Category: សង្គម និងសេដ្ឋកិច្ច

  • សន្និសីទ​ធនាគារ​អាស៊ាន​ ផ្តោត​លើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​

    សន្និសីទ​ធនាគារ​អាស៊ាន​ ផ្តោត​លើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​

    មន្ត្រី​កំ​ពូល​ៗ ជា​អ្នកជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​ មក​ពី​ទូទាំង​តំបន់​ក្នុង​សហគមន៍​អាស៊ាន​បាន​មក​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ សន្និសីទ​ប្រចាំ​តំបន់​ដ៏​សំខាន់​មួយ​ដែល​សន្និសីទ​ នោះ​រៀបចំឡើង​ក្រោម​ទស្សនទាន​“ការ​ផ្សារភ្ជាប់​អាស៊ាន​ឆ្នាំ2025​-ពិភពលោក​ដ៏​ក្លៀវក្លា​ថ្មី​មួយ​នៃ​នវានុ​វត្ត​ភាព​ ប្រព័ន្ធ​ឌីជីថល​សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែមួយ​ (ASEAN​ Connectivity​2025​-abravenew​ world​ of​ digital​ innovation​ for​ one​ ASEAN​ banking​ sector​)” ដោយ​ផ្តោត​ទៅលើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​ស្វាគមន៍​ដល់​ប្រតិភូ​ក្នុង​សន្និសីទ​ទាំងមូល​ថា​៖ “ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ ដែល​បានឃើញ​ដំណើរ​វិវឌ្ឍន៍​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​ ពិសេស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ ការ​ធ្វើ​ទំនើបកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ថ្មី​ៗ បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ទៅកាន់​ប្រជាពលរដ្ឋ​អាស៊ាន​ ច្រើនជាង​ 600លាន​នាក់​ ប្រកបដោយ​សុវត្ថិភាព​ និង​បរិ​យា​ប័ន្ន”។

    ឯកឧត្តម​ បាន​បន្ត​ថា​ សន្និសីទ​នេះ​គឺជា​ឱកាស​ដ៏​ល្អឥតខ្ចោះ​ ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ និង​ព័ត៌មាន​ ជាមួយ​អ្នកជំនាញ​ មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ និង​លើកទឹកចិត្ត​ធនាគារ​ឱ្យ​ទទួលយក​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​មាននៅ​ក្នុង​វិស័យ​នេះ​។

    ឯកឧត្តម​ ទេសាភិបាល​ បានឱ្យ​ដឹង​ថា​៖ “ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា​កំពុង​អភិវឌ្ឍ​យ៉ាង​រហ័ស​ក្នុងរយៈពេល​ 2-3 ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​ស្ថិរ​-ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ និង​ការ​បើកចំហ​គោលនយោបាយ​វិនិយោគ​របស់​រដ្ឋាភិបាល​។ ឆ្នាំនេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​នឹង​រក្សា​បាន​កំណើន​ក្នុង​អត្រា​ស្រដៀងគ្នា​នឹង​ឆ្នាំទៅ​ ដែល​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​លំហូរ​ចូល​ជា​បន្ត​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ កំណើន​ការនាំចេញ​ខ្ពស់​ និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​រឹងមាំ​”។

    កាលពី​ចុងខែ​កក្កដា​ ធនាគារជាតិនៃកម្ពុជា​ NBC​បាន​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រក្សា​ក្នុង​កម្រិតមធ្យម​ 7.1​%នៅ​ឆ្នាំនេះ​ ដែល​ជំរុញ​ពី​កំណើន​ការនាំចេញ​ វិស័យ​សំណង់​ អចលនទ្រព្យ​ និង​ទេសចរណ៍​ ខណៈ​វិស័យ​កសិកម្ម​នឹង​មាន​កំណើន​យឺត​។ គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ​ 2019​ ទ្រព្យសកម្ម​ ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ដល់​ 114​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​)។

