Category: សង្គម និងសេដ្ឋកិច្ច

  • ចិនបានបញ្ជូនគ្រូពេទ្យជំនាញចំនួន7នាក់ រួមទាំងបរិក្ខាពេទ្យម​កកម្ពុជា

    ចិនបានបញ្ជូនគ្រូពេទ្យជំនាញចំនួន7នាក់ រួមទាំងបរិក្ខាពេទ្យម​កកម្ពុជា

    ដូចការគ្រោងទុកក្រុមគ្រួពេទ្យជំនាញរបស់ចិនចំនួន7នាក់ និងជំនួយសម្ភារៈបរិក្ខាពេទ្យជាង4តោន បានមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង 8:50នាទីព្រឹកថ្ងៃទី23នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

  • លីកកំពូលកម្ពុជា និងពានរង្វាន់សម្តេច ប្រកាសផ្អាកជាផ្លូវការហើយ

    លីកកំពូលកម្ពុជា និងពានរង្វាន់សម្តេច ប្រកាសផ្អាកជាផ្លូវការហើយ

    កាលពីម្សិលមិញនេះ មានការផ្សព្វផ្សាយព័ត៌មានថា ការប្រកួតពានរង្វាន់យុវជនអាយុក្រោម 16ឆ្នាំ និង 18ឆ្នាំ មានការលើកការប្រកួត ដើម្បីបង្ការការរាតត្បាតនៃវីរុស COVID-19 ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា។

    ដោយសារតែមានការឆ្លងរាតត្បាតដ៏ខ្លាំងក្លា ក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសកម្ពុជា មានកាព្រួយបារម្ភខ្លាំង ដោយមកទល់នឹងពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាកការប្រកួតពានរង្វាន់ធំជាងគេបង្អស់ប្រចាំប្រទេសចំនួន2 គឺពានរង្វាន់លីកកំពូលកម្ពុជា និងពានរង្វាន់សម្តេច ប្រចាំឆ្នាំ2020 នេះ ដោយមិនទាន់កំណត់ពេលបន្តវិញនៅឡើយទេ។

    គួររំឭកដែរថា វីរុស COVID-19 បានកំពុងតែរាតត្បាតខ្លាំងនៅពាសពេញពិភពលោក ក្នុងនោះដែរ កម្ពុជាក៏មានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ មានចំនួន 37នាក់ហើយ៕


  • ចិន ដំណើរការប្រកួតលីកកំពូលឡើងវិញ នាដើមខែក្រោយនេះ ខណៈពិភពលោកកំពុងភ័យញ័រខ្លួន ព្រោះ ​COVID-19

    ចិន ដំណើរការប្រកួតលីកកំពូលឡើងវិញ នាដើមខែក្រោយនេះ ខណៈពិភពលោកកំពុងភ័យញ័រខ្លួន ព្រោះ ​COVID-19

    សហព័ន្ធកីឡាបាល់ទាត់ចិន គ្រោងនឹងបើកឱ្យដំណើរការប្រកួតលីកកំពូលរបស់ពួកគេឡើងវិញ នាអំឡុងពេលពាក់កណ្តាលខែមេសាខាងមុខនេះ ក្រោយពីផ្អាកអស់ពេលជាយូរ ដោយហេតុផលនៃការវាយលុកដ៏សាហាវនៃមេរោគបង្កជំងឺផ្លូវដង្ហើម COVID-19Coronavirus ប្រភេទថ្មី


    ការប្រកួតនានាដែលត្រូវចាប់ផ្តើមនៅអឡុងពាក់កណ្តាលខែមេសាខាងមុខនេះ ក្រុមនីមួយៗមានកាតព្វកិច្ចតាមដាន និងធ្វើតេស្តសុខភាពកីឡាករ ឱ្យបានយ៉ាងហោចណាស់ក៏ 2សប្តាហ៍មុនការប្រកួតដែរ។ 

