Category: សង្គម និងសេដ្ឋកិច្ច

  • វៀតណាម បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គចែកពូល AFC U23 Championship

    វៀតណាម បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គចែកពូល AFC U23 Championship

    AFC U23 Championship 2020 នៅប្រទេសថៃ បានបញ្ចប់វគ្គចែកពូលហើយ ដោយក្រុមម្ចាស់ផ្ទះថៃ គឺជាក្រុមតំណាងអាស៊ានតែមួយគត់ដែលទទួលបានកៅអីទៅវគ្គ 8ក្រុមចុងក្រោយនេះ។
    មួយវិញទៀត ក្រុម​ជើង​ឯក​រង​ឆ្នាំចាស់​វៀតណាម​​ បាន​ធ្លាក់​ចេញ​ពី​កម្មវិធី 2020 AFC U-23 Championship ក្នុងវគ្គចែកពូល​ បន្ទាប់​ពី​ចាញ់​កូរ៉េ​ខាង​ជើង​នៅក្នុងការ​ណាត់​ប្រកួត​ទី​3 ក្នុងលទ្ធផល 1-2។

    គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន ក្នុងពានរង្វាន់ AFC U23 Championship 2020 វៀតណាមបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងបានទទួលចំណាត់ថ្នាក់លេខ2 បន្ទាប់ពីចាញ់ក្រុមជើងឯក អ៊ូបេគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ៕

  • បឹងកេត ជួប Felda United វគ្គផ្តាច់ព្រ័ត្រ ពាន Pre-Season Cup នៅឥណ្ឌូនេស៊ី

    បឹងកេត ជួប Felda United វគ្គផ្តាច់ព្រ័ត្រ ពាន Pre-Season Cup នៅឥណ្ឌូនេស៊ី

    ក្រុមបាល់ទាត់បឹងកេត បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយក្នុងពានរង្វាន់មិត្តភាពអន្តរជាតិមួយដែលមានឈ្មោះថា EDY RAHMAYADI CUP 2020 ក្រោយយកឈ្នះក្រុមលីកទី២ ម៉ាឡេស៊ី ក្នុងលទ្ធផល 4ទល់នឹង3។លទ្ធផលនេះបានធ្វើឱ្យក្រុមបឹងកេត បានជាមួយនឹងក្រុម Felda United ​របស់​ម៉ាឡេស៊ី​ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានកាលពី​ថ្ងៃ​សៅរ៏ទី18 ខែមករា ឆ្នាំ2020 ​វេលាម៉ោង 7:០០យប់ សប្ដាហ៍កន្លងទៅ។

    គួរបញ្ជាក់ដែរថា ក្លិបបាល់ទាត់បឹងកេត បានចូលរួមប្រកួតក្នុងពានខាងលើនេះ តាមការអញ្ជើញពីក្លិបបាល់ទាត់ PSMS Medan នៃលីកលំដាប់ទី2 របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី16 ខែមករា មកដល់ថ្ងៃទី18 ខែមករា ឆ្នាំ2020​​ចុងសប្ដាហ៍កន្លងទៅ ដោយក្លិបដែលបានចូលរួមមានដូចជា៖ PSMS Medan (ម្ចាស់ផ្ទះ), បឹងកេត (កម្ពុជា), Felda United (ម៉ាឡេស៊ី) និង Penang FA ( ម៉ាឡេស៊ី )៕

  • ចិន​ចាប់ផ្ដើម​រដូវ​ចូលឆ្នាំ​៖ ការ​ធ្វើដំណើរ​នឹង​មាន​ចំនួន​ជាង​ 3ពាន់​លាន​លើក​ ឆ្ពោះទៅ​លេង​ស្រុកកំណើត​

    ចិន​ចាប់ផ្ដើម​រដូវ​ចូលឆ្នាំ​៖ ការ​ធ្វើដំណើរ​នឹង​មាន​ចំនួន​ជាង​ 3ពាន់​លាន​លើក​ ឆ្ពោះទៅ​លេង​ស្រុកកំណើត​

    ចាប់តាំងពី​ថ្ងៃទី​10​ មករា​មក​ ជនជាតិ​ចិន​រាប់ពាន់​លាន​នាក់​ បាន​ចាប់ផ្ដើម​ធ្វើដំណើរ​ពីទី​ក្រុង​ ពី​កន្លែង​ធ្វើការ​ វិលត្រឡប់​ទៅ​ស្រុកកំណើត​ ដើម្បី​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ ឆ្នាំ​2020​ នេះ​។

