ទៅដើរលេងកម្សាន្តទាំងមូល រឿងអីមិនលេងម៉ូដក្រចកឱ្យត្រូវជាមួយនឹងឱកាសដ៏រីករាយនេះនោះ! ទោះជាដំណើរកម្សាន្តបែបក្រេបចន្ទទឹកឃ្មុំ ឬដំណើរកម្សាន្តនាចុងឆ្នាំនេះក៏ដោយ អ្នកគួរតែលេងម៉ូដពណ៌ក្រចករបស់អ្នកឱ្យស្រស់ឆើតឆាយ ត្រជាក់ភ្នែក ត្រជាក់ចិត្តតែម្តង ដើម្បីផ្តល់នូវអារម្មណ៍សម្រាកលំហែកាយឱ្យបានពេញទំហឹង និងស្រស់ស្អាតគ្រប់កាលៈទេសៈ។ ដូច្នេះ តោះ! សូមក្រឡេកមកមើលមួយជុំទៅមើលម៉ូដក្រចកមួយណាដែរ ដែលអ្នកស្រឡាញ់ពេញចិត្ត និងត្រូវជាមួយនឹងស្តាយល៍របស់អ្នកសម្រាប់ដំណើរកម្សាន្តលើកនេះ?

Category: សង្គម និងសេដ្ឋកិច្ច

លេងម៉ូដក្រចកយ៉ាងស្រស់ស្អាត និងរីករាយជាមួយនឹងដំណើរកម្សាន្តនាចុងឆ្នាំនេះ!

សុខ ពិសី ខ្លោចចិត្តជាខ្លាំង និងផ្ញើសារផ្ដាំទៅអ្នកបរិភោគសាច់សុនខ
ដូចដែលគេបានដឹងគ្រប់គ្នាថា អាជីវកម្មសាច់សុនខនៅកម្ពុជា មានរូបភាពលួចលាក់តែមានលក្ខណៈធំទូលាយ និងមានបណ្តាញពាណិជ្ជកម្មជាខែ្សចង្វាក់ ខុសពីកន្លែងសត្វឃាតដទៃទៀត ។ កន្លែងសុនខឃាត គ្មានការត្រួតពិនិត្យខាងអនាម័យ សុខភាពអ្វីនោះទេ ហេីយអ្នកបរិភោគសាច់សុនខភាគច្រេីនមានអាយុពី18-29ឆ្នាំ។
នៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានសត្វឆ្កែមួយក្បាលត្រូវបានគេដឹកយកទៅត្រៀមធ្វើនិងធ្វើម្ហូបទៅហើយស្រាប់តែមានគេជួយសង្គ្រោះជីវិតទាន់ដោយការទិញឆ្កែមួយក្បាលនេះពីអ្នកដឹកក្នុងតម្លៃ170,000៛ ដើម្បីប្រលែងវាឱ្យមានសេរីភាពនិងមានជីវិត។ បើតាមរបាយការណ៍អង្គការមួយនៅកម្ពុជាក៏បង្ហាញឱ្យដឹងថា មានសត្វសុនខមិនតិចជាង200,000ក្បាលទេក្នុងមួយឆ្នាំសម្រាប់តែតម្រូវការភោជនីយដ្ឋានលក់សាច់សុនខជាង១១០ភោជនីយដ្ឋាននៅភ្នំពេញ ហេីយក្នុងក្របខ័ណ្ឌទូទាំងប្រទេសអាចតំរូវការរាប់លានក្បាល។
បន្ទាប់ពីបានឃើញដូច្នេះហើយស្រាប់តែតារាស្រី កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននោះក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា៖ ហេតុអីម្ចាស់មួយចំនួនតូចសុខចិត្តលក់ពួកគេទាំងដឹងហើយថា « ពួកគេស្រលាញ់ម្ចាស់ និងស្មោះត្រង់តែងរត់ទទួលពេលម្ចាស់ត្រលប់មកពីក្រៅម្តងៗ ជាពិសេសគេជួយចាំផ្ទះនិងព្រុសឱ្យជាសញ្ញាឱ្យយើងដឹងថា មានមនុស្សប្លែកមុខឬចោរបម្រុងចូលផ្ទះយើងហើយ។ ចង់សួរអស់លោកអ្នកដើរទាក់ឆ្កែគេមានយល់អារម្មណ៍ម្ចាស់គេទេ?? គេស្រលាញ់និងចាត់ទុកសត្វដែលឆ្លាតនេះប្រៀបដូចជាសមាជិកគ្រួសារពេលគេបាត់បង់គឺឈឺចាប់ណាស់ តើបងប្អូនដែលនិយមបរិភោគសាច់ឆ្កែពេលដែលហូបហើយ តើចេះហោះឬចេះបំបាំងកាយទេបានចិត្តដាច់ចឹង??? សូមអាណិតមេត្តាដល់សត្វដ៏ស្មោះត្រង់នេះផង សូមបញ្ឈប់ការបរិភោគពួកគេទៅដើម្បីឱ្យពួកគ្នាបាននៅជិតម្ចាស់ដែលគេស្រលាញ់និងបំពេញតួរនាទីយាមផ្ទះអោយពួកយើងបានយ៉ាងល្អ ចង់ជេរឬស្អប់ខ្ញុំក៏តាមចិត្តព្រោះខ្ញុំមិនអាចនៅស្ងៀមដែលឃើញរឿងនេះកើតឡើងដដែលៗបែបនេះទេ»៕


