Category: សង្គម និងសេដ្ឋកិច្ច

  • តារាចម្រៀង ខេម និង តន់ ចន្ទសីម៉ា បង្ហាញការគាំទ្របន្លែធម្មជាតិដែលត្រួតពិនិត្យពីអ្នកឯទេសស្ដង់ដារប្រទេសជប៉ុន

    តារាចម្រៀង ខេម និង តន់ ចន្ទសីម៉ា បង្ហាញការគាំទ្របន្លែធម្មជាតិដែលត្រួតពិនិត្យពីអ្នកឯទេសស្ដង់ដារប្រទេសជប៉ុន

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គេមើលឃើញថា ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​ ​ត្រៀម​​បើក​សម្ពោធ​​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះនៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០២០ ដើម្បីចូលរួម​ចំណែក​ជួយ​ជ្រោមជ្រែង​កសិករ​​ និង​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​រាជរដ្ឋាភិបាល។ ផ្សារ​​របស់​លោក​ឧកញ៉ា​វ័យ​ក្មេងរូបនេះ​កំពុង​មាន​ប្រជាប្រិយភាព​នេះ ​​បាន​ប្រមូល​ទិញ​កសិផល​ពី​កសិករ​ដែល​បច្ចុប្បន្ន​បាន​ចងក្រង​និង​ប្រមូល​ទិញ​ជា​មួយ​កសិករ​សរុប មាន​រហូត​ដល់​ទៅ​១៨​ខេត្ត​ឯណោះ សម្រាប់​យក​មក​​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

    ក្នុងនោះគេឃើញតារាចម្រៀងប្រុសសំឡេងស្អក ខេម បានបង្ហាញការគាំទ្រ និងឱ្យដឹងថា អ្នក​គ្រប់​គ្រង​ផ្សារបានអះអាងថាក្រុម​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ម្ហូបអាហារ​របស់​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​ត្រូវ​បាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ប្រមូល​ផ្ដុំ​គុណភាព​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ជប៉ុន និង​បណ្ដុះបណ្ដាល​បច្ចេកទេស​លក្ខណៈ​ស្តង់​ដារ​ ពី​​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា(JICA) ទទួល​ស្គាល់​ដោយ​ក្រសួងកសិកម្ម ។ អ្វី​ដែល​ជា​ទំនុក​ចិត្ត​នោះ កសិផល​ទាំងអស់​ត្រូវ​បាន​​តាមដាន​ត្រួត​ពិនិត្យ​តាំង​ពី​កន្លែង​ដាំដុះ​​រហូត​ដល់​កន្លែង​វេច​ខ្ចប់ តែ​ម្ដង ក្នុង​នោះ​ដែរ​កសិករ​ទាំងអស់​ត្រូវ​បាន​ចុះ​កិច្ចសន្យា​និង​កុង​ត្រា​ស្រប​តាម​គោលការណ៍​ដាំដុះ​តាម​គោល​ការណ៍​ធម្មជាតិ ។

    កញ្ញា តន់ ចន្ទសីម៉ា តារាស្រីប្រចាំផលិតកម្មកាឡាក់ស៊ី និងជាម្ចាស់បទ « ឡាសារ៉ែន » ក៏បានចូលរួមថតស្ពតបន្លែធម្មជាតិនេះ និងឱ្យដឹងថា ដើម្បី​ជួយ​ដល់​កសិករ ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា បាន​បញ្ជូន ធនធាន​មនុស្ស​គ្រប់​ជំនាញ​ចុះ​ពន្យល់​និង​ណែនាំ​ក្នុង​ការ​ដាំដុះ​តាម​គោលការណ៍​ធម្មជាតិ​ដោយ​មិន​ប្រើប្រាស់​សារធាតុគីមី។ ជា​មួយ​នឹង​ការ​ប្រមូល​ទិញ​នេះ​ផង​ដែរ ប្រសិន​បើ​កសិករ​ណា​មួយ​មាន​គំនិត​បន្លំ​ល្មើស​នឹង​លក្ខន្តិកៈ​ប្រើប្រាស់​សារធាតុ​គីមី​ នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ ហើយ​បញ្ឈប់​ការ​ទទួល​ទិញ​ពី ក្រុមហ៊ុន​រយៈពេល​មួយ​ឆ្នាំ។ យ៉ាងណាមីញដើម្បី​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ តាម​​អន​ឡាញ ឬ​បញ្ជា​ទិញ​តាម​ទូរស័ព្ទ​ដៃ កម្មង់​តាម ទំនិញ​ដែល​​លោក​អ្នក​ត្រូវ​ការ ត្រឹម​តែ​២០​នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង៕

  • លោក Park Hang Seo ដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ដើម្បីការពារជម្រើសជាតិវៀតណាម

    លោក Park Hang Seo ដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ដើម្បីការពារជម្រើសជាតិវៀតណាម