    ការណ៍​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ជា​ការ​ធ្វើដំណើរ​វិល​ទៅ​ស្រុក​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ក្នុង​ពិភពលោក​ ដោយ​ពិធីបុណ្យ​ ឈុ​នយីន​ (春运) ឬបុណ្យ​និទាឃរដូវ​ (បុណ្យចូលឆ្នាំ​ចិន​) ត្រូវ​បាន​រដ្ឋាភិបាល​ចិន​កំណត់​ឱ្យ​ឈប់សម្រាក​ពី​ការងារ​រយៈពេល​យូរ​ដល់ទៅ​ 40​ថ្ងៃ​ រាប់​ចាប់ពី​ថ្ងៃទី​10​ មករា​ ដល់​ថ្ងៃទី​18​ កុម្ភៈ​ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​។

    ចូលឆ្នាំ​ចិន​ឆ្នាំនេះ​ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​25​ មករា​ ពោល​គឺ​ឆាប់​ជាង​រាល់​ឆ្នាំ​ គិត​ចាប់ពី​ឆ្នាំ​2012​ មក​។ រដូវ​បុណ្យចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំនេះ​ បាន​ជាន់​ជាមួយនឹង​រដូវ​និស្សិត​ចាប់ផ្ដើម​ឈប់សម្រាក​ខែរងា​(វ៉ាកង​) ដែល​ការ​ឈប់សម្រាក​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​កាន់តែ​មមាញឹក​ឡើង​។

    ទូរទស្សន៍​ CNN​ បាន​សន្និដ្ឋាន​ថា​ រដូវ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ​ នឹង​មាន​អ្នកធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ ប្រមាណ​ជា​3ពាន់​លាន​លើក​ កើនឡើង​បន្តិច​បើ​ធៀប​នឹង​កាលពីឆ្នាំទៅ​ (2.99​ពាន់​លាន​លើក​)។ ក្នុងចំណោម​នោះ​ នឹង​មាន​ 2.43​ពាន់​លាន​លើក​ ធ្វើដំណើរ​តាម​រថយន្ត​ (ថយ​ចុះ​1.2​% ធៀប​នឹង​ឆ្នាំទៅ​)។ ការ​ធ្វើដំណើរ​តាម​រថភ្លើង​នឹង​មាន​ចំនួន​ 440​លាន​លើក​ កើនឡើង​ 8%។ ចំណែក​ការ​ធ្វើដំណើរ​តាមយន្តហោះ​ នឹង​មាន​ 79​លាន​លើក​ (កើន​8.4​%) ហើយ​ 45​លាន​លើក​ នឹង​ធ្វើដំណើរ​តាមជើងទឹក​ (កើន​9.6​%)។

    ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​ចិន​ បាន​ព្យាករ​ថា​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ “ប៉េកាំង​ ដា​ក់​ស៊ិង​” (Beijing​ Daxing​ International​ Airport​) នឹង​ដឹក​អ្នកដំណើរ​ 190​លាន​នាក់​ក្នុង​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ ដែល​ច្រើនជាង​15​% ធៀប​នឹង​ពេលវេលា​ធម្មតា​។

    ព្រលា​នយន្តនានា​ទូទាំង​ប្រទេស​ចិន​ ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុង​ការហោះហើរ​ 17​ពាន់​ជើង​ជា​រៀងរាល់ថ្ងៃ​ ក្នុង​រដូវ​ចូលឆ្នាំ​នេះ​ (កើនឡើង​13.3​% បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​)៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • កុំ​មើល​រំលង​ទឹក​ផ្លែឈើ​ទាំងនេះ​ ជួយ​ឱ្យ​ស្បែក​អ្ន​កស​ស្អាត​ពី​ខាងក្នុង​

    កុំ​មើល​រំលង​ទឹក​ផ្លែឈើ​ទាំងនេះ​ ជួយ​ឱ្យ​ស្បែក​អ្ន​កស​ស្អាត​ពី​ខាងក្នុង​

    ស្បែក​មុខ​ទន់​ សភ្លឺរលោង​ គឺជា​អ្វី​ដែល​នារី​គ្រប់រូប​ប្រាថ្នា​ចង់បាន​ ដើម្បី​បង្ហាញ​នូវ​ភាព​ស្រស់​ ស្អាត​ និង​ភាព​ទាក់ទាញ​របស់​ខ្លួន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​ សម្រាប់​បង្ហួត​ដល់​មនុស្ស​ដែល​ខ្លួន​កំពុង​លួច​ស្រឡាញ់​ ឬគូស្នេហ៍​របស់​អ្នក​។ ស្បែក​ទន់​ ភ្លឺរលោង​ ស្រស់​ស្អាត​ អាច​ទទួល​បាន​តាមរយៈ​ការប្រើ​ប្រាស់​ផលិតផល​កែ​សម្ជស្ស​ និង​តាមរយៈ​វិធី​តាម​បែប​ធម្មជាតិ​។ តែ​យ៉ាងណាមិញ​ មាន​វិធី​មួយ​ដែល​អ្នក​គួរ​យក​មក​ប្រើ​សាកល្បង​ នោះ​គឺ​ការ​ទទួលទានទឹក​ផ្លែឈើ​ស្រស់​ ដែល​ជួយ​ដល់​ទាំង​សុខភាព​រាងកាយ​ និង​សុខភាព​ស្បែក​របស់​អ្នក​។ អាយុកាល​មិន​អាច​រង​ចាំ​ការ​ថែ​សម្ផស្ស​បានទេ​ សូម​សាក​ទទួលទានទឹក​ផ្លែឈើ​មួយចំនួន​ដូច​ខាងក្រោម​នេះ​ ដើម្បី​ឱ្យ​ស្បែក​កាន់តែ​ទន់​ សម៉​ដ្ឋ​ និង​ភ្លឺរលោង​ដោយ​ធម្មជាតិ​។

