Category: សង្គម និងសេដ្ឋកិច្ច

  • មហាសេដ្ឋី​អាមេរិក​ម្នាក់​ចំណាយ​ទុន​ 1,000​លាន​ដុល្លារ​អាមេរិក​ ទិញ​ភាគហ៊ុន​ Tesla​ ពេល​នេះ​ចំណេញ​កប់ក្ដោង​

    មហាសេដ្ឋី​អាមេរិក​ម្នាក់​ចំណាយ​ទុន​ 1,000​លាន​ដុល្លារ​អាមេរិក​ ទិញ​ភាគហ៊ុន​ Tesla​ ពេល​នេះ​ចំណេញ​កប់ក្ដោង​

    ជំនឿ​ចិត្ត​ដែល​មហាសេដ្ឋី​ Larry​ Ellison​ (CEO​ របស់​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​អេឡិចត្រូនិក​ Oracle​) ទៅលើ​មហាសេដ្ឋី​ Elon​ Musk​ CEO​ នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla​ ដែល​ជា​មិត្ត​ម្នាក់​របស់​ខ្លួន​ បាន​នាំមក​នូវ​ “ផ្លែផ្កា​ដ៏​ផ្អែម​ត្រជាក់​”។

    យោង​តាម​សារព័ត៌មាន​ Bloomberg​ នៅមុន​ពេល​ក្លាយជា​សមាជិក​ម្នាក់​ក្នុង​ក្រុមប្រឹក្សា​ភិបាល​ Tesla​ កាលពី​ខែធ្នូ​ ឆ្នាំ​2018​ លោក​ Ellison​ បាន​ទិញ​ភាគហ៊ុន​ Tesla​ ដល់ទៅ​ 3លាន​ហ៊ុន​ ដែល​មានតម្លៃ​ប្រមាណ​ជា​ 1,000​លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​បច្ចុប្បន្ន​ ភាគហ៊ុន​នេះ​បាន​កើន​តម្លៃ​ដល់ទៅ​ 1,600​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

    តម្លៃ​ភាគហ៊ុន​ Tesla​ បាន​កើនឡើង​ថែម​ 25​% ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​ 2សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​2020​ ប៉ុណ្ណោះ​ ដោយសារ​ការ​ប្រគល់​ទំនិញ​របស់​ Tesla​ បាន​លោត​ផុត​ការ​គ្រោងទុក​ ហើយ​ក្រុមហ៊ុន​នេះ​ ក៏បាន​ចាប់ផ្ដើម​ប្រគល់​រថយន្ត​ម៉ាក​ Tesla​ ដែល​ផលិត​នៅ​ប្រទេស​ចិន​ ទៅ​ឱ្យ​អតិថិជន​នៅក្នុង​ប្រទេស​មួយ​នេះ​ផង​ដែរ​។

    ការ​ជួញដូរ​មូលបត្រ​កាលពី​ថ្ងៃទី​14​ មករា​កន្លងទៅ​ តម្លៃ​ភាគហ៊ុន​របស់​ Tesla​ បាន​កើន​ថែម​ 2.5​% បង្កើត​បាន​កំណត់ត្រា​ថ្មី​ ជិត​ស្មើនឹង​ 538​ដុល្លារ​ក្នុង​ 1ហ៊ុន​។

    មហាសេដ្ឋី​អាមេរិក​ Elon​ Musk​ ក៏​ទទួល​បានផល​ចំណេញ​យ៉ាង​ធំធេង​ពី​ការ​កើនឡើង​នៃ​តម្លៃ​មូលបត្រ​របស់​ក្រុមហ៊ុន​ Tesla​ នេះ​ផង​ដែរ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • រក​ឃើញ​ភ័ស្ដុ​តាង​បង្ហាញថា​ មនុស្សលោក​ មាន​ដើមកំណើត​ពី​ប្ដី​ប្រពន្ធ​តែមួយ​គូ​គត់​ កាលពី​រាប់​សែន​ឆ្នាំមុន​

    រក​ឃើញ​ភ័ស្ដុ​តាង​បង្ហាញថា​ មនុស្សលោក​ មាន​ដើមកំណើត​ពី​ប្ដី​ប្រពន្ធ​តែមួយ​គូ​គត់​ កាលពី​រាប់​សែន​ឆ្នាំមុន​

    រក​ឃើញ​ភ័ស្ដុតាង​ថ្មី​ដែល​បង្ហាញថា​ មនុស្សលោក​មាន​ដើមកំណើត​ពី​ប្ដី​ប្រពន្ធ​តែ​ 1គូ​គត់​ កាលពី​រាប់​សែន​ឆ្នាំមុន​

    លទ្ធផល​នៃ​ការវិភាគ​ទៅលើ​តំណពូជ​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ មនុស្សលោក​យើង​សព្វថ្ងៃ​សុទ្ធតែ​ជា​កូនចៅ​របស់​ឪពុកម្ដាយ​ 1គូ​គត់​ កាលពី​ 2សែន​ឆ្នាំមុន​។