    គូរបញ្ជាក់ដែរថា លីកកំពូលចិន (Chinese Super League 2020) បានបើកឆាកដំណើរការប្រកួតកាលពីថ្ងៃទី22 ខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែដោយសារតែមេរោគ COVID-19 បានធ្វើឱ្យមនុស្សម្នាឆ្លងនៅក្នុងប្រទេសចិនផ្ទាល់ លើសពី 8ម៉ឺននាក់ រួមទាំងអ្នកស្លាប់លើសពី 3ពាន់ថែមទៀត ទើបជាហេតុនាំឱ្យសមាគមបាល់ទាត់ចិន ប្រកាសឱ្យផ្អាកមួយរយៈសិន៕


  • ពានយុវជន របស់សហព័ន្ធ ត្រូវផ្អាកបណ្តោះអាសន្ន ដោយសារ COVID-19

    ពានយុវជន របស់សហព័ន្ធ ត្រូវផ្អាកបណ្តោះអាសន្ន ដោយសារ COVID-19

    កាលពីម្សិលមិញនេះ មានការបែកធ្លាយលិខិត ដែលត្រូវផ្ញើជូនទៅកាន់ក្លិបនានា ដែលចូលរួមក្នុងពានរង្វាន់យុវជនអាយុក្រោម16 និង 18ឆ្នាំ ដោយបានជូនដំណឺងពីការសម្រេចពន្យារពេលការប្រកួតដណ្ដើមពានរង្វាន់នេះ។

    ក្នុងលិខិតនេះ បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចផ្អាកការប្រកួតនេះ ដោយសារតែមានការរាតត្បាតរបស់វីរុស COVID-19 នៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក ក៏ដូចជាដើម្បីបង្ការការរាតត្បាតនេះផងដែរ។

    ទោះជាមានលិខិតនេះជាអំណះអំណាងក្តី ក៏ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជានៅឡើយ៕

  • បើកឆាកអាជីពជាអ្នកចម្រៀង!! រុន ណាកូ បញ្ចេញបទទោល២បទភ្លាមៗ

    បើកឆាកអាជីពជាអ្នកចម្រៀង!! រុន ណាកូ បញ្ចេញបទទោល២បទភ្លាមៗ

    ក្រោយកុងត្រាក្លាយជាតារាចម្រៀងរបស់ក្លាសុិក តារាសម្ដែងលោក រុន ណាកូ ចេញបាន៣បទភ្លាមៗ សម្រាប់ឱកាសមុនចូលឆ្នាំនេះ។ ក្នុងនោះបទចម្រៀង២បទ ដែលជាបទទោលរបស់លោកត្រូវបានគេកត់សម្គាល់ពីរោះ និងប្លែកត្រចៀក បើទោះជាបទនោះមិនមែនជា Original Song។ ផលិតកម្មក្លាស៊ិកហាក់រំពឹងខ្លាំងថាវត្តមានតារារះថ្មីរូបនេះ នឹងក្លាយជាគ្រាប់ពេជ្រថ្មី នៅក្នុងផលិតកម្មរបស់ខ្លួននោះផង។

    ហក់ចូលសិល្បៈប្រមាណតែជាង១ឆ្នាំប៉ុណ្ណោះ តែតារាសម្ដែងវ័យ២២ឆ្នាំ លោក រុន ណាកូ ត្រូវគេកត់សម្គាល់ថាទទួលបានទីផ្សារច្រើននៅក្នុងវិស័យសម្ដែង និងដើរម៉ូដ។ លោកកាន់តែលេចមុខលេចមាត់ក្រោយមានឱកាសក្លាយជាក្រុមការងាររបស់ផ្ទះតារា និងជាពិធីករក្នុងវីដេអូផ្ទះតារា ដែលជាកម្មវិធីសម្ភាសន៍ដ៏ពេញនិយមរបស់គ្រួសារតារាកម្ពុជា។ នេះក៏អាចជាចលករមួយ ដែលរុញឱ្យលោកឡើងកូដផងដែរ ទើបត្រូវបានផលិតកម្មក្លាស៊ិក ផ្ដល់ឱកាសឱ្យសម្ដែងជាតួឯកក្នុងរឿង”ដំណក់ទឹកភ្នែក១លានដំណក់” និងផ្ដល់ឱកាសអោយក្លាយជាតារាចម្រៀងកុងត្រារយៈពេលមួយឆ្នាំ ក្រោយពីដឹងថាលោកមានសមត្ថភាពសំលេងល្អ។

    លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បញ្ជាក់ថា លោក រុន ណាកូ មិនត្រឹមតែជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” ដែលមានរូបរាងសង្ហារ និង សម្ដែងបានល្អប៉ុណ្ណោះទេ តែលោកក៏មានសំលេងល្អ មិនចាញ់តារាចម្រៀងអាជីពផងដែរ ទើបលោកសប្បាយចិត្តក្រោយពេលបញ្ចេញបទមេឱ្យច្រៀងចំនួន៣បទសម្រាប់ចូលឆ្នាំ។ លោកថាលោក រុន ណាកូ មានបទផ្ទាល់ខ្លួនចំនួន៣បទ គឺបទ”កណ្ដៀវម៉ែមួយ” បទ”ចាប់យាយ ចាប់តា” ដែលជាបទទោលម្នាក់ឯង និងបទ”ចាប់កណ្ដុរ” ដែលបទច្រៀងរួមគ្នា៣នាក់ លោក បញ្ញា សិទ្ធិ និង លោក ត្រា យ៉ាកូ។

    លោក រុន ណាកូ និយាយថាលោកមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីគ្មានកម្លាំងជំរុញ និង ខ្វះទំនុកចិត្ត ទើបលោកចេះតែមិនហ៊ាន។ លោកសម្ដែងអារម្មណ៍រំភើបដែល លោក ហួរ សុផល ផ្ដល់ឱកាសឱ្យខ្លួន និង អរគុណដល់គ្រួសារតារាកម្ពុជា ដែលធ្វើឱ្យលោកមានទីផ្សារក្រោយពេលក្លាយជាសមាជិក។ យ៉ាងណាមិញ លោកថាសមត្ថភាពខ្លួននៅមានកម្រិតនៅឡើយ ដែលតម្រូវឱ្យលោកត្រូវប្រឹងប្រែងហ្វឹកហាត់ច្រើនទៀត។ និស្សិតពេទ្យទើបបញ្ចប់ការសិក្សារូបនេះប្រកាសថា នឹងប្រឹងប្រែងអាជីពជាពិធីករ និង ចម្រៀងឱ្យជោគជ័យ ខណៈដែលការសម្ដែង និង ដើរម៉ូដ ក៏នឹងចាប់មិនឱ្យរបូត។

  • កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    តើ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់​ដឹង​ទេ​ថា ទារក​ដែល​បាន​គេង​លក់​ញឹកញាប់ នឹង​ជួយ​ហុច​ផល​ល្អ​ដល់​ការរៀន​យល់ដឹង​នៅពេល​ក្រោយ?

    ព្រោះ​មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​ពី​មហាវិទ្យាល័យ ឆេ​ហ្វ​ហ្វៀ​ល មួយ ដែល​តាមដានសង្កេតមើល​ទង្វើ​របស់​ទារក​ដែលមាន​អាយុ​មិន​លើស 12ខែ ចំនួន 216នាក់ ហើយ​បាន​រកឃើញថា ទារក​នឹង​ចងចាំ​ការរៀន​យល់ដឹងថ្មីៗមិនបាន​ឡើយ បើ​មិនបាន​គេង​លក់យូរៗជា​បន្តបន្ទាប់​គ្រប់គ្រាន់ ហើយ​ពេលវេលា​ដែល​ល្អ​បំផុត​ក្នុង​ការរៀន​យល់ដឹង​របស់​ក្មេង​នោះ​គឺ អំឡុង​ពេលមុន​គេង​ហ្នឹងឯង ដូច្នេះហើយ​ទើប​ការអាន​ក្នុងអំឡុង​ពេលមុន​គេង​លក់ គឺជា​រឿង​សំខាន់។

    ការ​គេង​លក់​មាន​ភាព​សំខាន់​ចំពោះ​អំឡុងពេល​ដំបូង​របស់​ជីវិត​ខ្លាំង​ជាង​វ័យ​ផ្សេងទៀត អ្នកស្រាវជ្រាវ​វិភាគ​បាន​សាកល្បង​លេង​ធ្វើ​តុក្កតា​ដៃ​ជាមួយ​ទារក​វ័យ 6 – 12ខែ ដោយ​ឱ្យ​ទារក​ចំនួន​ពាក់កណ្តាល​បាន​គេង​លក់ 4ម៉ោង​ក្រោយការរៀន​យល់ដឹង  ខណៈដែល​ចំនួន​ពាក់កណ្ដាលទៀត មិនបាន​គេង​សម្រាក ឬ​បាន​គេង​សម្រាក​តិចជាង30នាទី។

