Category: សង្គម និងសេដ្ឋកិច្ច

  • ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​បំបាក់​ជើងឯក​លី​ក​កំពូល​ម៉ាកាវ​ ​ទាំង​ ​2ជើង​ ​5ទល់នឹង2​

    ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​បំបាក់​ជើងឯក​លី​ក​កំពូល​ម៉ាកាវ​ ​ទាំង​ ​2ជើង​ ​5ទល់នឹង2​

    ​ក្រុម​ម្ចាស់​ជើងឯក​នៃ​លី​ក​កំពូល​របស់​ម៉ាកាវ​ ​MUST​ ​CPK​ ​បាន​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ជើង​ទី1​ ​នា​វេលា​ម៉ោង​ ​6ល្ងាច​ ​កាលពី​ថ្ងៃទី28​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នៅ​ទីលាន​ ​Urban​ ​ផ្លូវ​ ​60ម៉ែត្រ​ ​ដែល​ជា​លទ្ធផល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​យកឈ្នះ​ដោយ​លទ្ធផល​ ​2ទល់នឹង1​។​ ​

    ​បន្ទាប់មក​នៅ​ថ្ងៃទី29​ ​ខែ​ដដែល​ ​វេលា​ម៉ោង​ ​6ល្ងាច​ ​នៅ​ទីលាន​ ​Urban​ ​ផ្លូវ​ ​60ម៉ែត្រ​ដដែល​ ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​ជ័យជម្នះ​ជា​លើក​ទី2​ ​ដោយ​លទ្ធផល​ ​3ទល់នឹង1​។​ ​សរុប​ទាំង​ ​2ជើង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឈ្នះ​ក្រុម​ ​MUST​ ​CPK​ ​ក្នុង​លទ្ធផល​ ​5ទល់នឹង2​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ការប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​របស់​ម៉ាកាវ​ ​(​ ​Chao​ ​Pak​ ​Kei​ ​)​ ​នេះ​ ​គឺ​ដើម្បី​ជា​ការ​ត្រៀម​សម្រាប់​ពាន​ ​AFC​ ​Cup​ ​2020​ ​(​ ​វគ្គ​ជម្រុះ​ ​)​ ​ក៏ដូចជា​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​របស់​ក្រុម​ទាំង2​ ​ផង​ដែរ​៕​











  • បងៗ​ស្ត្រី​មេផ្ទះ​ដឹង​ទេ​អាហារ14ប្រភេទ​ ដែលយើងតែងរក្សាទុកដាក់ដោយខុសវិធីមករហូត (តចប់)

    បងៗ​ស្ត្រី​មេផ្ទះ​ដឹង​ទេ​អាហារ14ប្រភេទ​ ដែលយើងតែងរក្សាទុកដាក់ដោយខុសវិធីមករហូត (តចប់)

    បងៗ​ស្ត្រី​មេផ្ទះ​ប្រហែលជា​ធ្លាប់​គិតថា​ យើង​អាច​រក្សាទុក​គ្រប់យ៉ាង​នៅក្នុង​ទូទឹកកក​របស់​យើង​បាន​ ទាំង​បន្លែ​ផ្លែឈើ​ បង្អែម​ និង​នំប៉័ង​-ល- អ្នកខ្លះ​ថែមទាំង​ទុក​ទឹក​ស៊ី​អុីវ​ និង​អាហារ​កំប៉ុង​នៅក្នុង​ទូទឹកកក​ទៀតផង​ តែ​បងៗ​ដឹង​ទេ​ថា​ អាហារ​ប្រភេទ​ខ្លះ​មាន​រូប​បែប​នៃ​ការ​រក្សាទុក​ខុសប្លែក​ពីគ្នា​ ហើយ​វិធី​ដែល​ខុស​ វា​អាច​ធ្វើ​ឱ្យ​កើត​ផល​អាក្រក់​ដល់​អាហារ​ទាំងនោះ​បាន​។ថ្ងៃនេះ​ អ្នកគ្រូ​ ឆវី​ មាន​គន្លឹះ​ល្អ​ៗក្នុង​ការ​ទុកដាក់​រក្សា​ចំណីអាហារ​មក​ជម្រាប​ជូន​បងៗ​មេផ្ទះ​ទាំងអស់គ្នា​ជា​បន្ត​…។

    ផ្លែ​ប៉េងប៉ោះ​ : មិន​គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​ទេ​ ដោយសារតែ​វា​ នឹង​បាត់បង់​រសជាតិ​ពី​ធម្មជាតិ​អស់​។ សីតុណ្ហភាព​ដែល​ត្រជាក់​នឹង​ធ្វើ​ ឱ្យ​កម្មវិធី​ការ​បន្ទុំខ្លួន​របស់​វា​តាម​ធម្មជាតិ​កាន់តែ​យឺត​ឡើង​ និង​បំផ្លាញ​សរសៃ​សាច់​ស្ដើង​ៗនៅ​ខាងក្នុង​ផ្លែ​ដែល​នឹង​ហុច​ផល​ឱ្យ​វា​មិន​ទុំជោរ​។ គួរ​រក្សា​ផ្លែ​ប៉េងប៉ោះ​នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់​ធម្មតា​ ដោយ​ដាក់​នៅ​ក្នុង​កញ្ច្រែង​ ឬក្នុង​ឡាំង​។

