កាលពីយប់មិញនេះ មានការរាយការណ៍ចេញមកថា កោះ Madeira របស់ប្រទេសព័រទុយហ្គាល់ ដែលជាកោះស្នាក់នៅដាច់ដោយឡែករយៈពេល 14ថ្ងៃ របស់ Christiano Ronaldo ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតទាបមួយ។
យោងតាមសារព័ត៌មានរបស់ប្រទេសព័រទុយហ្គាល់ឱ្យដឹងថា កោះ Madeira ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតទាបមួយកាលពីថ្ងៃអាទិត្យ។ គ្រោះរញ្ជួយដីនោះមានកម្រិត 3.8រ៉ិចទ័រ។ តែយ៉ាងណាក្ដី មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ និងរបួសដោយសារគ្រោះធម្មជាតិនេះឡើយ។
មកទល់នឹងពេលនេះ កីឡាករមួយចំនួនរបស់ក្លិប Juventus ដែលជាមិត្តរួមក្រុមរបស់ Ronaldo បានឆ្លងវីរុសCOVID-19 ខណៈដែលមិត្តរួមក្រុមផ្សេងទៀត រួមទាំង Ronaldo ត្រូវបានគេណែនាំឱ្យរស់នៅដាច់ដោយឡែកពីគេរយៈពេល 2សប្តាហ៍សិន៕
Category: សង្គម និងសេដ្ឋកិច្ច

កោះដែល Ronaldo ទៅស្នាក់នៅ ដើម្បីគេចពីវីរុសកូរ៉ូណា រងការរញ្ជួយដីក្នុងកម្រិតទាប

Amazon ផ្ដល់ទឹកប្រាក់ 5ម៉ឺនដុល្លារ និងសម្ភារយ៉ាងច្រើន ជួយដល់តំបន់រងគ្រោះនៅអង់គ្លេស
ក្រុមហ៊ុនផ្នែកផ្គត់ផ្គង់ទំនិញដ៏ល្បីល្បាញ Amazon ត្រូវបានគេដឹងថា បានបរិច្ចាគទឹកប្រាក់ 5ម៉ឺនដុល្លារ និងសម្ភារយ៉ាងច្រើនដើម្បីជួយដល់តំបន់ស្ថិតនៅភាគខាងត្បួងនៃចក្រភពអង់គ្លេស។
Econo-Lodge នៅទីក្រុង Kent ភាគខាងត្បូងនោះធ្លាប់ជាសណ្ឋាគារ ប៉ុន្តែបានប្រែក្លាយជាកន្លែងសម្រាប់ដាក់អ្នកជំងឺ COVID-19 ដែលស្នាក់នៅដាច់ដោយឡែកបណ្ដោះអាសន្នរយៈពេល 14ថ្ងៃ។
សម្ភារទាំងនោះមានដូចជា កន្សែង ពូក ខ្នើយ ធ្នើរដាក់ម្ហូបអាហារ ទំនិញ និងសម្ភារប្រើប្រាស់ជាច្រើនទៀតផង។
សូមជម្រាបជូនថា ចក្រភពអង់គ្លេស រកឃើញមានករណីឆ្លងកើនដល់ 1950នាក់ មានអ្នកសា្លប់ 71នាក់ និងអ្នកជាសះស្បើយ 65នាក់ (គិតត្រឹមថ្ងៃទី18 ខែមីនា ឆ្នាំ2020)៕

ប្រធានកីឡាបាល់ទាត់ជប៉ុន ឆ្លងវីរុស COVID-19 ក្រោយមកពីអាមេរិក
នៅព្រឹកថ្ងៃទី18 ខែមីនា ឆ្នាំ2020 នេះ លោក Kozo Tajima ដែលជាប្រធានសមាគមបាល់ទាត់ជប៉ុន ត្រូវបានគេផ្តល់ដំណឹងថា លោកបានឆ្លងវីរុស COVID-19។
ការធ្វើតេស្តឃើញវីរុសប្រភេទថ្មីនេះ គឺក្រោយពេលដែលលោកបានបង្ហាញអាការមួយចំនួន ដូចគ្នាទៅនឹងអាការឆ្លងវីរុសប្រភេទថ្មីនេះ ហើយលោកក៏ធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដូចជាប្រទេសអង់គ្លេស ប្រទេសហូល្លង់ និងសហរដ្ឋអាមេរិក ដើម្បីចូលរួមបើកកម្មវិធីប្រកួតបាល់ទាត់នានាជុំវិញពិភពលោកផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Kozo Tajima មិនត្រឹមតែជាប្រធានសមាគមបាល់ទាត់ជប៉ុនប៉ុណ្ណោះទេ លោកថែមទាំងមានតំណែងនៅក្នុងស្ថាប័នផ្សេងៗទៀតជាច្រើន ដូចជា ក្រុមប្រឹក្សាភិបាលរបស់ FIFA និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន ជាដើម៕

