Lionel Messi ខ្សែប្រយុទ្ធក្លិប Bacelona ត្រូវបានគេដឹងថា ធ្វើមិនសូវបានល្អឡើយក្នុងការចាប់ផ្តើមលេងជាមួយនឹង Bacelona ក្នុងរយៈពេល 3ឆ្នាំដំបូង។
កីឡាកររូបនេះបានថ្លែងថា ពេលវេលាដ៏អាក្រក់បំផុតរបស់គេ គឺពេលនោះឯង ដោយរូបគេស្ទើរតែមិនអាចរកគ្រាប់បាល់បានទាល់តែសោះក្នុងប៉ុន្មានឆ្នាំដំបូង និងរកបានតែ 2គ្រាប់ប៉ុណ្ណោះក្នុង 18ប្រកួត។
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះបានថ្លែងថា គន្លឹះដែលគេជោគជ័យមកដល់ថ្ងៃនេះគឺ ដោយសារតែគេខិតខំស្វែងយល់ពីការប្រកួត ជាជាងការខិតខំរកគ្រាប់បាល់៕

Category: សង្គម និងសេដ្ឋកិច្ច

Messi ទម្លាយអាថ៌កំបាំងក្នុងការក្លាយជាកីឡាករល្អលំដាប់ពិភពលោក

អ្នកចាំទីជម្រើសជាតិអូស្ត្រាលី ជួយសង្គ្រោះសត្វព្រៃតាមរយៈការសង្គ្រោះបាល់
កីឡាករ Mathew Ryan អ្នកចាំទីរបស់ក្លិប Brighton & Hove Albion បានប្រកាសអំពីគម្រោងបរិច្ចាគប្រាក់ដល់មូលនិធិសង្គ្រោះសត្វព្រៃ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី។
កីឡាករជម្រើសជាតិអូស្ត្រាលីរូបនេះ បានបញ្ជាក់ថា លោកនឹងបរិច្ចាគប្រាក់ចំនួន 500ដុល្លារសម្រាប់ការសង្គ្រោះបាល់បាន 1ដង របស់អ្នកចាំទីទាំងអស់ដែលលេងនៅក្នុងក្របខ័ណ្ឌ English Premier League។
នៅក្នុងសប្ដាហ៍មុន ការសង្គ្រោះបាល់សរុបរបស់អ្នកចាំទីដែលលេងនៅក្នុងក្របខ័ណ្ឌលីកអង់គ្លេស មានចំនួន 56ដង ដែលមានន័យថា Mathew Ryan នឹងបរិច្ចាគប្រាក់ចំនួន 28,000ដុល្លាសម្រាប់សប្តាហ៍ដំបូងរបស់គេ៕


Kehda ទម្លាក់ភ្នំពេញក្រោន យកពាន RSN Cup 2020 ទៅម៉ាឡេស៊ី
ពានរង្វាន់ Smart RSN Cup 2020 មានក្រុមចូលរួមចំនួន3 មកពីលីកកំពូលរបស់ម៉ាឡេស៊ី 1ក្រុម (Kehda FA) និងមកពីលីកកំពូលរបស់កម្ពុជា 2ក្រុម (អង្គរថាយហ្គើរ និងភ្នំពេញក្រោន) បានបិទបញ្ចប់ហើយកាលពីម្សិលមិញនេះ។
ការប្រកួតចុងក្រោយនៃពានរង្វាន់នេះ ធ្វើឡើងនៅកីឡដ្ឋាន Smart RSN Stadium ដោយក្រុមបាល់ទាត់ភ្នំពេញក្រោន បានប្រកួតជាមួយនឹងក្លិប Kehda FA ដែលជាក្រុមមកពីលីកកំពូលម៉ាឡេស៊ី និងជាម្ចាស់ពានរង្វាន់ Malaysia Cup 2019ផងដែរ។
ជាលទ្ធផល ក្រុមដែលមកពីប្រទេសម៉ាឡេស៊ីមួយនេះ បានយកឈ្នះក្រុមម្ចាស់ផ្ទះដោយលទ្ធផល 2ទល់នឹង1។ លទ្ធផលនេះបានធ្វើឱ្យក្រុម Kehda FA ក្លាយជាម្ចាស់ពានរង្វាន់ Smart RSN Cup 2020៕


