Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា​សង្ឃឹម​ខ្ពស់​នៅ​ល្ងាច​នេះ​ ​ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​

    កម្ពុជា​សង្ឃឹម​ខ្ពស់​នៅ​ល្ងាច​នេះ​ ​ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​

    ​ក្រុម​លេខ2​ ​ប្រចាំ​ពូល​ ​A​ ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ឆ្នាំ2019​ ​លើក​ទី30​ ​ប្រទេស​ហ្វីលីពីន​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​ឆ្លងកាត់​ ​2ប្រកួត​ ​ឈ្នះ1​ ​និង​ស្មើ1​ ​ដោយមាន​ ​4ពិន្ទុ​ ​ស៊ុត​ចូល​គេ​ ​6គ្រាប់​ ​ហើយ​គេ​ស៊ុត​ចូល​វិញ​តែ​ ​1គ្រាប់​ប៉ុណ្ណោះ​។​

    ​នៅក្នុង​ថ្ងៃនេះ​ដែរ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ក្នុង​ជំនួប​ទី3​ ​របស់​ខ្លួន​ ​ដោយ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​មីយ៉ាន់ម៉ា​ ​នៅ​កីឡដ្ឋាន​ ​Binan​ ​Stadium​ ​វេលា​ម៉ោង៧ល្ងាច​នេះ​។​


  • ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​យកឈ្នះ​ម៉ាឡេស៊ី​ ​នៅ​ស៊ី​ហ្គេម​ ​ជា​ជ័យជម្នះ​ជាលើកដំបូង​

    ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​យកឈ្នះ​ម៉ាឡេស៊ី​ ​នៅ​ស៊ី​ហ្គេម​ ​ជា​ជ័យជម្នះ​ជាលើកដំបូង​

    ​ការ​ពីម្សិលមិញ​នេះ​ ​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​បុរស​ ​នៅ​ស៊ី​ហ្គេម​ប្រចាំ​ពូល​ ​A​ ​បាន​កន្លង​ផុត​ទៅ​ ​1ថ្ងៃ​ទៀតហើយ​ ​ដែល​ថ្ងៃ​នោះ​មាន​ទាំងអស់​ ​2ប្រកួត​ ​គឺ​មីយ៉ាន់ម៉ា​ ​បាន​យក​ឈ្នះ​ទី​ម័រ​ដោយ​លទ្ធផល​ ​3ទល់នឹង1​ ​ចំណែក​ឯ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ម៉ាឡេស៊ី​ ​ក្នុង​លទ្ធផល​ ​1ទល់នឹង0​។​

    ​លទ្ធផល​នេះ​ ​បាន​ធ្វើ​ឱ្យ​ហ្វីលីពីន​ ​រំកិល​ខ្លួន​ឡើង​មក​ចំណាត់ថ្នាក់​លេខ3​ ​ដោយមាន​ ​4ពិន្ទុ​ ​ក្រោយ​ស្មើ​កម្ពុជា​ ​1ទល់នឹង​ ​1​ ​និង​ចាញ់​មីយ៉ាន់ម៉ា​ ​2ទល់នឹង1​។​ ​ការ​ឈ្នះ​នេះ​ ​បាន​បន្ត​ក្តី​សង្ឃឹម​ដល់​ក្រុម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ​ឱ្យ​មាន​ទឹកមាត់​លេប​វិញ​ ​ដ្បិត​ត្រូវ​នៅចាំ​អ៊ុត​មើល​ក្រុម​ផ្សេង​ៗ​ទៀត​ក្នុង​ពូល​ ​ព្រោះ​ខ្លួន​នៅសល់​តែ​ ​1ប្រកួត​ទៀត​ប៉ុណ្ណោះ​ជាមួយនឹង​ទីម័រខាងកើត​៕​







  • បាល់ទាត់​កម្ពុជា​ ​រំកិល​ខ្លួន​ចុះក្រោម​ ​1លេខ​ទៀត​ ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ ​