    ឯកឧត្តម​ ជា​ ចាន់​តូ​ មានប្រសាសន៍​បន្ត​ថា​៖“ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​បាន​ចូលរួម​ចំណែក​ យ៉ាង​សំខាន់​ក្នុង​ការពង្រីក​ និង​ពង្រឹង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន​។ បណ្តាញ​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​បាន​បង្កើន​ការប្រើ​ប្រាស់​ បច្ចេកវិទ្យា​ និង​បង្កើត​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញ​-វត្ថុ​ថ្មី​ៗ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម​ និង​ពេលវេលា​។ ការបង្កើត​ថ្មី​ទាំងនេះ​ គាំទ្រ​ដល់​ការ​រីកចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​ ក៏ដូចជា​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​”។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ ​“ព្រឹត្តិ​ការណ៍​នេះ​អនុញ្ញាត​ឱ្យ​ធនាគារ​កម្ពុជា​អាច​រៀនសូត្រ​ពី​សម​ភាគី​របស់​ខ្លួន​នៅ​ទូទាំង​អាស៊ាន​។ ចំណេះដឹង​នេះ​នឹង​បង្កើត​ឱកាស​បន្ថែម​ទៀត​ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​ និង​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន​កម្ពុជា​។ ដូច​សមាគម​ធនាគារ​ ដទៃទៀត​នៅក្នុង​តំបន់​តួនាទី​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ គឺ​ត្រូវ​សហការ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ក្នុង​ការជំរុញ​ការ​ច្នៃប្រឌិត​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ដើម្បី​សម្រួល​ដល់​កំណើន​ សេដ្ឋកិច្ច​ និង​សមាហរណកម្ម​តំបន់​”។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​ថ្លែង​ថា​៖ “យើង​មិន​ត្រឹមតែ​បានឃើញ​ពី​ការ​រីកចម្រើន​ របស់​ ក្រុម​ហ៊ុន​ធំៗ​ក្នុង​តំបន់​ដូចជា​ Grab​ នៅ​សិង្ហបុរី​ ឬក៏​ក្រុមហ៊ុន​ Go​Jek​ នៅ​ឥណ្ឌូ​នេ​ស៊ី​ ដែល​កំពុងតែ​ឈានមុខ​ គេ​ក្នុង​វិស័យ​នេះ​ ក្នុង​ការ​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា​ថ្មី​ៗ មាន​ភាព​ងាយស្រួល​។ យើង​បាន​សិក្សា​រៀនសូត្រ​ពី​ក្រុមហ៊ុន​ទាំងនោះ​ ហើយ​យើង​កំពុងតែ​អភិវឌ្ឍ​ក្រុម​អ្នកច្នៃប្រឌិត​ផ្ទាល់ខ្លួន​របស់​យើង​ ដូចជា​ក្រុមហ៊ុន​ PassApp​ ឬ Joonaak​ ដែល​កំពុង​នាំ​យកចំណេះ​ដឹង​ក្នុង​តំបន់​របស់​ពួកគេ​នៅ​ទីនេះ​ ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​ពល​ដ្ឋ​របស់​យើង​”។

    បណ្ឌិត​ អុិន​ ចាន់​នី​ បាន​ថ្លែង​បន្ត​ថា​៖ “ពិត​ណាស់​ យើង​បាន​ទទួលស្វាគមន៍​ក្រុមហ៊ុន​ Grab​ និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ ដើម្បី​ប្រតិបត្តិ​នៅ​ទីនេះ​ ប៉ុន្តែ​យើង​មាន​មោទនភាព​ណាស់​ ដែល​យើង​មាន​ទេពកោសល្យ​ និង​មហិច្ឆតា​ក្នុង​ការបង្កើត​ និង​បង្កើន​ការប្រកួត​ប្រជែង​ក្នុង​ស្រុក​ជាមួយនឹង​ក្រុម​ហ៊ុន​ធំៗ​ប្រចាំ​តំបន់​ទាំងនេះ​”។