    វត្ថ​ដែល​គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​
    ស៊ុត​ : បងៗ​ស្ត្រី​មេផ្ទះ​ជាច្រើន​មានការ​រក្សាទុក​ស៊ុត​ខុសប្លែក​ពីគ្នា​ តែ​ទាំងអស់គ្នា​បាន​អះ​អាង​ដូច​ៗគ្នា​ថា​ មិន​គួរ​ទុក​ស៊ុត​នៅក្នុង​ប្រឡោះ​សម្រាប់​ដាក់​ស៊ុត​នៅ​ខាង​មាត់ទ្វារ​ទូទឹកកក​ទេ​ តែ​គួរ​ទុក​នៅក្នុង​កន្លែង​ដាក់​របស់​របរ​ធម្មតា​ក្នុង​ទូទឹកកក​ ហើយ​អ្នកជំនាញ​បាន​ណែនាំ​មិន​ឱ្យ​យក​ស៊ុត​ចេញពី​កញ្ច្រែង​ ឬបន្ទះ​ស្នោ​រទ្រ​ស៊ុត​ដែល​ជាប់​មក​ជាមួយ​ស៊ុត​នោះ​ទេ​ គឺ​ដើម្បី​ឱ្យ​វា​រក្សា​ភាព​ស្រស់​បាន​យូរ​។

    ម្សៅ​ : មើលទៅ​ហាក់ដូចជា​ងាយស្រួល​ក្នុង​ការ​រក្សាទុក​ តែ​ការពិត​វិញ​ មិនមែន​ងាយស្រួល​ឡើយ​។ សំណើម​ និង​សីតុណ្ហភាព​ដែល​ខ្ពស់​ នឹង​នាំ​ឆ្ពោះទៅ​រក​ការ​កើត​មេរោគ​ផ្សិត​ និង​សត្វល្អិត​ក្នុង​ម្សៅ​ ដែល​ហុច​ផល​ធ្វើ​ឱ្យ​ពេល​យក​ទៅ​កែច្នៃ​ជា​អាហារ​បរិភោគ​មិនបាន​។ ជម្រើស​ដែល​ល្អ​ គឺ​ការ​ដាក់​នៅក្នុង​ដប​កែវ​បិទ​ជិត​ទុក​នៅក្នុង​ទូទឹកកក​។
    គ្រាប់សណ្ដែក​ : ការ​រក្សាទុក​ដាក់​របស់​បងៗ​ស្ត្រី​មេផ្ទះ​ភាគច្រើន​គឺ​ ទុក​គ្រាប់សណ្ដែក​គ្រប់​ប្រភេទ​នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់​ធម្មតា​ តែ​ការពិត​វិញ​ គ្រាប់សណ្ដែក​ប្រភេទ​ខ្លះ​ ដូចជា​ អាល់​ម៉ុន​ និង​វ៉ល​ណាត់​ ជាដើម​ អាច​ស្ថិត​ក្នុង​សភាព​ដើម​បាន​ 1-2សប្ដាហ៍​នៅក្នុង​សីតុណ្ហភាព​ដែល​កក់ក្ដៅ​ រួចហើយ​នឹង​ខូច​អស់​បន្ទាប់ពី​នោះ​។ ជម្រើស​ដែល​ល្អ​ គួរ​ទុកដាក់​គ្រាប់សណ្ដែក​នៅក្នុង​កន្លែង​ដែល​ឆ្ងាយ​ពី​ពន្លឺថ្ងៃ​ សំណើម​ និង​សីតុណ្ហភាព​ដែល​ខ្ពស់​។ ពួកវា​គួរ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ទូទឹកកក​ ដើម្បី​ថែរក្សា​សភាព​ទុក​ឱ្យ​បាន​យូរ​ដល់ទៅ​ 9ខែ​។បន្លែ​ឃឹន​ឆាយ​បារាំង​ : គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​ តែ​មិន​គួរ​ខ្ចប់​នៅក្នុង​ថង់​ប្លាស្ទិក​ដែល​នឹង​ធ្វើ​ឱ្យ​វា​ឆាប់​ស្អុយរលួយ​ខូច​នោះ​ទេ​។ បងៗ​អាច​ប្រើ​ក្រដាស​អាលុយមីញ៉ូម​ដើម្បី​ខ្ចប់​បន្លែ​ឃឹន​ឆាយ​នេះ​បាន​។

    វិធី​រក្សាទុក​ផ្លែ​ត្រឡាច​ដែល​នៅសល់​ពី​ស្ល​ :​ ត្រឡាច​ គឺជា​បន្លែ​ដែល​ខ្មែរ​យើង​និយម​បរិភោគ​ណាស់​ ស្ងោរ​ក៏បាន​ ឆា​ក៏បាន​ និង​ស្លម្ជូរ​ក៏បាន​ តែ​ ពេល​យើង​ទិញ​ 1ផ្លែម​កធ្វើម្ហូប​ ហើយ​ធ្វើ​មិន​អស់​ នៅសល់​មួយ​កំណាត់​ ដោយសារតែ​ផ្លែ​ត្រឡាច​នោះ​ធំ​ពេក​ ហើយ​នៅពេល​យើង​ចង់​រក្សាទុក​វា​ឱ្យ​បាន​យូរ​ ដើម្បី​ទុក​ធ្វើម្ហូប​នៅពេល​ក្រោយ​ទៀត​នោះ​ ភាគច្រើន​ត្រឡាច​មួយ​កំណាត់​នោះ​ពេល​ទុក​យូរ​ទៅ​ ច្រើនតែ​ឡើង​រលួយ​ស្អុយ​ខូច​អស់​ និង​ទុក​មិនសូវ​បាន​យូរ​ឡើយ​។

    បញ្ហា​នេះ​សូម​បងៗ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​កុំ​បារម្ភ​អី​ គ្រាន់​តែ​បងៗ​យក​កំបោរ​ពណ៌ក្រហម​ដែ​លយាយៗ​គាត់​ពិសា​ជាមួយ​ម្លូ​នោះ​ មក​លាប​នៅត្រង់​កន្លែង​ស្នាមពុះ​នៅ​លើ​ផ្លែ​ត្រឡាច​នោះ​ ហើយ​យក​ទៅ​រក្សាទុក​នៅក្នុង​ទូទឹកកក​ក្នុង​ប្រអប់​តាមធម្មតា​ ផ្លែ​ត្រឡាច​នោះ​នឹង​នៅ​ស្រស់​ល្អ​បាន​ជាច្រើន​ថ្ងៃ​ មិន​រលួយ​ស្អុយ​ឡើយ​៕

