Category: សង្គម និងសេដ្ឋកិច្ច

  • នាឡិកា​ម៉ាក​ ​PowerWatch​ ​X​ ​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​ដោយ​ថាមពល​សូ​ឡា​ ​ខុសពី​នាឡិ​កា​ផ្សេង​ៗ​

    នាឡិកា​ម៉ាក​ ​PowerWatch​ ​X​ ​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​ដោយ​ថាមពល​សូ​ឡា​ ​ខុសពី​នាឡិ​កា​ផ្សេង​ៗ​

    ​នាឡិកា​ម៉ាក​ ​PowerWatch​ ​X​ ​របស់​ក្រុមហ៊ុន​ ​Matrix​ ​បាន​ប្រើ​វិធីសាស្ត្រ​សាក​ថ្ម​បែប​ ​Body​ ​Heat​ ​ដើម្បី​រក្សា​ថាមពល​ថ្ម​ ​ដោយ​មិន​ចាំបាច់​ប្រើ​ឆ្នាំង​សាក​ ​ដោយក្រុម​ហ៊ុន​បាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​សូ​ឡា​ជំនួស​វិញ​។​

    ​នាឡិកាដៃ​ ​Matrix​ ​នេះ​មិនបាន​ដាក់​ឆ្នាំង​សាក​ចូលក្នុង​ប្រអប់​នាឡិកា​នោះ​ទេ​ ​តែ​វា​បាន​បំពាក់​អេក្រង់​ប្រភេទ​ ​LCD​ ​មាន​ ​GPS​ ​និង​សេន​ស័​រស្ទង់​ចង្វាក់​បេះដូង​។​ ​ប្រព័ន្ធ​សាក​ថ្ម​សូ​ឡា​ ​ជាមុ​ខ​ងារ​មួយ​ដែល​មានការ​សំណូមពរ​ជាយូរមកហើយ​នៅ​លើ​បណ្ដាញ​សមាគម​ ​PowerWatch​។​ ​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ ​Body​ ​Heat​ ​និង​សូ​ឡា​ ​PowerWatch​ ​2​ ​វា​នឹង​ក្លាយជា​នាឡិកា​តាមដាន​សុខភាព​ ​ដ៏​ល្អ​មួយ​ ​និង​ខុសប្លែក​ពី​របស់​ក្រុមហ៊ុន​ដទៃ​។​ ​

    ​ដូចគ្នានឹង​ ​Samsung​ ​និង​ ​Fitbit​ ​ដែរ​ ​ក្រុមហ៊ុន​ ​Matrix​ ​បាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​កែប្រែ​មួយ​ ​សម្រាប់​ ​PowerWatch​ ​2​ ​ដោយ​មិន​ពឹង​លើ​ ​Wear​ ​OS​ ​របស់​ ​Google​ ​ឡើយ​។​ ​ឧបករណ៍​នេះ​អាច​ភ្ជាប់​ជាមួយ​ ​iPhone​ ​និង​ ​Android​ ​ហើយក៏​នឹង​បញ្ចូល​ការប្រើ​ ​Google​ ​Fit​ ​និង​កម្មវិធី​ ​Health​ ​របស់​ ​Apple​ ​រួម​ទាំង​កម្មវិធី​សុខ​ភាព​ផ្សេង​ៗ​ ​ដូចជា​ ​Strava​ ​ជាដើម​ទៀតផង​៕​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​អ្នក​កំពុង​កើតជំងឺ​ភ្នែក​ហើយ​!

    ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​អ្នក​កំពុង​កើតជំងឺ​ភ្នែក​ហើយ​!

    ជំងឺ​ព្រិល​ភ្នែក​ ឬភ្នែក​មើល​មិន​ច្បាស់​ គឺជា​ចំណុច​រំខាន​មួយ​ក្នុង​ជីវិត​របស់​អ្នក​ មិន​មាន​អ្នក​ណា​ម្នាក់​ចង់​កើតមាន​អាការ​ព្រិល​ភ្នែក​នេះនោះ​ទេ​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទប់ស្កាត់​វា​បាន​ឡើយ​ ដោយសារតែ​ការ​ធ្វេសប្រហែស​ មិនបាន​ថែរក្សា​ភ្នែក​បាន​ល្អ​ ឬមិន​បាន​ចាប់អារម្មណ៍​លើ​បញ្ហា​ទាំងនេះ​។ ដូច្នេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​មិត្ត​អ្នកអាន​ថា​ អ្នក​ត្រូវ​ចេះ​ការពារ​ភ្នែក​របស់​ខ្លួនឯង​ឱ្យ​បាន​ ចៀសវាង​ការ​ស្តាយក្រោយ​នៅពេល​ដែល​មី​ញ៉ូប​ភ្នែក​បាត់​ទៅ​ហើយ​ ឬភ្នែក​មើល​លែង​ច្បាស់ជា​ដើម​។ ពេលខ្លះ​ការដែល​ខូចភ្នែក​បាត់​ទៅ​ហើយ​នេះ​ អ្នកខ្លះ​រហូតដល់​ត្រូវ​វះកាត់​ ឬការ​ព្យាបាល​យ៉ាងធ្ងន់ធ្ងរ​ពី​មន្ទីរពេទ្យ​ទៀតផង​ ដូច្នេះ​វា​មិន​មែន​ជា​រឿង​លេងសើច​នោះ​ទេ​ ដែល​ត្រូវ​បណ្តោយ​ឱ្យ​ភ្នែក​របស់​អ្នក​ទៅជា​ព្រិល​។ ជា​បទ​ពិ​សោ​ធខ្លះ​ៗ ក៏ដូចជា​ដំបូន្មាន​មួយចំនួន​ យើង​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​ចេះ​រក្សាសុខ​ភាព​ភ្នែក​ឱ្យ​បាន​ល្អជា​ប្រចាំ​។ អ្នក​ត្រូវ​ផ្ដល់​ឱ្យ​កែវភ្នែក​របស់​អ្នក​នូវ​សារធាតុ​បំប៉ន​គ្រប់គ្រាន់​ ដោយ​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ភ្នែក​ព្រិល​ដោយសារ​អ្នក​ខ្វះ​ជីវជាតិ​ វីតាមីន​ A, E, C និង​ជាតិ​ស័ង្កសី​ជាដើម​។ ដូច្នេះ​ចំពោះ​របប​អាហារ​ដែល​អ្នក​ត្រូវ​ផ្ដោត​សំខាន់​ និង​ជ្រើស​យក​តែ​អាហារ​ណា​ដែល​មាន​ជីវជាតិ​ជំនួយ​ដល់​ភ្នែក​ ដូចជា​ ទទួលទាន​មើម​ការ៉ុត​ ម្ទេសប្លោក​ បន្លែ​បៃតង​ ដូចជា​ កូន​ស្ពៃ​ជាដើម​។ ជីវជាតិ​ផ្សេងទៀត​ក៏បាន​ពី​ការ​ទទួលទាន​ត្រី​ផង​ដែរ​ ដូច្នេះ​សូម​ព្យាយាម​ទទួលទាន​ត្រី​ឱ្យ​បាន​ច្រើនជាង​សាច់​ដទៃទៀត​។