    ប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​នាក់​ផ្សេងទៀត​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ផ្តល់​អនុសាសន៍​របស់​ខ្លួន​ទៅលើ​ ប្រធានបទ​ ដូចគ្នា​នេះ​ នៅក្នុង​អំឡុង​ពេល​កិច្ចពិភាក្សា​ជា​ក្រុម​ អំពី​ប្រព័ន្ធ​ឌីជីថល​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​(Fintech​) សន្តិសុខ​លើ​ការ​លួច​ចម្លង​ទិន្នន័យ​ (cyber​security​) បញ្ជី​កំណត់ត្រា​ប្លុក​ឆេន​ (Blockchain​) និង​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​វិស័យ​ធនាគារ​ និង​សេវា​ហិរញ្ញវត្ថុ​។

    លោក​ ភួ​ខុង​ ចន្ថា​ចក​ Phoukhong​-Chanthachack​ ប្រធាន​សមាគម​ធនាគារិក​អាស៊ាន​ក៏បាន​លើកឡើង​ពីសា​រៈសំ​ខាន់​នៃ​ការ​ច្នៃប្រឌិត​ឌីជីថល​ផង​ដែរ​។ “ការ​ច្នៃប្រឌិត​ឌីជីថល​គឺជា​ផ្នែក​សំខាន់​មួយ​ នៃ​សសរ​ស្តម្ភ​ទាំង​ 5 នៅក្នុង​ផែនការមេ​អាស៊ាន​តភ្ជាប់​ឆ្នាំ​ 2025​។ ចក្ខុវិស័យ​របស់​យើង​ គឺ​ដើម្បី​សម្រេច​បាន​នូវ​អាស៊ាន​ ដែល​មាន​ទំនាក់ទំនង​ និង​សមាហរណកម្ម​យ៉ាង​រលូន​ និង​ទូលំទូលាយ​។

    បច្ចុប្បន្ន​សមាគម​ធនាគារ​នៅ​កម្ពុជា​មាន​សមាជិក​ 65​ រួមមាន​៖ធនាគារពាណិជ្ជ​កម្ម​ ចំនួន44​ ធនាគារ​ឯកទេស​ចំនួន17និង​ការិយាល័យ​តំណាង​ចំនួន4​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​មួយ​។ នេះ​ជា​លើក​ទី1​ ហើយដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ធនាគារ​អាស៊ាន​ ដែល​ ដែល​តម្រូវ​ឱ្យ​ត្រូវ​ដាក់វេនគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ រៀងរាល់​រយៈពេល2​ ឆ្នាំ​ម្តង​រាល់​ប្រទេស​ ជាស​មា​ជិ​ក សហគមន៍​អាស៊ាន​ទាំងអស់​។

    សូម​បញ្ជាក់​ថា​ ឥណទាន​ក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ប្រហែល​ 22.4​%ដល់​ 27,7​ពាន់​លាន​ដុល្លារ​កាលពី​ចុង​ត្រីមាស​ទី​ 2 ឆ្នាំ2019​។ កម្ចី​សរុប​នៅក្នុង​វិស័យ​ធនាគារ​មាន​ចំនួន21,5​ ពាន់​លាន​ដុល្លារ​ ខណៈ​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ 6,2​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី2​ ឆ្នាំ​ 2019​។

    ទ្រព្យសកម្ម​សរុប​នៅក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង12.2​%កើនឡើង​ដល់​44,8​ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​ 2 ឆ្នាំ​ 2019​។ ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ (ការិយាល័យ​កណ្ដាល​ និង​សាខា​) បាន​កើនឡើង​ដល់​ 2,367​ ដោយ​មាន​ម៉ាស៊ីន​ ATM​ 2,228​ កន្លែង​ទូទាំង​ប្រទេស​។

