Category: សង្គម និងសេដ្ឋកិច្ច

  • គន្លឹះ​ខ្លី​ៗ ដើម្បី​ថែរក្សា​សម្រស់​ឱ្យ​នៅតែ​ស្រស់​ស្អាត​ដូច​បំណង​

    គន្លឹះ​ខ្លី​ៗ ដើម្បី​ថែរក្សា​សម្រស់​ឱ្យ​នៅតែ​ស្រស់​ស្អាត​ដូច​បំណង​

    នៅក្នុង​ពិភព​នៃ​សម្រស់​មាន​គន្លឹះ​ និង​ក្បួនច្បាប់​រាប់មិនអស់​ ដើម្បី​រក្សា​រាងកាយ​របស់​អ្នក​ឱ្យ​មើលទៅ​អស្ចារ្យ​បំផុត​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​នៃ​ការ​ថែរក្សា​សម្រស់​ដែល​បាន​បំបែកចេញ​មក​ពី​អ្នកជំនាញ​ជាច្រើន​ផ្នែក​ មាន​ទាំង​អ្នកជំនាញ​ផ្នែក​តុបតែង​មុខ​ អ្នកជំនាញ​ផ្នែក​សក់​ និង​អ្នកជំនាញ​ផ្នែក​ស្បែក​ជាដើម​។ សូម​ចាំទុក​ថា​ មាន​ភាព​ស្រស់​ស្អាត​នៅក្នុង​ខ្លួន​គឺជា​រឿង​ដ៏​រីករាយ​បំផុត​។

    – នៅក្នុង​រដូវ​ក្តៅ​ត្រូវ​ប្រើ​គ្រឿង​តែង​មុខ​ឱ្យ​តិច​បំផុត​។
    – សិតសក់​រួញ​របស់​អ្នក​ដោយ​ប្រើ​ម្រាមដៃ​ ដើម្បី​ឱ្យ​សក់​របស់​អ្នកមើល​ទៅកាន់​តែ​មាន​ភ្លី​រួញ​បែប​ធម្មជាតិ​។
    – ដើម្បី​ឱ្យ​ថ្នាំ​ក្រចក​របស់​អ្នកមើល​ទៅ​ស្រស់​ស្អាត​ជាប់​បាន​យូរ​ អ្នក​ត្រូវ​លាបថ្នាំ​រលោង​ស្តើង​ៗលើ​ក្រចក​រាល់2ថ្ងៃ​ម្តង​។– ប្រើ​ Eyeliner​ ពណ៌ស​ ដើម្បី​កាត់បន្ថយ​ការ​លេចចេញ​នូវ​សភាព​ក្រហម​នៃ​ភ្នែក​។
    – សម្រាប់​ការ​លេង​ម៉ូដ​សក់ជ្រង​ទៅ​ក្រោយ​ អ្នក​ត្រូវ​ប្រើ​សេរ៉ូម​ជា​ជំនួយ​។
    – ចង់​តែង​ភ្នែក​ដូច​ភ្នែកឆ្មា​ឱ្យ​ស្អាត​បំផុត​ អ្នក​ត្រូវ​ជ្រើស​យក​ជក់​ណា​ដែល​ស្តើង​មក​តុបតែង​ភ្នែក​របស់​អ្នក​។
    – ដើម្បី​ធ្វើ​ឱ្យ​ឆ្អឹង​ថ្ពាល់​មើលទៅ​ខ្ពស់​ ចូរ​ប្រើ​ពណ៌​ទង់ដែង​នៅ​ខាងក្រោម​ឆ្អឹង​ថ្ពាល់​ ហើយ​ចាំ​ហាយ​ឡា​យត៍​នៅ​លើ​ឆ្អឹង​ថ្ពាល់​ពិត​របស់​អ្នក​។– ហេតុផល​ទីមួយ​ដែល​ធ្វើ​ឱ្យ​ម៉ា​ស្កា​រ៉ា​របស់​អ្នក​មាន​សភាព​ប្រតាក​ស្ងួត​ គឺ​មក​ពី​វា​បាត់បង់​ជាតិ​សំណើម​ ហេតុនេះ​រាល់ពេល​ប្រើ​រួច​អ្នក​ត្រូវ​គ្រប​វា​ឱ្យ​ជិត​ដើម្បី​រក្សា​ជាតិ​សំណើម​របស់​ម៉ា​ស្កា​រ៉ា​បាន​ល្អ​។
    – ដើម្បី​ឱ្យ​ស្បែក​ស្រស់​ស្អាត​ សូម​ស្វែងរក​ក្រែម​សម្អាត​ស្បែក​ណា​ដែល​ផ្សំ​ឡើង​ដោយសារ​ធាតុ​ Salicylic​ Acid​។
    – នៅពេល​ដែល​ជ្រើសរើស​ក្រែម​ពណ៌ក្រហម​អ្នក​គ្រាន់តែ​ចងចាំ​ថា​ ត្រូវ​ស្វែងរក​ពណ៌ក្រហម​បែប​ណា​ដែល​សម​ទៅ​នឹង​បបូរមាត់​ផ្នែក​ខាងក្រោម​របស់​អ្នក​។ ត្រូវ​ជ្រើសរើស​ពណ៌ក្រហម​ណា​ដែល​មាន​ពណ៌ក្រហម​ជាង​ស្បែក​បបូរមាត់​អ្នក​បន្តិច​បាន​ហើយ​។– ការ៉ុត​ជា​អាហារ​ល្អ​សម្រាប់​សក់​ដែល​អាច​នាំ​អ្នក​ទៅ​រក​ភាព​ស្រស់​ស្អាត​បាន​យ៉ាង​មានប្រសិទ្ធភាព​។
    – ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​លាប​គ្រី​មគឺ​បន្ទាប់ពី​ងូតទឹក​រួច​ ជា​ពេល​ដែល​ស្បែក​មិនសូវ​មាន​ប្រេង​។
    – ចំពោះ​ម៉ា​ស្កា​រ៉ា​ និង​ Eyeliner​ ទឹក​ អ្នក​គួរ​ប្តូរ​ចេញ​ក្នុងរយៈពេល3ទៅ4ខែ​ម្តង​។
    – ដើម្បី​រក្សា​ពណ៌​សក់​ឱ្យ​ជាប់​បាន​យូរ​ អ្នក​ត្រូវ​ប្រើ​សាប៊ូ​ និង​ប្រេង​បន្ទន់​សក់​ដែល​ផ្សំ​ឡើង​សម្រាប់​សក់​ពណ៌​។
    – ប្រើ​គ្រី​ម ឬទឹកដោះគោ​មក​លាង​សម្អាត​ស្បែក​មុខ​ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​តិច​ជាង​ជែ​លលា​ងមុខ​៕