ម៉ូដសម្លៀកបំពាក់សម្រាប់ដំណើរកម្សាន្តបែបសប្បាយៗ និងស្រស់ស្រាយ
ចុងឆ្នាំនេះ តើអ្នកមានគម្រោងទៅដើរលេងនៅកន្លែងណាដែរ? តើអ្នកបានត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តនាចុងឆ្នាំនេះហើយឬនៅ? តោះសូមត្រៀមសម្លៀកបំពាក់ស្អាតៗ បែបសប្បាយៗ ងាយៗ និងស្រស់ស្រាយ សម្រាប់ដំណើរកម្សាន្តនាចុងឆ្នាំនេះជាមួយនឹងទំព័រម៉ូដសម្លៀកបំពាក់ ឡារ៉ែន ទាំងអស់គ្នា។ សូមពិនិត្យមើលបន្តិចមើល៍ តើម៉ូដមួយណាដែលត្រូវចិត្តរបស់អ្នក?


ច្បាស់ការ!! សៅ ឧត្តម ហក់ចូលក្នុងផលិតកម្មថោនពិតមែន
បទចម្រៀងថ្មីមួយដែលបង្ហាញត្រឹមតែ Teaser ខ្លី១នាទី និងលាក់មុខតារាចម្រៀង ទើបតែបានបង្ហោះនៅលើផេកផ្លូវការរបស់ផលិតកម្មថោន ត្រូវបានប្រិយមិត្តចូលរួមទស្សន៍ទាយយ៉ាងព្រោងព្រាតពីម្ចាស់សំឡេងដែលច្រៀងនៅក្នុងបទថ្មីមួយនោះ ក្រោមចំណងជើងថា “នឹកសង្សារកំសត់”។

