Category: សង្គម និងសេដ្ឋកិច្ច

  • តើ​វិស័យ​សំណង់​នៅ​តំបន់​ភាគ​ត្បូង​រាជធានី​ភ្នំពេញ នឹង​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាងដូចម្តេច?

    តើ​វិស័យ​សំណង់​នៅ​តំបន់​ភាគ​ត្បូង​រាជធានី​ភ្នំពេញ នឹង​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាងដូចម្តេច?

    អ្នកជំនាញ​ផ្នែក​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា បាន​លើកឡើងថា តំបន់​ភាគខាងត្បូង រាជធានី​ភ្នំពេញ នឹង​កាន់តែ​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​មួយទៀត​សម្រាប់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ជាពិសេស​នឹង​ផ្ទុះ​កក្រើក​ខ្លាំង​ខាង​ការវិនិយោគ​លើ​ការសាងសង់ ខណៈ​បច្ចុប្បន្ន​លំនៅឋាន បុរី និង​សំណង់​ផ្ទះល្វែង ជាច្រើន​កំពុង​វាយលុក និង​ធ្វើការ​សាងសង់​ក្នុង​តំបន់​នេះ កើនឡើង​ពី 1ឆ្នាំទៅ 1ឆ្នាំ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន Keller Williams Cambodia និង​ជា​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេ​ត បាន​លើកឡើងថា តំបន់​ភាគខាងត្បូង ប​ច្ច​ប្បន្ន​កំពុង​រីកចម្រើន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​គួរឱ្យកត់សម្គាល់​ខ្លាំង ខណៈ​តំបន់​នេះ​កំពុង​ទទួលបាន​ការចាប់​ពី​អារម្មណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ខ្លាំង។

    លោក​បាន​បន្តថា៖“ការទទួលបាន​ការចាប់-​អារម្មណ៍ ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​នេះ ក៏​ព្រោះតែ​តំបន់​ភាគខាងត្បូង ស្ថិត​នៅក្បែ​គម្រោង​ផ្សារ​ទំនើប​អុីអន​ម៉​ល​ទី3 ជាពិសេស​គម្រោង​បុរី​លំនៅឋានល្បីៗជាច្រើន​ទៀត ដែល​កំពុង​អភិវឌ្ឍ ក៏​សម្រុក​ទៅ​ទី​នោះដែរ។

    ទន្ទឹមគ្នានេះ ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​តំបន់​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ក៏​បណ្តាលមកពី​តំបន់​នេះ​ត្រូវបាន​ជ្រើសរើស​ជា​តំបន់​ដែល​ត្រូវ​សាងសង់​ព្រលានយន្ដហោះ​ភ្នំពេញ​ថ្មី ដែលមាន​ស្ថិតនៅក្នុង​ខេត្តកណ្តាល ក្នុងស្រុកកណ្តាលស្ទឹង ផងដែរ”។

    ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​តំបន់​ភាគខាងត្បូង ដែលមាន​ទីក្រុង​តាខ្មៅ ព្រមទាំង​មាន​គម្រោង​វិយោគធំៗជាច្រើន​នោះ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូបនេះ បាន​វាយតម្លៃថា តំបន់​ភាគ​ត្បូងនៅ​ម្តុំ​ផ្លូវ 60ម៉ែត្រ ព្រមទាំង​ក្រុង​តាខ្មៅ នឹង​ក្លាយជា​តំបន់​ដែលមាន​ការវិនិយោគ​វិស័យ​ខុន​ដូ​ច្រើនជាងគេ ក្នុង​រយៈពេល 3ឆ្នាំ​ខាងមុខ។

    លោក​បញ្ជាក់ថា ក្នុង 1ឆ្នាំៗ ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​រស់នៅក្នុង​ទីក្រុង​កើន​ដល់​ជាង 10ម៉ឺន​នាក់ ហេតុនេះ​វិស័យ​ខុន​ដូ​ក្នុង​តំបន់​ភាគខាងត្បូង ដែលមាន​ក្រុង​តាខ្មៅ គឺជា​ទីតាំង​ល្អ​សម្រាប់​ការរស់នៅ​របស់​ប្រជាជន ព្រោះ​ជា​តំបន់​ដែល​ស្ថិត​នៅក្បែរ​រាជធានី​ភ្នំពេញ​ស្រាប់។

    ទន្ទឹមគ្នានេះ អគ្គនាយក​ក្រុមហ៊ុន Estate Xchange Cambodia លោក រស់ សុវណ្ណ​ថា ក៏បាន​លើកឡើង​ដែរ​ថា តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ចន្លោះ​ពី​ផ្លូវ 60ម៉ែត្រ​ដល់​តំបន់​រង្វង់​មូល​កួរស្រូវ កំពុង​ទទួលបាន​គម្រោង វិនិយោគធំៗជាច្រើន ហើយ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ភាគខាងត្បូង ក៏មាន​ការរីកចម្រើន​គួរឱ្យ​កត់​ស​ម្គាល់​ផងដែរ។

    លោក​បន្តថា គម្រោង​លំនៅឋាន នឹងមាន​សម្ទុះ​ខ្លាំងជាងគេ ដោយសារ​តំបន់​ភាគ​ត្បូង​រាជធានី​នេះ ម្ដុំ AEON MALL ទី3 នៅមាន​ចន្លោះ​ដី​ធំ​ទូលាយ និង​នៅ​ទំនេរ​ច្រើន ហើយ​លោក​យល់ថា​ តំបន់​នោះ​នឹងមាន​ការវិវឌ្ឍ​លើ​ផ្នែក​លំនៅឋាន​ពី​សំណាក់​
    គម្រោងធំៗដូច​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែលមាន​ផ្សារ​ទំនើប AEON MALL ទី2 ដែរ។

    លោក​បាន​បន្ថែមថា តម្លៃ​ដី​ក្នុង​តំបន់​នេះ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ដែរ ពោលគឺ​នៅតាម​បណ្ដោយ​ផ្លូវធំ អាចមាន​តម្លៃ​ចាប់ពី 700ដុល្លារ ដល់ 1,000ដុល្លារ​ក្នុង 1ម៉ែត្រការ៉េ ខណៈដែល​ដី​នៅ​ផ្លូវ 60ម៉ែត្រ​វិញ មានតម្លៃ​ចាប់ពី 1,500ដុល្លារ ក្នុង 1ម៉ែត្រការ៉េ​ឡើងទៅ។

    ដីនៅម្តុំផ្លូវ60មែ៉ត្រ

    ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ក៏បាន​បញ្ជាក់ដែរថា៖“តម្លៃ​អចលនទ្រព្យ​នៅ​តំបន់ AEON MALLទី3 មិនសូវមាន​ការប្រែប្រួល​ខ្លាំង​ប៉ុន្មាន​ទេ” ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា ក្រៅពី​ផ្ទុះ​កក្រើក​ខ្លាំង​ខាង​ការវិនិយោគ​លើ​ការសាងសង់​បុរី​លំនៅឋាន​ហើយ​នោះ គម្រោង​ខុន​ដូ​ក្នុងតម្លៃ​សមរម្យ នៅតាម​បណ្តោយ​ផ្លូវ 60ម៉ែត្រ ក៏​នឹងមាន​ការវិនិយោគ​ខ្លាំង​ជាង​មុន​ផងដែរ។

    បើតាម​ផែនការមេ (2015-2035) របស់​សាលា​រាជធានី​ភ្នំពេញ បានកំណត់​យក​ទីតាំង​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ពោលគឺ ត្រឹម​រយៈពេល 15ឆ្នាំ​ទៅមុខទៀត តំបន់​នេះ​នឹង​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​បៃតង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​របស់​រាជ​ធានី​ភ្នំពេញ។ នេះ​បើតាម​ការអះអាង​របស់ Prince Real Estate។

    ជាងនេះទៀត នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មាន​ផ្លូវ 60ម៉ែត្រ ឬ​ហៅថា “មហាវិថី​សម្តេច តេ​ជោ​ ហ៊ុន សែន” ដែលមាន​ទទឹង 60ម៉ែត្រ និង​បណ្តោយ​ជិត 10គីឡូម៉ែត្រ​ដែលជា​ផ្លូវធំ​ជាងគេ និង​ជា​ផ្លូវ​ត​ភ្ជាប់​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ។ មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ផែនការអភិវឌ្ឍន៍​ទីក្រុង​ឆ្នាំ2035 របស់​សាលាក្រុង​ភ្នំពេញ ក្នុង​គោលបំណង​ជួយ​ពង្រឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅពេល​ទីក្រុង​ភ្នំពេញ​បន្ត​ពង្រីក​កាន់តែ​ធំ និង​អភិវឌ្ឍ​កាន់តែខ្លាំង​ឡើង។

    ដោយសារតែ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​បៃតង ទំនើប និង​ស្រស់ស្អាត​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​អនាគត ទើប​បានជា​ទីតាំងនៅ​ទីនោះ តម្លៃ​ដី​បាន​ហក់​ឡើង​ខ្លាំងពិសេស​តំបន់​ផ្លូវ 60ម៉ែត្រ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏​ហក់​ខ្ពស់​ឡើង​តាម​នោះដែរ។ នេះ​បើតាម​ការលើកឡើង​ពី លោក ម៉េ​ត មាស​ភក្តី មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

