Category: សង្គម និងសេដ្ឋកិច្ច

  • កូរ៉ូណា Covid-19 “ស៊ីដាច់​” 444​ពាន់លាន​ដុល្លារអាមេរិក ​របស់​មហាសេដ្ឋី​ពិភព​លោក

    កូរ៉ូណា Covid-19 “ស៊ីដាច់​” 444​ពាន់លាន​ដុល្លារអាមេរិក ​របស់​មហាសេដ្ឋី​ពិភព​លោក

    ទឹក​ប្រាក់​ 444​ពាន់​លាន​ដុល្លារ​អាមេរិករបស់​អ្នក​មាន​បំផុត​ទាំង​500នាក់​ នៅ​លើ​ផ្សារ​មូល​បត្រ​ បាន​បាត់​បង់​គ្មាន​សល់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​1សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់​ពី​អាសន្ន​រោគ​កូរ៉ូណា​ Covid-19​ ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភព​លោក​។

    លោក Jeff Bezos ស្ថាបនិករបស់​ Amazon

    សន្ទស្សន៍​មធ្យម​របស់​ឧស្សហ​កម្ម Dow Jones (Dow Jones Industrial Average Index ) បានថយ​ចុះ​12% ដែល​ជា​អត្រា​ថយ​ចុះ​ទាប​បំផុតនៃ​តម្លៃ​មូលបត្រ​នៅ​លើ​ផ្សារហ៊ុន​ Dow Jones ​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ (ដែលបាន​កើត​ឡើង​កាល​ពី​ឆ្នាំ​2008) បណ្ដាល​ឱ្យតម្លៃ​​មូល​បត្រ​ទូទាំង​ពិភពលោក​បាត់​បង់​6លាន​លាន​ដុល្លារ​អាមេរិក។

    យោង​តាម​ស្ថិតិ​របស់​ Bloomberg Billionaires Index (តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​ប្រចាំ​ថ្ងៃ​) ភាព​ច្របូក​ច្របល់​នៃទី​ផ្សារមូល​បត្រ​ បាន​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​ចំណេញ​78​ពាន់​លាន​ដុល្លារ​​ដែល​អ្នក​មាន​បំផុតទាំង​​​500នាក់​​នៅ​លើ​ផ្សារ​មូល​បត្រ ​ដែល​បាន​សន្សំ​ទុក​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​សប្ដាហ៍​មុននេះ​។

    មហាសេដ្ឋី3រូប​ ​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក​ គឺ​លោក Jeff Bezos(ស្ថាបនិករបស់​ Amazon) លោក​ Bill Gates(ស្ថាប​និក​របស់ Microsoft) និង​លោក Bernard Arnault(អគ្គនាយក​របស់​ LVMH) ត្រូវ​រង​ការ​ខាត​បង់​ច្រើន​បំផុត​ ដោយ​បាត់​បង់​ប្រាក់​ប្រមាណ​ជា 30​ពាន់​លាន​ដុល្លារ​។ លោក Elon Musk(ស្ថានិក​របស់​ SpaceX) ដែល​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​25​ក្នុង​ពិភពលោក​ បាន​ខាត​បង់​ 9ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ត្រឹម​តែ1សប្ដាហ៍​ប៉ុណ្ណោះ នៅ​ពេល​តម្លៃ​មូល​បត្រ​ Tesla បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​។

     លោក​ Bill Gates ស្ថាប​និក​របស់ Microsoft
    លោក Bernard Arnault អគ្គនាយក​របស់​ LVMH