    ខាងក្រោម​នេះ​គឺជា​ជំងឺ​ព្រិល​ភ្នែក​ ដែល​ប្រឈម​ចំពោះ​សុខភាព​របស់​អ្នក​ ហើយដែល​អ្នក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ដូច​ខាងក្រោម​នេះ​ ៖
    1. ជំងឺភ្នែកឡើងបាយ​
    អ្នក​កំពុង​មានការ​វិវឌ្ឍ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ​ ដែល​កើតមានឡើង​តាម​វ័យ​ ដោយសារ​កញ្ចក់​នៅ​ខាងមុខ​ភ្នែក​ក្លាយជា​ព្រិល​ និង​រារាំង​ពន្លឺ​ចូល​ទៅ​រ៉េ​ទីន​ ហើយ​តែង​ធ្វើ​ឱ្យ​អ្នកមើល​មិន​សូវ​ច្បាស់​។ ជំងឺភ្នែកឡើងបាយ​មនុស្សចាស់​ ចាប់ពី​អាយុ45ឆ្នាំ​ឡើង​ទៅ​។ ការវះកាត់​ភ្នែក​ឡើងបាយ​អាច​ធ្វើឡើង​យ៉ាង​សាមញ្ញ​ បន្ទាប់ពី​បាន​ពិនិត្យ​ដោយ​ឧបករណ៍​ចក្ខុ​សាស្ត្រ​នានា​នៅ​តាម​មន្ទីរពេទ្យ​ភ្នែក​ ដោយ​គ្រូពេទ្យ​ឯកទេស​។ក្រោយពី​វះកាត់​បក​បាយ​ភ្នែក​ចេញ​ហើយ​ គេដាក់​បញ្ចូល​កែវភ្នែក​សិប្បនិម្មិត​ជំនួស​កែវភ្នែក​ធម្មជាតិ​ ដើម្បី​ឱ្យ​អ្នកជំងឺ​អាច​មើលឃើញ​ឡើង​វិញ​។ ការវះកាត់​ពុំ​មានការ​ឈឺចាប់​នោះ​ទេ​ និង​ចំណាយពេល​តែ15ទៅ20នាទី​តែប៉ុណ្ណោះ​។

    2. ជំងឺ​ទឹកដក់​ក្នុង​ភ្នែក​
    ទឹកដក់​ក្នុង​ភ្នែក​មិនមែន​មានន័យថា​ ទឹក​មក​ដក់ជាប់​នៅក្នុង​ភ្នែក​នោះ​ទេ​ គ្រាន់តែ​វា​ជា​ឈ្មោះ​ជំងឺ​មួយ​ប្រភេទ​ តែ​រង​នូវ​ការ​ប៉ះពាល់​ឈាន​ទៅ​ដល់​ដំណាក់កាល​ពិការ​ភ្នែក​បាន​ ប្រសិនបើ​ព្យាបាល​មិនទាន់ពេល​វេលា​។ ជំងឺ​ប្រភេទ​នេះ​បាន​បំផ្លាញ​សរសៃប្រសាទ​ភ្នែក​ដែល​បង្កឡើង​ដោយ​មូលហេតុ​ជាច្រើន​ធ្វើ​ឱ្យ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​កើន​ឡើង​ខ្ពស់​ ម្យ៉ាងទៀត​ធ្វើ​ឱ្យ​ធ្លា​ខ្សែភ្នែក​ខូច​ ឬរួម​តូច​បន្តិចម្ដង​។ ករណីនេះ​ភាគច្រើន​កើតមាន​ចំពោះ​អ្នក​ដែល​មាន​អាយុ​ពី40ឆ្នាំ​ឡើង​ទៅ​ តែ​កត្ដា​ខ្លះ​ក៏អាច​កើតមាន​លើ​អ្នក​ដែល​មាន​អាយុ​ទាប​ជាង​នេះ​ផង​ដែរ​។

    3. បញ្ហា​ភ្នែក​មី​ញ៉ូប​
    សម្រាប់​ក្មេង​ ឬមនុស្ស​វ័យ​ជំទង់​តែង​មាន​អាការ​ព្រិល​ ឬស្រវាំង​ភ្នែក​ ពេល​មើលឆ្ងាយ​ ដែល​ផ្ទុយពី​មនុស្សចាស់​ ដែល​តែង​ពិបាក​មើល​ជិ​តៗ​វិញ​។ ភ្នែក​មី​ញ៉ូ​បមិន​អាច​មើលឆ្ងាយ​បាន​ច្បាស់​ តែបើ​មើល​ជិត​គឺ​ឃើញច្បាស់​ ដោយសារ​រូបភាព​មក​ផ្ដុំ​គ្នា​នៅមុខ​សរសៃ​បាត​ភ្នែក​(រ៉េ​ទីន​)។ ការ​ចាំង​ពន្លឺ​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឱ្យ​ភ្នែក​មិន​អាច​ចាប់​ពន្លឺ​បាន​ច្បាស់​ និង​នាំ​ឱ្យ​ភ្នែក​ចុក​រោយ​ក្ដៅ​ងំ​ហៀរ​ទឹកភ្នែក​ ពព្រៀក​ ឧស្សាហ៍​ព្រិច​ភ្នែក​ និង​ឈឺក្បាល​នៅ​ម្ដុំ​ថ្ងាស​ជាដើម​។ អាការ​ទាំងនេះ​កាន់តែ​ខ្លាំង​នៅពេល​អ្នក​សម្លឹង​មើល​ច្រើន​ ដូចជា​អាន​សៀវភៅ​ កែ​អត្ថបទ​ ឬប្រើ​កុំព្យូទ័រ​។ល។