    បាល់ទាត់​កម្ពុជា​ ​រំកិល​ខ្លួន​ចុះក្រោម​ ​1លេខ​ទៀត​ ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​កំពុងតែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ​173​ ​នៃ​តារាងពិន្ទុ​ ​FIFA​ ​RANKING​ ​ប្រចាំខែ​ធ្នូ​នេះ​ ​ដោយមាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​នឹង​ឥណ្ឌូ​នេ​ស៊ី​ដែល​ធ្លាក់​ចំនួន​ ​2ចំណាត់ថ្នាក់​ដែរ​។​ ​សម្រាប់​កាលពី​ខែមុន​កម្ពុជា​ ​ក៏បាន​ធ្លាក់​ចំនួន​ ​3ចំណាត់ថ្នាក់​ដែរ​ ​ពី​លេខ​ ​169​ ​មក​ ​172​ ​ក្រោយ​លេង​ចាញ់​បារ៉ែន​ ​1ទល់នឹង0​ ​មុននឹង​បន្ត​ចាញ់​អ៊ឺ​រ៉ង់​ ​លទ្ធផល​ ​14ទល់នឹង0​។​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​នៅសល់​ការប្រកួត​ចំនួន​ ​3ប្រកួត​ទៀត​ ​គឺ​នៅ​ក្រៅ​ទឹកដី​ ​2ប្រកួត​ ​និង​ក្នុងទឹក​ដី​ខ្លួនឯង​ ​1ប្រកួត​ទៀត​ ​នេះ​សម្រាប់​ឈុត​ធំ​កម្ពុជា​ ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ខណៈ​ការប្រកួត​បន្ត​របស់​កម្ពុជា​ ​គឺ​នៅ​ថ្ងៃទី26​ ​ខែមីនា​ ​ឆ្នាំ2020​ ​ខាងមុខនេះ​នៅ​ឯ​ប្រទេស​ប៉ា​រ៉ែ​ន​៕​


  • តារា​សិល្បៈ​ល្បី​ៗ​ព្រោងព្រាត​បង្អួត​សម្រស់​គ្នា​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​ ​ជេក​ ​ឃុន​ ​

    តារា​សិល្បៈ​ល្បី​ៗ​ព្រោងព្រាត​បង្អួត​សម្រស់​គ្នា​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​ ​ជេក​ ​ឃុន​ ​

    ​នៅ​រាត្រី​ថ្ងៃទី០២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​គេ​ឃើញ​តារា​សម្តែង​ ​និង​តារាចម្រៀង​ ​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​រូប​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ហាង​ជេក​ ​ឃុន​ព្រិល​ ​ថ្មី​ជិត​ក្លោងទ្វារ​វត្ត​សំរោង​អណ្តែត​។​

    ​ក្រៅពី​បង្ហាញ​វត្តមាន​សិល្បករ​ជាច្រើន​ក៏បាន​ឡើង​បកស្រាយ​បទចម្រៀង​ជាច្រើន​បទ​បន្តបន្ទាប់​ផង​ដែរ​។​ ​សិល្បករ​មាន​ដូចជា​ ​កញ្ញា​ ​សុខ​ ​មុនី​រក្សា​ ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​លោក​ ​ភី​ ​ថា​ត់​ ​លោក​ ​ប៉ែន​ ​សា​រ៉ាវ​ ​កញ្ញា​ ​ហេង​ ​ស្រីពេជ្រ​ ​លោក​ឃីង​ ​សាន់​ ​កញ្ញា​ ​វ៉ាន់​ ​នី​តា​ ​និង​សិល្បករ​ជាច្រើន​រូប​ទៀត​។​ ​លោក​ ​យ៉េប​ ​រ៉ូ​ហ្វា​ត​ ​ជំនួយការ​ផ្ទាល់​ថៅកែ​ហាង​ ​និង​ជា​អ្នក​ផលិតកម្ម​វិធី​សិល្បៈ​បាន​លើកឡើង​ថា​ ​ទីតាំង​ថ្មី​ដែល​ហាង​បើក​ដំណើរការ​នៅពេល​នេះ​មាន​ទីតាំង​ធំ​ទូលាយ​ជាង​មុន​ ​ជំនួស​ហាង​ចាស់​នា​តំបន់​ផ្សារដើមថ្កូវ​។​

    ​លោក​បន្ដថា​ ​ហាង​នេះ​អាច​ទទួលភ្ញៀវ​បាន​គ្រប់​កម្រិត​ប្រមាណ៥០តុ​ ​មាន​ទទួល​បម្រើ​អាហារ​ថ្ងៃត្រង់​ ​និង​គ្រឿងក្លែម​ពេលល្ងាច​ដល់​រាត្រី​។​ ​លោក​ថា​សិល្បករ​ដែល​បង្ហាញ​វត្តមាន​នៅ​ថ្ងៃនេះ​ក៏​ជាតា​រា​ចម្រៀង​ផ្ទាល់​ប្រចាំ​ហាង​ផង​ដែរ​ ​ដែល​ហាង​មា​ក្រុមតន្ត្រី​សម្រាប់​កំដរ​អារម្មណ៍​ភ្ញៀវ​ផង​ដែរ​។​ ​លោក​ថា​ទាំង​ទីតាំង​ហាង​ ​អាហារ​មានឱជារស​ ​នៅ​ជិត​តំបន់​ប្រជុំជន​ ​និង​ប្រមូល​ផ្តុំ​ដោយ​តារាចម្រៀង​ប្រុសស្រី​ល្បីឈ្មោះ​ ​ប្រាកដ​ណាស់​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពីអ​តិថិ​ជន​។​ ​