    គិត​ត្រឹម​ត្រីមាស​ទី2​ ឆ្នាំ2019​ មាន​ធនាគារពាណិជ្ជ​45​ ធនាគារ​ឯកទេស​ 15​ គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​ទទួល​ប្រាក់កម្ចី​ 7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ 74​ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ 254​ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់16​។ នេះ​បើ​តាម​របាយការណ៍​ទិន្នន័យ​ធនាគារជាតិនៃកម្ពុជា​៕

  • ផលវិបាក​ ​3ធំៗ​នឹង​កើតឡើង​ ​បើ​ទម្លាប់​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​មុន​គេង​.​.​.​

    ផលវិបាក​ ​3ធំៗ​នឹង​កើតឡើង​ ​បើ​ទម្លាប់​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​មុន​គេង​.​.​.​

    មនុស្ស​ភាគច្រើន​ ​មុន​ពេល​គេង​ ​តែងតែ​យក​ទូរស័ព្ទ​មក​បើក​ ​Facebook​ ​ឬ​លេង​ហ្គេម​អ្វី​ផ្សេង​ៗ​ ​ដើម្បី​ជា​ការកម្សាន្ត​ ​ហើយ​ពេល​ពួកគេ​គេងលក់​ ​ទូរស័ព្ទ​នោះ​នឹង​ដាក់​នៅ​ក្បែរ​ខ្លួន​ជានិច្ច​។​ ​សួរ​ថា​ ​បើ​គេង​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​បែបនេះ​ ​តើ​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ​ឬទេ​?​ ​

    ​ខាងក្រោម​នេះ​ជា​ការដាស់តឿន​ ​3យ៉ាង​ ​ពី​អ្នកជំនាញ​ឯកទេស​នៅ​សហរដ្ឋអាមេរិក​ ​ដែល​អាច​អ្នក​កត់សម្គាល់​ទុក​ ​ដើម្បី​ចៀសវាង​ពី​ហានិភ័យ​។​

    ​1​ ​)​ ​ដាក់​ទូរស័ព្ទ​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​ ​មុននឹង​គេង​
    ​លោក​ ​Dr​.​ ​Walia​ ​បាន​លើកឡើង​ថា​ ​បើ​យើង​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​ ​ហើយ​បើ​នៅតែ​បន្ត​ទម្លាប់​បែបនេះ​ ​ពេល​អ្នក​ហៀបនឹង​គេង​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ​ខ្វះ​មិនបាន​។​ ​ចំណែក​ខួរក្បាល​របស់​អ្នក​ ​នៅតែ​បន្តដំណើរ​ការ​គិតគូរ​ ​ធ្វើការ​មិន​សម្រាក​ ​ជាហេតុ​ធ្វើឲ្យ​អ្នក​ចង់តែ​បន្ត​ចុច​វា​កាន់តែ​យូរ​ជាង​នេះ​ ​រហូតដល់​មាន​អារម្មណ៍​នឿយ​ខ្លាំង​ ​ទើប​លក់​ដោយ​មិនដឹង​ខ្លួន​តែម្តង​។​

    ​2​)​ ​ពន្លឺ​ពណ៌ខៀវ​ ​ចេញពី​អេក្រង់​ប៉ះពាល់​ដល់​ដំណើ​ការ​ប្រស្រីភ្នែក​ ​និង​សរីរាង្គ​ស្បែក​
    ​បច្ចុប្បន្ន​ ​នរណា​ក៏​ដូច​នរណា​ដែរ​ ​តែងតែ​ប្រើ​ទូរស័ព្ទ​ ​និង​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​មុន​ពេល​គេង​ ​ ​ប៉ុន្តែ​ប្រហែលជា​មិនដឹង​ថា​ ​រឿង​នោះ​ ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​នោះ​ទេ​។​ ​ការ​ដាក់​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន​ ​ធ្វើ​ឱ្យ​យើង​មិន​អាច​គេងលក់​ស្កប់​បានទេ​ ​អារម្មណ៍​របស់​យើង​នឹង​នៅតែ​ជាមួយ​ទូរស័ព្ទ​។​ ​ដូច្នេះ​សរីរាង្គ​មិន​អាច​ផលិត​មេឡានីន​បាន​គ្រប់គ្រាន់​ ​(​គេង​មិនបាន​ច្រើន​ម៉ោង​ ​ស្បែក​ចាប់ផ្តើម​ស្ងួត​)​ ​ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ​ម្ដង​បន្តិច​ៗ​ ​ដោយ​មិនដឹង​ខ្លួន​។​ ​ដល់ពេលណា​មួយ​ ​យើង​នឹងអាច​ឈាន​ដល់​ការ​កើត​ជំ​ងឺ​ផ្សេង​ៗ​បាន​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នោះ​ ​គឺ​ជំងឺមហារីក​តែម្ដង​។​ ​