  • ​ ​ពលរដ្ឋខ្មែរ​ ​និង​ជប៉ុន​ដែល​ស្នាក់នៅ​កម្ពុជា​ ​រួមគ្នា​សម្អាត​ទីក្រុង​ភ្នំពេញ​ ​ ​

    ​ ​ពលរដ្ឋខ្មែរ​ ​និង​ជប៉ុន​ដែល​ស្នាក់នៅ​កម្ពុជា​ ​រួមគ្នា​សម្អាត​ទីក្រុង​ភ្នំពេញ​ ​ ​

    ពលរដ្ឋខ្មែរ​ ​និង​ជប៉ុន​ដេល​ស្នាក់នៅ​កម្ពុជា​ ​ដែល​មក​ពី​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​ប្រមាណ​ជាង1,300នាក់​ ​បាន​ចូលរួម​កម្មវិធី​ ​«​ភ្នំពេញ​ ​ទីក្រុង​ស្អាត​»​ ​រៀបចំឡើង​ដោយ​ជនជាតិ​ជប៉ុន​លើក​ទី2​ ​សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​ ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើឡើង​នៅ​សួនច្បារ​មាត់ទន្លេ​ ​នៅ​ថ្ងៃទី24​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​។​

    ​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ ​ក្រសួងបរិស្ថាន​សូម​គាំទ្រ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ ​«​ភ្នំពេញ​ ​ទីក្រុង​ស្អាត​»​ ​ដែល​បង្កើត​ជា​ឱកាស​ជួបជុំ​មួយ​ក្នុងចំណោម​អ្នក​ស្រឡាញ់​បរិស្ថាន​ដើម្បី​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ ​និង​សម្អាត​ទីក្រុង​។​ ​លោក​ថ្លែង​ថា​ ​«​នេះ​គឺជា​សកម្មភាព​ដ៏​មានតម្លៃ​ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​អំពី​បរិស្ថាន​ ​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន​នៅក្នុងចំណោម​ប្រជាពលរដ្ឋ​ ​និង​ចូលរួម​សម្អាត​អនាម័យ​ ​បរិស្ថាន​ទីក្រុង​របស់​យើង​ ​ក៏ដូចជា​ជំរុញ​ចលនា​សម្អាត​ទីក្រុង​ ​ធ្វើ​យ៉ាងណា​ឱ្យ​ទីក្រុង​យើង​កាន់តែ​មាន​សោភណភាព​ ​បរិស្ថាន​ស្អាត​ ​និង​ប្រកបដោយ​ផាសុកភាព​សម្រាប់​ការរស់នៅ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​»​។​

    ​ ​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​ថ្លែង​ថា​៖​ ​«​បញ្ហា​សំរាម​ទីក្រុង​មិនមែន​មានតែ​នៅ​កម្ពុជា​ប៉ុណ្ណោះទេ​ ​នៅ​ប្រទេស​ជប៉ុន​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។​ ​ចាប់ពី​ឆ្នាំក្រោយ​ទៅ​ ​ទាំង​កម្ពុជា​ ​ទាំង​ជប៉ុន​ ​ប្រទេស​ទាំង2​ ​នឹង​រៀបចំ​នូវ​ព្រឹត្តិ​ការណ៍​កីឡា​ ​និង​កិច្ចប្រជុំ​ខ្នាត​អន្តរជាតិ​ជាបន្តបន្ទាប់​ ​ដែល​ភ្ញៀវ​ទេសចរ​ច្រើន​នឹង​ធ្វើដំណើរ​មកកាន់​កម្ពុជា​ ​និង​ជប៉ុន​។​ ​ទីក្រុង​ស្អាត​គឺជា​គារវកិច្ច​ចម្បង​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ​ហើយក៏​ជា​អ្វី​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រទេស​ ​និង​ទីក្រុង​ទាំងមូល​ដែរ​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ចាប់ពី​ពេលនេះ​តទៅ​ ​ទាំង​ជនជាតិ​ជប៉ុន​ ​និង​ជនជាតិ​កម្ពុជា​ ​យើង​ទាំងអស់គ្នា​ ​នឹង​ចូលរួម​គិតគូរ​ ​សហការ​ ​ដើម្បី​ថែរក្សា​បរិស្ថាន​ ​និង​សោភណភាព​ទីក្រុង​ ​ហើយ​បង្កើត​ទីក្រុង​ដែល​ងាយស្រួល​រស់នៅ​»​។​