  • អីយ៉ា!! ជិតឆ្លងឆ្នាំ2019 ស៊ូ ស៊ីរីកា ដាក់មួយឃ្លា« គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ»

    អីយ៉ា!! ជិតឆ្លងឆ្នាំ2019 ស៊ូ ស៊ីរីកា ដាក់មួយឃ្លា« គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ»

    ដំបូងស្មានតែតារាចម្រៀងស្រីនៅផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរីកា បង្ហើបពីរឿងរ៉ាវស្នេហារបស់នាង តែតាមពិតបទចម្រៀង « គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» នាងកំពុងច្រៀងតំអូញតម្អែដាក់អ្នកគាំទ្រយ៉ាងស៊ីអារម្មណ៍ ស្ដាប់ហើយចង់ហូរទឹកភ្នែកអ៊ីចឹងសោះ។

    កញ្ញា ស៊ូ ស៊ីរីកា ជាតារាចម្រៀងដ៏ពេញនិយមនៅក្នុងដួងចិត្តមិត្តយុវវ៍័យ រាល់បទចម្រៀងរបស់នាង តែងតែធ្វើឱ្យអ្នកគាំទ្រស្ដាប់ហើយចូលតួតាម។ ជាក់ស្ដែងថ្មីៗនេះមួយបទដែលមានចំណងជើងចាក់ដោត « គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» កំពុងតែវាយឡុកអ្នក Single ជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ហេតុអ្វីបានគ្រប់គ្នាដ្រាម៉ានៅតែម្នាក់ឯងគ្មានអ្នកចាប់អារម្មណ៍អ៊ីចឹង? ពិតជាមានមូលហេតុ ទើបបានជាតារាចម្រៀងស្រីរូបនេះលើកយកមកបកស្រាយ។

    ជិតបិទទំព័រឆ្នាំ២០១៩ហើយ បទចម្រៀង« គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» របស់កញ្ញា ស៊ូ ស៊ីរីកា ត្រូវគេឮចាក់បន្លឺនៅតាមហាង និងទីសារធារណៈនាប៉ុន្មានថ្ងៃនេះ ដោយអ្នកស្ដាប់ភាគច្រើនសុទ្ធតែយល់ថា មួយបទនេះទាំងពីរោះ និងមានអត្ថន័យចាក់ដោត ជាពិសេសគឺបទមួយនេះ ហាក់ធ្វើស៊ីអារម្មណ៍អ្នកឯកោនៅពេលមនុស្សគូភាគច្រើន សុទ្ធតែបង្អួតគម្រោងដើរលម្ហែកាយស្វីតៗមុនថ្ងៃឆ្លងឆ្នាំ និងឆ្លងឆ្នាំ។ ទឹកដមសំលេងរបស់នាងនៅក្នុងបទនេះ ក៏ស្ដាប់ទៅប្លែកត្រចៀកខុសពីបទមុនៗផងដែរ ទើបគ្រាន់តែចេញ MV មិនទាន់បានប៉ុន្មាន ក៏ទទួលបានការគាំទ្រតែម្ដង។ ជាក់ស្ដែងក្រឡេកទៅមើលសង្គមហ្វេសប៊ុក និងយូធូប ក៏មានការចែកចាយបទនេះ គួរអោយកត់សម្គាល់ផងដែរ បន្ថែមពីលើការចាក់បន្លឺ ដែលគេបានឮនៅតាមទីសាធារណៈ៕

  • ក្ដុកក្ដួលអាណិត តារាសម្ដែងភេទី៣ Mr Queen កំពុងធ្លាក់ខ្លួនក្នុងសភាពដុនដាប

    ក្ដុកក្ដួលអាណិត តារាសម្ដែងភេទី៣ Mr Queen កំពុងធ្លាក់ខ្លួនក្នុងសភាពដុនដាប

    នៅពេលថ្មីៗនេះមហាជនអ្នកគាំទ្រស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាសម្ដែង គន់ រៀមរតនៈ ហៅចែរូហ្សា បង្ហោះរូបភាពជាច្រើនសន្លឹករបស់តារាសម្ដែងភេទទី៣ លោក វឌ្ឍនា ហៅMr Queen បានធ្លាក់ខ្លួនឈឺធ្ងន់ដុបដាបនៅលើគ្រែមន្ទីរពេទ្យ ព្រោះដោយមានជម្ងឺមហារីកនិងរបេង។

    នាពេលនេះដែរ តារាភេទទី៣រូបនេះ កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យរុស្សី យ៉ាងឯកោ ក្នុងសភាពស្គមរីងរ៉ៃ ដេកព្យួរសេរ៉ូម មើលមិនចង់ស្គាល់។ ចែរ៉ូហ្សា បានបង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លោចចិត្តចំពោះមិត្តរួមអាជីពសិល្បៈរូបនេះថា «ពេលវេលាកន្លងផុតដ៏មិនគួរឱ្យជឿ😰 កាលនេាះ ក្រៅពីគាត់ Mr Queen 👑 ក្នុងសង្គមសិល្បៈ នឹង ឆាកតន្ត្រីកម្មវិធីទូរទស្សន៍នានា គ្មានអ្នកណាគេមេីលមុខ អេីពេីជាមួយខ្ញុំទេ😰 បានគាត់ ជួយលេីកស្ទួយ បំពេញ បំណងខ្ញុំក្នុងសង្គមការងារលិស្បៈមួយចំនួន🌻 បាត់វត្តមានគាត់មួយរយៈយូ រហូតស្ទេីមិនជឿលភ្នែកខ្លួនឯង ថាគាត់ស្ថិតក្នុងតំណាក់កាលមួយនេះ😰 ប្អូនហ្នឹងទៅសួសុខទុកបង ទេាះមិនមានអីជួយច្រេីន ក៏បានជាកំលាំងចិត្តជូនបង💐 សូមបងរឹងមាំ នឹងមានសុខភាពល្អប្រសេីរឆាប់ៗ🙏💐❤️»។