    ​៣​)​ ​សារ​ដែល​លោត​នៅ​លើ​អេក្រង់​ ​ធ្វើ​ឱ្យ​អារម្មណ៍​មិន​ស្ងប់​ ​គេង​មិន​លក់​
    ​អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​ ​លេង​ ​Facebook​ ​បាន​ជួប​រឿងរ៉ាវ​គ្រប់យ៉ាង​ទាំង​សប្បាយចិត្ត​ ​ទាំង​ទុក្ខសោក​។​ ​ជាពិសេស​ ​បើ​មាន​លោត​សារ​ ​ឱ្យ​តាមដាន​ដំណឹង​អ្វីមួយ​ទៀតផង​នោះ​ ​អ្នក​នឹង​កាន់តែ​អារម្មណ៍​មិន​ស្ងប់​ ​និង​គេង​មិន​លក់​។​ ​
    ​ជាចុងក្រោយ​សម្រាប់​វិធី​ប្រើ​ទូរស័ព្ទ​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​គឺ​៖​ ​”​យើង​អាច​ប្រើ​ទូរស័ព្ទ​មុន​ចូលគេង​បាន​ ​ប៉ុន្តែ​បន្ទាប់ពី​នោះ​ត្រូវតែ​បិទ​វា​ចោល​ ​ហើយ​ដាក់​ឱ្យ​ឆ្ងាយ​ពី​កន្លែង​គេង​បន្តិច​(​ចម្ងាយ​ជិត​បំផុត​ ​60សង់ទីម៉ែត្រ​ ​ឬ​ ​6តឹក​ពី​ខ្លួន​)​ ​ពេល​យើង​ធ្វើ​ដូច្នេះ​អារម្មណ៍​យើង​នឹង​មិន​នៅ​ជាប់នឹង​ទូរស័ព្ទ​ទៀត​ទេ​ ​និង​ធ្វើ​ឱ្យ​យើង​អាច​គេងលក់​ស្រួល​បាន​”​៕

  • អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ពី​ពន្លឺ​ ​២​ ​រះ​ក្បែរ​ព្រះចន្ទ​ពេលយប់​ឡើង​ ​

    អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ពី​ពន្លឺ​ ​២​ ​រះ​ក្បែរ​ព្រះចន្ទ​ពេលយប់​ឡើង​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កើតមាន​ព្រឹត្តិ​ការណ៍​មួយ​យ៉ាង​ចម្លែក​ដោយសារ​មាន​ពន្លឺ​ ​២​ ​រះ​ឡើងជា​ខ្សែបន្ទាត់​ជាមួយ​ព្រះចន្ទ​ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​ ​

    ​អ្នក​វិទ្យាសាស្រ្ត​បាន​ប្រាប់​ថា​ ​ការពិត​ពន្លឺ​ទាំងពីរ​នេះ​គឺ​ពន្លឺះ​របស់​ភព​សុក្រ​ ​(​Venus​)​ ​និង​ភព​ព្រហស្បតិ៍​ ​(​Jupiter​)​ ​ប៉ុណ្ណោះ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះចន្ទ​នោះ​ឡើយ​។​ ​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

     