តួឯកល្ខោនបាសាក់លោក អុល សំអាង រំភើបចិត្តចំពោះពាក្យមួយឃ្លារបស់សម្ដេច ហ៊ុន សែន
ដូចមហាជនបានជ្រាបដឹងមកហើយថា សាស្ត្រាចារ្យ តួឯកល្ខោនបាសាក់លោក អុល សំអាង មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន ហើយនៅរសៀលថ្ងៃទី១៤ មករា ឆ្នាំ២០២០ លោកក៏មានវត្តមានចូលរួមក្នុងជំនួបអាហារសាមគ្គីជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានជួបសំណេះសំណាលអ្នកសារព័ត៌មានទូទាំងប្រទេស និងមន្ត្រីក្រសួងសំខាន់ៗ។
ក្នុងនោះលោកក៏បានបង្ហាញការចាប់អារម្មណ៍ជាច្រើនបន្ទាប់ពីបញ្ចប់ជំនួបនោះ និងទាំងបានចាត់ទុកថា សារមួយឃ្លាដែលសម្ដេចតេជោ បានលើកឡើងថា «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» គឺជាអ្វីដែលមានតម្លៃក្រោយអាហារសាមគ្គីនោះផង។
លោក អុល សំអាង និយាយថា ក្នុងជំនួបដែលបានធ្វើឡើងជាច្រើនម៉ោងជាមួយសម្ដេចនាយករដ្ឋមន្ត្រីនោះ លោកចាប់អារម្មណ៍ចំពោះប្រយោគខាងលើយ៉ាងខ្លាំង ដោយលោកយល់ថាប្រសាសាន៍របស់សម្ដេចនាយករដ្ឋមន្ត្រី គឺជាក្រើនរំឭកឱ្យអ្នកសារព័ត៌មានកាន់តែប្រកបវិជ្ជាជីវៈមួយកាន់តែប្រសើរ នៅក្នុងអាជីព។ ជាមួយនឹងការចាប់អារម្មណ៍ និងកោតសរសើរចំពោះពាក្យមួយឃ្លាដ៏មានអត្ថន័យរបស់សម្ដេចនាយករដ្ឋមន្ត្រីនាឆ្នាំនេះ លោកក៏បង្ហាញអារម្មណ៍រំភើបផងដែរ ដែលក្នុងនាមជាទីប្រឹក្សាក្រសួងព័ត៍មាន ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ជំនួបអ្នកកាសែតដ៏សំខាន់នេះ។
លោក អុល សំអាង បានចាត់ទុកថា នេះគឺជាការផ្ដល់ឱកាសមួយដ៏សំខាន់ឱ្យសិល្បករបុរាណខាងផ្នែកល្ខោនបាសាក់ដូចលោក បានចូលរួមក្នុងសង្គម និងយល់ដឹងច្រើនក្នុងសង្គមអ្នកចេះដឹង ដែលមានន័យថា បើទោះបីជាសិល្បៈល្ខោនបាសាក់មិនសូវមានការគាំទ្រពីយុវវ័យក្មេងៗ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលជាថ្នាក់ដឹកនាំ។ ក្នុងនោះក្រសួងព័ត៌មាន និង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក៏បានផ្ដល់ឱកាសឱ្យក្រុមល្ខោនបាសាក់របស់លោកផលិតសាច់រឿងថ្មីៗ ដែលធ្វើក្រុមការងាររបស់លោកនៅតែមានចរន្ត ដែលជាការជួយលើកស្ទួយវិស័យល្ខោនបាសាក់ ឱ្យនៅតែមានការចាប់អារម្មណ៍ផងដែរ។ លោកថានេះជាគុណបំណាច់នៃសន្តិភាព ស្របពេលដែលប្រទេសកម្ពុជាក៏មានសន្ទុះរីកចំរើនលើគ្រប់វិស័យ៕


ផ្សារមូលបត្រអាមេរិកបានដាំក្បាលចុះបន្តិចវិញ ព្រោះមានការសង្ស័យថា អាមេរិកនៅតែបន្តយកពន្ធលើ…