    1.ទឹកក្រូច​ឆ្មារផ្លែក្រូច​ សម្បូរទៅដោយ​វីតាមីន​សេ​ ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំងក្លា​ ដែល​អាច​ជួយ​បញ្ចេញ​ជាតិពុល​ និង​ការពារ​ស្បែក​ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ស្មារតី​ល្អ​ ការ​ចងចាំ​ក៏​ល្អ​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​បញ្ហា​សម្រស់​ មាន​ចំណុច​ខ្មៅ​ ស្នាម​មុន​ ស្នាមរបួស​ ឬ keratinization​ សូម​ព្យាយាម​ប្រើ​ក្រូច​ ដើម្បី​ទទួល​បាន​នូវ​ស្បែក​ភ្លឺ​ស្អាត​។ អ្នក​អាច​ទទួលទាន​លាយ​ជាមួយ​ទឹកឃ្មុំ​ក៏បាន​ដែរ​។
    2.ទឹក​ផ្លែ​ល្ហុង​ផ្លែ​ល្ហុង​ផ្ទុក​នូវ​វីតាមីន​ A, C, B, Pantothenic​ Acid​ ហ្វូ​ឡា​ត និង​សមាសធាតុ​រ៉ែ​ ដូចជា​ ស្ពាន់​ប៉ូតាស្យូម​ និង​ម៉ា​ញ៉េស្យូម​។ ហើយ​ផ្លែ​ល្ហុង​ ក៏​មាន​អង់ស៊ីម​ដូចជា​ Papain​ និង​ Chymopapain​ ដែល​ជួយការ​ពារ​ការខូចខាត​នៃ​ស្បែក​ដោយ​រ៉ាឌីកាល់​សេរី​ និង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ផ្សិត​ និង​វីរុស​ផង​ដែរ​។ ផ្លែ​ល្ហុង​អាច​ជួយការ​ពារ​ការ​ទល់លាមក​ ដែល​ជា​មូលហេតុ​មួយ​ជួយ​ដល់​សុខភាព​ស្បែក​ផង​ដែរ​។ វា​ក៏អាច​ជួយ​ព្យាបាល​ជំងឺ​ឫស​សក់​ ក្រពះ​ និង​ខួរក្បាល​ទៀតផង​។ អ្នក​វិទ្យាសាស្ត្រ​ក៏បាន​រក​ឃើញថា​ ផ្លែ​ល្ហុង​អាច​ជួយ​ព្យាបាល​របួស​ និង​ដំបៅ​ស្បែក​រ៉ាំ​រៃ​ជាដើម​។
    3.ទឹក​ឪឡឹក​ឪឡឹក​ គឺ​វា​ល្អ​សម្រាប់​ស្បែក​របស់​អ្នកជា​ខ្លាំង​ជាពិសេស​ប្រសិនបើ​អ្នកមាន​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ស្បែក​ឆាប់​ចាស់​។ ផ្លែ​ឪឡឹក​មាន​ជាតិ​សរសៃ​ 0.4​%, ជាតិទឹក​ 92​%, ជាតិ​ស្ករ​ 0.4​%,វីតាមីន​ C, A, B1​ និងB6​, Carotenoids​, Flavonoids​និង​ Lycopene​។ វា​មាន​ជាតិ​ខ្លាញ់​សូន្យ​ និង​មិន​មាន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​នោះ​ទេ​។ ថ្នាំ​ Lycopene​ជួយ​ផ្តល់​អុក​ស៊ី​ហ៊ែ្សន​ និង​បង្ការ​ការខូចខាត​ចំពោះ​ស្បែក​។ ជាតិទឹក​ ជួយ​បង្ហូរ​ជាតិពុល​ និង​ធ្វើ​ឱ្យ​ចលនា​ពោះវៀន​មាន​ភាពល្អ​ប្រសើរ​ឡើង​។
    4.ទឹក​ផ្លែ​ប៊័រ​ផ្លែ​ប៊័រ​ គឺ​សម្បូរទៅដោយ​ជាតិ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​ អាហារ​បំប៉ន​ និង​វីតាមីន​ E, A, C, K, B6​, Niacin​, Folate​ និង​ Pantothenic​ Acid​។វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​កាត់បន្ថយ​ការខូចខាត​អុកស៊ីតកម្ម​ដែល​ជា​លទ្ធផល​ការពារ​ DNA​ ពី​ការខូចខាត​។ ការប្រើ​ប្រាស់​ផ្លែ​ប៊័រ​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់​ជាង​វ័យ​ ដោយសារតែ​វា​សម្បូរទៅដោយ​សារជាតិ​ Lutein​ និង​ Aeaxanthin​ ដែល​ការពារ​ស្បែក​របស់​អ្នក​ពី​កាំរស្មី​យូ​វី​។ ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ដែល​មាននៅ​ក្នុង​ផ្លែ​ប៊័រ​ជួយ​រក្សា​នូវ​ការ​បត់បែន​របស់​ស្បែក​ កាត់បន្ថយ​ការ​រលាក​ និង​ជំរុញ​ដល់​ការ​ព្យាបាល​មុខរបួស​ឱ្យ​ឆាប់​ជាសះស្បើយ​។
    5.ទឹក​ផ្លែ​ទទឹម​និយាយទៅ​ ផ្លែ​ទទឹម​វា​មាន​រូបរាង​ស្រស់​ស្អាត​ និង​រសជាតិ​ផ្អែម​ឆ្ងាញ់​ នេះ​គឺ​មិនមែន​ជា​កត្តា​តែមួយ​ ដែល​ធ្វើ​ឱ្យ​ទឹក​ទទឹម​មានការ​ពេញនិយម​នោះ​ទេ​។ វា​មាន​គ្រាប់​តូច​ៗ វា​មាន​ភាព​ពេញលេញ​នៃជា​តិ​សរសៃ​ ហើយ​ប្រភេទ​នៃ​ផ្លែ​ទទឹម​នេះ​ ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​។ គឺ​វា​សម្បូរទៅដោយ​សារធាតុ​វីតាមីន​ E, A, C B1​ និង​B6​ ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ​ វា​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​របស់​អ្នក​។ ដូច្នេះ​ផ្លែ​ទទឹម​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិធី​សម្រក​ទម្ងន់​ និង​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​សម៉​ដ្ឋ​រលោង​។
    6.ទឹកក្រូច​ស្រស់​ទឹកក្រូច​ផ្អែម​ និង​ទឹកក្រឡុក​មាន​ពណ៌​ស្រស់​ស្អាត​ និង​ជួយ​សម្អាត​ក្លិន​មិនល្អ​តាមរយៈ​ខ្យល់​ដង្ហើម​បាន​ទៀតផង​។ ផ្លែក្រូច​ក្រហម​ ឬក្រូច​ពោធិ៍សាត់​មាន​សារៈសំខាន់​សម្រាប់​ស្បែក​របស់​អ្នក​យ៉ាង​ល្អ​ផង​ដែរ​។ ផ្លែក្រូច​ក៏​សម្បូរទៅដោយ​វីតាមីន​ C ដែរ​ ដោយ​ផ្លែក្រូច​ 100ក្រាម​មាន​វីតាមីន​ C រហូតដល់​ 54មី​លី​ក្រាម​ ដែល​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ​។ នេះ​មានន័យថា​ ផ្លែក្រូច​អាច​ជួយ​ទប់ស្កាត់​ការខូចខាត​អុកស៊ីតកម្ម​, ការខូចខាត​ DNA​, កាត់បន្ថយ​ការ​រលាក​ និង​ជំនួយ​ដល់​ការ​សំយោគ​កូឡា​សែន​។ មិន​តែប៉ុណ្ណោះ​ វីតាមីន​ C មាននៅ​ក្នុង​ផ្លែក្រូច​ក៏​ជួយ​ដល់​ស្បែក​ដូចជា​ ៖
    – បំបាត់ស្នាម​មុន​ ធ្វើ​ឱ្យ​ស្បែក​ស្រស់ថ្លា​ក្រោយពេល​អស់​មុន​ បំបាត់​រន្ធញើស​រីក​ធំ​ និង​ព្យាបាល​ស្បែក​ដែល​ត្រូវ​ខូចខាត​ដាយ​សារ​កម្ដៅ​ផង​ដែរ​។
    – ចិញ្ចឹម​ថែរក្សា​ កែសម្រួល​សុខភាព​ស្បែក​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស​។
    – ប្រឆាំង​រ៉ាឌីកាល់​សេរី​ និង​ការពារ​ភាព​ចាស់​នៃ​ស្បែក​ កាត់បន្ថយ​សារធាតុ​អុកស៊ីតកម្ម​។
    – បំបាត់ស្នាម​ជ្រួញ​ ស្នាម​ជាំ​ អាចម៍រុយ​ និង​ធ្វើ​ឱ្យ​ស្បែក​សម៉​ដ្ឋ​រលោង​៕

