Category: សង្គម និងសេដ្ឋកិច្ច

  • យានអវកាស​ ​NASA​ ​អាមេរិក​ ​រក​ឃើញ​ផ្កាយរណប​ចិន​ធ្លាក់​លើ​ភព​ព្រះចន្ទ​

    យានអវកាស​ ​NASA​ ​អាមេរិក​ ​រក​ឃើញ​ផ្កាយរណប​ចិន​ធ្លាក់​លើ​ភព​ព្រះចន្ទ​

    ​កាមេរ៉ា​នៃ​យានអវកាស​ ​NASA​ ​បាន​ថត​ជាប់​រូប​ផ្កាយរណប​របស់​ចិន​ ​ដែល​បាន​ធ្លាក់​នៅ​ផ្នែក​ម្ខាងទៀត​ ​ឬ​ផ្នែក​ងងឹត​នៃ​ភព​ព្រះចន្ទ​ ​(​ផ្នែក​ដែល​មើល​មិនឃើញ​ពី​ផែនដី​)​។​

    ​តាម​ការ​ចុះផ្សាយ​របស់​វេ​ប​សាយ​ ​Space​ ​បានឱ្យ​ដឹង​ថា​ ​ផ្កាយរណប​ចិន​ឈ្មោះ​ ​Longjiang​-​2​ ​បាន​ធ្លាក់​លើ​ទីតាំង​ផ្ទៃដី​ភព​ព្រះចន្ទ​នោះ​ ​កាលពី​ថ្ងៃទី31​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​របស់​វា​។​

    ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​អ្នក​វិទ្យាសាស្រ្ត​ ​NASA​ ​ដែល​តាមដាន​បេសកកម្ម​ ​Lunar​ ​Reconnaissance​ ​Orbiter​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ទីតាំង​ធ្លាក់​របស់​ ​Longiang​-​2​។​ ​

    ​រដ្ឋបាល​អវកាស​ជាតិចិន​ ​បាន​បាញ់បង្ហោះ​ផ្កាយរណប​ ​Longjiang​-​2​ ​ដែល​មាន​ទម្ងន់​ត្រឹម​ ​45គីឡូក្រាម​ ​ទៅ​គន្លង​ភព​ព្រះចន្ទ​ ​កាលពី​ថ្ងៃទី20​ ​ខែឧសភា​ ​ឆ្នាំ2018​ ​វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើការ​ជាមួយ​បងប្អូន​របស់​វា​គឺ​ ​Longjiang​-​1​ ​ពាក់ព័ន្ធ​នឹង​ការអង្កេត​តារា​សាស្រ្ត​៕​






  • ចិន​ ​ត្រៀម​ទៅ​ភព​ផ្កាយ​ព្រះអង្គារ​ ​ក្រោយពេល​ធ្វើតេស្ត​យាន​ចុះចត​លើ​ដី​ភព​ព្រះចន្ទ​រួច​

    ចិន​ ​ត្រៀម​ទៅ​ភព​ផ្កាយ​ព្រះអង្គារ​ ​ក្រោយពេល​ធ្វើតេស្ត​យាន​ចុះចត​លើ​ដី​ភព​ព្រះចន្ទ​រួច​

    ​កាលពី​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​2019​ ​ចិន​បាន​ធ្វើតេស្ត​ចុះចត​យាន​អាវ​កាស​មួយ​នៅ​ខេត្ត​ ​Hebei​ ​ក្នុង​គោលបំណង​បញ្ជូន​យានអវកាស​នោះ​ទៅកាន់​ភព​ផ្កាយ​ព្រះអង្គារ​នៅ​ឆ្នាំ​ ​2020​ ​ដោយ​អង្គការ​អវកាស​ចិន​អះអាង​ថា​ ​ចិន​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​បេសកកម្ម​ពិភព​ផ្កាយ​ព្រះអង្គារ​នេះ​ហើយ​។​

    ​ការសាកល្បង​ចុះចត​នេះ​ ​ធ្វើឡើង​នៅ​តំបន់​ដែល​មាន​លក្ខណៈ​ស្រដៀងនឹង​ផ្ទៃដី​លើ​ភព​ផ្កាយ​ព្រះអង្គារ​ ​ពោល​គឺ​មាន​ភ្នំ​តូច​ៗ​ ​ឬ​ទីទួល​ដែល​ពោរពេញ​ដោយ​ថ្ម​ ​ដែល​ធ្វើ​ឱ្យ​យាន​នោះ​អាច​យល់ដឹង​ពី​ការ​ធ្វើដំណើរ​ឡើងចុះ​ទួល​នៅ​លើ​ភព​ក្រហម​នោះ​ដោយខ្លួន​វា​បាន​។​

