Category: សង្គម និងសេដ្ឋកិច្ច

  • ឈាមច្រមុះ!! ​ចាន់​ណា​ ​រ៉ូ​ណាន​ ក្នាញ់ដើមទ្រូង យ៉េយ៉េ ដល់ម្លឹង​

    ឈាមច្រមុះ!! ​ចាន់​ណា​ ​រ៉ូ​ណាន​ ក្នាញ់ដើមទ្រូង យ៉េយ៉េ ដល់ម្លឹង​

    ​ផលិតករ​ ​និង​ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​ ​ចាន់​ណា​ ​រ៉ូ​ណាន​ ​បាន​បង្ហាញ​សកម្មភាព​ឈ្លក់​វង្វេង​នឹង​សម្រស់​ដើមទ្រូង​តារា​សម្ដែង​ភេទ​ទី៣​ ​យ៉េ​យ៉េ​ ​ដល់​ថ្នាក់​បើកភ្នែក​មិន​រួច​ក្នុង​ពិធីសម្ពោធ​រឿង​ ​“​កុំ​ងាក​ក្រោយ​”​ ​របស់​ផលិតកម្ម​ ​កាឡាក់ស៊ី​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​។​

    ​សកម្មភាព​សម្លឹង​មើល​ដើមទ្រូង​តារា​សម្ដែង​ភេទ​ទី៣​ ​មិន​ដាក់ភ្នែក​ជាមួយ​អារម្មណ៍​ពុះ​កញ្រ្ជោល​ស្ទើរ​ទ្រាំ​ ​មិន​ចង់បាន​នេះ​ដែរ​បាន​ធ្វើឲ្យ​អ្នកចូលរួម​កម្មវិធី​នាំគ្នា​លើកឡើង​ថា​ ​ខ្វះ​អី​នារី​ស្អា​តៗ​មាន​ដើមទ្រូង​ទ្រលុកទ្រលន់​ធំជាង​ ​យ៉េ​យ៉េ​ ​ហេតុអ្វី​មិនទៅ​ចាប់អារម្មណ៍​ ​ឬ​ ​មក​ពី​តារា​កំប្លែង​មាឌ​យក្ស​រូប​នេះ​មាន​អ្វី​ពិសេស​។​ ​ភ្លាម​ៗ​នោះ​ ​ចាន់​ណា​ ​រ៉ូ​ណាន​ ​បាន​ឆ្លើយ​ថា​ ​អ្វី​ដែល​លោក​ ​ថត​ជាមួយ​ ​យ៉េ​យ៉េ​ ​គ្រាន់​ជា​ការ​លេងសើច​ឲ្យ​សប្បាយ​ពេល​ជួបជុំ​គ្នា​ម្ដង​ៗ​ក្នុងនាម​ជា​អ្នក​សិល្បៈ​ដូចគ្នា​ ​គ្មានអ្វី​លើស​ពី​ហ្នឹង​ឡើយ​។​ ​ដូច្​ន​អ​លោក​ ​សុំចិត្ត​ពុក​ម៉ែ​បងប្អូន​កុំ​មានការ​យល់​ច្រលំ​ចំពោះ​រូបភាព​ទាំងអស់​ហ្នឹង​តទៅទៀត​។​

    ​មួយវិញទៀត​អំឡុង​ពេលនេះ​លោក​ ​និង​ ​យ៉េ​យ៉េ​ ​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​ជួយ​ទុក្ខធុរៈ​គ្នា​ម្ដងម្កាល​ពេល​អ្នកណា​ជួប​រឿង​មិន​អ្វីមួយ​៕​

  • គំនិតគួរពិចារណា!! តារាសិល្បៈគួរប្រយ័ត្នមុនចាប់កាន់ផលិតផលផ្សព្វផ្សាយគ្មានច្បាប់អនុញ្ញាតិ

    គំនិតគួរពិចារណា!! តារាសិល្បៈគួរប្រយ័ត្នមុនចាប់កាន់ផលិតផលផ្សព្វផ្សាយគ្មានច្បាប់អនុញ្ញាតិ

    ព័ត៌មានរសើបករណីការចុះឆែកឆេ ផលិតផលគ្រឿងសំអាង ម៉ាក NK ដែលមានតារាកំប្លែង អ្នកនាងខ្ញុង ជាអ្នកឡាយលក់តាមប្រព័ន្ធហ្វេសប៊ុក បានធ្វើឱ្យផ្អើលអស់មិត្តអ្នកសិល្បករ និងមហាជនជាច្រើននាក់ចាប់អារម្មណ៍និងមានទំនុកចិត្តចំពោះផលិតផល។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺថា ផលិតផល ដែលខាងសមត្ថកិច្ចកំពុងតែពិនិត្យ និងបានបង្ហើបថា មានច្រើនប្រភេទ ដែលមិនមានច្បាប់ត្រឹមត្រូវ និងឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាល ដូច្នេះហើយ ទាំងនេះជាការព្រួយបារម្ភមួយដែលគ្រប់គ្នា បានដឹងថា ក្នុងចំណោមផលិតផលជាច្រើនប្រភេទ មិនថា តែរបស់ក្រុមហ៊ុន NK តែមួយមុខនោះទេ គឺមានក្រុមហ៊ុនច្រើនទៀតដែលកំពុងតែចរាចរផលិតផលក្នុងស្រុក យ៉ាងគឃ្លើនដោយមិនខ្វាយខ្វល់ពីសុខភាពនិងផលប៉ះពាល់របស់ប្រជាពលរដ្ឋ។

