Category: សង្គម និងសេដ្ឋកិច្ច

  • អីយ៉ា​!​!​ ​ស្រី​ស្អាត​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​លើក​ពាន​ឆ្នើម​ពី​ប្រទេស​ថៃ​ក្នុងចំណោម​តំបន់​អាស៊ាន​ ​

    អីយ៉ា​!​!​ ​ស្រី​ស្អាត​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​លើក​ពាន​ឆ្នើម​ពី​ប្រទេស​ថៃ​ក្នុងចំណោម​តំបន់​អាស៊ាន​ ​

    ​កូនខ្មែរ​មួយ​រូប​ទៀតហើយ​បាន​បន្ដ​លើក​ពាន​ឆ្នើម​ពី​ប្រទេស​ដែល​មា​នការរ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​ដូចជា​ ​ភូមា​ ​វៀតណាម​ ​ឡាវ​ ​ថៃ​ ​ជាដើម​។​ ​ស្រី​ស្អាត​ល្បីឈ្មោះ​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​Dr.K​ ​ក៏​ជា​ម្នាក់​ដែល​លេចធ្លោ​ ​និង​បាន​បង្ហាញ​សម្រស់​មិនចាញ់​តា​រា​ល្បី​ៗ​នៅ​ប្រទេស​ថៃ​ផង​ដែរ​។​ ​នេះ​អាច​និយាយ​បាន​ថា​ ​គឺជា​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ​។​ ​

    ​ម្ចាស់​ប្រ៊េនDr.K​ ​រូប​នេះ​ ​បាន​ឆែត​មក​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​នពី​ឆ្លងឆ្លើយ​ពី​ប្រទេស​ថៃ​មក​ថា​ ​”​ ​នាងខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ទទួល​ពាន​ ​ក្នុងនាម​ជា​អ្នក​ ​Business​ ​ចែកចាយ​ផលិតផល​ដែល​មានគុណ​ភាពល្អ​ដល់​អតិថិជន​ដោយ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល​យ៉ាង​ត្រឹមត្រូវ​”​។​ ​

    ​ ​ក្រៅពី​ទទួល​បាន​ពាន​ហើយ​នោះ​ម្ចាស់​ប្រ៊េ​នវ័​យក្មេង​ដុកទ័រ​ខេ​ ​កញ្ញា​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​ក៏បាន​ចុះទៅ​ដល់​រោងចក្រ​ផ្ទាល់​កំពុងតែ​ផលិត​នៅ​ប្រទេស​ថៃ​ដែល​យក​វត្ថុធាតុដើម​មក​ពី​ប្រទេស​នៃ​ប៉ែ​ក​អ៊ឺ​រ៉ុប​។​ ​ចំពោះ​ការ​ចុះទៅ​ដល់​រោងចក្រ​នេះ​ដែរ​កញ្ញា​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​ព្រមទាំង​ស្ថាបនិក​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត​បាន​ចែករំលែក​បទ​ពី​សោ​ធ​ន៍​គ្នា​ទៅវិញទៅមក​ក្នុង​គោ​បំណង​ឱ្យ​អាជីវកម្ម​ជោគជ័យ​ទាំងអស់គ្នា​ ​ព្រមទាំង​មាន​គំរោង​ចេញ​ផលិត​ផល​ថ្មី​ៗ​ជាច្រើន​នៅដើម​ឆ្នាំ​ ​2020នេះ​ផង​ដែរ​៕​

  • ស៊ីហ្គេម៖ កម្ពុជាបានមេដាយច្រើនជាងឆ្នាំមុន តែមិនទាន់គ្រប់តាមផែនការ

    ស៊ីហ្គេម៖ កម្ពុជាបានមេដាយច្រើនជាងឆ្នាំមុន តែមិនទាន់គ្រប់តាមផែនការ

    ការប្រកួតកីឡាស៊ីហ្គេម លើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីនបានបញ្ចប់ហើយ កាលពីយប់ថ្ងៃទី10 ខែធ្នូ នៅទីក្រុងម៉ានីល ដោយការប្រកួតកីឡាទាំងអស់របស់កម្ពុជា ក៏ត្រូវបានបញ្ចប់ជាស្ថាពរហើយដែរ។ ជាលទ្ធផលសរុបចុងក្រោយក្នុងចំណោម 31ប្រភេទកីឡាដែលកម្ពុជាចូលរួម គឺមានតែ 10ប្រភេទកីឡាប៉ុណ្ណោះដែលដណ្តើមបានមេដាយ ដោយមេដាយសរុបដែលកម្ពុជាទទួលបាននោះ គឺមានចំនួន 46គ្រឿង ក្នុងនោះមានមេដាយមាស4 ប្រាក់6 និងសំរឹទ្ធ36 ហើយកម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់ទី8 ក្នុងចំណោមប្រទេសចូលរួមទាំង11។តាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ថ្វីដ្បិតតែកម្ពុជាដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម លើកទី29 នៅប្រទេសម៉ាឡេស៊ី ឆ្នាំ2017 ក៏ពិតមែន ប៉ុន្តែមេដាយមាស4 នេះ គឺមិនទាន់ឆ្លើយតបបានទៅនឹងមហិច្ឆតារបស់យើង ដែលគ្រោងទុកថា នឹងដណ្តើមឲ្យបានមេដាយមាស 10គ្រឿងនោះទេ ដោយសារតែប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមួយចំនួនមិនបានទទួលមេដាយមាសឡើយ។ ការដាក់គោលដៅនេះ គឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងបេសកកម្មដ៏ធំចម្បងរបស់ខ្លួនក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី32 ឆ្នាំ2023 ខាងមុខ ដោយកម្ពុជានៅសល់តែស៊ីហ្គេម លើកទី31 ឆ្នាំ2021 នៅប្រទេសវៀតណាមតែម្តងទៀតប៉ុណ្ណោះ គឺដល់ពេលការរៀបចំរបស់កម្ពុជាយើងហើយ។ ប្រភេទកីឡាដែលកម្ពុជាទទួលបានមេដាយឆ្នាំនេះ មានដូចជាគុន Arnis (ក្រុមគុនល្បុក្កតោ) កីឡាប៉េតង់ កីឡាតេក្វាន់ដូWT កីឡាជឺជីតស៊ូ កីឡាសីដក់ កីឡាប្រដាល់គុនខ្មែរ កីឡា Soft Tennis កីឡាចំបាប់ កីឡាប្រដាល់សកល និងកីឡាប្រដាល់ Kick Boxing៕