    សារក្ដុកក្ដួលនេះបានឱ្យដឹងថា ក្រោយបាត់មុខលោកពីសិល្បៈរយៈពេលយូរ បែរជាលេចរូបភាពស្គមខ្លាំងដេកឈឺរបស់ Mr Queen យ៉ាងគួរឱ្យអាណិត ទើបធ្វើឱ្យមហាជននឹកដល់សមត្ថភាពខ្លាំងលើឆាក។ Mr queenដែលជាតារាសិល្បៈមួយរូបពូកែសម្តែងមានទេពកោសល្យ ហើយពូកែធ្វើឱ្យអ្នកទស្សនាពេញចិត្តចំពោះរូបលោកផងដែរ ។ លោកជាទូទាំងគេចាំរូបរាងនិងស្តាយសម្តែងពូកែរបស់លោក ដោយតែងធ្វើជារូបពីរ ប្រុសម្ខាងស្រីម្ខាង ដែលជាទីចាប់អារម្មណ៏ខ្លាំងផងដែរ ។ ខណៈកំពុងធ្លាក់ខ្លួនកើតជំងឺមហារីកដំណាក់ការចុងក្រោយនេះ មិត្តអ្នកសិល្បៈបានអំពាវនាវឱ្យមានការជួយពីសប្បុរសជនចំពោះ Mr Queen និងសូមសមាគមន៍សិល្បៈជួយគាត់ផងដែរ ព្រោះតាមដឹងលោកគឺជាកូនកំព្រារទៀត៕

  • ឪពុកម្ដាយ​សម័យថ្មី​ កុំ​ភ្លេច​ជួយ​ជំរុញ​កូនតូច​ឱ្យ​ចេះ​សរសេរ​ព្រោះ​ជា​វិវឌ្ឍនាការ​សំខាន់​របស់​កុមារ​តូច​

    ឪពុកម្ដាយ​សម័យថ្មី​ កុំ​ភ្លេច​ជួយ​ជំរុញ​កូនតូច​ឱ្យ​ចេះ​សរសេរ​ព្រោះ​ជា​វិវឌ្ឍនាការ​សំខាន់​របស់​កុមារ​តូច​

    ទោះជា​បច្ចុប្បន្ន​ជា​យុគសម័យ​នៃ​បច្ចេកវិទ្យា​ទំនើប​ ដែល​ងាក​ទៅ​ខាងណា​ក៏​ឃើញ​តែ​ស្មា​តហ្វូ​ននិង​កុំព្យូទ័រ​ក៏ដោយ​ តែ​ការ​បង្ហាត់​កូនតូច​ឱ្យ​ចេះ​កាន់​ប៊ិច​ ឬខ្មៅដៃ​សរសេរ​ គឺជា​រឿង​មួយ​សំខាន់ណាស់​សម្រាប់​ក្មេង​វ័យ​មុន​ចូលរៀន​មត្តេយ្យ​ ព្រោះ​ការ​សរសេរ​មាន​ចំណុច​ល្អ​ច្រើនណាស់​សម្រាប់​កុមារ​តូច​ៗ ដូចជា​ការ​ជួយ​ហ្វឹកហាត់​សាច់ដុំ​ប្រអប់ដៃ​របស់​កុមារ​ ជួយ​ឱ្យ​កុមារ​ចេះ​សង្កេត​ និង​ចេះ​ប្រើ​ខួរក្បាល​ផង​ដែរ​។ ខាងក្រោម​នេះ​ជា​ដំណាក់កាល​នៃ​ការ​ចេះ​កាន់​ខ្មៅដៃ​សរសេរ​ ឬគូសវាស​របស់​កុមា​រតូចៗ​តាម​វ័យ​ដែល​អាណាព្យាបាល​គួរតែ​ដឹង​។

    ដំណាក់កាល​ទី1​ គូសវាស​ (ក្មេង​តូច​វ័យ​ 2 – 3ឆ្នាំ​) គ្រវាស​គ្រវាត់​គ្មាន​គោលដៅ​។ ចាប់​ខ្មៅដៃ​បាន​ ក៏​គូសវាស​ជា​ខ្សែ​ផ្សេង​ៗជំពាក់​វាក់​វ័ណ្ឌ​គ្នា​ពេញ​ក្រដាស​ ទាំង​ភ្នែក​អាច​នឹង​មិនបាន​មើល​ដៃ​ ឬក្រដាស​ដែល​ខ្លួនឯង​សរសេរ​ផង​។

    ដំណាក់កាល​ទី2​ គ្រប់គ្រង​ការ​គូសវាស​ (អាយុ​3ឆ្នាំ​) ទោះជា​ស្នាម​គូសវាស​មិន​ខុសគ្នា​ពី​ដំណាក់កាល​ដំបូង​មែន​ តែ​យ៉ាងហោចណាស់​ ក៏​គេ​ចាប់ផ្តើម​ចេះ​គ្រប់គ្រង​ការ​ធ្វើ​ចលនា​របស់​សាច់ដុំ​ដៃ​របស់​ខ្លួនឯង​បាន​ហើយ​ និង​ចេះ​សរសេរ​យ៉ាង​មាន​ទិសដៅ​ច្រើនជាង​មុន​បន្តិច​ហើយ​។

