Category: សង្គម និងសេដ្ឋកិច្ច

  • ឆ្នាំ2020​ សេដ្ឋកិច្ច​នឹង​សម្រេច​បាន​ក្នុង​អត្រា​ 6.5​% តែ​ចំណូល​ប្រជាពលរដ្ឋ​ម្នា​ក់ៗ​កើនឡើង​

    ឆ្នាំ2020​ សេដ្ឋកិច្ច​នឹង​សម្រេច​បាន​ក្នុង​អត្រា​ 6.5​% តែ​ចំណូល​ប្រជាពលរដ្ឋ​ម្នា​ក់ៗ​កើនឡើង​

    សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​ឆ្នាំ2020​ ឬហៅ​ម្យ៉ាងទៀត​ថា​ ច្បាប់​ថវិកាជាតិ​ឆ្នាំ2020​ ត្រូវ​បាន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី25​ ខែតុលា​ ឆ្នាំ2019​ កន្លងទៅ​នេះ​បានសម្រេច​អនុម័ត​ទាំងស្រុង​ហើយ​។

    យោង​តាម​ស្ថានភាព​ថវិកាជាតិ​ចំណូល​ក្នុង​ប្រទេស​ ថវិការដ្ឋ​ ឬថវិកាជាតិ​ត្រូវ​បាន​គ្រោង​ប្រើ​ក្នុង​ចំនួន​ 26,336,443លាន​រៀល​ (6496លាន​ដុល្លារ​)ស្មើនឹង​ 22.13​%នៃផ.ស.ស​ កើនឡើង24.3​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​។ បូក​បញ្ចូល​ចំណូល​មូលធន​ក្រៅប្រទេស​ 6,303,190លាន​រៀល​) ស្មើ​ប្រមាណ​ 8,051លាន​ដុល្លារ​ ក្នុង​នោះ​ចំ​ណូល​ចរ​ន្ដ​ថ្នាក់​ជាតិ​ស្មើនឹង​ 23,899,324លាន​រៀល​ (ដែល​រួមមាន​ចំណូល​សារពើពន្ធ​ 21,091,145លាន​រៀល​ និង​ចំណូល​មិនមែន​សារពើពន្ធ​ 2,808,179លាន​រៀល​) ស្មើនឹង​ប្រមាណ​ 5895លាន​ដុល្លារ​។

    ការ​ចំណាយ​ថវិកាជាតិ​សម្រាប់​ឆ្នាំ2020​ ត្រូវ​បាន​គ្រោង​ចំនួន​ 33,339,633លាន​រៀល​ ឬស្មើនឹង​ប្រមាណ​8,223លាន​ដុល្លារ​ ត្រូវជា​ 28.01​%នៃផ.ស.ស​ គឺ​មាន​កំណើន​ 22.7​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ ដែល​ក្នុង​នោះ​ 1-ចំណាយ​ចរន្ត​ថវិការដ្ឋ​មាន​ចំនួន19,818,306​លាន​រៀល​ ស្មើនឹង4,888លាន​ដុល្លារ​ ត្រូវជា​ 16.65​%នៃផ.ស.ស​ គឺ​មាន​កំណើន​ 10.7​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ និង​ 2-ចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន​ 13,521,327លាន​រៀល​ ស្មើនឹង​ប្រមាណ​ 3,335លាន​ដុល្លារ​ ត្រូវជា​ 11.36​% នៃផ.ស.ស​ គឺ​មាន​កំណើន​ 46.1​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​។

    តាម​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​អត្រា​ 6.5​% ដែល​កំណើន​នេះ​ មាន​ការ​ថមថយ​ បើ​ធៀប​ទៅ​នឹង​កំណើន​ឆ្នាំ2019​ ដែល​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ អាច​សម្រេច​បាន​ 7.1​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ផ. ស.ស​ (GDP​)។ កំណើន​សេដ្ឋកិច្ច​ 6.5​%នេះ​ ត្រូវ​បាន​ទ្រទ្រង់​ដោយ​វិស័យ​សំ​ខាន់​ៗចំនួន3​ រួមមាន​៖ កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​ កំណើន​វិស័យ​សេវាកម្ម​ និង​កំណើន​វិស័យ​កសិកម្ម​ ខណៈ​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ ក្នុង​អត្រា​ 2.9​% ក្នុង​ឆ្នាំ2020​។

    ជាមួយនឹង​ការសម្រេច​បាន​ក្នុង​អត្រា​ 6.5​% ដែល​កំណើន​សម្រាប់​ឆ្នាំ2020​ ស្ថិត​នេះ​នៅក្នុង​រង្វង់​119,034,229លាន​រៀល​ សមមូល​នឹង​មាន​ប្រមាណ​ 29,362លាន​ដុល្លារ​អាមេរិក​ ហើយ​ផ.ស.សស​ម្រាប់​មនុស្សម្នាក់​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 1,816​ដុល្លារ​អាមេរិក​ធៀប​នឹង​ 1,679ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2019​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ក្នុងនាម​ជា​វិស័យ​ឯកជន​ ខ្ញុំ​មិន​ហ៊ាន​ផ្តល់​មតិ​អំពី​គម្រោងថវិកា​សម្រាប់​ឆ្នាំ​ 2020​ របស់​រាជ​រដ្ឋ​ភិបាល​ទេ​ ព្រោះ​មិន​យល់​ស៊ីជម្រៅ​ពី​បញ្ហា​នេះ​ ប៉ុន្តែ​ខ្ញុំ​អាច​ពន្យល់​ពី​ការ​ព្យាករ​ត្រង់​ចំណុច​ថា​ កំណើន​ប្រចាំឆ្នាំ​សម្រាប់​ឆ្នាំ2020​ ដែល​មានការ​ព្យាករ​ថា​ នឹង​កើនឡើង​ត្រឹមតែ​ 6.5​% តែ​កំណើន​នៃ​ចំណូល​របស់​ប្រជាជន​ម្នា​ក់ៗ​ នៅតែ​មាន​កំណើន​ដល់​ 1,816ដុល្លារ​អាមេរិក​ ធៀប​នឹង​ 1,679ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2019​”។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​ ធម្មតា​ការ​ព្យាករ​វា​មិន​ទាន់​ពិតប្រាកដ​ទេ​ ប៉ុន្តែ​កំណើន​ក្នុង​បុគ្កល​ម្នា​ក់ៗ​កើន​ឡើង​មក​ពី​ទំហំ​ចំណូល​ធំជាង​មុន​។ លើក​មុន​ការ​ព្យាករ​សម្រាប់​ឆ្នាំ2019​ កំណើន​ 7.1​% តែ​ចំណូល​ផ.ស.សតូច​ ឯការ​ព្យាករ​បន្ទាប់​សម្រាប់​ឆ្នាំ2020​ មាន​ត្រឹម​ 6.5​% តែ​ចំណូល​សរុប​មាន​ទំហំ​ធំជាង​។ ដូច្នេះ​ទើប​ចំណូល​បុគ្គល​ម្នា​ក់ៗ​កើនឡើង​។ លោក​ឧកញ៉ា​បានប្រៀប​ធៀប​ទៅ​នឹង​ចំណូល​ផ.ស.ស​របស់​ប្រទេស​មហាអំណាច​អាមេរិក​ និង​ចិន​ថា​ ចំណូល​ផ.ស.សរ​បស់​គេ​ ភាគរយ​តិចណាស់​ត្រឹម​ 0,5​% ឬ 1% ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ទាំង2មាន​ចំណូល​ ផ.ស.ស​ 7%ក្នុង1ឆ្នាំ​ដូច​ប្រទេស​យើង​វិញ​នោះ​ មិនដឹងជា​ពាណិជ្ជកម្ម​របស់​គេ​ទទួល​បាន​កម្រិត​ណា​នោះ​ទេ​។

    ជាមួយគ្នា​នេះ​ដែរ​ គម្រោង​វិនិយោគ​ផ្ទាល់​ដោយ​ហិរញ្ញប្បទាន​ក្នុង​ប្រទេស​នៅ​ថ្នាក់​ជាតិ​មាន​កំណើន​170.2​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ ហើយ​ត្រូវជា​ 4.22​%នៃ​ ផ.ស.ស​ គឺ​ដោយសារ​ការ​គ្រោង​ប្រើប្រាស់​ក្នុង​បរិបទ​នៃ​ភាព​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​មួយចំនួន​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បន្ថែម​។

    នៅ​ឆ្នាំ2020​ ខាងមុខនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​អាច​ខ្ចីប្រាក់​បរទេស​ជិត​ 2ពាន់​លាន​ដុល្លារ​អា​ មេ​រិក​ ឬប្រមាណ​ 1,400លាន​ SDR​ (ជាខ្នាត​កណ្ដាល​មួយ​សម្រាប់​វាយតម្លៃ​នៃ​លុយ​) បន្ថែម​ទៀត​បាន​ សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ខណៈ​បំណុល​សរុប​មាន​ជាង​ 7ពាន់​លាន​ដុល្លារ​។ ប្រាក់កម្ចី​នេះ​ ប្រើ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់​មួយចំនួន​ដូចជា​ ថាមពល​ ធារាសាស្ត្រ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​អាទិភាព​មួយចំនួន​ទៀត​ដូចជា​៖ គម្រោង​ក្នុង​វិស័យ​កសិកម្ម​ សុខាភិបាល​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ហិរញ្ញវត្ថុ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​អប់រំ​។