    ថ្ងៃ​បន្ទាប់មក ពេល​សាកល្បង​ជំរុញ​ឱ្យ​ទារកលេង​ធ្វើ​តុក្កតា​ដៃ​ឡើងវិញ​ដូច​ពី​ម្សិល​នោះ  លទ្ធផល​នៃ​ការសាកល្បង​បានបង្ហាញ​ឱ្យឃើញថា ការ​គេង​លក់ គឺជា​បច្ច័យ​សំខាន់​មួយ​ក្នុង​ការរៀន​យលដឹង ព្រោះ​ទារក​ដែល​បាន​គេង​លក់​គ្រប់គ្រាន់​អាច​លេង​ធ្វើ​តុក្កតា​ដៃ​ឡើងវិញ​បាន ជា​មធ្យម​បាន 1ក្នុង 3នាក់  តែ​ក្មេង​ដែល​មិនបាន​គេងសម្រាក ឬ​បាន​គេង​សម្រាក​តិច ធ្វើ​ឡើងវិញ​មិនបាន​ឡើយ។

    វេជ្ជបណ្ឌិត ជេន ហ៊ើ​រ៍​ប៊ើ​ដ សាស្ត្រាចារ្យ​មុខវិជ្ជា​ចិត្ត​វិទ្យា នៃ​មហាវិទ្យាល័យ ឆេ​ហ្វ​ហ្វៀ​ល បានអធិប្បាយ​បន្ថែមថា ភាព​ក្លៀវក្លា​ស្វាហាប់ មិនមែនជា​រឿង​ដែល​ល្អ​បំផុត​សម្រាប់​ការរៀន​យល់ដឹង​នោះទេ តែ​កិច្ចការងារ​មុនពេល​គេង​ទៅវិញ​ទេ ដែល​សំខាន់បំផុត​សម្រាប់​កុមារ។
    សាស្ត្រាចារ្យ ឃើ​ក ចាន់​ឌិ​ចក៍ អ្នកវិទ្យាសាស្រ្តផ្នែក​ការ​គេង​នៃ​មហាវិទ្យាល័យ ស៊ើ​រ៍​រេ​យ៍ប្រាប់ថា យន្តការ​របស់​ការចង​ចាំ​នៅក្នុង​កម្មវិធី​នៃ​ការ​គេង​លក់ បានបង្ហាញ​ឱ្យឃើញថា មានការទាក់ទិន​រវាង​ខួរក្បាល​ដែល​បង្ក​ខ្លួន​ឡើង​ក្នុងអំឡុងពេល​គេង​លក់  ដូច្នេះ​ទារក​គួរ​គេង​លក់​យ៉ាង​គ្រប់គ្រាន់​ដើម្បី​ការរៀន​យល់ដឹង។ ទោះជា​ការរៀន​យល់ដឹង​ក្នុងអំឡុង​ពេលមុន​គេង និង​ការ​គេង​លក់​ក្រោយ​ការហ្វឹកហាត់​ជា​រឿង​ល្អ​មែន  តែ​ត្រូវ​មិនមែន​ជាការ​គេង​លក់​ក្នុងអំឡុងពេល​ហ្វឹកហាត់​នោះទេ៕

  • តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តារាស្រីហូលីវូដ ហ៊ីឡារី ស្វ៊ែងក៍ ញ៉ាំវីតាមីនបន្ថែមក្នុង1ថ្ងៃ 45គ្រាប់ ដោយសារតែមកពីការចង់សម្រកទម្ងន់ (Diet) ដូច្នេះទើបកើតមានជាសំណួរមួយឡើងថា តើការញ៉ាំវីតាមីនបន្ថែមនោះសំខាន់ប៉ុនណា? គួរញ៉ាំយ៉ាងណា? តើមនុស្សបែបណាខ្លះដែលគួរញ៉ាំ? និងវីតាមីនជួយអ្វីដល់យើងខ្លះ? ចំពោះរឿងនេះ លោកវេជ្ជបណ្ឌិតជំនាញមានចម្លើយសម្រាប់មិត្តអ្នកអានទាំងអស់។

