថា​ ​ភាពយន្ត​ស្នេហា​បែប​យុវវ័យ​ឆ្នាំ​ ​2019​ ​មួយ​នេះ​ ​ជា​ស្នាដៃ​និពន្ធ​រួមគ្នា​រវាង​កញ្ញា​ ​លំ​អរ​ពេជ្រ​ ​និង​ ​លោក​ម៉ា​និ​ត​ដែល​ជា​អ្នកនិពន្ធ​ ​ប្រលោមលោក​ដ៏​ល្បី​មិនចាញ់​គ្នា​។​ ​តួអង្គ​សម្ដែង​នៅក្នុង​ភាពយន្ត​នេះ​ ​ក៏​សុទ្ធតែ​តារា​វ័យក្មេង​ដែល​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង​ផង​ដែរ​ ​មាន​ដូចជា​កញ្ញា​ ​គង់​ ​ចាន់​ស្រី​ដែន​ ​ជា​អតីត​ ​Freshie​ ​Girl​ ​ប្រចាំឆ្នាំ2015​។​ ​លោក​ ​ជា​ ​សុ​ជាតិ​ ​តារាចម្រៀង​មក​ពី​ក្រុម​ក្មេង​ខ្មែរ​ ​និង​ ​លោក​ ​រ៉ុង​ ​សុ​ភី​ដេ​វីដ​ ​តារា​មក​ពី​ក្រុម​ ​Small​ ​World​ ​Small​ ​Band​ ​ជាដើម​។​ ​ក្នុង​នោះ​ ​ក៏​មាន​តួ​សម្តែង​ល្បី​ៗ​ជាច្រើន​រូប​ទៀតផង​ដែរ​ ​ដែល​សុទ្ធតែ​ជា​អាយ​ដល​របស់​យុវវ័យ​ទើប​ភាពយន្ត​នេះ​ ​ទាក់ទាញ​ភ្ញៀវ​កិត្តិយស​ ​ជាពិសេស​គឺ​យុវវ័យ​ភាគច្រើន​ ​ឱ្យ​ចូលរួម​ ​នៅក្នុង​ពិធី​នោះ​៕​



  • បណ្ដុំ​កសិករ​ស្រុក​រលាប្អៀរ​ ងាក​មក​ដាំ​បន្លែ​គ្រប់មុខ​បង្កើន​ចំណូល​គ្រួសារ​

    បណ្ដុំ​កសិករ​ស្រុក​រលាប្អៀរ​ ងាក​មក​ដាំ​បន្លែ​គ្រប់មុខ​បង្កើន​ចំណូល​គ្រួសារ​

    ដំណាំ​ខ្ទឹមស្លឹក​ ភ្លៅកង្កែប​ និង​ជីរ​គ្រប់មុខ​ ជា​បន្លែ​មួយ​ប្រភេទ​ដែល​កសិករ​កម្ពុជា​និយម​ដាំ​ និង​បរិភោគ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ដោយសារតែ​បន្លែ​ទាំងនេះ​មាន​ក្លិនក្រអូប​ឈ្ងុយ​ និង​អាច​ច្នៃ​ធ្វើជា​អាហារ​បាន​ច្រើនយ៉ាង​ ដូចជា​ញ៉ាំ​ជា​អន្លក់​ ហូប​ឆៅ​ ជ្រក់​ និង​ឆា​ឬស្ល​ក៏បាន​។ លើស​ពីនេះ​ វា​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​ ដែល​ជួយ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​ទៀតផង​។