    មហា​សេដ្ឋី​ប្រមាណជា​ 80% នៅ​លើ​តារាងចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​ Bloomberg បានខាត​បង់​មិន​តិច​នោះ​ដែរ​។ អគ្គ​នាយក​ Micky Arison របស់​ក្រុម​ហ៊ុន​ Carnival Corp បាន​បាត់​បង់​ 1ពាន់​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​នេះ​ នៅ​ពេល​ក្រុម​ហ៊ុនគ្រប់​គ្រង​នាវា​ទេស​ចរណ៍​ធំបំផុត​ក្នុង​ពិភព​លោក រក្សា​ភ្ញៀវ​ទេស​ចរ​នៅ​លើ​នាវា​របស់​ពួក​គេ​នៅ​ឯកំពង់​ផែ​របស់​ជប៉ុន​ ជា​កន្លែង​ដែល​មាន​អ្នក​ទេសចរ​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណាយ៉ាង​តិច​5នាក់​។ ក្រៅ​ពីនេះ នៅ​មាន​មហា​សេដ្ឋី និង​សេដ្ឋី​ជា​ច្រើន​ក្នុង​ពិភពលោក​ បាន​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​ផងដែរ​។

    បច្ចុប្បន្ន​ ក្រុម​មន្ត្រី​សុខា​ភិបាល​នៃ​ប្រទេស​នានា​ កំពុង​តែ​ប្រឹង​ប្រែងប្រយុទ្ធ​ប្រឆាំង​នឹងវីរុស​ Covid-19។ មុន​នេះ​1 ឬ​2សប្ដាហ៍ នៅ​ពេល​អាសន្ន​រោគ​កូរ៉ូណា​នៅ​ជា​បញ្ហា​របស់​ប្រទេស​ចិន​នៅ​ឡើយ សេណា​រីយ៉ូដែល​ថា សេដ្ឋ​កិច្ច​នឹង​ងើប​ឡើយ​វិញ​ក្នុង​អនាគត​ឆាប់​ៗ​ខាង​មុខ​ គឺជា​រឿង​សម​ហេតុ​ផល។ ប៉ុន្តែពេល​នេះ អ្នក​ជំនាញ​របស់​ Bloomberg លោក Mohamed A. El-Erian មិន​គិត​ថា សេដ្ឋ​កិច្ច​ពិភព​លោក​នឹងងើប​ឡើង​វិញ​ក្នុងពេល​ដ៏ខ្លី​ខាង​មុខ​នោះ​ទេ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី ល្បី​ខ្លាំង លក់​មិន​ដល់ 2ថ្ងៃ​ផង ដាច់​អស់​គ្មាន​សល់

    ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី ល្បី​ខ្លាំង លក់​មិន​ដល់ 2ថ្ងៃ​ផង ដាច់​អស់​គ្មាន​សល់

    កម្មវិធី​សម្របសម្រួល និង​រៀបចំ​ឱ្យមាន​ការលក់​ត្រសក់ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​អ្នក​ដាំ​ត្រសក់ផ្អែម​នៅ​ស្រុក​បន្ទាយស្រី​នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក​ក្នុង​ខេត្តសៀមរាប​កាលពីពេលថ្មីៗនេះ ត្រូវបាន​លក់ដាច់​គ្មាន​សល់​ក្នុង​រយៈពេល​តែ 2ថ្ងៃ​ប៉ុណ្ណោះ។

    លោក ឃឹម ហ្វី​ណង់ ដែលជា​អភិបាលស្រុក​បន្ទាយស្រី បាន​បង្ហោះ​សារ​នៅក្នុង​ផេ​ចហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​មិនអាច​ឱបដៃ​ឈរ​មើល​កសិករ​សហគមន៍​កសិករ​ដាំ​ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី​ដែល​ធ្លាប់តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ បែរជា​ប្រឈម​នឹង​ការខាតបង់​ទាំងស្រុង​លើ​ការប្រមូល​ផល​របស់ខ្លួន​ក្នុងឆ្នាំនេះ​ឡើយ។

    លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា៖“ជាធម្មតា​ទីផ្សារ​ត្រសក់ផ្អែម​នេះ ត្រូវបាន​លក់​ចេញ​ទៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ខេត្តសៀមរាប។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​តម្រូវការ​ត្រសក់ផ្អែម​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​រហូតដល់​ទៅ 90% ដែល​មិន​អាចឱ្យ​អ្នក​ដាំ​លក់​កសិផល​របស់​ពួកគេ​ចេញ​បាន ទោះជា​លក់​ក្នុង​តម្លៃថោក​យ៉ាងណាក៏ដោយ”។