ផ្សារមូលបត្រអាមេរិកបានដាំក្បាលចុះបន្តិចវិញនៅពេលបិទការជួញដូរមូលបត្រថ្ងៃទី3 បើទោះជាប៉ុន្មានថ្ងៃមុនវាបានបង្កើតឯតទគ្គកម្មថ្មីក៏ដោយ។
សារព័ត៌មាន Bloomberg បានដកស្រង់ព័ត៌មានពីប្រភពច្បាស់ការមួយដែលបាននិយាយថា ការដែលអាមេរិកសម្រេចលុបការយកពន្ធទាំងស្រុងទៅលើទំនិញចិន ឬអត់នោះ វាអាស្រ័យលើការគោរពរបស់ក្រុងប៉េកាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី1 ដែលភាគីទាំង2 នឹងចុះហត្ថលេខាក្នុងថ្ងៃទី15 នេះ។

អាមេរិកលុបចោលការយកពន្ធទាំងស្រុងទៅលើទំនិញចិន ឬអត់នោះ វាអាស្រ័យលើការគោរពរបស់ក្រុងប៉េកាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម គួររំឭកថា ផ្សារមូលបត្រអាមេរិកបានកើនពិន្ទុខ្លាំងក្នុងអំឡុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយសារជឿថា កិច្ចព្រមព្រៀងបញ្ចប់ការកើនកម្ដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងជួយឱ្យបណ្ដាក្រុមហ៊ុននៅផ្សារមូលបត្រអាមេរិក ទទួលបានប្រាក់ចំណេញច្រើន។

តែយ៉ាងណាក៏ដោយ អ្នកវិនិយោគហាក់មានការមិនពេញចិត្តនៅពេលមានលេចឮព័ត៌មានថា អាមេរិកអាចនឹងបន្តរក្សាការយកពន្ធលើទំនិញរបស់ចិន រហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកត្រូវបានបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ2020៕
ប្រភព៖ សារព័ត៌មានបរទេស

មើលសម្រស់ «Miss Queen Cambodia» ស្អាតអស់ទាស់មិនចាញ់នារីពិតៗ
ជាទូទៅទស្សនិកជនធ្លាប់តែឃើញរាល់ការប្រឡងបង្ហាញម៉ូតនានា មានតែនារីឬបុរសជាដើម។ យ៉ាងណាមិញ ពេលនេះកម្ពុជាក៏មានការប្រឡងសម្រស់និងសមត្ថភាព សម្រាប់ភេទទី៣ដែរ។ ដូច្នេះសូមបង្វែរអារម្មណ៍ទស្សនិកជន មកស្គាល់សម្រស់របស់បេក្ខនារីភេទ៣ប៉ុន្មាន ចំនួន៣នាក់ ដែលមានភាពស្រស់ស្អាតមិនចាញ់នារីពិតៗឡើយ។
ពិតណាស់តាមរយៈផេក Team Cambodia បានបង្ហាញជាបន្តបន្ទាប់នូវបេក្ខនារីភេទទី៣ ក្នុងកម្មវិធី «Miss Queen Cambodia» 2020 ដោយក្នុងនោះរួមមាន៖
Jannie Togonon នាងមានអាយុ ២៤ឆ្នាំ នឹងកម្ពស់ ១.៧០ cm
នាងអាចនិយាយបានបួនភាសា ខ្មែរ អង់គ្លេស ចិន នឹងថៃ
ដែលជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020!

Sai Fhon នាងមានអាយុ 22ឆ្នាំ នឹងកម្ពស់ 1.75 cm
ដែលជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020!