    ដោយ​មើលឃើញ​គុណប្រយោជន៍​ និង​តម្រូវការ​ច្រើន​ និង​រៀងរាល់ថ្ងៃ​នៅ​លើ​ទីផ្សារ​ ទើប​សហគមន៍​កសិកម្ម​ដែល​ជា​បណ្តុំ​កសិករ​ផលិត​បន្លែ​ និង​ពហុ​ដំណាំ​នៅ​ភូមិ​ត្រពាំង​ក្រពើ​ ឃុំ​ទឹកហូត​ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​បាន​នាំគ្នា​ដាំដំណាំ​បន្លែ​ ខ្ទឹមស្លឹក​ ភ្លៅកង្កែប​ និង​ជីរ​គ្រប់មុខ​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ជាង​ 10ហិ​កតា​ រួម​ជាមួយនឹង​ដំណាំរួមផ្សំ​ផ្សេងទៀត​ដូចជា​ ស្ពៃក្រញាញ់​ ត្រសក់​ សណ្តែក​កួរ​ ននោង​ ម្រះ​ ត្រឡាច​ ត្រប់​ ត្រកួន​ និង​សណ្តែក​ដី​ ជាដើម​។

    អ្នកស្រី​ រិទ្ធ​ ចន្ថា​ ប្រធាន​បណ្តុំ​កសិករ​ផលិត​បន្លែ​ សហគមន៍​កសិដ្ឋាន​ពហុ​ដំណាំ​ (សហគមន៍​ទឹក​ហូត​មានជ័យ​ក្តី​សង្ឃឹម​) បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក70គ្រួសារ​ដោយ​ទទួល​បានការ​បណ្តុះបណ្តាល​បច្ចេកទេស​តាម​រយ:គម្រោង​ ASPIRE​ របស់ក្រ​សួង​កសិកម្ម​ និង​តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ កសិករ​តំបន់​នេះ​បាន​ប្តូរ​ពី​ដាំដំណាំ​ស្រូវ​ មក​ដាំដំណាំ​បន្លែ​ចម្រុះ​ពេញ​ 1ឆ្នាំ​វិញ​ម្ដង​”។

    អ្នក​ស្រី​ចន្ថា​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចម្ការ​ដំណាំ​បន្លែ​ចម្រុះ​ ដែល​សហគមន៍​ខ្ញុំ​មាននៅ​លើ​ផ្ទៃដី​ 15​ហិ​កតា​នេះ​ គឺ​ដាំ​ក្នុង​លក្ខណៈ​វិល​ជុំ​ ធ្វើ​ឱ្យ​ទទួល​បាន​ផល​ជាប្រចាំ​ជាមធ្យម​ ដូចជា​បន្លែ​ខ្ទឹមស្លឹក​ 1តោន​កន្លះ​ ទៅ​ 2តោន​ ក្នុង1ថ្ងៃ​។ ភ្លៅកង្កែប​ទទួល​បាន​ជាមធ្យម​ 300​-400គីឡូក្រាម​ ក្នុង1ថ្ងៃ​។ចំណែក​ឯជីរ​គ្រប់មុខ​វិញ​ យើង​ទទួល​បានផល​ជាប្រចាំ​ជាមធ្យម​ពី​ 50ទៅ​ 100គីឡូក្រាម​ក្នុង1ថ្ងៃ​។ ប៉ុន្តែ​បន្លែ​របស់​សហគមន៍​ខ្ញុំ​ យើង​ដាំ​មាន​លក្ខណៈ​ខុសពី​បន្លែ​នៅ​លើ​ទីផ្សារ​បន្តិច​ត្រង់ថា​ ខ្ញុំ​មិន​ប្រើ​ជីគីមី​ទេ​ ជា​បន្លែ​សុវត្ថិភាព​ ដាំ​តាម​ធម្មជាតិ​ និង​តាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​”។

    អ្នកស្រី​ ក៏បាន​ប្រាប់​ អំពី​វិធីសាស្ត្រ​ដាំដុះ​ដែរ​ថា​ខ្ទឹមស្លឹក​ជាដំណាំ​មួយ​ប្រភេទ​ដែល​មិន​ពិបាក​ថែទាំ​ណាស់ណា​ទេ​ ដោយ​គ្រាន់តែ​ត្រូវ​ស្រោចទឹក​ច្រើន​បន្តិច​។ មុននឹង​ដាំ​គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ 2ទៅ​ 3ដង​ដើម្បី​ឱ្យ​ដី​ឆ្អិន​ល្អ​ បើ​ដី​មិន​ឆ្អិន​ល្អ​ ក៏​ដាំ​មិនសូវ​បានផល​ដែរ​។ ក្រោយពី​ហាល​ដី​រួច​ ត្រូវ​យក​ជីកំប៉ុស​ ឬជីលា​មក​គោ​ទៅ​បាច​ហើយ​ភ្ជួរ​លុប​ រួច​ទើប​លើក​ជាង​រង​។