    តាមការសង្កេតគឺ ក្រុមអ្នកសិល្បៈ មួយចំនួន ដែលមិនមែនជាអ្នកលក់អនឡាញ ប៉ុន្តែជាការជួយគ្នា ដែលគេនិយមបំផុតគឺការផុស្ត តៗគ្នា និងកាន់ម៉ាកផលិតផល ដែលទាំងខ្លួនអ្នកកាន់ផ្ទាល់មិនបានដឹងថា ផលិតផលដែលខ្លួនកំពុងតែកាន់ថតផ្សព្វផ្សាយទាំងនោះ មានចុះបញ្ជី ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវឬអត់។

    និយាយរួម ក្នុងនាមយើងជាអ្នកសិល្បៈ ប្រសិនបើខ្លួនជាអ្នកតំណាងផលិតផលណាមួយនោះ ខ្លួនច្បាស់ជាចង់ដឹង និងបានប្រើប្រាស់សាកល្បងផលិតផល ដើម្បីអោយដឹងពីគុណភាពពិតប្រាកដរបស់ផលិតផលដែលខ្លួនកំពុងតែចុះកុងត្រាធ្វើការជាមួយ។ ប៉ុន្តែប្រសិន បើអ្នកខ្លួនមិនមែនជាអ្នកតំណាងផលិតផល គួរណាស់ផ្លាស់ប្តូរទម្លាប់ចាស់ ការថតរូបផ្សព្វផ្សាយផលិតផល ដែលគ្មានគុណភាព អាចធ្វើអោយប៉ះពាល់សុខភាពប្រជាជនទូទៅ ព្រោះថា ក្នុងនាមជាអ្នកសិល្បៈ ច្បាស់ណាស់ យើងជាមនុស្សរបស់មហាជន ដែលចាំបាច់ត្រូវទាមទារ នូវលក្ខខ័ណ្ឌមួយចំនួន ព្រោះថា មនុស្សរបស់មហាជន គប្បីផ្សព្វផ្សាយអ្វីដែលល្អ លក្ខណៈអប់រំ និង មានប្រយោជន៍ ជាសាធារណៈ នោះទើបគេអោយតំលៃ យ៉ាងពេញលេញទៅលើបុគ្គលសាធារណៈ៕

  • ភាពយន្ដ ​«គ្រូប៊ីអាយជី» អ្នកគាំទ្រលានមាត់ថា មិនស្ដាយលុយ ហើយបានបរិច្ចាគជូនគន្ធបុប្ផា

    ភាពយន្ដ ​«គ្រូប៊ីអាយជី» អ្នកគាំទ្រលានមាត់ថា មិនស្ដាយលុយ ហើយបានបរិច្ចាគជូនគន្ធបុប្ផា

    តាម​ការ​បង្ហាញ​របស់​ផលិតកម្ម​2 ​Brothe​r ​ស្នាដៃ​ដំបូង​រឿង​«គ្រូ​ ប៊ី​ អាយ​ ជី​»​ បាន​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ហើយ ​កាល​ពី​ថ្ងៃ​ទី​៩ មករា ​ឆ្នាំ២០២០​ នៅ​តាម​រោង​កុន​នានា​ ក្នុង​រាជ​ធានី​ភ្នំពេញ​។ ជាក់ស្តែង​ នា​រ​សៀល​ថ្ងៃទី​១០ ខែ​មករា​ យុវវ័យ​មួយ​ចំនួន​ បាន​មក​ទស្សនា​ ការបញ្ចាំង​រឿង​​«គ្រូ ប៊ី អាយ ជី» ​មាន​បរិយា​កាស​អ៊ូរ​អរ ​ហើយ​ម្នាក់ៗ​បង្ហាញ​អារម្មណ៍​នៃ​សាច់​រឿង​តែ​ម្តង។

    ប្អូនប្រុស សុជាតិ ដែល​មក​ទស្សនា​រឿង​ខាង​លើ​ បាន​បង្ហាញ​នូវ​ចំណាប់​ អារម្មណ៍​ថា ​« ខ្ញុំពេញ​ចិត្តនៅ​ពេល​ ដឹង​ថា​រឿង​ទី១​ របស់​ផលិត​កម្ម ធូប្រា​ឌ័រ​ យក​២០ភាគរយ​​រក ជួយ​ជន​ចាស់​ជរា ​និង​មន្ទីរ​ពេទ្យ​គន្ឋបុប្ឋា​។ សាច់​រឿង​ ឃើញ​ថា​មិន​ចាញ់​ រឿង​ខ្មែរ​មួយ​ចំនួន​ឡើយ ​មាន​ពញ្ញាក់ ​អារម្មណ៍​ សើច​កំប្លែង​ ពិសេស​ ជីវិត​ជាគ្រូ​ ដែល​សម្តែង​ដោយ ​ប៊ី ​អាយ​ ជី។​ » ​តាម​រយៈ​ស្នា​ដៃ​រឿង​ដំបូង ​យុវ​តី​ព្រំ​ កេ​សី បានចូលរួមទស្សនានិងក៏សូមអំ​ពាវ​នាវ​ដល់​សិស្ស​ និស្សិតយុវវ័យ ​ទាំង​ឡាយ​ ទំនេរ​ពីការ​សិក្សា​ អាច​មក​យក​សំណើច​ពី​រឿង​«គ្រូប៊ី អាយ ជី» ដើម្បី​ប្លែក​អារម្មណ៏​។

