ថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់វិសាខា មានឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន 4,500ដុល្លារដល់រដ្ឋបាលខេត្តចំនួន2 រួមមានខេត្តព្រៃវែង ចំនួន 2,500ដុល្លារ និងខេត្តបាត់ដំបង ចំនួន 2,000ដុល្លារ ដើម្បីជាការរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដែលបណ្ដាលមកពីមេរោគវីរុស Covid-19 ដែលកំពុងគំរាមកំហែងពិភពលោក ក៏ដូចជាបង្កក្ដីបារម្ភដល់កម្ពុជាផងដែរ។
ក្រៅពីសកម្មភាពខាងលើនេះ ក្លិបវិសាខាក៏បានចូលរួមក្នុងការទប់ស្កាត់មេរោគចង្រៃនេះដោយវិធានផ្សេងៗផងដែរ ដូចជាការធ្វើអនាម័យកីឡាករ កីឡដ្ឋាន ក៏ដូចជាធ្វើវីដេអូអប់រំទៅដល់អ្នកគាំទ្រ ឱ្យមានការយល់ដឹងពីវីរុសCOVID-19 នេះផងដែរ៕

Category: សង្គម និងសេដ្ឋកិច្ច

វិសាខា ផ្ដល់ថវិកាជូនខេត្តព្រៃវែង និងបាត់ដំបង ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19

Pacquiao បរិច្ចាគថរិកាផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19 នៅហ្វីលីពីន
Manny Pacquiao កីឡាករប្រដាលលំដាប់ពិភពលោកដ៏ល្បីល្បាញ និងជាសមាជិកសភាម្នាក់របស់ប្រទេសហ្វីលីពីនផងនោះ បានប្រកាសសន្យាថា ខ្លួននឹងប្តេជ្ងាចិត្តក្នុងការជួយប្រជាពលរដ្ឋហ្វីលីពីនក្នុងគ្រាអាសន្ននៃវីរុសកូវីដ-19 ដោយមិនរួញរាឡើយ។ នេះបើតាមសារព័ត៍មានក្នុងស្រុកហ្វីលីពីនមួយ ដែលបានចុះផ្សាយកាលពីថ្ងៃម្សិលមិញនេះ។

លោកបានបន្តថា លោកនឹងនៅកៀកស្មាគ្នាជាមួយប្រជាពលរដ្ឋ ព្រោះលោកកើតក្នុងគ្រួសារក្រតោកយ៉ាក ដែលធ្វើឱ្យលោកយល់ពីអារម្មណ៍របស់ពួកគេនៅពេលមានអាសន្នបែបនេះ។ សមាជិកសភារូបនេះ ក៏បានជួយប្រជាជនដោយថរិកាផ្ទាល់ខ្លួនផងដែរ ដោយបានផ្តល់ម៉ាស់ជាង 2សែនបន្ទះ និងជំនួយជាទឹកប្រាក់មួយចំនួនទៀត ជូនដល់មន្ទីរពេទ្យ និងគ្រូ ពេទ្យព្យាបាលជំងឺនេះផងដែរ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី26 ខែមីនានេះ មានមនុស្សចំនួន 471,794នាក់ទូទាំងពិភពលោក បានឆ្លងមេរោគ Covid-19 និងចំនួន 21,297នាក់បានស្លាប់។ ចំណែកប្រទេសហ្វីលីពីន ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺនេះ 636ករណី និងស្លាប់ 38នាក់៕

អង្គការភាពយន្តឈូករ័ត្ន បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញកាត់តវីដេអូ “តោះថតភាពយន្តឯកសារនៅកម្ពុជា” ដោយជោគជ័យ
គម្រោង “តោះថតភាពយន្តឯកសារកម្ពុជា” ហៅកាត់ថា LDC គឺជាគម្រោងមួយដែលបង្កើតឡើងដោយអង្គការភាពយន្តឈូករ័ត្ន ក្នុងគោលបំណងបណ្តុះបណ្តាលប្រជាជនកម្ពុជាឲ្យមានជំនាញគ្រប់គ្រាន់ក្នុងការថតទុកអ្វីគ្រប់យ៉ាងដែលទាក់ទង “សេរីភាពក្នុងការបញ្ចេញមតិ” និង “សេរីភាពទទួលបានព័ត៌មាន។

ដោយមើលឃើញអំពីតម្រូវការរបស់សង្គម ហើយយុវជនក៏មានចំណាប់អារម្មណ៍ច្រើនទៅលើឱកាសការងារផ្នែក កាត់តវីដេអូខ្លី និងភាពយន្តឯកសារផ្សេងៗ ដូច្នេះទើបគម្រោងសម្រេចបង្កើតវគ្គខ្លីនេះបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងពង្រឹងជំនាញទន់របស់សិក្ខាកាមទាំងអស់ឲ្យមានសមត្ថភាពគ្រប់គ្រាន់លើជំនាញមួយនេះកាន់តែល្អប្រសើរជាងមុន។
វគ្គបណ្ដុះបណ្ដាលមួយនេះមានការចូលរួមបង្រៀនដោយលោកគ្រូ ហួត រ៉ាវី អ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំផ្នែកដឹកនាំរឿង និងកាត់តវីដេអូ ដោយរាល់ស្នាដៃភាពយន្តរបស់លោកតែងត្រូវបានមហាជននៅក្នុងវិស័យនេះទទួលស្គាល់។