Amazon ត្រូវការបុគ្គលិក 10ម៉ឺននាក់ ពេលផ្ទុះ COVID-19 ដោយសារលក់ដាច់ខ្លាំង
នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃចន្ទកន្លងទៅ បានឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ចង់ជួលបុគ្គលិកផ្នែកឃ្លាំងផ្ទុកទំនិញ និងដឹកជញ្ជូនបន្ថែមទៀតចំនួន 10ម៉ឺននាក់ ដើម្បីបំពេញតម្រូវការដែលមានការកើនឡើងខ្លាំង អំឡុងពេលផ្ទុះការឆ្លងរាលដាលនៃមេរោគ COVID-19។
ក្រុមហ៊ុនក៏នឹងបន្ថែមប្រាក់កម្រៃគិតម៉ោង សម្រាប់បុគ្គលិកក្នុងផ្នែកនេះដោយបន្ថែម 2 ដុល្លារទៀត សម្រាប់នៅសហរដ្ឋអាមេរិក រហូតដល់ខែមេសា។ ស្របពេលដែលពលរដ្ឋអាមេរិកកាន់តែច្រើន កំពុងសម្ងំនៅក្នុងផ្ទះ ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណា ពួកគេបានងាកទៅប្រើហាងលក់ទំនិញអនឡាញដូចជា Amazon ដើម្បីទិញគ្រឿងទេស និងសម្ភារប្រើប្រាស់ក្នុងផ្ទះ។
Amazon បានប្រាប់អតិថិជនរបស់ខ្លួនថា អាចនឹងមានការពន្យារពេលនៃការដឹកជញ្ជូនទំនិញ ហើយក្រុមហ៊ុនក៏បានអស់ស្តុកទំនិញមួយចំនួនដែលមានគេរកទិញច្រើនផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Dave Clark ដែលជាអនុប្រធានប្រតិបត្តិទូទាំងពិភពលោក បាននិយាយថា ៖ “យើងចង់ឱ្យមនុស្សទាំងនោះដឹងថា ពួកយើងស្វាគមន៍ពួកគេមកកាន់ក្រុមរបស់យើង រហូតដល់គ្រប់យ៉ាងត្រឡប់ទៅដូចដើមវិញ”
រដ្ឋមួយចំនួន ដូចជា New York និងរដ្ឋ Ohio ជាដើម បានបិទហាងជាច្រើនកន្លែងដើម្បីកាត់បន្ថយឱកាសនៃការឆ្លងវីរុសកូរ៉ូណា ដែលនេះជាហេតុធ្វើឱ្យបុគ្គលិកជាច្រើននាក់លែងមានការងារធ្វើ និងមិនមានប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។ ដោយឡែក Amazon គឺចង់បានមនុស្សទាំងនោះមកបម្រើការងារនៅឃ្លាំងទំនិញរបស់ខ្លួន៕

ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះដែលបងៗស្ត្រីមេផ្ទះគួរតែដឹង
ប្រយោជន៍របស់ផ្លែក្រូចឆ្មារជាមួយការងារក្នុងផ្ទះ ដែលបងៗស្រ្តីមេផ្ទះជាច្រើននាក់អាចមិនធ្លាប់បានដឹងថា ការពិតទៅផ្លែក្រូចឆ្មារអាចធ្វើអ្វីៗផ្សេងទៀតបានច្រើនជាងគ្រាន់តែជាគ្រឿងគ្រៅសម្រាប់បន្ថែមរសជាតិអាហារទៅទៀត។
1. កម្ចាត់ក្លិនសំរាម
កម្ចាត់ក្លិនស្អុយៗក្នុងធុងសំរាម ដោយការពុះផ្លែក្រូចឆ្មារជា 4ចំណែក ហើយបោះចូលទៅក្នុងធុងសំរាម ព្រមជាមួយទឹកសូដា 1ស្លាបព្រាកាហ្វេ ដើម្បីជួយបង្អាក់កុំឱ្យមានក្លិនសំរាមស្អុយពេញក្នុងផ្ទះ ទម្រាំនឹងដល់ពេលត្រូវយកទៅចោលនៅពេលឡានសំរាមមកដល់។2. បន្ថែមភាពស្រស់ស្រាយឱ្យទឹកថ្នាំជូតសម្អាត
បន្ថែមទឹកក្រូចឆ្មារ 2 – 3ស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកថ្នាំជូតសម្អាតវត្ថុផ្សេងៗ ដើម្បីជួយសាងក្លិនក្រអូបស្រស់ស្រាយតាមធម្មជាតិក្នុងពេលប្រើប្រាស់។3. កម្ចាត់ស្នាមប្រឡាក់លើកម្រាលតុ
បើមានស្នាមខ្លាញ់ៗរបស់ម្ហូបអាហារជាប់នៅលើក្រណាត់កម្រាលតុ ចូរយកចំណិតផ្លែក្រូចឆ្មារមកដុសនៅលើស្នាមប្រឡាក់នោះ រួចហើយយកទៅហាលថ្ងៃចោល 2 – 3ម៉ោង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់តាមប្រក្រតី។4. ការពារសាច់ផ្លែប៉ាមដូរពណ៌
យកចំណិតផ្លែប៉ោមដែលចិតហើយ ទៅដាក់ត្រាំក្នុងទឹកស្អាតដែលមានលាយទឹកក្រូចឆ្មារ ដើម្បីបង្អាក់មិនឱ្យសាច់ផ្លែប៉ោមប្តូរពណ៌ទៅជាពណ៌ស្ករ(ដោយសារជ័រ) និងដើម្បីឱ្យពណ៌របស់វានៅតែស្រស់គួរឱ្យចង់ញ៉ាំដដែល។5. សម្អាតជ្រញ់ហាន់ម្ហូបអាហារ
កម្ចាត់ស្នាម និងក្លិននៅលើជ្រញ់ ដោយការដុសសម្អាតនឹងចំណិតក្រូចឆ្មារឱ្យសព្វលើជ្រញ់ បន្ទាប់មក លាងឱ្យស្អាត និងយកទៅដាក់ហាលថ្ងៃឱ្យស្ងួត។6. ដេញស្រមោច និងសត្វល្អិត
បន្តក់ទឹកក្រូចឆ្មារ ដើម្បីស្ទាក់ផ្លូវដើររបស់ហ្វូងស្រមោច មិនថានៅលើកម្រាលឥដ្ឋ ឬស្នាមប្រេះបែកផ្សេងៗនោះទេ ព្រោះក្លិនឆួលរបស់ទឹកក្រូចឆ្មារ នឹងធ្វើឱ្យសត្វស្រមោចលែងហ៊ានមករញេរញ៉ៃនៅម្តុំនោះទៀត ក្រៅពីនេះនៅអាចប្រើចំណិតផ្លែក្រូចឆ្មារដេញសត្វពីងពាង ឬកន្លាតបានទៀតផង។7. ធ្វើឱ្យកែវ និងកញ្ចក់ឡើងភ្លឺថ្លា
បន្តក់ទឹកក្រូចឆ្មារទៅក្នុងទឹកសាប៊ូលាងចាន ដើម្បីលាងកែវឱ្យស្អាតភ្លឺថ្លាដូចទើបតែទិញមកថ្មី ឬលាយជាមួយទឹកដើម្បីជូតកញ្ចក់ឱ្យស្អាតភ្លឺឆ្លុះក៏បានដូចគ្នា។8. ធ្វើឱ្យឧបករណ៍ផ្ទះបាយដែលធ្វើពីដែកអ៊ីណុក
ឡើងភ្លឺចាំងរលោងកម្ចាត់ស្នាមកំណកទឹកដែលតោងជាប់ស្អិតនៅលើឧបករណ៍ដែលធ្វើពីដែកអុីណុក ដោយការយកចំណិតផ្លែក្រូចឆ្មារមកដុសលើឧបករណ៍ទាំងនោះតែម្តង មិនចាំបាច់ប្រើផលិតផលលាងសម្អាតណាបន្ថែមឡើយ តែប៉ុណ្ណឹងក៏ភ្លឺចាំងដូចថ្មីទៅហើយ។9. ការពារបាយជាប់ឆ្នាំង
បន្តក់ទឹកក្រូចឆ្មារចូលទៅក្នុងឆ្នាំង ឬខ្ទះពេលចង់ចម្អិនអាហារប្រភេទបាយ(ដូចជាដាំបាយ ឆាបាយជាដើម) វានឹងជួយមិនឱ្យបាយជាប់ខ្ទះ និងថែមទាំងធ្វើឱ្យគ្រាប់បាយរៀងគ្នាល្អគួរឱ្យចង់ញ៉ាំទៀតផង។10. កម្ចាត់ស្នាមប្រឡាក់នៅលើខោអាវ
កម្ចាត់ស្នាមញើស ស្នាមដុះផ្សិត ខ្លាញ់ ឬស្រា លើខោអាវយ៉ាងងាយៗដោយទឹកក្រូចឆ្មារ ដោយគ្រាន់តែយកចំណិតផ្លែក្រូចឆ្មារមកដុសជាមួយអំបិលនៅលើកន្លែងដែលមានស្នាមប្រឡាក់នោះតែម្តង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់សម្អាតតាមធម្មតា។
(នៅមានត)