  • 6 វិធី​ក្នុង​ការ​លែងដៃ​ ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​…

    6 វិធី​ក្នុង​ការ​លែងដៃ​ ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​…

    តើ​អ្នកមាន​ធ្លាប់​ស្រឡាញ់​មនុស្សម្នាក់​រហូតដល់​គិតថា​ បើ​មិនបាន​រស់នៅ​ជាមួយ​គេ​ ជីវិត​អ្នក​ប្រហែលជា​ឈឺចាប់​រហូត​មិន​អាច​អធិប្បាយ​បាន​ដែរ​ឬទេ​? បើសិនជា​ដូច្នោះ​មែន​ តើ​អ្នក​គិតថា​ តើ​ខ្លួនឯង​អាច​បង្ខំចិត្ត​ដើម្បី​លែងដៃ​ពី​គេ​ទៅ​បានទេ​ ទោះជា​វា​ឈឺចាប់​ប៉ុនណា​ក៏ដោយ​នោះ​? ពេលខ្លះ​ ការ​លែងដៃ​ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ក៏​វា​ប្រសើរ​ជាង​ការ​ចាប់​ឱប​គេ​ទុក​ដែរ​។ ត្រឹមត្រូវ​! យើង​ដឹង​ថា​ វា​ហាក់ដូចជា​លំបាក​ស្មុគស្មាញ​ និង​និយាយ​ងាយ​ជាង​ធ្វើ​ តែ​យ៉ាងណាក៏ដោយ​ ការ​បែកចេញ​ពីគ្នា​ គឺជា​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងគូ​ ហើយ​លទ្ធផល​ក៏​ពិតជា​សមនឹង​តម្លៃ​ដែរ​។ អូខេ​! បើ​អ្នក​ត្រៀមខ្លួន​រួចរាល់​ហើយ​ នេះ​ជា​គន្លឹះ​ងាយ​ៗដើម្បី​ឱ្យ​អ្នក​អាច​លែងដៃ​គេ​ទៅ​បាន​យ៉ាង​លឿន​បំផុត​ ទោះជា​វា​ធ្វើ​ឱ្យ​បេះដូង​អ្នក​ស្ទើរតែ​រលាយ​ក៏ដោយ​…។

    -យល់​ពី​ហេតុផល​ថា​ ហេតុ​អី​បានការ​បែកចេញ​ពីគ្នា​ជា​ជម្រើស​ដែល​ល្អ​បំផុត​?
    សម្ពន្ធភាព​ មិនមែន​ជា​ការ​តស៊ូ​ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ​ទេ​។ ពេលខ្លះ​វា​អាច​សមនឹង​តម្លៃ​បំផុត​ នៅ​ពេល​ដែល​អ្នក​ឈប់​តស៊ូ​ និង​សុខចិត្ត​លែងដៃ​ឱ្យ​គេ​ទៅ​ តែ​បើ​សាកល្បង​ពិចារណាមើល​ឱ្យ​ល្អ​ទៅ​ អ្នក​នឹង​ដឹង​ថា​ ការ​លះបង់​ដើម្បី​សាង​សម្ពន្ធភាព​បន្ត​ អាច​មិន​ទទួល​បានផល​ដូចប្រាថ្នា​ក៏អាច​ថា​បាន​ដែរ​ ហើយ​ការ​បែកចេញ​ពីគ្នា​ គឺជា​ជម្រើស​តែមួយគត់​ដែល​នៅសល់​(ហើយ​អាច​នឹង​ល្អ​បំផុត​ទៀតផង​)។

    -ទទួលស្គាល់​ថា​ អ្វី​ៗគ្រប់យ៉ាង​មកដល់​ផ្លូវ​ទ័ល​ហើយ​
    ខ្លាំង​ជាង​រលាយ​បេះដូង​ទៅទៀត​ នៅពេល​បានឃើញ​សម្ពន្ធភាព​ស្នេហ៍​របស់​ខ្លួនឯង​បាក់​រលំ​នៅចំពោះមុខ​ ទាំង​ដែល​អ្នក​ខំព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​វា​ឱ្យ​បាន​ តែ​ដូចដែល​បាន​ប្រាប់​ហើយ​ថា​ ទោះជា​វា​នឹង​ល្អ​ប៉ុនណា​ ក៏​គ្មានអ្វី​គង់វង្ស​ស្ថិតស្ថេរ​ដែរ​ អ្នក​អាច​ធ្វើ​បាន​ត្រឹមតែ​ទទួល​ស្គាល់​ការពិត​ប៉ុណ្ណោះ​។ យើង​ដឹង​ថា​ វា​ឈឺចាប់​ តែ​រឹតតែ​អ្នកទទួល​ស្គាល់​វា​បាន​កាន់តែ​លឿន​ប៉ុនណា​ អ្នក​រឹតតែ​លែងដៃ​គេ​ ហើយ​ដឹកនាំ​ជីវិត​ខ្លួនឯង​ទៅមុខ​ទៀត​បាន​លឿន​ប៉ុន​នោះ​ដែរ​។