    4. ជំងឺភ្នែកក្រហម​
    ជំងឺភ្នែកក្រហម​ កើតមាន​រៀងរាល់​ឆ្នាំ​នៅក្នុង​អំឡុង​រដូវភ្លៀង​ ហើយ​វា​ឆ្លង​រាតត្បាត​ខ្លាំង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​។ ជំងឺ​នេះ​បណ្តាល​មក​ពី​មេ​រោ​គអេ​ដេ​ណូ​ ដែល​ធ្វើ​ឱ្យ​រលាក​ និង​ធ្វើ​ឱ្យ​ភ្នែក​ឡើងក្រហម​។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ ក្រហមភ្នែក​ រកាំភ្នែក​ ហៀរ​ទឹកភ្នែក​ ហើម​ភ្នែក​ និង​ឈឺភ្នែក​ខ្លាំង​ តែ​វា​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល​ ពី7ទៅ14ថ្ងៃ​។ ជំងឺ​នេះ​ ឆ្លង​ខ្លាំង​តាមរយៈ​ការប្រើ​ប្រាស់​នូវ​សម្ភារ​រួមគ្នា​ដូចជា​ ក្រមា​ ឬខ្នើយ​ជាដើម​ ដែល​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​។ ប្រសិនបើ​អ្នកណា​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​ នោះ​នឹង​ឆ្លង​ជំងឺ​នេះ​ភ្លាម​ៗតែម្តង​។

    5. ជំងឺ​ទឹកនោមផ្អែម​
    ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ហើយ​មិនបាន​គ្រប់គ្រង​ ឬប្រើប្រាស់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ វា​បង្ក​ឱ្យ​មានការ​ហូរឈាម​នៅ​ខាងក្រោយ​ភ្នែក​ និង​ធ្វើ​ឱ្យ​ការ​មើលឃើញ​របស់​អ្នកប្រែ​ទៅ​ជា​ព្រិល​ស្រអាប់​។

    6. ដាច់​សរសៃឈាម​ខួរក្បាល​
    អ្នក​អាច​មាន​សញ្ញា​ព្រិល​ភ្នែក​ ឬគំហើញ​បែក​ជា2​ នៅពេល​អ្នករងគ្រោះ​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ខណៈ​ដែល​អាការ​ដាច់​សរសៃឈាម​កើតឡើង​ ដង្ហើម​នឹង​ពិបាក​ដក​ រី​ឯបញ្ហា​ញ័រ​ដើមទ្រូង​ក៏​កើតឡើង​ បណ្តោល​មក​ពី​ចង្វាក់​បេះដូង​លោត​ញាប់​ពេក​ ព្រោះ​តម្រូវការ​អុក​ស៊ី​ហែ្ស៊ន​មិន​គ្រប់គ្រាន់​។

    7. ដុំ​សាច់​ក្នុង​ខួរក្បាល​
    ដុំ​សាច់​នៅ​ផ្នែក​ណាមួយ​នៃ​ខួរក្បាល​អាច​ផ្តល់​នូវ​សម្ពាធ​ សង្កត់​ទៅលើ​ឆ្អឹង​លលាដ៏​ក្បាល​ និង​បង្ក​ឱ្យ​មាន​នូវ​សញ្ញា​ជាច្រើន​ រួម​ទាំង​ការ​ព្រិល​ឬស្រវាំង​ភ្នែក​ផង​ដែរ​៕

  • ត្រៀម​រដូវ​កាល​ថ្មី​ ​ក្រុម​ទ័ព​បញ្ចប់​កុងត្រា​កីឡាករ​ខ្មែរ​ ​2រូប​ ​និង​បរទេស​ ​3រូប​

    ត្រៀម​រដូវ​កាល​ថ្មី​ ​ក្រុម​ទ័ព​បញ្ចប់​កុងត្រា​កីឡាករ​ខ្មែរ​ ​2រូប​ ​និង​បរទេស​ ​3រូប​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​ ​បាន​ប្រកាស​អរគុណ​ ​និង​ចែកផ្លូវ​ជាមួយ​កីឡាករ​របស់​ខ្លួន​ចំនួន​ ​5រូប​ ​ក្នុង​នោះ​រួមមាន​កីឡាករ​បរទេស​ ​3រូប​ ​និង​ខ្មែរ​ ​2រូប​។​

    ​កីឡាករ​ទាំង​ ​5រូប​នេះ​ ​រួមមាន​ ​កីឡាករ​សញ្ជាតិ​ខ្មែរ​ ​2រូប​ ​គឺ​ខ្សែបម្រើ​ ​ច្រឹង​ ​ពលរដ្ឋ​ ​និងកីឡា​ករ​ខ្សែការពារ​ ​ឈិន​ ​ឈឿន​។​ ​ចំណែក​ឯ​កីឡាករ​បរទេស​ ​មាន​ខ្សែប្រយុទ្ធ​ ​Bisan​ ​George​,​ ​Mohamed​ ​Hamza​ ​Abdelhamed​ ​Allam​ ​និង​ ​Khan​ ​Mohammed​ ​Faeez​។​

    ​ក្រោយពី​ចាកចេញ​ពី​ក្លិប​ចាស់​ ​ឈិន​ ​ឈឿន​ ​ត្រូវ​បាន​ប្រកាស​ចូល​ជា​កីឡាករ​របស់​ក្លិប​ថ្មី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ខណៈ​ដែល​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ថា​ ​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​ណាមួយ​ឡើយ​ ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕​
    ​ត្រៀម​រដូវ​កាល​ថ្មី​ ​ក្រុម​ទ័ព​បញ្ចប់​កុងត្រា​កីឡាករ​ខ្មែរ​ ​2រូប​ ​និង​បរទេស​ ​3រូប​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​ ​បាន​ប្រកាស​អរគុណ​ ​និង​ចែកផ្លូវ​ជាមួយ​កីឡាករ​របស់​ខ្លួន​ចំនួន​ ​5រូប​ ​ក្នុង​នោះ​រួមមាន​កីឡាករ​បរទេស​ ​3រូប​ ​និង​ខ្មែរ​ ​2រូប​។​

