លោក Harry អតីតព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស និងអតីតព្រះនាងម្ចាស់ Meghan អាចរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់ពួកគេ ដោយការថតកុន សរសេរសៀវភៅ ថតផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម និងសារព័ត៌មាន រួមនិងការធ្វើបទបង្ហាញផ្សេងៗ។ល។
កាលពីសប្ដាហ៍មុន រាជវាំង Buckingham បានប្រកាសថា ចាប់ពីឆ្នាំនេះតទៅ ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markel និងលែងជាសមាជិករាជវង្សទៀតហើយ ដោយសារបានដកព្រះកាយចេញពីតួនាទីនេះ។ សេចក្ដីប្រកាសនេះក៏បានឱ្យដឹងថា Harry និង Meghan ក៏លែងទទួលបានជំនួយនានាពីរាជវាំងផងដែរ ដោយសារមិនមែនជាអ្នកតំណាងរបស់ម្ចាស់ក្សត្រីអង់គ្លេស។ មុននេះ លោក Harry និងនាង Meghan ក៏បានប្រកាសថានឹង “ធ្វើការដើម្បីឯករាជផ្នែកហិរញ្ញវត្ថុ និងជីវិត”។
សំនួរដែលគេនាំគ្នាលើកឡើងនៅពេលនេះ គឺថា តើគ្រួសារ Harry នឹងធ្វើអ្វីដើម្បីមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតនាពេលខាងមុខ? គោលបំណងដើម្បីឯករាជផ្នែកហិរញ្ញវត្ថុរបស់គូស្វាមីភរិយានេះ ត្រូវបានលើកឡើងតាំងតែពីដើមខែមករា។ ប៉ុន្តែ គម្រោងលំអិតយ៉ាងណានោះ នៅតែជារឿងកំបាំង។
សូមរំឭកថា មុនពេលរៀបការជាមួយអតីតព្រះអង្គម្ចាស់ Harry អ្នកនាង Meghan គឺជាតារាសម្ដែងដ៏ល្បីឈ្មោះម្នាក់។ យោងតាមទស្សនវដ្ដី Forbes នាង Meghan អាចរកចំណូលបានប្រហែល 450,000ដុល្លារក្នុងមួយឆ្នាំៗ ដោយសារបានថតភាពយន្តទូរទស្សន៍រឿង Suits ។ ជាមួយនិងប្រភពចំណូលនេះ រួមនិងប្រាក់ដែលបានមកពីប្រភពផ្សេងៗ ដូចជាគេហទំព័រ The Tig រចនាម៉ូដសម្លៀកបំពាក់ និងផ្សាយពាណិជ្ជកម្មលើ Instagram ជាដើម ទស្សនាវដ្ដី Town & Country បានរកឃើញថា ទ្រព្យដែលអ្នកនាង Meghan មាននៅក្នុងឆ្នាំ2018 ប្រហែល5លានដុល្លារអាមេរិក។ ប៉ុន្មានឆ្នាំមកនេះ ដោយសារមានជំនួយឧបត្ថម្ភពីរាជរាំង អ្នកនាងក៏សន្សំបានប្រាក់មិនតិចនោះដែរ។