    -អភ័យទោស​ឱ្យ​
    យើង​មិនបាន​និយាយ​ពី​ការ​អភ័យទោស​ឱ្យ​គេ​ទេ​ តែ​អ្នក​ត្រូវ​ចេះ​អភ័យទោស​ឱ្យ​ខ្លួនឯង​ផង​ ដែល​ចាប់​ទាញ​គេ​ឱ្យ​នៅ​បាន​យូរ​ដល់​ថ្នាក់​ហ្នឹង​។ ចូរ​អត់ទោស​ឱ្យ​ខ្លួនឯង​ដែល​មិន​ហ៊ាន​សម្រេចចិត្ត​ ព្រោះថា​អ្នក​ស្រឡាញ់​គេ​ខ្លាំងពេក​ និង​ព្រោះតែ​អ្នក​អាត្មានិយម​ដែល​មិនព្រម​លែងដៃ​ពី​គេ​។ តែ​ទីបំផុត​ទៅ​ ការ​លែងដៃ​ឱ្យ​គេ​ទៅ​ វា​ងាយ​ជាង​ឆ្ងាយ​ណាស់​។

    -ស្វែងរក​ពេលវេលា​ឱ្យ​ខ្លួនឯង​
    ការសេពគប់​គ្នា​ ជួនកាល​ក៏​មានន័យថា​ ការប្រើ​ពេលវេលា​ភាគច្រើន​នៅជា​មួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។ វា​មិន​ខុសប្រក្រតី​ទេ​ តែ​អ្នក​ក៏​គួរតែ​រក​ពេលវេលា​មើលថែ​ទាំ​ខ្លួនឯង​ខ្លះ​ផង​។ អ្វី​ដែល​សំខាន់​ នៅពេល​អ្នកប្រើ​ពេលវេលា​នៅជា​មួយ​ខ្លួនឯង​ជាប្រចាំ​នោះ​ រាងកាយ​ និង​ផ្លូវចិត្ត​របស់​អ្នក​ក៏​នឹង​មាន​អារម្មណ៍​ថា​ ស្រស់ស្រាយ​ និង​ក្លៀវក្លា​ស្វាហាប់​បាន​ដែរ​ ហើយ​ការ​មើលឃើញ​ពី​គុណ​តម្លៃ​របស់​ខ្លួនឯង​នឹង​កើន​ច្រើនឡើង​ និង​ធ្វើ​ឱ្យ​អាការ​ខក​ស្នេហ៍​បាន​ធូរស្រាល​បើមិនយូរក៏ឆាប់​ដែរ​។

    -ទុកចន្លោះ​ទំនេរ​ ឬផ្អាក​ការ​មាន​ស្នេហា​ជាថ្មី​
    កុំអាល​ប្រញាប់​ស្ទុះ​ហក់​ត្រឡប់ទៅ​រក​ស្នេហា​ថ្មី​ និង​គិតថា​ អ្នក​អាច​រក​មនុស្ស​ដែល​ល្អ​ជាង​អ្នកចាស់​បានឱ្យ​សោះ​។ សូម​ប្រាប់​ទៅចុះ​ថា​ មិនបានការ​ទេ​ ហើយ​ឱកាស​ដែល​អ្នក​អាច​នឹង​ឈឺចាប់​ខ្លាំង​ជាង​មុន​ក៏​មាន​ខ្ពស់​ដែរ​។ ដូច្នេះ​ អ្នក​គួរ​ទុកចន្លោះ​ទំនេរ​ពី​មនុស្ស​ដែល​ត្រូវការ​ខ្លាំង​ជាង​សេចក្ដីស្នេហា​ដ៏​បរិសុទ្ធ​អំពី​អ្នក​។ ព្យាយាម​ប្រើ​ជីវិត​នៅ​លីវ​សិន​ ហើយ​ចូរ​រៀន​យល់ដឹង​ពី​អ្វី​ផ្សេង​ៗ រហូត​ទាល់តែ​អ្នក​ត្រៀម​រួចស្រេច​ជាមួយ​សេចក្ដីស្នេហា​ជាថ្មី​ម្តង​ទៀត​។

    -ការ​លែងដៃ​ឱ្យ​គេ​ទៅ​ អាច​ឈឺចាប់​ តែ​ក៏​ដើម្បីអ្វី​ដែល​ល្អ​បំផុត​
    ដែរ​ការ​លែងដៃ​ឱ្យ​គេ​ទៅ​ អាច​ធ្វើ​ឱ្យ​ពិភព​របស់​អ្នក​បាក់​ដួល​រលំ​នៅពេល​ដំ​បូងៗ​ តែបើ​វា​ចាំបាច់​សម្រាប់​អ្នក​ទាំង​គូ​មែន​នោះ​ ក៏​បណ្ដោយ​ឱ្យ​គេ​ដើរចេញ​ពី​សម្ពន្ធភាព​ស្នេហ៍​មួយ​នេះ​ចុះ​! ចូរ​និយាយ​ពាក្យ​ថា​ លា​ទៅ​គេ​ និង​លា​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ធ្លាប់​មាន​រួមគ្នា​ ទោះជា​អ្នកមាន​អារម្មណ៍​ឈឺចុក​ចាប់​ប៉ុនណា​ក៏ដោយ​។ ដឹង​ទេ​ថា​ បើ​អ្នក​ទាំង2​ ស្រឡាញ់​គ្នា​ពិតមែន​នោះ​ បន្តិចទៀត​គេ​នឹង​រក​ផ្លូវ​ត្រឡប់​មករ​កអ្នក​ដោយខ្លួនឯង​មិនខាន​ តែបើ​មិនមែនទេ​… អ្នក​ក៏​ទទួល​បាន​មេរៀន​ហើយ​តើ​! មិនយូរ​ទេ​ អ្នក​អាច​នឹង​ជួប​នរណា​ម្នាក់​ដើរចូល​មក​ និង​បើកឆាក​ស្នេហា​ជាថ្មី​ដូច​ដែល​អ្នក​ស្រមៃ​ទន្ទឹង​ចាំ​រហូត​មក​មិនខាន​។ សូម​ឱ្យ​សំណាង​ល្អ​ណា៎​!៕