Oun Berry នាងមានអាយុ 20ឆ្នាំ នឹងកម្ពស់ 1.73 cm
ដែលជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020!
តេីម្នាក់ក្នុងចំណោមបេក្ខនារីទាំង៣ មានសមត្ថភាពអាចគ្រងមកុដ ហេីយតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួត បវរកញ្ញាភេទទីបីអន្តរជាតិ Miss International Queen នៅឯប្រទេសថៃក្នុងឆ្នាំ 2021 ខាងមុខនេះបានដែលឬទេ?
ម៉េង កែវពេជ្ជតា លើកទឹកចិត្ត ពេជ្រ សូលីកា «កុំបាក់ទឹកចិត្ត កុំតក់ស្លុត ហេីយខំថែទាំសុខភាពដេីម្បីកូន »
ប៉ុន្មានថ្ងៃនេះដែរ មានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម ដែលជនល្មើសត្រូវបានគេស្គាល់ថាជាម្តាយរបស់ ពេជ្រ សូលីកា។ ហេតុនេះហើយក៏មានការលើកឡើងព្រួយបារម្ភចំពោះ ពេជ្រ សូលីកា ខណៈដែលកំពុងពរពោះក្នុងផ្ទៃ ប៉ុន្តែបែរជាជួបនូវរឿងរ៉ាវបែបនេះ។ យ៉ាងណាមិញតារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារព្រមទាំងអំពាវនាវឱ្យមហាជនលើកទឹកចិត្ត ពេជ្រ សូលីកា ដោយអ្នកនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
«រឹងមាំឡេីងប្អូនស្រី ! មានមនុស្សច្រេីនណាស់ដែលយល់ដឹង និងចេះបែងចែក ។ ប្អូនកុំអស់សង្ឃឹម ។ ជាអ្នកល្បីឈ្មោះ ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនុះទេ វាត្រូវតែបែបនេះ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត កុំតក់ស្លុត ហេីយខំថែទាំសុខភាពដេីម្បីកូន ព្រោះអូននៅមានកូន អូននៅមានស្វាមុីល្អ ពិសេសអូននៅមានអ្នកគាំទ្រជាច្រេីនទៀត ស៊ូស៊ូកុំព្រមចាញ់អោយសោះណា សូលីកា !
ចំពោះអ្នកមួយចំនួន : ឈប់បន្តទៅ ត្រូវគិតថានេះជារឿងបុគ្គលទេ កុំទាញឈ្មោះអ្នកនេះ អ្នកនោះមកពាក់ព័ន្ធដេីម្បីប្រយោជន៍ អ្នកអាចប្រឈមនឹងច្បាប់បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផង ។ កុំចេះតែហ៊ាន ! ! ! »។ នេះដោយផ្អែកលើបណ្ដាញសង្គមតារាចម្រៀង ម៉េង កែវពេជ្ជតា។


តើប្រទេសណាខ្លះដែលប្រើភ្លើងអគ្គិសនីច្រើនជាងគេក្នុងលោក?
