Category: សង្គម និងសេដ្ឋកិច្ច

  • ចិន ​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត តែ​សុខចិត្ត​​បើក​លើ​ដីស្ថាន​ព្រះចន្ទ​យឺតៗ

    ចិន ​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត តែ​សុខចិត្ត​​បើក​លើ​ដីស្ថាន​ព្រះចន្ទ​យឺតៗ

    យាន​​រ៉ូបូត Yutu-2 នៃបេសកកម្ម Chang’e-4 បាន​បើកបរ​នៅ​លើផ្ទៃដី​ផ្នែកម្ខាង​ទៀត​នៃ​ពិភពស្ថានព្រះចន្ទ (ផ្នែកតំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) បាន​ចម្ងាយ​ជាង​ 345ម៉ែត្រហើយ ក្នុងរយៈពេល​ជិត 1ឆ្នាំមកនេះ។ នេះបើតាម​ការ​បញ្ជាក់​របស់រដ្ឋបាល​អវកាសជាតិចិន (CNSA) កាលពី​ថ្ងៃទី4 ខែធ្នូ ឆ្នាំ2019។

    ការ​ចុះចត​យាន​ Yutu-2 លើផ្ទៃដីស្ថានព្រះចន្ទ​កាលពី​ថ្ងៃទី​3 ខែ​មករា ឆ្នាំ​2019 កន្លងមកនេះ គឺដើម្បី​រុករករ៉ែ និង​សិក្សាពី​រចនាសម្ព័ន្ធ​ និងគំរូនានា។

    ប្រភពពី CNSA បានពន្យល់ថា ​ការបើកបរបាន​ត្រឹមចម្ងាយប៉ុណ្ណឹង គឺដោយសារតែ​ភូមិសាស្រ្តនៅលើពិភពនោះមានភាព​ស្មុគស្មាញ ស្ថានភាពដីរដិបរដុប និងមានរណ្តៅទៀតផង ដូច្នេះទើបវិស្វករ​អវកាសចិន បាន​កំណត់ផ្លូវបើករបស់យានអវកាសមួយនេះ ដើម្បី​ធានាសុវត្ថិភាព ពោលគឺមានន័យថា សុខចិត្តយឺត តែមិនមានបញ្ហា៕

  • សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បញ្ចេញ​ថវិកា​ចំនួន​ ​50លាន​ដុល្លារ​ ​ជួយ​បញ្ហា​ស្រូវ​អង្ករ​

    សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បញ្ចេញ​ថវិកា​ចំនួន​ ​50លាន​ដុល្លារ​ ​ជួយ​បញ្ហា​ស្រូវ​អង្ករ​

    ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន​ ​ប្រជាកសិករ​ ​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​អ្នក​ប្រមូល​ទិញ​ស្រូវ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​បញ្ចេញ​ថវិកា​បន្ថែមចំនួន​ ​50លាន​ដុល្លារ​ ​និង​បាន​ប្រែក្លាយ​ ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​»​ ​ទៅជា​ ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​និង​កសិកម្ម​»​ ​សម្រាប់​បម្រើ​វិស័យ​កសិកម្ម​។​ ​ជាពិសេស​ ​គឺ​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​តម្លៃ​ ​និង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ ​ហើយ​ស្តុក​ទុក​កិន​កែច្នៃ​ ​និង​នាំចេញ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​»​ ​កាលពី​ថ្ងៃទី5​ ​ខែធ្នូ​ ​ឆ្នាំ2019នេះ​។​

    ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នឹង​មាន​ចំណាត់ថ្នាក់​ ​ជា​ធនាគារពាណិជ្ជ​ ​ហើយ​ទុន​នេះ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បាន​ ​ចាប់ពី​ថ្ងៃទី9​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នេះ​តទៅ​។​

    ​ជាមួយគ្នា​នេះ​ ​ក្រុមការងារ​ក្នុង​ក្របខ័ណ្ឌ​ ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដើម្បី​តាមដាន​ ​និង​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​ ​បាន​ធ្វើការ​ប្រជុំ​ជា​លក្ខណៈ​អន្តរក្រសួង​ ​ដើម្បី​ដោះ​ ​ស្រាយ​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​ ​កាលពី​ថ្ងៃទី6​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​រួចហើយ​។​
    ​«​ធនាគារ​អភិវឌ្ឍន៍​ជនបទ​»​ ​សូម​ប្រកាស​ជូន​ ​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​អ្នក​ប្រមូល​ទិញ​ស្រូវ​ ​សូម​បន្ត​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមស្រប​ ​សម្រាប់​ស្តុក​ទុក​ធ្វើជា​វត្ថុ​ធានា​បំណុល​ ​ដើម្បី​ទទួល​បាន​ឥណទាន​ស្របតាម​លក្ខខណ្ឌ​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​៕​



  • អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញថ្មី​ ​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ2023​

    អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញថ្មី​ ​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ2023​

    ​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​(​OCIC​)​ ​បាន​បញ្ជាក់​អំពី​ដំណើរការ​នៃ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ​ដែល​ស្ថិតនៅ​លើទឹក​ដី​ខេត្តកណ្តាល​ ​និង​ខេត្តតាកែវ​ថា​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​នេះ​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ2023​ ​ខាងមុខ​។​ ​

    ​ ​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​បែបនេះ​នៅក្នុង​ពិធី​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​លើក​ទី8​ ​របស់​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​និង​ពិធីសម្ពោធ​បើក​ការ​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្ដរ​ជាតិ​ ​ឆ្នាំ2019​ ​កាលពី​ព្រឹក​ថ្ងៃទី5​ ​ខែធ្នូ​ ​ឆ្នាំ2019​។​

    ​ ​អ្នកឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖​«​ទាក់ទង​នឹង​ដំណើរការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ថា​ ​មានការ​វិវឌ្ឍ​ដល់ណា​ហើយ​នោះ​ ​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​ឥឡូវ​យើង​កំពុង​បុក​គ្រឹះ​សំ​ខាន់​ៗ​ ​ជាការល្អ​ ​យើង​មិនសូវ​មាន​ឧបសគ្គ​ប៉ុន្មាន​ពី​ប្រជាជន​ជា​ម្ចាស់ដី​ ​ហើយ​ខ្ញុំ​ជឿ​ថា​ ​បើសិនជា​យើង​ពុំសូវ​មាន​ឧបសគ្គ​ខាង​ប្រមូល​ដីធ្លី​ទេ​ ​គឺ​យើង​នឹងអាច​រួច​នៅ2023​»​។​
    ​ ​សូម​រំឭក​ថា​ ​គ​ម្រោ​ង​ព្រលា​នយន្​ត​ហោះ​ភ្នំពេញថ្មី​នេះ​ ​ត្រូវ​បាន​ប្រកាស​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ​លី​ ​ខឺ​ឈាង​ ​មក​កម្ពុជា​កាលពី​ខែមករា​ ​ឆ្នាំ2018​។​ ​ពេលនោះ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ​ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុនOCIC​ ​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​និង​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​។​