គួរបញ្ជាក់ផងដែរថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមចូលរួមមានចំនួន១៤នាក់ មកពីក្រុមផ្សេងៗគ្នា ក្នុងនោះរួមមាន រាជធានីភ្នំពេញ ៣នាក់ បាត់ដំបង ៣នាក់ សៀមរាម ១នាក់ កែប និងកំពត ៧នាក់។
ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ កញ្ញា ជុំ សុដាមី មកពីរាជធានីភ្នំពេញរៀបរាប់ថា “ខ្លួនពិតជាសប្បាយចិត្តជាខ្លាំង ចំពោះការបង្រៀនរបស់លោកគ្រូ កញ្ញាបានថ្លែងអំណរគុណចំពោះក្រុមភាពយន្តឈូករ័ត្នដែលបានបង្កើតវគ្គបណ្ដុះបណ្ដាលមួយនេះ ព្រោះវគ្គបណ្តុះបណ្តាលនេះធ្វើខ្លួនកាន់តែយល់ច្បាស់អំពីការកាត់តវីដេអូ។
ចំណែក លោក ងយ វណ្ណះ មកពីខេត្តកែបក៏បានលើកឡើងដែរថា ”ខ្ញុំសូមអរគុណលោកគ្រូ ក៏ដូចជាក្រុមការងារទាំងអស់ដែលបានបង្កើតកម្មវីធីនេះឡើង វាផ្តល់ចំណេះដឹង និងបច្ចេកទេសកាត់តថ្មីៗដល់រូបខ្ញុំច្រើនណាស់។
មិនខុសពីសិក្ខាកាមពីររូបខាងលើ លោក រិន ឌី មកពីខេត្តបាត់ដំបង បានសរសើរពីកម្មវិធីនេះថា “ខ្លួនពិតជាស្រលាញ់ក្រុមការងារ និងអ្នកសម្របសម្រួល ទាំងអស់ដែលបានរៀបចំកម្មវិធីដ៏មានប្រយោជន៍នេះឡើង ហើយក៏សង្ឃឹមថាគម្រោង តោះថតភាពយន្តឯកសារកម្ពុជា នឹងបន្តសកម្មភាពបង្រៀននេះនៅឱកាសក្រោយៗទៀត។
តោះថតភាពយន្តឯកសារនៅកម្ពុជា (Let’s Document Cambodia) ដោយរៀបចំឡើងដោយអង្គការភាពយន្តឈូករ័ត្ន (SFO)។ គម្រោង ”តោះថតឯកសារកម្ពុជា” នឹងព្យាយាមបន្តសកម្មភាពបណ្ដុះបណ្ដាលរបស់ខ្លួនសម្រាប់យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៏ទាក់ទងវិស័យភាពយន្តបន្តទៀតក្នុងពេលឆាប់ៗនេះ។