ហោះពីអាមេរិកមកសម្ងំថតបទត្រៀមចូលឆ្នាំខ្មែរ តារាចម្រៀង ទី អន ទើបបានបញ្ចេញបទដែលផ្ទុះខ្លាំងបំផុត
ចម្រៀង២បទ ដែលតារាចម្រៀង លោក ទី អន សម្ងំថតសម្រាប់ចូលឆ្នាំក្រោយពេលមកស្រុកកំណើតស្ងាត់ៗនោះ ពិតជាមានទាក់ទាញដូចជា បទ”កំលោះចាស់ខ្វះស្នេហ៍” និងបទ”លង់ស្នេហ៍ក្រមុំពោធិសាត់” ដែលបទទាំងពីរទទួលបានការគាំទ្រច្រើននៅលើយូធូប។
បើទោះជាបានផលិតបទទាំងពីរក្នុងបរិយាកាសដែលកម្ពុជាមានការភ័យបារម្ភរឿងជំងឺកូវីត១៩ តែក៏អាចចាត់ទុកថា គឺជាស្នាដៃថ្មីមួយ នៅពេលតារារូបនេះ ត្រលប់ទៅអាមេរិកវិញផងដែរ។ លោកថាខ្លួនបានសម្ងំថតបទរហូត១៥បទ ហើយក៏ថតជា MV បានច្រើនបទដែរ ប៉ុន្តែមិនទាន់ដឹងថា តើលោកបង្ហោះប៉ុន្មានបទទៀត ក្រោយដាក់បង្ហោះបទសម្រាប់ចូលឆ្នាំទាំងពីរនោះទេ។
ក្នុងបទចូលឆ្នាំទាំងពីររបស់លោក ក៏ត្រួវគេកត់សម្គាល់ថារំលេចក្រមាខ្មែរ និងបង្ហាញពីទិដ្ឋភាពស្រុកស្រែគួរអោយចាប់អារម្មណ៍ផងដែរ។ នេះជាបទដែលបានផលិតឡើងក្នុងផលិតកម្មរស្មីស្ទឹងសែន ក្រោមការនិពន្ធរបស់លោក នេះជាស្នាដៃខ្ញុំបាទនៅក្នុងផលិតកម្មរស្មីស្ទឹងសែន និពន្ធទំនុកច្រៀង និង Melody ដោយ លោក ឆុន រ៉ាឆាត់ និពន្ធបទភ្លេងដោយលោក លាង ស៊ាងលីន និង ដឹកនាំសម្តែងដោយ នាយ កុងតាក់។
តោះ! បង្វែអារម្មណ៍មករីករាយទស្សនាកម្សាន្ដបទចម្រៀងខាងក្រោមនេះ ៖