    អ្នក​វិទ្យាសាស្ត្រ​ 2រូប​ គឺ​លោក​ Mark​ Stoeckle​ នៅ​សាកល​វិទ្យាល័យ​ Rockefeller​ និង​ លោក​ David​ Thaler​ នៅ​សាកល​វិទ្យាល័យ​ Basel​ បាន​បង្ហាញ​ភ័ស្តុតាង​ថ្មីសន្លាង​មួយទៀត​ស្ដី​អំពី​បុព្វបុរស​របស់​មនុស្សជាតិ​ បន្ទាប់ពី​អ្នក​វិទ្យាសាស្ត្រ​ទាំង​ 2រូប​នេះ​បាន​ធ្វើការ​ពិនិត្យ​ទៅលើ​ Mitochondrial​ DNA​ របស់​ម្ដាយ​ដែល​ចម្លង​មក​ឱ្យ​កូន​។ នេះ​បើ​តាម​ Fox​ News​។

    អ្នក​វិទ្យា​សា​ស្ដ្រខាងលើ​ក៏បាន​អះអាង​ដែរ​ថា​ ប្រការ​នេះ​ គឺ​ដូច​ទៅ​នឹង​សត្វ​ 90​% នៅ​លើ​ភពផែន​ដី​។

    អ្នក​វិទ្យា​សា​ស្ដ្រទាំង​ 2នាក់​បាន​វិភាគ​ទៅ​លើ​កូដ​ហ្ស៊ែន​ចំនួន​ 5លាន​នៅ​លើ​សត្វ​ផ្សេង​ៗចំនួន​ 1សែន​ក្បាល​ ដែល​ក្នុង​នោះ​ក៏​មាន​មនុស្ស​ផង​ដែរ​។ កូដ​ហ្ស៊ែន​ទាំងនោះ​ស្ថិតនៅ​ខាងក្រៅ​កោសិកា​រស់​ ដែល​ហៅថា​ Mitochondrial​ DNA​ ហើយ​វា​ត្រូវ​បាន​ចម្លង​តកូន​ តចៅ​ ពី​ជំនាន់​មួយ​ ទៅ​ជំនាន់​មួយ​។

    អ្នកប្រាជ្ញ​ Mark​ Stoeckle​ និង​ David​ Thaler​ សន្និដ្ឋាន​ថា​ មនុស្សលោក​ សុទ្ធតែ​មាន​ប្រភព​កំណើត​មក​ពី​ប្ដី​ប្រពន្ធ​តែ​ 1គូ​គត់​ ដែល​រស់នៅ​កាលពី​ប្រមាណ​ជា​ 100.000​ ទៅ​ 200.000​ឆ្នាំមុន​ បន្ទាប់ពី​ផែនដី​បាន​ជួបនឹង​គ្រោះមហន្តរាយ​ដែល​បាន​សម្លាប់សត្វ​ស្ទើរតែ​ទាំងអស់​នៅ​លើ​ផែនដី​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • «​Train​ ​To​ ​Busan​ ​2​ ​»​ ​បញ្ចេញ​ថ្ងៃ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​

    «​Train​ ​To​ ​Busan​ ​2​ ​»​ ​បញ្ចេញ​ថ្ងៃ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​

    ​អ្នកដឹកនាំ​រឿង​ ​Yeon​ ​Sang​ ​Ho​ ​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ចាក់​បញ្ចាំង​ដំបូង​នៃ​កំពូល​ភាពយន្ដ​ល្បី​រឿង​ ​រថភ្លើង​ទៅ​ប៊ូ​សាន​ ​វគ្គ២​ ​(​ ​Train​ ​To​ ​Busan​ ​2​)​។​ ​

    ​ដោយ​យោង​តាម​សារព័ត៌​មា​នក​ម្សាន្ដ​បរទេស​ ​Soompi​ ​បាន​ចេញផ្សាយ​អំពី​កាលបរិច្ឆេទ​ចេញ​បញ្ចាំង​ភាពយន្ដ​ដ៏​ល្អឯក​របស់​ប្រទេស​កូរ៉េ​ខាង​ត្បួង​ជា​ផ្លូវការ​។​ ​អ្នកដឹកនាំ​រឿង​ ​Yeon​ ​Sang​ ​Ho​ ​ថា​ ​គ្រោង​ចាក់​បញ្ចាំង​ជាលើកដំបូង​យ៉ាង​ពិសេស​បំផុត​នៅ​ថ្ងៃទី​ ​១២​ ​ខែសីហា​ឆ្នាំ​ ​២០២០​ ​។​

    ​ខ្សែភាពយន្ត​ភ័យរន្ធត់​ដើម​ ​Train​ ​To​ ​Busan​ ​បាន​បំបែក​កំណត់ត្រា​ខ្សែភាពយន្ត​កូរ៉េ​ខាងត្បូង​ជាច្រើន​នៅក្នុង​ឆ្នាំ​ ​២០១៦​ ​រួម​ទាំង​ជា​ខ្សែភាពយន្ត​ដំបូង​ដែល​ទទួល​បាន​ប្រាក់ចំណូល​សរុប​ខ្ពស់​បំផុត​ក្នុង​មួយថ្ងៃ​។​ ​Train​ ​To​ ​Busan​ ​ក៏​ជា​ខ្សែភាពយន្ត​ដំបូង​ប្រចាំឆ្នាំ​នៅ​ប្រទេស​កូរ៉េ​ដែល​ទាក់ទាញ​បាន​ ​10,000,000​ ​នៅក្នុង​តារាង​ ​box​ ​office​។​ ​កុំឱ្យ​ខកខាន​ក្នុង​ការ​រង់ចាំ​ទស្សនា​ភាពយន្ដ​នេះ​ឱ្យ​សោះ​។​ ​