    ​កីឡាករ​ទាំង​ ​5រូប​នេះ​ ​រួមមាន​ ​កីឡាករ​សញ្ជាតិ​ខ្មែរ​ ​2រូប​ ​គឺ​ខ្សែបម្រើ​ ​ច្រឹង​ ​ពលរដ្ឋ​ ​និងកីឡា​ករ​ខ្សែការពារ​ ​ឈិន​ ​ឈឿន​។​ ​ចំណែក​ឯ​កីឡាករ​បរទេស​ ​មាន​ខ្សែប្រយុទ្ធ​ ​Bisan​ ​George​,​ ​Mohamed​ ​Hamza​ ​Abdelhamed​ ​Allam​ ​និង​ ​Khan​ ​Mohammed​ ​Faeez​។​

    ​ក្រោយពី​ចាកចេញ​ពី​ក្លិប​ចាស់​ ​ឈិន​ ​ឈឿន​ ​ត្រូវ​បាន​ប្រកាស​ចូល​ជា​កីឡាករ​របស់​ក្លិប​ថ្មី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ខណៈ​ដែល​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ថា​ ​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​ណាមួយ​ឡើយ​ ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕​


  • ការ​ធ្វើ​ទំនើបកម្ម​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធដារ​ ជំរុញ​ឱ្យ​មាន​កំណើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​

    ការ​ធ្វើ​ទំនើបកម្ម​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធដារ​ ជំរុញ​ឱ្យ​មាន​កំណើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​

    ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ជឿ​ជាក់​ថា​ នៅ​ឆ្នាំ2019​ នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​អាច​ប្រមូល​ចំណូល​ពន្ធ​សម្រេច​លើស​ផែនការ​ច្បាប់​កំណត់​ ក្នុង​អត្រា​មួយ​គួរ​ជាទី​ពេញចិត្ត​សម្រាប់​រាជរដ្ឋាភិបាល​។ នេះ​បើ​តាម​ឯកឧត្តម​ គង់​ វិបុល​ ថ្លែង​សុន្ទរកថា​បើក​នៅក្នុង​វេទិកា​ពន្ធ​ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​(The​ European​ Chamber​ of​ Commerce​ (Eurocham​)។

    ការ​បង្ហាញ​ជំនឿ​ចិត្ត​បែបនេះ​ ធ្វើឡើង​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ និង​អាករ​គ្រប់​ប្រភេទ​ រយៈពេល​ 10ខែ​ ឆ្នាំ2019​ នេះ​សម្រេច​បាន​លើស​ពី​ផែនការ​ច្បាប់​ ដោយ​ក្នុងរយៈពេល​ 10ខែ​កន្លងទៅ​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បាន​លើស​ផែនការ​ពេញ​ 1ឆ្នាំ​ 5.06​% ខណៈ​សល់​រយៈពេល​ នៃ​ការ​ប្រមូល​ចំណូល​ 2ខែ​ទៀត​។

    ឯកឧត្តម​ គង់​ វិបុល​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ (GDT​) ក្នុង​ជំនួប​ជាមួយ​វិស័យ​ឯកជន​ធុរជន​ ពាណិជ្ជករ​ក្នុង​វេទិកា​ស្តី​ពី​ពន្ធដារ​-សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ បាន​មានប្រសាសន៍​ថា​៖“តាមរយៈ​ការអនុវត្ត​យ៉ាង​យកចិត្ត​ទុកដាក់​នូវ​កំណែទម្រង់​រដ្ឋបាល​ និង​គោលនយោបាយ​សារពើពន្ធ​ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ពន្ធដារ​ លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ និង​អាករ​គ្រប់​ប្រភេទ​រយៈពេល​ 10ខែ​ ឆ្នាំ2019​ នេះ​ នឹងអាច​សម្រេច​លើស​ផែនការ​ច្បាប់​កំណត់​ ក្នុង​អត្រា​មួយ​គួរ​ជាទី​ពេញចិត្ត​សម្រាប់​រាជរដ្ឋាភិបាល​”។

    រយៈពេល​ 10ខែ​ ឆ្នាំ2019​ ចំណូល​ពន្ធ​-អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ មាន​ចំនួន​9,616.83ប៊ី​លាន​រៀល​ ឬស្មើនឹង​ប្រមាណ​ជា​ 2,404.21​លាន​ដុល្លារ​អាមេរិក​ កើនឡើង​ 28.31​% ស្មើនឹង​ 530,5លាន​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​។ ចំណូល​ក្នុងរយៈពេល​ 10ខែ​នេះ​ គឺ​មាន​បរិមាណ​ស្មើនឹង​ 105.06​%នៃ​ផែនការ​ប្រមូល​ចំណូល​ប្រចាំឆ្នាំ2019​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ GDT​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ កំណែទម្រង់​ថ្មី​ជាច្រើន​ត្រូវ​បាន​អនុវត្ត​នៅ​ឆ្នាំនេះ​ ដើម្បី​ធានា​បាន​នូវ​ដំណើរការ​បង់ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​។ ឯកឧត្តម​ ក៏បាន​ចង្អុលបង្ហាញ​អំពី​ការ​អនុម័ត​ប្រព័ន្ធ​ឯកសារ​អេឡិចត្រូនិក​ ដែល​រៀបចំ​ការ​ទូទាត់​ដោយ​ស្វ័យប្រវត្តិ​។

    ឯកឧត្តម​បន្ថែម​ទៀត​ថា​ គិត​ត្រឹម​ពេលនេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ និង​កម្មវិធី​ចំនួន71​ ដែល​ក្នុង​នោះ​មាន​ប្រព័ន្ធ​ E-VAT​ និង​ E-FILING​។

    តាម​ការ​គ្រោងទុក​ ក្នុង​ខែមករា​ ឆ្នាំ2020​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​តាម​ប្រព័ន្ធ​អន​ឡាញ​ (E-Filing​) ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​ ដោយ​អ្ន​កជាប់់​ពន្ធ​អាច​បញ្ចូល​បញ្ជី​ទិញ​-លក់​ ព័ត៌មាន​ពន្ធ​កាត់​ទុក​ ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ ពន្ធ​លើ​អត្ថ​ប្រយោជន៍​បន្ថែម​ និង​ពន្ធ​-អា​ករ​ផ្សេង​ៗតាម​ប្រព័ន្ធ​អន​ឡាញ​។