ជាការកត់សម្គាល់ ចម្រៀងថ្មីមួយរយៈពេលខ្លីនោះត្រូវបានទស្សនិកជនទស្សន៍ទាយថា ជាសំនៀងរបស់លោក សៅ ឧត្តម ដែលជាអតីតបេក្ខភាពក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី១។ ទោះខាងផលិតកម្ម មិនទាន់បញ្ចេញមុខ មាត់ម្ចាស់សំនៀង តែបណ្តាអ្នកគាំទ្រ បានដឹងយ៉ាងច្បាស់ ១០០ភាគរយថា ជាសំនៀងរបស់លោក សៅ ឧត្តម។ ដែលពេលនេះ លោកបានចូលធ្វើជាតារាចម្រៀងប្រចាំផលិតកម្មថោន ជាផ្លូវការហើយ តាមរយៈការបញ្ចេញ បទថ្មីជាចំណងដៃ គឺបទ «នឹកសង្សាកំសត់» នេះឯង។ ជាមួយគ្នានេះ តាមរយៈសារ Comment ក្នុងផេករបស់ផលិតកម្មថោន លោក សៅ ឧត្តម ក៏បានទទួលស្គាល់ការ ទស្សន៍ទាយរបស់ទស្សនិកជន ដោយភ្ជាប់ជាមួយនឹងសារថា «អរគុណបងប្អូនពូមីងទាំងអស់គ្នា ដែលចំណាំ សំលេងបាន អរគុណសំរាប់ការគាំទ្រ»។
គួរបញ្ជាក់ដែរថា លោក សៅ ឧត្តម បានហក់ចូលក្នុងផលិតកម្មថោនពិតមែន ហើយបទមួយនោះក៏ជាបទថ្មីដំបូងបំផុតរបស់លោក នៅក្នុងទ្រនំផលិតកម្មថ្មីមួយនេះផងដែរ។ សូមបញ្ជាក់ថា ថ្មីៗនេះក្រៅពីលោក សៅ ឧត្តម ក៏មានតារាជាច្រើនរូបទៀតបានក្លាយជាសមាជិកតារាចម្រៀងនៅក្នុងផលិតកម្មថោន រួមមានកញ្ញា សុវត្ថិឌី ធារិកា កញ្ញា បាន មុនីល័ក្ខ លោក ឆឹម សក្កដា និងកញ្ញា ចែម ស្រីល័ក្ខណ៍ ជាដើម៕


កម្ពុជា នាំមេដាយមាស 8គ្រឿងជូនជាតិ ពីការប្រកួតកីឡារាំទ្វីបអាស៊ី
កីឡាករ-កីឡាការិនីនៃសហព័ន្ធកីឡារាំកម្ពុជា ដណ្តើមបានមេដាយមាស 8គ្រឿង មេដាយប្រាក់ 4គ្រឿង និងមេដាយសំរឹទ្ធ 6គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុង ប្រទេសចិនដែលបានធ្វើឡើងកាលពីថ្ងៃទី7 ដល់ថ្ងៃទី11 ខែវិចិ្ឆកា ឆ្នាំ2019 ដោយសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនគ្រូបង្វឹក ចៅក្រម កីឡាករ-កីឡាការិនី ចំនួន 12នាក់ទៅចូលរួម ខណៈដែលមានប្រទេសចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាង 10ប្រទេស។
នេះជាសញ្ញាវិជ្ជមានដ៏ល្អមួយសម្រាប់សហព័ន្ធដ៏ក្មេងខ្ចីរបស់កម្ពុជា ដែលពេលនេះនៅសល់ពេលតែជាង 2សប្តាហ៍ទៀតប៉ុណ្ណោះ អត្តពលិកកីឡារាំកម្ពុជានឹងត្រូវចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន។
គួរបញ្ជាក់ផងដែរថា ថ្វីដ្បិតតែជាសហព័ន្ធកីឡាថ្មីថ្មោងមែន ក៏ប៉ុន្តែកីឡារាំនេះបានលើកមុខមាត់កម្ពុជាយ៉ាងខ្លាំងលើឆាកអន្តរជាតិ ដោយដណ្តើមបានមេដាយជាច្រើនគ្រឿងរាល់ពេលចេញទៅប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេសម្តងៗ៕