ក្រសួងសុខាភិបាលបានយកមន្ទីពេទ្រគន្ធបុប្ផា និងកុមារជាតិ ដើម្បីព្យាបាលជំងឺកូវីដ19 សម្រាប់កុមារ ខណៈដែលអ្នកឆ្លងកើនឡើងដល់ 35នាក់
ក្រសួងសុខាភិបាលតាមរយៈលោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី18 ខែមីនា ឆ្នាំ2020 មុននេះបន្ដិចថា បានសម្រេចដាក់មន្ទីពេទ្យគន្ធបុប្ផា និងពេទ្យកុមារជាតិ សម្រាប់ព្យាបាលកុមារណាដែលមានផ្ទុកជំងឺកូវីដ19។
លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា មកទល់នឹងពេលនេះកម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ19 សរុបចំនួន 35នាក់។


កំពូលមហាសេដ្ឋីនៅវៀតណាម “បាត់បង់” ទ្រព្យអស់មួយចំណែក ប៉ុន្តែនៅតែអាចគ្រប់គ្រង “តំណែង” លេខ1របស់ខ្លួនដដែល
ទ្រព្យសម្បត្តិមហាសាលរបស់មហាសេដ្ឋីលេខ1នៅវៀតណាម គឺលោក Pham Nhat Vuong បានថយចុះមួយកម្រិត នៅក្នុងដើមឆ្នាំ2020នេះ។
យោងតាមទិន្នន័យបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ស្ដីអំពីមហាសេដ្ឋីក្នុងលោក របស់ទស្សនាវដ្ដីអាមេរិកាំង Forbes គិតមកដល់ខែមីនា ឆ្នាំ2020នេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទី1នៃប្រទេសវៀតណាម លោក Pham Nhat Vuong មានការថយចុះមួយកម្រិត។ ទ្រព្យរបស់់មហាសេដ្ឋីរូបនេះ ត្រូវបាន Forbes ចុះផ្សាយ កាលពីថ្ងៃទី5មីនាថា មានចំនួន 6.6ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះបង្ហាញថា បានថយចុះ 1.2ពាន់លានដុល្លារ បើធៀបនឹងខែមីនា ឆ្នាំមុន។ ជាងនេះ មកដល់ថ្ងៃនេះ (17មីនា ឆ្នាំ2020) តួលេខនៃទំហំទ្រព្យរបស់បុរសវ័យ 51ឆ្នាំនេះ ត្រូវបាន Forbes បន្ថយមកនៅត្រឹម 5.7ពាន់លានដុល្លារអាមេរិក ប៉ុន្តែ នៅ Vuong នៅតែឈរលំដាប់លេខ1 ក្នុងចំណោមមហាសេដ្ឋីនៅប្រទេសវៀតណាមដដែល។
មហាសេដ្ឋីវៀតណាម Tran Ba Duong និង Ho Hung Anh ក៏ជួបបញ្ហាស្រដៀងគ្នានេះដែរ ដោយទ្រព្យរបស់ Tran Ba Duong បានបាត់បង់ (ថយចុះ) 0.2ពាន់លានដុល្លារ និងមហាសេដ្ឋី Ho Hung Anh បាត់បង់ 0.6ពាន់លានដុល្លារ។

រោងចក្រផលិតរថយន្ត Vinfast របស់លោក Pham Nhat Vuong មហាសេដ្ឋី Pham Nhat Vuong មានស្រុកកំណើត និងទីលំនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក Vuong មានអាយុ51ឆ្នាំ និងមានកូន3នាក់។ លោកគឺជាមហាសេដ្ឋីពិភពលោក លំដាប់ទី239 នៅក្នុងតារាងចំណាត់ថ្នាក់ របស់ Forbes។
លោក Pham Nhat Vuong ធ្លាប់បានសិក្សានៅឯប្រទេសរុស្ស៊ី និងបានចាប់ផ្ដើមអាជីវកម្មមីដ៏ពេញនិយម នៅអ៊ុយក្រែន អំឡុងទសវត្សរ៍ 1990 មុនពេលត្រឡប់មកប្រទេសវៀតណាម។
Pham Nhat Vuong គឺជាអគ្គនាយកនៃក្រុមហ៊ុន Vingruop ជាក្រុមហ៊ុនធំជាងគេមួយនៅវៀតណាម ដែលរកស៊ីក្នុងវិស័យអចលនទ្រព្យ លក់រាយ និងសុខាភិបាល។ លោក Pham Nhat Vuong ក៏ជាស្ថានិកនៃក្រុមហ៊ុនផលិតរថយន្ត VinFast ផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន Vingroup របស់លោក Pham Nhat Vuong ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនផ្សេងទៀង។