ធនាគារអភិវឌ្ឍន៍អាស៊ីថា សេដ្ឋកិច្ចកម្ពុជា ងាយរងផលប៉ះពាល់ជាងគេក្នុងតំបន់ កំឡុងពេលកូវីដ-19 កំពុងរាតត្បាត
ដោយសារតែការរីករាលដាលកូវីដ-19 ជុំវិញពិភពលោក និងក្នុងតំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កម្ពុជាជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតដល់សេដ្ឋកិច្ចរបស់ខ្លួនធៀបនឹងបណ្ដារដ្ឋជាសមាជិកអាស៊ាន 9 ផ្សេងទៀត។
ADB កាលពីដើមខែនេះបានប៉ាន់ប្រមាណថា កម្ពុជានឹងខាតបង់ជាង 390 លានដុល្លារ លើផលប៉ះពាល់ដោយសារតែការរីករាលដាលកូវីដ19 ឬធ្លាក់ចុះ 1,59 ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ដែលបណ្ដាលឱ្យប្រទេសនេះជាប្រទេសមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំងបំផុតដែលបានបង្កឡើងដោយការរីករាលដាលកូវីដ19 ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត។
រដ្ឋាភិបាលបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះមកនៅត្រឹម 6,1 ភាគរយ ពីការព្យាករលើកមុនរបស់ខ្លួន 6,5 ភាគរយ ដោយសារការរីករាលដាលកូវីដ-19 ការប្រែប្រួលអាកាសធាតុ និងភូមិសាស្ដ្រនយោបាយ។
ADB បានឱ្យដឹងថា ផលប៉ះពាល់លើពិភពលោកចាប់ពី 77 ពាន់លានដុល្លារ ទៅ 347 ពាន់លានដុល្លារក្នុងនោះសាធារណរដ្ឋប្រជាមានិតចិនមានចំនួន 2 ភាគ 3 នៃចំនួនសរុប។
ADB បានបន្តថា ការរីករាលដាលកូវីដ-19 ជាបន្តប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតចិន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតតាមរយៈបណ្ដាញជាច្រើនដែលរួមមានការធ្លាក់ចុះយ៉ាងខ្លាំងផ្នែកតម្រូវការក្នុងស្រុក ទេសចរណ៍ និងការធ្វើដំណើរអាជីវកម្មកាន់តែទាប ទំនាក់ទំនងពាណិជ្ជកម្ម និងការផលិតការរំខានការផ្គង់ផ្គង់ និងផលប៉ះពាល់ផ្នែកសុខភាព។
បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនកំពុងឆ្លើយតបនឹងការរីករាលដាលកូវីដ-19 រួចហើយតាមមធ្យោបាយផ្សេងៗ។ រដ្ឋាភិបាលជាច្រើនបានប្រមូលកម្លាំងពិសេសអន្តរភ្នាក់ងារ និងយន្តការសម្របសម្រួលផ្សេងទៀត ដើម្បីធានាការឆ្លើយតបប្រកបដោយការចុះសម្រុងគ្នា។ នេះបើយោងតាម ADB។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីដើមខែនេះបានឲ្យដឹងថា រដ្ឋាភិបាលបានលៃទុកប្រាក់ចន្លោះពី 800 លានដុល្លារ ទៅ 2ពាន់លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតែការរីករាលដាលកូវីដ-19 ដែលរួមទាំង 30លានដុល្លារ ដើម្បីផ្ដល់ហិរញ្ញប្បទានក្នុងការគាំទ្រដល់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ-19៕

បុរសខ្មែរ 2នាក់ ត្រូវបានឱ្យទៅផ្ទះវិញក្រោយតេស្ដអវិជ្ជមាន 2លើក នៅមន្ទីពេទ្យខេត្ដសៀមរាប
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី25 មីនា ថា បុរសជនជាតិខ្មែរដែលមានការសង្ស័យឆ្លងជំងឺកូវីដ-19 ពីប្រទេសម៉ាឡេស៊ី ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី25នេះ។ លោកពន្យល់ថា បុរសទាំង2 មានសុខភាពធម្មតា ហើយបើរាប់ចាប់ពីថ្ងៃទី3 ពេលត្រឡប់ពីប្រទេសម៉ាឡេស៊ី គឺមានរយៈពេល 21ថ្ងៃហើយ ដូច្នេះអ្នកទាំង2 ពិតជាគ្មានជំងឺកូវីដ-19ឡើយ។
លោកប្រធានមន្ទីរសុខាភិបាលបញ្ជាក់ថា៖« ក្រុមគ្រូពេទ្យបានផ្តល់ប្រឹក្សាយោបល់ និងឱ្យធ្វើអ្វីទៅតាមការណែនាំពីគ្រូពេទ្យ ជាលក្ខណៈពិសេសគឺការធ្វើតេស្ដត្រួតពិនិត្យ 2លើក លទ្ធផលអវិជ្ជមាន ចឹងមានន័យថា ពួកគាត់អត់មានមេរោគទេ។
តាមពិត យើងគួរតែឱ្យគាត់ត្រឡប់ទៅផ្ទះតាំងពីថ្ងៃដំបូង (លទ្ធផលតេស្ដ) តែខ្ញុំចេះតែខ្លាច បារម្ភ ដូច្នេះរយៈពេលមួយសប្ដាហ៍នេះគឺយើងធ្វើការយ៉ាងហ្មត់ចត់បំផុត»៕