    គួរ​បញ្ជាក់ដែរថា កាល​ចុងខែ​ធ្នូ ឆ្នាំ2019 កន្លងទៅ យោងតាម​ការចេញផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC ) បានឱ្យដឹងថា គម្រោង​សាងសង់​ផ្សារ​ទំនើប AEON MALL ទី3 បានចេញ​គម្រោង​ជា​ផ្លូវការ​ហើយ គឺ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 289.6លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 47កន្លែង។ ផ្សារ​ទំនើប AEON MALL3 នេះ នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅ
    ក្នុង​ឆ្នាំ2020 នេះហើយ។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ផ្សារ​ទំនើប​ទី3 របស់​ក្រុមហ៊ុន ​AEON នឹងមាន​ផ្ទៃក្រឡា​សរុប រហូតដល់​ទៅ 174,000ម៉ែត្រការ៉េ ដែល​ទំហំ​នេះ គឺ​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​របស់​ផ្សារ​ទំនើប​AEON ទី1 (68,000ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប​AEON 2 សែន​សុខ (100,000ម៉ែត្រការ៉េ) ដែល​ទំហំ​សរុប​មាន​ត្រឹមតែ 168,000ម៉ែត្រការ៉េ។

    ទន្ទឹមនឹង​នេះដែរ ផ្សារ​ទំនើប​ទី3 របស់ AEON ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ 60ម៉ែត្រ​ឬ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​មួយ​នេះ គឺ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ2023 ខាងមុខនេះ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​នេះ កាលពីពេល​កន្លងទៅ។

    ជា​សរុប ដោយសារ​វត្តមាន​ផ្សារ​ទំនើប​ទី3 របស់​ក្រុមហ៊ុន​AEON និង​គម្រោង​វិនិយោគធំៗនៅ​តំបន់​នោះ ដែល​ទើបបាន​ប្រកាស​ជា​ផ្លូវការ និង​បន្ត​រីកចម្រើន​ឥតឈប់ឈរ​នោះ ភាគី​ពាក់ព័ន្ធ ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា វិស័យ​សំណង់​នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ទៅ​ថ្ងៃ​អនាគត នឹង​កាន់តែ​មានការ​អភិវឌ្ឍ​លឿន​លើ​គម្រោង​សាងសង់​នានា ខ្លាំង​ជាង​តំបន់​ដទៃទៀត​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ព្រោះ​តំបន់​នេះ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន ស្ថានភាព​ដីធ្លី​ខ្ពស់មិនសូវ​ប្រឈម​នឹង​ការ​លិច​ទឹក ជាទី​តាំង​ដែល​នៅ​ជិត​ទីក្រុង​ជាងគេ និង​ជា​តំបន់​ដែល​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​អាច​អនុញ្ញាតឱ្យ​ការកសាង​ផ្លូវ ធ្វើបាន​ល្អ​ជាង​តំបន់​ដែល​បាន​អភិវឌ្ឍន៍​រួច៕

  • សហរដ្ឋអាមេរិក សន្យា​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    សហរដ្ឋអាមេរិក សន្យា​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    រដ្ឋាភិបាល​អាមេរិក នឹង​បន្ត​ជួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទៀត ក្រោយ​ឃើញ​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់។ នេះ​ការសន្យា​របស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំពោះមុខ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចុះទៅពិនិត្យ និង​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​សម្រេចបាន​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ជាមួយ USAID ក្រសួងកសិកម្ម​សហរ​ដ្ឋ​អាមេរិក (USDA) និង Kansas State University កាលពីពេលថ្មីៗនេះ។

    នាឱកាស​នោះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន​វិស័យ​កសិកម្ម​កម្ពុជា មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់ តាមរយៈ​ការគាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញ​វត្ថ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កន្លងមកនេះ។ ក្រោយ​មើលឃើញ​សមិទ្ធផល​កសិកម្ម​ដ៏​ល្អ​គាប់ចិត្ត​នេះ លោក Patrick Murphy ក៏បាន​សន្យាថា លោក​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​បន្ថែម​ទៀត នៅក្នុង​អាណត្តិ​របស់លោក។

    ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់​ពី​មូល​ហេតុដែល​សហរដ្ឋអាមេរិក ចង់​ជួយ​នឹង​បន្ត​ផ្ដល់ជំនួយ​ដល់​កម្ពុជា គឺ​ដើម្បី​សហប្រតិបត្តិ​ការសិក្សា​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​របស់​កម្ពុជា  និង​សាកលវិទ្យាល័យ​កសិកម្ម​របស់​សហរដ្ឋអាមេរិក ដោយ​ជំរុញឱ្យមាន​អ្នកជំនាញ​សហរដ្ឋអាមេរិក និង​អ្នកជំនាញ​ខ្មែរ​បាន​ជួបគ្នា​ស្វែងយល់​ពី​បច្ចេកទេស​កសិកម្ម​ចម្រុះ​នៅ​កម្ពុជា ដែល​អាច​ជំរុញ​ឱ្យ​កម្ពុជា មាន​ចំនួន​អ្នកស្រាវជ្រាវ​កាន់តែ​ច្រើនជាង​មុន។

    ជាងនេះទៀត លោក Patrick Murphy បាន​មានប្រសាសន៍​បន្ថែមថា “តាមរយ:ចំណង​ការទូត​នេះ​ធ្វើឱ្យ​យើង​មាន​ថ្ងៃនេះ ហើយ​ដែល​សមិទ្ធផល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​នេះ បាន​ចូលរួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ពួ​ល​គេ​នឹង​ចូល​ជា​ចលករ​ក្នុងការ​រុញច្រាន ព​ន្លឿ​ន​វិស័យ​កសិករ​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់។ ការរីកចម្រើន​នេះ ពិតជា​បានរួម​ចំណែក​ក្នុង​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល និង​និរន្តរភាព​សេដ្ឋកិច្ច”។

    ជាការ​ឆ្លើយតប​ចំពោះ ការលើកឡើង​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​នេះដែរ ឯកឧត្ដម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យដឹងថា កន្លងមក​អាមេរិក បាន​ជួយ​បញ្ជ្រាប​បច្ចេកទេស​ទំនើប ទាន់សម័យ និង​សមស្រប​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ដី ទឹក ក្សេត្រ​បរិស្ថាន និង​ភាតរ​បរិស្ថាន ក្នុង​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម គុណភាព សុវត្ថិភាព ឱ្យ​ស្របតាម​ស្តង់ដា​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ឈានទៅ​លើកកម្ពស់​កម្រិតជីវភាព និង​បង្កើន​ប្រាក់ចំណូល។ ជាពិសេស​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ កាត់បន្ថយ​ចំណាកស្រុក និង​កាត់បន្ថយ​ការពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធាន​មច្ឆជាតិ​ពី​ប្រភព​ធម្មជាតិ តាមរយ:បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ជាដើម។

    ជាងនេះទៀត លោក រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ទៀតថា ក្រៅពី​ជំនួយ​បច្ចេកទេស និង​ថវិកា​ទាំងនេះរដ្ឋមន្ត្រី​កសិកម្ម ក៏​រំពឹងថា អាមេរិក​នឹង​ជំរុញ​អ្នកវិនិយោគ​មក​បោះទុន​រកស៊ី​បន្ថែមទៀត លើ​វិស័យ​កសិកម្ម​នេះ។ យ៉ាងណាក្ដី លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន។

    ទាក់ទិន​នឹង​ចំណុច​នេះដែរ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក ង៉ោ ប៊ុន​ថា​ន ក៏បាន​បន្ថែម​ផងដែរ​ថា តាមរយៈ​គម្រោង​នានា​ដែល​បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក (USAID) ទាក់ទង​លើ​ការស្រាវជ្រាវ​មកកាន​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កន្លងមកក៏បាន​ជួយ​កសាង​សមត្ថភាព​មន្ត្រី សាស្ត្រាចារ្យ និង​និស្សិត និង​ការពង្រឹង​សមត្ថភាព​ម​ន្ទីរ​ពិសោធន៍​នវានុវត្តន៍ ប្រពលវប្បកម្ម​និរន្តរភាព សាកវប្បកម្ម ការគ្រប់គ្រង​ចម្រុះ​លើ​កត្តាចង្រៃ ប្រព័ន្ធ​បសុសត្វ និង​សុវត្ថិភាព​អាហារ​ផងដែរ។

    យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី​ចុងខែ​ធ្នូ ឆ្នាំ2019 បានឱ្យដឹងថា បើ​គិត​ចាប់តាំងពី​ឆ្នាំ1992 ដល់​ឆ្នាំ2019 នេះ សហរដ្ឋអាមេរិក បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ 1,500លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​វិស័យ​បរិស្ថាន។

    របាយការណ៍​នោះ បាន​បន្តថា មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន បានមក​បណ្ដាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង2 បន្ត​កើនឡើង​ពី 1ឆ្នាំទៅ 1ឆ្នាំ។

    ជាងនេះទៀត តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ 1,500លាន​ដុល្លារ  ព្រមទាំង​ការវិនិយោគ និង​ពាណិជ្ជកម្ម​កន្លងមកនេះ គឺ​ពិតជា​បានរួម​ចំណែក​បង្កើត​ការងារ និង​ផ្ដល់​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា៕