    ​នៅចំពោះមុខ​អ្នកចូលរួម​ទាំងអស់​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា​ ​កម្មវិធី​ ​ភ្នំពេញ​ ​ទីក្រុង​ស្អាត​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃនេះ​នឹង​ក្លាយជា​និមិត្តរូប​សាមគ្គីភាព​ជា​អមតៈ​រវាង​កម្ពុជា​ ​និង​ជប៉ុន​ទាំង​ផ្នែក​ទំនាក់ទំនង​ការទូត​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​និង​រួមគ្នា​គិតគូរ​ ​ស្រឡាញ់​បរិស្ថាន​។​ ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គិតគូរ​ពី​ការទប់ស្កាត់​ការ​បំពុល​ដោយ​ប្លាស្ទិក​ដោយ​ចៀសវាង​ ​ឬ​បញ្ឈប់​ការប្រើ​ប្រាស់​ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​តែម្តង​បោះចោល​ដូចជា​បំពង់បឺត​ទឹក​ជ័រ​ ​ចាន​ស្លាបព្រា​ជ័រ​ ​ស្នោ​ ​និង​ ​កែវ​ជ័រ​ ​ជាដើម​ ​ដោយ​ងាក​មក​ប្រើប្រាស់​ ​ផលិតផល​ដែល​មាន​មេត្រីភាព​ជាមួយ​បរិស្ថាន​វិញ​។​

    ​ ​នៅក្នុង​កម្មវិធី​ ​ភ្នំពេញ​ ​ទីក្រុង​ស្អាត​ ​រៀបចំ​ដោយ​ជនជាតិ​ជប៉ុន​លើក​ទី2​ ​នេះ​ ​អ្នកចូលរួម​ប្រកបដោយ​ដង្កៀប​ ​និង​ថង់​បាន​ដើរ​រើស​សំណល់​សំរាម​ ​ដែល​ត្រូវ​បាន​បោះចោល​រាយប៉ាយ​តាម​សួនច្បារ​ ​ដែល​ជន​មួយចំនួន​តូច​បាន​បោះចោល​ឥត​សណ្តាប់​ធ្នាប់​ ​និង​បាន​ដើរ​សម្អាត​តាម​ឆ្នេរទន្លេ​ផង​ដែរ​។​ ​ទាំង​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​ហួត​ ​ហៃ​ ​អភិបាលរង​រាជធានី​ភ្នំពេញ​ ​សុទ្ធតែ​វាយតម្លៃ​ខ្ពស់​ពី​កិច្ច​សាមគ្គីភាព​ ​រវាង​បងប្អូន​ជនជាតិ​ខ្មែរ​ ​និង​ជនជាតិ​ជប៉ុន​ក្នុង​ការ​សហការ​សម្អាត​អនាម័យ​បរិស្ថាន​។​

    ​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​បន្ថែម​ថា​ ​សកម្មភាព​នៃ​ការ​សម្អាត​អនាម័យ​បរិស្ថាន​នៅពេល​នេះ​ ​ជា​សារ​ផ្សព្វផ្សាយ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​តម្លៃ​បរិស្ថាន​ ​ជំរុញ​ឱ្យ​មានការ​ចូលរួម​សម្អាត​បរិស្ថាន​ ​ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​ ​គ្មាន​ការ​បោះចោល​សំរាម​ពាសវាលពាសកាល​។​ ​មិន​តែប៉ុណ្ណោះ​សកម្មភាព​សម្អាត​អនាម័យ​ ​បរិស្ថាន​នៅ​ថ្ងៃនេះ​នឹង​ក្លាយជា​ជួង​ដាស់​អារម្មណ៍​ដល់​ជន​មួយចំនួន​តូច​ ​ដែល​បាន​បោះចោល​សំរាម​ក្រៅ​ធុង​ ​ឱ្យ​ភ្ញាក់រឭក​ ​និង​ចូលរួម​សម្អាត​បរិស្ថាន​ទីក្រុង​ជាមួយ​យើង​ទាំងអស់គ្នា​។​ ​ទីក្រុង​យើង​ស្អាត​ ​គឺជា​មោទនភាព​ ​របស់​ជាតិ​យើង​ ​និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ ​សោភណភាព​ទីក្រុង​ ​ដែល​ជា​ផ្ទះ​របស់​យើង​ទាំងអស់គ្នា​។​

    ​ ​ក្រៅពី​សម្អាត​អនាម័យ​បរិស្ថាន​ ​កម្មវិធី​ ​ភ្នំពេញ​ ​ទីក្រុង​ស្អាត​ ​រៀបចំ​ដោយ​ជនជាតិ​ជប៉ុន​លើក​ទី2​ ​ក៏​មានការ​តាំងពិព័រណ៍​ពីសំណាក់​ក្រុមហ៊ុន​ដែល​ជា​វិនិយោគិន​ជប៉ុន​នានា​ ​ដែល​សុទ្ធសឹង​ជា​ផលិតផល​ជួយ​លើកស្ទួយ​បរិស្ថាន​ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម​ ​ដូចជា​ថង់​បរិស្ថាន​ ​ដប​ទឹក​បរិស្ថាន​ ​ផលិតផល​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ​ ​និង​ក៏​មានការ​ផ្តល់​ព័ត៌មាន​ ​និង​បញ្ជ្រាប​ចំណេះដឹង​ដល់​អ្នកចូលរួម​ទៀតផង​៕​


  • ក្រុមហ៊ុន​ផលិត​រថយន្ត​ ​Vinfast​ ​Lux​ ​វៀតណាម​ ​ចេញមុខ​ប្រាប់​តម្លៃ​ជួសជុល​បើក​បុក​នឹង​របាំង​ផ្លូវ​កាលពី​ថ្ងៃមុន​