អតីតអង្គម្ចាស់ Harry ក៏មានទ្រព្យផ្ទាល់ខ្លួន។ កាលពីមានព្រះជន្ម30វស្សាទស្សនវដ្ដី Forbes ធ្លាប់បានចេញផ្សាយថា បុរសរូបនេះ ទទួលបានមរតក13.3លានដុល្លារពីព្រះមាតាទ្រង់ គឺព្រះនាង Diana។
ដូចដែលបាននិយាយខាងដើម សារព័ត៌មាន BBC បានចុះផ្សាយដែរថា គូស្វាមីភរិយានេះ សុទ្ធតែមានប្រភពហិរញ្ញវត្ថុរៀងៗខ្លួនដើម្បីចិញ្ចឹមជីវិតក្នុងអំឡុងពេលលាលែងពីតំណែង និងរកផ្លូវដើរសមស្រប។ ទន្ទឹមនឹងនេះ បើទោះមិនទទួលបានប្រាក់ឧបត្ថម្ភពីរាជវាំង ពួកគេនឹងនៅតែទទួលបានជំនួយពី ព្រះបិតា គឺព្រះអង្គម្ចាស់ Charles ក្នុងរយៈពេល1ឆ្នាំដំបូងនៃការរស់នៅឯប្រទេសកាណាដា។ ប្រាក់ដែលនឹងត្រូវព្រះអង្គម្ចាស់ Charles យកទៅឧបត្ថម្ភរាជបុត្ររបស់ទ្រង់គឺបានមកពីខ្ទង់វិនិយោគផ្ទាល់ខ្លួន ជំនួសឱ្យការប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីក្រុមហ៊ុនអចលនទ្រព្យរបស់ទ្រង់ ដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់ការចំណាយនានារបស់អ្នកស្នងរាជ និងបុត្រាពីរព្រះអង្គ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មិនមែនជាសមាជិករាជរង្សដំបូងដែលមានមុខរបរថ្មីនោះទេ។ ព្រះនាង Beatrice បច្ចុប្បន្នក៏ជានាយិការរងផ្នែកយុទ្ធសាស្ដ្រ និងដៃគូនៃក្រុមហ៊ុនសបវ៉ែរមួយ។ ចំណែកព្រះនាង Eugenie បច្ចុប្បន្នកាន់កាប់តំណែងអគ្គនាយិការមួយរូបនៃក្រុមហ៊ុនពិព័រណ៍សិល្បៈមួយនៅក្រុងឡុងដ៍។ ឆ្នាំ1993 ព្រះអង្គម្ចាស់ Edward ដែលជាព្រះរាជបុត្រានៃមហាក្សត្រី Elizabeth ជាមួយនិងព្រះអង្គម្ចាស់ Philip ក៏ធ្លាប់បានបើកក្រុមហ៊ុនទូរទស្សន៍ផ្ទាល់ខ្លួនដែលមានឈ្មោះថា Ardent Productions។ ប៉ុន្តែ ដោយសារមិនមានចំណេញ ក្រុមហ៊ុននេះក៏ត្រូវបិទទ្វារកាលពីឆ្នាំ2009។
ទំព័រ Yahoo Finance បានចុះផ្សាយថា ជាមួយនិងបទពិសោធន៍ធ្វើការរបស់ Meghan គ្រួសារនេះនឹងរកចំណូលបានដោយរលូន។ គណនី Instagram របស់អ្នកទាំងពីរដែលមានឈ្មោះថា Sussex Royal មានអ្នកតាមដានដល់ទៅ 10.4លាននាក់។ បើទោះតិចជាង Cristiano Ronaldo (197លាន) ឬ Ariana Grande (171លាន) ប៉ុន្តែ Harry និង Meghan នៅតែអាចប្រើប្រាស់វាដើម្បីផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗបាន។

ក្រៅពីនេះ គូស្វាមីភរិយាខាងលើ ក៏អាចរកចំណូលពីមុខរបរផ្សេងៗជាច្រើនទៀត ដូចជាផលិតផលម៉ូដែលសម្លៀកបំពាក់ ផលិតផលថែរក្សាសម្រស់ និង លក់ផលិតផលពីបណ្ដាប្រទេសក្រីក្រ។ល។ នេះបើតាមសំដីរបស់ Sara McCorquodale ដែលជា CEO របស់ក្រុមហ៊ុន CORQ។
ជាងនេះ លោក Harry ក៏នឹងអាចរកចំណូលបានច្រើនផងដែរពីការបង្ហាញវត្តមាន និងការធ្វើបទបង្ហាញនានាតាមការអញ្ជើញពីសំណាក់ក្រុមហ៊ុនធំៗជាដើម៕
ប្រភព៖ សារព័ត៌មានបរទេស