    តើវីតាមីន មានភាពចាំបាច់ចំពោះសុខភាពយ៉ាងណា? អាហារ 5ប្រភេទក្រុមដែលរាងកាយត្រូវការនោះគឺ ខាបូហាយដ្រេត ប្រូតេអុីន វីតាមីន ជាតិខ្លាញ់ និងសារធាតុរ៉ែ ប្រៀបដូចជាថាមពលបញ្ឆេះឱ្យរាងកាយ និងអង់ហ្ស៊ីមផ្សេងៗធ្វើការបានតាមប្រក្រតីដូច្នោះដែរ។

    តើវីតាមីនបន្ថែម មានភាពចាំបាច់សម្រាប់អ្នកណាខ្លះ? បើស្ថិតក្នុងស្ថានភាពដែលអាចញ៉ាំបន្លែ និងផ្លែឈើ រួមទាំងញ៉ាំអាហារផ្សេងៗក្នុងចំណែកដែលត្រឹមត្រូវបាននៅឡើយនោះ ក៏មិនមានភាពចាំបាច់អ្វីត្រូវបន្ថែមវីតាមីនទេ លើកលែងតែក្នុងករណីដែលមិនអាចញ៉ាំអាហារបានគ្រប់តាមតម្រូវការដែលរាងកាយត្រូវការ និងស្ថិតក្នុងសភាវដែលរាងកាយត្រូវការវីតាមីនជាពិសេស ដូចជា ពេលឈឺថ្កាត់ និងត្រូវការឱ្យរាងកាយស្វាហាប់ឡើងវិញប៉ុណ្ណោះ។  តែសម្រាប់មនុស្សទូទៅដែលញ៉ាំអាហារបានតាមប្រក្រតី អាចប្រើតិចនិកផ្សេងទៀតដែលនឹងធ្វើឱ្យយើងញ៉ាំបន្លែ និងផ្លែឈើមិនច្រើនជ្រុលពេក ដូចជា កាត់បន្ថយអាហារលាងជាតិពុល ក្នុង 1សប្តាហ៍ 1ដង ឬ 2សប្តាហ៍ម្តងដោយការញ៉ាំផ្លែឈើពេញ 1ថ្ងៃ ដើម្បីឱ្យរាងកាយបានទទួលវីតាមីនពីផ្លែឈើ តែត្រូវមានលក្ខខណ្ឌមួយថា ត្រូវតែជាផ្លែឈើដែលគ្មានជាតិម្សៅ និងរសជាតិដែលមិនផ្អែមខ្លាំងពេក។
    អាការខ្វះវីតាមីនរ៉ាំរ៉ៃ ជាសភាវម្យ៉ាងដែលមិនត្រូវបានរាប់ចូលក្នុងក្រុមជំងឺឈឺថ្កាត់ទេ ដូចជាការខ្វះវីតាមីន C នឹងធ្វើឱ្យចេញឈាមតាមជើងធ្មេញ ឬការខ្វះវីតាមីន B1 នឹងធ្វើឱ្យកើតអាការស្ពឹកស្រពន់ជាដើម  តែមិនមែនដល់ថ្នាក់ខ្វះវីតាមីន រហូតដល់កើ់តជំងឺនោះទេ គ្រាន់តែអាចមានអារម្មណ៍ថា មិនសូវស្រស់ស្រាយដោយមិនដឹងមូលហេតុ ឬអស់កម្លាំងល្វើយតែប៉ុណ្ណោះ។

    យ៉ាងម៉េចទើបហៅថា ការញ៉ាំវីតាមីនដែលត្រឹមត្រូវ?  ការញ៉ាំវីតាមីនតាមប្រភេទនីមួយៗក៏ខុសប្លែកពីគ្នាដែរ ដូចជា បេតាឃែរ៉ូធីន គួរជ្រើសរើសយកប្រភេទដែលចម្រាញ់ពីធម្មជាតិទើបប្រសើរជាង។ ចំណែកវីតាមីនច្នៃប្រឌិត ក៏មានចំណុចគួរប្រយ័ត្នដែរ ព្រោះនឹងមានភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីកសួតច្រើន។  ចំណែកឯវីតាមីនE ជាវីតាមីនរលាយក្នុងខ្លាញ់ដូចគ្នានឹងវីតាមីន K. A និងD ដែរ តែមានចំណុចកំណត់ថា ថ្នាំ ឬវីតាមីនដែលរលាយក្នុងខ្លាញ់ ងាយនឹងប្រមូលពូនផ្ដុំច្រើនណាស់ ដូច្នេះទើបត្រូវកំណត់បរិមាណក្នុងការទទួលទាន។