    ​លោក​ថា​សម្រាប់​ភ្ញៀវ​ប្រចាំ​កន្លងមក​ដែល​ធ្លាប់​ទទួលទាន​អាហារ​ ​និង​ស្តាប់​កម្សាន្ត​តន្ត្រី​កន្លងមក​ពេលនេះ​អាច​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ទ្វេឡើង​ព្រោះតែ​ជាទី​តាំង​ថ្មី​ធំ​ទូលាយ​ ​អំណោយផល​ជាង​មុន​៕​


  • ក្រោយ​រិះគន់​ ​មាន​ ​សូ​នី​តា​ ​តប​ថា​ ​«​ ​ករណីពាក់​ស្បែក​ស្បែ​ក​ជេីង​ចូល​គាល់​ព្រះមហាក្សត្រ​.​.​.​ ​ពុំ​មាន​ខុស​អ្វី​ឡេីយ​»​

    ក្រោយ​រិះគន់​ ​មាន​ ​សូ​នី​តា​ ​តប​ថា​ ​«​ ​ករណីពាក់​ស្បែក​ស្បែ​ក​ជេីង​ចូល​គាល់​ព្រះមហាក្សត្រ​.​.​.​ ​ពុំ​មាន​ខុស​អ្វី​ឡេីយ​»​

    ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​ស្រី​ស្រស់​ ​មាន​ ​សូ​នី​តា​ ​នា​រសៀល​ថ្ងៃទី០២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩បាន​បង្ហោះ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបថត​អនុស្សាវរីយ៍​ជាមួយ​ព្រះករុណា​ព្រះមហាក្សត្រ​ ​និង​សម្ដេចម៉ែ​ថា​ ​ជាម​ហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ខ្ញុំ​ម្ចាស់​បាន​ចូល​គាល់​ ​និង​ថ្វាយ​ក្រមា​ពី​ផ្ទះ​ស្រលាញ់​ចំនួន​ ​២០០០ក្រមា​ ​ថ្វាយព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​និង​ ​សម្តេច​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ​ដោយ​ផ្ទាល់​ក្នុង​ព្រះរាជ​សាវ​នា​ការ​នាម​ហា​ប្រាសាទ​ខេមរិន្ទ្រ​ ​ព្រះបរមរាជវាំង​ ​ទីក្រុង​ភ្នំពេញ​។​

    ​បនា្ទប់​ពី​ផុស​ហើយ​ ​ក៏​មាន​បងប្អូន​យើង​មួយចំនួន​បាន​ធ្វើការ​រិះគន់​នាង​រឿង​ ​ពាក់​ស្បែក​ស្បែ​ក​ជេីង​ចូល​គាល់​ព្រះមហាក្សត្រ​ថា​ ​ជា​ទង្វើ​មិន​សមគួរ​។​ ​នៅ​ថ្ងៃនេះ​ដែរ​ក៏បាន​ផុស​បញ្ជាក់​យ៉ាង​ច្បាស់​ឱ្យ​អ្នក​ដែល​បាន​រិះគន់​វិញ​ថា​៖​ ​នាងខ្ញុំ​ ​មាន​ ​សូ​នី​តា​ ​សូម​ជំរាប​ដល់​បងប្អូន​ទាំងអស់​ឲ្យបាន​ជ្រាប​ថា​ ​នាងខ្ញុំ​បាន​ចូល​ក្រាប​ថ្វាយបង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​ ​និង​ ​សម្តេច​ព្រះ​វររាជ​មាតា​ជាតិ​ ​រួម​ជាមួយ​ប្រតិភូ​ដទៃទៀត​ ​ដោយមាន​ពិធីការ​នៃ​បរមរាជវាំង​ណែនាំ​និង​រៀបចំ​ជូន​ត្រឹមត្រូវ​គោរព​តាមច្បាប់​ក្បួន​នៃ​ព្រះបរមរាជវាំង​។​ ​ការ​ចូល​គាល់​របស់​នាងខ្ញុំ​និង​ប្រតិភូ​នេះ​គឺ​គោរព​បែបបទ​ពិធីការ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ពិធីការ​របស់​ព្រះបរមរាជវាំង​ទាំងអស់🙏🇰🇭 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ករណីខ្ញុំពាក់ស្បែកជេីងនេះ​ ពុំមានខុសអ្វីឡេីយ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បេីប្រការមិនគប្បីពិធីការនៃព្រះបរមរាជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាំងប្រាកដជាណែនាំជាមិនខាន។