    កម្ចី​នេះ​ផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​ចុះហត្ថលេខា​ខ្ចីប្រាក់​ពី​ប្រទេស​ជា​មិត្ត​ និង​អង្គការ​ដៃគូ​ អភិវឌ្ឍន៍​អនុវត្ត​លើ​គម្រោង​សំ​ខាន់​ៗចំនួន​ 29គម្រោង​ក្នុងចំណោម​គម្រោង​សរុប​ចំនួន32​។ គម្រោង​ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ទទួល​កម្ចី​នោះ​រួមមាន​៖ ជាមួយ​ធនាគារពិភពលោក​(WB​)ចំនួន​ 3 គម្រោង​។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន​ 7គម្រោង​។ ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ចំនួន​ 1គម្រោង​។ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​ 8គម្រោង​។ ប្រទេស​ជប៉ុន​ចំនួន​ 2គម្រោង​។ សាធារណរដ្ឋ​កូរ៉េ​ចំនួន​ 3គម្រោង​។ សាធារណរដ្ឋ​បារាំង​ចំនួន​ 3គម្រោង​។ ព្រះរាជាណាចក្រ​ថៃ​ចំនួន​ 1គម្រោង​ និង​សាធារណរដ្ឋ​ឥណ្ឌា​ចំនួន​ 1គម្រោង​។

    ឧកញ៉ា​ លឹម​ ហេង​បាន​បញ្ជាក់​ថា​៖“យោង​តាម​ការ​ព្យាករ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ2020​ ខ្ញុំ​យល់ថា​ ស្ថិរភាព​សេដ្ឋកិច្ច​របស់​យើង​នៅតែ​អាច​រក្សា​បាន​ល្អ​ដោយសារតែ​យើង​បាន​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ដូចជា​នៅក្នុង​សហគមន៍​អឺរ៉ុប​ខាងកើត​ អឺ​រ៉ា​ស៊ី​ EURASIA​ (អឺរ៉ុប​-អាស៊ី​) ផ្លូវ1​ ខ្សែក្រវាត់1​ របស់​ចិន​ដែល​កំពុង​អនុវត្ត​ ខ្ញុំ​គិតថា​ សេដ្ឋកិច្ច​យើង​នៅ​រក្សា​ស្ថិរភាព​បាន​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​បន្ថែម​ថា​៖“ខ្ញុំ​ក៏​សូម​បញ្ជាក់​ពី​ប្រទេសជិតខាង​យើង​ ដូចជា​វៀតណាម​ជាដើម​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ពេល​គាត់​ជំរុញ​សេដ្ឋកិច្ច​ ត្រូវ​នាំចេញ​ទៅបរទេស​ គាត់​ខ្វះ​វត្ថុធាតុដើម​ គាត់​ត្រូវ​រក​យើង​ជា​អ្នក​ផលិត​វត្ថុធាតុដើម​(ពាក់ព័ន្ធ​ផលិត​ផលកសិ​-ឧស្សាហកម្ម​)។ ហេតុនេះបានជា​មានការ​ស្នើ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម​ ខណៈ​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទៅកាន់​វៀតណាម​កាលពី​ពេល​ថ្មី​ៗនេះ​ ក៏​សម្រេច​ឱ្យ​បង្កើត​លើទឹក​ដី​កម្ពុជា​ និង​អាច​នាំចេញ​ទៅបរទេស​បាន​ ដែល​នេះ​ជា​ផល​ចំណេញ​ខាងសេដ្ឋកិច្ច​ដ៏​ល្អ​ ហើយ​យើង​ក៏បាន​ទទួលផល​ប្រយោជន៍​ក្រោយពី​យើង​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“យើង​ក៏​មាន​កិច្ច​ព្រមព្រៀង​អាស៊ាន​ (Asian​-EBA​) ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ EBA​ នៅ​ឆ្នាំក្រោយ​បាន​ផង​ដែរ​ ដែល​កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ចូលរួម​បង្កើន​សេដ្ឋកិច្ច​យើង​បាន​មួយ​កម្រិត​ដែរ​”។

    សរុប​ជា​រួម​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជឿជាក់​ថា​ ថវិកា​ឆ្នាំ2020​ នឹង​ដើរតួ​នាទី​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​អាច​ឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​បាន​ ហើយក៏​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ ជាពិសេស​ការ​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ ការ​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​សាធារណៈ​ និង​ការចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​របស់​ជាតិ​ និង​ប្រជាជន​ ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ស្របតាម​ទិសដៅ​នៃ​ការកែទម្រង់​ស៊ីជម្រៅ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ ព្រមទាំង​បន្ត​គាំទ្រ​ការ​វិនិយោគ​ចាំបាច់​នានា​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​៕

  • កំណើន​សេដ្ឋកិច្ច​ ផ្តល់​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​ដល់​ប្រជាពលរដ្ឋ​

    កំណើន​សេដ្ឋកិច្ច​ ផ្តល់​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​ដល់​ប្រជាពលរដ្ឋ​

    មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​រឹងមាំ​ដែល​ប្រទេស​កម្ពុជា​បាន​ ទទួល​បាន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​ប្រជាពលរដ្ឋ​គ្រប់រូប​ និង​បង្កើត​ឱកាស​សម្រាប់​ទាំងអស់គ្នា​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​អនុរដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្នុង​សន្និសីទ​កាសែត​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​។

    លោក​ ផាន់​ ផល្លា​ អនុរដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជា​មធ្យម​ប្រហែល​ 7% ក្នុងរយៈពេល​ 20ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​កំណើន​នេះ​ត្រូវ​បាន​ចែកចាយ​យ៉ាង​ត្រឹមត្រូវ​។

    លោក​ផល្លា​ បាន​បញ្ជាក់​ថា​៖“ការបែងចែក​ទ្រព្យសម្បត្តិ​ បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់​ នៅ​របស់​ប្រជាជន​ បង្កើន​ប្រាក់ចំណូល​ និង​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​បាន​យូរ​ និង​មាន​សុវត្ថិភាព​ ជាង​មុន​”។លោក​ផល្លា​ បាន​មានប្រសាសន៍​ថា​៖ “អត្រា​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ពី​ 52​% ក្នុង​ឆ្នាំ2004​ មក​នៅ​ត្រឹម​ 10​%ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​”។

    លោក​បាន​បន្ត​ថា​ សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​បាន​បង្កើន​ទំនុកចិត្ត​វិនិយោគិន​បរទេស​ ដែល​ជា​លទ្ធផល​ បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ឥឡូវនេះ​អ្នក​ក្នុង​ស្រុក​មានលទ្ធភាព​បើក​អាជីវកម្ម​ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​។ វិធានការ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង​ ស្ថាប័ន​ និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ធានា​ថា​គម្រោង​ ដែល​បាន​អនុវត្ត​ជាមួយ​ប្រាក់​សាធារណៈ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​អស់​ស្មើ​ៗគ្នា​។ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ មាន​គោលបំណង​ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​វែង​ ក៏ដូចជា​ធានា​ថា​ ការប្រកួត​ប្រជែង​នឹង​កើនឡើង​ហើយ​ការងារ​កាន់តែ​ច្រើន​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​។

    កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករ​ថា​ នឹង​ធ្លាក់ចុះ​ដល់​ 6.5​% នៅ​ឆ្នាំ2020​ ដែល​ធ្វើ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​ 29.4ពាន់​លាន​ដុល្លារ​។ យោង​តាមច្បាប់​ស្តី​ពី​ថវិកា​សម្រាប់​ឆ្នាំ2020​ ផលិតផល​ក្នុង​ស្រុក​សរុប​(ផសស​)សម្រាប់​មនុស្សម្នាក់​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 1,816ដុល្លារ​។

    របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​ បានឱ្យ​ដឹង​ថា​ សកម្មភាព​រឹងប៉ឹង​ក្នុង​ការនាំចេញ​ និង​តម្រូវការ​ក្នុង​ស្រុក​ខ្លាំង​ ជា​កត្តា​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​នៅ​រក្សា​បាន​ភាព​ស្វាហាប់​ដដែល​។ ប៉ុន្តែ​កំណើន​ជាក់ស្តែង​របស់​សេដ្ឋកិច្ច​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ថមថយ​ល្បឿន​មក​នៅ​ត្រឹម​ 7% ក្នុង​ឆ្នាំ2019​ ចុះពី​ 7.5​%ក្នុង​ឆ្នាំ2018​។

    របាយការណ៍​នោះ​និយាយ​ថា​ ការនាំចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ដែល​មាន​ប្រមាណ​ 70​% នៃ​ការនាំចេញ​ទំនិញ​សរុប​បាន​កើនឡើង​ 17.7​%ក្នុង​ឆ្នាំ​2018​ ប៉ុន្តែ​បាន​ធ្លាក់ចុះ​បន្តិច​ដល់15.3​% នៅ​ខែ​មិថុនា​ ឆ្នាំ2019​។ ការនាំចេញ​ស្បែកជើង​បាន​កើន​ឡើង​ដល់​ 20​%នៅ​ខែមិថុនា​ ឆ្នាំ2019​។ បើ​ប្រៀបធៀប​ជាមួយ​ 19.2​%ក្នុង​ឆ្នាំ2018​ ។

    ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ក្រៅប្រទេស​ថ្មី​ៗនេះ​អាជ្ញាធរ​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ សំដៅ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​បន្ទាប​ថ្លៃ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​ កាត់បន្ថយ​ការិយាធិបតេយ្យ​ និង​ជួយ​ដល់​ធុរកិច្ច​ និង​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ផ្លូវការ​ចំនួន​ 6ថ្ងៃ​នៅក្នុង​ឆ្នាំ​2020​ ខាងមុខ​។ បន្ថែម​លើ​នេះ​ រដ្ឋាភិបាល​នឹង​មាន​វិធានការ​កញ្ចប់​ហិរញ្ញវត្ថុ​ធំ​គួរសម​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ដោយ​ប្រើ​ប្រាក់សន្សំ​របស់​រដ្ឋ​ នឹង​អាច​ត្រូវ​ដាក់ចេញ​នៅក្នុង​ឆ្នាំ2020​ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បណ្តាល​មក​ពី​ការ​ដក​ EBA​ ប្រសិនបើ​វា​នឹង​កើតឡើង​មែន​។

    របាយការណ៍​នេះ​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ការចូលរួម​របស់​កម្ពុជា​នៅក្នុង​សេដ្ឋកិច្ច​សាកល្បង​ តាមរយៈ​ខ្សែ​ចង្វាក់​តម្លៃ​សកល​ (GVCs​) មាន​សម្ទុះ​លឿន​ជាង​ប្រទេស​ប្រហាក់​ប្រហែលគ្នា​ ផ្សេង​ៗទៀត​ ទោះបីជា​ការចូលរួម​នោះ​ចាប់ផ្តើម​ពី​មូលដ្ឋាន​ទាប​ក៏ដោយ​។ ការ​ហូរ​ចូល​នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI​) ភាព​សម្បូរ​នៃ​ពលកម្ម​មាន​ជំនាញ​ទាប​ និង​ពលកម្ម​មាន​ប្រាក់ឈ្នួល​ទាប​ និង​លទ្ធភាព​ទទួល​បាន​ភាព​អនុគ្រោះ​នាំ​ទំនិញ​ចេញទៅ​កាន់​ទី​ផ្សារ​ធំៗ​សុទ្ធតែ​ជា​កត្តា​នៅ​ពីក្រោយ​ការជំរុញ​សមាហរណកម្ម​យ៉ាង​លឿន​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​នៅ​តាម​ ផ្នែក​ផលិតកម្ម​មួយចំនួន​។

    លោកស្រី​ អុិនហ្គូ​ណា​ ដូ​ប្រា​ចា​ ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​៖“ដើម្បី​ឈានឡើង​ទៅកាន់​ដំណាក់កាល​មួយទៀត​នៃ​ការចូលរួម​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​បាន​ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​មាន​ល្បាយ​គោលនយោបាយ​កាន់តែ​ទំនើប​ជឿនលឿន​ច្រើន​ថែមទៀត​។ ក្នុង​នោះ​រួមមាន​ ការពង្រីក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ និង​ធ្វើ​វា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ការ​បន្ទាប​របារ​ពាណិជ្ជកម្ម​សម្រាប់​ទំនិញ​នាំចូល​ ការ​បន្ត​ធ្វើការ​កែ​លម្អ​គុណភាព​វិស័យ​អប់រំ​ និង​ជំនាញ​របស់​កម្លាំង​ពលកម្ម​ និង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​ជួយ​បណ្តា​ក្រុមហ៊ុន​ឱ្យធ្វើ​សមាហរណកម្ម​ខ្លួន​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​”។

    លោកស្រី​បាន​ស្នើ​ថា​ គោលនយោបាយ​ខិត​ជិត​ និង​គ្រប់គ្រង​ហានិភ័យ​ដែល​កំពុង​កើនឡើង​គឺជា​ការជំរុញ​សារពើពន្ធ​ដែល​បាន​រៀបចំឡើង​យ៉ាង​ល្អ​ ដែល​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ការ​សន្សំ​របស់​រដ្ឋាភិបាល​។

    លោកស្រី​មានប្រសាសន៍​ថា​ ដូចគ្នា​នេះ​ផង​ដែរ​ រដ្ឋាភិបាល​គួរតែ​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ ប្រកួតប្រជែង​ពី​ខាងក្រៅ​ ដោយ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ និង​បង្កើន​ភាព​ងាយ​ ស្រួល​ក្នុង​ការ​ធ្វើជំនួញ​ ទន្ទឹម​នឹង​ជំរុញ​ការចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ក្នុង​តំបន់​ និង​ពិភពលោក​និង​អនុវត្ត​សេដ្ឋកិច្ច​ម៉ាក្រូ​ប្រកបដោយ​ការ​ប្រុងប្រយ័ត្ន​៕

  • ចំណុច​ស្រើបស្រាល​ និង​ទាក់ទាញ​អារម្មណ៍​ផ្លូវភេទ​ស្ត្រី​នា​យប់​ផ្សំដំណេក​

    ចំណុច​ស្រើបស្រាល​ និង​ទាក់ទាញ​អារម្មណ៍​ផ្លូវភេទ​ស្ត្រី​នា​យប់​ផ្សំដំណេក​

    ដ្បិតថា​នៅ​រាត្រី​ផ្សំដំណេក​គ្រាដំបូង​ ស្ត្រី​ភាគច្រើន​តែងតែមាន​ការ​អៀនខ្មាស​ ឬមិន​ហ៊ាន​ប្រឈម​ជាមួយ​ភារកិច្ច​ដែល​ខ្លួន​ត្រូវ​បំពេញ​ក្នុងនាម​ជា​ភរិយា​គ្រប់លក្ខណ៍​បន្ទាប់ពី​បញ្ចប់​ពិធី​អាពាហ៍​ពិពាហ៍​។ ជា​ការ​ជួយ​បង្កើន​ស្មារតី​ ក្រុម​អ្នកជំនាញ​ក្នុង​រឿង​សុភមង្គល​ស្នេហា​បាន​នាំគ្នា​ណែនាំ​ទុក​ថា​ ការ​ផ្តួចផ្តើម​ធ្វើការងារ​លើ​គ្រែ​ មិនមែន​ចេះតែ​ធ្វើ​ទៅតាម​ចិត្ត​នឹកឃើញ​បាន​ឡើយ​ ព្រោះ​ទាមទារ​ឱ្យ​គូស្នេហ៍​នី​មួយ​ៗ ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​បាន​គ្រប់គ្រាន់​ជាមុន​សិន​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​មួយ​នេះ​។ កត្តា​ដែល​ទាមទារ​ឱ្យធ្វើ​មុន​ការ​រួមដំណេក​នោះ​គឺ​ការ​កម្តៅ​សាច់ដុំ​ ដើម្បី​បញ្ចៀស​បញ្ហា​រង​របួស​ដល់​សាច់​ដុំ​ផ្សេង​ៗនៅក្នុង​រាងកាយ​ ជាពិសេស​វិធី​នេះ​អាច​ជួយ​អូស​បន្លាយ​ពេល​មិន​ឱ្យ​ល្បែង​ស្នេហា​រវាង​អ្នក​ទាំងពីរ​ឆាប់​បញ្ចប់​ទៅ​ដោយ​គ្មានន័យ​ទៀតផង​។ ដើម្បី​ឱ្យ​ដំ​ណើរ​ការ​សិច​ដើរទៅ​ដោយ​រលូន​ និង​ពោរពេញ​ទៅ​ដោយ​ភាព​ស្រើបស្រាល​ លោកអ្នក​គួរ​ពិចារណា​ទៅ​លើ​ចំណុច​សំ​ខាន់​ៗមួយចំនួន​ដូច​ខាងក្រោម​៖