    បន្ទាប់មក​យក​ពូជ​ទៅ​ដាក់ដាំ​ ដោយ​ត្រូវ​គ្រប​ចំបើង​ពីលើ​ និង​ស្រោចទឹក​ក្នុង​ 1ថ្ងៃ​ 2ដង​ ព្រឹក​-ល្ងាច​ជាប្រចាំ​ ព្រមទាំង​មើលថែ​ទាំ​ដកស្មៅ​ ហើយនិង​ដាក់​ជី​ ព្រមទាំង​ពិនិត្យមើល​សត្វល្អិត​ បើសិនជា​មាន​ត្រូវ​តែ​បាញ់ថ្នាំ​សម្លាប់​។ ចាប់តាំងពី​ដាំ​រហូតដល់​ដក​លក់​ គឺ​ត្រូវ​ប្រើ​រយៈពេល​ពី​ 1ខែ​ 5ថ្ងៃ​ ទៅ1ខែ​ 10ថ្ងៃ​ ហើយ​ក្នុង​ 1ហិ​កតា​ យើង​អាច​ទទួល​បាន​ទិន្នផល​ពី​ជាង​ 5ទៅ​ 6តោន​។

    អ្នកស្រី​ ចន្ថា​ បានឱ្យ​ដឹង​ទៀត​ថា​ ចំណែក​ដំណាំ​ភ្លៅកង្កែប​វិញ​ ក៏​មិន​ពិបាក​ដាំ​ដែរ​។ យើង​ដាំ​ដោយ​ស្ទូង​ដូច​ដំណាំស្រូវ​ដែរ​ ក្នុងរយៈពេល​ 1ខែ​ទៅ​ 1ខែ​កន្លះ​ កសិករ​អាច​ប្រមូល​ផល​បាន​ហើយ​ គឺ​យើង​អាច​ច្រូត​ ឬដក​វិល​ជុំ​រាល់ថ្ងៃ​ក៏បាន​។ដំណាំ​ជី​ភ្លៅកង្កែប​នេះ​ វា​ត្រូវការ​ទឹក​ជប់​ ឬទឹក​ចេញពី​ក្រោម​ដី​ច្រើន​ បើ​ដាំ​លើ​ដីខ្មៅ​ វា​នឹង​ឱ្យ​ផល​ច្រើនជាង​ដាំ​លើ​ដីល្បាយខ្សាច់​ ឬដីក្រហម​។ ដំណាំ​ភ្លៅកង្កែប​ត្រូវការ​ជីធម្មជាតិ​ ជីលា​មក​គោ​តិចតួច​ដែរ​ ដើម្បី​ជួយ​ដើម​ និង​ស្លឹក​ឱ្យ​កាន់តែ​ថ្លោស​។ ដំណាំ​មួយ​នេះ​ អាច​ប្រឈម​នឹង​ដង្កូវ​ សត្វល្អិត​ ចៃ​ និង​បើ​អាកាសធាតុ​ប្រែប្រួល​រហ័ស​ពេក​ ក៏​វា​អាច​រលួយ​ខូច​អស់​ផង​ដែរ​។ តែ​ប្រភេទ​ដង្កូវ​ សត្វល្អិត​ ឬចៃ​នេះ​ កសិករ​អាច​កម្ចាត់​បាន​ដោយ​ប្រើ​ថ្នាំពុល​ធម្មជាតិ​បាញ់សម្លាប់​វា​។