    ចំណែក​ កញ្ញា ម៉ីម៉ី ​មក​ពី​សាក​ល​វិទ្យាល័យ​ មួយ​បាន​ថ្លែង​ដែរ​ថា ពិតជា​មានភាព​កំប្លុក​កំប្លែង​ច្រើន​ ពេល​បាន​ចូល​ទស្សនា។​ អ្វីដែល​សំខាន់ ការ​ទិញ​សំបុត្រ​មួយ​ពិត​ជា​បាន​ជួយ​ ដល់​ការងារ​មនុស្ស​ធម៌​។ ប្អូនរំ​ពឹងថា​ ស្នាដៃ​ថ្មី​របស់ផលិតកម្ម​ខាងលើ​ ពិត​ជា​សម្រិត​សម្រាំង​បាន​នូវ​រឿង​មាន​គុណ​ភាព​​ បន្ត​ទៀត​ ដើម្បីបំបែក​ទីផ្សារ​អោយ​កាន់ ​តែ​មាន​គេស្គាល់​ច្រើន​ឡើង​ៗ។ បើ​តាម​​លោក វង្ស ពិសិដ្ឋ ​អ្នក​ផលិត​និង​ដឹក​នាំ​រឿង​ បាន​​​អោយ​​ដឹង​ថា​ រឿង​«គ្រូ​ ប៊ី​ អាយ​ ជី​» នឹង​បន្ត​បញ្ចាំង​តាម​ខេត្ត​ក្រុង​ នានា​ដើម្បី​បំពេញ​នូវ​ការ​​សំណូម​ពរ​ពី​អ្នក​គាំ​ទ្រ​៕

  • ក្រោយលើកពានភាពយន្ដនៅប្រទេសចិន លោក អ៊ិន សុភិន ប្រកាសគម្រោងប្រកួតដណ្ដើមពានរង្វាន់ភាពយន្ដអូស្ការ

    ក្រោយលើកពានភាពយន្ដនៅប្រទេសចិន លោក អ៊ិន សុភិន ប្រកាសគម្រោងប្រកួតដណ្ដើមពានរង្វាន់ភាពយន្ដអូស្ការ

    នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ដែលទើបលើកពានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក នៅម៉ាកាវ ប្រទេសចិន បានដឹកនាំក្រុមសិល្បករត្រឡប់មកកម្ពុជាវិញ។

    ជួបជាមួយអ្នកសារព័ត៌មានលោកបានប្រកាសថា កនឹងយកភាពយន្តដែលខ្លួនសម្រិតសម្រាំងចូលប្រកួតក្នុងមហោភាពយន្តលើឆាកអន្តរជាតិធំទៀត។ លោកគម្រោងយករឿងល្អចូលមហោស្រពអន្តរជាតិធំមួយនៅចុងឆ្នាំនេះ និងគម្រោងផលិតភាពយន្តរឿង«ភ្នំដងរែក» ដែលជាការចាប់ដៃជាមួយផលិតករបរទេស ដើម្បីយកទៅប្រកួតនៅក្នុងមហោស្រពភាពយន្តអូស្ការនោះផង។

    លោករំពឹងថាផលិតករបរទេស នឹងកាន់តែអោយតម្លៃភាពយន្តខ្មែរ ជាក់ស្ដែងដោយសារតែលោកឧស្សាហ៍នាំយកភាពយន្តរបស់ខ្លួន ទៅបង្ហាញនៅក្នុងមហោស្រពអន្តរជាតិនោះហើយ ទើបធ្វើឱ្យលោកទទួលបានឱកាសចាប់ដៃជាមួយផលិតករបរទេសជាបន្តបន្ទាប់ ដែលតាមគម្រោងគឺលោក និងផលិតរឿងមួយក្រោមចំណងជើងថា”ភ្នំដងរែក”ដើម្បីយកទៅប្រកួតក្នុងមហោស្រពភាពយន្តអន្តរជាតិអូស្ការក្នុងពេលខាងមុខ៕

  • រីករាយឆ្នាំថ្មី ជាមួយនឹងម៉ូដសម្លៀកបំពាក់ថ្មីៗពណ៌ស្រស់ស្រាយទាក់ភ្នែក

    រីករាយឆ្នាំថ្មី ជាមួយនឹងម៉ូដសម្លៀកបំពាក់ថ្មីៗពណ៌ស្រស់ស្រាយទាក់ភ្នែក

    បន្ទាប់ពី​រដូវរងា​កន្លង​ផុត​ទៅ​ នៅក្នុង​ខែ​នេះ​គឺជា​ខែ​ថ្មី​ សម្រាប់​ឆ្នាំ2020​ ដែល​ផ្តល់​ឱ្យ​នា​រីៗ​ទាំងអស់​នូវ​អារម្មណ៍​ថ្មី​មួយទៀត​ ដើម្បី​ត្រៀម​លេង​ស្តាយ​ល៍​សម្លៀកបំពាក់​ថ្មី​ ស្វាគមន៍​ឆ្នាំ​ថ្មី​ ​;ឆ្នាំ2020នេះ​ម្តង​។ តោះ​សូម​នា​រីៗ​ទាំងអស់​ក្រឡេក​មើល​មួយ​ជុំ​ទៅ​មើល៎​! ម៉ូដ​សម្លៀក​បំពាក់​ស្តាយ​ល៍​ថ្មី​ ពណ៌​ស្រស់​ឆើត​ ទាក់ភ្នែក​ ទាក់ចិត្ត​តែម្តង​។ សូម​ធ្វើការ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​សម័យថ្មី​ ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​ណា៎​!