    កាលពីពេលកន្លងទៅនេះ លោក Park Hang Seo គ្រូបង្វឹកជម្រើសជាតិវៀតណាម រួមទាំងភរិយាផងដែរនោះ បានធ្វើដំណើរវិស្សមកាលដែលផ្តល់ដោយសហព័ន្ធបាល់ទាត់វៀតណាម ស្របពេលដែលគ្មានភារកិច្ចជាមួយជម្រើសជាតិ។
    ទោះបីជារូបលោកវិលត្រឡប់មកវិញតាំងពីសប្តាហ៍កន្លងទៅ មុនការផ្ទុះរាលដាលយ៉ាងធ្ងន់ធ្ងរនៃមេរោគវីរុស COVID-19 នៅក្នុងកូរ៉េខាងត្បូងក៏ដោយ តែលោក និងក្រុមគ្រួសារបានសម្រេចចិត្តនៅដាច់ដោយឡែកពីគេមួយរយៈសិន ដើម្បីធ្វើរោគវិនិច្ឆ័យរក COVID-19។

    គួរបញ្ជាក់ផងដែរថា ជម្រើសជាតិវៀតណាម នឹងត្រូវត្រៀមខ្លួនធ្វើដំណើរទៅជួបម៉ាឡេស៊ី ក្រោយពីជើងទី1 បានឈ្នះ 1ទល់0 ក្នុងដីខ្លួនឯងម្តងរួចហើយ នៃដំណើរជម្រុះជុំទី2 ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 និង AFC Asian Cup 2023 ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅចុងខែមីនានេះ៕

  • ថៃ ប្រកាសបិទការប្រកួតក្នុងលីកកំពូលខ្លួន រហូតដល់ខែមេសា

    ថៃ ប្រកាសបិទការប្រកួតក្នុងលីកកំពូលខ្លួន រហូតដល់ខែមេសា

    កាលពីព្រឹកមិញនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ថៃ និងសហព័ន្ធកីឡាបាល់ទាត់របស់ថៃ បានប្រកាសជាផ្លូវការថា នឹងពន្យារពេលការប្រកួតលីកកំពូលទាំងអស់ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ពាក់កណ្តាលខែមេសា​  ឆ្នាំ2020 ខាងមុខនេះ។  ការផ្អាកនេះអាចនឹងឈានដល់រយៈពេលយូរជាងនេះទៅទៀត ប្រសិនបើស្ថានភាព COVID-19 នៅក្នុងប្រទេសថៃ មិនទាន់មានភាពធូរស្រាល។

    ចំពោះការផ្អាកនេះ គឺមាន ថៃលីក1 (Thai League 1) ថៃលីក2 (Thai League 2) ថៃលីក៣ (Thai League 3) និងថៃលីក4 (Thai League 4) បួករួមទាំងពានរង្វាន់ផ្លូវការនានាទាំងអស់ដែលសហព័ន្ធកីឡាបាល់ទាត់ថៃ រៀបចំក្នុងឆ្នាំ2020​ នេះ។

    គួរបញ្ជាក់ផងដែរថា ក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានចាប់ផ្តើម និងដំណើរការបានចំនួន 4សប្តាហ៍មកហើយ ដោយក្រុម  TRUE BANKOK UNITED កំពុងតែគ្រងតំណែងកំពូលតារាងបណ្តោះអាសន្ន៕

  • កុំភ័ន្ដច្រលំ!! ភាពយន្ដខ្នាត «ពោះធំ» ជាVersion រោងកុន​​ត្រៀមដាក់បញ្ចាំងក្នុងរោងភាពយន្ដហើយ

    កុំភ័ន្ដច្រលំ!! ភាពយន្ដខ្នាត «ពោះធំ» ជាVersion រោងកុន​​ត្រៀមដាក់បញ្ចាំងក្នុងរោងភាពយន្ដហើយ

    ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ នៅ​​លើ​ហ្វេសប៊ុក​ផេក​ទូរទស្សន៍​បាយ័ន​ និង​ Youtube ​ផ្លូវ​ការ​របស់​សាស្ត្រាហ្វៀម (SATRA FILM ) រួច​មក​ឥឡូវ​នេះ​​រឿង​ “ពោះធំ” បាន​កំណត់​ថ្ងៃ​ដាក់​បញ្ចាំង​នៅ​រោងកុន​ហើយ។

    បើ​តាម​ហ្វេសប៊ុក​ផេក​​ផ្លូវ​ការ​របស់​ Pous Thom The Movie បាន​ប្រកាស​ថារឿង “ពោះធំ” Version រោងកុន​​ត្រៀម​នឹង​សម្ពោធ​​ចាក់​បញ្ចាំង​​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ។ រឿង “ពោះធំ” ជា​ប្រភេទ​ភាពយន្ត​បែប​កម្សត់​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់​រំ​ជា​ច្រើន​ក្នុង​រឿង​ ពិសេស​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​មិត្តយុវវ័យ​តែ​ម្ដង​ ដែល​ឆាប់​ប្រឡូក​​រឿង​​ផ្លូវ​ភេទ​ទាំង​ខ្លួន​នៅ​​វ័យ​ក្មេង។

    គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿងពោះធំ​ Version រោងកុន​ ដែលត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ​ គឺមានភាពខុសប្លែកពី​ version ភាពយន្តជីវិតរឿងពោះធំ​ Version អនឡាញ​ ដែលធ្លាប់ចាក់បញ្ចាំងតាមទំព័រ​ Facebook និង​ Youtube របស់ផលិតកម្ម​ Sastra ព្រោះមានការថតឈុតឆាកថតថ្មីទាំងអស់ ដែលបង្ហាញពីជីវិតរបស់តួឯកប្រុសស្រីក្រោយពេលចាកចេញពីផ្ទះ​ ទៅផ្សងជីវិតក្មេងខ្ចីគ្មានទីជម្រក​ តស៊ូលំបាកវេទនា​ ដោយគ្មានឪពុកម្តាយ​ ទាំងតួស្រីកំពុងមានផ្ទៃពោះវ័យក្មេង​ ។ ជាក់​ស្ដែង​ក្នុង​ភាព​យន្ត​​”ពោះធំ” នេះ​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​​គឺ​ជា​សិស្ស​សាលា​កំពុង​​តែ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ តែ​ពួក​គេ​​ទាំង​ពីរ​បាន​ស្រឡាញ់​ទាក់​ទង​គ្នា​ជ្រុល​ជ្រួស​រហូត​ដល់​មាន​កូន​​ដោយ​មិន​បាន​ព្រៀង​ទុក។ ក្រោយ​មក​គូស្នេហ៍​​វ័យ​ក្មេង​មួយ​គូ​នេះ​ត្រូវ​បាន​ចាកចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​តែ​ពីរនាក់​បន្ទាប់​ពី​បែក​ធ្លាយ​រឿង​ដល់​ឪពុក​ម្ដាយ។

    ឈុតឆាកថ្មីនេះនឹងកាន់តែធ្វេីឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកនឹងឆាកជីវិតរបស់ពួកគេ​ និងស្រាយចម្ងល់អ្នកទស្សនាវគ្គមុនថាតេីវាសនារបស់ពួកគេនិងកូនក្នុងពោះចុងក្រោយនឹងទៅជាយ៉ាងណា?

  • «គ្រួសារតារាកម្ពុជា» គាំទ្រលើកស្ទួយនិងបំផុសសិល្បៈបុរាណខ្មែរឱ្យមាននៅក្នុងស្រទាប់មហាជន

    «គ្រួសារតារាកម្ពុជា» គាំទ្រលើកស្ទួយនិងបំផុសសិល្បៈបុរាណខ្មែរឱ្យមាននៅក្នុងស្រទាប់មហាជន

    ក្នុងឱកាសដឹកនាំតារាសិល្បៈចូលរួមក្នុងទិវារវប្បធម៌ជាតិ៣មីនាលើកទី២២ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២០ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏ដូចជាសមាជិកភាគច្រើន បានទទូចឱ្យមានការបំផុសពីទម្រង់សិល្បៈវប្បធម៌បុរាណរបស់ខ្មែរឱ្យបានច្រើន ក្នុងស្រទាប់មហាជន ជាពិសេសគឺការបង្ហាញអត្តសញ្ញាណនូវវប្បធម៌របស់ខ្លួននៅគ្រប់សកម្មភាព ដើម្បីបង្ហាញពីការលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ធៀបនឹងរយៈពេលមុន «យុវវ័យ» ពោលគឺមហាជនច្រើនឡើងមកហើយ ដែលចាប់អារម្មណ៍លើកស្ទួយសិល្បៈវប្បធម៌បុរាណខ្មែរ តាមរយៈការសហការគ្នាគ្រងឈុតបែបបុរាណក្នុងកម្មវិធីធំៗ ដោយស្លៀកចងក្បិន ឬ គ្រងឈុតក្នុងសម័យកាលណាមួយ នៅក្នុងកម្មវិធីជប់លៀង ឡើងផ្ទះ និងមង្គលការជាដើម ដើម្បីបង្ហាញអោយអន្តរជាតិ និងក្មេងជំនាន់ក្រោយ មើលឃើញថាអត្តសញ្ញាណរបស់ដូនតាខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងផ្នត់គំនិតមហាជនសម័យទំនើប។