    – ដើមទ្រូង​ : នៅ​លើ​ខ្លួនប្រាណ​របស់​ស្ត្រី​មាន​ចំណុច​ស្រើបស្រាល​ជាច្រើន​ទីតាំង​ ដែល​ក្នុង​ចំណោម​ទាំងនោះ​ ដើមទ្រូង​គឺ​បរិវេណ​មួយ​ដែល​អាច​ដុត​បញ្ឆេះ​ភ្លើងតណ្ហា​នាង​យ៉ាង​ប្រសើរ​ ព្រោះ​នៅ​តំបន់​នេះ​មាន​សភាព​ស្តើង​ឆាប់​ចាប់​បាន​អារម្មណ៍​ប៉ះពាល់​លឿន​បំផុត​។
    – ចុង​សុដន់​ : ជាទី​តាំង​មួយ​សំខាន់​ដូចគ្នា​ ព្រោះ​ទីនេះ​មាន​ផ្ដុំ​ទៅ​ដោយ​ប្រព័ន្ធ​សរសៃ​ប្រាសាទ​។ ចំណុច​មួយ​នេះ​អារម្មណ៍​ដែល​ទទួល​បាន​មិនកំណត់​ថា​ ជា​បុរស​ ឬស្ត្រី​នោះ​ទេ​។
    – ត្រង់​គន្លាក់​គល់​ក : ជា​ប្រភព​បន្តុំ​នៃ​សរសៃ​ប្រសាទ​ និង​សរសៃ​ឈាម​ល្អិត​ៗជាច្រើន​សម្រាប់​រត់​ទៅ​ចិញ្ចឹម​បរិវេណ​នានា​ទូទាំង​រាងកាយ​ ទើប​ពេល​រង​ការ​ស្ទាប​បបោសអង្អែល​នៅត្រង់​ចំណុច​នេះ​ ឆាប់​កើតមាន​អារម្មណ៍​ស្រៀវ​ស្រើប​រហ័ស​បំផុត​។– បបូរមាត់​ : នេះ​ជា​ចំណុច​មួយ​ដែល​ជនជាតិ​អាស៊ី​ពុំសូវ​មាន​ចំណូលចិត្ត​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ដោយសារ​ឥទ្ធិពល​របស់​លោកខាងលិច​ ឬពួក​អឺរ៉ុប​បាន​អូសទាញ​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ​របស់​អាស៊ី​ មាន​ចំណូលចិត្ត​ធ្វើតាម​កាន់តែ​ច្រើនឡើង​ជាលំដាប់​។– ត្រគាក​ : លោកអ្នក​ប្រហែលជា​មិនទាន់​ជ្រាប​ទេ​ថា​ រូបសញ្ញា​បេះដូង​ គឺ​មាន​ប្រភព​កំណើត​ចេញពី​ទ្រង់ទ្រាយ​ត្រគាក​របស់​មនុស្ស​ស្រី​នោះ​ឯង​។ ដូច្នេះ​គេ​មិន​ចម្លែក​ទេ​ថា​ អវយវៈ​មួយ​នេះ​ក៏​ងាយ​ភ្ញោច​អារម្មណ៍​ស្រើបស្រាល​បាន​ដូចគ្នា​។
    – គល់ភ្លៅ​ក្បែរ​ក្រលៀន​ : ដោយសារតែ​ចំណុច​មួយ​នេះ​ស្ថិតនៅ​ក្បែរ​អវយវៈ​ភេទ​ ដែល​មាន​ឥទ្ធិពល​ទាក់ទាញ​អារម្មណ៍​ផ្លូវភេទ​លឿន​បំផុត​ និង​ជា​បរិវេណ​មាន​ស្បែក​ស្តើង​ជាងគេ​ ដូច្នេះ​វា​ក៏​ជា​ចំណុច​យ៉ាង​សំខាន់​មួយ​សម្រាប់​ភ្ញោច​ដុតរោល​អារម្មណ៍​ឱ្យ​ស្រៀវ​ស្រើប​រហ័ស​ទាន់ចិត្ត​ផង​ដែរ​។– គី​គ្លី​តូ​រីស​ : ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​ទ្វារមាស​ រាង​ពក​លយ​ឡើងលើ​បន្តិច​ ដែល​វា​ជា​ចំណុច​ភ្ញោច​អារម្មណ៍​ឆាប់​ស្រៀវ​ស្រើប​បំផុត​របស់​ស្ត្រី​។ នៅពេល​មានការ​ប៉ះពាល់​ត្រង់​ចំណុច​នេះ​ ភាគី​ខាង​ស្ត្រី​នឹង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​រហូត​អាច​ចាប់ដៃ​បុរស​ជា​ដៃគូ​បង្កើន​ចលនា​ឱ្យ​កាន់តែ​ញាប់​ ដើម្បី​ជំរុញ​អារម្មណ៍​បាន​ឡើង​ដល់​ឋានសួគ៌​ជាន់ទី7​។

    ក្រៅពី​ចំ​ណុចភ្ងោច​អារម្មណ៍​ផ្លូវភេទ​ដូច​បាន​រៀបរាប់​មក​ខាងលើ​នេះ​ ក៏​នៅ​មាន​ចំណុច​បន្ទាប់​បន្សំ​ដទៃទៀត​ ដែល​មនុស្ស​មិនសូវ​បាន​សាកល្បង​ប្រើប្រាស់​ តែ​អាច​ធានា​គុណភាព​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ទេ​។ ចំណុច​អស់ទាំង​នោះ​មាន​ដូចជា​ ៖
    – ក្រលៀន​ : ជាទី​តាំង​មួយ​ស្ថិតនៅ​ក្បែរ​អវយវៈ​ភេទ​ សំខាន់​បំផុត​គឺ​សម្បូរ​សរសៃប្រសាទ​ជាពិសេស​មាន​ស្ថានភាព​ស្បែក​ស្តើង​ជាងគេ​ទៀតផង​។ យើង​អាច​បញ្ជាក់​ការពិត​បាន​ថា​សូម្បី​រង​ការ​កកិត​បន្តិចបន្តួច​ក៏អាច​បង្ក​ឱ្យ​បរិវេណ​មួយ​នេះ​ ងាយ​រង​អាការ​រលាក​បាន​ដែរ​។– ស្លឹកត្រចៀក​ : កុំថាឡើយ​ប្រើ​ដៃ​ប៉ះ​ថើៗ​នៅ​លើ​អវយវៈ​មួយ​នេះ​ សូម្បី​ពេល​អ្នក​ទាំងពីរ​កំពុងតែ​ធ្វើសកម្មភាព​លើ​គ្រែ​ ហើយ​មាន​ភាគី​ណាមួយ​ប្រើ​សំឡេង​ខ្សឹប​ស្រាល​ៗនៅ​ក្បែរ​ត្រចៀក​ក៏​ជួយ​ភ្ញោច​អារម្មណ៍​ឱ្យ​ស្រើបស្រាល​បាន​មួយ​កម្រិត​ទៀតផង​ដែរ​។ សូម​សាកល្បង​តាម​ការណែនាំ​ទាំងអម្បាល​ម៉ាន​ខាងលើ​នេះ​នោះ​ លោកអ្នក​នឹង​ដឹង​ថា​មានប្រសិទ្ធភាព​កម្រិត​ណា​ជាមិនខាន​៕

  • ​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​ ​2,400លាន​ដុល្លារ​ ​កើន​ជាង28​%​

    ​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​ ​2,400លាន​ដុល្លារ​ ​កើន​ជាង28​%​

    ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​បាន​ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​បាន​ចំនួន​ប្រមាណ​ជាង​ ​2,400លាន​ដុល្លារ​ក្នុងរយៈពេល​ ​10ខែ​ ​ឆ្នាំ2019​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018កន្លងទៅ​ ​មានការ​កើនឡើង​រហូតដល់​ប្រមាណ28.31​%​។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​នៃ​លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ​ឆ្នាំ2019​។​

    ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ​ឆ្នាំ2019​ ​បាន​បង្ហាញថា​ ​នៅ​ត្រឹម​យៈ​ពេល​ ​10ខែ​ ​ឆ្នាំ2019​ ​នេះ​ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ជា​ចំណូល​សម្រាប់​ថវិកាជាតិ​ ​រយៈពេល​ ​10ខែ​ ​ឆ្នាំ2019នេះ​ ​ចំនួន​ ​9,616.83​ ​ប៊ី​លាន​រៀល​ ​ស្មើនឹង​ប្រមាណ​ ​2,404.21លាន​ដុល្លារ​អាមេរិក​ ​កើនឡើង28.31​%​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​ ​ដែល​ចំនួន​នេះ​លើស​ពី​ផែនការ​ប្រចាំឆ្នាំ​។​ ​

    ​ ​ឯកឧត្តម​ ​គង់​ ​វិបុល​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​ ​កំណើន​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ព្រោះ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ ​(​E​-​VAT​ ​Refund​)​ ​ដែល​បច្ចុប្បន្ន​អ្នកជាប់ពន្ធ​ ​និង​សហគ្រាស​មានការ​យល់ដឹង​ច្រើន​ ​ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​របស់​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​។​

    ​ ​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ខែតុលា​ ​ឆ្នាំ2019​ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ ​(​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​ ​(​Online​)​ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​)​ ​មាន​ចំនួន​ ​887.64ប៊ី​លាន​រៀល​ ​(​ប្រមាណ221.91លាន​ដុល្លារ​)​ ​ស្មើនឹង​ប្រមាណ​ ​9,70​%​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ ​កើនឡើង​ប្រមាណ​ ​21.85​%​ ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ2018​ ​ដែល​ចំណូល​ពន្ធ​-​អាករ​ក្នុង​ខែតុលា​ ​ប្រមូល​បាន​ត្រឹម​ ​156.19ប៊ី​លាន​ ​ស្មើនឹង​ប្រមាណ39.79លាន​ដុល្លារ​តែប៉ុណ្ណោះ​៕​
    ​ ​

  • ឧស្សាហកម្ម​ធានារ៉ាប់រង​ត្រូវបាន​មើលឃើញថា មានការ​រីកចម្រើន

    ឧស្សាហកម្ម​ធានារ៉ាប់រង​ត្រូវបាន​មើលឃើញថា មានការ​រីកចម្រើន

    អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មាន​ប្រសាសន៍​ថា​ បុព្វលាភ​រ៉ាប់រង​ដុល​នៅក្នុង​ការធានា​រ៉ាប់រង​ទូទៅ​បាន​ឈាន​ដល់​ជិត​ 50លាន​ដុល្លារ​អាមេរិក​ ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ ឆ្នាំនេះ​។ ឧស្សាហកម្ម​ធានារ៉ាប់រង​ថ្មី​នៅ​កម្ពុជា​បន្ត​ទទួល​បាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ដោយ​បុព្វលាភ​កើនឡើង​ជាង​ 14​% នៅ​ឆមាស​ទី1​ នៃ​ឆ្នាំនេះ​។