  • សហ​ស្ថាបនិក​ស្ត្រី2រូប​ ជម្នះ​ឧបសគ្គ​ជីវិត​រហូត​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង​លេចធ្លោ​នៅ​កម្ពុជា​

    សហ​ស្ថាបនិក​ស្ត្រី2រូប​ ជម្នះ​ឧបសគ្គ​ជីវិត​រហូត​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង​លេចធ្លោ​នៅ​កម្ពុជា​

    គ្រាន់តែ​និយាយ​ពិការ​រកស៊ី​អ្នកណា​ក៏អាច​និយាយ​បាន​ដែរ​ តែ​ការ​ធ្វើអាជីវកម្ម​ពិតប្រាកដ​មិន​ងាយស្រួល​ដូច​យើង​គិត​នោះ​ទេ​។ ទម្រាំ​បង្កើត​បាន​អាជីវកម្ម​ត្រូវ​ និង​ឈរជើង​យូរអង្វែង​ក្នុង​ទីផ្សារ​ ម្ចាស់​អាជីវកម្ម​នានា​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ ដែល​អ្នកខ្លះ​ស្ទើរតែ​ចំណាយពេល​វេលា​ និង​ថាមពល​រាប់​ឆ្នាំ​ដើម្បី​ទប់​តុល្យភាព​នៃ​ក្រុមហ៊ុន​បាន​។

    នៅ​កម្ពុជា​ មាន​ស្ត្រី​មិន​ច្រើនពេក​ទេ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​ពី​បុគ្គលិក​ ឬអ្នករក​ស៊ី​ខ្នាត​តូច​ទៅជា​ម្ចាស់​ក្រុមហ៊ុន​ស្តង់​ដា​ និង​លេចធ្លោ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ព្រោះ​ស្ត្រី​ត្រូវ​ស្ថិត​ក្នុង​ប្រពៃណី​ និង​ទំនៀមទម្លាប់​ដ៏​តឹងតែង​នៃ​សង្គម​ បូក​ផ្សំ​ជាមួយនឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ខ្លួន​ក្នុង​អាជីវកម្ម​។ ទោះជា​យ៉ាងនេះ​ក្តី​ ក៏​មិនមែន​មានន័យថា​គ្មាន​ស្ត្រី​រឹងមាំ​ដែល​បាន​តស៊ូ​ជម្នះ​ឧបសគ្គ​ជីវិត​ដើម្បី​សម្រេចជោគជ័យ​ក្នុង​អាជីវកម្ម​នោះ​ទេ​។ ជាក់ស្តែង​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ សុទ្ធតែ​ជា​ស្ត្រី​ដែល​ចាប់ផ្តើម​អភិវឌ្ឍ​ជីវិត​ក្នុង​គ្រួសារ​សាមញ្ញ​ មក​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ចែកចាយ​គ្រឿងសម្អាង​ដែល​មាន​សមាជិក​រហូតដល់​ប្រមាណ​ 5,000នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​។

    អ្នកនាង​ រស់​ សុ​ភ័ក្រ សហ​ស្ថាបនិក​ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ បាន​លើកឡើង​ថា​ ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ ជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​2រូប​ គឺ​អ្នកនាង​ផ្ទាល់​ និង​កញ្ញា​ សុខ​ ចន្ថា​ ដែល​បាន​ចាប់ផ្តើម​អាជីវកម្ម​រួមគ្នា​តាំងពី​ឆ្នាំ​ 2013​ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ដំបូង​ឡើយ​ សហ​ស្ថាបនិក​ទាំង2​គ្រាន់តែ​ជា​អ្នកទទួល​ផលិតផល​ពី​គេ​មក​លក់​ធម្មតា​តែប៉ុណ្ណោះ​ តែ​ក្រោយពេល​ទំនាក់ទំនង​ស្គាល់គ្នា​ និង​មាន​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​លើ​វិស័យ​សម្ផស្ស​ដូចគ្នា​ ក៏បាន​ចាប់ដៃ​គ្នា​ហើយ​ចេញទៅ​បរទេស​ដើម្បី​ទទួលយក​ផលិតផល​ដោយ​ផ្ទាល់​មក​លក់​មុននឹង​បង្កើត​ម៉ាក​សញ្ញា​ (brand​) ដោយខ្លួនឯង​។