    តើវីតាមីនជួយអ្វីដល់រាងកាយមនុស្សខ្លះ?
    -វីតាមីន A ជួយដល់ការមើលឃើញនៅពេលយប់ និងជួយការពារការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ទឹកមូត្រ និងប្រព័ន្ធដង្ហើម។
    -វីតាមីន B1 សំខាន់ចំពោះសាច់ដុំ ប្រព័ន្ធប្រសាទ និងការធ្វើការរបស់បេះដូង។
    -វីតាមីន B12 ចាំបាច់ចំពោះការចម្រើនធំធាត់ ជួយសាងគ្រាប់ឈាមក្រហម និងជំរុញប្រព័ន្ធប្រសាទ។
    -វីតាមីន C មានសារធាតុ អ៊ែនទីអុកស៊ីឌែនត៍ ការពារការឆ្លងមេរោគ ធ្វើឱ្យមុខរបួស ឬដំបៅឆាប់ជាសះ និងជួយបឺតជ្រាបសារធាតុដែក តែអ្វីដែលសំខាន់នោះគឺ ជួយផលិតខូឡាជេន ដែលនឹងជួយឱ្យស្បែកតឹងណែនមិនឆាប់ចាស់។
    -វីតាមីន E ជួយបំប៉នគ្រាប់ឈាមក្រហម ការពារសួត និងសាច់ភ្នាសផ្សេងៗ៕

  • ស្ដាប់ហើយកម្សត់តាម!! «នឹកម៉ែ» ទំនួញពលករនឹកផ្ទះ នឹកស្រុក នឹកប្រទេស ដកស្រង់ចេញពីអារម្មណ៍ពិត

    ស្ដាប់ហើយកម្សត់តាម!! «នឹកម៉ែ» ទំនួញពលករនឹកផ្ទះ នឹកស្រុក នឹកប្រទេស ដកស្រង់ចេញពីអារម្មណ៍ពិត

    ក្រោយពីចេញចម្រៀងមួយបទ ចំណងជើងថា «នឹកម៉ែ» របស់តារាចម្រៀង យ៉ែម សំអូន បានធ្ឱ្យអ្នកស្តាប់កំសត់ស្រក់ទឹកភ្នែក និងអន្លង់អន្លោច តាមអត្ថន័យនៃបទចម្រៀង។

    តារាចម្រៀងសំនៀងផ្អែមលោកយ៉ែម សំអូន បានឱ្យយដឹងថារាល់ បទចម្រៀង ដែល លោកច្រៀង គឺភាគច្រើនស្ដែងពីជីវិតពិត នៃសង្គមសព្វថ្ងៃតែម្ដង។ ដូចជាបទ ”នឹកម៉ែ” នេះផងដែរ វាចេញពីអារម្មណ៍ពិត កើតឡើងពេលដែលលោក កំពុងអង្គុយសរសេរបទ ចម្រៀងមួយនេះ ធ្វើឱ្យយលោកមានអារម្មណ៍នឹកអ្នកម្ដាយ ដែលបានឃ្លាតឆ្ងាយពីលោក ជាច្រើនឆ្នាំមកហើយ។

    តាមរយៈ បទ ”នឹកម៉ែ” បានចេញជា Full Audio ហើយ ចំណែកការចេញថត MV វិញ លោកគ្រោងនឹងធ្វើឆាប់ៗនាពេលខាងមុខនេះ។ សូមបញ្ជាក់ថា បទ «នឹកម៉ែ»មានតារាសម្ដែងល្បីៗថតក្នុង MV នេះ ដូចជា អ្នកនាងស្វែង សុជាតា, សម ម៉ាណា , សុខ សុជាតា, អ៊ឹង និមល និងលោកឧត្តម ជាដើម៕

    តោះចង់ដឹងពីរោះអន្លង់អន្លោចប៉ុណ្ណានោះ រីករាយស្តាប់កម្សាន្ដទាំងអស់គ្នា !