    ក្រុមហ៊ុន​ផលិត​រថយន្ត​ ​Vinfast​ ​Lux​ ​វៀតណាម​ ​ចេញមុខ​ប្រាប់​តម្លៃ​ជួសជុល​បើក​បុក​នឹង​របាំង​ផ្លូវ​កាលពី​ថ្ងៃមុន​

    ​រថយន្ត​ ​Vinfast​ ​Lux​ ​ម៉ូដែល​ ​A2.0​ ​មួយ​គ្រឿង​ដែល​បាន​បើក​បុក​នឹង​របាំង​ផ្លូវ​ ​ធ្វើ​ឱ្យ​ខូច​ផ្នែក​ខាងមុខ​ ​និង​ផ្នែក​ខាងក្រោម​បន្តិចបន្តួច​ ​កាលពី​ចុងខែ​តុលា​ ​ឆ្នាំ2019​ ​កន្លងទៅ​នោះ​ ​ម្ចាស់​រថយន្ត​ ​កើតមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​នៅពេល​ឃើញ​ខាង​ហ្គា​រ៉ា​ស​ជួសជុល​ ​បង្ហាញ​អំពី​តម្លៃ​គ្រឿងបន្លាស់​នៅ​ហាង​រថយន្ត​ ​Vinfast​ ​នាទី​ក្រុង​ហាណូយ​ដែល​ត្រូវ​ចំណាយ​អស់​ដល់ទៅ​ ​15,000ដុល្លារ​ ​និង​សរុប​ទាំង​ថ្លៃ​សេវា​ផង​ ​គឺ​ដល់​ជិត​ ​22,000ដុល្លារ​។​ ​

    ​ក្រោយពី​ជួប​ហេតុការណ៍​ដ៏​ល្បី​ពេញទីក្រុង​ហាណូយ​កាលពី​ពេល​កន្លងមក​នោះ​ ​ក្រុមហ៊ុន​រថយន្ត​វៀតណាម​ ​Vinfast​ ​បាន​បញ្ចេញ​សេចក្ដីបញ្ជាក់​មួយ​ថា​ ​ថ្លៃ​គ្រឿងបន្លាស់​ខាងលើ​នេះ​ ​មិនមែន​ថ្លៃ​ដល់​ថ្នាក់​នោះ​ទេ​ ​តម្លៃ​ចេញពី​រោងចក្រ​ត្រឹមតែ​ប្រមាណ​ ​1,270​ ​ដុល្លារ​ប៉ុណ្ណោះ​។​ ​តែ​ចំពោះ​តម្លៃ​ថ្មីនេះ​ ​ក៏​នៅតែ​ធ្វើ​ឱ្យ​គេឯង​ភ្ញាក់ផ្អើល​ដូចគ្នា​ ​ដោយសារតែ​វា​ជា​តម្លៃ​ដ៏​ធូរ​មួយ​ ​ធូរ​ជាង​រថ​យន្ត​ល្បី​ៗ​ដទៃទៀត​ ​ការ​ទូទាត់​ថ្លៃ​គ្រឿងបន្លាស់​ថ្មី​ ​និង​សេវា​ជួសជុល​រថយន្ត​ ​Vinfast​ ​ខាងលើ​ ​គឺ​អស់​ជាង​ ​8,000ដុល្លារ​។​ ​

    ​សូម​រំឭក​ដែរ​ថា​ ​ចាប់តាំងពី​ខែមីនា​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​រថយន្ត​វៀតណាម​ ​Vinfast​ ​បាន​បញ្ជូន​រថយន្ត​ជាង​ ​100គ្រឿង​ ​ម៉ូដែល​ ​Lux​ ​A2.0​ ​និង​ ​Lux​ ​SA2.0​ ​ទៅកាន់​ប្រទេស​ចំនួន14​ ​ក្នុង​ទ្វីប​ចំនួន4​ ​ដើម្បី​ធ្វើតេស្ត​គុណភាព​ ​និង​សុវត្ថិភាព​។​ ​ក្នុង​នោះ​មានការ​ធ្វើតេស្ត​បុក​កម្ទេច​ ​ដែល​រថយន្ត​ទាំង​ ​2ម៉ូដែល​អាច​ទទួល​បាន​លទ្ធផល​ល្អ​។​ ​រថយន្ត​ ​Lux​ ​A2.0​ ​និង​ ​Lux​ ​SA2.0​ ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​ប៉ះទង្គិច​ច្រើន​ប្រភេទ​នៅក្នុង​ល្បឿន​ ​50​ ​គ.ម​/​ម៉​ ​និង​ ​64​ ​គ.ម​/​ម៉​។​
    ​លទ្ធផល​បាន​បង្ហាញថា​ ​រថយន្ត​ ​Vinfast​ ​ទាំង2​ ​អាច​ជាប់ការ​ធ្វើតេស្ត​ ​និង​ទទួល​បានការ​វាយតម្លៃ​ល្អ​ ​ក្នុង​ផ្នែក​ទាក់ទង​នឹង​សុវត្ថិភាព​រថយន្ត​ ​ដូចជា​ភាពរឹងមាំ​របស់​រថយន្ត​ ​និង​ការ​ការពារ​អ្នកដំណើរ​ជាដើម​៕​ ​


  • Samsung​ ​កំពុង​សម្ងំ​ផលិត​ស្មា​ត​ហ្វូ​ន​ ​Gaming​ ​ប្រជែង​នឹង​ ​Asus​ ​ROGPhone​

    Samsung​ ​កំពុង​សម្ងំ​ផលិត​ស្មា​ត​ហ្វូ​ន​ ​Gaming​ ​ប្រជែង​នឹង​ ​Asus​ ​ROGPhone​