    ដោយហេតុថា ពេលនេះ​ជា​សប្តាហ៍​ប្រមូល​ផល ប្រសិនបើ​នៅតែ​បន្ត​លក់​មិន​ចេញ​ក្នុង​រយៈពេល 2សប្តាហ៍​ទៀត​នោះ ត្រសក់ផ្អែម​ចំនួន​រាប់​តោន​នេះ នឹងត្រូវ​បោះចោល​ទាំងស្រុង ពីព្រោះ​ទីផ្សារ​ផ្លែ​ត្រសក់ផ្អែម​នៅក្នុង​ស្រុក​បន្ទាយស្រី​ក្នុងឆ្នាំនេះ កំពុងមាន​ការធ្លាក់ចុះ​ខ្លាំង កសិករ​នឹង​ពុំមាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទូទាត់​ថ្លៃ​ជួល​ដី បង់​ការប្រាក់​ធនាគារ ថ្លៃ​ពូជ និង​ថ្លៃឈ្នួល​កម្មករ ហើយក៏​នឹង​មិនមាន​ទឹកចិត្ត​ដើម្បី​បន្ត​ដាំ​ទៀត​ដែរ។

    អ្នកទិញត្រសក់ផ្អែមថតរូបអនុស្សាវរីយ៍

    ដូច្នេះ​លោក​អភិបាលស្រុក​ក៏បាន​សម្រេច​ជួយ​សម្របសម្រួល និង​រៀបចំ​ឱ្យមាន​ការលក់​ត្រសក់ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក ក្នុង​ក្រុង​សៀមរាប ក្នុង​គម្រោង​លក់​រយៈពេល 1សប្តាហ៍​ពេញ គិត​ចាប់ពី​ថ្ងៃទី20 រហូតដល់​ថ្ងៃទី26 ខែកុម្ភៈ ដោយ​ដាក់លក់​ក្នុងតម្លៃ​ពិសេស 1គីឡូក្រាម ថ្លៃ 4,000រៀល ឬ(1ដុល្លារ​អាមេរិក) តែបើ​អតិថិជន​ទិញ​ច្រើន​ដល់​ចំនួន 10គីឡូក្រាម នោះ​នឹង​ត្រូវបាន​ថែម​ជូន 1គីឡូក្រាម ដោយ​ឥតគិតថ្លៃ។

    លោក​អភិបាលស្រុក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ជាពិសេស អ្នក​ខេត្តសៀមរាប សូម​មក​ចូលរួម​កម្មវិធី​នេះ​នៅ​ផ្សារ​ហេ​រី​ថេ​ក ឱ្យបាន​ច្រើន​កុះករ ដើម្បី​ជួយ​ទិញ​ផ្លែ​ត្រសក់ផ្អែម របស់​ពួកគាត់​ក្នុងតម្លៃ​ពិសេស ដើម្បី​ជួយ​ស្រោចស្រង់ និង​លើកទឹកចិត្ត​ដល់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី មួយ​នេះ។ ដោយ​តម្លៃ​នេះថោក​ជាង​តម្លៃ​ក្នុង​ទីផ្សារ​ប្រហែល​ពាក់កណ្តាល និង​បានត្រឹមតែ​អាចឱ្យ​ពួកគាត់​ទទួលបាន​ថវិកា​មកវិញ​ខ្លះ ដើម្បី​យកទៅ​ធ្វើជា​ទុន​ដើម្បី​ដាំ​ដុះ​បន្តទៀត​តែប៉ុណ្ណោះ។

    ផ្លែត្រសក់ផ្អែមរបស់សហគមន៍ត្រសក់ផ្អែមបន្ទាយស្រី

    លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“អតីត​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី​នេះ គាត់​បាន​ជួប​បញ្ហា ដោយសារ​ផល​ត្រសក់ផ្អែម​របស់គាត់​ដែល​បាន​ពង្រីក​កន្លងមក បាន​ទទួលផល​រហូត​ដល់​ទៅ​ប្រមាណ​ពី 8,000-30,000 ផ្លែ នៅពេលដែល​ប្រមូល​ផល​បាន​ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ និង​ចំពេល​ដែល​ភ្ញៀវទេសចរ​បាន​ថយចុះ​មួយចំនួន​នៅ​ខេត្តសៀមរាប​ផង​នោះ ធ្វើឱ្យ​គាត់​មាន​បញ្ហា​តែម្ដង”។