    ​លោក​ ​Zhang​ ​Kejian​ ​ប្រធាន​អង្គការ​អវកាស​ជាតិចិន​ ​បាន​ថ្លែង​នៅមុន​ការ​ធ្វើតេស្ត​នេះ​ថា​៖​ ​ក្នុង​ឆ្នាំ2016​ ​ចិន​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​ការងារ​បេសកកម្ម​រុករក​ភព​ផ្កាយ​ព្រះអង្គារ​ ​ហើយ​ឥឡូវនេះ​គ្រប់ការ​ងារ​អភិវឌ្ឍន៍​ទាំងអស់​កំពុង​ដំណើរការ​យ៉ាង​រលូន​ហើយ​។​ ​ជាមួយគ្នា​នេះ​ ​ចិន​បាន​អភិវឌ្ឍ​គ្រាប់​រ៉ុក្កែត​ ​Long​ ​March​ ​5​ ​ដែល​មាន​កម្លាំង​ខ្លាំង​ដើម្បី​បាញ់បង្ហោះ​នាំ​យក​យានអវកាស​ទៅកាន់​ភព​ផ្កាយ​ព្រះអង្គារ​។​

    ​បើ​តាម​លោក​ ​Zhang​ ​Rongqiao​ ​ប្រធាន​ស្ថាបត្យករ​នៃ​កម្មវិធី​រុករក​ភព​ផ្កាយ​ព្រះអង្គារ​ ​បានឱ្យ​ដឹង​ថា​ ​ការ​បាញ់បង្ហោះ​ពី​ផែនដី​ទៅ​ភព​ផ្កាយ​ព្រះអង្គារ​ ​ត្រូវ​ប្រើ​ពេល​ ​7​ ​ខែ​ ​ចំណែក​ឯ​ការ​ចុះចត​លើ​ផ្ទៃដី​ភព​ផ្កាយ​ព្រះអង្គារ​ ​ប្រើ​ពេល​ត្រឹមតែ​ ​7នាទី​ប៉ុណ្ណោះ​។​

    ​ដោយឡែក​កាលពី​ខែមករា​ ​ឆ្នាំ​ ​2019​ ​ចិន​បានសម្រេច​ជោគជ័យ​លើកដំបូង​ជា​ប្រវត្តិ​សាស្រ្ត​ ​ក្នុង​ការ​ចុះចត​យានអវកាស​មួយ​ឈ្មោះ​ ​Chang’e​-​4​ ​នៅ​លើ​ផ្នែក​ម្ខាងទៀត​នៃ​ភព​ព្រះចន្ទ​ ​(​តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិន​អាច​មើលឃើញ​ ​និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យានអវកាស​ទៅដល់​)​៕​


  • កីឡាករ​ស្នូល​ ​2នាក់​របស់​កម្ពុជា​ ​រង​របួស​មុន​ពេល​ជួប​ទីម័រខាងកើត​

    កីឡាករ​ស្នូល​ ​2នាក់​របស់​កម្ពុជា​ ​រង​របួស​មុន​ពេល​ជួប​ទីម័រខាងកើត​

    ​កីឡាករ​សំ​ខាន់​ៗ​ ​2រូប​របស់​កម្ពុជា​ ​គឺ​ខ្សែបម្រើ​ ​យើ​ ​មូស្​លីម​ ​និងកីឡា​ករ​ខ្សែការពារ​ ​ឆេង​ ​ម៉េ​ង​ ​បាន​រង​របួស​បន្ទាប់ពី​ប៉ះទង្គិច​គ្នា​កាលពី​យប់​ថ្ងៃទី25​ ​វិច្ឆិកា​ ​2019​ ​វេលា​ម៉ោង​ ​7​:​០០​ ​យប់​ ​នៅ​ឯ​កីឡដ្ឋាន​ ​Rizal​ ​Memorial​ ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​ហ្វីលីពីន​ធ្វើ​បាន​ត្រឹម​ស្មើ​កម្ពុជា​ក្នុង​លទ្ធផល​ ​1ទល់នឹង​ ​1​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​កម្ពុជា​ ​បាន​រង​របួស​ជាច្រើន​នាក់​ក្នុង​ការប្រកួត​លើកដំបូង​ជាមួយនឹង​ម្ចាស់ផ្ទះ​ហ្វីលីពីន​។​

    ​ការប្រកួត​បន្ទាប់​កម្ពុជា​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទីម័រខាងកើត​ ​នៅ​ល្ងាច​ថ្ងៃនេះ​ ​វេលា​ម៉ោង​ ​7ល្ងាច​ ​ខណៈ​ដែល​គូ​ទី​ ​គឺ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​មីយ៉ាន់ម៉ា​ ​នៅ​ម៉ោង​ ​4រសៀល​៕​

  • តើ​ធ្វើ​ដូចម្តេច​ ដើម្បី​ឱ្យ​ស្កប់ស្កល់​ចំពោះ​រូបរាង​របស់​អ្នក​?

    តើ​ធ្វើ​ដូចម្តេច​ ដើម្បី​ឱ្យ​ស្កប់ស្កល់​ចំពោះ​រូបរាង​របស់​អ្នក​?