ឆ្នាំ2017 ការប្រើប្រាស់ភ្លើងអគ្គិសនីនៅទូទាំងពិភពលោក បានកើន 2.5% ដោយឡើងដល់ 25,721 តេរ៉ាវ៉ាត់-ម៉ោង (Terawatt-hour (TWh)ដែលស្មើនឹង 10ស្វ័យគុណ 12វ៉ាត់-ម៉ោង។
នៅពេលនិយាយដល់ការប្រើប្រាស់អគ្គិសនីសរុបនៃដែនដីនីមួយៗ ចិនគឺជាប្រទេសមួយដែលប្រើច្រើនជាងគេបង្អស់ ពោលគឺ 25.9%(អត្រាគិតទូទាំងពិភពលោកគឺ 100%)។ នៅពីក្រោយចិន គឺសហរដ្ឋអាមេរិក ដោយប្រើប្រាស់ 17.5%។
បើសិនគិតទៅលើមនុស្សម្នាក់ៗ ពលរដ្ឋចិន និងអាមេរិក មិនមែនជាអ្នកប្រើអគ្គិសនីច្រើនជាងគេក្នុងពិភពលោកនោះទេ តែពលរដ្ឋនៃប្រទេស អ៊ីស្លង់ (Iceland) ឯណោះទេ ដែលប្រើច្រើនជាងគេ គឺក្នុងមនុស្សម្នាក់ប្រើរហូតដល់ 54.4 មេហ្គាវ៉ាត់/ម៉ោង(ឆ្នាំ2017)។ មូលហេតុដែលនាំឱ្យប្រជាជននៃប្រទេសអ៊ីស្លង់ ប្រើភ្លើងអគ្គិសនីច្រើនជាងគេក្នុងលោក គឺដោយសារតម្លៃអគ្គិសនីទាប ហើយមូលហេតុដែលធ្វើឱ្យតម្លៃអគ្គិសនីទាប គឺមកពីប្រទេសនេះមានប្រភពធនធានធម្មជាតិសម្បូរបែប ដែលអាចទាញយកមកបង្កើតជាចរន្តអគ្គិសនីបាន។ អាកាសធាតុត្រជាក់ខ្លាំង បូករួមនឹងផ្ទៃមេឃមិនសូវមានពន្លឺថ្ងៃ ក៏នាំឱ្យប្រទេសមួយនេះប្រើអគិ្គសនីច្រើនផងដែរ។
ស្ថានភាពខាងលើនេះ ក៏បានកើតឡើងនៅក្នុងប្រទេស ន័រវែស (Norway)ដែរ។ ប្រទេសនេះឈរលំដាប់ទី2 បើគិតទៅលើការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ពលរដ្ឋម្នាក់់ៗ ដោយក្នុងមនុស្សម្នាក់ ប្រើរហូតដល់ 23.7% មេហ្គាវ៉ាត់/ម៉ោង។ ឈរក្នុងលំដាប់លេខរៀងបន្តបន្ទាប់មកទៀតគឺ ប្រទេសបារ៉ែន កាតារ និងគុយវែត ដោយសារប្រទេសទាំងនេះ ក៏មានតម្រូវការខ្ពស់ក្នុងការប្រើភ្លើងអគ្គិសនីច្រើន ព្រោះតែអាកាសធាតុមិនអំណោយផល៕ប្រភព៖ សារព័ត៌មានបរទេស

ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…
នៅសល់ 1ខែទៀតមុនដល់ពេលឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្ត្រីមានគភ៌គ្រប់ៗរូប ព្រោះទាំងរំភើបចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណៈពេលជាមួយគ្នា ក៏មានអារម្មណ៍នឹកខ្លាចចំពោះក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀតដែរ។ ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន មានដំបូន្មានល្អៗ ពីគ្រូពេទ្យជំនាញមកជម្រាបអ្នកមានគភ៌លើកដំបូង ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាងណាខ្លះមុនដល់ពេលប្រសូត ដូចតទៅ៖
ឈានចូលដល់ខែទី 9 ក្នុងរយ:ពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់? ក្នុងអំឡុងពេលនេះ ស្ត្រី-មានគភ៌ជិតគ្រប់ខែនឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើម ដោយសារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អាហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឱ្យជួយរឹតជើងឱ្យទៀតផង។
ត្រៀមខ្លួនជាស្រេច… មុនពេលឆ្លងទន្លេការត្រៀមជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្ត្រីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល តែ… តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត។
1. មន្ទីរពេទ្យ
– ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរសង្ស័យពាក់ព័ន្ធនឹងគភ៌។
– អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាង ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតជាស្រេច។2. ត្រៀមរាងកាយ
– ត្រៀមរឿងអាហារការហូបចុក : គួរបរិភោគអាហារណាដែលមានប្រូតេអុីនច្រើន តែបន្ថយអាហារដែលមានរសជាតិខ្លាំងៗ ដូចជាប្រៃខ្លាំង ជូរខ្លាំង ជាពិសេសរសជាតិហឹរ ព្រោះវានឹងធ្វើឱ្យអ្នកមានគភ៌ហើមខ្លួន។ គួរទទួលបន្លែផ្លែឈើរួមជាមួយផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
– គួរញ៉ាំថ្នាំបំប៉នតាមដែលលោកគ្រូពេទ្យឱ្យមកឱ្យបានគ្រប់ : ដូចជា ថ្នាំបំប៉នលោហិត វីតាមីនរួម និងកាល់ស្យូម ព្រោះក្នុងអំឡុងពេលប្រសូត ស្ត្រីមានគភ៌អាចនឹងត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយថ្មោងថ្មី ឆាប់ស្រួលខ្លួនឡើងវិញផង។
– រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់អ្នកម្តាយ និងរបស់កូនតូច ទុកជាស្រេច ព្រោះក្រោយពេលប្រសូតរួច អ្នកម្តាយថ្មោងថ្មីមិនអាចមានពេលទៅដើររកទិញបានទេ។3. ត្រៀមប្រសូត
– ក្នុងករណីដែលស្ត្រីមានគភ៌ មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ អ្នកគួរតែប្រសូតតាមវិធីធម្មជាតិ។
– កំណត់ផែនការក្រោយពេលប្រសូតរួចជាស្រេចថា តើត្រូវពន្យារកំណើត(គ្រាវ)ឬយ៉ាងណា? បើត្រូវពន្យារកំណើត(គ្រាវ) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ។
4. ត្រៀមចិត្ត ត្រៀមថ្លើម- អ្នកមានគភ៌គ្រប់ខែ ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្ត ដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា យំខ្សឹកខ្សួលពេញ1ថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូចកាលពីពេលមុនជាដើម និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យ ដើម្បីទុកប្រត្តិបត្តិតាមផង។
អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូត
1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទី និងឈឺម្តងៗប្រហែលជា 40វិនាទី។
2. មានឈាមចេញមកតាមរន្ធស្បូន (បញ្ជាក់: អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។ 3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរពេទ្យដែរ ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគបាន។សភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើង
1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកិលមកតោងនៅម្តុំមាត់ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យស្ត្រីមានគភ៌ហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចធ្វើឱ្យស្ត្រីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាលបាន។
3. ទារកលែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុកទៅរុំ-កទារក ដែលករណីនេះ ជាគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់។ ពេលស្ត្រីមានគភ៌ជួបអាការដូចដែលបានរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួបគ្រូពេទ្យភ្លាមជាបន្ទាន់។
នៅពេលរាងកាយត្រៀមរួចរាល់ ចិត្តត្រៀមរួចរាល់… ពេលនេះស្ត្រីមានគភ៌គ្រប់ខែ អាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូនសម្លាញ់ និងក្លាយទៅជាក្តីរំភើបសោមនស្សរីករាយពេញក្នុងចិត្តវិញមិនខាន។ការត្រៀមសម្ភារសម្រាប់ចូលមន្ទីរសម្ភព