  • ចិន​បង្ហើប​ពី​មហិច្ឆតា​គ្រប់គ្រង​ទី​អវកាស​ដែល​មាន​ទំហំ​ទឹកប្រាក់​ 10​លាន​លាន​ដុល្លារ​អាមេរិក​

    ចិន​បង្ហើប​ពី​មហិច្ឆតា​គ្រប់គ្រង​ទី​អវកាស​ដែល​មាន​ទំហំ​ទឹកប្រាក់​ 10​លាន​លាន​ដុល្លារ​អាមេរិក​

    ក្រុង​ប៉េកាំង​កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​អំពី​មហិច្ឆតា​គ្រប់គ្រង​ឋាន​ព្រះចន្ទ​ និង​ភពផែន​ដី​ ដោយ​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ក្នុង​ទី​អវកាស​ នៅ​ឆ្នាំ​2050​។

    ថ្មី​ៗនេះ​ ក្រុង​ប៉េកាំង​ បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​មួយ​ប្រកបដោយ​មហិច្ឆតា​ ក្នុង​ការ​បើក​តំបន់​សេដ្ឋកិច្ច​អវកាស​ ដែល​នឹង​ធ្វើ​ឱ្យ​មហិច្ឆតា​គ្រប់គ្រង​ឋាន​ព្រះចន្ទ​របស់​ប្រទេស​មួយ​នេះ​ ក្លាយជា​ការពិត​។

    ប្រធាន​គណៈកម្មាធិការ​វិទ្យា​សា​ស្ដ្រ និង​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន​វិទ្យា​សា​ស្ដ្រប​ច្ចេ​កវិទ្យា​អវកាស​ចិន​ (CAST​) លោក​ Bao​ Weimin​ បាន​ប្រាប់​ឱ្យ​ដឹង​អំពី​មហិច្ឆតា​ដ៏​ធំ​មួយ​នេះ​។

     

    CAST​ បច្ចុប្បន្ន​ គឺជា​ម្ចាស់​ទុន​សំខាន់​បំផុត​ក្នុង​កម្មវិធី​អវកាស​ជាតិ​របស់​ចិន​ គ្រប់គ្រង​គម្រោង​ឬង្កើត​តំបន់​សេដ្ឋកិច្ច​អវកាស​ រវាង​ភពផែន​ដី​ និង​ឋាន​ព្រះចន្ទ​។ តំបន់​សេដ្ឋកិច្ច​នេះ​ បូករួម​ទាំង​តំបន់​ដែល​នៅ​ក្បែរ​ផែនដី​ ក្បែរ​ព្រះចន្ទ​ និង​តំបន់​ចន្លោះ​នៃ​ភព​ទាំងនេះ​ទៀតផង​។

    សារព័ត៌មាន​វិទ្យា​សា​ស្ដ្រ និង​បច្ចេកវិទ្យា​របស់​រដ្ឋ​ចិន​ បាន​ដកស្រង់​សម្ដី​របស់​ក្រុម​អ្នកសេដ្ឋកិច្ច​ ឱ្យ​ដឹង​ថា​ គម្រោង​នេះ​នឹងអាច​បង្កើត​តំបន់​សេដ្ឋកិច្ច​មួយ​ដ៏​ធំ​ ដែល​មានតម្លៃ​ 10.000.000.000.000.00​ (ដប់លាន​លាន​)ដុល្លារ​អាមេរិក​រៀងរាល់​ឆ្នាំ​សម្រាប់​ប្រទេស​ចិន​។ គម្រោង​យក្ស​នេះ​នឹង​ផ្ដោត​ទៅលើ​វិ​ស័យ​ធំៗ​ចំនួន​3 គឺ​ដឹកជញ្ជូន​ក្នុង​ទី​អវកាស​ រុករក​រ៉ែ​អវកាស​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្អែក​ទៅលើ​អវកាស​។

    បច្ចេកវិទ្យា​ជា​មូលដ្ឋាន​សម្រាប់​បម្រើ​ឱ្យ​គ្រោងការ​ខាងលើ​នេះ​ នឹង​បញ្ចប់​ជាស្ថាពរ​នៅ​ឆ្នាំ​2030​ ខណៈ​ដែល​បច្ចេកវិទ្យា​ដឹកជញ្ជូន​គ្រោង​នឹង​បង្កើត​ឡើង​នៅ​ឆ្នាំ​2040​។ ដល់​ពាក់កណ្ដាល​សតវត្សរ៍​នេះ​ ប្រទេស​ចិន​អាចប​ង្កើត​បាន​ដោយ​ជោគជ័យ​នូវ​តំបន់​សេដ្ឋកិច្ច​អវកាស​។