    ​ថ្មី​ៗ​នេះ​ ​មានដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​ ​គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង​កំពុង​សម្ងំ​សិក្សា​ ​និង​ត្រៀមខ្លួន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Gaming​ ​ដែល​មាន​សមត្ថភាព​មិនចាញ់​ ​Razer​ ​ឬ​ ​ROG​ ​Phone​ ​របស់​ ​Asus​ ​ប៉ុន្មាន​ឡើយ​។​

    ​យោង​តាម​ប្រភព​ពី​ ​Samsung​ ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហើប​តាមរយៈ​ ​Twitter​ ​ថា​ ​Samsung​ ​កំពុង​សិក្សា​លើ​បច្ចេក​វិទ្យា​ថ្មី​ៗ​ដែល​មាន​ដូចជា​ ​បច្ចេកវិទ្យា​កាមេរ៉ា​មុខ​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់​ ​រូបរាង​គំរូ​ស្មា​ត​ហ្វូ​ន​ជំ​នាន់​ថ្មី​ៗ​ ​និង​ថែមទាំង​សិក្សា​លើ​ការបង្កើត​ស្មា​ត​ហ្វូ​នដែ​លមា​នក​ម្លាំង​ខ្លាំង​សម្រាប់​តែ​ការ​លេង​ហ្គេម​ទៀតផង​។​

    ​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ ​ទោះជា​មិនទាន់​ចេញ​ជារូបរាង​ក្តី​ ​តែ​នេះ​ក៏​ជាម​ហិ​ច្ឆ​តា​មួយ​ដែល​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​នឹង​ធ្វើ​នៅពេលអនាគត​ ​អាច​ថា​ ​ខ្ទង់​ឆ្នាំ2020​ ​ស្មា​ត​ហ្វូ​ន​ទាំងអស់​សុទ្ធតែ​មាន​កម្លាំង​ខ្លាំង​ ​អាច​លេង​ហ្គេម​បាន​យ៉ាង​រលូន​៕​ ​
    ​សួរ​ថា​ ​បើសិនជា​រូប​អ្នក​វិញ​ ​តើ​អ្នក​ចង់​ឃើញ​ស្មា​ត​ហ្វូ​ន​ ​Gaming​ ​របស់​ ​Samsung​ ​ដែរ​ទេ​?​

  • Nokia​ ​នឹង​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ទំនើប​ ​1ទៀត​នៅ​ដំណាច់ឆ្នាំ​ ​2019​ ​នេះ​

    Nokia​ ​នឹង​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ទំនើប​ ​1ទៀត​នៅ​ដំណាច់ឆ្នាំ​ ​2019​ ​នេះ​

    ​ក្រុមហ៊ុន​ ​Nokia​ ​ដែល​បាន​ងើបឈរ​ឡើងវិញ​ដោយ​ ​HMD​ ​Gloabal​ ​កំពុង​ជំរុញ​ការផលិត​ស្មា​ត​ហ្វូ​នដំ​ណើរ​ការ​ ​Android​ ​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ​ពិភពលោក​ ​ហើយក៏​ប្រមូល​បាន​អតិថិជន​នឹង​ចំណែក​ទីផ្សារ​បាន​ក្រាស់ក្រែល​ផង​ដែរ​។​ ​ជាក់ស្ដែង​ម៉ូដែល​ ​Nokia​ ​6.2​ ​និង​ ​Nokia​ ​7.2​ ​ទើបនឹង​ប្រកាស​ចេញ​ ​មកទល់​ពេលនេះ​ស្រាប់តែ​លេចដំណឹង​ថា​ ​នឹង​មាន​ ​Nokia​ ​8.2​ ​បន្ថែម​ទៀត​នៅ​ខែធ្នូ​ ​ខាងមុខនេះ​។​

    ​រី​ឯ​លក្ខណ​សម្បតិ្ត​របស់​ ​Nokia​ ​8.2​ ​អាច​នឹង​មិនសូវ​ខុសពី​ ​7.2​ ​នោះ​ទេ​ ​ដោយ​បំពាក់​មក​ជាមួយ​នូវ​សមត្ថភាព​កាមេរ៉ា​ខ្លាំង​ ​បន្ទះ​ឈី​ប​លេខ​ខ្ពស់​ ​និង​មុខងារ​សំ​ខាន់​ៗ​ដែល​អាច​នឹង​ប្លែក​ជាង​រាល់​ឆ្នាំ​។​

    ​Nokia​ ​8.2​ ​និង​បំពាក់​បន្ទះ​ឈីប​ ​Snapdragon​ ​700​-​series​ ​មាន​ជម្រើស​ ​RAM​ ​4GB​/​6GB​ ​ប្រើប្រាស់​អេក្រង់​ ​LCD​ ​(​រាង​ចាស់​បន្តិច​ ​មិន​សមនឹង​ឆ្នាំ2019​)​ ​មាន​កាមេរ៉ា​ ​64MP​ ​ខាងមុខ​ ​ចំណែក​ខាង​ក្រោយមាន 3គ្រាប់​ ហើយ​ក៏​នឹង​មាន​ជម្រើស 5G មក​ជាមួយ​ផងដែរ៕