    ដំណាក់កាល​ទី3​ (អាយុ​ 3 – 4 ឆ្នាំ​) កូនតូច​នឹង​ចូលចិត្ត​គូស​តាម​ស្នាម​ពង្រាង​អុច​ៗ ឬគូស​ជាន់​ពីលើ​តាម​តួអក្សរ​ដែលគេ​ចង់​សរសេរ​ តែ​ឪពុកម្ដាយ​ក៏​កុំទៅ​នឹក​សង្ឃឹមថា​ កូនតូច​នឹង​សរសេរ​ជាន់​ពីលើ​ពង្រាង​នោះ​បាន​ស្អាត​ល្អ​ឱ្យ​សោះ​ ព្រោះ​វា​នៅតែ​វៀច​ទៅ​ឆ្វេង​ ទៅ​ស្តាំ​ និង​ទ្រេតទ្រោត​ដដែល​ ដូច្នេះ​អ្នកម្តាយ​គួរ​កុំ​គិតតែពី​ទិញ​សៀវភៅ​គំរូ​ហាត់សរសេរ​ឱ្យ​កូន​ហាត់សរសេរ​ច្រើនពេក​អី​ និង​កុំ​ភ្លេច​ថា​ ការ​ចូលចិត្ត​របស់​កូនតូច​ វា​គ្រាន់តែ​ជា​វិវឌ្ឍនាការ​មួយ​អំឡុង​ពេល​ប៉ុណ្ណោះ​ មិន​ដូច្នោះ​ទេ​កូន​អាច​នឹង​ធុញទ្រាន់​ និង​ហត់​បាន​ដូចគ្នា​។

    ដំណាក់កាល​ទី4​ អាច​សរសេរ​ឈ្មោះ​ខ្លួនឯង​បាន​ សរសេរ​តាម​ពាក្យ​ផ្សេង​ៗបាន​ (អាយុ​ 4ឆ្នាំ​)ចាប់ផ្តើម​សរសេរ​ពាក្យ​ដែល​មាន​អត្ថន័យ​ចំពោះ​ខ្លួនឯង​បាន​ ដូចជា​ឈ្មោះ​របស់​ខ្លួនឯង​ ឬប្រយោគ​ដែល​អ្នកគ្រូ​(សាលា​មត្តេយ្យ​)ធ្លាប់​និយាយប្រាប់​ហើយ​គេ​ចង់​សរសេរ​(រឿងនិទាន​ ឬទីកន្លែង​ដែលគេ​ចូលចិត្ត​) ពេល​អ្នកគ្រូ​សរសេរ​ឱ្យ​មើល​ គេ​នឹង​ព្យាយាម​សរសេរ​តាម​។

    ដំណាក់កាល​ទី5​ គិតរក​នឹក​សរសេរ​ពាក្យ​ (អាយុ​ 4 – 5ឆ្នាំ​) ពេល​កូនតូច​បានឮ​ បាន​ស្តាប់​ពាក្យ​អ្វី​មក​ ដូចជា​ ស្រឡាញ់​ម៉ាក់​ ជាដើម​ គេ​នឹង​យកពាក្យ​នោះ​មក​គិត​ និង​សរសេរ​លើ​ក្រដាស​ថា​ “ស្រឡាញ់​ម៉ាក់​” ទោះជា​អក្សរ​មិនសូវ​ស្អាត​មែន​ តែ​ក៏អាច​និយាយ​បាន​ថា​ កូនតូច​ចេះ​សរសេរ​ហើយ​។

    ដំណាក់កាល​ទី6​ សរសេរ​បាន​យ៉ាង​ត្រឹមត្រូវ​ (អាយុ​ 5 – 7ឆ្នាំ​) ពេល​អ្វី​គ្រប់យ៉ាង​ត្រៀម​ជាស្រេច​រួចហើយ​ ពេលនោះ​គេ​នឹង​សរសេរ​ពាក្យ​ផ្សេង​ៗបាន​ដោយខ្លួនឯង​យ៉ាង​ចំណាន​ និង​កាន់តែ​ត្រឹមត្រូវ​ឡើង​ទៀតផង​។

    ទម្រាំតែ​គេ​អភិវឌ្ឍ​ឡើង​បាន​ជា​ដំ​ណា​ក់ៗ​បែបនេះ​ មិនមែន​ចេះតែ​ត្រឹមត្រូវ​ទៅតាម​អាយុ​ប៉ាច់​ៗនោះ​ទេ​។ កូនតូច​អាច​នឹង​វិវឌ្ឍ​យឺត​លឿន​មិន​ស្មើគ្នា​ទេ​ អាស្រ័យ​លើ​បទ​ពិសោធ​ដែល​ក្មេង​ម្នា​ក់ៗ​ប្រមូល​សន្សំ​បាន​មក​។ ការ​ហ្វឹកហាត់​វិវឌ្ឍនាការ​នេះ​ មាននៅ​ក្នុង​កិច្ចការ​ងារ​ប្រចាំថ្ងៃ​បែ​បងាយៗ​ដូចជា​ ការ​ហែកក្រដាស​ កាត់​ក្រដាស​ ជួយ​ម៉ាក់​ដួស​បាយ​ កៀប​ដុំទឹកកក​ បើក​បិទ​គម្រប​ដប​ និង​កិច្ចការ​ងារ​ដែល​ធ្វើ​រួម​គ្នា​ មិនថា​តែ​ការ​អាន​សៀវភៅ​ និយាយ​រឿង​និទាន​ លេង​ហ្គេម​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យ​ ដូចជា​លេង​តពាក្យ​ចុង​ជួន​ សង្កេត​ពាក្យ​ដែល​ដូចគ្នា​តាម​ស្លាក​ឃោសនា​ពាណិជ្ជកម្ម​នៅ​តាមផ្លូវ​ថ្នល់​ជាដើម​។
    ធ្វើ​កិច្ចការ​ងារ​បែបនេះ​ឱ្យ​ក្លាយទៅជា​រឿង​ប្រក្រតី​ ពេលនោះ​កុមារ​នឹង​សរសេរ​បាន​ដោយ​ខ្លួនឯង​ និង​សរសេរ​យ៉ាង​មាន​សេចក្តី​សុខ​ទៀតផង​៕