    ការសិក្សា​ស្រាវជ្រាវ​ឋាន​ព្រះចន្ទ​ បាន​ក្លាយជា​វិស័យ​មួយ​ដែល​ត្រូវ​បាន​ចិន​យកចិត្ត​ទុកដាក់​បំផុត​។ កាលពី​ខែកក្កដា​ ឆ្នាំ​កន្លងទៅ​ ប្រទេស​នេះ​បាន​បាញ់បង្ហោះ​រ៉ុក្កែត​ 1គ្រាប់​ទៅ​ទី​អវកាស​ ដោយ​នាំ​យក​ទៅជាមួយ​នូវ​ភារកិច្ច​សំខាន់​ទាក់ទិន​នឹង​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​ជោគជ័យ​ដំបូង​មួយ​ក្នុង​វិ​ស័យ​ឧស្ស​ហក​ម្ម​អវកាស​ចិន​។

    ចិន​ធ្លាប់​បាន​បាញ់បង្ហោះ​យានអវកាស​ស៊ើបការណ៍​ Chang’e​-4 ទៅកាន់​ឋាន​ព្រះចន្ទ​ ដោយ​បាន​ចុះចត​នៅ​ផ្នែក​ម្ខាងទៀត​ដែល​ជាទី​ឋាន​ងងឹត​អចិន្ត្រៃយ៍​នៅ​លើ​ឋាន​ព្រះចន្ទ​ ដែលគេ​ហៅថា​ Far​ side​ of​ the​ Moon​។ នេះ​គឺជា​បេសកកម្ម​ប្រវត្តិ​សា​ស្ដ្រ ព្រោះថា​ កន្លងមក​ ពុំ​ទាន់​មាន​ប្រទេស​ណា​អាច​ទៅដល់​ទីនោះ​ទេ​។

    នៅ​ចុងឆ្នាំ​នេះ​ ចិន​នឹង​បាញ់បង្ហោះ​យានអវកាស​ Chang’e​-5 ដើម្បី​នាំ​យក​គំរូតាង​ពី​ព្រះចន្ទ​មកកាន់​ផែនដី​។ បន្ទាប់មក​ យានអវកាស​ Chang’e​-6 នឹង​នាំ​យក​ដី​ពី​ប៉ូល​ខាងត្បូង​របស់​ព្រះចន្ទ​មក​ផែនដី​ ហើយ​ Chang’e​-7 នឹង​បំពេញបេសកកម្ម​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​នេះ​។ ចំណែក​ Chang’e​-8 នឹង​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​សំ​ខាន់​ៗ ដូចជា​បច្ចេកវិទ្យា​បោះពុម្ព​ 3D ជាដើម​ ដើម្បី​សាងសង់​ស្ថានីយ​ស្រាវជ្រាវ​នៅ​លើ​ពិភពលោក​ខែ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • តម្លៃ​នាំចូល​សម្ភារ​សំណង់​បាន​កើនឡើង​ 50​% នៅ​ឆ្នាំ2019​

    តម្លៃ​នាំចូល​សម្ភារ​សំណង់​បាន​កើនឡើង​ 50​% នៅ​ឆ្នាំ2019​

    ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​កំណើន​តម្រូវការ​សម្ភារ​សំណង់​ ស្រប​ពេល​វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​ មិនទាន់​មាន​ភាព​នឿយណាយ​ នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​។

    របាយការណ៍​អំពី​តម្លៃ​សម្ភារ​សំណង់​ដែល​នាំចូល​មក​កម្ពុជា​ ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ​សំណង់​បានឱ្យ​ដឹង​ថា​ បាន​កើនឡើង​ 50​%ក្នុង​ឆ្នាំ​ 2019​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ2018​។ នេះ​បើ​តាម​ធនាគារជាតិនៃកម្ពុជា​។

    តួលេខ​ពី​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​តម្លៃ​សរុប​នៃ​សម្ភារ​សំណង់​ រួមមាន​សម្ភារ​សំណង់​ស៊ីម៉ងត៍​ និង​ផលិតផល​ដែកថែប​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​ចំនួន​ 1.5ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ2019​ រី​ឯតម្លៃ​នៃ​ការនាំចូល​សម្ភារ​សំណង់​កាលពី​ឆ្នាំ2018​ មាន​ប្រមាណ​ 1ពាន់​លាន​ដុល្លារ​។

    ធនាគារជាតិនៃកម្ពុជា​ ឬ NBC​ បាន​និយាយ​ថា​ វិស័យ​សំណង់​ គឺជា​ផ្នែក​មួយ​នៃ​កត្តា​ជំរុញ​សេដ្ឋកិច្ច​សម្រាប់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ2019​ ដែល​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ នឹង​ឈាន​ដល់​ 7.1​%។

    ធនាគារជាតិនៃកម្ពុជា​ បាន​សរសេរ​នៅក្នុង​របាយការណ៍​ថា​៖“វិស័យ​សំណង់​ និង​អចលនទ្រព្យ​បន្ត​កើនឡើង​ ដែល​ឆ្លុះបញ្ចាំង​ដោយ​និន្នាការ​កើន​ឡើង​នៃ​ការនាំចូល​សម្ភារ​សំណង់​ និង​គម្រោង​សាងសង់​ដែល​ទទួល​បានការ​អនុម័ត​”។