  • វិធីថ្នាក់ថ្នមបបោសអង្អែលឱ្យដៃគូឈ្លក់វង្វេង

    វិធីថ្នាក់ថ្នមបបោសអង្អែលឱ្យដៃគូឈ្លក់វង្វេង

    មិនមាន​អ្នកណាម្នាក់​ហ៊ាន​អះអាង​ខ្លួន​ថា មិនត្រូវ​ការ​បញ្ហា​សិច​នោះទេ ផ្ទុយទៅវិញ ម្នាក់ៗសុទ្ធតែ​មានបំណង​ប្រាថ្នា​នូវ​ភាពកក់ក្ដៅ សុខ​ស្រួល និង​អាច​ឈានដល់​ចំណុចកំពូល​នៃ​តម្រេក​តណ្ហារបស់ខ្លួន ដែល​វា​គឺជា​ក្រម​ធម្មជាតិ​នៃ​មនុស្ស។ ជាមួយនឹង​ការចង់បាន​នូវ​ភាព​សុខ​ស្រួល​ជាមួយ​ដៃគូ​នេះ អ្វី​ដែលជា​ប្រការ​សំខាន់ និង​ត្រូវតែ​អនុវត្ត​មិនអាច​រំលង​បាន​នោះ គឺ​ការបង្កើន​ភាព​ស្រៀវ​ស្រើប​ដុតកម្ដៅ​នូវ​ចំណង់​កាមគុណ​ដោយ​ការចេះ​បបោសអង្អែល​គ្រប់​រូបភាព​ដែល​អាចមាន​ប្រសិទ្ធភាព​ខ្ពស់​មុនពេល​ធ្វើការ​វាយ​សម្រុក​សម្រេច​តម្រេក​តណ្ហា​ជាមួយ​ដៃគូ។ ខាងក្រោម​នេះ​គឺជា​ចំណុចល្អៗ ដែល​អាចជា​ជំនួយ​របស់​លោកអ្នក​មុនពេល​បើកឆាក​ប្រយុទ្ធ​ក្នុង​សមរភូមិ​លើ​គ្រែ។

    1. បបោសអង្អែល​តាមរយៈ​សកម្មភាព​មាត់
    ការ​បបោសអង្អែល​ដោយ​ការ​បឺត​មាត់​គ្នា គឺជា​ការ​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​មួយ​ប្រកបដោយ​ភាពស្រៀវ​ស្រើប។ បបូរមាត់​ដ៏​ស្រទន់​របស់​ភាគី​ស្រី​នឹង​ញ័រ​ចំប្រប់​ដោយសារ​បាន​ប៉ះ​ផ្អឹប​នឹង​បបូរមាត់​ប្រកបដោយ​សិល្បៈ​របស់​បុរស​ជា​គូស្នេហ៍។ ក្នុងពេលដែល ខ្យល់​ដង្ហើម​ក្តៅឧណ្ហៗ ដែល​បាញ់​ចេញពី​ច្រមុះ​ភាគី​ខាង​ប្រុស​ទៅលើ​ផែនថ្ពាល់​ដ៏​រលើបរលោង​របស់​អ្នក វា​នឹង​ធ្វើឱ្យ​អ្នកទទួល​អារម្មណ៍​ថា   ការ​ខាំ​លិទ្ធ​បបូរមាត់ ជាមួយ​បុរស​គូស្នេហ៍​ជាការ​ស្រេកឃ្លាន​ត្រេកត្រអាល​មួយ ហើយ​អារម្មណ៍​របស់​អ្នក​ក៏​នឹង​ចាប់ផ្តើម​ឡើងក​ម្តៅ​ដោយ​សកម្មភាព​ដ៏​មមាញឹក​នៃ​បបូរមាត់​របស់​បុរស​ជា​គូស្នេហ៍។

    2. បបោសអង្អែល ដោយ​ការប្រើ​អណ្តាត
    ការ​បបោសអង្អែល​ដោយ​ស៊ក​អណ្តាត​ទៅកាន់​ទីតាំង​ស្រៀវ​ស្រើប​ឱ្យ​គ្នា​ទៅវិញទៅមក​វា​បានធ្វើឱ្យ​ភ្លើង​កាមគុណ កាន់តែ​ពុះកញ្ជ្រោល​រោលរាល​ខ្លាំង​ឡើង មិន​ចំពោះ​ថា​ការ​ថ្នាក់ថ្នម​បបោសអង្អែល​នោះ​កើតឡើង​រវាង​អណ្តាត និង​អណ្តាត ឬ​អណ្តាត និងក ឬ​ការបបោសអង្អែល​ដ៏​ស្រៀវ​ស្រើប​បំផុត​រវាង​អ​ណា្ត​ត​ជាមួយនឹង​ទីតាំង​អាថ៌កំបាំង​របស់​គូស្នេហ៍​ទាំងពីរ​នោះទេ ដោយសារតែ​អណ្តាត​អាច​គ្រប់គ្រង​បាន​ចង់​គ្រលាស់​ដាស់​អារម្មណ៍​ត្រង់​ផ្នែកណា ឬ​ចង់​បាញ់​ឆ្ពោះទៅកាន់​ផ្នែក​ទទួល​អារម្មណ៍​ស្រើបស្រាល​ណាមួយ​របស់​ដៃគូ។ ដូច្នេះ ទើប​អណ្តាត​ជា​ផ្នែក​សំខាន់បំផុត​មួយ​ក្នុងការ​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ទៅវិញទៅមក ព្រោះថា​ប្រសិនបើ​ខ្វះ​ការ​បបោសអង្អែល​ដោយ​ការប្រើ​អណ្តាត​នោះសេចក្តីសុខ​ស្រួល ​ដែលបាន​ពី​សិច​នឹងមិន​បាន​សម​ដូច​បំណង​ឡើយ។

    3. បបោសអង្អែល​ដោយ​ប្រើ​ច្រមុះ​ថើប​ឈ្មុល
    ការ​បបោសអង្អែល​ឱ្យ​គ្នា​ទៅវិញទៅមក​ដោយ​ការប្រើ​ច្រមុះ​ថើប​ស្រង់ក្លិន​ឈ្មុសឈ្មុល​ចាត់ទុកថា​ ជាសកម្មភាព​លើ​គ្រែ​ពិសេស​មួយ​ដែល​គូស្នេហ៍ម្នាក់ៗ គប្បី​បំពេញ​ឱ្យ​គ្នា។ សិច​ដែល​ខ្វះ​ការ​បបោសអង្អែល​ដោយ​ច្រមុះ​ទៅលើ​ទីតាំង​ស្រៀវ​ស្រើបផ្សេងៗគឺជា​សិចដែលមិនបាន​សម្តែង​ចេញ​នូវ​ក្តី​ស្រឡាញ់​ឱ្យដល់​ទីបំផុត​ឡើយ លើកលែងតែ​ការចូល​ដល់ទី​តាំង​នោះមាន​ក្លិន​មិនល្អ។ អារម្មណ៍​ដែល​គូស្នេហ៍​ច្រើនតែ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នោះ គឺ​ត្រង់​បរិវេណកជាពិសេស​ខាង​ស្រី​ពេល​ត្រូវ​ឈ្មុសឈ្មុល​ដោយ​ច្រមុះ​កោង​ស្រួច​របស់​បុរស​គូស្នេហ៍ តែងតែ​បិត​ភ្នែក​ប្រិមៗផ្អឹប​មាត់​ប្រកបដោយ​សេចក្តីសុខ​ស្រួល​រាល់​លើក។

    4. បបោសអង្អែល​ដោយ​បង្អូស​ម្រាមដៃ
    ការប្រើ​ម្រាមដៃ​ជំនួស​ក្នុងការ​មាន​សិច​នោះ វា​ជា​អាវុធ​រំញោច និង​ដាស់អារម្មណ៍​ឱ្យ​ពុះកញ្ជ្រោល​បាន​ខ្លាំង។ ម្រាម​ដៃដល់​ស្រ​លូន​ដែល​ដាក់​បង្អូស​ទៅលើ​ចំណុចសំខាន់ៗលើ​រា​ង្ក​កាយ​ធ្វើ​ឱ្យអារម្មណ៍​គូស្នេហ៍​អ្នក​ទាំងពីរ​ពុះ​ក​ញ្ច្រោ​ល។ ម្រាមដៃ​ដែល​ធ្វើការ​វាយលុក បាន​គ្រប់​កន្លុកកន្លៀត​កៀនកោះ​ទាំងអស់​លើ​រា​ង្គ​កាយ ជាពិសេស​ទី​កំបាំង ឬ​ទីតាំង​ហប់​ខ្យល់។ក​តា្ត​សំខាន់ គូស្នេហ៍​ច្រើន​ប្រើ​ម្រាមដៃ ដើម្បី​ដាស់អារម្មណ៍​ឱ្យ​ពុះ​ក​ញ្ច្រោ​ល ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា ដើម្បី​កម្តៅ​សាច់ដុំ​រា​ង្គ​កាយ​មុននឹង​ឈានដល់​ដំណាក់កាល​ដាក់ចូល​ដកចេញ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះក្រ​ចក​ដៃ អ្វីដែល​មិន​នឹកស្មាន​អាច​កើតឡើង​បាន ពីព្រោះ​កាលដែល​អ្នក​ទុក​ក្រចកដៃ​វែង​ពេក​នោះ​មុខ ក្រចក​អាច​នឹង​បង្ក​របួសស្នាម​ដល់​គ្នា។