  • អស្ចារ្យមែន! Zidane ដឹកនាំ Real Madrid ឈ្នះពានធំៗ 10លើកមកហើយ

    អស្ចារ្យមែន! Zidane ដឹកនាំ Real Madrid ឈ្នះពានធំៗ 10លើកមកហើយ

    ក្រុម Real Madrid ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Zinedine Zidane បានឈ្នះពានរង្វាន់ធំៗជាច្រើនក្នុងយៈពេលត្រឹមតែជាង 4ឆ្នាំថ្មីៗនេះតែប៉ុណ្ណោះ។

    អ្នកចាត់ការទូទៅវ័យ 47ឆ្នាំនេះ បានចូលរួមជាមួយក្រុម Real Madrid ចាប់តាំងពីឆ្នាំ2016 រហូតមកដល់សព្វថ្ងៃបានជួយឱ្យក្រុម Real Madrid ឈ្នះពានរង្វាន់ធំៗចំនួន10 មកហើយ។

    ពានរង្វាន់ដែលឈ្នះទាំងនោះ មានដូចជា  UEFA Champions 2016, 2017, 2019, UEFA Super Cup 2016, 2017, Club World Cup 2016, 2017,  La Liga 2017, Spanish Super Cup 2017 និង2020។

  • តោះ នាំគ្នាមកស្គាល់គ្រូបង្វឹក 5រូបដែលដឹកនាំក្រុមល្អជាងគេក្នុងពិភពលោក

    តោះ នាំគ្នាមកស្គាល់គ្រូបង្វឹក 5រូបដែលដឹកនាំក្រុមល្អជាងគេក្នុងពិភពលោក

    គ្រូបង្វឹកបាល់ទាត់ក្នុងក្រុមនីមួយៗ ពួកគេជាមនុស្សម្នាក់ដែលតួសំខាន់ណាស់សម្រាប់ក្រុមរបស់ពួកគេ បន្ទាប់ពីកីទ្បាករ។ ក្នុងនោះតួនាទីសំខាន់របស់គ្រូបង្វឹក គឺអភិវឌ្ឍបច្ចេកទេសកីទ្បាករ រៀបចំគម្រោងការលេង និងផ្តល់យុទ្ធសាស្រ្តដល់កីទ្បាករក្នុងពេលប្រកួត។

    ពេលនេះយើងសូមនាំមិត្តអ្នកអានទាំងអស់មកស្គាល់កំពូលគ្រូបង្វឹកទាំង5 របស់វិស័យបាល់ទាត់ពិភពលោកដូចតទៅ៖

    1- លោក Pep Guardiloa ធ្លាប់ឈ្នះពានរង្វាន់ជាច្រើន មានដូចជា៖  La Liga 3ដង, UEFA Champions League 2 ដង, Copa Del Rey Rey 2ដង, Bundesiliga 3ដង, DFB-Pokal 2ដង ហើយនិង English Premier League , English League Cup និង​ FA Cup ផងដែរ។

    2- Massimiliano Allgeri ធ្លាប់ឈ្នះពានរង្វាន់ Series A 4ដង និង Coppa Italia 3ដង ។

    3- Zinedine Zidane ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League 3ដង​ Club World Cup 2ដង , UEFA Super Cup 2ដង, Spanish Super Cup 2ដង និង ​Li Laga 1ដង។

    4-  Antonio Conte ធ្លាប់ឈ្នះពានរង្វាន់ Series A  3ដង  និង English Premier League 1ដង)។

    5- José Mourinho  ធ្លាប់ឈ្នះពានរង្វាន់ UEFA Cup/Europa League 2ដង,Primiera Liga 2ដង, Premier League 3ដង, FA Cup, League Cup 4ដង, Serie A 2ដង និង Coppa Italia, La Liga, Copa del Rey៕

  • Hakan Sukur ដែលធ្លាប់ជួយតួរគីឱ្យបានលេខ3 World Cup ធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ី

    Hakan Sukur ដែលធ្លាប់ជួយតួរគីឱ្យបានលេខ3 World Cup ធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ី

    កីឡាករ Hakan Sukur អតីត​ខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលធ្លាប់ជួយក្រុមជម្រើសជាតិតួរគីឱ្យបានលេខ3 នៅក្នុងព្រឹត្តិការណ៍ World Cup 2002  បានធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ីនៅអាមេរិក។​

    រឿងរ៉ាវ​ដ៏វែងឆ្ងាយមួយនេះ ត្រូវបានបុរសវ័យ​ 48ឆ្នាំខាងលើ ទម្លាយ​តាមបទសម្ភាសជាមួយកាសែតអាល្លឺម៉ង់ថា បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ2008 លោកបានចូលប្រឡូកក្នុងឆាកនយោបាយ ហើយបានឈ្នះអាសនៈមួយនៅក្នុងសភាប្រទេសតួរគីក្នុងនាមជាសមាជិកម្នាក់នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោក Recep Tayyip Erdogan។

     