  • AFC​ ​CUP​ ​នឹង​ចាប់គូ​ប្រកួត​ ​នៅ​ថ្ងៃទី10​ ​ធ្នូ​ ​ខាងមុខនេះ​ ​ ​

    AFC​ ​CUP​ ​នឹង​ចាប់គូ​ប្រកួត​ ​នៅ​ថ្ងៃទី10​ ​ធ្នូ​ ​ខាងមុខនេះ​ ​ ​

    ​ការ​ចាប់គូ​វគ្គ​ជម្រុះ​ ​ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅកាន់​វគ្គ​ចែក​ពូល​ ​AFC​ ​CUP​ ​2020​ ​ខាងមុខនេះ​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី10​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​(​AFC​)​ ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​

    ​ការ​ចាប់គូ​ដើម្បី​ប្រកួត​គ្នា​នេះ​ ​នឹង​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​ជាទី​ស្នាក់​ការ​ធំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​នា​ថ្ងៃទី10​ ​ខែធ្នូ​ ​ឆ្នាំនេះ​ ​ដែល​ក្នុង​នោះ​ ​ក្រុម​ដែល​ត្រូវ​ចាប់គូ​ ​មាន​មក​ពី​ប្រទេស​ចំនួន6​ ​នៃ​តំបន់​អាស៊ាន​ដូចជា​ ​កម្ពុជា​ ​(​ជើងឯក​លី​ក​កំពូល​)​ ​ឡាវ​ ​(​ក្រុម​លេខ2​ ​លី​ក​កំពូល​)​ ​មីយ៉ាន់ម៉ា​ ​(​ក្រុម​លេខ2​ ​លី​ក​កំពូល​)​ ​ឥណ្ឌូ​នេ​ស៊ី​ ​(​ក្រុម​លេខ2លី​ក​កំពូល​)​ ​ប្រ៊ុយណេ​ ​(​ជើងឯក​លី​ក​កំពូល​)​ ​និង​ទីម័រខាងកើត​ ​(​ជើងឯក​លី​ក​កំពូល​)​។​

    ​ប្រសិនបើ​ក្រុម​ជើងឯក​ ​MCL​ ​2សម័យកាល​ឈ្នះ​នៅ​វគ្គ​ ​Play​-​Off​ ​នឹង​ឆ្លង​ទៅ​វគ្គ​ចែក​ពូល​ដែល​មាន​ក្លិប​ ​Ho​ ​Chi​ ​Minh​ ​City​,​ ​Than​ ​Quang​ ​Ninh​ ​(​វៀតណាម​)​,​ ​Ceres​-​Negros​,​ ​Kaya​-​IIloilo​ ​(​ហ្វីលីពីន​)​,​ ​Tampines​ ​Rovers​,​ ​Hougang​ ​United​ ​(​សិង្ហបុរី​)​,​ ​Bali​ ​United​ ​(​ឥណ្ឌូ​នេ​ស៊ី​)​,​ ​Shan​ ​United​ ​(​មីយ៉ាន់ម៉ា​)​ ​និង​ ​Lao​ ​Toyota​ ​(​ឡាវ​)​ ​នៅ​រង់ចាំ​រួចស្រេច​។​

  • Félix​ ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

    Félix​ ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

    ​ក្រោយ​បញ្ចប់​ការប្រកួត​កាលពីយប់មិញ​ ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Félix​ ​Dalmas​ ​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​ ​កូនក្រុម​របស់​លោក​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការប្រកួត​នេះ​ ​ហើយ​លោក​នៅតែ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ ​ដោយ​លោក​ជូនពរ​ឱ្យ​មីយ៉ាន់ម៉ា​ ​ក្លាយជា​គូប្រកួត​របស់​កម្ពុជា​ម្តង​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    ​គ្រូបង្វឹក​មី​យ៉ាន​ម៉ា​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​ការប្រកួត​ថា​ ​កីឡាករ​របស់​កម្ពុជា​ ​គឺ​ពិតជា​លេង​បាន​ល្អ​ ​ទាំង​បច្ចេកទេស​ ​និង​ការ​ស៊ុត​ ​តែ​ក្រុម​របស់​លោក​មានសំណាង​ជាង​ ​តែ​អ្វី​ដែល​លោក​ស្រឡាញ់​ចំពោះ​ការប្រកួត​នេះ​ ​គឺ​ទម្រង់​លេង​របស់​កម្ពុជា​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពីយប់មិញ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង1​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​៕​