សូមបញ្ជាក់ថា បច្ចុប្បន្នក្នុងពិភពលោក មានតែក្រុមហ៊ុនចំនួន5 ប៉ុណ្ណោះ ដែលផលិតបានដោយជោគជ័យនូវប្រព័ន្ធ 5Gនេះ ក្នុងនោះរួមមានក្រុមហ៊ុន Ericsson, Nokia, Huawei, Samsung និង ZTE។ Viettel នឹងក្លាយជាក្រុមហ៊ុនទី6 ក្នុងពិភពលោកដែលផលិត និងផ្ដល់សេវាបច្ចេកវិទ្យា5G៕
– គួរនៅក្នុងទីកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ មិនគួរចូលទៅក្នុងកន្លែងដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ឡើយ។
– ចៀសវាងការជក់បារី ផឹកស្រា។ល។
– ក្នុងអំឡុងពេលដំណើរកម្សាន្ត គួរមើលថែទាំរាងកាយឱ្យបានកក់ក្តៅជាប់ជានិច្ច ជាពិសេសបំផុតនៅក្នុងទីកន្លែងដែលមានធាតុអាកាសប្រែប្រួល ឬបើធាតុអាកាសត្រជាក់ខ្លាំង គួរស្លៀកខោអាវក្រាស់ៗ ពាក់ស្រោមដៃ ស្រោមជើង និងពាក់មួក ហើយបន្ទាប់ពីងូតទឹករួច គួរលាបឡេថែបំប៉នស្បែកផង។

ក្នុងការស្រាវជ្រាវរបស់លោក Tom Corley បានបង្ហាញថា អ្នកមានទាំងនោះ ប្រើប្រាស់វិធីសាស្ដ្រសំខាន់ចំនួន4។ វិធីសន្សំ និងវិនិយោគ គឺងាយស្រួលជាងគេ ខណៈវិធីផ្សេងទៀតមានហានិភ័យច្រើន។
Tom Corley បានឱ្យដឹងថា ក្នុងចំណោមអ្នកមានទាំងអស់ដែលលោកបានសម្ភាស គឺមានតែ 22% ប៉ុណ្ណោះដែលជ្រើសរើសវិធីសន្សំប្រាក់ និងវិនិយោគ។ នេះ មិនត្រឹមតែជាវិធីងាយស្រួលក្នុងការធ្វើដំណើរទៅរកភាពមានបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីមួយដែលធានាថា អ្នកនឹងក្លាយជាអ្នកមានពិតប្រាកដ បើសិនជាអ្នកឆាប់ចាប់ផ្ដើមធ្វើវា។ ក្រុមអ្នកមាននៅក្នុងការស្រាវជ្រាវរបស់ Tom Corley ភាគច្រើនសុទ្ធតែរកបាន 1លានដុល្លារជាលើកដំបូង នៅពេលពួកគេមានវ័យចាប់ពី 35 ទៅ 39ឆ្នាំ ហើយសន្សំបានជាមធ្យម 3.3លានដុល្លារពេលមានអាយុ 55ឆ្នាំ។
នេះប្រហែលជាវិធីដ៏លំបាកមួយ ដើម្បីបង្កើតភាពមានបាន ព្រោះវាទាមទារឱ្យយើងរត់តាមក្ដីស្រមៃ ដូចជាការចាប់ផ្ដើមរកស៊ី ការក្លាយជាតារាចម្រៀង ឬអ្នកនិពន្ធដែលប្រកបដោយជោគជ័យ។
ពួកគេ គឺជាបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗ ហើយបានចំណាយកម្លាំងកាយចិត្តដើម្បីធ្វើឱ្យមានការរីកចម្រើនក្នុងការងារ រហូតដល់ក្លាយជាអ្នកគ្រប់គ្រងកំពូល។
ក្នុងចំណោមអ្នកមានដែលបានចូលរួមក្នុងការស្រាវជ្រាវរបស់ Tom Corley គឺមាន 19% បានជ្រើសរើសយកវិធីនេះ។ ទាំងនេះ គឺជាមនុស្សដែលមានជំនាញលំដាប់កំពូលនៅក្នុងវិស័យដែលពួកគេកំពុងធ្វើ។ ពួកគេទទួលបានប្រាក់ខែខ្ពស់សម្រាប់ចំណេះដឹង និងជំនាញរបស់ពួកគេ ប្រការនេះធ្វើឱ្យពួកគេមានភាពខុសប្លែកពីគូប្រជែង។






វ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអ៊ីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹងយកតម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹងពេលដែលកូនទៅសាលាមត្តេយ្យ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិតពួកម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។
ថ្ងៃចូលឆ្នាំខ្មែរមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។
វ័យរបស់កូនគេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបងប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិ ដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រីជាដើម។
អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្សប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពីរោះ មានទឹកចិត្តល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។