    5. បបោសអង្អែល​ដោយ​ខ្លួន​ប៉ះ​ខ្លួន
    គូស្នេហ៍​ជាច្រើន​អាច​នឹង​មើលរំលង​នូវ​ការ​បបោសអង្អែល​ចំណុច​មួយ​នេះ  ប៉ុន្តែ​យើង​សូមបញ្ជាក់​ប្រាប់ថា ការដែល​ខ្លួនត្រូវ​ផ្អោបនិង​ត្រូវ​ឱបរឹត​យ៉ាង​ណែន​នោះ​ផ្តល់នូវ​សេចក្តីសុខ និង​ភាពកក់ក្តៅ​ដល់​គូស្នេហ៍​ទាំងសងខាង ដូច្នេះ​ចូរ​កុំ​បោះបង់​ការ​បបោសអង្អែល​ដោយ​ខ្លួន​ប៉ះ​ខ្លួន​នេះ​ឱ្យសោះ៕

  • ក្រសួង និង​អ្នកជំនាញ​កំពុង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ សំដៅ​បង្កើន​ចង្វាក់​តម្លៃ​កៅស៊ូ

    ក្រសួង និង​អ្នកជំនាញ​កំពុង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ សំដៅ​បង្កើន​ចង្វាក់​តម្លៃ​កៅស៊ូ

    ក្នុង​រយៈពេល​ជិត 1ទសវត្សរ៍​ចុងក្រោយ​នេះ ការធ្លាក់ចុះ​តម្លៃ និង​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​កសិករ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល បានបង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​នឹង​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ចាប់តាំងពី​ឆ្នាំ2011មក ព្រមទាំង​ក្នុង​គោលបំណង​ស្វែងរក​បញ្ហា​ប្រឈម និង​ស្វែងយល់​ពី​របៀប​ដែល​កសិករ​ផ្តួចផ្តើម​ផលិត កែច្នៃ​ផលិតផល​កៅស៊ូ និង​ធ្វើ​ទីផ្សារ និង​ដើម្បី​វិភាគ​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​កម្ពុជា ឱ្យ​កាន់តែ​យល់ច្បាស់​អំពី​វិធីសាស្ត្រ​ដែល​អាចជួយ​ដល់​កសិករ​បាន។

    ឯកឧត្តម ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ

    ឯកឧត្តម ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បានឱ្យដឹងថា ការសិក្សា​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការសហការ​រ​វាង​ក្រសួងកសិកម្ម ជាមួយ​លោក Jean Christoph Diepart ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​មកពី​មហាវិទ្យាល័យ Gembloux Agri-Bio នៃ​សាកលវិទ្យាល័យ Liege ប្រទេស​បែលហ្ស៊ិក និង​ស្ថាប័ន​ពាក់ព័ន្ធ។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានឱ្យដឹង​តាមរយៈ​អគ្គនាយកដ្ឋាន​កៅស៊ូ គម្រោង​នេះ​បានសម្រេច​កំណត់​គោលដៅ​សិក្សា​ស្រាវជ្រាវ​នៅក្នុង​ខេត្ត​ចំនួន3 ដែលមាន​ការដាំដុះ និង​ផលិត​កែច្នៃ​កៅស៊ូ​ចម្បង​នៅ​កម្ពុជា ដែល​រួមមាន ស្រុក​ស្ទឹងត្រង់ នៅក្នុង​ខេត្តកំពង់ចាម ស្រុក​ស្នួល ក្នុង​ខេត្តក្រចេះ និង​ស្រុក​បរ​កែវ ក្នុង​ខេត្តរតនគិរី ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ​បានចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែមករា ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ2020 នេះ។

    នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បានឱ្យដឹងថា “ការសិក្សា​ស្រាវជ្រាវ​នេះ ជ្រើស​យក​ការសិក្សា​លើ​កៅស៊ូ​គ្រួសារ ព្រោះ​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​កៅស៊ូ​ទេ”។ កៅស៊ូ​គ្រួសារ សំដៅលើ​កសិករ​ដែល​ដាំ​ដុះ​កៅស៊ូ​ក្នុង​ទំហំ​ផ្ទៃដី​តិចជាង 45ហិកតា។

    ទោះជា​យ៉ាងណា ការសិក្សា​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​បាន។ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​នេះ​បញ្ចប់​សិន។ ពេលនោះ​នឹងមាន​ការធ្វើ​របាយការណ៍​លម្អិត ដោយ​នឹង​បញ្ចូល​ការស្រាវជ្រាវ​ទៅក្នុង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​វិស័យ​កៅស៊ូ។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ការសិក្សា​ដែល​គេ​សំដៅ​ទៅលើ​អាជីវកម្ម​កៅស៊ូ​លក្ខណៈ​គ្រួសារ​នេះ ដោយសារតែ​វា​ខុសពី​កៅស៊ូ ដែល​ធ្វើ​លើដី​សម្បទាន។ ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​សម្បទានធំៗ គេ​បានធ្វើ​របាយការណ៍​ជូន​ក្រសួង​ជា​រៀងរាល់ឆ្នាំ អំពី​ការដាំដុះ ការអភិវឌ្ឍ​លើ​ផ្ទៃដី​បន្ថែម ជាដើម តែ​ចំពោះ​កៅស៊ូ​គ្រួសារ​វិញ គឺ​មិនមាន​របាយការណ៍​ច្បាស់លាស់​ទេ។

    លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​បញ្ជាក់ថា៖​ “កៅស៊ូ​ក្រុមហ៊ុន​ដី​សម្បទាន គេ​មាន​តួលេខ​ដែល​បាន​រាយការណ៍​បញ្ជូនទៅ​ក្រសួងកសិកម្ម ឯ​កៅស៊ូ​គ្រួសារ​មិនមាន​តួលេខ​ច្បាស់លាស់​ទេ ហើយ​ពូជ​ទៀតសោត ក៏​មិនមាន​លក្ខណៈ​ស្តង់ដាឬ​ជា​ពូជ​មិនល្អ គ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​នាំឱ្យ​ផល​ដែល​ទទួលបាន​មានគុណ​ភាព​អន់ ក្រសួង​ក្តាប់​មិន​ជុំ​ពី​ស្ថានភាព កៅស៊ូ​គ្រួសារ​នេះ​ទេ អុីចឹង​ហើយ​ទើប​ក្រសួង​ចុះ​សិក្សា​ដើម្បី​ប្រមូល​ទិន្នន័យ”។

    លោក​ឧកញ៉ា បាន​បន្ថែមថា មួយរយៈ​នេះ​ក្រោយពី​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ កសិករ​មួយចំនួន​បាន​កាប់​ដើម​កៅស៊ូ​ចោល ដើម្បី​ដាំ​ដំណាំ​ផ្សេង​វិញ ហើយក៏​មិនមាន​តួលេខ​ពី​ការកាប់​ចោល ឬ​ដាំ​ប៉ុន្មាន និង​នៅសល់​ប៉ុន្មាន​នោះដែរ​សម្រាប់​ដំណាំ​កៅស៊ូ​គ្រួសារ​នេះ ដូច្នេះ​ក្រសួង​ចុះទៅ​សិក្សា​នេះ គឺជា​ការត្រឹមត្រូវ​ហើយ។

    លោក​ឧកញ៉ា​បាន​បញ្ជាក់ថា៖“ការសិក្សា​ទៅលើ​កៅស៊ូ​គ្រួសារ​នេះ គឺជា​ការខិតខំ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ពេញដៃពេញជើង​ក្នុងការ​សិក្សា និង​ប្រមូល​ទិន្នន័យ​ពិតប្រាកដ។ ខ្ញុំ​គិតថា ជាការ​ល្អបើសិន​ជាមាន​តួលេខ​ច្បាស់លាស់ វា​នឹង​បូក​បញ្ចូល​នូវ​ទិន្នន័យ​ដែល​បាន​ពី​ការសិក្សា​នោះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​វិស័យ​កៅស៊ូ​នៅ​ស្រុក​យើង​ផងដែរ ពីព្រោះថា ប្រសិនបើ​អ្នកវិនិយោគ​គេ​ចង់​ផលិត​កង់ឡាន ឬ​ផលិតផល​ពី​កៅស៊ូ​ស្រុក​ខ្មែរ គេ​ត្រូវ​ដឹង​ពី​តួលេខ​វត្ថុធាតុដើម​កៅស៊ូ​យើង​ថា ក្នុង1ឆ្នាំមាន​ប៉ុន្មាន?”