ធារី ចន្ថាប៊ីន មិនទាន់ចប់កុងត្រាជាមួយក្លិបនៅម៉ាឡេស៊ីផង ឥឡូវមានក្លិបថ្មីចែចូវបាត់ទៅហើយ
កីឡាករខ្សែបម្រើការពារជម្រើសជាតិឈុតធំកម្ពុជា ធារី ចន្ថាប៊ីន បានធ្វើដំណើរមកដល់កម្ពុជាដើម្បីប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ុងហ្គោលី នៅល្ងាចថ្ងៃនេះ។
សុពលភាពកុងត្រារបស់កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះជាមួយនឹងក្លិប Terengganu FC របស់គេនៅឯលីកកំពូលម៉ាឡេស៊ី នឹងចប់ត្រឹមថ្ងៃទី30 ខែវិច្ឆិកានេះហើយ។ រូបគេផ្ទាល់ក៏បានបញ្ជាក់ដែរថា រូបគេកំពុងតែពិចារណាលើសំណើរបស់ក្លិបនៅលីកកំពូលម៉ាឡេស៊ីមួយនេះជាបន្តសិន ដោយសារពេលនេះមានក្លិប 2-3 បានទាក់ទងមកគេដែរ។
កីឡាកររូបនេះបានបញ្ជាក់ទៀយថា ក្លិបរបស់រូបគេ Terengganu FC ប្រហែលជានឹងមិនបន្តកុងត្រាជាមួយរូបគេជាថ្មីទេសម្រាប់រដូវកាលក្រោយនេះ។ គួរបញ្ជាក់ដែរថា កីឡាកររូបនេះបានផ្លាស់ទៅលេងនៅក្លិបអាជីពក្នុងប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ2017 និងបានលេងនៅទីនោះអស់រយៈពេល 2រដូវកាលមកហើយ៕


Suphanat Meounta ជាប់ជាកីឡាករវ័យក្មេងល្អបំផុតប្រចាំតំបន់អាស៊ាន
កីឡាករវ័យ 19ឆ្នាំថៃ Suphanat Meounta ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF ប្រគល់ពានជយលាភីជាកីឡាករវ័យក្មេងដែលល្អជាងគេបង្អស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ត្រឹមវ័យ 19ឆ្នាំ តែកីឡាកររូបនេះបានជាប់ជម្រើសជាតិឈុតធំ និង U19 របស់ប្រទេសថៃ មិនតែប៉ុណ្ណោះកីឡាកររូបនេះបានក្លាយជាកីឡាករវ័យក្មេងជាងគេបង្អស់របស់ថៃ ដែលរកគ្រាប់បាល់បាននៅ AFC Champions League និងរកបាន 9គ្រាប់ក្នុងការប្រកួត AFF U19 នៅកម្ពុជា ដោយបង្ហាញខ្លួនបានត្រឹម 3ប្រកួតប៉ុណ្ណោះ៕
គួរបញ្ជាក់ដែរថា កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច និងវ័យក្មេងរបស់ក្រុមបាល់ទាត់អាយុក្រោម 19ឆ្នាំថៃ Suphanat Meounta បានអវត្តមានក្នុងការប្រកួតដែលថៃបានចាញ់កម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ AFF U19 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈដែលក្នុងការប្រកួតផ្សេងៗទៀតកីឡាកររូបនេះសុទ្ធតែបានបង្ហាញខ្លួនទាំងអស់។


តើគួរធ្វើយ៉ាងណា បើរៀបការហើយស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?
ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយាខ្លះស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹងការជិតមានសមាជិកថ្មីម្នាក់នៅក្នុងផ្ទះ។
ថ្ងៃនេះ ឡារ៉ែន មានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖
– តាំងស្មារតី
អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្ត ដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុតគឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុងផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។
– ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត
កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្សក្នុងគ្រួសារក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យាយាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។– ទៅពិនិត្យរាងកាយភ្លាម
នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថា តើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។
– ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ
ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេងៗ និងបានទទួលការពិនិត្យគភ៌ជាដំណាក់កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹងអាចជួយកែបញ្ហាបានទាន់ពេលវេលា។
– រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់
កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែន ជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