    ក្នុងនោះ របាំបុរាណ ល្ខោនបាសាក់ និង ល្ខោនខោលជាដើម ក៏ត្រូវគេលើកស្ទួយជាថ្មី ក្នុងកម្មវិធីសម្ពោធធំៗផងដែរ ដែលនេះគឺជាអ្វី ដែលលោក និង សមាជិកគ្រួសារតារាកម្ពុជាភាគច្រើនចង់បាន។ លោកថា «គ្រួសារតារាកម្ពុជា» គឺបណ្ដាំអ្នកសិល្បៈរាប់ទាំងតារាល្បីៗ និងតារាថ្មី ដើម្បីរួមគ្នាធ្វើសកម្មភាពដែលមានតម្លៃវប្បធម៌ ជាពិសេសបំផុសឱ្យមហាជនចេះស្រលាញ់សិល្បៈបុរាណ តាមរយៈដែលគ្រួសារតារាកម្ពុជា បានរៀបចំកម្មវិធីគ្រងឈុតបុរាណ និង ប្រកួតឈុតបុរាណជារឿយៗរៀងរាល់មួយឆ្នាំម្ដង នាពេលកន្លងមក។ លោកថាកម្មវិធីទិវាវប្បធម៍ មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រជាការបំផុសអោយមហាជចាប់អារម្មណ៍ និងមើលឃើញថាសិល្បៈបុរាណខ្មែរ មិនថារបាំ យីគេ ល្ខោន ចម្រៀង និងសំលៀកបំពាក់ដែលជាអត្តសញ្ញាណជាតិជាដើម មានជីវិតរស់រវើកជានិរន្ត។

    អ្នកនាង លី ម៉ារីណា បញ្ជាក់ថា នេះជាកម្មវិធីថ្នាក់ជាតិមួយ ដែលសិល្បករខ្មែរមកពីគ្រប់ទិសទី មានឱកាសបង្ហាញនូវអត្តសញ្ញាណជាតិ តាមរយៈការបង្ហាញសំលៀកបំពាក់បែបខ្មែរ និងលើកស្ទួយវប្បធម៌ប្រពៃរបស់ខ្មែរ។ អ្នកនាងថា សំលៀកបំពាក់ខ្មែរ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ តែក៏ថ្លៃថ្នូរក្នុងស្រទាប់ជាតិ និង អន្តរជាតិផងដែរ។

    ការចូលរួមរបស់គ្រួសារតារាកម្ពុជា ក្នុងកម្មវិធីវប្បធម៌ជាតិលើកនេះ គឺជាការសហការរួមគ្នា បង្កើតចំណងសាមគ្គី ក៏ដូចជាការ ពង្រីកស្នាដៃនៅក្នុងសង្គមសិល្បៈ លើកស្ទួយដល់វប្បធម៌ជាតិ៕

  • ពាក់ព័ន្ធករណីប្រមាទរបាំព្រះរាជទ្រព្យ សម្តេច ហ៊ុន សែន បញ្ជាឱ្យបិទទិដ្ឋាការគ្រូហុងស៊ុយម្នាក់ និងដកតំណែងលោក យាង វណ្ឌី

    ពាក់ព័ន្ធករណីប្រមាទរបាំព្រះរាជទ្រព្យ សម្តេច ហ៊ុន សែន បញ្ជាឱ្យបិទទិដ្ឋាការគ្រូហុងស៊ុយម្នាក់ និងដកតំណែងលោក យាង វណ្ឌី

    ក្នុងទិវាវប្បធម៌ជាតិ ពីរសៀលម្សិលមិញសម្ដេច ហ៊ុន សែន បានប្រកាសដកតំណែងលោក យាង វណ្ឌី ប្រធានក្រុមព្រះសូរិយា និងបញ្ជាឱ្យបិទទិដ្ឋាការជនជាតិម៉ាឡេស៊ីម្នាក់ ក្រោយពីនាំយករបាំព្រះរាជទ្រព្យខ្មែរទៅសម្តែងនៅទីមិនសមរម្យ ធ្វើឱ្យអាប់ឱនដល់វប្បធម៌ជាតិ។

    ក្នុងទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” កាលពីរសៀលម្សិលមិញនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្តេចមិនអាចទទួលយកបានទេ នូវការសម្តែងរបាំព្រះរាជទ្រព្យ នៅប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះដែលធ្វើឱ្យអាប់ឱនមរតកវប្បធម៌ ក្រោយពីបុគ្គល Cheah Fah Loong ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរី និងលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បាននាំយករបាំព្រះរាជទ្រព្យខ្មែរទៅសម្តែងនៅទីមិនសមគួរ ធ្វើឱ្យអាប់ឱនដល់សិល្បៈ វប្បធម៌ជាតិខ្មែរ។

    សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ប្រសិនបើធ្វើការបួងសួងឱ្យ ព្រះរាជាណាចក្រកម្ពុជា ក៏ខ្លួនឯងត្រូវរកទីតាំងឱ្យបានសមរម្យ ហើយមិនអាចឱ្យអ្នករបាំខ្មែរមកអង្គុយ និងរាំពីក្រោយបុគ្គលដែលជាគ្រូ អោមអាមនោះទេ»។ យ៉ាងណាក៏ដោយ សម្រាប់បញ្ហានេះ សម្តេចបានបញ្ជាក់ថា នេះមិនមែនជាជម្លោះរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរីនោះទេ គឺផ្តោតសំខាន់តែលើជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរីម្នាក់នេះ ដោយមានការរួមគំនិតជាមួយបុគ្គលខ្មែរមួយចំនួនប៉ុណ្ណោះ។ សម្តេចបញ្ជាក់បន្ត៖ «រាប់ទាំងបុគ្គលម្នាក់ដែលខ្ញុំចេញអនុក្រឹត្យដកចេញពីតំណែង ដែលជាជំនួយការរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលមិនអនុញ្ញាតឱ្យគេប្រមាថរាជវង្សានុវង្សខ្មែរតាម Facebook ទេ»។

    ចំពោះទង្វើពុំគួរគម្បីរបស់ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរីនេះ ត្រូវប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្តែងបែបនេះ ជាការវាយប្រហារដល់របបរាជានិយម ព្រះមហាក្សត្រ និងរាជវង្សានុវង្ស។ សម្តេចតេជោ បានបញ្ជាឱ្យហាមឃាត់លោក Cheah Fah Loong ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរី ដែលរៀបចំរបាំព្រះរាជទ្រព្យដោយខុសឆ្គងពីប្រពីណៃជាតិខ្មែរ មិនចូលមកប្រទេសកម្ពុជានោះទេ ប៉ុន្តែបើសិនបើបុគ្គលរូបនោះ ចេញមុខសុំទោសចំពោះកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត រាជរដ្ឋាភិបាលនឹងពិចារណា ក្នុងការអនុញ្ញាតឲ្យចូលមកកម្ពុជាវិញ។ ក្រៅពីបុគ្គល Cheah Fah Loong សម្តេចតេជោ ក៏បានចេញអនុក្រឹត្យដកតំណែង លោក យាង វណ្ណី ប្រធានក្រុមព្រះសុរិយា ពីជំនួយការឯកឧត្តម ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានថានៈស្មើរប្រធាននាយកដា្ឋនផងដែរ បន្ទាប់ពីបុគ្គលរូបនេះជាអ្នកចេញមុខនាំយកសិល្បករខ្មែរមួយក្រុម ប្រមាណ ១៦នាក់ ទៅសម្តែងរបាំអប្សរា របាំបួងសួង និងរបាំក្ងោក នៅទីពុំសមគួរនៅប្រទេសសិង្ហបុរី។

    ក្រៅពីការប្រកាសដកតំណែងលោក យាង វណ្ណី និងបិទទិដ្ឋាការជនជាតិម៉ាឡេស៊ីសញ្ជាតិសង្ហបុរី សម្តេចតេជោហ៊ុនសែន បានដាក់បញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការពង្រឹងវិន័យនៃការគ្រប់គ្រងសិល្បៈវប្បធម៌ជាតិឲ្យបានដូចមុន។ គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយាបានសិល្បករខ្មែរមួយក្រុម ប្រមាណ ១៦នាក់ ទៅធ្វើការសម្តែងរបាំបុរាណខ្មែរជាច្រើនប្រភេទនៅប្រទេសសិង្ហបុរីក្នុងឱកាសពិធីឆ្លងឆ្នាំថ្មី ដោយបានអះអាងប្រាប់អ្នកសារពត៌មានក្នុងស្រុកថា ប្រទេសសិង្ហបុរីមានទំហំតូច មិនមានទីតាំង ឬបរិវេនធំសម្រាប់រៀបចំឆាកនោះទេ ម៉្យាង មិនមែនជាកម្មវិធីពិពរណ៌នោះទេដែលតម្រូវឱ្យចាំបាច់ត្រូវរាំលើឆាក។ ហើយពិធីដែលខ្លួននាសិល្បករខ្មែរទៅសម្តែងគឺត្រូវរៀបចំឡើងដើម្បីដេញឧបទ្រពចង្រៃពីឆ្នាំចាស់ និងដើម្បីសេចក្តីសុខ ស៊េរីសួស្តីសម្រាប់ឆ្នាំថ្មី មិនថាប្រជាជនសិង្ហបុរី ឬកម្ពុជានោះទេ ពោលទៅតាមជំនឿសាសនារៀងៗខ្លួន៕


  • សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំឱ្យសិល្បករ សិល្បការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មិនពិតនៃការរីករាយដាលជំងឺឆ្លង COVID-19

    សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំឱ្យសិល្បករ សិល្បការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មិនពិតនៃការរីករាយដាលជំងឺឆ្លង COVID-19

    ទិវារវប្បធម៌ជាតិ៣មីនា ជាទិវារដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចជាកាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវកេរមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។