    សព្វថ្ងៃ​នេះ​ គឺជា​សម័យ​នៃ​ការរស់នៅ​ក្នុង​ពិភពលោក​ដ៏​ទំនើប​ ហើយ​ប្រហែល​មិន​ខុស​ទេ​ បើ​យើង​និយាយ​ថា​ វា​ជាស​ម័យ​កាល​មួយ​ដែល​មនុស្សជា​ច្រើន​ចង់​សម្តែង​ និង​បង្អួត​ភាព​ស្រស់​ស្អាត​ដែល​ខ្លួន​មាន​ឱ្យទៅ​អ្នកដទៃ​បានឃើញ​។ ទោះ​យ៉ាងណា​ ពាក្យចាស់​បាន​ពោល​ថា​ “មនុស្សយើង​មិន​អាច​មាន​អ្នកណា​ល្អ​គ្រប់​ទាំង10នោះ​ទេ​”។ បើ​ទោះជាយ៉ាងណា​ក៏​យើង​គ្រប់គ្នា​ ជាពិសេស​នា​រីៗ​ទាំងឡាយ​តែងតែ​ប្រាថ្នា​ចង់​បាន​នូវ​រូប​សម្រស់​ដែល​ជាទី​ទាក់ទាញ​បំផុត​។ ប្រា​ថា្ន​ក៏​ប្រា​ថា្ន​ចុះ​ ហើយ​ចង់​ផ្លាស់​ប្តូរ​ក៏​ផ្លាស់​ប្តូរ​ចុះ​ ប៉ុន្តែ​សូម​ធ្វើ​យ៉ាងណា​កុំឱ្យ​ជ្រុល​ពេក​ ត្រូវ​ចេះ​ស្កប់ស្កល់​នូវ​អ្វី​ដែល​អ្នកមាន​ខ្លះ​ផង​ កុំ​វង្វេង​នឹង​ភាព​ចង់​ស្អាត​ចង់​ល្អ​ជ្រុល​រហូត​ក្លាយជា​ទុក្ខ​ដល់​ខ្លួន​វិញ​ឱ្យ​សោះ​។ ដូច្នេះ​ត្រូវ​ធ្វើ​ដូចម្តេច​ទៅ​? សូម​តាមដាន​អត្ថបទ​បន្ត​។

    ឈប់​! ប្រៀបធៀប​ខ្លួន​អ្នកជា​មួយ​អ្នកដទៃ​ : អ្នក​កាន់តែ​ប្រៀបធៀប​ខ្លួន​អ្នកជា​មួយ​អ្នក​ផ្សេង​ច្រើន​ប៉ុណ្ណា​ គឺ​វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្លួនឯង​អាក្រក់​ច្រើន​ដូច្នេះ​ដែរ​។ ត្រូវ​ប្រាប់​ខ្លួនឯង​ថា​ មនុស្សយើង​វា​មិន​ដូចគ្នា​នោះ​ទេ​ ហើយ​ការ​យក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​អ្នកដទៃ​គឺជា​រឿង​ដែល​គ្មាន​ប្រយោជន៍​បំផុត​។ កុំ​រវល់​តែ​តូចចិត្ត​នឹង​សុដន់​របស់​ខ្លួន​ដែល​មើលទៅ​មាន​ទំហំ​តូច​ពេល​នៅ​ជិត​អ្នកមាន​សុដន់​ធំ​ទ្រលុកទ្រលន់​នោះ​ទៀត​អី​ សូម​ក្រឡេក​ភ្នែក​របស់​អ្នកមើល​នារី​ផ្សេងទៀត​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​អ្នក​ នោះ​អ្នក​នឹង​ស្ងប់ចិត្ត​វិញ​ជាមិនខាន​។

    បញ្ឈប់​គំនិត​អវិជ្ជមាន​អំពី​រាងកាយ​របស់​អ្នក​ :អ្នកស្រាវជ្រាវ​បាន​ធ្វើការ​អះអាង​ថា​ ប្រសិនបើ​អ្នក​នៅតែ​គិត​អំពីអ្វី​មួយ​ថា​ជា​រឿង​អាក្រក់​គ្រប់​ពេលវេលា​នោះ​ វា​នឹង​នៅ​ចាក់ឫស​ក្នុង​គំនិត​របស់​អ្នក​យ៉ាង​ជាប់​ ហើយ​ជា​លទ្ធផល​ដែល​អ្នកទទួល​បាន​គឺ​គ្មានអ្វី​ក្រៅពី​ការដែល​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​មាន​ភាព​ខ្វះខាត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​តែ​ប៉ុណ្ណឹង​។ ដូច្នេះ​ដើម្បី​ឱ្យ​ខ្លួន​អ្នកមាន​អារម្មណ៍​ពេញចិត្ត​ចំពោះខ្លួន​ឯង​នោះ​ អ្នក​ត្រូវ​ឈប់​មានគំនិត​អវិជ្ជមាន​ចំពោះខ្លួន​ឯង​។ ការ​គិត​វិជ្ជមាន​ ធ្វើ​ឱ្យ​អ្នកចេះ​ស្គាល់​ពាក្យ​ថា​ ស្កប់ស្កល់​ ហើយក៏​ជួយ​ឱ្យ​មាន​ភាព​រីករាយ​ខាង​ផ្លូវចិត្ត​ផង​ដែរ​។ ប្រសិនបើ​អ្នក​អាច​វាយ​ដណ្តើម​យកជ័យជម្នះលើ​គំនិត​អវិជ្ជមាន​បាន​ នោះ​អ្នក​នឹង​មានការ​រីកចម្រើន​ឡើង​។