    លោក Hakan Sukur បានបន្តថា“ខ្ញុំគ្មានអ្វីនៅសេសសល់ទេលោក Erdogan បានយកអ្វីៗទាំងអស់ពីខ្ញុំ ទាំងសិទ្ធិសេរីភាព និងការបញ្ចេញមតិ ខ្ញុំបានផ្លាស់ទៅសហរដ្ឋអាមេរិក ដំបូងបើកហាងកាហ្វេមួយនៅរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែនៅតែមានមនុស្សចម្លែកៗតាមស្វែងរក ឥឡូវខ្ញុំសម្រចចិត្តបើកឡានឱ្យក្រុមហ៊ុន Uber ហើយនិងលក់សៀវភៅ”។សូមជម្រាបថា នេះគ្រាន់តែជារឿងរ៉ាវខ្លះៗរបស់អតីតកីឡាករឆ្នើមរបស់ប្រទេសតួរគីម្នាក់នេះប៉ុណ្ណោះ៕

  • សូម​ប្រយ័ត្ន​រឿង​ញ៉ាំ​គ្រឿងស្រវឹង​ ពេល​ទៅដើរ​លេង​នៅ​ប្រទេស​ទាំងនេះ​…

    សូម​ប្រយ័ត្ន​រឿង​ញ៉ាំ​គ្រឿងស្រវឹង​ ពេល​ទៅដើរ​លេង​នៅ​ប្រទេស​ទាំងនេះ​…

    នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​សិង្ហបុរី​ ប៊្រុយ​ណេ​ អារ៉ាប់រួម​ (United​ Arab​ Emirates​) ឬប៉ាគីស្ថាន​ ជាដើម​ ជា​ប្រទេស​ដែល​មានច្បាប់​តឹងរ៉ឹង​បំផុត​លើ​ការប្រើ​ប្រាស់​ជាតិ​ស្រវឹង​នៅ​ទី​សាធារណៈ​ ដោយ​អនុវត្ត​ទៅលើ​ទាំង​ពលរដ្ឋ​ក្នុង​ស្រុង​ ទាំង​ភ្ញៀវ​ទេសចរ​បរទេស​។
            -នៅ​ប្រទេស​សិង្ហបុរី​ (Singapore​) ប្រជាជន​ត្រូវ​បាន​ហាម​មិន​ឱ្យ​ផឹកស្រា​បៀរ​នៅកន្លែង​សាធារណៈ​ ចាប់ពី​ម៉ោង​22​:30​នាទី​ ដល់ម៉ោង​ 7ព្រឹក​ ជា​រៀងរាល់ថ្ងៃ​។ ហាង​លក់រាយ​ទាំងឡាយ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ស្រា​បៀរ​ឱ្យ​ភ្ញៀវ​ដែល​ចង់​ទិញ​យក​ទៅក្រៅ​ ក្នុង​អំឡុង​ម៉ោង​នេះ​ដែរ​។ បើសិន​រំលោភ​លើ​ការ​ហាមប្រាម​នេះ​ អ្នកលក់​នឹង​ត្រូវ​រដ្ឋ​ពិន័យ​ឱ្យ​បង់ប្រាក់​1,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​742​ដុល្លារ​អាមេរិក​)។ ចំពោះ​អ្នក​ដែល​ល្មើស​បំពានច្បាប់​នេះ​ជា​លើក​ទី​2 នឹង​ត្រូវ​ជាប់ពន្ធ​នា​គារ​ 3ខែ​ និង​ពិន័យ​ជា​ប្រាក់​ 2,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​ 1480​ដុល្លារ​អាមេរិក​)។

            -ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ​ មាន​រដ្ឋ​មួយចំនួន​ ក៏​មានច្បាប់​តឹងតែង​ផង​ដែរ​ទាក់ទិន​នឹង​ការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងស្រវឹង​នេះ​។ នៅ​តំបន់​ Gujarat​ អ្នកទេសចរ​ដែល​ចង់​ផឹកស្រា​ឱ្យ​ស្របតាម​ច្បាប់​ ដាច់ខាត​គឺ​ត្រូវ​ទិញ​អាជ្ញាប័ណ្ណ​ (លិខិតអនុញ្ញាត​) ដែល​មាន​អាយុកាល​ 30​ថ្ងៃ​។ អាជ្ញាប័ណ្ណ​នេះ​ មាន​លក់​នៅ​តាម​សណ្ឋាគារ​ ឬព្រលា​នយន្តហោះ​។ នៅ​ឯរដ្ឋ​ Manipur​ និង​រដ្ឋ​ Nagaland​ ក្នុង​ប្រជុំកោះ​ Lakshadweep​ (លើកលែងតែ​តំបន់​លម្ហែ​កាយ​លើ​កោះ​ Bangaram​) ស្រាបៀ​រទាំង​ឡាយ​ត្រូវ​បាន​ហាម​ជួញដូរ​ទាំងស្រុង​។