  • រឿងសំខាន់ដែលអ្នកគួរដឹងមុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ

    រឿងសំខាន់ដែលអ្នកគួរដឹងមុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ

    សម័យនេះ​ ការ​ទំនាក់ទំនង​ឆ្លើយឆ្លង​ ធ្វើ​ឱ្យ​មនុស្សយើង​អាច​ជជែក​និយាយ​គ្នា​បាន​កាន់តែ​ងាយស្រួល​ឡើង​។ Application​ ស្វែងរក​គូ​មាន​ពេញ​ទឹក​ពេញ​ដី​ ធ្វើ​ឱ្យ​កំលោះក្រមុំ​អាច​ណាត់ជួប​គ្នា​កាន់តែ​ងាយ​ឡើង​ដែរ​ តែ​ភាព​ងាយ​នេះ​ ក៏​មក​ព្រម​ជាមួយនឹង​សម្ពន្ធភាព​ដែល​មិន​ស្ថិតស្ថេរ​យូរអង្វែង​ដែរ​ ព្រោះ​ម្នា​ក់ៗ​មិនបាន​ពិនិត្យ​មើល​អ្វី​ៗអំពី​គ្នា​យ៉ាង​ស៊ីជម្រៅ​ឡើយ​។ ការដែល​អ្នក​ចង់​សម្រេចចិត្ត​សេពគប់​ជាមួយ​នរណា​ម្នាក់​នោះ​ អំឡុង​ពេល​ដែលគេ​ហៅថា​ “មើលចិត្ត​មើល​ថ្លើម​គ្នា​” សំខាន់​ខ្លាំង​ណាស់​ ព្រោះ​អ្នក​នឹង​បានឃើញ​ពី​ភាពជា​មនុស្សម្នាក់​របស់​នាង​(ឬគេ​) បានដឹង​ពី​ប្រវត្តិ​ថា​ តើ​មនុស្ស​ដែល​អ្នក​កំពុង​មើលចិត្ត​មើល​ថ្លើម​នោះ​ មាន​បទ​ពិសោធ​ជីវិត​បែប​ណា​ ក្រុម​គ្រួសារ​ និង​បែបបទ​ជីវិត​របស់​គេ​អាច​ទៅជាមួយ​អ្នក​បាន​ឬទេ​?ខាងក្រោម​នេះ​ គឺ​រឿង​ដែល​អ្នក​ត្រូវ​ពិនិត្យមើល​ឱ្យ​ច្បាស់លាស់​ មុននឹង​សម្រេចចិត្ត​យល់ព្រម​ជាមួយ​នរណា​ម្នាក់​…។

    1. តើ​គេ​ ឬនាង​(ម្នាក់​ហ្នឹង​)មាន​គូជីវិត​ហើយ​ឬនៅ​?
    នេះ​គឺជា​រឿង​សំខាន់​ មុននឹង​សម្រេចចិត្ត​យល់ព្រម​ជាមួយ​នរណា​ម្នាក់​យ៉ាង​ពិតប្រាកដ​។ នេះ​គឺជា​រឿង​សំខាន់​មុនគេ​ ដែល​អ្នក​គួរ​សួរ​គេ​ ឬនាង​យ៉ាង​ត្រង់​ៗ ដើម្បី​ឱ្យ​បាន​ច្បាស់លាស់​ទាំងពីរ​នាក់​ ព្រោះ​សព្វថ្ងៃ​នេះ​ មនុស្ស​ដែល​មាន​គូ​ហើយ​ តែ​ចូលចិត្ត​ធ្វើខ្លួន​ដូច​នៅ​លីវ​ និង​ដើរ​តែ​ទំនាក់ទំនង​ជាមួយ​អ្នកឯទៀត​បែប​ឱ្យ​ក្ដី​សង្ឃឹម​ទៅ​គេ​នោះ​ មាន​ច្រើនណាស់​។ តែ​ប្រការ​សំខាន់​ វា​ស្ថិតនៅ​លើ​អ្នក​ខ្លួនឯង​ បើ​បាន​ទទួល​ចម្លើយ​យ៉ាង​ត្រង់​ទៅត្រង់​មក​ហើយ​ថា​ គេ​ ឬនាង​មាន​គូ​ហើយ​នោះ​ គឺ​រូប​អ្នក​ខ្លួនឯង​ហ្នឹងហើយ​ដែល​ជា​អ្នក​សម្រេចចិត្ត​ថា​ តើ​នឹង​បញ្ចប់​ ឬបន្ត​ទៅទៀត​?