    បើ​តាម​របាយការណ៍​ដដែល​នេះ​ នៅក្នុង​ឆ្នាំ​2019​ ការនាំចូល​សម្ភារ​សំណង់​ មានតម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ 1,500លាន​ដុល្លារ​ អាមេរិក​ ដែល​កើន​ឡើង​ពី​ជិត​ 600លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​។ ក្នុង​នោះ​ ការនាំចូល​គ្រឿងបរិក្ខារ​សំ​ណង់​ផ្សេង​ៗ មានតម្លៃ​ជាង​ 900លាន​ដុល្លារ​ ការនាំចូល​ស៊ីម៉ងត៍​មានតម្លៃ​ជាង​ 100លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ពី​ប្រមាណ​ 90លាន​ដុល្លារ​កាលពី​ឆ្នាំ2018​ និង​ការនាំចូល​ដែក​មានតម្លៃ​ 500លាន​ដុល្លារ​ កើន​ពី​ចំនួន​ 300លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​។

    របាយការណ៍​របស់​ NBC​ ក៏បាន​បង្ហាញ​ដែរ​ថា​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅតែ​បន្ត​កើនឡើង​ ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ពី​និន្នាការ​នៃ​ការ​កើនឡើង​ការនាំចូល​សម្ភារ​សំណង់​ និង​គម្រោង​សាងសង់​ដែល​បាន​អនុម័ត​។

    សម្រាប់​ឆ្នាំ2020​ នេះ​ ការនាំចូល​គ្រឿ​សម្ភារ​សម្រាប់​ផ្គត់ផ្គង់​ដល់​វិស័យ​សំណង់​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​មានតម្លៃ​ប្រមាណ​ជាង​ 2,300លាន​ដុល្លារ​។ ការនាំចូល​សម្ភារ​សំណង់​ រួម​មា​នប​រិក្ខា​សំ​ណង់​ផ្សេង​ៗ ស៊ីម៉ងត៍​ និង​ដែក​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​នៅតែ​បន្ត​កើនឡើង​នៅ​ឆ្នាំ2020​ ដែល​ឆ្លុះ​បញ្ជាំ​ងពី​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ ខណៈ​គម្រោង​សាងសង់​ក្នុង​ឆ្នាំ2019​ មាន​សម្ទុះ​កើនឡើង​ខ្ពស់​។

    យោង​តាម​របាយការណ៍​ស្តី​ពី​ “វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​ឆ្នាំ2019​ និង​ទស្សនវិស័យ​ឆ្នាំ2020​” របស់​ធនាគារជាតិនៃកម្ពុជា​ បាន​បញ្ជាក់​ថា​ វិស័យ​សំណង់​នឹង​នៅតែ​ជាស​សរ​ស្តម្ភ​មួយ​នៃ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ2020​។

    ធនាគារជាតិនៃកម្ពុជា​ បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ទស្សនវិស័យ​ឆ្នាំ2020​ នេះ​ថា​ ការនាំចូល​បរិក្ខារ​សំ​ណង់​ផ្សេង​ៗ តំណាង​ជិត​ 50​% ឬមាន​ទំហំ​ទឹកប្រាក់​នាំចូល​ប្រមាណ​ជិត​ 1,400លាន​ដុល្លារ​។ ចំណែក​ការនាំចូល​ស៊ីម៉ងត៍​ តំណាង​ជិត​ 10​% ឬស្មើ​ប្រមាណ​ជិត​ 200លាន​ដុល្លារ​។ ការនាំចូល​ដែក​តំណាង​ជិត​ 40​% ឬស្មើនឹង​តម្លៃ​សម្រាប់​នាំចូល​ប្រមាណ​ជិត​ 800លាន​ដុល្លារ​។

    យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​គម្រោង​សាងសង់​មាន​ចំនួន​សរុប​ 4,446គម្រោង​នៅក្នុង​ឆ្នាំ2019​ ដែល​ជា​ការ​កើនឡើង​ 55​% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​ ខណៈ​ពេល​ដែល​ទុន​វិនិយោគ​មាន​ចំនួន​ 9,3​ ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ 78​%។

    ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​មានប្រសាសន៍​ថា​ “វិស័យ​សំណង់​រីកចម្រើន​ គឺ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ល្អ​។ ការ​វិនិយោគ​ភាគច្រើន​ ចូល​មក​ខេត្ត​ព្រះសីហនុ​ គឺ​មក​ពី​ប្រទេស​ចិន​។ ការ​កើនឡើង​នៅក្នុង​វិស័យ​សំណង់​ គឺ​ផ្តើម​ចេញពី​កំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​”។

    គួរ​ជម្រាប​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន5​ ដែល​អាច​ផលិត​ស៊ីម៉ងត៍​ បាន8លាន​តោន​ក្នុង​ 1ឆ្នាំ​៕