  • លោក​ ​Jack​ ​Ma​ ​តែង​សួរ​ខ្លួនឯង​ ​3សំណួរ​ ​មុន​ពេល​បើក​ក្រុមហ៊ុន​

    លោក​ ​Jack​ ​Ma​ ​តែង​សួរ​ខ្លួនឯង​ ​3សំណួរ​ ​មុន​ពេល​បើក​ក្រុមហ៊ុន​

    ​សហគ្រិន​ឆ្នើម​ ​Jack​ ​Ma​ ​តែងតែ​សួរ​ខ្លួនឯង​ ​3សំណួរ​ថា​ ​”​តើ​អ្នកមាន​អី​?​ ​អ្នក​ចង់បាន​អី​?​ ​តើ​អ្នក​នឹង​បោះបង់​ដែរ​ឬទេ​?​”​ ​ពេល​លោក​បើក​ក្រុមហ៊ុន​។​

    ​លោក​ថា​ ​មនុស្ស​ភាគច្រើន​បរាជ័យ​ដោយសារ​ ​មិនបាន​សួរ​ខ្លួនឯង​ពី​ ​3សំណួរ​នេះ​ ​ហើយ​អាជីវកម្ម​ ​Start​-​Up​ ​7០​%​ ​បាន​ដួល​នៅ​ត្រឹម​រយៈពេល​ ​20ខែ​ ​ដោយសារតែ​បាត់បង់​ការ​ផ្ដោត​ ​(​Loss​ ​of​ ​Focus​)​។​ ​ពេល​បើក​អាជីវកម្ម​ ​កុំ​គិតថា​ ​នឹង​ជោគជ័យ​នៅ​ឆ្នាំក្រោយ​ ​ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ត្រូវ​រៀបចំខ្លួន​សម្រាប់​រយៈពេល​ ​10ឆ្នាំទៅ​មុខ​។​ ​លោក​ថា​ ​Alibaba​ ​ជោគជ័យ​សព្វថ្ងៃ​នេះ​ ​មិនមែន​ប្រើ​ពេល2​ ​ទៅ​ ​3ឆ្នាំ​ឡើយ​។​

    ​លោក​បន្ត​ថា​ ​ក្រុម​របស់​លោក​ ​(​Founding​ ​team​)​ ​គ្មាន​លុយ​ ​គ្មាន​ចំណេះដឹង​ ​និង​ទំនាក់ទំនង​ឧស្សាហកម្ម​ច្រើន​ទេ​ ​ប៉ុន្តែ​ការ​ទទួល​បាន​ជោគជ័យ​មកដល់ពេលនេះ​ ​ដោយសារ​ក្រុម​របស់​លោក​តស៊ូ​ធ្វើការ​ ​មាន​ជំនឿ​ក្នុង​ថ្ងៃ​អនាគត​ ​ជឿ​លើ​ចក្ខុវិស័យ​ ​ហើយពី​ ​1ថ្ងៃ​ ​ទៅ​ ​1ថ្ងៃ​ ​ក្រុម​របស់​លោក​ ​ចេះតែ​មានការ​អភិវឌ្ឍ​ខ្លួន​។​ ​

    ​លោក​ ​Jack​ ​Ma​ ​បញ្ជាក់​ថា​ ​ដើម្បី​ឱ្យ​ជំនឿ​ទាំងនេះ​នៅ​រស់​ ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ ​3សំណួរ​ខាងលើ​។​ ​“​ត្រូវតែ​គិត​ពី​សំណួរ​ទាំងនេះ​ ​ហើយ​បន្ទាប់មក​អ្នក​នឹង​គ្មាន​ភាព​ភ័យខ្លាច​ ​អ្នក​នឹង​មាន​សុទិដ្ឋិនិយម​ ​អ្នក​នឹង​ដឹងពី​អ្វី​ដែល​អ្នក​ចង់បាន​ ​ពេល​អ្នកចាប់​បើក​អាជីវកម្ម​ ​អ្នក​នឹង​មិនដែល​បរាជ័យ​ឡើយ​”​៕​

  • រដ្ឋ​មន្ដ្​រី​ក្រសួង​ពាណិជ្ជកម្ម​ ​ស្នើ​ប្រតិភូ​ខេត្ត​ ​សាន​តុង​ ​ជួយ​កៀរគរ​វិនិយោគិន​ចិន​ ​ឱ្យ​វិនិយោគ​ផលិតផល​កសិកម្ម​

    រដ្ឋ​មន្ដ្​រី​ក្រសួង​ពាណិជ្ជកម្ម​ ​ស្នើ​ប្រតិភូ​ខេត្ត​ ​សាន​តុង​ ​ជួយ​កៀរគរ​វិនិយោគិន​ចិន​ ​ឱ្យ​វិនិយោគ​ផលិតផល​កសិកម្ម​

    ​រដ្ឋ​មន្ដ្​រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ស្នើ​ឱ្យ​គណៈប្រតិភូ​ខេត្ត​សាន​តុង​របស់​ចិន​ ​ជួយ​កៀរគរ​វិនិយោគិន​របស់​ខ្លួន​បន្ថែម​ទៀត​ ​ដើម្បី​មក​វិនិយោគ​លើ​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម​ ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​។​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​ ​ខេត្ត​សាន​តុង​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​(​WANG​ ​SHUJIAN​)​ ​សមាជិក​ ​គណៈកម្មាធិការ​អ​ចិន្​រៃ្តយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​ ​និង​ជា​អភិបាលរងខេត្ត​ ​សាន​តុង​ ​កាលពី​ថ្ងៃទី21​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​។​ ​

    ​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បញ្ជាក់​ថា​ ​ក្រោម​ ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​»​ ​«​មូលនិធិ​ផ្លូវ​សូត្រ​»​ ​និង​ ​«​ធនាគារ​ ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឤ​ស៊ី​»​ ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​បែប​ ​«​ឈ្នះ​-​ឈ្នះ​»​ ​រវាង​ប្រទេស​ក្នុងរង្វង់​តំបន់​ខ្សែក្រវាត់​ ​និង​ផ្លូវ​សូត្រ​។​ ​