  • ស្តាយ​កម្ពុជា​ ​លេង​បាន​ល្អ​ ​តែ​ភ្លាត់​ចាញ់​មីយ៉ាន់ម៉ា​ ​នៅ​ចុង​ម៉ោង​ ​

    ស្តាយ​កម្ពុជា​ ​លេង​បាន​ល្អ​ ​តែ​ភ្លាត់​ចាញ់​មីយ៉ាន់ម៉ា​ ​នៅ​ចុង​ម៉ោង​ ​

    ​កាលពីយប់មិញ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​ ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង1​។​

    ​ក្នុង​នោះ​កម្ពុជា​ ​បាន​បើក​ការ​នាំមុខ​ទៅលើ​ក្រុម​មីយ៉ាន់ម៉ា​ ​នៅ​នាទី​ទី22​ ​ខណៈ​ដែល​មីយ៉ាន់ម៉ា​ ​រកបាន​ ​1គ្រាប់​តាម​ស្មើ​នៅ​នាទី​ទី26​ ​ដោយ​រក្សា​លទ្ធផល​នេះ​បាន​រហូតដល់​នាទី​ទី៨៦​ ​ទើប​មីយ៉ាន់ម៉ា​ ​អាច​រក​គ្រាប់​បាល់​សំណាង​យកជ័យ​ជម្នះ​ ​លើ​ក្រុម​កម្ពុជា​បានសម្រេច​។​

    ​ជាមួយនឹង​លទ្ធផល​នេះ​ ​បាន​នាំ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ឡើង​ទៅ​ឈរ​លេខ1​ ​ពូល​ ​A​ ​ទទួល​បាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួចរាល់​ ​ខណៈ​ដែល​កម្ពុជា​ ​ម៉ាឡេស៊ី​ ​និង​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ត្រូវ​ដណ្តើម​គ្នា​ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ2​ ​ប្រចាំ​ពូល​ ​A​ ​នេះ​ជា​បន្ត​៕​



  • កម្ពុជា​ឈរ​លើ​លេខ8​ ​ក្នុងចំណោម​ ​11ប្រទេស​ ​ក្រោយ​ដណ្ដើម​បាន​មេដាយ​ ​9គ្រឿងក្នុង​ថ្ងៃ​ដំបូង​

    កម្ពុជា​ឈរ​លើ​លេខ8​ ​ក្នុងចំណោម​ ​11ប្រទេស​ ​ក្រោយ​ដណ្ដើម​បាន​មេដាយ​ ​9គ្រឿងក្នុង​ថ្ងៃ​ដំបូង​

    ក្រុមកីឡា​ករ​ ​កីឡាការិនី​ ​ជម្រើសជាតិ​កម្ពុជា​ ​បាន​ប្រកួត​ដណ្តើម​បាន​មេដាយ​ចំនួន​ ​9គ្រឿង​ហើយ​ ​ពី​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី2​ ​ខែវិច្ឆិកា​ ​ម្សិលមិញ​នេះ​ ​ក្រោយ​ការប្រកួត​ជា​ផ្លូវការ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី1​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​កន្លងមក​។​