    សូមបងប្អូនមួយចំនួនដែលបានរិះគន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹង មិនពេញចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមពិចារណាអោយច្បាស់លាស់សិន។ បញ្ជាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​: មើលឱ្យជាក់ចាំញាក់ចិញ្ចើមកុំចេះតែនិយាយតាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការគិតឃើញដោយមិនមានក្បួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានច្បាប់ ច្បាស់លាស់ ពិសេសមិនមែនការយល់ឃើញរបស់អ្នកសុទ្ធតែត្រឹមត្រូវរហូតនោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះអ្នកយល់ឃើញយ៉ាងមិចអ្នកគិតថាចំណុចនោះគឺដឹងតែត្រូវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​😔ការចូលគាល់ព្រះអង្គទាំងទ្វេក្នុងព្រះរបមរាជវាំងមិនមែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេះតែចូលងាយស្រួលហើយធ្វើអ្វីតាមចិត្តចង់ទេ 👌🙏សុំ share ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្នាក់១ផងណាដើម្បីអោយបងប្អូនជ្រាបកាន់តែច្បាស់ណា៎ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…. ៕


    ​​​​​​​

  • ខៀវ សានសាណា នៅតែជាពិធីការិនីនាំមុខគេក្នុងកម្មវិធីធំៗជាង ១៨ ឆ្នាំមកនេះ

    ខៀវ សានសាណា នៅតែជាពិធីការិនីនាំមុខគេក្នុងកម្មវិធីធំៗជាង ១៨ ឆ្នាំមកនេះ

    រាល់កម្មវិធីធំៗមិនថាលំដាប់ថ្នាក់ជាតិ ឬអន្ដរជាតិនោះទេ ខៀវ សានសាណា ត្រូវបានគេមើលឃើញថា អ្នកនាងបង្ហាញវត្តមានមិនបាត់មុខជានិច្ច នេះបើគិតមកទល់ថ្ងៃនេះម៉ោងនេះគឺមានរយៈពេល ១៨ឆ្នាំមកហើយ ដែលមហាជនជាច្រើនលាន់មាត់ថា អ្នកនាងជាពិធីការិនីឆ្នើម ដែលជោគជ័យក្នុងអាជីពអត្ថាធិប្បាយដាក់ក្បាលមេក្រូ។

    មានសមត្ថភាពគឺជារឿងមួយ ក៏ប៉ុន្ដែអ្វីដែលសំខាន់ជាងនោះគឺ ការក្ដោបទីផ្សារដ៏ណែនក្នុងដៃ ទើបធ្វើឱ្យ សាណា រវល់នឹងការងារកើបលុយសឹងតែគ្មានពេលសម្រាក។ អ្នកនាង ខៀវ សានសាណា នៅតែស្ថិតក្នុងលំដាប់ជួរមុខ ជាពិធីការិនីដែលរកចំណូលបានខ្ពស់ និងមានទីផ្សារស្ទុះឡើងមិនថមថយ។ កម្មវិធីសម្ពោធ និងបង្ហាញផលិតថ្មីៗ ស្ទើរតែមិនបាត់មុខអ្នកនាងនោះទេ ដ្បិតថាពិធីករ និងពិធីការិនី ដែលអាចប្រើប្រាស់ភាសាបានល្អដូចអ្នកនាងច្រើនឡើងចាប់ផ្ដើមប្រជែងទីផ្សារ។

    ជូបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាង ខៀវ សានសាណា ប្រាប់ថា រៀងរាល់មួយខែៗ អ្នកនាងទទួលការងារមិនក្រោម២០កម្មវិធីនោះទេ ដោយអ្នកនាងមិនមានពេលទទួលកម្មវិធីជាន់គ្នា ដែលមិនខុសពីបោះលុយចោលនោះផង។ អ្នកនាងថាទីផ្សារពិធីការិនី ហាក់មិនមានការប្រែប្រួលក្នុងពេលដែលមានពិធីការិនីដែលមានសមត្ថភាពច្រើនឡើងលេចឡើងនោះទេ ផ្ទុយទៅវិញ ទីផ្សារការងារគឺនៅតែដដែល មិនខុសពី១៨ឆ្នាំមុនដែលអ្នកនាងទើបប្រឡូកឡើយ។