• សម្រាប់អ្នកម្តាយ
1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
2. សំឡីអនាម័យ និងអាវក្នុងសម្រាប់ពាក់បំបៅដោះកូន
3. សម្លៀកបំពាក់អ្នកម្តាយ សម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
5. កូនកាបូបតូចមួយ សម្រាប់ដាក់គ្រឿងសម្អាង
6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអាចអនុញ្ញាតឱ្យថតរូបបាន• សម្រាប់ទារក
1. ក្រណាត់កន្ទប សម្រាប់រុំខ្លួនទារក
2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនពេលត្រឡប់ទៅផ្ទះវិញ៕
ក្រសួងកសិកម្មជំរុញឱ្យកសិករបង្កើនផលិតកម្មក្នុងស្រុក ទប់ស្កាត់ការនាំចូល
ក្រសួងកសិកម្មកំពុងចាត់វិធានការ ដើម្បីបង្កើនផលិតភាពចំណីអាហារក្នុងស្រុកបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយការនាំចូល ដោយសារកសិករក្នុងប្រទេសបាននិងកំពុងតែដាំដំណាំ បន្លែបង្ការជាច្រើនប្រភេទ លើផ្ទៃដីសរុប 58,000ហិកតានៅទូទាំងប្រទេសនៅចុងឆ្នាំ2019 ដែលផ្ទៃដីនេះ ផលិតកសិផលបានប្រមាណ 68%នៃតម្រូវការទីផ្សារក្នុងស្រុក។ នេះបើយោងតាមអ្នកនាំពាក្យនៃក្រសួងកសិកម្ម។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ដែលបានជំរុញឱ្យកសិករបង្កើនផលិតកម្ម ដើម្បី ឆ្លើយតបនឹងតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយហេតុថា កាលពីឆ្នាំមុននេះ ប្រជាជនកម្ពុជាបានបរិភោគបន្លែជាមធ្យម 540តោនក្នុង 1ថ្ងៃ។
របាយការណ៍របស់ក្រសួងបានបង្ហាញថា កម្ពុជាអាចផលិតបន្លែបានតែ 400តោនប៉ុណ្ណោះក្នុង 1ថ្ងៃក្នុងឆ្នាំ2018 ដែលមានន័យថា ប្រហែលជា 140តោនទៀតត្រូវនាំចូលរាល់ថ្ងៃ ដែលភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងចិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា ផលិតកម្មបន្លែបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែឯកឧត្តមបានបន្ថែមថា ប្រទេសនេះនៅតែពឹងផ្អែកលើការនាំចូល។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការផលិតបន្លែក្នុងស្រុកឱ្យបានច្រើនដែលស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាព។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបានមានប្រសាសន៍ថា៖ “ដោយសារតែកំណើនសេដ្ឋកិច្ចខ្លាំង ការកើនឡើងនៃជីវភាពរស់នៅ និងការហូរចូលនៃភ្ញៀវទេសចរ តម្រូវការបន្លែមានគុណភាព និងបន្លែសុវត្ថិភាពកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស”។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ផលិតផលបន្លែមិនមែនផលិតក្នុងស្រុក ភាគច្រើននាំចូលមកពីប្រទេសវៀតណាម និងថៃ។ បន្លែប្រមាណ 85តោនត្រូវបាននាំចូលពីប្រទេសវៀតណាម និង 44តោននាំចូលពីប្រទេសថៃក្នុង 1ថ្ងៃ។ តួលេខនេះគ្របដណ្តប់ តែលើខេត្តចំនួន8 និងរាជធានីភ្នំពេញមួយ តែប៉ុណ្ណោះ។
លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្មបានមានប្រសាសន៍ថា៖“យើងបានដាក់ចេញនូវផែនការដើម្បីជំរុញការដាំបន្លែនៅក្នុងប្រទេសរបស់យើង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយជាមួយនឹងចលនានេះ យើងសង្ឃឹមថា ការនាំចូលបន្លែពីប្រទេសជិតខាងនឹងថយចុះបន្តិចម្តង”។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងបន្តទៀតថា៖“ការផ្លាស់ប្តូរនេះនឹងជួយឱ្យមានតុល្យភាពនៃការទូទាត់របស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្នមើលឃើញការនាំចូល ច្រើនជាងការនាំចេញ។ នៅឆ្នាំ2023 ខ្ញុំចង់ឱ្យផ្ទៃដីនេះកើនឡើងដល់ 63,000ហិកតា គឺប្រមាណ76%”។