ភ្ញាក់ផ្អើល!! វ័យ48 ឆ្នាំ តារាសម្ដែង ជា សំណាង រៀបការជាមួយស្រីស្អាត Momo Momo
យោងតាមគណនីតារាសម្ដែងប្រុសលោក សាវិន ហ្វីលីប បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅពេលថ្មីៗនេះថា ”សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះ (ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩) ជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត”។
ការបង្ហោះរបស់តារាសម្ដែងរូបនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដែលតារាសម្ដែងចាស់វស្សា ជា សំណាង ទើបតែរកឃើញគូស្នេហ៍គូអនាគត។ សូមជម្រាបថា លោក ជា សំណាង ជាតារាភាពយន្តមួយរូបធ្លាប់មានកេរ្តិ៍ឈ្មោះល្បីនាអំឡុងឆ្នាំ២០០២ ។ លោកតែងតែ ចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបសម័យនិងបុរាណជាច្រើនដូចជារឿង «តេជោតំឌិន» ជាតួអង្គស្តេច និងរឿង រាជបុរីជាដើម។ វ័យជាង៤៨ ឆ្នាំ បានធ្វើឱ្យតារាសម្តែងប្រុសម្នាក់ដែលរក្សាឈ្មោះនៅលីវក្នុងសិល្បៈបានយូរជាងគេ ។ យ៉ាងណាមិញ ពេលនេះលោក ជា សំណាង ស្រាប់តែបានសម្រេចចិត្តចូលរោងការ បន្ទាប់ពីបានស្គាល់ និង ស្វែងយល់ចិត្តថ្លើមនារីម្នាក់អស់មួយរយៈ ។
គួរបញ្ជាក់ផងដែរថា ភរិយារបស់លោក ជា សំណាង គឺជាតារាសម្ដែង និងបង្ហាញម៉ូដ ដែលមានឈ្មោះក្នុងសិល្បៈថា Momo Momo ហើយកូនក្រមុំរបស់តារាសម្តែង ជា សំណាង គឺជានារីម្នាក់មានស្រុកកំណើតនៅខេត្តកំពត ។ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនបានផ្ញើសារជូនពរអ្នកទាំងពីរឱ្យមានសុភមង្គលជារៀងរហូត និងឆាប់បានបុត្រផងដែរ៕



កម្ពុជានៅតែបន្តអរផង ភ័យផង ក្នុងការឡើងទៅកាន់វគ្គចុងក្រោយពាន AFC U19 Championship ជាលើកដំបូង
ក្រុម U19 កម្ពុជាកំពុងនៅលេខ2 ល្អក្នុងពូល និងកំពុងឈរនៅលើចំណាត់ថ្នាក់លេខ5 ក្នុងតារាងលេខ2 ល្អបំផុត ដោយមាន 6ពិន្ទុ និងមានគ្រាប់បាល់ចំណេញ 3គ្រាប់។
ទោះជាកម្ពុជាជាប់ជាក្រុមលេខ2 ល្អមែន តែកម្ពុជានៅមិនទាន់អាចច្បាស់ថា ឡើងទៅកាន់ពាន AFC U19 Championship ឆ្នាំ2020 បានឫអត់នោះទេ ដោយសារតែត្រូវចាំអ៊ុតមើលការប្រកួតក្នុងពូល A បញ្ចប់សិន។
ជាការពិតណាស់ការប្រកួតនឹងត្រូវបញ្ចប់នៅថ្ងៃជាមួយគ្នា ក៏ប៉ុន្តែក្រុមអ៊ីរ៉ាក់ ដែលត្រូវធ្វើជាម្ចាស់ផ្ទះកំពុងមានបញ្ហាអសន្តិសុខ ដែលត្រូវផ្ទេរសិទ្ធិទៅឱ្យប្រទេសអ៉ូម៉ង់ ជាអ្នកធ្វើជំនួសវិញ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី22 ហើយបញ្ចប់នៅថ្ងៃទី30 ខែវិច្ឆិកាខាងមុខនេះ។ ដូច្នេះនៅពូល A នេះ ប្រសិនបើក្រុមលេខ2 ល្អបំផុតមានពិន្ទុទាបជាង6 ឬមាន 6ពិន្ទុដែរ តែមានគ្រាប់ចំណេញតិចជាងកម្ពុជា (3គ្រាប់) នោះក្រុម U19 កម្ពុជានឹងបានឡើងទៅវគ្គ 16ក្រុមចុងក្រោយផ្ដាច់ព្រ័ត្រមិនខាន៕