    អ្នកនាងនិយាយថា ខែវស្សាដែលមិនសូវមានពិធីសម្ពោធផ្សេងៗ ក៏អ្នកនាងទទួលបានកម្មវិធីមិនក្រោម២០កម្មវិធីដែរ ខណៈដែលក្នុងរដូវបុណ្យការ គឺអាហ្វែកាត់នំ និងអាហ្វែបើកសម្ពោធផ្សេងៗ ក៏ត្រូវរត់ម្នាក់ឯង២-៣រោងក្នុងមួយថ្ងៃ។ អ្នកនាងថាសប្បាយចិត្ត ដែលនៅតែទទួលបានការគាំទ្រ ក្នុងអាជីពជាពិធីការិនី ដូច្នេះហើយទើបអ្នកនាងនៅតែក្រាញក្នុងអាជីពនេះ ដោយសារតែឃើញលុយនៅនឹងមុខៗ ហើយមិនចង់បោះចោល។ អ្នកនាងក៏ប្រកាសជំហរមិនដើរចោលជំនាញនេះផងដែរ បើទោះជាអ្នកនាងមានឱកាសបើកជំនួញ និងអាចទៅធ្វើការងារផ្សេងដោយមិនលំបាក៕

  • ក្រោយរិះគន់បទ « សុដន់ម៉ែ » អ្នកនិពន្ធ សោម ដូរ៉េ ឆ្លើយតបសុំខ្លាច

    ក្រោយរិះគន់បទ « សុដន់ម៉ែ » អ្នកនិពន្ធ សោម ដូរ៉េ ឆ្លើយតបសុំខ្លាច

    ​ថ្មី​ៗ​នេះ ​គេ​បានឃើញ​បទចម្រៀង​ថ្មី​របស់​តារាចម្រៀង ​និង​ កំប្លែង​ ​កា​តុ​ ​នៅក្នុង​ផលិត​កម្ម​ថោន​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​នៅក្នុង​បទចម្រៀង​មួយ​នេះ​ ​កា​តុ​ ​បាន​សម្តែង​រួមគ្នា​ជាមួយ​កូនស្រី​របស់​នាង​ដែល​មានការ​តុបតែង​ខ្លួន​ប្លែក ពេលមើលមួយភ្លែត​ ​ស្មានថា​តារា​រូប​នេះ​មិន​សម្លៀកបំពាក់​។

    ពាក្យរិះគន់ជាច្រើនបានអណ្ដែតនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយលើកឡើងថា «​សុ​ដន់ម៉ែ​» ​ដែលបទចម្រៀង​ថ្មី​របស់​ ​កា​តុ​ ​មិន​ត្រឹមតែ​មាន​អត្ថន័យ​ប្លែក​ប៉ុណ្ណោះទេ​ ​សូម្បីតែ​ស្ទីល​នៃ​ការ​តែង​ខ្លួន​នៅក្នុង​បទចម្រៀង​មួយ​បទ​នេះ​ ក៏​មាន​ភាព​ទាក់ទាញ​មិនធម្មតា​ដែរ​ រហូតដល់ធ្វើឱ្យពួកគេច​ចង់ធ្លាក់ថ្លើម ​ភ្ញាក់​ព្រឺតពេល​ឃើញ​រូបភាពនៃការសម្ដែង។