    ឯកឧត្តម​បញ្ជាក់​ទៀត​ថា​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​នៅតែ​បន្ត​ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​ និង​បង្កើន​ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​ជា​ចក្ខុវិស័យ​រួម​ គឺ​នឹង​កែប្រែ​រដ្ឋបាល​សារពើពន្ធ​ឱ្យទៅ​ជារ​ដ្ឋ​បាល​សារពើពន្ធ​ឌីជីថល​ ដែល​ផ្តល់​នូវ​ E-Tax​ Service​ ល្អ​ប្រសើរ​ និង​ងាយស្រួល​សម្រាប់​អ្នកជាប់ពន្ធ​ ព្រមទាំង​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ទាំងអស់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ថ្មី​ៗនេះ​ ដើម្បី​ទទួល​បាន​នូវ​ភាព​ងាយស្រួល​ ចំណេញពេលវេលា​ ក៏ដូចជា​ចូលរួម​ពង្រឹង​អនុលោម​ភាព​សារពើពន្ធ​ទាំងអស់គ្នា​ ដែល​ជា​ការចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​នូវ​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​ (Level​ Playing​ Field​)។

    ប្រព័ន្ធ​នេះ​នឹង​កាត់បន្ថយ​ពេលវេលា​ និង​ការ​លំបាក​ក្នុង​ការ​បំពេញ​លិខិត​ប្រកាស​ដោយដៃ​ ជំនួស​ដោយ​ការ​បោះពុម្ព​របាយការណ៍​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​។ ចំពោះ​វិធាន​នៃ​ការប្រើ​ប្រាស់​វិក្កយបត្រ​ថ្មី​ នឹង​កំណត់​ឱ្យ​បាន​ច្បាស់លាស់​អំពី​វិធី​ ឬបែបផែន​នៃ​ការប្រើ​ប្រាស់​វិក្កយបត្រ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​តម្លាភាព​ក្នុង​ការ​ប្រមូល​ពន្ធអាករ​នានា​។

    ឯកឧត្តម​ គង់​ វិបុល​ បាន​មានប្រសាសន៍​ថា​៖ “ខ្ញុំ​និង​ក្រុមការងារ​មាន​គោលបំណង​ដោះស្រាយ​កង្វល់​ពី​វិស័យ​ឯកជន​ផង​ដែរ​ ដោយចង់​ដោះស្រាយ​បញ្ហា​ទាំងអស់​របស់​ក្រុមហ៊ុន​ដោយ​ស្មើភាព​។ GDT​ គិតគូរ​រាល់​ការ​ព្រួយបារម្ភ​ និង​ការ​កែ​លម្អ​បញ្ហា​នេះ​ គឺជា​ការ​ផ្តោត​អារម្មណ៍​របស់​យើង​ ហើយ​អនុក្រឹត្យ​ថ្មី​កំពុង​ដំណើរការ​ ដើម្បី​ដោះស្រាយ​កង្វល់​ និង​បញ្ហា​នានា​នៅក្នុង​ប្រព័ន្ធ​ពន្ធ​ ហើយនឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ឆ្នាំក្រោយ​។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​៖“ចាំបាច់​ត្រូវ​មានការ​សន្ទនា​គ្នា​ជា​បន្ត​នៅក្នុង​សភា​ពាណិជ្ជកម្ម​ និង​ GDT​ព្រោះថា​ រវាង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ និង​ GDT​ ការកែទម្រង់​មិន​បញ្ចប់​សម្រាប់​នាយកដ្ឋាន​ ឬប្រទេស​នោះ​ទេ​ ហើយ​វា​ក៏​អនុវត្ត​ចំពោះ​ប្រទេស​អភិវឌ្ឍន៍​ផង​ដែរ​។ទ្វារ​របស់​នាយកដ្ឋាន​ពន្ធ​តែងតែ​បើក​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ពិភាក្សា​អំពី​បញ្ហា​ណាមួយ​ជានិច្ច​។ នាយកដ្ឋាន​ពន្ធដារ​ គឺជា​ស្ថាប័ន​មាន​តម្លាភាព​ និង​ជំរុញ​ឱ្យ​សមាជិក​នៃ​វិស័យ​ឯកជន​ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធ​របស់​ពួកគេ​”។

    ឯកឧត្តម​អគ្គនាយក​ បាន​បញ្ជាក់​ទៀត​ថា​ តាមរយៈ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម2019​-2023​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​បន្ត​កែ​លម្អ​នូវ​គោលនយោបាយ​ចាំបាច់​មួយចំនួន​ក្នុង​ន័យ​ធានា​ឱ្យ​បាន​នូវ​ភាព​ងាយស្រួល​ សមធម៌​ និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​បង់ពន្ធ​ ខណៈ​ដែល​គោលដៅ​ នៃ​ការ​ប្រមូល​ចំណូល​កំណត់ដោយច្បាប់​ ត្រូវ​បាន​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

    លោក​ Arnaud​ Darc​ ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ (EUROCHAM​) បាន​មានប្រសាសន៍​ថា​៖“វិស័យ​ឯកជន​ទទួលស្គាល់​ពីសា​រៈសំ​ខាន់​នៃ​ការអនុវត្ត​ពន្ធ​ និង​អត្ថ​ប្រយោជន៍​ និង​ស្ថិរភាព​ដែល​ការ​ប្រមូល​ពន្ធ​បាន​នាំមក​។ ពិសេស​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​យកចិត្ត​ទុកដាក់​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក្នុង​ការ​ដោះស្រាយ​យ៉ាងសកម្ម​ រាល់​បញ្ហា​ប្រឈម​”។

    លោក​ Arnaud​ Darc​ ក៏បាន​បន្ត​សរសើរ​ការ​កែ​លម្អ​ប្រព័ន្ធ​ពន្ធ​របស់​ប្រទេស​នូវ​សំណូមពរ​នានា​ក៏ដូចជា​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ពង្រឹង​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​ (Level​ Playing​ Field​) ប្រកបដោយ​តម្លាភាព​ ប្រសិទ្ធភាព​ ស័ក្តិសិទ្ធិ​ភាព​ និង​សមធម៌​ក្នុងចំណោម​សហគ្រាស​ទាំងឡាយ​ ទាំង​សហគ្រាស​អ្នកជាប់ពន្ធ​ធំ​ អ្នក​ជាប់​ពន្ធ​មធ្យម​ និង​អ្នកជាប់ពន្ធ​តូច​តាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​គោលនយោបាយ​ និង​រដ្ឋបាល​សារពើពន្ធ​ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ និង​កំពុង​អនុវត្ត​ក្នុងរយៈពេល​ 7ឆ្នាំ​ចុងក្រោយ​នេះ​។

