សម្រាប់ឆ្នាំថ្មីនេះ ឡារ៉ែន សូមណែនាំម៉ូដសក់បែបទាន់សម័យ ស្អាតប្លែកសម្រាប់ចូលរួមកម្មវិធីតូចធំវិញម្តង សូមប្រាប់ថា ម៉ូដសក់ទាំងនេះ គឺជាម៉ូដសក់ដ៏ពេញនិយមរបស់តារាបង្ហាញម៉ូដលំដាប់ពិភពលោកតែម្តងណា៎ចាស។ ដូច្នេះ សូមនារីៗទាំងអស់រីករាយជាមួយនឹងម៉ូដសក់ដ៏ទាន់សម័យទាំងអស់នេះ ហើយធ្វើការជ្រើសរើសលេងម៉ូដសក់ដែលអ្នកស្រឡាញ់ដូចតទៅ៕

Category: សង្គម និងសេដ្ឋកិច្ច

ម៉ូដសក់ស្អាតៗទាន់សម័យបែបតារាបង្ហាញម៉ូដ

ប្លែកអារម្មណ៍!! ចេញវីដេអូផ្លូវការភ្លាម បទថ្មី «រាស្ត្រសាមញ្ញ» ផ្ទុះការគាំទ្រខ្លាំង
បទចម្រៀងថ្មីមួយបទ មានចំណងជើងថា រាស្ត្រសាមញ បកស្រាយដោយលោក ពស៊ាង និងកញ្ញា Elala កំពុងរណ្តំចិត្តយុវវ័យ ដែលមានប្រិយមិត្តគាំទ្របទចម្រៀងនេះ ថាត្រូវនឹងសាច់រឿងរបស់ខ្លួនថែមទៀតផង។
បទចម្រៀងដែលមានចំណងជើងថា រាស្ត្រសាមញ្ញ ជាបទចម្រៀងមួយបរិយាយពីរឿងរ៉ាវស្នេហារបស់បុរសអ្នកក្រម្នាក់ បានជាប់ចិត្តស្រលាញ់នារី ដែលមានយសសក្កិខ្ពស់ជាងខ្លួន ដែលធ្វើឲ្យបុរសនោះហាក់មានអារម្មណ៍ថាខ្លួនឯងតូចទាបមិនសមនឹងនារីម្នាក់នោះសោះឡើយ។
នៅក្នុងអត្ថន័យនៃបទចម្រៀងនេះដែរ ទទួលបានការគាំទ្រពីប្រិយមិត្តជាយុវវ័យ ព្រមទាំងមានការច្រៀង Cover បន្តបន្ទាប់ ដោយក្នុងនោះគេក៏ឃើញតារាចម្រៀងល្បីលោក ថេណា បានចាប់អារម្មណ៍ចំពោះបទនេះផងដែរ។
សម្រាប់បទចម្រៀងនេះ ត្រូវបានបញ្ជាក់ថា ជាការផលិតឡើងដោយក្រុមចម្រៀងថ្មីមួយមានឈ្មោះថា GMB ដែលក្រុមនេះ បានប្រកាសថា ការផលិតបទចម្រៀងនេះ ផ្តើមចេញពីបេះដូងនៃក្តីស្រលាញ់ក្នុងវិស័យសិល្បះក្រុមការងារ GMB Entertainment បេ្តជ្ញាសម្រិតសម្រំាងផ្តល់ជូនអ្នកគំាទ្រទំាងអស់នូវរស់ជាតិមនោសញ្ចេតនា តាមរយៈស្នាដៃបទចម្រៀងនិងវីដេអូថ្មីនេះ។ តោះកុំឱ្យមកស្តាប់ស្នាដៃថ្មីនេះទំាងអស់គ្នា៖