    ការប្រារព្ធទិវារវប្បធម៌ជាតិ៣មីនា លើកទី ២២ ជាការជំរុញផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេ និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឭក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ដែលមានកាត្វកិច្ចថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ ដែលសំដៅទៅលើការរក្សាបាននូវភាពនៃវប្បធម៌។

    ​ក្នុងឱកាស​នោះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រំឭក​ដល់​អាជ្ញាធរ​រួម​នឹង​អ្នកពាក់ព័ន្ធ​ឱ្យបន្ត​ផ្តោត​ការយកចិត្តទុកដាក់​ថែរក្សា​និង​អភិរក្ស​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ និង​រៀបចំ​អភិវឌ្ឍន៍ថែរក្សា​ទុក ដើម្បី​ឱ្យកូនចៅ​ជំនាន់​ក្រោយៗ និង​ភ្ញៀវទេសចរ​បានឃើញ និង​ទទួលស្គាល់ ក៏ដូចជា​ការផ្សព្វផ្សាយឱ្យដល់​មហាជនសម្តៅ​អនុវត្ត​ក្នុងន័យ “​យុវជនដេីម្បីវប្បធម៌ជាតិ” ។

    យ៉ាងណាមិញ ដើម្បីអបអរទិវារវប្បធម៌ជាតិ៣មីនា លើកទី ២២ សិល្បករ សិល្បការិនី និងតារាល្បីៗជាច្រើនដួងបានចូលរួម និងអបអរដល់សិល្បករសិល្បការិនីដែលស្នាដៃល្អក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសិល្បករ សិល្បការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មិនពិតទាំងឡាយ និងចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការរីករាយដាលជំងឺឆ្លង COVID-19 (កូរ៉ូណា)ផងដែរ៕

  • ហេតុ​អី​ទីផ្សារ​ខុន​ដូ​នៅតែមាន​សក្តានុពល និង​នៅមាន​ឱកាស​ជួញដូរ?

    ហេតុ​អី​ទីផ្សារ​ខុន​ដូ​នៅតែមាន​សក្តានុពល និង​នៅមាន​ឱកាស​ជួញដូរ?

    ថ្មីៗនេះ​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​សាងសង់​គម្រោង​ខុន​ដូ Urban Village ដំណាក់កាល​ទី2 បានបង្ហាញ​ឱ្យដឹងថា ភាពជោគជ័យ​នៃ Urban Village ដំណាក់កាល​ទី1 បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​អតិថិជន​លើ​គុណភាព សុវត្ថិភាព និង​ការ​រចនា​ដ៏​ល្អ ហើយ​វា​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍។ស្រប​ពេលដែល មន្ដ្រី​ជំនាញ ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​សំណង់​ផ្ដោតជាសំខាន់​លើ​ការគ្រប់គ្រង​លើ​សុវត្ថិភាព និង​ហានិភ័យ​របស់​អគារ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកទិញ និង​ក្រុម​វិនិយោគិន។

    លោក​Ben Li ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អឺ​ប៊ែនហាប់ ខេ​ម​បូ​ឌា Urban Hub (Cambodia)បានបញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ថា៖“ការបើក​ការដ្ឋាន​សាងសង់​គម្រោង​ខុន​ដូ Urban Village Phase II នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ​នៃ​ការរស់នៅ របស់​សហគមន៍​បែប​ទំនើប​នីយកម្ម។ គម្រោង​នេះ​ជា​ប្រភេទ​ខុន​ដូ​ប្រកបដោយ​ផាសុកភាព និង​ភាពកក់ក្ដៅ ជា​កន្លែងធ្វើការ​ដែលមាន​លក្ខណៈ​ងាយស្រួល ​និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ជា​កន្លែង​កម្សាន្ត ដែល​អាច​ផ្សារភ្ជាប់​ក្ដី​ស្រឡាញ់ ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ”។

    លោក ប៊ែ​ន លី បានឱ្យដឹង​ដែរ​ថា ចាប់តាំងពី​ក្រុមហ៊ុន​ភាគច្រើន​ប្រកាន់ខ្ជាប់​លើ​សុវត្ថិភាព ការ​រចនា​ល្អប្រសើរ​ និង​ស្ថាបត្យកម្ម​ចម្រុះ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ទទួលបាន​ទំនុក​ចិត្តជា​សាធារណៈ​ធ្វើឱ្យ​ទទួលបាន​ជោគជ័យ​នៃ​គម្រោង​ដំណាក់កាល​ទី1របស់លោក។