    រំឭក​ខ្លួនឯង​ពី​ចំណុច​ល្អ​ដែល​អ្នកមាន​ : ពេល​និយាយ​ដល់​ការ​បំបាត់ចោល​គំនិត​អវិជ្ជមាន​ចំពោះខ្លួន​ឯង​ គឺ​ត្រូវ​គិតដល់​ចំណុច​ល្អ​ដែល​អ្នក​មាន​។ មិន​ចូលចិត្ត​ទ្រង់ទ្រាយ​ច្រមុះ​មែនទេ​? ចឹង​មើល​ស្បែក​ភ្លឺ​ថ្លា​ រាង​ដែល​ស្រឡូន​ស្អាត​ សក់​ភ្លឺរលោង​ដែល​អ្នកមាន​វិញ​ល្អ​ជាង​។ អន់​ច្រមុះ​ បាន​ស្បែក​ បាន​សក់​ និង​បាន​រាង​យោង​ដែរ​ មាន​អី​ត្រូវ​បារម្ភ​!!!

    កុំ​ភ្លេច​អ្វី​ដែល​មាននៅ​ខាងក្នុង​ : កុំ​ភ្លេច​ឱ្យ​សោះ​ថា​ ភាពល្អ​ស្អាត​ពិតប្រាកដ​របស់​មនុស្ស​ម្នា​ក់ៗ​គឺ​ស្ថិតនៅ​ផ្នែក​ខាងក្នុង​នៃ​ចិត្តគំនិត​ ចរិយាមាយាទ​ហើយ​ភាព​រីករាយ​របស់​មនុស្សម្នាក់​ក៏​មិន​អាច​បញ្ជាក់​បាន​ដោយ​គ្រាន់តែ​បានឃើញ​ស្នាម​ញញឹម​តែមួយមុខ​នោះ​ដែរ​។

    ទទួលស្គាល់​ខ្លួនឯង​ : កុំ​ព្យាយាម​ផ្លាស់​ប្តូរ​នូវ​អ្វី​ដែល​មិន​អាច​ផ្លាស់​ប្តូរ​បាន​ទៀត​អី​ និយាយរួម​ព្រម​ទទួលយក​នូវ​អ្វី​ដែល​អ្នកមាន​។ អ្នកខ្លះ​បាន​ចំណាយពេល​វេលា​ និង​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន​ ដើម្បី​កែខៃ​នូវ​អ្វី​ដែល​មនុស្ស​ភាគច្រើន​តែង​និយាយ​ថា​ មិន​ស្អាត​ ឬមិន​សម​អុី​ចេះ​មិន​សម​អុី​ចុះ​ ប៉ុន្តែ​ទីបំផុត​ មិនថា​អ្នក​ខំ​កែខៃ​យ៉ាងណា​នោះ​ទេ​ អ្នក​នៅតែ​មិន​អាច​បំពេញចិត្ត​អ្នក​ទាំងនោះ​បាន​គ្រប់ជ្រុងជ្រោយ​នោះ​ទេ​៕

  • ដើម្បី​ឱ្យ​ដឹង​ច្បាស់​ ​សូម​នាំគ្នា​មក​មើល​គំរូ​កីឡដ្ឋាន​ក្នុង​ប្លង់​ ​នឹង​ស្ថានភាព​កីឡដ្ឋាន​ជាក់ស្តែង​របស់​ហ្វីលីពីន​សម្រាប់​ស៊ី​ហ្គេម​លើក​នេះ​ ​

    ដើម្បី​ឱ្យ​ដឹង​ច្បាស់​ ​សូម​នាំគ្នា​មក​មើល​គំរូ​កីឡដ្ឋាន​ក្នុង​ប្លង់​ ​នឹង​ស្ថានភាព​កីឡដ្ឋាន​ជាក់ស្តែង​របស់​ហ្វីលីពីន​សម្រាប់​ស៊ី​ហ្គេម​លើក​នេះ​ ​