    អ្នកស្រី​ប្រធាន​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ ចំពោះ​រឿង​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​វិញ​ បន្លែ​របស់ខ្ញុំ​អាច​លក់​បាន​ គឺ​ខ្ទឹមស្លឹក​តម្លៃ​ 4,800រៀល​ក្នុង​1គីឡូ​(ខ្ទឹមស្លឹក​ 2,000kg​ x 4,800​៛= 9,600,000​៛/ថ្ងៃ​) ភ្លៅកង្កែប​តម្លៃ​ 4,500រៀល​ក្នុង​ 1គីឡូក្រាម​(ភ្លៅកង្កែប​ 400kg​ x 4,500​៛ = 2,160,000​៛/ថ្ងៃ​) និង​ជីរ​គ្រប់មុខ​តម្លៃ​ 1គីឡូក្រាម​ តម្លៃ​ 4,000រៀល​(ជីរ​គ្រប់មុខ​ 100kg​ x 4000​៛= 400,000​៛/ថ្ងៃ​)។ ដូចនេះ​ក្នុង​ 1ថ្ងៃ​ សហគមន៍​ខ្ញុំ​ អាច​រកចំណូល​សរុប​បាន​ប្រមាណ​ជា​ 12,160,000រៀល​ដែរ​។

    អ្នកស្រី​បាន​បញ្ជាក់​ថា​ បន្លែ​ដែល​ពួកគាត់​ដាំ​បាន​ គឺ​មិន​ភ័យ​បារម្ភ​រឿង​ទីផ្សារ​នោះ​ទេ​ មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ​ ហើយ​មាន​គេ​មក​ប្រមូល​ទិញ​ដល់​រង​បន្លែ​តែម្តង​ ដោយ​ពួកគាត់​គ្រាន់តែ​កាត់​រួច​ច្រក​ថង់​ទុក​ តាម​ការ​កុម្ម៉ង់​ទិញ​របស់​ម៉ូយ​ជាការស្រេច​ ចំណែក​តម្លៃ​ខាងលើ​ហ្នឹង​ ក៏​ល្អ​គួរសម​ អាច​ទទួលយក​បាន​។អ្នក​ស្រី​ចន្ថា​បាន​បញ្ជាក់​ថា​៖“ការ​រក​ទីផ្សារ​លក់​ចេញ​របស់ខ្ញុំ​គឺ​ មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​សហគមន៍​ខ្ញុំ​ បាន​លក់​ឱ្យ​ឈ្មួញ​ ដោយធ្វើ​កិច្ចសន្យា​ជាមួយ​ឈ្មួញ​កណ្តាល​ ដែល​បាន​ប្រមូល​ទិញ​ និង​ចែកចាយ​ទៅតាម​ទីផ្សារ​ និង​បាន​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ភ្នំពេញ​ និង​ទីផ្សារ​តាម​បណ្តា​ខេត្ត​ មាន​ខេត្តពោធិ៍សាត់​ និង​បាត់ដំបង​ជាដើម​ទៀតផង​”។

    អ្នកស្រី​ ចន្ថា​ បាន​សម្តែង​ទឹកចិត្ត​សោមនស្ស​ដោយ​បាន​បញ្ជាក់​ថា​ សហគមន៍​របស់​អ្នកស្រី​ មាន​បំណង​ចង់​ពង្រីក​ផលិតកម្ម​បន្លែ​បន្ថែម​តាម​លទ្ធភាព​ ដោយសារ​ទីផ្សារ​នៅតែ​មាន​តម្រូវការ​ខ្ពស់​ ហើយ​តាម​រយ​: ការពង្រីក​ផលិតកម្ម​នេះ​ អ្នកស្រី​ក៏​សង្ឃឹម​ថា​ ចំណូល​គ្រួសារ​របស់​សមាជិក​សហគមន៍​នឹង​កើន​ដល់​ 5,000ដុល្លារ​/ឆ្នាំ​ ដែល​គ្រួសារ​មួយចំនួន​ទទួល​បាន​ប្រមាណ​ជា​ 2-3ពាន់​ដុល្លារ​/ឆ្នាំ​ រួចហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