    លោក​ប្រធាន​មន្ទី​រកសិកម្ម​ក៏បាន​បញ្ជាក់ថា៖“បញ្ហា​ដែល​ទាក់ទង​នឹង​ភ្ញៀវទេសចរ​នេះ គឺ​ដោយសារ​ផល​ត្រសក់ផ្អែម​របស់គាត់ បាន​បោះ​ដុំ​លក់​នៅ​ផ្សារ​ទំនើប​ខេត្តសៀមរាប នៅតាម​បណ្តា​សណ្ឋាគារធំៗ និង​នៅ​តំបន់​ទេសចរណ៍​មួយចំនួន ដោយ​ក្នុង1ថ្ងៃ​គាត់​បោះ​ឱ្យ​កន្លែង​ទាំងនោះ​ជា​មធ្យម​ប្រមាណ​ជា 1-2តោន តែ​នៅពេលដែល​បច្ចុប្បន្ន ខ្សត់​ភ្ញៀវទេសចរ គាត់​លក់បាន​ត្រឹមតែ​ចំនួន 200គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង 1ថ្ងៃ”។

    លោក ទា គឹម​សុទ្ធ ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“ដោយឡែក​បញ្ហា​ដែល​កើតឡើង រយៈពេល2-3ថ្ងៃ​កន្លងមកនេះ គឺ​ផល​ត្រសក់ផ្អែម​ដែល​ពួកគាត់​លក់​មិន​ចេញ​មាន​រហូតដល់​ទៅ​ជាង 10តោន។ ខាង​ខ្ញុំ​បាន​ទៅ​ជួប​ពួកគាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ ស្របពេល​ដែល​លោក​អភិបាលស្រុក​គាត់​ចុះទៅ​តំបន់​នោះ​ផង គាត់​ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​នោះ​តែម្តងទៅ ហើយ​ក៏បាន​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់​ហើយ​ទៀតផង”។

    សូមបញ្ជាក់ថា កាលពី​ថ្ងៃទី16 ខែកុម្ភៈ លោក​អភិបាលស្រុក​វ័យក្មេង បានប្រកាស​លក់​ត្រសក់ផ្អែម​ធម្មជាតិ​រប​ស់​អ្នកស្រុក​បន្ទាយស្រី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនរបស់លោក ហើយ​មកដល់​ថ្ងៃទី18 ខែកុម្ភៈ ត្រសក់ផ្អែម​របស់​សហ​គម​ន៍​កសិករ​ស្រុក​បន្ទាយស្រី បាន​លក់​អស់ពី​ចម្ការ​តែម្ដង ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​មក​ទិញ និង​កុម្ម៉ង់​ទិញ​យ៉ាង​ភ្លូកទឹកភ្លូកដី៕

  • ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ចិន​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​ឆ្លាតវៃ (AI helmets) ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​ Covid-19

    ប្រទេស​ចិន៖ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ បាន​ស្រាវជ្រាវ​ និង​បង្កើត​មួយ​សុវត្ថិ​ភាព​ឆ្លាតវៃ​​ដែល​អាចជួយ​សមត្ថ​កិច្ច​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ Covid-19។ នេះ​បើ​តាម​ Tech Times។

    ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Kuang-Chi នៅ​ក្នុង​តំបន់​ Shenzhen បាន​ឧទ្ទេស​នាម​មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​មួយ​ប្រភេទ​ ដែល​អនុញ្ញាត​ឱ្យស្កេនរហ័សដើម្បី​​​ស្វែង​រក​​​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់​នៅ​ក្នុង​ហ្វូង​មនុស្ស​ ដែល​នេះ​ជួយ​ឱ្យ​សមត្ថ​កិច្ច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់​មេរោគ​​កូរ៉ូណា​។ ក្រៅ​ពី​នេះ មួក​សុវត្ថិ​ភាព​ឆ្លាត​វៃ​ AI helmets
    នេះក៏​អាច​ស្កេន​ QR កូដ និង​ស្គាល់ ឬ​ចំណាំ​ផ្ទៃ​មុខ​មនុស្ស​ក្នុង​រយៈ​ចម្ងាយ​5ម៉ែត្រ​ផងដែរ។ មួក​នេះ​ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ 5G Wi-Fi និង Bluethooth ព្រម​ទាំងមាន​​ភ្ជាប់​វ៉ែនតា​ VR(virtual reality)​ ទៀត​ផង។

    ផលិត​ផល​របស់ Kuang-Chi បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​2019 ប៉ុន្តែ វា​ទើប​តែ​​ត្រូវ​បាន​ប្រើ​ប្រាស់​​ច្រើន​នៅ​ក្នុង​តំបន់​សៀង​ហៃ និង​បណ្ដា​ទីក្រុង​មួយ​ចំនួន​ទៀត​របស់​ចិន​។ នេះ​គឺជា​ផលិត​ផល​​មួយ​ក្នុង​ចំណោម​ផលិត​ផល​ដែល​ទទួល​បាន​ជំនួយ​ពី​រដ្ឋា​ភិបាល​ចិន​។

    ក្រុម​ហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​របស់​ចិន ក៏​កំពុង​តែស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ផលិត​ផល​ដែល​អាច​ស្កេន​កម្ដៅ​ខ្លួន​ដោយ​ប្រើ​ពេល​ខ្លី​បំផុត​។ ប្រព័ន្ធ​ស្វែង​រក​អ្នក​ដែល​មាន​កម្ដៅ​ខ្លួន​ខ្ពស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Baidu និង Megvii នេះ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​តាម​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​ក្នុង​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រាជិនីសំឡេងស្រទន់ មាស សុខសោភា គ្រងតំណែងទូតសុឆន្ទៈឆ្នើម Synovy

    រាជិនីសំឡេងស្រទន់ មាស សុខសោភា គ្រងតំណែងទូតសុឆន្ទៈឆ្នើម Synovy

    យោងតាមការបង្ហោះរបស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោនបានឱ្យឃើញ អ្នកនាង មាស សុខសោភា គ្រងតំណែងជា «ទូតសុឆន្ទៈឆ្នើម Synovy » ។ ទោះបីជាអ្នកនាងបានគ្រងតំណែងទូតសុឆន្ទៈកាលពីឆ្នា ២០១៩ តែបេសកកម្មរបស់អ្នកនាងត្រូវបានមហាជនជាច្រើនគាំទ្រ និងទទួលអត្ថប្រយោជន៍យ៉ាងពីការថែរក្សាសម្រស់រូបឱ្យស្អាតដូចអ្នកនាង។

    អ្នកនាង មាស សុខសោភា រៀបរាប់អារម្មណ៍អារម្មណ៍រំភើបដែលនាងត្រូវបានក្រុមហ៊ុនបន្តតំណែងឱ្យជាដៃគូសហការ និង ជាទូតសុឆន្ទៈថា «រយៈពេលនៃការប្រើប្រាស់ Fiber Synovy មិនត្រឹមតែធ្វើនាងខ្ញុំមានសាច់ភ្លឺ ស្អាត និង មានសុខភាពល្អ ដោយសារតែជាតិពុលត្រូវបានកម្ចាត់ជាប្រចាំប៉ុណ្ណោះទេ ផលិតផលក៏ធ្វើឱ្យនាងមានអារម្មណ៍ល្អ និងស្រស់ស្រាយជាប្រចាំផងដែរ»។ អ្នកនាងប្រកាសណែនាំឱ្យប្រើប្រាស់ដើម្បីសុខភាព និង ជួយផ្នែកសម្រស់ ដោយកញ្ញាក៏ប្រកាសថានេះគឺជាផលិតផលគុណភាពល្អគ្មាន២ ក្នុងចំណោម Fiber ដែលកញ្ញាធ្លាប់ប្រើប្រាស់។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀង មាស សុខភាព នឹងនៅតែបន្តតំណែងជា Brand Ambassador ឬ ជាទូតសុឆន្ទៈរបស់ផលិតផលប្រចាំក្រុមហ៊ុនFood import & Export ដោយមិនកំណត់នោះទេ បើទោះជាផលិតផលនេះបានក្លាយជាផលិតដែលមានទីផ្សារឈរជើងទៅហើយ៕