    ​ចំពោះ​កីឡដ្ឋាន​ធំ​សម្រាប់​រៀបចំ​ការប្រកួត​បាល់ទាត់​វិញ​ ​ត្រូវ​បាន​ប្រទេស​ហ្វីលីពីន​ចេញ​រូប​គំរូ​កីឡដ្ឋាន​យ៉ាង​ឡូយ​ ​សម្រាប់​ស្នើ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​នេះ​ ​តែ​អ្វី​ៗ​គ្រាន់​ជា​ការ​បំភ័ន្ត​ភ្នែក​តែប៉ុណ្ណោះ​ ​ដោយសារតែ​កីឡដ្ឋាន​ទាំងនោះ​មិនទាន់​បញ្ចប់​ការសាងសង់​រួចរាល់​នៅឡើយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការរៀបចំ​ការប្រកួត​កីឡា​ដ៏​ធំជាង​គេ​បង្អស់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ត្រូវ​ហ្វីលីពីន​ទទួល​បាន​សិទ្ធិ​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​មួយ​នេះ​ ​តែ​មើលទៅ​ ​អ្វី​ៗ​ហាក់ដូចជា​មាន​បញ្ហា​ជាបន្តបន្ទាប់​ ​ទាំង​មិនទាន់​ដល់​ថ្ងៃ​បើក​ការប្រកួត​ជា​ផ្លូវការ​មែនទែន​ផង​៕​


  • កម្ពុជា​កក់​កំពូល​តារាង​ពូល​ ​A​ ​ទោះបីជា​ធ្វើ​បាន​ត្រឹម​ស្មើ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ក៏ដោយ​ ​

    កម្ពុជា​កក់​កំពូល​តារាង​ពូល​ ​A​ ​ទោះបីជា​ធ្វើ​បាន​ត្រឹម​ស្មើ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ក៏ដោយ​ ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​កម្ពុជា​ ​បាន​ប្រកួត​ស្មើនឹង​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ក្នុង​ការប្រកួត​កាលពី​ម្សិលមិញ​នេះ​ដោយ​លទ្ធផល​ ​1ទល់នឹង1​ ​និង​មួយគូ​ទៀត​ ​ម៉ាឡេស៊ី​ ​និង​មីយ៉ាន់ម៉ា​ ​បាន​ត្រឹម​ស្មើ​ដូចគ្នា​ក្នុង​លទ្ធផល​ ​1ទល់នឹង1​ ​ដែរ​។​

    ​ជា​ការពិត​ណាស់​ក្រុមក្នុង​ពូល​ ​A​ ​មាន​ ​4ក្រុម​ដែល​មាន​ពិន្ទុ​គ្រាប់​បាល់​ចំណេញ​ស្មើគ្នា​ ​និង​គ្រាប់​ស៊ុត​ចូល​គេ​ចំនួន​ ​1គ្រាប់​ដូចគ្នា​ ​និង​គេ​ស៊ុត​ចូល១គ្រាប់​ដូចគ្នា​ទៀត​។​ ​ដូចនេះ​បន្ទាប់ពី​ចំណុច​ទាំងនេះ​ ​គឺ​គេ​គិតទៅ​លើ​លំដាប់​តួអក្សរ​ជា​ភាសាអង់គ្លេស​ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ឡើង​ទៅ​ឈរ​លើ​គេ​ក្នុង​កំពូល​តារាងពិន្ទុ​នេះ​ជា​បណ្ដោះអាសន្ន​។​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​22ឆ្នាំ​ ​កំពុងតែ​ឈរ​នៅ​លើ​គេ​ក្នុង​តារាងពិន្ទុ​ប្រចាំ​ពូល​ ​A​ ​ដោយ​ឆ្លងកាត់​ ​1ប្រកួត​ ​មាន1ពិន្ទុ​ ​ដោយ​ស៊ុត​ចូល​គេ​ ​1គ្រាប់​ ​និង​គេ​ស៊ុត​ចូល​វិញ​ ​1គ្រាប់​៕​


  • ហ្វីលីពីន​បាន​ត្រឹម​ស្មើ​កម្ពុជា​ ​ទោះបី​ប្រើ​គ្រប់​វិធី​ដើម្បី​យក​ប្រៀប​ក៏ដោយ​

    ហ្វីលីពីន​បាន​ត្រឹម​ស្មើ​កម្ពុជា​ ​ទោះបី​ប្រើ​គ្រប់​វិធី​ដើម្បី​យក​ប្រៀប​ក៏ដោយ​

    ​ការប្រកួត​កីឡាបាល់ទាត់​បុរស​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នៅក្នុង​ថ្ងៃ​ដំបូង​នេះ​ ​បាន​បញ្ចប់​ទៅ​ហើយ​ ​ជា​លទ្ធផល​ ​កម្ពុជា​បាន​ស្មើ​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ ​នៅក្នុង​ប្រកួត​លើកដំបូង​របស់​ខ្លួន​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​ ​ក្នុង​លទ្ធផល​ ​1ទល់នឹង1​ ​ដែល​រកបាន​ដោយ​កីឡាករ​ ​កែវ​ ​សុ​ផេង​ ​នៅ​នាទី​ទី41​ ​មុននឹង​របូត​ ​1គ្រាប់​វិញ​នៅ​ចុង​តង់​ទី2​ ​នៅ​នាទី​ទី94​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​បាន​ប្រើ​គ្រប់​វិធី​ដើម្បី​បំបាក់​ក្រុម​ដែល​ត្រូវ​ជួប​ជាមួយនឹង​ខ្លួន​ ​ដោយ​ក្នុង​នោះ​ក្រុម​កម្ពុជា​ ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដាក់​ឱ្យ​ឈរ​រង់ចាំ​នៅ​ព្រលា​នយន្​ត​ហោះ​អស់​រយៈពេល​ ​12ម៉ោង​ ​មុននឹង​បន្ត​ឱ្យទៅ​គេង​នៅ​លើ​កម្រាលព្រំ​សណ្ឋាគារ​រហូតដល់​អធ្រាត្រ​ទើបបាន​បន្ទប់​សម្រាក​ ​ដោយ​ ​1បន្ទប់​ដាក់​កីឡាករ​ដល់ទៅ​ ​3នាក់​។​