  • កីឡាករ​ ​Mandzukic​ ​របស់​ ​Juventus​ ​ផ្ទេរ​មកលេង​នៅ​អាស៊ី​ហើយ​

    កីឡាករ​ ​Mandzukic​ ​របស់​ ​Juventus​ ​ផ្ទេរ​មកលេង​នៅ​អាស៊ី​ហើយ​

    ​Mario​ ​Mandzukic​ ​អ​តី​ត​កី​ទ្បា​ករ​របស់​ ​Bayern​ ​Munich​,​ ​Atletico​ ​Madrid​ ​និង​ ​Juevntus​ ​ពេលនេះ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​ ​Al​-​Duhail​ ​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​(​ ​The​ ​Qatar​ ​Stars​ ​League​ ​)​ ​របស់​ប្រទេស​ ​Qatar​ ​ជា​ផ្លូវការ​ហើយ​។​

    ​តាម​ប្រភព​ ​skysports​ ​បាន​បញ្ជាក់​ថា​ ​កី​ទ្បា​ករ​វ័យ​ ​33ឆ្នាំ​រូប​នេះ​មិន​សប្បាយចិត្ត​ជាមួយនឹង​ក្លិប​ ​Juventus​ ​ដែល​មិនសូវ​បាន​ដាក់​ឱ្យ​លោក​លេង​ជាច្រើន​ប្រកួត​ ​ចាប់ពី​លោក​ ​Maurizio​ ​Sarri​ ​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​តាំងពី​ខែមិថុនា​ ​ឆ្នាំ2019​ ​មក​។​

    ​សូម​បញ្ជាក់​ថា​ ​Mario​ ​Mandzukic​ ​បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ ​Juventus​ ​បាន​ ​ ​117ប្រកួត​ ​និង​ស៊ុត​បញ្ចូល​ទី​បាន​ ​30គ្រាប់​ ​ចាប់តាំងពី​ឆ្នាំ2015​ ​ដល់2019​ ​នេះ​៕​

  • ការពិត​ ​ដែល​នៅ​ពីក្រោយ​រឿង​ប្រាក់​រង្វាន់​ ​10ម៉ឺន​រៀល​ ​ចំពោះ​កីឡាការិនី​ស៊ុត​ចូល​ច្រើនជាង​គេ​.​.​.​

    ការពិត​ ​ដែល​នៅ​ពីក្រោយ​រឿង​ប្រាក់​រង្វាន់​ ​10ម៉ឺន​រៀល​ ​ចំពោះ​កីឡាការិនី​ស៊ុត​ចូល​ច្រើនជាង​គេ​.​.​.​

    ​ក្រុមកីឡា​ការិនី​មក​ពី​ខេត្តស្វាយរៀង​ ​ដែល​ទទួល​បាន​ជយលាភី​ជើងឯក​ក្នុង​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​ឆ្នាំ2019​ ​ដែល​បាន​ទទួល​ប្រាក់​រង្វាន់​ ​4លាន​រៀល​ ​ខណៈ​ដែល​កីឡាការិនី​ដែល​ទាត់បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​គេ​ ​និងកីឡា​ការិនី​អ្នកចាំទី​ល្អ​ជាងគេ​ ​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ម្នាក់​ ​10ម៉ឺន​រៀល​។​

    ​ចំពោះ​មូលហេតុ​នៃ​ការកំណត់​ប្រាក់​រង្វាន់​ទាំងអស់​ក្នុង​ចំនួន​ដ៏​តិចតួច​បែបនេះ​ ​ត្រូវ​បាន​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​ចេញ​មក​បញ្ជាក់​ថា​ ​យោង​តាម​ស្មារតី​កីឡាបាល់ទាត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​ការប្រកួត​កម្រិត​យុវជន​ ​គឺ​គេ​ផ្តោត​ទៅលើ​ការ​ពង្រឹង​សមត្ថភាព​ ​ក៏ដូចជា​បច្ចេកទេស​ដល់​កីឡាករ​ ​ដោយ​មិន​ចង់ឱ្យ​ក្រុម​នី​មួយ​ៗ​គិតតែ​ទៅលើ​ប្រាក់​រង្វាន់​តែមួយមុខ​នោះ​ឡើយ​។​

    ​លោក​បាន​បន្ថែម​ថា​ ​មិនមែន​តែ​ពាន​កម្រិត​យុវជន​នៅ​កម្ពុជា​ទេ​ ​សូម្បីតែ​ពាន​ ​AFF​ ​U16​,​ ​AFF​ ​19​,​ ​AFF​ ​U22​ ​ឬ​កីឡា​ស៊ី​ហ្គេម​ក៏ដោយ​ ​គឺ​សុទ្ធតែ​មិន​មាន​ប្រាក់​រង្វាន់​ឡើយ​ ​ដោយក្រុម​ដែល​ឈ្នះ​នឹង​ទទួល​បាន​ត្រឹម​ពាន​ ​និង​មេដាយ​តែប៉ុណ្ណោះ​៕​


  • អាស៊ាន​នឹង​មាន​ពាន​ ​Club​ ​Championship​ ​នៅ​ឆ្នាំ2020​ ​ខាងមុខនេះ​ ​

    អាស៊ាន​នឹង​មាន​ពាន​ ​Club​ ​Championship​ ​នៅ​ឆ្នាំ2020​ ​ខាងមុខនេះ​ ​

    ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFF​ ​Club​ ​Championship​ ​2020​ ​នៅ​ចុងខែ​មេសា​ ​និង​ដើមខែ​ឧសភា​ ​ដើម្បី​ប្រជែង​យក​កៅអី​វគ្គ​ចុងក្រោយ​នៅ​ចុងឆ្នាំ2020​។​