    អ្នកនាង​ រស់​ សុ​ភ័ក្រ បាន​និយាយ​ថា​៖ “ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​សម្រាប់​ពួក​យើង​ទាំង2នាក់​ ព្រោះ​យើង​សុទ្ធតែ​ជា​អ្នក​ដែល​មានកម្រិត​ជីវភាព​មធ្យម​ ហើយ​ត្រូវ​ចំណាយ​លុយ​សន្សំ​ពី​ការ​លក់​ផលិតផល​ និង​ខ្ចី​គេ​បន្ថែម​ទៀត​ដើម្បី​បង្កើត​ក្រុមហ៊ុន​រួមគ្នា​។ ការ​វិនិយោគ​នេះ​ ជា​ការ​ដាក់​ទុន​ដ៏​ធំ​មួយ​ដែល​គ្មាន​ផ្លូវ​ថយក្រោយ​ មានន័យថា​ យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ចាំបាច់​ត្រូវតែ​អភិវឌ្ឍ​ទៅមុខ​ បើមិនដូច្នោះទេ​យើង​នឹង​ត្រូវ​ជួប​បញ្ហា​ជាច្រើន​ជាពិសេស​រឿង​ហិរញ្ញវត្ថុ​នេះ​តែម្តង​”។

    សហគ្រិន​ស្ត្រី​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​ស្ត្រី​ និង​អ្នកគ្រប់គ្នា​ប្រសិនបើ​ស្ថិត​ក្នុង​ស្ថានភាព​មិនទាន់​ល្អ​ប្រសើរ​ សូមកុំ​អាល​អស់សង្ឃឹម​ព្រោះ​យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​សមត្ថភាព​អស្ចារ្យ​ពី​កំណើត​ គ្រាន់តែ​យើង​មិនទាន់​ប្រើប្រាស់​វា​អស់​លទ្ធភាព​តែប៉ុណ្ណោះ​។ អ្នកនាង​ណែនាំ​ថា​ ដើម្បី​អភិវឌ្ឍ​កម្រិតជីវភាព​ ឬដោះខ្លួនចេញ​ពី​បញ្ហា​បាន​លុះត្រាតែ​យើង​មាន​គោលបំណង​នៃ​ជីវិត​ច្បាស់លាស់​។ នៅពេល​យើង​មាន​គោលដៅ​ច្បាស់លាស់​ យើង​ប្រាកដជា​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​ ដែល​វា​ជា​កម្លាំង​ជំរុញ​ឱ្យ​យើង​កាន់តែ​មាន​ថាមពល​ដើម្បី​ខិតខំ​ប្រឹងប្រែង​។ រាល់​ការ​អភិវឌ្ឍ​ខ្លួន​ ឬបង្កើត​អាជីវកម្ម​សុទ្ធតែ​ត្រូវ​ឆ្លង​ឧបសគ្គ​ តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ព្យាយាម​រក្សា​ទឹកចិត្ត​ឱ្យ​វិជ្ជមាន​ ដោយ​មើល​ពី​គំរូ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មនុស្ស​ពូ​កែៗ​ជុំវិញ​ខ្លួន​។ នៅពេល​នោះ​យើង​នឹង​គិតថា​ មិនមែន​មានតែ​យើង​ម្នាក់ឯង​នោះ​ទេ​ដែល​ត្រូវ​ជម្នះ​ការ​លំបាក​ គេ​ផ្សេង​ក៏​ត្រូវ​ជម្នះ​ឧបសគ្គ​ពី​ដៃទទេ​ដូចគ្នា​។ ចុងបញ្ចប់​នៃ​ការ​តស៊ូ​ គឺ​គេ​ទទួល​បាន​រង្វាន់​ជាទី​គាប់ចិត្ត​ ហេតុនេះ​បើ​គេ​ធ្វើ​បាន​ យើង​ក៏អាច​ធ្វើ​បាន​ដូចគ្នា​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ S.T​ White​ ផ្សំ​ចេញពី​កម្ទេចមាស​ 24​ K ដំបូង​គេ​បំផុត​ ដែល​ផ្តោត​សំខាន់​លើ​គុណភាព​ និង​សុវត្ថិភាព​របស់​អ្នកប្រើ​ប្រាស់​ជាចម្បង​។

    ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ផលិតផល​ និង​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពី1ឆ្នាំទៅ1ឆ្នាំ​ ក្រុមហ៊ុន​ដ៏​មាន​សក្តា​នុ​ពល​មួយ​នេះ​បាន​ទទួល​ពានរង្វាន់​ SME​ of​ The​ Year​ Awards​ 2019​ ពី​ប្រទេស​ថៃ​ និង​ថ្មី​ៗនេះ​ក៏​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​ Success​ CEO​ Award​ 2019​ កាលពី​ពេល​ថ្មី​ៗនេះ​៕

  • ថ្ងៃបើក « ណាងង៉ាម » លោក អ៊ិន សុភិន កុងត្រាទទួលសិទ្ធផលិតកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំ

    ថ្ងៃបើក « ណាងង៉ាម » លោក អ៊ិន សុភិន កុងត្រាទទួលសិទ្ធផលិតកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំ

    នៅរាត្រីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ អគ្គនាយក និងជាCEO ផលិតកម្មវិធីការប្រកួតបវរកញ្ញាឯក Miss Grand អន្ដរជាតិ បានចុះហត្ថលេខាជាមួយផលិតកម្មមហាហង្សមានលោក អ៊ិន សុភិនជាម្ចាស់ផលិតកម្ម ក្នុងការផលិតកម្មកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯក Miss Grand Cambodia រយៈពេល៤ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ ២០២០ នេះតទៅ។