  • ពិធីបុណ្យចូលឆ្នាំ​ចិន

    ពិធីបុណ្យចូលឆ្នាំ​ចិន

    បុណ្យចូលឆ្នាំ​ចិន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាពិធី​បុណ្យ​និទាឃរដូវ​នៅក្នុង​ប្រទេស​ចិន​សម័យ​ទំនើប​ ឫក៏​ជាពិធី​បុណ្យចូលឆ្នាំ​ថ្មី​របស់​ជនជាតិ​ចិន​ ដែល​ជាពិធី​បុណ្យ​ដ៏​សំខាន់​មួយ​របស់​ជនជាតិ​ចិន​ទូទាំង​ពិភពលោក​។ នៅក្នុង​ឆ្នាំ2020នេះ​ ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ ត្រូវ​នឹង​ថ្ងៃទី25​-27​ ខែមករា​ និង​ថ្ងៃ​សែនចូល​ឆ្នាំ​ចិន​ នៅ​ថ្ងៃទី24​ ខែមករា​។ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​មាន​អាយុកាល​រាប់​សតវត្ស​មក​ហើយ​ ដោយសារតែ​ជំនឿ​ និង​ប្រពៃណី​របស់​ជនជាតិ​ចិន​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​។ ជា​ប្រពៃណី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ គឺជា​ពេលវេលា​នៃ​ការគោរព​បូជា​ព្រះ​ និង​បុព្វបុរស​។ បុណ្យចូលឆ្នាំ​ចិន​ត្រូវ​បាន​ប្រារព្ធ​នៅក្នុង​ប្រទេស​ចិន​ និង​តាម​បណ្តា​ប្រទេស​ដែល​មាន​ប្រជាជន​ចិន​រស់នៅ​ មាន​ដូចជា​នៅ​ចិនដីគោក​ តៃវ៉ាន់​ ហុងកុង​ ម៉ាកាវ​ សិង្ហបុរី​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ថៃ​ វៀតណាម​ ម៉ូ​រីស​ អូស្ត្រាលី​ ហ្វីលីពីន​ រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។ បុណ្យចូលឆ្នាំ​ចិន​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ថ្ងៃឈប់​សម្រាក​ដ៏​សំខាន់​សម្រាប់​ជនជាតិ​ចិន​ និង​អ្នក​ជាប់សែស្រឡាយ​ចិន​ទូទាំង​ពិភពលោក​។

    នៅក្នុង​ប្រទេស​ចិន​ប្រពៃណី​និង​ប្រពៃណី​ក្នុង​តំបន់​ទាក់ទង​នឹង​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ចិន​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​។ ជា​ញឹកញាប់​ល្ងាច​មុន​ទិវា​ចូលឆ្នាំ​ចិន​គឺជា​ឱកាស​មួយ​សម្រាប់​ក្រុម​គ្រួសារ​ចិន​ប្រមូល​ផ្តុំគ្នា​សម្រាប់​អាហារ​ពេលល្ងាច​ជួបជុំគ្នា​ប្រចាំឆ្នាំ​។ វា​ក៏​ជា​ប្រពៃណី​សម្រាប់​គ្រួសារ​ទាំងអស់​ ដូចជា​សម្អាតផ្ទះ​យ៉ាង​ហ្មត់ចត់​ ដើម្បី​លុបបំបាត់​រាល់​សំណាង​អាក្រក់​ និង​ដើម្បី​បង្កើត​ឱ្យ​មានសំណាង​ល្អ​។ បង្អួច​ និង​ទ្វារ​ត្រូវ​បាន​តុបតែង​ដោយ​ក្រដាស​ពណ៌ក្រហម​ និង​បិទ​អក្សរ​ “សំណាងល្អ​” ឬ “សុភមង្គល​” “ទ្រព្យសម្បត្តិ​” និង​ “អាយុ​យឺនយូរ​”។ មានការ​តុបតែង​លម្អ​ផ្ទះ​បន្ថែម​រួមមាន​ភ្លើងបំភ្លឺ​ ភ្លើងគោម​ និង​អាំង​ប៉ាវ​ក្រហម​ជាដើម​។ បុណ្យចូលឆ្នាំ​ចិន​គឺជា​ពិធីបុណ្យ​សំខាន់​បំផុត​សម្រាប់​ជនជាតិ​ចិន​ ហើយ​ជាទូទៅ​ជនជាតិ​ចិន​តែង​ប្រារព្ធ​ពិ​ធិបុ​ណ្យ​ចូលឆ្នាំ​ចិន​រយៈពេល15ថ្ងៃ​។ ថ្ងៃចូលឆ្នាំ​ចិន​ត្រូវ​បាន​គេ​កំណត់​ថា​ ជា​ថ្ងៃ​ដំបូង​នៃ​ខែ​ដំបូង​ក្នុង​ប្រតិទិន​ចិន​បុរាណ​។ បុណ្យចូលឆ្នាំ​ចិន​ គឺ​ផ្អែកលើ​ប្រតិទិន​ភាសា​ចិនឡា​តាំង​ ដែល​កាលបរិច្ឆេទ​បង្ហាញ​ទាំង​ដំណាក់កាល​ព្រះចន្ទ​ និង​ពេលវេលា​នៃ​ឆ្នាំ​ព្រះអាទិត្យ​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​គឺជា​ពេល​វេលា​សម្រាប់​ការ​ជួបជុំ​គ្រួសារ​ ជាទូទៅ​មនុស្សម្នា​នឹង​ទៅលេង​សាច់ញាតិ​ និង​ក្រុម​គ្រួសារ​ ហើយក៏​ជា​ការ​ជួបជុំ​ជាមួយនឹង​មិត្តភក្តិ​ ដើម្បី​ដើរ​ទិញទំនិញ​មើល​កម្មវិធី​ប្រពៃណី​ចិន​ បាញ់កាំជ្រួច​ និង​រៀបចំ​គម្រោង​សម្រាប់​ធ្វើ​នៅ​ឆ្នាំក្រោយ​ជាដើម​។