    ​ការប្រកួត​នេះ​បែងចែក​ជា​ ​2ពូល​ ​ដោយ​ ​1ពូល​មាន​ ​6ក្រុម​ ​ប្រកួត​បែប​ប្ដូរ​ទឹកដី​គ្នា​ម្ដងម្នាក់​ ​(​Home​/​Away​)​ ​ហើយ​ចម្រាញ់​យក​ ​2ក្រុម​តាម​ពូល​នី​មួយ​ៗ​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​និង​ឆ្លង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តាមលំដាប់​ ​តែ​អ្វី​ដែល​សំខាន់​នោះ​ ​គឺ​ការប្រកួត​នឹង​មាន​លក្ខណៈ​ ​Home​/​Away​ ​គ្រប់​ដូច​ៗ​គ្នា​។​ ​កូតា​កីឡាករ​បរទេស​ ​គឺ​ ​3បូក1​ ​មានន័យថា​ ​ត្រូវតែ​មាន​អាស៊ី​ម្នាក់​ ​តែ​ក្នុងចំណោម​នោះ​កីឡាករ​អាស៊ាន​មិន​ត្រូវ​បាន​កំណត់​ចំនួន​ទេ​។​ ​ចំណែក​ការចុះបញ្ជី​កីឡាករ​ ​តិច​បំផុត​ ​25នាក់​ ​និង​ច្រើន​បំផុត​ ​30នាក់​។​

    ​ក្រុមហ៊ុន​ឧបត្ថម្ភ​ជា​អ្នករ៉ាប់រង​សំបុត្រ​យន្ដ​ហោះ​ទៅ​-​មក​ ​និង​ថ្លៃ​ស្នាក់នៅ​ ​ក្នុង​ពេល​ចូលរួម​ការប្រកួត​។​ ​ក្រុម​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ​40ម៉ឺន​ដុល្លារ​អាមេរិក​,​ ​រងជើង​ឯក​ ​26ម៉ឺន​ដុល្លារ​អាមេរិក​,​ ​ក្រុម​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​បាន​ ​13ម៉ឺន​ដុល្លារ​,​ ​ក្រុម​ធ្លាក់​វគ្គ​ចែក​ពូល​នឹង​បាន​ ​10ម៉ឺន​ដុល្លារ​ ​និង​ក្រុម​ចាញ់​វគ្គ​ជម្រុះ​ ​(​Play​-​Off​)​ ​នឹង​បាន​ ​3ម៉ឺន​ដុល្លារ​។​ ​

    ​បន្ថែម​៖​ ​ប្រាក់​រង្វាន់​នឹង​កើនឡើង​ថែមទៀត​នៅ​ឆ្នាំ2024​៕​


  • វេស​ឡា​ញប​ង្កើត​គម្រោង​ឱ្យ​សិស្ស​ស្រាវជ្រាវ​ ​និង​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​

    វេស​ឡា​ញប​ង្កើត​គម្រោង​ឱ្យ​សិស្ស​ស្រាវជ្រាវ​ ​និង​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​

    ​នៅក្នុង​យុគសម័យ​បច្ចុប្បន្ន​នេះ​ ​ការសិក្សា​ចាំបាច់​ត្រូវតែ​មាន​ភាព​ទូលំទូលាយ​ ​ព្រោះ​ការ​ធ្វើការងារ​ ​និង​ការប្រកួត​ប្រជែង​កាន់តែ​មាន​លក្ខណៈ​ធំ​ទូលាយ​ឡើង​ពី​ ​1ថ្ងៃ​ទៅ​ ​1ថ្ងៃ​។​ ​ដោយ​មើលឃើញ​ពី​ចំណុច​នេះ​ ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​បង្កើត​គម្រោង​សំខាន់​មួយ​ ​ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ក្នុង​បណ្តាញ​សាលារៀន​របស់​ខ្លួន​ ​បាន​បង្ហាញ​សមត្ថភាព​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​។​ ​

    ​លោក​ ​ពូន ​សា​រឿន​ ​នាយក​សាលា​វេស​ឡាញ​ ​សាខា​សន្ធរ​ម៉ុ​ក​ ​បាន​លើកឡើង​ថា​ ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​មានឈ្មោះ​ថា​ ​“​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​”​ ​ដែល​គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​ ​គឺ​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ចេះ​សិក្សា​ស្រាវជ្រាវ​ ​ធ្វើការងារ​ជា​ក្រុម​ ​បង្កើន​ភាពជា​អ្នកដឹកនាំ​ ​និង​ស្វែងយល់​ពី​វប្បធម៌​ ​និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ ​កម្មវិធី​នេះ​តម្រូវ​ឱ្យ​សិស្ស​ស្រាវជ្រាវ​តាមរយៈ​បច្ចេកវិទ្យា​ពី​ប្រទេស​នី​មួយ​ៗ​ក្នុង​តំបន់​អាស៊ាន​ឱ្យ​បាន​ច្បាស់លាស់​ ​ទាំង​វប្បធម៌​ ​ការ​ស្លៀកពាក់​ ​ទំនៀមទម្លាប់​ ​សិល្បៈ​របាំ​ ​ទីតាំង​ភូមិសាស្ត្រ​ ​និង​សេដ្ឋកិច្ច​ជាដើម​ ​ដោយមាន​ការ​ជួយ​តម្រង់​ទិស​ណែនាំ​ពី​គ្រូបង្រៀន​បន្ថែម​។​ ​បន្ទាប់ពី​បាន​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ​ ​សិស្ស​ត្រូវ​សរសេរជា​អត្ថ​បទ​ខ្លី​ៗ​ ​និង​ត្រៀម​រៀបចំ​សម្ភារ​ ​ដើម្បី​បង្ហាញ​នៅក្នុង​កម្មវិធី​ជួបជុំ​ធំ​មួយ​នៅ​ថ្ងៃទី25ធ្នូ​ ​សម្រាប់​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។​ ​