    យ៉ាងណាមិញ អ្នកនិពន្ធ សោម ដូរ៉េ ក៏បានបង្ហោះសារតបថា «ខ្ញុំសុំខ្លាចហើយ អ្នកComment ប្រមាថបទ #សុដន់ម៉ែ ប្រើពាក្យអាក្រក់ៗក្រៃលែង! ទាំងបទនេះខ្ញុំប្រិតប្រៀងមេឡូឌីភ្លេងថ្មី និងបញ្ជ្រាបចូលតម្លៃអប់រំខ្លាំងណាស់! ទាំងអត្ថន័យ សូម្បីតែ១ប្លង់ៗ រួមទាំង ការតុបតែងរចនាសម្លៀកបំពាក់តាំងពីក្បាលដល់ចុងជើង គឺសុទ្ធតែមានកន្លែងបង្កប់អត្ថន័យទាំងអស់! មិនមែនជា ការបង្ហាញគ្រាន់តែល្អមើល ឡូយ ចាកប្រធានបទ ឬឆ្លងវប្បធម៍បរទេស ដូចពួកគាត់និយាយឡើយ! ហើយក៏គ្មានប្លង់ណាស្រើបស្រាលដែរ! មិននឹកស្មានថា មួយរយៈចុងក្រោយនេះ ជំនោររិះគន់បែបជេរបញ្ចោរហាក់ដូចព្យុះបោកបក់ពន្លិចខ្ញុំស្ទើរតែដួលកម្លាំងចិត្តដើរ បន្តលើវិថីសិល្បៈម្តងៗ ព្រោះធ្វើអ្វីក៏ខុស! ប៉ុន្តែមិនថ្វី..ទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែប្តេជ្ញាក្រាញននាលតស៑ូអត់ធ្មត់ ឱនលំទោនទទួលយកការរិះគន់! ព្រោះអ្នករិះគន់មួយចំនួនធំគាត់បានរិះគន់ប្រកបដោយវិចារណញ្ញាណ ដោយប្រើញាណទាំង៥ច្បាស់មុននិងធ្វើការរិះគន់ ជាចេតនាអារម្មណ៍ ដើម្បីស្ថាបនានិង កែខៃឲ្យស្នាដៃកាន់តែប្រសើរឡើងតែប៉ុណ្ណោះ! ដូច្នេះហើយខ្ញុំអត់កញ្ជ្រោលខឹងតបតទេ ! គឺទទួលយកការរិះគន់ទាំងអស់មក ដាក់ក្នុងចិត្តដើម្បីត្រិះរិះពិចារណា ! ទុកឲ្យ Video footage នៃការផលិតបទ #សុដន់ម៉ែ ដែលនិងធ្វើការរៀបរាប់ពន្យល់ ពីអ្នកនិពន្ធ និងឆ្នៃម៉ូដគឺលោក LA ដែលនិងផុសនៅថ្ងៃពុធនេះនៅលើ Official Page #Town_Production សូមអរគុណអស់ពីដួងចិត្តសម្រាប់ការគាំទ្រ ហើយសូមបន្តការរិះគន់បន្ថែមទៀត ប្រៀបដូចជួយពញ្ញាក់ស្មារតី ឲ្យស្នាដៃខ្ញុំកាន់តែល្អ ដើម្បីបម្រើជូនទស្សនិកជនរាប់លានអ្នក រាប់លានអារម្មណ៍ គ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ សូមអរគុណ! #សោម_ដូរ៉េ »។

  • មិនត្រឹមតែសង្ហាទេ!..តារាប្រុស សន ពិសិដ្ឋ ឈ្នះពានតារា​សម្ដែង​ប្រុស​ឆ្នើម

    មិនត្រឹមតែសង្ហាទេ!..តារាប្រុស សន ពិសិដ្ឋ ឈ្នះពានតារា​សម្ដែង​ប្រុស​ឆ្នើម

    ភាពយន្ត​ខ្នាត​ធំ​រឿង​ “នាឡិកាដាស់វិញ្ញាណ”របស់​ផលិតកម្ម Ld កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​​​ដោយ​សារ​តែ​សាច់​រឿង​ទាំង​មូល​ប្រទាក់ក្រឡាគ្នា​​ល្អណាស់​​ឈុត​ឆាក​សម្ដែង​នីមួយៗ​​មិន​ចាញ់​ភាព​យន្ត​បរទេស​ឡើយ។ រហូត​ធ្វើ​ឱ្យលោក សន ពិសិដ្ឋ ជា​តួ​ឯក​ប្រុស​ខាង​លើ​បាន​ទទួល​ពាន​​​ក្នុង​នាម​ជា​តារា​សម្ដែង​ប្រុស​ឆ្នើម​ត្រឹម​មួយ​ប៉ប្រិចភ្នែក។