    លោក​ឧកញ៉ា លឹម ហេង បាន​បន្តថា៖“បើ​មិនបាន​សិក្សា​ឱ្យ​ច្បាស់លាស់​ទេ យើង​មិនដឹង​តួលេខ​ថា មាន​វត្ថុធាតុដើម​ប៉ុន្មាន​ត្រូវ​ផលិត​នោះទេ។ តើ​គេ​ដាក់​រោងចក្រ​សមស្រប​ឬ​អត់? សម្រាប់​អ្នកវិនិយោគ គេ​ត្រូវ​មើលថា តើ​ក្នុង 1ឆ្នាំ​ត្រូវ​ប្រើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ចំនួន​ប៉ុន្មាន? តើ​ត្រូវ​ការដាំ​បន្ថែម​ប៉ុន្មាន​សម្រាប់​ការ​មក​ធ្វើ​វិនិយោគ”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់ដែរថា៖ “ការសិក្សា​ដែល​យើង​អាច​ស្រង់​តួលេខ​បាន គឺ​សម្រាប់​ឱ្យគេ​វិនិយោគ ហើយ​សម្រាប់​អ្នកវិនិយោគ គេ​នឹង​អាច​វាយតម្លៃ​បាន ដែល​បើតាម​កៅស៊ូ​សរុប​របស់​យើង​មាន​ទំហំ​ប្រមាណ 434,552ហិកតា ទើប​ការចុះទៅ​សិក្សា​បន្ថែម​អំពី​កៅស៊ូ​គ្រួសារ​នេះ នឹង​អាច​ប្រមូល​ទិន្នន័យ​បាន​បន្ថែមទៀត បូក​បញ្ចូល​ទំហំ​ដែល​យើង​មាន​សម្រាប់​អ្នក​វិនិយោគិន ដែល​គេ​មក​វិនិយោគ​គេ​អាចធ្វើ​ការវាយតម្លៃ និង​ប៉ាន់ស្មាន​បាន”។

    យោងតាម​សេចក្តីរាយការណ៍​កន្លងមក កាលពី​ឆ្នាំ2011 កៅស៊ូ​មានតម្លៃ​ជា​មធ្យម 4,600 ដុល្លារ ក្នុង 1តោន ប៉ុន្តែ​កៅស៊ូ​បាន​ធ្លាក់​ថ្លៃ មក​នៅត្រឹម​ប្រហែល 1,350ដុល្លារ ក្នុង 1តោន​រហូតមកដល់​ដើមឆ្នាំ2020។

    ទិន្នន័យ​បង្ហាញថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ2019 ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​មាន​ទំហំ 434,552ហិកតា ក្នុងនោះ​កៅស៊ូ​ដែល​អាច​ប្រមូល​ផល​បាន​មាន​ជាង 23ម៉ឺន​ហិកតា។

    ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង 24% ក្នុង​រយៈពេល 11ខែ​ក្នុង​ឆ្នាំ2019 ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018 ដោយ​នាំចេញ​បាន 233,677តោន មានតម្លៃ 311លាន​ដុល្លារ ខណៈដែល​ការនាំចេញ​កៅស៊ូ​នៅ​ឆ្នាំ2018 មាន​ចំនួន 21ម៉ឺន​តោន មានតម្លៃ​ប្រមាណ 300លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ៕

  • អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ធំ​មួយ​នៅ​កម្ពុជា ចែករំលែក​គន្លឹះ​ជោគជ័យ​លើ​ទីផ្សា​ក្នុងស្រុក

    អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ធំ​មួយ​នៅ​កម្ពុជា ចែករំលែក​គន្លឹះ​ជោគជ័យ​លើ​ទីផ្សា​ក្នុងស្រុក

    ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​បរទេសបាន​ទាក់ទាញ​វិនិយោគិនថ្មីៗជាច្រើន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម។ ការវិនិយោគ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​ម្ចាស់​អាជីវកម្ម​ក្នុង​ទីផ្សារ​សំណង់​គេហដ្ឋាន និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

    តែក្នុងចំណោម​អ្នកវិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម​ទាំងអស់នោះ លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ដែលជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​ដែរ​នៅ​ប្រទេស​កម្ពុជាបាន​លើកឡើងថាការចាប់ផ្តើម​អាជីវកម្ម​លើ​វិស័យគ្រឿងសង្ហារិម​តុបតែង​ផ្ទះ​នេះ មិនមែនជា​រឿង​ងាយស្រួល​ពេក​ទេ ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​ជោគជ័យ។

    លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ ថតរូបជាមួយបុគ្គលិក

    លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ  បាន​ចែករំលែក​គន្លឹះសំខាន់ៗចំនួន 6ចំណុច ដែលជា​បទពិសោធ​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក​អាចឈរជើង​នៅក្នុង​អាជីវកម្ម​គ្រឿងសង្ហារិម​បាន​រហូតមកដល់​សព្វ​ថ្ងៃ ៖

    1. ត្រូវ​សិក្សា​ពី​ផែនការ​ឱ្យបាន​ច្បាស់លាស់៖ ត្រង់ចំណុច​នេះ លោក​ថា នៅក្នុង​វិស័យ​គ្រឿងសង្ហារិម មាន​ផ្នែក​ជាច្រើន​ខុសគ្នា ហេតុនេះ​បើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​គ្រឿងសង្ហារិម ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ ចាំបាច់​ត្រូវ​គិត​ឱ្យ​ច្បាស់​ជាមុនសិន គឺ​ត្រូវ​សិក្សា​ផែនការ​ឱ្យបាន​លម្អិត និង​ច្បាស់លាស់ ព្រោះ​កាលណា​យើង​សិក្សា​បានច្បាស់លាស់​ក្នុង​ដំណើរ​ប្រតិបត្តិការ​ការនាំ​ចូល និង​ដំណើការ​លក់​គ្រឿងសង្ហារិម​ហើយ​នោះ វា​នឹង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ ចំពោះ​អតិថិជន។ ហេតុនេះ បើយើង​រកស៊ី​ក្នុង​វិស័យ​គ្រឿងសង្ហារិម យើង​ត្រូវ​គិត និង​សិក្សា​ពី​ផែនការ​ជាមុនសិន​នោះ​ទើប​កសាង​ទំនាក់ទំនង​បានយូរ​អង្វែង​ជាមួយ​គ្រប់​ដៃគូ​អាជីវកម្ម​នានា។

    2. ត្រូវ​សិក្សា​អំពី​ទីផ្សារ​នៅក្នុង​ប្រទេស ៖  មុននឹង​ចាប់ផ្ដើម​ប្រឡូក​នៅក្នុង​អាជីវកម្ម​នាំចូល គ្រឿងសង្ហារិម ការសិក្សា​ពី​ទីផ្សារ​ក្នុងប្រទេស ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ព្រោះ​ដើម្បី​ឱ្យដឹងថា តើ​នៅ​កម្ពុជា តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន កំពុង​ប្រតិបត្តិកា​លើ​ការងារ​គ្រឿងសង្ហារិម? តើ​មានការ​ប្រកួតប្រជែង​ទីផ្សារ​កម្រិតណា? ហើយ​ថា តើ​យើង​គួរ​មាន​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​យកឈ្នះ​ទីផ្សារ​នៅក្នុង​ប្រទេស​បាន?។

    លោក​បានបញ្ជាក់​ត្រង់ចំណុច​នេះ​បន្តថា អាជីវកម្ម​មួយ​ជោគជ័យ​បាន គឺ​ត្រូវការ​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង។ ការធ្វើ​ទីផ្សារ ឬ​ភាគច្រើន​ត្រូវបាន​គេ​ហៅថា Marketing គឺជា​ដង្ហើម​របស់​អាជីវ​កម្ម។ អាជីវកម្ម​ខ្លះ ត្រូវ​ដួលភ្លាមៗ បន្ទាប់ពី​បើក​ដំណើរការ​មិនបាន​ប៉ុន្មាន​ផង បញ្ហា​ធំ​គឺ​ដោយសារតែ​ខ្សោយ​ខាង​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ។ ចេញ​រកស៊ី មិនមែន​ថា ឱ្យតែ​មាន​លុយ​បើក​ដំណើរការ​ហើយ មាន​គេ​មក​តម្រង់​ជួរ​ទិញ​នោះទេ យើង​ត្រូវការ​ការធ្វើ​ទីផ្សារ​ដើម្បី​ជំរុញ​ការលក់។

    ការធ្វើ Marketing បានល្អ នឹង​ជំរុញ​ឱ្យ​ផលិតផល ឬ​សេវាកម្ម​របស់​យើង​អាច​ចូលទៅក្នុង​ទៅ​ផ្សារ​បាន និង​មានការ​ទទួលស្គាល់​ពី​អតិថិជន​បាន​យ៉ាង​លឿន។

    3. សិក្សា​ពី​អ្នកប្រើប្រាស់៖ ទម្លាប់​របស់​ប្រជាជន​កម្ពុជា 1ចំណុច​ដែល​ធ្វើឱ្យ​អាជីវកម្ម​ខ្លះ​ដួល ហើយ​អាជីវកម្ម​ខ្លះទៀត​ជោគជ័យ​នោះ គឺ​ការចូល​ចិត្ត​អ្វីដែល​ថ្មី។ ទំនោរ​ចិត្ត​នេះ មិនមែន​តែ​អតិថិជន​នៅ​កម្ពុជា​នោះទេ គឺ​នៅ​ទូទាំង​ពិភពលោក​តែម្តង តែ​អ្វីដែល​ប្លែក​នោះ គឺ​អតិថិជន​កម្ពុជា​ឆាប់​ណាយ ហើយ​ចូលចិត្ត​អ្វី​តែមួយឆាវៗទេ។ ឧទាហរណ៍​ដូចជា ផ្សា​រាត្រី ផ្សារ​កុង​តឹ​ន័​រ គុយទាវ​ទូក​ជាដើម ដែលមាន​ភ្ញៀវ​កកកុញ​ពេល​ចូល​ទីផ្សារ​ដំបូង តែយូរៗទៅ​ក៏​អស់​ភ្ញៀវ​ស្ងាត់​សូន្យ​តែម្តង។ អាជីវកម្ម​ទាំងឡាយ ត្រូវតែ​ត្រៀម​គ្រប់ពេល ដើម្បី​ផ្លាស់ប្តូរ​នូវ​អ្វីដែល​ថ្មី​សម្រាប់ការបត់បែន​របស់​អតិថិជន។