    លោក​បញ្ជាក់ថា៖ “យើង​បាន​លក់​អស់​សម្រាប់​ដំណាក់កាល​ទី1 ដោយសារ​ពួកគេ​ទុកចិត្ត​លើ​គម្រោង​របស់​យើង។ យើង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង នៅក្នុង​គម្រោង​ដំណាក់កាល​ទី 1 ដោយសារតែ​យើង​អាច​មើលឃើញ​ម្ចាស់​គម្រោង​ទាំងអស់​បាន​កើនឡើង​ជិត​ពី 20 ទៅ 40%ភាគរយ នៅពេលនេះ​ពឹងផ្អែក​លើ​មធ្យោបាយ​ដែល​ពួកគេ​កំពុង​ទិញ ហើយ 70% នៃ​អ្នកទិញ​របស់​យើង​គឺជា​ប្រជាជន​ក្នុងស្រុក ហើយ​ខុន​ដូ​របស់​យើង​គឺជា​អតិថិជន​ចម្រុះ ខណៈ​ពាក្យស្លោក​របស់​យើង​គឺ “តម្លៃ​សមរម្យ”។

    លោក ប៊ែ​ន លី បាន​ឱ្យដឹងថា គម្រោង​ដំណាក់​ទី2 នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ 760,000 ម៉ែត្រការ៉េ មាន 51 ជាន់ និង 1700 យូ​នី​ត ហើយនឹង​ត្រូវការ​រយៈ​ពេល​នៃ​ការសាងសង់ 3 ឆ្នាំ ដែល​នឹងត្រូវ​ប្រគល់ឱ្យ​អតិថិជន​នៅ​ចុងឆ្នាំ 2022។ អតិថិជន​ដែល​កំណត់​ទិសដៅ​របស់លោក​គឺជា​ទីផ្សារ​ជប៉ុន ទីក្រុង​ហុងកុង អឺរ៉ុប អាមេរិក និង​សំខាន់​ជាងនេះទៅទៀត​គឺ​ទីផ្សារ​ក្នុងស្រុក។

    ដូច្នេះ​ទាំងនេះ​អាចជា​អ្វី ដែល​យើង​គ្រប់គ្នា​ទាក់ទាញ​អារម្មណ៍​ទៅលើ​ភាពជា​សក្តានុពល នៃ​ទីផ្សារ​ខុន​ដូ ដែល​អាច​នៅមាន​ឱកាស​ជួញដូរ ដែរឬទេ? លោក​សន សៀ​ប​អគ្គនាយក​ក្រុមហ៊ុន​KEY Real Estate បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“បើយើង​មើល ទៅលើ​ខុន​ដូ​វិញ ខុន​ដូដែល​យើង​ឃើញ​មានការ-​អភិវឌ្ឍ​កន្លងមក​មាន3កម្រិត គឺ​លំដាប់ខ្ពស់ លំដាប់​កណ្តាល និង​លំដាប់​ទាប។ លំដាប់​ខ្ពស់​ឥឡូវ​ហ្នឹង​ពិបាក​លក់​ព្រោះ​ទីផ្សារ​មិនសូវ​អ្នក ទិញ អ្នកមាន​ប្រាក់​ច្រើន​មិន​យកប្រាក់​ទៅ​ដាក់នៅ​ខុន​ដូ​ទៀត​ទេ លុះត្រាតែ​គាត់​មាន​គោលបំណង ថា​ស្នាក់នៅ​តែម្តង ព្រោះ​ខុន​ដូ​វា​ឡើងថ្លៃ​តិច​ណាស់។នេះ​សម្រាប់​ខុន​ដូ​ដែលមាន​កម្រិត​ខ្ពស់”។

    លោកអគ្គនាយក​បាន​មានប្រសាសន៍ថា៖“ចំណែក​ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​ទាប នៅមាន​ទីផ្សារ​នៅឡើយ ហើយ​គេ​មិនសូវ​ជា​ធ្វើ​ខុន​ដូ​នៅក្នុង​ក្រុង​ទៀត​ទេ ហេតុ​អី? ពីព្រោះ​ដី​ថ្លៃ ព្រោះ​ការលក់​មាន​កម្រិត​ទាប។ ដូច្នេះ​នៅក្នុង​គម្រោង ដែល​យើង​បាន​សង្កេតមើល​មាននៅ​ខណ្ឌជាយៗក្រុង មាន​ខណ្ឌទួលគោក សែន​សុខ ជ្រោយចង្វារ និង​ខណ្ឌមានជ័យ​ជាដើម ដែលជា​ទីតាំង​អាច​ទទួលយកបាន និង​មាន​ទីផ្សារ”។