    អ្នកស្រី​ រិទ្ធ​ ចន្ថា​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ទៀត​ថា​៖“សហគមន៍​ខ្ញុំ​ បាន​ដាំដំណាំ​ទាំង​នេះ​ក្នុង​លក្ខណៈ​វិល​ជុំ​ ដែល​អាច​ឱ្យ​សហគមន៍​យើង​ប្រមូល​ផល​បាន​ជាប្រចាំ​ ហើយ​នៅ​លើ​ផ្ទៃដី​ដំណាំ​ដែល​យើង​មាន​នេះ​ ក៏​យើង​អាច​ដាំ​រួមផ្សំ​ជាមួយ​បន្លែ​ដទៃទៀត​ ដែល​យើង​អាច​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុង​ស្រុក​បាន​ដែរ​ ដោយ​យើង​លក់​រួម​ជាមួយនឹង​សហគមន៍​ផ្សេងទៀត​ដែលគេ​មាន​ដាំដំណាំ​បន្លែ​នេះ​ដែរ​ តែ​បច្ចុប្បន្ន​នេះ​ តម្រូវការ​មាន​កាន់តែ​ច្រើនឡើង​ ទើប​យើង​ចង់​ពង្រីក​ផលិតកម្ម​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​”។

    ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ ក្រសួង​កសិកម្ម​ក៏​ធ្លាប់​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ក្រុម​បណ្តុំ​កសិករ​ដាំ​បន្លែ​ និង​កសិដ្ឋាន​ពហុ​ដំណាំ​សហគមន៍​ទឹកហូត​មានជ័យ​ក្តី​សង្ឃឹម​នេះ​ផង​ដែរ​ និង​ចូលរួម​បាន​អបអរ​ចំពោះ​សមិទ្ធផល​ដែល​ប្រជាកសិករ​ទទួល​បាន​នា​ពេលនេះ​ ដោយ​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ផលដំណាំ​ គឺ​ប្រាក់ចំណូល​ និង​ការ​ជួបជុំ​ និង​សុភមង្គល​ក្នុង​គ្រួសារ​។

    ឯកឧត្តម​បាន​បញ្ជាក់​ប្រាប់​បងប្អូន​ប្រជាកសិករ​ថា​ ជាក់ស្តែង​សមិទ្ធផល​ទាំងអស់​នេះ​ គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ យកចិត្ត​ទុកដាក់​របស់​បងប្អូន​ផ្ទាល់​ ម្ចាស់​ជំនួយ​ អ្នក​អនុវត្តន៍​គម្រោង​ រួមផ្សំ​ជាមួយ​ការ​យកចិត្ត​ទុកដាក់​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ​ ងាយស្រួល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខដុមរមនា​ ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមសត្វ​ ចិញ្ចឹម​ត្រី​ និង​ដាំដំណាំ​តាម​លទ្ធភាព​រៀង​ៗខ្លួន​ដើម្បី​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។

    ដូច្នេះ​ ឯកឧត្តម​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ លើ​ការងារ​បង្កបង្កើនផល​ធ្វើ​យ៉ាងណា​បង្កើន​បរិមាណ​ផលិត​ ធានា​គុណភាព​ លើកកម្ពស់​សមត្ថភាព​កែច្នៃ​ការ​វេច​ខ្ចប់​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ​ ដើម្បី​កំណើន​ចំណូល​គ្រួសារ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​៕

  • ការ​ចិញ្ចឹម​ និង​ថែទាំ​ដែល​កាច​សាហាវ​នឹង​ធ្វើ​ឱ្យ​កុមារ​ធំឡើង​ក្លាយជា​មនុស្ស​ឈឺ​ច្រើន​

    ការ​ចិញ្ចឹម​ និង​ថែទាំ​ដែល​កាច​សាហាវ​នឹង​ធ្វើ​ឱ្យ​កុមារ​ធំឡើង​ក្លាយជា​មនុស្ស​ឈឺ​ច្រើន​