    4. រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ៖ ដើម្បី​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ លោក​ថា ក្រោយពី​យើង​បានរៀបចំ​ផែនការ​ទុក​មុន​រួចរាល់​ហើយ។ នៅក្នុង​អាជីវកម្មនីមួយៗ មាន​យុទ្ធសាស្ត្រ​គ្រប់គ្រងខុសៗគ្នា និង​អាស្រ័យ​លើ​ទំហំ និង​ប្រភេទ​នៃ​អាជីវកម្ម។ ការ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ អាចធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​មិនសូវ​ឈឺក្បាល ហើយ​អាជីវកម្ម​នឹង​ដំណើរការ​ទៅបាន​ដោយ​រលូន។

    ការ​រចនា​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម គឺ​រៀបចំ​ដោយ​ម្ចាស់​អាជីវកម្ម ឬ​សហ​ស្ថាបនិក​ដែល​យល់ច្បាស់​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន។ ដូចនេះ ការរៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​ដែរ ព្រោះ​វា​នឹង​ជួយ​យើង​ឱ្យបំពេញ​ភារកិច្ច​បាន​តា​ម​ផែនការ ដាក់​បុគ្គលិក​ត្រូវ​ជំនាញ ត្រូវ​កន្លែង ដែលជា​សមត្ថភាព​ពិត​របស់​ពួកគេ​ផ្ទាល់ ដើម្បី​ងាយ​បំពេញការងារ​បាន​ជោគជ័យ។

    5. ត្រូវមាន​ភាពក្លាហាន និង​ហ៊ាន​ប្រថុយ៖ តាំងពី​ចាប់ផ្តើម​អាជីវកម្ម លោក​ប្រឈម​បញ្ហា​ជាច្រើន​លើ​ការបោកប្រាស់ នៅពេលដែល​គ្រឿងសង្ហារិម​បាន​កុម្ម៉ង់ និង​កក់​ប្រាក់​រួចហើយ តែ​ត្រូវគេ​មិន​ផ្តល់ឱ្យ។ តែ​ចំណុច​នេះ លោក​មិន​រារែក​ទេ និង​តែង​ប្រាប់​ខ្លួនឯង​ថា បើ​ហ៊ាន​ប្រឡូក​ក្នុង​អាជីវ​កម្មនេះ ត្រូវតែ​ហ៊ាន​ខាតបង់​ខ្លះ ទុកជា​មេរៀន​ថ្ងៃក្រោយ ព្រោះ​ការខាតបង់ មិនមែន​មាន​រហូត​នោះទេ។

    លោក​បន្តថា បើ​យើង​មិន​ក្លាហាន យើង​មិនអាច​ចេញ​រកស៊ី​បានទេ ហើយ​បើ​យើង​មិនចេះ​ស៊ូ​នៅក្នុង​ការរកស៊ី​អាជីវកម្ម យើង​ក៏​មិនអាច​មាន​ភាព​រីកចម្រើន​បានដែរ ហេតុនេះហើយ​យើង​ត្រូវតែ​ដាក់ចិត្ត​មួយ​ថា ទៅឱ្យ​ដល់ មុជ​ឱ្យ​ជ្រៅ ព្រោះ​កាលណា​បើ​យើង​ដាក់ចិត្ត​ខំប្រឹង​ហើយ​នោះ ច្បាស់​ជា​អាច​ទទួលបាន​ផ្លែផ្កា​នៅពេល​ណាមួយ​ជាក់​ជាមិនខាន។

    6. ភាពជឿ​ទុកចិត្ត​ខ្ពស់៖ មុខរបរ​បម្រើសេវា​ក​ម្ម​លើ​គ្រឿងសង្ហារិម​នេះ លោក​ថា មាន​ភាពផុយស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត និង​ចិត្ត គេ​ចង់បាន​អីយើង​បម្រើ​ទៅតាម​សេចក្តីត្រូវការ​របស់​អតិថិជន ថែរក្សា​អតិថិជន កុំឱ្យ​ថ្នាំងថ្នាក់​ចិត្ត បម្រើ​ឱ្យមាន​ប្រសិទ្ធភាព។ បើ​និយាយ​ពី​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណា​ក៏មាន​ការប្រកួតប្រជែង​គ្នា​ដែរ ប៉ុន្តែ​មុខ​ជំនួញ​គ្រឿងសង្ហារិម លោក​គិតថា មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំងជាងគេ។

    លោក​បន្តថា ដោយសារ​យើង​រកស៊ី​ក្នុង​វិស័យនេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែលមាន​លុយ អ្នកមាន​មុខមាត់​នៅក្នុង​សង្គម។ ពួកគាត់​ទាំងនោះ ចង់បាន​អ្វីដែល​ល្អ មានគុណ​ភាព  ដូច្នេះ យើង​ចាំបាច់​ត្រូវ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន។

    សូមបញ្ជាក់​ជូន​ដែរ​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ជា​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

    មាន​វត្តមាន​ត្រឹមតែ​ជិត 10ឆ្នាំ​ក្នុង​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះតែ​ក្រុមហ៊ុន​ទទួលបាន​ការបញ្ជាទិញ​កើនឡើង​យ៉ាងច្រើន ដោយ​ការលក់ បាន​កើនឡើង​ពី20% ក្នុង​ឆ្នាំ​ដំបូង រហូតដល់ 80% ក្នុង​ឆ្នាំ​បន្ទាប់ ដោយ​ក្នុង 1ឆ្នាំការលក់​អាច​កើនឡើង​ប្រហែលជា4ដង។

    បើ​និយាយ​ពី​ការកកើត​ក្រុមហ៊ុន​នេះ​វិញ ពីដំបូង​មានតែ​បុគ្គលិក​តែ 2នាក់​ប៉ុណ្ណោះ តែ​រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​វិ​វ​ឌ្ឍ​ខ្លួន រហូតដល់​មាន​បុគ្គលិក​ជាង 40នាក់ និង​មាន 3សាខា​នៅ​កម្ពុជា។ សម្រាប់​ឆ្នាំ2020នេះ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សាខា​នៅ​ទីតាំង5 បន្ថែមទៀត ដើម្បី​ឆ្លើយ​នឹង​តម្រូវការ​ទីផ្សារ​គ្រឿងសង្ហារិម នៅ​កម្ពុជា​ដែល​កំពុងមាន​សម្ទុះ​ខ្លាំង។

    ជារួម​មក បើសិនជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​គ្រឿងសង្ហារិម ប្រកាន់ខ្ជាប់​នូវ​គន្លឹះ​ទាំង 6ចំណុច​ខាងលើ​នោះ នឹង​ទាក់ទាញ​បាន​ប្រជាប្រិយភាព ការជឿទុកចិត្ត និង​ការគាំទ្រ​ពី​អតិថិជន ដែល​ធ្វើឱ្យ​ជំនួញ​ប្រភេទ​នេះ​ជោគជ័យ​មិន​ខាន៕

  • ឆ្នាំ2020 កម្ពុជា​ចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា 5G

    ឆ្នាំ2020 កម្ពុជា​ចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា 5G

    វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5G ដែល​រៀបចំឡើង​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន(ហៅ​កាត់​ថា CAICT)សម្រាប់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី6 ដល់​ថ្ងៃទី10 ខែមករា ឆ្នាំ2020 កន្លងទៅ​នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បិទ​បញ្ចប់​ហើយ​ក្រោម​អធិបតីភាព​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

    វគ្គ​បណ្តុះបណ្តាល​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធ​ដល់​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ស្តីអំពី​គោលនយោបាយ​សម្រាប់​ការគាំទ្រ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ 5G និង​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធ​អំពី​ការដាក់​ពង្រាយ 5G របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​មួយចំនួនទៀត។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា៖“បច្ចេកវិទ្យា​5G គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដ៏​សំខាន់ ក្នុង​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ និង​វៃឆ្លាត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជំរុញឱ្យមាន​ផែនទី​បង្ហាញផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​5G (5G roadmap)និង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2020 នេះ”។

    ឯកឧត្តម​បាន​បន្តថា៖“នៅ​ប៉ុន្មាន​ខែ​ខាងមុខ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)នឹងធ្វើ​ការ​លើ​ការរៀបចំ​ផែនទី​បង្ហាញ ផ្លូវ សម្រាប់​បច្ចេកវិទ្យា 5G (5G roadmap) និង​ប្តេជ្ញា​ជំរុញការអភិវឌ្ឍ​ប្រព័ន្ធ 5G នៅ​ឆ្នាំ2020 សម្រាប់​ប្រទេស​កម្ពុជា។

    ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ភាពចាស់ទុំ​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម 5G នឹងមិន​ត្រឹមតែ​ជំរុញ​ការផ្លាស់ប្តូរ និង​ការធ្វើឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាពប្រសើរឡើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចូលរួម​បង្កើត​មុខជំនួញថ្មីៗ ជាច្រើន​ទៀតផង​ដែរ”។