  • តារាចម្រៀង តន់ ចន្ទសីម៉ា ប្រាប់របៀបទិញបន្លែធម្មជាតិនៅផ្ទះ ដោយមិនបាច់ចេញក្រៅ ឬមកផ្សារដោយផ្ទាល់

    តារាចម្រៀង តន់ ចន្ទសីម៉ា ប្រាប់របៀបទិញបន្លែធម្មជាតិនៅផ្ទះ ដោយមិនបាច់ចេញក្រៅ ឬមកផ្សារដោយផ្ទាល់

    ខណៈដែលមហាជន មានអារម្មណ៍ច្របូកច្របល់ដោយសារភ័យនឹងជម្ងឺកូវីត19 តារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានធ្វើការការអំពាវនាវ សុំកុំឱ្យបងប្អូនខ្មែរតក់ស្លុតនឹងជម្ងឺកូវីតខ្លាំងពេក។ យ៉ាងណាមិញ នាងបានទទូចអោយបង្កើនការប្រុងប្រយ័ត្នដោយជៀសវៀងការជួបជុំក្នុងកកម្មវិធីជុំៗ និង ត្រូវលាងដៃ ពាក់ម៉ាសឱ្យបានត្រឹមត្រួវ។ ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំទ្រនំកាឡាក់ស៊ីណាវ៉ាត្រា រូបនេះបានបង្ហោះវីដេអូរៀបរាប់អំពីការទិញបន្លែតាមរយៈ Mobile App ដែលជាបន្លែធម្មជាតិរបស់ផ្សារកសិផល ឡេង ណាវ៉ាត្រា។

    តារាស្រីរូបនេះ បានរៀបរាប់ថា៖ «ការគិតសុខភាព​ប្រចាំថ្ងៃ​ពិតជា​សំខាន់​ណាស់ លោក​អ្នក​ត្រូវ​តែ​ថែរក្សា​និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​មុតមាំ ម៉្យាង​ ជំងឺកូវីត១៩ កំពុង​តែ​វាយ​លុក​ស្ទើរ​ពេញ​ពិភព​លោក​ទៅ​ហើយ ដូច្នេះ​ត្រូវ​តែ​បំប៉ន​សុខភាព​ឱ្យ​រឹង​មាំ តាម​រយៈ​​ការ​បរិភោគ​បន្លែ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។ ផ្សារ​ភ្ជាប់​ពី​តម្រូវ​ការ​របស់​អតិថិជន​បច្ចុប្បន្ន ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា ​មាន​លក់​​បន្លែ ផ្លែ​ឈើ​ ធម្មជាតិ គ្មាន​ជាតិ​គីមី​ឱ្យប៉ះ​ពាល់​សុខភាព។ ដូច​នេះ​នេះ​សម្រាប់​លោក​អ្នក​ដែល​មិន​ចង់​​ចេញ​ក្រៅ​ផ្ទះ ធ្វើ​បាយ​ម្ហូប​ពិសា​ជុំ​គ្រួសារ គឺ​ពិត​ជា​ងាយ​ស្រួល​ណាស់ ដែល​មាន​សេវាកម្ម​ដឹក​​ជញ្ជូន​ដល់​ផ្ទះ​បែប​នេះ។

    -សម្រាប់​​ទីតាំង​ផ្សារ ស្ថិត​នៅ​អាគារ #S៣-១៧ អគារអូឡាំព្យា ផ្លូវ ឧកញ៉ាទេពផន (១៨២) សង្កាត់វាលវង់ ខណ្ឌ ៧មករា​ រាជធានីភ្នំពេញ។

    -Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត]

    -លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ ០១១ ៤៤៤ ៤៤៤ (សម្រាប់ Cellcard ឥតគិតថ្លៃ )។ លោក គ្រាន់​តែ​ចុច​កុម្ម៉ង់​ទិញ​តាម វិបសាយ ឬ Mobile app ក៏​បាន ក្រុម​ការងារ​នឹង​ដឹក​ជូន​ភ្លាមៗ ដោយ​ឥត​គិត​ថ្លៃ ក្នុង​រយៈ​ពេល តែ ២០​នាទីប៉ុណ្ណោះ»។