  • ចោម ក្វាន់ ៖ « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម »

    ចោម ក្វាន់ ៖ « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម »

    យោងតាមហ្វេសប៊ុករបស់តារាហ្វេសប៊ុកអ្នកនាង ចោម ក្វាន់ គេស្គាល់ថាជាបងប្អូនស្រីរបស់អ្នកនាង ដេន នីក្វាន់ បានបង្ហោះសារលើកទឹកចិត្តដល់មហាជន និងកូនក្រុមរបស់អ្នកនាង ជាកម្លាំងបណ្ដាលចិត្តឱ្យខិតខំប្រឹងប្រែងក្នុងការរកស៊ីពង្រឹងមុខជំនួញ។ ​អ្នកនាង ចោម ក្វាន់​ បានបង្ហើបពីប្រវត្តិកូនក្រុមឈ្មោះ​អ្នកនាង ឌី ដែលមានប្រវត្តិកម្សត់ ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។

    តាមការបញ្ជាក់ អ្នកនាង ឌី ថា​ កាល​ពី​មួយ​ឆ្នាំ​មុន​ខ្លួន​ទទួល​បាន​កាដូ​រថយន្ត​ម៉ាក​ Visto ១​គ្រឿង​យ៉ាង​ស្រស់​ស្អាត​ពី​អ្នក​នាង ចោម​ ក្វាន់ ​​។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០២០ នេះ​អ្វី​ដែល​អ្នកនាង នឹក​ស្មាន​មិន​ដល់​នោះ​គឺ​​ខ្លួន​បាន​ទទួលកាដូ​​រថយន្ត​ Prius មួយ​គ្រឿង​​ទៀត​ពី​អ្នកនាង ចោម ក្វាន់ ដែល​ជា​មេ​ដ៏​ល្អ​ម្នាក់​តែង​តែ​ចែក​រំលែក​បទពិសោធន៍​ល្អ​ៗ​ដល់​កូន​ក្រុម។ ជាមួយ​គ្នា​នេះ​ដែរ​អ្នកនាង ឌី ក៏​បាន​រៀបរាប់​បន្ថែម​ថា៖” ជា​ដំបូង​ខ្ញុំ​សូមអរគុណ​ដល់​មេ​របស់​នាង​ខ្ញុំ គឺ​បង​ស្រី ចោម ក្វាន់ ដែល​តែង​តែ​​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​គំនិត​រក​ស៊ីសព្វ​គ្រប់​បែប​យ៉ាង​​ដល់​រូប​ខ្ញុំ​ និយាយ​ឡើង​ចង់​តែ​យំ​ទេ​ នេះ​គឺ​ជា​អារម្មណ៍​ពិត​របស់​ខ្ញុំ​អគុណ​ដល់​គ្រួសារ​ DNK”។ អ្នកនាង បញ្ជាក់​ថា មុន​ជួប​អ្នកនាង ចោម ក្វាន់ មុន​ដំបូង​ឡើយ​ខ្លួន​​បាន​រក​ស៊ី​ជាមួយ​ក្រុម​ហ៊ុន​ថែរក្សា​សម្រស់​មួយ តែ​គ្មាន​ថវិកា​នោះ​ទេ​ពេល​នោះ​​​​មាន​តែ​៨០០ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ចង​ការ​គេ​ទៀត តែ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ឡើយ។ ប៉ុន្តែ​ក្រោយ​បាន​ជួប​​អ្នកនាង ចោម ក្វាន់ ដែល​ជា​មេ​​ល្អ​ និង​គំរូ​សម្រាប់​កូន​ចៅ​នោះ​ឃើញ​​ថា ការ​រក​ស៊ី​របស់​អ្នកនាង ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ​​​​មាន​តែ​ភាព​ជោគ​ជ័យ​គ្រប់​ពេល​។