    ​ ​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​ព្រលា​នយន្​ត​ហោះ​ថ្មីនេះ​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ ​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ​2,600ហិ​ក​តា​ ​ដែល​ជា​ដី​ស្ថិតនៅ​ក្នុង​ក្រុង​តាខ្មៅ​ ​និង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្តកណ្តាល​ ​ហើយ​អាច​ប៉ះ​ដល់​តំបន់​មួយចំនួន​ក្នុង​ស្រុក​បាទី​ ​ខេត្តតាកែវ​ផង​ដែរ​។​

    ​ ​ដើម្បី​សាង​សង់​ព្រលា​នយន្​ត​ហោះ​ថ្មីនេះ​ ​រាជរដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​ ​OCIC​ ​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ត្រូវ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ ​ដែល​មានឈ្មោះ​ថា​ ​«​ក្រុមហ៊ុន​ ​ខេម​បូ​ឌា​ ​អ៊ែរ​ផត​ ​អ៊ិ​នវេ​សមិន​ ​(​Cambodia​ ​Airport​ ​Investment​)​»​ ​ដែល​រាជរដ្ឋាភិបាល​កាន់កាប់​ភាគហ៊ុន​ ​10​%​ ​និង​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​កាន់កាប់​ភាគហ៊ុន​ ​90​%​ ​ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន​ ​1,500លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ទឹកប្រាក់​ ​1,100លាន​ដុល្លារ​ ​ជា​កម្ចី​ពី​ធនាគារ​បរទេស​ ​និង​ ​280លាន​ដុល្លារ​ជា​របស់​ក្រុម​ ​OCIC​ ​និង​ ​280លាន​ដុល្លារ​ទៀត​ ​ជាដើម​ទុន​ចុះបញ្ជី​។​

    ​ ​ព្រលា​នយន្​ត​ហោះ​ភ្នំពេញថ្មី​នេះ​ ​ក្រុមហ៊ុន​វិនិយោគ​មាន​មហិច្ឆតា​អភិវឌ្ឍន៍​ជា​ព្រលា​នយន្​ត​ហោះ​ធំ​ ​និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី​ ​និង​ទំនើប​ជាង​ព្រលា​នយន្​ត​ហោះ​សុវណ្ណភូមិ​ ​របស់​ថៃ​ ​និង​ព្រលា​នយន្​ត​ហោះ​របស់​ប្រទេស​សិង្ហបុរី​ទៀតផង​។​

    ​ ​សូម​បញ្ជាក់​ថា​ ​ព្រលា​នយន្​ត​ហោះ​ភ្នំពេញថ្មី​ជា​ប្រភេទ​ ​4F​ ​គឺ​ប្រភេទ​ព្រលា​នយន្​ត​ហោះ​ធំ​ ​ដែល​អាច​នឹង​ស្រូប​យក​ ​និង​ទទួល​បានការ​ហោះហើរ​ពី​ប្រទេស​ឆ្ងាយ​ៗ​ ​ឆ្លង​ទ្វីប​ដែល​អាច​ឱ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស​ ​រហូតដល់​ ​Airbus​ ​A380​-​800​ ​និង​យន្តហោះ​ ​Boeing​ ​747​-​800​ ​ក៏អាច​ចុះចត​បាន​ដែរ​៕​

  • អស្ចារ្យ​!​ ​ប៉េតង់​កម្ពុជា​ ​រក​មេដាយមាស​ទី2​ ​ជូន​ជាតិ​បាន​ហើយ​!​

    អស្ចារ្យ​!​ ​ប៉េតង់​កម្ពុជា​ ​រក​មេដាយមាស​ទី2​ ​ជូន​ជាតិ​បាន​ហើយ​!​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កម្ពុជា​រកបាន​មេដាយមាស​ ​1គ្រឿង​ទៀតហើយ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ដោយក្រុម​កីឡាការិនី​ប៉េតង់​កម្ពុជា​ ​ស្រ៊ា​ង​ ​សុ​រ៉ា​ ​ឃីម​ ​,​ ​ឃួន​ ​យ៉ា​ ​រី​ ​,​ ​ដួង​ ​ឌី​ ​ណា​ ​និង​វង​ ​ចន្ថា​ ​ក្រោយ​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី​ ​លើ​វិញ្ញាសា​ ​3ទល់3​ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​

    ​ខាងក្រោម​នេះ​ ​ជា​លទ្ធផល​ដែល​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​ធ្វើ​បាន​ ​មុននឹង​បាន​ទទួល​មេដាយមាស​.​.​.​

    ​ ​វគ្គ​ជម្រុះ​៖​ ​ឈ្នះ​ ​ម៉ាឡេស៊ី​ ​(​Senin​ ​Nurashimah​,​ ​Musa​ ​Nur​ ​Farah​ ​Hana​,​ ​Edie​ ​Sufiqriyani​)​ ​ក្នុង​ពិន្ទុ​ ​13​-​10​។​ ​ឈ្នះ​ ​ឥណ្ឌូ​នេ​ស៊ី​ ​(​Wahyuni​ ​Mirda​,​ ​Febriyanti​ ​Sephia​,​ ​Soimah​)​ក្នុង​ពិន្ទុ​ ​13​-​1​។​ ​ឈ្នះ​ ​ហ្វីលីពីន​ ​(​Orola​ ​Alejandra​,​ ​Dionicio​ ​Arnett​ ​និង​ ​Leonardo​ ​Honeylyn​)​ក្នុង​ពិន្ទុ​ ​13​-​5​

    ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​៖​ ​ឈ្នះ​ ​ឡាវ​ ​(​Souksavat​ ​Khuon​,​ ​Souliya​ ​Manivanh​ ​និង​ ​Thepphakan​ ​Bovilak​)​ក្នុង​ពិន្ទុ​ ​13​-​9​

    ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ឈ្នះ​ម៉ាឡេស៊ី​ ​13​-​4​៕​

    ​ការ​ដណ្តើម​បាន​មេដាយមាស​ ​1គ្រឿង​បន្ថែម​ទៀត​នេះ​ ​នឹង​នាំ​កម្ពុជា​ឱ្យ​ឡើង​មកដល់​ចំណាត់ថ្នាក់​លេខ7​ ​ចំណោម​ ​11ប្រទេស​នៃ​តំបន់​អាស៊ាន​ ​ក្នុង​តារាង​ចំណាត់ថ្នាក់​ស៊ី​ហ្គេម​សាជាថ្មី​ ​ដោយ​នៅ​ពីលើ​ ​មីយ៉ាន់ម៉ា​ ​ឡាវ​ ​ប្រ៊ុយណេ​ ​និង​ទីម័រខាងកើត​៕​

  • កំពូល Miss Grand អន្ដរជាតិ២រូប មកកម្ពុជាចូលរួមសកម្មភាពសប្បុរសធម៌ដើម្បីគន្ធបុប្ផា

    កំពូល Miss Grand អន្ដរជាតិ២រូប មកកម្ពុជាចូលរួមសកម្មភាពសប្បុរសធម៌ដើម្បីគន្ធបុប្ផា

    នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ នេះ បវរកញ្ញា Miss Grand អន្ដរជាតិចំនួន២រូប បានធ្វើដំណើរមកកម្ពុជាជាលើកដំបូង ក្នុងការចូលរួមធ្វើសកម្មភាពសប្បុរសធម៌ដើម្បីបរិច្ចាគជួយដល់មន្ទីរគន្ធបុប្ផា ក្រោមការទទួលយ៉ាងកក់ក្ដៅពីសំណាក់ផលិតកម្មមហាហង្ស។

    លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ ២០២០នេះ មហាហង្សជាអ្នកទទួលសិទ្ធិផ្ដាច់មុខ ក្នុងការរៀបចំការប្រកួត Miss Grand Cambodia ដើម្បីជ្រើសរើសបេក្ខភាពបវរកញ្ញាម្នាក់តំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្ដរជាតិ។ ហើយក្នុងដំណើររបស់បវរកញ្ញាទាំង២រូបរួមមានចំណាត់ថ្នាក់លេខ១ វេណេហ្សូអេឡា និងកញ្ញាឯកថៃ ចំណាត់ថ្នាក់លេខ៣ មហាហង្សក៏ជាអ្នកទទួលស្វាគមន៍ដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍ជាច្រើនកន្លែងដូចជា ព្រះបរមរាជវាំង សារមន្ទីរ និង គុកទួលស្លែងជាដើម ហើយនឹងវិលត្រឡប់ទៅវិញនៅថ្ងៃទី ១០ ខែធ្នូផងដែរ។

    សូមជម្រាបថា កំពូលបវរកញ្ញាអន្ដរជាតិទាំង២រូបនេះ គ្រោងប្រកាសធ្វើសកម្មភាពសប្បុរសធម៌ជាមួយផលិតកម្មមហាហង្សនៅថ្ងៃទី ៩ ធ្នូ នេះហើយ៕

  • វិធី​ 7យ៉ាង​សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

    វិធី​ 7យ៉ាង​សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

    វិធី​មើលថែ​ទាំ​ខ្លួន​ក្នុងអំឡុងពេល​មានគភ៌​របស់​ស្ត្រី​ មានផល​ដល់​ភាព​ឆ្លាត​វាងវៃ​ខាង​សតិបញ្ញា​របស់​កូនតូច​នៅក្នុង​គភ៌​… ខាង​ក្រោម​នេះ​ គឺជា​វិធី​ 7យ៉ាង​ក្នុង​ការ​សាង​ភាព​ឆ្លាតវៃ​ដល់​កូនតូច​ដែល​នៅក្នុង​ផ្ទៃ​។ តើមាន​អ្វីខ្លះ​នោះ​ សូម​តាមដាន​ដូចតទៅ​ ។

    1. ធ្វើ​អារម្មណ៍​ឱ្យ​ល្អជា​និច្ច​ : ដើម្បី​ឱ្យ​រាងកាយ​បាន​បញ្ចេញ​សារធាតុ​នៃ​សេចក្តី​សុខ​ចេញ​មក​ និង​បញ្ជូន​បន្ត​ទៅដល់​កូន​ ដែល​នឹង​ធ្វើ​ឱ្យ​កូន​មាន​វិវឌ្ឍនាការ​ដែល​ល្អ​ទាំង​ខួរក្បាល​(IQ​) និង​អារម្មណ៍​(EQ​) តែបើ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ ធុញថប់​ខឹង​ច្រើន​វិញ​នោះ​ រាងកាយ​អ្នក​ម្តាយ​នឹង​បញ្ចេញ​សារធាតុ​ អា​ឌ្រី​ណា​លីន​ ជំនួស​វិញ​ ដែល​វា​នឹង​ហុច​ផល​ដល់​កូន​នៅពេល​កើត​មក​ ក្លាយជា​ក្មេង​ងង៉ក់​ រករឿង​ច្រើន​ ពិបាក​ចិញ្ចឹម​និង​មាន​វិវឌ្ឍនាការ​ខាង​រាងកាយ​ និង​ចិត្តគំនិត​យឺត​។

    2. ទទួលទាន​អាហារ​ឱ្យ​បាន​សមរម្យ​ : ជាពិសេស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​មិន​កក​ ដូចជា​ DHA​ , AA​ និង​ ARA​ ដែល​មាន​ច្រើន​នៅក្នុង​សាច់​ត្រី​សមុទ្រ​ផ្សេង​ៗ ដែល​ទាំង​អស់នោះ​ជា​អង្គ​ប្រកប​ដ៏​សំខាន់​មួយ​របស់​សាច់​ខួរក្បាល​របស់​កូន​ដល់ទៅ​ 60​%។

    3. ហាត់ប្រាណ​ : ពេល​អ្នកមាន​គភ៌​ហាត់ប្រាណ​ កូន​នៅក្នុង​ផ្ទៃ​ក៏​នឹង​ធ្វើ​ចលនា​តាម​ចង្វាក់​ការហាត់ប្រាណ​របស់​អ្នកម្តាយ​ដែរ​ ហើយ​ការ​ធ្វើ​ចលនា​នេះ​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​របស់​កូន​ឱ្យ​វិវឌ្ឍ​បាន​កាន់តែ​ល្អ​ឡើង​។