វីធីថែទាំ ខួរក្បាលឱ្យនៅតែភ្លឺថ្លាជានិច្ច
តិចណូឡូជីក្នុងពេលបច្ចុប្បន្ននេះបានឈានទៅមុខឆ្ងាយណាស់ វិវឌ្ឍនាការថ្មីៗចូលមកមានចំណែកជួយឱ្យកើតមានភាពងាយស្រួលកាន់តែច្រើនឡើង តែការដែលមនុស្សយើងស្រួលខ្លាំងពេក ក៏នឹងធ្វើឱ្យមិនសូវមានឱកាសបានប្រើខួរក្បាល និងពឹងផ្អែកតែលើតិចណូឡូជីច្រើនឡើង។ តែសម្រាប់ខួរក្បាលវិញ ប្រៀបដូចជាផ្លែកាំបិតអ៊ីចឹង រឹតតែសំលៀង រឹតតែមុត រឹតតែមិនបានប្រើ រឹតតែរឹលមុខ ដូច្នេះទើប ឡារ៉ែន មានវិធីមើលថែទាំខួរក្បាលរបស់យើងឱ្យអភិវឌ្ឍទៅមុខគ្រប់ពេលវេលា មកជម្រាបជូនដូចតទៅ :
– ញ៉ាំដើម្បីឱ្យខួរក្បាលល្អ
មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮពាក្យថា “ញ៉ាំបែបណា រាងកាយនឹងបានបែបនោះ” មកខ្លះហើយ តែទោះជាដឹងបែបនេះហើយក៏ដោយ ក៏មនុស្សភាគច្រើននៅតែមិនសូវរវីរវល់នឹងអាហារពេលព្រឹកដដែល ដោយសារតែភាពប្រញាប់ប្រញាល់ដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃហ្នឹងឯង។ ការញ៉ាំអាហារពេលព្រឹកនឹងធ្វើឱ្យរាងកាយដុតបំផ្លាញកម្លាំងថាមពលកាន់តែច្រើនឡើង និងថែមទាំងជួយក្នុងរឿងសភាវជាតិស្ករនៅក្នុងឈាមទាបទៀតផង ដោយសារតែយើងអត់អាហារមកពេញ1យប់ហើយ។ បើនរណាញ៉ាំអាហារពេលព្រឹកជាប់ជាប្រចាំនោះនឹងធ្វើឱ្យការចងចាំល្អប្រសើរឡើង តែយ៉ាងណាក៏ដោយ ក៏គួរតែជ្រើសរើសញ៉ាំតែអាហារណាដែលល្អ មានគុណប្រយោជន៍ និងមានអនាម័យផង។
– គិតដើម្បីឱ្យខួរក្បាលល្អ
សាកល្បងសង្កេតមើលថា ថ្ងៃណាដែលយើងភ្ញាក់នៅពេលព្រឹកឡើង ហើយដឹងថា មានអារម្មណ៍ល្អនោះ ថ្ងៃនោះពេញ1ថ្ងៃ យើងនឹងមានអារម្មណ៍ល្អរហូត តែបើថ្ងៃណាយើងមានអារម្មណ៍ថា រាងធុញៗ ឬជួបនឹងរឿងមិនល្អតាំងពីព្រឹកនោះ អារម្មណ៍នោះនឹងនៅដក់ជាប់ក្នុងចិត្តពេញ 1ថ្ងៃ ធ្វើអ្វីក៏នឹងរអាក់រអួលទាំងអស់។ ដូច្នេះបើចង់ឱ្យមានតែរឿងល្អៗកើតឡើង និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្រឡះល្អ គិតអ្វីក៏ចេញដែរនោះ ត្រូវគិត ឬនឹកតែរឿងល្អៗ ចំណែកឯរឿងអាក្រក់ៗនោះ ក៏បំភ្លេចវាចោលទៅ។– សម្រាក និងងាកទៅរកខ្យល់អាកាសបរិសុទ្ធ
ការសម្រាកលម្ហែកាយឱ្យសប្បាយចិត្ត ក្រោយពីធ្វើការយ៉ាងធ្ងន់ធ្ងររួចហើយ គឺជារឿងសំខាន់ណាស់ ព្រោះខួរក្បាលនឹងបានសម្រាកពីរឿងសំខាន់ និងរឿងរ៉ាវដែលគួរឱ្យធុញទ្រាន់ផ្សេងៗដែលបានជួបជាប្រចាំនោះ។ ក្នុង1ឆ្នាំអាចនឹងមាន 2-3ថ្ងៃ ដែលអ្នកគួរជ្រើសរើសក្នុងការធ្វើដំណើរទៅតាមខេត្ត ដើម្បីរកកន្លែងសម្រាកលម្ហែកាយបែបសប្បាយៗ ស្ងប់ស្ងាត់ ឱ្យខួរក្បាលបានសម្រាក រួមទាំងស្វែងរកខ្យល់អាកាសដែលប្រាសចាកជាតិពុល ដើម្បីបន្ថែមថាមពលដល់ខួរក្បាល។
– រៀនយល់ដឹងរឿងថ្មីៗ
ការអភិវឌ្ឍខួរក្បាលឱ្យបានផលល្អម្យ៉ាងទៀតនោះគឺ ព្យាយាមរៀនយល់ដឹងពីរឿងថ្មីៗគ្រប់ពេលវេលា ដូចជា តិចណូឡូជីថ្មីៗ រឿងរ៉ាវវេជ្ជសាស្រ្តថ្មីៗ ឬសូម្បីតែមុខម្ហូបឆ្ងាញ់ៗដែលអ្នកមិនធ្លាប់បានភ្លក្សក៏ដោយ ក៏អាចនិយាយបានថា ជាការធ្វើឱ្យខួរក្បាលបានអភិវឌ្ឍដូចគ្នាដែរ។ ការលេងហ្គេមពាក្យខ្វែង ក៏អាចធ្វើឱ្យការចងចាំបានល្អឡើងដល់ទៅ 40%ឯណោះ។– សរសេរអក្សរដោយដៃដែលមិនថ្នឹក
ការសរសេរ ក៏ជាការអភិវឌ្ឍខួរក្បាលដូចគ្នាដែរ ព្រោះខួរក្បាលផ្នែកឆ្វេងរបស់យើងនោះ គឺជាផ្នែកដែលបញ្ជាលើការសរសេរ បើអ្នកណាថ្នឹកដៃខាងណាមួយហើយ ចូរសាកល្បងហាត់ប្រើដៃម្ខាងទៀតសរសេរអក្សរ ឬគូររូបម្ដងមើល ដើម្បីឱ្យខួរក្បាលបានរៀនយល់ដឹងនូវអ្វីដែលថ្មីបន្ថែម និងនៅមានចំណែកជួយឱ្យគំនិតខាងច្នៃបង្កើតកើនឡើងទៀតផង។– ញញឹមជានិច្ច ទោះជាផែនដីជិតផ្ទុះក៏ដោយ ក៏នៅតែញញឹមដែរ
ពេលដែលយើងធ្វើអ្វីក៏ដោយ បើយើងញញឹមមនុស្សជុំវិញយើងនឹងបានដឹងពីអារម្មណ៍ល្អៗរបស់យើង តែគួរញញឹមចេញមកពីខាងក្នុង កុំប្រឹង ឬបង្ខំចិត្ត។ បើអ្នកចេះញញឹម នឹងធ្វើឱ្យខួរក្បាលមានតែរឿងល្អៗ មានសេចក្តីសុខ។ ការញញឹមជាប្រចាំ និងបន្តបន្ទាប់ រាងកាយនឹងបញ្ចេញអេនដូហ្វ៊ីន ជាសារធាតុដែលនឹងទៅបញ្ចេញឫទ្ធិធ្វើឱ្យកែវភ្នែកមានពន្លឺភ្លឺថ្លា។
– ដកដង្ហើមជួយឱ្យខួរក្បាលភ្លឺថ្លា
ការដកដង្ហើមយ៉ាងត្រូវវិធី មានចំណែកជួយអភិវឌ្ឍខួរក្បាលឱ្យបានផលល្អច្រើនណាស់ ព្រោះខួរក្បាលរបស់យើងប្រើអុកស៊ីហែ្ស៊នច្រើនដល់ទៅ 20 – 25% របស់អុកស៊ីហែ្ស៊នទាំងអស់ដែលចូលទៅក្នុងរាងកាយ ដូច្នេះបើយើងចេះដកដង្ហើម ចូល – ចេញ យឺតៗ វែងៗ ត្រឹមតែ 1ថ្ងៃ 15នាទីនោះ នឹងធ្វើឱ្យខួរក្បាលបានទទួលកម្លាំងថាមពលយ៉ាងពេញទំហឹងមិនខាន។– ចូលគេងពីក្បាលព្រលប់
ខាងក្នុងរាងកាយមនុស្សយើងមាននាឡិកាសរីរាង្គ ដូច្នេះបើយើងចូលគេងក្នុងអំឡុងពេលដែលរាងកាយបញ្ចេញសារធាតុ មេឡាថូនីននោះ នឹងធ្វើឱ្យរាងកាយ និងខួរក្បាលបានទទួលការសម្រាកយ៉ាងពេញទំហឹង៕