    រីករាយទស្សនាវីដេអូខាងក្រោមនេះ ៖

  • លោក សូ ស្រណោះ លេងតន្ត្រីមួយបទផ្ញើជូនមហាជន កុំឱ្យតក់ស្លុតនឹងជំងឺ Covid19

    លោក សូ ស្រណោះ លេងតន្ត្រីមួយបទផ្ញើជូនមហាជន កុំឱ្យតក់ស្លុតនឹងជំងឺ Covid19

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា លោក សូ ស្រណោះបង្ហោះវីដេអូប្រគំតន្ត្រីព្យាណូ ដើម្បីផ្ញើជូនមហាជនស្ដាប់កម្សាន្ដ និងរំសាយអារម្មណ៍ភ័យខ្លាចចំពោះជំងឺ Covid19 ។ នៅលើវីដេអូរបស់លោក បានរៀបរាប់ថា «ហេតុផលដែលលោកលេងភ្លេងមួយបទក្នុងវីដេអូនេះ ហើយបង្ហោះជាសាធារណៈ គឺដើម្បីជាសារឱ្យបងប្អុនខ្មែរ ដើម្បីឱ្យបងប្អូនខ្មែរ ដែលកំពុងភ័យបារម្ភតក់ស្លុត ឱ្យមានអារម្មណ៍ស្ងប់ និងស្រស់ថ្លា»។

    លោកថាក្នុងស្ថានភាពនេះ ក្រៅពីអំពាវនាវឱ្យបងប្អូនធ្វើអារម្មណ៍អោយស្រស់ថ្លា គឺមានតែភ្លេងព្យាណូមួយបទរបស់លោកប៉ុណ្ណោះ ដែលជួយឱ្យបងប្អូនទាំងអស់ ដែលតក់ស្លុតខ្លាំងកុំឱ្យតក់ស្លុតប៉ុណ្ណោះ។ លោកទទូឱ្យអ្នកដែលមានអារម្មណ៍តក់ប្រមាលើស្ដាប់ភ្លេងរបស់លោក ដោយលោកបញ្ជាក់ថា តន្ត្រីគឺជាឱសថដ៏មានប្រសិទ្ធភាព សម្រាប់អ្នកមានអារម្មណ៍ច្របូកប្របល់។

    លោក សូ ស្រណោះ បញ្ជាក់បន្ថែមទៀតថា លោកភ្លេងមួយបទដែលលោកបានសម្ដែង បើស្ដាប់ដោយការយកចិត្តទុកដាក់ គឺមិនខុសពីធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងស្ងប់ជាងមុននោះទេ ទើបលោកតាំងចិត្តលេងមួយបទនេះ និងបង្ហោះវាឡើង។ ជាមួយគ្នានោះលោក ក៏ទទូចឱ្យបងប្អូនខ្មែរបង្កើននូវការការពារ ចំពោះជំងឺកូវីត១៩ ដែលកំពុងផ្ទុះឡើងផងដែរ។

    សូមជម្រាបដែរថា បើទោះខណៈនេះមហាជនជាច្រើនមានអារម្មណ៍ច្របូកច្របល់ដោយសារភ័យនឹងជម្ងឺកូវីត១៩យ៉ាងណាក៏ដោយ ក៏យើងត្រូវតាំងស្មារតី សូមកុំឱ្យបងប្អូនខ្មែរតក់ស្លុតនឹងជម្ងឺកូវីតខ្លាំងពេក។ យ៉ាងណាមិញ ការបង្កើនការប្រុងប្រយ័ត្នដោយជៀសវៀងការជួបជុំក្នុងកកម្មវិធីជុំៗ និង ត្រូវលាងដៃ ពាក់ម៉ាស់ឱ្យបានត្រឹមត្រួវ។ សូមរីករាយទស្សនាវីដេអូ តន្ត្រីករព្យាណូល្បីល្បាញលោក សូ ស្រណោះ ខាងក្រោមនេះ៖​

    https://youtu.be/EbtiPM90Cyw