            -ជា​ប្រទេស​កាន់​សាស​នា​មូស្លីម​ ប៊្រុយ​ណេ​ក៏​មានការ​ហាម​មិន​ឱ្យ​ផឹក​គ្រឿងស្រវឹង​នៅ​ទី​សាធារណៈ​ដែរ​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ស្រា​ខ្លាំង​ 2ដង​ និង​ស្រា​បៀរ​ 12​កំប៉ុង​តាម​ខ្លួន​ ហើយ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​រៀងរាល់​ 48​ម៉ោង​ ប៉ុន្តែ​ការ​ផឹកស៊ី​ គឺ​ត្រូវតែ​ធ្វើឡើង​នៅ​ទី​កំបាំង​។

            -នៅ​ប្រទេស​អារ៉ាប់រួម​ ឬអារ៉ាប់​ អេ​មី​រ៉េ​ត បើ​ទោះជា​គេ​ឃើញ​មាន​ស្រា​បៀរ​ច្រើន​នៅក្នុង​សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ផ្សារ​ទំនើប​មែន​ ប៉ុន្តែ​ការ​ផឹក​គ្រឿងស្រវឹង​ទាំងនោះ​នៅក្នុង​ទី​សាធារណៈ​ ក៏​នៅតែ​ជា​រឿង​ខុសច្បាប់​ដែរ​។ នៅក្នុង​រាជាណាចក្រ​ Sharjah​ (រាជាណាចក្រ​មួយ​ក្នុងទឹក​ដី​អារ៉ាប់រួម​) គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​លក់ដូរ​ និង​ផឹក​ទាំងស្រុង​។

            -ឯប្រជុំកោះ​ Maldives​ ដែល​ល្បីឈ្មោះ​ថា​ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ រួម​ទាំង​មាន​ភ្ញៀវ​ទេសចរ​លំដាប់​អ្នកមាន​ទៅ​កម្សាន្ត​ច្រើន​នោះ​ ក៏​ហាម​អ្នកស្រុក​ប្រើប្រាស់​គ្រឿងស្រវឹង​ដែរ​។ ទេសចរ​បរទេស​ដែល​ទៅកាន់​ទីនោះ​ អាច​ប្រើប្រាស់​គ្រឿងស្រវឹង​បានតែ​នៅក្នុង​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើជំនួញ​ស្របច្បាប់​តែប៉ុណ្ណោះ​។

            -ចាប់តាំងពី​អតីត​នាយក​រដ្ឋមន្ត្រី​ Zulfikar​ Ali​ Bhutto​ ចូលកាន់​អំណាច​ ការប្រើ​ប្រាស់​ស្រា​បៀរ​ ត្រូវ​បាន​ហាម​ទាំងស្រុង​នៅ​ប្រទេស​ប៉ា​គិ​ស្ថាន​។ សូម្បីតែ​ក្រោយ​ព្រឹត្តិ​ការណ៍​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​1977​ ច្បាប់​នេះ​ក៏​នៅតែ​មាន​សុពលភាព​ដដែល​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មិន​កាន់​សាស​នា​មូស្លីម​ អាច​ទិញ​ស្រា​បៀរ​នៅ​ឯសណ្ឋាគារ​ផ្កាយ​4 ឬផ្កាយ​5បាន​។

            -នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ ហ្វីលីពីន​ ឬវ៉េ​ណេហ្ស៊ូ​អេ​ឡា​ ជាដើម​ ការ​ហាមប្រាម​ប្រើ​គ្រឿងស្រវឹង​ មាន​សភាព​ធូរស្រាល​បន្តិច​ ប៉ុន្តែ​ក្នុងអំឡុងពេល​បោះឆ្នោត​ ឬព្រឹត្តិ​ការណ៍​សំ​ខាន់​ៗមួយចំនួន​ ការ​ផឹក​គ្រឿងស្រវឹង​ត្រូវ​បាន​រឹតត្បិត​។ រី​ឯប្រទេស​ហ្វីលីពីន​វិញ​ ការ​ជួញដូរ​គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​ក្នុងរយៈពេល​ 2ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​។ វេ​ណេហ្ស៊ូ​អេ​ឡា​ ហាម​លក់​គ្រឿងស្រវឹង​ក្នុង​អំឡុង​ 21​ម៉ោង​មុន​បោះឆ្នោត​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • Messi​ ​មិន​អាច​បំភ្លេច​ការប្រកួត​ប្រជែង​ជាមួយនឹង​ ​Ronaldo​ ​បាន​ឡើយ​

    Messi​ ​មិន​អាច​បំភ្លេច​ការប្រកួត​ប្រជែង​ជាមួយនឹង​ ​Ronaldo​ ​បាន​ឡើយ​

    ​​តាមរយៈ​បទ​សម្ភាស​ជាមួយនឹង​កាសែត​បរទេស​មួយ​ ​កីឡាករ​ជើងខ្លាំង​លំដាប់​ពិភពលោក​ ​Lionel​ ​Messi​ ​បាន​ថ្លែង​ថា​ ​ទោះបីជា​ ​Ronaldo​ ​ទៅដល់​ទីណា​ក៏ដោយ​ ​ក៏​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ ​នៅតែ​ជាគូ​ប្រជែង​របស់​ខ្លូន​ដដែល​។​