    ឯកឧត្តម​បាន​បញ្ជាក់ថា៖“បច្ចេកវិទ្យា​5G បាន​ក្លាយជា​កម្លាំង​ថាមពល​ថ្មី​មួយទៀត ដែល​អាចឱ្យ​យើង​អាច​ទាញយក​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី4 និង​ជា​កត្តា​ជំរុញ​មួយ​ក្នុង​ការសម្រេច​ចក្ខុវិស័យ​ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ទៅជា​ប្រទេសមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ”។

    គួរបញ្ជាក់​ផងដែរ​ថា CAICT គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថិតក្រោម​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT)។ CAICT បាននិងកំពុង​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និង​វិញ្ញាបនបត្រ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ព័ត៌មាន និង​កម្មវិធី​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​ចិន។

    តាមរយៈ​ការបណ្តុះបណ្តាល​រយៈពេល 5ថ្ងៃ​កន្លងមកនេះ ក៏បាន​លើកឡើង​នូវ​ប្រធានបទ​ជាច្រើន​ដូចជា យុទ្ធសាស្ត្រ​នៃ​បច្ចេកវិទ្យា ​5G និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជាស​កល និង​សម្រាប់​ប្រទេស​ចិនប្រធានបទ​ស្តីអំពី​ស្តង់ដា និង​បច្ចេកវិទ្យា​ 5G ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​5G ផែនការ និង​ការគ្រប់គ្រង​វិសាល​គម​ន៍​ (Spectrum) សន្តិសុខ​អុីន​ធើ​ណិ​តនៃ​ប្រព័ន្ធ​ 5G សេវាកម្ម និង​កម្មវិធីផ្សេងៗនៃ​បច្ចេកវិទ្យា​5G។ល។ ក្រៅពីនោះ វគ្គ​បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន China Unicom និង China Telecom ដើម្បី​ចែករំលែក​នូវ​បទពិសោធ​របស់​ពួកគេ អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ 5G ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន​ផងដែរ។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Lu Jianwen អគ្គនាយករង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាន​នៃ CAICT និង​លោក Victor Zhang អគ្គនាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​កិច្ចពិភាក្សា​ស៊ីជម្រៅ​ស្តីអំពី​គំរូ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​5G នៅ​កម្ពុជា​តាម​ទស្សនៈ​នៃ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​ចិន(CAICT) និង​ក្រុមហ៊ុន Huawei។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ពិព័រណ៍ R&D (Executive Briefing Center) នៃ​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ​ផលិតផល និង​ដំណោះស្រាយ​ចុងក្រោយ នៃ​ប្រព័ន្ធ​5G និង​បទ​បង្ហាញ​ស្តីអំពី​បទពិសោធ​នៃ​បច្ចេកវិទ្យា​5G សម្រាប់​ទីផ្សារ​ពិភពលោក។

    នៅក្នុងពេល​ទស្សនកិច្ច​នោះ គណ:ប្រតិភូ​កម្ពុជា​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា 5G នៅក្នុង​វិស័យផ្សេងៗ ដូចជា ទីក្រុង​ឆ្លាត​វៃ ការអប់រំ​ឆ្លាត​វៃសុខាភិបាល​ឆ្លាត​វៃ សន្តិសុខ​សណ្តាប់ធ្នាប់ និង​វិស័យផ្សេងៗទៀត​ដែល​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដល់​ការបង្កើន​ប្រសិទ្ធភាព​ការងារ និង​គុណភាព​នៃ​ជីវិត​នាពេល​អនាគត និង​ជាពិសេស គឺ​ការចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា​5G សម្រាប់​កម្ពុជា​នៅ​ឆ្នាំ2020 នេះ៕

  • ភ្នំពេញក្រោន បង្ហាញទម្រង់លេងល្អ ក្នុងជំនួបជាមួយនឹងក្លិបជើងឯកលីកកំពូលថៃ

    ភ្នំពេញក្រោន បង្ហាញទម្រង់លេងល្អ ក្នុងជំនួបជាមួយនឹងក្លិបជើងឯកលីកកំពូលថៃ

    កាលពីយប់ថ្ងៃអាទិត្យទី25 ខែមករា ឆ្នាំ2020 ក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមជើងឯកលីកកំពូលរបស់ថៃ Chiangrai United  ជាមួយនឹងលទ្ធផល 1-០ នៃពានរង្វាន់ Leo Pre-season Cup 2020


    ទោះជាលទ្ធផលចាញ់ក៏ដោយ ក៏ប៉ុន្តែអ្នកគាំទ្រក្រុមមកពីកម្ពុជានេះ បានសម្តែងការពេញចិត្តលើទម្រង់លេងរបស់ក្រុម ដោយពួកគេបាននិយាយថា៖ ទម្រង់លេងរបស់ពួកយើងល្អ ហើយបើសិនជាយើងរក្សាការលេងរបៀបនេះ យើងនឹងទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតប្រជែងនៅក្នុងលីករបស់ប្រទេសយើងមិនខាន។ 

    គួរបញ្ជាក់ផងដែរថា ក្រុមភ្នំពេញក្រោន មានការៀបចំល្អទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករ សម្រាប់ត្រៀមរដូវកាលថ្មីនេះ ក៏ប៉ុន្តែកីឡាករសំខាន់ៗមានបញ្ហារបួស ដែលជាមូលហេតុធ្វើឱ្យការលេងមានការប្រែប្រួលនៅចុងតង់ទី2 និងក៏ជាពេលដែលរបូតគ្រាប់បាល់ 1គ្រាប់នោះដែរ។

    សម្រាប់អ្នកចាំទី អ៊ុំ វិចិត្រ បានបង្ហាញពីចំណុចខ្វះខាត ដោយបាននិយាយថា: ខ្ញុំគិតថា យើងត្រូវលេងឱ្យយល់ចិត្តគ្នាបន្ថែមទៀតទាំងកីឡាករខ្មែរ និងកីឡាករបរទេស ហើយសម្រាប់ចំណុចផ្សេងទៀត គឺជាការចាត់ចែងរបស់គ្រូបង្វឹក៕


  • អតីតកីឡាករបាល់បោះ Kobe Bryant ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះជាមួយកូនស្រីវ័យ 13ឆ្នាំ

    អតីតកីឡាករបាល់បោះ Kobe Bryant ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះជាមួយកូនស្រីវ័យ 13ឆ្នាំ

    លោក Alex Villanueva ស្នងការ​ប៉ូលិសប្រចាំ​រដ្ឋ Los Angeles បាន​អះអាង​ពី​ការស្លាប់​របស់​អ្នកដំណើរ​ 8​នាក់ និង​ពី​ឡុ​តអ្នកបើកបរ ដោយសារ​គ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ​ 1គ្រឿង នៅក្នុងតំបន់កូនភ្នំមួយនៅក្រុង Calabasas រដ្ឋ California

    ក្នុងគ្រោះថ្នាក់នោះដែរ ក៏មានវត្តមានរបស់កីឡាករបាល់បោះអាមេរិកាំង Kobe Bryant វ័យ 41ឆ្នាំ ដែលបានស្លាប់កាលពីវេលាម៉ោង10ព្រឹក នៃថ្ងៃអាទិត្យទី26 មករា ម្សិលមិញ។ Gianna “Gigi” Bryant អាយុ 13ឆ្នាំដែលជា​កូនស្រី​ច្បង​ទី​2 ​របស់លោក ក៏ត្រូវស្លាប់​បាត់បង់​ជីវិតនៅ​ក្នុង​គ្រោះថ្នាក់​នោះ​ផងដែរ​។ នេះ​បើ​យោងតាម AFP

    គួរបញ្ជាក់ដែរថា កីឡាករបាល់បោះ Kobe Bryant ជា​អតីត​ជើងឯក​បាល់បោះ NBA 5ជំនាន់ ជាសមាជិក NBA All-Star 15​ជំនាន់ និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក​​ 2លើក​របស់​អាមេរិក ក្រោយ​ប្រឡូក​ក្នុង​អាជីពនេះ ​20​ឆ្នាំ​៕


  • នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង (តចប់)

    នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង (តចប់)

    វីតាមីន និងសារធាតុរ៉ែ ជាសារធាតុអាហារដែលចាំបាច់ខ្លាំងណាស់ចំពោះការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយមនុស្សយើង ហើយបើទោះជារាងកាយនឹងត្រូវការវីតាមីន និងសារធាតុរ៉ែត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏នៅតែមិនអាចខ្វះបានជាដាច់ខាត ព្រោះបើសិនរាងកាយរបស់អ្នកមិនបានទទួលវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់នោះ វាអាចធ្វើឱ្យរូបអ្នកឈឺថ្កាត់បានភ្លាមៗតែម្ដង ហើយខាងក្រោមនេះ គឺអាការដែលបង្ហាញថា រាងកាយរបស់អ្នកខ្វះវីតាមីនហើយ…។

    8ជំងឺដំបៅចង្វែកមាត់រោគដំបៅចង្វែកមាត់ ជារោគដែលអាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ និអាចបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលដ៏ខ្លី តែក៏មានឱកាសអាចកើតឡើងម្ដងទៀតដដែលៗបានដែរ។ អ្នកដែលកើតជំងឺនេះ នឹងមានស្នាមរយះនៅត្រងចង្វែកមាត់ទាំងសងខាង បើមិនប្រញាប់ព្យាបាលទេ អាចក្លាយជាឧបសគ្គដល់ការនិយាយស្ដី ឬញ៉ាំអាហារបាន ហើយមូលហេតុរបស់រោគដំបៅចង្វែកមាត់នេះ ក៏កើតពីការដែលរាងកាយស្ថិតក្នុងសភាពទន់ខ្សោយ មានប្រព័ន្ធប្រឆាំងជំងឺទាប ឬសភាវខ្វះវីតាមីនB ជាពិសេសវីតាមីនB2 វីតាមីនB3 និងវីតាមីនB12 រួមទាំងការខ្វះសារធាតុរ៉ែស័ង្កសី និងសារធាតុដែក។