    4. អង្អែល​ក្បាលពោះ​ : នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​សរសៃប្រសាទ​ និង​ខួរក្បាល​ផ្នែក​ទទួលដឹង​ពី​អារម្មណ៍​របស់​កូន​ឱ្យ​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​។ អាច​ធ្វើ​បាន​ដោយ​ទិច​និ​កងាយ​ៗ គឺ​ចូរ​អ្នកម្តាយ​អង្អែល​ក្បាលពោះ​ជា​រាង​រង្វង់​មូល​ ទៅមក​ពី​ខាងណា​មុន​ក៏បាន​ដែរ​។

    5. និយាយលេង​ជាមួយ​កូន​ឱ្យ​បាន​ញឹកញាប់​ : ប្រព័ន្ធ​ប្រសាទ​ការ​ស្តាប់​របស់​កូន​នឹង​ចាប់ផ្តើម​ធ្វើការ​នៅ​ពេល​ដែល​គភ៌​របស់​អ្នកម្តាយ​មាន​អាយុ​បាន​ប្រមាណ​ជា5ខែ​។ ការ​និយាយលេង​ជាមួយ​កូន​ដោយ​សំឡេង​ដ៏​ទន់ភ្លន់​ ដោយ​ពាក្យ​សម្ដី​ប្រយោគ​ដដែល​ៗ នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​និង​ខួរក្បាល​ ដែល​គ្រប់គ្រង​ការ​ស្ដាប់ឮ​របស់​កូន​ វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ស្ដាប់ឮ​ក្រោយពេល​ប្រសូត​ចេញ​មក​ហើយ​ទៀតផង​។

    6. ស្តាប់​បទភ្លេង​ពីរោះ​ សប្បាយ​ៗ : មិន​ថា​អ្នកម្តាយ​ស្តាប់​បទភ្លេង​អ្វីក៏ដោយ​កូនតូច​ក៏​នឹង​បាន​ស្តាប់​តាម​នោះ​ដែរ​ បើ​រឹតតែ​ជា​បទភ្លេង​ពីរោះ​បែប​សប្បាយ​ៗ ឬបទ​ភ្លេង​ក្លា​សស៊ិ​កផង​នោះ​ នឹង​រឹតតែ​ជួយ​ជំរុញ​ឱ្យ​បណ្តាញ​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ស្តាប់​ឮរបស់​កូនតូច​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ ហើយ​នៅពេល​ដែល​កូន​ប្រសូត​ចេញ​មក​នឹង​មាន​សមត្ថភាព​ក្នុង​ការ​រៀង​លំដាប់​ការ​គិត​នៅក្នុង​ខួរក្បាល​បាន​ល្អ​ មាន​អារម្មណ៍​ធូរស្រាល​ល្អ​ និង​ចងចាំ​រឿង​រ៉ាវ​ផ្សេង​ៗបាន​ល្អ​ទៀតផង​។

    7. បញ្ចាំង​ភ្លើង​ចំក្បាល​ពោះ​ : នៅពេល​ដែល​គភ៌​អ្នកម្តាយ​មាន​អាយុ​បាន​7ខែ​ កូនតូច​ក្នុង​ផ្ទៃ​អាច​ប្រិច​ភ្នែក​បាន​ហើយ​។ ការ​បញ្ចាំង​ភ្លើង​ចំ​ក្បាលពោះ​នឹង​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាល​ និង​សរសៃប្រសាទ​ផ្នែក​ទទួល​រូបភាព​ និង​ការ​មើលឃើញ​របស់​កូនតូច​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​បើកភ្នែក​មើល​ឃើញ​ក្រោយពេល​កើត​ចេញ​មក​៕

  • ទង្វើ​អាក្រក់​ទាំង​ 8 កំពុង​បំផ្លាញ​ខួរក្បាល​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​

    ទង្វើ​អាក្រក់​ទាំង​ 8 កំពុង​បំផ្លាញ​ខួរក្បាល​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​

    ខួរក្បាល​ ជា​អវយវៈ​មួយ​ផ្នែក​ដែល​សំខាន់​ចំពោះ​រាងកាយ​ខ្លាំង​ណាស់​ ព្រោះថា​ក្រៅពី​ខួរក្បាល​ពេញ​ទៅ​ដោយ​ខ្សែ​សរសៃប្រសាទ​ដែល​មាន​ភាព​ស្មុគស្មាញ​រាប់​លាន​សរសៃ​ហើយ​ បើ​ខួរក្បាល​ធ្វើការ​ខុសប្រក្រតី​ នឹង​ហុច​ផល​ប៉ះពាល់​ទៅដល់​អវយវៈ​ផ្នែក​ផ្សេង​ៗក្នុង​រាងកាយ​ និង​មិន​អាច​រក​ខួរក្បាល​ថ្មី​មក​ផ្លាស់ប្ដូរ​បាន​ឡើយ​។

    ខួរក្បាល​ អាច​រាប់​បាន​ថា​ជា​អវយវៈ​ដ៏​សំខាន់​របស់​រាងកាយ​ ដោយមាន​តួនាទី​ជា​មជ្ឈមណ្ឌល​កណ្ដាល​គ្រប់គ្រង​កម្ម​វិ​ធី​ផ្សេង​ៗដែល​កើតឡើង​ក្នុង​រាងកាយ​មនុស្ស​ មិនថា​តែ​ការ​លោត​របស់​បេះដូង​ ការ​ធ្វើ​ចល​នា​ផ្សេង​ៗ ឬការដកដង្ហើម​ជាដើម​ ដោយ​ខួរក្បាល​នឹង​គ្រប់គ្រង​ និង​បញ្ជា​រាងកាយ​ឱ្យធ្វើ​ការ​តាម​ការ​គិត​ ដើម្បី​ឱ្យ​មនុស្ស​អាច​បំពេញការងារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​យ៉ាង​ប្រក្រតី​។ ខួរក្បាល​ធ្វើការងារ​គ្រប់ពេលវេលា​ ដូច្នេះ​ហើយ​ទើប​ការ​យកចិត្ត​ទុកដាក់​លើ​ទង្វើ​ដែល​គួរ​ប្រតិបត្តិ​ ដើម្បី​ឱ្យ​ខួរក្បាល​ធ្វើការ​បាន​ល្អ​ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ផ្ដល់​ភាព​សំខាន់​ ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ខួរក្បាល​ និង​ចៀសវាង​ពី​ទង្វើ​អា​ក្រ​ក់ៗ​ដែល​អាច​បំផ្លាញ​ដល់​ខួរក្បាល​បាន​ដូចជា​៖