    ​ ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ​កម្ពុជា​មាន​សក្តា​នុ​ពល​ខ្ពស់​ ​លើ​វិស័យ​កសិកម្ម​ ​ជាពិសេស​លើ​កសិផល​នានា​ ​ដូចជា​ ​ផ្លែស្វាយ​ ​ចេក​ ​មៀន​ ​មើមដំឡូង​មី​ ​និង​ស្រូវ​ ​ប៉ុន្តែ​កំពុង​ខ្វះខាត​រោងចក្រ​កែច្នៃ​ ​និង​វេច​ខ្ចប់​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើសុំ​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​ឱ្យ​ជួយ​កៀរគរ​វិនិយោគិន​ខេត្ត​សាន​តុង​បន្ថែម​ទៀត​ ​ដើម្បី​មក​វិនិយោគ​លើ​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។​

    ​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​បាន​មានប្រសាសន៍​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​បាន​នាំ​ក្រុមហ៊ុន​ ​មក​ពី​ខេត្ត​សាន​តុង​ចំនួន20​ ​ដើម្បី​មក​ពិភាក្សា​ធុរកិច្ច​ ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ ​និង​ឈ្វេងយល់​ពី​កាលានុវត្ត​ភាព​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​ ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទេសចរណ៍​ ​និង​កសិកម្ម​។​

    ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ ​មាន​ក្រុមហ៊ុន​ចំនួន2​ ​បានសម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​ ​គឺ​ក្រុមហ៊ុន​ ​Guomei​ ​Linqor​ ​Group​ ​បានសម្រេច​ចិត្ត​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​កសិផល​ ​សរីរាង្គ​មួយ​ ​ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម​ក្នុង​ការផលិត​ជីសរីរាង្គ​ ​ការ​វេច​ខ្ចប់​លក់​ជីសរីរាង្គ​ ​និង​ចែកចាយ​បន្លែ​សរីរាង្គ​ ​ហើយ​ក្រុមហ៊ុន​ ​Guomei​ ​Linqor​ ​Group​ ​នេះ​ក៏​មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ដំឡូងមី​ជា​ម្សៅ​ ​ក្នុង​លទ្ធភាព​ផលិត​បាន​ ​100.000តោន​ ​នៅ​ខេត្តក្រចេះ​ ​និង​ ​1ទៀត​ ​ក្រុមហ៊ុន​ ​Fu​ ​Lai​ ​Chun​ ​Group​ ​ជា​ក្រុមហ៊ុន​ដំឡើងរថយន្ត​។​

    ​ ​លោក​ ​វ៉ាង​ ​ស៊ូ​ជាន​ ​បាន​សម្ដែង​ការ​តាំងចិត្ត​ថា​ ​នឹង​បន្ត​ផ្សព្វផ្សាយ​ ​និង​ទាក់ទាញ​វិនិយោគិន​មក​ពី​ខេត្ត​សាន​តុង​ ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ ​និង​បាន​ធានា​ទិញ​ផលិតផល​ទាំងនោះ​ទៀតផង​។​

    ​ ​សូម​បញ្ជាក់​ថា​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ ​និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ2018​ ​មាន​ចំនួន​ ​6,040លា​នដុល្លារឤ​មេ​រិក​កើនឡើង​ជាង13.8​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​។​ ​ក្នុង​ឆ្នាំ2017​ ​ទំហំ​វិនិយោគ​របស់​ចិន​សរុប​នៅ​កម្ពុជា​ ​បាន​ឈរ​នៅ​លំដាប់​លេខ1​ ​ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ ​ដែល​មាន​ទំហំ​សរុប​ប្រមាណ​ ​1,644លា​នដុល្លារឤ​មេ​រិក​។​ ​លើស​ពីនេះ​ប្រទេស​ទាំង2​ ​នេះ​ ​ក៏បាន​ឯកភាព​ ​គ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់​ ​6,000លា​នដុល្លារឤ​មេ​រិក​នៅ​ឆ្នាំ2020​៕​

  • កីឡាករ​លើស​អាយុ​របស់​កម្ពុជា​ទៅ​ស៊ី​ហ្គេម​ ​សុទ្ធតែ​ជា​ខ្សែប្រយុទ្ធ​ ​

    កីឡាករ​លើស​អាយុ​របស់​កម្ពុជា​ទៅ​ស៊ី​ហ្គេម​ ​សុទ្ធតែ​ជា​ខ្សែប្រយុទ្ធ​ ​

    ​ការប្រកួត​កីឡាបាល់ទាត់​បុរស​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​មានការ​អនុញ្ញាត​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​មួយ​ៗ​ ​អាច​ដាក់​កីឡាករ​លើស​អាយុ​ ​22ឆ្នាំ​ ​រហូតដល់​ទៅ​ ​2រូប​នៅក្នុង​ក្រុម​ ​តែ​កំណត់​ឱ្យ​មាន​កីឡាករ​យ៉ាងច្រើន​តែ​ ​20រូប​ប៉ុណ្ណោះ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​។​

    ​សម្រាប់​កម្ពុជា​ ​លោក​ ​Félix​ ​Dalmas​ ​ដែល​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ​ ​បាន​ដាក់​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្រុម​ឈុត​ធំ​កម្ពុជា​ ​ចំនួន​ ​2រូប​គឺ​ ​កែវ​ ​សុខ​ផេង​ ​មក​ពី​ក្លិប​វិសាខា​ ​និង​ ​មួយ​រូប​ទៀត​គឺ​ ​រ៉ឺង​ ​ប៊ុ​ន​ហៀង​ ​របស់​ក្លិប​ក្រសួងការពារជាតិ​។​