    យោង​តាម​ ឯកឧត្តម​ ម៉ី​ វ៉ាន់​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ខែមករា​ដល់​ខែមិថុនា​ បុព្វលាភ​សរុប​ក្នុង​ការធានា​រ៉ាប់រង​ទូទៅ​បាន​កើន​ឡើង​ដល់​ 49.3លាន​ដុល្លារ​ កើនឡើង​ 14.7​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយ​ឯកឧត្តម​ បាន​ចង្អុលបង្ហាញ​ថា​ បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​ មាន​ចំនួន​ 66.3លាន​ដុល្លារ​ កើនឡើង​ 55.3​%។

    ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ឧស្សាហកម្ម​ធានារ៉ាប់រង​ លោក​ ហ៊ុយ​ វ៉ា​ថា​រ៉ូ​ ប្រធាន​សមាគម​ធានា​-រ៉ាប់រង​កម្ពុជា​ (Insurance​ Association​ of​ Cambodia​ ឬ IAC​) មានប្រសាសន៍​ថា​ ទីផ្សារ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ និង​ដើរតួ​នាទី​កាន់តែ​ធំ​ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។

    លោក​ ហ៊ុយ​ វ៉ា​ថា​រ៉ូ​ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ជា​លទ្ធផល​ បុព្វលាភ​ដុល​សរុប​នៅក្នុង​ឧស្សាហកម្ម​ធានារ៉ាប់រង​ បាន​កើនឡើង​ជាមធ្យម​ 35​% ក្នុង​ 1ឆ្នាំ​ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​នេះ​។ កំណើន​នេះ​មិនបាន​កើតឡើង​ដោយចៃដន្យ​ទេ​។ វា​ជា​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ជោគជ័យ​”។

    លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​ ការធានា​រ៉ាប់រង​ គាំទ្រ​ពាណិជ្ជកម្ម​ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ និង​ការ​ផ្តល់​ប្រាក់កម្ចី​ ព្រោះ​វា​កាត់បន្ថយ​ហានិភ័យ​។ លោក​ជឿជាក់​ថា​ ការធានា​ រ៉ាប់រង​ បាន​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ និង​បុគ្គល​។

    លោក​ វ៉ា​ថា​រ៉ូ​ បាន​មានប្រសាសន៍​បន្ត​ថា​៖“ការចូលរួម​វិភាគទាន​ទាំងនេះ​ ត្រូវ​បាន​គេ​មើល​ ឃើញ​នៅក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​បច្ចុប្បន្ន​ ជាមួយនឹង​ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​”។

    ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន13​ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន11​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​ចំនួន7​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ “ហ្វ័​រតេ​” បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ជំនួញ​បាន​ចាប់ផ្ដើម​ល្អ​ឡើង​ចាប់តាំងពី​ចូល​ទីផ្សារ​ក្នុង​ស្រុកក្នុង​ឆ្នាំ2014​។

    លោក​បាន​មានប្រសាសន៍​ថា​៖“បុព្វលាភ​ដុល​របស់​យើង​ និង​ចំនួន​អតិថិជន​សកម្ម​កំពុង​កើន​ ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​ផ្តល់​ការធានា​រ៉ាប់រង​អាយុជីវិត​ និង​គ្រោះ​ ថ្នាក់​ផ្ទាល់​ខ្លួន​ដល់​អតិថិជន​ដែល​រស់នៅ​មិន​ក្រោម​ 10ដុល្លារ​ក្នុង​ 1ថ្ងៃ​”។

    លោក​ បាន​បញ្ជាក់​ថា​៖“បើ​និយាយទៅ​ដល់​ការ​កើនឡើង​ មាន​ទីផ្សារ2​។ ទី1​-គឺទី​ផ្សារ​ធានារ៉ាប់រង​សហគ្រិន​ អ្នក​ដែល​មាន​ក្រុមហ៊ុន​ សហគ្រាស​ វា​មានការ​កើន​ជាប្រចាំ​ជាយូរមកហើយ​។ តែ​កំណើន​ទី2​-គឺជា​កំណើន​បុគ្គល​ មានន័យថា​ ការទិញ​ធានារ៉ាប់រង​ជា​លក្ខណៈ​បុគ្គល​ ជាពិសេស​ក្រុមហ៊ុន​មាន​ធានារ៉ាប់រង​អាយុជីវិត​មានការ​កើន​ច្រើន​។ ពោល​គឺ​ ធានារ៉ាប់រង​អាយុជីវិត​ កើន​ជាង​ធានារ៉ាប់រង​ទូទៅ​”។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ បន្ត​ថា​ ៖“បើ​តាម​ការ​ប្រមើល​មើល​ យើង​សង្ឃឹមថា​ វា​អាច​នឹង​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ព្រោះ​អត្រា​ទិញ​ធានារ៉ាប់រង​របស់​យើង​នៅ​ទាប​នៅឡើយ​។ គឺ​វា​មាន​ត្រឹម​ប្រមាណ​ 0.78​%ប៉ុណ្ណោះ​ ដូច្នេះ​វា​នៅ​កើនឡើង​ទៀត​។ ដូច្នេះ​ កត្តា​សំខាន់​គឺ​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​ការយល់​ដឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​វិស័យ​ធានារ៉ាប់រង​ ដែល​ជួយ​ពន្លឿន​វិស័យ​ធានារ៉ាប់រង​ឱ្យ​ដំណើរការ​ទៅមុខ​បាន​”។

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ក៏បាន​ដាក់​វិភាគទាន​ក្នុង​វិស័យ​ធានារ៉ាប់រង​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ចំនួន​ 24.6ពាន់​លាន​ដុល្លារ​ ស្មើនឹង​ 0.8​%ដែរ​។ ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​បាន​ចូលរួម​ចំណែក​ 0.3​%នៃផ.ស.សកា​លពី​ឆ្នាំមុន​។

    របាយការណ៍​វិនិយោគ​អាស៊ាន​ឆ្នាំ2019​ ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗនេះ​ ក៏បាន​បញ្ជាក់​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ផលិតកម្ម​ និង​សេវាកម្ម​ ជា​ ពិសេស​ហិរញ្ញវត្ថុ​ និង​ធានារ៉ាប់រង​។ សេវាកម្ម​មាន​ចំនួន​ 79​% នៃ​ FDI​(ទុន​វិនិយោគ​ក្រៅប្រទេស​ ឬForeign​ Direct​ Investment​)ទាំងអស់​នៅក្នុង​ប្រទេស​។

    ទាំង​លោ​កវ៉ាន់​ និង​លោក​ វ៉ា​ ថា​រ៉ូ​ បាន​មាន​ប្រសាសន៍​ស្រដៀងគ្នា​ថា​៖ “មាន​កន្លែង​ជាច្រើន​សម្រាប់​កំណើន​ ហើយ​សង្ឃឹមថា​ ក្រុមហ៊ុន​ធានារ៉ាប់រង​កាន់តែ​ច្រើន​នឹង​ចូល​ទីផ្សារ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។ បញ្ហា​ប្រឈម​ដែល​ឧស្សាហ​កម្ម​នេះ​កំពុង​ប្រឈម​ គឺ​កង្វះ​ធនធានមនុស្ស​។ធនធានមនុស្ស​ចាំបាច់​ត្រូវតែ​មាន​សម្រាប់​ឧស្សា​ហក​ម្ម​នេះ​ ដើម្បី​ទ្រទ្រង់​កំណើន​នេះ​។ យើង​ត្រូវការ​ជំនាញ​ ផ្សេងគ្នា​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ការធានា​រ៉ាប់រង​។ ការ​កសាង​ធនធានមនុស្ស​ គឺជា​អាទិភាព​មួយ​សម្រាប់​យើង​។ យើង​បន្ត​ខិតខំ​ធ្វើការ​ជាមួយ​ព្រឹត្តិ​ការណ៍​ ដូចជា​សិក្ខា​សាលា​នេះ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ឧស្សាហកម្ម​នេះ​”៕

  • ចង់ឱ្យ​គូស្នេហ៍​ស្តាប់​ពី​អ្វី​ដែល​អ្នក​ចង់និយាយ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ​?

    ចង់ឱ្យ​គូស្នេហ៍​ស្តាប់​ពី​អ្វី​ដែល​អ្នក​ចង់និយាយ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ​?