កីឡាករជម្រើសជាតិបាល់ទះកម្ពុជា 3រូបត្រូវបានក្លិបបាល់ទះក្នុងលីកកំពូល2 នៃតំបន់អាស៊ានចាប់អារម្មណ៍
បើកទំព័រឆ្នាំ2020ឡើង កីឡាករបាល់ទះជម្រើសជាតិកម្ពុជាចំនួន 3រូប ត្រូវបានក្លិបបាល់ទះអាជីពដែលមានសក្តានុពលខាងវិស័យបាល់ទះនៅតំបន់អាស៊ាន ចាប់អារម្មណ៍ក្រោយពេលដែលពួកគេបង្ហាញខ្លួនបានយ៉ាងល្អក្នុងក្រុមជម្រើសជាតិកម្ពុជា។
កីឡាករ គួន មុំ ត្រូវបានក្លិប Jakarta Garuda men’s Volleyball នៃលីកកំពូលប្រទេសឥណ្ឌូនេស៊ី ទិញយកទៅជួយក្រុម ហើយបានធ្វើដំណើរទៅដល់ទឹកដីឥណ្ឌូនេស៊ីហើយកាលពីថ្ងៃទី6 ខែមករា ឆ្នាំ2020 ហើយកីឡាករ សួន ចាន់ណារ៉ូ និងកីឡាករ វឿន វាសនា ក៏ត្រូវបានក្លិប Prince នៃប្រទេសថៃ ចាប់អារម្មណ៍ផងដែរ។ ហើយកីឡាករទាំង 2រូបនេះនឹងត្រូវធ្វើដំណើរចេញទៅទីនោះនៅថ្ងៃទី11 ខែមករា ឆ្នាំ2020 ខាងមុខនេះដែរ៕


ក្លិបបាល់ទះលីកកំពូលឥណ្ឌូនេស៊ី ទិញយកកីឡាករជម្រើសជាតិកម្ពុជា 1រូប ដើម្បីទៅជួយក្រុម
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា និងជាសមាជិកក្លិបវិសាខា គួន មុំ បានចេញទៅប្រទេសឥណ្ឌូនេស៊ីហើយ បន្ទាប់ពីមានក្លិបបាល់ទះលីកកំពូលមួយនៅទីនោះបានចរចាទិញយករូបគេឱ្យទៅជួយលេង។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ2019 នៅប្រទេសហ្វីលីពីនកាលពីពេលកន្លងទៅ កីឡាករ គួន មុំ ក៏ជាសមាជិកសំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជាដែរ គេបានជួយកម្ពុជាឱ្យឈ្នះវៀតណាម នៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែចាញ់ហ្វីលីពីននិងឥណ្ឌូនេស៊ី។
កីឡាករបាល់ទះ គួន មុំ បានចាកចេញពីកម្ពុជាកាលពីរសៀលថ្ងៃច័ន្ទ ទី6 ខែមករា ឆ្នាំ2020 ដើម្បីទៅជួយលេងឱ្យក្លិបបាល់ទះ JAKARTA GARUDA ក្នុងលីកបាល់ទះកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី រយៈពេល 3ខែ ទើបវិលត្រឡប់មកកាន់ក្លិបបាល់ទះវិសាខាវិញ៕


រូបសំណាក Zlatan ត្រូវបានគេដកកម្ទេចចោល ដោយសារផ្ទេរទៅ AC Milan
កាលពីពេលថ្មីៗនេះ កីឡាករដែលជានិមិត្តរូបរបស់ប្រទេសស៊ុយអែត Zlatan Ibrahimovic បានចុះហត្ថលេខាក្នុងការផ្ទេរទៅកាន់ក្លិប AC.Milan ហើយត្រូវបានអ្នកគាំទ្រក្លិប Malmo ខឺងសម្បាកាន់តែខ្លាំងឡើង រហូតឈានទៅដល់ការវាយកម្ទេចរូបសំណាកកីឡាកររូបនេះ។
កីឡាករសញ្ជាតិស៊ុយអែតវ័យ 38ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តតាំងពីខែវិច្ឆិកា នៅពេលដែលគេបានទិញភាគហ៊ុន 50%របស់ក្លិប Hammarby ដែលជាគូប្រជែងរបស់ក្លិប Malmo។
សូមបញ្ជាក់ថា កាលពីអតីតកាល Zlatan កើតចេញពីក្រុមថ្នាលរបស់ក្លិប Malmo នៅឆ្នាំ1989។ ឈានដល់ឆ្នាំ1999 រូបគេបានឡើងមកលេងឈុតធំរបស់ក្រុមដដែល មុនពេលផ្លាស់ទៅលេងនៅក្លិប Ajax នៅឆ្នាំ2001៕