    លោក​សន សៀ​ប​ លើក​ឧទាហរណ៍​ថា៖“ដូចជា​ខុន​ដូ របស់​អឺ​បែ៊ន វីឡា (Urban Village) ក្នុង​ខណ្ឌមានជ័យ វា​មាន​លក្ខណៈពិសេស។ខ្ញុំ​ឃើញ Urban Village គឺមាន​លក្ខណសម្បត្តិរ​ប​ស់វា។ សម្រាប់​គម្រោង​ទូទៅ យើង​អាច​និយាយថា ខុន​ដូ​វា​មិនសូវ​ជាមាន​ទីផ្សារ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​ទីផ្សារ​នៅក្នុង​ស្រុក​វា​មាន​តិច ហើយ​កំណើន​នៅក្នុង​ទីផ្សារ​វា​តិច ជាង​អ្វីដែល​គេ​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ អុីចឹង​ហើយ​វា​ធ្វើឱ្យ​ការលក់​ខុន​ដូ​ពឹង​ផ្អែកលើ​ទីផ្សារ​ខាងក្រៅ​ហើយ Urban Villageលក្ខណៈពិសេស​របស់​គ​ម្រោ​ង។ គាត់​ធ្វើសម្រាប់​ទីផ្សារអន្តរជាតិ ហើយក៏​មិនមែន​សម្រាប់តែ​ទីផ្សារ​ស្រុក​ចិន​តែមួយ​ទេ គឺ​សម្រាប់​ហុងកុង ជប៉ុន​ កូរ៉េ​ អូស្ត្រាលី និង​អឺរ៉ុប​ជាដើម រួមទាំង​អ្ន​កក្នុងស្រុក​ផង។ ដូច្នេះ​មាន​គេ​ទិញ​គម្រោង​នេះ​ច្រើន”។

    លោក​បាន​បញ្ជាក់ទៀតថា Urban Village នៅមាន​លក្ខណៈពិសេស​3​ទៀត​ជាសំខាន់៖ ទី1-មានការ​រៀបចំទីធ្លា​ល្អ ទី2-គុណភាព​សំណង់​ល្អ​គាត់​គ្រប់គ្រង​ថ្លៃដើម​បានល្អ បើ​គ្រប់គ្រង​មិនបាន​ល្អក៏​មិន​ទទួលបាន​ប្រសិទ្ធភាព​ដែរ។ ទី3-គឺ​តម្លៃ​របស់គាត់ គឺ​តម្លៃ​ក្រោម និង​តម្លៃ​កណ្តាល។ នេះហើយ​ទើបធ្វើឱ្យ​គម្រោង Urban Village ក្នុង​ការលក់​របស់គាត់​មាន ក្នុង​ជោគជ័យ​កម្រិត​ខ្ពស់។

    លោក​សន សៀ​ប​បាន​បញ្ជាក់ដែរថា​ថា៖ “ដូច្នេះ ក្នុង3លក្ខខណ្ឌ​នេះ​ដែល​គាត់​ទទួលជោគជ័យ​ចំពោះ​គម្រោង​គាត់​ជាក់លាក់​មួយ ដោយ​យើង​មិន​និយាយ​ទីផ្សារ​ទាំងមូល​ទេ។ ដូច្នេះ​ខ្ញុំ​គិតថា​ទីផ្សារ​ខុន​ដូ​នៅមាន​សក្តានុពល​ខ្លះ នៅមាន​ឱកាស​តែ​ឱកាស​នោះ​គឺ​ទាមទារ ឱ្យ​អ្នកវិនិយោគ​នោះ​ជា​អ្នកវិនិយោគ​អាជីព។ អ្នក​សាងសង់​អាជីព ដែល​មិនមែន​ឃើញ​គេ​សាងសង់​ខុន​ដូ ក៏​ធ្វើតាម​គេ​ដែរនោះ គឺ​មិន​អ៊ីចឹង​ទេ”។

    លោក Ben Li ក៏បាន​បញ្ជាក់ថា៖“ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ការសាងសង់​អចលនទ្រព្យ និង​ការសាងសង់​ក្នុង​តំបន់​ដោយ​ពឹង​ផ្អែកលើ​កំណើនសេដ្ឋកិច្ច និង​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាជន​ស្ថិរភាព​នយោបាយ និង​បទ​ប្បញ្ញត្តិ​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​វិស័យនេះ។ ក្នុង​រយៈពេល 2-3 ឆ្នាំមុន ទាំង​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅក្នុង​វិស័យ​សំណង់​កំពុង​រីកចម្រើន​គួរឱ្យកត់សម្គាល់ ហើយ​លោក​សង្ឃឹមថា វា​នឹង​បន្ត​កំណើន​នៅ​ឆ្នាំនេះ។

    លោក​លើកឡើង​ថា ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​រយៈពេល 10 ឆ្នាំ​ចុងក្រោយនេះ បានបង្ហាញ​ពី​ការរីកចម្រើន ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ទេសចរណ៍ និង​សកម្មភាព​ពាណិជ្ជកម្ម គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការសាងសង់ ដោយសារតែ​តម្រូវ​ការបន្ត​កើនឡើង ដូច្នេះ​នេះ​ផ្ដល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងការ​ទទួលបាន​ឱកាស​កាន់តែច្រើន​ក្នុងការ​រកប្រាក់-​ចំណេញ៕