អាថ៌កំបាំងជួយឱ្យស្បែកមុខសស្អាត
មិនមានអ្នកណាបដិសេធមិនចង់បានស្បែកមុខស្រស់ស្អាតនោះទេ មិនថាអ្នកនោះស្ថិតក្នុងវ័យក្មេង ចាស់ ប្រុស ឬស្រីនោះទេ ឱ្យតែមានគេសួរថា ចង់បានស្បែកមុខស្រស់ស្អាតឬទេ? ពិតជាឆ្លើយថាចង់គ្រប់តែគ្នាហ្នឹង។ បើដូច្នេះមែន សូមសាកល្បងធ្វើតាមការណែនាំខាងក្រោមនេះ ដើម្បីឱ្យអ្នកទទួលបាននូវផ្ទៃមុខដ៏ស្រស់ផូរផង់ដូចបំណងប្រាថ្នា។
ស្បែកស្រស់ស្អាតចាប់ផ្តើមឡើងជាមួយការលាងសម្អាត : ការសម្អាតស្បែកមុខតាមបែបធម្មជាតិទាំងពេលព្រឹក និងពេលរាត្រីគឺជារឿងដ៏សំខាន់ដែលអ្នកគ្រប់គ្នាគួរតែបានដឹង និងត្រូវតែធ្វើ។ ការលាងសម្អាតស្បែកលើបរិវេណផ្ទៃមុខតាមវិធីធម្មជាតិមានភាពងាយស្រួលបំផុត ដោយគ្រាន់តែយកទឹកឃ្មុំបន្តិចទៅលាយជាមួយទឹកដោះគោឆៅ1ស្លាបព្រាបាយ ហើយយកវាទៅកម្តៅ2-3វិនាទី ហើយសឹមយកមកលាបលើផ្ទៃមុខ និងក រូចសឹមលាងសម្អាតចេញដោយទឹកក្តៅឧណ្ហៗជាការស្រេច។