    អាហារ​ពេលល្ងាច​នៅ​ថ្ងៃចូលឆ្នាំ​ថ្មី​ គឺជា​អាហារ​ពេលល្ងាច​ដ៏​សំខាន់​បំផុត​សម្រាប់​ជនជាតិ​ចិន​ ជា​ធម្មតា​អាហារ​ពេលល្ងាច​ជួបជុំ​គ្រួសារ​ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ ក្នុងអំឡុងពេល​អាហារ​ពេលល្ងាច​ ត្រី​ និង​នំប៉ាវ​គឺជា​អាហារ​ដ៏​សំខាន់​បំផុត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន​។ អាហារ​ទាំងពីរ​នេះ​បង្ហាញ​ពី​ភាព​រុងរឿង​ ហើយ​ចំណែក​អាហារ​ផ្សេងទៀត​គឺ​អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​៕

  • 3ប្រកួត​នៅ​ម៉ាឡេស៊ី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ទទួល​បាន​ជ័យជម្នះ​ ​100​%​

    3ប្រកួត​នៅ​ម៉ាឡេស៊ី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ទទួល​បាន​ជ័យជម្នះ​ ​100​%​

    ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​បន្ត​កំណត់ត្រា​មិនដែល​ចាញ់​របស់​ខ្លួន​ ​នៅក្នុង​ដំណើរ​កម្សាន្ត​ការប្រកួត​មិត្តភាព​ ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​។​

    ​ក្នុង​នោះ​ក្រុម​មក​ពី​កម្ពុជា​មួយ​នេះ​ ​បាន​យកឈ្នះ​ក្រុម​នៅក្នុង​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ទាំង​ ​4ប្រកួត​ ​ក្នុង​នោះ​បាន​យកជ័យ​ជម្នះ​ដោយ​ពិន្ទុ​ ​4​-​០​ ​លើ​ក្រុម​លេខ3​ ​នៃ​លី​ក​កំពូល​ម៉ាឡេស៊ី​ ​Selangor​ ​FA​។​ ​លើក​ទី2​ ​បាន​បន្ត​យកឈ្នះ​ក្រុម​ ​Felda​ ​United​ ​FC​ ​ដោយ​លទ្ធផល​ ​2ទល់នឹង1​។​

    ​កាលពី​ម្សិលមិញ​នេះ​ ​ក្នុង​ជំនួប​ចុងក្រោយ​ជាមួយនឹង​អតីត​ក្លិប​របស់​កីឡាករ​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​យកជ័យ​ជម្នះ​ម្តង​ទៀត​ ​ក្នុង​លទ្ធផល​ ​4ទល់នឹង3​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ម្ចាស់​ជើងឯក​លី​ក​កំពូល​របស់​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​ព្រឹក​ថ្ងៃទី7​ ​មករា​ ​ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ក្លិប​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ ​លំដាប់​ទី2​ ​(​AFC​ ​Cup​ ​2020​)​៕​


  • ក្លិប​លី​ក​កំពូល​កម្ពុជា​ ​4​ ​ប្រជែង​គ្នា​ដណ្តើម​ពាន​ ​Pre​-​Season​ ​

    ក្លិប​លី​ក​កំពូល​កម្ពុជា​ ​4​ ​ប្រជែង​គ្នា​ដណ្តើម​ពាន​ ​Pre​-​Season​ ​

    ​ក្លិប​បាល់ទាត់​ ​ក្រសួងការពារជាតិ​បាន​ផ្តួចផ្តើម​បង្កើត​ពានរង្វាន់​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ ​TV5​ ​Pre​ ​Season​ ​Championship​ ​2020​ ​ដែល​មាន​ក្រុម​ចំនួន​ ​4​ ​ចូលរួម​ប្រកួត​។​


    ​ក្លិប​ទាំង4​ ​នោះ​មាន​ ​ណា​ហ្គាវើល​,​ ​អាស៊ី​អឺរ៉ុប​ ​យូ​ណាយ​ធី​ត​,​ ​សូល​ទី​ឡូ​អង្គរ​ ​និង​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​ ​ដែល​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី16​ ​ដល់​ ​18​ ​ខែមករា​ ​ឆ្នាំ2020​ ​នៅ​កីឡដ្ឋាន​ស្តាតចាស់​។​

    ​សន្និ​សិ​ទកា​សែត​នៃ​ការប្រកួត​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី15​ ​មករា​ ​2020​ ​ដោយមាន​ការ​ចាប់ឆ្នោត​សម្រាប់​ការប្រកួត​ថ្ងៃទី16​ ​មករា​ ​2020​ ​សម្រាប់​ក្រុម​ដែល​ឈ្នះ​នឹង​ឈាន​ទៅ​ដណ្តើម​ពាន​នៅ​ថ្ងៃទី18​ ​មករា​ ​ឆ្នាំ2020​ ​ហើយ​ក្រុម​ចាញ់​នឹង​ប្រកួត​យក​លេខ3​ ​នៅ​ថ្ងៃជា​មួយ​គ្នា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពានរង្វាន់​ ​TV5​ ​Pre​ ​Season​ ​Championship​ ​2020​ ​នឹង​បើក​ឱ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយសេរី​៕​


