Linda Yaccarino នាយិកាប្រតិបត្តិរបស់បណ្ដាញសង្គម X (Twitter) និយាយថា បើសិនជាត្រូវបានរៀបចំឡើងមែន ការប្រកួតក្នុងទ្រុងដែករវាងមហាសេដ្ឋី Elon Musk និងមហាសេដ្ឋី Mark Zuckerberg នឹងកើតឡើងទៅតាមរបៀបកំប្លែង។
(អារ៉ាប៊ីសាអូឌីត) – កំពូលតារាបាល់ទាត់វ័យ 38 ឆ្នាំ លោក Cristiano Ronaldo រកបានមួយគ្រាប់ពីការទាត់បាល់ពិន័យ នៅក្នុងការប្រកួតដែល Al Nassr ឈ្នះ Al Shorta ដោយលទ្ធផល 1-0 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ Arab Club Champions Cup។
ក្រោយសំឡេងកញ្ចែបញ្ចប់ការប្រកួត ក្រុមកីឡាកររបស់ Al Nassr រត់មកឱបគ្នា ហើយពួកគេបានសម្ដែងការត្រេកអរខ្លាំងចំពោះអ្នកចាំទី Alaqidi ដែលជួយសង្គ្រោះបានមួយគ្រាប់នៅចុងការប្រកួត។
ក្រោយការប្រកួតនេះ Al Nassr មានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនៅទីនោះ ពួកគេនឹងត្រូវប៉ះ Al Hilal ឬ Al Shabab ក្នុងថ្ងៃទី 12 សីហាខាងមុខ។
https://www.youtube.com/watch?v=Gj2kE-a85iU
Ronaldo សុទ្ធតែរកបានគ្រាប់បាល់ឈ្នះក្នុងបួនប្រកួតបន្តបន្ទាប់ នាំឱ្យគាត់ហក់ឡើងទៅកំពូលតារាងចំណាត់ថ្នាក់ «ស្ដេចកម្ទេចទី» ដែលនៅពីលើ Karim Benzema។
Arab Club Champions Cup គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់បណ្ដាក្លឹបនៅក្នុងសហគមន៍អារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ ពានរង្វាន់នេះធ្វើឡើងពីថ្ងៃទី 27 កក្កដា ដល់ 12 សីហា ឆ្នាំ 2023 នៅប្រទេសអារ៉ាប៊ីសាអូឌីត និងមានក្រុមបាល់ទាត់ចំនួន 16 ចូលរួម៕
ខុនដូខាងលើមានបន្ទប់ដេកចំនួន 6 បន្ទប់ទឹកចំនួន 7 និងអាចមើលទៅកាន់ទន្លេ Hudson កំពង់ផែ New York និងរូបសំណាក Statue of Liberty យ៉ាងពេញភ្នែក។ ខុនដូនេះក៏មានគ្រឿងសង្ហារិមប្រណិតៗ រួមនឹងបន្ទប់ដែលប្រៀបបានទៅនឹងកន្លែងកម្សាន្ត និងសម្រាកលំហែកាយដ៏អស្ចារ្យ។ វាក៏មានសួរច្បារទំហំ 350 ម៉ែត្រការ៉េផងដែរ។
បើទោះអគារ 100 Vandam មានខុនដូដែលមានថ្លៃជួលខ្ពស់បំផុត ប៉ុន្តែនេះគឺជាតម្លៃដែលប្រកាសជាសាធារណៈ។ យោងតាម New York Post ទីក្រុងនីវយ៉កនៅមានអគារដទៃទៀតដែលដាក់ឱ្យជួលខុនដូក្នុងតម្លៃថ្លៃជាងនេះ។ ក៏ប៉ុន្តែ នោះគឺជាកិច្ចព្រមព្រៀងដែលមិនត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយ៕
ទោះជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងនឹងបានប្ដូរផ្លាស់ បើសិនបណ្ដាក្រុមហ៊ុនចិន មានជាអាទិ៍ Galactic Energy, Landspace, iSpace, Deep Blue Aerospace, CAS Space និង Space Pioneer ជាដើម ទទួលបានជោគជ័យក្នុងការបាញ់បង្ហោះរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញ៕
សកម្មភាពបាត់បង់ការគ្រប់គ្រងរបស់កីឡាការិនី Lauren James ក្នុងវគ្គ 1/8 នៅ World Cup នារី 2023 ធ្វើឱ្យគេនឹកឃើញដល់ករណីដូចគ្នានេះដែលបានកើតឡើងជាមួយនឹងកីឡាករ Wayne Rooney និង David Beckham របស់អង់គ្លេស។
នៅនាទីទី 85 ក្នុងការប្រកួតរវាងក្រុមបាល់ទាត់នារីនីហ្សេរីយ៉ា និងអង់គ្លេសកាលពីដើមសប្ដាហ៍នេះ Lauren James មិនអាចគ្រប់គ្រងអារម្មណ៍បាន នៅពេលដើរជាន់ពីលើដងខ្លួនរបស់ Michelle Alozie។ ដំបូងឡើយ អាជ្ញាកណ្ដាលមិនបានឃើញ ប៉ុន្តែសកម្មភាពនេះត្រូវបាន VAR រកឃើញ នាំឱ្យខ្សែប្រយុទ្ធវ័យ 21 ឆ្នាំ ត្រូវទទួលកាតក្រហម។
សកម្មភាពនេះធ្វើឱ្យសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គមនៅអង់គ្លេស នាំគ្នាប្រៀបប្រដួចទៅនឹងករណីបង្កកំហុសឆ្គងរបស់ Wayne Rooney និង David Beckham កាលពីអតីតកាល។
David Beckham (អាវស) និង Diego Simeone នៅ World Cup 1998 ក្នុងការប្រកួតរវាងអង់គ្លេស និងអាហ្សង់ទីន
នៅក្នុងវគ្គ ¼ នៃ World Cup 1998 ដែលពេលនោះ Beckham មានអាយុ 23 ឆ្នាំ ត្រូវទទួលកាតក្រហម បន្ទាប់ពីបញ្ចេញកាយវិការសងសឹកនឹង Diego Simeone នៅក្នុងការប្រកួតរវាងអង់គ្លេស និងអាហ្សង់ទីន។ មកដល់វគ្គ ¼ នៃ World Cup 2006 Wayne Rooney អាយុ 21 ឆ្នាំ ក៏ត្រូវបានបញ្ឈប់ការប្រកួត បន្ទាប់ពីយកជើងជាន់ពីលើ Ricardo Carvalho របស់ព័រទុយហ្កាល់។