    យើង​ធ្លាប់​បានឮ​តែ​ពាក្យ​ថា​ កុមារ​ដែល​ត្រូវ​បាន​ចិញ្ចឹម​មើលថែ​យ៉ាង​យកចិត្ត​ទុកដាក់​ ធំឡើង​នឹង​ក្លាយជា​មនុស្ស​ល្អ​នៅ​ថ្ងៃខាងមុខ​ តែ​លទ្ធផល​នៃ​ការ​វិភា​គថ្មី​ៗបំផុត​របស់​មហាវិទ្យាល័យ​ UCLA​ សហរដ្ឋអាមេរិក​ ធ្វើ​ឱ្យ​យើង​អាច​បន្ថែម​ពាក្យ​ចូល​ទៅទៀត​ថា​ ការ​មើលថែ​ទាំ​ និង​ការ​ផ្ដល់​នូវ​សេចក្តី​ស្រឡាញ់​ដល់​កុមារ​យ៉ាង​ល្អល្អះ​ នឹង​ធ្វើ​ឱ្យ​គេ​ធំឡើង​ក្លាយជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ និង​ផ្ទុយទៅវិញ​ កុមារ​ដែល​ត្រូវ​បាន​ចិញ្ចឹម​មើលថែ​បែប​ខ្វះ​ភាព​កក់ក្តៅ​ និង​ទទួលរង​ដោយ​អំពើ​ហិង្សា​ នឹង​ក្លាយជា​មនុស្ស​ធំ​ដែល​ឈឺ​ច្រើន​ ថែមទាំង​ប្រថុយ​នឹង​ការ​កើតជំងឺ​បេះដូង​ និង​សរសៃឈាម​ច្រើនជាង​អ្នក​ផ្សេងទៀត​ផង​។

    ការស្រាវជ្រាវ​វិភាគ​បាន​ធ្វើឡើង​ក្នុង​រូប​បែប​នៃ​ការសាកសួរ​ពី​អ្នកចូលរួម​ចំនួន​ 756នាក់​ក្នុង​ប្រធានបទ​រឿង​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ជំងឺបេះដូង​ខ្វះឈាម​នៅក្នុង​វ័យ​កំលោះក្រមុំ​ ដោយ​វាយតម្លៃ​តាម​រយ:សញ្ញា​ដែល​បញ្ជាក់​ពី​សុខភាព​ទូទាំង​រាងកាយ​ 18ប្រការ​ដែល​មាន​ជាអាទិ៍​ សម្ពាធ​ឈាម​ កម្រិត​កូ​លេ​ស្តេ​រ៉ូ​លនៅ​ក្នុង​សរសៃឈាម​ ទំហំ​ចង្កេះ​ និង​ទម្ងន់​ខ្លួន​ជាដើម​។ បន្ទាប់ពី​នោះ​ទើប​យក​ព័ត៌មាន​ដែល​ទទួល​បាន​មក​សរុប​លទ្ធផល​ថា​ តើ​មនុស្ស​ម្នា​ក់ៗ​មាន​ភាព​ប្រថុយប្រថាន​ដល់​ការ​វិវឌ្ឍ​ឆ្ពោះទៅ​រក​ជំងឺបេះដូង​ខ្វះឈាម​ខ្លាំង​ប៉ុនណា​?

    ប៉ុន្តែ​ក្រៅពី​ការវាយតម្លៃ​តាមបែបបទ​សុខភាព​ទាំងនោះ​ហើយ​ អ្នកធ្វើការ​ស្រាវជ្រាវ​នៅ​បាន​រក​ឃើញ​ទៀត​ថា​ ប្រវត្តិ​នៃ​ការ​ចិញ្ចឹម​មើលថែ​ដែល​បាន​មក​ពី​ការសាកសួរ​អ្នកចូលរួម​ធ្វើការ​ស្រាវ​-ជ្រាវ​វិភាគ​ទាំងនោះ​ នៅ​បាន​ហុច​លទ្ធផល​ដ៏​មាន​អត្ថន័យ​សំខាន់​ដល់​សុខភាព​មនុស្ស​ម្នា​ក់ៗ​ទៀត​ផង​ នោះ​គឺ​មនុស្ស​ដែល​ធំឡើង​ជាមួយនឹង​ការ​ចិញ្ចឹម​ថែទាំ​បែប​ឱ្យ​តែ​រួច​ៗពី​ដៃ​តាំងពី​វ័យ​ទារក​មក​នោះ​ គឺជា​ក្រុម​មនុស្ស​ដែល​មានកម្រិត​សុខភាព​អន់ខ្សោយ​ ដូចជា​ ទំហំ​ចង្កេះ​ក្រាស់​ធំ​ មាន​កូ​លេ​ស្តេ​រ៉ូល​ច្រើន​ សម្ពាធ​ឈាម​ខ្ពស់​-ល- ខុស​ប្លែក​ពី​ក្រុម​មនុស្ស​ដែល​ធំឡើង​នៅក្នុង​ក្រុម​គ្រួសារ​ដែល​មើលថែ​ចិញ្ចឹម​បីបាច់​យ៉ាង​យកចិត្ត​ទុកដាក់​ យ៉ាង​គួរ​ឱ្យ​ចាប់អារម្មណ៍​។