  • Xiaomi​ ​បង្ហើប​ដំណឹង​ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ ​ចុច​បាន​ទាំង​មុខ​ ​និង​ក្រោយ​

    Xiaomi​ ​បង្ហើប​ដំណឹង​ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ ​ចុច​បាន​ទាំង​មុខ​ ​និង​ក្រោយ​

    ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Xiaomi​ ​បាន​ចេញផ្សាយ​នូវ​ដំណឹង​ចុះ​ប៉ាតង់​សុំ​សិទ្ធិ​ផលិត​ស្មា​ត​ហ្វូ​ន​ ​2ប្រភេទ​គឺ​ ​1​ ​អាច​បត់​បាន​ ​និង​ ​1ទៀត​កាមេរ៉ា​លោត​ឡើង​ ​(​pop​-​up​ ​camera​)​ ​នៅ​ការិយាល័យ​ចុះបញ្ជី​កម្មសិទ្ធិ​ ​WIPO​ ​(​World​ ​Intellectual​ ​Property​ ​Office​)​។​ ​

    ​សម្រាប់​ចង្វាក់​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ ​នេះ​គឺជា​លើកដំបូង​ហើយដែល​ ​Xiaomi​ ​ប្រឡូក​ចូល​ទីផ្សារ​អេក្រង់​ប្រភេទ​នេះ​ ​បន្ទាប់ពី​ ​Huawei​,​ ​TCL​ ​និង​ ​Samsung​ ​បាន​ប្រកាស​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ទម្រង់​ដូចគ្នា​លើ​ទីផ្សារ​រួចមក​ហើយ​កាលពី​ឆ្នាំ2018​-​2019​ ​កន្លងទៅ​។​

    ​ចំពោះ​លក្ខណៈ​ពិសេស​របស់​អេក្រង់​បត់​នេះ​ ​អាច​ចុច​បាន​ទាំង​ខាងមុខ​ ​និង​ខាងក្រោយ​ ​អ្នក​អាច​សម្គាល់​វា​បាន​ថា​ ​ខាងមុខ​ ​គឺ​ដោយសារ​អេក្រង់​លាត​ពេញ​ ​ឯខាង​ក្រោយ​មាននៅ​សល់​គែម​ខ្មៅ​បន្តិច​។​ ​ស្មា​ត​ហ្វូ​ននេះ​គ្មាន​កាមេរ៉ា​មុខ​ទេ​។​ ​ចំណែក​កាលបរិច្ឆេទ​ប្រកាស​ជា​ផ្លូវការ​ ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕​

  • Microsoft​ ​ប្រកាស​ ​ឈប់​អាប់​ឌែ​ត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ​សម្រាប់​អ្នកប្រើ​ ​Windows​ ​7​

    Microsoft​ ​ប្រកាស​ ​ឈប់​អាប់​ឌែ​ត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ​សម្រាប់​អ្នកប្រើ​ ​Windows​ ​7​

    ​ក្រុមហ៊ុន​ ​Microsoft​ ​នឹង​លែង​ធ្វើការ​អាប់​ឌែ​ត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ ​Windows​ ​7​ ​សម្រាប់​កុំព្យូទ័រ​ទៀតហើយ​ ​ចាប់ពី​ថ្ងៃទី14​ ​មករា​ ​ឆ្នាំ2020​ ​នេះ​តទៅ​។​

    ​ប្រសិនបើ​មានការ​បង្កប់​មេរោគ​ ​Malware​ ​ឬ​ ​Virus​ ​ថ្មី​ណាមួយ​នោះ​ ​ម្ចាស់​ ​Windows​ ​7​ ​ទាំងអស់​ ​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត​ ​មិនថា​តែ​ការបាត់បង់​ឯកសារ​ ​ឬ​គាំង​ ​PC​ ​ដោយ​ប្រការ​ណាមួយ​ឡើយ​។​ ​

    ​ប្រសិនបើ​លោកអ្នក​មាន​ឯកសារ​ចាំបាច់​ ​សូម​ធ្វើការ​ចម្លង​ទុក​ទៅកាន់​ម៉ាស៊ីន​ដទៃ​ ​ផ្សេងទៀត​ ​ឬ​ចាំបាច់​ត្រូវ​ដំឡើង​ទៅកាន់​ ​Windows​ ​10​ ​ជាបន្ទាន់​។​ ​ចំពោះ​ ​Windows​ ​XP​ ​ក្រុមហ៊ុន​ប្រកាស​បញ្ឈប់​ការ​គាំទ្រ​តាំងពី​ឆ្នាំ2014​ ​មក​ម្ល៉េះ​ ​ខណៈ​ដែល​ ​Windows​ ​8​ ​ប្រកាស​នៅ​ឆ្នាំ2016​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​មាន​អ្នកប្រើ​ ​1ភាគ3​ ​ទូទាំង​សកលលោក​ដែល​នៅ​បន្ត​ឈរជើង​លើ​ ​Windows​ ​7​ ​ដែល​ជា​ ​OS​ ​ចេញផ្សាយ​កាលពី​ជាង​ ​11ឆ្នាំមុន​ដដែល​ ​ខណៈ​ដែល​អ្នកប្រើ​ប្រាស់​ ​Windows​ ​10​ ​មាន​ប្រមាណ​ ​900លាន​ឧបករណ៍​ហើយ​៕​