ក្នុងឆ្នាំ 2018 លោក Vuong បានចុះបញ្ជីក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកអចលនទ្រព្យរបស់ Vingroup ទៅក្នុងផ្សារហ៊ុន ហើយប្រមូលទុនបាន 1.3ពាន់លានដុល្លារអាមេរិក នៅក្នុងការបោះផ្សាយមូលបត្រ (IPO)លើកដំបូងមួយ ដែលបានកំណត់តម្លៃរបស់ក្រុមហ៊ុននេះ ឡើងដល់ 13ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស

កម្ពុជាប្រកាសឱ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19
ថ្ងៃទី17 ខែមីនា ឆ្នាំ2020 នេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់ជាបណ្តោះអាសន្ន រហូតដល់ពេលជំងឺកូដីដ19 បានធូរស្រាល។
ការបិទនេះគឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង
អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង “ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” ព្រោះមានអ្នកម្តាយជាច្រើននាក់ ដែលប្រសូតបុត្ររួចហើយ ទឹកដោះមិនបានហូរចេញមកភ្លាមៗ ឯអ្នកម្តាយខ្លះទៀត ក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើខ្លួនបានត្រៀមរួចរាល់ក្នុងការបំបៅទឹកដោះកូនហើយឬនៅ?ជាដើម ទើបកើតចេញជាសំណួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ? ដូច្នេះយើងនាំគ្នាមកមើលថា តើសំណួរទាំងនោះមានអ្វីខ្លះ?
1. បៅដោះម្តាយហើយ កូនក្អែ ក្អួតចេញមកវិញ នេះបញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?
រឿងនេះមិនអីទេ… បើកូនក្អែទឹកដោះចេញមកវិញ ចូរគិតមុនគេថា តើអ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? និងដែលឃើញកូនស្រែកយំញឹកញាប់នោះ កូនអាចនឹងមិនបានឃ្លានមឹមទេ តែអាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំ ក៏គួរតែពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ គិតតែពីលើកកូនមកបំបៅដោះតែម្យ៉ាងនោះទេ ព្រោះនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។2. ម្តាយកើតប្រតិកម្មចាញ់(អាលែកហ្ស៊ី) នៅលើរាងកាយ តើឱ្យកូនបៅទឹកដោះបានឬទេ?
អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី… តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលីជាដើម។
3. មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយ តើគ្រប់គ្រាន់ឬទេ?
បើអ្នកម្តាយមានគភ៌កូនភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ ហើយរាងកាយនឹងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។4. ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?
បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងទាំងនេះស្រេចទៅហើយ ហើយនិងណែនាំពីវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះទេ ព្រោះកូននឹងចេះរិះរកវិធីបឺតជញ្ជក់ទឹកដោះពីម្ដាយបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។5. កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតីមែនទេ?
មិនដែលមានករណីបែបហ្នឹងទេ… ព្រោះទឹកដោះម្តាយងាយរំលាយណាស់ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូននឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួតទេ តែកូននឹងគេងលក់ស្រួល និងបៅទឹកដោះស្រួលទៀតផង។6. កូនខ្លួនឡើងពណ៌លឿង តើត្រូវតែបានទទួលទឹកដោះម្តាយភ្លាមឬ?
ទារកភាគច្រើន ខ្លួននឹងឡើងពណ៌លឿង បណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់ដែលធ្វើការមិនទាន់បានល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាមៗ ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។7. ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?
អាចបំបៅកូនបានតាមប្រក្រតី… លើកលែងតែ ពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអាការគ្រុនក្តៅបណ្ដាលពីមេរោគបាក់តេរី អាចធ្វើឱ្យកូនឈឺថ្កាត់បាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោរ ឬឈឺកនោះ អាចបំបៅទឹកដោះកូនតូចបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបដោយខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលប៉ះពាល់ដល់ទារកដែលបៅទឹកដោះម្តាយ។ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យ មុនពេលទិញថ្នាំជានិច្ច។8. អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?
អាចបំបៅទឹកដោះកូនបានដូចប្រក្រតី… តែនៅក្នុងអំឡុងពេលដែលដោះស្ទះ នឹងមានអារម្មណ៍ថា ថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។ ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានដូចគ្នា៕