    2. តើ​គេ​ ឬនាង​ម្នាក់​ហ្នឹង​ នៅ​លីវ​យូរ​ប៉ុនណា​ហើយ​?
    រឿង​សំខាន់​ទី2​ ដែល​អ្នក​គួរ​ត្រូវ​ដឹង​បន្ទាប់ពី​បានដឹង​ហើយ​ថា​ រូបគេ​ ឬនាង​ម្នាក់​នោះ​ពិតជា​នៅ​លីវ​មែន​នោះ​គឺ​ រយៈពេល​ដែលគេ​ ឬនាង​ម្នាក់​នោះ​គ្រង​ស្ថានភាព​នៅ​លីវ​នោះ​យូរ​ប៉ុនណា​ហើយ​? រឹតតែ​មនុស្ស​ដែល​ទើបតែ​លែងលះ​គ្នា​មិនទាន់​ដល់​ 2ឆ្នាំ​ផង​នោះ​ ចូរ​កុំអាល​សេពគប់​ ឬមាន​ទំនាក់ទំនង​អី​ជិតស្និទ្ធ​ពេក​ ព្រោះ​សម្ពន្ធភាព​រវាង​មនុស្ស​ 2នាក់​ដែល​មាន​មក​យូរហើយ​នោះ​ ធ្វើ​ឱ្យ​ចិត្ត​គេ​នៅ​មិនទាន់​ត្រៀម​ជាស្រេច​សម្រាប់​រូប​អ្នក​ប៉ុន្មាន​ទេ​។ឬអ្នកខ្លះ​ដែល​នៅ​លីវ​ និង​លែងលះ​ជាមួយ​អ្នកចាស់​មក​បាន​រយៈពេល​យូរ​ជាង2ឆ្នាំ​ហើយ​ក៏ដោយ​ ក៏​នៅតែ​គួរ​ឱ្យ​បារម្ភ​ដែរ​ ព្រោះ​ទាំងអស់​នោះ​អាច​មានន័យ​ពី​អារម្មណ៍​ខាងក្នុង​ចិត្ត​របស់​មនុស្សម្នាក់​នោះ​ដែល​នៅតែ​មិន​អាច​កាត់​ដាច់​ពី​អ្នកចាស់​បាន​ ហើយដោយ​សម្ពន្ធភាព​នោះ​ នឹង​ធ្វើ​ឱ្យ​ស្នេហា​ថ្មី​របស់​អ្នក​ មិន​គង់វង្ស​។

    3. តើ​គេ​ ឬនាង​ម្នាក់​ហ្នឹង​មានការ​ងារ​ធ្វើ​ឬអត់​?
    សំណួរ1នេះ​សម្រាប់​សង្គម​ជនបរទេស​ ជាពិសេស​នៅ​សហរដ្ឋអាមេរិក​ គេ​រាប់ថាជា​រឿង​ប្រក្រតី​ធម្មតា​សម្រាប់​អ្នក​ដែល​ត្រូវចិត្ត​គ្នា​ដំបូង​ ដែល​នឹង​សួរ​គ្នា​ថា​ តើ​អ្នកធ្វើការ​អីដែរ​? តែ​សំណួរ​ដែល​សំខាន់​បំផុត​នោះ​គឺ​ “តើ​អ្នកមាន​ការងារ​ធ្វើ​ ឬក៏​កំពុង​ទាត់ខ្យល់​?”។សំណួរ​នេះ​ រាប់​ថា​សំខាន់ណាស់​សម្រាប់​ការ​សម្រេចចិត្ត​របស់​អ្នក​ថា​ តើ​នឹង​សេពគប់​បន្ត​ឬយ៉ាងណា​? ព្រោះ​ការ​មានការ​ងារ​ធ្វើ​ មានន័យ​ពី​ការ​អាច​ចិញ្ចឹមជីវិត​បាន​ដោយខ្លួនឯង​ និង​គ្មាន​បញ្ហា​រឿង​ហិរញ្ញវត្ថុ​។ បើ​សេពគប់​គ្នា​ហើយ​ គូស្នេហ៍​របស់​អ្នក​គ្មាន​ការងារ​ធ្វើ​ សម្ពន្ធភាព​ស្នេហ៍​នឹង​មិន​សូវ​ជា​គង់វង្ស​ប៉ុន្មាន​ឡើយ​ ព្រោះ​គូស្នេហ៍​របស់​អ្នក​នឹង​ត្រូវ​នៅចាំ​តែ​ពឹងពាក់​លើ​រូប​អ្នក​ជាប់​រហូត​មិនខាន​។