    ​ការប្រកួត​ក្នុង​ពូល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុម​មីយ៉ាន់ម៉ា​បាន​ត្រឹម​ស្មើ​ជាមួយនឹង​ក្រុម​ម៉ាឡេស៊ី​ក្នុង​លទ្ធផល​ ​1ទល់នឹង1​។​ ​ចំណែក​ឯ​ពូល​ ​B​ ​ឯណោះ​វិញ​ក៏​មាន​ ​1ប្រកួត​ដែរ​ក្នុង​ថ្ងៃ​បើកឆាក​នេះ​ ​ដោយ​វៀតណាម​បាន​លត់​ក្រុម​ប្រ៊ុយណេ​ ​ក្នុង​លទ្ធផល​ទក់​សាច់​ ​8ទល់នឹង០​៕​


  • ម្ចាស់ផ្ទះ​ហ្វីលីពីន​រង​ការរិះគន់​កាន់តែ​ខ្លាំង​ក្នុង​ជំនួប​បាល់ទាត់​ជាមួយ​កម្ពុជា​ ​កាលពីយប់មិញ​

    ម្ចាស់ផ្ទះ​ហ្វីលីពីន​រង​ការរិះគន់​កាន់តែ​ខ្លាំង​ក្នុង​ជំនួប​បាល់ទាត់​ជាមួយ​កម្ពុជា​ ​កាលពីយប់មិញ​

    ​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​ហ្វីលីពីន​លើក​នេះ​ ​ក្រៅពី​បញ្ហា​កីឡដ្ឋាន​ដែល​ត្រូវ​រៀបចំ​ការប្រកួត​ ​ស្ថិតនៅ​ក្នុង​ស្ថានភាព​កំពុង​សាងសង់​ស្ទើរតែ​ទាំងស្រុង​ ​លើកលែងតែ​ទីលាន​បាល់ទាត់​ ​និង​កន្លែង​ទស្សនា​ហើយ​នោះ​ ​ក្នុង​នោះ​ដែរ​គេ​សង្កេតឃើញ​ផ្នែក​បន្ទប់ទឹក​នារី​នៅក្នុង​កីឡដ្ឋាន​ ​Rizal​ ​Memorial​ ​Stadium​ ​ដែល​កម្ពុជា​ត្រូវ​ប្រកួត​ទល់នឹង​ម្ចាស់ផ្ទះ​ហ្វីលីពីន​កាលពីយប់មិញ​នេះ​ ​ក៏​នៅ​មិនទាន់​បាន​សាងសង់​រួចរាល់​ហើយ​ដែរ​ ​និង​ថែមទាំង​មិន​មាន​ទ្វារ​ ​ឬអ្វី​សម្រាប់​ឃាំង​ឱ្យ​ដាច់ដោយឡែក​ពីគ្នា​ទៀតផង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​បាល់ទាត់​បុរស​កា​លពីយ​បមិញ​ ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ដែល​ក្រុម​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​ធ្វើ​បាន​ត្រឹម​ស្មើនឹង​ក្រុម​អន់​បំផុត​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​ក្នុង​លទ្ធផល​ ​1ទល់នឹង1​ ​ទោះបីជា​កម្ពុជា​បាន​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​តាំងពី​តង់​ទី1​ ​ហើយ​ក្តី​៕​


  • ​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ជិត​ ​20ម៉ឺន​តោន​

    ​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ជិត​ ​20ម៉ឺន​តោន​

    ​ទោះបីជា​មានការ​ធ្លាក់ចុះ​នៃ​តម្លៃ​ ​និង​ឧបសគ្គ​មួយចំនួន​បាន​កើតឡើង​ក្នុង​វិស័យ​ជ័រកៅស៊ូ​យ៉ាងណាក៏ដោយ​ ​តែ​ផលិតកម្ម​ជ័រកៅស៊ូ​កម្ពុជា​ក៏​នៅតែ​បន្តដំណើរ​ទៅមុខ​ ​និង​មាន​កំណើន​បន្តិចបន្តួច​ផង​ដែរ​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងមក​។​

    ​ ​យោង​តាម​របាយការណ៍​ ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​បញ្ជាក់​ថា​ ​ក្នុងរយៈពេល​ ​10ខែ​ ​ឆ្នាំ2019​ ​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន​ ​199,975តោន​ ​កើនឡើង​ ​24​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ​ដោយ​ទទួល​បាន​ចំណូល​ប្រមាណ​ជាង266លាន​ដុល្លារ​អាមេរិក​។​