    យ៉ាងណាមិញ អ្នកនាង ចោម ក្វាន់ បានផ្ដាំសារទៅកាន់មហាជនទូទៅថា « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម » បន្ទាប់ពីអ្នកនាងជួយជ្រោមជ្រែងកូនក្រុមខាងលើឱ្យក្លាយជាស្ត្រីរឹងមាំ៕

  • ពេលនេះកីឡាករអាជីពអ៊ីតាលីម្នាក់មានផ្ទុកវីរុសកូរ៉ូណាហើយ

    ពេលនេះកីឡាករអាជីពអ៊ីតាលីម្នាក់មានផ្ទុកវីរុសកូរ៉ូណាហើយ

    Udoh អាយុ​ 22​ឆ្នាំ សញ្ជាតិ​អ៊ីតាលី​-​នី​ហ្សេ​រី​យ៉ា មាន​អាការ​មិនសូវ​ស្រួលខ្លួន នា​ការប្រកួត​ចុង​សប្តាហ៍​កន្លងមក​ជាមួយ​ក្លិប U23 Juventus​។ ក្រោយមក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Sienne មុននឹង​ពិនិត្យឃើញ​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​។​

    កីឡាករ King Udoh គឺជាកីឡាករខ្សែប្រយុទ្ធពាក់អាវលេខ9 របស់ក្លិប Pianese ក្នុង​ក្របខ័ណ្ឌ Serie C អ៊ីតាលី ហើយកីឡាកររូបនេះក៏ជាអតីតកីឡាករយុវជន ក្លិប Juventus ផងដែរ។

    មកទល់នឹងពេលនេះ កីឡាករទាំងអស់នៃក្លិប Pianese ត្រូវបានគេពិនិត្យហើយ ដោយមិនមានសញ្ញាវិជ្ជមាននៃវីរុសនេះហើយ តែគ្រប់គ្នាក្នុងក្រុមនេះ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាមួយរយៈសិន៕

  • គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    ក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំ កម្ពុជា បានយកឈ្នះក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំមីយ៉ាន់ម៉ា ក្នុងលទ្ធផល 3ទល់នឹង0​ ក្នុងការប្រកួត​ពានរង្វាន់ JENESYS Japan-ASEAN U19 Men’s Football Tournament ប្រទេសជប៉ុន។

    ឆ្លងកាត់ 3ប្រកួតក្នុងពូលមកនេះ ក្នុងពានរង្វាន់មួយនេះ កម្ពុជាឈ្នះ​ 1ប្រកួត និងចាញ់ 2ប្រកួត ដោយបានចាញ់លើកទី1 ក្នុងលទ្ធផល 3ទល់នឹង7 និងលើកទី2 ចាញ់ Kagoshima FC 1ទល់នឹង0 និងលើកចុងក្រោយ ឈ្នះមីយ៉ាន់ម៉ា 3ទល់នឹង​0។
    ជ័យជម្នះ 1ប្រកួតចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាហក់ឡើងមកលេខលើ 3វិញ ប្រចាំពូល B នេះ ដោយការប្រកួតបន្ទាប់នៅថ្ងៃស្អែកនេះ ក្រុមកម្ពុជានឹងត្រូវជួបជាមួយនឹងក្រុមលេខ3 ប្រចាំពូលA ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ5 ក្នុងចំណោមប្រទេសចូលរូមទាំង8៕

  • គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី( AFC) បានចេញសេចក្តីប្រកាសពិន័យជាទឹកប្រាក់ចំនួន 2,500ដុល្លារ ​​ទៅលើគ្រូបង្វឹកក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំថៃ លោក Ithsara Sritharo ពី​បទ​​មិន​ចូល​រួម​ធ្វើ​សន្និសីទព័ត៌មានក្រោយ​ការ​ប្រកួត​។ កាល​នោះ​ក្រុម U19 ថៃ​បានទាត់ចាញ់ U19 កម្ពុជា ​ក្នុងលទ្ធផល​​​ 2​ទល់​1 នា​ការ​ប្រកួតពាន​រង្វាន់​វគ្គ​ជម្រុះ​ក្នុង​ពូលពាន AFC U-19 Championship 2020 កាល​ពី​ថ្ងៃ​ទី​8 វិច្ឆិកា ឆ្នាំ2019។

    JAKARTA, INDONESIA – OCTOBER 28: Thailand coach Ithsara Sritharo is seen during the AFC U-19 Championship Indonesia quarter final match between Qatar and Thailand at the GBK Main Stadium on October 28, 2018 in Jakarta, Indonesia. (Photo by Robertus Pudyanto/Getty Images)

    ក្រៅពីពិន័យគ្រូបង្វឹករូបនេះហើយ AFCក៏បានពិន័យសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ជាទឹកប្រាក់ចំនួន 5,000ដុល្លារ​ដោយ​សារ​មិន​ធ្វើ​ឯកសារ​រាយការណ៍​ទៅ​AFC លើ​ករណី​គ្រូ​បង្វឹក​រូបនេះ​មិន​ចូល​រួម​ធ្វើ​សន្និសីទកាសែតក្រោយ​ការ​ប្រកួត​នោះទៀតផង។

    គ្រូបង្វឹក​រូបនេះ​មាន​ពេល​ 30​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ ហើយ​សមាគមបាល់​ទាត់​ថៃ​ត្រូវតែរាយការណ៍​អំពី​ភាពអសកម្មរបស់​មន្ត្រី​គ្រូ​បង្វឹក​ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រងរបស់​ខ្លួន​នា​ការ​ប្រកួត​ពាន​រង្វាន់​ដែល​រៀប​ចំ​ដោយ​ AFC ហើយ​បើ​លើក​ក្រោយ​គ្រូ​បង្វឹក​រូបនេះ ​រំលោភបំពានលើ​ចំណុចដដែល​នេះ​ទៀត នឹង​ត្រូវ​ពិន័យ​បន្ថែម​ពី​លើ​ទៀត៕

  • សុទ្ធតែជាកីឡាករដែលមានសមត្ថភាព តែមិនគួរណារៀបចំលទ្ធផលបែបនេះសោះ!

    សុទ្ធតែជាកីឡាករដែលមានសមត្ថភាព តែមិនគួរណារៀបចំលទ្ធផលបែបនេះសោះ!

    សហព័ន្ធកីឡាបាល់ទាត់អាស៊ី The Asian Football Confederation (AFC) បានពិន័យកីឡាករជម្រើសជាតិឡាវ 2រូប ឈ្មោះ Khampheng Sayavutthi និង Lembo Saysana ដោយមិនឱ្យពាក់ព័ន្ធទៅនឹងគ្រប់សកម្មភាពជាមួយវិស័យបាល់ទាត់អស់មួយជីវិត ដោយសារចូលរួមកំណត់លទ្ធផលទុកមុនក្នុងការប្រកួតមួយនាពេលកន្លងមក។

    កីឡាករខ្សែប្រយុទ្ធឡាវទាំង 2រូបនេះ ត្រូវបានចោទប្រកាន់ពីបទឃុបឃិតរៀបចំលទ្ធផលទុកជាមុន ក្នុងអំឡុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសក្រុងហុងកុង និងក្រុមជម្រើសជាតិឡាវ កាលពីថ្ងៃទី5 ខែតុលា ឆ្នាំ2017 កន្លងទៅ ខណៈដែលលទ្ធផលនៃការប្រកួតនោះ ក្រុមជម្រើសក្រុងហុងកុង បានយកឈ្នះលើក្រុមជម្រើសជាតិឡាវដោយពិន្ទុ 4-០៕

    2012 AFF Suzuki Cup