    លោក​ Frank​ Viault​ តំណាង​សហភាព​អឺរ៉ុប​ (EU​)ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​វេទិកា​ហិរញ្ញវត្ថុ​នេះ​។ កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​មាន​ស្នាដៃ​ល្អ​ជាងគេ​ ទាក់ទង​នឹង​ការ​កៀរគរ​ប្រាក់ចំណូល​ក្នុង​ស្រុក​ ហើយ​សមិទ្ធផល​នេះ​ គឺជា​សក្ខីភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ GDT​”។

    លោក​ Franck​ Viault​ បាន​កោតសរសើរ​ចំពោះ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​លើ​ការងារ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​គោលនយោបាយ​សារពើពន្ធ​ និង​ទំនើបកម្ម​ពន្ធដារ​ ឈាន​ទៅ​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជា​វិជ្ជមាន​នៃ​ការ​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ផ្ទៃក្នុង​ ដែល​ជា​និន្នាការ​ក្នុង​តំបន់​ និង​សកលលោក​ គឺ​ពន្ធ​ផ្ទៃក្នុង​នឹង​ដើរតួ​នាទី​សំខាន់​សម្រាប់​ទ្រទ្រង់​ចំណូលជាតិ​។

    លោក​ Franck​ Viault​ បានឱ្យ​ដឹង​ថា​ សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយឥតសំណង​នូវ​ទឹកប្រាក់​ប្រមាណ​2,5លាន​អឺ​រ៉ូ​ដល់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ឆ្នាំ2019​ដើម្បី​បង្កើន​រចនាសម្ព័ន្ធ​ដោយ​និរន្តរភាព​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក្នុង​សហភាព​អឺរុប​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ប្រមាណ​ 400​អាជីវកម្ម​ និង​និយោជិត​ 2ម៉ឺន​នាក់​ នឹង​ជួយ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

    ក្នុងរយៈពេល​ 3ឆ្នាំ​ចុងក្រោយ​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សម្រេច​បាន​កំណើន​ចំណូល​ពន្ធ​ក្នុងរង្វង់​ 20​%ក្នុង​ 1ឆ្នាំ​ ក្នុង​នោះ​ឆ្នាំ2016​ បាន​ជាង​ 1,5ពាន់​លាន​ដុល្លារ​។ ឆ្នាំ2017​ បាន​ជាង​ 1,97​ ពាន់​លាន​ដុល្លារ​ និង​ឆ្នាំ2018​ បាន​ជាង​ 2,19ពាន់​លាន​ដុល្លារ​៕

  • វៀតណាម​បបួល​ ​U19កម្ពុជា​សងសឹក​ក្នុង​ពាន​ ​BTV​ ​CUP​

    វៀតណាម​បបួល​ ​U19កម្ពុជា​សងសឹក​ក្នុង​ពាន​ ​BTV​ ​CUP​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​19ឆ្នាំ​ ​គ្រោង​នឹង​ចាកចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី12​ ​ខែធ្នូ​នេះ​ ​ដើម្បី​ទៅ​ចូលរួម​ប្រកួត​ពាន​មិត្តភាព​ជាមួយ​ប្រទេស​ចំនួន3​ ​ប្រចាំ​តំបន់​ ​BTV​ ​International​ ​Football​ ​Tournament​ ​Cup​។​

    ​ពានរង្វាន់​មួយ​នេះ​ ​មាន​ក្រុម​ចូលរួម​ចំនួន4​ ​មក​ពី​ ​3ប្រទេស​ផ្សេងគ្នា​ ​រួមមាន​ ​ក្រុម​ ​Becamex​ ​Binh​ ​Duong​ ​(​ក្រុម​លី​ក​កំពូល​វៀតណាម​)​,​ ​ក្រុមU​-​20​ ​វៀតណាម​,​ ​ក្រុមU​-​20​ ​មីយ៉ាន់ម៉ា​ ​និង​ក្រុម​ ​U​-​19របស់​កម្ពុជា​។​

    ​ពានរង្វាន់​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី14​ ​ដល់​ថ្ងៃទី18​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ក្នុង​នោះ​ក្រុម​ ​U20​ ​វៀតណាម​នឹង​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​នៅ​ថ្ងៃទី15​(​ថ្ងៃសុក្រ​)​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​6ល្ងាច​នៅ​កីឡដ្ឋាន​ ​Binh​ ​Duong​ ​ខេត្ត​ប៊ិន​ដុង​ ​ប្រទេស​វៀតណាម​៕​


  • ច្បាស់​ការណ៍​ហើយ​!​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប៉ះ​ក្រុម​ឡាវ​ ​នៅ​ ​AFC​ ​CUP​

    ច្បាស់​ការណ៍​ហើយ​!​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប៉ះ​ក្រុម​ឡាវ​ ​នៅ​ ​AFC​ ​CUP​

    ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្រោយ​ទទួល​បាន​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ក្នុង​រដូវ​កាល​ឆ្នាំ2019​ ​នេះ​ ​នឹង​មាន​ឳ​កាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ ​AFC​ ​Cup​ ​ឆ្នាំ2020​ ​ដោយ​នឹង​ត្រូវ​លេង​វគ្គ​ជម្រុះ​ ​Play​-​Off​ ​និង​ត្រូវ​តទល់​ជាមួយ​ក្លិប​ជើងឯក​រង​លី​ក​កំពូល​របស់​ឡាវ​ ​Master​ ​7​ ​FC​។​ ​

    ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទទួល​កៅអី​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​CUP​ ​ចំនួន1​ ​ក្រោយ​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​កាលពី​ពេល​កន្លងទៅ​។​ ​ចំណែក​ឯ​ក្លិប​ ​Master​ ​7​ ​FC​ ​ដែល​ជា​ក្លិប​ទើប​បង្កើត​ឡើង​នៅ​ឆ្នាំ2017​ ​ក្រោយ​ឆ្លងកាត់​ការប្រកួត​ពេញ​មួយ​រដូវ​កាល2019​ ​រួចមក​ ​ក្លិប​នេះ​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ជើងឯក​រង​របស់​ប្រទេស​ឡាវ​ ​តាម​ពីក្រោយ​ក្លិប​ ​Lao​ ​Toyota​ ​FC​ ​ដែល​ជា​ជើងឯក​ ​ហើយ​ទទួល​បាន​កៅអី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​។​

    ​ការប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​ធ្វើឡើង​ ​2ជើង​ ​ដោយ​ជើង​ទី1​ ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​នា​ថ្ងៃទី22​ ​ខែមករា​ ​ឆ្នាំ2020​ ​ឯជើង​ទី2​ ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ជាតិ​របស់​ឡាវ​ ​នា​ថ្ងៃទី29​ ​ខែមករា​ ​ឆ្នាំ2020​។​ ​ចំពោះ​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​បាន​ឡើង​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពូល​ ​G​ ​ជាមួយនឹង​ក្លិប​ ​3ផ្សេងទៀត​ ​ដែល​សុទ្ធសឹងតែ​ជា​ក្រុម​ជើងឯក​លី​ក​កំពូល​ ​ដូចជា​ក្លិប​ ​Ceres​ ​Negors​ ​(​ហ្វីលីពីន​)​ ​ក្លិបThan​ ​Quang​ ​Ninh​ ​FC​ ​(​វៀតណាម​)​ ​និង​ក្លិប​ ​Bali​ ​United​ ​FC​ ​(​ឥណ្ឌូ​នេ​ស៊ី​)​៕​


  • នី រតនា បង្ហាញភាពផ្អែមល្ហែមនិងធ្វើខួបកំណើតឱ្យភរិយានៅប៉េកាំង

    នី រតនា បង្ហាញភាពផ្អែមល្ហែមនិងធ្វើខួបកំណើតឱ្យភរិយានៅប៉េកាំង

    ចំណង​ស្នេហា​​តារាចម្រៀង​ នី រតនា និង​ ថេសា កាន់​តែ​ផ្អែម​ល្ហែ​ម​ឡើង​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​គ្រប់​​ពេល​​ពួក​គេ​តែង​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​គ្នា​ជានិច្ច​​នៅ​​​ពេល​ស្វាមី​​ចេញ​ទៅ​ច្រៀង​តាម​ខេត្ត​​ម្ដង​ៗ​​ភរិយា​​​​ជា​ទី​ស្រឡាញ់​រង់ចាំ​នៅ​ឯផ្ទះ​វិញ​តែង​តែ​ខល​សួរ​​ពី​សុខ​ទុក្ខ​ស្វាមី​ជាមួយ​ក្ដី​ព្រួយ​បារម្ភ។ នី រតនា កាន់​តែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​​​​មើល​ថែ​ទាំ​នាង និង​កូន​ក្នុង​ផ្ទៃ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ។ ជាក់​ស្ដែង​កាល​ពី​រាត្រី​ថ្ងៃ​ទី​១១ ខែ​ធ្នូរ ម្សិលមិញ​នេះ​លោក បាន​ដឹកដៃ​ភរិយា​ និង​កូន​ក្នុង​ផ្ទៃ​ទៅ​ធ្វើ​ខួប​កំណើត​នៅ​ ប៉េកាំង យ៉ាង​ភ្ញាក់​ផ្អើល​បំផុត។

    ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់ភរិយាលោក ថ្ងៃកំណើត ដោយតារាប្រុសរូបនេះបានធ្វើការបញ្ចេញនូវរូបភាព លក្ខណៈគ្រួសារ និងកូនក្នុងផ្ទៃយ៉ាងមានក្តីសុខ។ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពទាំងអស់សុទ្ធតែស្រស់ស្អាត និងពោរពេញដោយស្នាមញញឹម ក្តីសុខយ៉ាងខ្លាំង នៅក្នុងការពរពោះកូនលើកដំបូង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា ជាពិសេសសម្រស់ភរិយាលោក នៅតែស្រស់ស្អាតដដែលនៅពេលដែលតែងខ្លួនបែបនេះ។ ក្រៅពីពាក្យសរសើរ ពីសុភមង្គលតារាប្រុសរូបនេះ ​អ្នកគាំទ្រមួយចំនួន ក៏បាននាំគ្នាជូនពរក្នុងថ្ងៃកំណើតភរិយាលោក និងកូនក្នុងផ្ទៃ ដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះហើយ។

    បើតាមហ្វេសប៊ុកលោក នី រតនា បានបង្ហោះនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហោះថា៖ «រីករាយថ្ងៃខួបកំណេីតអូនសម្លាញ់ Happy birthday To You 🎂🎉🎊🎈🎁 ឆ្នាំនេះមិនដូចឆ្នាំមុនទេ ឆ្នាំនេះខួបកំណេីតអូន តែបែរជាបងអ្នកបានកាដូទៅវិញ 😂🤣 អរគុណអូន ដែលបាន ផ្ដល់កាដូដ៏ពិសេសមួយនេះដល់បង ជូនពរអូនហេីយនិងកូនយេីង មានសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ចការងារ និងស្រលាញ់បងអោយច្រេីន ៗ🤪»។

    ដោយឡែកនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះតាមគណនីហ្វេសប៊ុក«TessaTessa » ដែលជាភរិយារបស់តារាចម្រៀង នី រតនា បានបង្ហោះថា៖ «ខួបកំណើតឆ្នាំនេះជាឆ្នាំដែលពោរពេញទៅដោយក្តីសុខជាទីបំផុត ចូលវ័យគម្រប់ 24 ឆ្នាំ តែមានអារម្មណ៍ថាខ្លួនឯងមានអ្វីៗគ្រប់យ៉ាង មានទាំងជីវភាពល្អ ស្វាមីល្អ មនុស្សនៅជុំវិញខ្លួនល្អៗ មានតែអ្នកផ្តល់ក្តី សុខនិងសុភមង្គលឲ្យ ចង់បានអីបានហ្នឹង ជោគជ័យទាំងមុខរបរ គិតអ្វីក៏បានសម្រេចទាំងអស់ រហូតមានអារម្មណ៍ថាខ្លួនឯងកើតមកជាមនុស្សស្រីដែលមានសំណាងបំផុត លើសពីនេះទៅទៀត អ្វីដែលពិសេសនោះគឺខ្ញុំទទួលបានគ្រាប់ពេជ្រដ៏មានតម្លៃមួយគឺកូនស្រីដែលត្រៀមនឹងមក បំពេញគ្រួសារដ៏តូចមួយរបស់យើងឆាប់ៗនេះ 🥰❤️ អូនអរគុណខ្លាំងណាស់ប្តីសម្លាញ់ NY Ratana HM សម្រាប់ក្តីស្រឡាញ់ដ៏ធំធេងដែលបងមានចំពោះអូនមិនកែប្រែតាំងពីថ្ងៃដំបូងដែលយើងស្គាល់គ្នា គឺមានតែកើនឡើងជារៀងរាល់ថ្ងៃ 😘😍❤️ អូនស្រឡាញ់បង 😘❤️ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលបងបានផ្តល់ឲ្យអូន 😘😘 យើងត្រៀមទទួលព្រះនាងតូចរបស់យើងឆាប់ឆាប់នេះ #babyM 😘😘😘»៕

  • ម៉ូដ​ក្រចក​ពណ៌​ឆើតឆាយ​ស័ក្តិសម​នឹង​រដូវ​បុណ្យណូអែល​

    ម៉ូដ​ក្រចក​ពណ៌​ឆើតឆាយ​ស័ក្តិសម​នឹង​រដូវ​បុណ្យណូអែល​

    រដូវ​កាល​រីករាយ​នៃ​ពិធីបុណ្យ​ណូអែល​បាន​ចូល​មកដល់​ហើយ​ ដូច្នេះ​សូម​នា​រីៗ​យើង​ត្រៀម​ម៉ូដ​ក្រចក​ និង​ពណ៌​ក្រចក​បែប​ស្រស់ស្រាយ​ ពណ៌​ឆើត​ៗ សម្រាប់​បង្អួត​នៅក្នុង​រដូវ​បុណ្យ​បែប​បស្ចិមប្រទេស​នេះ​ណា៎​ យូរ​ៗបាន​ជុំគ្នា​ជាមួយ​មិត្ត​ភក្តិ​សប្បាយ​ៗម្តង​កុំឱ្យ​រំលង​ការ​តុបតែង​ក្រចក​ឱ្យ​ស្អាត​ពេញចិត្ត​ និង​លេចធ្លោ​នៅក្នុងចំណោម​មនុស្ស​ទាំងអស់​ណា៎​! តោះ​ចឹង​សូម​ក្រឡេក​មើល​មួយ​ជុំ​ ហើយ​ជ្រើសរើស​ម៉ូដ​ក្រចក​ និង​ពណ៌​ក្រចក​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​ពី​ទំព័រ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន លេខ​ថ្មី​ប្រចាំខែ​ធ្នូ​នេះ​ដូចតទៅ​៕

  • សៀង ចន្ធា ជាកីឡាករវ័យក្មេងល្អបំផុត ប្រចាំស៊ីហ្គេម

    សៀង ចន្ធា ជាកីឡាករវ័យក្មេងល្អបំផុត ប្រចាំស៊ីហ្គេម

    កីឡាករ សៀង ចន្ធា វ័យ 17ឆ្នាំរបស់ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម​ 22ឆ្នាំកម្ពុជា បានជាប់ជាកីឡាករវ័យក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៏ស៊ីហ្គេម លើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីន ដោយកីឡាកររូបនេះជួយក្រុមកម្ពុជាឱ្យបានចំណាត់ថ្នាក់លេខ4 នៅស៊ីហ្គេម។លើសពីនេះទៀត គ្រាប់បាល់សរុបទាំង 3គ្រាប់របស់យុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ បានជាប់ជាគ្រាប់បាល់លឿនជាងគេបង្អស់ប្រចាំព្រឹត្តិការណ៏ស៊ីហ្គេមក្នុងរយៈពេល 60ឆ្នាំនេះទៀតផង។ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22ឆ្នាំរបស់កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ4 ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីន ក្រោយចាញ់មីយ៉ាន់ម៉ា យ៉ាងគួរឱ្យសោកស្តាយបំផុតនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ទាត់ប៉េណាល់ទីកាត់សេចក្តី។ សរុបប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ក្រុមបាលទាត់កម្ពុជាបានឆ្លងកាត់ 6ប្រកួត និងជាលទ្ធផល គឺទទួលបានការឈ្នះ2 ស្មើ2 និងចាញ់៕

  • បាល់ទាត់វៀតណាមគ្រងជើងឯកស៊ីហ្គេមជាលើកទី2 ក្រោយខកខាន 60ឆ្នាំគត់

    បាល់ទាត់វៀតណាមគ្រងជើងឯកស៊ីហ្គេមជាលើកទី2 ក្រោយខកខាន 60ឆ្នាំគត់

    ការប្រកួតបាល់ទាត់បុរស ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីន បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ដោយបានរកឃើញក្រុមជើងឯកហើយ គឺបានទៅលើក្រុមវៀតណាម ខណៈជើងឯករងបានទៅលើក្រុមឥណ្ឌូនេស៊ី ក្រោយពីក្រុមវៀតណាមបានបង្ហាញថ្វីជើងយ៉ាងល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល 3ទល់នឹង0។សរុបលទ្ធផលចុងក្រោយ ក្រុមវៀតណាមទទួលបានមេដាយមាស ឥណ្ឌូនេស៊ីបានមេដាយប្រាក់ ខណៈដែលមីយ៉ានម៉ា បានមេដាយសំរិទ្ធ ចំណែកឯកម្ពុជាបានត្រឹមតំណែងជាក្រុមលេខ4 មិនបានទទួលមេដាយឡើយ។គិតមកទល់នឹងពេលនេះ នេះគឺជាលើកទី2 ហើយសម្រាប់ក្រុមបាល់ទាត់របស់ប្រទេសវៀតណាម ដែលបានគ្រប់គ្រងមេដាយមាសប្រចាំព្រឹត្តការណ៍ស៊ីហ្គេមនេះ ក្រោយពីខកខានមេដាយនេះចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង នៅប្រទេសថៃ ក្នុងឆ្នាំ1959 ពោលគឺខកខានរយៈពេល 60ឆ្នាំគត់៕