    កំលោះសង្ហា សន ពិសិដ្ឋ ថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​រំភើប​ឥតឧបមា​​ដែល​បាន​ទទួល​ពាន​​ពី​មហោស្រពភាពយន្ត​ជាតិ​លើក​ទី៦​​​ក្នុង​រឿង​ “នាឡិការដាស់វិញ្ញាណ”។ ដូច្នេះ​លោក​ សូម​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​​​ដល់​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ព្រម​ទាំង​ក្រសួង​ដែល​ពាក់​ព័ន្ធ​​ទាំង​អស់​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​​សិល្បករ​ សិល្បការិនី​​បង្កើត​​កម្មវិធី​មហោ​ស្រព​ភាពយន្ត​ថ្នាក់​ជាតិ​​លើក​ទី៦​នេះ​ឡើង។ ជាមួយ​អារម្មណ៍​រំភើប សន ពិសិដ្ឋ បាន​រៀបរាប់ថា៖” ខ្ញុំ​បាទ​ពិត​ជា​មាន​ចិត្ត​រំភើប​ និង​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ដែល​រូប​ខ្ញុំ​បាទ​បាន​ទទួល​ពាន​កិត្តិយស​តួសម្ដែង​បុរស​ក្នុង​រឿង “នាឡិការដាស់វិញ្ញាណ” នៅ​មហោស្រពភាពយន្ត​ជាតិ​លើក​ទី៦​នេះ ដែល​ផ្ដល់​ជូន​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ”។

    យ៉ាងណាមិញលោក សន ពិសិដ្ឋ សូម​អរគុណ​ដល់​ផលិតកម្ម LD ដែល​បាន​ជ្រើស​រើស​យក​​ខ្លួន​ឱ្យ​​សម្ដែង​ក្នុង​រឿង​ “នាឡិការដាស់វិញ្ញាណ” ទើប​ធ្វើ​​ឱ្យ​រូប​លោក​ទទួល​បាន​ពាន​​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

  • ត្រៀម​ថតMVថ្មី​ ​ទេព​ ​បូ​ព្រឹក្ស​ ​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ស្នាដៃ​ផាត់មុខ3Dរបស់​ក្មេងប្រុស​ម្នាក់​

    ត្រៀម​ថតMVថ្មី​ ​ទេព​ ​បូ​ព្រឹក្ស​ ​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ស្នាដៃ​ផាត់មុខ3Dរបស់​ក្មេងប្រុស​ម្នាក់​

    ​រូបភាព​ក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​បាន​ធ្វើ​ឱ្យ​មហាជន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ពីមុខ​មាត់​ប្លែក​របស់​ ​ទេព​ ​បូ​ព្រឹក្ស​ ​ក្រោយពី​កូនខ្មែរ​មួយ​រូប​វ័យ១៧ឆ្នាំ​ផាត់មុខ​បែប​ ​3D​ ​បែបនេះ​ឱ្យ​។​ ​ភាគច្រើន​តារាចម្រៀង​ស្រី​រូប​នេះ​ ​និយម​តែងតែ​បង្ហាញ​ស្នាដៃ​តាម​រយៈ​ស្ទា​យ​ប្លែក​ៗ​ ​និង​បទ​ចម្រៀង​ប្លែក​ៗ​របស់​នាង​។​ ​ស្ទា​យ​ថ្មី​មួយ​បែបនេះ​ទៀត​ ​ក៏​ជា​ការ​ត្រៀម​ថត​ ​នៅក្នុង​បទចម្រៀងMVថ្មី​របស់​ខ្លួន​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​

    ​សូមជម្រាប​ផង​ដែរ​ថា​ ​ក្មេងប្រុស​ ​ដែល​ជា​ម្ចាស់​ស្នាដៃ​ផាត់មុខ​នោះ​មាន​វ័យ​ត្រឹមតែ​ ​១៧ឆ្នាំ​តែប៉ុណ្ណោះ​ ​ហើយ​គណនី​របស់​គេ​ផ្ទាល់​គឺ​មានឈ្មោះ​ថាJesub​ ​Dolibop​ ​។​ ​ក្នុង​នោះ​ប្អូន​បាន​បង្ហោះ​រូបភាព​ ​ព្រមទាំង​វីដេអូ​ជាច្រើន​ជាមួយនឹង​ការ​ផាត់មុខ​បែប​អឺរ៉ុប​តាម​តួ​អង្គ​ហូលី​វ៉ូ​ដ​ល្បី​ៗ​ ​និង​បែប​ប្រពៃណី​ខ្មែរ​ ​ទិវាអន្តរជាតិ​អម​ជាមួយ​នូវ​រូបភាព​បង្កប់​អត្ថន័យ​អប់រំ​អំពី​សង្គម​ ​និង​ ​បរិស្ថាន​ ​ថែមទាំង​ក្នុង​ពិ​ធី​ផ្សេង​ៗ​ ​ពិសេស​ក៏​មាន​រូបភាព​តំណាង​ឱ្យ​បុ​ណ្យ​អ៉ំ​ទូក​យើង​នេះ​ផង​ដែរ​។​