ផលិតកម្ម Bee Production ត្រៀមបញ្ចេញតារាចម្រៀងរបស់ខ្លួនវាយឡុកទីផ្សារប្រគំតន្ត្រី
នៅឆ្នាំ ២០២០នេះ ផលិតកម្ម Bee Production បានបញ្ចេញបទចម្រៀងថ្មីៗនេះមានមនោសញ្ចេតនា ញាក់កន្ទ្រាក់អារម្មណ៍ជាច្រើនបទនៅលើទីផ្សារ និងតាមបណ្ដាបណ្ដាញសង្គមអនឡាញន៍ ដែលសម្រិតស្រាំងតារាចម្រៀងប្រុសស្រីមានរូបសម្រស់សស្រ់សង្ហាសស្រស់សោភា។ ក្នុងនោះដែរផលិតកម្ម Bee Production ក៏បានបញ្ចេញកម្លាំងរបស់ខ្លួនក្នុងការរៀបចំការប្រគំតន្ត្រីធំមួយនៅខាងលិចផ្សារព្រៃទា ជិតខាងលិចវិហារចិន ដែលនឹងធ្វើឡើងរហូតដល់5ថ្ងៃចាប់ពីថ្ងៃទី៩ ដល់១៣ មករា ផងដែរ។
លោក ហាស សំអាត ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ«សុំទោសកំពុងចាម» បានអះអាងថា ដោយសារតែលោកមានបទពិសោធន៍ក្នុងការរៀបចំកម្មវិធីប្រគំតន្ត្រីជាយូរមកហើយ ទើបក្រោយពេលលោកមានតួនាទីក្នុងផលិតកម្ម Bee Production លោកក៏នៅតែទទួលជោគជ័យក្នុងការរៀបចំប្រគំតន្ត្រី ដែលគឺជាយុទ្ធសាស្ត្រ ដែលមិនខុសពីជួយឱ្យតារាចម្រៀងថ្មីៗរបស់ផលិតកម្មលោកទាំងអស់ កាន់តែមានសកម្មភាព។
ជាក់ស្ដែងសម្រាប់ការបញ្ចេញសិល្បករឱ្យចេញច្រៀងក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទា ដែលធ្វើដល់ទៅ៥ថ្ងៃជាទ្រង់ទ្រាយធំនោះ មិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមក លោកបានបញ្ចេញតារាចម្រៀងរបស់ខ្លួន នៅក្នុងសកម្មភាពប្រគំតន្ត្រីតូចធំរបស់ខ្លួនរាប់ភ្លេចមកហើយ បន្ថែមពីលើសកម្មភាពឡើងឆាកទូរទស្សន៍របស់កូនក្រុម ដោយគ្រាន់តែសកម្មភាពប្រគំតន្ត្រីលើកនេះ ធំជាងសព្វដង និងជាកម្មវិធីដែលស្ថិតនៅទីប្រជុំជនជាយក្រុង ដែលពិតជាមានមនុស្សទស្សនាកុះករ។ ក្រុមតារាចម្រៀងរបស់លោកត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការបង្អួតបទចម្រៀងល្អៗ និងថ្មីៗ ក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទានោះ៕


