កូនកំលោះ Zhang Long និងកូនក្រមុំ Chen Xiao ប្រារព្ធពិធីមង្គលការនៅទីធ្លាខាងក្រៅផ្ទះរបស់ខ្លួន នៅក្រុងកំពង់ផែ Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី6កុម្ភៈកន្លងទៅ ដោយមានការចូលរួមតែពីឪពុកម្ដាយខាងប្រុស និងឪពុកម្ដាយខាងស្រី។
នៅក្នុងពីធីមង្គលការដ៏កម្សត់នេះ ឪពុករបស់កូនក្រមុំធ្វើជាអធិបតី ចំណែកម្ដាយរបស់កូនក្រមុំ ធ្វើជាជាងថតរូប។ ពិធីមង្គលការទាំងមូលនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលត្រឹមតែ2នាទីប៉ុណ្ណោះ។ កូនកំលោះ Zhang Long បាននិយាយថា ៖ “ឪពុកក្មេករបស់ខ្ញុំ និយាយលឿនណាស់។ យើងខ្ញុំប្រារព្ធពិធីគោរពម្ចាស់ទឹកម្ចាស់ដី គោរពឪពុកម្ដាយ និងហើយប្ដីប្រពន្ធគោរពគ្នាទៅវិញទៅមក គឺជាការស្រេច”។
មុននេះ កូនកំលោះ Zhang Long និងកូនក្រមុំ មានគម្រោងប្រារព្ធពិធីមង្គលការតាមប្រពៃណី ដោយអញ្ជើញភ្ញៀវ50តុ រថយន្តសម្រាប់ហែកូនក្រមុំចំនួន20គ្រឿង អ្នកកំដរចំនួន4គូ។ ប៉ុន្តែ ដោយសារជួបប្រទះនឹងគ្រោះអាសន្នរោគកូរ៉ូណា អ្នកទាំងពីរត្រូវបង្ខំចិត្តលុបចោលគម្រោងប្រចាំជីវិតមួយនេះ។
កូនកំលោះបន្តថា ៖ “បេសកកម្មទប់ស្គាត់អាសន្នរោគ គឺជារឿងសំខាន់ណាស់ ទើបយើងខ្ញុំសម្រេចចិត្តមិនអញ្ជើញភ្ញៀវ ហើយក៏មិនប្រារព្ធពិធីធំដុំ។ ពិធីមង្គលការនេះ ធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ អ្វីដែលសំខាន់ជាងនេះគឺសុភមង្គលរបស់យើងខ្ញុំ”។
Chen Xiao ជាកូនក្រមុំក៏បានយល់ស្របនឹងប្ដី៖ “គាត់ចំណាយតែប៉ុន្មានរយយន់ប៉ុណ្ណោះដើម្បីការខ្ញុំ។ ប៉ុន្តែ នេះមិនមែនជារឿងសំខាន់ទេ គាត់ជាមនុស្សរបស់ខ្ញុំ”។
ក្រៅពីការដែលមិនបានអញ្ជើញភ្ញៀវមកចូលរួម Zhang និង Chen ក៏បានការពារសុវត្ថិភាពនៃសុខភាពរបស់ពួកគេ ដោយការពាក់ម៉ាស់ តាំងពីពិធីដង្ហែកូនក្រមុំ រហូតដល់ចប់កម្មវិធី។ កូនកំលោះនិយាយថា ៖ “សូម្បីតែបបូរមាត់របស់នាង ខ្ញុំក៏មិនដឹងថាលាបពណ៌អ្វីនោះដែរ”។
នៅលើដងផ្លូវដង្ហែកូនក្រមុំទៅផ្ទះខាងប្រុស Zhang និង Chen ត្រូវឈប់ដល់ទៅ3ដង ដើម្បីវាស់កម្ដៅខ្លួន។
កូនក្រមុំនិយាយថា ៖ “ក្រុមអ្នកស្ម័គ្រចិត្តបានជូនពរយើងខ្ញុំ បើទោះមិនមែនជាញាតិ ឬមិត្តភក្ដិ។ យើងខ្ញុំជឿថា នេះគឺជាការជូនពរចេញពីក្រឳបេះដូង”។ នៅលើបណ្ដាញសង្គម អ្នកជិតខាង និងអ្នកស្គាល់គ្នា រួមនឹងមិត្តភក្ដិរបស់គូស្វាមីភរិយាថ្មីនេះ ក៏បាននាំគ្នាអបអរសាទរ និងជូនពរផងដែរ។ នេះបើតាមសារព័ត៌មាន Shine របស់ចិន។
នៅមុនពិធីមង្គលការរបស់ Zhang និង Chen ក៏មានពិធីមង្គលការរបស់ Sun Wenlong និង Liu Miaomiao ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី27មករា ដោយគ្មានភ្ញៀវចូលរួមផងដែរ។ Sun បាននិយាយថា ៖ “នៅពេលអាសន្នរោគបានកន្លងផុតទៅ ខ្ញុំប្រាកដជាប៉ះប៉ូវជូននាងមិនខាន”។
នៅប្រទេសសិង្ហបុរីឯណោះវិញ ក៏មានពិធីមង្គលការមួយដែលរងឥទ្ធិពលពីអាសន្នរោគកូរ៉ូណានេះដែរ។ ពិធីជប់លៀងអាពាហ៍ពិពាហ៍ ប្រារព្ធឡើងតាមការគ្រោងទុក ភ្ញៀវដែលបានអញ្ជើញ បានមកចូលរួមគ្រប់គ្នា។ ប៉ុន្តែ កូនកំលោះ និងកូនក្រមុំត្រូវបង្ខាំងខ្លួនក្នុងផ្ទះដែលនៅឆ្ងាយពីកន្លែងជប់លៀង ហើយពួកគេទទួលភ្ញៀវតាមរយៈអេក្រង់ទូរទស្សន៍ដោយការផ្សាយផ្ទាល់តាមអ៊ីនធើណិត។ មូលហេតុដែលពួកគេធ្វើបែបនេះ ក៏ព្រោះតែមិនចង់ឱ្យភ្ញៀវមានការព្រួយបារម្ភអំពីវីរុសកូរ៉ូណា ដោយសារក្រុមគ្រួសារពួកគេ ទើបត្រឡប់មកពីប្រទេសចិន ដែលជាប្រទេសកំពុងត្រូវរាតត្បាតដោយអាសន្នរោគកូរ៉ូណា៕
ប្រភព៖ សារព័ត៌មានបរទេស