ចំហុយស្បែកមុខ : ចំហុយស្បែកមុខរបស់អ្នករាល់មួយសប្តាហ៍ម្តង ដើម្បីសម្លាប់ជាតិពុលដែលមាននៅលើស្បែកមុខ កម្ចាត់មុនក្បាលខ្មៅ និងស្នាមជាំផ្សេងៗពីស្បែកមុខ។ បន្ថែមដោយការលាបប្រេងដែលត្រឹមត្រូវទៅតាមប្រភេទស្បែករបស់អ្នកគឺកាន់តែប្រសើរ។ សូមចងចាំថា ការចំហុយផ្ទៃមុខជួយឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លា និងរលោងស្រស់ស្អាតដូចបំណងប្រាថ្នា។គ្រឿងខាត់ស្បែកធ្វើដោយខ្លួនឯង : ដុសខាត់សម្អាតស្បែកជាមួយនឹងគ្រឿងខាត់ស្បែកដែលធ្វើឡើងដោយខ្លួនឯង 1 ឬ2ដងក្នុងមួយសប្តាហ៍ ដើម្បីជួយកម្ចាត់កោសិកាស្បែកចាស់ៗចោល នាំមកនូវសភាពស្បែកដែលមានតែភាពរលោងស្អាត ដោយយកប្រេងអូលីវបន្តិចលាយជាមួយស្ករក្រហមបន្តិច រួចយកវាមកត្រដុសថ្នមៗលើស្បែក ហើយសឹមសម្អាតវាចេញឱ្យស្អាតជាមួយនឹងទឹកក្តៅតិចៗ។ ហើយយកទឹកត្រជាក់មកលាបលើផ្ទៃមុខតិចៗដើម្បីបិទរន្ធរោមជាការស្រេច។

រក្សាសំណើមផ្ទៃមុខជានិច្ច : ប្រេងបន្លែគឺជាសារធាតុផ្សំដែលមានប្រយោជន៍បំផុតក្នុងការជួយផ្តល់សំណើមដល់ស្បែក ការពារស្បែកពីភាពជ្រីវជ្រួញ។កុំភ្លេចម៉ាសបិទមុខ : ម៉ាសបិទមុខតាមបែបធម្មជាតិជួយការពារអ្នកពីបញ្ហាផ្សេងៗដែលតែងកើតឡើងលើផ្ទៃមុខ។ អនុវត្តយ៉ាងតិចណាស់មួយសប្តាហ៍ម្តង បើចង់ឱ្យក្តីបារម្ភចំពោះស្បែកមុខរបស់អ្នកត្រូវកម្ចាត់ចោល។
ស្បែកមុខស្រស់ស្រាយ : សម្រាប់អ្នកដែលចង់បានស្បែកមុខស្រស់ស្អាត ឡារ៉ែន សូមណែនាំវិធីងាយបំផុត ព្រមទាំងមិនប៉ះពាល់ដល់សុខភាពស្បែកមួយវិធីគឺ លាងមុខជាមួយទឹកសម្បកក្រូចមួយសប្តាហ៍ម្តង។ យកសម្បកក្រូចទៅស្ងោរជាមួយទឹកប្រមាណ5នាទី រួចទុកវាឱ្យត្រជាក់។ បន្ទាប់មកយកទឹកស្ងោរសម្បកក្រូចនេះទៅលាបលើផ្ទៃមុខរបស់អ្នក។ វិធីមួយនេះហាក់ដូចជាប្លែកជាងវិធីរាល់ដងដែលអ្នកធ្លាប់ជួប ប៉ុន្តែអ្នកដែលធ្លាប់បានអនុវត្តតាមវិធីនេះបានប្រាប់ថា វាជួយឱ្យស្បែកមុខមើលទៅមានភាពស្រស់ស្រាយជាងការដែលអ្នកមិនធ្វើអ្វីទាល់តែសោះ។សូមសាកល្បងតាមវិធីខាងលើនេះទាំងអស់គ្នាណា៎ ដើម្បីទទួលបានសម្រស់ផ្ទៃមុខដ៏ស្រស់ស្អាតជាទីពេញចិត្ត៕

SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី
កំពូលកុំព្យូទ័រ SuperComputer អាចដំណើរការនូវទិន្នន័យទំហំដ៏ធំមហិមា ហើយអាចបង្កើតនូវការសាកល្បងដ៏ស្មុគស្មាញនៃអត្តចរិតរបស់ម៉ូលេគុល បានល្បឿនជាងកុំព្យូទ័រដទៃទៀត។ ដូចនេះ គេសង្ឃឹមថា វានឹងជួយពន្លឿនល្បឿនក្នុងការប្រយុទ្ធនឹងកូវីដ-19។
ក្រៅពីមានការចូលរួមជាសមាជិក ពីសំណាក់អ្នកជំនាញជាច្រើនហើយនោះ Google Cloud, Amazon Web Services និង Microsoft ក៏ជាផ្នែកមួយនៃសហព័ន្ធនេះដែរ ហើយពួកគេនឹងផ្ដល់សិទ្ធិឱ្យប្រើប្រាស់សេវាកម្ម Cloud របស់ពួកគេ ដើម្បីពន្លឿនកិច្ចការស្រាវជ្រាវ។
កំពូលកុំព្យូទ័រ ដែលក្នុងនោះរួមមានឈ្មោះ supercomputers Summit ផងនោះ (កំពូលកុំព្យូទ័រកម្លាំងខ្លាំងជាងគេក្នុងលោក) គឺគ្រប់គ្រងដោយសមាជិកនៃសហព័ន្ធ COVID-19 High Performance Computing ដែលបានប្រកាសបង្កើតឡើងនាថ្ងៃនេះដោយការិយាល័យសេតវិមាន។
កំពូលកុំព្យូទ័រទាំង 16 គឺមានសមត្ថភាពនៃការគណនាក្នុងល្បឿន 330 Petaflop ដែលមានន័យថា ពួកវាអាចធ្វើការគណនាបាន 330លានពាន់លានដងក្នុង 1វិនាទី។ គ្រាន់តែ Summit តែឯង គឺមានសមត្ថភាពដល់ 200 Petaflop ឯណោះ កន្លងមកគឺមានដំណឹងថា កំពូលកុំព្យូទ័របានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-19។
ជាក់ស្ដែងការបញ្ជាក់ ពីវេបសាយរបស់ក្រុមហ៊ុន IBM បានឱ្យដឹងថា ក្រុមការងារអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tennessee និងមន្ទីរពិសោធន៍ Oak Ridge National បានប្រើប្រាស់ Summit ដើម្បីបង្កើតការសាកល្បងមើលពីម៉ូលេគុលចំនួន 8ពាន់ផ្សេងគ្នា។
ជាលទ្ធផលគេអាចស្វែងរកម៉ូលេគុលជាប់ជាបេក្ខភាពចំនួន 77 ម៉ូលេគុល ដែលអ្នកស្រាវជ្រាវដទៃទៀតអាចតេស្តក្នុងដំណាក់កាលសាកល្បងថា វាអាចព្យាបាលកូវីដ-19 បានឬយ៉ាងណា?៕

អ្នកវិទ្យាសាស្រ្ត កំពុងតេស្តឧបករណ៍សំឡេងក្អក បច្ចេកវិទ្យា AI បើជោគជ័យបន្តតេស្តរក COVID-19
FluSense ជាឧបករណ៍ស្រូបសំឡេង ដូចទៅនឹង microphone ប៉ុន្តែវាឆ្លាតវៃត្រង់ដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្ហាញចេញជាភាគរយ ដើម្បីវិភាគថា តើមនុស្សម្នាក់នោះឈឺឬក៏អត់?។
សហស្ថាបនិក លោក Tauhidur Rahman ផលិតឧបករណ៍ដ៏មានសារៈសំខាន់នេះបានឱ្យដឹងថា បន្ទាប់ពីដាក់វាសាកល្បងនៅបន្ទប់រង់ចាំនៅក្នុងបរិវេណ Campus សាកលវិទ្យាល័យ ចំនួន 4កន្លែង (Campus Clinic)។ ជាលទ្ធផលប្រមូលបានទិន្នន័យបានគួរឱ្យកត់សម្គាល់ FluScense ចាប់គំរូបាន 21លានសំឡេងដែលគ្មានបញ្ហា និងវិភាគបាន 350 000 សង្ស័យថា កំពុងចេញរោគសញ្ញា (Thermographic cameras) ។
ឧបករណ៍នេះ ទើបនឹងបង្កើតបានជារូបរាងដោយអ្នកស្រាវជ្រាវ 1ក្រុមមកពីមហាវិទ្យាល័យវិទ្យសាស្រ្តកុំព្យូទ័រនៃសាកលវិទ្យាល័យ Massachusetts Amherst សហរដ្ឋអាមេរិក។ ដំណើរការ FluSense គឺតាមដានជាបឋមនូវចង្វាក់ដង្ហើមធម្មតា ឬមិនប្រក្រតីទៅតាមសីតុណ្ហភាពក្នុងខ្លួន ចំនួនដងនៃការដកដង្ហើម និងការក្អក ឬកណ្ដាស់ជាដើម។
ត្រឹមតែការសាកល្បង ស្ថាបនិកដដែល មានសុទិដ្ឋិនិយមថា ម៉ូដែលឧបករណ៍នេះនឹងអាចធ្វើការបានល្អចាប់បានទម្រង់ជាវីរុស COVID-19 ឬ SARS ផងដែរ ប្រសិនណាបើអភិវឌ្ឍវាបន្ថែមទៀត។ លើសពីនេះទៀត លោកក៏បានជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ដើម្បីឱ្យឧបករណ៍នេះបានតេស្តផ្ទាល់ស្វែងរកកម្រិតដែលអាចទុកចិត្តបាន៕

មេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចេញសេចក្តីណែនាំចំនួន8ចំនុច ស្តីពីការបង្ការ ការពារ និងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ19
យោងតាមសភាពការណ៍ធ្ងន់ធ្ងរ នៃការរីករាលដាលយ៉ាងឆាប់រហ័ស របស់ជំងឺរាតត្បាតកូវីដ19
នៅទូទាំងពិភពលោក ក៏ដូចជាក្នុងតំបន់ ។ ស្ថិតក្នុងកាល:ទេស:នេះ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល
និងការណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក សូមធ្វើសេចក្តឹ
ណែនាំអំពីការចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាតផ្លូវដង្ហើម
ប្រភេទថ្មី (Covid-19) នៅព្រះរាជាណាចក្រកម្ពុជា ជូនដល់មេបញ្ជាការគ្រប់យោធភូមិភាគ កងពលធំ-តូច
កងឯកភាព និងស្ថាប័នចំណុះកងទ័ពជើងគោក ត្រវយកចិត្តទុកដាក់ដូចខាងក្រោម៖1. ត្រប់ស្ថាប័នកងឯកភាព ត្រវធ្វើការអប់រំដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ
ឱ្យបានយល់ដឹងជាក់លាក់ពីឥទ្ធិពល់នៃជំងឺរាតត្បាតផ្លូវដង្ហើមប្រភេទថ្មី (0219) និងត្រូវមានវិធាន
ការការពារ ទប់ស្កាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។2. គ្រប់ស្ថាប័នកងឯកភាពទាំងអស់ ត្រូវកាត់បន្ថយការជួបជុំ ឬប្រជុំគ្នាចាប់ពីចំនួន30នាក់ឡើងទៅ
លើកលែងក្នុងករណីចាំបាច់ត្រូវរក្សាតំលាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងចម្ងាយ 1.5ម ទៅ2ម
យ៉ាងតិច ។3. ជាប្រចាំ ត្រូវពង្រឹងស្មារតីដល់យោធិនជំនាញត្រប់ផ្នាក់ឱ្យមានភាពរឹងមាំ ម្ចាស់ការ ត្រៀមខ្លួន
ជាស្រេចចូលរូមប្រយុទ្ធប្រឆាំងនឹងផ្លូវដង្ហើមប្រភេទថ្មី (Covid-19) តាមបទបញ្ជារាជរដ្ឋាភីបាល
ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ។4. គ្រប់ស្ថាប័នកងឯកភាពទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់
រាជរដ្ឋាភិបាល កុំឱ្យមានការភ័យខ្លាចហួសហេតុ ជំងឺវើសអើង យើងត្រូវរក្សាអនាម័យល្អ រស់នៅស្អាត
ផឹកស្អាត និងហូបស្អាត ។5. ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា មជ្ឍមណ្ឌលហ្វឹកហ្វឹន
ត្រវចាត់តាំងការត្រួតពិនិត្យសុខភាព និងលាងសម្អាតដៃគ្រប់ពេល ។6. កងឯកភាព សាលា និងមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មិនត្រូវអនុញ្ញាតឱ្យសិក្ខាកាម
ចេញក្រៅបរិវេណសាលា និងកងឯកភាពជាបណ្តោះអាសន្ន លើកលែងតែមានករណីពិសេសណាមួយ
ហើយពេលធូលមកវិញត្រូវមានការត្រួតពិនិត្យ សុខភាព ឱ្យបានរូសរាន់ ។7. ត្រូវធូលរួមទប់ស្កាត់រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាមបណ្តាញ
សង្គម នឹងប្រភពផ្សេងៗដែលបំផ្លើសការពិត ធ្វើឱ្យជះឥទ្ធិពលដល់សង្គម និងសតិអារម្មណ៍
ជួរកងទ័ព ។ ក្នុងករណីពិនិត្យឃើញមានយោធិនកើតរោគសញ្ញាសង្ស័យពាក់ព័ន្ធជំងឺផ្លូវដង្ហើម
ប្រភេទថ្មី (Covid-19) ត្រូវបញ្ជូនយោធិននោះទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខទូរសព្ទ 115
ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់ ។8. នាយខុទ្ទកាល័យ មេបញ្ជាការគ្រប់យោធភូមិភាគ កងពលធំ-តូច កងឯកភាព និងស្ថាប័នចំណុះ
កងទ័ពជើងគោក ត្រូវអនុវត្តក្នុងស្មាវតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