លោកបានបញ្ជាក់ដែរថា ការនាំចូលពីប្រទេសវៀតណាមក្នុងរដូវផលិតកម្មទាប នឹងមានតម្រូវការកើនឡើងយ៉ាងខ្លាំង នៅពេលដែលការផ្គត់ផ្គង់ក្នុងស្រុក មិនអាចឆ្លើយតបនឹងតម្រូវការបាន។
សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ2017 គម្រោងរបស់រដ្ឋាភិបាលក្នុងការជំរុញការផលិតបន្លែគ្មានជាតិគីមី បានចាប់ផ្តើមដំណើរការ។
គម្រោងនេះមានឈ្មោះថា គម្រោងជំរុញអាហារ និងផលិតកម្មបន្លែគ្មានជាតិគីមី ដែលមានថវិកា 20លានដុល្លារ។ គម្រោងនេះត្រូវបានអនុវត្តនៅក្នុងខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ។
លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា គម្រោងជំរុញផលិតកម្មនេះបានទទួលផ្លែផ្ការួចទៅហើយ ក្នុងការបង្កើនផលិតកម្មបន្លែក្នុងស្រុក និងជួយកាត់បន្ថយការនាំចូល។
លោកបានមានប្រសាសន៍ថា៖“ក្នុងរយៈពេល 5ឆ្នាំខាងមុខនេះ យើងមានគម្រោងបង្កើនផលិតកម្មបន្លែប្រហែល 20-30%ថែមទៀត។ យើងកំពុងផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដូច្នេះយើងអាចនឹងផលិតបន្លែបានពេញ 1ឆ្នាំ”។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិចារណាលើការរឹតត្បិតការនាំចូលបន្លែក្នុងរដូវប្រមូលផល ដែលនឹងជួយការពារផលចំណេញរបស់កសិករ និងការពារការបោះចោលផលិតផលរបស់ពួកគេ ដោយសារតែសម្បូរពោរពាស និងតម្លៃផលិតផលធ្លាក់ចុះខ្លាំងដែលបណ្តាលឱ្យកសិករខាតបង់។
លោកត្រូវបានដកស្រង់សម្តីថា៖“នៅរដូវច្រូតកាត់ រដ្ឋាភិបាលគួរតែរារាំងការនាំចូលបន្លែពីទីផ្សារបរទេសក្នុងរយៈពេលខ្លី ដើម្បីរក្សាបន្លែរបស់កសិករក្នុងស្រុកឱ្យរួចផុតពីបញ្ហាទីផ្សារ។ ការពិតរដ្ឋាភិបាលអាចរារាំងប្រភេទបន្លែមួយចំនួនពីទីផ្សារបរទេស ក្នុងរយៈពេលខ្លីដើម្បីការពារផលប្រយោជន៍កសិករក្នុងតំបន់”។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តរៀបចំយន្តការជំរុញឱ្យកសិករអនុវត្តកសិកម្មឱ្យបានល្អ និងឱ្យកាន់តែច្រើន ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងបន្លែដែលមានផ្ទុកជាតិគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាព ខណៈពេលដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីកម្រិតជាតិពុលនៅក្នុងបន្លែនាពេលបច្ចុប្បន្ននេះ។
តាមការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍ បាន បង្ហាញថា95% នៃអ្នកប្រើប្រាស់ ព្រួយបារម្ភពីកម្រិតជាតិគីមីនៅក្នុងបន្លែ ទាំងបន្លែផលិតនៅក្នុងស្រុក និងបន្លែនាំចូលពីប្រទេសជិតខាង។
ក្នុងនោះដែរ ក្រសួងកសិកម្ម បានជំរុញធ្វើយ៉ាងណា គឺត្រូវចងក្រងបងប្អូនប្រជាកសិករដែលដាំបន្លែគ្មានជាតិគីមីនេះឱ្យក្លាយទៅជាសហគមន៍ និងឱ្យមានការកើនឡើងក្នុងខេត្តគោលដៅទាំង11 ដែលក្នុងនោះ យើងបានបញ្ចូលនូវបច្ចេកវិទ្យា ជាពិសេសការអនុវត្តកសិកម្មល្អ ជាបន្លែផ្លែឈើ GAP (ការអនុវត្តកសិកម្មល្អ)សំដៅធ្វើយ៉ាងណាជួយជំរុញ និងបង្កើនចំណេះដឹងដល់បងប្អូនប្រជាកសិករ ក្នុងកិច្ចការជាបន្តបន្ទាប់”៕