    ​ក្នុង​នោះ​យើង​ឃើញ​មាន​បណ្ដា​អ្នកលេង​ហ្វេ​ក​ប៊ុ​កជា​ច្រើន​បាន​ធ្វើការ​ ​shares​ ​ចែកចាយ​បន្ត​ពី​មួយ​ទៅ​មួ​យតៗ​គ្នា​ ​ដោយ​ភ្ជាប់​ជាមួយ​នៅ​ចំណាប់​អារម្មណ៍​ ​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ផ្សេង​ៗ​គ្នា​។​ ​ពិសេស​ការ​ជ​ម្រុ​ញ​លើកទឹកចិត្ត​ដើម្បី​ឱ្យ​យុវជន​មាន​ស្នាដៃ​បែបនេះ​ប្រឹងប្រែង​បន្ត​ ​ដើម្បី​ឱ្យ​កាន់តែ​ស្ទាត់ជំនាញ​ ​ក្រែង​អាច​មានឱកាស​បាន​ប្រឡូក​ជាមួយនឹង​វិស័យ​សិល្បៈ​នៃ​ការ​តុបតែង​មុខ​ ​បង្ហាញ​លើឆាកអន្តរជាតិ​ ​និង​ក្លាយជា​អ្នក​អាជីព​ពិតប្រាកដ​ ​ដើម្បី​ឱ្យ​ប្អូន​អាច​មានជីវិត​និង​ ​អនាគត​ល្អ​ប្រសើរ​ឡើង​។​

    ​ចង់​ជ្រាប​ច្បាស់​ថា​ស្នាដៃ​របស់​ប្អូន​មាន​ភាព​អស្ចារ្យ​ដល់កម្រិត​ណា​សូម​ទស្សនា​រូបភាពខ្លះ​ៗ​ ​ខាងក្រោម​នេះ​ ​:​

  • ពៅ ពិសិដ្ឋ ឡើងកូដជាតួឯកនិងមានទីផ្សារសិល្បៈស្ទើររកពេលសម្រាកមិនបាន

    ពៅ ពិសិដ្ឋ ឡើងកូដជាតួឯកនិងមានទីផ្សារសិល្បៈស្ទើររកពេលសម្រាកមិនបាន

    បើតាមការអះអាងរបស់ ពៅ លីជាបងស្រីរបស់តារាសម្ដែង ពៅ ពិសិដ្ឋ បានឱ្យថា រាល់ថ្ងៃប្អូនប្រុសសម្ដែងផង ដើរម៉ូដផង គឺច្រើនជាងនាងទៅទៀត ស្របពេលដែលនាងពត់ធ្មេញ ហើយមិនអាចទទួលការសម្ដែងបាន។ ពៅ លីដា ថាប្អូនប្រុសខ្លួនក៏ឡើងកូដ ហើយជោគជ័យនៅលើវិថីសិល្បៈទាំងបងទាំងប្អូនតែម្ដង

    យ៉ាងណាមិញ ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ពៅ ពិសិដ្ឋ បានសារភាពថា ឱកាសបានសម្ដែងរបស់លោកក្នុងរឿងម្ដងៗ គឺពិតជាបានពីការស្រវាស្រទេញរបស់ម្ដាយ និងបងស្រី ដែលប្រឹងសុំពីផលិតករ។ ប៉ុន្តែប្រមាណជា១ឆ្នាំចុងក្រោយ លោកថា ទីផ្សារសិល្បៈរបស់លោកមានការឈានឡើងដោយឯងៗ ដោយមានផលិតករ និង ម្ចាស់ផលិតផលនានាទាក់ទងអោយថត ឬ ឱ្យដើរម៉ូដ។ លោករវល់នឹងការងារសិល្បៈស្ទើរតែគ្មានសម្រាកនៅផ្ទះនាង ដែលកាលពីមុនគឺទំនេរភាញច្រើន ហើយដើរតែតាមបងស្រី។

    ជាក់ស្ដែងត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ លោកទទួលបានតួឯកចំនួន២រឿង ខណៈដែលខាងផលិតករផ្សេងទៀត ក៏ទាក់ទងឱ្យសម្ដែងជាតួឯកផងដែរ ប៉ុន្តែជាន់គ្នា ហើយលោកមិនហ៊ានទទួល។ លោកថា រាល់ថ្ងៃលោកមានទីផ្សារសិល្បៈស្ទើររកពេលសម្រាកមិនបាន ប៉ុន្តែលោកនៅយល់ថាខ្លួនមានឱកាសថ្ងៃនេះ ដោយសារបងស្រី និង ម្ដាយ។