    ​ ​របាយការណ៍​បាន​បញ្ជាក់​ថា​ ​តម្លៃ​ជាមធ្យម​របស់​ជ័រកៅស៊ូ​ក្នុង10ខែ​ ​ឆ្នាំ2019​ ​នេះ​ ​មានតម្លៃ1,332ដុល្លារ​ក្នុង​ ​1តោន​ ​ធ្លាក់ចុះ2​%​។​ ​ដូច្នេះ​បើ​គិតជា​ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​ ​10ខែ​នេះ​ ​មាន​ចំនួន​ប្រមាណ​ជា​ ​266,366,700ដុល្លារ​អាមេរិក​។​

    ​ ​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ​ ​ក្នុង​ខែតុលា​ ​មាន​ចំនួន​ប្រមាណ​ជាជាង​ ​26,904តោន​ ​ខណៈ​តម្លៃ​ជ័រកៅស៊ូ​ ​ជាមធ្យម​ក្នុង​ខែតុលា​នេះ​មានតម្លៃ​ ​1,308ដុល្លារ​ក្នុង​ ​1តោន​ ​បាន​កើនឡើង​ ​0.41​%​ ​បើ​ធៀប​និង​ខែ​កន្លងមក​។​

    ​ ​សូម​បញ្ជាក់​ថា​ ​សមាគម​អ្នក​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​ ​ធ្លាប់​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​វិស័យ​កៅស៊ូ​របស់​កម្ពុជា​ ​(​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ ​និង​រោងចក្រ​កែច្នៃ​កៅស៊ូ​)​ ​ក៏​ព្រោះតែ​ពិបាក​បន្តដំណើរ​ទៅមុខ​ទៀត​បាន​ ​និង​ស្នើសុំ​ឱ្យ​មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​។​

    ​ ​ដោយហេតុថា​ ​ដើម្បី​ឱ្យ​វិស័យ​នេះ​មានលទ្ធភាព​រស់​បាន​សមាគម​ ​សូម​ស្នើ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ធំៗ​ចំនួន​ ​4​ ​គឺ​៖​1​-​ស្នើសុំ​ព្យួរ​អាករ​នាំចេញ​ ​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន​ ​(​តម្លៃ​លក់​ជ័រកៅស៊ូ​ពី​ ​1,000​ ​ដល់​ ​2,000ដុល្លារ​ ​កំណត់​ឱ្យ​បង់​ ​50ដុល្លារ​ក្នុង​ ​1តោន​)​។​ ​ទី2​-​ ​ស្នើសុំ​រួច​ពន្ធ​កាត់​ទុក​ ​ឬ​ពន្ធ​ផ្សេង​ៗ​លើ​ការជួល​កម្មករ​ម៉ៅការ​។​ ​3​-​ស្នើសុំ​ឱ្យ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ចុះ​បិទ​បញ្ជី​ ​1ឆ្នាំ​ម្តង​ ​និង4​-​សុំ​ឱ្យ​ជួយ​ពង្រឹង​ការទប់ស្កាត់​ការ​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ជ័រកៅស៊ូ​ ​ដែល​មិនទាន់​កែច្នៃ​។​

    ​ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​ ​លោក​ ​ម៉ែ​ន​ ​សុ​ភ័ក្​រ​ ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​ ​បច្ចុប្បន្ន​តម្លៃ​ជ័រកៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ចុះថ្លៃ​ខ្លាំង​ ​មក​នៅ​ត្រឹមតែ​ជាង1,300ដុល្លារ​ក្នុង​ ​1តោន​ ​ខណៈ​ថ្លៃដើម​នៃ​ការ​ដាំដុះ​ ​និង​ការកែច្នៃ​កៅស៊ូ​ក្រែប​កម្ពុជា​ ​(​CSR​)​ ​ត្រូវ​ចំណាយ​រហូតដល់​ជិត​ ​1,600ដុល្លារ​ក្នុង​ ​1តោន​ ​ដូច្នេះ​ធ្វើ​ឱ្យ​អ្នករក​ស៊ីលើ​ការ​ដាំដុះ​ ​និង​កែច្នៃ​កៅស៊ូ​នាំចេញ​ ​មិន​ទទួល​បានផល​ចំណេញ​ឡើយ​ ​តែ​កន្លងមក​ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​រួចមក​ហើយ​ ​ក៏ដូចជា​ដើម្បី​មុខមាត់​ក្រុមហ៊ុន​ ​ជាពិសេស​ដើម្បី​បន្ត​លើកស្ទួយ​វិ​ស័យ​កសិ​ឧស្សាហកម្ម​របស់​ជាតិ​ ​អ្នក​វិនិយោគ​នៅតែ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ខាតបង់​។​