    ​គិត​ត្រឹម​ពេល​បញ្ចប់​ថ្ងៃ​ដំបូង​នេះ​ ​ការប្រកួត​បាន​បញ្ចប់​ចំនួន​ ​46វិញ្​ញ​សា​ហើយ​ ​ដែល​ក្នុង​នោះ​កម្ពុជា​បាន​ទទួល​មេដាយ​ចំនួន​ ​9គ្រឿង​ហើយ​ ​ក្នុង​នោះ​មាន​ប្រាក់3​ ​និង​សំរិទ្ធ​ ​6គ្រឿង​ ​ឈរ​នៅ​លើ​ចំណាត់ថ្នាក់​លេខ៨​ ​ក្នុងចំណោម​ ​11ប្រទេស​ ​នៃ​តារាង​មេដាយ​ ​ដោយ​ឈរ​ពីលើ​មីយ៉ាន់ម៉ា​ ​ប្រ៊ុយយ​ណេ​ ​ឡាវ​ ​និង​ទី​ម័រ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​មាន​សង្ឃឹម​ដណ្តើម​បាន​មេដាយ​បន្ថែម​ក្នុង​វិញ្​ញ​សា​ជាច្រើន​ទៀត​ ​ព្រោះ​លើក​នេះ​កម្ពុជា​ ​មាន​កីឡាករ​ ​និងកីឡា​ការិនី​ ​ចំនួន​ដល់ទៅ​ជាង​ ​500នាក់​ឯណោះ​ ​ខណៈ​ដែល​រាល់​លើក​ ​កម្ពុជា​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ប្រកួត​ត្រឹមតែ​ជាង​ ​200នាក់​តែប៉ុណ្ណោះ​៕​


  • កម្ពុជា​ត្រឡប់​មកលេង​ពាន​ ​AFC​ ​U19​ ​សាជាថ្មី​ ​ក្រោយ​ខកខាន​អស់​ជិត​ ​5ទសវត្សរ៍​

    កម្ពុជា​ត្រឡប់​មកលេង​ពាន​ ​AFC​ ​U19​ ​សាជាថ្មី​ ​ក្រោយ​ខកខាន​អស់​ជិត​ ​5ទសវត្សរ៍​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​កម្ពុជា​ ​បាន​ជាប់​ទៅលេង​ក្នុង​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ប្រចាំ​ទ្វីបអាស៊ី​ ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​អ៊ូបេគីស្ថាន​ ​នៅក្នុង​ឆ្នាំក្រោយ​ ​2020ខាងមុខនេះ​ ​ក្រោយ​ការប្រកួត​នៃ​ពូល​ ​A​ ​ឯណោះ​បាន​បញ្ចប់​។​

    ​ក្នុង​ពូល​ ​A​ ​ក្រុម​ដែល​មាន​សង្ឃឹម​បាន​ឡើង​ចំនួន​ ​2ក្រុម​គឺ​ ​គូ​វេ​ត​ ​បាន​ត្រឹម​ស្មើ​ ​ប៉ាឡេស្ទីន​ ​ក្នុង​លទ្ធផល​ ​3ទល់នឹង3​ ​នឹង​បាន​ដឹកដៃ​គ្នា​ធ្លាក់​ពី​វគ្គ​ជម្រុះ​នេះ​ជាមួយគ្នា​។​ ​នេះ​គឺជា​លើក​ទី4​ ​របស់​ក្រុម​យុវជន​កម្ពុជា​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ដែល​នឹង​បាន​ឡើង​មកលេង​ក្នុង​ពាន​នេះ​ ​ដោយ​ធ្លាប់​បាន​លេង​ក្នុង​ពាន​នេះ​កាលពី​ឆ្នាំ1963​,​ ​1972​,​ ​1974​ ​និង​ឆ្នាំ2020​ ​ខាងមុខនេះ​ ​ដែល​នេះ​គឺជា​ការ​វិលត្រឡប់​មកវិញ​ក្នុងរយៈពេល​ជិត​ ​50ឆ្នាំ​។​

    ​គួរ​បញ្ជាក់​ថា​ ​ពានរង្វាន់​ ​AFC​ ​U19​ ​Championship​ ​ប្រចាំឆ្នាំ2020​ ​ខាងមុខនេះ​ ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី14​ ​ដល់31​ ​តុលា​ ​ឆ្នាំ2020​ ​ខាងមុខនេះ​៕​