    4. តើ​គេ​ ឬនាង​(ម្នាក់​ហ្នឹង​)ចូលចុះ​ជាមួយ​ក្រុម​គ្រួសារ​បាន​ល្អ​ទេ​?
    នេះ​ក៏​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ដូចគ្នា​ ព្រោះថា​ ក្រុម​គ្រួសារ​គឺ​ការ​សាង​សម្ពន្ធភាព​ដំបូង​របស់​ជីវិត​មនុស្ស​។ ទង្វើ​ ឬទស្សន​គតិ​ដែលគេ​ ឬនាង​មាន​ចំពោះ​ក្រុម​គ្រួសារ​នេះ​ សំខាន់ណាស់​ ហើយនឹង​បង្ហាញ​ឱ្យ​ដឹង​ថា​ គេ​ ឬនាង​នឹង​ប្រតិបត្តិ​ចំពោះ​រូប​អ្នក​យ៉ាងណា​?ខ្លាំង​ជាង​អ្វី​ទាំងអស់​…បើ​អ្នក​បាន​ជជែក​ជាមួយ​គេ​(ឬនាង​)ពី​រឿង​ក្រុម​គ្រួសារ​ នោះ​អ្នក​នឹង​បានដឹង​តែម្ដង​ថា​ តើ​គេ​(ឬនាង​)ម្នាក់​នោះ​នឹង​មាន​ចរិត​និស្ស័យ​បែប​ណា​? បើ​គេ​ ឬនាង​និយាយ​អំពី​ក្រុម​គ្រួសារ​ក្នុង​សម្ពន្ធភាព​ដែល​ល្អ​ និង​ក្រុម​គ្រួសារ​គឺជា​មនុស្ស​សំខាន់​ដែល​រុញច្រាន​ឱ្យ​អ្នក​ និង​គេ​(ឬនាង​)មាន​ថ្ងៃនេះ​ នោះ​បង្ហាញ​ឱ្យ​ដឹង​ថា​ នាង​ ឬគេ​ម្នាក់​នោះ​គឺជា​មនុស្ស​ដែល​មាន​មូលដ្ឋាន​អារម្មណ៍​ល្អ​។ តែបើ​គេ​(ឬនាង​)និយាយ​អំពី​ក្រុម​គ្រួសារ​ក្នុង​លក្ខណៈ​ដែល​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ មិន​មាន​អារម្មណ៍​ពាក់ព័ន្ធ​ស៊ីជម្រៅ​ជាមួយ​ក្រុម​គ្រួសារ​…បើជា​បែបហ្នឹង​ ក៏​រាងដូចជា​ពិបាក​ក្នុង​ការ​ចូល​ទៅដល់​ចរិត​ពិត​របស់​គេ​(ឬនាង​)ម្នាក់​នោះ​បាន​ណាស់​។

    5. តើ​គេ​ ឬនាង​ម្នាក់​ហ្នឹង​ មានកូន​ហើយ​ឬនៅ​?
    សំណួរ​នេះ​ បើ​បាន​ចម្លើយ​ថា​ មាន​ហើយ​ នោះ​មានន័យថា​ នាង​ ឬគេ​ម្នាក់​ហ្នឹង​មិន​អាច​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​សំខាន់​ទី1​ បានទេ​ ព្រោះ​កូន​របស់​គេ​ ឬនាង​ គឺជា​មនុស្ស​សំខាន់​ទី1​ ហើយ​បើជា​បែបហ្នឹង​ ការ​ភ្ជាប់​សម្ពន្ធភាព​រវាង​អ្នកជា​មួយ​នាង​ ឬគេ​ម្នាក់​ហ្នឹង​ អាច​នឹង​មាន​បញ្ហា​បាន​នា​ពេល​អនាគត​… តែបើ​អ្នក​សម្រេចចិត្ត​ហើយ​ថា​ នឹង​សេពគប់​ និង​ដឹងពី​រឿង​នេះ​ច្បាស់​ហើយ​ ក៏​ត្រូវតែ​ទទួលយក​នូវ​អ្វី​ដែល​នឹង​កើតឡើង​ឱ្យ​បាន​ផង​ដែរ​៕

  • រដូវ​កាល2020​ ​ច្រឹង​ ​ពលរដ្ឋ​ ​ក៏​ផ្លាស់ទៅ​កាន់​វិសាខា​ដែរ​

    រដូវ​កាល2020​ ​ច្រឹង​ ​ពលរដ្ឋ​ ​ក៏​ផ្លាស់ទៅ​កាន់​វិសាខា​ដែរ​

    ​ទីបំផុត​ខ្សែបម្រើ​ ​ច្រឹង​ ​ពលរដ្ឋ​ ​បាន​ផ្ទេរ​ចូល​ក្លិប​វិសាខា​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​ត្រូវ​បាន​ក្លិប​ចាស់​ក្រសួងការពារជាតិ​(​ទ័ព​)​ ​ប្រកាស​អំពី​ការ​ចាកចេញ​កាលពី​ពេល​ថ្មី​ៗ​។​

    ​អតីត​កីឡាករ​របស់​ក្លិប​ក្រសួងការពារជាតិ​រូប​នេះ​ ​នឹង​ពាក់​លេខ24​ ​នៅក្នុង​ក្រុម​វិសាខា​ ​សម្រាប់​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ ​រដូវ​កាល2020​ ​និង​ពានរង្វាន់​សម្តេច​ ​HUN​ ​SEN​ ​CUP​ ​2020​។​

    ​គួរ​ឱ្យ​ដឹង​ថា​ ​ច្រឹង​ ​ពលរដ្ឋ​ ​បាន​ចាប់ផ្ដើម​អាជីព​បាល់ទាត់​ ​តាំងពី​ឆ្នាំ2008​ ​ប៉ុន្ដែ​ខ្សែបម្រើ​រូប​នេះ​ ​បាន​សាង​កេរ្ដិ៍​ឈ្មោះ​ក្នុង​អាជីព​លើ​វាលស្មៅ​នេះ​ខ្លាំង​ ​គឺ​ក្នុង​ឆ្នាំ2016​ ​និង​ឆ្នាំ2017​ ​បន្ទាប់ពី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អជា​មួយ​ក្លិប​របស់​នៅពេល​នោះ​ ​និង​ក្នុង​ក្រុមជម្រើសជាតិ​។​ ​