    ​ ​ប្រធាន​សមាគម​រូប​នេះ​បាន​បញ្ជាក់​ថា​៖​«​បន្ថែម​លើ​ការ​លំបាក​ពី​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​កៅស៊ូ​ ​លើ​ទីផ្សារ​អន្តរជាតិ​ ​ការ​រត់ពន្ធ​ជ័រកៅស៊ូ​ដែល​មិនទាន់​កែច្នៃ​ពីសំណាក់​ឈ្មួញ​កណ្តាល​ ​បាន​ចូលរួម​ចំណែក​រុញច្រាន​ឱ្យ​វិស័យ​កៅស៊ូ​កម្ពុជា​ ​ប្រឈម​នូវ​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​»​។​

    ​ ​សូម​បញ្ជាក់​ថា​ ​រយៈពេល​ពេញ​ ​1ឆ្នាំ​ ​2018​ ​កន្លងទៅ​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ ​21ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជិត​ ​300លាន​ដុល្លារ​អាមេរិក​ ​ដោយ​ជ័រកៅស៊ូ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​មួយចំនួន​ ​រួមមាន​ប្រទេស​ចិន​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​៕​




  • ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​ក្រុងពាលី​រឿង​ភាគ​ថ្មី​មួយទៀត​ហើយ​មាន​ចំណងជើង​ថា​ ​«​ ​ចំ​ណាប់​ខ្នាំង​កំបាំង​ស្នេហ៍​»​

    ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​ក្រុងពាលី​រឿង​ភាគ​ថ្មី​មួយទៀត​ហើយ​មាន​ចំណងជើង​ថា​ ​«​ ​ចំ​ណាប់​ខ្នាំង​កំបាំង​ស្នេហ៍​»​

    ​បន្ទាប់ពី​ក្រុងពាលី​រឿង​ ​«​ ​បេះដូង​ខ្វះ​កំ​ដៅ​ ​»​ ​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ​ខណៈ​នៅ​ព្រឹក​ថ្ងៃទី​ ​២៧​ ​ខែវិច្ឆិកា​ ​នេះ​ ​ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​បាន​រៀបចំ​ពិធី​ក្រុងពាលី​រឿង​ភាគ​ថ្មី​មួយទៀត​មាន​ចំណងជើង​ថា​ ​«​ ​ចំ​ណាប់​ខ្នាំង​កំបាំង​ស្នេហ៍​»​ ​ដែល​ជា​ការផលិត​សហការ​ជាមួយ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​។​ ​រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ​ត្រូវ​បាន​គ្រោង​ចំណាយ​អស់​ជាង​ ​១​ ​សែន​ដុល្លារ​ ​ដែល​ចុះ​ទៅ​ផ្ដិ​ចយ​ក​ទេសភាព​ធម្មជាតិ​ពិ​តៗ​នៅ​ខេត្តមណ្ឌលគិរី​ ​និង​ចូលរួម​សម្ដែង​ដោយ​តា​រា​ល្បី​ៗ​ចាស់​ថ្មី​ជាច្រើន​ដូចជា​ ​លោក​ ​ចន​ ​សាក់​ ​ជា​តួឯក​ប្រុស​ ​និង​ ​កញ្ញា​ ​ខ្លឹម​ ​ស្រី​គា​ ​។​

    ​លោក​ ​ប៊ុ​ន​ ​ស៊ា​ ​ម្ចាស់​ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​នេះ​ជា​ភាពយន្ត​ភាគ​ថ្មី​ ​ដែល​លោក​បាន​ចាប់ដៃ​ជាមួយ​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ ​ផលិត​ឱ្យ​ប៉ុស្តិ៍​លេខ៥​។​ ​ភាពយន្ត​នេះ​ជាង៧០ភាគរយ​នៃ​សាច់រឿង​ ​គឺ​ថត​នៅ​ខេត្តមណ្ឌលគីរី​ ​ដោយសារ​សាច់រឿង​និយាយ​ពាក់ព័ន្ធ​នឹង​ជនជាតិ​ព្នង​ ​និង​ដើម្បី​រំលេច​ទេសភាព​ស្អា​តៗ​ ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​នៅ​ទីនោះ​ផង​។​ ​គម្រោង​ចំណាយ​ទាំងស្រុង​ ​អាច​ឈាន​ដល់១០ម៉ឺន​ដុល្លារ​ ​ដើម្បី​ឱ្យ​សាច់រឿង​ទាំងមូល​មានគុណ​ភាព​គ្រប់គ្រាន់​។​ ​នេះ​ក៏​ជា​រឿង​ដែល​និយាយ​ពី​ការសងសឹក​ ​ចាប់ខ្លួន​មនុស្ស​ដែល​ខ្លួន​ចងគំនុំ​ ​ប៉ុន្តែ​ចុងក្រោយ​ ​បែរជា​ក្លាយជា​ស្នេហា​។​ ​លោក​នឹង​សម្រុក​ថត​ភាពយន្ត​នេះ​ ​អោយ​ចប់​នៅ​អំឡុង​ខែ៣ឆ្នាំ២០២០​ ​ហើយនឹង​ចា​ក់​បណ្ដើរ​ៗ​នៅ​អំឡុង​ខែ៤​ ​លើ​ប៉ុស្តិ៍​លេខ៥​៕​ ​