    សុភាពនារី​ទាំងឡាយ​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា​ ពេល​យើង​ចង់និយាយ​អ្វីមួយ​ជាមួយ​គូស្នេហ៍​ តែ​ហេតុម៉េច​បាន​ជា​គេ​ហាក់ដូចជា​មិនសូវ​ចង់​ស្តាប់​រឿង​ដែល​យើង​ចង់និយាយ​នោះ​ ឬធ្វើឫក​ជា​តាំងចិត្ត​ស្តាប់​ តែ​ការពិត​វិញ​ គេ​បែរជា​លួច​នឹក​ទៅ​រឿង​ឯណា​ផ្សេង​ទៅវិញ​ រហូត​ធ្វើ​ឱ្យ​នារី​ជាច្រើន​មាន​អារម្មណ៍​ធុញទ្រាន់​ និង​រអា​ចំពោះ​ទង្វើ​បែបនេះ​របស់​គូស្នេហ៍​ ឬស្វាមី​របស់​ខ្លួន​ជា​ខ្លាំង​។ បើ​សុភាពនារី​ណា​ម្នាក់​កំពុង​ធ្លាក់​ក្នុង​ស្ថានការណ៍​បែបនេះ​ សូមកុំ​អាល​ឆេវឆាវ​ និង​សូម​នាំគ្នា​មក​មើល​ពី​គន្លឹះ​ល្អ​ៗក្នុង​ការ​និយាយ​ឱ្យ​គូស្នេហ៍​ ឬស្វាមី​តាំងចិត្ត​ចង់​ស្តាប់​វិញ​ម្តង​ប្រសើរ​ជាង​។

    1. និ​យាយ​ចំៗ​ត្រង់​ៗ
    មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​បុ​រសៗ​មិនសូវ​ចូលចិត្ត​ស្តាប់​នា​រីៗ​និយាយ​នោះ​ គឺ​ព្រោះតែ​នា​រីៗ​ច្រើនតែ​និយាយ​កាច់កុង​ហូរហែ​បូរបាច់​ច្រើនពេក​ ឬអ្នកខ្លះ​ទៀត​និយាយ​ត្រឡប់​ត្រ​ឡឹ​នរ​ហូត​មិន​ដឹង​ថា​ចង់និយាយ​អំពី​ស្អី​ក៏មានដែរ​ ដូច្នេះ​បើ​អ្នក​មាន​អ្វី​នៅក្នុង​ចិត្ត​ គួរតែ​និយាយ​ចេញ​មក​ឱ្យ​ត្រង់​ៗ ឬនិយាយ​ចូល​សាច់រឿង​តែម្តង​ទៅ​ប្រសើរ​ជាង​។

    2. និយាយ​តែ​រឿង​ដែលគេ​ (លោក​ប្ដី​) ចាប់អារម្មណ៍
    ​នារី​ភាគច្រើន​ ច្រើន​ចូលចិត្ត​និយាយ​តែ​រឿង​របស់​ខ្លួនឯង​ ឬមិន​ទេ​ ក៏​និយាយ​តែ​រឿង​ដែល​ខ្លួនឯង​ចាប់អារម្មណ៍​ ដូចជា​រឿង​តារា​(តួកុន​) ម៉ូដ​ខោអាវ​ និង​រឿង​តុបតែង​ខ្លួន​ ដែល​រឿង​ពួក​នេះ​ បុ​រសៗ​គេ​មិនសូវ​ជា​យល់​ប៉ុន្មាន​ទេ​ ខ្លាំង​ណាស់​ក៏បាន​ត្រឹមតែ​អង្គុយងក់​ក្បាល​តាម​សម្ដី​របស់​អ្នក​ប៉ុណ្ណោះ​ ដូច្នេះ​អ្នក​គួរតែ​បបួល​គេ​និយាយ​ក្នុង​រឿង​ដែលគេ​មាន​ជំនាញ​ និង​ចាប់អារម្មណ៍​ខ្លះ​វិញ​ប្រសើរ​ជាង​ ដូចជា​រឿង​តិ​ចណូ​ឡូ​ជី​ រឿង​ឡាន​ រឿង​ហ្គេម​ ឬរឿង​បាល់ទាត់​អី​ជាដើម​-ល- ហើយ​បើ​នារី​ណា​អាច​និយាយ​ និង​ជជែក​ពី​រឿង​ទាំងអស់​នេះ​បាន​ គឺជា​នារី​ដែល​មើលទៅ​មាន​មន្ត​ស្នេហ៍​ និង​គួរ​ឱ្យ​ជជែក​លេង​ជាមួយ​ខ្លាំង​ណាស់​(សម្រាប់​បុរស​)។

    3. និយាយ​ឱ្យ​ត្រូវពេល​ត្រូវ​វេលា​
    ជួនកាល​ដែល​បុរស​មិន​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​នោះ​ មិនមែន​មក​ពី​គេ​មិន​ចាប់អារម្មណ៍​នោះ​ទេ​ តែ​អាច​ដោយសារតែ​ពេលនោះ​គេ​កំពុង​តែ​មានរឿង​ពិបាកចិត្ត​ ឬស្ថិតនៅ​ក្នុង​អារម្មណ៍​ដែល​ចង់​នៅ​ស្ងាត់​ៗតែម្នាក់ឯង​ ដូច្នេះ​បើ​អ្នក​ត្រូវការ​ពិភាក្សា​ និង​ជជែក​ជាមួយ​គេ​បែប​ច្បាស់លាស់​នោះ​ អ្នក​គួរតែ​ចេះ​ជ្រើសរើស​រក​ពេលវេលា​ណា​ដែលគេ​កំពុង​ស្ថិត​ក្នុង​អារម្មណ៍​ធម្មតា​ ទើប​ជា​ការ​ប្រសើរ​ជាង​ ព្រោះ​វា​ជា​ពេល​ដែលគេ​ព្រម​ទទួល​ និង​តាំងចិត្ត​ស្តាប់​អ្នក​ខ្លាំង​បំផុត​។

    4. អធិប្បាយ​ពី​ហេតុផល​
    ក្នុងករណី​ដែលគេ​មិន​ចាប់អារម្មណ៍​ ឬមិន​ព្រម​ទទួល​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​ អ្នក​គួរ​តែ​អធិប្បាយ​ ឬសម្តែង​ពី​អារម្មណ៍​របស់​អ្នក​ចេញ​ទៅ​ថា​ ពេលនេះ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ ឬកំពុងតែ​គិត​ពី​អ្វី​ ដូចជា​កំពុង​មាន​អារម្មណ៍​ព្រួយ​កង្វល់​សោក​ស្តាយ​ ឬព្រួយបារម្ភ​អំពី​គេ​ខ្លាំង​ប៉ុនណា​ ហើយ​សឹម​និយាយ​ចូល​សាច់រឿង​ ដើម្បី​ឱ្យ​គេ​បាន​យល់​ពី​អារម្មណ៍​ និង​បើក​ចិត្ត​ទទួល​ស្តាប់​ពាក្យ​រ៉ាយរ៉ាប់​របស់​អ្នក​កាន់តែ​ខ្លាំង​ឡើង​។

    5. អរគុណ​ដែលគេ​ព្រម​ទទួល​ស្តាប់​អ្នក​
    មើលទៅ​វា​អាច​ដូចជា​រឿង​ចម្លែក​បន្តិច​ហើយ​ដែល​ត្រូវ​អរគុណ​គូស្នេហ៍​ ឬស្វាមី​ បន្ទាប់ពី​គេ​ព្រម​ទទួល​ស្តាប់​រឿងរ៉ាវ​របស់​អ្នកនោះ​ តែ​នៅក្នុង​ការ​ពិត​វិញ​ រឿង​តូចតាច​កំប៉ិកកំប៉ុក​បែបនេះ​អាច​ជួយ​ឱ្យ​គេ​មាន​អារម្មណ៍ល្អ​ និង​ថែមទាំង​ជា​ការ​សម្តែង​ឱ្យ​គេ​បានដឹង​ដែរ​ថា​ គេ​មិនមែន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ទម្លាយ​អារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះទេ​ តែ​គេ​គឺជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​របស់​អ្នក​ដែល​ចាំ​ផ្តល់​នូវ​ពាក្យណែនាំ​ និង​ជា​អ្នក​ដែល​ចាំ​ផ្តល់​នូវ​កម្លាំងចិត្ត​ដល់​អ្នកជា​និច្ច​ទៀតផង​។សូម​សាកល្បង​នាំ​យក​វិធី​ខាងលើ​នេះ​ទៅ​អនុវត្ត​សាក​លមើល​ ធានា​ថា​ ចាប់ពី​ពេលនេះ​ទៅ​ ជីវិត​គូ​របស់​អ្នក​នឹង​ប្រកប​ទៅ​ដោយ​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា​ រស់នៅ​ដោយ​ភាព​ជឿជាក់​លើ​គ្នា​ទៅវិញទៅមក​ និង​មិន​អាច​អត់​គ្នា​បាន​ ប្រកបដោយ​សុភមង្គល​មិនខាន​៕

  • Amazon​ ​ប្រកាស​បើក​ឱ្យ​ស្ដាប់​ចម្រៀង​អន​ឡាញ​ ​មិន​គិតលុយ​ ​ខណៈ​ក្រុមហ៊ុន​គូប្រជែង​កំពុង​ភ័យ​

    Amazon​ ​ប្រកាស​បើក​ឱ្យ​ស្ដាប់​ចម្រៀង​អន​ឡាញ​ ​មិន​គិតលុយ​ ​ខណៈ​ក្រុមហ៊ុន​គូប្រជែង​កំពុង​ភ័យ​

    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Amazon​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ដំណឹងល្អ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ខ្លួន​ ​អាច​ស្ដាប់​ចម្រៀង​អន​ឡាញ​ដោយ​មិន​គិតលុយ​ ​និង​មិន​ចាំបាច់​បង់​កញ្ចប់​ទឹកប្រាក់​ប្រចាំខែ​ ​ឬ​ ​Subscribe​ ​ប្រភេទ​ ​Premuim​ ​អ្វី​នោះ​ទេ​។​ ​ករណីនេះ​អាច​ធ្វើ​បាន​ ​លុះត្រាតែ​ប្រើប្រាស់​ផលិតផល​ ​Amazon​ ​Echo​ ​ដែល​ជា​ផលិតផល​ឧបករណ៍​ចាក់​ចម្រៀង​ផ្ទាល់​របស់​ ​Amazon​ ​ដែល​កំពុង​លក់ដាច់​ខ្លាំង​។​