    1. មិន​បរិភោគ​អាហារ​ពេលព្រឹក​
    ការ​មិន​បរិភោគ​អាហារ​ពេលព្រឹក​ គឺជា​ទង្វើ​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​ខួរក្បាល​។ ការ​ផ្ដល់​ផល​អាក្រក់​របស់​វា​ ធំ​បំផុត​ គឺ​ធ្វើ​ឱ្យ​កម្រិត​ឈាម​ក្នុង​ខួរក្បាល​ថយ​ចុះ​ ហើយ​ជាមួយគ្នា​នេះ​ដែរ​ វា​ក៏​ជំរុញ​ឱ្យ​សារជាតិ​អាហារ​មិន​អាច​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​គ្រប់គ្រាន់​ទៀតផង​។ ទង្វើ​នេះ​ បើ​មាន​ញឹកញាប់​ និង​មាន​រយៈពេល​យូរ​ វា​នឹង​បង្ក​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ​តែម្ដង​។ អ្នក​ដែល​មិនសូវ​បរិភោគ​អាហារ​ពេលព្រឹក​ អ្នក​អាច​ប្រឈម​ជាមួយ​បញ្ហា​ជាតិ​ស្ករ​ថយ​ចុះ​បាន​។

    2. ជក់បារី​
    ថ្នាំជក់​មិនគ្រាន់​តែ​បង្ក​ឱ្យ​មាន​ជំងឺមហារីក​នោះ​ទេ​ តែ​វា​ក៏​ធ្វើ​ឱ្យ​ខូច​បេះដូង​ និង​ខួរក្បាល​ផង​ដែរ​។ ការ​ជក់បារី​ គឺជា​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ដូចជា​ កាបូន​ម៉ូណូ​ស៊ី​ត ដែល​ជំនួស​អុក​ស៊ី​ហ្សែ៊​ននៅ​ក្នុង​ឈាម​ ដោយហេតុនេះ​នឹង​កាត់បន្ថយ​អុក​ស៊ី​ហ្សែ៊ន​សម្រាប់​សាច់ដុំ​បេះដូង​។ ផ្សែង​បារី​ដែល​ចេញ​មក​ខាងក្រៅ​ គឺ​មាន​ផ្ទុក​នូវ​សារធាតុគីមី​ជាច្រើន​ប្រភេទ​រួមមាន​ ជាតិ​ជ័រ​ និង​សារ​ធា​តុ​ផ្សេង​ៗទៀត​ ដែល​ធ្វើ​ឱ្យ​ស្វិត​សរសៃ​ឈាម​ធំ​ និង​បំផ្លាញ​សរសៃឈាម​ ហើយ​សារធាតុ​នីកូទីន​ ដែល​ត្រូវ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​ខ្លាំង​នៃ​ចង្វាក់​បេះដូង​ និង​សម្ពាធ​ឈាម​ដែល​រត់​ទៅ​ចញ្ចឹម​ខួរក្បាល​។ វា​បង្ក​ឱ្យ​មានការ​ស្វិត​ស្រពោន​នៃ​កោសិកា​ខួរក្បាល​ និង​នាំទៅ​ដល់​ជំងឺ​ម្យ៉ាង​ហៅថា​ Alazheimer​ Disease​។

    3. ការ​បរិភោគ​អាហារ​ច្រើនជ្រុល​
    ការ​បរិភោគ​អាហារ​ហួស​ចំណុះ​ និង​ច្រើន​ជ្រុល​ វា​នឹង​បង្ក​ឱ្យ​សរសៃឈាមក្រហម​ក្នុង​ខួរក្បាល​ឡើង​រឹង​ ដែល​ជា​អាការ​សំខាន់​បង្ក​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ​យ៉ាង​ឆាប់រហ័ស​។

    4. ធ្វើការ​ច្រើន​ម៉ោង​នៅក្នុង​រយៈពេល​តែមួយ​
    ការ​ធ្វើការងារ​ច្រើន​ម៉ោង​ពេក​ ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ខ្សោយបេះដូង​ គាំងបេះដូង​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ យោង​តាម​របាយការណ៍​សិក្សា​នៃ​សាកល​វិទ្យាល័យ​ឡុងដ៍​ដុន​ ក៏បាន​ឱ្យ​ដឹង​ថា​ ការ​ធ្វើការងារ​ច្រើន​ជាង11ម៉ោង​ក្នុង​មួយថ្ងៃ​ បង្កើន​ហានិភ័យ​នៃ​ជំងឺបេះដូង​ដល់ទៅ67​% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​ធ្វើការ7​-8ម៉ោង​ក្នុង​មួយថ្ងៃ​។

    5. ទទួលទានទឹក​មិន​គ្រប់គ្រាន់​
    រាងកាយ​របស់​យើង​មិន​អាច​រស់នៅ​ដោយ​គ្មាន​ទឹកបាន​នោះ​ទេ​ ប៉ុន្តែ​ប្រសិន​បើ​អ្នកទទួល​ទាន​ច្រើនហួស​ហេតុ​ពេក​ ឬតិច​ពេក​ក៏​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដែរ​។ ការ​ទទួលទាន​ទឹក​តិច​ហួស​ បាន​ធ្វើ​ឱ្យ​តម្រងនោម​បញ្ចេញ​សារធាតុ​សូដ្យូម​នៅក្នុង​ឈាម​អតុល្យភាព​ ដែល​អាច​បណ្តោល​ឱ្យ​ខូច​ខួរក្បាល​ និង​រាងកាយ​។ ប្រសិនបើ​កោសិកា​ខួរក្បាល​បន្ត​រីក​ធំ​ ហើយ​សម្ពាធ​នៅក្នុង​ខួរក្បាល​នៅតែ​បន្ត​កើនឡើង​ វា​អា​ចប​ណ្តោល​ឱ្យ​ខូច​ខួរក្បាល​ សន្លប់​ ឬស្លាប់​បាន​។ ខ្សោះ​ជាតិ​ទឹក​បន្ត​លើស​ខ្លាំងពេក​ក្នុងរយៈពេល10ម៉ោង​ អាច​បណ្តោល​ឱ្យ​អ្នក​ស្លាប់​បាន​។

    6. គេង​មិន​គ្រប់គ្រាន់​
    បើ​គេ​មិន​គ្រប់​ ហើយ​ចាំ​គេង​បង្គ្រប់​វិញ​នោះ​ គឺ​មិន​អាច​ប៉ះប៉ូវ​ការបំផ្លាញ​ខួរក្បាល​បាន​នោះ​ទេ​។ នៅពេល​ដែល​ខួរក្បាល​មិនបាន​ទទួលការ​គេង​គ្រប់គ្រាន់​ បើ​មានដំណើរ​ការ​មួយ​បាន​ចាប់ផ្ដើម​នៅក្នុង​ខួរក្បាល​នោះ​ បានន័យ​ថា​វា​បាន​ធ្វើការ​ហួសពី​សមត្ថភាព​របស់​អ្នក​ហើយ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​ ការ​គេង​មិន​បាន​គ្រប់គ្រាន់​មានន័យថា​ ខួរក្បាល​បោសសម្អាត​នូវ​ស៊ី​ណាប់​ និង​តំណ​ភ្ជាប់​នៃ​ណឺរ៉ូន​មួយចំនួន​ធំ​ ហើយ​ការ​គេង​បង្គ្រប់​វិញ​មិន​អាច​ប៉ះប៉ូវ​ការខូចខាត​នេះ​បាន​ឡើយ​។

    7. ក្រោក​មក​ធ្វើការ​ទាំង​រាងកាយ​នៅ​ទន់​ខ្សោយ​
    អាការ​នេះ​ពិតជា​គ្រោះថ្នាក់​បំផុត​ ហើយ​ក៏​កំពុងតែ​លាក់មុខ​នៅក្នុង​មនុស្ស​ស្ថិត​ក្នុង​វ័យ​កំពុងធ្វើការ​ វា​ធ្វើ​ឱ្យ​សុខភាព​របស់​អ្នក​ចុះ​ខ្សោយ​ ហើយ​មាន​អារម្មណ៍​ថា​ ល្ហិតល្ហៃ​អស់កម្លាំង​ ចេះតែ​ងងុយគេង​ ក៏ប៉ុន្តែ​ពិបាក​គេង​ទៅវិញ​។ ប្រសិនបើ​អំឡុង​ពេលនេះ​ អ្នកមាន​អារម្មណ៍​នឿយហត់​ មិន​សូវ​មាន​កម្លាំង​ មិន​ចង់​ភ្ញាក់​ពី​គេង​នៅពេល​ព្រឹក​ ព្រមទាំង​ធ្វើទុក្ខ​កើត​អាការ​ងងុយគេង​រាល់ពេល​ថ្ងៃត្រង់​ តែ​បែរមក​គេង​មិន​លក់​នៅពេល​រាត្រី​វិញ​នោះ​ ទាំងនេះ​អាច​ឱ្យ​អ្នក​កើតការ​សង្ស័យ​នៃ​ការ​កើតជំងឺ​តម្រងនោម​ ហើយ​វា​ក៏​កំពុង​បំផ្លាញ​ប្រព័ន្ធ​ខួរក្បាល​របស់​អ្នកផង​ដែរ​។ សំខាន់​បំផុត​ត្រូវ​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ ប្រសើរ​ជាង​គេង​មិន​គ្រប់​ ហើយ​ក្រោក​មក​ធ្វើការងារ​ទាំង​មមីមមើ​។

    8. ទម្លាប់​យល់ដឹង​តាម​ Google​
    នៅក្នុង​យុគសម័យ​ទំនើប​មួយ​នេះ​ មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​ដឹង​តាមរយៈ​ការ​ស្វែងយល់​នៅ​លើ​បណ្តាញ​ហ្គូហ្គោល​ ដែល​ក្លាយជា​ទម្លាប់​អាក្រក់​កំពុង​វាយប្រហារ​ខួរក្បាល​ដោយ​មិនដឹង​ខ្លួន​។ ព្រោះ​នៅ​អតីតកាល​នៃ​ភាព​ចងចាំ​របស់​មនុស្សយើង​ ត្រូវ​បាន​សាង​ឡើង​ដោយ​ប្រព័ន្ធ​ខួរក្បាល​ ដែល​បាន​សរសេរ​ ឬអាន​នូវ​សារ​ទាំង​នោះ​ជា​ញឹកញយ​ និង​ធ្វើ​ឱ្យ​ទិ​ន្ន័​យអាច​រក្សា​បាន​នូវ​ការ​ចងចាំ​បាន​យូរ​។ រហូតដល់​បច្ចេកវិទ្យា​នៃ​ពិភពលោក​បាន​ផ្លាស់ប្ដូរ​ទៅ​រក​យុគសម័យ​ឌីជីថល​ សមត្ថភាព​នៃ​ការ​ចងចាំ​របស់​ខួរក្បាល​មនុស្ស​ក៏​ត្រូវ​កាត់បន្ថយ​ទៅវិញ​ ដោយ​សម្អាង​តែ​លើ​ទិន្នន័យ​នៅ​លើ​ហ្កូហ្គោល​ ជាហេតុ​ធ្វើ​ឱ្យ​ការ​ដុសខាត់​សមត្ថភាព​ខួរក្បាល​លែង​មាន​ដូច​ពីមុន​ទៀត​៕

  • ស្រស់ស្រាយ រីករាយជាមួយរដូវរងា

    ស្រស់ស្រាយ រីករាយជាមួយរដូវរងា

    តោះ​!លេខ​នេះ​ យើង​សូម​ណែនាំ​នា​រីៗ​យើង​មកលេង​ម៉ូដ​សក់​បែប​នារី​ទាន់សម័យ​ ដោយ​ការ​កាត់​ម៉ូដ​សក់​ខ្លី​ សក់​ដឺ​មី​មុខ​ និង​កាត់សក់​ម៉ូដ​ស្អា​តៗ​ ងាយស្រួល​ និង​អាច​លេង​ម៉ូ​នបា​នយ៉ាង​សប្បាយចិត្ត​នៅក្នុង​រដូវរងា​នេះ​ផង​ដែរ​។ ចូល​ដល់​ខែធ្នូ​ ដែល​ជា​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ2019​ កុំឱ្យ​ស៊ាំ​ភ្នែក​ ឃើញ​តែ​បួងសក់​ ក្រងសក់​ ឬក៏​ម៉ូដ​សក់​ដដែល​ៗទៀត​នោះ​ សូម​ងាក​មក​កាត់សក់​ថ្មី​ ដើម្បី​ស្រឡះ​មុខ​ស្រឡះ​មាត់​វិញ​ល្អ​ជាង​ណ៎​នា​រីៗ​ទាំងអស់​៕

  • មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្សជា​ច្រើន​

    មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្សជា​ច្រើន​

    ខ្ញុំ​មិន​ស្គាល់​មិត្ត​អ្នកអាន​ទេ​ តែ​គិតថា​ ក្នុង​អំឡុង​អាយុ20ឆ្នាំ​របស់​អ្នក​ ប្រហែលជា​រញ៉េរញ៉ៃ​ខ្លាំង​ណាស់​មើលទៅ​។ អ្នក​ត្រូវ​រៀន​យល់ដឹង​ពី​ការ​រស់​ឱ្យ​បាន​ដោយខ្លួនឯង​ ការ​ទៅ​សម្ភាស​ការងារ​ និង​ចង់​ធ្វើ​ឱ្យ​ពិភពលោក​មាន​អារម្មណ៍​ពេញចិត្ត​ចំពោះ​អ្នក​យ៉ាងម៉េច​បាន​? អ្វី​ដែល​សំខាន់​ អ្នក​អាច​រក​ឃើញថា​ ការ​មាន​មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​អ្នក​ត្រូវការ​ខ្លាំង​បំផុត​។ ត្រឹមត្រូវ​! អ្នក​គួរតែ​បាន​នៅ​ក្បែរ​មនុស្ស​ដែល​អ្នក​បារម្ភ​ ស្រឡាញ់​ និង​ឧស្សាហ៍​សាង​អនុស្សាវរីយ៍​ល្អ​ៗរួមគ្នា​។ សម្លាញ់​ជិតដិត​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ ក៏​គួរតែ​ទទួល​បាន​នូវ​ការ​កោតសរសើរ​ និង​ការ​គាំទ្រ​ដូចគ្នានឹង​អ្វី​ដែល​ពួកគេ​បាន​ផ្ដល់​មក​ឱ្យ​អ្នក​ដែរ​ តែ​ការ​មាន​មិត្តភាព​ដែល​មិន​ចាំបាច់​ត្រូវ​រៀប​ផែនការ​មុន​ ផ្ញើ​សារ​គ្នា​ទៅវិញទៅមក​ ឬសូមទោស​ពេល​ដែល​អ្វី​គ្រប់យ៉ាង​មិន​អំណោយផល​ ក៏​ជា​រឿង​សំខាន់​ដូចគ្នា​ដែរ​… សម្ពន្ធភាព​បែបនេះ​ហើយ​ ដែល​នឹង​នៅ​ស្ថិតស្ថេរ​យូ​អង្វែងតទៅ​។

    – គ្មាន​ដ្រា​ម៉ា​អី​ច្រើន​ទេ​មិត្តភាព​ដែល​សាមញ្ញ​ មាន​សញ្ញា​ថា​ ដ្រា​ម៉ា​នឹង​មាន​តិចតួច​ទៅតាម​នោះ​ដែរ​ នោះ​គឺ​ដោយសារតែ​អ្នកជា​មួយ​មិត្តភក្តិ​មាន​ផ្នត់គំនិត​ដែល​ដូចគ្នា​ និង​មិន​ធុញថប់​តានតឹង​ជាមួយ​រឿង​តូចតាច​កំប៉ិកកំប៉ុក​ ដែល​ក្នុង​អំឡុង​អាយុ​ 20ឆ្នាំនេះ​ ការ​មិន​ចាំបាច់​នឿយហត់​ជា​មួយ​រឿង​ដ្រា​ម៉ា​នោះ​ គឺជា​អ្វី​ដែល​មានប្រយោជន៍​ចំពោះ​ជីវិត​ពិត​ខ្លាំង​ណាស់​។

    – គ្មាន​អារម្មណ៍​ថា​ខុស​គ្រប់តែ​រឿង​នោះ​ទេ​មិត្តភាព​ដែល​សាមញ្ញ​ គឺ​ចំណុច​តុល្យភាព​រវាង​ភាព​ទទួលខុសត្រូវ​ ជាមួយ​ការ​គ្មាន​អារម្មណ៍​ថា​ធ្វើខុស​ចំពោះខ្លួន​ឯង​ ចំពោះ​ក្ដី​ស្រមៃ​ និង​ផ្នត់គំនិត​ ជាមួយនឹង​ទស្សនៈ​របស់​អ្នក​។ មិត្តភាព​ដែល​ថា​នេះ​ នឹង​ផ្ដល់​ភាព​ទូលំទូលាយ​ក្នុង​ការ​គិត​ និង​ធ្វើ​ឱ្យ​អ្នក​បាក់ចិត្ត​ស្រឡាញ់​ខ្លួនឯង​។

    – គ្មានអ្វី​ចៃដន្យ​ការ​ផ្ញើ​សារ​នៅពេល​យប់ជ្រៅ​ ក្រោយពី​មិន​បាន​និយាយ​គ្នា​យូរ​ជាច្រើន​ខែ​ថា​ “ហ្អេ៎​! សាក​ញ៉ាំ​នំ​សាំង​វិច​រសជាតិ​ថ្មី​ហើយ​នៅ​?” នោះ​គឺជា​រឿង​ប្រក្រតី​ ខណៈ​ដែល​ការ​ជួបគ្នា​ក្នុង​ហាង​លក់​ចាប់ហួយ​ ក៏​មិនមែន​ជា​រឿង​ប្លែក​ ដូចគ្នា​នឹង​ការ​ផ្ញើសំបុត្រ​ ឬផ្ញើ​កាដូ​ឱ្យ​គ្នា​ដែរ​។ ហេតុ​ការណ៍​ទាំងនេះ​ ធ្វើ​ឱ្យ​អ្នកដឹង​ថា​ ជីវិត​ពោរពេញ​ទៅ​ដោយ​រឿង​ភ្ញាក់ផ្អើល​ ហើយ​អនុស្សាវរីយ៍​ ក៏​កើតឡើង​ដោយ​ការ​តាំងចិត្ត​ទាំងអស់​។