នៅតែខ្លាំង!! ក្រុមបាល់ទាត់វ័យចំណាស់មហាហង្សនៅតែដណ្ដើមបានលេខ៣ លទ្ធផល 7-3
ក្នុងការប្រកួតដណ្ដើមប្រាក់រង្វាន់ដើម្បីអបអរទិវារ៧ មករាកាលពីថ្ងៃទី៧ មករា ឆ្នាំ២០២០ក្រុមបាល់ទាត់វ័យចាស់របស់មហាហង្ស ទទួលបានចំណាត់ថ្នាក់លេខ៣ ដែលចម្រុះដោយតារាវ័យជាង៣០ឡើង ហើយការប្រកួតនេះត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយក្រុមមួយនេះទទួលបានមេដាយសំរឹទ្ធ។
ស្របពេលដែលលោកអ៊ិន សុភិន ជាមេក្រុមបានដឹកនាំសិល្បករមកចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវប្រទេសចិន លោកក៏បានសម្ដែងការអបអរពីទីក្រុងម៉ាកាវ បន្ទាប់ពីក្រុមតារាវ័យចាស់របស់លោកទទួលបានចំណាត់ថ្នាក់លេខ៣ពីការប្រកួតមួយនេះ។
លោកថាតារាវ័យចាស់របស់ក្រុមមហាហង្ស គឺជាក្រុមបាល់ទាត់មួយថ្មី ដែលលោកបានប្រមូលតារាៗ និង ក្រុមការងារ ដើម្បីបង្កើតជាក្រុមអោយចូលរួមប្រកួតដណ្ដើមពាននេះ។ បើទោះជាក្រុមរបស់លោករបូតឱកាសប្រកួតដណ្ដើមពាន ប៉ុន្តែក៏ជាមោទនភាពផងដែរ ដែរក្រុមវ័យចាស់របស់មហាហង្ស បានយកឈ្នះលើក្រុម 7Clean ហើយទទួលបានចំណាត់ថ្នាក់លេខ៣នោះ។ លោក សុះ ម៉ាច ដែលជាតារាក្នុងក្រុមក៏រកបានមួយគ្រាប់ផងដែរ ក្នុងចំណោមលទ្ធផល 7-3 ដែលទទួលជ័យជម្នះនោះ៕


Wu Lei ក្លាយជាកីឡាករចិនទី1 ក្នុងប្រវត្តិសាស្ត្រដែលស៊ុតចូលក្រុម Bacelona FC
កីឡាករសញ្ជាតិចិន Wu Lei បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កីឡាករចិន ដោយបានស៊ុតបញ្ចូលទីក្រុមយក្ស Bacelona FC ជួយឱ្យក្រុម Espangol តាមស្មើក្នុងលទ្ធផល 2ទល់នឹង2។
1គ្រាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យកីឡាកររូបនេះក្លាយជាកីឡាករចិនដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រដែលបានស៊ុតចូលក្រុម Bacelona FC។
1គ្រាប់តាមស្មើនេះ គឺរកបាននៅពេលដែលក្លិប Bacelona FC បានដាក់សម្ពាធក្នុងលទ្ធផល 2ទល់នឹង1 ហើយនៅនាទីទី88 កីឡាកររូបនេះបានស៊ុតបញ្ចូលទី 1គ្រាប់ បំបាក់ទឹកចិត្តម្ចាស់ផ្ទះ Bacelona FC តែម្ដង៕


ភ្នំពេញក្រោន នឹងតំណាងឱ្យកម្ពុជាក្នុងពានរង្វាន់ Pre-Season កម្រិតអាស៊ី ដែលមាន 5ប្រទេសចូលរួម
ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងចូលរួមក្នុងការប្រកួតពានរង្វាន់ LEO Pre-Season Cup ដែលធ្វើឡើងនៅប្រទេសថៃ ក្នុងអំឡុងចុងខែមករា។
ក្រុមតំណាងកម្ពុជាមួយនេះនឹងអង្គុយរង់ចាំក្នុងវគ្គ ៨ក្រុមចុងក្រោយរួចជាស្រេច ដោយនឹងចាំប៉ះក្រុមឈ្នះដែលមកពីលីកកម្រិត2 របស់ថៃ និងជាពិសេជើងឯកលីកកំពូលថៃ គឺក្លិប Chiangrai United។
សម្រាប់ការប្រកួតពានរង្វាន់ LEO PRE-SEASON CUP 2020 នេះ មានក្រុមរបស់ថៃចូលរួមចំនួន 12ក្លិប។ ចំណែកក្រុម3 របស់អាស៊ាន រួមមាន ភ្នំពេញក្រោន, Tampines Rovers, Lao Toyota និង Cerezo Osaka ជាក្រុមតំណាងឱ្យក្លិបអាស៊ីមកពីប្រទេសជប៉ុន៕