    ដូច្នេះហើយ​ទើប​យើង​អាច​មើលឃើញ​បាន​ថា​ បទ​ពិសោធ​នៃ​ការដែល​ត្រូវ​បាន​ចិញ្ចឹម​នៅក្នុង​វ័យ​កុមារ​ មានផល​ប៉ះពាល់​ដល់​ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ផ្សេង​ៗទូទាំង​រាងកាយ​។ ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ចិញ្ចឹម​ឱ្យ​ធំឡើង​យ៉ាង​ខ្ជីខ្ជា​ គ្មាន​ការ​យកចិត្ត​ទុកដាក់​ ឬអាច​ដល់​ថ្នាក់​ប្រើ​អំពើ​ហិង្សា​ មិនថា​តែ​ខាង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ផង​នោះ​ នឹង​ធ្វើ​ឱ្យ​ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ផ្សេង​ៗខុស​ពី​ធម្មតា​ ហុច​ផល​ឱ្យ​ពេល​ធំឡើង​ក្លាយជា​មនុស្ស​ឈឺ​ច្រើន​ ឬឆាប់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ងាយ​ និង​មាន​អ្នកខ្លះ​ចូលក្នុង​លក្ខណៈ​ប្រថុយប្រថាន​នឹង​រោគ​បេះដូង​ និង​សរសៃឈាម​ទៀតផង​។ ខុស​គ្នា​ស្រឡះ​ពី​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ចិញ្ចឹម​មើលថែ​ទាំ​មក​យ៉ាង​ល្អ​ បាន​ទទួល​ភាព​កក់ក្តៅ​ពេញទំហឹង​ គឺ​ច្រើនតែ​មាន​សុខភាព​រឹងប៉ឹង​ល្អ​ មាន​ប្រព័ន្ធ​ស៊ាំ​នឹង​ជំ​ងឺ​ផ្សេង​ៗរឹងមាំ​ល្អ​ទៀតផង​។លោកស្រី​វេជ្ជបណ្ឌិត​ ថេ​រេហ្សា​ ស៊ី​មែន​ សាស្រ្តា​ចារ្យ​ផ្នែក​វិជ្ជា​វេជ្ជ​សាស្រ្ត​មនុស្សចាស់​ ដែល​ជា​មនុស្សម្នាក់​ក្នុងចំណោម​អ្នកដឹកនាំ​ការ​វិភាគ​ស្រាវជ្រាវ​នេះ​ បាន​រៀបរាប់​ថា​ លោកស្រី​សង្ឃឹមថា​ លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​ដែល​ទទួល​បាន​ក្នុង​គ្រានេះ​ នឹង​ជួយ​ជំរុញ​ឱ្យ​មនុស្ស​សង្កេតឃើញ​ពី​ភាព​ពាក់ព័ន្ធ​គ្នា​របស់​បញ្ហា​ថា​ ការ​ចិញ្ចឹម​មើលថែ​ទាំ​កូន​នៅក្នុង​វ័យ​កុមារ​នឹង​ហុច​ផល​ដល់​សុខភាព​នៅក្នុង​វ័យ​មនុស្ស​ធំ​យ៉ាងដូចម្ដេច​ខ្លះ​? និង​មានការ​កែ​បញ្ហា​នេះ​យ៉ាង​មានប្រសិទ្ធភាព​។ ការជំរុញ​ និង​បំផុស​ឱ្យ​ឪពុក​ម្តាយ​ ឬអ្នកមើល​ថែទាំ​ក្មេង​បានដឹង​ បាន​យល់​ពី​ការ​មើលថែ​ និង​ចិញ្ចឹម​កុមារ​យ៉ាង​ត្រឹមត្រូវ​ ទាំង​ក្នុង​រឿង​ការ​ហូបចុក​ ការរស់នៅ​ សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ រួម​ទាំង​ការបាន​ទទួល​នូវ​ភាព​កក់ក្តៅ​ ការ​មើលថែ​ទាំ​យកចិត្ត​ទុកដាក់​យ៉ាង​ពេញទំហឹង​នោះ​ វា​នឹង​ជួយ​កាត់បន្ថយ​បរិមាណ​មនុស្ស​ធំ​ដែល​ក្លាយជា​អ្នកមាន​ជំងឺ​មួយថ្ងៃ​កាត់​មួយថ្ងៃ​កោរ​បាន​យ៉ាង​ងាយ​នា​ពេល​អនាគត​ និង​កាត់បន្ថយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​មើលថែ​ទាំ​អ្នកជំងឺ​បេះដូង​ និង​សរសៃឈាម​ ដែល​ជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ដ៏​កាច​សាហាវ​បាន​ទៀតផង​។