    – អ្នកមាន​សេចក្ដីសុខ​ដែល​បាន​ប្រើ​ពេលវេលា​រួមគ្នា​មិន​អី​ទេ​ បើ​អ្នក​នឹង​មាន​មិត្តភក្តិ​ដែល​និយាយ​រញ៉ាំ​រញូវ​ច្រើន​ និង​ត្រូវ​រក្សា​សម្ពន្ធភាព​ឱ្យ​បាន​ស្តង់ដារ​កម្រិតខ្ពស់​បំផុត​។ មិន​អី​ទេ​ បើនឹង​សង្ឃឹម​ឱ្យ​មិត្តភក្តិ​ធ្វើតាម​ផែន​ការ​ផ្សេង​ៗដែល​បាន​រៀបចំ​ទុក​ តែបើ​អ្នកមាន​មិត្តភាព​ដែល​សាមញ្ញ​ៗក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ អ្នក​អាច​សង្កេតឃើញ​ថា​ ខ្លួនឯង​មាន​សេចក្ដីសុខ​ច្រើនឡើង​ខ្លាំង​ណាស់​ដែល​បាន​ប្រើ​ពេលវេលា​នៅជា​មួយ​គ្នា​។ អ្នក​ទាំង2នាក់​អាច​មិនបាន​ជួបគ្នា​ញឹកញាប់​ដូច​ដែល​ធ្លាប់​នឹក​សង្ឃឹមទុក​ ដូច្នេះ​នៅពេល​អ្នក​ទៅ​ញ៉ាំ​កាហ្វេ​ ឬធ្វើដំណើរ​កម្សាន្ត​ផ្សងព្រេង​ក្នុង​ថ្ងៃឈប់​សម្រាក​ អ្នក​នឹង​មាន​អារម្មណ៍​ជក់ចិត្ត​ជាមួយនឹង​គ្រប់​អំឡុង​ពេល​ និង​ការ​ចងចាំ​។ អ្នក​នឹង​បាន​រូបថត​ជាច្រើន​ដែល​អ្នក​អាចយ​កម​កមើល​នៅពេល​ក្រោយ​បាន​ ហើយ​អ្នក​ក៏​នឹង​បិទ​សំឡេង​រោ​ទិ៍​ទូរស័ព្ទ​របស់​អ្នក​ទៀតផង​ ដើម្បី​ឱ្យ​អ្នក​បាន​ប្រើ​ពេលវេលា​នោះ​ជាមួយ​មិត្តភក្តិ​យ៉ាង​ពេញ100​%។

    – អ្នក​នឹង​បាន​ជួប​ និង​ស្គាល់​សេចក្ដី​ស្រឡាញ់​ដែល​ប្រាសចាក​លក្ខខណ្ឌ​មិត្តភាព​ដែល​សាមញ្ញ​ គឺ​សម្ពន្ធភាព​ដែល​កើត​ពី​សេចក្ដី​ស្រឡាញ់​ដែល​ប្រាសចាក​លក្ខខណ្ឌ​ គ្មាន​សម្ពាធ​ ឬការ​នឹករំពឹង​អ្វី​ទាំងអស់​ តែ​ជា​សម្ពន្ធភាព​ដែល​ស្រស់​ស្អាត​ និង​មានតម្លៃ​បំផុត​។ អ្នក​នឹង​បាន​ឱកាស​គាំទ្រ​ ឬកោតសរសើរ​មនុស្សម្នាក់​ដោយ​មិន​នឹករំពឹង​ថា​ ស្ថានការណ៍​នឹង​ទៅជា​យ៉ាងណា​ មិនថា​មិត្ត​ជិតដិត​របស់​អ្នក​ស្ថិតនៅ​ទិសខាងលិច​ ឬរំលង​ពី​ផ្ទះ​របស់​អ្នក​ឆ្ងាយ​ប៉ុនណា​ឡើយ​។ អ្នកដឹង​ថា​ អ្នក​នឹង​ស្ថិតនៅ​ក្បែរ​ពួកគេ​ ហើយ​ពួកគេ​ក៏​នឹង​ស្ថិត​នៅ​ក្បែរ​អ្នក​ដូចគ្នា​។ ស្ដាប់​ទៅ​ ហាក់ដូចជា​កាន់​ជើង​ខ្លួនឯង​ តែ​អ្នកគ្រូ​ ឆវី​ ជឿ​ថា​ នេះ​គឺ​មិត្តភាព​ដែល​អ្នក​ត្រូវការ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ ទោះជា​ទង្វើ​ និង​អា​រម្ម​ណ៍​ផ្សេង​ៗ មើលទៅដូចជា​រាង​វីវក់​រញ៉េរញ៉ៃ​មែន​ តែ​មិត្តភាព​របស់​អ្នក​មិន​ចាំបាច់​ទៅជា​យ៉ាងនោះ​ឡើយ​៕

  • កម្ពុជា​មិនសូវ​ឡើង​មេដាយ​ ​ព្រោះ​កី​ឡា​សក្តា​នុ​ពល​លើកពេល​ ​ដោយ​សារ​ខ្សល់​ព្យុះ​នៅ​ហ្វីលីពីន​

    កម្ពុជា​មិនសូវ​ឡើង​មេដាយ​ ​ព្រោះ​កី​ឡា​សក្តា​នុ​ពល​លើកពេល​ ​ដោយ​សារ​ខ្សល់​ព្យុះ​នៅ​ហ្វីលីពីន​

    ​ការប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​The​ ​30th​ ​SEA​ ​GAMES​ ​2019​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ជា​លទ្ធផល​សម្រាប់​ក្រុម​អត្តពលិក​កម្ពុជា​ ​មកដល់ពេលនេះ​ទទួល​បាន​មេដាយ​សរុប​ចំនួន​ ​21គ្រឿង​ហើយ​ ​រួមមាន​មាស1​ ​ប្រាក់3​ ​និង​សំរឹទ្ធ17​។​ ​នេះ​ជា​លទ្ធផល​សរុប​សម្រាប់​ថ្ងៃទី6​ ​ខែធ្នូ​ ​ឆ្នាំ2019​។​

    ​មេដាយ​ទាំងអស់​នោះ​ ​កម្ពុជា​រកបាន​ក្នុង​ប្រភេទ​កីឡា​ក្បាច់គុន​ល្បុក្កតោ​ ​ឬ​ ​Arnis​ ​ដោយ​ទទួល​មេដាយមាស1មេដាយ​ប្រាក់2​ ​និង​មេដាយ​សំរឹទ្ធ17​ ​និង​ ​1គ្រឿង​ទៀត​ ​បាន​មក​ពី​ប្រភេទ​កីឡា​សី​ស្លាប​ ​Sepaktakraw​ ​ដែល​ជា​មេដាយ​ប្រាក់1​។​

    ​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​រក​មេដាយ​បន្ថែម​កាលពី​ម្សិលមិញ​នេះ​ ​ដោយសារតែ​ឥទ្ធិ​ពល​ខ្សល់​ព្យុះ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​បាន​ធ្វើ​ឱ្យ​កី​ឡា​សក្តា​នុ​ពល​របស់​កម្ពុជា​មួយចំនួន​ត្រូវលើ​ក​ពេល​ប្រកួត​ ​ដែល​មាន​ដូចជា​ ​ជូ​ជី​តស៊ូ​ ​ប្រដាល់​ ​ប៉េតង់​ ​ប្រណាំងទូក​ ​និង​ស្នូកឃ័រ​ជាដើម​៕​