    ​តែ​គួរ​ឱ្យ​ស្ដាយ​ ​ឆ្នាំ2018​ ​គេ​បាន​រង​របួស​ដាច់​សរសៃ​ជង្គង់​ជើង​ស្ដាំ​ ​ដែល​ធ្វើ​ឱ្យ​គេ​ខកខាន​បង្ហាញខ្លួន​លើ​ទីលាន​ជាង​ ​1រដូវ​កាល​ ​ពោល​គឺ​ទើប​អាច​ចូលលេង​បាន​វិញ​ ​នៅ​ចុងរដូវ​កាល​ឆ្នាំ2019​ ​មុននឹង​ផ្ទេរ​មក​ក្លិប​វិសាខា​នេះ​៕​

  • ល្ងាច​នេះ​ ​ភ្នំ​ពេញ​ក្រោ​ន​ត្រូវ​តតាំង​ជាមួយនឹង​អង្គ​រថា​យហ្គើរ​ ​ក្នុង​ពានរង្វាន់​ ​Pre​-​Season​ ​Cup​

    ល្ងាច​នេះ​ ​ភ្នំ​ពេញ​ក្រោ​ន​ត្រូវ​តតាំង​ជាមួយនឹង​អង្គ​រថា​យហ្គើរ​ ​ក្នុង​ពានរង្វាន់​ ​Pre​-​Season​ ​Cup​

    ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បាន​បង្កើត​នូវ​ពានរង្វាន់​ ​Smart​ ​RSN​ ​Cup​ ​2020​ ​ដើម្បី​រឹតចំណង​មិត្តភាព​ ​(​ជាមួយ​ក្លិប​អង្គ​រថា​យហ្គឺរ​ ​)​ ​និង​ក្លិប​លី​ក​កំពូល​ម៉ាឡេស៊ី​ ​(​ជាមួយ​ ​Kedah​ ​FA​ ​)​ ​និង​ក៏ដូចជា​ដើម្បី​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​នៃ​លី​ក​កំពូល​កម្ពុជា​ដែរ​។​

    ​ក្រុម​ចូលរួម​ចំនួន3​ ​មាន​ដូចជា​៖​ ​ភ្នំ​ពេញ​ក្រោ​ន​(​ម្ចាស់ផ្ទះ​)​ ​និង​ក្លិប​អង្គ​រថា​យហ្គឺ​ររបស់​លី​ក​កំពូល​កម្ពុជា​ ​និង​ក្រុម​ដែល​កំពុង​មក​កម្ពុជា​ក្នុង​ដំណើរ​ប្រកួត​អន្តរជាតិ​ក្រៅប្រទេស​(​Pre​ ​Season​)​ ​គឺ​ក្លិប​ ​Kedah​ ​FA​ ​របស់​លី​ក​កំពូល​ប្រទេស​ម៉ាឡេស៊ី​។​

    ​សម្រាប់​ពានរង្វាន់​នេះ​ ​នឹង​មាន​ ​3ប្រកួត​ ​និង​ធ្វើឡើង​នៅ​កីឡដ្ឋាន​ ​Smart​ ​RSN​ ​ពី​ថ្ងៃទី10​ ​ដល់​ថ្ងៃទី14​ ​ខែមករា​ ​ឆ្នាំ2020​។​ ​សំបុត្រ​ចូលរួម​ទស្សនា​មានតម្លៃ​ ​2ពាន់​រៀល​ ​ខណៈ​ដែល​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ននឹង​ធ្វើការ​បរិច្ចាគ​ទៅកាន់​ការងារ​មនុស្សធម៌​៕​

  • មក​ស្គាល់​អ្នកកីឡា​ ​3រូប​ ​ដែល​រកលុយ​បាន​ច្រើនជាង​គេ​បង្អស់​ប្រចាំឆ្នាំ​

    មក​ស្គាល់​អ្នកកីឡា​ ​3រូប​ ​ដែល​រកលុយ​បាន​ច្រើនជាង​គេ​បង្អស់​ប្រចាំឆ្នាំ​

    ​ទស្សនាវដ្តី​បារាំង​មួយ​ ​“​La​ ​Francaise​”​ ​ទើបតែ​បញ្ចេញ​បញ្ជី​ឈ្មោះ​អត្តពលិក​ទាំង​ ​10រូប​ដែល​រកចំណូល​បាន​ច្រើនជាង​គេ​ប្រចាំឆ្នាំ២០២០នេះ​។​ ​

    ​ក្នុង​នោះ​អ្នកប្រដាល់​ហ្វីលីពីន​ ​Many​ ​Pacquiao​ ​បាន​ស្ថិតនៅ​លេខ2​ ​នៃ​បញ្ជី​ឈ្មោះ​ខាងលើ​នេះ​។​ ​ស្រប​ពេល​ដែល​កីឡាករ​បាល់ទាត់​ ​Neymar​ ​ស្ថិតនៅ​លើ​ចំណាត់ថ្នាក់​លេខ1​ ​ខណៈ​ដែល​អ្នក​ប្រណាំង​ឡាន​ ​Lewis​ ​Hamilton​ ​នៅ​លេខ3​។​

    ​3​-​Lewis​ ​Hamilton​ ​កីឡាករ​ប្រណាំង​រថយន្ត​ ​Formula​ ​One​ ​ចំណូល​៖​ ​293លាន​ផោន​