ភាពយន្តអន្ទាក់ស្នេហ៍ ទៀបសោត ឆ្លុះបញ្ចាំងពីស្នេហាស្មោះស្ម័គ្រ នៃគូសង្សារស្រុកស្រែ ដែលមានម្តាយជាអ្នកបំបែក ដើម្បីមាសប្រាក់របស់ចាស់ព្រើមួយរូប ដែលខ្វះសិលធម៌ និងមានចិត្តគំនិតកំណាញ់ស្វិត ល្បិចកល អាវ៉ាសែ ដើម្បីបោកយកនារីក្មេងមកជាគូអនាគតរបស់ខ្លួន។ លោកសាស្រ្តចារ្យ ចាន់ សារិន ដែលមានវ័យជាង ៥០ ឆ្នាំ បន្តថា សាច់រឿងនេះមានពិតក្នុងសម័យកាលលោកសាស្រ្តចារ្យនៅវ័យជាង ២០ ឆ្នាំ ដែលកាលនោះកម្ពុជាទើបតែមានសន្តិភាព ឆ្លងផុតពីរបបខ្មែរក្រហម។





វិធីនោះគឺ យកគ្រាប់ម្រេចទៅដាក់នៅតាមកន្លែងណាដែលសត្វកន្លាតចូលចិត្តចេញមក ដោយដាក់ក្នុងមួយចំណុច 4-5 គ្រាប់បានហើយ។ តែប៉ុណ្ណឹងសត្វកន្លាតនឹងលែងហ៊ានមករំខានទៀតហើយ ព្រោះវាមិនត្រូវធាតុគ្នាជាមួយនឹងក្លិនគ្រាប់ម្រេចឡើយ មិនចាំបាច់ប្រើថ្នាំបាញ់សម្លាប់សត្វល្អិតនាំតែអស់លុយ និងមានគ្រោះថ្នាក់ដល់អ្នកនៅក្នុងផ្ទះឡើយ ដល់ពេលគ្រាប់ម្រេចនោះអស់ក្លិន ក៏ដូរដាក់គ្រាប់ម្តេចថ្មីទៀតជំនួសជាការស្រេច៕

យោងតាមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានឡើងអំពីល្ងខ្មៅថា ជាគ្រាប់ធញ្ញជាតិដែលមានកំណើតចេញពីប្រទេស អេត្យូពី បាននាំចូលមកដល់ប្រទេស ឥណ្ឌា ចិន អាហ្វ្រិកខាងជើង និងអាស៊ី កាលពី ២០០០ឆ្នាំមុន ហើយល្ងខ្មៅជាប្រភេទល្ងតែមួយនឹងល្ងស។ អ្នកវិទ្យាសាស្រ្ដបានបន្ដទៀតថា បើទទួលទានល្ងខ្មៅ ១០០ក្រាមនោះ លោកអ្នកទទួលបានថាមពល ៥៧៣គីឡូកាឡូរី ។ មិនត្រឹមតែប៉ុណ្ណោះទេ ការទទួលទានល្ងខ្មៅ មានអត្ថប្រយោជន៍ដូចជា ៖