    ​យោង​តាម​ប្រភព​ពី​ ​Businesinder​ ​និង​ ​WallJurnalSteet​ ​បាន​លើកឡើង​ថា​ ​ដំណឹង​នេះ​ហាក់​ល្អ​សម្រាប់​អ្នកប្រើ​ប្រាស់​ ​ក៏ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​កម្សាន្ត​អន​ឡាញ​ដូចជា​ ​Spotity​ ​អាច​នឹង​បាត់បង់​ចំណូល​ដល់ទៅ​ ​4.9​%​ ​ឬ​ ​5​%​ ​គិតជា​សាច់ប្រាក់​ប្រមាណ​ជា​ ​140.26លាន​ដុល្លារ​ ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​ ​
    ​តួលេខ​ដ៏​គួរ​ឱ្យ​បារម្ភ​នេះ​ដែរ​ ​អាច​ជា​យុទ្ធ​សាស្រ្ត​ទាញ​យក​ទីផ្សារ​របស់​ ​Amazon​ ​ពី​សេវាកម្ម​ដែល​មាន​អតិថិជន​មិនសូវ​ច្រើន​ក្នុង​ដៃ​ ​ដូច​ ​Spotity​ ​។​

    ​បើ​ការ​ធ្វើ​ទីផ្សារ​បែបនេះ​បាន​ជោគជ័យ​ ​ប្រាកដ​ណាស់​ក្រុមហ៊ុន​ទាំងនោះ​នឹង​មាន​ជម្លោះ​។​ ​ចំណែក​ក្រុមហ៊ុន​ ​ByteDance​ ​ដែល​នៅ​ពីក្រោយ​ផលិតផល​ ​TikTik​ ​ជា​ទម្រង់​វីដេអូ​ ​ហ្វ្​រ៊ី​ ​ដែរ​នោះ​ ​កំពុង​កើប​លុយ​យ៉ាង​សម្បើម​ពី​អ្នកប្រើ​ប្រាស់​តាមរយៈ​វិ​ធី​ផ្សេង​ៗ​៕​


  • Microsoft​ ​ប្ដូរ​វិធីសាស្ត្រ​ឲ្យ​បុគ្គលិក​ឈប់​ ​3​ ​ថ្ងៃធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ជោគជ័យ​ខ្លាំង​

    Microsoft​ ​ប្ដូរ​វិធីសាស្ត្រ​ឲ្យ​បុគ្គលិក​ឈប់​ ​3​ ​ថ្ងៃធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ជោគជ័យ​ខ្លាំង​

    ​ការិយាល័យ​ក្រុមហ៊ុន​ ​Microsoft​ ​ក្នុង​ប្រទេស​ជប៉ុន​ ​បាន​សាកល្បង​កម្មវិធី​មួយ​ឈ្មោះថា​ ​”​Work​ ​Life​ ​Choice​ ​Challenge​ ​Program​”​ ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែសីហា​។​ ​កម្មវិធី​នេះ​គឺ​ក្រុមហ៊ុន​ត្រូវ​បើក​ដំណើរការ​តែ​ ​៤​ ​ថ្ងៃ​ដោយ​បុគ្គលិក​អាច​ឈប់​បាន​រហូតដល់​ ​3​ ​ថ្ងៃ​។​

    ​នៅ​ត្រឹម​ចុងខែ​សីហា​ ​ក្រុមហ៊ុន​រក​ឃើញថា​កម្លាំង​ពលកម្ម​មានប្រសិទ្ធភាព​ជាង​មុន​ ​ដោយ​គេ​គិតគូរ​ឃើញថា​ចំណូល​ដែល​បុគ្គលិក​ម្នា​ក់ៗ​រកបាន​ជាមធ្យម​ ​មានការ​កើនឡើង​ ​39,9​%​ ​បើ​ធៀប​នឹង​ខែសីហា​ឆ្នាំ​ ​2018​ ​ដោយសារ​ការប្រជុំ​ពី​ចម្ងាយ​ ​(​Remote​ ​Meeting​)​ ​និង​ការកាត់បន្ថយ​រយៈពេល​នៃ​ប្រជុំ​។​ ​

    ​ក្រៅពី​នេះ​តួលេខ​បុគ្គលិក​ដែល​លាឈប់​ពី​ការងារ​ក្នុង​ខែសីហា​មាន​ ​25,5​%​ ​ទាប​ជាង​ឆ្នាំមុន​ ​ហើយ​ទំហំ​នៃ​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​មានការ​ថយ​ចុះ​ ​23,1​%​ ​និង​ចំនួន​ឯកសារ​ដែ​លបោះពុម្ភ​ថយ​ចុះ​ ​58,7​%​។​ ​កម្មវិធី​នេះ​ក៏​ទទួល​បានការ​បញ្ចេញមតិ​វិជ្ជមាន​ពី​បុគ្គលិក​ ​ដោយមាន​ ​82,1​%​ ​ពួកគេ​ចូលចិត្ត​នឹង​ការ​ធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​

    ​Microsoft​ ​Japan​ ​និយាយ​ថា​ ​គ្រោង​នឹង​ដាក់​កម្មវិធី​ឲ្យ​ប្រើប្រាស់​ម្ដងទៀត​នៅក្នុង​រដូវ​ត្រជាក់​ខាងមុខ​ ​(​អំឡុង​ខែធ្នូ​ ​ដល់​ខែកុម្ភៈ​)​ ​ដើម្បី​បង្កើត​នូវ​បរិយាកាស​ការងារ​ដែល​បត់បែន​ជាង​មុន​។​ ​ក្នុង​ឆ្នាំ​ ​2018​ ​ក្រុមហ៊ុន​មួយ​របស់​នូវែលហ្សេឡង់​ក៏បាន​សាកល្បង​កម្មវិធី​ធ្វើការ​ ​4​ ​ថ្ងៃនេះ​រយៈពេល​ ​2​ ​ខែ​ ​ហើយ​ទទួល​បានការ​ឆ្លើយតប​វិជ្ជមាន​ពី​បុគ្គលិក​ ​ដែល​វា​ធ្វើឲ្យ​មាន​ភាពស្មើគ្នា​រវាង​ការងារ​ ​និង​ជីវិត​ផ្ទាល់ខ្លួន​៕​


  • នៅពេល​ស្រ្តី​មានផ្ទៃពោះ​ធុំក្លិន​ស្វាមី​មិនបាន​ តើ​គួរ​ទប់ទល់​អាការ​នេះ​យ៉ាងណា​ស្រួល​?

    នៅពេល​ស្រ្តី​មានផ្ទៃពោះ​ធុំក្លិន​ស្វាមី​មិនបាន​ តើ​គួរ​ទប់ទល់​អាការ​នេះ​យ៉ាងណា​ស្រួល​?

    មនុស្សជា​ច្រើន​មើលឃើញ​ថា​ ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ និង​ចម្លែក​ចិត្ត​ថា​ មិនដឹង​មក​ពី​ហេតុ​អី​បាន​ជា​ស្ត្រី​ដែល​ចាប់ផ្ដើម​មាន​គភ៌​ថ្មី​ៗមាន​អារម្មណ៍​ថា​ ស្អុយ​ក្លិន​ស្វាមី​ រហូត​ចូល​ជិត​មិនបាន​? ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ចម្លើយ​អំពី​រឿង​នេះ​មក​ជម្រាប​ជូន​…។

    ហេតុ​អី​បាន​ស្ត្រី​មានផ្ទៃពោះ​ធុំក្លិន​ស្វាមី​(ប្ដី​)មិនបាន​?
    អាការ​ចាញ់កូន​តែងតែមាន​ច្រើន​រូប​បែប​ ទាំង​ក្អួតចង្អោរ​ ល្វើយ​អស់កម្លាំង​ ចង់​ញ៉ាំ​របស់​ប្លែក​ៗ ហើយ​មួយ​នៅក្នុងចំណោម​នោះ​គឺ​ ការ​ធុំក្លិន​ស្អុយ​ ស្វាមី​ រហូត​មិន​ចង់​ចូល​ទៅ​ក្បែរ​។ ដែល​ក្លាយ​ទៅជា​បែបនេះ​ ក៏​ព្រោះតែ​ខណៈ​ពេល​តាំង​គភ៌​ ទងសុក​នឹង​បង្ខំ​ផលិត​អ័រម៉ូន​ឱ្យ​ខ្ពស់​ឡើង​ដើម្បី​ជំរុញ​ការ​ធ្វើការងារ​របស់​សម្បុក​ស៊ុត​ក្នុងរយៈពេល​ 1-3ខែ​ដំបូង​នៃ​ការ​តាំង​គភ៌​ ទើប​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​កើតមាន​អាការ​ចាញ់កូន​បាន​យ៉ាង​ងាយ​ មាន​អារម្មណ៍​ទន់ជ្រាយ​ ប្រែប្រួល​ទាំងអស់​ រួម​ទាំង​ការ​ឆាប់​ទទួល​បាន​ក្លិន​ផ្សេង​ៗទៀតផង​។ អ្នកខ្លះ​ធុំក្លិន​ស្វាមី​មិនបាន​ ហើយ​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​ ដល់​ថ្នាក់​ស្អប់មុខ​ប្ដី​ខ្លួនឯង​ទៀតផង​ក៏​មាន​ តែ​អាការ​នេះ​ នឹង​ធូរស្រាល​ និង​ល្អ​ប្រសើរ​ឡើងវិញ​នៅពេល​អាយុ​គភ៌​ច្រើនឡើង​។