    ​2​-​Manny​ ​Pacquiao​ ​កីឡាករ​ប្រដាល់​ ​ចំណូល​៖​ ​298លាន​ផោន​


    ​1​-​Neymar​ ​កីឡាករ​បាល់ទាត់​ ​ចំណូល​៖​ ​306លាន​ផោន​

  • ឆ្នាំ​ថ្មី​!​!​ ​ខួបកំណើត​កូនស្រី​ ​លី​ ​ច័ន្ទ​សីហា​ ​កា​ដូរផ្ទះ​មួយ​ល្វែង​ជាង​ ​១០​ ​ម៉ឺន​ដុល្លារ​

    ឆ្នាំ​ថ្មី​!​!​ ​ខួបកំណើត​កូនស្រី​ ​លី​ ​ច័ន្ទ​សីហា​ ​កា​ដូរផ្ទះ​មួយ​ល្វែង​ជាង​ ​១០​ ​ម៉ឺន​ដុល្លារ​

    ​នៅ​យប់​ថ្ងៃទី​ ​9​ ​ខែមករា​ ​ឆ្នាំ​ ​2020​ ​នេះ​ ​តារា​សម្ដែង​ទឹកភ្នែក​ស្រី​ ​លី​ ​ច័ន្ទ​សីហា​ ​បាន​ធ្វើពិធី​ខួបកំណើត​គម្រប់២ឆ្នាំ​ ​ឱ្យ​កូនស្រី​ដែល​មានមុខ​មា​ត់​ឃ្យូ​ត​ ​។​ ​បើ​ទោះជា​កម្មវិធី​ពុំសូវ​ជាធំដុំ​ក៏​ពិតមែន​ ​ប៉ុន្តែ​សង្កេតឃើញ​មានការ​ចូលរួម​ពីសំណាក់​តារា​សិល្បៈ​ ​និង​ ​ផលិតករ​ផលិតកម្ម​វិ​ធី​ល្បី​ៗ​មក​ចូលរួម​ជា​កិត្តិយស​ផង​ដែរ​។​

    ​បើ​ទោះជា​កម្មវិធី​ធ្វើឡើង​ដោយ​គ្មាន​ការ​គ្រោងទុក​ក៏​ពិតមែន​ក្ដី​ ​ប៉ុន្តែ​អ្នក​ម្ដាយ​វ័យ្​មេង​ ​លី​ ​ច័ន្ទ​សីហា​ ​បាន​អញ្ជើញ​តារា​សិល្បៈ​ប្រុសស្រី​ ​ផលិត​ក​រល្បីៗ​ស្ទើរតែ​ជាង១០តុ​ ​បូករួម​ទាំង​សមាជិក​គ្រួសារ​ផង​ដែរ​។​ ​នេះ​ជា​លើក​ទីពីរ​ហើយដែល​តារា​រូប​នេះ​បាន​ជប់លៀង​ធ្វើពិធី​ខួបកំណើត​ឱ្យ​កូនស្រី​ឈ្មោះ​ ​គម្រប់​អាយុ២ឆ្នាំ​។​ ​

    ​ពេលវេលា​មើលទៅ​ប្រថុចញ៉ុច​ពេក​ ​នៅក្នុង​រៀបចំ​ធ្វើពិធី​នាង​ក៏​ពុំ​ទាន់បាន​ប្រគល់​កា​ដូរ​អ្វី​ជា​អនុស្សាវរីយ៍​ដល់​កូន​ស្រី​ភ្លាម​ៗ​នោះ​ទេ​។​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​នាង​បាន​ ​បង្ហើប​ពី​ការ​ដូរ​ផ្គាប់ចិត្ត​ដល់​កូនស្រី​ដែល​មាន​វ័យក្មេង​ខ្ចី​នៅឡើយ​នោះ​គឺ​ ​ផ្ទះ​មួយ​ល្វែង​ ​ដែល​មានតម្លៃ​ដល់ទៅ​ ​១៨ម៉ឺន​ដុល្លា​ ​ដែល​កំពុងតែ​ធ្វើការ​សាង​សាងសង់​នឹង​រួចរាល់​រួច​រាល់​ជាស្​ថា​ប​ពរ​នៅ​ឆ្នាំក្រោយ​ ​ក្នុង​បុរី​ប៉េង​ហ៊ួ​ត​ ​ហើយ​នាង​ក៏​ត្រៀម​នឹង​ធ្វើពិធី​ធំដុំ​សារ​ជាថ្មី​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​នៅក្នុង​ថ្ងៃ​ពិសេស​របស់​កូនស្រី​ ​នាង​ក៏បាន​បង្ហោះ​សារ​ផ្ដាំ​ផ្ញើរ​ ​និង​ ​ជូនពរ​ជាច្រើន​ដល់​កូនស្រី​ ​សូម​ឱ្យ​មាន​សុខភាព​ល្អ​ ​ក្លាយជា​មនុស្សជា​ទីស្រឡាញ់​ឱ្យ​ ​មានសំណាង​ ​ជួប​តែ​រឿង​ល្អ​ក្នុង​ជីវិត​ ​ពិសេស​មាន​មាន​អនាគត​មួយ​ដ៏​ល្អ​ប្រសើរ​៕​