    លោក Nawat Itsaragrisil អគ្គនាយក និងជាCEO ផលិតកម្មវិធីការប្រកួតបវរកញ្ញាឯក Miss Grand អន្ដរជាតិ បានប្រាប់ថា មូលហេតុដែលលោកបានដកសិទ្ធផលិតកម្មវិធីនេះពីក្រុមហ៊ុនមុន គឺដោយសារតែក្រុមហ៊ុនមុន មិនបានបញ្ជូន Miss Grand Cambodia ឆ្នាំ២០១៩ ទៅប្រកួតនៅវេណេហ្ស៊ូឡា ទើបធ្វើឱ្យលោកមានការសោកស្ដាយជាខ្លាំងចំពោះបេក្ខភាពកម្ពុជា។ លោកថា ក្នុងឆ្នាំ២០២០នេះ លោកមានជំនឿជឿជាក់លើក្រុមហ៊ុនមហាហង្សដែលមានសមត្ថភាពជំនាញលើទីផ្សារនិងមានស្នាដៃច្រើនលើវិស័យភាពយន្ត និង កិច្ចការសប្បុរសធម៌ ហើយទុកចិត្តមួយភាគរយក្នុងការបញ្ចូនបេក្ខភាពបវរកញ្ញាកម្ពុជាទៅកាន់ឆាកអន្ដរជាតិយ៉ាងពិតប្រាកដ។

    ក្នុងថ្ងៃបើកសម្ពោធ « ណាងង៉ាម » ដែលមានន័យថា ស្រស់ស្អាតដូចបវរកញ្ញា លោក អ៊ិន សុភិន ក៏បានបញ្ជាក់បន្ថែមថា ការប្រកួតជ្រើសរើស នឹងចាប់ផ្ដើមពីខែកុម្ភៈ ដើមឆ្នាំ២០២០តទៅ ដោយនឹងជ្រើសយកអ្នកលេខ១តំណាងខេត្តក្រុងនីមួយៗរួចហើយ ទើបប្រលងជ្រើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាត មានចំណេះដឹង អោយចេញតំណាងកម្ពុជា។ លោកថា គណកម្មការអន្តរជាតិ បញ្ជូនអ្នកជំនាញអោយមកបង្វឹក ទើបលោកមិនភ័យ៕

  • រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កម្មវិធី​“គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” សម្រាប់​បន្ត​អនុវត្ត​នៅ​ឆ្នាំ2020​ ដល់​ឆ្នាំ2022​ ដែល​អនុស្សរណៈ​នេះ​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​ ដែល​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់​វេ​ កាលពី​ថ្ងៃទី21​ ខែវិច្ឆិកា​ ឆ្នាំ2019​ ។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​៖“នេះ​ជា​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើក​ទី6​ ដែល​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​។ អនុស្សរណៈ​នៃ​ការយោគយល់​ថ្មីនេះ​ នឹង​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ រួម​ទាំង​ការផ្ទេរ​ចំណេះដឹង​ផ្នែក​អធិការកិច្ច​ដល់​មន្ត្រី​នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ចាប់តាំងពី​ឆ្នាំ2001មក​ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ ដែល​ទទួលស្គាល់​ស្តង់​ដាការ​ងារ​ជា​អន្តរជាតិ​ តាមរយៈ​ការអនុវត្ត​ច្បាប់​ការងារ​របស់​កម្ពុជា​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា​ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​នេះ​ បាន​ប្រែ​ក្លា​យកេរិ៍្ដ​ឈ្មោះ​របស់​កម្ពុជា​ទៅជា​ ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយចំនួន​យក​ទៅ​ធ្វើជា​បទ​ពិសោធ​សម្រាប់​អនុវត្ត​ និង​រៀនសូត្រ​តាម​។ គោលនយោបាយ​នេះ​ បាន​ជំរុញ​ការ​ទាក់ទាញ​វិនិយោគទុន​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​សម្រាប់​កម្មករ​ កម្មការិនី​ ក៏ដូចជា​គ្រួសារ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ទ្បើង​ និង​ចូលរួម​ចំណែក​កសាង​នូវ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជាលំដាប់​។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ គោលនយោបាយ​នេះ​ក៏បាន​ធ្វើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​ក្នុង​រយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ 7% រៀងរាល់​ឆ្នាំ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ក៏ដូចជា​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​បញ្ជាក់​បន្ថែម​ថា​ ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ ក៏បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ និង​ម៉ាក​យី​ហោ​ល្បី​ៗ ក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​នៅ​កម្ពុជា​ពី​ 1ឆ្នាំ​ ទៅ​ 1ឆ្នាំ​ កាន់តែ​ច្រើន​ឡើង​ផង​ដែរ​។

    ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជាក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ នៅ​ឆ្នាំ​2001​ មាន​ទឹកប្រាក់​សរុប​ 1,188លាន​ដុល្លារ​អាមេរិក​ កើន​រហូតដល់​ទឹកប្រាក់​សរុប​ 12,895លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។ ក្នុង​នោះ​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​នៅ​ឆ្នាំ2001​ មាន​ទឹកប្រាក់​ត្រឹមតែ​ 828លាន​ដុល្លារ​អាមេរិក​ បាន​កើន​ដល់​ 7,779លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋ​មន្ដ្រី​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏បាន​បញ្ជាក់​ដែរ​ថា​៖“រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការចូលរួម​ចំណែក​លើ​ការធានា​នូវ​សិទ្ធិ​ការងារ​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​កម្មករ​ និយោជិត​ និង​ផ្អែកលើ​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បន្ត​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ក្នុង​ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ នៅ​កម្ពុជា​សម្រាប់​ឆ្នាំ2020​-2022​ ”។

    ឯកឧត្ដម​បន្ដ​ថា​ ការសម្រេច​នេះ​គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ផង​ដែរ​ទៅ​នឹង​ផែនការ​សហប្រតិបត្តិ​ការ​និង​សមាហរណកម្ម​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ ជាមួយនឹង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បេសកកម្ម​លើកកម្ពស់​ “លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”។

    លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ សមាគម​រោងចក្រ​កាត់ដេរ​ នឹង​បន្ត​ធ្វើការ​ជា​មួយ​ររោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​ការផលិត​ សុវត្ថិភាព​ការងារ​ និង​ការងារ​ ប្រកបដោយ​ចីរភាព​ សម្រាប់​ជា​កម្លាំង​ពលកម្ម​របស់​កម្ពុជា​យើង​។

    លោក​ Grame​ Buckley​ នាយក​ការិយាល័យ​អង្គការ​ពលកម្ម​អន្ដរ​ជាតិ​ខាង​ការងារ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ បាន​កត់សម្គាល់​ថា​ ដោយ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​សមាគម​រោងចក្រ​កាត់ដេរ​ យើង​នឹង​រួមគ្នា​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ​រាប់​រយ​ ពាន់​នាក់​ ជាពិសេស​ស្ត្រី​ ហើយ​ក៏​ជួយ​កម្មករ​ និយោជិត​ ក្នុង​ការ​អភិវឌ្ឍ​ជំ​នាញ​ថ្មី​ៗ អាជីវកម្ម​ ដើម្បី​ទទួល​ប្រាក់ចំណេញ​កាន់តែ​ច្រើនជាង​មុន​ និង​ក្រុម​គ្រួសារ​ពួកគេ​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

    គួរ​បញ្ជាក់​ថា​ នេះ​ជា​អនុស្សរណៈ​លើក​ទី6​ ហើយ​ ក្នុង​ការ​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ភាគី​ទាំង3ខាងលើ​នេះ​លើក​ទី1ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ28​ ខែវិច្ឆិកា​ឆ្នាំ2003​ ដើម្បី​បន្ត​អនុវត្តន៍​ គម្រោង​សហប្រតិបត្តិ​ការ​បច្ចេកទេស​ដែល​មានឈ្មោះ​ថា​ “ការធានា​ ថា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”សម្រាប់​រយៈពេល​ 2ឆ្នាំ​ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅជា​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” រហូតមកដល់​បច្ចុប្បន្ន​៕

  • កំពូលបវរកញ្ញា Miss Grand អន្ដរជាតិ នាំថវិកា៤លានរៀលជូនគន្ធបុប្ផា

    កំពូលបវរកញ្ញា Miss Grand អន្ដរជាតិ នាំថវិកា៤លានរៀលជូនគន្ធបុប្ផា

    នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះបវរកញ្ញាឯក Miss Grand International ចំណាត់ថ្នាក់លេខ១ មកពីប្រទេសវេណេហ្ស៊ូអេឡា និងលេខ៣ មកពីប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ច និងបរិច្ចាគទឹកប្រាក់សប្បុរសធម៌ចំនួន ៤ លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

    បវរកញ្ញាឯកទាំងពីរបានបង្ហាញអារម្មណ៍សោមនស្សជាខ្លាំង ខណៈដែលបានរួមចំណែកមួយក្នុងបរិច្ចាគប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងបានសន្យាពាំនាំតម្រូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទៅកាន់បណ្ដាសប្បុរសជនទូទាំងពិភពលោកឱ្យបានដឹងផងដែរ។ ជាមួយគ្នានោះដែរ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងអ្នកជានាំដំណើរទស្សនកិច្ចរបស់បវរកញ្ញាក៏បានអះអាងប្រាប់អ្នកសារព័ត៌មានបន្ថែមថា ក្រោយដំណើរទស្សនកិច្ចបវរកញ្ញាទាំង២រូប នឹងមានគម្រោងពិភាក្សាថាគួរផ្សព្វផ្សាយបែបណា ដើម្បីអាចជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យមួយនេះឱ្យបានកាន់តែច្រើន។ ទោះមិនទាន់ដឹងថានឹងមានគម្រោងផ្សព្វផ្សាយបែបណា តែក្នុងពេលកញ្ញាឯកទាំងពីរ ធ្វើទស្សនៈកិច្ចក្នុងប្រទេសជាបន្តបន្ទាប់ គឺនាង និងលើកមកបង្ហាញពីអ្វីដែលពួកនាងបានឃើញនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងដំណើរនោះ នាង និង ផលិតកម្មមហាហង្ស ក៏បានប្រគល់អំណោយ៤លានរៀល ជូនដល់មូលនិធិគន្ធបុប្ផា បង្ហាញពីទឹកចិត្តសប្បុរសធម៌ផងដែរ៕

  • វិញ្ញាសាវាយគូ ប៉េតង់បុរសកម្ពុជា ត្រៀមបន្ថែមមេដាយមាស 1ទៀត

    វិញ្ញាសាវាយគូ ប៉េតង់បុរសកម្ពុជា ត្រៀមបន្ថែមមេដាយមាស 1ទៀត

    កីឡាស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន ប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស ដែលកម្ពុជាមានកីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា បានឈ្នះ 2ប្រកួតជាប់គ្នាៗ គឺឈ្នះក្រុមកីឡាករឥណ្ឌូនេស៊ី 13ទល់នឹង1 និងឈ្នះវៀតណាម 13ទល់នឹង11 ហើយចុងក្រោយបានឈ្នះថៃ ខណៈការប្រកួតថ្ងៃនេះ(ទី7ធ្នូ)កម្ពុជានឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    តាមការធ្វើបច្ចុប្បន្នភាពនៃតារាងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន បង្ហាញថា កម្ពុជារកបានមេដាយសរុបចំនួន 22គ្រឿងហើយ ដោយក្នុងនោះមាន មាស2 ប្រាក់3 និងសំរិទ្ធចំនួន17 និងកំពុងឈរនៅលេខរៀងទី7 ក្នុងចំណោមប្រទេសដែលចូលរួមប្រកួតប្រជែងទាំងអស់ 11ប្រទេសនៃតំបន់អាស៊ាន។