    ​លោក​ ​ពូន ​សា​រឿន​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​បន្ថែម​ពី​ការរៀបចំ​ ​និង​បង្ហាញ​ជា​អត្ថបទ​ ​ឬ​សិល្បៈ​មួយចំនួន​ហើយ​ ​សិស្ស​ក៏​ត្រូវ​បង្ហាញ​ការ​សម្តែង​សិល្បៈ​តាម​ប្រទេស​នី​មួយ​ៗ​ទៅកាន់​អ្នកទស្សនា​ផង​ដែរ​។​ ​ការ​ធ្វើបែប​នេះ​ ​គឺ​ធ្វើ​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់​ថ្ងៃទី25ធ្នូ​ ​ដើម្បី​ទទួល​ ​និង​ចែករំលែក​ចំណេះដឹង​ជា​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​»​។​ ​

    ​លោក​ ​ពូន ​សា​រឿន​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​យើង​ចង់ឱ្យ​យុវជន​សិក្សា​ស្វែងយល់​ឱ្យ​បាន​ទូលំទូលាយ​ពី​វប្បធម៌​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ ​តែ​យើង​ក៏​ចង់ឱ្យ​ពួកគេ​សិក្សា​ស្វែងយល់​ស៊ីជម្រៅ​តែម្តង​លើ​មរតក​វប្បធម៌​ខ្មែរ​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ទើប​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ថ្ងៃទី25ធ្នូ​នេះ​យើង​រៀបចំ​ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ជាច្រើន​ ​ដូចជា​ការស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​តាមសម័យ​កាល​ ​រួម​ទាំង​ការស្រាវជ្រាវ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ផ្សេងទៀត​។​ ​

    ​យុវតី​ ​លី​ ​ហៀក​ ​សិស្ស​នៃ​សាលារៀន​វេស​ឡាញ​ ​សាខា​សន្ធរ​ម៉ុ​ក​ ​បាន​លើកឡើង​ថា​ ​កម្មវិធី​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ ​នេះ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​ជួយ​ឱ្យ​គាត់​មិន​ត្រឹមតែ​ទទួល​បាន​ភាព​រីករាយ​ប៉ុណ្ណោះទេ​ ​តែ​ក៏​ទទួល​បាន​បទ​ពិសោធ​ជាច្រើន​ ​ក្នុង​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​ក្នុង​តំបន់​ ​និង​បទ​ពិសោធ​ក្នុង​ការសម្រប​សម្រួលការ​ងារ​ជា​ក្រុម​។​ ​ម្យ៉ាងវិញទៀត​ ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ឱ្យ​សិស្ស​ដែល​ចូលរួម​ក្នុង​សកម្មភាព​ទាំងអស់​នេះ​ ​បាន​បង្កើន​ភាព​ក្លាហាន​ក្នុង​ការ​សម្តែង​នៅ​លើ​ឆាក​សម្រាប់​ឱ្យ​សិស្សានុសិស្ស​ជាច្រើន​ផ្សេងទៀត​បាន​ទស្សនា​៕​ ​

  • តូ​តា​ ​និង​គូស្នេហ៍​បង្ហាញ​រូបភាពPre​ ​Weddingហើយ​.​.​.​.​

    តូ​តា​ ​និង​គូស្នេហ៍​បង្ហាញ​រូបភាពPre​ ​Weddingហើយ​.​.​.​.​

    ​តារា​សម្ដែង​ស្រី​រូប​ស្រស់​ ​កញ្ញា​ ​ម៉ាក​ ​សែន​ ​សូ​នី​តា​ ​ហៅ​តូ​តា​ ​បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ​ ​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ទាំង​លើ​ការងារ​សិល្បៈ​ ​មុខ​ជំនួញ​ ​និង​រឿង​ស្នេហា​ ​ខណៈ​ដែល​នាង​គឺជា​គូស្នេហ៍​របស់​លោក​ ​ប៉ុល​ ​វិ​បូ​ ​ដែល​ជា​អតីត​អគ្គនាយករង​ ​ស្ថានីយ៍​ទូរទស្សន៍​ ​CTN​ ​និង​ជា​ចាងហ្វាង​ផលិតកម្ម​ ​Angkor​ ​Picture​ ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មក​ហើយ​។​

    ​ជាមួយគ្នា​នោះ​ដែរ​ ​អ្នក​ទាំងពីរ​បាន​យល់ចិត្ត​ថ្លើម​គ្នា​ជាច្រើន​ឆ្នាំ​និង​ឈាន​ដល់​ថ្ងៃ​ដឹកដៃ​គ្នា​ចូល​រោង​ការ​ឆាប់​ៗ​ហើយ​។​ ​ដោយឡែក​ថ្មីនេះ​ ​ស្រាប់តែ​ធ្លាយ​រូបភាព​ ​ដែល​កញ្ញា​ ​តូ​តា​ ​និង​គូស្នេហ៍​ ​កំពុងតែ​បណ្តើរ​គ្នា​ថតរូប​ ​Pre​ ​Wedding​ ​ត្រៀម​ចូល​រោងការ​យ៉ាង​ស្ងាត់​តែម្ដង​។​ ​រូបភាព​ជាច្រើន​សន្លឹក​នេះ​ ​បាន​ធ្វើ​ឱ្យ​ហ្វេ​នៗ​មួយចំនួន​ពិតជា​សរសើរ​ ​និង​អបអរ​ដល់​ពួកគេ​ទាំង២​ ​ក្រោយ​ស្រលាញ់​ចាប់ដៃ​គ្នា​អស់​ពេល​ជាច្រើន​ទីបំផុត​ ​ក៏​ត្រៀម​ចូល​រោង​ជ័យ​ទាំងពីរ​នាក់​យ៉ាង​គួរ​ឱ្យ​សរសើរ​។​

    ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖​ ​