Category: សង្គម និងសេដ្ឋកិច្ច

  • ចម្រៀង « ស្នេហ៍ឆ្លងវេហាស៍» ម៉ា ច័ន្ទបញ្ញា និងតារាថៃ បកស្រាយពិតជាពីរោះរណ្ដំចិត្ត

    ចម្រៀង « ស្នេហ៍ឆ្លងវេហាស៍» ម៉ា ច័ន្ទបញ្ញា និងតារាថៃ បកស្រាយពិតជាពីរោះរណ្ដំចិត្ត

    តារាចម្រៀងស្រស់សង្ហារ លោក ម៉ា ច័ន្ទបញ្ញា ស្រាប់តែបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយដោយច្រៀងរួមគ្នាជាមួយតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ។ អ្វីដែលធ្វើឱ្យតារាចម្រៀងរូបនេះរំភើបខ្លាំងនោះគឺឱកាសនៃការច្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។

    តារាប្រុសរូបនេះបានរៀបរាប់ឱ្យដឹងថា លោកមានកិត្តិយសជាទីបំផុត ដែលត្រូវបានស្ថានទូតថៃផ្ដល់កិត្តិយសជាអ្នកចម្រៀងខ្មែរតែម្នាក់គត់ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ។ «ស្នេហ៍ឆ្លងវេហាស៍» ច្រៀងជាពីរភាសារួមគ្នា ជាមួយអ្នកចម្រៀងថៃនិងក្រុមតន្ត្រី Big Band ថៃដ៏ល្បីពីបាំងកក រៀបចំដោយស្ថានទូតថៃនៅកម្ពុជា ក្នុងកម្មវិធី Meldoies of Friendship លើកទី៧០ រវាងទំនាកទំនងកម្ពុជាថៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង។ ក្រៅពីការបកស្រាយចម្រៀង បញ្ញា បានបង្ហាញនូវសារសម្លៀកបំពាក់ កែច្នៃ ពីជំនាន់បារាំងដល់ សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានថៃបានស្គាល់ ពីក្បិនជាតិ ហើយមានថ្នាក់ដឹកនាំខ្មែរ ថៃជាច្រើន បានចូលមកថ្លែងពីសេចក្ដីពេញចិត្តជាច្រើនពីការសម្ដែងនេះ។

    កញ្ញា Phatchalarwaree Damrongthamrprasert បានបង្ហាញអារម្មណ៍រំភើបក្នុងឱកាសធ្វើដំណើរមកច្រៀងលើវេទិការប្រគំតន្ត្រីលើកដំបូងនៅកម្ពុជា ហើយនាងពិតជាមានអារម្មណ៍កក់ក្តៅដែលទទួលបានការស្វាគមន៍ពីអ្នករៀបចំកម្មវិធី ហើយក៏រំភើបដែលបានចាប់ដៃគូច្រៀងរួមជាមួយលោក ម៉ា ច័ន្ទបញ្ញា​ ដើម្បីច្រៀងបទចម្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។ កញ្ញា បានសរសើរពីសមត្ថភាពច្រៀង និងភាពរួសរាយរាក់ទាក់របស់តារាចម្រៀងកម្ពុជា គឺលោក ម៉ា ច័ន្ទបញ្ញា ហើយនេះគឺជាលើកដំបូងផងដែរដែលកញ្ញា បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងកម្ពុជា និងជាបទចម្រៀងដ៏មានប្រជាប្រិយរបស់ប្រទេសទាំងពីរ។ កញ្ញា រំពឹងថានឹងទទួលបានឱកាសជាថ្មីម្តងទៀតនាឱកាសក្រោយ។

    រីករាយទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖


  • HFCA បង្ហាញសមាសភាពកីឡាករ តំណាងឱ្យកម្ពុជានៅ Homeless World Cup

    HFCA បង្ហាញសមាសភាពកីឡាករ តំណាងឱ្យកម្ពុជានៅ Homeless World Cup

    កាលពីម្សិលមិញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ HFCA (Happy Football Cambodia Australia) បានបង្ហាញមុខយុវជនទាំង 8រូបដែលត្រៀមតំណាងឱ្យកម្ពុជា ក្នុងការប្រកួត Homesless World Cup ឆ្នាំ2020 នេះ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2020 នេះ រហូតដល់ថ្ងៃទី5 ខែកក្កដា ឆ្នាំ2020។

    ចំពោះយុវជនទាំង 8រូបនេះ មានមកពីខេត្តសៀមរាប 3រូប មកពីខេត្តកណ្តាល 2រូប និងមកពីខេត្តកំពត ព្រៃវែង និង តាកែវ 1ខេត្ត 1រូប ខណៈដែលលើកនេះ គឺជាលើកដំបូងបង្អស់សម្រាប់ពួកគេដែលបានចូលរួមក្នុងកម្មវិធីមួយនេះ។

    គួរបញ្ជាក់ផងដែរថា យុវជនកម្ពុជាទាំង 8រូប មានអាយុចន្លោះពី 19ឆ្នាំ ដល់ 24ឆ្នាំ ហើយចំពោះគ្រូបង្វឹកក្រុមបាល់ទាត់មួយនេះ គឺមានវ័យត្រឹមតែ 25ឆ្នាំតែប៉ុណ្ណោះ៕

  • AFF Women Championship ប្រកាសផ្លាស់ប្តូររូបមន្តប្រកួត ដោយកម្ពុជាត្រូវប្រកួតជម្រុះជាមុនសិន

    AFF Women Championship ប្រកាសផ្លាស់ប្តូររូបមន្តប្រកួត ដោយកម្ពុជាត្រូវប្រកួតជម្រុះជាមុនសិន

    សម្រាប់រូបមន្តប្រកួតក្នុងក្របខ័ណ្ឌពានជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ាន ឬពានរង្វាន់​ AFF WOMEN CHAMPIONSHIP ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ធ្វើការផ្លាស់ប្តូរខ្លះៗ ដោយតម្រូវឱ្យប្រទេសជាច្រើនត្រូវឆ្លងកាត់វគ្គជម្រុះជាមុនសិន។

    ការផ្លាស់ប្តូររូបមន្តប្រកួតនេះគឺ ក្រុមខ្លាំងៗ4 ដែលឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំទៅ នឹងត្រូវទទួលបានកៅអីក្នុងការប្រកួតនេះដោយស្វ័យប្រវត្តិ និងត្រូវរង់ចាំទទួលក្រុមដែលឈ្នះទៅពីវគ្គជម្រុះ។ ចំណែកឯក្រុមចំនួន៧ទៀត ដែលក្នុងនោះមានកម្ពុជាផងដែរនោះ នឹងត្រូវប្រកួតប្រជែងយកក្រុមល្អចំនួន2 ឬ 4 ដើម្បីទៅបង្គ្រប់ជាមួយនឹង 4ក្រុមខាងលើ។

    គួរបញ្ជាក់ដែរថា មូលហេតុនៃការបង្កើតឱ្យមានវគ្គជម្រុះនេះ គឺដើម្បីពង្រឹងគុណភាពការប្រកួតនៅក្នុងពានរង្វាន់នេះ ដោយរូបមន្តនេះនឹងចាប់អនុវត្តក្នុងការប្រកួត ពានរង្វាន់​ AFF WOMEN CHAMPIONSHIP ឆ្នាំ2020នេះតែម្តង៕

  • Ronaldo រកលុយបានគរគោក តែឱ្យអូនចាយ 1ខែតែ 15ម៉ឺនដុល្លារ?!

    Ronaldo រកលុយបានគរគោក តែឱ្យអូនចាយ 1ខែតែ 15ម៉ឺនដុល្លារ?!

    កីឡាករខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានកាសែតបារាំងមួយបើកទម្លាយអំពីការចំណាយប្រចាំខែសម្រាប់មិត្តស្រីរបស់គេ ដែលចំនួនទឹកប្រាក់នោះហាក់ដូចជាមិនច្រើនខ្លាំងនោះទេ សម្រាប់អ្នកដែលមានជីវភាពធូរធារដូចជារូបគេ។
    បើយោងតាមការផ្សាយរបស់សារព័ត៏មានបរទេស Equipe បានឱ្យដឹងថា កីឡាករថ្វីជើងលំដាប់ពិភពលោករូបនេះតែងតែវេរលុយចូលក្នុងគណនីធនាគាររបស់មិត្តស្រីគេ ចំនួន 15ម៉ឺនដុល្លារក្នុង 1ខែ ដោយក្នុងនោះនាងបានប្រើប្រាស់ប្រាក់ចំនួននេះសម្រាប់ការតុបតែងខ្លួន ក៏ដូចជារបស់របរប្រើប្រាស់ និងមួយផ្នែកធំគឺទៅលើកូនៗរបស់ពួកគេ។
    គួរបញ្ជាក់ដែរថា កីឡាកររបស់ក្លិបយក្សអ៊ីតាលី Juventus រូបនេះ អាចរកចំណូលបានប្រមាណជាង 70លានដុល្លារក្នុង 1ឆ្នាំ បើគិតរួមទាំងប្រាក់ខែដែលទទួលបានពីក្លិប និងដៃគូឧបត្ថម្ភ ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងជំនួញផ្ទាល់ខ្លួនរបស់គេផង៕

  • ម៉ាឡេស៊ី រកបានកីឡាករជម្រើសជាតិបរទេសម្នាក់ទៀតហើយ

    ម៉ាឡេស៊ី រកបានកីឡាករជម្រើសជាតិបរទេសម្នាក់ទៀតហើយ

    កីឡាករសញ្ជាតិយូហ្គោស្លាវី Liridon Krasniqi ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ប្រកាសថាទទួលបានសញ្ជាតិម៉ាឡេស៊ីពេញសិទ្ធិហើយ និងថែមទាំងត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ទទួលស្គាល់ទៀតផង។
    កីឡាករខាងលើ ធ្លាប់លេងឱ្យ និងផ្លាស់ប្តូរជម្រើសជាតិអស់ចំនួន3 មកហើយ​ ដែលមានដូចជា ជម្រើសជាតិយូហ្គោស្លាវី អាល់បានី និងចុងក្រោយគឺ ម៉ាឡេស៊ីនេះឯង។

    គួរបញ្ជាក់​ដែរថា ​ខ្សែ​បម្រើ​ក្លិប JDT រូបនេះ ត្រូវបានគេរំពឹងថា នឹងអាច​បង្ហាញខ្លួនជាលើក​ដំបូង ​ក្នុង​ការ​ប្រកួតជម្រុះ 2022 World Cup ទល់​នឹង​ជម្រើស​ជាតិប្រទេស​អារ៉ាប់​រួម ​នៅ​ខែ​មីនា​ខាង​មុខ​នេះ៕

  • រីករាយ​ជាមួយ​ទេសកាល​បុណ្យផ្កា​ “Color​ De​ Fleur​” ដើរ​ទស្សនា​ផ្កា​ចម្រុះ​ពណ៌​នៅក្នុង​សួន​ CORO​ Field​

    រីករាយ​ជាមួយ​ទេសកាល​បុណ្យផ្កា​ “Color​ De​ Fleur​” ដើរ​ទស្សនា​ផ្កា​ចម្រុះ​ពណ៌​នៅក្នុង​សួន​ CORO​ Field​

    ចង់ទៅ​ទស្សនា​គយគន់​ផ្កា​ចម្រុះ​ពណ៌​ដែល​មិន​ឆ្ងាយ​ពី​ប្រទេស​យើង​ដែរ​ទេ​! មិន​ចាំបាច់​ទៅ​ដល់​ប្រទេស​ជប៉ុន​ ចិន​ កូរ៉េ​ ឬប្រទេស​ហូ​ឡង់​នោះ​ទេ​ គ្រាន់តែ​ទៅ​ទស្សនា​តំបន់​សួនផ្កា​នៅ​ប្រទេស​ថៃ​ក៏បាន​ដែរ​ ហើយ​នៅ​ជិត​ប្រទេស​យើង​ស្រាប់​ផង​។ នៅក្នុង​ខែ​នេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន នឹង​នាំ​អារម្មណ៍​លោកអ្នក​ទៅកាន់​ពិភព​សួនផ្កា​ចម្រុះ​ពណ៌​ក្នុង​សួន​ CORO​ Field​ នា​ឱកាស​ “បុណ្យផ្កា​”។

    សួន​ CORO​ Field​ ត្រូវ​បាន​រចនា​ម៉ូដ​សួនច្បារ​ឱ្យ​ក្លាយជា​សួនផ្កា​ដូច​នៅ​ប្រទេស​ជប៉ុន​ ហើយក៏​បាន​រៀបចំ​ពិធីបុណ្យ​ផ្កា​ “Color​ De​ Fleur​” ផង​ដែរ​។ នៅក្នុង​បរិយាកាស​បុណ្យផ្កា​ ដែល​មាន​លម្អ​ដោយ​ផ្កា​ Forget​ Me​ Not​ និង​ផ្កា​ Cleome​ ជាច្រើន​ដើម​ មិនថា​តែ​ពណ៌ស្វាយ​ ពណ៌​ផ្កាឈូក​ និង​ពណ៌​ទឹកសមុទ្រ​នោះ​ទេ​ គឺ​សុទ្ធតែ​ស្អា​តៗ​ទាំងអស់​។ ផ្កា​ដ៏​ស្រស់​ឆើតឆាយ​ទាំងនោះ​ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ហោះហើរ​ទៅកាន់​ពិភព​មួយផ្សេងទៀត​ ដែល​ឈ្លក់​វង្វេង​នឹង​ការ​ថតរូប​។ ទេសភាព​នា​បុណ្យផ្កា​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់​ដើមខែ​ធ្នូ​ រហូតដល់​ខែមករា​តែប៉ុណ្ណោះ​។

    ក្រៅពី​បុប្ផា​ស្រស់បំព្រង​ខាងលើ​ហើយ​ សួន​ធម្មជាតិ​មួយ​នេះ​ក៏​មាន​នូវ​ហាង​កា​ហ្វេ​ស្ទា​យជប៉ុន​មួយ​ផង​ដែរ​ ដែល​មានឈ្មោះ​ថា​ ​“G.I.Y​. Café​” បើក​លក់​នូវ​ប្រភេទ​ភេ​សជ្ជៈ​ផ្សេង​ៗ និង​នំ​ផ្អែម​ៗជា​ច្រើន​ស្ទា​យ។ អ្វី​ដែល​ស្អាត​ប្លែក​ភ្នែក​នោះ​គឺ​ ការ​ឌីហ្សាញ​ម៉ូដ​កាហ្វេ​ និង​ភេសជ្ជៈ​ដោយ​ប្រើ​ផ្កា​ស្អា​តៗ​ដូចជា​ Sparkling​ White​ Yuzu​ , Pastel​ De​ Fleur​, Afternoon​ Tea​ , Major​ Fleur​ Tea​ Set​ និង​ Simple​ Fleur​ Tea​ Set​ ជាដើម​។

    ក្រៅពី​នេះ​ សួនផ្កា​នេះ​ក៏​មាន​សិក្ខា​សា​លា​ខ្លី​ៗស្ដី​អំពី​ការ​ដាំ​ផ្កា​ និង​ការ​ថែ​ទាំង​ផ្កា​ផង​ដែរ​។ ហើយក៏​មាន​បង្ហាត់បង្ហាញ​ឱ្យ​អ្នកចេះ​ធ្វើការ​តុបតែង​កែច្នៃ​ផ្កា​ ដូចជា​ ច្នៃ​ផ្កា​ក្រៀម​ធ្វើជា​គ្រឿង​តាំង​លម្អ​ ខ្មៅដៃ​ផ្កា​ សៀវភៅកំណត់​ត្រា​ផ្កា​ ស៊ុម​រូបភាព​ផ្កា​ និង​កាត​ប៉ុ​ស្តិ៍​ស្ទឺរ​ផ្កា​ជាដើម​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​ ភ្ញៀវ​ទេសចរ​ក៏អាច​ភ្លក្ស​នូវ​រសជាតិ​ផ្លែ​ត្រសក់ស្រូវ​ ដែល​នាំ​ពូជ​ពី​ប្រទេស​ជប៉ុន​មាន​រសជាតិ​ផ្អែម​ត្រជាក់ចិត្ត​តែម្ដង​។ ប្រសិនបើ​មាន​ចំណាប់​អារម្មណ៍​ចង់ទៅ​ទស្សនា​ និង​ចូលរួម​ពិធីបុណ្យ​ផ្កា​នេះ​ លោកអ្នក​អាច​ស្វែងរក​ទីតាំង​បាន​យ៉ាង​ងាយស្រួល​នៅ​លើ​ហ្កួលហ្កល​ផែនទី​ ឬនៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក CORO​ Field​ និង​បើក​ឱ្យ​ចូល​ទស្សនា​រៀងរាល់ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃសុក្រ​ ពី​ម៉ោង​9ព្រឹក​ ដល់ម៉ោង5ល្ងាច​ សម្រាប់​ថ្ងៃសៅរ៍​-អាទិត្យ​ ចាប់​បើក​ពី​ម៉ោង9ព្រឹក​ ដល់ម៉ោង7យប់​៕

  • កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​ តើ​ត្រូវ​បញ្ចុក​ម្តង​ទៀត​ឬទេ​?

    កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​ តើ​ត្រូវ​បញ្ចុក​ម្តង​ទៀត​ឬទេ​?

    ឡា​រ៉ែ​ន ជឿ​ថា​នៅ​រៀងរាល់​ពេល​បញ្ចុក​ថ្នាំ​ក្នុង​ពេល​ដែល​កូនតូច​មាន​អាការ​ឈឺ​ថ្កាត់​ម្តង​ៗនោះ​ គឺ​ពិតជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ឈឺក្បាល​វិលមុខ​មិន​ស្ទើរ​ឡើយ​ ព្រោះ​ណាមួយ​កូន​មិនព្រម​ញ៉ាំ​ ឬលេបថ្នាំ​នោះ​សោះ​ ​និង​មួយទៀត​ គឺ​លេប​ចូល​ទៅ​ហើយ​ តែ​ក្អួត​ចេញ​មកវិញ​អស់​ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​កើតមាន​ការ​ស្ទាក់ស្ទើរ​ក្នុងចិត្ត​ថា​ តើ​គួរ​បញ្ចុក​ម្តង​ទៀត​ឬយ៉ាងណា​?ដូច្នេះ​ ខាងក្រោម​នេះ​ គឺជា​ចម្លើយ​ចំពោះ​ចម្ងល់​នេះ​។

    មូលហេតុ​កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​រួច
    ​អាការ​ក្អួត​របស់​កូន​ក្រោយពេល​ត្រូវ​ប៉ា​ម៉ាក់​បញ្ចុក​ថ្នាំ​រួច​ ជា​បញ្ហា​ដែល​ជួប​ញឹកញាប់​ និង​កើតឡើង​ដដែល​។ កូន​ក្អួត​ក្រោយ​ការ​បញ្ចុក​ថ្នាំ​ ច្រើនតែ​បណ្តាល​មក​ពី​ការ​ស្រែកយំ​យ៉ាង​ខ្លាំង​ក្លា​ ព្រោះតែ​មិន​ចូលចិត្ត​រសជាតិ​របស់​ថ្នាំ​ មិន​ចូលចិត្ត​ក្លិន​របស់​ថ្នាំ​ ហើយ​កូន​ត្រូវការ​បដិសេធ​ ទើប​ព្យាយាម​ធ្វើ​ឱ្យ​កើត​អាការ​ក្អួត​ ឬកើត​ពី​តិចនិក​ក្នុង​ការ​បញ្ចុក​ថ្នាំ​មិនល្អ​ ធ្វើ​ឱ្យ​រសជាតិ​ថ្នាំ​ទៅ​ប៉ះ​នឹង​បរិវេណ​គល់​អណ្តាត​នាំ​ឱ្យ​កើត​ប្រតិកម្ម​ការ​ខ្ជាក់​ចេញ​មកវិញ​ដោយ​ស្វ័យប្រវត្តិ​ ដែល​ខាង​វេជ្ជសាស្ត្រ​ហៅថា​ gag​ reflex​ ​ធ្វើ​ឱ្យ​ក្មេង​ក្អួត​ចេញ​មក​។

    កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​ តើ​ត្រូវ​បញ្ចុក​ថ្នាំ​ម្តង​ទៀត​ឬទេ​?
    1-ត្រូវ​បញ្ចុក​ឡើងវិញ​ម្តង​ទៀត​ : ក្នុងករណី​បញ្ចុក​ហើយ​ក្អួត​ភ្លាម​(មិនមែន​ក្អែ​ចេញ​មក​បន្តិចបន្តួច​ទេ​) ចូរ​អ្នកម្តាយ​បញ្ចុក​ថ្នាំ​ក្នុង​បរិមាណ​ដដែល​ឡើងវិញ​ម្តង​ទៀត​ ក្រោយពី​កូន​ឈប់​ក្អួត​ហើយ​។
    2- មិនបាច់​បញ្ចុក​ម្តង​ទៀត​ទេ​ : ក្នុងករណី​ដែល​កូន​ក្អួត​ បន្ទាប់ពី​ការ​បញ្ចុក​ថ្នាំ​កន្លង​ផុត​ទៅ​អស់​រយៈពេល​យូរ​ក្រែល​ហើយ​ ឬចាប់​ពី​កន្លះម៉ោង​ឡើង​ទៅ​នោះ​ មិន​ចាំបាច់​បញ្ចុក​ឡើងវិញ​ម្តង​ទៀត​ទេ​ ព្រោះថ្នាំ​មួយចំនួន​អាច​ត្រូវ​បាន​បឺត​ជ្រាបចូល​ទៅ​ក្នុង​រាងកាយ​កូន​ខ្លះ​ហើយ​ ​តែ​ត្រូវ​បញ្ចុក​តាមពេលវេលា​ដែល​ពេទ្យ​កំណត់​នៅ​លើ​កក្រោយ​ៗទៀត​។

    តិចនិក​ការ​បញ្ចុក​ថ្នាំ​ ឱ្យ​កូន​បាន​ទទួល​ថ្នាំ​គ្រប់​ចំនួន​តាម​វេជ្ជបញ្ជា​
    1- បញ្ចុក​ថ្នាំស​ម្រេច​គ្រប់ពេល​ ត្រូវ​មាន​អា​រម្ម​ណ៍​ល្អ​តាំងពី​លើកដំបូង​។ លើកដំបូង​របស់​ការ​បញ្ចុក​ថ្នាំ​ ត្រូវ​បបួល​កូនតូច​លេង​ ឱ្យ​មើល​នេះ​មើល​នោះ​ ចាប់​ កាន់​ ឧប​ករណ៍​ផ្សេង​ៗ។ បើ​ស្ថិត​ក្នុង​វ័យ​យល់ដឹង​ខ្លះ​ហើយ​ ត្រូវ​អធិប្បាយ​ ទុក​ពេលវេលា​ និង​កុំ​បង្ហាញ​អាការ​ធុញថប់​តានតឹង​ឱ្យ​កូន​ឃើញ​ឱ្យ​សោះ​។
    2- ឧបករណ៍​សម្រាប់​បញ្ចុក​ថ្នាំ​ក៏​សំខាន់​ដែរ​ ត្រូវ​ជ្រើសរើស​ឱ្យ​ស័ក្តិសម​ ដូចជា​ថ្នាំ​ដែល​មាន​រសជាតិ​ល្វីង​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​ប្រើ​បំពង់​(សេ​រ៉ាំ​ង)ចាក់ថ្នាំ​ បាញ់​ទឹក​ថ្នាំ​បញ្ចូល​មាត់​កូន​តែ​ម្តង​ រួច​ឱ្យ​ញ៉ាំទឹក​តាម​ក្រោយ​។ ចំណែក​ថ្នាំ​ដែល​មាន​រសជាតិ​ផ្អែម​អាច​ប្រើ​ស្លាបព្រា​បញ្ចុក​បាន​។
    3- ឥរិយាបថ​របស់​កូន​ក្នុង​ពេល​បញ្ចុក​ ក៏​សំខាន់​ដូចគ្នា​ដែរ​។ កុំ​បញ្ចុុ​កដោយ​ឱ្យ​កូន​គេង​រាបស្មើ​ ព្រោះ​កូន​នឹង​លេប​មិនទាន់​ ធ្វើ​ឱ្យ​ក្អួត​ព្រួស​ចេញ​មកវិញ​ ឬអាច​នឹង​ឈ្លក់​ថ្នាំ​បាន​ គួរ​បញ្ចុក​ថ្នាំ​កូន​ក្នុង​ឥរិយាបថ​ដែល​ក្បាល​នៅ​ខ្ពស់​ជាង​ខ្លួន​។
    4- ត្រូវ​ត្រៀម​ទឹក​ទុកជាមុន​បន្តិចបន្តួច​ បន្ទាប់​ពី​បញ្ចុក​ថ្នាំ​ហើយ​ ចូរ​ឱ្យ​ទឹកញ៉ាំ​បន្តិច​ ព្រោះថ្នាំ​ប្រភេទ​ទឹក​ស៊ី​រ៉ូ​ នឹង​ធ្វើ​ឱ្យ​ស្អិត​ក្នុង​បំពង់ក​ អាច​ធ្វើ​ឱ្យ​កូន​ក្អក​ ហើយ​ការ​ឱ្យ​ញ៉ាំទឹក​បន្តិច​ អាច​ការពារ​អាការ​ក្អក​បាន​។
    5- ប្តូរ​រសជាតិ​របស់​ថ្នាំ​ ពី​ល្វីង​ឱ្យទៅ​ជា​ផ្អែម​ តែ​ត្រូវ​សួរនាំ​លោកគ្រូពេទ្យ​ជាមុន​សិន​ ព្រោះថ្នាំ​ខ្លះ​ អាច​កើត​ប្រតិកម្ម​ខាង​គីមី​ជាមួយ​ទឹក​ស៊ី​រ៉ូ​ អាច​មានផល​ប៉ះពាល់​ដល់​ការ​បឺត​ជ្រាប​របស់​រាងកាយ​បាន​។
    បានដឹង​ និង​ស្គាល់​ពី​តិច​និ​កល្អ​ៗពាក់ព័ន្ធ​នឹង​វិធី​បញ្ចុក​ថ្នាំ​កូន​ហើយ​ ឡា​រ៉ែ​ន សង្ឃឹមថា​ ក្មេង​តូច​ៗទាំងឡាយ​នឹង​លែង​សូវ​ក្អួត​ ឬព្រួស​ថ្នាំ​ចេញ​ទៀតហើយ​ ​តែ​អាការ​ក្អួត​នេះ​ក៏អាច​បណ្តាល​មក​ពី​ការ​កើត​ប្រតិកម្ម​ចាញ់​ថ្នាំ​ដែល​ញ៉ាំ​នោះ​បាន​ដែរ​ ដូច្នេះ​អ្នកម្តាយ​គួរ​សង្កេតមើល​អាការ​រួម​ផ្សេង​ទៀតផង​ ដូចជា​កូន​មាន​ឡើង​កន្ទួល​រមាស់​ ភ្នែក​ហើម​ មាត់​ហើម​ ពិបាក​ដកដង្ហើម​ជាដើម​ បើ​ឃើញ​កូនតូច​កើតមាន​អាការ​ទាំងនេះ​ ក្រោយពេល​បញ្ចុក​ថ្នាំ​រួច​ អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់​កុំ​បង្អង់​យូរ​៕

  • កៀកទេសកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា វាយឡុកទីផ្សារលក់ហូលផាមួងបុរាណខ្មែរ

    កៀកទេសកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា វាយឡុកទីផ្សារលក់ហូលផាមួងបុរាណខ្មែរ

    អ្នកគាំទ្រសុទ្ធតែភ្ញាក់ផ្អើល ដែលលោក គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ត្រូវបានមើលថាហាក់មានភាពលេចធ្លោយ៉ាងខ្លាំងនៅដើមឆ្នាំ2020នេះ ដោយសារតែតារារូបនេះទទួលថតរឿងភាគទូរទស្សន៍ដល់ទៅ ២រឿងព្រមៗគ្នាគឺមានរឿង «ព្រហ្មលិខិតដុះស្លាប»របស់ទូរទស្សន៍Town Full HDTV និពន្វដេាយកវីវ័យក្មេង សេាម ដូរ៉េ ដឹកនាំសម្ដែងដេាយ វ៉ាត លីម៉េង និងរឿង «មនុស្សទី៣ »របស់ផលិត LD Production ត្រៀមបញ្ចាំងនៅលើទូរទស្សន៍ PNN។

    ពិតជាគួរឱ្យគត់សម្គាល់ និងសរសើរចំពោះតារាសម្តែងភេទទី៣ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ដោយរូបនាងតែងតែមានការព្យាយាមតស៊ូខ្លាំងក្នុងដំណើរជីវិត តាំងពីនៅដីស្រែរហូតមករស់នៅលំបាកវេទនាជាមួយអ្នកក្រុង ទាំងខំធ្វើការផងរៀនផង និងប្រឡូកក្នុងវីថីសិល្បៈផង។ ទោះបីជាប្រវត្តិជីវិតកម្សត់កម្រយ៉ាងណាក៏ដោយ តារាមួយដួងនេះនៅតែប្រឹងប្រែងមករហូត។ ជាក់ស្ដែងថ្មីៗ ចែរ៉ូហ្សា បានផលិតផលហូលផាមួងបុរាណខ្មែរ ដែលមានម៉ូដគោមស្អាតៗ យកមកលក់នៅលើទីផ្សារ ដើម្បីឱ្យទាន់ទេសកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកៀកនឹងមកដល់នាពេលខាងមុខនេះតែម្ដង។

    ចែរ៉ូហ្សា បានអះអាងថា ទាំងក្បូរក្បាច់ រចនាផ្កាគេាមនិងព័ណហូលគឺមានភាពប្រណីតតាមលំនាំខ្មែរបុរាណ វាពិតជាស្រស់ស្អាតគ្មានគូប្រៀប និងបញ្ចាក់ពីភាពថ្លៃថ្នូរ សុីវិល័យ ឧត្ដុង្គឧត្ដមភាពរបស់អ្នកប្រេីប្រាស់ ដែរចូរចិត្តស្រលាញ់ប្រពៃណីសិល្បៈវប្បធម៌ខ្មែរដ៍រ៉ុងរឿងផូផង់មួយនេះ។ នាងក៏បានប្រាប់បន្ដទៀតថា ហូល ផាមួង សារ៉ុងសូត្រ ក្រមាសូត្រខ្មែរគ្រប់ប្រភេទ គឺលក់បោះដុំនិងរាយនៅតំលៃសមរម្យ អាចទំនាក់ទំនងលេខនាងដោយផ្ទាល់ 011 686879 / 010 686879 ៕

  • ចង់​មាន​សុខភាព​ល្អ​ ត្រូវតែ​អាន​ “រឿង​ 6 យ៉ាងដែល​គួរ​ដឹង​ ពាក់ព័ន្ធ​នឹង​សុខភាព​”

    ចង់​មាន​សុខភាព​ល្អ​ ត្រូវតែ​អាន​ “រឿង​ 6 យ៉ាងដែល​គួរ​ដឹង​ ពាក់ព័ន្ធ​នឹង​សុខភាព​”

    បច្ចុប្បន្ន​នេះ​រោគា​ទាំងឡាយ​ក្លាយជា​រឿង​ក្បែរ​ៗខ្លួន​ ដែល​ចាំតែ​សួររក​មុខ​យើង​ជានិច្ច​ ដូច្នេះហើយ​ទើប​យើង​ត្រូវតែ​មើលថែ​ទាំ​សុខភាព​ឱ្យ​បាន​ល្អជា​ពិសេស​ ​អ្នកខ្លះ​អាច​នឹង​ស្វែងរក​អាហារ​បន្ថែម​ ឬអាហារ​បំប៉ន​ផ្សេង​ៗដើម្បី​បំប៉ន​រាងកាយ​ឱ្យ​មាន​សុខភាព​ល្អ​ ទាំង​ការពិត​ទៅ​ ការ​មាន​សុខភាព​ល្អ​អាច​ជា​រឿង​ងាយ​ជាង​លោកអ្នក​គិតទៅ​ទៀត​ ដូចដែល​ថ្ងៃនេះ​ជាដើម​ ឡា​រ៉ែ​ន សូម​នាំ​យក​រឿង​ដែល​គួរ​ឱ្យ​យល់ដឹង​ពាក់ព័ន្ធ​នឹង​សុខភាព​ដ៏​ល្អ​ មក​ជម្រាប​មិត្ត​អ្នកអាន​ដូច​ខាងក្រោម​ “ចង់​មាន​សុខភាព​ល្អ​ ត្រូវតែ​អាន​”។

    1. ចេកទុំ​ ជួយ​កាត់បន្ថយ​អាការ​ឆ្អល់ពោះ​បាន​មុននឹង​ទៅ​មើល​ថា​ តើ​យ៉ាងម៉េច​បាន​ផ្លែ​ចេក​ជួយ​កាត់បន្ថយ​អាការ​ឆ្អល់ពោះ​បាន​នោះ​ ​យើង​មក​ស្គាល់​ពី​អាការ​ឆ្អល់ពោះ​ជាមុន​សិន​…ឆ្អល់ពោះ​ គឺជា​អាការ​ដែល​កើ​តមាន​ហ្កាស​ច្រើន​នៅក្នុង​ក្រពះ​ ជួនកាល​កើត​ឡើង​ដោយសារ​ការ​ទទួលទាន​ជាតិ​សូដ្យូម​ច្រើនជ្រុល​ពេក​ ហើយ​ផ្លែ​ចេក​នេះឯង​ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​អាការ​ឆ្អល់ពោះ​ធូរស្រាល​បាន​ ព្រោះ​ចេក​មាន​បរិមាណ​ប៉ូតាស្យូម​ខ្ពស់​ ដែល​នឹង​ទៅ​ចាត់ការ​ផល​ប៉ះពាល់​ដែល​កើតឡើង​ដោយសារ​សូដ្យូម​ដែល​លើស​នោះ​ ធ្វើ​ឱ្យ​អាការ​ឆ្អល់ពោះ​ថយ​ចុះ​បាន​។

    2. ទឹក​នៅក្នុង​រាងកាយ​នឹង​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​របស់​អ្នក​ឡើង​-ចុះ​យ៉ាងតិច​ ក្នុង​ 1ថ្ងៃ​ 1-2គីឡូក្រាម​តើ​លោកអ្នក​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា​ ហេតុ​អី​បាន​យើង​ថ្លឹង​ទម្ងន់​នៅពេល​ព្រឹក​ និង​នៅពេល​ល្ងាច​ ទម្ងន់​ចេញ​មក​ខុសគ្នា​ ទាំង​យើង​មិនទាន់​បាន​ញ៉ាំ​អី​ច្រើន​ផង​នោះ​? នេះ​គឺ​ដោយសារតែ​ទម្ងន់​របស់​ទឹក​នៅក្នុង​រាងកាយ​ដែល​ចេញ​មក​ពី​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ ឬសភាវ​មាន​វដ្ត​រដូវ​ប្រចាំខែ​របស់​អ្នក​ដែល​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ឡើង​ ឬចុះ​គ្រប់ពេលវេលា​។ បើ​អ្នក​ចង់​ចាត់ការ​រឿង​ទឹកដែល​នៅក្នុង​រាងកាយ​នេះ​ អ្នក​គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ប្រើ​ថ្នាំបញ្ចុះ​ទឹកនោម​ក៏បាន​។

    3. ការ​អង្គុយ​នៅ​មួយ​កន្លែង​ក្នុង​ 1ថ្ងៃ​ៗ យូរ​ជាង11ម៉ោង​ នឹង​ធ្វើ​ឱ្យ​អាយុ​ខ្លី​ការ​អង្គុយ​ធ្វើការ​នៅនឹង​តុ​រហូត​ ដោយ​មិន​ក្រោក​ទៅណា​ពេញមួយថ្ងៃ​ អាច​នឹង​ធ្វើ​ឱ្យ​អ្នក​អាយុ​ខ្លី​ដោយ​មិនដឹង​ខ្លួន​ ​នោះ​គឺ​ដោយសារតែ​ នៅពេល​ដែល​រាងកាយ​របស់​យើង​មិនបាន​កម្រើក​ ឬធ្វើ​ចលនា​ទៅណា​ វា​អាច​បង្ក​ឱ្យ​កើតមាន​បញ្ហា​សុខភាព​បាន​ មិនថា​តែ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដុត​បំផ្លាញ​ក្នុង​រាងកាយ​ ប្រព័ន្ធ​រំលាយអាហារ​ ប្រព័ន្ធ​បន្ទោបង់​ ឬសូម្បីតែ​ប្រព័ន្ធ​ឈាម​រត់​ក៏ដោយ​ ​ដូច្នេះ​បើ​ចង់​មាន​អាយុវែង​ គួរ​ឧស្សាហ៍​ក្រោក​ចេញពី​តុ​ធ្វើការ​ខ្លះ​ផង​ គ្រាន់តែ​ក្រោក​ទៅ​ចូលបន្ទប់​ទឹក​ក៏​ជួយ​បាន​ច្រើន​ដែរ​។

    4. តែ​បៃតង​ជួយ​បង្កើន​ការ​ធ្វើការ​របស់​ខួរក្បាល​បាន​យើង​ដឹង​ច្បាស់​ហើយ​ថា​ តែ​បៃតង​មានប្រយោជន៍​ច្រើនណាស់​ ​ជាពិសេស​តែ​បៃតង​នេះ​ មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ខ្ពស់​ ទើប​វា​ជួយការ​ពារ​ការ​កើតជំងឺ​មហារីក​បាន​ តែ​ប្រយោជន៍​មួយទៀត​ដែល​សំខាន់​នោះ​គឺ​ តែ​បៃតង​ជួយ​បង្កើន​ការ​ធ្វើការងារ​របស់​ខួរក្បាល​បាន​ទៀតផង​ ដោយមាន​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ អ្នក​ដែល​ញ៉ាំ​តែ​បៃតង​ជាប់​ជាប្រចាំ​ នឹង​ធ្វើ​ឱ្យ​មានការ​ចងចាំ​ល្អ​ជាង​អ្នក​ដែល​មិនធ្លាប់​ញ៉ាំ​សោះ​។

    5. ស្ករ​ ធ្វើ​ឱ្យ​អាការ​ក្នុងអំឡុងពេល​មាន​វដ្ត​រដូវ​កាន់តែ​អាក្រក់​ស្ត្រីជា​ច្រើន​ ច្រើនតែ​គិតថា​ ការ​ទទួលទាន​បង្អែម​នៅក្នុង​អំឡុង​ពេល​មាន​រដូវ​ប្រចាំខែ​ នឹង​ជួយ​ឱ្យ​អា​ការ​ផ្សេង​ៗដែល​កើតឡើង​ក្នុងអំឡុងពេល​នោះ​ថយ​ចុះ​ ​តែ​ការពិត​វិញ​ ជាតិ​ស្ករ​ហ្នឹងឯង​ដែល​ជា​បច្ច័យ​អាក្រក់​ធ្វើ​ឱ្យ​អាការ​ទាំងនោះ​កាន់តែ​អាក្រក់​ឡើង​ ​ព្រោះ​ការ​ទទួលទាន​ស្ករ​(ជាតិ​ផ្អែម​)ច្រើនពេក​នឹង​ធ្វើ​ឱ្យ​ជាតិ​ម៉ាញេស្យូម​ក្នុង​រាងកាយ​ថយ​ចុះ​ ធ្វើ​ឱ្យ​ឆ្អល់ពោះ​ ដែល​អាការ​ឆ្អល់ពោះ​នេះ​ គឺជា​អាការ​មួយ​ដែល​ស្ត្រី​មិន​ចង់ឱ្យ​កើតមាន​ក្នុង​អំឡុង​ពេល​មាន​រដូវ​ឡើយ​ ដូច្នេះ​បើ​ពេល​មាន​រដូវ​ប្រចាំខែ​ គួរ​ប្តូរ​ពី​បង្អែម​មក​ទទួលទាន​ផ្លែឈើ​វិញ​ប្រសើរ​ជាង​បាយ​អង្ករ​ស្រូវសាលី​ជួយ​ឱ្យ​អារម្មណ៍​ល្អ​ជឿ​ថា​ អ្ន​កណាៗ​ក៏​ចង់​មាន​ពេលព្រឹក​ និង​ថ្ងៃធ្វើការ​ដ៏​ស្រស់ថ្លា​ដែរ​ ​ដូច្នេះ​ ឡា​រ៉ែ​ន ចង់​ប្រាប់​ថា​ បាយ​អង្ករ​ស្រូវសាលី​អាច​ជួយ​បាន​ ព្រោះ​អង្ករ​ស្រូវសាលី​នឹង​ទៅ​ជួយ​បង្កើន​កម្រិត​របស់​អ័រម៉ូន​សេ​រ៉ូ​ថូ​និន​(Serotonin​)នៅក្នុង​ខួ​ក្បាល​ ​ដោយសារ​ធាតុ​មួយ​នេះ​គឺជា​សារធាតុ​ដែល​ជួយ​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​។ ដូច្នេះ​ពេលព្រឹក​ថ្ងៃស្អែក​នេះ​ សាកល្បង​រក​បាយ​អង្ករ​ស្រូវសាលី​មក​ញ៉ាំ​ធ្វើជា​អាហារ​ពេលព្រឹក​ម្តង​មើល៍​…។

    6. ការហាត់ប្រាណ​ គួរ​ប្តូរ​ពី​បង្អែម​មក​ទទួលទាន​ផ្លែឈើ​វិញ​ប្រសើរ​ជាង​ពេល​ខ្លួន​ចាស់​ទៅ​ការ​ចាប់ផ្តើម​ហាត់ប្រាណ​តាំងពី​វ័យ​កំលោះក្រមុំ​ ក្រៅពី​នឹង​ធ្វើ​ឱ្យ​សុខភាព​រឹងមាំ​ល្អជា​បន្ត​រហូត​ទៅដល់​អនាគត​ហើយ​នោះ​ នៅ​មានផល​វិជ្ជមាន​ដល់​ខួរក្បាល​ទៀត​ ព្រោះ​មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បានការ​ហាត់ប្រាណ​ជាប្រចាំ​ក្នុង​អំឡុង​អា​យុង​អំឡុង​អាយុ​ 20ឆ្នាំ​រហូត​មក​ នឹង​ជួយ​ឱ្យ​មានការ​ចងចាំ​ល្អ​ ទោះជា​វ័យ​ហួស​ទៅដល់​ 40​ ឬ 50ឆ្នាំ​ហើយក៏​ដោយ​សុខភាព​រាង​កា​យង​កាយ​របស់​យគឺជា​រឿង​សំខាន់​ បើ​យើង​ចេះ​មើល​ថែទាំ​វា​ឱ្យ​បាន​ល្អ​ នឹង​ជួយ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​យើង​ល្អ​ទៅតាម​នោះ​ដែរ​ ​តែបើ​អ្នក​ព្រងើយកន្តើយ​ វា​អាច​នឹង​ធ្វើ​ឱ្យ​ទាំង​រាងកាយ​ និង​ផ្លូវចិត្ត​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ បន្ទាប់ពី​នោះ​រោ​គា​ផ្សេង​ៗនឹង​តាម​មក​ ដូច្នេះ​គួរ​នាំគ្នា​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​៕

  • ប៉ុន្មានសន្លឹករបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី អ្នកគាំទ្រលាន់មាត់ថាមានសម្រស់ដូច ដាញ់ ម៉ូលីកា

    ប៉ុន្មានសន្លឹករបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី អ្នកគាំទ្រលាន់មាត់ថាមានសម្រស់ដូច ដាញ់ ម៉ូលីកា

    ក្រោយពីបានពាក់មកុដបវរកញ្ញាភពផែនដីប្រចាំឆ្នាំ ២០២០រួចមក បវរកញ្ញា ប៉ុន សុរ៉ាវត្តី ត្រូវបានម្ចាស់សម្អាងការជាច្រើនទាក់ទងឱ្យបង្ហាញម៉ូដ ក៏ប៉ុន្ដែអ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ រូបភាពជាច្រើនសន្លឹករបស់បវរកញ្ញាវ័យក្មេងរូបនេះ ត្រូវបានអ្នកគាំទ្រលាន់មាត់ថា មានមុខមាត់ដូចតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង ដាញ់ ម៉ូលីកា ។

    កញ្ញា ប៉ុន សុរ៉ាវត្តី ដែលទទួលបានជយលាភីលេខ១និងគ្រងមកុដបវរកញ្ញាឯកភពផែនដីឆ្នាំ២០២០ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូករួមជាមួយភាពក្លាហានមានចេញពី ក្នុងខ្លួនមិនត្រឹមតែស្អាតនោះតែម្យ៉ាងទេ។ នាងមានកម្ពស់១៧០សង់ទីម៉ែត្រ និងមានរូបសម្រស់ស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនច្រើនថែមទៀតផង។ ថ្មីនេះ នាងបានគ្រងឈុតសម្អាងមួយ យ៉ាងលេចធ្លោសម្រស់មិនសរសើរមិនបានតែម្ដង ជាពិសេសនៅពេលដែលឈុតរបស់សម្អាងការនោះ សុទ្ធតែជាម៉ូតប្រពៃណីកែច្នៃ ដែលជួយអោយរូបសម្រស់របស់នាងកាន់តែអណ្ដែតឡើង។

    ម្នាក់ៗសរសើរថា បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះ ពិតជាស្អាតមែនទែន ជាពិសេសអ្នកលេងហ្វេសប៊ុកភាគច្រើនសុទ្ធតែលាន់មាត់ថា នាងស័ក្ដសមជាមួយការបង្អួតឈុតប្រពៃណី ព្រោះសម្រស់របស់នាងជាមួយនឹងឈុតសម្អាងប្រៀបបានដូចសម្រស់ស្រីខ្មែរអង្គរពិតៗតែម្ដង។ កុំឱ្យខាតពេលយូរ សូមទស្សនារូបភាពបវរកញ្ញា ប៉ុន សុរ៉ាវត្តី ខាងក្រោមនេះ៖