    9ឈឺស្ពឹកនៅត្រង់ចុងដៃ និងចុងជើងនៅពេលរាងកាយខ្វះវីតាមីន B1 វីតាមីនB6 និងវីតាមីនB12  ច្រើនតែធ្វើឱ្យកើតអាការឈឺស្ពឹកនៅលើចុងដៃ ចុងជើង ដោយវីតាមីន B1 និងវីតាមីន B6 មានចំណែកពាក់ព័ន្ធនឹងការសាងប្រព័ន្ធទំនាក់ទំនងប្រសាទ និងការបញ្ជូនសញ្ញាប្រសាទ។ ចំណែកឯវីតាមីនB12 វិញ ពាក់ព័ន្ធនឹងការផលិតសាច់ភ្នាស ម៉ៃអុិលិន ដែលមានតួនាទីជួយបញ្ជូនសញ្ញាក្រសែប្រសាទ។ ដូច្នេះហើយទើបការខ្វះវីតាមីនទាំងអស់នេះ នឹងធ្វើឱ្យរាងកាយកើតមានអាការខុសប្រក្រតី ឈឺស្ពឹកនៅលើសរសៃប្រសាទរង្វង់ក្រៅ ឬចុងដៃ ចុងជើងហ្នឹងឯង។

    10ក្រចកដៃជើងផុយស្រួយនៅពេលរាងកាយរបស់អ្នកមានសារធាតុដែកទាប រាងកាយផ្នែកខ្លះនឹងចាប់ផ្ដើមបង្ហាញភាពទន់ជ្រាយចេញមកក្នុងរូបបែបរបស់ក្រចកដៃជើងដែលផុយស្រួយ ឬសាច់ភ្នាសភ្នែកឡើងស្លេក។ ស្ត្រីដែលមានវដ្តរដូវមកច្រើន នឹងប្រថុយប្រថាននឹងការខ្វះសារធាតុដែកកាន់តែខ្លាំងឡើង ដូចគ្នានឹងអ្នកដែលទទួលទានមំសៈអាហារ(តមអាហារដែលមានសាច់)រយៈពេលយូរដែរ។ ដោយសារតែរាងកាយអាចបឺតជ្រាបសារធាតុដែកបានល្អបំផុតពីសាច់សត្វ ដូច្នេះអ្នកដែលទទួលទានមំសៈអាហារគួរផ្ដល់ភាពសំខាន់ទៅលើការទទួលបន្លែដែលសម្បូរដោយសាធាតុដែក ដូចជា ស្លឹកផ្ទី ឬគ្រាប់សណ្ដែក រួមទាំងអាហារដែលមានវីតាមីនCខ្ពស់ ដើម្បីបង្កើនការបឺតជ្រាបសារធាតុដែកចូលទៅក្នុងរាងកាយ។

    11ឆ្អឹងស្រួយ ងាយប្រេះ បាក់ភាពប្រថុយប្រថានក្នុងការកើតរោគឆ្អឹងស្ដើង សភាវឆ្អឹងផុយមិនរឹងមាំ និងឆ្អឹងងាយបាក់ ដោយសារតែបណ្ដុំឆ្អឹងថយចុះនេះ បណ្ដាលមកពីរាងកាយខ្វះកាល់ស្យូម ព្រោះឆ្អឹងរបស់មនុស្សយើង នឹងរឹងមាំខ្លាំងក្លាបំផុតនៅពេលមានអាយុប្រមាណជា30ឆ្នាំ មុននឹងបាត់បង់កាល់ស្យូមជាបណ្ដើរៗទៅវិញ។ ការទទួលទានកាល់ស្យូមក្នុងកម្រិតដែលសមរម្យជាប់ជាប្រចាំ គឺជារឿងសំខាន់ណាស់ ជាពិសេស ស្ត្រីក្នុងវ័យអស់វដ្តរដូវ ដែលមានភាពប្រថុយប្រថានជាមួយសភាវឆ្អឹងផុយមិនរឹងមាំខ្ពស់៕

  • គូស្នេហ៍ថ្មីរបស់ម្ចាស់ Amazon ជាប់សង្ស័យថា មានចំណែកក្នុងការលក់សារឆ្លើយឆ្លងស្នេហាជាមួយ Bezos ទៅឱ្យកាសែតក្នុងតម្លៃ…

    គូស្នេហ៍ថ្មីរបស់ម្ចាស់ Amazon ជាប់សង្ស័យថា មានចំណែកក្នុងការលក់សារឆ្លើយឆ្លងស្នេហាជាមួយ Bezos ទៅឱ្យកាសែតក្នុងតម្លៃ…

    Lauren Sanchez ដែលជាគូស្នេហ៍ថ្មីរបស់ CEO នៃក្រុមហ៊ុន Amazon លោក Jeff Bezos បានផ្ញើសារដែលខ្លួនបានឆ្លើយឆ្លងជាមួយមហាសេដ្ឋីរូបនេះ ទៅឱ្យបងប្រុសរបស់ខ្លួន មុនពេលវាត្រូវបានលក់ទៅឱ្យសារព័ត៌មាន National Inquirer ជាបន្ត។

    សារឆ្លើយឆ្លងដែលត្រូវនាង Lauren Sanchez ផ្ញើទៅឱ្យបងប្រុសរបស់នាងគឺលោក Michael គឺជាឯកសារមួយដែលត្រូវបានគេបញ្ជូនឡើងទៅកាន់រដ្ឋអាជ្ញាសហរដ្ឋដើម្បីធ្វើការស៊ើបអង្កេតករណីចោទប្រកាន់ក្រុមហ៊ុន Amercan Media ជាម្ចាស់កាសែត National Enquirer ដែលថា ក្រុមហ៊ុននេះបានស្វែងរកវិធីជំរិតយកប្រាក់ពីមហាសេដ្ឋី Jeff Bezos។

    ភ័ស្តុតាងដែលក្រុមរដ្ឋអាជ្ញាសហរដ្ឋទទួលបាន រួមមាន សារសាសងគ្នាដែលម្ចាស់ Amazon ផ្ញើទៅកាន់នាង Lauren Sanchez កាលពីថ្ងៃទី10 ឧសភា ឆ្នាំ2018 ហើយក្រោយមកវាបានធ្លាក់ទៅដល់ដៃលោក Michael Sanchez(បងប្រុសរបស់នាង Lauren Sanchez )។ កាសែត National Enquirer បានចុះផ្សាយនូវខ្លឹមសារនៃសារខាងលើ កាលពីខែមករា 2019 ក្នុងអត្ថបទមួយសរសេរអំពីករណីម្ចាស់ Amazon មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាង Lauren Sanchez។

    សារព័ត៌មាន Wall Street Journal ប្រមូលបានសារទាំងនោះ ក៏ដូចជាភ័ស្ដុតាងទាក់ទិននឹងលោក Michael Sanchez ដែលទទួលបានប្រាក់ 200,000ដុល្លារ ពីកាសែត National Enquirer ទៅតាមកិច្ចសន្យាដែលបានធ្វើឡើងតាំងពីឆ្នាំ2018។ ក្រុមហ៊ុន American Media ក៏ធ្លាប់បានប្រកាសថា Michael Sanchez គឺជាប្រភពព័ត៌មានរបស់ National Enquirer។

    Sanchez និង Bezos នៅ Mumbai នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី16 មករា 2020

    លោក Michael Sanchez ដែល​ជា​បង​ប្រុស​របស់​នាង Lauren Sanchezនិយាយថា ខ្លួនទទួលបានសារ និងរូបថតដោយស្របច្បាប់។

    រដ្ឋអាជ្ញាសហរដ្ឋ មិនទាន់បានធ្វើការចោទប្រកាន់ទៅលើ Michael Sanchez, Lauren Sanchez ឬអ្នកពាក់ព័ន្ធណាម្នាក់នៅឡើយ។

    ការដែល Bezos មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាង Lauren Sanchez ត្រូវគេរិះគន់ជាខ្លាំង ខណៈលោក និងប្រពន្ធរបស់លោក នាង MacKenzie Bezos លែងលះគ្នា ក្រោយការរួមរស់ជាមួយគ្នា 25ឆ្នាំ។

    Lauren Wendy Sanchez គឺ​ជា​អ្នក​យកព័ត៌មាន​ អ្នក​សម្ដែង ម្ចាស់​ផលិត​កម្ម អ្នក​បើក​យន្ត​ហោះ និង​អ្នក​ជំនួញជន​ជាតិ​អាមេរិក

    លោក Bezos ដែលជាអ្នកមានបំផុតម្នាក់ក្នុងពិភពលោក បានបង្ហាញខ្លួនជាមួយនាង Sanchez ជាលើកដំបូងក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី16 មករាកន្លងទៅ នៅ Mumbai (អតីតក្រុង Bombay) នៃប្រទេសឥណ្ឌា៕

    ប្រភព៖ សារព័ត៌មានបរទេស