    គួរបញ្ជាក់ដែរថា កម្ពុជានៅមានកីឡាសក្តានុពលមួយចំនួនទៀតដែលមិនទាន់បានចាប់ផ្តើមប្រកួត ដែលមានដូចជាស្ន៊ុកឃ័រ និងជូជីតស៊ូ ជាដើម ខណៈដែលកីឡាទាំងនេះ កម្ពុជាសុទ្ធតែសង្ឃឹមបានមេដាយមាសទាំងអស់៕


  • សរសើរទឹកចិត្តសិល្បករខ្មែរ អំពាវនាវ និងបំផុសឱ្យមានការជួយមូលនិធិល្ខោនខោលខ្មែរ

    សរសើរទឹកចិត្តសិល្បករខ្មែរ អំពាវនាវ និងបំផុសឱ្យមានការជួយមូលនិធិល្ខោនខោលខ្មែរ

    កាលពីល្ងាចថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ សិល្បករសិល្បការិនី គ្រួសារតារាកម្ពុជាជាង២០រូបមានដូចជាអ្នកនាង លី ម៉ារីណា, កញ្ញា វណ្ណា វត្តី, លោក រុន ណាកូ, កញ្ញា ភី សម័យ, និង កញ្ញា ពេជ្រ ចរណៃ។ សមាសភាពសមាជិកពេញសិទ្ធិរួមមាន លោក មាស សៀវប៉ាយ, លោក ឯក រ៉ាវ័ន្ត, លោក សុខ វិសាល, លោក សែម ធារិន្ទ, លោក ឃីម រតនៈ, អ្នកនាង សាង សុរិយា, កញ្ញា ព្រះអាទិត្យតូច, លោក រ៉ា យ៉ាឌីន, កញ្ញា មុត សុវណ្ណារិទ្ធ, កញ្ញា ស្រីថូ, លោក សិរីវង្ស, និងតារាសិល្បៈជាសមាជិកជាច្រើនរូបទៀត បានបង្ហាញវត្តមានបំផុសឱ្យមានការគាំទ្រជួយដល់ល្ខោនខោល។

    ក្រៅពីអំពាវនាវដល់មហាជនឱ្យគាំទ្រទម្រង់សិល្បៈបុរាណខ្មែរមួយនេះ តារាទាំងនោះក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងហិបរ៉ៃអង្គាស និងស្នើឱ្យមានចូលរួមជួយមូលនិធិល្ខោនខោល ដើម្បីអោយល្ខោនខោលខ្មែរមានលទ្ធភាពធ្វើព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រមួយនៅឆ្នាំ២០២០។

    លោក ស៊ុប ស័ក្ខរា អ្នករៀបចំកម្មវិធីបញ្ជាក់ថា គម្រោងធ្វើកម្មវិធីដ៏អស្ចារ្យពីសិល្បៈល្ខោនខោល នៅខ្វះខ្ទង់ចំណាយច្រើនណាស់ ជាពិសេសលើការរៀបចំឆាក ដេគ័រវាំងលើឆាក ការចំណាយលើសំលៀកបំពាក់តួ និងការចំណាយលើផ្នែកផ្សេងៗ ដោយលោកបញ្ជាក់ថា ជំនួយដែលបានពីការបរិច្ចាគ គិតត្រឹមយប់ថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ ទើបទទួលបានជាង៦០លានរៀលទេ ប៉ុន្តែការចំណាយរហូតដល់ជាង១ពាន់លានរៀល។ លោកទទូចអោយមានការបរិច្ចាគបន្ត ដោយលោក និងក្រុមការងារ ក៏បានបោះពុម្ពអាវ និងក្រមា ក្នុងតម្លៃ១តែ១ម៉ឺនរៀល ដើម្បីប្រមូលប្រាក់ចំណេញ យកទៅផ្គត់ផ្គង់គម្រោងកម្មវិធី។ លោកថាមូលនិធិ១០០០រៀល នៅតែបន្តរ៉ៃអង្គាសថវិកា តាមរយៈការដាក់ហិបនៅផ្ទះកាហ្វរវប្បធម៌ និង ទីតាំងដែលបានប្រកាស៕

  • ប្លែកផស់គេ! កាស​ស្តាប់​ចម្រៀង Apple ត្រូវ​សិស្ស​អាមេរិកម្នាក់​ផលិត​​ចេញ​ជា Speaker យ៉ាង​ធំមួយ

    ប្លែកផស់គេ! កាស​ស្តាប់​ចម្រៀង Apple ត្រូវ​សិស្ស​អាមេរិកម្នាក់​ផលិត​​ចេញ​ជា Speaker យ៉ាង​ធំមួយ

    សិស្ស​វ័យ 17ឆ្នាំ​ម្នាក់​ឈ្មោះ Aaron Beckman រស់​នៅ​រដ្ឋ​ Minnesota សហរដ្ឋអាមេរិក ​បាន​ផលិត​​​ឧបករណ៍​បំពង​សំឡេង Bluetooth ដែល​មាន​រូបរាង​ដូច​កាស​ AirPods របស់ Apple។ នេះ​បើ​យោង​តាមប្រភព​ពី​ Business Insider។

    Speakerនេះ​ ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា​ AirPods Max ដែល​វា​មាន​កម្ពស់ 25,4 cm មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង​ AirPods ផ្នែក​ខាង​ឆ្វេង។ សិស្ស​ប្រុស Aaron ​បានចំណាយ​ពេល​ 22ម៉ោង​ក្នុង​ការ​បង្កើត​​ Speaker នេះឡើង ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ព្រីន 3D ដែល​មាន​នៅឯសាលារៀន​របស់​គេ៕