  • កម្ពុជា​មានការ​ផ្លាស់​ប្តូរ​សមាសភាព​កីឡាករ​ខ្លះ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយ​ហុងកុង​

    កម្ពុជា​មានការ​ផ្លាស់​ប្តូរ​សមាសភាព​កីឡាករ​ខ្លះ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយ​ហុងកុង​

    ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ ​23រូប​ចុងក្រោយ​ដែល​ត្រូវ​កោះហៅ​ចូល​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​Round​ ​1​។​

    ​កីឡាករ​ទាំង​ ​23នាក់​នេះ​រួមមាន​ ​មក​ពី​ក្រុម​យុវជន​នៃ​ក្លិប​បាល់ទាត់​នៅក្នុង​លី​ក​កំពូល​កម្ពុជា​ ​ដូចជា​ក្រសួងការពារជាតិ​ ​(​ ​2នាក់​ ​)​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​(​ ​3នាក់​ ​)​ ​ភ្នំ​ពេញ​ក្រោ​ន​ ​(​ ​3នាក់​ ​)​ ​បឹង​កេត​ ​អេ​ហ្វ​ស៊ី​ ​(​ ​4នាក់​ ​)​ ​វិសាខា​ ​(​ ​5នាក់​ ​)​ ​ណា​ហ្គាវើលដ៍​ ​(​ ​4នាក់​ ​)​ ​រួម​ទាំង​យុវជន​ពីសា​លា​បាល់ទាត់​ជាតិ​បាទី​ ​1នាក់​ ​និង​ពី​លី​ក​ម៉ាឡេស៊ី​ផង​ដែរ​។​ ​នៅក្នុង​នោះ​ដែរ​ ​គេ​ឃើញ​មាន​កីឡាករ​ថ្មី​ ​ខុសពី​បញ្ជី​ឈ្មោះ​មុន​ចំនួន​ ​2រូប​គឺ​ ​ស៊ិន​ ​កក្កដា​ ​និង​ ​លី​ ​វ៉ា​ហេទ​ ​ដែល​សុទ្ធតែ​ជា​យុវជន​អាយុ​ក្រោម​ ​23ឆ្នាំ​ ​សម្រាប់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​។​

    ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​នេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ជាមួយ​នឹង​អ៊ឺ​រ៉ា​ក់​ ​អ៊ីរ៉ង់​ ​បារ៉ែន​ ​និង​ហុងកុង​ ​ដោយ​ឆ្លងកាត់​ ​4ប្រកួត​មកនេះ​ ​កម្ពុជា​មាន​ ​1ពិន្ទុ​នៅក្នុង​ដៃ​៕​