    តើ​ត្រូវ​ទប់ទល់​នឹង​អាការ​នេះ​យ៉ាងណា​?
    អាការ​ធុំក្លិន​ស្វាមី​មិនបាន​នេះ​ កើតឡើង​ពី​សភាវ​ចាញ់កូន​។ នៅពេល​ធុំក្លិន​ ឬឃើញ​មុខ​ស្វាមី​ ក៏​មាន​អារម្មណ៍​ថា​ ចង់តែ​ក្អួត​ តែ​គេ​អាច​សម្រាល​ ឬកែ​បញ្ហា​នេះ​បាន​ដោយ​វិធី​ខាងក្រោម​នេះ​…៖

    1. និយាយ​ជាមួយ​ស្វាមី​ឱ្យ​យល់គ្នា​
    ការយល់​ចិត្ត​គ្នា​ គឺជា​ជម្រើស​ដែល​ល្អ​បំផុត​។ លោក​ប្ដី​ត្រូវតែ​យល់ចិត្ត​ភរិយា​ កុំ​ខឹង​ ឬតូចចិត្តតូចថ្លើម​អី​ ព្រោះ​ទាំងអស់​ហ្នឹង​សុទ្ធតែ​បណ្ដាលមកពី​អ័រម៉ូន​ជំរុញ​ទាំងអស់​។ ស្ត្រី​មាន​គភ៌​អាច​ប្រាប់​ស្វាមី​បាន​យ៉ាង​ត្រង់​ទៅត្រង់​មក​ថា​ ក្នុងអំឡុងពេល​នេះ​កំពុង​ចាញ់កូន​ និង​សុំ​នៅ​ម្នាក់ឯង​ ឬនៅ​ឆ្ងាយ​ពីគ្នា​មួយ​រយៈ​សិន​ ទម្រាំ​នឹង​អាការ​នេះ​បាត់​ទៅវិញ​។

    2. ទទួលទាន​សារធាតុ​រ៉ែ​ស័ង្កសី​
    ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​រ៉ែ​ស័ង្កសី​ ដូចជា​ ត្រី​ ទឹកដោះគោឆៅ​ ថ្លើម​សត្វ​ បន្លែ​ស្លឹក​បៃតង​ ព្រោះ​វា​នឹង​ជួយ​សម្រាល​អាការ​ចាញ់កូន​ ជាពិសេស​ការ​ធុំក្លិន​ប្ដី​មិនបាន​នេះ​តែម្ដង​។

    3. កុំ​បណ្ដោយ​ឱ្យ​ពោះ​ទំនេរ​ដោយ​មិនបាន​ញ៉ាំ​អី​មុន​ពេល​គេង​
    ស្រ្តី​មានគភ៌​ចូរ​ទទួលទានទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហ​ៗមួយ​កែវ​មុន​ពេល​គេង​ ព្រោះ​វា​នឹង​ជួយ​ឱ្យ​គេងលក់​ស្រួល​ និង​ភ្ញាក់​មក​នៅពេល​ព្រឹក​មិន​ហេវ​ខ្លាំង​។ ការ​បណ្ដោយ​ឱ្យ​ពោះ​ទំនេរ​ដោយ​មិនបាន​ញ៉ាំ​អ្វី​មុន​ពេល​គេង​ នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ និង​បង្កើន​អាការ​ចាញ់កូន​កាន់តែ​ខ្លាំង​ឡើង​។

    4. ញ៉ាំទឹក​ខ្ញី​ជាប្រចាំ​
    ទឹក​ខ្ញី​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​អាការ​ចាញ់កូន​ ជួយ​បំបាត់​អាការ​ហើមពោះ​ ក្អួត​ចង្អោរ​បាន​ ហើយ​ក្លិនក្រអូប​របស់​មើម​ខ្ញី​នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានគភ៌​មាន​អារម្មណ៍​ធូរស្រាល​បាន​យ៉ាង​ល្អ​។ ស្ត្រី​មានគភ៌​អាច​ក្រេបទឹក​ខ្ញី​ក្ដៅ​ឧណ្ហ​ៗបាន​ជាប្រចាំ​ តែ​គួរ​ប្រើ​ខ្ញី​ធម្មជាតិ​ទើប​ជា​ការ​ប្រសើរ​។

    5. ញ៉ាំ​ផ្លែឈើ​ស្រស់​
    ផ្លែឈើ​ស្រស់​ផ្សេង​ៗនឹង​ជួយ​កាត់បន្ថយ​អាការ​ចាញ់កូន​ ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ស្រស់ថ្លា​ល្អ​ ព្រោះ​ជាទូទៅ​អ្នកមាន​ផ្ទៃពោះ​នឹង​ញ៉ាំ​អ្វី​មិនសូវ​បាន​ឡើយ​ ធុំក្លិន​អាហារ​ច្រើនតែ​ចង់​ក្អួត​ ធ្វើ​ឱ្យ​រាងកាយ​នឿយ​ល្វើយ​គ្មានកម្លាំង​ ដូច្នេះ​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​នឹង​ជួយ​កែ​បញ្ហា​នេះ​បាន​ ជាពិសេស​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរ​ផ្សេង​ៗ។

    នៅពេល​បានដឹង​ពី​តិច​និ​កផ្សេង​ៗបែបនេះ​ហើយ​ ក៏​ចង់ឱ្យ​ស្ត្រី​មានគភ៌​យើង​នាំ​យក​ទៅ​កែ​សម្រួល​ប្រើ​សាកល​មើល​ ឯលោក​ប្ដី​ក៏​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​ត្រ​ជា​ក់ៗ​ និង​យល់​ពី​ស្ថានភាព​របស់​ភរិយា​ឱ្យ​បាន​ថា​ អាការ​របស់​មនុស្ស​ចាញ់កូន​ កើតឡើង​តែមួយ​រយៈ​ប៉ុណ្ណោះ​ រួច​វា​នឹង​បាត់​ទៅវិញ​មិន​ខាន​៕

  • ហុងកុង​សង្ឃឹម​ ​3ពិន្ទុ​ ​ខណៈ​កម្ពុជា​ក៏​ចង់​ឈ្នះ​ដែរ​ ​ល្ងាច​នេះ​ ​

    ហុងកុង​សង្ឃឹម​ ​3ពិន្ទុ​ ​ខណៈ​កម្ពុជា​ក៏​ចង់​ឈ្នះ​ដែរ​ ​ល្ងាច​នេះ​ ​

    ​លោក​ ​Félix​ ​Dalmas​ ​បាន​លើកឡើង​ក្នុង​សន្និសីទ​មុន​ការប្រកួត​កាល​ពី​លល្ងា​ចម្សិ​លមិ​ញនេះ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ជាមួយ​ហុងកុង​លើក​នេះ​ ​ក្រោយពី​ស្មើគ្នា​ជាមួយនឹង​ក្រុម​ម៉ុងហ្គោលី​ ​ហើយ​លោក​ពិតជា​ចង់បាន​ ​3ពិន្ទុ​នា​ល្ងាច​ថ្ងៃនេះ​ ​ដោយ​មិន​មាន​ភាព​ភ័យខ្លាច​អ្វី​ឡើយ​។​

    ​លោក​ ​Mixu​ ​Paatelaine​ ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មុន​ការប្រកួត​ថា​ ​ក្រុម​របស់​លោក​មានការ​អភិវឌ្ឍ​ ​និង​ខ្លាំង​ជាង​កាល​ប៉ះ​ជាមួយ​កម្ពុជា​លើក​មុន​។​ ​លោក​បាន​បន្ត​ថា​ ​លោក​ចាប់បាន​ក្បួន​លេង​របស់​កម្ពុជា​ហើយ​ ​ដូចនេះ​លោក​មាន​ទម្រង់ការ​លេង​ដែល​អាច​ដណ្ដើមយក​ ​3ពិន្ទុ​ពី​កម្ពុជា​បាន​នៅ​ល្ងាច​ថ្ងៃនេះ​ ​ដោយ​លោក​នឹង​ប្តូរ​ពី​លេង​ការពារ​ពេល​ប៉ះ​បារែ​ន​ ​មកលេង​បែប​សម្រុក​យក​តែម្តង​ក្នុង​ការប្រកួត​ជាមួយ​កម្ពុជា​លើក​នេះ​។​ ​

    ​កម្ពុជា​ធ្លាប់​ប៉ះ​ក្រុម​ហុងកុង​នេះ​ម្ដង​ហើយ​នៅ​ស្ដា​ត​អូឡាំពិក​ ​ដោយ​កាលនោះ​ស្មើគ្នា​ ​1​-​1​។​ ​យ៉ាងណាមិញ​ ​សម្រាប់​ការប្រកួត​លើក​ទី2​ ​នេះ​វិញ​ ​គេ​សង្កេតឃើញ​ក្រុម​ហុងកុង​បាន​អភិវឌ្ឍ​សមត្ថភាព​ប្លែក​ពី​ការប្រកួត​បើកឆាក​លើក​នោះ​ ​ដោយ​ពួកគេ​ទើបតែ​លេង​បាន​ស្មើ​ក្រុម​បារ៉ែន​ទៀតផង​៕​