    ​អស់​រយៈពេល​ ​1ទសវត្សរ៍​មក​ហើយ​ ​ដែល​ការ​ប្រជែង​របស់​ ​Messi​ ​និង​ ​Ronaldo​ ​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ប្រទេស​អេស្ប៉ាញ​បាន​គ្រប់គ្រង​បេះដូង​អ្នកទស្សនា​បាល់ទាត់​នៅ​អឺរ៉ុប​ ​ដោយ​ពួកគេ​ទាំង2​ ​បាន​គ្រប់គ្រង​ផ្តាច់​មុខ​សម្រាប់​ពានរង្វាន់​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​។​

    ​Messi​ ​បាន​បន្ថែម​ថា​ ​ការប្រកួត​ប្រជែង​ជាមួយ​ ​Ronaldo​ ​នឹង​មាន​រហូត​ ​បើ​ទោះបីជា​ការប្រកួត​ប្រជែង​នេះ​មាន​រយៈពេល​យូរណាស់​មក​ហើយក៏​ដោយ​ ​ហើយ​ការប្រកួត​ប្រជែង​ដល់កម្រិត​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ​ព្រោះ​នេះ​គឺ​ការ​ទាមទារ​ពី​ក្លិប​របស់​ពួក​យើង​ទាំង2​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ខ្សែប្រយុទ្ធ​ ​Messi​ ​និង​ខ្សែប្រយុទ្ធ​ ​Ronaldo​ ​ជាគូ​ប្រកួតប្រជែង​គ្នា​ជា​យូរណាស់​មក​ហើយ​ ​គឺ​ចាប់តាំងពី​ ​Ronaldo​ ​នៅ​លេង​ឱ្យ​ក្លិប​ ​Real​ ​Madrid​ ​តាំងពី​ដំបូង​មក​ម្ល៉េះ​៕​


  • ចេញ​ហើយ​!​ ​ឈ្មោះ​កីឡាករ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​បំផុត​លើ​ពិភពលោក​

    ចេញ​ហើយ​!​ ​ឈ្មោះ​កីឡាករ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​បំផុត​លើ​ពិភពលោក​

    ​តាម​ការសិក្សា​របស់​ ​CIES​ ​Football​ ​Observatory​ ​បាន​ពិនិត្យ​ទៅលើ​តម្លៃ​ទីផ្សារ​ដោះ​ដូ​រកីទ្បា​ករ​នៅ​លើ​ពិភពលោក​ ​និង​បាន​បង្ហាញ​ឈ្មោះ​កី​ទ្បា​ករ​ទាំង5​ ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​ក្នុង​ពិភពលោក​ឆ្នាំ2020​។​

    ​ក្នុង​នោះ​កី​ទ្បា​ករ​របស់​ក្រុម​ ​Paris​ ​Saint​-​Germain​ ​គឺ​ ​-​ ​Kylian​ ​Mbappé​ ​មានតម្លៃ​ខ្លួន​រហូត​ ​294លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ជា​កី​ទ្បា​ករ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ឆ្នាំ2020នេះ​។​

    ​ខាងក្រោម​នេះ​ ​គឺ​ឈ្មោះ​កី​ទ្បា​ករ​ទាំង​ ​5រូប​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​ក្នុង​ពិភពលោក​ ​ក្នុង​ឆ្នាំ2020នេះ​៖​
    ​1​-​ ​Kylian​ ​Mbappé​ ​កី​ទ្បា​ករ​របស់​ ​Paris​ ​Saint​-​Germain​ ​មានតម្លៃ​ខ្លួន​ ​265លាន​ផោន​(​294លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​2​-​ ​Raheem​ ​Sterling​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Manchester​ ​City​ ​មានតម្លៃ​ខ្លួន​ ​223​ ​លាន​ផោន​(​250លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​3​-​ ​Mohammed​ ​Salah​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Liverpool​ ​មានតម្លៃ​ខ្លួន​ ​175លាន​ផោន​ ​(​194លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​4​-​ ​Jadon​ ​Sancho​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Borussia​ ​Dortmund​ ​មានតម្លៃ​ខ្លួន​ ​168លាន​ផោន​(​187លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​5​-​ ​Sadio​ ​Mané​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Liverpool​ ​ដែល​មានតម្លៃ​ខ្លួន​ ​155លាន​ផោន​(​178លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

    ​ប៉ុន្តែ​ក្នុង​នោះ​ ​មិន​មានឈ្មោះ​របស់​កី​ទ្បា​ករ​ល្បីល្បាញ​លំដាប់​ពិភពលោក​ ​3រូប​ ​គឺ​ ​Cristiano​ ​ronaldo​,​ ​Messi​ ​និង​ ​Neymar​ ​Jr​ ​ទេ​៕​