    ​កាលពី​ម្សិលមិញ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម22ឆ្នាំ​ ​សម្រាប់​ចូលរួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ពី​ថ្ងៃទី25​ ​វិច្ឆិកា​ ​រហូតដល់10​ ​ធ្នូ​ ​2019​៕​

  • កម្ពុជា​ ​បញ្ជេញ​ឈ្មោះ​កីឡាករ​ ​20រូប​ចុងក្រោយ​ ​ត្រៀម​ទៅ​ស៊ី​ហ្គេម​

    កម្ពុជា​ ​បញ្ជេញ​ឈ្មោះ​កីឡាករ​ ​20រូប​ចុងក្រោយ​ ​ត្រៀម​ទៅ​ស៊ី​ហ្គេម​

    ​កាលពី​ម្សិលមិញ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម22ឆ្នាំ​ចុងក្រោយ​ ​សម្រាប់​ចូលរួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី25​ ​វិច្ឆិកា​ ​រហូតដល់10​ ​ធ្នូ​ ​2019​។​

    ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​ ​20រូប​នោះ​ចុងក្រោយ​នេះ​ ​មាន​កីឡាករ​មក​ពី​ក្លិប​សរុប​ចំនួន5​ ​រួមមាន​ ​វិសាខា​ ​ក្រសួងការពារជាតិ​ ​ភ្នំ​ពេញ​ក្រោ​ន​ ​បឹង​កេត​ ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ហើយ​គួរ​រំឭក​ផង​ដែរ​ថា​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ដែល​មាន5ប្រទេស​ ​(​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​មីយ៉ាន់ម៉ា​ ​ទីម័រខាងកើត​ ​កម្ពុជា​)​ ​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ ​នៃ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​៕​

  • ហ្វីលីពីន​ ​បង្ក​ការ​លំបាក​ដល់​ក្រុម​ទាំងអស់​ដែល​រួម​ពូល​ជាមួយ​ខ្លួន​នៅ​ស៊ី​ហ្គេម​

    ហ្វីលីពីន​ ​បង្ក​ការ​លំបាក​ដល់​ក្រុម​ទាំងអស់​ដែល​រួម​ពូល​ជាមួយ​ខ្លួន​នៅ​ស៊ី​ហ្គេម​

    ​ក្រុមជម្រើសជាតិ​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយនឹង​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំនេះ​ ​(​ហ្វីលីពីន​)​ ​បាន​ជួប​បញ្ហា​ជាច្រើន​ ​ដូចជា​មិនបាន​ហ្វឹកហាត់​ ​ការ​ហូបចុក​មិន​សមស្រប​សម្រាប់​កីឡាករ​ ​គ្មាន​រថយន្ត​ធ្វើដំណើរ​ ​គ្មាន​បន្ទប់​ស្នាក់នៅ​ ​និង​ត្រូវ​រង់ចាំ​រថយន្តក្រុង​រាប់ម៉ោង​ ​ហើយ​បញ្ហា​ទីលាន​ឆ្ងាយ​ទី​សណ្ឋាគារ​ស្នាក់នៅ​ ​រហូតដល់​ទៅ​ជិត​ ​50គីឡូម៉ែត្រ​ក៏​មាន​។​

    ​ក្នុង​នោះ​ដែរ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​គឺជា​ក្រុម​មួយ​ដែល​ជួប​បញ្ហា​លំបាក​ខ្លាំង​ជាងគេ​ ​ដ្បិតអី​ត្រូវ​ជួប​ហ្វីលីពីន​ក្នុង​ការប្រកួត​ដំបូង​នេះ​ ​ទោះបីជា​បាន​ទៅដល់​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​តាំងពី​ម៉ោង​ ​4​:​30​ ​នាទី​ព្រឹក​ក៏​ពិតមែន​ ​តែ​ម៉ោង​ ​4​:​30ល្ងាច​ ​ទើប​រថយន្តក្រុង​ដឹក​ក្រុម​កម្ពុជា​ទៅដល់​សណ្ឋាគារ​ ​ហើយ​ត្រូវ​បន្ត​រង់ចាំ​សណ្ឋាគារ​បើក​បន្ទប់​ឱ្យ​ ​រហូតដល់​អធ្រាត្រ​ ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​អស់កម្លាំង​ពេក​ដល់​ថ្នាក់​សម្រាន្ត​លក់​នៅ​លើ​ព្រំ​របស់​សណ្ឋាគារ​យ៉ាង​រប៉ាត់រប៉ាយ​ ​និង​អនាធិបតេយ្យ​ ​និង​មិនបាន​ហ្វឹកហាត់​ពេញ​ ​1ថ្ងៃ​ ​ចំពោះ​អាហារ​វិញ​ត្រូវ​បាន​បុគ្គលិក​ក្រុមជម្រើសជាតិ​កម្ពុជា​និយាយ​ថា​ពិបាក​ក្នុង​ការ​ហូប​ខ្លាំង​ព្រោះ​ជា​ម្ហូប​ក្នុង​តំបន់​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​ត្រូវ​ជួប​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ក្នុង​ជំនួប​បើកឆាក​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នេះ​ ​នៅ​វេលា​ម៉ោង​ ​7យប់​នេះ​ ​(​ម៉ោង​នៅ​កម្ពុជា​)​ ​មុននឹង​បន្ត​ជួប​មីយ៉ាន់ម៉ា​ ​នៅ​ថ្ងៃទី27​ ​ខាងមុខនេះ​៕​